Friday, December 13, 2019
Home Authors Posts by Chris Mueller

Chris Mueller

69 POSTS 0 COMMENTS

ស្ត្រី​និង​ទារក​នៅ​ឃុំដែល​ផ្ទុះ​មេរោគ​ហ៊ីវ​បាន​ស្លាប់

ក្រុម​មន្ត្រី​និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ត្រី​អាយុ​៧៣​ឆ្នាំ​និង​ទារក​អាយុ​ប្រាំពីរ​ខែ ទាំងពីរ​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ភូមិ​ជាង​២៣០​នាក់​ក្នុង​ឃុំ​រកា ខេត្ត​បាត់ដំបង ដែល​ធ្វើ​តេស្ត​មាន​វីរុស​ហ៊ីវ បាន​ស្លាប់​កាលពី​សប្តាហ៍​មុន​ហើយ។ មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​ដាក់​កំហុស​លើ​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​តែង​តែ​ទៅ​ព្យាបាល​អ្នក​ភូមិ​ ដោយ​ការ​ចាក់​ថ្នាំ​ ហើយ​លោក​បាន​សារភាព​ថា ​លោក​បាន​ប្រើ​សឺរ៉ាំង​ឡើង​វិញ​ជាច្រើន​លើក​ច្រើន​សា។ កាលពី​ថ្ងៃ​ទី​២២​ខែធ្នូ​ តុលាការ​ខេត្ត​បាន​ដាក់​ពន្ធនាគារ លោក យ៉ែម ជ្រិន ពី​បទ​ឃាតកម្ម។ លោក មាន​ ឈី​វុន នាយក​មជ្ឈមណ្ឌល​ជាតិ​ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ សើ​ស្បែក​...

ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​បី​នាក់​ទៀត​មក​ដល់​ក្រុង​ភ្នំពេញ

អង្គការ​សហ​ប្រជាជាតិ​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​បី​នាក់​បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន ហើយ​កំពុង​ដាក់​ពាក្យ​សុំ​ឋានៈ​ជនភៀសខ្លួន​នៅ​នាយកដ្ឋាន​ជន​ភៀសខ្លួន​ក្រសួង​មហាផ្ទៃ។ លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគិរី ដែល​នៅ​ខេត្ត​នេះ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​ជិត​៣០​នាក់​បាន​ភៀស​ខ្លួន​ក្នុង​ពេល​បី​ខែ​កន្លង​មុន​នេះ បាន​និយាយ​ថា មនុស្ស​បី​នាក់​បាន​មក​ដល់​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ។ ដោយ​សំដៅ​លើ​ជន​ម៉ុងតាញ៉ា លោក​បាន​និយាយ​ថា "​ថ្ងៃ​នេះ អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា គេ​បាន​ទទួល​ចារ៉ាយ​វៀតណាម​បី​នាក់​នៅ​ក្រុង​ភ្នំពេញ"។ លោក ឆាយ ធី បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ភូមិ​ចារ៉ាយ​ខ្មែរ​ម្នាក់ ដែល​ជួយ​បកប្រែ​ឲ្យ​ជន​ម៉ុងតាញ៉ា បាន​ប្រាប់​លោក​ថា ក្រុម​នេះ​មាន​បុរស​ពីរ​នាក់​និង​ស្ត្រី​ម្នាក់។ លោកស្រី វីវៀន...

តុលាការ​​​ចោទ​​​ប្រកាន់​​​បុគ្គលិក​​​ពីរ​​​នាក់​​​​​​ពីបទ​​​លួច​​​គ្រឿង​​​អលង្ការ​​​របស់​​​ឧត្តមសេនីយ​​​៍ឯក​​​​នៅ​​​សណ្ឋាគារ​​​សូហ្វីតែល ​​​លំដាប់​​​ផ្កាយ​​​៥​​​

