Monday, September 23, 2019
Home Authors Posts by Chris Mueller

Chris Mueller

69 POSTS 0 COMMENTS

សាសនទូត​អាមេរិក​ជាប់​ទោស​ឧក្រិដ្ឋកម្ម​បៀតបៀន​ផ្លូវភេទ​កុមារ​ត្រូវ​បណ្តេញចេញ​ពី​កម្ពុជា

ន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​ថា សាសនទូត​អាមេរិក​ម្នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កាលពី​ខែ​មិថុនា ពីបទ​រំលោភ​ផ្លូវ​ភេទ​កុមារ​ប្រាំ​នាក់​នៅ​មណ្ឌល​កុមារ​កំព្រា​ដែល​លោក​គ្រប់គ្រង​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​និរទេស​ទៅ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។ លោក អ៊ុក ហៃសិលា ប្រធាន​នាយកដ្ឋាន​ផ្នែក​ស៊ើបអង្កេត​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់​លោក​បាន​ប្រគល់​លោក ដាញ៉ែល ចនសុន (Daniel Johnson) អាយុ​៣៦​ឆ្នាំ​ទៅ​ការិយាល័យ​អនុព័ន្ធ​អេហ្វប៊ីអាយ​ក្នុង​ក្រុង​ភ្នំពេញ​ តាម​សំណើ​ស្ថានទូត​អាមេរិក។ លោក ហៃសិលា បាន​និយាយ​ថា លោក ចនសុន​ ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​វិល​មក​ប្រទេស​កម្ពុជា​វិញ​ទេ។ លោក​បាន​និយាយ​ថា "ពេលណា​យើង​បណ្តេញ​នរណា​ម្នាក់ អ្នកនោះ​មិន​អាច​វិល​ត្រឡប់​មក​វិញ​ទេ"។ ការ​ចាប់​ខ្លួន​លោក...

ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​​រង់ចាំ​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​

មន្ត្រីក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​១៣​នាក់ ដែល​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ នៅ​មិន​ទាន់​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ឡើយ​ទេ ហើយ​នឹង​ត្រូវ​និរទេស​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជនអន្តោប្រវេសន៍​ខុស​​ច្បាប់​​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​សាកសួរ​រួច​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​ក្រសួង​មហាផ្ទៃ​​​​បាន​មាន​ប្រសាសន៍​ថា " យើង​នឹង​បញ្ជូន​អ្នក​ទាំង​នោះ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ប្រសិន​បើ​យើង​រក​ឃើញ​ថា ពួកគេ​មិន​​មែន​​ជា​ជន​ភៀស​ខ្លួន​ទេ​នោះ"។ លោក កែម សារិន ​ប្រធាន​នាយកដ្ឋាន​ជនភៀស​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា ការិយាល័យ​របស់​លោក​​នៅ​មិន​ទាន់​មាន​ផែន​ការ​សាកសួរ​​អ្នក​ទាំង​១៣​នាក់​នោះ​នៅ​ឡើយ​ទេ។ លោក សារិន បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​ក្រុម​​ជនជាតិ​ភាគតិច​ ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​រតនគិរី​អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ថា "...

ក្រុម​ម៉ុងតាញ៉ា​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​មកដល់​ក្រុង​ភ្នំពេញ

យោងតាម​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៣​នាក់​ ដែល​បាន​លាក់ខ្លួន​ពី​អាជ្ញាធរ ក្នុង​ព្រៃ​ខេត្ត​រតនគិរី​រយៈ​ពេល​ជាច្រើន​សប្តាហ៍ បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​យប់​មិញ។ ក្រោយ​ម៉ោង​៦​ល្ងាច​បន្តិច រថយន្ត​អង្គការ​សហ​ប្រជាជាតិ​ពីរ​គ្រឿង​និង​រថយន្ត SUV មួយ​គ្រឿង​មកពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ បាន​មក​ដល់​ទីស្នាក់ការ​របស់​នាយក​ដ្ឋាន នៅ​ទល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ រថយន្ត​បាន​បត់​ចូល​ផ្លូវ​នាយកដ្ឋាន ហើយ​បាន​បង្កើន​ល្បឿន​កាត់​តាម​ខ្លោងទ្វារ​ចំហ ដែល​បិទ​វិញ​យ៉ាង​ឆាប់​រហ័ស​ដោយ​អ្នក​យាម ដែល​បាន​ហាមប្រាម​អ្នក​កាសែត​មិន​ឲ្យ​ចូល។ លោក​​​ស្រី វ៉ាន ហ៊ា លី (Wan-Hea Lee) តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​ការិយាល័យ​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​មនុស្ស​​​បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​កាលពី​យប់​មិញ​ថា "យើង​បញ្ជាក់​ឲ្យ​ដឹង​ថា ​បាន​មក​ដល់​ដោយ​សុវត្ថិភាព"។ លោក​ស្រី លី បាន​បង្វែរ​សំណួរ​ជាច្រើន​ទៀត​ទៅ​ការិយាល័យ​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​មនុស្ស (UNHCR)។ លោកស្រី​ វីវៀន...

