Sunday, September 22, 2019
Home Authors Posts by Chris Mueller

Chris Mueller

69 POSTS 0 COMMENTS

ថៃ​​​ពន្យារ​​​ឱសានវាទ​​​សម្រាប់​​​ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍​​​ដែល​​​ប្រើ​​​ប្រាស់​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​

អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបា​​​ល​​​មួយ​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍​​​​​​​​​ជាង​​​៦០០.០០០​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ​​​ដែល​​​ប្រឈម​​​នឹង​​​ការនិរទេស​​​​​​ចេញ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​ នៅ​​​ពេល​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​របស់​​​ពួក​​​គេ​​​ផុត​​​សុពល​​​ភាព​​​នោះ​​​ពេល​​​នេះ​​​​​​មាន​​​ពេល​​​រហូត​​​ដល់​​​ដំណាច់​​​ខែ​​​មិថុនា ដើម្បី​​​ដាក់​​​ពាក្យ​​​ស្នើ​​​សុំ​​​បន្ត​​​សុពល​​​ភាព​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។ កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​មុន​​​ ពោល​​​គឺ​​​មួយ​​​ខែ​​​ក្រោយ​​​ពី​​​កង​​​ទ័ព​​​របស់​​​ថៃ​​​បាន​​​ទម្លាក់​​​រដ្ឋាភិបាល​​​ដែល​​​ជាប់​​​ឆ្នោត​​​តាម​​​បែប​​​លទ្ធិប្រជាធិបតេយ្យ​​​របស់​​​ប្រទេស​​​េនះ​​​ ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ប្រមាណ​​​២២៥.០០០​​​នាក់​​​ បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​ដោយ​​​​​​ខ្លាច​​​ថា រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ដែល​​​ឡើង​​​កាន់​​អំណាច​​​ថ្មី​​​មាន​​​បំណង​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ខុស​​​ច្បាប់​​​។ ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ថ្កោល​​​ទោស​​​របស់​​​អន្តរជាតិ ពេល​​​នោះ​​​ប្រទេស​​​ថៃ​​​ និង​​​កម្ពុជា បាន​​​បង្កើត​​​មជ្ឈមណ្ឌល​​​ផ្តល់​​​សេវាតាម​​​បណ្តោយ​​​ព្រំដែន​​​ដើម្បី​​​ចេញ​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​ឲ្យ​​​ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍។ ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍កម្ពុជា​​​ប្រមាណ​​​១លាន​​​នាក់​​​បាន​​​ចូល​​​ទៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ដោយ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​ ទទួល​​​បាន​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​ទាំង​​​នោះ​​​នឹង​​​ត្រូ​​​វផុត​​​សុពល​​​ភាព​​​នៅ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​មីនា។ លោកស្រី អូមសីុន ប៊ុន​​​ឡឺត (Omsin Boonlert) មន្ត្រី​​​ផ្នែក​​​តស៊ូ​​​​​​មតិ​​​នៅ​​​​​​បណ្តាញ​​​ទេសន្តរប្រវេសន៍​​​មេគង្គ (Mekong Migration Network) ដែល​​​ឃ្លាំ​​​មើល​​​ទេសន្តរប្រវេសន៍​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​តំបន់​​​ទេ​​​សន្តរ​​​ប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុ​​​ម៉េល​​​មួយ​​​ថា អង្គការ​​​របស់​​​លោក​​​ស្រី​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​កម្ពុជា​​​ជាង​​​៦០០.០០០នាក់​​​​​​ប្រើ​​​ប្រាស់​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​ដែល​​​នឹង​​​ត្រូវ​​​ផុត​​​សុពល​​​ភាព​​​នៅ​​​ខែ​​​នេះ​​​។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​មួ​​​យ​​​កាល​​​ពី​​​ម្សិលមិញ អង្គការ​​​វីនរ៉ក់ អីុនធើណេសិនណល (Winrock International) ជា​​​អង្គកា​​​រមិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​លើក​​​កម្ពស់​​​ទេសន្តរប្រវេសន៍​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​ បាន​​​លើក​​​ឡើង​​​ថា កាល​​​ពីថ្ងៃ​​​ទី​​​៣​​​ ខែ​​​មីនា គណៈ​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​បាន​​​អនុម័ត​​​ផែន​​​ការ​​​ថ្មី​​​មួយ​​​ដែល​​​នឹង​​​អនុញ្ញាត​​​ឲ្យអ្នក​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​បណ្តោះអាសន្ន​​​ដាក់​​​ពាក្យ​​​​​​ស្នើ​​​សុំ​​​ពន្យារ​​​សុពល​​​ភាព​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។ លោក​​​ស្រី សារ៉ា ភាហ្សាណូ (Sara Piazzano) ប្រធាន​​​ភាគី​​​នៅ​​​អង្គការ​​​វីន​​​រ៉ក់ អីុនធើណេសិនណល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ដើម្បី​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​ពន្យារ​​​សុពល​​​ភាព​​​នេះ ពល​​​ករ​​​ចាំ​​​បាច់​​​ត្រូវ​​​ទទួល​​​បានការ​​​​​​ឧបត្ថម្ភ​​​គាំទ្រ​​​ពី​​​និយោជក​​​ ហើយ​​​ចុះ​​​ឈ្មោះ​​​ជា​​​មួ​​យ​​​អាជ្ញាធរ​​​ត្រឹម​​​ដំណាច់​​​ខែ​​​មិថុនា។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ច្បាស់​​​ណាស់​​​ថា ពួក​​​គេ​​​កំពុង​​​និយាយ​​​ថា 'បើ​​​គ្មាន​​​ការ​​​ចុះ​​​ឈ្មោះ​​​ យើង​​​នឹង​​​និរទេស​​​ចេញ'។ ប៉ុន្តែ វា​​​ក៏​​​បង្ហាញ​​​ច្បាស់​​​ដែរ​​​ថា ពួកគេ​​​កំពុង​​​ព្យាយាម​​​ចុះឈ្មោះ​​​ឲ្យ​​​បាន​​​ច្រើន​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​"។ ​​​លោកស្រី​​​លើក​​​ឡើង​​​ថា ពល​​​ករ​​​មាន​​​ពេល​​​រហូតដល់​​​ទៅ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​មីនា ឆ្នាំ​​​២០១៦​​​ ដើម្បី​​​ឆ្លង​​​កាត់​​​​​​ដំណើរ​​​ការ​​​ត្រួត​​​ពិនិត្យ​​​សញ្ជាតិ​​​ដែល​​​បញ្ជាក់​​​​​​ថា ពួកគេ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​​​​។ ប្រសិន​​​បើ​​​ដំណើរការ​​​​​​ពិនិត្យ​​​បញ្ចប់​​​មុន​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​មីនា​​​ឆ្នាំក្រោយ​​​ ពល​​​ករ​​​អាច​​​ដាក់​​​ពាក្យ​​​ស្នើ​​​សុ​​​ំ​​​លិខិត​​​អនុញ្ញាត​​​ការងារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​មួយ​​​ទៀត​​​បាន​​​៕សុខុម  

ក្រោយ​​​​ត្រឡប់​ពី​វៀតណាម​ បុរស​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ប្ដេជ្ញា​​នៅ​តែ​ការ​ពារ​​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​

ខណៈ​នគរ​បាល​ចូល​កាន់​តែ​កៀក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី​​កាលពី​សប្ដាហ៍​មុន លោក ខ្លាន​ ហុឺន អាយុ​៤២​ឆ្នាំ​​ បាន​លើកឡើង​ថា គាត់​ត្រូវ​តែ​យ៉ាង​ហោច​ណាស់​ព្យាយាម​ជួយ​ដឹកនាំ​ក្រុម​នេះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​​ទទួល​បាន​សុវត្ថិភាព​។ អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​រូប​នេះ​ បាន​និយាយ​អំឡុង​កិច្ច​សម្ភាស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា " ខ្ញុំ​ចាំបាច់​ត្រូវ​តែជួយ​ពួកគេ​។ អំឡុង​របប​​ប៉ុល​ ពត ខ្ញុំ​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម ហើយ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​បាន​ជួយ​យើង ដោយ​ផ្ដល់​អាហារ​ និង​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ឲ្យ​ជួយ​ពួកយើង​"។ ក្រោយ​ពេល​លាក់​ខ្លួន​ជា​ក្រុម​តូច​ៗ​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​​នៅភាគ​ខាង​ជើង​ខេត្ត​រតនគិរីរួច​មក​ ពេល​វេលា​នៅ​សល់​​កាន់​តែ​តិច​ទៅ​ៗ​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​៤៩​នាក់ ដែល​ភៀស​ខ្លួន​ពី​ស្រុក​កំណើត​នៅ​ក្នុង​ប្រទេស​វៀតណាម​មក​កម្ពុជា​។ អ្នក​ភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ម្នាក់​ទៀត​ដែល​​ផ្ដល់​ជំនួយ​ដល់​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ទាំង​នេះ បន្ទាប់ពី​ពួក​គេ​មក​ដល់​បាន​និយាយ​ថា ​ស្ថានភាព​របស់ពួកគេ​កាន់​តែ​​លំបាកទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។ អ្នកភូមិ​រូប​នេះ​ដែល​​ស្នើ​សុំ​មិន​បញ្ចេញឈ្មោះ​ ព្រោះ​ខ្លាច​ក្រែង​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​បាន​និយាយ​បន្ត​ថា ស្បៀង​អាហារ​ចេះ​តែ​ខើច​ទៅៗ...

