Monday, September 16, 2019
Home Authors Posts by Chhorn Phearun

Chhorn Phearun

64 POSTS 0 COMMENTS

ពលករ​ចំណាកស្រុក​​​យ៉ាង​ច្រើន​សម្រុក​ទៅ​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​​

កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ អ្នកទាំងនេះបានផ្អើលនាំគ្នាទៅកាន់នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើលិខិតឆ្លងដែន។ ការកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកទៅធ្វើលិខិតឆ្លងដែននេះកើតមានឡើងក្រោយពីច្បាប់ថ្មីៗត្រូវបានអនុម័តនៅក្នុងប្រទេសថៃ នាំឱ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដែលធ្វើការនៅទីនោះដោយគ្មានលិខិតស្នាមត្រឹមត្រូវ រត់ភៀសខ្លួនមកស្រុកវិញក្នុងរយៈពេលពីរសប្ដាហ៍មកនេះ។ អ្នកទាំងនេះស្ថិតក្នុងចំនួនពលករខ្មែររាប់ាន់នាក់ដែលភៀសខ្លួនពីប្រទេសថៃ។ ពួកគាត់បានអង្គុយលើដី ខណៈពេលពួកគាត់រង់ចាំគេហៅឈ្មោះរបស់ខ្លួន  ឬឈរផ្តុំគ្នាដោយគ្មានរបៀបរៀបរយនៅខាងក្រៅបន្ទប់ធ្វើលិខិតស្នាម។ លោក កុយ កែម អាយុ២៨ឆ្នាំ ជាកម្មករសំណង់ដែលធ្វើការនៅខេត្តភាគអាគ្នេយ៍ឈុនប៊ូរី (Chonburi) ប្រទេសថៃនិយាយថា គាត់បានធ្វើដំណើរពីខេត្តបន្ទាយមានជ័យ មកដល់កន្លែងធ្វើលិខិតឆ្លងដែនេនះនៅម៉ោងប្រហែល៨ព្រឹក ហើយបានដាក់ពាក្យស្នើសុំនៅពេលថ្ងៃត្រង់។ បុរសរូបនេះនិយាយថា គាត់បានភៀសខ្លួនពីប្រទេសថៃ ជាមួយពលករខ្មែរប្រាំពីរនាក់ទៀតកាលពីប្រាំថ្ងៃមុន បន្ទាប់ពីថៅកែរបស់គាត់ប្រាប់ពួកគាត់ថា...

ការ​យល់ច្រឡំ​ធ្វើ​ឱ្យ​ពល​ករ​​​​ចំណាក​​​​ស្រុក​ទាំង​ស្របច្បាប់ និង​​​​ខុស​ច្បាប់​​​ភៀស​ខ្លួន​​ចេញពី​​ថៃ​

ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។ កាលពីចុងខែមុន ប្រទេសថៃ បានអនុម័តច្បាប់ថ្មីៗ ដោយដាក់ទោសទណ្ឌកាន់តែធ្ងន់ធ្ងរជាងមុនចំពោះជនបរទេសណាដែលធ្វើការនៅក្នុងប្រទេសនេះដោយខុសច្បាប់ ព្រមទាំងថៅកែដែលជួលពួកគេផងដែរ ជាហេតុនាំឱ្យមានការភ័យស្លន់ស្លោ និងការភៀសខ្លួនភ្លូកទឹកភ្លូកដី ស្របពេលអាជ្ញាធរបានចាប់ផ្ដើមចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់បញ្ជូនទៅប្រទេសរបស់ពួកគេវិញ។ ដោយព្យាយាមធ្វើឲ្យស្ថានភាពចលាចលនេះស្ងប់ស្ងាត់ទៅវិញ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលថៃបានប្រកាសរយៈពេលអនុគ្រោះ១២០ថ្ងៃ មុនពេលប្រកាសពន្យារពេលបន្ថែមទៀតកាលពីម្សិលមិញ។ លោក គីសាណា ផាតាណាឆារឿន (Kissana Phatanacharoen) អនុប្រធានអ្នកនាំពាក្យនគរបាលជាតិថៃបានលើកឡើងថា រយៈពេលអនុគ្រោះនេះទំនងជាបន្តរហូតដល់ "ពេលណាមួយនៅឆ្នាំក្រោយ" ហើយបញ្ជាក់ថា...

ទីបំផុតមន្ត្រី​អាដហុក​ទាំង​៥ត្រូវ​បានដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ហើយ​

មន្ត្រីអាដហុកទាំងប្រាំ ទាំងអតីត និងបច្ចុប្បន្នដែលបានជាប់ពន្ធនាគាររយៈពេលជាង១ឆ្នាំមុនសវនាការតាមបទចោទសូកប៉ាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយនោះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំហើយកាលពីយប់មិញ។ មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកបច្ចុប្បន្នបួនរូប គឺលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី បានដើរចេញពីពន្ធនាគារព្រៃសដោយមានសេរីភាពនៅចន្លោះម៉ោងប្រហែល៧ទៅ៨យប់។ ចំណែកឯលោក នី ចរិយា អតីតមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ដែលចាប់តំាងពីពេលនោះបានកាន់តំណែងមួយនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញពីពន្ធនាគារប៉េហ្ស៊ី ក្នុងរាជធានីភ្នំពេញ...

ព្រះសង្ឃ​​​មួយ​​​អង្គ​​​ត្រូវបាន​​​ចោទប្រកាន់​​​ពីបទ​​​កាន់​​​កាប់​​​អាវុធ​​​ខុស​​​ច្បាប់ 

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងបាននិយាយកាលពីម្សិលមិញថា ព្រះសង្ឃមួយអង្គដែលត្រូវបានចាប់ផ្សឹក និងចាប់ខ្លួនក្នុងក្រុងបាត់ដំបងដោយសារបានបង្ហោះរូបថតរបស់ខ្លួនលើទំព័រហ្វេសប៊ុកដោយមានកាន់កាំភ្លើងជ័រផងនោះ ត្រូវបានចោទប្រកាន់ កាលពីម្សិលមិញពីបទកាន់កាប់អាវុធខុសច្បាប់ និងពីបទញុះញង់។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មជនព្រះសង្ឃដ៏ឆ្នើមមួយអង្គបានមានសង្ឃដីកាកាលពីថ្ងៃពុធថា ព្រះតេជគុណ ហន សុផាន្នី ព្រះជន្ម២៤វស្សាត្រូវបាននគរបាលមួយក្រុមប្រហែល២០នាក់ចាប់ខ្លួនក្រោយពីព្រះអង្គមិនបានទៅបង្ហាញខ្លួននៅតុលាការកាលពីខែមេសាពាក់ព័ន្ធរូបថតទាំងនេះ។ លោក ជេត វណ្ណី ស្នងការរងនគរបាលខេត្តបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើកាំភ្លើងដែលមានរូបរាងដូចជាកាំភ្លើងវែងនោះ ជាកាំភ្លើងពិត ឬជាកាំភ្លើងជ័រឡើយមុនពេលចុចបិទទូរស័ព្ទរបស់អ្នកយកព័ត៌មាន។ លោក សេង ផានិត អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា ព្រះសង្ឃអង្គនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញង់ឱ្យព្រឹត្តបទឧក្រិដ្ឋ។ ព្រះតេជគុណ ហន សុផាន្នី ជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកាលពីម្សិលមិញបានមានសង្ឃដីកាថា ព្រះអង្គបានដឹកនាំព្រះសង្ឃមួយក្រុមប្រមាណ៣៥អង្គធ្វើការតវ៉ានៅខាងក្រៅតុលាការ។ ក្នុងរូបថតដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ ព្រះតេជគុណ ប៊ុត ប៊ុនតិញ កាន់កាំភ្លើងជ័រ ដោយអះអាងថា វាដូចគ្នានឹងកាំភ្លើងជ័រដែលព្រះតេជគុណ ហន សុផាន្នី កាន់ដែលត្រូវបានចោទប្រកាន់ថា កាន់កាប់អាវុធខុសច្បាប់នោះ។ ព្រះអង្គមានសង្ឃដីកាក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា នគរបាលនិងព្រះរាជអាជ្ញារងបានប្រាប់ព្រះអង្គឱ្យទៅរកកាំភ្លើងជ័រនោះដើម្បីបង្ហាញថា វាពិតជាកាំភ្លើងជ័រមែន។ ព្រះអង្គបន្តថា "ប៉ុន្តែគ្មាននរណាម្នាក់មកពិភាក្សាទេ"។ ព្រះអង្គមានសង្ឃដីកាថា ទាំងការ "លេងកាំភ្លើងជ័រ និងការនិយាយលេងសើចគឺគ្រាន់តែជាកំហុសតូចតាចប៉ុណ្ណោះ ប៉ុន្តែព្រះតេជគុណ ហន សុផាន្នី គួរតែធ្វើការអប់រំតាមវិន័យព្រះពុទ្ធសាសនា។តុលាការកំពុងតែជ្រៀតជ្រែកព្រះពុទ្ធសាសនាហើយ"។ ព្រះអង្គបន្តថា អាជ្ញាធរបាន "ប្រើប្រាស់អំណាច និងច្បាប់ដើម្បីគាបសង្កត់លើពលរដ្ឋរបស់ខ្លួន"។ ព្រះអង្គបន្ថែមថា "យើងគ្មានអ្វីត្រូវគេដាក់ទោសទណ្ឌទេ ពីព្រោះយើងគ្រាន់តែជាពលរដ្ឋធម្មតា។ នេះហើយជាមូលហេតុដែលយើងត្រូវប្រើម្រាមដៃរបស់យើងជ្រើសរើសនាយករដ្ឋមន្ត្រីដែលល្អ និងតំណាងដែលល្អ"។ ការប្រើម្រាមដៃគឺសំដៅដល់ដំណើរការបោះឆ្នោត...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រិះគន់​យ៉ាង​ខ្លាំង​​ថា ការ​បោះឆ្នោត​ “មិន​សេរី និង​មិន​ត្រឹមត្រូវ​យុត្តិធម៌”

កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងបំផុតជាយូរមកហើយ បានថ្កោលទោសការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា ថា "មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌" ហើយបានអំពាវនាវឱ្យធ្វើកំណែទម្រង់ជាបន្ទាន់ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។ ទន្ទឹមនឹងយល់ស្របតាមទស្សនៈរបស់អ្នកសង្កេតការណ៍អន្តរជាតិផ្សេងទៀតរួមមានទាំងសហភាពអឺរ៉ុប និងស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ផងដែលយល់ឃើញថា ថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយ "សន្តិវិធី" អង្គការដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កមួយនេះបានរិះគន់យ៉ាងខ្លាំងៗចំពោះបរិយាកាសក្រោយការបោះឆ្នោត ដោយនិយាយថា ការបោះឆ្នោតនេះ "បានធ្វើឡើងក្នុងបរិយាកាសគំរាមកំហែងដល់សេរីភាពបញ្ចេញមតិ និងការចូលរួមពិតប្រាកដ"។ អង្គការនេះបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ការគំរាមកំហែងពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា...

មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ត្រូវ​​​បានចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​ខំមិន​គំរាម​​​កំហែង​​​ដល់​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​ក្រុម​​​គ្រួសារ​​​

យោងតាមមន្ត្រីម្នាក់បានលើកឡើងថា មន្ត្រីក្រសួងមហាផ្ទៃមួយរូបត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញដោយរងការចោទប្រកាន់ថា បានចូលសរសេរខំមិនគំរាមកំហែងដល់អាយុជីវិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។ លាង ឡា អាយុ៤៥ឆ្នាំ ដែលជាអនុប្រធាន ការិយាល័យគណនេយ្យ និងភ័ស្តុភារនៃក្រសួងមហាផ្ទៃត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ នេះបើយោងតាមលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ។ សេចក្តីរាយការណ៍ព័ត៌មាននៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិមានខ្លឹមសារថា "ឈ្មោះ លាង  ឡា បានសារភាពថា ខ្លួនបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Leala Leang ចូលទៅខំមិនជេរប្រមាថក្នុងផេករបស់សម្តេចហ៊ុនសែន "។ សេចក្តីរាយការណ៍ព័ត៌មាននេះមានខ្លឹមសារបន្តថា ការសរសេរខំមិនគំរាមនេះធ្វើឡើង "ដោយសារតែ លាង ឡា មិនពេញចិត្តក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ"។ រូបភាពផ្ទាំងស្គ្រីនដែលគេបង្ហោះតៗគ្នាតាមអីុនធឺណិតកាលពីព្រឹកម្សិលមិញ បង្ហាញពីអ្វីដែលទំនងជាខំមិនរបស់គណនីឈ្មោះ Leala Leang នៅពីក្រោមវីដេអូឡាយតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ។ ខំមិននេះមានខ្លឹមសារដូច្នេះថា "អាជោ ហ៊ុន សែន ជិតដល់ថ្ងៃអន្សាហើយ សូមព្រមានត្រកូលហ៊ុនទាំងអស់ចាកចេញនិរទេសខ្លួនឲ្យបានមុនឆ្នាំ២០១៨"។ខំមិននេះមានខ្លឹមសារ បន្តថា "បុណ្យវាសនាឯងត្រូវងាប់ ឬជាប់គុកដែលមិនអាចចៀសផុតឡើយ"។ រូបភាពផ្ទាំងស្គ្រីននេះត្រូវបានចែករំលែកនៅលើហ្វេសប៊ុកដោយ ផែង វណ្ណៈ ដែលសរសេរថា បុរសរូបនេះមានតួនាទីជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ។ លោក ផែង វណ្ណៈ ត្រូវបានគេស្គាល់ថា ជាអ្នកលេងហ្វេសប៊ុកដ៏លេចធ្លោដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងដែលរងការដាក់វិន័យនៅក្នុងឆ្នាំ២០១៥ពាក់ព័ន្ធការសរសេរសារគំរាមកំហែងដល់អាយុជីវិតរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក្នុងពេលបច្ចុប្បន្ន។ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងទៀតថា លាង ឡា ត្រូវបានឃុំខ្លួនដើម្បីសាកសួរនៅទីស្តីការក្រសួងមហាផ្ទៃកាលពីល្ងាចម្សិលមិញ។ លោកបានបន្ថែមថាអាជ្ញាធរនឹង "ចាត់វិធានការ" ដើម្បីដាក់វិន័យលើបុរសរូបនេះតាមច្បាប់ ឬតាមនីតិវិធីរបស់ក្រសួង នៅពេលណាករណីនេះមានការបញ្ជាក់កាន់តែច្បាស់។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។ កាលពីខែកុម្ភៈ ពលករអាយុ២៧ឆ្នាំម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំដោយសារបង្ហោះសារតាមហ្វេសប៊ុកដែលព្រះរាជអាជ្ញាលើកឡើងថា...

គ្រូបង្រៀន​ចូល​និវត្តន៍​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​គេ​បញ្ឆោត​ឱ្យ​ចេញពីផ្ទះ ហើយ​​កាប់​​ចាក់​​​យ៉ាង​សាហាវ

នគរបាលកំពុងតាមស្វែងរកបុរសម្នាក់ដែលបានដុតក្រដាសនៅខាងមុខផ្ទះគ្រូវិទ្យាល័យចូលនិវត្តន៍ពីរនាក់ ហើយស្រែកថា “ភ្លើងឆេះ! ភ្លើងឆេះ!” ដើម្បីឱ្យពួកគាត់ចេញមកមុខផ្ទះ មុនពេលវាយប្រហារពួកគាត់។  លោក ហៀង ប៊ុនថា អធិការរងស្រុកបានមានប្រសាសន៍កាលពីម្សិលមិញថា ប្ដីប្រពន្ធទាំងពីរដែលត្រូវជនល្មើសកាប់នឹងពូថៅ ហើយចាក់នឹងកាំបិតកាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃច័ន្ទ នៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានរងរបួសធ្ងន់ ហើយមិនអាចផ្ដល់ព័ត៌មានលម្អិតអំពីហេតុការណ៍វាយប្រហារនោះបានទេ។ លោកបញ្ជាក់ថា ជនរងគ្រោះទាំងពីរដែលមានឈ្មោះ ហ៊ុន យ៉ន អាយុ៦២ឆ្នាំ និង រុំ សាវី អាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងបាត់ដំបង។ ជនសង្ស័យដែលប្ដីប្រពន្ធទាំងពីរបានប្រាប់អត្តសញ្ញាណ ប៉ុន្តែមិនត្រូវបានអាជ្ញាធរបញ្ចេញឈ្មោះនៅឡើយនោះ ជាដំបូងបានវាយប្រហារទៅលើលោក ហ៊ុន យ៉ន មុនគេ បន្ទាប់ពីដុតភ្លើងបញ្ឆោតឱ្យជនរងគ្រោះចេញពីផ្ទះ។ លោក ប៊ុនថា បានឱ្យដឹងទៀតថា នៅពេលប្រពន្ធរបស់ជនរងគ្រោះចេញមកតាមប្ដី “ជនសង្ស័យក៏បានចាក់ពោះពីរកាំបិត”។ លោកលើកឡើងថា នេះអាចជាមូលហេតុសងសឹក ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតដើម្បីគាំទ្រការចោទប្រកាន់នេះទេ៕ សុខុម

ជនជាតិ​ម៉ុងតាញ៉ា​ចំនួន១៦​នាក់​​ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ត្រី​វៀតណាម​វិញ​​​​ក្រោម​ការ​​ជួយ​ពី UNHCR

ជនជាតិម៉ុងតាញ៉ា១៦នាក់ត្រូវបានប្រគល់ឱ្យអាជ្ញាធរវៀតណាមវិញកាលពីថ្ងៃសុក្រ បើទោះបីជាដំបូងឡើយពួកគេបានបដិសេធមិនព្រមត្រឡប់ទៅវិញដោយសារបារម្ភខ្លាចរងការធ្វើទុក្ខបុកម្នេញ។ លោក ជា ប៊ុនធឿន ស្នងការរងខេត្តរតនគិរីបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រុមដែលគេប្រាប់ថាខ្លួនគ្មានជម្រើសផ្សេងក្រៅពីចាកចេញពីរាជធានីភ្នំពេញបន្ទាប់ពីបណ្ដឹងឧទ្ធរណ៍របស់ពួកគេត្រូវបានច្រានចោលនេះ ត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយមានជំនួយពីឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិ។ UNHCR មិនបានឆ្លើយតបនឹងសំណើសុំឆ្លើយបំភ្លឺទេ។ ជនជាតិម៉ុងតាញ៉ាអះអាងថា ខ្លួនបានរត់គេចពីការធ្វើទុក្ខបុកម្នេញនៅតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាម កន្លែងដែលពួកគេនិយាយថា ខ្លួនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារហេតុផលមួយចំនួន ក្នុងនោះរួមមានទាំងការគោរពប្រតិបត្តិនិកាយមួយនៃគ្រិស្តសាសនាដែលរដ្ឋាភិបាលក្រុងហាណូយមិនទទួលស្គាល់ផងដែរ។ អ្នកដែលត្រូវបានបញ្ជូនទៅវិញថ្មីៗនិយាយថាខ្លួនត្រូវបានគេឃ្លាំមើលជាប់ជានិច្ចបន្ទាប់ពីត្រូវបានបញ្ជូនទៅវិញដោយក្នុងនោះពីរនាក់និយាយថា ពួកគេត្រូវគេបង្ខំឱ្យសារភាពនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋផងដែរ។ ការបញ្ជូនទៅវិញចុងក្រោយនេះធ្វើឱ្យជនជាតិម៉ុងតាញ៉ា៤៩នាក់នៅរាជធានីភ្នំពេញរង់ចាំបណ្ដឹងរបស់ពួកគេត្រូវបើកសវនាការនៅសាលាឧទ្ធរណ៍បន្ទាប់ពីពាក្យស្នើសុំសិទ្ធិជ្រកកោនរបស់ពួកគេត្រូវបានបដិសេធ។ មានតែជនជាតិម៉ុងតាញ៉ាបីនាក់ប៉ុណ្ណោះដែលទទួលបានសិទ្ធិជ្រកកោននៅឆ្នាំនេះ៕ សុខុម

ការធ្វើ​​​កូដ​​​កម្ម​​​របស់​​​កម្មករ​​​បង្ហាញ​​​ពី​​​កង្វល់​​​ពាក់​​​ព័ន្ធ​​​​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​

កម្មករកាត់ដេរដែលនាំគ្នាធ្វើកូដកម្មយ៉ាងតិច១.០០០នាក់បានដាក់ញត្តិទៅកាន់ក្រសួងការងារកាលពីម្សិលមិញ ដោយស្នើសុំឲ្យក្រសួងជួយធ្វើអន្តរាគមន៍នៅក្នុងការព្យួរការងារកម្មករចំនួន១១នាក់ ក្នុងនោះមាន១០នាក់អះអាងថា ពួកគេត្រូវបានរើសអើងដោយសារជាសកម្មជនរបស់សហជីពក្នុងស្រុក។ ក្នុងរឿងដាច់ដោយឡែកមួយទៀត ពួកគេក៏បានអះអាងផងដែរថា ពួកគេត្រូវបានបង្ខំឲ្យចូលរួមជាមួយសហជីពមួយគាំទ្រដោយរដ្ឋាភិបាលដែលបាន និងកំពុងកាត់ថ្លៃចូលជាសមាជិកពីប្រាក់ខែរបស់អ្នកដែលមិនមែនជាសមាជិកផ្លូវការ នេះបើយោងតាមការលើកឡើងរបស់កម្មករ និងសហជីពឯករាជ្យមួយ។ កម្មករមកពីរោងចក្រ សោតលេន(Southland) ្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដំបូងឡើយបានធ្វើកូដកម្មនៅថ្ងៃសុក្រ ពាក់ព័ន្ធការទទួលបានថ្ងៃឈប់សម្រាកទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានបន្តធ្វើកូដកម្មទៀតនៅថ្ងៃពុធ ពេលមានព័ត៌មានការផ្ទុះឡើងថា មានការព្យួរការងារ។ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានលើកឡើងថា កម្មករប្រហែល១.០០០នាក់បានចុះហត្ថលេខាលើញត្តិនេះទាមទារឲ្យក្រុមហ៊ុននេះ"ផ្តល់ការងារឲ្យសមាជិកសហជីពចំនួន១០នាក់វិញ រួមទាំងកម្មករម្នាក់ផង ហើយបញ្ឈប់ការរើសអើងកម្មករ និងការពារសិទ្ធិកម្មករ"។ ទោះជាយ៉ាងណា លោក ព្រាប មុន្នីសុវណ្ណ  មន្ត្រីនៅសហព័ន្ធសហជីពចលនាកម្មករនេះបានប៉ាន់ប្រមាណថា មានកម្មករប្រហែល៨០ទៅ៩០ភាគរយនៃកម្មករចំនួន២.០០០នាក់នៅរោងចក្រសោតលេនបានចុះហត្ថលេខាលើញត្តិនេះ។ អ្នកបញ្ជាទិញសំខាន់ៗរបស់រោងចក្រ សោតលេន មានក្រុមហ៊ុនសម្លៀកបំពាក់ Polo ក្រុមហ៊ុនសម្លៀកពាក់ Next Co និងក្រុមហ៊ុនសម្លៀកបំពាក់ American Eagle  ដែលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានកាលពីម្សិលមិញ។ លោក មុន្នីសុវណ្ណ បានលើកឡើងថា ការធ្វើកូដកម្មក្នុងសប្តាហ៍នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សហព័ន្ធសហជីពកម្ពុជា (CUF) ដែលអះអាងថា កម្មករភាគច្រើននៅរោងចក្រសោតលេន គឺជាសមាជិករបស់ខ្លួននោះមិននៅខាងកម្មករទេ ដោយឡើងពីអវត្តមានរបស់សហជីពនេះអំឡុងពេលកើតមានជម្លោះ។ លោកបានថ្លែងថា...

កម្មករ​​​រាប់ពាន់​​​នាក់​​​​​​ធ្វើ​​​កូដកម្ម​​​​​តវ៉ា​​​​​ការ​​​ព្យួរ​​​ការ​​​ងារ​​​សកម្មជន​​​សហជីព

កាលពីម្សិលមិញ កម្មកររោងចក្រកាត់ដេរជិត២.០០០នាក់បានបន្តធ្វើកូដកម្មទាមទារប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ នៅពេលនិយោជកបានព្យួរការងារសកម្មជនសហជីព១០នាក់នៅរោងចក្រនេះ នេះបើតាមការលើកឡើងរបស់ពួកគេ។ លោក សៀង វិចិត្រ កម្មករម្នាក់ក្នុងចំណោមកម្មករដែលត្រូវបានព្យួរការងារនិយាយថា កូដកម្មបានចាប់ផ្ដើមនៅពេលរោងចក្រកាត់ដេរ សោតលេន (Southland) ស្ថិតនៅក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញបានបដិសេធការទាមទាររបស់កម្មករកាលពីព្រឹកថ្ងៃសុក្រដែលសុំឈប់សម្រាកពីរថ្ងៃ ដោយមានប្រាក់ឈ្នួល ដោយមិនចាំបាច់ប្រើថ្ងៃឈប់សម្រាកប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពួកគេបានទៅបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ លោក សៀង វិចិត្រ បានថ្លែងថា បន្ទាប់ពីមានការច្រានចោលសំណើដំបូង កម្មករបានស្នើឱ្យក្រុមហ៊ុនកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំមួយថ្ងៃ និងកាត់៥០ភាគរយនៃប្រាក់ឈ្នួលក្នុងមួយថ្ងៃ។ លោកបានបន្ថែមថា ពួកគេមានគម្រោងត្រឡប់ចូលធ្វើការវិញកាលពីព្រឹកម្សិលមិញ ស្រាប់តែពេលនោះពួកគេបានឃើញសេចក្ដីជូនដំណឹងរបស់តុលាការបិទនៅលើច្រកទ្វារចូលរោងចក្រស្ដីពីការព្យួរការងារនេះ។ នៅក្នុងសេចក្ដីជូនដំណឹងនោះ លោក ហេង...