Monday, September 23, 2019
Home Authors Posts by Buth Kimsay

Buth Kimsay

118 POSTS 0 COMMENTS

ការរំលោភ​​​ដែល​​​រាយការណ៍​​​មាន​​​តែ​​​២៣ករណី​​​ ខណៈ​​​បទ​​​ល្មើស​​​កើនឡើង​​​ក្នុង​​​រាជធានី​​​

នគរបាលបានបូកសរុបថាមានករណីរំលោភតែ២៣ករណីប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បើទោះជាមានការកើនឡើងជារួម២០ភាគរយនៅក្នុងករណីបទល្មើសក៏ដោយ បណ្តាលឱ្យអ្នកជំនាញព្រមានថា ទិន្នន័យដែលបានបង្ហោះនៅក្នុងគេហទំព័រនគរបាលជាតិផ្តល់ទិដ្ឋភាពតែមួយផ្នែកប៉ុណ្ណោះក្នុងចំណោមបទល្មើសដែលកើតឡើងក្នុងរាជធានី។ លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា ជាអង្គការសិទ្ធិស្ត្រីបានមានប្រសាសន៍ថា "ភាគច្រើននៃតួលេខបទល្មើសត្រូវគេរាយការណ៍ មិនគ្រប់ជ្រុងជ្រោយ ពីព្រោះនគរបាលបារម្ភ តែពីឋានន្តរស័ក្តិរបស់ខ្លួន បើប្រៀបធៀប ទៅនឹងសហសេវិករបស់ខ្លួន"។ អាជ្ញាធររាជធានីកត់ត្រាថា មានករណីប្រព្រឹត្តបទល្មើស៩៣៣ករណីក្នុងឆ្នាំ២០១៦កើនឡើងលើសឆ្នាំមុនដែលមានតែ៧៦៥ករណី នេះបើតាមទិន្នន័យដែលបានបង្ហោះកាលពីថ្ងៃអង្គារ។ ភាគច្រើននៃការកើនឡើងនេះកើតចេញពីបទល្មើសមជ្ឈិមដែលបានកើនឡើង២៨ភាគរយដល់៧៥១ករណីដោយចាប់ខ្លួនមនុស្សបាន៩១០នាក់។ បទល្មើសបានកើនឡើង១ករណីលើសពីឆ្នាំមុនរហូតដល់១៨២ករណី រួមមានករណីមនុស្សឃាត៣៨ករណី។ អាជ្ញាធរចាប់ខ្លួនបាន៨៧ភាគរយក្នុងចំណោមករណីសរុប ដោយមានការចាប់ខ្លួនជនសង្ស័យបាន១.១៥៤នាក់។ របាយការណ៍ដដែលនេះឱ្យដឹងទៀតថាការប្រព្រឹត្តបទល្មើសបានសម្លាប់មនុស្ស៥៣នាក់ ធ្វើឱ្យមនុស្ស២៣៥នាក់ទៀតរងរបួស ខូចខាតម៉ូតូ៧០គ្រឿង និងរថយន្ត៧គ្រឿង នៅក្នុងអំពើប្លន់។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចេញផ្សាយតួលេខដែលកើនឡើងនេះគ្មានបំណងស្តីបន្ទោសអាជ្ញាធរមូលដ្ឋានឡើយ។ លោកបានលើកឡើងកាលពីម្សិលមិញថា "វាសំដៅជំរុញទឹកចិត្ត លើកទឹកចិត្ត និងអបអរសាទរដល់ពួកគាត់ចំពោះការខិតខំបង្ក្រាបអំពើប្លន់ និងចោរកម្មជាដើម"។ នគរបាលសង្ឃឹមថា ការបង្ក្រាបនៅឆ្នាំនេះទៅលើបទល្មើសថ្នាំញៀនអាចធ្វើឱ្យតួលេខនេះមានការថយចុះ។ សារបង្ហោះក្នុងគេហទំព័រនគរបាលមានខ្លឹមសារថា...

បុរស​ម្នាក់​នៅខេត្ត​ព្រៃ​​វែង​ស្រមៃ​ចង់​សាកល្បង​ហោះហើរ​​យន្តហោះ​​​​​ដែល​​​ខ្លួន​​​ច្នៃ​​​

ប៉ែន ឡុង នៅចាំបានពេលដែលលោកបានឃើញ "យន្តហោះ" នៅលើមេឃជាលើកដំបូង។ វាគឺនៅក្នុងឆ្នាំ១៩៩៣ ហើយលោកប៉ែន ឡុង ដែលមានអាយុ៦ឆ្នាំនៅពេលនោះបានរត់ក្នុងចម្ងាយរាប់គីឡូម៉ែត្រដើម្បីឲ្យបានទៅដល់កន្លែងចុះចតនៅក្នុងខេត្តស្វាយរៀង។ នៅពេលលោកបានរត់ទៅដល់ យន្តហោះនោះដែលតាមពិតគឺជាឧទ្ធម្ភាគចក្រ ហៀបនឹងហោះឡើងទៅហើយ។ លោកបាននិយាយកាលពីម្សិលមិញថា "ខ្ញុំស្រឡាញ់យន្តហោះតាំងពីខ្ញុំឃើញវាដំបូងម្លេ៉ះ" ។ប៉ុន្តែ គឺប្រព័ន្ធដំណើរមេកានិកដែលធ្វើឲ្យគាត់ចាប់ចិត្តដិតអារម្មណ៍តាំងពីដើមទីមក ហើយការចាប់ចិត្តដិតអារម្មណ៍លើយន្តហោះនេះហើយ ដែលធ្វើឲ្យគាត់ចាប់យកការងារកម្សាន្តខុសប្លែកពីគេ គឺគាត់កំពុងបង្កើតយន្តហោះដោយខ្លួនឯង។ វាប្រហែលជាយានដ៏តូចល្មមមួួយ ប៉ុន្តែវាដូចយន្តហោះអ៊ីចឹង។ វាមានបណ្តោយ៤,៣ម៉ែត្រ និងមានស្លាបប្រវែង៨ម៉ែត្រ។ វាមានកៅអីតែមួយប៉ុណ្ណោះសម្រាប់អ្នកបើកបរ។តួនិងស្លាបយន្តហោះសុទ្ធតែធ្វើពីដែកធុងសាំង។ លោក ប៉ែន ឡុង បានលើកឡើងថា ប្រសិនបើអ្វីៗទាំងអស់នេះដំណើរការទៅមុខតាមការគ្រោងទុកមែន លោកអាចនឹងហោះហើរវាសាកល្បងជាលើកដំបូងនៅខែមេសា។ ប៉ុន្តែ វាគឺជាផ្លូវដ៏វែងឆ្ងាយសម្រាប់បុរសអាយុ៣០ឆ្នាំរូបនេះដែលប្រកបរបរចិញ្ចឹមជីវិតដោយធ្វើជាជាងមេកានិករថយន្តនៅ   ក្នុងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោក ប៉ែន ឡុង បាននិយាយថា "បន្ទាប់ពីខ្ញុំធ្វើយន្តហោះនេះបានប្រហែល ២០ភាគរយ...

រដ្ឋមន្ត្រី​និយាយ​ថា​អ្នក​ទិញ​ម៉ូតូ​ចាំបាច់​ត្រូវ​ប្រឡង​សំណួរ​សុវត្ថិភាព​ផ្លូវ​ថ្នល់

