Ben Woods
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ព្រមប្រគល់ខ្លួនក្រោយរត់គេចអស់រយៈពេលជាងពីរឆ្នាំ
មន្ត្រីបានឲ្យដឹងថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់ប្រហារកម្មការិនីរោងចក្របីនាក់កាលពីឆ្នាំ២០១២ បានចូលខ្លួនសារភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជាង២ឆ្នាំ ហើយបានចាប់ផ្ដើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែរបស់ខ្លួន។ ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ថា "គាត់បានចូលខ្លួនសារភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ ហើយពេលនេះយើងបានបញ្ជូនខ្លួនគាត់ទៅឲ្យព្រះរាជអាជ្ញាខេត្តស្វាយរៀង ហើយដើម្បីអនុវត្តតាមនីតិវិធីតុលាការ"។ ឧត្តមសេនីយ៍ឯករូបនេះបានឲ្យដឹងទៀតថា លោក ឈូក បណ្ឌិត បានបង្ហាញខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីព្រឹកថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់នគរបាល។ លោកបានបញ្ជាក់ថា លោក ឈូក បណ្ឌិត បានលាក់ខ្លួននៅក្នុងប្រទេសវៀតណាម ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៣មកម្លេ៉ះ នៅពេលសាលាដំបូងខេត្តនេះចោទប្រកាន់គាត់ពីបទបង្កអំពើហិង្សាដោយអចេតនាជុំវិញការបាញ់ប្រហារកម្មការិនីទាំងបីនាក់ ប៉ុន្តែថា ចាប់តាំងពីពេលនោះ...
កងទ័ពជើងទឹកកម្ពុជាគ្រប់គ្រងកោះរបស់លោក ប៉ូលុនស្គី ជាផ្លូវការ
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃច័ន្ទកងទ័ពជើងទឹកកម្ពុជាបានគ្រប់គ្រងជាផ្លូវការលើកោះដំឡូងជាកោះដាច់ស្រយាលមួយដែលគេគ្រោងធ្វើឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទំនើបនៅក្នុងគម្រោងរបស់លោក សេរហ្គេ ប៉ូលុនស្គី មុនពេលអ្នកអភិវឌ្ឍជនជាតិរុស្សីរូបនេះត្រូវបាននិរទេសទៅកាន់ទីក្រុងមូស្គូ ដើម្បីប្រឈមនឹងការបើកសវនាការក្រោមការចោទប្រកាន់ពីបទឆរបោកធ្ងន់ធ្ងរ។ ដោយមានទីតាំងចម្ងាយជាង៥០គីឡូម៉ែត្រពីក្រុងព្រះសីហនុ កោះនេះបានក្លាយជាកន្លែងស្នាក់នៅទី២របស់លោក ប៉ូលុនស្គី ក្នុងរយៈពេលប៉ុន្មានខែ មុនពេលលោកត្រូវបាននិរទេសកាលពីថ្ងៃទី១៧ ខែឧសភា ដែលទំនងជាដោយសារលោកគ្មានលិខិតឆ្លងដែន ហើយវាជាកន្លែងដែលអតីតមហាសេដ្ឋីរូបនេះត្រូវបានចាប់ខ្លួនពីរថ្ងៃមុនការនិរទេស។ លោក ឈិន សេង ងួន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា លោកបានដឹកនាំនគរបាលកងរាជអាវុធហត្ថ មន្ត្រីកងទ័ពជើងទឹក និងអាជ្ញាធរមូលដ្ឋានមួយក្រុមទៅកាន់កោះនេះកាលពីថ្ងៃច័ន្ទ ដើម្បីត្រួតពិនិត្យ និងកត់ត្រាចុះបញ្ជីអចលនទ្រព្យនៅទីនោះ ដែលរួមមាន បាំងហ្គាឡូឈើប្រហែល២០ និងអគារផ្សេងៗព្រមទាំងគ្រឿងសង្ហារិម រូបចម្លាក់នានា និងទូរដែកសុវត្ថិភាពចំនួនពីរផងដែរ។ លោក សេងងួន