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ចោទ​​​ប្រកាន់​​​បុគ្គលិក​​​សណ្ឋាគារ​​​សូហ្វីតែល​​​ ពីរ​​​នាក់​​​ពី​​​បទ​​​លួច​​​គ្រឿងអលង្ការ​​​ដែល​​​មាន​​​តម្លៃ​​​ជាង​​​២០០.០០០​​​ដុល្លារ ចេញ​​​ពី​​​ទូ​​​ដាក់​​​សម្ភារ​​​របស់​​​ឧត្តម​​​សេនីយ៍ទោ​​​មួយ​​​រូប​​​នៅ​​​ក្លឹប​​​ហាត់​​​ប្រាណ​​​ក្នុង​​​សណ្ឋាគារ​​​នេះ​​​ នេះ​​​បើ​​​តាម​​​យោង​​​តាម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​។ លោក កែវ សុជាតិ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឧត្តម​​​សេនីយ៍​​​ឯក​​​ សៀក សុជាតិ ដែល​​​ជា​​​នាយក​​​ទី​​​ចាត់​​​ការ​​​ការ​​​ងារ​​​ព្រំ​​​ដែន​​​នៃ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​​​​បានផ្អើល​​​ឆោ​​​ឡោ​​​​​​បាត់​​​គ្រឿង​​​អលង្ការ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ពេល​​ គ្រឿង​​​អលង្ការ​​​ទាំង​​​នោះ​​​បាន​​​បាត់​​​ពីទូ​​​ដាក់ស​​​ម្ភារ​​​របស់​​​លោក​​​ បន្ទាប់​​​ពី​​​ហែល​​​ទឹក​​​ក្នុង​​​សណ្ឋាគារ​​​ដ៏​​​ប្រណីត​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​រង​​​គ្រោះ​​​​​​បាន​​​បាត់​​​ខ្សែក​​​មួយ​​​ខ្សែ​​​ ផ្លាក​​ដៃ​​​មួយ​​​ខ្សែ និង​​​ចិញ្ចៀន​​​​​​មួយ​​​វង់​​​​​​ ដែល​​​មាន​​​តម្លៃ​​​សរុប​​​ជាង​​​២០​​​០.០០០​​​ដុល្លារ"។ លោក កែវ សុជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ នគរ​​​បាល​​​ព្រ​​​ហ្មទណ្ឌ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ចាប់ខ្លួន​​​អ្នក​​​ទទួល​​​ភ្ញៀវ​​​ម្នាក់​​​ និង​​​​​​គ្រូ​​​បង្ហាត់​​​ហែល​​​ទឹក​​​ម្នាក់​​​ដែល​​​បម្រើ​​​ការ​​​ងារ​​​​​​នៅ​​​សណ្ឋាគារ​​​នេះ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​បញ្ចេញ​​​ឈ្មោះ​​​របស់​​​ពួក​​​គេ​​​ទេ​​​។ ផ្អែក​​​លើ​​​របាយការណ៍​​​របស់​​​មន្ត្រី​​​សើុប​​​អង្កេត លោក កែវ សុជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​កាល​​​ពី​​​ម្សិលមិញ​​​ពី​​​បទ​​​ចោរកម្ម​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "នៅ​​​ពេល​​​ខ្ញុំ​​​សាក​​​សួរ​​​ពួក​​​គេ​​​ ពួក​​​គេ​​​ទាំង​​​ពីរ​​​បាន​​​បដិសេធ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​លួច​​​គ្រឿង​​​អលង្ការ​​​ទាំង​​​នោះ​​​ទេ​​​​​​"។ លោក​​​ ឡឹក វណ្ណៈ នាយ​​​រង​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​របស់​​​លោក​​​បាន​​​ចាប់​​​ខ​​​្លួន​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ បន្ទាប់​​​ពី​​​មើល​​​រូប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ ហើយ​​​បាន​​​ពិនិត្យ​​​មើល​​​ឃើញ​​​ថា គ្រូ​​​បង្ហាត់​​​ហែល​​​ទឹក​​​បាន​​​ប្រើ​​​កូន​​​សោ​​​មួយ​​​ដែល​​​អ្នក​​​ទទួល​​​ភ្ញៀវ​​​ក្នុង​​​សណ្ឋាគារ​​​ផ្តល់​​​ឲ្យ​​​ដើម្បី​​​បើក​​​ទូ​​​ដាក់​​​សម្ភារ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ សៀក សុជាតិ និង​​​លួច​​​យក​​​របស់​​​របប​​​មាន​​​តម្លៃ​​​របស់​​​លោក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​បាន​​​លួច​​​គ្រឿង​​​អលង្ការ​​​ទាំង​​​នោះ ប៉ុន្តែ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ យើង​​​មិន​​​ទាន់​​​រក​​​វា​​​ឃើញ​​​ទេ​​​"។ លោក​​​បាន​​​បន្ត​​​ថា ឧត្តម​​​សេនីយ៍​​​ទោ សៀក សុជាតិ​​​ ត្រូវ​​​បាន​​​អម​​​ការ​​​ពារ​​​ដោយ​​​អង្គរក្ស​​​ម្នាក់​​​ដែល​​​បាន​​​ដើរ​​​តាម​​​លោក​​​ចូល​​​ទៅ​​​ក្នុង​​​ក្លឹប​​​ហាត់​​​ប្រាណ​​​ ប៉ុន្តែ​​​ មិន​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​បន្ទប់​​​ផ្លាស់​​​សម្លៀក​​​បំពាក់​​​ និង​​​រក្សា​​​ទុក​​​សម្ភារ​​​ទេ​​​។ លោក​​​ ឆាល​​​ ហេន​​​រី​​​ ឆេវីដ (Charles Henri Chevet) នាយក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៃ​​​សណ្ឋាគារ​​​សូហ្វីតែល បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​បាន​​​មើល​​​រូប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ដែរ ហើយ​​​ជឿ​​​ថា បុគ្គលិក​​​របស់​​​លោក​​​គ្មាន​​​កំហុស​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​អាច​​​មើល​​​ឃើញ​​​យ៉ាង​​​ច្បាស់​​​ថា បុគ្គលិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុគ្គលិក​​​ទាំង​​​នេះ​​​មិន​​​ដែល​​​បាន​​​ដើរ​​​​​​​​​ចូល​​​ទៅ​​​ក្នុង​​​​​​​​​​​​​​​​​បន្ទប់​​​ផ្លាស់​​​សម្លៀក​​​បំពាក់​​​ និង​​​រក្សា​​​ទុក​​​សម្ភារ​​​ទេ​​​ ហើយ​​​បុគ្គលិក​​​ម្នាក់​​​ទៀត​​​បាន​​​​​​​​​​​​ដើរ​​​ចេញ​​​ចូល​​​​​​បន្ទប់​​​ផ្លាស់​​​សម្លៀក​​​បំពាក់ និង​​​រក្សា​​​ទុក​​​សម្ភារ។ នៅ​​​ពេល​​​ជា​​​មួយ​​​គ្នា​​​នោះ​​​អង្គរក្ស​​​ស្ថិត​​​បាន​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​រក្សា​​​ទុក​​​​​​សម្ភារ​​​​​​រហូត​​​។ វា​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ដែល​​​ថា ​​​បុគ្គលិក​​​របស់​​​យើង​​​មាន​​​កំហុស​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា សណ្ឋាគារ​​​បាន​​​ប្រគល់​​​​​​រូប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ឲ្យ​​​ទៅ​​​នគរ​​​បាល​​​ និង​​​តុលាការ​​​រួច​​​ហើយ​​​។ "ចៅ​​​ក្រម​​​មិន​​​ព្រម​​​មើល​​​រូ​ប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ដែល​​​យើង​​​ផ្តល់​​​​​​ឲ្យ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​មាន​​​កំហុស​​​ អ្នក​​​ដែល​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​"។ ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ ម៉ុង មុនីសោភា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​មើល​​​វីដេអូ​​​នោះ​​​នៅ​​​ថ្ងៃ​​​នេះ​​​។ លោក​​​បាន​​មាន​​​ប្រសាសន៍ទៀត​​​ថា ជន​​​សង្ស័យ​​​កំពុង​​​ជាប់​​​ឃុំ​​​នៅក្រសួង​​​មហាផ្ទៃ​​​។ "យើង​​​ចាំ​​​បាច់​​​ត្រូវ​​​សាក​​​សួរ​​​ពួក​​​គេ​​​បន្ថែម​​​ទៀត​​​ និង​​​មើល​​​វីដេអូ​​​បាន​​​មក​​​ពី​​​សណ្ឋាគារ​​​"៕សុខុម​​​    