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អ្នកទៅទិញម៉ូតូនឹងត្រូវមើលវីដេអូសុវត្ថិភាពអ្នកបើកបរ១០វីដេអូ និងប្រឡងឆ្លើយសំណួរអំពីវីដេអូទាំងនោះ មុនពេលពួកគេអាចដើរចេញជាមួយម៉ូតូរបស់ខ្លួន ដោយចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ ថ្លែងនៅពេលប្រកាសផ្សព្វផ្សាយអំពីយុទ្ធនាការសុវត្ថិភាពអ្នកបើកបរ ដែលចំណាយថវិកា១២០.០០០ដុល្លារ លោក ចាន់ថុល បានសើចតិចៗ ខណៈដែលលោករៀបរាប់អំពីគម្រោងថ្មីនេះ។ លោកបានមានប្រសាសន៍កាលពីថ្ងៃអង្គារក្នុងក្រុងភ្នំពេញថា "អតិថិជនត្រូវតែមើលស្ពតនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង 'ខ្ញុំបានមើលស្ពត' មុនពេលយកម៉ូតូចេញពីហាង"។ ទោះបីជាលោកបានមានប្រសាសន៍ថា សេចក្តីលម្អិតនៃផែនការនេះមិនទាន់បានធ្វើហើយរួចរាល់នៅឡើយក៏ដោយ ក៏លោក ចាន់ថុល បានមានប្រសាសន៍ថា ម្ចាស់ហាងនឹងបញ្ចាំងឃ្លីបវីដេអូឲ្យអតិថិជនមើល និងសុំឲ្យពួកគេឆ្លើយសំណួរ១០ មុនពេលចុះហត្ថលេខា។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា...

នគរ​បាល​តាម​ប្រមាញ់​​មេប៉ុស្តិ៍ម្នាក់​បន្ទាប់ពី​បង្ក​គ្រោះ​ថ្នាក់ចរាចរណ៍​បុកមនុស្ស​​​​​​ស្លាប់​​​ ហើយ​រត់​​​

នគរបាលបាននិយាយថា នាយប៉ុស្តិ៍ម្នាក់មកពីខេត្តកំពង់ធំកំពុងរត់គេចខ្លួនកាលពីម្សិលមិញ បន្ទាប់ពីគាត់បានបើរថយន្តក្នុងល្បឿនយ៉ាងលឿនទៅម៉ូតូមួយគ្រឿងដែលបណ្តាលឱ្យក្មេងជំទង់ពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងខេត្តកំពង់ចាមកាលពីយប់ថ្ងៃសៅរ៍។ យោងតាមលោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុកបានឱ្យដឹងថា ថុល វាសនា អាយុ១៨ឆ្នាំ និង សែ វុទ្ធី អាយុ១៧ឆ្នាំ បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តតូយ៉ូតាកាមរីមួយគ្រឿងចំពីមុខនៅម៉ោងប្រហែល១១និង៣០នាទីយប់ស្ថិតក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃកាលពីថ្ងៃសៅរ៍។ អ្នកបើកបររថយន្តបានរត់គេចខ្លួនភ្លាមៗ ដោយសាររថយន្តរងការខូចខាតយ៉ាងខ្លាំងបន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីការពិនិត្យរថយន្ត នគរបាលបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តថាឈ្មោះ ម៉ុក អ៊ុកសំអាត នាយប៉ុស្តិ៍ជ្រលង ស្រុកបារាយណ៍។ លោក ប្រាក់...

គ្រួសារ​របស់​កីឡាករទូកង​ដែល​លង់​ទឹក​ស្លាប់​​ទទួល​បាន​សំណង​ក្នុង​ម្នាក់ៗ​២០.០០០ដុល្លារ​ពី​នាវ​ាទេសចរណ៍

គ្រួសាររបស់បុរសពីរនាក់ដែលបានលង់ទឹកស្លាប់បន្ទាប់ពីទូកងរបស់ពួកគេបានបុកជាមួយនាវាដ៏ធំមួយដែលដឹកភ្ញៀវទេសចរជនជាតិវៀតណាម បានទទួលយកសំណងជំងឺចិត្ត២០.០០០ដុល្លារពីក្រុមហ៊ុន នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមកីឡាករទូកងដែលជួបគ្រោះថ្នាក់។      ខណៈជនរងគ្រោះឈ្មោះ សុខ ចាន់ជេស្ដា អាយុ១៨ឆ្នាំ និងឈ្មោះ ឈឺន ចន អាយុ៣៦ឆ្នាំ កំពុងអុំទូកងដែលមានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ក្នុងចំណោមកីឡាករប្រាំបួននាក់នៅលើទន្លេសាប កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ពោលគឺ២ថ្ងៃមុនពិធីបុណ្យអុំទូក ក៏ស្រាប់តែនាវាទេសចរណ៍របស់ក្រុមហ៊ុន Cruiseco បុកទូករបស់ពួកគេបណ្ដាលឱ្យលិច។ សាកសពជនរងគ្រោះត្រូវបានរកឃើញនៅថ្ងៃបន្ទាប់អណ្ដែតនៅចំណុចផ្សេងគ្នាក្នុងខេត្តកណ្ដាល។ ទោះបីជាដំបូងឡើយឪពុករបស់លោក ឈឺន ចន បានទាមទារសំណង៣៥.០០០ដុល្លារពីក្រុមហ៊ុន Cruiseco ក្ដី...

