Monday, September 16, 2019
Home Authors Posts by Buth Kimsay

Buth Kimsay

118 POSTS 0 COMMENTS

ក្រុម​​​មន្ត្រី​​​រៀប​​​ចំ​​​សិក្ខាសាលា​​​ក្នុង​​​ភូមិ​​​ដែលមាន​​​ការ​​​ចោទថា​​​មាន​​​អ្នកចេះអំពើ​​​អាប​​​ធ្មប់​​​ក្នុង​​​ខេត្ត​​​កំពង់ស្ពឺ

ក្រុមមន្ត្រីមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកើតមានការព្រួតវាយជាច្រើនដោយមហាជន និងអំពើមនុស្សឃាតមួយទាក់ទិនការចោទថាចេះអំពើអាបធ្មប់កាលពីឆ្នាំមុននោះ បានធ្វើសិក្ខាសាលាបែបអប់រំមួយកាលពីម្សិលមិញនៅក្នុងភូមិដែលកាលពីពេលថ្មីៗនេះមានបុរសម្នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ខ្លួន បន្ទាប់ពីត្រូវចោទថាចេះធ្វើអំពើ។ លោក ចែម ភឿនវុធ អភិបាលស្រុកមានប្រសាសន៍ថា មន្ត្រីស្រុក និងមន្ត្រីនគរបាលបានជួបប្រជុំជាមួយអ្នកភូមិក្នុងភូមិក្រាំងស្ពឺ ឃុំមហាឫស្សី ស្ដីពីសិទ្ធិ សុខភាព និងច្បាប់។ លោកអភិបាលស្រុកបានថ្លែងថា សុខភាពគឺជាប្រធានបទដ៏សំខាន់ ពីព្រោះអ្នកភូមិតែងតែបន្ទោសការស្លាប់ និងការធ្លាក់ខ្លួនឈឺទៅលើអំពើអាបធ្មប់ ហើយពេលខ្លះបន្ទាប់ពីគ្រូខ្មែរ ឬគ្រូទាយប្រាប់ថា អំពើអាបធ្មប់គឺជាមូលហេតុនៃបញ្ហារបស់ពួកគាត់។ លោកបានមានប្រសាសន៍ថា "យើងបានអប់រំប្រជាពលរដ្ឋ...ថា នៅពេលណាក៏ដោយដែលពួកគាត់មានជំងឺ ពួកគាត់គួរតែទៅរកគ្រូពេទ្យ ហើយលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ"។ ក្រុមការងារពិសេសកំពុងឆ្លើយតបទៅនឹងហេតុការណ៍ជាច្រើននៅក្នុងស្រុកនេះ ហើយថ្មីៗនេះគឺកាលពីយប់ថ្ងៃសៅរ៍ នៅពេលមនុស្សមួយក្រុមមានគ្នាប្រមាណ១៥០នាក់ដែលមានកំហឹង និងដែលប្រដាប់ដោយកាំបិត...

ក្រសួង​៖ រោងចក្រ​ដែល​ផ្ទុះ​ឡចំហាយ​កម្ដៅ​ទឹក​​​ ដំណើរ​ការ​ខុស​ច្បាប់​​

រោងចក្រកាត់ដេរមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សពីរនាក់បាត់បង់ជីវិតបន្ទាប់ពីឡចំហាយកម្ដៅទឹកមួយបានផ្ទុះកាលពីថ្ងៃសៅរ៍នោះ មិនបានបណ្ដុះបណ្ដាលបុគ្គលិកពីរបៀបដំណើរការឡម៉ាស៊ីននេះឲ្យបានត្រឹមត្រូវទេ ហើយក៏មិនបានចុះបញ្ជីរោងចក្រនេះដែរ ពីព្រោះអាជីវកម្មនេះជា "គម្រោងសាកល្បង" នេះបើយោងតាមសាច់ញាតិម្នាក់របស់ម្ចាស់រោងចក្របាននិយាយកាលពីម្សិលមិញ។ រោងចក្រដែលមានឈ្មោះថា សិប្បកម្ម ចាន់ សេងហេង ខាងលើនេះបានចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី០១ ខែមេសា ពោលគឺតែមួយសប្ដាហ៍ប៉ុណ្ណោះមុនហេតុការណ៍ផ្ទុះនេះ ដោយមិនទទួលបានលិខិតអនុញ្ញាតការផលិតពីក្រសួងឧស្សាហកម្ម និងសិប្បកម្មឡើយ នេះបើយោងតាមការលើកឡើងរបស់លោកស្រី លី ខេង ដែលកូនស្រី និងកូនប្រសារប្រុសរបស់គាត់ជាម្ចាស់រោងចក្រក្នុងបរិវេណតែមួយជាមួយនឹងសិប្បកម្មផលិតទឹកស៊ីអុីវរបស់លោកស្រីនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ អាជ្ញាធរ និងកម្មករនិយាយថា បុរសឈ្មោះ សឿន ផល អាយុ២៧ឆ្នាំដែលជាសន្តិសុខ និងស្ត្រីឈ្មោះ គង់...