រដ្ឋាភិបាល​ទទួល​ស្គាល់​ម៉ុងតាញ៉ា​១៣នាក់​ជា​ជន​ភៀស​ខ្លួន​

កាលពី​ម្សិលមិញ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​​ជនជាតិ​​​ម៉ុងតាញ៉ា​១៣​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ថាជា​ជន​ភៀស​ខ្លួន ​ពោល​គឺ​​មិន​ដល់​១សប្ដាហ៍​ផង​ទេ​​ក្រោយពី​​ការ​និរទេស​​ជនជាតិ​​​​ម៉ុងតាញ៉ា​៣៦​នាក់​ទៀត​ ដែល​ជាជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ខេត្ត​រតនគិរី នេះ​បើ​យោង​តាម​​ការ​លើក​​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​នេះ​។ លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បានមាន​ប្រសាសន៍​ថា លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​នេះ​​បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​របស់​ជនជាតិ​​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​កាលពី​រសៀល​ម្សិលមិញ ដោយ​ទទួល​ស្គាល់​ពួកគេ​ជា​ជន​ភៀស​ខ្លួន​​ជា​ផ្លូវ​ភេទ​។ លោក​បាន​ថ្លែង​ថា "ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​សម្រេច​ថា មនុស្ស​ទាំង​១៣​នាក់​នេះ​គួរ​​តែ​ទទួល​បាន​ឋានៈ​ជាជន​ភៀស​ខ្លួន"។ សំដៅ​ដល់​ឧត្ដម​ស្នង​ការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស (UNHCR) លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា " យើង​កំពុង​ធ្វើ​ការ​ជាមួយ​...

នគរ​បាល​បដិសេធ​ថា​ មិន​បាន​ចាប់​ខ្លួន​ម៉ុង​តាញ៉ា​ឡើយ​ ខណៈ​កម្ពុជា​បំពាន​អនុសញ្ញា

កាលពី​ម្សិលមិញ​​​ ស្នង​ការ​នគរ​បាល​ខេត្ត​រតនគិរី​បាន​បដិសេធ​ថា អាជ្ញាធរ​មិន​បាន​ចាប់​ខ្លួន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាចំនួន​៣៦​នាក់ ដែល​អង្គការ​សហប្រជាជាតិ​ និង​អ្នកភូមិ​មូលដ្ឋាន​និយាយ​ថា ត្រូវ​បាន​និរទេស​ទៅ​ប្រទេស​វៀតណាម​​វិញ​កាលពី​សប្ដាហ៍​មុន​ ខណៈ​ប៉ុន​ប៉ង​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​សុំ​សិទ្ធិជ្រក​កោន​នោះ​ឡើយ​។ លោកស្រី វ៉ានហៀ លី (Wan-Hea Lee) តំណាង​ប្រចាំ​ប្រទេស​នៅ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​នេះ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​និរទេស​​កាលពី​ថ្ងៃពុធ​។ អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ម្នាក់ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញបាន​និយាយ​ថា ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃសុក្រ ក្នុង​ស្រុក​កូនមុំ​ ខេត្ត​រតនគិរី។ អ្នកភូមិ​ដែល​​ផ្ដល់​ជំនួយ​ដល់​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ទាំង​នេះ​ ចាប់​តាំង​ពី​ពួកគេ​​មក​ដល់បាននិយាយ​ថា ​បុរស​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ...

ប្រទេស​កម្ពុជា​នឹង​ជួយ​គម្រោង​រៀបចំ​កងកម្លាំង​ថែរក្សា​សន្តិភាព​ប្រចាំ​តំបន់

យោងតាម​ព័ត៌មាន​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ព្រមព្រៀង​គាំទ្រ​សំណើ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​បង្កើត​កម្លាំង​ថែរក្សា​សន្តិភាព​ប្រចាំ​តំបន់ ដោយ​ផ្តល់​អ្នក​ដោះ​មីន​កម្ពុជា ប្រសិនបើ​ផែនការ​នេះ​បោះ​ជំហាន​ទៅមុខ។ កាសែត​ម៉ាឡេស៊ី ឌឹ ស្តា បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្នុង​ជំនួប​នៅ​ក្រុង​ភ្នំពេញ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ម៉ាឡេស៊ី លោក ហ៊ីសាមមុតឌីន ហ៊ូសសេន បាន​មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​សន្យា​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា ប្រសិនបើ​កង​កម្លាំង​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង។ លោក ហ៊ីសាមមុតឌីន ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា...

ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ហេតុការណ៍​វាយ​តប់គ្នា​ជុំវិញ​​ប្រាក់​ចំណេញ​បាន​ពីការ​ប្រគុំតន្ត្រី​

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​នៅ​ក្នុង​វីឡាជួល​មួយ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​បុរស​ជនជាតិ​ម៉ុលដាវីម្នាក់​​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​តប់​គ្នា​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ភាគីម្ខាង​​បាន​ទាម​ទារ​ចំណែក​នៃ​ប្រាក់​ចំណេញ​បាន​មកពី​ការ​ប្រគុំតន្ត្រី​ Kazantip ដែល​នឹង​ធ្វើ​ឡើង​នាពេលឆាប់ៗ​។ លោក ម៉ែន វន្នី នាយ​ការិយាល័យ​នគរ​បាល​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​​ខេត្ត​នេះ​​បាន​លើក​ឡើង​ថា ការ​​វាយ​តប់​គ្នា​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ​ នៅ​សណ្ឋាគារ និង​កាស៊ីណូ Queenco ក្នុង​សង្កាត់​លេខ៣ នៅ​ពេល​​បុរស​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​ដើរ​សំដៅទៅកាន់​ក្រុម​មួយ​ទៀត​ដែល​មាន​គ្នា​បួន​នាក់​។