អភិបាល​ខេត្ត​រតនគិរី​សង្ស័យ​អ្នក​ស្រុក​រត់ពន្ធ​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​

អភិបាល​ខេត្ត​រតនគិរី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក​សង្ស័យ​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ម៉ុងតាញ៉ា​១៤​នាក់​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ស្រុក​អូរយ៉ាដាវ ត្រូវ​បាន​រត់​ពន្ធ​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​វៀតណាម​ដោយ​ក្រុម​ជនជាតិ​ភាគតិច​ចារ៉ាយ​ក្នុង​តំបន់​នោះ។ អ្នក​ភូមិ​ចារ៉ាយ​មួយ​ក្រុម​ក្នុង​ស្រុក​នេះ​បាន​និង​កំពុង​ជួយ​ជន​ម៉ុងតាញ៉ា​ឲ្យ​គេចពី​អាជ្ញាធរ ចាប់តាំងពី​ក្រុម​មួយ​មាន​គ្នា​ប្រាំ​នាក់​បាន​មក​ដល់​កាលពី​ថ្ងៃទី​៣​ខែ​មករា។ មនុស្ស​ប្រាំបួន​នាក់​ទៀត​បាន​មក​ដល់​កាលពី​ថ្ងៃ​សៅរ៍។ អ្នក​ភូមិ​ដដែល​ក៏​បាន​ជួយ​ជន​ម៉ុងតាញ៉ា​១៣​នាក់​ដែល​បាន​ឆ្លង​ព្រំដែន​កាលពីចុង​ខែ​តុលា ឲ្យ​ទាក់ទង​ជាមួយ​តំណាង​អង្គការ​សហ​ប្រជាជាតិ​កាលពី​ចុង​ខែ​ធ្នូ។ អង្គការ​សហ​ប្រជាជាតិ​បន្ទាប់​មក​បាន​បញ្ជូន​អ្នក​ទាំង​១៣​នាក់​មក​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​សុំ​ឋានៈ​ជន​ភៀស​ខ្លួន។ អភិបាល​ខេត្ត​រតនគិរី លោក ថង សាវ៉ុន បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ក្រុម​ចារ៉ាយ​បាន​រត់ពន្ធ​ជនជាតិភាគតិច​ម៉ុងតាញ៉ា ដែល​និយាយ​ថា ពួកគេ​កំពុង​រត់​គេច​ចេញពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​សាសនា​និង​នយោបាយ ពី​ប្រទេស​វៀតណាម​ឆ្លង​មក​ប្រទេស​កម្ពុជា។ លោក សាវ៉ុន បាន​និយាយ​ថា "អ្នក​ដែល​ជួយ​យក​អាសារ​ជន​ចារ៉ាយ​វៀតណាម​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រមូល​មនុស្ស​ទាំង​នោះ និង​ការ​លាក់​ពួក​គេ​ក្នុង​ខេត្ត​រតនគិរី។ យើង​នឹង​ប្តឹង​អ្នក​ទាំង​នោះ​ទៅ​តុលាការ​ពី​បទ​លាក់​មនុស្ស​ដោយ​ខុស​ច្បាប់"។ លោក​ក៏​បាន​អះអាង​ដែរ​ថា...

អង្គការ​សហប្រជាជាតិ​លើកឡើង​ថា ជនជាតិ​ភាគតិច​​​ប្រាំបួន​នាក់​​ទៀត​​ដែល​មក​ដល់​ខេត្ត​រតនគិរី​​

ពីរ​សប្ដាហ៍​បន្ទាប់ពី​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​ប្រាំនាក់ បាន​ឆ្លង​កាត់​ព្រំដែន​​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សេចក្ដី​រាយការណ៍​អំពី​ការ​មក​ដល់​​នៃ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន​ទាំង​ក្មេងៗ​បីនាក់​ផង គឺ​​ត្រូវ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ត្រូវ​ជួយ​សង្គ្រោះ​​ជា​បន្ទាន់​។ អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ចំនួន​ពីរ​នាក់ ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី​បាន​​​ឲ្យ​ដឹង​ថា ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​​បាន​មក​ដល់​​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុង​ស្រុក​អណ្ដូង​មាស។ ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាគឺ​ជាក្រុមជនជាតិ​ភាគ​តិច​ដែល​មក​ពី​​តំបន់​ខ្ពង់រាប​​ភាគកណ្ដាល​នៃ​ប្រទេស​វៀតណាម​។ លោកស្រី វ៉ានហៀ លី (Wan-Hea Lee) ប្រធាន​​ប្រចាំ​ប្រទេស​នៅ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​កាលពី​ម្សិលមិញ​ថា ការិយាល័យ​របស់​លោកស្រី​​កំពុង​តែ​​ពិភាក្សា​​អំពី​ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​ជាមួយ​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ ប៉ុន្តែ​លោកស្រី​មិន​បាន​​និយាយ​ថា តើ​អង្គការ​សហប្រជា​ជាតិ​​​​នឹង​មាន​បំណង​ចូល​ទៅជួប​ពួកគេ​ឬក៏អត់​ឡើយ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា " OHCHR កំពុង​ព្រួយបារម្ភ​អំពី​សេចក្ដី​រាយការណ៍​ក្នុង​ពេលថ្មីៗ​នេះដែល​ថា ​មាន​ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ថ្មី​បាន​ឆ្លង​កាត់​ព្រំដែន​មក​...

អង្គការ​សហ​ប្រជា​ជាតិ​​លើក​ឡើង​ថា អភិ​បាល​ខេត្ត​រតន​គិរី​មិន​សហការ​​ជុំវិញ​ ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា

​មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា អភិបាល​ខេត្ត​រតន​គិរី​​​​មិន​បាន​សហការ​ជាមួយ​ការខិត​ខំ​ប្រឹងប្រែង​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ចរចា​រក​ច្រក​សុវត្ថិភាព​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ប្រាំ​នាក់ ដែល​បាន​ឆ្លង​ព្រំដែន​ពី​ប្រទេស​វៀតណាម​​រយៈ​ពេល​ជិត​ពីរ​​សប្ដាហ៍​កន្លង​​មកនេះ។ លោកស្រី​ វ៉ានហ៊ី លី តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​បាន​​លើក​ឡើង​តាម​អុីម៉េល​ថា ការិយាល័យ​របស់​លោកស្រី​បាន​ព្យាយាម​ទាក់​ទង​ជាមួយ​អភិបាល​ខេត្ត​ គឺ​លោក ថោង សាវុន ដើម្បី​ពិភាក្សា​ជុំវិញ​ការ​​អនុញ្ញាត​ឲ្យ​ជនជាតិ​​ដើមភាគ​តិច​ម៉ុងតាញ៉ដាក់​ពាក្យ​សុំ​​សិទ្ធិ​ជ្រក​កោន​។ លោកស្រី លី​ បាន​មាន​ប្រសាសន៍​ថា ​"កាលពី​ថ្ងៃ​ម្សិលមិញ​ គាត់​​បាន​ឆ្លើយ​តប​ថា គាត់​មិន​អាច​ចូល​រួម​​ក្នុង​អ្វី​ដែល​គាត់​ចាត់​ទុក​ថា ជា​​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​បាន​ឡើយ​"។ លោកស្រី​បាន​បន្ថែម​ថា លោក​ សាវុន បាន​សុំ​ឲ្យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស​មុន​ពេល​គា​ត់​យល់​ព្រម​​ចូល​រួម​ការ​ពិភាក្សា​នោះ​។ លោកស្រី លី...

ក្រសួង​នៅ​តែ​មិន​ច្បាស់​លាស់​​ជុំវិញ​អ្នក​ដែល​ចាំបាច់​ត្រូវ​មាន​លិខិត​អនុញ្ញាត​បម្រើ​ការងារ​