អង្គការ​ NGOs នៅ​ក្រៅ​ប្រទេស​កម្ពុជា​គាំទ្រ​បណ្តឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៤០ ដែល​សុទ្ធ​តែ​នៅ​ក្រៅ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​បណ្តឹង​កាលពី​ខែ​តុលា ដែល​ចោទ​"អ្នក​កាន់​អំណាច" នៅ​ប្រទេស​ខ្មែរ​ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។   កាលពី​ថ្ងៃទី​៧​ខែ​តុលា លោក រីឆាដ​ រ៉ូជើ (Richard Rogers) ជា​មេធាវី​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​សម្ពន្ធ​មិត្ត​របស់​ខ្លួន​ក្នុង​វិស័យ​ឯកជន បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​៧៧០.០០០​នាក់​ជា​ប្រព័ន្ធ ឲ្យ​ចេញពី​ផ្ទះ​សំបែង​របស់​ពួកគេ​ក្នុង​ពេល​ជាង​១៤​ឆ្នាំ​មក​នេះ។ ក្នុង​ពាក្យ​បណ្តឹង​នោះ លោក រ៉ូជើ និយាយ​ថា "អ្នក​កាន់​អំណាច" នៅ​ប្រទេស​ខ្មែរ​បាន​រំលោភ​យក​ដី​ជាទូទៅ ព្រមទាំង​បាន​ប្រព្រឹត្តឃាតកម្ម និង​ការ​សម្លាប់​ដោយ​ចេតនា ក្នុង​គោល​បំណង​ដើម្បី​មាន​បាន​ផ្ទាល់​ខ្លួន...

រដ្ឋាភិបាល​ថា សេចក្ដីព្រាង​ច្បាប់​ស្ដីពី​បទ​ល្មើស​​តាម​អុីនធើណិត​ត្រូវ​បាន​ “លុប​ចោល”

ចំពេល​រដ្ឋាភិបាល​​កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​​ពិនិត្យ​តាម​ដាន​ និង​គ្រប់​គ្រង​អុីនធើណិត​ និង​មាន​​​​គម្រោង​ដំឡើង​​ឧបករណ៍​លួច​ចាប់​ព័ត៌មាន​​លើ​បណ្ដាញ​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត និង​អុីនធើណិត​នានានោះ​​ ស្រាប់​តែ​ពេល​នេះ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន "​លុប​ចោល​" សេចក្ដីព្រាង​ច្បាប់​​ដ៏ចម្រូង​ចម្រាស​មួយ​ស្ដីពី​បទ​ល្មើស​តាម​បណ្ដាញ​អុីនធើណិត​។ លោក​ ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា " សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​លុប​ចោល​ហើយ​។ ធ្លាប់​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទូរគមនាគមន៍​ ប៉ុន្តែ​ វា​មិន​មែន​ជា​អាទិភាព​ទេ ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ងាត់​ស្ងៀម​"។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​មិន​ដឹង​ពី​​គម្រោង​បន្ត​ដំណើរ​ការ​ធ្វើ​សេចក្ដី​​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​ទេ។ មុន​ពេល​បដិសេធ​មិន​បញ្ជាក់​លម្អិត ​លោក​បាន​លើក​ឡើង​ថា ច្បាប់​ដែល​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា ជា​មធ្យោបាយ​មួយ​ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង​នោះ ត្រូវ​បាន​លុប​ចោល​​ហើយ​...

ពលករចំណាកស្រុកនៅប្រទេសថៃ​អាច​ប្រឈមនឹង​ការ​បណ្តេញ​ចេញ

យោងតាម​ក្រុមមួយ​ដែល​ត្រួត​ពិនិត្យការធ្វើចំណាកស្រុក​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចុះ​បញ្ជី​ជិត​៧០០.០០០​នាក់​សព្វ​ថ្ងៃ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្តែពួកគេ​រាប់ពាន់​នាក់​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ បន្ទាប់ពី​ប័ណ្ណ​ការងារ​បណ្តោះ​អាសន្ន​របស់​ពួកគេ​ផុតកំណុត​នៅ​ខែ​មីនា។ បណ្តាញ​ចំណាកស្រុក​មេគង្គ (MMN) បាន​ចេញ​របាយការណ៍​ស្វែងរក​ការ​ពិត​មួយ​កាលពី​ថ្ងៃ​អង្គារ​ដែលពិនិត្យ​រំហូរ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ​កាលពី​ខែ​មិថុនា។ លោកស្រី រេកូ ហារីម៉ា អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​បណ្តាញ​ចំណាកស្រុក​មេគង្គ បាន​និយាយ​ថា បន្ទាប់ពី​មាន​រដ្ឋ​ប្រហារ​នៅ​ខែ​ឧសភា​នៅ​ប្រទេស​ថៃ ពលករ​ខ្មែរ​ចំណាក​ស្រុកប្រហែល​២២៥.០០០​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​នេះ ព្រោះ​ខ្លាច​រដ្ឋាភិបាល​យោធា​ថ្មី​ដែល​ប្តេជ្ញា​លុប​បំបាត់​ពលករ​ចំណាកស្រុក​ខុស​ច្បាប់។ តាំងពី​ពេល​នោះ​មក ពលករ​ជាច្រើន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​តា​មរយៈ​ច្រក​ផ្លូវការ​និង​មិន​ផ្លូវការ។ លោក​ស្រី ហារីម៉ា បាន​និយាយ​ថា "រដ្ឋាភិបាល ​​ដឹង​ច្បាស់​ថា កម្មករ​ក្នុង​ស្រុក​មិន​ចង់​ធ្វើការ​ក្នុង​ឧស្សាហកម្ម​ទេ។ លក្ខខណ្ឌ​ការងារ​គ្រោះថ្នាក់​ណាស់ និង​អាក្រក់​ណាស់ ហើយ​គ្មាន​នរណា​ក្នុង​ឧស្សាហកម្ម​ទាំង​នោះ​ទទួល​បានប្រាក់​ខែ​អប្បបរមា​ទេ"។ ចាប់តាំងពី​រំហូរ​ពលករ​ចំណាកស្រុក​ចេញ​មក រដ្ឋាភិបាល​ថៃ​បាន​បង្កើត...

មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ដែល​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​

ទោះ​​​បី​​​ជា​​​មានការ​​​សន្យា​​​ពី​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​ថា នឹង​​​ផ្តល់​​​ការ​​​លើក​​​លែង​​​​​​ទោស​​​ដល់​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​សារភាព​​​ថា​​​ ខ្លួន​​​បាន​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ដោ​​​យ​​​ខុស​​​ច្បាប់​​​ក៏​​​ដោយ​​​ ក៏​​​មន្ត្រី​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​នាក់​​​ ដែល​​​បាន​​​​​​សារភាព​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​ដែរ​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​ធ្នូ​​​ លោក​​​ បែន​​​ រ័ត្ន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា មន្ត្រី​​​​​​នគរ​​​បាល​​​នៅ​​​ក្នុង​​​​​​​​​​​​​​​ខេត្ត​​​របស់​​​លោក​​​ ដែល​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន ត្រូវ​​​តែ​​​ជូន​​​ដំណឹង​​​ដល់​​​ថ្នាក់​​​លើ​​​របស់​​​ខ្លួន​​​ ហើយ​​​ទទួល​​​យក​​​ការ​​​ព្យាបាល​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ នឹង​​​ប្រឈម​​​ការ​​​ផ្តន្ទាទោស​​​។ សេចក្តីថ្លែង​​​ការណ៍​​​េនះ​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ​​​មន្ត្រី​​​នគរ​​​​​​បាល​​​ណា​​​ដែល​​​មក​​​សារភាព​​​មុន​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​បន្ត​​​ការ​​​ងារ​​​ជា​​​កង​​​កម្លាំង​​​នគរ​​​បាល​​​របស់​​​ខ្លួន​​​បន្ត​​​ទៀត​​​​​​​​​។ ឧត្តម​​​សេនីយ៍​​​ត្រី បែន រ័ត្ន​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតាំហ្វេតាមីន គឺ​​​មិន​​​មែន​​​ជា​​​រឿង​​​ចម្លែក​​​ទេ​​​នៅ​​​ក្នុង​​​ជួរ​​​នគរ​​​បាល​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម ហើយ​​​ថា ចាប់​​​តាំង​​​ពី​​​លោក​​​​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មក​​​មន្ត្រី​​​នគរ​​​បាល​​​ពីរ​​​នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​មក​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀ​​​ន​​​មែន។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ ដែល​​​ពីមុន​​​​​​លើក​​​ឡើង​​​ថា ឧត្តម​​​សេនីយ៍​​​ត្រី បែន រ័ត្ន គួរ​​​តែ​​​បាន​​​ស្នើ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មុន​​​ពេល​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​នេះ​​​រូប​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​លោក​​​ដឹង​​​ថា មន្ត្រី​​​នគរ​​​បាល​​​របស់​​​លោក​​​កំពុង​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​លោក​​​មិន​​​ចាត់​​​វិធានការ​​​ដាក់​​​ពិន័យ​​​?។ ខ្ញុំ​​​គិត​​​ថា យក​​​ល្អ​​​គួរ​​​តែ​​​បណ្តេញ​​​ពួក​​​គេ​​​ចេញ​​​ពី​​​តំណែង​​​នគរបាល​​​​​​"។ ប៉ុន្តែ ដោយសារ​​​ឧត្តម​​​សេនីយ៍​​ត្រី បែន រ័ត្ន បាន​​​ផ្តល់​​​ការ​​​លើក​​​លែង​​​ទោស​​​ជា​​​ផ្លូវ​​​ការ​​​ដល់​​​មន្ត្រី​​​នគរ​​​បាល​​​របស់​​​លោក​​​នោះ​​​ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​ទទួល​​​ស្គាល់​​​ថា ពួក​​​គេ​​​ទំនង​​​ជា​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​កាន់​​​តំណែង​​​របស់​​​ខ្លួន​​​ដដែល​​​។ លោក ខៀវ សាម៉ុន ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​​​​​​​​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​នៃ​​​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា យោង​​​តាម​​​កាលទេសៈ​​​ធម្មតា មន្ត្រី​​​នគរ​​​បាល​​​ណា​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​បាន​​​ប្រើ​​​ប្រាស់​​​សារធាតុ​​​ញៀន​​​​​​ដោយ​​​​​​ខុស​​​ច្បាប់​​​ គឺ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​​​​ហៅ​​​ឲ្យ​​​ទៅ​​​ធ្វើ​​​តេស្ត​​​​​​​​​រក​​​សារធាតុ​​​ញៀន ដោយ​​​ថ្នាក់​​​លើ​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិនបើ​​​គេ​​​រក​​​ឃើញ​​​ថា ពួក​​​គេ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន ពួក​​​គេ​​​គួរ​​​តែត្រូវ​​​បាន​​​បណ្តេញ​​​ចោល​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ទង្វើ​​​របស់​​​លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​ បែន រ័ត្ន "អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​ប៉ះ​​​ពាល់​​​ដល់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​"។ ឧត្តម​​​សេនីយ៍​​​ត្រី អ៊ាវ ចំរើន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កណ្តាល​​​បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​លោក​​​ស្វាគមន៍​​​ចំពោះ​​​ការ​​​ខំប្រឹង​​​ប្រែង​​​ដោះស្រាយ​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ក្នុង​​​ចំណោម​​​នគ​​​របាល​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ដែល​​​ជា​​​ខេត្ត​​​ជាប់​​​ខេត្ត​​​កណ្តាល​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​​​​គ្មាន​​​បំណង​​​ធ្វើ​​​តាម​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​ទេ បើ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​មន្ត្រី​​​​​​នគរ​​​បាល​​​ណា​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​របស់​​​ខ្ញុំ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ យើង​​​នឹង​​​​​​ដាក់​​​ទោស​​​ទណ្ឌ​​​​​​ពួក​​​គេ​​​តាម​​​ច្បាប់​​​"៕ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​  

រដ្ឋាភិបាល​វៀតណាម​ស្នើ​ឲ្យ​កម្ពុជា​បញ្ជូន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ត្រឡប់​ទៅវិញ​

