Tuesday, November 12, 2019
Home Authors Posts by Brendan O'Byrne

Brendan O'Byrne

25 POSTS 0 COMMENTS

​បណ្ដា​ម្ចាស់ជំនួយ​អន្តរជាតិ​ត្រូវ​​​​បាន​​ជំរុញ​ឱ្យ​​​ប្រឆាំង​ការ​វាយ​ប្រហារ​​​​​​របស់​រដ្ឋាភិបាល​

គណបក្សសង្គ្រោះជាតិ បានលើកឡើងនៅសប្ដាហ៍នេះថា ពេលនេះបណ្ដាប្រទេសដែលផ្ដល់ ភាពស្របច្បាប់ដល់របបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដែលផ្ដល់ជំនួយ ជាច្រើនរយលានដុល្លារ  សម្រាប់ថវិកាជាតិត្រូវប្រកាន់ជំហរប្រឆាំងការវាយប្រហារ កាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលទៅលើបណ្ដាអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ចំណែកឯបណ្ដាអ្នកវិភាគនយោបាយក៏បានចូលរួមការអំពាវនាវនេះដែរ ដោយចាត់ទុកស្ថានការណ៍នេះថា "ធ្ងន់ធ្ងរខ្លាំង" ដែលសហគមន៍អន្តរជាតិមិនអាចព្រងើយកន្តើយ ហើយបានធ្វើការកត់សម្គាល់ពីវិធានការនានាដែលម្ចាស់ជំនួយអាចធ្វើបាន រាប់ចាប់ពីការដកឯកអគ្គរដ្ឋ/រាជទូត ការលុបចោលជំនួយ ការដាក់បម្រាមទិដ្ឋាការរហូតដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានលើកឡើងថា "ម្ចាស់ជំនួយត្រូវប្រកាន់ជំហរឱ្យច្បាស់លាស់នៅពេលនេះ ហើយបង្ហាញដល់រដ្ឋាភិបាលមួយនេះ"។ កញ្ញាបានបន្តទៀតថា "ការបង្ក្រាបកាលពីពេលថ្មីៗនេះត្រូវតែកែប្រែចេញ ហើយត្រូវធ្វើនៅពេលនេះ មិនមែនសល់តែប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតនោះទេ ហើយកុំផ្ដល់ការជឿទុកចិត្តលើការបោះឆ្នោតឱ្យសោះ"។ ការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ រួមទាំងកាសែតជាភាសាអង់គ្លេស មួយដែលទទួលបានសេរីភាពជាយូរមកហើយបើប្រៀបធៀបទៅនឹងសាព័ត៌មានជាភាសាខ្មែរ...

ដំណោះ​​​ស្រាយ​​​ជំុវិញ​​​វិវាទដីធ្លី​ទាក់ទិន​​​ចម្កា​​​​រ​​​អំពៅ​​​​​មិន​​​បញ្ចូល​​​សហគមន៍​​​មួ​​​យ​​​ចំនួន​​​​​​

កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគម្រោងដោះស្រាយវិវាទដីធ្លីរាប់ឆ្នាំរវាងអ្នកភូមិរាប់ពាន់នាក់ និងឧកញ៉ាស្ករសដែលមានខ្នងក្រាស់នៅដើមខែក្រោយ ប៉ុន្តែសហគមន៍ដែលរងផលប៉ះពាល់មិនត្រូវបានបញ្ចូលទាំងអស់នោះឡើយ។ វិវាទដ៏រាំរៃុ៉នេះមានជាប់ពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនចម្ការអំពៅ រួមមានទាំងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលអ្នកភូមិចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនៅក្នុងការបណ្តេញចេញដ៏ហិង្សា និងការទន្ទ្រានយកដីធ្លីផង។ សហភាពអឺរ៉ុបដែលជាអ្នកនាំចូលស្ករសពីកម្ពុជាបានចាប់ផ្តើមធ្វើការលើគម្រោងផ្តល់សំណងសម្រាប់គ្រួសាររងផលប៉ះពាល់ជាង៣ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអានដោយលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី រដ្ឋាភិបាលបានប្រកាសថា ក្រុមការងារមួយនឹងត្រូវបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយសម្រាប់អ្នកភូមិនៅក្នុងខេត្តចំនួន៣នៅថ្ងៃទី៣ខែតុលា។ សេចក្តីសម្រេចនេះកើតមានឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោក សេង ឡូត បានថ្លែងនៅខាងក្រៅការិយាល័យក្រសួងរបស់លោកកាលពីម្សិលមិញ ខណៈអ្នកភូមិប្រហែល៨០នាក់មកពីខេត្តកោះកុងប្រមូលផ្តុំគ្នាដើម្បីរង់ចាំលទ្ធផលនៃកិច្ចប្រជុំថា "ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ការងារនេះឱ្យមន្ទីររៀបចំដែនដី ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ ដើម្បីប្រមូលអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងទីតាំងដីវិវាទក្នុងរយៈពេល៣០ថ្ងៃ"។ ក្រុមការងារនេះនឹងបង្កើតនៅក្នុងសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ...

