Sunday, October 20, 2019
Home Authors Posts by Chris Mueller

Chris Mueller

69 POSTS 0 COMMENTS

អ្នកនាំពាក្យលើកឡើង​ថា ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាមិនមែន​ជា​អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន

យោងតាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​​​នេះ​​​មាន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ភា​​គ​​​តិច​​​ម៉ុង​​​តាញ៉ា​​​១០៩​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេ​​​ញ​​​រង់​​​ចាំ​​​ចុះឈ្មោះ ប៉ុន្តែ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី ម្សិល​មិញ​​​ថា រដ្ឋាភិបាល​​​មិន​​​ទទួល​​​ស្គាល់​​​ពួក​​​គេ​​​ថា ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ស្រ​​ប​​​ច្បាប់​​​ឡើយ​​​​។ នៅ​​​ពេល​​​ត្រូវ​​​បា​​​ន​​​សួរ​​​ថា តើ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តា​​​ញ៉ា​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ចុះ​ឈ្មោះ​​ជាមួយ​នាយកដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ក្រសួង​​​មហាផ្ទៃ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​បានមាន​ប្រសាសន៍ថា ពីព្រោះ​ពួកគេ​មិន​បាន​ប្រកាស​​ប្រាប់​អាជ្ញាធរ​ភ្លាមៗ​ពេល​ចូលមក​ប្រទេស​កម្ពុជា ហើយ​ក្រុមនេះ​មិនមែន​ជា​អ្នកស្វែង​រក​សិទ្ធិជ្រក​កោន​ផ្លូវ​ការ​ឡើយ​។ លោក​បានមាន​ប្រសាសន៍ថា "​យើង​មិន​ទទួលស្គាល់ពួកគេ​ជា​អ្នកស្វែងរក​សិទ្ធិជ្រកកោន​ជន​ជាតិ​ម៉ុង​តាញ៉ាទេ ពីព្រោះ​ពួកគេ​គួរ​តែ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ តាំង​ពីដំបូង​​មក​ម៉្លេះ"។ នៅពេល​ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាក្រុមដំបូង​ ជា​ក្រុមជនជាតិ​ដើមភាគតិច​​ដែលរស់នៅ​​តំបន់​ខ្ពង់​រាប​កណ្តាល​ប្រទេស​វៀត​ណាម​ដែល​អះ​អាង​ថា បាន​គេ​ចខ្លួន​ពីការ​ធ្វើ​ទុក​្ខបុកម្នេញ​ បាន​ចាប់ផ្តើម​​មក​ដល់​​ខេត្ត​រតនគិរី​កាលពី​ខែតុលារនោះ​​ នគរបាល​បាន​គំរាម​កំហែង​ពួកគេ​ដោយ​ការ​ចាប់ខ្លួន​ និង​និរទេស​ ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​។ ទីបំផុត​ យ៉ាង​ហោច​ណាស់​​មនុស្ស​​៤៧នាក់​ត្រូវ​បាន​ឃុំខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេស​វៀត​ណាមវិញ។ កាលពី​ម្សិល​មិញ ឧត្តម​សេនីយ៍​ ខៀវ សុភ័គ...

សហ​ប្រជាជាតិ​ប្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ថា យើង​ចង់​បាន​មុខ​ជំនួញ​របស់​អ្នក

បេសកកម្ម​អ៊ុនតាក់​អស់​ប្រាក់​១,៦​ពាន់​លាន​ដុល្លារ​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​បាន​ចាក់​បញ្ចូល​ប្រាក់​ដ៏​ច្រើន​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ អង្គការ​សហប្រជាជាតិ​ចង់​ដាក់​បញ្ចូល​រាប់​លាន​ដុល្លារ​ទៀត​មក​ក្នុង​ប្រទេស​នេះ គឺ​លើក​នេះ​ដោយ​ការ​ទិញ​យក​សេវាកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក។ ក្នុង​សិក្ខាសាលា​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តំណាង​អង្គការ​សហ​ប្រជាជាតិ​ជាច្រើន​រូប បាន​ពន្យល់​ប្រាប់​ដោយ​សង្ខេប​ដល់​ម្ចាស់​ជំនួញ​កម្ពុជា​ប្រហែល​៣០​នាក់ អំពី​របៀប​ដែល​ពួកគេ​អាច​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ ដោយ​ការ​លក់​ផលិតផល ឬ​សេវា​របស់​ខ្លួន​ឲ្យ​ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភព​លោក។ លោក ឌឺមីទ្រី ដូវហ្គោប៉ូលី (Dmitri Dovgopoly) នាយក​ផ្នែកលទ្ធកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា "ទំហំ​សរុប​នៃ​ទីផ្សារ​របស់​អង្គការ​សហ​ប្រជាជាតិ​មាន​រវាង​១៦​ពាន់​លាន​ដុល្លារ​ទៅ​១៧​ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ"។ ទោះជា​មាន​សក្តានុពល​រក​ចំណេញ​បាន​ច្រើន​តាម​រយៈ​ការ​លក់​ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ ក៏​លោក ដូវហ្គោប៉ូលី បាន​និយាយ​ថា នៅ​ឆ្នាំ​២០១៣ ពាណិជ្ជកម្ម​កម្ពុជា​បាន​លក់​ទំនិញ​និង​សេវា​មាន​ត្រឹម​តែ​២៤,៦​លាន​ដុល្លារ​ប៉ុណ្ណោះ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ។ យោង​តាម​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ដដែល​នោះ ប្រទេស​អាហ្វហ្គានីស្ថាន...

ជនជាតិ​ឥណ្ឌូណេស៊ី​​១០​នាក់​​វិល​ទៅ​ស្រុក​វិញ​ ក្រោយ​ត្រូវ​ឃុំ​ខ្លួន​នៅ​ខេត្ត​កណ្ដាល​​​ពាក់​ព័ន្ធ​ករណី​​ចោរ​កម្ម​

ក្រោយ ​ពី​​មាន​អន្តរាគមន៍​​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​កាលពី​ សប្ដាហ៍​មុន ជន​ជាតិ​ឥណ្ឌូណេស៊ី​ចំនួន​១០​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ ម្សិលមិញ បន្ទាប់ពី​ត្រូវ​​បាន​​នគរ​បាល​​​ខេត្ត​កណ្ដាល​​ដោះ​លែង​ ​ក្រោយ​ពី​ពួកគេ​ជាប់​ឃុំ​ពីបទ​លួច​ប្រាក់​ចំនួន​១៦១.០០០​ដុល្លារ​នៅ​កាស៊ីណូ​​មួយ​កន្លែង​ក្នុង​ខេត្ត​នេះ​​ នេះ​បើ​យោង​​តាម​ការ​លើ​កឡើង​​របស់​មន្ត្រី​ស្ថានទូត​មួយរូប​។ លោក មូស៊ីនីន ដូលីសាដា (Muhsinin Dolisada) លេខាទី១ ​នៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ខេត្ត​កណ្ដាល​បាន​ប្រគល់​ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី​ទាំង​១០​នាក់​ នេះ​ឲ្យ​ទៅ​ស្ថានទូត​របស់​ខ្លួន​កាលពី​ថ្ងៃសៅរ៍​។ លោក​លើក​ឡើង​ថា "​ពេល​នេះ​នៅ​រសៀល​នេះ ពួកគេ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ"។​ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ​យន្ត​ហោះ​របស់​ពួកគេ​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង​ប្រហែល​៣និង​៣០​នាទី​រសៀល។ ជន​ជាតិ​ឥណ្ឌូណេស៊ី​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​មាន​គ្នា​១៧​នាក់ ដែល​បម្រើ​ការ​ងារ​​នៅ​កាស៊ីណូ Grand Dragon...

​អ្នក​​នាំពាក្យ​លើក​ឡើង​ថា រដ្ឋាភិបាល​​​​​​ធុញ​​​ទ្រាន់​​​នឹង​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា

បន្ទាប់​​​ពី​​​ចំនួន​​​នៃ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ម៉ុងតាញ៉ា​​​ដែល​​​មក​​​ដល់​​​​​​រាជ​​​ធានីភ្នំពេញ​​​​​​​​​​​​បាន​​​កើត​​​ឡើង​​​ដល់​​​៧៤​​​នាក់​​​ អ្នក​​​នាំពាក្យ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញថា ​​​រដ្ឋាភិបាល​​​ "ធុញ​​​ទ្រាន់" នឹង​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​​​​កោន​​​ជនជាតិ​​​ម៉ុងតាញ៉ា ហើយ​​​គ្មានផែន​​​​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ដាក់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឡើយ​​​។ ឧត្តមសេនីយ៍ ខៀវ​​​ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​​​​បាន​​​​​​លើក​​​ឡើ​​​ងថា ​​​កម្ពុជា​​​​​​ប្រហែល​​​ជា​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡើយ​​​​​​ ប្រសិន​​​បើមិន​​​បាន​​​រង​​​ការ​​​រិះគន់​​​ចំពោះ​​​ការ​​​និរទេស​​​ក្រុម​​​មុន​​​ៗ​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ធុញ​​​ទ្រាន់​​​នឹង​​​កម្មវិធី​​​ជន​​​ភៀស​​​ខ្លួន​​​ និង​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​​​​។ យើង​​​គ្មាន​​​ចំណាប់​​​អារម្មណ៍​​​ណា​​​មួយ​​​លើ​​​ពួក​​​​​​គេ​​​ឡើយ​​​ ប៉ុន្តែ មក​​​ពី​​​យើង​​​បាន​​​ទទួល​​​រង​​​​​​សម្ពាធ​​​"។ លោក​​​បាន​​​បន្ថែម​​​ដោយ​​​សំដៅ​​​លើ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ថា "យើង​​​មិន​​​ខ្វល់​​​អំពី​​​​​​​​​អ្នក​​​​​​ទាំង​​​៤៧​​​នាក់​​​នេះ​​​​​​​​​ឡើយ​​​ ឬអ្វី​​​ក៏​​​ដោយ​​​"។ ​​​​​​ ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំងអស់​​​ដែល​​​ជា​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​មក​​​ពី​​​​​​តំបន់​​​ភាគ​​​កណ្តាល​​​ប្រទេស​​​វៀតណាម​​​​​​បាន​​​និយាយ​​​ថា ពួកគេកំពុង​​​ភៀស​​​ខ្លួន​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ដោយ​​​រដ្ឋាភិបាល​​​វៀតណាម​​​ដែល​​​រក្សា​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្នីទ​​​​​​ជាមួយ​​​កម្ពុជា​​​។ លោកស្រី​​​ វ៉ាន​​​ ហៀលី (Wan-Hea Lee) តំណាង​​​​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​ (OHCHR)បាន​​​លើក​​​ឡើង​​​ថា ​​​ឥឡូវ​​​នេះ​​​មាន​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ចំនួន​​​៧៤​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែល​​​កំពុង​​​រង់​​​ចាំ​​​ដាក់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា "ក្រុម​​​​​​ចុង​​​ក្រោយ​​​បាន​​​​​​មក​​​​​​ដល់​​​កាល​​​ពី​​​ពីរ​​​បី​​​សប្តាហ៍​​​កន្លង​​​មក​​​នេះ​​​"។ ​​​បន្ថែម​​​ពី​​​លើ​​​​​​អ្នក​​​​​​ស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ទាំង​​​៧៤​​​នាក់​​​នេះ​​​ ដែល​​​អ្នក​​​​​​ខ្លះ​​​បាន​​​​​​មក​​​ដល់​​​រាជ​​​ធានីភ្នំពេញ​​​តាំង​​​ពី​​​ខែ​​​មករា​​​មក​​​ម្លេ៉ះ​​​នោះ​​​ នៅ​​​មាន​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ចំនួន​​​១៣​​​នាក់​​​ទៀត​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​។ ក្រសួង​​​មហាផ្ទៃ​​​បាន​​​ទទួល​​​ស្គាល់​​​អ្នក​​​ទាំង​​​១៣​​​​​​នាក់​​​នេះ​​ជា​​​​​​ជន​​​ភៀស​​​ខ្លួន​​​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​ខែ​​​មីនា។ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​លើក​​​ឡើ​​​ង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ក្រសួង​​​របស់​​​លោក​​​​​​បាន​​​ស្នើ​​​​​​​​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​ (UNHCR) កាល​​​ពី​​​ខែ​​​មីនា ឲ្យ​​​ស្វែង​​​រក​​​​​​ប្រទេស​​​ទី​​​៣​​​សម្រាប់​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំង​​​១៣​​​នាក់​​​​​​នេះ​​​តាំង​​​ទី​​​លំនៅថ្មី​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ចាប់​​​តាំង​​​ពី​​​យើង​​​បាន​​​ទទួល​​​ស្គាល់​​ពួក​​​គេ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​មក​​​ យើង​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ជូន​​​ UNHCR ដើម្បី​​​ស្នើ​​​ឲ្យ​​​ពួក​​​គេ​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​សម្រាប់​​​អ្នក​​​ទាំង​​​១៣​​​នាក់​​​នេះ​​​តាំង​​​ទី​​​លំនៅ​​​​​​ថ្មី​​​។មក​​​ទល់​​​ពេល​​​នេះ​​​យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ដំណឹង​​​អ្វី​​​ឡើយ​​​ សូម្បី​​​តែ​​​បន្តិច​​​​​​...ពួក​​​គេ​​​ស្ងាត់​​​ដូច​​​ចោរ​​​អ៊ីចឹង​​​"។ លោកស្រី​​​ វីវៀន តាន (Vivian Tan) មន្ត្រី​​​ផ្នែក​​​ព័ត៌​​​មាន​​​ប្រចាំ​​​តំបន់​​​​​​នៃ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​​​​ បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​សហប្រជា​​​ជាតិ​​​កំពុង​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​នៅ​​​ឡើយ​​​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា "យើង​​​កំពុង​​​តែ​​​ព្យាយាម​​​ ប៉ុន្តែ មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​នៅ​​​មិន​​​ទាន់​​​មាន​​​លទ្ធផល​​​នៅ​​​ឡើយ​​​ទេ​​​"។ ចាប់​​​តាំង​​​ពី​​​​​​ខែ​​​តុលា​​​មក​​​ ជន​​​ជាតិ​​​ភា​​គ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​១៣០​​​នាក់​​​បាន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​​​​ដោយ​​​ភាគច្រើន​​​ឆ្លង​​​កាត់​​​តាម​​​រយៈ​​​ខេត្ត​​​រតនគិរី​​​នា​​​ភាគ​​​ឦសាន្ត​​ប្រទេស។ អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ប្រហែល​​​៥០​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​និរទេស​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។ អ្នក​​​ភូមិ​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​​​​បាន​​​ផ្តល់​​​ជំនួយ​​​ដល់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ពេល​​​ពួកគេ​​​​​​បាន​​​​​​មក​​​ដល់​​​។ អ្នក​​​ភូមិ​​​ម្នាក់​​​ដែល​​​​​​ស្នើ​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ព្រោះ​​​​​​ខ្លាច​​​ក្រែង​​​មាន​​​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​នៅ​​​មាន​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​ចំនួន​ប្រាំ​មួយ​នាក់​ទៀតនៅ​ក្នុង​ខេត្ត​រតនគិរី​។ អ្នក​ភូមិ​រូប​នេះ​បាន​​និយាយ​ថា "ឥឡូវ​នេះ​ គ្មាន​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ាមក​​​​​​ខេត្ត​​​រតនគិរី​​​បន្ថែម​​​ទៀត​​​ឡើយ​​​ ហើយ​​​​​​នៅ​​​មាន​​​ប្រាំ​​​មួយ​​​នាក់​​​​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ព្រៃ​​​នៅ​​​ឡើយ​​​"។ ​​​ការ​​​មក​​​ដល់​​​របស់​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ាកាល​ពីខែ​តុលា​គឺជា​ការ​ហូរ​ចូល​ចុង​ក្រោយ​ចាប់​តាំង​ពី​ពួក​គេ​រាប់​ពាន់​នាក់​បាន​ចាប់​ផ្តើម​ភៀស​ខ្លួន​​មក​ប្រទេស​កម្ពុជា​​កាល​ពី​ឆ្នាំ​២០១១​។ ក្នុង​ចំណោម​ពួក​​គេ​ទាំង​អស់​នោះ​​ មាន​ប្រហែល​២.០០០នាក់​ទីបំផុត​​ត្រូវ​បាន​ផ្តល់​ទី​លំនៅ​ថ្មី​នៅ​សហរដ្ឋអាមេរិក​។ តែ​ទោះជា​យ៉ាង​ណា នៅ​ក្នុង​កិច្ច​សម្ភាស​មួយកាល​ពី​ដើម​ខែ​នេះ​ ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​ម្នាក់​ដែល​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា ខ្លួន​ និង​ក្រុម​របស់​ខ្លួន​​មិន​ចង់​​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​លោក​ខាង​លិច​ឡើយ។ ផ្ទុយ​​​ទៅ​​​វិញ​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​រូប​នេះ​បាន​និយាយ​ថា ពួក​គេ​ចង់​​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​​ពួក​គេ​ត្រូវ​បាន​​​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ស្រប​ច្បាប់​កាន់​កាប់​ដី ដែល​​ពួក​​​គេ​​​អះ​​​អាង​​​ថា​​​ត្រូវ​​​បាន​​​គេ​រឹបអូស​នៅ​​​ក្នុង​​​​ប្រទេស​វៀតណាម៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ អូន ភាព)  

របាយការណ៍​​​របស់UN​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​មេតំហ្វេតាមីន​​​​​​មាន​​​ការ​​​កើន​​​ឡើង​​​នៅ​​​កម្ពុជា​​​

យោង​​​តាម​​​​​​របាយការណ៍​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទីផ្សារ​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេ​​​តាមីន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​បន្ត​​​កើន​​​ឡើង​​​ ប៉ុន្តែ មន្ត្រី​​​នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​​ញៀន​​​ម្នាក់​​​​​​បាន​​​លើក​​​ឡើ​​​ងថា ប្រទេស​​​កម្ពុជា​​​​​​គ្រប់​​​គ្រង​​​បាន​​​យ៉ា​​​ង​​​ច្រើន​​​នៅ​​​ក្នុង​​​បញ្ហា​​​នេះ ។ របាយការណ៍​​​ចេញ​​​ដោយ​​​ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​គ្រឿង​​​ញៀន និង​​​បទ​​​ល្មើស​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ប្រាស់​​​​​​ថ្នាំ​​​ញៀន​​​ប្រភេ​​ទម៉ាទឹកកក​​​ និង​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​​​តាមីន​​​ប្រភេទ​​​គ្រាប់​​​​​​បាន​​​កើន​​​ឡើង​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣  ហើយ​​​បាន​​​កំណត់​​​ថ្នាំ​​​​​​ញៀន​​​ប្រភេទ​​​ទាំង​​​នេះ​​​ថា ជា​​​ប្រភេទ​​​ថ្នាំ​​​ញៀន​​​​​​ដ៏​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។ របាយការណ៍​​​នេះ​​​បាន​​​បន្ថែម​​​ថា ៩៤ភាគ​​​រយ​​​នៃ​​​អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​​​​ដែល​​​​​​បាន​​​ទៅ​​​រក​​​សេវា​​​ព្យាបាល​​​គឺ​​​សុទ្ធ​​​តែ​​​ជា​​​អ្នក​​​ញៀន​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេ​​​តាមីន​​​។ យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​​​បន្តថា នគ​​​របាល​​​​​​​​​​​​នៅ​​​ក្នុង​​​តំបន​​​់​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ជំនួយ​​​កម្លាំង​​​ប្រភេទ​​​ ATS ​​​បាន​​ច្រើ​​​ន​​​ជាង​​​ឆ្នាំ​​​មុន​​​ៗកាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ។ របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "ការ​​​កើនឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​​​​នៃការ​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ជំនួយ​​​កម្លាំង​​​ប្រភេទ​​​ ATS ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​​​បូពា៌ និង​​​អាស៊ីអាគ្នេយ៍​​​ ព្រម​​​ទាំង​​​ទ្វី​​​ប​​​អូសេអានី​​​នោះ​​​គឺ​​​អាច​​​ជា​​​ការរាប់​​​​​​បញ្ចូល​​​យ៉ាង​​​សំខាន់​​​​​​នៅ​​​ក្នុង​​​​​​ការ​​​រឹ​​​ប​​​អូស​​​បាន​​​ថ្នាំ​​​ញៀន​​​ប្រភេទមេតំហ្វេតាមីន ដែល​​​កើត​​​ឡើង​​​​​​ស្ទើរ​​​តែ​​​បួន​​​ដង​​​ពី​​​​​​ប្រហែល​​​១១​​​តោន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ដល់​​​ជិត​​​៤២​​​តោន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​"។ លោក ស៊ី គីរី ស្នង​​​ការ​​​នគ​​​របាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​​​​បាន​​​លើក​​​ឡើង​​​ថា ក្នុ​​​ងពេល​​​ថ្មី​​​ៗ​​​នេះការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ពីប្រទេស​​​ឡាវ​​​មក​​​ខេត្ត​​​របស់​​​​​​លោក​​​​​​មាន​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​បាន​​​កើន​​​ឡើង​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅមួយ​​​ថ្ងៃ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​សើុប​​​អង្កេ​តដើម្បី​​​​​​រក​​​​​​មូល​​​ហេតុ​​​"។ លោក គីរី បាន​​​លើក​​​ឡើងទៀត​​​​​​ថា នគរ​​​បាល​​​នៅ​​​ក្នុង​​​ខេត្ត​​​របស់​​​លោក​​​រឹប​​​អូស​​​បាន​​​​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​ចំនួន​​​១១.៥៦០​​​គ្រាប់​​​ ដែល​​​គេ​​​ជួញ​​​ដូរ​​​ពីប្រទេស​​​ឡាវ​​​មក​​​បើ​​​គិត​​​ពី​​​ដើម​​​ឆ្នាំ​​​មក​​​ទល់​​​ពេល​​​នេះ។ យោង​​​តាម​​​របាយការណ៍​​​របស់​​អង្គការ​​​សហប្រជា​​​ជាតិ​ ថ្នាំ​​​ញៀន​​​​​​មេតំ​​​ហ្វេ​​​តាមីន​​​ប្រភេទ​​​គ្រាប់​​​លក់​​​នៅ​​​តាម​​​ផ្លូវ​​​មាន​​​​​​តម្លៃ​​​​​​ប្រហែល​​​ប្រាំ​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​គ្រាប់។ ទោះ​​​បី​​​ជា​​​​​​មាន​​​សេចក្តី​​​រាយការណ៍ថា​​​​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​​​ញៀន​​​មានការ​​​​​​កើនឡើង ហើយ​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​​​​​ទូទាំង​​​ប្រទេស​​​ក៏​​​ដោយ ប៉ុន្តែ លោក មាស វិរិទ្ធ ប្រធាន​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​អាច​​​បញ្ឈប់​​​ការ​​​ហូរ​​​ចូល​​​គ្រឿង​​​ញៀន​​​​​​បាន​​​យ៉ាង​​​​​​ច្រើន​​​ដោយ​​​ការ​​​ខិត​​​ខំ​​​គឺ​​​​​​ផ្តោត​​​យ៉ាង​​​សំខាន់​​​នៅ​​​តំបន់​​​ព្រំដែន​​​​​​ភាគឦសាន្ត​​​​​​ជាប់​​​ប្រទេស​​​ឡាវ​​​​​​ជា​​​ទី​​​ដែល​​​​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា​​​ មាន​​​គ្រឿង​​​​​​ញៀន​​​ជា​​​ច្រើន​​​បាន​​​ហូរ​​​ចូល​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​កំពុង​​​តែ​​​ពង្រឹង​​​សមត្ថភាព​​​តាម​​​រយៈ​​​ការ​​​ឃ្លាំ​​​មើល​​​តាម​​​ព្រំដែន​​​​​​។ យើង​​​កំពុង​​​តែ​​​បញ្ឈប់​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​តាម​​​ព្រំដែន​​​កម្ពុជា​​​-ឡាវ​​​"។ លោក​​​ វីវិទ្ធ ក៏​​​បាន​​​អះអាង​​​ផង​​​ដែរ​​​ថា គ្មាន​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​​​កំពុង​​​ត្រូវ​​​បាន​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថ​​​ា "យើង​​​មិន​​​បាន​​​រក​​​ឃើញ​​​សញ្ញា​​​ណា​​​មួយ​​​​​​​​​​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ផលិត​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​ឡើយ​​"។ កាល​​​ពីខែ​​​មីនា លោក វីរិទ្ធ បាន​​​លើក​​​ឡើង​​​ថា ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន ប្រភេទ​​​កូកាអីុន ប្រភេទ​​​ហេរ៉ូអីុន និង​​​ប្រភេទ​​​អិុច​​​ស្តា​​​ស៊ី សរុប​​​ទម្ងន់​​​៥០​​​,៦គីឡូ​​​ក្រាម​​​ត្រូ​​​វ​​​បាន​​​រឹប​​​អូស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១៣​​​ ​​​ដែល​​​រឹបអូស​​​បាន​​​ទម្ងន់​​​១០០,៩​​​គីឡូក្រាម​​​នោះ ៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ អូន ភាព)​​​​​  

ក្រសួង​ការ​ងារ​លើក​ឡើង​ថា គ្មាន​​ផែនការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​កាតា​ទេ​

​កាលពី​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​ការ​ងារ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ​ណាមួយ​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​កាតា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ប្រធាន​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​មួយ​បាន​និយាយ​ថា ក្រសួង​ការ​ងារ​បាន​ធានា​​ចំពោះ​ខ្លួន​ថា​ ខ្លួន​​នឹងត្រូវ​អនុញ្ញាត​ឲ្យបញ្ជូន​ពលករ​ប្រហែល​៨០​នាក់ទៅ​ទីនោះ "​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន​"។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការ​ងារ​​បាន​លើក​ឡើង​ថា មក​​ទល់​ពេល​នេះ​គ្មាន​ក្រុម​ហ៊ុន​ណា​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​បញ្ជូន​ពលករ​ទៅ​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិម​បូពា៌​មួយ​នេះ​ទេ​​ ដែល​ទទួល​រង​ការ​រិះគន់​ពីមជ្ឈដ្ឋាន​ស្ទើរ​គ្រប់ទិស​ទី​ជុំវិញ​ការ​រំលោភ​បំពាន​ពលករ​ជាង​១,៤លាន​នាក់​របស់​ខ្លួន ដែល​ភាគ​ច្រើន​​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​សាង​សង់​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០២២។ លោក ហេង សួរ បាន​មាន​ប្រសាសន៍​ថា "​គ្មាន​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​​ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​កាតា​ឡើយ។ ប្រសិន​បើ​នរណា​ម្នាក់​ដឹង​ថា មាន​មនុស្ស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រទេស​កាតា​ដោយ​ខុស​ច្បាប់​ សូម​ប្រាប់​យើង​​ហើយ​យើង​នឹង​ចោទ​ប្រកាន់​ពួកគេ​ពីបទជួញដូរ​មនុស្ស​"។ តែ​ទោះ​ជាយ៉ាងណា គេហទំព័រ​របស់​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ឈ្មោះ KCTC Manpower Supply...

ពលករ​​​ខ្មែរ​​​គ្រោង​​​ទៅ​​​ចូល​​​រួម​​​ជាមួយ​​​ពលករ​​​​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​សម្រាប់​​​ការ​​​ប្រកួត​​​បាល់ទាត់​​​ពិភព​​​លោក​​​នៅ​ប្រទេស​​​​​កាតា​​​

កាល​​​ពី​​​ម្សិល​​​មិញ ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​មួយ​​​ និង​​​ក្រុមហ៊ុន​​​សំណង់​មួយ​​​របស់​​​​​ប្រទេស​​​កាតា​​​​​​បាន​​​សម្ភាស​​​កម្មករ​​​ប្រហែល​​​១០០នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដោយ​​​សង្ឃឹម​​​ថា​​​ ពួកគេ​​​នឹង​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​ដំបូង​​​នៃ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ដែល​​​​​​នឹង​​​ទៅ​​​ចូល​​​រួម​​​ជាមួយ​​​កម្មករ​ចំណាកស្រុក​រាប់​​​មឺុន​​​នាក់​​​​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​​​​នៅ​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​ដែលរង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​​​​របស់​​​ប្រទេស​​​កាតា​​​ សម្រាប់​​​ការ​​​ប្រកួត​​​បាល់ទាត់​​​ពិភព​​​លោក​​​​​​ឆ្នាំ​​​២០២២ ​​​​។ លោក គៀត​​​ ថាវរ័ត្ន​​​ ប្រធាន​​​គ្រប់​​​គ្រង​​​​​​ក្រុមហ៊ុន​​​ KCTC Manpower Supply នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​លោក​​​ អាលី កាន​​​សា (Ali Kansa) ប្រធាន​​​គ្រប់​​​គ្រង​​​ក្រុមហ៊ុន​​​ Tawasol Group Qatar បាន​​​សម្ភាស​​​កម្មករ​​​នៅ​​​ឯវិទ្យាស្ថាន​​​ជាតិ​​​បច្ចេកវិទ្យា​​​។ ប្រធាន​​​គ្រប់គ្រង​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​​​​នឹង​​​ព្យាយាម​​​បញ្ជូន​​​កម្មករ​​​ទាំង​​​នេះ​​​ទៅ​​​ប្រទេស​​​កាតា ក្នុង​​​ពេល​​​ឆាប់​​​ៗតាម​​​​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។ លោក ថាវរ័ត្ន បាន​​​មានប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​យើង​​​បាន​​​រៀប​​​ចំ​​​អ្វី​​​ៗ​​​រួច​​​អស​​​់​​​ហើយ​​​ ហើយ​​​នឹង​​​បញ្ជូន​​​ពួក​​​គេ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ"។ លោក​​​ កាន​​​សា បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​សម្ភាស​​​កម្មករ​​​ប្រមាណ​​​១០០នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​​​ ហើយ​​​​​​ចង់​​​ជួល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​មាន​​​សមត្ថភាព​​​ក្នុង​​​ចំនួន​​​ច្រើន​​​​​​តាម​​​ដែល​​​អាច​​ធ្វើ​​​ទៅ​​​បាន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​ព្យាយាម​​​រក​​​មនុស្ស​​​ដែល​​​ល្អ​​​បំផុត​​​" ។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​របស់​​​លោក​​​មាន​​​ផែន​​​ការ​​​ជួល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​រាប់​​​រយ​​​នាក់​​​បន្ថែម​​​ទៀត​​​ប្រសិន​​​បើ​​​ក្រុម​​​ទី​​​១​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​។ ចាប់​​​តាំង​​​ពី​​​ទទួល​​​បាន​​​​​ជោគ​​​ជ័យ​​​ក្នុង​​​ការ​​​ដេញ​​​ថ្លៃ​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​​​​សម្រាប់​​​ការ​​​ប្រកួត​​​បាល់​​​ទាត់​​​ពិភព​​​​​​លោក​​​កាល​​​ពីឆ្នាំ​​​២០១០​​​រួច​​​មក​​​ ប្រទេស​​​កាតា​​​ជា​​​ប្រទេស​​​​​​ដែល​​​មាន​​​អត្រា​​​ពល​​​រដ្ឋ​​​ប្រហែល​​​២លាន​​​នាក់​​​នោះ​​​បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​​​​ជុំ​​​វិញ​​​ការ​​​កេងប្រវ័ញ្ច និង​​​​​​​​​រំលោភ​​​បំពាន​​​ពលករ​​​ចំណាក​​​ស្រុក​​​ប្រមាណ១,៤លាន​​​នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​ជាកម្មករ​​​កំពុង​​​សាង​​​សង់​​​អគារ​​​នានា​​​សម្រាប់​​​ព្រឹត្តិការណ៍​​​​​​ឆ្នាំ​​​២០២២​​​។ កាល​​​ពីថ្ងៃ​​​ច័ន្ទ អង្គការ​​​តស៊ូ​​​មតិ New Fifa Now និងក្រុម​​​​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​​​​​​​បាន​​​រៀប​​​ចំ​​​សន្និសីទ​​​កាសែត​​​មួយ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ឡុងដ៍​​​ ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​ឧបត្ថម​​​ដល់សហព័ន្ធ​​​បាត់​​​ទាត់​​​ពិភព​​​លោក (​​​ FiFa) ​​​ឲ្យ​​​​​​ជួយ​​​ជំរុញ​​​ស្ថាប័ន​​​បាល់​​​ទាត់​​​នេះ​​​​​​គិត​​​គូរ​​​ពិចារណា​​​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ហ្មត់​​​ចត់​​​ចំពោះ​​​ប្រទេស​​​កាតា​​​​​​​​​​​។ លោក​​​ សារ៉ាន បឺរ៉ូ (Sharan Burrow) អគ្គលេខាធិការ​​​សម្ព័ន្ធ​​​សហជីព​​​អន្តរជាតិ (International Trade Union Confederation) ​​​បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា "កាតាគឺជា​​​រដ្ឋ​​​ទាស​​​ករ​​​។ ការ​​​រើស​​​អើង​​​ ការ​​​ប្រកាន់​​​ពូជ​​​សាសន៍​​​ ការ​​​មិន​​​គោរព​​​សិទ្ធិ​​​របស់​​​ពលករ​​​ចំណាក​​​ស្រុក​​​ប្រមាណ១,៤​​​លាន​​​​​​នាក់​​​​​​បង្ហាញ​​ឲ្យ​​​ឃើញ​​​​​​ពី​​​របប​​​ប្រកាន់​​​ពូជ​​​សាសន៍​​​នៅ​​​អាហ្វ្រិក​​​ខាង​​​ត្បូង​​​ និង​​​គំរូ​​​​​​នៃ​​​ការ​​​ជួល​​​កម្មករ​​​តាម​​​លក្ខណៈ​​​បែប​​​ទាស​​​ករ​​​ទាំង​​​ស្រុង"។ ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​កាតា​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា (MoU) ​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ ដែល​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​មក​​​ពី​​​ប្រទេស​​​កាតា​​​អាច​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ខ្មែរ​​​បាន​​​។ លោក ហេង សួរ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការងារ​​​មិន​​​អាច​​​​​​ទាក់ទង​​​សុំ​​​ការ​​​​​​ធ្វើអត្ថាធិប្បាយ​​​បាន​​​ទេ​​​​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា អនុស្ស​​​រណៈ​​​នៃ​ការ​​​យោគ​​​យល់​​​គ្នា​​​​​ជា​​​មួយ​​​ប្រទេស​​​កាតា​​​នៅ​​​តែ​​​មាន​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​ថា ប្រទេស​​​កម្ពុជា​​​គ្មាន​​​ផែន​​​ការ​​​បញ្ជូន​​​ពល​​​ករ​​​ទៅ​​​ទី​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​បាន​​​យល់​​​ព្រម​​​ទេ​​​ ហើយ​​​យើង​​​មិន​​​បាន​​​អនុវត្ត​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​ប្រទេស​​​កាតា​​​ឡើយ​​​។ យើង​​​កំពុង​​​រង់​​​ចាំ​​​មើល​​​ស្ថាន​​​ភាព​​​ជាក់​​​ស្តែង​​​នៅ​​​ឡើយ​​​"។ ប៉ុន្តែ លោក ថាវ​​​រ័ត្ន បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា ក្រសួង​​​ការ​​​ងារ​​​បាន​​​ផ្តល់អាជ្ញាប័ណ្ណ​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​លោក​​​​​​ជ្រើស​​​រើស​​​​​​ពល​​​ករ​​​សម្រាប់​​​ប្រទេស​​​កាតា ​​​​​​នៅ​​​ពេល​​​​​​លោក​​​បាន​​​បើក​​​ក្រុមហ៊ុន​​​របស់​​​ខ្លួន​​​​​​លើក​​​ដំបូង​​​កាល​​​ពី​​​ប្រហែល​​​មួយ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។ លោក​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ជ្រើស​​​រើស​​​ពល​​​ករ​​​យ៉ាង​​​សកម្ម​​​ចាប់តាំង​​​ពី​​​ខែ​​​វិច្ឆិកា​​​មក​​​ម្លេ៉ះ។ លោក ថាវរ័ត្ន បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ការ​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​តាម​​​រយៈ​​​លោក​​​ អ៊ុំ មៀន រដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ​​​ និង​​​លោក សេង​​​ សក្កដា ​​​អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋាន​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អ៊ុំ មៀន បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឡើយ​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក សក្កដា ។ នៅ​​​ឯ​​​ការិយាល័យ​​​របស់​​​លោក​​ក្នុង​​​​​​ក្រសួង​​​ការ​​​ងារ​​​កាល​​​ពីម្សិល​​​មិញ​​​​​​ លោក សក្កដា ដែល​​​​​​និយាយ​​​តាម​​​រយៈ​​​លេខា​​​របស់​​​លោក​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​របស់​​​អ្នក​​​ព័ត៌​​​មានទេ​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រទេស​​​កាតា​​​។ ទោះ​​បី​​​ជា​​​មាន​​​សេចក្តី​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ដោយ​​​ក្រុម​​​ហ៊ុន​​​នៅក្នុង​​​ប្រទេស​​​កាតា​​​ក៏​​​ដោយ​​​ តែ​​​លោក ថាវរ័ត្ន បាន​​​លើក​​​ឡើង​​​ថា ពល​​​ករ​​​ខ្មែរ​​​​​​​​​នឹង​​​មាន​​​សុវត្ថិភាព​​​​​​ពេល​​​​​ស្ថិត​​​​​​ក្រោម​ការ​​​គ្រប់គ្រង​​​របស់​​​ក្រុមហ៊ុន Tawasol Group Qatar ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "យើង​​​ចង់​​​បញ្ជាក់​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា អ្វីៗ​​​គ្មាន​​​បញ្ហា​​​ទេ ហើយ​​​ពួក​​​គេ​​​គោរព​​​ពល​​​ករ​​​។ នៅ​​​ពេល​​​យើង​​​បាន​​​​​​និយាយ​​​ជាមួយ​​​​​​ក្រុមហ៊ុន​​​​​​ដែល​​​មក​​​ជ្រើស​​​​​​រើស​​​ពលករ​​​ យើង​​​បាន​​​ធ្វើ​​​ការ​​​បញ្ជាក់​​​ថា ពួក​​​គេ​​​ត្រូវ​​​តែ​​​អនុវត្ត​តាម​​ច្បាប់​​​ការ​​​ងារ​​​របស់​​​ប្រទេសកាតា និង​​​ច្បាប់​​​ការ​​​ងារ​​​អន្តរជាតិ​​​"។ លោក ថាវរ័ត្ន បាន​​​បន្ថែម​​​ថា ពលករ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​កាតា​​​នឹងទទួល​​​បាន​​​ប្រាក់​​​ខែ​​​ប្រហែល​​​៣០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ហើយ​​​ក្រុមហ៊ុន Tawasol Group Qatar  នឹង​​​រ៉ាប់រង​​​លើ​​​ការ​​​ចំណាយ​​​លើ​​​​​​ម្ហូប​​​អាហារ​​​ និង​​​ការ​​​ស្នាក់​​​នៅ​​​របស់​​​ពួក​​​គេ​​​។ លោក​​​ កានសា បាន​​​លើក​​​ឡើ​​​ងថា ក្រុមហ៊ុន​​​របស់​​​លោក​​​អនុវត្ត​​​​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​របស់​​​​​​ប្រទេស​​​កាតា​​​ទាំង​​​ស្រុង​​​ ហើយ​​​មិន​​​រំលោភ​​​បំពាន​​​កម្មករ​​​​​​របស់​​​ខ្លួន​​​ឡើយ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្រុមហ៊ុន​​​របស់​​​យើង​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​១​​​ គឺមាន​​​ន័យ​​​ថា រដ្ឋាភិបាល​​​បាន​​​ចុះ​​​មក​​​ត្រួត​​​ពិនិត្យ​​​រាល់​​​បញ្ហា​​​ទាំង​​​អស់​​​នៅក្នុង​​​​​​ក្រុមហ៊ុន​​​របស់​​​ខ្ញុំ​​​។ យោង​​​តា​​​ម​​​លោក កានសា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ពល​​​ករ​​​ខ្មែរ​​​នឹង​​​ត្រូវ​​​​​​ជួល​​​ឲ្យ​​​ទៅ​​​ធ្វើ​​​ជា​​​ជាង​​​កំបោរ​​​ ឬ​​​ជាង​​​ភ្លើង​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​សណ្ឋាគារ​​​ដែល​​​កំពុង​​​ត្រូវ​​​បាន​​​សាង​​​សង់​​​សម្រាប់​​​ភ្ញៀវ​​​ទេស​​​ចរ​​​អំឡុង​​​​​​ការ​​​ប្រកួត​​​បាល់​​​ទាត់​​​ពិភព​​​លោក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "វា​​​ជា​​​រឿង​​​ល្អ​​​សម្រាប់​​​អ្នក​​​ទាំង​​​នេះ​​​។ ពួក​​​គេ​​​នឹង​​​ទទួល​​​បាន​​​ការ​​​បង្ហាត់​​​បង្រៀន​​​"។ ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​សេចក្តី​​​រាយការណ៍​​​​​​ទាក់​​​ទិន​​​ការ​​​រំលោភបំពាន​​​នៅ​​​ប្រទេស​​​កាតា​​​ លោក​​​ កានសា បាន​​​លើក​​​ឡើង​​​ថា ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ និង​​​អង្គការ​​​សិទ្ធិ​​​កំពុង​​​តែ​​​បំផ្លើស​​​រឿង​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "វា​​​មិន​​​ពិត​​​ទេ​​​។ សត្រូវ​​​ទាំ​​​ងអស់​​​របស់​​​ប្រទេស​​​កាតា​​​​​​​​​កំពុង​​​ព្យាយាម​​​បង្ហាញ​​​ឲ្យឃើញ​​​អំពី​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​មិន​​​ពិត​​​ ខ្ញុំ​​​សូម​​​ប្រាប់​​​​​​តាម​​​ត្រង់​​​ថា វា​​​ត្រូវ​​​បាន​​​គ្រប់គ្រង​​​បាន​​​យ៉ាង​​​ល្អ​​​។ រដ្ឋាភិបាល​​​ គឺ​​​មាន​​​ការ​​​តឹង​​​រឹុ​​​ងខ្លាំង​​​ណាស់​​​អំពី​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​"។ លោក នីកូឡាស ម៉ាក​​​ហ្គីហាន​​​ (Nicholas McGeehan) អ្នក​​​ស្រាវជ្រាវ​​​​​​នៅ​​​អង្គការ​​​ឃ្លាំមើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​លោក កាន​​​សា គឺ "​​​​​​មិន​​​សម​​​ហេតុផល​​​ទេ​​​"។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "អ្វីៗ​​​ដែល​​​គេ​​​បាន​​​អះ​​​អាង​​​នោះ​​​​​​ គឺ​​​ភូត​​​កុហក​​​ ឬ​​​ផ្ទុយ​​​ពី​​​ស្ថានភាព​​​ទាំង​​​ស្រុង​​​។ បញ្ហា​​​មិន​​​មែន​​​ស្ថិត​​​លើ​​​​​​ក្រុមហ៊ុន​​​ទេ​​​ បញ្ហា​​​គឺ​​​ស្ថិត​​​នៅត្រង់​​​ប្រព័ន្ធ​​​​​​របស់​​​​​​ក្រុមហ៊ុន។ ហើយ​​​នៅ​​​ក្នុង​​​សង្វាក់​​​ផ្គត់​​​ផ្គង់ ​​​ការរំលោភ​​​បំពាន​​​បាន​​​កើត​​​មាន​​​យ៉ាង​​​ច្រើន​​​"។ លោក​​​ ឌី ថេហូយ៉ា មន្ត្រីកម្មវិធី​​​ទទួលបន្ទុក​​​ផ្នែក​​​អន្តោប្រវេសន៍​​​​​​ និង​​​ការ​​​​ជួញ​​​ដូរ​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សហគមន៍​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​រដ្ឋាភិបាល​​​​​​​​​បាន​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​ខ្លួន​​​ដោយ​​​​​​អនុញ្ញាត​​​ឲ្យ​​​ពល​​​ករ​​​ចំណាក​​​​​​ស្រុក​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​កាតា​​​ ដោយ​​​​​​សម្ងាត់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវ​​​តែ​​​រៀប​​​ចំ​​​វេទិកា​​​​​​​​​​​សាធារណៈ​​​មួយ​​​ដើម្បី​​​អញ្ជើញ​​​ដៃ​​​គូ​​​ដូច​​​ជា​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ជា​​​ដើម​​​មក​​​ពិភាក្សា​​​ និង​​​ជជែក​​​អំពី​​​ MoU ។ ហើយ​​​យើង​​​ត្រូវ​​​តែ​​​បង្កើត​​​អនុព័ន្ធ​​​ការ​​​ងារ​​​មួយ​​​រូប​​​ដែល​​​អាច​​​​​​ត្រួស​​​ត្រាយ​​​ផ្លូវ​​​ និង​​​មើល​​​ថែទាំ​​​ពលករ​​​ចំណាក​​​ស្រុក​​​នៅ​​​ក្នុង​​​ប្រទេស​​​កាតា"។ លោក កន សុខឡេង ​​​​​​អាយុ​​​២៤​​​ឆ្នាំ​​​ជា​​​ជាង​​​ផ្សា​​​រដែក​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​បាន​​​លើក​​​ឡើង​​​​​​បន្ទាប់​​​ពី​​​សម្ភាស​​​​​​កាល​​​ពី​​​ម្សិលមិញ ជាមួយ​​​ក្រុមហ៊ុន​​​Tawasol Group...

តុលាការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​ឥណ្ឌូណេស៊ី​​​​​​​​ម្នាក់​​​​ពី​​​បទ​​​លួច​​​ប្រាក់​​​ពី​​​កាស៊ីណូ​​​ ខណៈ​​​ម្នាក់​​​ទៀត​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​

នគរ​​​បាល​​​បាន​​​ឲ្យដឹង​​​ថា ខណៈ​​​នគ​​​របាល​​​កំពុង​​​បន្ត​​​តាម​​​ស្វែង​​​រក​​​បុរស​​​ជន​​​ជាតិ​​​ឥណ្ឌូណេស៊ី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​លួច​​​ប្រាក់​​​ចំនួន​​​១៦១.០០០​​​ដុល្លារ​​​ពី​​​កាស៊ីណូ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​នោះ សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​ឥណ្ឌូណេស៊ី​​​ម្នាក់​​​ទៀត​​​ពីបទ​​​រំលោភ​​​សេចក្តី​​​ទុក​​​ចិត្ត​​​ដោយ​​​បាន​​​លួច​​​ប្រាក់​​​ចំនួន​​​៥០.០០០ដុល្លារ​​​ពី​​​កាស៊ីណូ​​​ដដែល​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក​​​ អាបេលាន យ៉ូដា (Abelian Yodha) លេខាទី​​​១​​​នៅ​​​ស្ថាន​​​ទូត​​​ឥណ្ឌូណេស៊ី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​ ជេហ្វហ្វ្រី សុ៊ន (Jeffry Sun) ​​​គឺ​​​ជា​​​ជន​​​ដែល​​​នគរបាល​​​តាម​​​ចាប់ខ្លួន​​​ដើម្បី​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​លួច​​​ប្រាក់​​​ចំនួន​​​១៦១.០០០ដុល្លារ​​​ពី​​​កាស៊ីណូ​​​នៅ​​​ក្នុង​​​​​​រមណីយដ្ឋាន​​​ Grand Gragon Resort ក្នុង​​​ស្រុក​​​កោះធំ។ ទាំង​​​លោក យូ៉ដា និង​​​លោក អីុវ ចំរើន ស្នង​​​​​​ការ​​​នគរបាល​​​ខេត្ត​​​កណ្តាល​​​សុទ្ធ​​​តែ​​​បាន​​​លើក​​​ឡើង​​​ថា អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​កំពុង​​​ដោះ​​​ស្រាយ​​​សំណុំ​​​រឿង​​​នេះ​​។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អ៊ុក​​​ ហៃសិលា ប្រធាន​​​នាយកដ្ឋាន​​​ផ្នែក​​​សើុប​​​អង្កេត​​​ និ​​​ង​​​អនុវត្ត​​​នីតិវិធី​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​​​​សំណុំរឿង​​​ដែល​​​ដាក់​​​បន្ទុក​​​​​​​​​លោក ជេហ្វ​​​ហ្វ្រី ស៊ុន ទេ​​​​​​ប៉ុន្តែ ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​​​​ឥណ្ឌូណេស៊ី​​​ម្នាក់​​​​​​ទៀត​​​ដែល​​​មាន​​​ឈ្មោះ​​​ត្រឹម​​​តែ​​​ថា អាវីន (Avin)​​​អាយុ​​​២៧​​​​​ឆ្នាំ កាល​​​ពីដើម​​​សប្តាហ៍​​​មុន​​​នៅ​​​ច្រក​​​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​ក្នុង​​​ខេត្ត​​​​​​បន្ទាយ​​​មាន​​​ជ័យ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​រូប​​​នេះ​​​​​​ដោយ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​និរទេស​​​មួយ​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​។ យើង​​​បាន​​​បញ្ជូន​​​ជន​​​នេះ​​​ចេញ ពី​​​ប្រទេស​​​កាល​​​ពីឆ្នាំ​​​២០១២ ហើយ​​​ជន​​​នេះ​​​បាន​​​ត្រឡប់​​​​​​មក​​​វិញ​​​"។ យោង​​​តាម​​​ឧត្តម​​​សេនីយ៍​​​ទោ អ៊ុក ហៃ​​​សិលា បាន​​ឲ្យ​​​ដឹង​​​ទៀត​​​ថា  អាវីន ត្រូវ​​​បាន​​​និរទេស​​​កាល​​​​​​ពីឆ្នាំ​​​២០១២​​​ពីបទ​​​លេង​​​ល្បែង​​​ស៊ីសង​​​ដោយ​​​ខុស​​​ច្បាប់​​​។ លោក​​​បាន​​​បន្ថែ​​​ម​​​ថា អាវីន ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​នាយកដ្ឋាន​​​អន្តោប្រវេសន៍រាជ​​​ធានីភ្នំពេញ​​​​​​រហូត​​​​​ដល់​​​ព្រឹក​​​ម្សិលមិញ​​​ នៅ​​​ពេល​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​ខេត្ត​​​កណ្តាល​​​តាម​​​របស់​​​សំណើ​​​សាលា​​​ដំបូង​​​ខេត្ត​​​េនះ​​​។ ឧត្តមសេនីយ៍ទោ​​​ អ៊ុក ហៃសិលា បាន​​​ពន្យល់​​​ថា តុលាការ​​​កំពុង​​​ស្វែង​​​រក​​​ជន​​​នេះ​​​​​​ដោយ​​​សារ​​​មាន​​​ជាប់ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​លួច​​​ប្រាក់​​​ចំនួន​​​៥០.០០០ដុល្លារ​​​ ពី​​​កាស៊ីណូ​​​នៅ​​​ក្នុង​​​រមណីយដ្ឋាន Grand Dragon Resort ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​នេះ​​​បាន​​​ផ្ទេរ​​​​​ប្រាក់​​​ពី​​​កាស៊ីណូ​​​នេះ​​​ចូល​​​ក្នុងគណនី​​​របស់​​​មិត្ត​​​ភក្តិ​​​ខ្លួន​​​"។ លោក លឹម សុគន្ធថា ប្រធាន​​​ព្រះរាជ​​​អាជ្ញា​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​​​​បាន​​​លើក​​​ឡើ​​​ង​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ អាវីន ពីបទ​​​រំលោភ​​​សេចក្តី​​​ទុក​​​ចិត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ដើម្បី​​​​​​ចាត់​​​ការ​​​បន្ត​​​"។ លោក យ៉ូដា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​អន្តោប្រវេសន៍​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​លោក​​​ត្រូវ​​​បាន​​​គេ​​​ជូន​​​ដំណឹង​​​អំពី​​​ករណី​​​របស់​​​ អាវីន ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​អាច​​​ធានា​​​បាន​​​ថា វា​​​គ្នាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ ជេហ្វហ្វ្រី ស៊ុន ទេ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ស្ថាន​​​ទូត​​​ជឿ​​​ជាក់​​​ថា អាវីន មិន​​​មែនជា​​​ពល​​​រដ្ឋ​​​ឥណ្ឌូណេស៊ី​​​ឡើយ​​​៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ សាំង​​​ សុឥន្ទរិទ្ធ​​​)  

សារមន្ទីរ​អាមេរិក​ប្រគល់​រូប​ចម្លាក់​ហនុមាន​ឲ្យ​ប្រទេស​កម្ពុជា

រូប​ចម្លាក់​ហនុមាន ដែល​ត្រូវ​បាន​លួច​ពី​ប្រាសាទ​​​កោះ​កេរ ក្នុង​ខេត្ត​ព្រះ​វិហារ ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​រយៈ​ពេល​៣៣​ឆ្នាំ​ជា​ទ្រព្យ​របស់​សារមន្ទីរ​សិល្បៈ ក្លេវីឡិន នៅ​សហរដ្ឋ​អាមេរិក លោក ប្រាក់ ស៊ុនណារ៉ា អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​បេតិក​ភណ្ឌ ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា រូប​ចម្លាក់​នេះ​គ្រោង​មក​ដល់​កាលពី​យប់​​​មិញ​​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ លោក​បាន​មាន​ប្រសាសន៍​ថា "រូប​ចម្លាក់​នឹង​មក​ដល់​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ហើយ​រូប​ចម្លាក់​នេះ​ធ្វើ​ក្នុង​រចនា​បទ្ម​កោះ​កេរ​នា​សតវត្សរ៍​ទី​១០។ គេ​បាន​ប្រគល់​វា​មក​វិញ​ពី​អាមេរិក"។ លោក​មិន​អធិប្បាយ​បន្ថែម​ទេ ​តែ​បាន​ប្រាប់​ថា សន្និសីទ​ព័ត៌មាន​ផ្លូវការ​មួយ​ស្តីពី​រូប​ចម្លាក់​នេះ នឹង​ត្រូវ​ធ្វើ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ។ យោង​តាម​វិបសាយ​របស់​សារមន្ទីរ​សិល្បៈ ក្លេវីឡិន បាន​ឲ្យ​ដឹង​​​ថា រូប​ចម្លាក់​ធ្វើ​ពី ថ្ម​ភក់​សត​វត្សរ៍​ទី​១០​នេះ​មាន​កម្ពស់​ប្រហែល​១១៦​សង់ទី​ម៉ែត្រ...

ការ​យល់​ដឹង​នៅ​ជនបទ​អំពី​លាមក​ក្មេង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព

យោង​តាម​ការ​សិក្សា​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ជិត​ពាក់​កណ្តាល​នៃ​គ្រួសារ​ប្រជាជន​ជនបទ​ជឿ​ថា លាមក​របស់​ក្មេងៗ ស្អាត​ជាង​លាមក​សត្វ ឬ​មនុស្ស​ធំ ដែល​ជំនឿ​បែប​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ចុះរាក ដែល​ជា​ឃាត​ករ​សាមញ្ញ​សម្លាប់​ក្មេងៗ​អាយុ​ក្រោម​៥​ឆ្នាំ។ សាលា​ស្រាវជ្រាវ​អនាម័យ​ផ្ទាល់​ខ្លួន​និង​វេជ្ជសាស្ត្រ​ត្រូពិក និង WaterSHED នៅ​ក្រុង​ឡុង ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ផ្តោត​លើ​ការ​បង្ការ​ជំងឺ​និង​អនាម័យ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​បោះ​ចោល​លាមក​ក្នុង​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៤​នៅ​ខេត្ត​កំពង់ស្ពឺ និង​បាត់​ដំបង។ អ្នក​និពន្ធ​របាយការណ៍​នេះ​បាន​ធ្វើ​សម្ភាស​ប្រជាជន​១៣០​គ្រួសារ ដោយ​យ៉ាង​ហោច​ណាស់​មាន​ក្មេង​ម្នាក់​អាយុ​ក្រោម​៥​ឆ្នាំ ដើម្បី​ឲ្យ​ដឹង​ថា គ្រួសារ​ទាំង​នោះ​ចោល​លាមក​ក្មេង​របៀបណា។ យោង​តាម​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ៩៨​ភាគរយ​នៃ​គ្រួសារ​ស្ទង់​មតិ​ទាំង​នោះ​បាន​គិត​ថា លាមក​កុមារ​ស្អាត​ជាង​លាមក​មនុស្ស​ចាស់ ៤៣​ភាគរយ​ជឿ​ថា វា​ស្អាត​ជាង​អាចម៍​សត្វ និង​៣៥​ភាគរយ​គិត​ថា វា​ស្អាត​ជាង​ដី។ ក៏​ប៉ុន្តែ...