Monday, December 9, 2019
Home Authors Posts by Bernard Krisher

Bernard Krisher

1 POSTS 0 COMMENTS
Publisher

ព្រះមហាវីរក្សត្រ​ នរោត្តម សីហនុ ​ជាមេដឹកនាំដ៏កំពូលក្នុង​​ចំណោម​មេ​ដឹក​នាំល្បីៗ​នៅសត​វត្សរ៍ទី​២០

ខ្ញុំបានជួបព្រះ​មហាក្សត្រ នរោត្តមសីហនុជា​លើក​ដំបូង​តាម​រយៈ​ប្រធានា​ធិប​តី​ឥណ្ឌូ​ណេសុី លោក ស៊ូកាណូ​ (Sukarno) នៅក្នុង​ឆ្នាំ​​១៩៦៣ ហើយខ្ញុំ​បាន​ជួប​លោកប្រធា​នាធិប​តី​រូបនេះនៅ​ដើម​ឆ្នាំ​នោះ​​ដែរ ​ក្នុង​ហាង​លក់​វត្ថុ​បុរាណ​មួយ នៅ​ក្នុង​សណ្ឋាគារ​អីុមភើរៀល (Imperial Hotel) ដែលជា​សណ្ឋាគារ​បុរាណ​មួយ​នៅ​ទី​ក្រុងតូក្យូ។ ក្រោយ​មក ​បន្ទាប់ពីខ្ញុំបានមក​ដល់​ទី​ក្រុង​តូក្យូ​បន្តិច​ ខ្ញុំ​បាន​ចូល​ធ្វើការ​ឲ្យ​ទស្សនាវដ្តី​ញូវ​ស៍វីក​ (Newsweek) ខណៈ​ដែល​ខ្ញុំ​មិន​ទាន់​មាន​​បទ​ពិសោធច្រើន​ខាង​យក​ព័ត៌មាននៅ​ឡើយ​នោះ​​ ខ្ញុំ​មាន​ការ​ភាន់​ច្រឡំ​ដោយសារ​រឿង​មួយ ​ដែល​ហួស​ពីលទ្ធភាព​ និង​ការ​រំពឹង​ទុក​របស់​ខ្ញុំ។ កាលពេលនោះប្រទេសឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី​​ គឺ​ប្រុង​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​ ដោយសារគោល​នយោបាយ “​ ការ​ប្រឈម​មុខ​គ្នា” របស់​លោក ស៊ូកាណូ​ ហើយ​ទាំង​លោក ​ស៊ូកាណូនិងនាយករដ្ឋមន្ត្រី​ម៉ាឡេសុីលោកទុនគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman )​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅទី​ក្រុង​តូក្យូដែល​អាចជួយដោះ​ស្រាយ​បញ្ហា​បាន​តិចតួច​។ ខ្ញុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​សរសេរ​អត្ថបទ​ព័ត៌មាន​ ​អំពី​កិច្ច​ប្រជុំ​នោះ​​ ហើយ​ដើម្បី​ឲ្យយល់​កាន់​តែ​​ច្បាស់​ពី​បញ្ហា​នោះ​​ខ្ញុំ​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ ដើម្បី​ព្យាយាម​ដើរតាម​លោកស៊ូកា​ណូ​ ​និងលោក ទុនគូ​។ លោក ទុនគូ បាន​លះបង់​ពេល​វេលា​យ៉ាង​ច្រើន​របស់​លោកដើម្បីបន់​ស្រន់​នៅ​ក្នុងព្រះ​វិហារ​មួយ។ចំណែក​ឯ​លោក ​ស៊ូកាណូ ​វិញ បាន​ចំណាយ​ពេល​ដើរទិញ​ទំនិញ​​តាម​ហាង​ ទៅ​មើល​ភាពយន្ត ចេញ​ទៅ​ជួប​ស្រីៗ​ដោយស្ងាត់ៗ​​​ ហើយនៅ​ទី​នោះ​​តែង​តែ​​មាន​ពិធី​ជប់​​​លៀងយ៉ាង​ធំ​​ ដែល​មាន​ស្រី​កំដរ​ភ្ញៀវ​នៅ​ពេល​យប់ ​និងនៅតាមផ្ទះ​ផង​ដែរ​។ លោក ស៊ូកាណូ​ ត្រូវ​បាន​ការ​ពារ​យ៉ាង​តឹង​រឹុង​ដោយ​ក្រុម​សន្តិសុខ ប៉ុន្តែ​ នៅ​ព្រឹក​ថ្ងៃ​មួយ​ ខ្ញុំ​អាច​ចូល​បាន​ទៅ​ក្នុង​ហាង​លក់​វត្ថុ​បុរាណ​​នៅ​ក្នុង​សណ្ឋាគារ អុីមភើរៀលដែល​​​លោកតែង​តែ​ស្នាក់​នៅ​ ហើយ​បាន​មើល​គាត់​​ព្យាយាម​តថ្លៃ​បដិមា​បុរាណ​តូចៗ ​ដែល​លោកពេញ​ចិត្ត​។ដោយ​មាន​មន្ត្រី​របស់​លោក​ជា​ច្រើន​ ព្រម​ទាំង​បុក្គលិក​ និងមន្រ្តី​ស្ថាន​ទូត​ផង​បាន​សម្លឹង​មើល​លោក ស៊ូកាណូ ​ចង្អុល​​ម្ចាស់​ហាង​ ហើយ​និយាយ​ថា “ខ្ញុំជា​ប្រធានា​ធិបតី​​ប្រទេសឥណ្ឌូណេស៊ី​ ខ្ញុំចង់​ឲ្យ​ចុះថ្លៃ​៥០​ភាគរយ​”។ នៅពេល​ខ្ញុំ​កំពុង​កត់​ត្រា​សម្តីលោក​ ស៊ូកាណូ​ បាន​ឈប់រួចសម្លឹងនិង​ចង្អុល​​ មក​​ខ្ញុំ ដោយ​ចង់ដឹង​ថា​តើខ្ញុំ​ជា​អ្នក​ណា​ និង​កំពុង​ធ្វើ​អ្វី​នៅ​ទី​នោះ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា​​ ខ្ញុំជាអ្នក​យក​ព័ត៌មាន​ឲ្យ​ទស្សនាវដ្តី​ញូវស៍វីក​​ ហើយ​ខ្ញុំត្រូវ​បាន​ចាត់​តាំង​ឲ្យ​សរសេរ​អត្ថបទ​ព័ត៌មាន​អំពី​ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោក​នៅ​ទី​ក្រុង​តូក្យូ​នេះ។ នៅពេល​មនុស្ស​ពីរ​នាក់​របស់​លោក​កៀក​ខ្ញុំ​ជាប់​​ លោកមាន​ប្រ​សាសន៍ថា​ “ ខ្ញុំ​មិន​​ចូល​​ចិត្ត​ទស្សនាវដ្តី​ញូវស៍វីក​ទេ​ ពួក​គេ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ”។ លោកបានមាន​ប្រសាសន៍​​បន្ថែមទៀត​ថា “ ​ប៉ុន្តែ​​... ខ្ញុំ​ចូល​ចិត្ត​លោក”​។ បន្ទាប់មក ​លោក​បាន​បញ្ជា​ឲ្យមនុស្ស​របស់​លោក​​លែង​ខ្ញុំ។លោកបាន​សុំ​សៀវ​ភៅ​កត់ត្រា​របស់​ខ្ញុំហើយ​សរសេរ​ថា​ “ ​ខ្ញុំ​ចូលចិត្ត​លោក​...” ​ និង​បាន​ចុះ​ហត្ថលេខា​ក្នុង​សៀវភៅ​នោះទៀត​ផង​ដែរ​​។ នៅទីនោះយើង​​និយាយ​លេង​សើច​ជា​មួយគ្នា​​ថែម​ទៀត​ ហើយ​ខ្ញុំ​បាន​ប្រាប់​លោក​ថា...