CNRP ​​មិន​ធ្វើ​​សកម្មភាព​​​ទាក់​​ទិន​សម្ពាធ​ប្រព័ន្ធផ្សព្វផ្សាយ​ជាល្បែង​យុទ្ធសាស្ត្រ​

គណបក្សប្រឆាំងធំបំផុតនៅកម្ពុជា និងជាគណបក្សតែមួយគត់ដែលបង្កបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះការក្ដោបក្ដាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដឹងថាត្រូវធ្វើអ្វីទេក្នុងជំហានបន្ទាប់។ ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងជាច្រើនកំពុងរងសម្ពាធ ឬក៏បិទតែម្តងនៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះក្រោយមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលដែលរងការថ្កោលទោសពីមជ្ឈដ្ឋានជាច្រើននោះ គណបក្សសង្គ្រោះជាតិនៅស្ថាត់ស្ងៀមជាប់មករហូត ដោយធ្វើការបង្ហោះសារតិចតួចលើហ្វេសប៊ុក និងចេញសេចក្ដីប្រកាសព័ត៌មានម្តងម្កាលប៉ុណ្ណោះ។ គណបក្សនេះសង្ឃឹមថា ការនៅស្ងាត់ស្ងៀមរបស់ខ្លួននឹងទិញបានរបស់ម្យ៉ាង គឺការនៅរស់រាន។ ពេលសួរថាតើគណបក្សនេះឆ្លើយតបយ៉ាងដូចម្ដេចចំពោះការបង្ក្រាបក្នុងពេលថ្មីៗ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា "ក្នុងពេលនេះ យើងពិតជាមិនដឹងថាត្រូវធ្វើអ្វីនោះទេ"។ លោកបានថ្លែងបន្តថា "យើងមិនចង់ឱ្យគេមើលឃើញថាជាគណបក្សដែលអនុញ្ញាតឱ្យគណបក្សកាន់អំណាចបំបិទមាត់យើងនោះឡើយ"។ លោកបានលើកឡើងទៀតថា ប៉ុន្តែគណបក្សនេះត្រូវបានរារាំងមិនឱ្យមានសកម្មភាពដោយសារវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរងការរិះគន់យ៉ាងខ្លាំង និងដែលត្រូវបានអនុម័តកាលពីខែកក្កដា ដោយផ្ដល់ឱ្យរដ្ឋាភិបាល និងតុលាការនូវអំណាចមិនធ្លាប់មានក្នុងការព្យួរ ឬក៏រម្លាយគណបក្សនយោបាយទាំងស្រុង។ លោក សុន...

សវនាការ​​​ផ្លេកបន្ទោរ​​​ជំនុំជម្រះ​​​អ្នក​​​រិះ​​​គន់​​​លោក ហ៊ុន សែន បាន​​​ចាប់​​​ផ្តើម​​​ ហើយ​​​ពន្យារ​​​ពេល​​​វិញ

មេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់ត្រូវបាននាំយកមកបើកសវនាការក្នុងរយៈពេលខ្លីកាលពីម្សិលមិញពាក់ព័ន្ធការប្រមាថដល់យោធា ជាករណីដែលឆ្លងប្រព័ន្ធតុលាការយ៉ាងឆាប់រហ័សខុសពីសព្វមួយដង ក្រោយពេលមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើនរណាដែលមើលងាយកងកម្លាំងប្រដាប់អាវុធ។ លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកម្សិលមិញ អំឡុងពិធីប្រគល់សញ្ញា បត្រនៅកោះពេជ្រថា "បើមិនច្បាស់ទេ នៅឱ្យស្ងៀម នៅឱ្យស្ងៀមទៅ...ជាប់ខ្នោះមួយហើយកាលពីម្សិលមិញ"។ លោកបានថ្លែងបន្តថា "អស់លោកទាំងអស់ត្រូវប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយប៉ះពាល់ដល់កម្លាំងប្រដាប់អាវុធ និងភាពថ្លៃថ្នូរនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទញុះញង់ចំនួន៣ករណីពាក់ព័ន្ធសាររិះគន់ធ្ងន់ៗតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍។ នៅក្នុងសារនោះ លោក សួន សេរីរដ្ឋា បានចោទប្រកាន់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទថា ដេកនៅក្នុងម៉ាស៊ីនត្រជាក់សប្បាយជាមួយស្រីញី ខណៈពលទាហានខិតខំតស៊ូនៅក្នុងសមរភូមិ។ លោកបានសរសេរបន្ថែមថា លោកនាយករដ្ឋមន្ត្រី"ឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា"  បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងធ្វើដំណើរទៅប្រទេសឡាវដើម្បីពិភាក្សាអំពីជម្លោះព្រំដែន។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានលើកឡើងកាលពីម្សិលមិញថា លោក សួន សេរីរដ្ឋា ត្រូវបានចោទប្រកាន់ពីបទញុះញង់ដើម្បីកុំឱ្យយោធាស្តាប់បង្គាប់ បទល្មើសធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោក លី សុផាណា បានលើកឡើងទៀតថា សវនាការជំនុំជម្រះរឿងក្តី របស់លោក សួន សេរីរដ្ឋា បានចាប់ផ្តើមនៅថ្ងៃម្សិលមិញប៉ុន្តែ ត្រូវបានផ្អាកភ្លាមៗដោយសារលោកត្រូវការស្វែងរកមេធាវីមកការពារក្តី។ លោកបានបន្ថែមថា សវនាការនេះគ្រោងនឹងបន្តនៅថ្ងៃទី២៤ខែសីហា ។ លោកប្រឈមនឹងការជាប់ពន្ធនាគារសរុបរហូតដល់១២ឆ្នាំ និងពិន័យជាប្រាក់២៤លានរៀល ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោសលើបទចោទទាំង៣។ សេចក្តីថ្លែងការណ៍របស់តុលាការលើកឡើងថា លោក សួន សេរីរដ្ឋា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ លោក ហ៊ុន សែន បានធ្វើការគំរាមជាទូទៅលើអ្នកធ្វើអត្ថាធិប្បាយណាដែលកំពុងពិចារណាធ្វើតាមលោក សួន សេរីរដ្ឋា។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "នេះជាសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិ...

ជម្លោះ​​​ព្រំដែន​​​រវាង​​​កម្ពុជា​​​​​​​​​ និង​​​ឡាវ​​​​​​​​​នាំ​​​ឱ្យ​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​​​​ ខ​​​្លួន​​​​​​​​​អ្នក​​​​​​រិះគន់រដ្ឋាភិបាល​​​​​​​មួយ​​​រូប​​​

អ្នករិះគន់រដ្ឋាភិបាលយ៉ាងញឹកញយមួយរូបត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពេលមានជម្លោះព្រំដែនក្នុងរយៈពេលខ្លីជា មួយប្រទេសឡាវ ដែលនាំឱ្យមានការចល័តរថពាសដែកឆ្លងកាត់តាមវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីចរចារកដំណោះស្រាយ។ ជម្លោះការទូតដ៏ឆាប់រហ័សនេះកើតចេញពីទាហានឡាវមួយក្រុមដែលមន្ត្រីរដ្ឋាភិបាលលើកឡើងថា បានចូលកាន់កាប់ទឹកដីមួយកន្លែងចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង។ ជម្លោះនេះមិនបណ្តាលឱ្យមានការរងរបួស ឬការបាត់បង់ជីវិតទេ ប៉ុន្តែ អ្នកនយោបាយកម្ពុជាមួយរូបឈ្មោះ សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីសរសេរសារបង្ហោះតាមហ្វេសប៊ុករិះគន់លោក ហ៊ុន សែន និងមេបញ្ជាការយោធា។ ភាពតានតឹងក្នុងពេលថ្មីៗនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែតមួយនៅវិមានសន្តិភាព ហើយលើកឡើងថា "ខ្ញុំត្រូវការហោះទៅ ប្រទេសឡាវភ្លាមដើម្បីទៅជួបនាយករដ្ឋមន្ត្រីឡាវសួរឱ្យច្បាស់ ' ដកឬមិនដក'"?។ បន្ទាប់ពីលោក ហ៊ុន សែន បានទៅដល់ទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃសៅរ៍ ហើយជួបជាមួយសមភាគីឡាវគឺលោក ថោងលន់ ស៊ីស៊ូ លីត នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទារសែតរួមគ្នាដោយអំឡុងពេលនោះលោក  ថោងលន់ ស៊ីស៊ូលីត បានយល់ព្រមដកទ័ពរបស់លោកទៅវិញ។ យោងតាមវីដេអូផ្លូវការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន លោក ថោងលន់ ស៊ីស៊ូលីត បានមានប្រសាសន៍ថា "ខ្ញុំបានចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធដកកងទ័ពចេញពីតំបន់នោះមិនឱ្យហួសពីព្រឹកថ្ងៃស្អែកទេ"។ ទាហានឡាវបានចូលកាន់កាប់តំបន់នោះតាំងពីខែមេសាមកម្លេ៉ះហើយគណៈកម្មាធិការព្រំដែនចម្រុះកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយពេញលេញនៅឡើយពាក់ព័ន្ធជម្លោះទឹកដីនេះ។ ការដកកងទ័ពទៅវិញនេះត្រូវបានបញ្ជាក់ដោយលោក ស្វាយ ញ៉ន មេបញ្ជាការយោធានប្រចាំខេត្តស្ទឹងត្រែងដែលលើកឡើងកាលពីម្សិលមិញថា ទាហានឡាវបានដកថយចេញពីតំបន់មានជម្លោះទៅវិញបន្ទាប់ពីសន្និសីទកាសែតកាលពីថ្ងៃសៅរ៍។ លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានមានប្រសាសន៍ថា "គេចាកចេញអស់នៅម៉ោង៤រសៀលម្សិលមិញ ហើយស្ថានភាពក្លាយជាធម្មតាឡើងវិញ"។ កងទ័ពកម្ពុជាក៏បានត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញដែរកាលពីម្សិលមិញ ក្រោយពីមានបទបញ្ជាពីលោក ហ៊ុន សែន នេះបើយោងតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ដោយបានលើកឡើងថា "នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាថា នឹងខិតខំបន្តដោះស្រាយរាល់បញ្ហាជាមួយគ្នា ដោយការចរចា ការយោគយល់ និងដោយមិត្តភាព...

អ្នកភូមិ​ក្នុង​តំបន់​អង្គរ​នៅ​តែ​បាត់បង់ផ្ទះ ទោះបី​ជា​បង្ហាញ​​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​

សង្កាត់នគរធំ, ខេត្តសៀមរាប- សំឡេងស្រែកយំដោយក្តីឈឺចាប់របស់អ្នកស្រី ធឿន ចន្ទ្រា ឮទ្រហឹងពេញព្រៃស្ងាត់ជ្រងំនៃឧទ្យានបុរាណអង្គរកាលពីព្រឹកម្សិលមិញ ខណៈពេលអាជ្ញាធរចាប់ផ្ដើមរុះរើផ្ទះដែលគាត់ទើបតែសង់កាលពី២ខែមុន។ ភ្ញៀវទេសចរដែលជិះរ៉ឺម៉កម៉ូតូកង់បីបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវត្រង់ចំណុចមុខផ្ទះរបស់អ្នកស្រី ធឿន ចន្ទ្រា ដោយអ្នកខ្លះសម្លឹងមើលទៅមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរអប្សរាជាង៣០នាក់ព័ទ្ធជុំវិញស្ត្រីរូបនេះ និងផ្ទះរបស់គាត់។ ប៉ុន្តែអ្នកបើកបរណាដែលបង្អង់ល្បឿនដើម្បីក្រឡេកមើលហេតុការណ៍នេះ ត្រូវបានអាជ្ញាធរបញ្ជាឱ្យបើកទៅមុខលឿនៗ។ នៅមុននេះក្នុងថ្ងៃដដែល មន្ត្រីនគរបាល និងកងរាជអាវុធហត្ថជាង១០០នាក់បានប្រមូលផ្ដុំគ្នានៅប៉ុស្តិ៍នគរបាលស្ថិតនៅចម្ងាយពីរបីរយម៉ែត្រពីតំបន់ទេសចរណ៍ដែលមានភ្ញៀវទៅទស្សនាច្រើនបំផុតនេះ។ នៅត្រង់ចំណុចផ្លូវប្រសព្វមួយ ពេលក្រឡេកមើលទៅខាងឆ្វេងដៃឃើញមានស្ពានមួយឆ្ពោះទៅប្រាសាទអង្គរវត្ត ហើយពេលក្រឡេកមើលទៅខាងស្ដាំដៃឃើញមានកម្លាំងនគរបាលយ៉ាងច្រើនដើម្បីទប់ស្កាត់អំពើហិង្សាអំឡុងពេលបណ្ដេញប្រជាពលរដ្ឋនៅក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខាងលើនេះដែលបានចាប់ផ្ដើមកាលពីម្សិលមិញ។ អាជ្ញាធរអប្សរា ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរបានផ្តល់មូលហេតុច្បាស់លាស់សម្រាប់ការបណ្ដេញចេញនេះ។ អ្នកភូមិចាំបាច់ត្រូវសុំការអនុញ្ញាតមុននឹងសង់សំណង់ថ្មីនៅក្នុងឧទ្យាននេះ ហើយអាជ្ញាធរអប្សរាមិនដែលអនុញ្ញាតទេសម្រាប់សំណង់ជាង៥០០ដែលបានសង់ឡើងប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនានេះ។ ប៉ុន្តែកាលពីម្សិលមិញ ក្រុមអ្នកភូមិបានរៀបរាប់ដំណើរផ្ទុយពីនេះថា...

អាជ្ញាធរ និង​​​អ្នក​ភូមិ​អាច​នឹង​​ប៉ះ​ទង្គិច​​​​​គ្នា​អំឡុងពេលចុះ​​​រុះរើផ្ទះ និង​​តូប​លក់​​ដូរ​​នៅ​​​​​ឧទ្យាន​បុរាណអង្គរ​

អាជ្ញាធរបានបញ្ជាក់ថា ខ្លួនគ្រោងចាប់ផ្ដើមចុះរុះរើផ្ទះ និងតូបលក់ដូរជាង៥០០នៅថ្ងៃនេះ ដែលពួកគេនិយាយថាបានសាងសង់ដោយខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ចំណែកឯមេភូមិដែលរងផលប៉ះពាល់និយាយថា ម្ចាស់ផ្ទះគ្មានគម្រោងរើចេញ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា ជាស្ថាប័នមួយរបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានមានប្រសាសន៍កាលពីម្សិលមិញថា "យើងនឹងចុះទៅរុះរើសំណង់ខុសច្បាប់នៅថ្ងៃស្អែក ហើយយើងនឹងមិនអត់ឱននរណាម្នាក់ទេ"។ អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមទៀតថា លោកមិនដឹងទេទាក់ទិនបទបញ្ជា ឬពេលវេលានៃការរុះរើដែលគ្រោងធ្វើនៅថ្ងៃនេះ។ លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា អង្គភាពរបស់លោកនឹងចូលរួមក្នុងប្រតិបត្តិការចុះរុះរើនៅថ្ងៃនេះ ប៉ុន្តែលោកមិនដឹងលម្អិតទេ។ លោកមានប្រសាសន៍ថា "ខ្ញុំបានទទួលបញ្ជាពីលោកអភិបាលខេត្តឱ្យចូលរួមក្នុងប្រតិបត្តិការរុះរើនេះ"។ កងរាជអាវុធហត្ថត្រូវបានជ្រើសរើសឲ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចុះរុះរើនេះកាលពីដើមខែនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមអ្នកភូមិត្រៀមដបសាំងដើម្បីដុតកម្ទេចរថយន្តរបស់អាជ្ញាធរអប្សរា។ លោកស្រី អាន ឡឺម៉េស...

CNRP នឹង​​ស្នើ​វិសោធនកម្ម​​ដើម្បី​អនុញ្ញាត​ឱ្យ​​ពល​​រដ្ឋ​​​ខ្មែរ​បាន​បោះឆ្នោត​ពី​បរទេស​

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងដាក់សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសប្តាហ៍ក្រោយ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែលធ្វើការ និងរស់នៅក្រៅប្រទេសបានចុះឈ្មោះ និងបោះឆ្នោតពីបរទេស។ យោងតាមលោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិនឹងជួបប្រជុំនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងវិសោធនកម្មនេះ។ ចំណាត់ការនេះធ្វើឡើងក្រោយពីមានសន្និសីទកាសែតមួយកាលពីសប្ដាហ៍មុន ដែលអំឡុងពេលនោះលោក សុិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ស្ថាប័នបោះឆ្នោត ឯករាជ្យមួយនេះនឹងមិនផ្ដល់អនុសាសន៍ឱ្យមានវិសោធនកម្មលើច្បាប់នេះដើម្បីសម្រួលដល់ការចុះឈ្មោះ និងការបោះឆ្នោតពីបរទេសឡើយ។ លោក សុន ឆ័យ បានមានប្រសាសន៍កាលពីម្សិលមិញថា " ចង់ឱ្យធ្វើវិសោធនកម្មដើម្បីផ្ដល់ឱ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស...និងពលរដ្ឋដែលជាកម្មករនៅប្រទេសជិតខាង ឱ្យគាត់មានឱកាសបានចុះឈ្មោះ...

ក្រុមហ៊ុន​​​ឈេហ្វរ៉ុន​​​ត្រូវ​​​បង្គាប់​​​ឱ្យ​​​ផ្តល់​​​ព័ត៌មាន​​​ក្នុងសំណុំ​​​រឿង​​​ឃាត​​​កម្ម​​​លោក កែម ឡី

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឲ្យផ្តល់ឯកសារនិងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំមុន។  ដីកាកោះដែលចុះហត្ថលេខាដោយចៅក្រម Donna Ryu នៃតុលាការអាមេរិករដ្ឋកាលីហ្វ័រញ៉ាខាងជើងកាលពីថ្ងៃសុក្រ បង្ខំឲ្យបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនឈេហ្វរ៉ុនដែលប្រហែលជាមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល ឬនគរបាល រួមទាំងអ្នកគ្រប់គ្រងពីរនាក់ផងឲ្យចុះទៅកាន់ស្តាម៉ាតនោះដើម្បីផ្តល់នូវឧបករណ៍ថតសំឡេងអេឡិចត្រូនិក ឬឧបករណ៍ដែលចេញដោយក្រុមហ៊ុនដែលអាចមានព័ត៌មានទាក់ទងនឹងការធ្វើឃាតនោះ។ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃកាលពីថ្ងៃទី១០ខែកក្កដា នៅពេលលោកកំពុងផឹកកាហ្វេពេលព្រឹកនៅក្នុងស្ថានីយនោះ។ ដីកាបង្គាប់នោះបានប្រើប្រាស់ពាក្យមួយចំនួនក្នុងការស្វែងរកចាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៦ដល់ដំណាច់ឆ្នាំនោះដើម្បី កំណត់ពីការទាក់ទងទៅនឹងករណីនោះ ។ ពាក្យក្នុងការស្វែងរកនោះមានទាំងភាសាអង់គ្លេស និងភាសាខ្មែររួមមាន ពាក្យថា "កែម" “ឡី" “ហ៊ុន សែន" និងទីតាំងដូចជា (ភ្នំ កម្ពុជា កាល់តិច បូកគោ ឬមុនីវង្ស) រួមបញ្ចូលជាមួយពាក្យសំខាន់ៗមួយចំនួនទៀតដូចជា "ឃាតករ! សម្លាប់! បាញ់! ធ្វើឃាត! ស្លាប់ ឬជនរងគ្រោះ) ជាដើម។ ដីកាកោះនោះក៏រួមបញ្ចូលពាក្យក្នុងការស្វែងរកដូចជា " CCP” ដែលទំនងជាជំនួសឲ្យឈ្មោះហៅក្រៅរបស់គណបក្សកាន់អំណាចថា CPP ។ នៅពេលសួរអំពីពាក្យកាត់បីពាក្យកាលពីម្សិលមិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុនឈេហ្វរ៉ុន ហើយបច្ចុប្បន្ននេះស្ថិតក្នុងភាពនិរទេសខ្លួនក្នុងប្រទេសបារាំងនោះបានមានប្រសាសន៍ថា វាជា "កំហុសក្នុងការសរសេរតែប៉ុណ្ណោះ"។ លោកមិនបានឆ្លើយសំណួរអំពីថា តើវានឹងត្រូវកែប្រែឬផ្លាស់ប្តូរឬយ៉ាងណា មុនការស្វែងរកត្រូវបានអនុវត្តនោះ។ ដីកាបង្គាប់របស់តុលាការអាមេរិកបានផ្តល់ឱសានវាទដល់ក្រុមហ៊ុនឈេហ្វរ៉ុនគឺនៅថ្ងៃទី២៥ខែសីហាក្នុងការដាក់ "  Production and {Protective Order” ដែលនឹងបង្ហាញការអះអាងណាមួយពីភាពសម្ងាត់ ឬឯកសិទ្ធិដែលក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំនេះមានបំណងអនុវត្តចំពោះឯកសារពាក់ព័ន្ធណាមួយ ហើយបន្ទាប់មកផ្តល់ពេល២១ថ្ងៃបន្ថែមទៀតដល់ក្រុមហ៊ុននេះ...

បុរស​ម្នាក់ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​សារ​ហ្វេសប៊ុក​អំពី​ការ​​ចាប់ក្មេង​

បុរសម្នាក់នៅខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីគាត់បានបង្ហោះសារតាមហ្វេសប៊ុកថា បុរសជនជាតិវៀតណាមពីរនាក់បានដេញតាមចាប់ក្មួយស្រីរបស់ប្រពន្ធគាត់ ជារឿងមួយដែលក្មួយស្រីអាយុ១៤ឆ្នាំនោះ និងគ្រួសាររបស់នាងបានបដិសេធថាមិនពិត នេះបើយោងតាមអ្នកនាំពាក្យសាលាដំបូងខេត្តនេះបានបញ្ជាក់កាលពីម្សិលមិញ។ លោក លី ឆៃយ៉ា ត្រូវបានចោទប្រកាន់កាលពីយប់ថ្ងៃអង្គារ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ បទផ្សព្វផ្សាយព័ត៌មានមិនពិតអាចមានទោសជាប់ពន្ធនាគារពី១ឆ្នាំដល់២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល (ប្រហែល១.០០០ដុល្លារ) ហើយបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋមានទោសជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។ បទចោទប្រកាន់ទាំងនេះធ្វើឡើង បន្ទាប់ពីសុន្ទរកថាខ្លាំងៗដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរាជធានីភ្នំពេញ នៅមុននេះក្នុងថ្ងៃដដែល ដោយក្នុងនោះលោកបានថ្កោលទោសពាក្យចចាមអារ៉ាមសុសសាយតាមបណ្ដាញទំនាក់ទំនងសង្គមអំពីការចាប់កូនក្មេងដែលកើតឡើងទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក...