Monday, October 21, 2019
Home Authors Posts by Chris Mueller

Chris Mueller

69 POSTS 0 COMMENTS

អ្នក​ជំនាញ​មាន​តួលេខ​ថ្មី​អំពី​ការ​ស្លាប់​ក្រោម​របប​ខ្មែរ​ក្រហម

យោង​តាម​ការ​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា ក្រុង​ឡស អេនជិឡែស (UCLA) បាន ​ឲ្យ​ដឹង​ថា សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​អាមេរិក​ម្នាក់​និង​ជា​អ្នក​ប្រជា​សាស្ត្រ​ និយាយ​ថា លោក​បាន​រក​ឃើញ​កា​ប្រមាណ​ត្រឹមត្រូវ​បំផុត​សម្រាប់​ចំនួន​មនុស្ស​ដែល​ ស្លាប់​ក្រោម​របប​ខ្មែរ​ក្រហម ដោយ​លោក​បាន​កំណត់​តួលេខ​រវាង​១,២​លាន​ទៅ​២.៨​លាន​នាក់។ លោក ប៉ាទ្រិក ហឺវេលីន សាស្ត្រាចារ្យ​ផ្នែក​សង្គម​វិទ្យា​នៅ UCLA បាន​ទទួល​ស្គាល់​ថា ការ​ប៉ាន់​ប្រមាណ​របស់​លោក​គឺ​ទូលំ​ទូលាយ ប៉ុន្តែ​បាន​និយាយ​ថា វិធីសាស្ត្រ​របស់​លោក​បាន​បន្ថែម​ភាព​ស្របច្បាប់​ចំពោះ​លេខ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ជា​ញឹក​ញាប់។ លោក ហឺវេលីន បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន ដែល​បាន​បង្ហោះ​តាម​វិបសាយ​របស់ UCLA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា...

និស្សិត​ខ្មែរ​អុីស្លាម​នឹង​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ បន្ទាប់ពី​ភៀស​ខ្លួន​ពី​ប្រទេស​យេម៉ែន​

ការ​ជម្លៀស​ខ្លួន​​​និស្សិត​ខ្មែរ​ចំនួន​១៦​នាក់​ដែល​​​បាន​​​ទៅ​​​​សិក្សា​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​​​កំពុង​​​​ហែក​ហួរ​ទៅ​ដោយ​សង្គ្រាម​​​នោះ​​​​ជិត​​ឈាន​ដល់​​ការ​សម្រេច​ហើយ។ បន្ទាប់ពី​ក្រុម​សកម្មយុទ្ធ​ Houthis បាន​ចាប់​ផ្ដើម​​បើក​ការ​វាយ​ប្រហារ​លើ​កង​​​កម្លាំង​រដ្ឋាភិបាល​នៅ​​ភាគ​ខាង​ត្បូង​ក្រុង​កំពង់ផែ​អាដេន កាលពី​ចុង​ខែ​មុន កង​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​លើ​ទីតាំង​របស់​ក្រុម ​​Houthis នៅ​ទូទាំង​ប្រទេស​ រួម​ទាំង​រដ្ឋ​ធានី​សា​​​ណា​ផង​​​ដែរ​​​។ ខណៈ​ការ​ទម្លាក់​គ្រាប់​​បាន​ចាប់​ផ្ដើម​ និស្សិត​​​ឈ្មោះ​​​ តត ឌីអ៊ែល អាយុ​២៣​ឆ្នាំ​ មកពី​ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា ខ្លួន​​​បាន​ជាប់​នៅ​ក្នុង​រដ្ឋធានី​សា​​​ណា​ ហើយ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​​​​​មិន​ហ៊ាន​​​ប្រថុយ​​​​ចាក​ចេញពី​រដ្ឋធានី​នេះ​ឡើយ​​​​។​​​ និស្សិត​​​រូប​នេះ​​បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ពី​ប្រទេស​អូម៉ង់ ជាទី​ដែល​ខ្លួន​ត្រូវ​បាន​ជម្លៀស​​ពី​​​ប្រទេស​យេម៉ែន​​​​​មក​កាលពី​ចុង​សប្ដាហ៍​ថា " ខ្ញុំ​មិន​​អាច​សូម្បី​តែ​ចេញ​​ទៅ​អើត​មើល​នៅ​​​ខាង​ក្រៅ​ ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​។ ខ្ញុំ​ឮ​សំឡេង​​បាញ់​គ្នា​ ហើយ​ខ្ញុំ​មានអារម្មណ៍​ខ្លាច​ខ្លាំង​ណាស់...

និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ចំនួន​​​១២​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​

ខណៈ​​​និស្ស​​​ិត​​​ខ្មែរ​​​ចំនួន​​​ប្រាំ​​​បី​​​នាក់​​​កំពុង​​​រង់ចាំ​​​គេ​​​មក​​​ជម្លៀស​​​ចេញ​​​​​​ពី​​​រដ្ឋធានី​​​សាណា​​​របស់​​​ប្រទេស​​​យេម៉ែន​​​ ដែល​​​កំពុង​​​ហែក​​​ហួរ​​​ដោយ​​​សង្គ្រាម​​​ លោក កុយ គួង​​​ អ្ន​​​ក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា និស្សិត​​​ខ្មែរ​​​ចំនួន​​​​​​១២​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​ប្រទេ​​ស​​​នេះ។ លោក កុយ គួង បាន​​​ឲ្យ​​​ដឹង​​​ថា ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​គុយវ៉ែត​​​​​​បាន​​​លើក​​​ឡើង​​​ថា និស្សិត​​​ខ្មែរ​​​ចំនួន​​​១២នាក់​​​ផ្សេង​​​ទៀត​​​កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​ ប៉ុន្តែ មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្ថានភាព​​​គ្រោះ​​​ថ្នាក់​​​ទេ។ លោក​​​បានមានប្រសាសន៍​​​ថា "និស្សិត​​​១២​​​នាក់​​​ផ្សេង​​​ទៀត​​​នេះ គឺ​​​ស្ថិត​​​នៅ​​​ឆ្ងាយ​​​ពី​​​កន្លែង​​​ដែល​​​មាន​​​បញ្ហា​​​ គឺ​​​ប្រហែល​​​៨០០គីឡូម៉ែត្រ​​​ពីរដ្ឋធានី​​​សាណា"​​​។ កាល​​​ពី​​​ឆ្នាំ​​​មុន ​​​​​​ក្រុម​​​បះបោរ​​​ Houthis បាន​​​វាយ​​​​​​ដណ្តើម​​​យក​​​រដ្ឋ​​​ធានី​​​សាណា និង​​​តំបន់​​​មួយ​​​ភា​​​គ​​​ធំ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​មក​​​​​​គ្រប់​​​គ្រង​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​ពង្រីក​​​យុទ្ធ​​​នាការ​​​របស់​​​ខ្លួន​​​ទៅ​​​ភាគ​​​ខាង​​​ត្បូង​​​បន្ត​​​ទៀត​​​។ សម្ព័ន្ធ​​​មិត្ត​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​ប្រទេស​​​អារ៉ាប៊ី សាអូឌីត បាន​​​ចាប់​​​ផ្តើម​​​យុទ្ធ​​​នាការ​​​ទម្លាក់​​​គ្រាប់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦ ខែមីនា​​​ លើ​​​ទី​​​តាំង​​​របស់​​​ក្រុម Houthis ដែល​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​រដ្ឋ​​ធានី​​​សាណា។ លោក កុយ គួង​​​ បាន​​​លើក​​​ឡើង​​​បន្ថែមថា និស្សិត​​​ចំនួន​​​​​​៨នាក់​​​ដំបូង​​​កំពុង​​​ស្ថិត​​​នៅ​​​"កន្លែង​​​មាន​​​សុវត្ថិភាព​​"​​​ក្នុង​​​រដ្ឋ​​​ធានី ហើយ​​​កំពុង​​​ត្រូវ​​​បាន​​​មើល​​​ថែ​​​ទាំ​​​ដោយ​​​ស្ថាន​​​ទូត​​​ម៉ាឡេស៊ី។ ក្នុង​​​ចំណោម​​​និស្សិត​​​ទាំង​​​ប្រាំបី​​​នាក់​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធានី​​​សាណា​​​ មាន​​​ប្រាំមួយ​​​នាក់​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ចាម​​​ ម្នាក់​​​មក​​​ពីខេត្ត​​​កោះ​​​កុង​​​ និង​​​ម្នាក​​​់​​​ទៀត​​​មក​​​ពីខេត្ត​​​សៀម​​​រាប​​​ ។ រីឯ​​​និស្សិត​​​១២នាក់​​​ផ្សេង​​​ទៀត​​​នៅមិន​​​ទាន់​​​ត្រូវ​​​បាន​​​កំណត់​​​​​​អត្តសញ្ញាណ​​​នៅ​​​ឡើយ​​​ទេ​​​។ មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីដើម​​​សប្តាហ៍​​​នេះ​​​ថា និស្សិត​​​ទាំង​​​អស់​​​នេះ​​​ គឺ​​​សុទ្ធ​​​តែ​​​ជា​​​ខ្មែរ​​​អីុ​​​ស្លាម​​​ដែល​​​ទៅ​​​យេម៉ែន ដើម្បី​​​សិក្សា​​​សាសនា​​​និង​​​ភាសា​​​អារ៉ាប់ ៕ ស៊ុយ​​​ឈាង​​​  

និស្សិត​​​ខ្មែរ​​​អីុ​​​ស្លាម​​​​​​នៅ​​​ជាប់​​​ក្នុង​​​រដ្ឋ​​​ធានី​​​នៃ​​​ប្រទេស​​​យេម៉ែន​​​នៅឡើយ​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​ថា និស្សិត​​ខ្មែរ​​​​អីុស្លាម​​​​​​ចំនួន​​​ប្រាំ​​​បី​​​នាក់ ដែល​​​កំពុង​​​សិក្សា​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន ​​​នៅ​​​ជាប់​​​ក្នុង​​​រដ្ឋ​​​ធានី​​​សាណា​​​នៅ​​​ឡើយ​​​កាល​​​ពី​​ម្សិល​​​មិញ ខណៈ​​​អំពើ​​​ហិង្សា​​​សាសនា​​​​​​នៅ​​​តែ​​​បន្ត​​​​​​មាន​​​កំដៅ​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។ លោក ស្មាន មា៉ណាន ដែល​​​​​​ឆាប់​​​ៗ​​​នេះ​​​នឹង​​​ក្លាយ​​​ជា​​​ឯកអគ្គរដ្ឋ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​គុយ​​​វ៉ែត​​​​​​ជា​​​ទី​​​​​​ស្ថាន​​​ទូត​​​កម្ពុជា​​​កំពុង​​​ព្យាយាម​​​ជម្លៀស​​​និស្ស​​​ិត​​​ខ្មែរ​​​អីុស្លាម​​​ពី​​​ប្រទេស​​​យេ​​​ម៉ែន​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា ស្ថាន​​​ទូត​​​បាន​​​ទាក់ទង​​​ជា​​​មួយ​​​និស្សិត​​​ទាំង​​​ប្រាំ​​​បី​​​នាក់​​​នេះ​​​​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​។ លោក មា៉ណាន បាន​​​លើក​​​ឡើង​​​ថា និស្សិត​​​ទាំង​​​ប្រាំ​​​បីនាក់​​​នេះ​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​​​​យេម៉ែន​​​​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ដំណើរ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ​​​បន្ទាប់​​​ពី​​​សិក្សា​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​ស្នាក់​​​នៅ​​​ជា​​​មួយ​​​គ្នា​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​។ លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​មិន​​​អាច​​​ចាក​​​ចេញ​​​ពី​​​រដ្ឋធានី​​​​​​នេះ​​​បាន​​​ឡើយ​​​ដោយ​​​សា​​​រ​​​តែ​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​។ ពួកគេ​​​ខ្លាច​​​​​​​​​​​​​​​។ ពួកគេ​​​ក៏​​​សង្ឃឹម​​​ ហើយ​​​បួង​​​សួង​​​ឲ្យ​​​ស្ថាន​​​ភាព​​​​​​នៅ​​​យេម៉ែន​​​បាន​​​ប្រសើរ​​​ឡើង​​​វិញ​​​ផង​​​ដែរ​​​"។​​​ ក្នុង​​​រយៈ​​​ពេល​​​ជាង​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ ក្រុម​​​សកម្ម​​​ប្រយុទ្ធ​​​ Houthis ដែល​​​​​​ជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​​កាន់​​​សាសនា​​​អីុ​​​ស្លាម​​​និកាយ​​​ស៊ីអីុត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​បាន​​​វាយ​​​ដណ្តើម​​​យក​​​តំបន់​​​មួយ​​​ភាគ​​​ធំ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​មក​​​គ្រប់​​​គ្រង​​​ក្នុង​​​នោះ​​​រួម​​​ទាំង​​​រដ្ឋធានីសាណា​​​ផង​​​ដែរ​​​ ហើយ​​​ឥឡូវ​​​ពួកគេ​​​កំពុង​​​ពង្រីក​​​​​​​​​យុទ្ធនាការ​​​ទៅ​​​កាន់​​​ភាគ​​​ខាង​​​ត្បូង​​​បន្ត​​​ទៀត​​​។ អង្គការ​​​សហប្រជាជាតិ​​​បាន​​​លើក​​​ឡើង​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា មនុស្សជាង​​​៥០០នាក់​​​បាន​​​ស្លាប់​​​ និង​​​ប្រមាណ​​​១.៧០០នាក់​​​បាន​​​រង​​​របួស​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​នេះ​​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​កន្លង​​​មក​​​នេះ​​​។ កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ សម្ព័ន្ធ​​​មិត្ត​​​ដែល​​​សុទ្ធ​​​តែ​​​កាន់​​​សាសនា​​​អីុ​​​ស្លាម​​​និកាយ​​​ស៊ុន​​​នី​​​ និង​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​ប្រទេស​​​អារ៉ាប៊ី សាអូឌីត  បាន​​​ចាប់​​​ផ្តើម​​​យុទ្ធនាការ​​​វាយ​​​ប្រហារ​​​តាម​​​ផ្លូវ​​​អាកាស​​​លើ​​​ទី​​​តាំង​​​របស់​​​ក្រុម​​​ Houthis ទាំង​​​នៅ​​​ក្នុង​​​រដ្ឋធានា​​​ណាសា និង​​​កន្លែង​​​ផ្សេង​​​ៗ​​​ទៀត​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​។ លោក មា៉ណាន បាន​​​លើក​​​ឡើង​​​​​​បន្ត​​​ទៀត​​​ថា ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​គុយ​​​វ៉ែត​​​ កំពុង​​​តែ​​​ពិភាក្សា​​​ជាមួយ​​​រដ្ឋាភិបាល​​​អារ៉ា​​​ប៊ី សាអូឌីត​​​ ដើម្បី​​​ស្វែង​​​រក​​​មធ្យោបាយ​​​ជួយ​​​ជម្លៀស​​​និស្សិត​​​ទាំង​​​េនះ​​​ទៅ​​​កាន់​​​ព្រំដែន​​​ រួច​​​នាំទៅ​​​កាន់​​​ប្រទេស​​​អារ៉ា​​​ប៊ី សាអូឌីត ជា​​​ទី​​​ដែល​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​អេមីរ៉ាត​​​ អារ៉ាប់​​​រួម​​​ ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​​​​ធ្វើ​​​ដំណើរ​​​មក​​​​កាន់​​​ប្រទេស​​​កម្ពុជាវិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​កំពុង​​​ព្យាយាម​​​ស្វែង​​​រក​​​មធ្យោបាយ​​​​​​​​​ដើម្បី​​​នាំ​​​ពួកគេ​​​ត្រឡប់​​​មក​​​វិញ​​​។ ជំហាន​​​ដំបូង ​​​យើង​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​មធ្យោបាយ​​​ដើម្បី​​​នាំ​​​ពួកគេ​​​ទៅ​​​កាន់​​​ប្រទេស​​​អារ៉ាប៊ី សាអូឌីត​​​ជាមុន​​​សិន"​​​។ បើ​​​យោង​​​តា​​​ម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​លោក ម៉ាណាន​​​ នៅ​​​មាន​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ជាច្រើន​​​ទៀត​​​បាន​​​សិក្សា​​​នៅប្រទេស​​​យេម៉ែន​​​ ប៉ុន្តែ ភាគ​​​ច្រើន​​​រស់​​​នៅ​​​ក្រៅ​​​ក្រុង​​​​​​ ហើយ​​​នៅ​​​ឆ្ងាយ​​​ពី​​​កន្លែង​​​មាន​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​ខ្លាំង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​កំពុង​​​ព្យាយាម​​​ដើម្បី​​​​​​ស្វែង​​​រក​​​ព័ត៌មាន​​​ថា តើ​​​​​​មាន​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ចំនួន​​​ប៉ុន្មាន​​​នាក់​​​រស់​​​នៅ​​​ទី​​​នោះ​​​នៅ​​​ឡើយ​​​។ ពួកគេ​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​ផ្សេង​​​ៗគ្នា"។ លោក​​​ សុះ មុះសិន អនុប្រធាន​​​មូល​​​និធិអភិវឌ្ឍន៍​​​មូស្លីមកម្ពុជា​​​(CMDF) បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​ក៏​​​កំពុង​​​តែ​​​ព្យាយាម​​​សហការ​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​នាំ​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ចេញ​​​ពី​​​ប្រទេស​​​យេម៉ែន​​​ដោយ​​​សុវត្ថិភាព​​​ផង​​​ដែរ​​​។ លោក​​​បាន​​​លើក​​ឡើង​​​ទៀត​​​ថា អង្គការ​​​របស់​​​លោក​​​បាន​​​ទាក់ទង​​​ទៅ​​​កាន់​​​និស្សិត​​​​​​ទាំង​​​ប្រាំ​​​បីនាក់​​​​​​​​​នេះ​​​តាម​​​រយៈ​​​អីុ​​​ម៉េល។ ហើយ​​​​​ពួក​​​គេ​​​បាន​​​និយាយ​​​ថា ជា​​​អ្នក​​​កាន់​​​សាសនា​​​អីុស្លាម​​​និកាយ​​​ស៊ុន​​​នី​​​ ខ្លួន​​​​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​​​​អ្នក​​​គាំទ្រ​​​ក្រុម​​​ Houthis ផ្តោត​​​គោល​​​ដៅ​​​មក​​​លើ​​​ពួកគេ​​​ ​​​។ លោក​​​ មុះសិន បាន​​​មាន​​​ប្រសាសន៍​​​ថា "បញ្ហា​​​នៅ​​​ត្រង់​​​ថា​​​ ពួកគេ​​​ជា​​​ជន​​​បរទេស​​​។ ប្រសិន​​​បើ​​​គេ​​​ដឹង​​​ថា ពួក​​​គេ​​​ជា​​​និស្សិត​​​ ហើយ​​​​​​កាន់​​​សាសនា​​​អីុស្លាម​​​និកាយ​​​ស៊ុន​​​នី​​​នោះ ​​​  ប្រហែល​​​ជា​​​នឹង​​​បាញ់​​​សម្លាប់​​​ពួកគេ​​​ចោល​​​"។ លោក​​​  មុះសិន​​​ ដែល​​​ក៏ជា​​​រដ្ឋលេខាធិការ​​​​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា មូល​​​និធិអភិវឌ្ឍន៍​​​មូស្លីមកម្ពុជា បា៉ន់​​​ប្រមាណ​​​ថា មាន​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ប្រហែល​​​២០នាក់​​​កំពុង​​​​​​​​​សិក្សា​​​នៅ​​​យេម៉ែន ប៉ុន្តែ ថា មាន​​​តែ​​​និស្សិត​​​ប្រាំបីនាក់​​​តែ​​​ប៉ុណ្ណោះ​​​ដែល​​​កំពុង​​​ស្ថិត​​​ក្នុង​​​ភាព​​​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ត្រូវ​​​តែ​​​រត់​​​គេច​​​ចេញ​​​ពី​​​តំបន់​​​មាន​​​ជម្លោះ​​​ ហើយ​​​បន្ទាប់​​​មក​​​ត្រូវ​​​រក​​​មិត្ត​​​ភក្តិ​​​ឲ្យ​​​ជួយ​​​​​​​​​នាំ​​​ចេញ​​​ពី​​​ប្រទេស​​​នេះ​​​"។ លោក​​​បាន​​​បន្ត​​​ថា និស្សិត​​​ទាំង​​​េនះ​​​កំពុង​​​សិក្សា​​​ភាសាអារ៉ាប់ និង​​​សាសនា​​​អីុស្លាម។ លោក រស់ សាលីន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​អប់​​​រំ​​​យុវជន​​​ និង​​​កីឡា​​​ បាន​​​លើក​​​ឡើង​​​​​​ថា ក្រសួង​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រសួង​​​ការបរទេស​​​ដើម្បី​​​បញ្ជាក់​​​ពីអត្ត​​​សញ្ញាណ​​​និស្សិត​​​ទាំង​​​នេះ​​​​​​។ គេ​​​មិន​​​អាច​​​​​​ទាក់​​​ទង​​​លោក កុយ គួង​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស​​​ដើម្បី​​​សុំ​​​ការធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​៕ ស៊ុយឈាង​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃួន ណារីម)    

សាលា​រាជធានី​​ហាម​ឃាត់​​ការ​តវ៉ា​ប្រឆាំង​ការ​​​ទទួល​ទាន​សាច់​ឆ្កែ

ផែន​ការ​​តវ៉ា​ប្រឆាំង​នឹង​ការ​ទទួល​ទាន​សាច់​ឆ្កែ​​​ត្រូវ​បាន​ហាម​ឃាត់​ មុន​ពេល​ការ​តវ៉ា​នេះ​​ចាប់​ផ្ដើម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​បាន​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​។ មនុស្ស​ជាង​៣០​នាក់ និង​សត្វ​សុនខ​​ក្នុង​ចំនួន​ប្រហែល​៣០​ក្បាល​ដែរ​បាន​មក​ជួបជុំគ្នា​​ក្បែរ​វិមាន​ឯករាជ្យ​​នៅ​ក្នុង​សួន​នាគ​បាញ់​ទឹក ដើម្បី​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ទូទាំង​ពិភព​លោក​។

អគ្គ​​​នាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ដាស់​​​តឿន​​​ឲ្យជន​​​បរទេស​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​​​ការ​​​ងារ​​​

កាល​​​ពីថ្ងៃ​​​ពុធ អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​​​​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដើម្បី​​​រំឭក​​​ដាស់​​​តឿន​​​ជន​​​បរទេស​​​ដែល​​​កំពុង​​​បម្រើ​​​ការ​​​ងារ​​​​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ ហើយ​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​ការ​​​ផាក​​​ពិន័យ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​គ្មាន​​​​​​ប័ណ្ណ​​​ទេ​​​។ នាយឧត្តម​​​សេនីយ៍​​​ សុខ ផល ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​សេចក្តី​​​​​​ថ្លែង​​​ការណ៍​​​នេះបាន​​​មានប្រសាសន៍​​​ថា ​​​​​​ជន​​​បរទេស​​​ដែល​​​​​​បម្រើ​​​ការងារ​​​​​​​​​ជា​​​ច្រើន​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​ និង​​​ទទួល​​​បាន​​​ប័ណ្ណ​​​ការ​​​ងារ​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​ទន្ទឹម​​​នឹង​​​នេះ​​​ក៏​​​មាន​​​ជន​​​បរទេស​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត​​​មិន​​​ទាន់​​​បាន​​​​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​ការ​​​ងារ​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ថា "មាន​​​ក្រុមហ៊ុន​​​សហគ្រាស​​​ និង​​​និយោជិត​​បរទេស​​​មួយ​​​ចំនួន​​​​​​​​​ដែល​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ និង​​​មិន​​​បំពេញ​​​​​​​​​​​​កាតព្វកិច្ច​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​។ ក្រុម​​​អធិការ​​​កិច្ច​​​  បាន​​​ណែនាំ​​​ឲ្យ​​​​​​ពួក​​គាត់​​​​​​បំពេញ​​​ទម្រង់​​​បែប​​​បទ​​​ដើម្បី​​​ទទួល​​​បាន​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​​​​នេះ ប៉ុន្តែ ពួក​​​​​​​​​គាត់​​​​​​នៅ​​​តែ​​​មិន​​​ធ្វើ​​​"​​​។ លោក​​​បាន​​​ឲ្យដឹង​​​ថា ក្រុម​​​​​​អធិការកិច្ច​​​មក​​​ពី​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេស​ន៍​​​កំពុង​​​បន្ត​​​ធ្វើ​​​អធិការកិច្ច​​​នៅ​​​​​​តាម​​​ក្រុមហ៊ុន​​​សហគ្រាស​​​នានា​​​ដែល​​​ទទួល​​​យក​​​ជន​​​បរទេស​​​ឲ្យ​​​ចូល​​​បម្រើ​​​ ការ​​​ងារ​​​។លោក​​​​​បាន​​​ថ្លែង​​​​​​ថា "នៅ​​​ពេល​​​រក​​​ឃើញ​​​​​​​​និយោជិត​​​បរទេសដែល​​​ធ្វើ​​​ការ​​​ងារ និង​​​គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​​​ ទិដ្ឋាការ​​​ ឬ​​​ប័ណ្ណ​​​កា​​​រ​​​ងារ​​​ដែល​​​មាន​​​សុពល​​​ភាព​​​ ក្រុម​​​អធិការ​​​កិច្ច​​​នឹង​​​ពិន័យ​​​ពួក​​​គេ​​​តាម​​​ផ្លូវ​​​ច្បាប់​​​"។ លោ​​​ក​​​ នៅ លក្ខិណា អគ្គនាយក​​​រង​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍ បាន​​​គូស​​​បញ្ជាក់​​​កាល​​​ពីម្សិលមិញ​​​ថា ជន​​​បរទេស​​​ដែល​​​​​​​​​ក្រុម​​​អធិការកិច្ច​​​រក​​​ឃើញ​​​ថាគ្មាន​​​ប័ណ្ណ​​​ការងារ​​​ នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​បង់​​​ប្រាក់​​​ផាក​​​​​​ពិន័យ​​​៥០០.០០០​​​រៀល ​​​​​​ ។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ពួក​​​គេ​​​មាន​​​ពេល​​​បី​​​ខែ​​​ ដើម្បី​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​កា​​រងារ​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​ ឬ​​​បើ​​​​​​មិន​​​ដូច្នេះ​​​ទេ ពួក​​​គេ​​​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​ការ​​​ផាក​​​ពិន័យ​​​បន្ថែម​​​ទៀត។ ឧត្តម​​​សេនីយ៍​​​ឯក នៅ លក្ខិណា បាន​​​បញ្ជាក់​​​ថា ប្រសិន​​​បើ​​​គ្មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​ ជន​​​បរទេស​​​អាច​​​ពន្យារ​​​បាន​​​តែ​​​ទិដ្ឋាការ​​​​​​​​​អេឡិច​​​ត្រូនិក​​​ (E-visa) ដែល​​​ពី​​មុន​​​ហៅ​​​ថា​​​ទិដ្ឋាការ​​​ជំនួញ​​​​​ បាន​​​រយៈ​​​ពេល​​​​​​មួយ​​​ឆ្នាំ​​​ក្នុង​​​មួយ​​​លើក​​​។ លោក​​​បន្ត​​​ថា ប្រសិនបើជន​​​បរទេសដែល​​​បម្រើ​​​ការងារ ​​​មិន​​​ទទួល​​​បាន​​​ប័ណ្ណការ​​​ងារ​​​នៅ​​​ពេលទិដ្ឋាការ​​​ផុត​​​សុពល​​​ភាព​​​ទេ​​​នោះ​​​ ជន​​​បរទេស​​​រូបនោះ​​​នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​ចាក​​​​​​ចេញ​​​ពី​​​កម្ពុជា។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​​​​បន្ថែមថា ​​​ពួក​​​គេ​​​អាច​​​​​​ទទួល​​​បាន​​​ទិដ្ឋាការ​​​អេឡិចត្រូនិក​​​ថ្មី​​​ នៅ​​​ពេលពួក​​​គេ​​​​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា ជា​​​​​ថ្មី​​​ម្តង​​​ទៀត​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "​​​ប៉ុន្តែ​​​​​​​​​បើ​​​យើង​​​ពិនិត្យ​​​មើល​​​​​​ទិដ្ឋាការ​​​របស់​​​អ្នក​​​ ហើយ​​ឃើញ​​​ថា​​​អ្នក​​​​​​​​​រស់​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​ ​​​រយៈ​​​ពេល​​​មួយ ឬ​​​ពីរឆ្នាំ ហើយ​​​យើង​​​ដឹង​​​ថា អ្នក​​​​ធ្វើ​​​ការ​​​ងារនោះ​​​ អ្នក​​​នឹង​​​ត្រូវ​​​ទទួល​​​ការ​​​ផាក​​​ពិន័យ​​​"។ ក្រសួង​​​ការ​​​ងារ​​​ដែល​​​ជា​​​អ្នក​​​ចេញ​​​ប័ណ្ណ​​​ការ​​​ងារ​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​​​​ជុំ​​​វិញ​​​បញ្ហា​​​នេះ​​​។ កាល​​​ពីខែ​​​មករា ​​​ក្រសួង​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​​​ផាក​​​​​​ពិន័យ​​​ជន​​​ប្រទេស​​​ចំនួន​​​ ​​​៤០០.០០០រៀល​​​ (ប្រហែល​​​១០០​​​ដុលា្លរ​​​) សម្រាប់​​​ឆ្នាំ​​​នីមួយ​​​ៗ ដែល​​​ពួកគេ​​​​​​បាន​​​បម្រើ​​​ការ​​​ងារ​​ក្នុង​​​ប្រទេសកម្ពុជា​​​ ដោយ​​​គ្មាន​​​ប័ណ្ណការ​​​ងារ​​​៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឆន ចាន់ស៊ី)  

អ្នក​ដំណើរ​ម្នាក់​ស្លាប់ខណៈ​ពេល​​ឡើង​ជិះ​នាវា​កម្សាន្ត​ក្នុង​ក្រុង​ព្រះ​សីហនុ

យោង​តាម​របាយការណ៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍​ពី​បុគ្គលិក​នាវា​ម្នាក់​បាន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​ស្រីម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃពុធ បន្ទាប់ពី​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​ខណៈ​ដែល​គាត់​​បាន​ព្យាយាម​ជិះ​នាវា​កម្សាន្ត​​ Queen Elizabeth ខណៈ​ដែល​នាវា​នេះ​បាន​បោះ​យុថ្កា​ចត​នៅ​សមុទ្រ​ក្រុង​ព្រះ​សីហនុ។ Cunardដែលគ្រប់គ្រង​​នាវា​ Queen Elizabeth បាន​ឲ្យ​ដឹង​​នៅ​ក្នុង​របាយការណ៍​ដែល​បាន​​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា អ្នក​ដំណើរ​ស្រី​ម្នាក់​បាន​ស្លាប់​​ខណៈ​ដែល​ឡើង​ជិះ​នាវានោះ​បី​​ទូក​ចម្លង​តូច​មួយ ដែល​គេ​ប្រើ​សម្រាប់​​ដឹក​អ្នក​ដំណើរ​ទៅ​និង​មកឆ្នេរ​។ ​របាយការណ៍​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា បុគ្គលិក​នាវារបស់យើង​​ពីរ​នាក់​បាន​​ប្រញាប់​ប្រញាល់​លោត​​ទៅ​ជួយ​សង្គ្រោះ​គាត់​។ បន្ទាប់​មក ស្ត្រី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ព្យាបាល​​ ប៉ុន្តែ​បើ​ទោះ​ជាយើង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​យ៉ាង​ណា​ក៏​ដោយ ក៏គាត់​បាន​ស្លាប់ទៅហើយ​​ដែរ​"។ របាយការណ៍​ដដែល​នេះ​បន្ថែម​ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​ "បន្ទាប់ពី​គ្រោះ​ថ្នាក់​ខណៈ​ដែល​ឡើង​ជិះ​នាវា​ Queen Elizabeth ពីទូក​តូច​មួយ​ ប៉ុន្តែ​មិន​បាន​និយាយ​លម្អិត​អំពី​គ្រោះ​ថ្នាក់​នេះ​ទេ។ លោកស្រី មីសែល អែនជែល...

លោក ស ខេង​ បញ្ជា​ឲ្យ​​នគរបាល​ផ្តោត​គោល​ដៅ​លើ​មេខ្លោង នៃ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន

កាលពី​ម្សិលមិញ លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​នគរ​បាល​ទូទាំង​ប្រទេស​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស៊ើបអង្កេត​តាម​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ជាជាង​ផ្ដោត​លើ​អ្នក​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​តូច​តាច​។ ថ្លែង​នៅ​ពិធី​បិទ​​សន្និបាត​បូកសរុបការ​ងារ​​ប្រចាំ​ឆ្នាំ​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ក្នុង​រាជធានី​ភ្នំពេញ លោក​ ស ខេង បាន​មាន​ប្រសាសន៍​​​ថា របាយការណ៍​ថ្មី​បំផុត​របស់​អាជ្ញាធរ​ជាតិ​នេះ​ស្ដីពី​ការ​ចាប់​ខ្លួន​​​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​បង្ហាញ​ឲ្យ​ឃើញ​ថា មានការ​ចាប់ខ្លួន​ធំៗ​​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៤។ លោក​បាន​មាន​ប្រសាសន៍​ថា " ប៉ុន្តែ​យើង​មិន​អាច​និយាយ​ថា មិន​មានអ្នក​ជួញដូរ​ថ្នាំ​ញៀន​ធំៗ​នោះឡើយ​នៅ​ពេល​យើង​​មិន​អាច​ចាប់​ខ្លួន​ពួកគេ​បាន​នោះ​។ លោក​បាន​បន្ថែម​ថា " យើង​ចាប់​ខ្លួន​បាន​ភាគ​ច្រើនក្នុង​ករណី​តូច​ៗ​ គឺអ្នក​ជួញដូរ​ថ្នាំ​ញៀន​តូច​តាច​ប៉ុណ្ណោះ។ នេះ​គឺ​ជាបញ្ហា​"។ លោក ស ខេង បាន​​ស្នើ​ឲ្យ​នគរ​បាល​ទូទាំង​ប្រទេស​កម្ពុជា​ផ្ដោត​ការ​​ខិត​ខំ​ប្រឹង​ប្រែង​​របស់ខ្លួន​ឡើង​វិញ​ទៅ​លើ​​ការ​​ស្វែង​រក​ចាប់​ខ្លួន​​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ និង​អ្នក​ជិត​ដិត​នឹង​ពួកគេ។លោក​បាន​មាន​ប្រសាសន៍​ថា "...

លោកស្រី ណានស៊ី ភេឡូស៊ី ដឹកនាំគណៈប្រតិភូ​អាមេរិក​មក​កម្ពុជា

លោកស្រី ណានស៊ី ភេឡូស៊ី មេដឹកនាំ​សំឡេង​ភាគតិច​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិក ត្រូវ​គេ​រំពឹង​ថា នឹង​ជួប​ជាមួយ​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ អំឡុង​ការ​ឈប់​សំចត​លើក​ទី​១​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រាំ​ប្រទេស​នៅ​អាស៊ី ដែល​នឹង​ផ្តោត​លើ​សិទ្ធិ​មនុស្ស ពាណិជ្ជកម្ម សហ​ប្រតិបត្តិការ​សន្តិសុខ។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​ការិយាល័យ​របស់​លោក​ស្រី ភេឡូស៊ី បាន​ឲ្យ​ដឹង​ថា លោក​ស្រី ភេឡូស៊ី សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ តំណាង​មណ្ឌល​សភា​ទី​១២​របស់​រដ្ឋកាលីហ្វ័រញ៉ា បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍ ជាមួយ​គណៈ​ប្រតិភូ​ដែល​ក្នុង​នោះ​មាន​សមាជិក​សភា​ជើង​ចាស់​មណ្ឌល​ញ៉ូយ៉ក លោក ឆាល រ៉ែនហ្គែល និងសមាជិក​សភា​៨​រូប​ផ្សេងទៀត។ ពេល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​សៅរ៍ លោក​ស្រីបាន​បង្ហោះ​រូបថត​តាម​បណ្តាញ​ធ្វិតធឺ​របស់​លោក​ស្រី ដោយ​បង្ហាញ​រូប​លោក​ស្រី​ជាមួយ​សមាជិក​អង្គការ​ដោះ​មីន...

រដ្ឋាភិបាល​​​ពិចារណា​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ដំបូង​​​នៃ​​​ការ​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​។ លោក ម៉េង ស័ក្តិធារ៉ា អ្នក​​​នាំពាក្យ​​​ក្រសួង​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​ និង​​​ក៏​​​ជា​​​រដ្ឋលេខាធិការ​​​ផង​​​ដែរ​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា ក្រសួង​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញវត្ថុ ដើម្បី​​​វាយ​​​តម្លៃ​​​ពី​​​ហានិភ័យ​​​នៃ​​​ការ​​​បង្កើត​​​ក្រុមហ៊ុនប្រេង​​​ដែល​​​គ្រប់​​​​​​គ្រង​​​និង​​​ធ្វើ​​​ប្រតិបត្តិការ​​​ដោយ​​​រដ្ឋាភិបាល​​​។ លោក ស័ក្តិ​​​ធារ៉ា​​​ បាន​​​មានប្រសាសន៍​​​ថា "រដ្ឋាភិបាល​​​កំពុង​​​តែ​​​សិក្សា​​​ពី​​​លទ្ធភាព​​​ថា តើ​​​គួរ​​​តែ​​​បង្កើត​​​ក្រុមហ៊ុន​​​ ឬក៏​​​មិន​​​បង្កើត​​​​​​។ ប្រសិន​​​បើ​​​​​​បង្កើត ​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​​​ប្រេង​​​​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​នឹ​​​ង​​​ដើរ​​​តួ​​​ជា​​​ស្ថាប័ន​​​មួយ​​​ដែល​​​វិនិយោគ​​​ប្រាក់​​​ក្នុង​​​ឧស្សាហកម្ម​​​ប្រេង​​​ និង​​​ឧស្ម័ន​​​"។ លោក ស័ក្តិធារ៉ា​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ក៏​​​នឹង​​​មាន​​​​​​ការ​​​ចូល​​​ហ៊ុន​​​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​បរទេស​​​ផង​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រៀប​​​ចំ​​​បែប​​​នេះ​​​ថា  "​​​​​​យើង​​​នឹង​​​ចែក​​​រំលែក​​​ហានិភ័យ​​​ទាំង​​​អស់​​​...ហើយ​​​យើង​​​ចែក​​​រំលែក​​​ផល​​​ប្រយោជន៍​​​"។ លោក ស័ក្តិ​​​ធារ៉ា បាន​​​មានប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ពិត​​​ជា​​​សម្រេច​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​ផ្ទាល់​​​ខ្លួន​​​នោះ​​​ តួនាទី​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ត្រូវ​​​តែ​​​បាន​​​ចែង​​​ក្នុង​​​​​​ច្បាប់​​​ដែល​​​ក្រសួង​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​"។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "សេចក្តី​​​ព្រាង​​​ច្បាប់​​​ប្រេង​​​ថ្មី​​​ក៏​​​នឹង​​​មាន​​​ចែង​​​អំពី​​​តួនាទី​​​ និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​ផង​​​ដែរ​​​​​"។ នៅពេល​​​តម្លៃ​​​ប្រេង​​​ពិភព​​​លោក​​​បាន​​​បន្ត​​​ធ្លាក់​​​ចុះ​​​កាល​​​ពី​​​ខែ​​​មុន លោក​​​នាយ​​​ក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​សែន បាន​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​នាំ​​​ប្រេង​​​ចូល​​​បន្ថែម​​​ទៀត​​​​​​ដើម្បី​​​​​​ស្តុក​​​ទុក​​​ អំឡុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​ធ្នូ។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក ស័ក្តិធារ៉ា បាន​​​លើក​​​ឡើ​​ង​​​ថា សេចក្តី​​​សម្រេច​​​ដើម្បី​​​ចាប់​​​ផ្តើម​​​ការ​​​វាយ​​​តម្លៃ​​​ថា តើ​​​ត្រូវ​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ ឬ​​​យ៉ាង​​​ណា​​​គឺ​​​មិន​​​មែន​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សុន្ទរកថា​​​របស់​​​លោក​​​ ហ៊ុន សែន ឡើយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​នៅ​​​មិន​​​ទាន់​​​បាន​​​ពិភាក្សា​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន នៅ​​​ឡើយ​​​ទេ​​​​​​​​​" ។​​​លោក​​​បាន​​​បន្ថែម​​​ថា ក្រសួង​​​​​​បាន​​​​​​ធ្វើ​​​ការ​​​សិក្សា​​​នៅ​​​ក្នុង​​​ការ​​​​​​ចាប់​​​ផ្តើម​​​បង្កើត​​​ក្រុមហ៊ុន​​​​​​នេះ​​​ តាំង​​​ពីខែ​​​ធ្នូ​​​មក​​​ម្លេ៉ះ​​​។ យោង​​​តាម​​​លោក ស័ក្តិ​​​​​​ធារ៉ា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ក្រសួង​​​កំពុង​​​តែ​​​សម្លឹង​​​មើល​​​លទ្ធភាព​​​នៅ​​​ឡើយ​​​​​ថា តើ​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ត្រូវ​​​ធ្វើ​​​ការ​​​រុក​​​រក​​​ប្រេង​​​ និង​​​ឧស្ម័ន​​​ ត្រូវ​​​នាំ​​​ចូល​​​ប្រេង​​​សម្រាប់​​​ស្តុក​​​ទុក​​​ ឬក៏​​​​​ត្រូវ​​​ចាប់​​​យក​​​វិធានការណ៍​​​ទាំង​​​ពីរ​​​នេះ។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា "នៅ​​​ពេល​​​នេះ​​​​​​ យើង​​​​​​មិន​​​ទាន់​​​ដឹង​​​ទេ វា​​​ជា​​​បញ្ហា​​​ដែល​​​នៅ​​​ត្រូវ​​​​​​​​​​​​យក​​​មក​​​ពិភាក្សា និង​​​វាយ​​​តម្លៃ​​​នៅ​​​ឡើយ​​​"។ លោក​​​ Bin Many Mialia ប្រធាន​​​គ្រប់​​គ្រង​​​ទី​​​ផ្សារ​​​របស់​​​ក្រុមហ៊ុន​​​ PTT (Cambodia) Ltdជា​​​ក្រុមហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​របស់​​​ក្រុមហ៊ុន PTT Public Company Limited ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល​​​ថៃ​​​ បាន​​​លើក​​​ឡើ​​​ងថា ការ​​​នាំ​​​ចូល​​​ប្រេង​​​ដើម្បីបង្កើន​​​ការ​​​ស្តុក​​​ទុក​​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​ នឹង​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ដល់​​​ទាំង​​​រដ្ឋាភិបាល​​​ និង​​​អ្នក​​​​​​ដែល​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​​​​ឧស្សាហកម្ម​​​នេះ។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មាន​​​ប្រេង​​​ ឬ​​​សហគ្រាស​​​ផ្ទាល់​​​ខ្លួន ​​​នោះ​​​វា​​​ជា​​​ការ​​​ប្រសើរ​​​សម្រាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ព្រោះ​​​ថា​​​រដ្ឋាភិបាល​​​អាច​​​គ្រប់គ្រង​​​តម្លៃ​​​បាន​​​ដោយ​​​ខ្លួន​​​ឯង​​​"។ ក្រសួង​​​ពាណិជ្ជកម្ម​​​​​​បាន​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ជា​​​បន្ត​​​បន្ទាប់​​​់នៅ​​​ក្នុង​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​ក្រុមហ៊ុន​​​ប្រេង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កំណត់​​​តម្លៃ​​​ប្រេង​​​របស់​​​ខ្លួន​​​ដោយ​​​ឆ្លុះ​​​បញ្ចាំង​​​ទៅ​​​នឹង​​​ការ​​​ប្រែ​​​ប្រួល​​​​​នៃ​​​តម្លៃ​​​ប្រេង​​​ពិភព​​​លោក។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា មានក្រុមហ៊ុន​​​ខ្លះ​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ក្នុង​​​ការ​​​​​​បញ្ចុះ​​​តម្លៃ​​​ប្រេង​​​របស់​​​ខ្លួន​​​។ អ្នក​​​ស្រី គឹម ណាតាឆា នាយក​​​ប្រតិបត្តិ​​​សម្ព័ន្ធភាព​​​កម្ពុជា​​​ដើម្បី​​​ចំណូល​​​ធន​​​ធាន​​​​​​ដែល​​​ជា​​​អង្គការ​​​ក្នុង​​​ស្រុក​​​ បាន​​​លើក​​​ឡើង​​​​​​ថា ការ​​​បង្កើត​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ក្នុង​​​គោល​​​បំណង​​​រុក​​​រក​​​ប្រេង​​​​​​អាច​​​មាន​​​ដំណើរ​​​ការ​​​ទៅមុខ​​​បាន​​​លុះ​​​ត្រា​​​តែ​​​កម្ពុជា​​​​​​មាន​​តំបន់​​​រុក​​​រក​​​ប្រេង​​​ធំ​​​។ លោក​​​​​​ស្រី​​​បាន​​​មានប្រសាសន៍​​​ថា ​​​​​​​​​"ប៉ុន្តែ​​​មក​​​ទល់​​​ពេល​​​នេះ ​​​យើង​​​មិន​​​ទាន់​​​មាន​​​ព័ត៌​​​​​​មាន​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បង្ហាញ​​​ថា តើ​​​យើង​​​អាច​​​បង្កើត​​​​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​បាន ឬមិន​​​បាន​​​​​​នៅ​​​ឡើយ​​​ទេ​​​"។ លោក​​​ស្រី​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា "ការ​​​រុក​​​រក​​​ប្រេង​​​​​​បា​​ន​​​ចាប់​​​ផ្តើម​​​ដោយ​​​ទទួល​​​បាន​​​លទ្ធផល​​​ល្អ​​​គ្រាន់​​​បើ​​​នា​​​ពេល​​​ថ្មី​​​នេះ​​​ប្រសិន​​​បើ​​​និយាយ​​​ទាក់​​​ទិន​​​នឹង​​​ស្តង់ដារ​​​ឧស្សាហកម្ម​​​ ហើយ​​​ព័ត៌មាន​​​​​​ដែល​​​ត្រូវ​​​ប្រើ​​​ដើម្បី​​​វិភាគ​​​នៅ​​​មិន​​​ទាន់​​​បង្ហាញ​​​ជា​​​សាធារណៈ​​​នៅ​​​ឡើយ​​​ទេ"។ អាង​​​ប្រេង​​​នៅ​​​ក្នុង​​​សមុទ្រ​​​ដ៏​​​មាន​​​សារៈសំខាន់​​​បំផុត​​​របស់​​​​​​ប្រទេស​​​កម្ពុជា​​​គឺ​​​ស្ថិត​​​ក្នុង​​​ប្លុក​​​A​​​​​​ជា​​​តំបន់​​​មាន​​ផ្ទៃ​​​​​​៤.៧៩០គីឡូម៉ែត្រក្រឡា​​​នៅ​​​ក្នុង​​​សមុទ្រ​​​ក្រុង​​​ព្រះ​​​សីហនុ​​​ ដែល​​​គេ​​​ជឿ​​​ជាក់​​​ថា អាច​​​បូម​​​ប្រេង​​​បាន​​​១០.០០០បារ៉ែល​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។ បន្ទាប់​​​ពី​​​ក្រុមហ៊ុន Chevronដែល​​​ជា​​​ក្រុមហ៊ុន​​​ប្រេង​​​យក្សរបស់​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​បរាជ័យ​​​ជាង​​​មួយ​​​ទសវត្សរ៍​​​​​​ក្នុង​​​ការ​​​បូម​​​យក​​​ប្រេង​​​ពី​​​​​​ប្លុក“A”  ក្រុមហ៊ុន​​​ប្រេង​​​ និង​​​ឧស្ម័ន​​​របស់​​​សិង្ហបុរី​​​ឈ្មោះ​​​ថា KrisEnergy ​​​បាន​​​ទិញ​​​ភាគ​​​ហ៊ុន​​​ចំនួន​​​៣០​​​ភាគ​​​នៅ​​​ក្នុង​​​ប្លុក​​​ “A” នេះ​​​ពី​​​ក្រុម​​​ហ៊ុន Chevron​​​ ​​​កាល​​​ពី​​​ខែ​​​សីហា ។ ឥឡូវ​​​នេះ​​​ក្រុមហ៊ុន KrisEnergy ​​​​​​មាន​​​សិទ្ធិ​​​គ្រប់​​​គ្រង​​​ប្លុក​​​“A” នេះ​​​ចំនួន​​​៥២,២៥​​​ភាគ​​​រយ​​​ រីឯ​​​រដ្ឋាភិបាល​​​កម្ពុជា​​​វិញ​​​មាន​​​ភាគ​​​ហ៊ុន​​​៥ភាគ​​​រយ​​​ក្នុង​​​ប្លុក​​​នេះ​​​។ លោក សុន ឆ័យ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​​​​ក៏​​​ជា​​​អនុប្រធាន​​​គណៈកម្មការ​​​ហិរញ្ញាវត្ថុ​​​ និង​​​ធនាគារ​​​នៅ​​​រដ្ឋសភា​​​ផង​​​ដែរ​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​ទំនង​​​ជា​​​ខ្វះ​​​ការ​​​អត់​​​ធ្មត់​​​ក្នុង​​​ការ​​​រង់​​​ចាំ​​​ក្រុមហ៊ុន​​​ឯកជន​​​រុក​​​រក​​​ប្រេង​​​នៅ​​​ប្លុក“A” នេះ​​​ ហើយ​​​ចង់​​​ជួយ​​​ដោះ​​​ស្រាយ​​​​​រឿង​​​នេះ​​​។ លោក សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា ការ​​​បង្កើត​​​ក្រុមហ៊ុន​​​​​​គ្រប់​​​គ្រង​​​ដោយ​​​​​​រដ្ឋាភិបាល ​​​​​វា​​​​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ។ លុះ​​​ត្រា​​​តែ​​​យើង​​​មាន​​​ប្រេង​​​ច្រើន​​​សម្រាប់​​​រុក​​​រក​​​ បើ​​​​​​ពុំ​​​ដូច្នោះ​​​ទេ​​​ការ​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង និង​​​ការ​​​ទិញ​​​ឧបករណ៍​​​អាច​​​ធ្វើ​​​ឲ្យ​​​យើង​​​ចាយ​​​ប្រាក់​​​ច្រើនជាង​​​​​​ប្រេង​​​ដែល​​​ទទួល​​​បាន​​​៕ស៊ុយឈាង​​​​​​​​​