Thursday, May 6, 2021
Home Authors Posts by Chin Chan

Chin Chan

25 POSTS 0 COMMENTS

លោក ហ៊ុន សែន​ ​សម្តែងការ​ព្រួយ ​បារម្ភ​ចំពោះ​ការ​ដាច់​ចរន្ត​​អគ្គិសនី និង​ការ​ស្ទះចរាចរ​ណ៍នៅ​ភ្នំពេញ

នៅក្នុង​កិច្ចប្រជុំមួយ​ជាមួយ​អភិបាល​ក្រុង​ប៉ារីសកាលពី​ថ្ងៃអង្គារ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​សម្តែងការ​ព្រួយ​បារម្ភ​របស់​លោក​ ចំពោះ​ហេដ្ឋារចនា​សម្ព័ន្ធ​មិនល្អ​នៅ​ក្នុង​រាជធានីភ្នំពេញ​ ដោយ​លោក​បានមាន​ប្រសាសន៍ថា​ វាមិនទាន់អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​​ការបានទេ​ ដោយសារ​​កំណើន​របស់​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​។​​​   នៅក្នុងការជួបពិភាក្សាជាមួយ​លោក​ ប៊ែរ​ត្រង់ ឌឺឡា​ណូ​ (Bertrand Delanoe) ដែល​បានអញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​អង្គារ​ ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក កែប ជុតិមា អភិបាល​​រាជធានី​ភ្នំពេញ អំពី​សមា​គម​អន្តរ​ជាតិសម្រាប់​​អភិបាល​ក្រុង​និយាយ​​ភាសា​​បារាំង​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​ សព្វ​ថ្ងៃ​កំពុង​ជួប​បញ្ហា​មួយ​ចំនួន​ដូចជាបញ្ហា​ដាច់ចរន្ត​អគ្គិសនី​ និង​ការ​កក​ស្ទះចរាចរណ៍ ដែល​កើត​ឡើង​ស្ទើររៀង​រាល់ថ្ងៃ។ លោក អៀង សុផាល្លែត​​ ជំនួយការ​ផ្ទាល់​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍ថា “  ការ​ពង្រីក​ទីក្រុង​ បាន​នាំ​ឲ្យមាន​បញ្ហាមួយចំនួន​​ដូចជា កង្វះ​ថាម​ពល​អគ្គិសនីប្រើប្រាស់ និងបញ្ហាកកស្ទះ​ចរាចរណ៍​ខ្លាំង​ ព្រមទាំងបញ្ហា​គ្រប់គ្រងសំរាម​ និង​ការ​ខ្វះខាត​ប្រព័ន្ធ​ទឹកស្អាត ​ដែលត្រូវការ​ជា​ចំបាច់​​សម្រាប់តភ្ជាប់​ទៅតំបន់​អភិវឌ្ឍន៍ថ្មី​នោះ​”។ លោក សុផាល្លែត​ បានបន្ថែមថា លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​លើក​ឡើង​ដែរថា​ រដ្ឋា​ភិបាល​កំពុង​សុំជំនួយពី​វិស័យឯកជន ​ដើម្បី​ឲ្យជួយសហការគ្នា​ក្នុង​ការការពារ និង​ពន្លត់​អគ្គិភ័យ។​ លោក...

អ្នក​​​បើកតាក់សុីមកពីក្រុម​ហ៊ុន​ Choice Taxi ធ្វើ​កូដកម្ម​ទាម​ទារ​មិន​បង់​ពន្ធលើ​ប្រាក់​ចំណូល​

បុគ្គលិកក្រុមហ៊ុន Choice Taxi បាន​​​ឲ្យ​​​ដឹង​​​ថាក្រុមហ៊ុន​​​តាក់សុី ដែល​​​មាន​​​ម្ចាស់​​​ជា​​​ជន​​​ជាតិ​កូរ៉េ​នេះ​ បាន​​​​​ដក​ការ​​​​សម្រេច​ចិត្ត​​​​របស់​​​ខ្លួន​ក្នុង​​ការកាត់​​​យក​ប្រាក់​ចំណូល​​១០ភាគរយ​​​ពី​​​អ្នក​​​បើក​​បរ​​​តាក់សុី ​សម្រាប់​បង់​​​ពន្ធ​​​លើប្រាក់​​​ចំណូល​​​ កាល​​​ពី​​​យប់មិញ បន្ទាប់​​​ពី​​​អ្នក​​​បើកបរ​​​​តាក់សុី​​​ប្រ​​​ហែល​​​១០០​​​នាក់​​​មក​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ធ្វើ​​​កូដកម្ម​​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ ដើម្បី​តវ៉ា​នឹង​​​ចំពោះ​​​សេច​​​ក្ដី​​​សម្រេច​​​នេះ ។ លោក ស៊ុន សារ៉ាត អ្នកគ្រប​​​់គ្រង​​​ទូទៅ​​​នៅ​​​ក្រុមហ៊ុន Choice Taxi នេះបាន​​​មាន​​​ប្រសាសន៍ថា ក្រុមហ៊ុននេះ នឹង​​​មិន​​​​កាត់​យក​​​ប្រាក់​​​ពី​​​អ្នក​​​បើកតាក់សុី​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​នឹង​ប្រកាន់​ខ្ជាប់​ទៅ​​​​​នឹង​​​គោល​​​​​នយោ​បាយ​របស់​​​ខ្លួនក្នុង​ការ​បង់​ពន្ធ​​​​​​​​​លើ​​​ប្រាក់​​​ចំណូល​​ជំនួស​ឲ្យ​​​​អ្នក​​​បើកតាក់សុី​​​របស់ខ្លួន ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ពេល​​​នេះ យើង​​​នឹង​​​ប្រើគោល​​នយោបាយ​​​​​ចាស់។​ក្រុមហ៊ុននឹង​​​បង់ពន្ធ​​​ជាធម្មតា”។ លោក សារ៉ាត ​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែមថា “ វាមិនមែន​​​ជា​​​គោល​​​​នយោបាយ​​​​​របស់​ក្រុមហ៊ុន​​​នោះ​​​ទេ។​វាជា​​​​គោល​​នយោបាយ​​​​របស់រដ្ឋ”។ លោក វង្ស​ ចាន់សូរ៉ាវុធ អ្នកបើក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​តាក់សុ​ី​ទាំង​នោះ​​​​​​​និយាយ​​​ថា​ការ​​​កាត់​​​ប្រាក់​​​នេះ នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​ពាល់​​​យ៉ាង​​​ខ្លាំង​​​​ដល់​ប្រាក់​​​ចំណូល​​​តិច​តួច​​​​របស់​​​​ខ្លួន​។ លោក​​និយាយបន្ថែម​​​​ថា “ ឧទា​ហរ​ណ៍ខ្ញុំ​​​រក​​​ប្រាក់​​​ចំណូល​​​បាន​​​៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​១០​​​ភាគរយ​នៃ​ប្រាក់​ចំណូល​នេះ​​គឺ​ស្មើ​នឹង​ប្រាំ​ដុល្លារដែល​ត្រូវ​កាត់​ចេញ​ ហើយ​​ថ្លៃ​​​​សាំង​យ៉ាង​ហោច​ណាស់​១០​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​វា​​​នៅសល់តែ​​​៣​​៥​​​ដុល្លារ​ប៉ុណ្ណោះ”។ ប្រសិន​​​បើ​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ត្រូវ​​​បាន​​​អនុវត្ត​​​ អ្នក​​​បើក​​​តាក់​​​សុី​សល់​​​​ប្រាក់​​​យក​​​ទៅ​​​ផ្ទះ​​​តែ​​​១២​​​ដុល្លារ​ប៉ុណ្ណោះ​​​​ក្នុង​​​ចំនួន​​​ទឹក​​​ប្រាក់​​​៣៥​​​ដុល្លារ​នេះ​។បើ​​​គ្មាន​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ពួក​​​គេ​នៅ​សល់​​​​ប្រាក់​​​១៤​​​​​​ដុល្លារ​​​យក​​​ទៅ​​​ផ្ទះ។ លោក ហុ៊ល សេក អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​ពន្ធ​​​ដា​នៃ​​​​ក្រសួង​​​សេដ្ឋកិច្ច​និង​​ហិរញ្ញ​វត្ថុ បាន​​​បដិសេធ​​​មិន​​​ធ្វើអត្ថាធិប្បាយ។​មន្ត្រី​ក្រសួង​ផ្សេង​ទៀត​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​ ឬទាក់​​​ទង​​មិន​​​បាន។ កញ្ញា រី លក្ខិណា ប្រធាន​រដ្ឋបាល​​​ក្រុម​​​ហ៊ុន​​​តាក់សុី​​​ Global Meter Taxi បាន​​​និយាយ​ថា ​ក្រុមហ៊ុន​​​របស់​​​​គាត់​បាន​​​​​​បែង​ចែក​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ជាមួយ​​អ្នក​​បើក​បរ​​តាក់​សីុ​ ប៉ុន្តែ ចំពោះ​​​តែ​​​អ្នក​​​បើក​​​តាក់សុីណា ដែល​រក​បាន​​​ប្រាក់​​​ចំណូល ៥០០.០០០​​​រៀល ឬ​​​ប្រហែល​​​១២៥​​​​ដុល្លារ ឬ​​​ក៏​​​ច្រើន​​​ជាង​នេះ​​​​​ប៉ុណ្ណោះ​ក្នុង​​​មួយ​​​ខែ ចាប់​​​តាំង​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ចាប់​​​ផ្ដើម​​​ដំណើរការ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក ។ កញ្ញាបាន​​​និយាយ​​​ថា “ ក្រុមហ៊ុនបង់ពន្ធ​​​ឲ្យ​​​រដ្ឋ បុគ្គលិក​​​ក៏​​​បង់​​​ពន្ធ​​​ឲ្យ​​​រដ្ឋ​​​ដែរ។ ការ​​​បង់​​​ពន្ធ​​​នេះមាន​ចន្លោះ​ពី​​​៥ភាគរយ​​​​ទៅ​​​​១០​​​ភាគរយ នៃ​​​ប្រាក់ខែ​​​របស់​​​ពួក​​​គេ។ ប្រសិន​​​បើពួក​​​គេ​​​បាន​​​ប្រាក់ចំណូល​​​ច្រើន ពួកគេ​​​ក៏​​​បង់ពន្ធ​​​ច្រើនដែរ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

មេធាវីគ្រប់រូបត្រូវ​ទទួលបាន​ការ​អនុ​ញ្ញាត​ជាមុនសិន​ មុនពេល​និយាយទៅកាន់​បណ្តាញ​​ផ្សព្វផ្សាយព័ត៌មាន

ប្រធានគណៈមេធាវី​បាន​មាន​ប្រសា​សន៍នៅក្នុង​កិច្ច​ប្រជុំកាលពីម្សិលមិញថា​ ឥឡូវ​នេះ​ មេធាវីគ្រប់រូប​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពីគណៈ មេធាវីជាមុនសិន មុនពេល​និយាយ​ទៅ​កាន់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​វិទ្យុ និង​ទូរ​ទស្សន៍ជាដើម​ ដើម្បីធ្វើ​ឲ្យប្រាកដថា​ ពួក​គាត់​មិន​និយាយ​នូវអ្វីដែល​មិន​គួរ​និយាយ។ លោក ប៊ុន ហុន ប្រធានគណៈមេធាវី​បាន​មាន​ប្រសាសន៍ថា​ “ ទី១យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​ផ្សព្វផ្សាយច្បាប់​ប្រកប​ដោយ​គុណ​ភាពខ្ពស់។​ទី២ ដើម្បីធានាថា ការ​ពន្យល់​អំពីច្បាប់​ដល់​សាធារណ​ជន​គឺត្រឹមត្រូវហើយ​ទី៣ដើម្បីធានាថា​ មេធាវី​គ្រប់រូប​ប្រកាន់ខ្ជាប់​ទៅ​នឹង​ក្រម​សីលធម៌វិជ្ជាជីវៈ”។ ថ្លែងទៅកាន់​សមាជិក​គណៈ​មេធាវី​នៅ​ទី​ស្នាក់​ការក្នុង​រាជធានីភ្នំពេញលោកប៊ុនហុន​ បាន​អះអាងថាវិធានថ្មីនេះមិន​មែន​មាន​​ន័យ​ថាមេធាវីទាំងអស់​នឹង​មិន​ត្រូវ​​បាន​អនុញ្ញាត​ឲ្យនិយាយទៅកាន់​សារព័ត៌មាននោះទេ ហើយ​ក៏មិនមែន​មាន​ន័យ​ថា​ ដើម្បីរឹត​ត្បិត​សេរីភាព​សារ​ព័ត៌​មាន​នោះដែរ។ នៅពេលទាក់​ទង​តាមទូរស័ព្ទនាពេល​ក្រោយ​មក លោក​មាន​ប្រសាសន៍ថា“ មេ​ធាវីគ្រប់រូប​អាច​និយាយទៅកាន់​បណ្តាញផ្សព្វ​ផ្សាយព័ត៌មានបាន ឧទា​ហរ​ណ៍​​អំពី​ករណីដែល​កំពុង​កើតឡើង​ ប៉ុន្តែ​ពួកគេ​​មិន​អាច​រិះ​គន់ការ​​សម្រេចរបស់​តុលាការ​ ឬ​និយាយថា សាលក្រមរបស់​តុលាការ​មិន​យុត្តិធម៌បាន​ឡើយ”។ លោក​ថ្លែងថា​ ការ​ពិន័យ​ចំពោះការ​រំលោភ​វិធានថ្មីនេះនឹង​ចាប់ពី​ការ​ព្រមានជាផ្លូវការ​រហូត​ដល់​ ការ​ដក​វិជ្ជា​ជីវៈ​មេធាវី។ តាមសំណើរបស់​គណៈមេធាវី​ កាល​ពី​ថ្ងៃទី៣១ខែមករា​ ក្រសួងព័ត៌មាន​ក៏បាន​ចេញ​សេចក្តីថ្លែងការ​ណ៍មួយ ណែនាំដល់​ប្រព័ន្ធផ្សព្វផ្សាយ មាន​វិទ្យុ និង​ទូរទស្សន៍​ជាដើមដែល​មាន​បំណងសម្ភាសមេធាវី ត្រូវ​ឆ្លងកាត់​គណៈ​មេធាវីជាមុនសិន។ នៅពេលនេះមាន​មេធាវីតែ​មួយ​រូបគត់​ត្រូវបាន​ហាមឃាត់​ទាំងស្រុង​មិន​ឲ្យផ្តល់​បទសម្ភាសដល់​បណ្តាញផ្សព្វផ្សាយគឺ​លោកគួយធុនណា​ ដែល​លោកប៊ុនហុន ​បាន​មាន​ប្រសាសន៍ថាបាន​រំលោភ​មាត្រា​១៥​នៃ​ក្រម​សីលធម៌មេធាវី។ លោកបាន​បដិសេធមិន​និយាយថា​ តើ​ លោក គួយ ធុនណា ​បាននិយាយ​ពីអ្វី​ឡើយប៉ុន្តែ​មាត្រា​១៥ចែងថា ​មេធាវី​​មិន​ត្រូវ​ផ្តល់​​ព័ត៌មាន​មិន​ពិត​ ឬព័ត៌​មានក្នុង​ន័យ​បោក​ប្រាស់ ឬពាក់​ព័ន្ធនឹង​ការ​ឃោសនា​ពី​ខ្លួន​ឯង​ឡើយ។ លោក​ គួយ ធុនណា បាន​បដិសេធមិន​អត្ថា​ធិប្បាយអំពីការ​ហាមឃាត់​របស់​គណៈ​មេធាវី​នេះ។ លោកសុកសំអឿនមេធាវីនិង​ជា​នាយក​ប្រតិបត្តិក្រុមអ្នក ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ជាអង្គការ​ជំនួយ​ផ្នែកច្បាប់​មាន​ប្រសាសន៍​ថា​មេធាវីគួរតែ​បម្រើកូន​ក្តីរបស់​ខ្លួនដោយ​គ្មាន​ការ​​រារាំង​ពីវិធាន​បែបនេះឡើយ ហើយ​ថារដ្ឋ​ធម្មនុញ្ញបាន​ការ​ពារ​សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ​របស់​មនុស្ស​គ្រប់រូប។ លោក សុក សំអឿន បាន​មាន​ប្រសា​សន៍ថា “មេធាវីគ្រប់​រូបមាន​វិជ្ជាជីវៈពួកគេ​ចេះ​ច្បាប់​​ ហើយ​ពួកគេ​ក៏​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​កូនក្តីរបស់​ខ្លួន​ផងដែរ​។ ឧទាហរណ៍ប្រសិន​បើេកូនក្តីយល់​ព្រម​ឲ្យគាត់​និយាយ​ពី​រឿង​នោះ​នោះទើបគាត់​អាច​និយាយ​បាន”។ លោក​បាន​បន្ថែមថា លោក​មិន​ដែល​ឮ​ពីវិធានបែបនេះនៅក្នុង​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដទៃទៀត​ឡើយ។ លោកបាន​មាន​ប្រសាសន៍ថា​ “ ប្រសិន​បើ​គណៈមេធាវីបារម្ភថា ​ប្រហែលជា​មាន​មេធាវី​មួយ​ចំនួនមិន​ដឹង​ពីរបៀប​និយាយ​ជាមួយ​អ្នកកាសែត ខ្ញុំគិត​ថា ​យក​ល្អ​គណៈ​មេធាវី​ត្រូវ​ធ្វើការ​បណ្តុះ​បណ្តាល​មេធាវី​ឲ្យចេះ​និយាយ​ជាមួយ​អ្នកកាសែត”៕ (រាយការ​ណ៍បន្ថែមដោយ Dene-Hern Chen) ​ប្រែសម្រួលដោយសោមសារុន  

ប្រជា​នុរាស្រ្តជំនាន់​សង្គម​រាស្ត្រ​​ និយម​ថ្វាយ​បង្គំ​លា​មហា​វីរក្សត្រ​ ទាំងក្ដី​អាឡោះ​អាល័យបំផុត​

អ្នក​ស្រី​ វ៉ា សិុន មាន​អាយុ​ទើប​តែ​២៧​ឆ្នាំ​ប៉ុណ្ណោះ​ នៅ​ពេល​​មាន​​ប្រ​ជា​នុ​រាស្ត្រ​ទូទាំង​ប្រទេស​កម្ពុជា ថ្វាយបង្គំ​លា​​ព្រះ​មហា​ក្សត្រ។ នោះ​ គឺ​នៅ ក្នុងឆ្ នាំ១៩៦០ពេល​ដែល​​​​ព្រះ​មហា​ក្សត្រ​ នរោត្តម សុ​រាម្រឹត ព្រះបិតា​របស់​ព្រះ​ករុណា នរោត្តម សីហនុ ​បាន​យាង​សោយ​​ទិវង្គត ដោយ​​ដាក់​​រាជ្យ​ថ្វាយ​​បុត្រា​របស់ព្រះ​អង្គ​ ដែល​​​ជា​ព្រះ​អង្គ​ម្ចាស់​ និង​​ជាព្រះប្រ​មុខ​រដ្ឋ។ អ្នក​ស្រី ស៊ិន វិសា នៅចាំ​បានថា កាល​នោះ​ប្រ​ជានុរាស្ត្រ​គ្មានអារម្មណ៍​​រំជួល​ចិត្ត​ខ្លាំង​ដូច​ពេល​ព្រះ​មហា​វីរក្សត្រ​សម្តេចឪ សីហនុ សោយ​ទិវង្គតឡើយ។​អ្នក​ស្រី​បាន​បន្ត​ថា “ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរម​សព​សម្តេច​ឪ ​​ប្លែក​ខ្លាំង​ណាស់​ពី​ព្រះ​រាជពិធីមុនៗ ដែល​នៅ​ពេល​នោះ ​មាន​ប្រ​ជា​នុរាស្ត្រ​​​​ដង្ហែព្រះ​បរម​សព​តិច​ជាង​ ដោយ​សារ​ពួកគាត់​មិន​សូវ​មាន​ទុក្ខ​ក្រៀម​ក្រំ”។ លោក អិុន សុខ កាលណោះ មាន​អាយុ​២៤​ឆ្នាំ នៅ​ពេល​ព្រះ​បរម​សព​ព្រះ​មហា​ក្សត្រ សុរាម្រឹត ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​វាល​ព្រះ​មេរុ​កាល​ពី​៥៣​ឆ្នាំ​​មុន។ នៅ​ពេល​នេះ​លោកមាន​វ័យ​៧៧​ឆ្នាំ​ទៅ​ហើយ​នោះ​ លោក អិុន សុខ ​បាន​​​រួម​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​រាប់​សែន​នាក់ ដែលបាន​ឈរ​ជា​ជួរ​តាម​បណ្តោយ​​មហា​វិថីព្រះ​នរោត្តម កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ដើម្បីចូលរួម​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​សម្តេចឪទៅ​កាន់​វាល​ព្រះ​មេរុ​ដែល​ស្ថិត​នៅ​ខាង​មុខ​សារមន្ទីរ​ជាតិ។ គាត់​​​និយាយ​ថា “ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​មហា​ក្សត្រ​ សុរាម្រឹត ដោយមាន​ដំរីអម សេះ​ និង​មាន​ប្រ​ជា​នុរាស្ត្រ​​ចូល​រួម​តិច​តួច​ប៉ុណ្ណោះ។ប៉ុន្តែ​ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​បរម​សព​សម្តេច​ឪ គឺ​គួរ​ឲ្យ​ក្រៀម​ក្រំ​ណាស់។ សូម្បី​តែ​ក្មេងៗ​ក៏​យំ​ដែរ”។ បើ​ទោះ​បី​ជាកាល​ពី​ថ្ងៃ​សុក្រ​​ប្រជា​នុរាស្ត្រ​​គ្មាន​អារម្មណ៍​ក្តុក​ក្តួលខ្លាំង ​ដូច​កាល​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ច្រើន​ ដែល​បាន​សម្រុក​ចូល​មក​តាមដងមហាវិថី​នានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ នៅពេល​ព្រះ​បរម​សព​សម្តេច​ឪត្រូវ​បាន​ដង្ហែ​យាងពីក្រុងបេ៉កាំង​ត្រឡប់​មក​កាន់​ព្រះ​បរម​រាជ​វាំង​វិញ​​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​តុលាក្តី ក៏​ប្រ​ជា​ពល​រដ្ឋជា​ច្រើន​នៅ​តែ​ឱន​ក្បាល​គោរព​និង​យំ​សោក​ស្តាយ នៅពេល​ព្រះ​មញ្ជូ​សា​​​តម្កល់​ព្រះ​បរម​សពមហាវីរក្សត្រ​បាន​រំកិលកាត់​មុខ​ពួក​គេ។ ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជាជំនាន់​ដើម​ ​ដែល​បាន​ធំ​ដឹង​ក្តីអំឡុង​ពេល​​ព្រះ​ករុណានរោត្តម សីហនុ ​កំពុង​មាន​អំណាច​ពេញ​ទី​ វា​គឺ​ជា​ការ​លា​គ្នា​មួយ​ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ។ អ្នក​ស្រី វ៉ា សិុន​ បាន​និយាយ​ថា“ ខ្លួន​ខ្ញុំ និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ គ្រប់​រូប​នឹង​មិន​​បំភ្លេច​  ឡើយ ពីព្រោះ​ប្រ​ជា​នុរាស្ត្រ​ទូទាំង​ប្រទេស​ ជា​ពិសេស​អ្នក ​ដែល​បាន​​នៅរស់រានមានជីវិត​​​តាំង​ពី​អំឡុង​ទស​វត្សរ៍​​ឆ្នាំ​១៩៥០​ និង​ទស​វត្សរ៍​ឆ្នាំ​១៩៦០ ទទួល​បាន​ការ​ស្រឡាញ់​រាប់​អាន ​​និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់ពីព្រះ​​អង្គ”។ នៅ​ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៥០ អ្នក​ស្រី​ចាំ​បាន​ថា ព្រះ​មហា​ក្សត្រ នរោត្តម...

រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​បន្ទោស​​ក្រសួ​ង​ហិរញ្ញវត្ថុ​ជុំ​វិ​ញ​កា​រ​បន្ថយ​មូ​ល​និធិ​

កាលពី​ម្សិល​មិញលោក ​អ​ឹុមសិទ្ធី ​រដ្ឋ​មន្ត្រី​​ក្រសួ​ង​អប់​រំ​​ ​បា​នចោទ​​ក្រសួ​ង​សេដ្ឋ​កិច្ច​​​​និង​ហិ​រញ្ញ​វត្ថុ​​​​ថា ​​​​មិនបា​ន​​បញ្ចេញ​​ប្រាក់​ឲ្យ​បា​នគ្រប់​គ្រាន់​​ដល​់​វិ​ស័យ​អ​ប់​រំ​ ​​​​ដោ​យ​​ទុក​ឲ្យ​ក្រសួ​ង​នេះ​​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​​លើ​​ជ​ំ​នួ​យ​បរទេ​ស​​​​​​ក្នុងកា​រ​ធ្វើ​កំ​ណែ​ទម្រង់​។ ដោយ​មិន​អាន​​សុន្ទរកថា​ដែ​ល​​​បាន​​​ត្រៀម​​​​ទុក​​អ​ំ​ឡុង​​សិ​ក្ខា​សាលា​​​ស្តី​ពី​ការ​អ​ប់​រំ​មួ​យ​​​ដែល​​​​រៀប​ចំ​​​ដោ​យ​​ស​ហភាព​​អឺ​រ៉ុប​​​នៅ​សណ្ឋា​គា​រ​កាំ​បូ​ឌី​យ៉ា​​ណា​​ក្នុង​​រាជ​ធា​នី​ភ្នំ​ពេញ​កា​ល​​ពី​ម្សិល​មិញ​ លោកអឹុមសិទ្ធី ​​មា​ន​​ប្រ​សាសន​៍​ថាក្រ​សួង​អប់​រំបា​ន​ទទួល​​ថវិ​កា​​មួ​យ​ផ្នែក​តូច​​នៃ​​ថវិ​កា​​សរុប​​របស់រដ្ឋាភិ​បាល​​រៀង​រាល់​ឆ្នាំ​​ ចាប់​តាំ​ង​ពី​ឆ្នាំ​​២០០៧​មក​ ជា​មូ​ល​និ​ធិសំ​ខាន់​​​ក្នុង​កា​រ​បង្កើន​កា​រ​ចុះ​ឈ្មោះ​ចូល​រៀន​​​​របស់​​សិស្ស​ និ​ង​កា​រ​ដំឡើង​ប្រាក់​ខែ​​គ្រូ​បង្រៀន​។ លោកសិទ្ធី​ ​បា​ន​​ថ្លែង​​​នៅ​​ក្នុ​ង​សិក្ខា​សាលា​​នេះ​ថា“និយាយ​ឲ្យ​ត្រង់​ទៅ ​​ពេល​នេះ​​​ចំណែក​ថវិកា​​​ក្នុង​វិ​ស័​យ​អ​ប់​រំ​ ​កំ​ពុង​​តែ​ថយចុះ​ ដូច្នេះ​ក្រសួ​ង​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​​ត្រូ​វ​​គិត​គូរ​ពី​បញ្ហា​នេះ​”។ ដោយ​​​ងាក​ចេញ​​​​ពីក្រុ​ម​​អ្នក​ចូល​រួម​ ​និ​ងច​ង​្អុល​ដាក់​លោកជូគឹម​ឡេង ​​អ​នុ​រដ្ឋ​លេ​ខាធិ​កា​រ​​ក្រ​សួ​ង​ហិ​រញ្ញ​វត្ថុ​ ដែល​អ​ង​្គុយ​នៅ​ក្បែរ​លោក ​អឹុមសិទ្ធី​ និង​​ដែល​ទើប​តែ​​​ថ្លែង​​សុន្ទរ​ក​ថា​បើក​អង្គ​​សិ​ក្ខា​សា​លា​នេះ ​​​លោក​​រដ្ឋ​មន្ត្រី​បា​ន​​បន្ត​ថា“ក្រសួ​ង​​​ហិរញ្ញ​វត្ថុ​មិន​ដឹង​ថា​​តើ​ត្រូ​វ​បង្កើត​គោល​នយោ​បា​យ​​​​​ដូចម្តេច​សោ​ះ​ឡើយ​”។ លោក ​អឹុម សិទ្ធី​ ​​បានមា​ន​ប្រ​សាសន៍​​​​បន្ថែមទៀត​ថា“ដូ​ច​​យើង​​​ឃើញ​ស្រាប់​ហើយគោល​​នយោបា​យ​​​ជាប់​​​គាំង​មិន​អាច​រារាំង​កំណែ​ទម្រង់​​បា​ន​ទេ​។ គោល​នយោ​​​បាយ​​​​នេះ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​ធ្វើ​ឲ្យ​ប្រ​សើ​រ​ឡើង​”។ ដោយ​លើក​ពី​​កា​រ​​សាង​សង់​​​អគារ​​ថ្មី​មួយ​នៅ​វិទ្យា​ស្ថាន​​ជាតិ​អ​ប់​រំ​​ជា​ឧទាហរណ៍​នោះ​ ​លោក​ អឹុមសិទ្ធី​ បា​ន​មា​ន​ប្រ​សាសន៍​ថា...