ប្រហែល​បី​សប្ដាហ៍​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​ងារ​បាន​ប្រកាស​បង្ក្រាប​​ជន​បរទេស​ដែល​គ្មាន​លិខិង​អនុញ្ញាត​បម្រើ​ការ​ងារ ​នៅ​សប្ដាហ៍​នេះ​​មន្ត្រី​អាច​ផ្ដល់​ចម្លើយ​បាន​តិច​តួច​ប៉ុណ្ណោះ​ស្ដីពី​វិធី​ដែល​ជនបរទេស​អាច​អនុវត្ត​​តាម​ច្បាប់​ការ​ងារ​របស់​ប្រទេស​កម្ពុជា​។ យោង​តាម​ច្បាប់​ការ​ងារ​ឆ្នាំ​១៩៩៧ ជនបរទេស​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​លិខិត​​អនុញ្ញាត​បម្រើ​ការ​ងារ​ ប៉ុន្តែច្បាប់​នេះ​មិន​ត្រូវ​បាន​​អនុវត្ត​​រហូត​មក​ទល់នឹង​ពេល​ថ្មីៗ​នេះ។ ច្បាប់​នេះ​​មិន​​​​មាន​ចែង​អំពី​​​និវត្តន៍​ជន​ ឬ​ជនបរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ពី​បរទេស​ឡើយ​។ ឧត្ដមសេនីយ៍ឯក​​ នៅ លក្ខិណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជនបរទេស​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើស​ពី​១ឆ្នាំ តម្រូវ​ឲ្យ​មាន​​លិខិត​អនុញ្ញាត​បម្រើ​ការ​ងារ​នៅ​​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារ​ទិដ្ឋាការ​អាជីវកម្ម​។ លោក​មាន​ប្រសាសន៍​ថា "ពួកគេ​មិន​​អាច​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើស​ពី​១ឆ្នាំ​​បាន​ទេ "ប្រសិន​បើ​​គ្មាន​លិខិត​អនុញ្ញាត​បម្រើ​ការ​ងារ។ លោក​បាន​បន្ថែម​ថា សម្រាប់​លិខិត​អនុញ្ញាត​បម្រើ​ការ​ងារ​អាច​ដាក់​ពាក្យ​សុំ​បាន​នៅ​ក្រសួង​ការ​ងារ ​ឬ​មន្ទីរ​ការ​ងារ​​ខេត្ត។ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​​ទេ​ជុំវិញ​វិធី​ដែល​​និវត្តន៍​ជន​បរទេស​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​​ដោយ​គ្មាន​លិខិត​អនុញ្ញាត​បម្រើ​ការ​ងារ ឬ​វិធី​ដែល​ពួកគេ​អាច​​​ពន្យារ​ទិដ្ឋាការ​របស់​ខ្លួន​ឡើយ​​។ លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា "យើង​មិន​ទាន់​បាន​​បែង​ចែក​​នៅ​ឡើយ​ទេ​ចំពោះ​និវត្តន៍​ជន​។ វា​ជា​បញ្ហា​។...

រដ្ឋាភិបាល​នឹង​អនុវត្ត​តឹងរ៉ឹងនូវ​ច្បាប់​ស្តីពី​ប័ណ្ណ​ការងារ​ចាប់​ពី​សប្តាហ៍​ក្រោយ

មន្ត្រី​ម្នាក់​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ចាប់ពី​សប្តាហ៍​ក្រោយ​នេះ​ទៅ ក្រសួង​មហាផ្ទៃ​នឹង​ចាប់​ផ្តើម​អនុវត្ត​តឹងរ៉ឹង​នូវ​ច្បាប់​ដែល​តម្រូវ​ឲ្យ​ជនបរទេស​ដែល​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប័ណ្ណ​ការងារ។ ឧត្តមសេនីយ៍​ឯក នៅ លក្ខិណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា សប្តាហ៍​ក្រោយ​អគ្គនាយកដ្ឋាន​របស់​លោក​នឹង​ចាប់​ផ្តើម​សម្រុក​ស្វែងរក​ជន​បរទេស ឬនិយោជក​របស់​ពួកគេ ដែល​គ្មាន​ប័ណ្ណ​ការងារ។ ច្បាប់​ការងារ​ឆ្នាំ​១៩៩៧​របស់​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​ការងារ​ជា​ចាំបាច់ ក៏​ប៉ុន្តែ ក្នុង​ពេល​កន្លង​មក ​មាន​ការ​អនុវត្ត​មិន​ទៀងទាត់។ លោក​ឧត្តមសេនីយ៍​ឯក លក្ខិណា បាន​មាន​ប្រសាសន៍​ថា "យើង​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិន​អាច​និយាយ​ថា​ពេលណា​ឲ្យ​ប្រាកដ​នោះ​ទេ"។ ជន​ជាតិ​បរទេស​ណា​ក៏ដោយដែល​គេ​រកឃើញ​ថា​គ្មាន​ប័ណ្ណ​ការងារ នឹង​ត្រូវ​បង់​ប្រាក់​​១០០​ដុល្លារ​សម្រាប់​ប័ណ្ណការងារ និង​ពិន័យ​៥០០.០០០​រៀល។ ឧត្តមសេនីយ៍​ឯក លក្ខិណា បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​ប្រសិនបើ​កិច្ច​សន្យា​ការងារ​របស់​ជន​បរទេស​មិន​ចែង​ថា...

មន្ត្រី​​​កម្ពុជា​​​បដិសេធ​​​ថា គ្មាន​​​ការ​​​បង្កើន​​​វត្ត​​​មាន​​​ទ័ព​​​ទៅ​​​តាម​​​ព្រំ​​​ដែន​​​ថៃ​​​ឡើយ​​​

កាល​​​ពីម្សិល​​​មិញ មន្ត្រី​​​កម្ពុជា​​​បាន​​​បដិសេធ​​​ថា ​​​គ្មាន​​​ការ​​​បង្កើត​​​វត្ត​​​មា​​​ន​​​ទ័ព​​​នៅ​​​តាម​​​​​​​​​បណ្តោយ​​​ព្រំដែន​​​ដែល​​​មាន​​​ជម្លោះ​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ឡើយ​​​​​​ បន្ទាប់​​​ពី​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​​​បាន​​​រាយ​​​ការណ៍​​​ថា កម្ពុជា​​​​​​បាន​​​យក​​​គ្រឿង​​​ចក្រ​​​ធន់​​​ធ្ងន់​​​ទៅ​​​អភិវឌ្ឍ​​​តំបន់​​​នេះ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ទាំង​​​ពីរ​​​បង្កើន​​​វត្ត​​​មាន​​​ទ័ព​​​របស់​​​ខ្លួន​​​។ កាសែត​​​បាង​​​កក​​​ ប៉ុស្តិ៍ បាន​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​ម​​​ិញ​​​ថា អាជ្ញាធរ​​​ថៃ​​​បាន​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​អានសេះ​​​នៅ​​​ខាង​​​ផ្នែក​​​របស់​​​ខ្លួន​​​ ព្រោះ​​​កម្ពុជា​​​បាន​​​ដឹក​​​ជញ្ជូន​​​គ្រឿង​​​ចក្រ​​​ឈូស​​​ឆាយ​​​ទៅ​​​រាន​​​តំបន់​​​នេះ​​​សម្រាប់​​​គម្រោង​​​បង្កើត​​​កាស៊ីណូ និង​​​សណ្ឋាគារ​​​ដោយ​​​រំលោភ​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​របស់​​​ប្រទេស​​​ទាំង​​​ពីរ​​​ដែល​​​ឯកភាព​​​គ្នា​​​មិន​​​អភិវឌ្ឍ​​​ដែន​​​ដី​​​មាន​​​ជម្លោះ​​​។ យោង​​​តាម​​​អត្ថបទ​​​របស់​​​កាសែត​​​នេះ​​​ ប្រភព​​​ពី​​​ទាហាន​​​ដែល​​​មិន​​​បញ្ចេញ​​​ឈ្មោះម្នាក់​​​​​​បាន​​​និយាយថា​​​​​​ បន្ទាប់​​​មក​​​កម្ពុជា​​​បាន​​​ចាប់​​​ផ្តើម​​​បញ្ជូន​​​ទាហាន​​​ និង​​​អាវុធ​​​ចូល​​​តំបន់​​​ព្រំដែន​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។ ជា​​​ការ​​​ឆ្លើយ​​​តប​​​ កង​​​ទ័ព​​​ថៃ​​​​​​បាន​​​​​​បញ្ជូន​​​កង​​​ទ័ព​​​ពង្រឹង​​​សន្តិសុខ​​​របស់​​​ខ្លួន​​​ទៅ​​​កាន់​​​តំបន់​​​នោះដែរ។ លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ចុះ​​​ផ្សាយ​​​ដែល​​​ថា កម្ពុជា​​​រំលោភ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ព្រំ​​​ដែន​​​ គឺ​​​វា​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។ លោក​​​ កុយ គួង បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោ​​​គ​​​យល់​​​គ្នា​​​ ដែល​​​ថៃ និង​​​កម្ពុជា បាន​​​ចុះ​​​ហត្ថលេខា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០០​​​ដោយ​​​ព្រម​​​ព្រៀង​​​ថា ភាគី​​​ទាំង​​​ពីរ​​​នឹង​​​មិន​​​អភិវឌ្ឍតំបន់​​​​​​មាន​​​ជម្លោះ​​​​​​នោះ​​​ថា "យើង​​​មិន​​​បាន​​​​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​ ហើយ​​​មិន​​​ធ្វើ​​អ្វី​​​ឲ្យ​​​រំលោភ​​លើ​​​ដែន​​​ដី​​​របស់​​​ប្រទេស​​​ជិត​​​ខាង​​​យើង​​​ឡើយ ​​​​​​ជា​​​ពិសេស​​​ អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ឆ្នាំ​​​២០០០​​​ជាមួយ​​​ប្រទេស​​​ថៃ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "កម្ពុជា​​​មិន​​​បាន​​​បញ្ជូន​​​កង​​​ទ័ព​​​ណា​​​មួយ​​​ចូល​​​ទៅ​​​តំបន់​​​នោះ​​​​​​ ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។ លោក កុយ គួង បាន​​​បន្ត​​​ដោយ​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​ថៃ​​​ថា បាន​​​រំលោភ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ព្រំ​​​ដែន​​​​​​​​​​​​​​​​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ថៃ​​​បាន​​​បញ្ជូន​​​កង​​​ទ័ព​​​ប្រហែល​​​២០០នាក់​​​ចូល​​​មក​​​ដោយ​​​មាន​​កាំ​​​ភ្លើង​​​ធន់​​​ធ្ងន់​​​មួយ​​​ចំនួន​​​ផង​​​។ ថៃ​​​បាន​​​រំលោភ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​​​ឆ្នាំ​​​២០០០ ដោយ​​​សាងសង់​​​អង់តែន​​​ដ៏​​​ធំ​​​មួយ​​​ និង​​​អគារ​​​ថ្ម​​​មួយ​​​ចំនួន​​​ចម្ងាយ​​​ត្រឹម​​​តែ​​​១ឬ២ម៉ែត្រ​​​ពី​​​បន្ទាត់​​​ព្រំដែន​​​ដែល​​​មិន​​​​​​ទាន់​​​កំណត់​​​ច្បាស់​​​លាស់​​​"។ លោក ជា​​​ គឹមសេង អភិបាល​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​ជា​​​កន្លែង​​​ដែល​​​ចំណែក​​​ច្រក​​​ព្រះ​​​ដែន​​​​​​​​​​​​​​បាន​​​លើក​​​ឡើង​​​ថា ដើម្បី​​​រៀប​​​ចំ​​​សម្រាប់​​​ការ​​​ចូល​​​រួម​​​ជា​​​មួយ​​​សហគមន៍​​​សេដ្ឋ​​​កិច្ច​​​អាស៊ាន​​​​​​ឆ្នាំ​​​២០១៥នោះ​​​​​​ កម្មករ​​​សំណង់ ​កំពុង​​​ស្ថាបនា​​​ផ្លូវ​​​ក្បែរ​​​ព្រំ​​​ដែន​​​ទៅ​​​កាន់​​​ផ្សារ​​​មួយ​​​ ហើយ​​​បន្ទាប់​​​ទៀត​​​បន្ត​​​ទៅ​​​កាន់​​​​​​​​​រង្វង់​​​មូល​​​។ លោក គឹមសេង​​​​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា ចំណុច​​​រង្វង់​​​មូល​​​ដែល​​​ត្រង់​​​ចំណុច​​​កណ្តាល​​​មាន​​​រូប​​​វីរបុរស​​​​​​មួួ​យ​​​រូប​​​ជិះ​​​សេះ​​​ គឺ​​​មាន​​​ចម្ងាយ​​​១៥០​​ម៉ែត្រ​​​ពី​​​ព្រំ​​​ដែន​​​មាន​​​ជម្លោះ​​​ រីឯ​​​ផ្សារ​​​វិញ​​​មាន​​​ចម្ងាយ​​​ប្រហែល​​​៥០០ម៉ែត្រ​​​ពី​​​ព្រំ​​​ដែន​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​គឺ​​​ជា​​​ដី​​​របស់​​​យើង​​​"។ លោក គឹម​​​សេង បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា កាល​​​ពី​​​ថ្ងៃ​​​សៅរ​​​៍ កង​​​ល្បាត​​​​​​ថៃ​​​ម្នាក់​​​បាន​​​​​​ទៅ​​​ជួប​​​កម្មករ​​​សំណង់​​​ ហើយ​​​ប្រាប់​​​ពួកគេ​​​ឲ្យ​​​ឈប់​​​ធ្វើ​​​ការ​​​ ហើយ​​​អង្គភាព​​​កង​​​ទ័ព​​​​​​ប៉ារ៉ា​​​របស់​​​ថៃ​​​ក៏​​​បាន​​​ប្រាប់​​​ពល​​​រដ្ឋ​​​ថៃ​​​ដែល​​​កំពុង​​​ដើរ​​​ទិញ​​​ទំនិញ​​​នៅ​​​ផ្សារ​​​នេះ​​​​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ផង​​​ដែរ​​​។ លោក គឹមសេង បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ កង​​​ល្បាត​​​ថៃ​​​បាន​​​ត្រឡប់​​​មក​​​ម្តង​​​ទៀត​​​ ហើយ​​​បាន​​​ប្រាប់​​​កម្មករ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បន្ទាប់​​​មក​​​កង​​​ទ័ព​​​ថៃ​​​ប្រហែល​​​២០០​​​នាក់​​​​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​នៅ​​​តាម​​​បណ្តោយ​​​ច្រក​​​ព្រំ​​​ដែន​​​អាន​​​សេះ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ថា បន្ទាប់​​​ពី​​​ច្រក​​​ព្រ​​ំ​​​ដែន​​​​​​ត្រូវ​​​បាន​​​បិទ​​​ ហើយ​​​ទាហាន​​​ថៃ​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​យ៉ាង​​​ច្រើន​​​ទៀត​​​នោះ​​​ ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​​​​ផ្សារ​​​បាន​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​ដោយ​​​ខ្លាច​​​ក្រែង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ផ្ទុះ​​​ឡើង​​​។ លោក ស្រី ឌឹក ដែល​​​ជា​​​មេបញ្ជាការ​​​កង​​​ពល​​​ធំ​​​អន្តរាគមន៍​​​​​លេខ​​​៣​​​ ដែល​​​ឈរ​​​ជើង​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ក៏​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ផង​​​ដែរ​​​ថា គ្មាន​​​ការ​​​បញ្ជូន​​​កង​​​ទ័ព​​​កម្ពុជា​​​ទៅ​​​កាន់​​​តំបន់​​​ព្រំ​​​ដែន​​​ឡើយ​​​ក្នុង​​​សប្តាហ៍​​​នេះ ហើយ​​​ថា ភាព​​​តាន​​​តឹង​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​បំផ្លើស​​​ប៉ុណ្ណោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ទាំង​​​ទាហាន​​​កម្ពុជា​​​ និង​​​ទាហាន​​​ថៃ​​​សុទ្ធ​​​តែ​​​គ្មាន​​​បញ្ហា​​​អ្វី​​​ឡើយ​​​ហើយ​​​​​​បាន​​​សហការ​​​ និង​​​ទាក់​​​ទង​​​គ្នា​​​ជា​​​ធម្មតា​​​"។ ឧត្តម​​​សេនីយ៍​​​ ស្រី ឌឹក ក៏បាន​​​លើក​​​ឡើង​​​បន្ថែមថា ការ​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​ខាង​​​ភាគី​​​ថៃ​​​គឺ​​​វា​​​មិន​​​មែន​​​ជា​​​រឿង​​​ចម្លែក​​​ទេ​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​មែន​​​ជា​​​លើក​​​ទី​​​១​​​ទេ ដែល​​​ទាហាន​​​ថៃ​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​​​​ ហើយ​​​យើង​​​គ្មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ ចំពោះ​​​ទង្វើ​​​បែប​​​នេះ​​​ឡើយ​​​"។ យោង​​​តាម​​​កាសែត​​​បាង​​​កក ប៉ុស្តិ៍​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក Serm Chainarong អភិបាល​​​ខេត្ត​​​អ៊ូប៊ុន រ៉ាត​​​ថា​​​នី ប្រទេស​​​ថៃ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ស្ថាបនា​​​ផ្លូវក្បែរ​​​ព្រំ​​​ដែន​​​គឺ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ត្រៀម​​​សម្រាប់​​​ការ​​​បង្កើត​​​កាស៊ីណូ និ​​​ង​​​សណ្ឋាគារ​​​ក្នុង​​​តំបន់​​​មាន​​​ជម្លោះ​​​ ដែល​​​លោក​​​បាន​​​ហៅ​​​ថា "មិន​​​មែន​​​ជា​​​ដី​​​របស់​​​នរណា​​​នោះ"។ ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ លោក រ័ត្ន សុភា ប្រធាន​​​មន្ទីរ​​​ព័ត៌​​​មាន​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អភិវឌ្ឍ​​​ដែល​​​កំពុង​​​ជួប​​​បញ្ហា​​​នោះ​​​ គឺ​​​ស្ថិត​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ដោយ​​​មាន​​​ចម្ងាយ​​​១,៥​​​គីឡូម៉ែត្រ​​​​​​ពី​​​ព្រ​​ំ​ដែន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជម្លោះ​​​ព្រំដែន​​​រវាង​​​កម្ពុជា​​​ និង​​​ថៃ​​​ទាល់​​​តែ​​​សោះ"។ លោក​​​បាន​​​បន្ថែម​​​ថា កម្មករ​​​សំណង់​​​បាន​​​យក​​​ឧបករណ៍​​​របស់​​​ខ្លួន​​​​​​ចេញ​​​ឆ្ងាយ​​​ពី​​​ព្រំ​​​ដែន​​​ហើយ​​​។ ភាព​​​តាន​​​តឹង​​​ចុង​​​ក្រោយ​​​នេះ​​​កើត​​​ឡើង​​​ត្រឹម​​​តែ​​​មួ​​យ​​​សប្តាហ៍​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក ទៀ បាញ់ និង​​​សម​​​ភា​​​គីថៃ​​​របស់​​​លោក គឺ​​​លោក Prawit Wongsuwan បាន​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ក្នុងរាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​សន្យា​​​ថា នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​កិច្ច​​​សហការគ្នា​​​​​​ឲ្យកាន់​​​តែ​​​ប្រសើរ​​​នៅ​​​តំបន់​​​ព្រំ​​​ដែន​​​នោះ​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​  

កង​រក្សា​សន្តិភាព​ត្រឡប់​ពី​​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​លីបង់​

មុន​ពិធី​កាលពី​ម្សិលមិញ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វាគមន៍​កង​រក្សា​សន្តិភាព​ជិត​២០០​នាក់​ ដែល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​បំពេញ​បេសកកម្ម​អស់រយៈ​ពេល​ប្រហែល​​១ឆ្នាំ​នៅ​ក្នុង​ប្រទេស​លីបង់ មេបញ្ជាការ​អង្គភាព​​ដែល​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​បំពេញ​បេសកកម្ម​នេះ​បាន​រៀបរាប់​ថា ​ប្រទេស​លីបង់​ជា​ប៉ុស្តិ៍​​​ "ដ៏ល្អបំផុត​មួយ​"។ ដោយ​កង​រក្សា​សន្តិភាព​កម្ពុជា​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ រួួម​មាន​ដូច​ជា ប្រទេស​ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​នោះ ​វរសេនីយ៍​ឯក ម៉ម នាង អាយុ​៥៣​ឆ្នាំ​ជា​មេបញ្ជាការ​គ្រប់គ្រង​ទាហាន​ចំនួន​១៨៤​នាក់​នៅ​ក្នុង​កង​ពល​វិស្វកម្ម​លេខ​៦២១​ បាន​លើក​ឡើង​ថា ប្រទេស​លីបង់​គឺ​ជា​ប៉ុស្តិ៍​ដែល​ស្រួល​ជាង​ប្រទេស​ដទៃទៀត​។ វរសេនីយ៍​ឯក​​ ម៉ម នាង បាន​មាន​ប្រសាសន៍​ថា "ខ្ញុំ​គិត​ថា ប្រទេស​លីបង់​គឺ​ជា​ប្រទេស​ដ៏ល្អ​បំផុត​សម្រាប់​បេសកកម្ម​។ អាកាសធាតុ​ល្អ​ ឬឯ​​ពលរដ្ឋ​ក៏​ល្អ​ដែរ​។...