Thursday, May 6, 2021
Home Authors Posts by Chin Chan

Chin Chan

25 POSTS 0 COMMENTS

កម្មករ​​​២៣​​​នាក់​​​រង​របួស​ក្នុងករណី​​​​បាក់រលំ​​​អគារ​​​បរិភោគអាហារ​​​នៅរោង​​​ចក្រ​​​កាត់ដេរ​​​មួយ​​​ក្នុង​​​​ខណ្ឌមានជ័យ

កម្មករ និង​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹងថា ​អគារ​បរិភោគ​​​​អាហារ​​​របស់​​​រោង​​​ចក្រ​​​មួយ នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​​ក្នុងរាជធានី​​​ភ្នំពេញ​​​ ដែល​​​ផ្គត់ផ្គង់សម្លៀក​​​បំពាក់ទៅឲ្យក្រុមហ៊ុន ហ្គេប (Gap)នៅសហរដ្ឋអាមេរិក បាន​​​បាក់​​​រលំ​​​ចូលក្នុង​​​ស្រះទឹក​​​មួយ​​​កាល​​​ពីម្សិលមិញ ដោយបណ្ដាល​​​ឲ្យ​​​កម្មករ​រោង​​​ចក្រជាង​​​២០​​​នាក់ ដែល​​​កំពុង​​​បរិភោគ​​​អាហារ​​​​​​​​ថ្ងៃត្រង់​​​រងរបួស។ យោង​​​តាម​​​លោក មៅ រិទិ្ធ ​នាយ​ប៉ុស្ដិ៍​នគរ​បាល​​​សង្កាត់​បានឲ្យដឹងថា សាល​បរិភោគ​អាហារ​​​​ដែលជា​​​ផ្នែក​​​មួយ​​​របស់​​​រោង​​​ចក្រ​កាត់ដេរ​​​ថប់​វើល ហ្គាមិន នៅ​សង្កាត់​ក្បាល​​​កោះ ​ប៉ុន្តែ ស្ថិត​នៅ​​​ក្រៅ​​​អគារធំ​​​បាន​​​បាក់​រលំ​​​នៅ​​​ម៉ោង១១​​​ និង​​​៤០នាទីព្រឹក​។ លោកបាន​បន្ថែមថា ស្ពាន​បេតុង​​​មួយ​តភ្ជាប់​​​អាហារដ្ឋាន​ ដែល​​​​​​សង់​​​ពី​​​លើ​​​ស្រះ​​​ទឹក​ស្អុយ​​​មួយ ​​​ទៅ​​​ផ្លូវធំ​​​ក៏​​​បាន​​​បាក់​​​ផង​​​ដែរ។ លោក គួច ចំរើន អភិបាល​ខណ្ឌ​ បាន​​​មាន​​​ប្រសាសន៍ថា“ កម្មកររោង​​​ចក្រ១៣​​​នាក់ ​ដែល​មាន​​​ស្ត្រីមាន​ផ្ទៃ​ពោះ​ប្រាំខែម្នាក់ ត្រូវ​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរពេទ្យមិត្តភាព ​ខ្មែរ-សូវៀត ​រីឯ​កម្មករ​​​១០នាក់ផ្សេង​​​ទៀត ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​​ខណ្ឌ​”។ លោក​បាន​មាន​ប្រសាសន៍​​​បន្ថែមថា មូលហេតុនៃការ​​​បាក់​រលំអាហារ​​ដ្ឋាន​​នេះ នៅ​​​ម​​​ិន​​​ទាន់​​​ដឹង​​​ច្បាស់​​​នៅឡើយទេ។ ដោយនិយាយ​​​ពី​​​មន្ទីរពេទ្យ ​អ្នកស្រី ​សាយភារម្យ អាយុ២៧​​​ឆ្នាំ ជាស្ត្រីមាន​ផ្ទៃ​ពោះ​នោះ​បាន​​​និយាយថា អ្នកស្រីបានឮសំឡេង​លាន់​យ៉ាង​​​ខ្លាំងនៅ​​​មុនពេល​វា​បាក់រលំចូលក្នុង​​​ស្រះទឹក​​​ស្អុយ​​​​នោះ។ អ្នកស្រី បាន​​​និយាយថា ដោយ​សារ​អ្នកស្រី​​​នៅ​​​ក្បែរ​​​ច្រកចេញ ​អ្នក​ស្រី​​​​ បាន​​​ចាប់ផ្ដើម​​​រត់ឆ្លង​​​កាត់ស្ពាន​​​នេះ​​​ភ្លាម។ អ្នកស្រី សាយ ភារម្យ ​​​និយាយថា “ សាល​​នេះ បាន​​​បាក់រលំ ហើយ​​​ខ្ញុំ​​​បាន​​​​រត់ចេញ​​​មក​​​ក្រៅ​យ៉ាង​លឿន​។ពេល​​​ខ្ញុំរត់​មក​​​ដល់ពាក់​​​កណ្ដាល​​​ស្ពាននេះ ស្ពាន​​​នេះ ក៏​​​បាន​​​បាក់​​​​​ស្រប​​​គ្នាជា​​​មួយ​​​នឹង​​​សាល​​​​នេះ​ផង​ដែរ​”។​ អ្នក​ស្រីបាន​​​បន្ថែមថា កម្មករ​​​ផ្សេង​​​ទៀត បាន​​​ធ្លាក់​​​ចូល​​​​ក្នុង​​​ទឹក និង​​​បាន​​​ហែល​​​ម​​​ក​​​​លើ​គោក​វិញ។ អ្នកស្រី សាយ ភារម្យ បាន​​​និយាយ​​​ថា ​ទារក​ក្នុងផ្ទៃ​​​របស់អ្នកស្រី​​​មិនមានបញ្ហា​​​អ្វី​​​នោះ​​​ទេ។ កម្មករ​​​ភាគច្រើន​​​គ្រាន់តែមាន​​​ស្នាមជាំ និង​​​ដាច់​សាច់​​​ប៉ុណ្ណោះ។ លោក ស៊ាង យ៉ុន តំណាង​​​ឲ្យ​​​សម្ព​ន្ធ​​​សហ​ជីពប្រជាធិបតេយ្យ​​​កម្មករកាត់ដេរ​​​​​​កម្ពុជា ​បាន​​​មាន​​​ប្រសាសន៍ថា រោង​​​ចក្រ​​​នេះបាន​​​យក​​​ខ្សាច់​​​លុបស្រះ​​​​​​នេះ​​​កាល​​​ពីមុន។ លោក គុច ឧសភា ប្រធាន​​​រដ្ឋបាល​​​រោង​​​ចក្រ​​​នេះ បាន​​​មាន​​​ប្រសាសន៍ថា តំណាង​​​រោង​​​ចក្រ​​​នឹងពិភាក្សា​​​​អំពី​ការ​ផ្ដល់​សំណង​​​ដល់កម្មករ​​​រង​​​របួស​​​នៅ​​​ថ្ងៃ​​​នេះ ហើយ​លោក​​​​បាន​​​បដិសេធ​​​ថា​​​ រោង​​​ចក្រ​​​​មិន​បាន​​​ចាក់​ខ្សាច់​លុប​​​ស្រះ​​​នេះទេ។ ឧបទ្ទវហេតុ​​​នេះ បាន​​​កើត​​​មាន​​​ឡើង​​​ត្រឹម​តែ​​​រយៈពេល​​​ប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់​​​ពី​​​រោង​​​ចក្រ​​​មួយផ្សេង​​​ទៀត នៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​បាក់​​​ប្លង់​សេ​សង្កត់​​​​កម្មករ​​​ពីរ​​​នាក់ស្លាប់។ កាលពី​​​ម្សិលមិញ មន្ត្រីរដ្ឋាភិបាល និង​​​​រោង​​​ចក្រ ​​​បាន​​​ឲ្យ​​​ដឹងថា រោង​​​ចក្រ​​​ផលិត​​​ស្បែកជើង វីង ស្តា ស៊ូ ដែលមានជនជាតិតៃវ៉ាន់ជា​​​ម្ចាស់នោះ មានសុវត្ថិភាព​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ឲ្យ​​​​កម្មករ​​​ត្រឡប់​​​​​​មក​​​ធ្វើការ​​​វិញ។ លោក អ៊ុំ មាន រដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ បាន​​​មាន​​​ប្រសាសន៍ថា “ ថ្ងៃ​​​ស្អែក​​​កម្មករ​​​នឹង​​​ត្រឡប់​​​មក​​​ធ្វើការ​​​វិញ ​ដូច្នេះ ​សង្វាក់​ ផលិតកម្ម នឹង​​​មិន​​​ត្រូវ​​​បានប៉ះពាល់​​​នោះ​​​ទេ”​។ ប៉ុន្តែ ក្រុមហ៊ុន ផលិតសម្ភារ​កីឡា​ជប៉ុនយីហោ​ អាសុីក បាន​​​និយាយ​​​ថា ​​​​​​រោង​​​ចក្រនេះ​​​មិន​​​គួរ​​​បើក​​​ដំណើរការ​​​នៅ​​​មុន​ពេល​​​​ធ្វើ​អធិ​ការ​​​កិច្ចសុវត្ថិភាព​​ឲ្យ​បាន​​​ត្រឹម​​​ត្រូវ​នោះទេ។ នៅ​​​ក្នុងអុីម៉េល​មួយ ពី​​​ប្រទេស​​​ជប៉ុន ​លោក​ កាតស៊ុមិ ហ្វូណាកូសុី (Katsumi Funakoshi) ​អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​​​ទំនង​​​សាធា​រណៈ​​​របស់​ក្រុម​ហ៊ុន​សាជីវកម្មអាសុីក បាន​​​លើក​​​ឡើង​​​ថា “ អាទិភាព​​​ដំបូង​​​របស់ ​ក្រុម​ហ៊ុន​អាសុីក គឺ​​​សើុបអង្កេត​​​រក​​​មូល​​​ហេតុ​​​នៃ​​​​ឧបទ្ទវ​ហេតុ​នេះ​​​និង​​​ដើម្បី​​​ធានា​​​ថា កម្មករ ដែល​​​រង​​​របួស ទទួលបាន​​​ការ​​​ថែ​​​ទាំ​​​ត្រឹម​​​ត្រូវ ​​​និង​​​សម​ស្រប។ផលិតកម្ម​​​អាច​​​​​​បន្ត​​​ដំណើរការបាន​​​លុះណា​​​តែ​​ចប់​ការ​​​សើុប​អង្កេត​ពី​​​​គ្រប់​​​ភាគី​​​ពាក់ព័ន្ធទាំង​​​អស់​សិន ហើយ​​​រោង​​​ចក្រ​​​ត្រូវ​​​ប្រកាស​ពី​​​​សុវត្ថិភាព​​​១០០​​​ភាគរយ ដើម្បី​​​ឲ្យ​​​កម្មករ​​​​ចូល​ធ្វើ​ការ​​​​វិញ”។ លោកស្រី មូរ សុខហួរ បេក្ខជន​​​ឈរ​​​ឈ្មោះ​​​បោះឆ្នោត​​​របស់​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ ​ដែល​​​​ជា​​​គណបក្ស​​​ប្រឆាំង ដែល​​​បាន​​​ចុះ​​​ទៅ​​​ជួប​​​គ្រួសារ​​​កម្មករ​​​ពីរ​​​នាក់ ដែល​​​បាន​ស្លាប់ ​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​នៅ​​​ស្រុក គង ពិសី បាន​​​មាន​​​ប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ​​​កំពុង​​​ស្នើ​​​សុំ ឲ្យ​​​មាន​​​ការ​​​ធ្វើអធិការ​​​កិច្ច​​​ប្រកប​​​ដោយ​​​តម្លាភាព​​​នៅ​​​រោង​​​ចក្រផលិតស្បែក​​​ជើង​វីង ​ស្តាស៊ូ ក៏ដូចជា​​​គ្រប់​​​រោង​​​ចក្រ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ។ លោកស្រីក៏​​​បាន​​​អំពាវនាវឲ្យ​​​មាន​​​​ការ​​ផ្តន្ទា​ទោស​​​ដល់គ្រប់ប​​​ុគ្គល​​​ទាំង​​​អស់ ដែល​​​​​​​ជាប់ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​សំណង់​ខុស​​​ច្បាប់​​​របស់អគារ​​​នេះ។លោក ស្រី មូរ សុខហួរ បានមាន​​​ប្រសាសន៍​ថា “ យើង​​​ត្រូវ​​​មានការ​​​ទទួល​​​ខុសត្រូវ  ហើយសម្រាប់​​​ខ្លួនខ្ញុំ ក្រុម​មន្ត្រី​ហាក់ដូច​​​ជា​​​មិន​​​​មាន​ការ​ទទួល​ស្គាល់​​កំហុស​ឡើយ។​​​គួរតែមាន​​​ការ​​​ចោទ​​​ប្រកាន់ និង​​​​ការ​ផ្តន្ទា​ទោស​​​​ឲ្យ​​​បាន​​​ធ្ងន់​​​ចំពោះ​​​​​​ការ​​​ស្លាប់​​​​កម្មករ​ទាំង​​នេះ”៕ (រាយការណ៍បន្ថែមដោយ Dene-Hern Chen)     ប្រែសម្រួលដោយ ស៊ុំ សុខភុំ

សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ​ចោទ​ប្រកាន់​ក្មេង​ស្រី​ម្នាក់​ ពី​បទ​ទូរស័ព្ទ​​​និយាយ​ភូត​កុហក តាម​​វិទ្យុ​អេប៊ីស៊ី

មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា សាលាដំបូង​ខេត្ត​ព្រះ​សី​​ហនុ​បាន​ចោទ​ប្រកាន់​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ ពី​បទ​និយាយភូត​កុហក​ កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​ក្មេង​ស្រី​នេះ​​បាន​​ហៅ​ទូរស័ព្ទ​ទៅ​ស្ថានីយ​វិទ្យុ​ដ៏​ល្បី​ឈ្មោះ​មួយ​ ដោយ​អះអាង​ថា នាង​ត្រូវ​បាន​គេ​ចាប់​ជំរិត​​​​ ហើយ​កល​ល្បិច​​នេះ​​នាំ​ឲ្យ​នគរបាល​​​​ស្វែង​រក​នាង​​អស់​រយៈ​ពេល​១៩​ម៉ោង​។ លោក រាម ច័ន្ទ​មុន្នី ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា សិស្ស​អនុ​វិទ្យា​ល័យ​អាយុ​១៥​ឆ្នាំ​ម្នាក់​នេះ បាន​ទូរស័ព្ទ​ទៅ​វិទ្យុ​អេប៊ីស៊ី (ABC) ១០៧.៥​ ដែលជា​ស្ថានីយ​វិទ្យុ​ភាសា​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​ ដែល​​ផ្សព្វ​ផ្សាយ​ផ្ទាល់​​ពីបទ​ល្មើស​នានា​ និង​ការ​សង្គ្រោះ​​បន្ទាន់​។​​ កាល​ពី​ថ្ងៃ​អាទិត្យ​ នាង​បាន​ទូេស័ព្ទ​ទៅ​វិទ្យុ​នេះ​ដោយ​​និយាយ​ថា នាង​ត្រូវ​បា​ន​គេ​ចាប់​ជំរិត​​​​ ហើយ​ត្រូវ​ឃុំ​ខ្លួ​ន​ នៅ​កន្លែង​មួយ​ ក្នុង​ខេត្ត​ព្រះសីហនុ​។ លោក​ ច័ន្ទ​មុន្នី បាន​មាន​ប្រសាសន៍​ថា...

ភ្ញៀវទៅ​ចូលរួម​ពិធី​រៀប​អាពាហ៍​ពិពាហ៍មួយក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ពុល​អាហារ​​មាន​សារធាតុគីមី

យោង​តាម​នគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវប្រាំមួយ​នាក់​ ដែល​បាន​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍មួយ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ធ្លាក់​ខ្លួន​ឈឺដោយ​សារ​ពុល​​អាហារ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​​ពី​ទទួល​ទានអាហារ​​មាន​​សារធាតុគី​មី​ដែល​អ្នក​ភូមិ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ដំឡុង​មី​​ឆាប់​ធំ។ លោក នួន​ អិត អធិការ​នគរ​បាល​ក្រុង​​សំរោង​បាន​មាន​ប្រសាសន៍ថា ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នៅក្នុង​សង្កាត់​បុស្បូវ​ ក្រុង​សំរោង​​រួម​ទាំង​​​​កុមារ​៤៩នាក់​អាយុ​ក្រោម​១០ឆ្នាំ​ផង បាន​ចាប់​ផ្តើម​ក្អួតចង្អោរ និង​រាករូស​នៅម៉ោង​ប្រហែល​២​រសៀល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ យោង​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ចាន​ដែក​​ដែល​គេ​ប្រើ​សម្រាប់​រៀប​ចំ​ម្ហូប​អាហារ​​ក្នុង​ពិធី​នោះ​មិន​ត្រូ​វបាន​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវទេ​ ហើយកាក​សំណល់​​គីមី​ដែល​គេ​មិនទាន​់​ស្គាល់​ឈ្មោះ​​ដែល​គេ​បាន​ប្រើ​ប្រាស់​ពី​មុន​ដើម្បី​ត្រាំ​ដំឡូង​មី​ក្នុង​បំណង​ធ្វើ​ឲ្យ​​ដំឡូង​មី​រីកធំ។ លោក នួន​ អិត បាន​មាន​ប្រសា​សន៍​ថាភ្ញៀវ​​មួយ​ចំនួនបាន​យក​អាហារ​ដែល​សល់​នោះ​ទៅ​ផ្ទះ​ផ្ញើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ ទៀត​ផង​ដែល​ជាហេតុធ្វើ​ឲ្យ​​កុមារ​ជា​ច្រើន​​ពុល​អាហារ​​បែបនេះ​។ លោក​បន្ថែម​ថា ភ្ញៀវ​មួយ​ចំនួន​បាន​យក​អាហារ​ទៅ​ផ្ទះ​​ផ្ញើ​កូន​ៗរបស់​ខ្លួន​ ដែល​ជា​ហេតុ​ធ្វើឲ្យ​កុមារ​​ពុល​អាហារ​មានចំនួន​ច្រើន។ លោក​​បន្ថែមថា អ្នកដែលត្រូវ​​បាន​បញ្ជូន​ទៅ​​សម្រាកព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​សារ​ពុល​អាហារនោះ​ បាន​ចេញ​ពី​មន្ទី​រពេទ្យ​វិញហើយ​កាលពី​រសៀល​​ម្សិលមិញ៕ ប្រែសម្រួល​ដោយ សោម សារុន​

អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​កែ​ទម្រង់​នីតិវិធីធ្វើ​ស្លាក​លេខ​យាន​យន្ត

ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្កើន​ល្បឿន​នីតិ​វិធី​ធ្វើ​ស្លាក​លេខ​យាន​យន្ត​ឲ្យ​ម្ចាស់​យាន​យន្ត​ដែល​មក​ធ្វើ​ស្លាក​លេខ​ឲ្យ​បាន​កាន់​តែ​​លឿន​ជាង​​មុន​នោះ​ អគ្គនាយក​ដ្ឋានដឹក​ជញ្ជូនបាន​​សម្រេច​ថា​ ប្រជា​ពល​រដ្ឋ​មិន​ចាំ​បាច់​យកក្រដាស​បង់​ពន្ធ​នាំ​ចូល​ ទៅ​បញ្ជាក់​នៅ​ការិយា​ល័យ​ប្រៃសណី​​យ៍ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ទៀត​ទេ។ ម្ចាស់​យាន​យន្ត​បាន​នាំ​គ្នា​ត្អូញ​ត្អែរ​ថា​ ចាប់​តាំង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន កែ​ទម្រង់​នីតិ​វិធី​ធ្វើ​ស្លាក​លេខ​យាន​យន្ត​ កាល​ពី​ខែ​កុម្ភៈ​ ដើម្បី​​លុប​បំបាត់​អំពើ​ពុក​រលួយ​រួច​មក​នីតិវិធី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការិយា​ធិបតេយ្យ​កាន់​តែ​ខ្លាំង​ និង​នាំ​ឲ្យ​មាន​ការ​រង់​ចាំ​កាន់​តែ​យូរ​ថែម​ទៀត។ ចាប់​តាំង​ពី​មាន​ការ​កែ​ទម្រង់​នេះ​មក​ ប្រជា​ពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ស្លាក​លេខ​យាន​យន្ត​ ត្រូវ​តែ​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ឈរ​តម្រង់​ជួរ​គ្នា​រង់​ចាំ​ទាំង​កណ្តាល​​​ថ្ងៃ​ក្តៅ​ នៅ​ខាង​ក្រៅ​ការិយាល័យ​រដ្ឋាភិបាល​ ហើយ​ក៏​ត្រូវ​ធ្វើ​ដំណើរ​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​កាន់​ការិយាល័យ​រដ្ឋាភិបាល​ផ្សេងៗ​គ្នា​ផង​ដែរ។​​ សុរប​ទៅ​ នីតិវិធីធ្វើ​ស្លាក​លេខ​យាន​យន្ត​ចប់​រួចរាល់​​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍។ កាល​ពី​ពេល​មុន​ ប្រ​ជា​ពល​រដ្ឋ​ត្រូវ​តែ​យក​​​ក្រដាស​​បង់​ពន្ធ​នាំ​ចូល​ទៅ​កាន់​ការិយាល័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខណ្ឌ​ ហើយ​បន្ទាប់​មក​ទៀត​ត្រូវ​យក​ទៅ​ការិយាល័យ​ប្រៃសណីយ៍​រាជធានី​ ដើម្បី​ឲ្យ​គេ​ត្រួត​ពិនិត្យ​​ក្រដាស​​ពន្ធ​នាំ​ចូល​របស់​ខ្លួន​ ហើយ​ក្រោយ​មក​ទៀត​ត្រូវ​ត្រឡប់​ទៅ​កាន់​ការិយា​ល័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ម្តង​ទៀត។ បើយោង​តាម​លោក​ ពៅ​ ម៉ាលី​ អគ្គនាយក​​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ចាប់​តាំង​​ពី​​មាន​ការ​កែ​ប្រែ​​កាល​ពី​ខែ​មេសា​មក​ ​កិច្ច​ការ​​ទាំង​អស់​​ត្រូវ​ធ្វើ​​នៅ​កន្លែង​តែ​មួយ​​ប៉ុណ្ណោះ។ លោក​ ម៉ាលី​ ​មាន​ប្រសាសន៍​ថា​“ ​ហេតុ​​ផល​ដែល​យើង​កំពុង​តែ​ធ្វើ​ក្នុង​ពេល​នេះ​គឺ​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ឆាប់​រហ័ស​ និង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល” ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​វា​ចំណាយ​ពេល​យូរ​ជាង​មួយ​សប្តាហ៍​​ទើប​ទទួល​បាន​ស្លាក​លេខ​យាន​យន្ត​នោះ​ ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​តវ៉ា។ ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​អំពើ​​ពុក​រលួយ​ គេ​ដាក់​បង្ហាញ​​តារាង​តម្លៃ​នៅ​ឯ​ការិយា​ល័យ​ធ្វើ​ស្លាក​លេខ​យាន​យន្ត​ ដូច្នេះ​ម្ចាស់​យាន​​យន្តអាច​សួរ​រក​វិក្ក​យ​បត្រ​បាន​។​ ការធ្វើ​ស្លាក​លេខ​រថយន្ត​ធុន​តូច​ត្រូវ​ចំណាយ​ប្រហែល​៥០​ដុល្លារ​ ការ​ធ្វើ​ស្លាក​លេខ​រថយន្ត​ធុន​ធំ​ត្រូវ​​ចំណាយ​ប្រហែល​៦០​ដុល្លារ​ ហើយ​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ត្រូវ​ចំ​ណាយ​អស់​២០​ដុល្លារ។ លោក​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​យាន​យន្ត​មិន​ចាំ​បាច់​បង់​ប្រាក់​ក្រៅ​សេវា​ចំនួន​១០​ដុល្លារ​ឲ្យ​មន្ត្រី​​ដើម្បី​បំពេញ​ឯក​សារ​ចាំ​បាច់​នានា​នោះ​ទេ​ ពី​ព្រោះ​ប្រជា​ពល​រដ្ឋ​អាច​បំពេញ​ឯក​សារ​​បាន​ដោយ​ខ្លួន​ឯង។​ លោក​ ម៉ាលី​ បាន​បន្ថែម​ទៀត​ថា​ ប្រជា​ពល​រដ្ឋ​ណា​ដែល​មិន​អាច​បំពេញ​ទម្រង់​បែប​បទ​ដោយ​ខ្លួន​ឯង​បាន​ ប្រហែល​ជា​នៅ​តែ​ត្រូវ​បង់​ថ្លៃ​សេវា​ដើម្បី​ឲ្យ​គេ​ជួយ​បំពេញ​ឲ្យ​ដដែល៕ ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

ក្រុម​ហ៊ុន​វិនិយោគ​មួយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​យក​ពន្ធ​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ

ក្រុម​ហ៊ុន​វិនិយោគ​ហុងកុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​យក​ពន្ធ​របស់​រដ្ឋា​ភិបាល​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កែ​ច្នៃ​ត្រី​នៅ​ប្រទេស​កម្ពុជា​មាន​ការ​រអាក់​រអួល។ សម្ពន្ធ​ សាន់វ៉ា​ (Sunwa)​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុង​កុង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​រោង​ចក្រ​កែ​ច្នៃ​បង្គា​មួយ​កន្លែង​នៅ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ឆ្នាំ​១៩៩៤​ ហើយ​ផែន​ការ​របស់​សម្ពន្ធ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​ផែន​ការ​សាង​សង់​អគារ​ខ្ពស់​មួយ​កន្លែង​ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ចំនួន​៤០០​លាន​ដុល្លារ​នៅ​ណ្តាល​រាជ​ធានី​ភ្នំ​ពេញ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ចូណាថាន់​ ឈ័រ​ (Jonathan Choi)​ ប្រធាន​សម្ពន្ធ​ សាន់វ៉ា​ បាន​មាន​ប្រសាសន៍​ថា​ ការ​យក​ពន្ធ​ចំនួន​១០​ភាគ​រយ​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​ បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​មិន​អាច​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​បាន​ ហើយ​វា​ជា​កត្តា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​ដែល​មាន​ទ្រង់​ទ្រាយ​តូច​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ ប្រសិន​បើ​អ្នក​យក​ពន្ធ​ចំនួន​១០​ភាគ​រយ​ លើការ​នាំ​ចេញ​នោះ​ផលិត​ផល​ដែល​ផលិត​នៅ​ទីនេះ​មិន​អាច​ប្រកួត​ប្រជែង​បាន​ទេ។​ អ្នក​នេសាទ​ឆ្លាត​​​​ណាស់​ គឺ​ថា​...

មន្ត្រីអង្គការ​​​យូណេស្កូ​​​រិះគន់​​​អគារ​​​លក់ទំនិញ​​​ដែល​មាន​ពន្លឺ​ខ្លាំង​ពេក​នៅ​ក្នុង​អគារ​​​សម័យ​​​អាណានិគមបារាំង

កាល​​​ពី​​​ម្សិល​​​មិញ មន្ត្រី​​​ម្នាក់​​​នៅ​​​អង្គការ​​​យូណេស្កូ (UNESCO) បានរិះគន់​​​ម្ចាស់​​​អគារ​​​ប្រវត្តិសាស្ដ្រសម័យ​​​អាណានិ​​​គម​​​បារាំងមួយ​​​នៅ​​​ខណ្ឌ​​​ដូន​​​ពេញរាជធាន​​​ី​​​ភ្នំពេញ​​​ដែល​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​ចោល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​ពេល​​​នេះ​​​ បាន​​​ក្លាយ​​​​ជា​ហាង​ផ្គត់​ផ្គង់​សម្ភារ​ការិយាល័យ​​​​ដែល​មាន​ពន្លឺ​​​​ក្រហម និង​​​ខៀវ​​​យ៉ាង​ខ្លាំង​។ ស្ថិត​​​នៅ​​​កាច់ជ្រុង​​​ផ្លូវ​​​លេខ​​​១០៨ និង​​​មហាវិថីព្រះនរោត្ដម ទី​​​តាំង​​​នេះ​​​​គឺ​​​ជា​​​អតីត​អគារមួយ​​​សាង​​​សង់​​​នៅ​​​សតវត្ស​​​រ៍ទី​​​១៩​​​ដែល​​​​ផ្នែក​ខាង​​​មុខ​​​​មានព៌ណ​​​លឿង និង​​​​មាន​​​ប៉ម​ប្លែក​​មួយ​។ កាលពី​​​មួយ​​​ឆ្នាំ​​​មុន កម្មករ​​​បាន​​​ចាប់​​​ផ្ដើម​​​វាយ​​​កម្ទេច​​​អគារ​​​​នេះ​ ហើយ​អ្នក​​​ស្រី​​​ កាំង ហ្គិចណៃ បាន​​​និយាយ​​​​នៅ​ពេល​នោះថា អ្នក​​​ស្រី​​​នឹង​​​សាង​សង់​អគារ​​ដូច​គ្នា​នេះ​ឡើង​​​វិញ​ ​ព្រោះ​​​​អគារ​​​ចាស់​​​នេះ​​ស្ថិត​ក្នុង​ស្ថានភាព​​ទ្រុឌ​ទ្រោម។ លោក​​​ស្រី អាន ឡើមេ៉ស (Anne Lemaistre)តំណាង​​​ប្រចាំប្រ​​​ទេស​​​របស់​​​អង្គការ​​​យូណេ​​​ស្កូបាន​​​រិះគន់​​​ម្ចាស់​​​អគារ​​​នេះ កាល​​​ពី​​​ម្សិល​​​មិញ ​​​ដោយ​​​មិនបាន​​​គោរព​​​តាមការ​​​សន្យា​​​របស់​​​​​​ខ្លួន​​​។ លោក​​​ស្រី អាន ឡើមេ៉ស  មាន​​​ប្រសាសន៍​​​​​​ថា “ ខ្ញុំ​​​គិត​​​ថា គាត់​​​បាន​​​​សន្យា​ដោយ​ខ្លួន​គាត់​សាង​​​សង់អគារ​​​ថ្មី​នេះ​ឲ្យ​ដូច​អគារ​​​ចាស់ ពេល​​​ ​​​យើង​​​​​​​មាន​ការ​ព្រួយ​បារម្ភ​ ​​​ពេលគាត់​​​​វាយ​​​អគារ​ចាស់នេះ​ចោល​ ​ប៉ុន្តែ​ក្រោយ​មក គាត់​​​បាន​​​ធ្វើ​​​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​។​​​វាមិន​​​​​​ធ្វើ​​​ឲ្យទី​​​ក្រុង​​មាន​សោភ័ណភាព​នោះ​​​ទេ”។ ដោយ​​​មាន​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​កេរ​​​ដំណែល​​​វប្បធម៌​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​លោក​​​ស្រីឡើមេ៉ស​​​​​​  មាន​​​ប្រសាសន៍​​​ថា តម្លៃ​​​ប្រ​​​វត្តិ​​​សាស្ដ្រ​​​​​​ របស់ទី​​​តាំង​​​នេះ បាន​​​បាត់​​​បង់​​​ទាំង​​​ស្រុង​​​។ “ ​​មួយ​​​ឆ្នាំក្រោយ​មក​ មិន​​​ត្រឹម​​​តែ​​​មិនសាង​​​សង់​​​​អគារ​ឲ្យ​ដូច​ដើម​...

ក្រុម​ហ៊ុន​របស់​​​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​បើក​ការដ្ឋាន​សាង​សង់​ទីក្រុង​រណប​ដ៏​ធំមួយ ​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ

កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ ប៊ូយ៉ុង​ គ្រុប​ (Booyoung Group)​ ដែល​ជា​ក្រុម​ហ៊ុន​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ទី​ក្រុង​រណប​មួយ​ ដែល​មាន​ទំហំ​ទឹក​​​​ប្រាក់​វិនិយោគ​ចំនួន​១,១​ពាន់​លាន​ដុល្លារ​ នៅ​​​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​​​រុស្ស៊ី​ ក្នុង​ខណ្ឌ​សែន​សុខ​ ​ដែល​បើកការ​ដ្ឋាន​ធំ​​ទី២​នៅ​​រាជ​ធានី​ភ្នំ​ពេញ​​ក្នុង​រយៈ​ពេល​មួយ​ខែ​មក​នេះ​​​។ ទីក្រុង​រណប​ ដែល​ត្រូវ​ដាក់​ឈ្មោះ​ថា​ ​ក្រុង​ប៊ូយ៉ុង​១​ (Booyoung Town I)​​ នេះ ​ត្រូវ​សាង​​​​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​២៣,៥​ហិកតា​ក្នុង​សង្កាត់​ទឹក​ថ្លា។ លោក​ អឹុម​ ឈុនលឹម​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​​​​ចំ​ដែន​ដី​ បាន​លើក​ឡើង​​ក្នុង​សុន្ទរ​ក​​​ថា​ កាល​ពី​ម្សិល​មិញ​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាង​សង់​នេះ​​ថា​...

មនុស្សរាប់ពាន់នាក់​ដើរក្បួន​នៅ​ក្នុងរាជធានី​ភ្នំពេញ​ ដើម្បីប្រារព្ធ​ទិវា​ពល​កម្មអន្តរជាតិ​ ១​ ឧសភា

កម្មករ​ កម្មការិនី​ ប្រមាណបីបួន​ពាន់់​នាក់​ បាន​នាំ​គ្នា​ដើរ​ក្បួន​តាមបណ្តោយ​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​កាល​ពី​ម្សិល​មិញ ដើម្បី​ទាម​ទារ​​ដំឡើង​​ប្រាក់ខែ​ ការការ​ពារ​​សិទ្ធិ​​របស់​ខ្លួន​ឲ្យ​បាន​មឺុងម៉ាត់​ជាង​មុន​​ និងទាមទារ​ឲ្យមាន​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុងប្រទេស​កម្ពុជា​​ ដែល​នេះ​គឺ​ជា​ការ​ជួប​ជុំ​គ្នា​ដ៏​ធំ​បំផុត​​ក្នុង​រយៈពេលជិត​បី​ឆ្នាំ​​មក​នេះ​ របស់សហជីព​នៅ​ប្រទេស​កម្ពុជា។​ ដោយ​​​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​រាប់ពាន់នាក់​ ដែលបាន​ឈប់​សម្រាក​មួយ​ថ្ងៃ​​និង​ត្រូវបាន​ដឹក​ចូល​មក​ក្នុងរាជ​ធានី​ភ្នំពេញ​ដើម្បី​​​​ជួបជុំ​គ្នា​នោះ​ ក៏មានសមាជិក​សមាគម​គ្រូប​ង្រៀន កម្មករ​សំណង់ មន្ត្រី​រាជការ​ និង​អ្នករកស៊ី​ផ្លូវភេទ​ រួមទាំង​អ្នក​រត់​ម៉ូតូ​ឌុប ​និង​អ្នករត់រុឺម៉កម៉ូតូ​ ក៏បាន​មកចូល​រួម​នៅក្នុង​ពិធី​ដើរ​ក្បួន​ប្រារព្ធទិវា​ពល​កម្ម​អន្តរជាតិ​​កាល​ពី​ម្សិល​មិញ​​ផងដែរ។​ មនុស្សប្រមាណ​៤.០០០នាក់​ ដែលបាន​មក​ចូលរួម​ការ​ដើរក្បួននេះ​ មិនបាន​ជួប​ការ​រារាំងពី​នគរ​បាល​ ដែល​បាន​ឈរតម្រង់ជួរ​ចាប់តាំង​ពី​សួន​សេរីភាព​ក្នុងរាជ​ធានីភ្នំពេញ​រហូត​ដល់​រដ្ឋសភា​ឡើយ។​ ថ្លែង​តាម​ឧគ្ឃោសនស័ព្ទ​ ដែល​ចង​ភ្ជាប់​និង​រថយន្ត​ និងរុឺម៉កម៉ូតូ មេដឹក​នាំ​សហជីព​ បានទាមទារ​ប្រាក់ខែអប្បបរមា​ជាទូទៅ​ចំនួន​១៥០ដុល្លារ​និង​ ​​​ប្រាក់ខែសម្រាប់មន្ត្រី​រាជ​ការ​​​ចំនួន​២៥០ដុល្លារ។​ អ្នកដើរ​ក្បួន​ក៏បាន​ទាមទារ​ឲ្យ​តុលាការ​​ដោះលែង​ ប៊ន សំណាង​ និង​ សុខ​ សំអឿន​ ដែល​មជ្ឈដ្ឋាន​ទូទៅ​ជឿជាក់ថា ​ត្រូវ​បានគេ​ទម្លាក់កំហុស​លើ​ចំពោះការ​សម្លាប់​ លោក ជា វិជ្ជា​ មេដឹកនាំ​សហជីព​កាលពីឆ្នាំ​២០០៤ និងទាមទារ​ឲ្យចាប់​ខ្លួន​លោក ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ដែលត្រូវបាន​ចោទ​ ​ប្រកាន់​ពីបទ​បាញ់ប្រហារ​លើ​កម្មការិនី​រោងចក្រ​​​កាត់​ដេរ​ចំនួន​បីនាក់​អំឡុងការ​តវ៉ា​កាលពីខែ​កុម្ភៈ​ឆ្នាំ​២០១២​ដាក់ពន្ធនាគារ​ផងដែរ។​​ នៅពេល​ការ​ដើរ​ក្បួន​បានឆ្លងកាត់​ចំណុច​ប្រសព្វ​នៃ​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​ និង​មហា​វិថី​ព្រះសីហនុ​ ដែលមាន​នគរបាល​យាមកាម​យ៉ាង​តឹងរឹុងនោះ​​ តំណាង​សហជីព​ បាន​អំពាវ​​នាវតាមរយៈ​ឧគ្ឃោសនស័ព្ទ​​ឲ្យ​នគរ​បាល​ញញឹម​...

ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ស្រ្តី​ម្នាក់​ និង​ទារក​អាយុ​១១ខែ​ម្នាក់​

ស្ត្រី​អាយុ​៣០ឆ្នាំ​ម្នាក់​ និង​ក្មួយប្រុស​របស់​ខ្លួន​​អាយុ​១១ខែ​​ ត្រូវខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​​នៅមុខផ្ទះរបស់​ពួកគេ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ក្នុងរាជធានី​ភ្នំពេញ ​កាលពីល្ងាច​ថ្ងៃច័ន្ទ​ ដោយ​ខ្មាន់​កាំភ្លើងរូបនោះ បានបាញ់​ស្រ្តីជន​រង​គ្រោះ​ចំនួន​១៤គ្រាប់ ​រួច​រត់ឆ្លង​ថ្នល់​ទៅបាញ់​ទារក​ត្រូវចំក្បាល​មួយគ្រាប់ទៀត​។ លោក អេង​ សោភា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់់​រាជធានី​ភ្នំពេញបានមាន ប្រសាសន៍ថា ការបាញ់​ប្រហារ​នេះ​កើត​ឡើង​ នៅម៉ោង​ប្រហែល​៥និង​៣០នាទី​ល្ងាច​ ដែល​នៅក្នុង​ថ្ងៃនោះ​សន្តិសុខ​យាម​នៅ​​បុរីញូវថោន​ ពោធិចិន​តុង​ ក្នុង​សង្កាត់​ចោម​ចៅ​បាន​​ចេញ​ពីកន្លែង​នោះ។ មុនពេលកើតហេតុ អ្នកស្រី ទិត ធារ៉ា អ្នក​គ្រប់គ្រង​នៅសាខា​ធានាគារ​កាណា​ឌីយ៉ា​ នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ កំពុង​តែ​ចាក់សោ​ផ្ទះ​នៅទ្វា​រខាង​មុខ​ ពេលនោះ​មាន​ខ្មាន់​កាំភ្លើង​ម្នាក់​​​មកដល់​រួច​ក៏ដក​កំាភ្លើង​ខ្លី​បាញ់ប្រហារ​តែ​ម្តង។​ អំឡុង​ពេល​បាញ់​ប្រហារ​ អ្នកស្រី​ ទិត​ សុម៉ាឡែន​ អាយុ​៣៥ឆ្នាំ​ អតីត​អ្នក​ចម្រៀង​ភ្លេងការ​ និងជាម្តាយ​របស់​ទារក​ដែលបាន​ស្លាប់នោះ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​ចំភ្លៅ​​ម្ខាង​មួយគ្រាប់​ ហើយ​ឥឡូវ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​គ្លីនិកឯកជន។​ លោក...

អ្នក​ភូមិ​នៅ​ក្នុង​សហ​គមន៍​ការពារ​ព្រៃ​ឈើ​បាន​រក​ឃើញ​ឈើ​គ្រញូង​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជា​ច្រើន​ម៉ែត្រ​គូប

សកម្មជន​អ្នក​​ការ​ពារ​ព្រៃ​ឈើ​ម្នាក់​ក្នុង​សហ​គមន៍​​មក​ពី​ខេត្ត​ក្រ​ចេះ​​​ ដែល​​​បាន​ល្បាត​នៅ​ក្នុង​​ព្រៃ​នៅ​​ក្នុង​ឃុំ​ឃ្សឹម​​ក្នុង​ស្រុក​ស្នួល​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា ​​ដើម្បី​ស្វែង​រក​អ្នក​កាប់​​ឈើ​ខុស​ច្បាប់​នោះ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ពួក​គាត់​បាន​រក​ឃើញ​ឈើ​​ប្រណីត​​ចំនួន​ប្រាំ​​ពី​រ​ម៉ែត្រ​គូប​​លាក់​ទុក​នៅ​ក្នុង​ព្រៃ​។ អ្នកស្រី​​ មុំ សុគីម តំណាង​ ​សកម្ម​ជន​​ការ​ពារព្រៃ​ឈើ​ក្នុង​តំបន់​នោះ​​ដែល​ហៅ​ថា​ សហ​គមន៍​សម្រាប់​កសាង​សន្តិភាព​​បាន​និយាយ​ថា សមាជិក​សមាគម​ចំនួន​​​៧០​នាក់​បាន​ចូលរួម​ក្នុង​ការ​ដើ​រល្បាត​នេះ​​បាន​រក​ឃើញ​ការ​កាប់​រាន​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ព្រៃ​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​មាន​​ឈើ​ធ្នង់​ប្រ​ហែល​ចំនួន​១៤​កំណាត់​​។ ​​ប្រ​ជា​សហ​គម​​ន៍បាន​រាយ​ការ​ណ៍​អំពី​ការ​រក​ឃើញ​ឈើ​នេះ​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​តំបន់​​នោះ​ដែរ​​ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​ប្រាប់​ថា ​ខ្លួន​កំពុង​ជាប់​រវល់​នៅ​កន្លែង​ផ្សេង​។ អ្នក​ស្រី សុគីម ​និយាយ​បន្ត​ថា “ ​នៅម៉ោង៣​រសៀល​ យើង​បាន​ដុត​ឈើ​​ដែល​បានរឹប​​អូស​ទាំង​នោះ​ចោល ​ដោយសារ​មិន​មាន​មន្រ្តី​​រដ្ឋបាល​ព្រៃ​ឈើ​ណា​ម្នាក់​មក​អន្តរាគមន៍​ដោយ​ពួក​គេ​ជាប់​រវល់​ក្នុង​ពិធី​ដាំ​កូន​ឈើ​”​។ លោក ទូច  ម៉ានី​ នាយខណ្ឌ​រដ្ឋបាលព្រៃ​ឈើ​ ក្នុង​ស្រុកឆ្លូង​​​ខេត្ត​ក្រចេះ​ បាន​បញ្ជាក់​ថា​ មន្រ្តី​របស់​លោក​បាន​ដឹង​អំពី​ការ​រក​ឃើញ​ឈើ​របស់​ក្រុម​ល្បាត​នេះ ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​​ទៅ​ទី​នោះ​បាន​ទេ​ដោយសារ​ជាប់​​រវល់​នៅ​កន្លែង​ផ្សេង​។ ដោយ​ធុញ​ថប់​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​រាល​ដាល​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​ ​ពួក​អ្នកភូមិ​នៅ​តំបន់​នោះ​ដូច​ជា​នៅ​សហ​គម​​​ន៍​កសាង​​សន្តិភាព និងបណ្ដាញ​ការ​ងារ​ព្រៃ​ឡង់​​បាន​ចាប់​ផ្ដើម​​ល្បាត​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​ព្រៃ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្មី​ៗ​នេះ៕​ ប្រែសម្រួល​ដោយ ឃិន ណ