Tuesday, October 15, 2019
Home Authors Posts by Chhorn Chansy

Chhorn Chansy

33 POSTS 0 COMMENTS
Assignment editor

មន្ត្រី​ព្រមាន​ប្រឆាំង​នឹង​ការ​អះអាង​ព្រំដែន​ថ្មី​បំផុត​របស់​លោក​រង្ស៊ី

កាលពី​ថ្ងៃ​អាទិត្យ មន្ត្រី​កិច្ចការ​ព្រំដែន​ជាន់​ខ្ពស់​បំផុត​ទី​២​របស់​ប្រទេស​កម្ពុជា​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​បក​ស្រាយ​ខុស​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​ទឹកដី បន្ទាប់​ពី​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​អះអាង​ថា ប្រទេស​វៀតណាម​បាន​យក​ដី​បន្ថែម​យ៉ាង​ជាក់ស្តែង​នៅ​ខាង​តំបន់​ព្រំដែន​ដែល​កំណត់​ហើយ​របស់​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ស្វាយរៀង។ កាលពី​ថ្ងៃ​សៅរ៍ លោក រង្ស៊ី បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នូវ​ការ​អំពាវនាវ​មួយ​ឲ្យ​រដ្ឋាភិបាល​ប្រើ​តែ​ផែនទី​ខ្នាត​១​លើ១០០.០០០​ដែល​អនុញ្ញាត​ដោយ​រដ្ឋធម្មនុញ្ញ ដើម្បី​គូស​ព្រំដែន​របស់​ប្រទេស​កម្ពុជា ហើយ​បន្ទាប់មក​ទៀត​ប្រើ​បច្ចេក​វិជ្ជា GPS ដើម្បី​ឲ្យ​ប្រាកដ​ថា បង្គោល​សម្គាល់​ព្រំដែន​ត្រូវ​គេ​ដាំ​ចំ​ខ្សែ​បន្ទាត់​ព្រំដែន​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​និយាយ​ថា កិច្ចការ​ទាំង​ពីរ​នេះ​អាច​មិន​គ្រប់គ្រាន់​ទេ ដោយ​លោក​អះអាង​ថា វៀតណាម​បាន​បន្ត​អះអាង​ទាមទារ​យក​តំបន់​ដី​មួយ​ផ្នែក​ដែល​កំណត់​រួច​ហើយ​នៅ​ខាង​កម្ពុជា ក្នុង​ស្រុក​កំពង់រោទិ៍ ចន្លោះ​បង្គោល​ព្រំដែន​លេខ២០២និង​២០៣។ លោក រង្ស៊ី...

ការជីករណ្តៅដី

ជំនួញជីក​​​​​​យក​​​អាចម៍​​​ដីដ៏មានកម្រៃច្រើន កំពុងធ្វើ​​​ឲ្យ​​​រណ្តៅកាយយកដីធំល្ហល្ហេវក្នុង​​​ភូមិអ្នកស្រុក​​​ ស្រុកអង្គស្នួល ខេត្តកណ្តាល-​​​ពី​​​ជ្រុង​​​ណាមួយក៏​​​ដោយ ក៏ភូមិ​​​ត្រាចតុល​​​ ​​​ហាក់ដូច​​​ជា​​​ភូមិ​​​ខ្មែរ​​​ដទៃ​​​ទៀតដែរ។​​​ មាន​​​ខ្ទម​​​​​​​​​ថ្ម​​​មួយ​​​ចំនួន​​​តូច​​​ ជាទីសក្ការបែប​​​សាសនា ហើយ​​​ក៏​​​គ្មាន​​​អ្វី​​​ផ្សេង​​​ទៀត​​​ដែរ។​​​ វាលស្រែធំ​​​ល្វឹងល្វើយ លាតសន្ធឹង​​​គ្រប់ទិសទី។​​​ ភ្លេង​​​អាពាហ៍​​​ពិពាហ៍​​​ ឮសូរ​​​រងំៗ​​​ពី​​​ចម្ងាយ។​​​​​​

រដ្ឋមន្ត្រី​គាំទ្រ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ជេរប្រមាថ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​

កាលពី​ម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា លោក​គាំទ្រ​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ដែល​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ ក្រោយ​ពេល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ម្នាក់​​បាន​ស្នើ​ឲ្យមាន​វិធាន​ការ​បែប​នេះ​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ លោក​ ខៀវ កាញារីទ្ធ ដែល​ជា​អ្នក​ចូល​ចិត្ត​លេង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ និង​ដែល​តែង​តែ​បង្ហោះ​ព័ត៌មាន និង​សារ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារំាងនោះ​​ បាន​លើក​ឡើង​នៅ​ក្នុង​សារ​​តាម​ហ្វេសប៊ុក​មួយ​កាលពី​ម្សិលមិញ​ថា លោក​គាំទ្រ​រដ្ឋាភិបាល​​ក្នុង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ណា​ដែល​បង្ហោះ​សារ​ជេរ​ប្រមាថ​តាម​អុីនធើណិត​។ លោក​បាន​សរសេរ​ថា "​ប្រសិន​បើ​លោក​អ្នក​យល់​ឃើញ​ថា ខ្លួន​ត្រូវ​បាន​គេ​ជេរប្រមាថ​​​ គឺ​ទង្វើ​បែប​ហ្នឹង​វា​ស្ថិត​ចូល​ក្នុង​ក្រម​ព្រហ្មទណ្ឌ​រួច​ទៅ​ហើយ"។ លោក​បាន​បន្ថែម​ថា ការ​ផ្ដន្ទា​ទោស​គឺ​ជា​វិធានការ​ដ៏​សាក​សម​មួយ​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ក្នុង​ផ្លូវ​មិន​សមរម្យ។ ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា...

កាសែត​នគរបាល​ជាតិ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​

នគរបាល​ជាតិ​នឹង​ចាប់​ផ្តើម​ចេញផ្សាយ​កាសែត​ប្រចាំថ្ងៃ​​ពណ៌ធម្មជាតិ​របស់​ខ្លួន​ដែល​មាន​​១២​ទំព័រ​ នៅថ្ងៃសៅរ៍ ដោយ​ច្បាប​់ដំបូង​រំឭកដល់​ខួប​៧០ឆ្នាំ​​ ចាប់តាំងពីកង​កម្លាំង​​នគរបាល​​ជាតិ​​ត្រូវ​​បាន​​បង្កើត​​ឡើង​ក្រោម​​ការ​កាន់កាប់​​របស់​ជប៉ុន ​នេះ​បើ​​តាម​​​និពន្ធ​នាយក​​​កាសែត​​នេះ​​បាន​លើក​​ឡើង​​កាល​ពី​​ម្សិលមិញ។ លោក អាត ប៊ុន្នី អតីត​អ្នក​យក​ព័ត៌មាន​​​ទូរទស្សន៍​បាយ័ន​ ដែលនឹង​ធ្វើ​ជា​និពន្ធនាយក​កាសែត​នេះ​​បាន​មាន​ប្រសាសន៍​ថា "កាសែត​នគរបាល​ជាតិ" នឹង​ចាប់ផ្តើម​ចេញ​ផ្សាយ​លេខ​ពិសេស​រំឭក​ខួប​​មុនពេល​​ចេញ​ផ្សាយ​ព័ត៌មានជា​ទៀង​ទាត់អំ​ពី​បទ​ល្មើស សន្តិសុខ និង​សណ្តាប់​ធ្នាប់សាធារណៈ។ លោក ប៊ុន្នី បានមាន​ប្រសាសន៍​ថា "នៅថ្ងៃទី​១៦ ខែឧសភាសប្តាហ៍ក្រោយ កាសែត​នគរ​បាល​ជាតិ​នឹង​ចេញផ្សាយជា​ផ្លូវ​ការ​ដើម្បី​រំឭក​ខួប​លើក​ទី​៧០​នៃការ​បង្កើត​នគរបាល​ជាតិ"។ កាលពី​ឆ្នាំ​២០០៦ ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ទ្រង់​បាន​សម្រេច​កំណត់​​កាល​បរិច្ឆេទ​ផ្លូវការ​នៃការ​បង្កើត​នគរបាល​ជាតិគឺថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៤៥ នៅពេល​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​មានតែឈ្មោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​...

អ្នក​ភូមិខេត្ត​ស្ទឹងត្រែង​​ទទួលយក​ការផ្តល់សំណង​ជា​ដីថ្មី​​ដើម្បី​ចាកចេញ​ពី​កន្លែង​សាង​សង់​ទំនប់​វារី​អគ្គិសនី​

អ្នកភូមិ​៧០គ្រួសារ​នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កាលពី​ថ្ងៃសៅរ៍​បានទទួលយក​ការ​ផ្តល់​សំណង​​ជា​ដីថ្មីរបស់​រដ្ឋាភិបាល​ផ្លូវ​ការ​​​ចំពោះ​​ស្រែចម្ការ​ដែលពួកគាត់​បាន​បាត់បង់​ដោយសារ​​ទំនប់វារី​អគ្គិសនី​សេសាន​២​កំពុង​សាងសង់​​​ ជាការ​ទទួលយក​សំណង​លើក​ដំបូង។ យ៉ាង​ហោច​ណាស់ អ្នកភូមិ​១៦គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ​​ប្រហែល​៨០០គ្រួសារ​​​ត្រូវ​បាន​បណ្តេញ​ចេញ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​កម្លាំង​៤០០​មេហ្គា​វ៉ាត់​នោះ បានទទួល​យក​សំណង​ជា​ប្រាក់​រួច​ហើយ​រហូត​ដល់​​២០.០០០ដុល្លារ​។ ប៉ុន្តែ​ លោក ដួង​ ពៅ អភិបាល​រង​ខេត្ត​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អ្នកភូមិ​​៧០​គ្រួសារ​មកពី​ភូមិស្រែ​ស្រណុក និង​ភូមិ​ជ្រាប់​គឺ​ជា​អ្នកភូមិ​ដំបូង​ដែលទទួលយក​សំណង​​ជា​ដី នៅ​កន្លែង​តាំងទី​លំនៅ​ថ្មី ដែល​ក្នុងមួយ​គ្រួសារ​ៗ​ទទួលបានដី​ទំហំ​៥ហិកតា​ និង​ដីសម្រាប់​សង់​លំនៅ​ដ្ឋាន​ទំហំ​​២០ម៉ែត្រ​គុណនឹង​៥០ម៉ែត្រ។ លោក​បាន​មាន​ប្រសាសន៍ថា គ្រួសារ​អ្នកភូមិ​​ក៏មាន​ជម្រើស​ក្នុងការ​ទទួលយក​ប្រាក់​ចំនួន​៦.០០០ដុល្លារ​ដើម្បី​សង់​ផ្ទះ​ថ្មី​នៅនឹង​កន្លែង​ ឬ​ផ្ទះថ្មី​ដែលត្រូវ​បានសាងសង់​សម្រាប់ពួកគាត់​ដោយ​ក្រុមហ៊ុន​ចិន​នៅពី​ក្រោយ​ទំនប់វារី​អគ្គិសនី Hydrolancang International Energy។ មិន​ថាជម្រើស​មួយ​ណាដែលពួកគាត់​ទទួល​យក​នោះទេ គ្រួសារ​អ្នកភូមិ​​នឹង​ទទួលបាន​សំណង​​សម្រាប់​របស់របរ​​នៅ​សេស​សល់​ផ្សេង​ៗ​ទៀត ហើយ​នឹង​ចាក​ចេញ​នៅ​ដើម​ខែ​ក្រោយ​នេះ។ លោក​បានមាន​ប្រសាសន៍​ថា "​ពួកគាត់​ត្រូវបាន​ផ្តល់​សំណងសម្រាប់​ដំណាំ​ហូប​ផ្លែ ផ្ទះ​សំបែង ទ្រុង​ជ្រូក​...

និស្សិត​ខ្មែរ​អុីស្លាម​នឹង​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ បន្ទាប់ពី​ភៀស​ខ្លួន​ពី​ប្រទេស​យេម៉ែន​

ការ​ជម្លៀស​ខ្លួន​​​និស្សិត​ខ្មែរ​ចំនួន​១៦​នាក់​ដែល​​​បាន​​​ទៅ​​​​សិក្សា​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​​​កំពុង​​​​ហែក​ហួរ​ទៅ​ដោយ​សង្គ្រាម​​​នោះ​​​​ជិត​​ឈាន​ដល់​​ការ​សម្រេច​ហើយ។ បន្ទាប់ពី​ក្រុម​សកម្មយុទ្ធ​ Houthis បាន​ចាប់​ផ្ដើម​​បើក​ការ​វាយ​ប្រហារ​លើ​កង​​​កម្លាំង​រដ្ឋាភិបាល​នៅ​​ភាគ​ខាង​ត្បូង​ក្រុង​កំពង់ផែ​អាដេន កាលពី​ចុង​ខែ​មុន កង​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​លើ​ទីតាំង​របស់​ក្រុម ​​Houthis នៅ​ទូទាំង​ប្រទេស​ រួម​ទាំង​រដ្ឋ​ធានី​សា​​​ណា​ផង​​​ដែរ​​​។ ខណៈ​ការ​ទម្លាក់​គ្រាប់​​បាន​ចាប់​ផ្ដើម​ និស្សិត​​​ឈ្មោះ​​​ តត ឌីអ៊ែល អាយុ​២៣​ឆ្នាំ​ មកពី​ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា ខ្លួន​​​បាន​ជាប់​នៅ​ក្នុង​រដ្ឋធានី​សា​​​ណា​ ហើយ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​​​​​មិន​ហ៊ាន​​​ប្រថុយ​​​​ចាក​ចេញពី​រដ្ឋធានី​នេះ​ឡើយ​​​​។​​​ និស្សិត​​​រូប​នេះ​​បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ពី​ប្រទេស​អូម៉ង់ ជាទី​ដែល​ខ្លួន​ត្រូវ​បាន​ជម្លៀស​​ពី​​​ប្រទេស​យេម៉ែន​​​​​មក​កាលពី​ចុង​សប្ដាហ៍​ថា " ខ្ញុំ​មិន​​អាច​សូម្បី​តែ​ចេញ​​ទៅ​អើត​មើល​នៅ​​​ខាង​ក្រៅ​ ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​។ ខ្ញុំ​ឮ​សំឡេង​​បាញ់​គ្នា​ ហើយ​ខ្ញុំ​មានអារម្មណ៍​ខ្លាច​ខ្លាំង​ណាស់...

ក្រុម​ហ៊ុន​ស្ករសរបស់​ថៃ​ជួប​ប្រជុំ​ដោះ​ស្រាយ​ជម្លោះជាមួយ​អ្នកភូមិ​ដែល​ត្រូវបាន​បណ្តេញចេញ

ក្រុម​ហ៊ុន​ស្ករស​កោះ​កុង​បាន​​យល់​ព្រម​​ដោះ​ស្រាយ​ជម្លោះ​ដែល​អូស​បន្លាយ​រយៈ​​​​ពេល​ជាច្រើន​ឆ្នាំ​ជាមួយ​អ្នភូមិ​ជន​ជាតិ​ខ្មែរ​​​ជាច្រើន​គ្រួសារ​​ ដែល​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​របស់​ខ្លួន​ថា បាន​ចាប់​យក​ដី​របស់​ពួកគាត់​ ប៉ុន្តែ អ្នក​ភូមិ​ទាំង​នោះ​នៅ​តែ​គិត​ថា ពួក​គាត់​អាច​​ស្វែង​រក​ដំណោះ​ស្រាយ​បាន​​សមស្រប​។ ក្រុម​ហ៊ុន​នេះ ដែល​ជា​សាខា​របស់​ក្រុម​ហ៊ុន Khon Kaen Sugar Industry Limited (KSL) នៅ​ប្រទេស​ថៃ​នោះបាន​​​យល់​ព្រម​ដោះ​ស្រាយ​​បញ្ហា​នេះ អំឡុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​បាង​កកជាមួយ​តំណាង​សហ​គមន៍​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែលបាន​ជួយ​ពួក​គាត់។ អ្នក​ភូមិ​២០០​គ្រួសារ​បាន​និយាយ​ថា ការ​បាត់​បង់​ដី​ស្រែ​របស់​ពួក​គាត់​ទៅ​​លើ​​ក្រុម​ហ៊ុន​​ស្ករ​ស​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​កោះ​កុង​របស់​ក្រុម​​​​ហ៊ុន​ KSL នេះបាន​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​ក្រីក្រ​​​ទៅ ហើយ​ពួក​គាត់​ចង់​បាន​ដី​របស់​ខ្លួន​វិញ​។ ប៉ុន្តែ លោក តេង កៅ តំណាង​គ្រួសារ​អ្នក​​​​ភូមិ​បាន​និយាយ​ថា ក្រុម​ហ៊ុន​ចង់​ផ្តល់​សំណង​ឲ្យ​ពួក​គាត់​វិញ។ លោក តេង...

អង្គកា​រសហ​ប្រជាជាតិ​ប្រកាស​បញ្ចេញ​​​បណ្តុំទិន្នន័យថ្មី​បង្ហាញពីគ្រោះ​មហន្ត​រាយ​នៅប្រទេស​កម្ពុជា

កាលពីសប្តាហ៍​​​មុន គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP) បាន​បញ្ចេញ​​​បណ្តុំ​ទិន្ន​ន័យ​ដ៏​ស៊ីជម្រៅ​លើក​ដំបូង​នៅ​កម្ពុជា ​សម្រាប់​តាម​ដាន​វឌ្ឍនភាព​នៃ​គ្រោះ​ធម្មជាតិ​ ខណៈ​ដែល​ប្រទេស​នេះ​ចាប់​ផ្តើម​ធូរស្រាលវិញ​ពី​គ្រោះ​ទឹក​ជំនន់​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់ស្លាប់​។ នៅ​ក្នុង​សេចក្តី​ប្រកាសមួយ​​បង្ហោះ​តាម​​អិុនធើ​ណិត​កាល​ពីថ្ងៃ​សុក្រ​ អង្គការ​ UNDP ​បាន​លើក​ឡើង​ថា បណ្តុំទិន្នន័យ​បង្ហាញពី​​​ការ​​​ខាតបង់​ដោយ​សារ​គ្រោះ​មហន្តរាយ​ ឬ​ហៅ​កាត់​ថា CamDi ត្រូវ​បានដាក់ឲ្យប្រើប្រាស់​កាល​ពី​ថ្ងៃ​ពុធ  បន្ទាប់​ពី​អង្គការ​សហ​ប្រជា​​​ជាតិ​​​​បាន​បង្កើត​ទិន្នន័យ​ប្រមូលផ្តុំ ទាក់ទងនឹង​​​ការ​ខាតបង់​ និង​ការ​ខូច​ខាត​បានរយៈ​​​ពេល​​​ជាង​​​​​​​​​មួយឆ្នាំ​​​បន្តិច​​​។ កាល​​​ពីពេល​​​ថ្មីៗ​​​នេះ ទិន្ន​ន័យទាំងនេះ​​​ ត្រូវបាន​​​ប្រើ​​​ប្រាស់​​​នៅ​​​បណ្តា​​​ក្រសួង​​​មួយចំនួន។ លោក​ ណាប៉ូឡេអុន ណាវ៉ារ៉ូ (Napoleon Navorro) នាយករងអង្គការ​ UNDP ប្រចាំ​នៅ​ប្រទេសកម្ពុជា ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​នេះថា “ សារៈសំខាន់​ៃន​ប្រព័ន្ធ​បណ្តុំ​ទិន្នន័យ​ ដែល​​​បង្ហាញ​​​ពីគ្រោះ​មហន្ត​រាយ​នេះ មិន​អាច​បំផ្លើសបាន​ឡើយ​។ វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​នានានៅក្នុង​កិច្ច​ប្រឹង​ប្រែង​រួម​បច្ចុប្បន្ន​នេះ ដើម្បីជួយ​ជីវិត​ ព្រម​ទាំង​ដោះស្រាយ​ហេតុ​ការណ៍​មហន្តរាយ​ផ្សេង​ទៀត”។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​ផ្តល់​​​ជំនួយ​នានា​បាន​រិះគន់ខ្លាំ​ងៗ​ចំពោះ​សមត្ថ​ភាព​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​ក្នុងការ​បំពេញ​ការ​ងារ​របស់​​ ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅនឹង​គ្រោ​ះមហ​ន្តរាយ​ និង​​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជួយ​សង្គ្រោះ​។​ កាល​ពីដើម​ខែនេះ ​របាយការណ៍​មួយ​រៀប​ចំឡើង​ដោយ​​ធនាគារ​អភិវឌ្ឍន៍​អាសីុ​បាន​បង្ហាញ​​​ថា និយោជិត​ភាគ​ច្រើន​បំផុត​របស់​គណៈកម្មាធិ​ការ​នេះ​មិន​បាន​ដឹង​អំពី​ភារកិច្ច​របស់​ខ្លួន​ឡើយ​។ កាល​ពីសប្តាហ៍​មុន​​ មន្ត្រី​មួយរូបបាន​ទទួល​ស្គាល់​ផែនការចាស់​រយៈពេលបីឆ្នាំក្នុង​ការ​បង្កើត​ប្រព័ន្ធទិន្នន័យ​ដើម្បី​រក្សា​ការ​តាម​ដាន​ពី​មូល​និធិជំនួយ​គ្រាអាសន្ន​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិ​បាល​ នៅមិន​ទាន់​រៀបចំ​ស្រេច​បាច់​នៅឡើយ​ទេ​។ កាល​ពីម្សិលមិញ​ លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​លើក​ឡើង​ថា លោក​មិន​បាន​ដឹង​អំពីបណ្តុំទិន្នន័យ​គ្រោះ​មហន្ត​រាយ​ណាមួយ​ដែល​ UNDP បាន​ជួយ​គណៈ​កម្មាធិការ​នេះ​ ក្នុងការបង្កើតវា​ទេ​។ ទោះ​ជាយ៉ាង​នេះក្តី  លោក​ ញឹម​ វណ្ណដា បាន​ថ្លែង​ថា ធនាគារ​ពិភព​លោក​ និង​មជ្ឈ​មណ្ឌល​ត្រៀម​ខ្លួនឆ្លើយតប​​​ទៅនឹងគ្រោះ​មហន្ត​រាយ​អាសីុ​ (Asian Disaster Preparedness Center) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុងបាង​កក​ កំពុង​តែ​ជួយ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​ ក្នុងការបង្កើត​នូវ​អ្វី​ដែល​យើង​ហៅ​ថា “ ផែន​ទី​ហា​និភ័យ​ទឹក​ជំនន់​” ដើម្បីតាម​ដាន​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​។ ក៏ប៉ុន្តែ លោក​បាន​ថ្លែង​ថា ប្រព័ន្ធ​នេះ​មិន​​ទាន់​​រៀប​ចំ​រួច​នៅ​ឡើយ​ទេ​។ លោក​បាន​បន្តថា “ យើង​​ទើ​បតែ​ចាប់​ផ្តើម​​បង្កើត​ប្រព័ន្ធនេះ យើង​មិន​ទាន​់​ឃើញ​វា​នៅ​ឡើយ​ទេ​។ គ្រោង​​​នេះត្រូវ​បាន​ផ្តល់​មូល​​និធិ​ដោយ​ធនាគារ​ពិភព​លោក​ ហើយ​​​មជ្ឈ​មណ្ឌល​ត្រៀម​ខ្លួនឆ្លើយតប​​​ទៅនឹង​​​គ្រោះ​​​​មហន្ត​រាយ​អាស៊ី បាន​ជួយ​បង្កើត​វា។ វាមិន​ពាក់​ព័ន្ធ​ជាមួយ​ UNDP ទេ​”។ លោក​បាន​ថ្លែង​ថា នៅ​ពេល​ប្រព័ន្ធ​នេះ​រៀប​ចំរួច​នាពេល​ណាមួយ​នា​ឆ្នាំក្រោយ​​ វា​​​នឹង​ជា​ជំនួយ​ដ៏​ធំមួយក្នុងការ​តាម​ដាន​ទឹក​ជំនន់​នៅពេល​អនាគត​ ខណៈដែល​ពួក​គេ​អភិវឌ្ឍ និង​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ថា តើ ​គួ​រតែ​សាង​សង់​អគារ​ថ្មី​ខ្ពស់​ណា ដើម្បី​រក្សា​សុវ​ត្ថិភាព​។ មក​ទល់​ទឹក​ជំនន់​ចុង​ក្រោយ​នេះ លោក ញឹម​ វណ្ណដា បាន​ថ្លែង​ថា វា​បាន​ឆក់យកជីវិត​​​មនុស្ស​១៦៨​នាក់​​ បង្ខំ​ឲ្យ​ប្រជាពល​រដ្ឋ​ពី​៥០.០០០គ្រួសារ​ ទៅ ៦០.០០០គ្រួសារ​ភៀស​ខ្លួន​ចេញ​ពី​ទីលំនៅដ្ឋាន​របស់​ខ្លួន​ និង​បានបង្ក​​​ផល​​​​ប៉ះពាល់​យ៉ាងច្រើន​​​​ដល់​ប្រជាជន​ខ្មែរ​ប្រមាណ​១,៨​លាន​នាក់​។ លោក ញឹម​ វណ្ណដា ​បាន​ឲ្យ​ដឹង​ទៀត​ថា “ ខេត្ត​ចំនួន​២០​​បាន​ទទួលរង​គ្រោះ​ទឹក​ជំនន់​ ក៏ប៉ុន្តែ ពេល​នេះ​ទឹក​ទន្លេ​មេគង្គ​ និង​ទន្លេ​​​សាប​កំពុង​តែ​ស្រក​ចុះវិញ​ហើយ​។ ពេល​នេះ​ស្ថាន​​​ភាព​​​មិន​​ធ្ងន់​ធ្ងរ​ពេក​ទេ​។ បញ្ហា​ធំគឺ​ ការជួស​ជុល​ផ្លូវ​ថ្នល់​ និង​ហេដ្ឋា​​រចនា​​​សម្ព័ន្ធ ​ផ្សេង​ទៀត​”៕ ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

ការ​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​​ចំណេះ​ទូទៅ​ត្រូវ​លើក​​ពេល​​ជា​ថ្មី​​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា សិស្ស​មធ្យម​សិក្សា​បឋម​ភូមិ​ជិត​១៣០​.០០០​នាក់​​ ដែល​ត្រៀម​ប្រឡង​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​ នឹង​ត្រូវ​រង់​ចាំ​​រហូត​ដល់​ថ្ងៃ​២៦ និង​២៧ ខែ​កញ្ញា​ ជា​លើក​ទី២​ហើយ​ ដែល​សម័យ​ប្រឡង​នេះ​​ត្រូវ​បាន​​លើក​ពេល​​នៅ​ឆ្នាំ​នេះ​។ ដើម​ឡើ​យ​ការ​​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​ ខែ​កក្កដា ប៉ុន្តែ​ត្រូវ​បាន​​លើក​ពេល​ ដោយ​សារ​​ការ​បោះឆ្នោត​ជាតិ​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។ ដោយ​មិន​បញ្ជាក់​ពី​មូល​ហេតុ​ ដែល​នាំ​ឲ្យ​មាន​ការ​លើក​កាល​បរិច្ឆេទ​នេះ​ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា “ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​មាន​កិត្តិយស​សូម​ជម្រាប​​ជូន​​មាតាបិតា​ ឬ​អាណា​ព្យាបាល​​បេក្ខជន​ និង​បេក្ខជនជ្រាប​ថា ការ​ប្រឡង​សញ្ញបត្រ​មធ្យម​​សិក្សា​បឋម​ភូមិ​ចំណេះ​ទូទៅ​​ និង​បំពេញ​វិជ្ជា​ ដែល​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា​​​ នេះ​ នឹង​ត្រូវ​លើក​ពេល​ទៅ​ប្រឡង​នៅ​ថ្ងៃ​ទី​២៦ និង​២៧ ខែ​កញ្ញា ឆ្នាំ​២០១៣​វិញ​”។ លោក​ ជា ជាតិ​ ប្រធាន​មន្ទីរអប់​រំ​ក្រុង​​បាន​មាន​ប្រសាសន៍​ថា “ក្រសួង​មិន​បាន​​ប្រាប់​​​យើង​ពី​មូល​ហេតុទេ​ ដូច្នេះ​លោក​​គួរ​តែ​សួរ​ទៅ​ក្រសួង​”។​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រយៈ​ពេល​បួន​ថ្ងៃ​មុន​សម័យ​ប្រឡង​គ្រោង​​នឹង​ចាប់​ផ្ដើម​ ក្រសួង​អប់​រំ​បាន​ប្រកាស​ថា សម័យ​ប្រឡង​នេះ​ នឹង​ដំណើរ​ការ​ដូច​ដែល​បាន​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ប៉ុន្តែ​កា​រ​ប្រកាស​នេះ​ទំនង​​ជាត្រូវ​​បាន​កែ​ប្រែ​នៅ​នាទី​ចុង​ក្រោយ​ ដោយ​សារ​តែ​​កាល​ពី​ម្សិលមិញអ្នក​គំាទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​មឺុន​នាក់​​​បាន​ចាប់​ផ្ដើម​​ធ្វើ​បាតុ​កម្ម​រយៈ​ពេល​បី​ថ្ងៃ​ដែល​បាន​គ្រោង​ទុក​ ដោយ​​ទាម​ទារ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី​លើ​ការ​បោះ​ឆ្នោត​នេះ​៕ ប្រែសម្រួលដោយ អ៊ូច សូនី

លោក ស ខេង ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​​​​បាតុកម្ម​តែ​​​នៅ​​​​ក្នុង​​​បរិវេណ​​​សួន​សេរីភាព​

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​សរសេរ​លិខិត​​​​មួយ​​​ច្បាប់​​​ផ្ញើ​​​ជូន​លោក សម រង្ស៊ី ដែល​​​ជា​​​ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ ដោយ​ស្នើ​ឲ្យ​​​លោក​​​​ធ្វើ​​​បាតុកម្ម​តែ​​​​នៅ​​​​ក្នុង​​​បរិវេណ​​​សួន​សេរីភាព​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក ស ខេង ដែល​ត្រូវ​បាន​តែង​តាំង​​​ជា​​​ប្រធាន​គណៈ​បញ្ជា​ការ​សន្ដិសុខ​អចិន្ត្រៃយ៍​​​សម្រាប់​ការ​បោះ​ឆ្នោត​​ ដែល​​រដ្ឋាភិបាល​ទើប​​​​នឹង​​​បង្កើត​​​​ឡើង​​​​ដើម្បី​ធានា​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​​​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​​ថា លោក​សង្ឃឹម​​​​ថា លោក​ សម រង្ស៊ី នឹង​សហការ​។ លិខិត​​​របស់​​​លោក​ ស ខេង ​​​មាន​​​ខ្លឹម​​​សារ​​​​ថា “ខ្ញុំ​​ទទួលស្គាល់​​​​ថា ការ​ទាម​ទារ​ណា​​​មួយ​​​ទាក់​ទង​នឹង​ដំណើរ​ការ​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​...