Monday, October 21, 2019
Home Authors Posts by Chhorn Phearun

Chhorn Phearun

64 POSTS 0 COMMENTS

រដ្ឋាភិបាល​​ប្រឈម​ការ​ចោទ​ប្រកាន់​​ថារារាំង​ការ​បោះឆ្នោត​របស់​​កម្មករ​កម្មការិនីរោងចក្រ​

កាលពីម្សិលមិញសកម្មជនសិទ្ធិការងារបានជំរុញឱ្យរដ្ឋាភិបាលជួយកម្មករកម្មការិនីរាប់សែននាក់ដែលធ្វើចំណាកស្រុកក្នុងប្រទេសឱ្យបានទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយអ្នកវិភាគនយោបាយមួយរូបលើកឡើងថា ការបាត់បង់សិទ្ធិដែលអាចកើតមានរបស់ពួកគេអាចនឹងធ្វើឱ្យគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។ ខណៈអ្នកនាំពាក្យគណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលថាចេតនាធ្វើឲ្យកម្មករកម្មការិនីបាត់បង់សិទ្ធិបោះឆ្នោត ហើយអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រសួងការងារបានវាយបកធ្ងន់ៗទៅបណ្តាអ្នករិះគន់តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន ហើយបានទម្លាក់ការទទួលខុសត្រូវទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិចំពោះការខ្វែងគំនិតគ្នានេះដែលបានតានតឹងកាន់តែខ្លាំង នៅពេលថ្ងៃបោះឆ្នោតខិតជិតមកដល់។ ការខ្វែងគំនិតគ្នានេះផ្តោតលើសេចក្ដីជូនដំណឹងមួយចេញកាលពីថ្ងៃច័ន្ទដោយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារដែលសុំឱ្យម្ចាស់រោងចក្រ "ជួយបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់...នៅខែមិថុនា ឆ្នាំ២០១៧នេះនៅតាមឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោត"។ គណបក្សប្រឆាំង និងអង្គការសិទ្ធិការងារនានាលើកឡើងថា សេចក្ដីជូនដំណឹងគ្មានទម្ងន់ទាល់តែសោះ ហើយវាផ្ទុយស្រឡះពីសេចក្ដីជូនដំណឹងរបស់ក្រសួងនេះកាលពីឆ្នាំ២០១២ ដែលបានចេញមុនការបោះឆ្នោតក្នុងឆ្នាំនោះថា ម្ចាស់រោងចក្រ "ត្រូវអនុវត្តដូចខាងក្រោម... នៅរាជធានីភ្នំពេញ ដែលត្រូវធ្វើដំណើរទៅតាមបណ្ដាខេត្ត និងវិលត្រឡប់ពីខេត្តទាំងនោះមករាជធានីភ្នំពេញវិញ ទទួលបានការឈប់សម្រាករយៈពេល៣ថ្ងៃ"។ លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា...

អង្គការ​​លើកលែងទោស​អន្តរ​ជាតិ​រិះគន់​​ប្រព័ន្ធ​​​តុលាការ​​​​ដ៏​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា

នៅថ្ងៃនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចថា ប្រើអំណាចរបស់ខ្លួនលើប្រព័ន្ធតុលាការដើម្បីយាយី និងបំភិតបំភ័យអង្គការសង្គមស៊ីវិលជាប្រព័ន្ធ ហើយបានជំរុញឱ្យរដ្ឋាភិបាលដកពាក្យបណ្ដឹងលើសកម្មជនគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។ ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកអង្គការសិទ្ធិមនុស្សមួយនេះជា "សត្រូវរបស់រដ្ឋាភិបាល" ហើយអះអាងថា មន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះជាប់ពន្ធនាគារដោយសារល្មើសច្បាប់។ របាយការណ៍ "តុលាការអយុត្តិធម៌" របស់អង្គការលើកលែងទោសអន្តរជាតិដែលបានចេញផ្សាយនៅព្រឹកនេះ រិះគន់រដ្ឋាភិបាលលើសំណុំរឿងជាច្រើនរួមមានពាក្យបណ្តឹងលើអ្នកស្រី ទេព វន្នី ដែលជាសកម្មជនដ៏លេចធ្លោ មន្ត្រីសិទ្ធិមនុស្សទាំងបច្ចុប្បន្ន និងអតីតដែលគេហៅរួមគ្នាថាមន្ត្រីអាដហុកទាំងប្រាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានផ្ដន្ទាទោសពីបទ"បះបោរ"នៅក្នុងឆ្នាំ២០១៤។ របាយការណ៍នេះលើកឡើងថា "ចាប់តាំងពីការបោះឆ្នោតសកលលើកចុងក្រោយនៅខែ កក្កដា ឆ្នាំ២០១៣ មក ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ហាក់បាននិងកំពុងតម្រង់គោលដៅវាយប្រហារទៅរកអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំងជាប្រព័ន្ធ"។ អង្គការលើកលែងទោសអន្តរជាតិគូសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកទោសនយោបាយយ៉ាងតិច ២៧ នាក់...

ស្ថានភាព​បម្រាម​​លើការ​បញ្ជូន​​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​​ទៅធ្វើ​ការ​នៅ​​​​ម៉ាឡេស៊ី​ មិនទាន់ច្បាស់លាស់​

មានការភាន់ច្រឡំជំុវិញការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីថា ប្រទេសកម្ពុជាបានដកជាផ្លូវការនូវបម្រាមរយៈពេល៦ឆ្នាំលើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅប្រទេសម៉ាឡេស៊ី  ហើយអាចមានការបញ្ជូនក្រុមថ្មីជាលើកដំបូងទៅទីនោះដោយស្របច្បាប់នៅដំណាច់ខែក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានម៉ាឡេស៊ី The Star Online បានចុះផ្សាយថា បម្រាមនេះបានដកចេញហើយ បន្ទាប់ពីជំនួបពិភាក្សារវាងប្រទេសទាំងពីរក្នុងរាជាធានីភ្នំពេញកាលពីថ្ងៃទី១១ ខែឧសភា។ ប៉ុន្តែ ក្រុមមន្ត្រីកម្ពុជាបានលើកឡើងផ្ទុយគ្នាជុំវិញថាតើរដ្ឋាភិបាលពិតជាបានដកចេញមែនឬចំពោះបម្រាមនេះ ដែលបានដាក់ក្នុងឆ្នាំ២០១១ចំពេលមានសេចក្តីរាយការណ៍កាន់តែច្រើនឡើងថាស្រីជំនួយការមេផ្ទះរងការរំលោភបំពានរូបរាងកាយ និងផ្នែកហិរញ្ញវត្ថុពីសំណាក់ទីភ្នាក់ងារជ្រើសរើសពលករដែលបានបញ្ជូនពួកគេទៅប្រទេសម៉ាឡេស៊ី និងក្រុមគ្រួសារដែលពួកគេទៅធ្វើការឱ្យ។ ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាបានព្រមព្រៀងជាគោលការណ៍ដកបម្រាមនេះក្នុងខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែពួកគេបានធ្វើការចរចាតាំងពីពេលនោះមក ជំុវិញព័ត៌មានលម្អិតពីការរៀបចំថ្មីធ្វើយ៉ាងណាឱ្យស្ត្រីជំនួយការមេផ្ទះទាំងអស់មានសុវត្ថិភាព និងទទួលបានប្រាក់ខែសមរម្យ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន The Star បានឱ្យដឹងថា លោក Ricardo Riot Jaem រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ប្រទេសនេះបានមានប្រសាសន៍ថា លោកនិងលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារព្រមព្រៀងគ្នាថានឹងបញ្ចប់បម្រាមនេះ នៅពេលលោកទាំងពីរជួបប្រជុំពិភាក្សាគ្នានៅកម្ពុជា។ ទោះជាយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីជំនួប រដ្ឋមន្ត្រីក្រសួងការងាររូបនេះមិនបានលើកឡើងថា បម្រាមនេះចប់ឡើយ។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា លោកទាំងពីរសង្ឃឹមថានឹងមានព័ត៌មានលម្អិតស្ដីពីកិច្ចព្រមព្រៀងថ្មី ដែលត្រូវបានព្រាងបញ្ចប់នៅដំណាច់ខែឧសភានេះ។ នៅពេលទាក់ទងកាលពីម្សិលមិញតាមរយៈសារជាអក្សរ...

សហជីព​និយា​យ​ថា គួរ​​អនុញ្ញាត​​​ឱ្យ​​​កម្មករ​​រោងចក្រ​​​ឈប់សម្រាក​​ត្រឡប់​​ទៅ​​​​ស្រុក​ ដើម្បី​បោះឆ្នោត​

សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។ ដោយមានចំនួនប្រមាណ៧០០.០០០នាក់នៅទូទាំងប្រទេស កម្មកររោងចក្រកាត់ដេរក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតជិត៨ភាគរយ គឺជាសំឡេងឆ្នោតដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ ទោះជាយ៉ាងណា ពួកគេមួយចំនួនធំបានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ហើយប្រសិនបើពួកគេចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ របស់ខ្លួននៅឯស្រុកកំណើត ពួកគេត្រូវធ្វើដំណើរត្រឡប់ទៅវិញដើម្បីចូលរួមការបោះឆ្នោត។ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ FTUWKC និងសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ ហៅកាត់ CFTUWT បានចេញសេចក្ដីថ្លែងការណ៍ដូចគ្នាបេះបិទកាលពីយប់ថ្ងៃអង្គារ ស្នើសុំឱ្យក្រសួងការងារ "ជួយអន្តរាគមន៍ទៅនិយោជករោងចក្រ សហគ្រាសផ្ដល់ប្រាក់បុរេប្រទានដល់កម្មករ និយោជិតតាមបណ្ដាខេត្តឆ្ងាយៗ និងកំណត់ពេលវេលាឈប់សម្រាកសមស្រប ដើម្បីឱ្យកម្មករ និយោជិតបានទៅចូលរួមបោះឆ្នោត"។ សេចក្ដីថ្លែងការណ៍ដដែលក៏ស្នើឱ្យក្រសួង "សម្រួលដល់កម្មករនិយោជិតមានសិទ្ធិបោះឆ្នោតទាំងអស់គ្នាដែលរស់នៅតាមបណ្ដាខេត្តឆ្ងាយៗអាចមានលទ្ធភាពឈប់សម្រាកធ្វើដំណើរទៅចូលរួមបោះឆ្នោត"។ ការបោះឆ្នោតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ។ ទោះជាយ៉ាងណា សប្តាហ៍ធ្វើការតាមស្តង់ដារសម្រាប់កម្មករកាត់ដេរ គឺពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ហើយឱកាសឈប់សម្រាកសម្រាប់អ្នកដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយគឺមានតិចណាស់។ សូមបញ្ជាក់ថា កម្មករទទួលបានប្រាក់ខែគោល១៥៣ដុល្លារ។ លោកស្រី...

រដ្ឋមន្ត្រី​​ការបរទេស​​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​ប្រាប់​ឱ្យ​កម្ពុជា​​បន្តទទួល​យក​និរទេស​ជន​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថា សហរដ្ឋអាមេរិកបានប្រាប់ឱ្យកម្ពុជាបន្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ថ្វីបើកម្ពុជាបានស្នើសុំម្ដងហើយម្ដងទៀតដើម្បីចរចាឡើងវិញជុំវិញកិច្ចព្រមព្រៀងនិរទេសរវាងប្រទេសទាំងពីរក្ដី។ បន្ទាប់ពីធ្វើដំណើរមកដល់រាជធានីភ្នំពេញក្រោយជួបប្រជុំជាមួយមន្ត្រីអាមេរិក  និងរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា "យើងបានស្នើឱ្យផ្អាកការនិរទេសសិនដើម្បីយើងអាចពិភាក្សាគ្នាបន្ថែមទៀត ប៉ុន្តែសហរដ្ឋអាមេរិកមិនបានឆ្លើយតបទេ ហើយចង់ឱ្យយើងបន្តទទួលយកអ្នកទាំងនោះ"។ លោកបានលើកឡើងទៀតថា "យើងនឹងនៅតែបន្តទទួលយកនិរទេសជន"។ រយៈពេលប៉ុន្មានខែនេះ មន្ត្រីបានបង្ហាញថាកម្ពុជាចង់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនិរទេសដើម្បីកុំឱ្យឃោរឃៅពេក និងដើម្បីឱ្យការនិរទេសធ្វើឡើងតាមការស្ម័គ្រចិត្ត។ លោក ប្រាក់ សុខុន បានមានប្រសាសន៍កាលពីម្សិលមិញថា "យើងគ្រាន់តែចង់ធ្វើអ្វីម្យ៉ាងដើម្បីធ្វើឱ្យជីវិតនិរទេសជនអាចរស់នៅកម្ពុជាបានប៉ុណ្ណោះ"។ លោកថ្លែងថា ពលរដ្ឋខ្មែរដែលត្រូវបាននិរទេសគួរតែមានសិទ្ធិទៅសួរសុខទុក្ខក្រុមគ្រួសាររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសដែលចេញផ្សាយកាលពីម្សិលមិញឱ្យដឹងថា កម្ពុជាក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាបង្កើតមជ្ឈមណ្ឌលមួយដែលនិរទេសជន "អាចស្នាក់នៅបានមួយរយៈពេលដើម្បីរៀនភាសាខ្មែរ ប្រពៃណីខ្មែរ និងទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ" ផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍អំឡុងជំនួបទ្វេភាគី...

តុលាការ​​​ចោទប្រកាន់​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់ពីបទ​​​​​​ទិញ​​​ពេស្យាចារ​​​កុមារ​​​

យោងតាមនគរបាល និងអង្គការការពារកុមារដែលជាអង្គការមិនមែនរដ្ឋាភិបាលបានឱ្យដឹងថា បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទទិញពេស្យាចារកុមារបន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្សបានឆ្មក់ចូលអាផាតមិនដែលជននេះស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។ លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីបានមានប្រសាសន៍ ថា ការស៊ើបអង្កេតរយៈពេលជាច្រើនខែបានឈានទៅដល់ការចាប់ខ្លួន Clive Cressyអាយុ៦៩ឆ្នាំដែលតាមការអះអាងថា បានចំណាយប្រាក់ជាថ្នូរនឹងការរួមភេទជាមួយក្មេងស្រីបួននាក់។ យោងតាមលោក សំលៀង សិលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានឱ្យដឹងថា ក្មេងស្រីទាំងបួននាក់នេះដែលមានអាយុ ១២ឆ្នាំ ១៣ឆ្នាំ ១៤ឆ្នាំ និង១៥ឆ្នាំត្រូវបានស្ត្រីម្នាក់ជាម្តាយមីងរបស់ពួកគេនាំយកមកឱ្យបុរសរូបនេះ។ ស្ត្រីរូបនេះ ក៏ត្រូវបានឃាត់ខ្លួន និងសាកសួរផងដែរកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា "ពិតណាស់ មានការរំលោភបៀតបៀនកេរ្តិ៍ខ្មាស និងការដោះដូរជាប្រាក់មែន"។ លោកបានបន្តថា "ក្មេងស្រីម្នាក់ក្នុងចំណោមនោះទទួលបានប្រាក់ជាថ្នូរនឹងការលក់ព្រហ្មចារី"។ លោកបានបន្ថែមថា អ្នកសមគំនិតក្នុងរឿងនេះទំនងជាទទួលបានប្រាក់យ៉ាងច្រើន។ លោក សំលៀង សិលា បានថ្លែងថាដំបូងជនជាតិអង់គ្លេសរូបនេះស្ថិតក្នុងការតាមដានរបស់អង្គការលោកកាលពីចុងឆ្នាំមុន បន្ទាប់ពីទទួលបានការផ្តល់ព័ត៌មាន។ លោកបានបន្ថែមថា អង្គការ APLE បានចាប់ផ្តើមធ្វើការស៊ើបអង្កេត...

កីឡាការិនី​​ប៉េតង់​​មេដាយ​​មាស​​ពិភពលោក​ ត្រូវ​បាន​ស្វាគមន៍​នៅ​ភ្នំពេញ​

បន្ទាប់ពីដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាប៉េតង់ពិភពលោកនៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ លោកស្រី អ៊ុក ស្រីមុំ ត្រូវបានក្បួនម៉ូតូធំទៅទទួលកាលពីម្សិលមិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ដើម្បីអមដង្ហែលោកស្រីតាមផ្លូវមួយចំនួនឆ្ពោះមកពហុកីឡាដ្ឋានអូឡាំពិកសម្រាប់ពិធីមួយដែលរៀបចំឡើងដើម្បីអបអរសាទរជោគជ័យរបស់លោកស្រី។ លោកស្រី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាវាយឯកត្តជននារី ដោយផ្ដួលកីឡាការិនី បេជី ម៉ូណា (Beji Mouna) របស់ទុយនេហ្ស៊ីយ៉ាងស្រួលក្នុងពិន្ទុ១៣-៧ នៅវគ្គផ្ដាច់ព្រ័ត្រ  បន្ទាប់ពីផ្ដួលកីឡាការិនី អ៊ុយដឺរ៉េ បង់ដ្យេរ៉ា (Audrey Bandiera) របស់បារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួតនៅទីក្រុងហ្គែន (Ghent)។ កម្ពុជាក៏ទទួលបានមេដាយដែរក្នុងវិញ្ញាសាវាយគូចម្រុះ ដោយកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី...

ដោយ​​​សារ​​​តែ​​​ទេពធីតា​​​ឆ្នាំ​​​ថ​​​្មី​​​សោយផ្លែ​​​​​​ចេក ​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​ចេក​​​ឡើង​​​​​​ថ្លៃ​​​ខ្ពស់​​​ខ្លាំង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​ថ្មី​​​នេះ

បុណ្យចូលឆ្នាំខ្មែរអាចនាំឲ្យមានប្រាក់ចំណេញយ៉ាងច្រើនសម្រាប់អ្នកលក់ចេកដែលទេពធីតាឆ្នាំនេះជ្រើសរើសជាភត្តាហារ ប៉ុន្តែ អ្នកលក់ដូរមួយចំនួនបានលើកឡើងថា ការលក់ដូររបស់ខ្លួននៅមិនទាន់ដាច់ខ្លាំងនៅឡើយទេ។ ទេពធីតា កិមិរា ទេវី ដែលនឹងយាងមកគ្រងតំណែងក្នុងឆ្នាំថ្មី សោយចេកជាភត្តាហារសម្រាប់ឆ្នាំ២០១៧នេះ ហេតុដូច្នេះគេព្យាករថា ចេកនឹងលក់ដាច់ខ្លាំងហើយឡើងថ្លៃខ្ពស់ នេះបើយោងតាមលោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម។ លោកបានមានប្រសាសន៍ថា "តម្លៃអាស្រ័យលើតម្រូវការទីផ្សារ ហើយដោយមានជំនឿថា ទេពធីតា កិមិរា ទេវី សោយចេកនោះ តម្លៃចេកអាចនឹងឡើងថ្លៃខ្ពស់"។ លោកហោរា អឹុម បូរិន ជាអ្នកនិពន្ធមហាសង្ក្រាន្ត ដែលទស្សន៍ទាយចំណង់ចំណូលចិត្តប្រចាំឆ្នាំរបស់ទេពធីតាក្នុងឆ្នាំកន្លងៗមក បាននិយាយល្អអំពីទិន្នផល និងនយោបាយ។ អ្នកលក់ចេកមួយចំនួននៅតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងនោះរួមមានលោក សេង សារី អាយុ៣៥ឆ្នាំ ជាដើម បានដំឡើងថ្លៃសម្រាប់វិធីបុណ្យចូលឆ្នាំថ្មីនេះ ពីតម្លៃប្រហែល២.០០០រៀលក្នុងថ្ងៃធម្មតារហូតដល់ចន្លោះពី៤.០០០រៀល ដល់៥.០០០រៀលសម្រាប់ចេកមួយស្និត។ លោក ឡោ រស្មី មិនដឹងអំពីចំនួនចេកជាក់លាក់ដែលលក់បានអំឡុងត្រីមាសដំបូងនៃឆ្នាំនេះឡើយ ប៉ុន្តែ ថា លោកគិតថា ដំណាំចេកនេះនឹងមានចំនួនច្រើនជាងឆ្នាំមុន ដោយសារហោរាទស្សន៍ទាយថា ទេពធីតាសោយចេកនៅក្នុងឆ្នាំថ្មីនេះ។ អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា កាលពីឆ្នាំមុនកម្ពុជាប្រមូលផលចេកបានជាង៩៨.០០០តោន។ ពេលធ្វើដំណើរទៅដល់ផ្លូវលេខ១៥៤ពីខេត្តកណ្តាលកាលពីម្សិលមិញ លោក រស់ សុភ័គ អាយុ៤២ឆ្នាំ និងគ្រួសាររបស់លោកបានចាប់ផ្តើមយកចង្កាក់ដោតស្លឹកចេកភ្ជាប់នឹងដើមចេកធ្វើបាយសីលក់សម្រាប់សែនទទួលទេពធីតាក្នុងឆ្នាំថ្មីនេះ។ លោក រស់ សុភ័គ បានធ្វើបាយសីប្រហែល១០០សម្រាប់លក់ចន្លោះពី៥.០០០រៀលទៅ៦.០០០រៀលក្នុង១បាយសី។ ប្រសិនបើគាត់លក់បាយសីមិនអស់ទាំង១០០នេះមុនចូលឆ្នាំទេ គាត់នឹងចាប់ផ្តើមឆ្នាំថ្មីដោយមានប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ។ គាត់បាននិយាយថា...

អ្នក​​ជំនាញ​​និយាយ​​ថា ក្នុង​ឱកាស​​​ពិធី​បុណ្យ​​ចូល​​​ឆ្នាំ​ខ្មែរ​​នឹង​មាន​អាកាស​​ធាតុ​ត្រជាក់​​បំផុត​​​ក្នុង​​​​រយៈ​ពេល​​មួយ​ទស​វត្សរ៍​ចុង​​​ក្រោយ​នេះ​​​

ប្រសិនបើអ្នកមានគម្រោងចេញទៅដើរលេងនៅសប្តាហ៍ក្រោយក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំខ្មែរ យកល្អគួរតែយកឆត្រទៅតាមខ្លួន។យោងតាមអាជ្ញាធរអាកាសធាតុរបស់រដ្ឋាភិបាលបានឲ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះអាចនឹងមានកម្រិតសីតុណ្ហភាពទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ស្របពេលកំពុងមានភ្លៀងកក់ខែជោកជាំ។ លោក ច័ន្ទ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមមានប្រសាសន៍ថា យោងតាមការព្យាករថា កម្រិតសីតុណ្ហភាពនឹងធ្លាក់ចុះប្រហែល៥អង្សាសេមកនៅក្រោមមធ្យមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា នៅខែនេះ។ លោកគូសបញ្ជាក់ថា "ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនឹងមានអាកាសធាតុត្រជាក់បំផុត។ ជាធម្មតាវាក្ដៅណាស់"។ លោកថ្លែងថា អំឡុងពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃសុក្រសប្តាហ៍ក្រោយរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធអបអរជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហើយប្រជាពលរដ្ឋជាច្រើនវិលត្រឡប់ទៅស្រុកកំណើតនៅតាមបណ្តាខេត្តនោះ កម្រិតសីតុណ្ហភាពអាចមានប្រហែល៣៤ទៅ៣៥អង្សាសេ។ លោកបានបន្ថែមទៀតថា "បើយើងប្រៀបធៀបទៅឆ្នាំមុន និងឆ្នាំទៅមួយ វាមានសីតុណ្ហភាពពី៣៩ទៅ៤០អង្សាសេ ហើយនៅកន្លែងខ្លះមានរហូតដល់៤២អង្សាសេ"។ គេក៏សង្កេតឃើញដែរថា នៅខែមេសានេះមានភ្លៀងច្រើនខុសពីធម្មតា ដោយភ្លៀងបានបង្អុរយ៉ាងខ្លាំងអមដោយព្យុះបក់បោកខ្លាំង និងព្យុះលាយឡំផ្គររន្ទះ។ លោក ច័ន្ទ យុត្ថា មានប្រសាសន៍ថា កត្តាមួយដែលរួមចំណែកធ្វើឲ្យភ្លៀងធ្លាក់លឿនជាងធម្មតានៅខែនេះ (ជាធម្មតាខែមេសាស្ថិតក្នុងរដូវប្រាំងនៅឡើយ) គឺដោយសារនៅឆ្នាំនេះគ្មានបាតុភូតអាកាសធាតុ El Nino។ លោកបានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺពិតជា "កម្រកើតឡើងណាស់" សម្រាប់ពេលនេះ។ ស្ត្រីម្នាក់ឈ្មោះ ប៊ូ...

​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ដែល​​​គ្រប់​​​គ្រង​​​​​​ដោយ​​​​​​ចិន​​​ជាប់​​​សង្ស័យ​​​ក្នុង​​​ករណី​​​​​ត្រី​​​ងាប់​​យ៉ាងច្រើន​​​ក្នុងស្ទឹងសែន​​​

ក្រសួងបរិស្ថានកំពុងសិក្សាសំណាកទឹកដែលបញ្ជូនមកពីខេត្តព្រះវិហារដើម្បីរកឱ្យឃើញនូវមូលហេតុដែលធ្វើឱ្យត្រីរាប់ម៉ឺនក្បាលងាប់ក្នុងដងស្ទឹងសែនដែលតាមព័ត៌ មានថា អ្នកភូមិបានដាក់ការបន្ទោសទៅលើក្រុមហ៊ុនចម្ការអំពៅ។ សេចក្តីរាយការណ៍ចុះផ្សាយក្នុងគេហ ទំព័រនគរបាលជាតិកាលពីម្សិលមិញមានខ្លឹមសារថា ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងបានចោទក្រុមហ៊ុន រួយ ហ្វេង (Rui Feng) ជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចម្ការអំពៅមួយចំនួនដែលកាន់កាប់ដោយជនជាតិ ចិនថា បានបង្ហូរកាកសំណល់មានជាតិពុលចូលទៅក្នុងស្ទឹងជាហេតុធ្វើឱ្យត្រីងាប់។ សេចក្តីរាយការណ៍នេះបន្តថា ទឹកស្ទឹងបានប្រែក្លាយជាខ្មៅ ហើយមានក្លិនស្អុយទៀតផង។ សេចក្តីរាយការណ៍ដដែលនេះឱ្យដឹងទៀតថា ក្រសួងបរិស្ថានកំពុងធ្វើតេស្តសំណាក ទឹកនេះដើម្បីរកមូលហេតុដែលធ្វើឱ្យត្រី ងាប់បែបនេះ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា យើងកំពុងធ្វើការវិភាគសំណាកទឹកនេះនៅឡើយ ហើយលោកបានបង្វែរសំណួរឱ្យសួរបន្ថែមទៅមន្ទីរបរិស្ថានខេត្ត។ ប៉ុន្តែ លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តបានមានប្រសាសន៍ថា លោកកំពុងរង់ចាំលទ្ធផលពីក្រសួងនៅឡើយ ហើយលោកមិនដឹងថាលទ្ធផលនឹងមកដល់នៅពេលណានោះឡើយ។ លោកបានថ្លែងថា ត្រីចាប់ផ្តើមងាប់ក្នុងចំនួនដ៏ច្រើនប្រហែលមួយសប្តាហ៍មកហើយ ហើយអ្នកភូមិបើទោះមានការសង្ស័យពីកាកសំណល់មានជាតិពុលក្តី ក៏ពួកគាត់នាំគ្នារើសត្រីទាំងនោះទៅចម្អិនធ្វើម្ហូប និងយកទៅលក់ដែរ។ លោក អ៊ា សុខា បានមានប្រសាសន៍ថា "អ្នកភូមិនិយាយថា ពួកគាត់រើសត្រីបានពី៣ទៅ៤តោនក្នុងមួយយប់។ យើងបានហាមឃាត់អ្នកភូមិដែរ តែពួកគាត់នៅតែយកត្រីទាំងនេះទៅចម្អិនធ្វើម្ហូបដដែល"។ ប្រធានមន្ទីរបរិស្ថានរូបនេះមិនទាន់សន្និដ្ឋានលើមូលហេតុណាមួយនៅឡើយទេ។ ប៉ុន្តែសេចក្តីរាយការណ៍របស់នគរបាលជាតិបានធ្វើការបន្ទោសពីការងាប់ត្រីស្រដៀងគ្នានេះក្នុងឆ្នាំ២០១៣លើក្រុមហ៊ុនរួយ ហ្វេង ថាបានបង្ហូរកាកសំណល់មានជាតិពុលចូលទៅក្នុងដងស្ទឹងសែន។ លោក អ៊ា សុខា បានមានប្រសាសន៍ថា លោកមិនចាំពីហេតុការណ៍នោះទេ។ គេមិនអាចទាក់ទងតំណាងក្រុមហ៊ុន រួយ ហ្វេង ដើម្បី សុំអត្ថាធិប្បាយបានទេ។ បើទោះជាផ្តល់ការងារដល់អ្នកភូមិមួយចំនួនក្តី តែក្រុមហ៊ុននេះក៏មានគេស្អប់មិនតិចដែរ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមេចំនួន៥ដែលវិនិយោគក្នុងទឹកប្រាក់ប្រហែល៣៦០លានដុល្លារលើការដាំអំពៅ កែច្នៃ និងនាំចេញស្ករស ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយអ្នកភូមិរាប់រយគ្រួសារចាប់តាំងពីចាប់ផ្តើមរានដីក្នុងឆ្នាំ២០១៣មកម៉្លេះ។ កាលពីខែមុន នគរបាលបានលើកឡើងថា...