បានលើកឡើងថា គេមិនបានយកអ្វីចេញពីកោះនោះ ទេ ហើយគេមិនឃើញមានអតីតបុគ្គលិករបស់លោក ប៉ូលុន ស្គី នៅទីនោះឡើយនៅពេលក្រុមការងារចុះទៅដល់។ ទ្រព្យសម្បត្តិផ្សេងៗរបស់លោក ប៉ូលុនស្គី ដែលរួមមានដូចជាលំនៅដ្ឋានឯកជនរបស់លោកនៅលើកោះដែកគោល និងនាវាប្រវែង៣០ម៉ែត្រ១គ្រឿង គឺស្ថិតក្រោមការគ្រប់គ្រងបន្តរបស់នគរបាលក្រុងព្រះសីហនុរួចហើយ។ អភិបាលរងរូបនេះបានអះអាងថា បន្ទាប់ពីបញ្ចប់ការ ត្រួតពិនិត្យកោះដំឡូងរួចរាល់ កោះនេះត្រូវបានដាក់ឲ្យមានការមើលថែទាំដោយមន្ត្រីមួយក្រុមមកពីមូលដ្ឋានកងទ័ពជើងទឹកនៅលើកោះតាងដែលស្ថិតក្បែរកោះដំឡូងនេះ។ លោកបានមានប្រសាសន៍ថា "យើងបានប្រគល់វាទៅឲ្យកងទ័ពជើងទឹកដើម្បីមើលថែទាំបណ្តោះអាសន្ន មុនពេលមានការសម្រេចពីថ្នាក់លើរបស់ខ្ញុំ"។ លោក យស ស៊ីវុត្ថា មេបញ្ជាការកងទ័ពជើងទឹកនៅលើកោះតាង បានបញ្ជាក់ថា មន្ត្រីរបស់លោកនឹងឈរជើងនៅលើកោះនេះចាប់ពីពេលនេះទៅ ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោក ប៉ូលុនស្គី អាយុ៤២ឆ្នាំ ដែលធ្លាប់ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានទ្រព្យច្រើនបំផុតនៅរុស្ស៊ី ត្រូវបានចោទប្រកាន់កាលពីឆ្នាំ២០១៣ ពីបទកិបកេងប្រាក់រាប់លានដុល្លារពីវិនិយោគិននៅក្នុងគម្រោងអចលនទ្រព្យចំនួន២ក្នុងទីក្រុងមូស្គូ ហើយក្រោយមកត្រូវបានគេកត់ត្រាចូលក្នុងបញ្ជី អ្នកដែលនគរបាលអន្តរជាតិអាំងទែប៉ូលតាមចាប់ខ្លួនបំផុត។ ដោយខ្លាចក្រែងថា ខ្លួនមិនទទួលបានការកាត់ក្តីដ៏ត្រឹមត្រូវនៅក្នុងប្រទេសរុស្សី លោក ប៉ូលុនស្គី បានធ្វើដំណើរមកប្រទេសកម្ពុជា ហើយបានចាប់ផ្តើមកំណត់វាសនារបស់ខ្លួនដោយបោះ ទុនវិនិយោគលើកោះមួយចំនួន ដែលលោកសង្ឃឹមថា នឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទំនើប។ តុលាការកម្ពុជាបានច្រានចោលសំណើសុំធ្វើបត្យាប័នច្រើន លើកច្រើនសាពីរដ្ឋាភិបាលក្រុងមូស្គូ កាលពីពីរ ឆ្នាំកន្លងមកនេះ ប៉ុន្តែ កាលពីខែមុន វាសនារបស់លោក ប៉ូលុនស្គី បានផ្លាស់ប្តូរភ្លាមៗ។
កាលពីថ្ងៃទី១៥ ខែឧសភា លោកត្រូវបានគេចាប់ខ្លួនជាមួយបក្ខពួកចំនួនប្រាំនាក់ផ្សេងទៀតនៅ លើកោះដំឡូង ហើយត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រមកកាន់រាជធានីភ្នំពេញ។ ពីរថ្ងៃក្រោយមកលោកត្រូវបានគេដឹកតាមយន្តហោះទៅកាន់ទីក្រុងមូស្គូ។ អំឡុងពេលនោះ ក្រុមមន្ត្រីបានលើកឡើងថា លោកត្រូវបាននិរទេសដោយសារគ្មានលិខិតឆ្លងដែន ប៉ុន្តែ ត្រូវបានចាប់ខ្លួនពីបទបង្កើតក្រុម អង្គរក្សខុសច្បាប់។ មេធាវីរបស់លោក ប៉ូលុនស្គី បានលើកឡើងថា ការនិរទេសលោកភ្លាមៗនេះ គឺដោយសារ តែ "កិច្ចព្រមព្រៀងសម្ងាត់មួយ" រវាងកម្ពុជា និងរុស្សី។ ពេលទាក់ទងកាលពីម្សិលមិញ លោក សេរហ្គេ វ្លាឌី (Sergei Vladi) មេធាវីរបស់លោក ប៉ូលុនស្គី ដែលមានមូលដ្ឋាននៅក្នុងទីក្រុង...