មន្ត្រី​​​បន្ទោស​​​អ្នក​​​មើលការ​​​ខុសត្រូវ​​​ឡចំហាយ​​​កម្តៅទឹក​​​ចំពោះ​​​ការ​​​ផ្ទុះ​​​បណ្តាល​​​ឱ្យ​​​មនុស្ស​​ស្លាប់​​​

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញ ថា ការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញដែលបានបណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសកាលពីសប្តាហ៍មុននោះបណ្តាល មកពីអ្នកមើលការខុសត្រូវម្នាក់ដែលបានបន្ថែមអុសពីព្រោះគាត់ចង់បានពេលវែងសម្រាប់ការទទួលទានអាហារថ្ងៃត្រង់។ លោក អ៊ុំ សុធា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានចេញលិខិតអនុញ្ញាតបញ្ជាក់សុវត្ថិភាពរោងចក្របានមានប្រសាសន៍ថា "ហេតុការណ៍នេះបានកើតឡើងដោយសារការធ្វេសប្រហែស។ វាមិនមែនបណ្តាលមកពីឡខូច ឬកំហុសបច្ចេកទេសឡើយ"។ លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌបានមានប្រសាសន៍កាលពីម្សិលមិញថា បុគ្គលិកដែលទទួលខុសត្រូវឡចំហាយកម្តៅទឹកឈ្មោះ អ៊ូ វុន អាយុ២៦ឆ្នាំ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីថ្ងៃពុធ ហើយបានដោះលែងវិញដោយមិនធ្វើការចោទប្រកាន់អ្វីឡើយបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសាកសួររួចកាលពីថ្ងៃសៅរ៍។ (ពីដំបូងឈ្មោះរបស់ អ៊ូ វុន ត្រូវបានសរសេរខុសថា អ៊ូ វុធ ដោយសហជីពនៅរោងចក្រនេះ)។ បើទោះជាការអះអាងថា លិខិតអនុញ្ញាតសុវត្ថិភាពសម្រាប់ឡចំហាយកម្តៅទឹកនៅរោងចក្រ សិន តៃ ហ្គាមេន ដែលផលិតសម្លៀក បំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi's របស់អាមេរិកបានអស់សុពលភាពកាលពីចុងខែមករាក៏ដោយ ក៏លោក អ៊ុំ សុធា...

កសិករ​ម្នាក់ស្លាប់​ដោយសារ​ត្រូវ​អូប័រ​បុក ពេល​ជិះរ៉ក​ខ្សែ​កាប​ធ្លាក់​មកទាប​នឹង​ទឹកពេក​នៅក្នុង​ស្រុក​ទឹក​ឈូរ​

យោងតាមនគរបាលបានឲ្យដឹងថា កសិករម្នាក់បានស្លាប់ដោយសារខ្សែកាប ដែលគាត់ចងធ្វើជាខ្សែរ៉កឆ្លងកាត់ព្រៃទឹកឈូ ក្នុងស្រុកទឹកឈូរ ខេត្តកំពត បានធ្លាក់ទាបជ្រុលជិតដល់ទឹក ហើយគាត់ត្រូវអូប័រដែលបើកឆ្លងកាត់បុក។ លោក សុច ហ៊ា នាយប៉ុស្តិ៍នគរបាលឃុំស្ទឹងកែវបានលើកឡើងថា លោក ហេង មុ៉ត អាយុ៤៩ឆ្នាំបានជិះរ៉កខ្សែកាបឆ្លងកាត់ទឹកកាលពីរសៀលថ្ងៃសុក្រ នៅពេលនោះស្រាប់ តែជើងរបស់គាត់ត្រូវអូប័រមួយគ្រឿងបុកធ្វើឲ្យគាត់ធ្លាក់ចូលក្នុងទឹកតែម្តង។អូប័រនេះបានឈប់ ប៉ុន្តែរកមិនឃើញកសិកររូបនេះឡើយ។ ពេលលោក ហេង មុ៉ត មិនបានត្រឡប់ទៅផ្ទះវិញដើម្បីទទួលទានអាហារពេលល្ងាចនោះ ប្រពន្ធរបស់គាត់បានទៅប្រាប់សាច់ញាតិម្នាក់។ សពរបស់លោក ហេង មុ៉ត ត្រូវបានអ្នកជិតខាងម្នាក់ប្រទះឃើញនៅពេលព្រឹក។ លោក សុច ហ៊ា បានមានប្រសាសន៍ថា "ហេតុការណ៍នេះកើតឡើងដោយសារអ្នកបើកអូប័រ បើកលឿនពេក ហើយអ្នកជិះរ៉កខ្សែកាបធ្លាក់មកទាបពេក"។ លោក ជុំ សាគុណ មេភូមិម្លិចគល់ បានលើកឡើងថា លោកបានដាស់តឿនលោកហេង មុ៉ត កុំឲ្យចងខ្សែកាបបែបនេះអី ព្រោះលោកខ្លាចក្មេងៗក្នុងភូមិមកលេង ហើយធ្លាក់ចូលទឹកលង់ស្លាប់។ លោកបន្ថែមថា សាច់ ញាតិជនរងគ្រោះខ្លាចមិនហ៊ានរាយការណ៍ អំពីការស្លាប់នេះទេ ដោយសារខ្លាចក្រែងក្រុមហ៊ុនអូប័រដាក់ពាក្យប្តឹងបកវិញ៕ស៊ុយឈាង

​គ្រួសារ​ជន​រងគ្រោះ​ទទួល​បាន​​​សំណង​​ខណៈ​កម្មករ​ត្រូវបាន​ចាប់​ខ្លួន​ ក្រោយ​​​​ហេតុការណ៍​ផ្ទុះ​នៅ​​​ក្នុង​​​​រោង​ចក្រ​កាត់ដេរ​

ក្រុមគ្រួសាររបស់ស្ត្រីម្នាក់ដែលស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ ដែលផលិតសម្លៀកបំពាក់ខូវប៊យឲ្យក្រុមហ៊ុន Levi's បានព្រមព្រៀងទទួលយកសំណងជំងឺចិត្តចំនួន១២.០០០ដុល្លារពីម្ចាស់រោងចក្រនេះ ខណៈនគរបាលបានចាប់ខ្លួនអ្នកមើលការខុសត្រូវឡចំហាយកម្ដៅទឹកដែលពួកគេបន្ទោសចំពោះហេតុការណ៍នេះ ទោះបីជាបុរសរូបនេះបានរំឭកជាប្រចាំឲ្យដូរឡនេះចេញក៏ដោយ។ អ្នកស្រី គុល សាម៉ន កម្មការិនី អាយុ៤៥ឆ្នាំនៅរោងចក្រកាត់ដេរ សិន តៃ ហ្គាមេន បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីឡចំហាយកម្តៅទឹកបានផ្ទុះ ដោយសារសម្ពាធខាងក្នុងកើនឡើង ហើយបានប៉ើងឡើងលើរួចធ្លាក់មកវិញចម្ងាយ១០០ម៉ែត្រត្រូវចំកម្មការិនីរូបនេះបណ្តាលឲ្យស្លាប់តែម្តង និងធ្វើឲ្យកម្មករ៧នាក់ផ្សេងទៀតរងរបួស ខណៈពួកគេកំពុងទទួលទានអាហារថ្ងៃត្រង់នៅកន្លែងទទួលទានអាហារក្នុងរោងចក្រនេះ។ អ្នកស្រី គុល សាន់នី បងថ្លៃរបស់ជនរងគ្រោះ គុល សាម៉ន ដែលក៏ធ្វើការនៅក្នុងរោងចក្រនេះដែរនោះបាននិយាយថា តំណាង រោងចក្រដែលស្ថិតក្នុងខណ្ឌសែនសុខបានមកសួរសុខទុក្ខគ្រួសាររបស់អ្នកស្រីនៅក្នុងខេត្តស្វាយរៀង ហើយបានព្រមព្រៀងសងសំណងជំងឺចិត្ត១២.០០០ដុល្លារ។ អ្នកស្រី គុល សាន់នី បាននិយាយថា "រោងចក្របានមកទីនេះផ្តល់សំណងឲ្យយើង ហើយយើងបានព្រមទទួលយករួចហើយ"។អ្នកស្រីបានបន្ថែមថា ម្ចាស់រោងចក្រក៏យល់ព្រមរ៉ាប់រងរាល់ការចំណាយលើការបូជានិងពិធីបុណ្យសពផងដែរ។ អ្នកស្រីបានបន្ថែមទៀតថា "យើងបានយល់ព្រមទទួលសំណងជំងឺចិត្តជំនួសឲ្យការដាក់ពាក្យបណ្តឹង"។ អ្នកស្រី គុល សាន់នី បានលើកឡើងទៀតថា គ្រួសាររបស់អ្នកស្រីរំពឹងថា នឹងទទួលបានប្រាក់៤លានរៀលឬប្រហែល១.០០០ដុល្លារផ្សេងទៀតពីបេឡាជាតិរបបសន្តិសុខសង្គមនៅថ្ងៃនេះ។ កម្មករនៅរោងចក្រកាត់ដេរនេះបាននិយាយថា បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយបានឃើញឡចំហាយកម្តៅទឹកផ្លោងបើុងមកត្រូវចំក្បាលរបស់អ្នកស្រី គុល សាម៉ន តែម្តង។ ក្នុងចំណោមអ្នករងរបួសទាំង៧នាក់មានម្នាក់មានផ្ទៃពោះ។អ្នករងរបួស៥នាក់ផ្សេងទៀតស្ថិតនៅមន្ទីរពេទ្យនៅឡើយកាលពីម្សិលមិញ ខណៈពីរនាក់ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញហើយ នេះបើយោងតាមលោក ថោង សឿន ប្រធានរដ្ឋបាលនៅសហព័ន្ធសហជីពស្មារតីកម្មករខ្មែរដែលតំណាងឲ្យកម្មករភាគច្រើននៅក្នុងរោងចក្រនេះ។ លោក ថោង សឿន បានលើកឡើងថា បេឡាជាតិរបបសន្តិសុខសង្គម នឹងធានារ៉ាប់រងរាល់ការចំណាយលើថ្លៃព្យាបាល ប៉ុន្តែ ថារោងចក្រនេះគួរតែត្រូវទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ចំណូលរយៈពេលយូរដែលកម្មករណាម្នាក់អាចប្រឈមពេលក្លាយជាជនពិការនាពេលអនាគត។ លោកបានថ្លែងថា...

កម្មការិនី​​​ស្លាប់​​​​​​បន្ទាប់ពី​​​ផ្ទុះ​​​ឡ​​​ចំហាយ​​​កម្តៅ​​​ទឹក​​​​​​នៅ​​​រោង​​​ចក្រ​​​ផ្គត់​​​ផ្គង់​​​របស់​​​ Levi’s

ស្ត្រីម្នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្តៅទឹកមួយបានផ្ទុះប៉ើងទៅលើអាកាស ហើយធ្លាក់សង្កត់លើពួកគាត់ ខណៈពួកគាត់កំពុងទទួលទានអាហារថ្ងៃត្រង់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញដែលផលិតសម្លៀកបំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi's របស់អាមេរិក ។ លោក ឈុំ សារាយ នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា រោងចក្រ សិនតៃ ហ្គាមេន ដែលគ្រប់គ្រងដោយជនជាតិចិនស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានស៊ើប អង្កេតបន្ទាប់ពីឡចំយាយកម្តៅទឹកដែលប្រើក្នុងដំណាក់កាលចុងក្រោយសម្រាប់ផលិតសម្លៀកបំពាក់ខូវប៊យ បានបណ្តាលឲ្យកម្មការិនីម្នាក់ឈ្មោះ គល់ សាម៉ន អាយុ៤៥ឆ្នាំស្លាប់។ សាក្សីដែលត្រូវបានសាកសួរនៅរោងចក្រនេះកាលពីរសៀលម្សិលមិញ បាននិយាយថា នៅម៉ោងប្រហែលល១១និង៤០នាទីថ្ងៃត្រង់ឡចំហាយកម្តៅទឹកបានផ្ទុះបុើងទៅលើអាកាស ហើយធ្លាក់មកវិញចំដំបូលកន្លែងទទួលទានអាហារដែលស្ថិតនៅខាងក្រៅរោងចក្រចម្ងាយប្រហែល១០០ម៉ែត្រ។ លោក ឈុំ សារាយ បានមានប្រសាសន៍ថា "យើងរកមូលហេតុមិនទាន់ឃើញនៅឡើយទេ ប៉ុន្តែ វាអាចបណ្តាលមកពីកម្តៅនៃឡចំហាយកម្តៅទឹក ដែលបណ្តាលឲ្យមានសម្ពាធខ្ពស់ខ្លាំងពេក។ អ្នកស្រី សុខ សូណា បុគ្គលិកម្នាក់នៅរោងចក្រនេះបាននិយាយថា អ្នកស្រីបានទទួលទានអាហារថ្ងៃត្រង់រួច ហើយដើរត្រឡប់ទៅច្រកទ្វាររោងចក្រស្រាប់តែអ្នកស្រីបានឮសំឡេងលាន់យ៉ាងខ្លាំង។...

អភិបាល​​​រាជធានី​​​​​​ភ្នំពេញ​​​ចង់​​​ឱ្យ​​​ដក​​​ទូអេធីអឹម​​​​​​ ហើយ​​​បង្កើន​​​​​​សន្តិសុខ​​​

បន្ទាប់ពីមានការដាក់សារធាតុកែច្នៃបំផ្ទុះធ្វើឲ្យបែកកញ្ចក់ទូដកប្រាក់អេធីអឹមរបស់ធនាគារកាណាឌីយ៉ាស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃសៅរ៍មក កាលពីម្សិលមិញ លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីបានមានប្រសាសន៍ថា ធនាគារទាំងអស់គួរបង្កើនការការពារសន្តិសុខ បើមិនដូច្នោះទេត្រូវដកទូដកប្រាក់របស់ខ្លួនចេញពីកន្លែងសាធារណៈ។ ដោយសង្ខេបអំឡុងការថ្លែងសុន្ទរកថានៅកិច្ចប្រជុំប្រចាំសប្តាហ៍របស់សាលារាជធានីកាលពីថ្ងៃច័ន្ទ លោកបានមានប្រសាសន៍ថា "យើងទាមទារឲ្យមានការត្រួតពិនិត្យ និងការទទួលខុសត្រូវខ្ពស់។យើងមិនអាចទុកឲ្យនៅអញ្ចឹងបានទេ"។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អ្នកដាក់សារធាតុបំផ្ទុះទូដកប្រាក់អេធីអឹមធនាគារកាណាឌីយ៉ាដែលកំពុងរត់គេចខ្លួននោះទំនងជាផ្តោតគោលដៅលើទូដកប្រាក់នេះតែម្តង ពីព្រោះវាស្ថិតក្នុងកន្លែងស្ងាត់ ហើយការបំផ្ទុះនេះបានកើតឡើងប្រហែលជាពាក់កណ្តាលអធ្រាត្រ តែមិនបានធ្វើឲ្យខូចប្រអប់ដាក់ប្រាក់ឡើយ។ របាយការណ៍ដែលចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិកាលពីថ្ងៃអាទិត្យបានលើកឡើងពីការមេរ៉ាសុវត្ថិភាពដែលបង្ហាញពីបុរសម្នាក់ដើរទៅជិតទូដកប្រាក់អេធីអឹម ហើយបានយកសារធាតុផ្ទុះចងភ្ជាប់ទូនោះជាមួយនឹងឆ្នួនបញ្ឆេះ ហើយដុតនឹងដែកកេះ។ សន្តិសុខយាមមន្ទីរពេទ្យដែលស្ថិតនៅក្បែរទូដកប្រាក់អេធីអឹមនោះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា មិត្តរួមការងាររបស់ខ្លួនដែលប្រចាំការនៅទីនោះនៅពេលមានហេតុការណ៍កើតឡើងបានដេកលក់មួយភាំង។លោក ម៉េត មាសភក្តី បានមានមានប្រសាសន៍ថា ការធ្វេសប្រហែសក្នុងការការពារសន្តិសុខបែបនេះត្រូវតែបញ្ឈប់។ លោកបានមានប្រសាសន៍ថា "គេត្រូវជ្រើសរើសកន្លែងសាធារណៈដែលងាយស្រួល និងមានសន្តិសុខខ្ពស់"។ លោកបានបន្ថែមថា ធនាគារទាំងអស់ដែលមានទូដកប្រាក់អេធីអឹមស្ថិតក្នុងកន្លែងចង្អៀត និងងាយរងគ្រោះត្រូវបានស្នើឱ្យដកចេញ បើមិនដូច្នោះទេ ត្រូវអនុវត្តនូវវិធានការសន្តិសុខថ្មី។ លោក ម៉េត មាសភក្តី បានថ្លែងថា "យើងគ្រាន់តែចង់ឲ្យម្ចាស់អេធីអឹមទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតចំពោះសុវត្ថិភាពអតិថិជន។ ម្ចាស់អេធីអឹមត្រូវទទួលខុសត្រូវដោយខ្លួនឯងដោយការដាក់សន្តិសុខយាមឲ្យបានត្រឹមត្រូវ"។ លោក Charles...

​​​នគរបាល​​​​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​​បំផ្ទុះ​​​ទូ​​​អេធីអឹម​​​ធនាគារ​​​កាណាឌីយ៉ា 

នគរបាល និងអាជ្ញាធរមូលដ្ឋានកំពុងស្វែងរកជនសង្ស័យចោរប្លន់ម្នាក់ដែលបានបំផ្ទុះទូអេធីអឹមរបស់ធនាគារកាណាឌីយ៉ាខាងមុខជាប់របងមន្ទីរពេទ្យកុមារជាតិក្នុងរាជធានីកាលពីថ្ងៃអាទិត្យ  ប៉ុន្តែបានគេចខ្លួនដោយគ្មានយកបានអ្វីឡើយ។ លោក ម៉ា អៀងងួន នាយប៉ុស្តិ៍សង្កាត់ទឹកល្អក់១បានមានប្រសាសន៍ថា ការបំផ្ទុះនេះបានកើតឡើងក្រោយពេលរំលងអធ្រាត្របន្តិចហើយបានបំផ្លាញផ្នែកខាងក្រៅនៃម៉ាស៊ីនទាំងស្រុងដែលស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី។ លោក ប៉ាល់ សុធី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា "យើងមិនដឹងទេពាក់ព័ន្ធអត្តសញ្ញាណជនសង្ស័យ ឬមូលហេតុនៃការបំផ្ទុះនេះ។ លុះណាតែយើងចាប់ជនសង្ស័យបាន ទើបយើងដឹងពីហេតុការណ៍នោះ"។ លោក ប៉ាល់ សុធី បានបន្ថែមថា រហូតមកទល់ពេលនេះ ការស៊ើបអង្កេតរបស់នគរបាលកំណត់បានថា ជនសង្ស័យចង់បានប្រាក់នៅក្នុងទូអេធីអឹមនោះ។ លោកបានថ្លែងថា  "ជនសង្ស័យបានធ្វើសកម្មភាពបែបនេះដោយគិតថា ក្រោយពីការបំផ្ទុះ ពួកគេអាចយកលុយនោះបាន"។ សេចក្តីរាយការណ៍មួយដែលបានចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិកាលពីម្សិលមិញពិពណ៌នាពីកាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីបុរសម្នាក់ដើរមកជិតទូអេធីអឹម ហើយបានយកសារធាតុផ្ទុះទៅចងភ្ជាប់ជាមួយទូដកប្រាក់ជាមួយនឹងឆ្នួនបញ្ឆេះ ហើយដុតនឹងដែកកេះ។ របាយការណ៍នេះឱ្យដឹងថា ១០នាទីក្រោយមក ទូអេធីអឹមនោះបានផ្ទុះ។ រូបថតនៅកន្លែងកើតហេតុបង្ហាញពីរបំណែកកញ្ចក់បែកខ្ចាត់ខ្ចាយពេញចិញ្ចើមផ្លូវនៅមុខទូដាក់ប្រាក់នេះ។ របាយការណ៍ដដែលនេះបន្តថា ទោះយ៉ាងណា ប្រអប់សុវត្ថិភាពសម្រាប់ដាក់ប្រាក់នោះមិនបានរងការខូចខាតអ្វីឡើយ ហេតុដូចនេះហើយជនសង្ស័យយកលុយមិនបានឡើយ។ របាយការណ៍បន្ថែមថា បុរសរូបនេះបានបន្សល់ទុកនូវស្កុតពណ៌ស្វាយ និងបំណែកក្រដាសមួយចំនួននៅកន្លែងកើតហេតុ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ នគរបាលជាតិ នគរបាលរាជធានី នគរបាលខណ្ឌ និងអភិបាលខណ្ឌទួលគោកសុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយ ឬមិនអាចទាក់ទងបានឡើយកាលលពីម្សិលមិញ។ បុគ្គលិកធនាការកាណាឌីយ៉ាមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។ សន្តិសុខម្នាក់ដែលអ្នកយកព័ត៌មានបានទាក់ទងកាលពីម្សិលមិញបាននិយាយថា គាត់មិនបានស្ថិតនៅទីនោះទេ នៅពេលការផ្ទុះបានកើតឡើង ហើយថា សន្តិសុខរូបនេះដែលមានភារកិច្ចយាមនៅពេលនោះបានដេកលក់នៅពេលទូអេធីអឹមត្រូវបានផ្ទុះឡើង។ បុគ្គលិកផ្នែកបម្រើសេវាអតិថិជនម្នាក់របស់ធនាគារកាណាឌីយ៉ាដែលបានប្រាប់ថាឈ្មោះ សុភក្តី បាននិយាយថាបុគ្គលិកទាំងអស់ត្រូវបានប្រាប់អំពីការផ្ទុះនេះដែលបានកើតឡើងកាលពីរំលងអធ្រាត្រយប់ម្សិលមិញ។ លោកបានថ្លែងថា "លោកប្រធានបានហៅបុគ្គលិកមកប្រជុំ។ ហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេត។ ថ្ងៃនេះជាថ្ងៃឈប់សម្រាក។ ព្រឹកនេះ យើងមិនទាន់ដឹងទេ ប៉ុន្តែថ្ងៃស្អែកយើងនឹងដឹង"៕សារុន  (រាយការណ៍បន្ថែមដោយ Aisha Down)

សាលា​​​រាជធានី​​​ហាម​​​មិន​​​ឲ្យ​​​ប្រារព្ធ​​​ទិវា​​​សិទ្ធិនារី​​​សម្រាប់​​​កម្មការិនី​​​កាត់​​​ដេរ​​​

សាលារាជធានីភ្នំពេញបានច្រានចោលសំណើសុំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិសម្រាប់កម្មការិនីកាត់ដេរភាគច្រើននៅក្នុងប្រទេសនៅឯវត្តភ្នំក្នុងថ្ងៃនេះ ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងប្រារព្ធទិវានេះដោយមានការថ្លែងសុន្ទរកថាផងដែរ។ ដោយស្រដៀងទៅនឹងបម្រាមលើការជួបជុំជាសាធារណៈ ស្របពេលភាពតានតឹងផ្នែកនយោបាយកំពុងតែបន្តនោះ អាជ្ញាធរបានច្រានចោលសំណើសុំប្រារព្ធទិវាសិទ្ធិនារីជាសាធារណៈរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញពី លោក អាត់ ធន់ ដែលជាប្រធានសហជីពនេះ។ លោកបានមានប្រសាសន៍ថា "ខ្ញុំមិនចង់ប្រឈមបញ្ហាជាមួយអាជ្ញាធរទេ ហេតុដូច្នេះខ្ញុំបានសម្រេចជួលកន្លែងមួយសម្រាប់ប្រារព្ធទិវានេះ"។ ដោយកម្មការិនីកាត់ដេរ ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកំពុងតែលូតលាស់របស់កម្ពុជា ត្រូវបញ្ជូនឲ្យមកចូលរួមក្នុងព្រឹត្តិការណ៍ឯកជនមួយនោះ លោក ហ៊ុន សែន នឹងប្រារព្ធទិវានេះជាសាធារណៈ។ ទិវានេះចាប់ផ្តើមប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ១៩០៩ជាទិវាការងារស្ត្រីអន្តរជាតិដើម្បីរំឭកដល់កូដកម្មរបស់កម្មកររោងចក្រកាត់ដេរនៅក្នុងទីក្រុងញូវយ៉ក។ អ្នករៀបចំអន្តរជាតិបានលើកឡើងថា ប្រធានបទសម្រាប់ឆ្នាំ២០១៧នេះ គឺ"ត្រូវមានភាពក្លាហាន និងរឹងមាំដើម្បីការផ្លាស់ប្តូរ"។ កាលពីម្សិលមិញ សកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោបានចាប់ផ្តើមប្រារព្ធទិវានេះមុនថ្ងៃកំណត់ដោយផ្គើននឹងបម្រាមរបស់សាលារាជធានី ហើយបានប្រមូលផ្តុំគ្នានៅលើដីសាធារណៈមួយកន្លែងនៅក្នុងតំបន់បឹងកក់ដែលរងការបណ្តេញចេញ។ មនុស្សប្រហែល៨០នាក់បានមកចូលរួមនៅក្នុងពិធីនេះដែលធ្វើឡើងនៅអំឡុងពេលព្រឹកដោយផ្តោតលើការធ្វើបាបរបស់រដ្ឋាភិបាលមកលើសកម្មជនសិទ្ធិដីធ្លី និងសកម្មជនសិទ្ធិមនុស្ស។ ទោះបីជាមានការច្រានចោលសំណើផ្លូវការរបស់សហគមន៍នេះដែលស្នើសុំប្រារព្ធទិវានេះនៅទីសាធារណៈក៏ដោយ តែអាជ្ញាធរមិនមកក្បែរនោះឡើយ។ ដោយមិនធ្វើឡើងនៅតាមផ្លូវធ្វើចរាចរណ៍សំខាន់ៗនោះ ពិធីអហិង្សានេះខុសពីការប្រមូលផ្តុំដែលជារឿយៗធ្វើឡើងដោយសហគមន៍នេះដែលដឹកនាំកាលពីម្សិលមិញដោយអ្នកស្រី សុង ស្រីលាភ និងអ្នកស្រី បូវ សោភា ដែលសុទ្ធតែត្រូវបានចាប់ដាក់ពន្ធនាគារ ពីមុនមកទាក់ទិននឹងការតវ៉ា។ សន្តិសុខខណ្ឌដូនពេញដែលល្បីខាងប្រើអំពើហិង្សាមិនមានវត្តមានទេ ខណៈអ្នកគាំទ្រស្តាប់ការថ្លែងសុន្ទរកថា និងច្រៀងរួមគ្នានៅក្នុងរោងប្រក់សំពត់តង់ ដែលមានចងភ្ជាប់ទៅដោយបដារៀបរាប់អំពីអ្នកស្រី...

អាជីវករ​លក​់​ត្រី​​យកខេងត្រី​រៀបជារបាំង​បិទ​ច្រក​ព្រំដែន​​ប៉ោយប៉ែត​

យោងតាមអាជ្ញាធរក្រុងប៉ោយប៉ែតបានឱ្យដឹងថា អាជ្ញាធរថៃបានដកការដំឡើងភាស៊ីរហូតដល់៦០០ភាគរយលើអាជីវករលក់ត្រីកម្ពុជាចេញវិញហើយកាលពីម្សិលមិញ បន្ទាប់ពីអ្នកអូសរទេះដែលពោរពេញទៅដោយកំហឹងបានយកខេងត្រីនៅលើរទេះរៀបជារបាំងបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញដើម្បីជាការតវ៉ា។    អាជីវករប្រហែល២០០នាក់បានរៀបខេងត្រីនៅលើរទេះរបស់ខ្លួនជាច្រើនជួរតាមបណ្ដោយស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅខាងទឹកដីកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ នេះបើយោងតាមលោក ជិន ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនៃកងយោធពលខេរមភូមិន្ទ។ អាជីវករលក់ត្រីកម្ពុជាបានចូលទៅដល់ព្រំដែនខាងទឹកដីថៃនៅម៉ោងប្រហែល៩ព្រឹក ស្រាប់តែឃើញថាអាជ្ញាធរថៃបានដំឡើងភាស៊ីដោយគ្មានការជូនដំណឹងជាមុនពី១០ដុល្លារ រហូតដល់៧០ដុល្លារក្នុងត្រីមួយខេងដែលមានទម្ងន់ប្រហែល១០០គីឡូក្រាម។ លោកបានមានប្រសាសន៍ថា "ពួកគេដំឡើងភាស៊ីតាមអារម្មណ៍ដែលខ្លួនចង់"។ លោក ជិន ពិសិដ្ឋ បានលើកឡើងទៀតថា លោកជឿជាក់ថាអាជ្ញាធរថៃចង់រារាំងអាជីវករកម្ពុជាកុំឱ្យរកស៊ីនៅក្នុងប្រទេសរបស់ពួកគេ។ អាជីវករទាំងនេះដែលនិយាយថា គាត់គ្មានលទ្ធភាពបង់ថ្លៃភាស៊ីដែលត្រូវបានដំឡើងនោះ បានបិទផ្លូវអស់ប៉ុន្មានម៉ោងនៅពេលព្រឹក ដោយទាមទារឱ្យមានការយកភាស៊ីដូចដែលពួកគេធ្លាប់បង់ពីមុនមក ហើយបានស្នើឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ នេះបើយោងតាមលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត។ អភិបាលក្រុងរូបនេះ និងមន្ត្រីកម្ពុជាផ្សេងៗទៀតបានឆ្លងកាត់ព្រំដែនទៅចរចាជាមួយអាជ្ញាធរថៃដោយទទួលបានជោគជ័យនៅក្នុងការធ្វើឲ្យមានការត្រឡប់មកយកភាស៊ី១០ដុល្លារដូចមុនវិញ។ លោក ង៉ោ ម៉េងជ្រួនបានបន្ថែមថា អ្នកតវ៉ាបានបំបែកគ្នាទៅវិញនៅម៉ោង១២និង១៥នាទីរសៀល...