ក្រុមគ្រួសារ​របស់​អ្នកអុំទូក​ដែល​លង់ទឹក​ស្លាប់​ទាម​ទារ​​សំណងចំនួន​​៣៥.០០០ដុល្លារ​ក្នុង​ម្នាក់ៗ​

ក្រុមគ្រួសាររបស់អ្នកអុំទូកពីរនាក់ដែលបានលង់ទឹកស្លាប់ ពេលទូកងរបស់ពួកគេបានលិចបន្ទាប់ពីទូកទេសចរណ៍បុក បានទារសំណងក្នុងម្នាក់ៗ៣៥.០០០ដុល្លារ អំឡុងពេលជួបដោះស្រាយជាមួយតំណាងក្រុមហ៊ុននៅក្នុងសប្ដាហ៍នេះ នេះបើយោងតាមការឱ្យដឹងពីសមាជិកគ្រួសារម្នាក់កាលពីម្សិលមិញ។ លោក ឃុន ហ៊ីម ឪពុករបស់ ឈឿន ចន អាយុ៣៦ឆ្នាំ ដែលបានស្លាប់ជាមួយ សុខ ចាន់ចេស្ដា អាយុ១៨ឆ្នាំ ពេលនាវាទេសចរណ៍របស់ក្រុមហ៊ុន Cruiseco Line បុកទូកងរបស់ពួកគេកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ បានលើកឡើងថា គ្រួសារទាំងពីរនេះបានជួបដោះស្រាយជាមួយតំណាងក្រុមហ៊ុននេះកាលពីថ្ងៃពុធនៅក្នុងរាជធានីភ្នំពេញ។ លោកនិយាយថា "ពេលជួបដោះស្រាយគ្នា យើងបានទាមទារ៣៥.០០០ដុល្លារ ប៉ុន្តែតំណាងក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗទេ ព្រោះពួកគេត្រូវការពិភាក្សាអំពីការទាមទារនេះជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនជាមុនសិន។ តំណាងក្រុមហ៊ុន...

នគរបាល​ប្រើ​យន្តហោះដ្រូន ស្វែង​រក​ជន​ដៃដល់​​បាញ​់សម្លាប់ទាហានម្នាក់ក្នុងខណ្ឌពោធិ៍សែនជ័យ

កាលពីម្សិលមិញ នគរបាលរាជធានីភ្នំពេញបានប្រើយន្តហោះដ្រូន (Drone) ស្វែងរកជនសង្ស័យដែលបានប្លន់បណ្ណាគារមួយ បានបាញ់ទាហានម្នាក់ស្លាប់ដែលមានការងារទី២ជាសន្តិសុខស្លាប់ ហើយបន្ទាប់មកបានរត់គេចខ្លួនចូលក្នុងការដ្ឋានសំណង់មួយដែលគេបោះបង់ចោលកាលពីរសៀលថ្ងៃអាទិត្យ។ លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីបានពន្យល់ថា តំបន់នេះពោរពេញដោយស្រះទឹក ស្មៅខ្ពស់ៗ គុម្ពោតព្រៃសុទ្ធតែបន្លា និងពស់ពិសជាដើម។ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានថ្លែងថា ការបាញ់នេះបានកើតឡើងអំឡុងពេលភ្លៀងខ្លាំងកាលពីរសៀលថ្ងៃអាទិត្យនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលធ្វើឱ្យការតាមចាប់ជនសង្ស័យរូបនេះមានការលំបាក។ លោកបានមានប្រសាសន៍ថា តំបន់នេះពោរពេញដោយអគារដែលគេបោះបង់ចោល និងដើមឈើដុះទ្រុបទ្រុល។ លោកបានថ្លែងថា "យើងមិនអាចបណ្តោយឱ្យកម្លាំងរបស់យើងចុះទៅស្វែងរកជនសង្ស័យបានទេ។ ជនសង្ស័យក៏មានកាំភ្លើងខ្លីជាប់ខ្លួនផងដែរ គួបផ្សំទីតាំងស្មុគស្មាញ ហើយអាកាសធាតុមិនអំណោយផលទៀត"។ នគរបាលបាននិយាយកាលពីម្សិលមិញថា...

​​​មធ្យោបាយ​​​ធ្វើ​​​ដំណើរ​​​ត្រូវ​​​​​​ត្រួត​​​ពិនិត្យ​​​ ​​​​​ក្នុង​​​ពេល​​​ដែល​​​រថយន្ត​​​​​​ដឹក​​​កម្មករ​​​៨​​​០​​​នាក់​​​ក្រឡាប់​​​​​​​