លោក នីកូឡៃ ដូរ៉ូសិនកូ ជាប់ពន្ធនាគារពីបទក្លែងបន្លំបោកប្រាស់នៅក្រុងព្រះសីហនុ
ណិជ្ជករជនជាតិរុស្ស៊ីម្នាក់ឈ្មោះ នីកូឡៃ ដូរ៉ូសិនកូ ត្រូវបានឃុំខ្លួនកាលពីល្ងាចម្សិលមិញ បន្ទាប់ពីត្រូវចាប់ខ្លួននៅរមណីយដ្ឋានផ្ទះពស់របស់គ្រួសារលោក
អ្នកនយោបាយអ៊ុយក្រែនត្រូវគេស្វែងរកចាប់ខ្លួនពីបទចាប់រំលោភនៅកម្ពុជា
សមាជិកសភាអ៊ុយក្រែនម្នាក់និងជាអតីតនាយកប្រតិបត្តិទូរទស្សន៍កំពុងត្រូវអាជ្ញាធរកម្ពុជាស្វែងរកចាប់ខ្លួន ពីបទរំលោភអនីតិជនម្នាក់ក្នុងក្រុងភ្នំពេញកាលពីឆ្នាំ២០១១ និងត្រូវដាក់ឈ្មោះក្នុងបញ្ជីអាំងទែប៉ូលនៃឧក្រិដ្ឋជនត្រូវតាមចាប់ខ្លួនបំផុត។ យោងតាមវិបសាយរបស់អាំងទែប៉ូលបានឲ្យដឹងថា លោក មីកូឡា ខ្ញាហ្ស៊ឺស្គី (Mykola Kniazhytsky) អាយុ៤៦ឆ្នាំដែលបានជាប់ឆ្នោតជាសមាជិកសភានៃគណបក្សរណសិរ្សប្រជាជនកាលពីខែវិច្ឆិកា និងមុននោះបានបម្រើការជានាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍ TVi "ត្រូវអាជ្ញាធរតុលាការកម្ពុជាតាមចាប់ខ្លួនយកមកកាត់ទោស" ពីបទរំលោភផ្លូវភេទ។ វិបសាយនេះមិនបាននិយាយថាការចាប់រំលោភបានកើតឡើងនៅទីណា ឬពេលណាទេ ហើយក៏មិនបានផ្តល់សេចក្តីលម្អិតផ្សេងទៀតអំពីករណីនេះដែរ។ លោក លឹម សុខារស្មី ប្រធានស្តីទីនៃនាយកដ្ឋាននគរបាលអន្តរជាតិកម្ពុជា មិនអាចទាក់ទងបានទេ។ ដោយដកស្រង់ព័ត៌មានការិយាល័យអាំងទែប៉ូលអ៊ុយក្រែន កាសែត កៀវ ប៉ុស្តិ៍ ជាភាសាអង់គ្លេស បានរាយការណ៍ថា...
ប្រទេសរុស្ស៊ីរំពឹងនាំយក ប៉ូឡុនស្គី មកវិញតាមសន្ធិសញ្ញាបត្យាប័ន
បណ្តាញព័ត៌មានរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនិងប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការព្រាងសន្ធិសញ្ញាបត្យាប័ន ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលក្រុងមូស្គូនាំយក លោក ប៉ូឡុនស្គី ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលរត់គេចខ្លួនមកស្រុកវិញ ដើម្បីប្រឈមមុខនឹងបទចោទលួចបន្លំប្រាក់រាប់លានដុល្លារ។ កាលនោះ លោក ប៉ូឡុនស្គី អាយុ៤២ឆ្នាំ ជាអ្នកមានម្នាក់ក្នុងចំណោមអ្នកមានបំផុតក្នុងប្រទេសរុស្ស៊ី ត្រូវបានក្រសួងមហាផ្ទៃរុស្ស៊ីចោទកាលពីខែកក្កដាឆ្នាំ២០១៣ ពីបទកេងបន្លំប្រាក់រាប់លានដុល្លារពីអ្នកវិនិយោគច្រើននាក់ ក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានពីរកន្លែងនៅក្រុងមូស្គូ ហើយបន្ទាប់មកទៀតជាប់ឈ្មោះក្នុងបញ្ជីនៃមនុស្សត្រូវតាមចាប់ខ្លួនបំផុតរបស់អាំងទែប៉ូល។ ឥឡូវនេះកំពុងរស់នៅលើកោះតូចមួយឯនាយឆ្នេរសមុទ្រក្រុងព្រះសីហនុ ក្នុងពេលដែលគាត់ដាក់បញ្ចូលប្រាក់ជាច្រើនលានដុល្លារទៅក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍៍ប្រកបដោយមហិច្ឆតា នៅប្រជុំកោះឯនាយឆ្នេរ អតីតមហាសេដ្ឋីខុសគេរូបនេះជាប់ពាក់ព័ន្ធក្នុងរឿងក្តីជាច្រើនផ្សេងទៀត ទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសរុស្ស៊ី ថែមទាំងបានជាប់គុកនៅកម្ពុជាពីរលើក ប៉ុន្តែរហូតមកដល់ពេលនេះអាចគេចរួចពីការធ្វើបត្យាប័ននៅឡើយ។ ទាំងសាលាឧទ្ធរណ៍ ទាំងតុលាការកំពូលបានបដិសេធសំណើពីក្រុងមូស្គូ...
សេរហ្គេ ប៉ូឡុនស្គី ប្រារព្វខួបគម្រប់៤២ឆ្នាំលើកោះដាច់ស្រយាលមួយដែលលោកគ្រោងប្រែក្លាយឲ្យទៅជាឋានសួគ៌ទេសចរណ៍
កោះដំឡូង, ឈូងសមុទ្រថៃ-សំឡេងជជែកសប្បាយរីករាយខ្ញៀវខ្ញារជាភាសារុស្ស៊ីបានរសាត់កាត់ផ្ទៃសមុទ្រខៀវស្រងាត់ និងស្រូបបាត់ទៅក្នុងព្រៃកោងកាងដែលដុះហ៊ុមព័ទ្ធកោះខ្មែរដាច់ស្រយាលនេះ។ បន្ទាប់មកទូកបានមុជងើបបាស់បើកកាត់ផ្ទៃទឹកសំដៅទៅផែថ្ម ហើយបុរសស្ត្រីជាច្រើននាក់ដែលកម្តៅខ្លួនដោយស្រាវ៉ូដកា និងកម្តៅថ្ងៃ បានលោតចេញពីទូកហើយដើរទៅផែមាត់ឆ្នេរ។ បុរសៗមានរាងមាំនិងដុះពោះស៊្អុយៗដោយសារស្រាបៀរ ប៉ុន្តែសុទ្ធសឹងតែមានដុះរោមនិងសាក់លើខ្លួន។ ចំណែកស្រីៗវិញពាក់គ្រឿងអលង្ការ ពាក់វ៉ែនតាធំៗ និងស្លៀកពាក់ខោអាវងូតទឹករឹបរាងយ៉ាងណែនក្តន់។ ពួកគេមកទីនេះដើម្បីចូលរួមអបអរក្នុងពិធីគម្រប់ខួប៤២ឆ្នាំរបស់លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)។ ជនជាតិរុស្ស៊ី អ៊ុយក្រែន ម៉ូដូវ៉ាន ឡាធ្វា និង តួកគី ដែលសុទ្ធតែជាបុគ្គលិក មិត្តភក្តិ និង សហការីជំនួញ...