កម្ពុជា​មិន​មាន​សញ្ញា​ប្រសើរ​ឡើងច្រើន​ទេស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​

សេរី​ភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​​បង្ហាញ​ឲ្យ​ថា មិន​មាន​សញ្ញានៃ​ការ​ប្រសើរ​ឡើងទេ​កាលពី​ឆ្នាំមុន នេះ​បើ​យោង​តាម​​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៥ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយសារព័ត៌មាន​គ្មាន​ព្រំដែន។ នៅក្នុង​​សន្ទស្សន៍​ប្រចាំឆ្នាំ ដែល​ចង​ក្រង​ដោយ​​ក្រុម​តស៊ូមតិ​​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស សេរីភាព​សារព័ត៌មាននៅក្នុង​ប្រទេស​កាន់​តែតិច​ ចំណាត់​ថ្នាក់និង​ពិន្ទុកាន់តែ​ច្រើន។ បើទោះ​ជា​ក្នុង​ឆ្នាំ​២០១៥ សន្ទស្ស​ន៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជាស្ថិត​ក្នុង​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម​ប្រ​ទេស​ចំនួន​១៨០ ដែលបាន​ស្ទង់​មតិក៏ដោយ ក៏មាន​ការ​ប្រសើ​រ​ជាង​​​ចំណាត់​ថ្នាក់ទី​១៤៤​កាលពី​ឆ្នាំមុន​ ដែលបាន​ឡើ​ងពិន្ទុ​ពី​៤០.៩៧ ក្នុង​ចំណោម​​១០០ កាលពី​ឆ្នាំ​២០១៤ ដល់​​១៤.៩៩។ លោក បេនចាមីន អីុសម៉េល ប្រធាន​ការិយាល័យ​ព័ត​៌មាន​នៅ​សារព័ត​៌មាន​គ្មាន​ព្រំដែន​​ប្រចាំអាស៊ី​បាស៊ីហ្វិក​​បាន​ពន្យល់ថា "​ជា​ការ​ពិត​​ កម្ពុជា​មាន​ការ​ធ្លាក់ចុះ​ទាក់ទង​ស្ថាន​ភាព​នេះ"។ បើទោះ​ជា​យ៉ាង​ហោច​ណាស់​អ្នក​កាសែត​ពីរនាក់​ត្រូវ​បាន​សម្លាប់​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏លោក អីុសម៉េល បាន​លើក​ឡើង​ថា របាយការណ៍នេះ​​មិន​បាន​ទទួល​ស្គាល់​​ឡើយ...

ច្បាប់​​​ស្តី​​​ពី​​​ព័ត​​​៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​​​​ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​ពិនិត្យ​​ក្នុង​​​ពេល​​​ឆាប់​​​ៗ

មន្ត្រី​​​នគរ​​​បាល​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​មួយ​​​ដើម្បី​​​ការ​​​ពារ​​​ព័ត​​​៌​​​មាន​​​សម្ងាត់​​​របស់​​​រដ្ឋ បាន​​​ដំណើរ​​​ការ​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ ហើយ​​​អាច​​​នឹង​​​ដាក់​​​ជូន​​​​​​ទៅ​​​ឲ្យ​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ពិនិត្យ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​​​​​​​ទៀត​។ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ដឹង​​​ឮជា​​លើក​​​ដំបូង​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មករា​​​ នៅ​​​ពេល​​​នគរ​​​បាល​​​ជាតិ​​​បាន​​​ប្រកាស​​​នៅ​​​លើ​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ថា ក្រសួង​​​មហាផ្ទៃ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ព្រាង​​​ច្បាប់​​​នេះ​​​។ ព័ត​​​៌មាន​​​បង្ហោះ​​​លើ​​​គេ​​​ហទំព័​​​រនេះ​​​បាន​​​បញ្ជាក់​​​ថា ច្បាប់​​​នេះ​​​មាន​​​បំណង​​​ការ​​​ពារ​​​ "ព័ត​​​៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​ដើម្បី​​​ធានា​​​ថា ភាព​​​សម្ងាត់​​​របស់​​​ជាតិ​​​​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​យ៉ាង​​​តឹង​​​រឹុង​​​"។ ឧត្តម​​​សេនីយ៍ឯក គៀត​​​ ច័ន្ទ​​​ថារិទ្ធ អ្នកនាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​​​​ក្រសួង​​​បាន​​​ដំណើរ​​​ការ​​​ព្រាង​​​ច្បាប់​​​នេះ​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ​​​។លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា "ខ្ញុំ​​​សង្ឃឹម​​​ថា មួយ​​​ខែ​​​ពី​​​រ​​​ខែ​​​ទៀត​​​ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​នឹង​​ត្រូវ​​​អនុម័ត​​​ដោយ​​​ក្រសួង ​​​រួច​​​បញ្ជូន​​​ទៅ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​តាក់​​​តែង​​​ឡើង​​​ដើម្បី​​​ការ​​​ពារ​​​ "ព័ត​​​៌មាន​​​សម្ងាត់​​​" របស់​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​បន្ត​​​ថា "វា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ព័ត៌មាន​​​ដែល​​​មិន​​​ត្រូវ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​។ ឧទាហរណ៍​ដូច​ជា​ព័ត​​​៌មាន​​​សម្ងាត់​​​ពាក់​​​ព័ន្ធ​​​នឹង​​​សន្តិសុខ ការ​ការ​​​ពារ​​​ជាតិ សេដ្ឋកិច្ច​​​ បរិស្ថាន​​​ជា​ដើម​"។ អ្នកនាំ​​​ពាក្យ​​​រូប​​​នេះបាន​​​ពន្យល់​​​ថា ច្បាប់​​​នេះ​​​រួម​​​មាន​​​ បទប្បញ្ញត្តិ​​​​​​អនុ​​​ញ្ញាត​​​ឲ្យ​​​រដ្ឋាភិបាល​​​ផ្តន្ទាទោស​​​ជន​​​ណា​​​ដែល​​​លាត​​​ត្រដាង​​​ព័ត​​​៌មាន​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​​​​ថា​​​ជា​​​ព័ត៌​​​មាន​​​សម្ងាត់ ប៉ុន្តែ បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​ចាំ​​​សេចក្តី​​​លម្អិត​​​ទេ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ខៀវ សុភ័គ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​របស់​​​លោក​​​មិន​​​ទាន់​​​បាន​​​ចាប់​​​ផ្តើម​​​ព្រាង​​​ច្បាប់​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ សូម្បី​​​តែ​​​នៅ​​​លើ​​​ក្រដាស​​​ក៏​​​មិនទាន់​​​ដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "ការងារ​​​នេះ​​​​​​មិនទាន់​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយ​​​ទេ​​​​​​​​​​​​ យើង​​​គ្រាន់​​​តែ​​​គិត​​​ទុក​​​ប៉ុណ្ណោះ​​​"។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា គណៈកម្មការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក៏​​​មិន​​​ទាន់​​​បាន​​​បង្កើត​​​ឡើង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គ្មាន​​​វិធាន​​​ការ​​​ជាក់​​​លាក់​​​ទេ​​​។ យើង​​​គ្រាន់​​​តែ​​​គិត​​​ទុក​​​ក្នុង​​​​​​ចិត្ត​​​ប៉ុណ្ណោះ​ថា យើង​​​គួរ​​​តែ​​​មាន​​​ច្បាប់​​​នេះ​​​នៅ​ពេល​​​អនាគត​​​"។ ដោយ​​​បន្ទរ​​​តាម​​​​​​ការ​​​លើក​​​ឡើង​​​របស់​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ គៀត ច័ន្ទថារិទ្ធ លោក​​​បាន​​​មានប្រសាសន៍​​​ថា ច្បាប់​​​នេះ​​​មាន​​​បំណង​​​ការ​​​ពាររាល់​​​ "ព័ត​​​៌​​​មាន​​​សម្ងាត់​​​របស់​​​រដ្ឋ" ប៉ុន្តែ ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​លម្អិត​​​ទេ។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ប្រទេស​​​ជា​​​ច្រើន​​​មាន​​​ច្បាប់​​​នេះ ដូច្នេះ​​​កម្ពុជា​គួរ​​​តែ​​​មាន​​​ច្បាប់​​​នេះ​​​ដើម្បី​​​ការ​​​ពារ​​​ផល​ប្រយោជន៍​​​របស់​​​ជាតិ​​​"។ ព័ត​​​៌មាន​​​ដែល​​​បង្ហោះ​​​នៅ​​​លើ​​​គេហទំព័រ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ខែ​​​មុន​​​ លើក​​​ឡើង​​​ថា មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម​​​ដើម្បី​​​ធ្វើ​​​វិធី​​​ព្រាង​​​ច្បាប់​​​នេះ​​​។ អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយដែល​​​ប្រទេស​​​វៀតណាម​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​បែង​​​ចែក​​​ព័ត​​​៌​​​មាន​​​យ៉ាង​​​ទូលំទូលាយ​​​ថាជា​​​ព័ត៌មាន​​​សម្ងាត់ និង​​​ ចំពោះ​ការ​​​ប្រើ​​​ប្រាស់​​​ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​ដើម្បី​​​ចាប់​​​អ្នកប្រឆាំង​​​ដាក់​​​ពន្ធនាគារ។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ អាជ្ញាធរ​​​វៀតណាម​​​​​​បាន​​​បិទ​​​គេហទំព័រ​​​របស់​​​កាសែត Nguoi Cao Tuoi ដែល​​​មាន​​​ឈ្មោះ​​​ល្បី​​​ល្បាញ​​​ដោយ​​​សារ​​​ការ​​​បោះ​​​ពុម្ព​​​ផ្សាយ​​​រឿង​​​រ៉ាវ​​​ស្តី​​​ពី​​​អំពើ​​​ពុក​​​រលួយ នេះ​​​បើ​​​យោង​​​តាម​​​អត្ថបទ​​​មួយ​​​បង្ហោះ​​​លើ​​​គេហទំព័រ​​​ជា​ភាសា​​​អង់គ្លេស​​​របស់​​​ Thanh Nien ដែល​​​ជា​​​កាសែត​​​មួយទៀត​​​របស់​​​វៀតណាម​​​។ ​​​​​​​​​​​​ ​​​អត្ថបទ​​​នេះ​​​បាន​​​ចុះ​ផ្សាយ​ថា ពួក​គេ​ក៏​បាន​ដក​ហូត​សារតាំង​របស់​ព័ត៌មានរបស់​និពន្ធនាយក​នៃកាសែត​នេះ​ដែរ។ យោង​​​តាម​​​កាសែត​​​វៀតណាម​​​មួយទៀត​​​ឈ្មោះ​​​ថា Tuoi Tre បាន​​​ឲ្យ​​​ដឹង​​​ថា កាសែត​​​ Nguoi Cao Tuoi ត្រូវ​​​បាន​​​ពិន័យ​​​ចំពោះ​​​ការ​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​ "លាត​​​ត្រដាង​​​ព័ត៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ"។ លោក ព្រាប កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា បាន​​​ចាត់​​​ទុក​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​វៀត​​ណាម​​​នៅ​​​ក្នុង​​​ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​​​​របស់​​​រដ្ឋ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ថា​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ។ លោក​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​គ្មាន​​​សេចក្តី​​​លម្អិត​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ទេ ហើយ​​​ថា លោក​​​កំពុង​​​សហការ​​​ជា​​​មួយ​​​អង្គការ​​​សង្គម​​​ផ្សេង​​​ៗ​​​ទៀត​​​ដើម្បី​​​ស្វែង​​​រក​​​ព័ត៌មាន​​​បន្ថែម​​​ស្តី​​​ពី​​​ច្បាប់​នេះ​។ លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា "ក្តី​​​បារម្ភ​​​ទី​១​គឺ​​​ថា យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ដឹង​​​ថា វិស័យ​​​ណា​​​ខ្លះ​​​ដែល​​​រដ្ឋាភិបាល​​​កំណត់​​​ថា​ជា​​​ព័ត៌មាន​​​សម្ងាត់​​​"។ លោក ព្រាប​​​ កុល​​​ បាន​​​បន្ត​​​ថា ខណៈ​​​លោក​​​មិន​​​ជំទាស់​​​នឹង​​​ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​​​​​​​ដាច់​ខាត​ដំណើរ​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​គួរ​​​តែ​​​ចំហ និង​​​មាន​​​​​​តម្លាភាព​​​។ លោក​​​លើក​​​ឡើង​​​ថា "ប្រជា​​​ពល​​​រដ្ឋ​​​យល់​​​ពី​​​តម្រូវ​​​ការ​​​ច្បាប់​​​ដែល​​​អាច​​​​​​ការ​​​ពារ​​​ផល​​​ប្រយោជន៍​​​របស់​​​ប្រទេស​​​បាន​​​។ ប៉ុន្តែ យើង​​​ចង់​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​​​​របស់​​​រដ្ឋ មិន​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សិទ្ធិ​​​របស់​​​ពល​​​រដ្ឋ​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​សេរីភាព​​​ព័ត៌មាន​​​"។ ចំណែកឯ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​៕សុខុម​​​    

បុរស​ជនជាតិ​សិង្ហ​បូរី​ម្នាក់់​អួត​អំពី​ការ​រួមភេទ​ជា​មួយ​នារី​នៅ​ស្រុក​ខ្មែរ

យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ និង​​​ឯកសារ​​​តុលាការ​​​របស់​​​ប្រទេស​សិង្ហបុរី ដែល​​​​ទទួល​​​បាន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ឲ្យ​​​ដឹង​​​ថា បុរស​ជន​ជាតិ​​​​សិង្ហបុរី ​​​ម្នាក់​​​​​​ដែល​​​ប្រឈម​​ការ​​​ចោទ​​​ប្រកាន់​​​១៤០ករណី​​​ពី​​​បទ​​​ចែក​​​ចាយ​​​រូប​​​ភាព​​​អាស​​​អាភាស​​​កុមារ​​​ និង​​​ដែល​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​សារភាព​​​ទទួល​​​កំហុស​​​ថាបាន​​​រៀប​​​គម្រោង​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​​ប្រទេស​កម្ពុជា ​​​ដើម្បី​​​រួម​​​ភេទ​​​ជា​មួយ​ក្មេង​ស្រី​​អនីតិជ​ន​នោះ ​​​កាល​​​​​​ពី​​​ឆ្នាំ​​​២០១២​​​​​​ក៏​​​បាន​​​និយាយ​​​អួត​​​អំពី​​​ការ​​​រួម​​​ភេទ​​​​​​​​​ជា​​​មួយ​​​កុមារី​​​អាយុ​​​១៥​​​ឆ្នាំ​​​ម្នាក់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ដែរ។ អត្ថបទ​​​មួយ​​​ចុះ​​​​​​ផ្សាយ​​​ក្នុង​​​កាសែត​​​​​​​​​​​​ ស្ត្រេត ថែមស៍ (Straits Time) ​របស់​​​ប្រទេស​​​សិង្ហបុរី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ​បុរស​ឈ្មោះ ចាន់ ឈុន​​​ហុង (Chan Chun Hong) អាយ​ុ​​​​​​៣១​​​ឆ្នាំ បាន​​​សារភាព​​​ទទួលស្គាល់​ទោស​​​​កំហុស​​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​មួយ​​​ករណី​​​ពី​​​បទ​​​រៀប​​​​​​គម្រោង​​​​ធ្វើ​​​ដំណើរ​​​ដើម្បីចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​​​​រួម​​​ភេទ​​​ធ្វើ​​​អាជីវកម្ម​​​ជាមួយ​​​អនីតិជន​​​ ប្រាំពីរ​​​ករណី​​​ពី​​​បទ​​​បញ្ជូន​​​ព័ត៌​​​មាន​​​អាសអាភាស​​​តាម​​​អេឡិច​​​ត្រូនិក បី​​​ករណី​​​ពី​​​បទ​​​ផ្សព្វ​​​ផ្សាយ​​​​​​សិច​​​ក្នុង​​​បំណង​​​ធ្វើ​​​អាជីវកម្ម​​​ និង​​​មួយ​​​ករណី​​​ពី​​​បទ​​​រក្សា​​​ទុក​​​​វីដេអូ​អាសអាភាស។ ឯកសារ​​​មួយ​​​របស់​​​តុលាការ​​​ដែល​​​ការ​ិយាល័យ​​​​​​អគ្គរដ្ឋ​​​អាជ្ញា​​​​នៃ​ប្រទេស​​​សិង្ហ​​​បុរី​​​​​​ ​ទទួល​បាន​​បង្ហាញ​ថា ដោយ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​សម្ងាត់​​​ពី​​​ការិយាល័យ​​​សហព័ន្ធ​​​សើុប​​​អង្កេត​​​(FBI) នគរ​​​បាល​​​សិង្ហបុរី​​​ កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៣​​​ បាន​​​ចាប់​​​ផ្តើម​​​ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ដែល​​​បាន​​​រក​​​ឃើញ​​​ថា ​កាល​ពី​ឆ្នាំ​២០០៩ឈ្មោះ​ ចាន់ ឈុន​​​ហុង​​ បាន​​​ចាប់​​​ផ្តើម​​​ " ស្រាវ​​​ជ្រាវ​​​យ៉ាង​​​សកម្ម​​​​​​តាម​​​អីុន​​​ធើ​​​ណិត​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​ល្មើស ​​​និង​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​​​​​​​​​​​​​​​​​​​"។ ឯកសារ​​​ចុះ​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​កញ្ញា ឆ្នាំ​​​២០១៤ និង​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​រដ្ឋ​​​អាជ្ញារង​​​ យ៉ាង ជីលាំង (Yang Ziliang) ​នេះ​ក៏​​​បង្ហាញ​​​ដែរ​​​ថា ឈ្មោះ ចាន់ ឈុន​​​ហុង​​​ ​​បាន​​​​ប្រមូល​​​​​​រូប​ភាព​​​​អាស​​​អាភាស​​​កុមារ​​​យ៉ាង​​​ច្រើន​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​មក​​​នេះ​​​។ ឯកសារ​​​នេះ​​​បញ្ជាក់​​​ថា ជន​នេះ​បាន​​​ចែក​​​ចាយ​​​រូប​​​ភាព​​​អាសអាភាស​​​​រួម​​​មាន​​​វីដេអូ រូប​​​ថត​​​កុមារ​​​រួម​​​ភេទ​​​ជាមួយ​​​បុរស​​​ពេញ​​​វ័យ​​​ទៅ​​​កាន់​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ជុំ​​​វិញ​​​ពិភព​​​លោក​​​។ ឯកសារ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បញ្ជាក់​​​ថា "ព័ត៌​​​មាន​​​​​​ក៏​​​បាន​​​លាត​​​ត្រដាង​​​ដែរ​​​ថា មាន​​​ការ​​​ឆ្លើយ​​​​​​ឆ្លង​​​អីុម៉េល​​​រវាង ​​​ និង​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​បាន​​​បង្ហាញ​​​ថា ជន​​​ជាប់​​​ចោទ​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ទេស​​​ចរណ៍​​​សិច​​​កុមារ​​​នៅ​​​ក្នុង​​​ប្រទេស​​​នានា​​​ដូច​​​ជា ប្រទេស​​​ឥណ្ឌូណេស៊ី កម្ពុជា និង​​​ហ្វីលីពីន​​​ជាដើម​​​"។ ឯកសារ​​​នេះ​​​បង្ហាញ​​​ថា អំឡុង​​​រយៈ​​​ពេល​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​ នគរ​​​បាល​​​ក៏​​​បាន​​​រក​​​ឃើញ​​​ឆ្លើយ​​​ឆ្លង​​​អីុម៉េល​​​ពី​​​ខែ​​​ឧសភា ឆ្នាំ​​​២០១២​​​រវាង​​ឈ្មោះ ចាន់ ឈុន​​​ហុង និង​​​បុរស​​​ម្នាក់​​​ទៀត​​​​​​ឈ្មោះ ម៉ៃ ធីមូ៉ស៊ី (Mike Timothy) ផងដែរ​​​។ ឯកសារ​​​នេះ​​​បាន​​​បន្ត​​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​ដោះ​​​ដូរ​​​គ្នា​​​នូវ​​​​វីដេអូ​​​ និង​​​រូប​​​ភាព​​​កុមារី​​​អនីតិជន​​​រួម​​​ភេទ​​​។ អ្នក​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​អួត​​​គ្នា​​​អំពី​​​ការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​​​កុមារ​​​របស់​​​ពួក​​​គេ​​​ផង​​​ទៀត​​​។ ឯកសារ​​​នេះ​​​បាន​​​បញ្ជាក់​​​ថា "ចុង​​​ចោទ​​​បាន​​​លាត​​​ត្រដាង​​​ថា ក្មេង​​​ស្រី​​​ក្មេង​​​បំផុត​​​ដែល​​​ជន​​​នេះ​​​បាន​​​រួម​​​ភេទ​​​ជា​មួយ...

ការ​គ្មាន​សញ្ជាតិ​ធ្វើ​ឲ្យ​ជនជាតិ​​ភាគ​តិច​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ​​រសាត់​អណ្ដែត​​

ភូមិ​កណ្ដាល​,​ ខេត្ត​កំពង់ឆ្នាំង-ទោះបីជា​ពួកគេ​​រស់​នៅ​ក្នុង​ផ្ទះ​អណ្ដែត​ទឹក​​តាម​បណ្ដោយ​ច្រាំង​ទន្លេ​សាប​ក្ដី ក៏​​មាន​តិច​តួចប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នកភូមិជនជាតិ​ភាគ​តិច​វៀតណាម​​ជិត​២.៥០០​នាក់​ដែល​រស់​នៅ​ទីនេះ ​អាច​ហៅ​កម្ពុជា​ថា ជា​ផ្ទះ​របស់​ខ្លួន​។​ ដូច​​អ្នកជិត​ខាង​​របស់​ខ្លួន​ជា​ច្រើន​ទៀត​នៅ​ក្នុង​ភូមិ​កណ្ដាល ខេត្ត​កំពង់ឆ្នាំ​ដែរ លោក​ ង្វៀន វ៉ាន់ហុង អាយុ​៥៩​ឆ្នាំ​​បាន​រស់​នៅ​លើ​ទន្លេសាប​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅពេល​​គាត់​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​រត់​​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​១ទសវត្សរ៍​​មុន​នោះ។ ប៉ុន្តែ​នៅ​ពេល​គាត់​​ត្រឡប់​មក​វិញ​ សញ្ជាតិ​កម្ពុជា​របស់​គាត់​​ត្រូវ​គេ​លែង​ទទួល​ស្គាល់​ទៅ​ហើយ។ បុរស​រូប​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​សប្ដាហ៍​​មុន​ថា ​"ខ្ញុំ​​បាន​ស្នើ​សុំ​សញ្ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨២​ម្លេ៉ះ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ធ្វើ​ឲ្យ​ទេ"។ ដោយ​កើត​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ឪពុក​ម្ដាយ​ជាជន​ជាតិ​វៀតណាម​ដែល​សុទ្ធ​តែ​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា គាត់​និយាយ​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​។ គាត់​បាន​លើក​ឡើង​បន្ថែម​ថា "យើង​កើត​នៅ​ទីនេះ ដូច្នេះ​យើង​គួរ​តែ​មាន​សញ្ជាតិ​។ យើង​ចង់​រស់​នៅ​ទីនេះ​រៀងរហូត​"។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ទស្សនៈ​ប្រឆាំង​​ជនជាតិ​វៀតណាម​ដ៏ខ្លាំង​ក្លា​បាន​ចាប់​ផ្ដើម​​​រីក​រាល​ដាល​ទូទាំង​ប្រទេស​កម្ពុជា​ក្រោម​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក...