Chin Chan
នគរបាលប្រឆាំងបាតុកម្មឃាត់ខ្លួនបុគ្គលិកកាសុីណូណាហ្គាវើល ដែលតវ៉ាសុំដំឡើងប្រាក់ខែ
បុគ្គលិកកាស៊ីណូណាហ្គាវើលចំនួន១៩នាក់ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ ពេលនគរបាលព្យាយាមបំបែកការតវ៉ារបស់ពួកគេដែលមានការចូលរួមពី
បុគ្គលិកជាង៥០០នាក់ ដែលបានធ្វើការតវ៉ានៅមុខកាស៊ីណូនេះក្នុងរយៈពេលប្រាំមួយថ្ងៃចុងក្រោយនេះដើម្បីទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែរបស់ខ្លួន។
កញ្ញា សុខ មល្លីកា តំណាងក្រុមអ្នកតវ៉ាបាននិយាយថា “ បុគ្គលិកចំនួន១៨នាក់ក្នុងចំណោមពួកយើងត្រូវបានចាប់ខ្លួន ក្នុងនោះមានទាំងមេដឹកនាំសហជីពពីរនាក់ផង”។ កញ្ញាបានបន្ថែមថា អ្នកដែលត្រូវបានឃាត់ខ្លួនទាំងនោះត្រូវបានដោះលែងវិញហើយកាលពីល្ងាចថ្ងៃម្សិលមិញនេះ។
បុគ្គលិកទាំងនេះបាននិងកំពុងធ្វើកូដកម្មអហិង្សាចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ដោយបានស្នើសុំឲ្យមានការដំឡើងប្រាក់ខែពី៨០ដុល្លារដល់១៥០ដុល្លារក្នុងមួយខែ។
ប៉ុន្តែការតវ៉ាដោយសន្តិវិធីកាលពីម្សិលមិញនេះបានប្រែក្លាយជាហិង្សាបន្ទាប់ពីមន្ត្រីនគរបាលរាជធានីនិងសន្តិសុខកាសុីណូណាហ្គាវើលប្រហែល១៥០នាក់បានឡោមព័ទ្ធក្រុមនេះ ខណៈពួកគេកំពុងអង្គុយនៅលើសួន ហ៊ុន សែន ទល់មុខកាស៊ីណូនេះ ដោយបានបណ្តេញពួកគេមួយចំនួនចេញដោយបង្ខំ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានលើកហេតុផលការពារការប្រើកម្លាំងនេះ ដោយអះអាងថា វាជាជម្រើសចុងក្រោយ បន្ទាប់ពីការចរចាបានបរាជ័យ។
លោកបានមានប្រសាសន៍ថា ...
លោក ខៀវ កាញារីទ្ធ៖ CPP គ្មានបំណងធ្វើមិនដឹងមិនឮចំពោះការសន្យាប្រឆាំងនឹងអំពើពុករលួយ
កាលពីថ្ងៃសុក្រ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានការពារសេចក្ដីសម្រេចមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការមិនចូលរួមនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធ ដែលនៅឯកិច្ចប្រជុំនោះ គណបក្សនយោបាយចំនួនប្រាំមួយ ក្នុងចំណោមគណបក្សនយោបាយទាំង ប្រាំបី ដែលប្រកួតប្រជែងយកអាសនៈសភា នៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ បានសន្យាលុបបំបាត់អំពើពុករលួយ ។
លោក ខៀវ កាញារីទ្ធ បានបើកកិច្ចប្រជុំមួយជាមួយនឹងអ្នកកាសែត ដើម្បីពន្យល់ឲ្យដឹងថា អ្នករួមការងាររបស់លោកមិនបានបញ្ជូនតំណាងឲ្យចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការតម្លាភាពអន្តរជាតិនៅរាជធានីភ្នំពេញនេះទេ ពីព្រោះគណបក្សនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយរបស់ខ្លួនកាលពីឆ្នាំមុនរួចហើយ។
លោក ខៀវ កាញារីទ្្ធ មានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយនឹងអង្គភាព ប្រឆាំងអំពើពុករលួយកាលពីឆ្នាំ២០១២រួចហើយ។ហេតុនេះទើបនៅថ្ងៃនោះ គណបក្សប្រជាជនកម្ពុជាគិតថា យើងមិនចាំបាច់ចុះហត្ថលេខាលើការសន្យានេះម្ដងទៀតទេ”។
លោកបាន បន្តថា គណបក្សកំពុងកាន់អំណាចនេះ ក៏ជាហត្ថលេខីមួយដែរនៅក្នុងកិច្ចព្រមព្រៀងប្រឆំាងអំពើពុករលួយជាមួយគណបក្សនានា នៅតំបន់អាសុីអាគ្នេយ៍ (SEAPAC) ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១០ ក៏ដូចជាអនុសញ្ញាមួយរបស់អង្គការសហប្រជាជាតិ ដើម្បីចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់មន្ត្រីពុករលួយ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍សំដៅដល់ការលើកឡើងរបស់មន្ត្រីអង្គការតម្លាភាពអន្តរជាតិ ពាក់ព័ន្ធទៅនឹងការធ្វើមិនដឹងមិនឮចំពោះកិច្ចប្រជុំរបស់ខ្លួននោះថា “ គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែចុះហត្ថលេខាលើការសន្យានានានោះទេ ប៉ុន្តែ ក៏បានធ្វើការបង្ក្រាបអំពើពុករលួយផងដែរ។
លោក បានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជា បានបដិសេធមិនចូលរួម”។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា “ ដោយសារតែយើងមិនបានចុះហត្ថលេខាលើការសន្យានេះ វាមិនមានន័យថា យើងចង់ចៀសវាងការប្រឆាំងនឹងអំពើពុករលួយនោះទេ”។
នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់អង្គការតម្លាភាពអន្តរជាតិស្តីពីអំពើពុករលួយនៅតំបន់អាសុីប៉ាសុីហ្វិកកាលពីថ្ងៃសុក្រលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា នៅពេលដែលគណបក្សកំពុងកាន់អំណាច “ អវត្តមានគួរឲ្យកត់សម្គាល់” ពីកិច្ចប្រជុំនេះកាលពីថ្ងៃពុធនោះ យើងបានទទួលស្គាល់ថា វិធានការជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោកបានមានប្រសាសន៍ថា “ យើងបានដឹងផងដែរថា រដ្ឋាភិបាលបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ខ្លួន តាមរយៈការបញ្ចូលកម្មវិធីមួយដើម្បីប្រយុទ្្ធប្រឆាំងអំពើពុករលួយក្នុងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ខ្លួន”។
“ យើងចង់ឃើញរដ្ឋាភិបាលចាត់វិធានការឲ្យបានមឺុងម៉ាត់ និងអនុវត្តវិធានការទាំងនេះឲ្យមានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋខ្មែរ។ប្រជាពលរដ្ឋបាននិយាយថា ចំណាត់ការនេះមានភាពយឺតយ៉ាវ និងមិនគ្រប់គ្រាន់ ហើយប្រជាពលរដ្ឋចង់ឃើញសកម្មភាពច្រើនថែមទៀត ជាពិសេសការអនុវត្តច្បាប់ និងការកាត់ទោសមន្ត្រី ដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តអំពើពុករលួយ”។
លោក ព្រាប កុល បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០នោះធ្វើការយឺតណាស់។ លោកបានមានប្រសាសន៍ថា “ បណ្ដឹងដែលរដ្ឋាភិបាលបានទទួលតាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ មានការកើនឡើង។កាលពីពីរបីខែកន្លងទៅ យើងដឹងថា មានបណ្ដឹងប្រហែល១.០០០ករណី ប៉ុន្តែ មានតែមនុស្សមួយចំនួនប៉ុណ្ណោះត្រូវបានបញ្ជូនទៅតុលាការ”។
យោងតាមសន្ទស្សន៍នៃការយល់ដឹងពីអំពើពុករលួយឆ្នាំ២០១២របស់អង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ទី១៥៧ក្នុងចំណោម១៧៦ប្រទេស ដែលបានដាក់ប្រទេសកម្ពុជា នៅក្នុងចំណោមប្រទេស ដែលមានអំពើពុករលួយច្រើនបំផុតនៅលើពិភពលោក៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ
អ្នកផ្ដល់ឈាមនាំគ្នាទៅបរិច្ចាគឈាមនៅមជ្ឈ មណ្ឌលជាតិផ្ដល់ឈាម បន្ទាប់ពីយុទ្ធនាការប្រមូលឈាម
វាជាកន្លែងផ្ដល់ឈាមខុសពីធម្មតា: សាលរបាំនៃសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញ តុបតែងលម្អដោយកម្រាលព្រំនិងអំពូលភ្លើងដ៏ប្រណីត ព្រមទាំងមានក្រុមតន្ត្រីយុវជនលេងហ្គីតាច្រៀងចម្រៀងខ្មែរយ៉ាងសប្បាយ ប៉ុន្តែកាលពីម្សិលមិញទីនេះគឺជាកន្លែងដែលអ្នកផ្តល់ឈាមបានទៅផ្តល់ឈាមចំនួន២៣៨ប្លោក នៅមុនពេលប្រារព្ធទិវាផ្តល់ឈាមពិភពលោកលើកទី១០ ដែលនឹងប្រារព្ធឡើងជាផ្លូវការ នៅថ្ងៃសុក្រ។
យុទ្ធនាការប្រមូលឈាមនេះគឺជាមុខព្រួញរបស់មជ្ឈ មណ្ឌលជាតិផ្តល់ឈាម និងកម្មវិធីឡូយ៩របស់ទូរទស្សន៍ប៊ីប៊ីស៊ីត្រាស់ ជាផ្នែកមួយនៃយុទ្ធនាការរយៈពេលប្រាំបួនថ្ងៃ ដើម្បី លើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបរិច្ចាគឈាមឲ្យបានចំនួន៩៩៩ប្លោក ដែលក្នុងមួយប្លោកនៃឈាមមានចំណុះ៣៥០មិល្លីលីត្រ ។
យោងតាមលោក ហុក គឹមចេង នាយកមជ្ឈ មណ្ឌលជាតិផ្តល់ឈាមបានឲ្យ ដឹងថា ភាគច្រើននៃអ្នកផ្តល់ឈាមកាលពីម្សិលមិញ គឺជាមនុស្សវ័យជំទង់។
លោកបានមានប្រសាសន៍ថា “ យុទ្ធសាស្ត្ររបស់យើងយកយុវវ័យជាទិសដៅ ពីព្រោះពួកគេចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ហើយពួកគេអាចទទួលបានព័ត៌មានយ៉ាងងាយស្រួលម្យ៉ាងទៀតពួកគេសុខភាពល្អ”។ លោកបានបន្ថែមថា ៥០ភាគរយនៃអ្នកផ្តល់ឈាមក្នុងឆ្នាំ២០១២ មានអាយុចន្លោះពី២០ឆ្នាំទៅ៣០ឆ្នាំ ប៉ុន្តែ អ្នកផ្តល់ឈាមកាលពីម្សិលមិញ...
សហជីពជំទាស់វាយបកសហជីពសេរីកម្មកររឿងកូដកម្មហិង្សា
សហជីពកម្មករនៅខាងជំទាស់ចំនួនពីរបានបន្តសកម្មភាពដៀមដាមដាក់គ្នាទៅវិញទៅមក កាលពីម្សិលមិញ។ ភាគីនីមួយៗ បានស្តីបន្ទោសភាគីម្ខាងទៀត រឿងករណីប៉ះទង្គិចគ្នាដោយអំពើហិង្សា រវាងកម្មកររោងចក្រដែលធ្វើកូដកម្ម និងក្រុមនគរបាល នៅឯរោងចក្រកាត់ដេរមួយក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃច័ន្ទ ជាហេតុនាំឲ្យមនុស្សប្រាំបីនាក់ត្រូវបានចាប់ខ្លួន។
សហជីពសេរីកម្មករ ដែលហៅកាត់ថា FTU បានដឹកនាំកូដកម្មទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន នៅរោងចក្រកាត់ដេរ សាប្រ៊ីណា (ខេមបូឌា) ហ្គាមែន អិមអេហ្វជី ខប ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុន សម្លៀកបំពាក់កីឡាដ៏ធំមួយនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន ណៃ។ សកម្មភាពដឹកនាំកូដកម្មនេះ បានប្រព្រឹត្តទៅនៅស្រុកសំរោងទង តាំងពីថ្ងៃទី២១ខែឧសភា។ កាលពីថ្ងៃច័ន្ទ មនុស្សប្រាំបីនាក់ដែលពាក់ព័ន្ធនិងសហជីពសេរីកម្មករ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់បន្ទាប់ពីកម្មករជាច្រើននាក់បាននាំគ្នា សម្រុកចូលបរិវេណរោងចក្រកាត់ដេរនេះ។
សម្ព័ន្ធសហជីពប្រជាថិបតេយ្យ កម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា CCAWDU ហើយសមាជិកភាគច្រើន ជាកម្មករកាត់ដេរនៅរោងចក្រ សាប្រ៊ីណា ក៏ប៉ុន្តែមិនបានគាំទ្រ កូដកម្មនេះទេនោះ បានសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ ដើម្បីជំទាស់ទៅនឹងសេចក្តីអះអាងរបស់សហជីពសេរីកម្មករ ដែលបានលើកឡើងថា ខ្លួនបានញុះញង់ឲ្យមានអំពើហិង្សាកើតឡើង។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីព CCAWDU បានមានប្រសាសន៍ថា “ សម្ព័ន្ធសហជីពសេរីកម្មករប្រហែល១០០នាក់ បានផ្លោះរបង នៅផ្នែកខាងស្តាំងនៃរោងចក្រ ហើយបានបើកទ្វារខាង។ បន្ទាប់មក ពួកគេបានបើកទ្វារខាងមុខ និងប្រើប្រាស់ដំបូង និងចំពាម ដើម្បីវាយប្រហារមកលើយើង”។ លោកបានលើកឡើងបន្ថែមថា នៅក្នុងហេតុការណ៍តវ៉ាដោយឡែកមួយ កាលពីថ្ងៃទី២៧ខែឧសភា សហជីពសេរីកម្មករបានបង្ខំកម្មករ៣.០០០នាក់ ឲ្យចេញពីរោងចក្រ ដើម្បីនាំគ្នាតវ៉ា។
លោកបានថ្លែងបន្តថា “ យើងប្រហែលជាដាក់ពាក្យប្តឹងពួកគេ ប្រសិនបើពួកគេនៅតែផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរោងចក្រ”។ សម្ព័ន្ធសហជីព CCAWDU ក៏បានផ្តល់ខ្សែអាត់វីដេអូខ្លីមួយ ដែលបង្ហាញសកម្មភាពកម្មកររត់ចូលក្នុងរោងចក្រ ដោយមានដំបូង និងចំពាមដោយបានអះអាងថា ពួកគេគឺជាតំណាងសហជីពសេរីកម្មករ។
សហជីពសេរីកម្មករ ជាថ្មីម្តងទៀតបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនឹងអំពើហិង្សាកាលពីម្សិលមិញនេះទេ ហើយបានចោទប្រកាន់គូបដិបក្ខរបស់ខ្លួនថា បានកែច្នៃខ្សែអាត់វីដេអូនេះ។ លោក ពេជ្រ ពណ្ណរាយ អ្នកនាំពាក្យសហជីពសេរីកម្មករ បានថ្លែងថា “ វីដេអូនេះត្រូវបានកែច្នៃដោយ CCAWDU”។ រោងចក្រ សាប្រ៊ីណា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានចេញសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារហាក់ដូចជាដាក់ការស្តីបន្ទោស ទៅលើសហជីពសេរីកម្មករ។ សេចក្តីថ្លែងការណ៍ចុះហត្ថលេខាដោយលោក ស៊ូសាន...
ការងារជួសជុលកំណាត់ផ្លូវលេខ៦៣ ក្នុងរាជធានីភ្នំពេញដែលខូច និងលិចទឹកចាប់ផ្តើមជាផ្លូវការ
កាលពីម្សិលមិញ កម្មករបញ្ជាគ្រឿងចក្រធុនធ្ងន់បានចាប់ផ្តើមជួសជុលកំណាត់ផ្លូវលេខ៦៣ ដែលស្ថិតនៅក្នុងចំណោមកំណាត់ផ្លូវមានចរាចរណ៍មមាញឹកបំផុតក្នុងរាជធានីភ្នំពេញ ដើម្បីលុបគ្រលុកនិងស្នាមប្រេះដែលបានធ្វើឲ្យកំណាត់ផ្លូវនេះមានទឹកដក់និងគ្រលុកច្រើន ចាប់តាំងពីវាត្រូវបានគេជីកដាក់ប្រព័ន្ធលូថ្មី កាលពីប្រាំមួយខែមុនមក។
ទីភ្នាក់ងារជប៉ុនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ចៃកា (JICA)ដែលជាម្ចាស់ជំនួយសម្រាប់គម្រោងដាក់ប្រព័ន្ធលូនេះ បានជីកកំណាត់ផ្លូវនេះ កាលពីឆ្នាំមុន ដើម្បីអនុវត្តគម្រោងមួយ ដែលសំដៅកាត់បន្ថយការជន់លិចផ្លូវក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ ចាប់តាំងពីមានការគាស់កាយកំណាត់ផ្លូវនេះដើម្បីដាក់លូមក វាមិនត្រូវបានចាក់កៅស៊ូឲ្យបានសមស្របទេ មូលហេតុគឺដោយសារអង្គការចៃកា និងសាលារាជធានីភ្នំពេញខ្វែងគំនិតគ្នាត្រង់ថា តើភាគីណាជាអ្នកទទួលខុសត្រូវលើការងារជួសជុលកំណាត់ផ្លូវនេះ។ប៉ុន្តែ នៅឯកន្លែងជួសជុលកំណាត់ផ្លូវលេខ៦៣នេះ កាលពីម្សិលមិញ គេឃើញកម្មករ និងអ្នកបើករ៉ូល័ររបស់ក្រុមហ៊ុនសំណង់ លី ឈួង កំពុងជួសជុលកំណាត់ផ្លូវនេះ ចាប់ពីមហាវិថីព្រះសីហនុ ដល់ផ្លូវលេខ១៧៨។
ខណៈកំពុងឈរក្បែររ៉ូល័រនៅឯការដ្ឋានជួសជុលផ្លូវនេះកាលពីព្រឹកម្សិលមិញ អ្នកគ្រប់គ្រងគម្រោងម្នាក់មកពីក្រុមហ៊ុនសំណង់ លី ឈួង បានប្រាប់អ្នកយកព័ត៌មានថា ការងារជួសជុលកំណាត់ផ្លូវនេះបានចាប់ផ្តើមស្របតាមផែនការ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុនសំណង់ជប៉ុន សូមីតុមុ (Sumitomo Construction Company) ដែលបានចុះកិច្ចសន្យាអនុវត្តគម្រោងដាក់ប្រព័ន្ធលូ ដែលត្រូវបានម៉ៅការបន្តដោយក្រុមហ៊ុនសំណង់ លី ឈួងនេះ ។
លោក តូច វណ្ណា...
កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា ទាមទារឲ្យដោះលែងមនុស្សប្រាំបីនាក់ បន្ទាប់ពីការតវ៉ា
មន្ត្រីសហជីពម្នាក់បានឲ្យដឹងថា កម្មករកាត់ដេរប្រហែល១.០០០នាក់បានធ្វើបាតុកម្មនៅក្រៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ដោយពួកគេបានអំពាវនាវឲ្យមានការដោះលែងមនុស្សចំនួនប្រាំបីនាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងការតវ៉ាមួយនៅសប្តាហ៍នេះអំពីការដំឡើងប្រាក់ខែនៅរោងចក្រមួយកន្លែង ដែលផ្គត់ផ្គង់សម្លៀកបំពាក់ម៉ាក ណៃឃី របស់អាមេរិក(Nike)។
លោក ពេជ្រ ពណ្ណរាយ អ្នកនាំពាក្យរបស់សហជីពសេរីកម្មករ បានឲ្យដឹងថា កម្មករបានប្រមូលផ្តុំគ្នានៅរោងចក្រនេះកាលពីវេលាម៉ោង៧ព្រឹក និងបានធ្វើដំណើរតាមរថយន្តវ៉ែនទៅក្រុងច្បារមន រួចបានធ្វើការតវ៉ានៅក្រៅរបងតុលាការទាមទារឲ្យមានការដោះលែងមនុស្សទាំងប្រាំបីនាក់នោះ។
លោក ពណ្ណរាយ បានមានប្រសាសន៍ថា “ កម្មករចង់បង្ហាញថា អ្នកតំណាងទាំងប្រាំបីរូបនោះមិនបានប្រើអំពើហិង្សា ឬបំផ្លាញទ្រព្យសម្បត្តិទេ និងទាមទារឲ្យមានការដោះលែងពួកគេ”។ លោកបន្ថែមថា ការតវ៉ានេះបានបន្តដោយសន្តិវិធីរហូតដល់ពេលរសៀល។
គួររំឭកថា តំណាងសហជីពនិងកម្មករចំនួនប្រាំនាក់ត្រូវបាននាំទៅឃុំខ្លួនបន្ទាប់ពីមានការតវា៉ទាមទារឲ្យមានការដំឡើងប្រាក់ខែអស់រយៈពេលរាប់សប្តាហ៍នៅរោងចក្រកាត់ដេរតៃវ៉ាន់ សាប្រ៊ីណា (Sabrina Cambodia Garment MFG Corp.) ក្នុងស្រុកសំរោងទង។ ការតវា៉នេះបាន ឈានដល់ការប្រើអំពើហិង្សាកាលពីថ្ងៃច័ន្ទ ដោយកម្មករបានទម្លាយទ្វាររោងចក្រ និងបានប៉ះទង្គិចជាមួយនគរបាល និងសមាជិកសហជីពដែលជាគូបដិបក្ខ ។
លោក គុច រដ្ឋា...
សហជីពព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើមិនដោះលែងអ្ន្កតវ៉ាចំនួនប្រាំបីនាក់នោះទេ
ប្រធានសហជីពសេរីកម្មករគំរាមធ្វើការតវ៉ាទ្រង់ទ្រាយធំ និងធ្វើកូដកម្មទូទាំងប្រទេស ប្រសិនបើអាជ្ញាធរមិនដោះលែងមនុស្សចំនួនប្រាំបីនាក់ ដែលត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មហិង្សាមួយកាលពីថ្ងៃច័ន្ទទេនោះ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានធ្វើសន្និសីទសារព័ត៌មានមួយនៅការិយាល័យសហជីពក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីលើកឡើងពីការចាប់ខ្លួនមន្ត្រីសហជីពចំនួនបីនាក់នៅក្រុមហ៊ុនរោងចក្រកាត់ដេរតៃវ៉ាន់ សាប្រ៊ីណា (Sabrina Cambodia Garment MFG Corp.) ដែលមានកម្មករធ្វើការប្រហែល៥.០០០នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទោះបីជាការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីក្រុមអ្នកតវ៉ាបានទម្លាយទ្វាររោងចក្រ ធ្វើឲ្យបែកបង្អួច និងគប់ដុំថ្មលើនគរបាល លោក មុនី បានអះអាងថា...
ចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងវិទ្យាស្ថានខុងជឺ នៅប្រទេសកម្ពុជា
បន្ទប់រៀននៅក្នុងវិទ្យាស្ថានខុងជឺ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា គឺជាគំរូសម្រាប់ការសិក្សា។ ជញ្ជាំងពណ៌សទើបតែលាបពណ៌ថ្មី កៅអី និងតុថ្មីៗរៀបជាជួរយ៉ាងស្អាត ហើយទូឈើសម្រាប់ដាក់សៀវភៅដែលមានពណ៌ភ្លឺរលោងស្ថិតនៅពីមុខបន្ទប់ នៅក្បែរក្ដារខៀនពណ៌សមួយ ហើយក្តារខៀននោះក៏ប្រើសម្រាប់ធ្វើជាផ្ទាំងបញ្ចាំងស្លាយផងដែរ។
វិទ្យាស្ថានខុងជឺ ផ្ទុយពីសាលារដ្ឋនៅក្នុងប្រទេសកម្ពុជា ហើយនិស្សិតដែលចូលទៅរៀននៅក្នុងវិទ្យាស្ថាននេះ ត្រូវបង់ប្រាក់ត្រឹមតែប្រាំដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ការចំណាយដ៏ច្រើនរបស់វិទ្យាស្ថានមានដូចជា ប្រាក់ខែគ្រូ សៀវភៅមេរៀន សម្ភារបង្រៀនការចំណាយទៅលើប្រតិបត្តិការផ្សេងៗ និងសូម្បីតែថ្លៃសំបុត្រយន្តហោះសម្រាប់និស្សិតដែលត្រូវបន្តទៅរៀនក្នុងប្រទេសចិន សុទ្ធតែឧបត្ថម្ភដោយរដ្ឋាភិបាលចិន។
នៅពេលឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិនពង្រីកនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខុងជឺនេះក៏មានការពង្រីករបស់ខ្លួនដែរ ដោយមានសាខាចំនួន១៣ និងនិស្សិតចំនួន៥.០០០នាក់ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តចំនួនប្រាំនៅទូទាំងប្រទេស។
អ្វីៗដំណើរការល្អសម្រាប់វិទ្យាស្ថាននេះ ចាប់តាំងពីបានបើកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៩មក ដោយនៅឆ្នាំនេះ សន្និសីទអន្តរជាតិខុងជឺ ដែលមានការចូលរួមពីតំណាងជាង១០០មកពីប្រទេសជាច្រើន ត្រូវបានធ្វើឡើងនៅក្នុងសប្ដាហ៍នេះ នៅរាជធានីភ្នំពេញ។
លោក ជា មុន្នីរិទ្ធ នាយកវិទ្យាស្ថានខុងជឺ នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ ដោយសារតែយើងបានបើកសាខាជាច្រើននិងបានទាក់ទាញនិស្សិត ហើយបានផ្សព្វផ្សាយពីវិទ្យាស្ថាននេះបានយ៉ាងល្អបើប្រៀបធៀបទៅនឹងប្រទេសដទៃ យើងបានឃើញថា មានការរីកចម្រើនខ្លាំងបំផុត ហេតុដូច្នេះហើយទើបប្រទេសកម្ពុជាត្រូវបានជ្រើសរើស ដើម្បីបើកសន្និសីទខុងជឺនេះឡើង”។
នៅពេលគណបក្សកុម្មុយនីស្តចិនផ្ដល់ជំនួយឥតលក្ខខណ្ឌដល់រដ្ឋាភិបាលកម្ពុជា ហើយនៅពេលក្រុមហ៊ុនចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារលើវិស័យហេដ្ឋារចនាសម័្ពន្ធ ការរុករករ៉ែ និងកសិកម្មនោះ គ្រូបង្រៀនភាសាជាច្រើនដែលរដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដល់វគ្គបំប៉ន និងបានជួល គឺសុទ្ធតែជាយុវជនខ្មែរដែលនឹងក្លាយទៅជាស្ពានការទូតរវាងប្រទេសទាំងពីរ។
លោក មុន្នីរិទ្ធ...
កម្ពុជានៅតែមិនទាន់អាចសម្រេចគោលដៅកម្មសិទ្ធិបញ្ញាតាមវិធានអង្គការពាណិជ្ជកម្មពិភពលោក
ប្រទេសកម្ពុជា នៅតែស្ថិតនៅលើផ្លូវវែងឆ្ងាយសម្រាប់អនុវត្តវិធាន ស្តីពីកម្មសិទ្ធិបញ្ញា របស់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization, WTO) ទោះបីជាពេលវេលាផុតកំណត់ សម្រាប់សម្រេចគោលដៅនេះ នៅសល់ពេលតែជាងមួយខែទៀតក៏ដោយ។ នៅដំណាច់ខែមិថុនា ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុតទាំង៤៩នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរនោះអស់រយៈពេលវេលាសម្រាប់ការលើកលែង ដែលត្រូវបានពន្យារពេលស្រាប់ហើយ។
មានន័យថា ប្រទេសទាំងនេះមិនចាំបាច់អនុវត្តកម្មសិទ្ធិបញ្ញា និងហាមឃាត់ឈ្មួញកុំឲ្យលក់ផលិតផលលួចចម្លងស្នាដៃរបស់ម្ចាស់ដើម ឬក៏ក្លែងបន្លំទេ។
កាលពីខែមីនា សមាជិកក្រុមប្រឹក្សាអង្គការ WTO ទទួលបន្ទុកទិដ្ឋភាពកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម បានឯកភាពជាគោលការណ៍ ចំពោះសំណើពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ឲ្យមានការលើកពេលវេលាផុតកំណត់នេះ ដោយទទួលស្គាល់ថា ប្រទេសក្រីក្រទាំងឡាយខ្វះសមត្ថភាពអនុវត្តវិធានទាំងនេះ។ កិច្ចចរចាអំពីការពន្យារពេលបន្ថែមទៀត កំពុងតែដំណើរការនៅឡើយ។
មានការលើកពេលវេលាកំណត់ម្តងរួចហើយ ក៏ប៉ុន្តែ តាំងពីឆ្នាំ២០០៥រហូតដល់ឆ្នាំនេះ នៅប្រទេសកម្ពុជា វត្តមាននៃទំនិញនានានៅលើទីផ្សាររបស់ខ្លួន ដែលត្រូវបានដាក់លក់ដោយល្មើសនឹងវិធានស្តីពីកម្មសិទ្ធិបញ្ញា ដូចជា ឱសថក្លែងក្លាយ សម្លៀកបំពាក់ម៉ាកក្លែងក្លាយ សៀវភៅ រឿងភាពយន្ត តន្ត្រី និងកម្មវិធីម៉ាស៊ីនកុំព្យូទ័រថតចម្លងលួចស្នាដៃ នៅតែមិនមានការធ្លាក់ចុះដដែល។ ប្រសិនបើពេលវេលាផុតកំណត់នេះមិនត្រូវបានលើកទៀតទេ ប្រទេសកម្ពុជាប្រហែលជាប្រឈមមុខ នឹងទណ្ឌកម្មពាណិជ្ជកម្ម ដែលកំពុងត្រូវបានអនុវត្តដោយអង្គការ WTO ប្រសិនបើប្រទេសជាសមាជិកណាមួយផ្សេងទៀត ដាក់ពាក្យប្តឹងប្រទេសកម្ពុជា។
លោក វ៉ា រដ្ឋសាន ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅខ្វះធនធាន ក្នុងការអនុវត្តកម្មសិទ្ធិបញ្ញា ទើបចង់ឲ្យមានការលើកពេលវេលាផុតកំណត់។ លោកបានលើកឡើងថា “ រដ្ឋមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ជួលមន្ត្រីជាច្រើន ដើម្បីធ្វើការងារនេះទេ ហើយវាកំពុងកើនឡើងរាល់ថ្ងៃ”។
លោកបានពន្យល់ថា មន្ត្រីដែលមានជំនាញភាសាអង់គ្លេសចាំបាច់ សម្រាប់អនុវត្តកម្មសិទ្ធិបញ្ញា មិនព្រមទទួលយកប្រាក់ខែមន្ត្រីរាជការសម្រាប់បំពេញការងារបែបនេះទេ។ លោក វ៉ា...
ព្រះចៅអធិការវត្តមួយអង្គត្រូវឃាតករវាយធ្វើគតនៅពេលទៀបភ្លឺក្នុងវត្តនៅខេត្តស្វាយរៀង
នគរបាលបាននិយាយថា ព្រះចៅអធិការវត្តមួយអង្គត្រូវបានឃាតករវាយធ្វើគតនៅវត្តមួយនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីពេលទៀបភ្លឺឈានចូលថ្ងៃសុក្រ ដែលនេះទំនងជាទង្វើសងសឹក។
យោងតាមលោក កែវ គង់ អធិការនគរបាលក្រុងបាវិតបានឲ្យដឹងថា ព្រះតេជគុណ កែវ ប៉ូច ព្រះជន្ម៧៨វស្សា ជាព្រះចៅអធិការវត្តថ្នាញ់ ក្នុងសង្កាត់បាទី ត្រូវបានប្រទះឃើញសុគតដោយមានលោហិតលើព្រះសិរសារបស់ព្រះអង្គ ហើយកឡើងហើមក្នុងបន្ទប់របស់ព្រះអង្គនៅម៉ោងប្រហែល៥ទៀបភ្លឺឈានចូលព្រឹកថ្ងៃសុក្រ។
លោកបានមានប្រសាសន៍ថា“ ព្រះកេសរបស់ព្រះតេជគុណចេញឈាមដោយសារកាវវាយដំ។ ផ្នែកខាងឆ្វេងនៃកព្រះតេជគុណឡើងហើម ហើយឆ្អឹងបាក់”។
លោក កែវ គង់ បានមានប្រសាសន៍បន្ថែមទៀតថា លោកជឿថា ឃាតកម្មនេះមានការរៀបចំគម្រោងទុកជាមុន ដោយសារតែនៅកន្លែងកើតហេតុមិនសូវឃើញមានឈាមជនរងគ្រោះច្រើនទេ។ ព្រះសពនៃព្រះចៅអធិការអង្គនេះត្រូវបានប្រទះឃើញដោយសាមណេរមួយអង្គព្រះជន្ម១៣វស្សាដែលបានទៅដាស់ព្រះចៅអធិការឲ្យតើនពីសឹង ដើម្បីចាក់ភ្លេងប្រារព្ធពិធីបុណ្យពិសាខបូជា។
លោក កែវ គង់ មានប្រសាសន៍ថា មានព្រះសង្ឃតែពីរអង្គប៉ុណ្ណោះដែលគង់នៅក្នុងវត្តនេះ។ លោកបានមានប្រសាសន៍ថា“ នគរបាលបានកំណត់មុខសញ្ញាជនសង្ស័យហើយ និងកំពុងស្វែងរកភ័ស្ដុតាង ដើម្បីបញ្ជាក់ពីបទឧក្រិដ្ឋនេះ”៕
ប្រែសម្រួលដោយ តែម សុខុម