តុលាការខេត្តព្រះសីហនុបង្គាប់ឲ្យលោក ប៉ូឡុនស្គី ចេញពីកោះឯកជន
មេធាវីរបស់លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)និងលោក នីកូឡាយ ដូរ៉ូសេនកូ (Nikolai Doroshenko) បាននិយាយកាលពីថ្ងៃអង្គារថា តុលាការខេត្តព្រះសីហនុបានបង្គាប់ឲ្យមហាសេដ្ឋីរុស្ស៊ីដែលរត់គេចខ្លួន លោក សេរហ្គេ ប៉ូឡុនស្គី ចេញពីផ្ទះរបស់លោកលើកោះដែកគោល ដែលជាកោះឯកជនតូចមួយនៅឯនាយឆ្នេរសមុទ្រខេត្តព្រះសីហនុ ជាការឆ្លើយតបទៅនឹងសំណើទៅតុលាការដោយគូប្រជែងរបស់លោក គឺលោក នីកូឡាយ ដូរ៉ូសេនកូ។ សេចក្តីជូនដំណឹងរបស់តុលាការដែលចេញកាលពីថ្ងៃទី៣ខែធ្នូ និងប្រគល់កាលពីថ្ងៃទី៦ខែធ្នូទៅកោះនេះ ដែលអ្នកទាំងពីរទាមទារសិទ្ធិកាន់កាប់នោះ បានទុកពេលដល់ថ្ងៃច័ន្ទឲ្យលោក ប៉ូឡុនស្គី...
លោក ប៉ូលុនស្គី វាយបកជនជាតិរុស្សីជាគូសត្រូវជុំវិញការចោទប្រកាន់រូបលោក
លោក សេរហ្គេ ប៉ូលុនស្គី សេដ្ឋីជនជាតិរុស្សីដែលរត់គេចខ្លួនបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់លោក នីកូឡៃ ដូរ៉ូសិនកូ អតីតដៃគូជំនួញរបស់ខ្លួនពីបទបរិហារកេរ្តិ៍ ដោយចោទប្រកាន់រូបលោកថា នៅពីក្រោយការវាយកូនប្រុសរបស់គាត់ក្នុងក្រុងព្រះសីហនុកាលពីសប្ដាហ៍មុន។ ជនជាតិរុស្ស៊ីរូបនេះមានវិវាទជាយូរមកហើយជុំវិញអចលនទ្រព្យមួយចំនួន ដែលពួកគេកាន់កាប់រួមគ្នានៅក្នុងទីប្រជុំជនទេសចរណ៍ និងនៅកោះមួយ។ លោក បែនសុន សម័យ មេធាវីរបស់លោក ប៉ូលុនស្គី បានមានប្រសាសន៍កាលពីម្សិលមិញថា "យើងបានដាក់ពាក្យបណ្ដឹងពីបទបរិហារកេរ្តិ៍ទៅតុលាការនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃអង្គារ"។ លោកស្រី ចាត សុរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបញ្ជាក់ថា លោកស្រីទទួលបានពាក្យបណ្ដឹងនេះហើយ។ យោងតាមនគរបាលបានឲ្យដឹងថា លោក អូសថេប...
សាលាឧទ្ធរណ៍បដិសេធការអះអាងផ្អាកសំណុំរឿងធ្វើបត្យាប័នមហាសេដ្ឋីជនជាតិរុស្សី ប៉ូលុនស្គី
ក្រុមមន្ត្រីនៅសាលាឧទ្ធរណ៍បានឲ្យដឹងកាលពីម្សិលមិញថា ពួកគេនឹងសម្រេចធ្វើបត្យាប័នរបស់មហាសេដ្ឋីរុស្ស៊ី សេរហ្គេ ប៉ូលុនស្គី (Sergei Polonsky) ដូចដែលបានគ្រោងទុក ដោយបដិសេធចំពោះការអះអាងដោយមេធាវីរបស់អតីតមហាសេដ្ឋីរូបនេះកាលពីសប្តាហ៍មុនថា រឿងក្តីនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន។ លោក ប៉ូលុនស្គី ដែលត្រូវបានតុលាការមួយនៅក្នុងទីក្រុងមូស្គូ ចោទប្រកាន់កាលពីក្នុងខែកក្កដាពីបទលួចបន្លំយកប្រាក់ប្រមាណ១៧៦លានដុល្លារពីវិនិយោគិន ក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមិនទាន់ចប់រួចរាល់មួយ ត្រូវបានចាប់ខ្លួននៅកោះរុង នៅក្នុងសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែវិច្ឆិកា តាមសំណើរបស់អាជ្ញាធររុស្ស៊ី។ បើទោះជាក្រុមមន្ត្រីជាន់ខ្ពស់នៅកម្ពុជានៅពេលនោះបានសន្យាធ្វើបត្យាប័នលោក ប៉ូលុនស្គី ទៅកាន់ទីក្រុងមូស្គូ កាន់តែឆាប់កាន់តែល្អក៏ដោយ ក៏សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបន្តបើកសវនាការជំនុំជម្រះនាពេលឆាប់ៗនេះក្នុងសំណុំរឿងក្តីពីបទបង្ករបួសស្នាមរយៈពេលមួយឆ្នាំមកហើយ ដោយអ្នកជំនួញរូបនេះ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោក ប៉ូលុនស្គី គឺលោក អាឡិច សាន់ឌ័រ ការ៉ាបាណូវ (Alexander Karabanov) បានប្រាប់បណ្តាញព័ត៌មានរុស្ស៊ីថា មន្ត្រីតុលាការកម្ពុជានឹងផ្អាកការធ្វើបត្យាប័នកូនក្តីរបស់លោករហូតដល់បន្ទាប់ពីរឿងក្តី ទាក់ទងការបង្ករបួសស្នាមដោយលោក ប៉ូលុនស្គី ដោះស្រាយចប់រួចរាល់សិន។ កាសែត RIA Novosti បានដកស្រង់សម្តីរបស់មេធាវីរូបនេះថា “លោក ប៉ូលុនស្គី នឹងត្រូវផ្ទេរទៅកាន់ពន្ធនាគារមួយទៀត ហើយការបើកសវនាការជំនុំជម្រះជុំវិញការធ្វើបត្យាប័ននឹងត្រូវផ្អាក រហូតដល់ការជំនុំជម្រះក្តីមួយតាមការចោទប្រកាន់របស់កម្ពុជា ត្រូវបានបញ្ចប់សិន”។ ក៏ប៉ុន្តែ លោក តាន់ សេណារ៉ុង ចៅក្រមនៅសាលាឧទ្ធរណ៍ដែលទទួលខុសត្រូវចំពោះការសម្រេចធ្វើបត្យាប័នជនបរទេសនោះ បានលើកឡើងកាលពីម្សិលមិញថា មិនមែនជាការពិតទេចំពោះការអះអាងរបស់លោក ការ៉ាបាណូវ នោះ។ លោកចៅក្រម សេណារ៉ុង បានឲ្យដឹងថា “សាលាឧទ្ធរណ៍មិនបានសម្រេចផ្អាកការបើកសវនាការជំនុំជម្រះនោះទេ”។ លោកបានបន្ថែមថា “អង្គបុរេជំនុំជម្រះរបស់សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះរឿងក្តីនេះ ហើយបន្ទាប់នោះចៅក្រមនឹងពិនិត្យសំណើ”។ លោកបានបដិសេធមិននិយាយថា ពេលណានឹងធ្វើសេចក្តីសម្រេចនោះទេ។ កាលពីខែមករា សាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់លោក ប៉ូលុនស្គី និងជនជាតិរុស្ស៊ីពីរនាក់ទៀតពីបទបង្ករបួសស្នាម បន្ទាប់ពីកើតមានជម្លោះជាមួយបុរសជនជាតិខ្មែរធ្វើការនៅលើទូកកាលពីក្នុងខែធ្នូ។ មហាសេដ្ឋីរូបនេះ ជាប់ក្នុងពន្ធនាគារខេត្តរយៈពេលបីខែ ហើយត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃទី៣ ខែមេសា បើទោះជាគ្មានការលើកលែងការចោទប្រកាន់រូបគាត់ក៏ដោយ។ ក្រុមមន្ត្រីសាលាដំបូងខេត្តព្រះសីហនុមិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ប៊ុននី
មន្ត្រីបរិស្ថានថ្នាក់ស្រុកប្រែក្រឡាស់សេចក្តីអត្ថាធិប្បាយអំពីការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃ
កាលពីម្សិលមិញ មន្ត្រីក្រសួងបរិស្ថានថ្នាក់ស្រុកម្នាក់បានប្រែក្រឡាស់សេចក្តីអត្ថាធិប្បាយដែលគាត់បានធ្វើឡើងកាលពីសប្តាហ៍មុន នៅពេលដែលគាត់បានអះអាងអំពីការពិនិត្យតាមដានដ៏ត្រឹមត្រូវនូវការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី ថា មិនអាចទៅរួចឡើយ ពីព្រោះក្រសួងរបស់លោកមិនបានដឹងអំពីព្រំសម្បទានដីឯកជននៅក្នុងតំបន់ការពារ។ កាលពីថ្ងៃទី២០ខែវិច្ឆិកា លោក ជួ សុភក្តិ ប្រធានការិយាល័យបរិស្ថានស្រុកលំផាត់បានមានប្រសាសន៍ថា ព្រំដីសម្បទានសេដ្ឋកិច្ចនៅក្នុងខណ្ឌជម្រកសត្វព្រៃនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយមន្ត្រីបរិស្ថានមិនមានផែនទីបញ្ជាក់បង្ហាញទំហំ និងទីតាំងពិតប្រាកដនៃចំណែកដីឯកជនឡើយ។
សេចក្តីអត្ថាធិប្បាយរបស់លោក សុភ័ក្របានធ្វើឡើងបន្ទាប់ពីការរកឃើញឈើប្រណីតរាប់ពាន់កំណាត់ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អាគ្រីកូ ដូនពេញ(Daun Penh Agrico Co.Ltd.) នៅក្នុងដែនជម្រកសត្វព្រៃកាលពីដើមខែនេះ។ មន្ត្រីមូលដ្ឋានព្រមទាំងអាជ្ញាធរស្រុកផង និយាយថា ឈើត្រូវបានកាប់នៅខាងក្នុងដីសម្បទានសេដ្ឋកិច្ច។ លោក សុភ័ក្រ បានលើកឡើងកាលពីសប្តាហ៍មុនថា វាលំបាកដើម្បីនិយាយថា តើក្រុមហ៊ុនមួយកំពុងតែកាប់ឈើនៅក្រៅសម្បទានដីសេដ្ឋកិច្ចរបស់ខ្លួន ឬយ៉ាងណា ពីព្រោះគ្មានព្រំសីមា ដើម្បីកំណត់ពីវិសាសភាពនៃដីរបស់ក្រុមហ៊ុននោះទេ...។ ប្រសិនបើពួកគេកាប់ឈើនៅខាងក្រៅដីសម្បទានរបស់យើង ក៏យើងមិនដឹងដែរ”។ ប៉ុន្តែ ក្នុងលិខិតមួយកាលពីម្សិលមិញលោក សុភ័ក្រ បានបំព្រួញការអះអាងកន្លងមករបស់លោក ដោយលើកឡើងថា មានតែព្រំរបស់ក្រុមហ៊ុន អាគ្រីកូ ដូនពេញទេ ដែលមិនបានកំណត់នោះ។...