អាជ្ញាធរនិងក្រុមអ្នកគាំទ្រពលកម្មបាននិយាយថា ពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកពីផ្ទះទៅកន្លែងធ្វើការរាល់ថ្ងៃដែលប្រឈមដោយកម្មកររោងចក្រកាត់ដេរ ក្នុងពេលដែលមានឡានមួយដឹកកម្មករប្រជ្រៀតគ្នា៨០នាក់បានក្រឡាប់ក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បិ៍ ដោយធ្វើឱ្យពួកគេរបួស៤០នាក់។ លោក មាន ថុន អធិការនគរបាលខណ្ឌបាក់ខែង បាននិយាយថាស្រ្តីជាកម្មករជិត២០នាក់បានរងរបួសធ្ងន់ ដែលភាគច្រើនបាក់ដៃនិងរលាត់មុខ បន្ទាប់ពីឡានម៉ាកហ៊ីយុនដាយមានទម្ងន់២,៥បានក្រឡាប់ទៅចំហៀងអូសចម្ងាយ២០ម៉ែត្រ បន្ទាប់ពីចង់បើកវ៉ារ៉ឺម៉កម៉ូតូក្នុងល្បឿនលឿននៅខណ្ឌជ្រោយចង្វានៅម៉ោងប្រហែល៦:៣០នាទីព្រឹក។ លោក ថន បាននិយាយថា "អ្នកបើកបរបានបាត់បង់ម្ចាស់ការខ្លួនឯង នៅពេលដែលខ្លួនបត់ចូលក្នុងគន្លងផ្លូវរបស់ខ្លួនវិញ"។ លោក មាជ ហុង អធិការរងនគរបាលខណ្ឌបាននិយាយថា អ្នករងរបួសដេករដូករណែលពេញផ្លូវ នៅពេលដែលលោកបានមកដល់។ លោក ថន បាននិយាយថា លោកនិងមន្ត្រីផ្សេងទៀតបានលើកពួកគេដាក់លើចិញ្ចើមថ្នល់ ដើម្បីរង់ចាំរថយន្តពេទ្យមកពីមន្ទីរពេទ្យកាល់ម៉ែត ដែលបានមកដល់រយៈពេល៣០នាទីក្រោយមក។ អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុការណ៍ ហើយនៅតែគេចខ្លួននៅឡើយ។ កម្មកររោងចក្រកាត់ដេររាប់សិបនាក់ជិះឡានផ្ទុកលើសចំណុះបានស្លាប់ ហើយមានអ្នករងរបួសរាប់រយនាក់ជារៀងរាល់ឆ្នាំនៅតាមផ្លូវកម្ពុជា ក្នុងពេលធ្វើដំណើរទៅមកពីផ្ទះទៅកន្លែងធ្វើការពេលព្រឹកនិងពេលល្ងាច។ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិយាយថា មន្រ្តីរដ្ឋាភិបាលបានចុះមើលរោងចក្រនានាតាំងពីដើមឆ្នាំ ដើម្បីព្រមានពួកគេអំពីគ្រោះថ្នាក់នៃការដឹកមនុស្សជិះប្រជ្រៀតគ្នាណែន និងត្រូវពិន័យជាទឹកប្រាក់១០០ ០០០រៀល ឬប្រហែល២៥ដុល្លារចំពោះអ្នកបើកបរ ប្រសិនបើឃើញដឹកអ្នកដំណើរលើសចំនួនកៅអី។ ច្បាប់ចរាចរណ៍ថ្មីនិយាយថា ក្រសួងសាធារណការនិងដឹកជញ្ជូននឹងសម្រេចថា រថយន្តត្រូវមានកៅអីចំនួនប៉ុន្មាននោះ ប៉ុន្តែមន្រ្តីសាធារណការបាននិយាយថា ពុំមានសេចក្តីសម្រេចទាក់ទងនឹងឡានដែលដឹកកម្មករទេ។ លោក រ័ត្នវាសនា បាននិយាយថា មានករណីច្រើន ដូចជាគ្រោះថ្នាក់កាលពីថ្ងៃព្រហស្បិ៍មានកម្មករឈរប្រជ្រៀតគ្នានៅលើឡាន ហើយមានតែគ្រោងដែកខ្លះប៉ុណ្ណោះដែលត្រូវឈរតោង។ រហូតមកដល់ពេលនេះ មានអ្នកបើកបរពីរបីនាក់ប៉ុណ្ណោះត្រូវផាកពិន័យ ពីព្រោះមិនមានមន្ត្រីនគរបាលគ្រប់គ្រាន់ ដើម្បីចុះអនុវត្តទេ។ លោកបាននិយាយថា "យើងបានទៅអប់រំរោងចក្រកាត់ដេរប្រហែល១០០រោងចក្រហើយបានចេញបណ្ណបើកបរជាង១០០០បណ្ណឲ្យអ្នកបើកឡានធំ"។ លោកស្រី អ៊ីសដឺ ហ្ជឺម៉ែន (Esther German) អ្នកគ្រប់គ្រងកម្មវិធីរោងចក្រល្អនៅកម្ពុជា ជាកម្មវិធីរបស់អង្គការពលកម្មអន្តរជាតិដើម្បីធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ បាននិយាយថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់ " ព្រមទទួលយក"ការអំពាវនាវឱ្យជួយដោះស្រាយការធ្វើដំណើរដ៏គ្រោះថ្នាក់និងបណ្តាលឲ្យស្លាប់។ លោកស្រី ហ្ជឺម៉ែន បាននិយាយថា ក្រុមហ៊ុនដែលពាក់ព័ន្ធបានបង្កើតក្រុមការងារដោយមានកម្មវិធី ដើម្បីដោះស្រាយបញ្ហា ដោយមានគោលបំណងស្វែងរកនូវអ្វីដែលមានដំណើរការ និងអ្វីដែលមិនមានដំណើរការ។ លោកស្រីបាននិយាយថា "យើងកំពុងតែយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់តាមផ្លូវថ្នល់ដែលពាក់ព័ន្ធនឹងកម្មកររោងចក្រយ៉ាងម៉ឺងមាត់។ ផ្លាកយីហោដែលកំពុងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដូចជាអ្នកបើកបរគ្មានជំនាញ ការបង្កើនការយល់ដឹង និងរថយន្តគ្មានគុណភាពល្អ កំពុងតែចែករំលែកការអនុវត្តល្អទាក់ទងនឹងបញ្ហានេះ។ លោកស្រីបាននិយាយបន្ថែមថា "បញ្ហានេះស្មុគស្មាញណាស់"៕ មាំ វិបុល

នគរបាល​ឆ្មក់​ចូល​ហាង​កាហ្វេ​វៀតណាម​និង​ចាប់​អ្នក​រកស៊ី​ផ្លូវ​ភេទ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតរយៈពេលមួយខែលើហាងកាហ្វេវៀតណាមតូចមួយកន្លែងក្នុងក្រុងភ្នំពេញ បានឈានដល់ការចាប់ខ្លួនជនសង្ស័យរកស៊ីផ្លូវភេទបួននាក់ ចុងភៅម្នាក់និងអ្នកគ្រប់គ្រងពីរនាក់ សុទ្ធតែជនជាតិវៀតណាម ពីបទសង្ស័យថា ហាងនេះមានបើកផ្ទះបន។ លោក ឆាន វុធ នាយការិយាល័យនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបាននិយាយថា នៅពេលដែលស្ត្រីវៀតណាមដែលគេចាប់ខ្លួនពីរនាក់បានសារភាពថា បានរកស៊ីផ្លូវភេទនៅកន្លែងនោះ ភ័ស្តុតាងជាក់ស្តែងតែមួយគត់ដាក់បន្ទុកលើអ្នកទាំងប្រាំពីរ គឺស្រោមអនាម័យដែលរកឃើញក្នុងបន្ទប់ជាន់លើ។ លោកបាននិយាយថា ទទួលបានព័ត៌មានពីអង្គការក្រៅរដ្ឋាភិបាលមួយ ក្រុមមន្ត្រីការិយាល័យបានចាប់ផ្តើមស៊ើបអង្កេតហាងមហាសម្បត្តិ ជាហាងតូចមួយនៅតាមវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ លោក វុធ បាននិយាយថា នៅម៉ោងប្រហែល៩យប់ថ្ងៃច័ន្ទ មន្ត្រីនគរបាលបានសម្រុកចូលបរិវេណនោះ និងបានឃាត់ឈ្មោះ ដាំ...

អាជ្ញាធរ​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​ប្រេង​និង​យានដ្ឋាន​បណ្ដែត​ទឹក​នៅ​កំពង់ឆ្នាំង

នគរបាលនៅខេត្តកំពង់ឆ្នាំងកំពុងខំប្រឹងប្រែងជាថ្មីដើម្បីឲ្យគ្រួសារដែលរស់នៅក្នុងភូមិបណ្តែតទឹកតាមបណ្តោយទន្លេសាបរើស្ថានីយចាក់ប្រេងនិងយានដ្ឋានរបស់ពួកគេទៅដីគោក ក្នុងការខិតខំដើម្បីធ្វើឲ្យទន្លេនេះស្អាតឡើងវិញ។ លោក ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ហាងលក់ដូរបណ្តែតទឹករបស់ក្រុមជនជាតិភាគតិចវៀតណាមដែលមានច្រើនលើសលុបក្នុងសហគមន៍នានា ត្រូវបានបង្ខំឲ្យឡើងគោកកាលពីឆ្នាំមុន ប៉ុន្តែតាំងពីពេលនោះមក ភាគច្រើនបានវិលត្រឡប់មកវិញ។ លោកបានមានប្រសាសន៍ថា "យើងចង់រក្សាទឹកឲ្យនៅស្អាត ពីព្រោះមនុស្សគ្រប់គ្នាប្រើទឹកទន្លេនេះរាល់ថ្ងៃ។ ពួកគេបានបំផ្លាញទឹកទន្លេ បរិស្ថាន ត្រី និងជីវចម្រុះ"។ លោក ឈិន សុផាត ដែលជាប្រធានការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តនេះ បាននិយាយថា លោកនិងមន្ត្រីរបស់លោកបានចាប់ផ្តើមសំដៅលើស្ថានីយប្រេង ក៏ដូចជាហាងម៉ាស៊ីននិងហាងអាគុយនៅព្រឹកថ្ងៃអង្គារ ហើយបានបិទចំនួនប្រាំពីរកន្លែងរួចហើយ។ លោកបាននិយាយថា...