យោង​តាម​​ស្នង​ការ​នគរ​បាលខេត្ត​ដែល​លើក​ឡើង​ថា មន្ត្រី​របស់​ខ្លួន​មាន​បំណង​ធ្វើ​តាម​សំណើ​របស់​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​​បាន​ស្នើ​ឲ្យ​នគរ​បាល​កម្ពុជា​​ចាប់​ខ្លួន​ និង​និរទេស​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចំនួន​១៦នាក់​​ ដែល​​បាន​ចូល​មក​ក្នុង​ខេត្ត​រតនគិរី​ក្នុង​ពេល​ថ្មីនេះ​​ទៅ​ប្រទេស​វៀតណាម​វិញ​។ សមាជិក​​ចំនួន​១៣​នាក់​នៃ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ដែល​​​ប្រមូលផ្ដុំគ្នា​នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម​ កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ស្រុក​លំផាត់ ភាគ​ខាង​ជើង​នៃ​ខេត្តរតនគិរី​ក្នុង​ពេល​សព្វ​ថ្ងៃ​ ក្រោយ​ពេល​ភៀស​ខ្លួន​ឆ្លង​ព្រំដែន​ចូល​មក​ខេត្ត​នេះ​កាលពី​ខែ​មុន។ លោក ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ថ្មីៗ​នេះ​លោក​ទទួល​​​បាន​របាយការណ៍​មួយ​​ដែល​មាន​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន​១៦​នាក់​តាម​រយៈ​ក្រសួង​មហាផ្ទៃ។ ឧត្តមសេនីយ៍ត្រី ងួន គឿន បាន​មាន​ប្រសាសន៍​ថា " អាជ្ញាធរ​វៀតណាម​បាន​ផ្ដល់​​មក​ឲ្យ​យើង​នូវ​បញ្ជី​ឈ្មោះ​​មនុស្ស​១៦​នាក់ ដែលរត់​គេច​ពី​ប្រទេស​កំណើត​របស់​ខ្លួន។ ពួកគេ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​របស់​យើង​​តាម​រក​អ្នក​ទាំង​នេះ ហើយ​​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ព្រោះ​ពួកគេ​គឺ​ជា​ជនជាតិ​ភាគតិច​ម៉ុងតាញ៉​"។ លោក​បាន​បន្ថែម​ថា "...

ពេល​កំណត់​ជិត​មក​ដល់ សហគមន៍​ត្រៀម​ទប់ទល់​នឹង​ការ​បណ្តេញ​ចេញ

ខណៈ​ដែល​ពេល​កំណត់​ដាក់​ដោយ​សាលា​ក្រុង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​មួយ​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ចេញពី​តំបន់​នោះជិត​មក​ដល់ ពលរដ្ឋ​ប្រហែល​១០០​នាក់​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​កាលពី​ថ្ងៃ​ពុធ ជា​កិច្ច​ប្រឹងប្រែង​ចុងក្រោយ ដើម្បី​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តាង​នាម​ពួក​ខ្លួន។ ញត្តិ​នោះ​បានប្រគល់​ទៅ​លោក ជា ប៉ូច និង​លោក ចាន់ ចេង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​រដ្ឋសភា និង​ក៏​បាន​ប្រគល់​ទៅ​លោក គង់ ចំរើន អគ្គលេខាធិការ​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ដែល​អ្នក​ភូមិ​ដើរ​ហែ​កាត់​សួន​វត្ត​បទុម​ផង​ដែរ។ ប្រជាពលរដ្ឋ​ជាង៦០០​នាក់​ដែល​រស់​នៅ​ក្នុង​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​ប្រាំមួយ បាន​ទទួល​ការ​ជូន​ដំណឹង​មួយ​ពី​សាលាក្រុង​កាលពី​សប្តាហ៍​មុន ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខណ្ឌ​ ធុយ សុខន...

អ្នក​មុជទឹកសង្គ្រោះជីវិត​មនុស្ស​ជន​ជា​តិ​ចាម​ជាទីស្រលាញ់បាន​ស្លាប់ហើយ

បន្ទាប់​​​ពី​​​ចំណាយ​​​ពេល​​​ជិត៤៥​​​ឆ្នាំ​​​ ជួយ​​​សង្គ្រោះ​​​មនុស្ស​​​រាប់​​​មិន​​​អស់​​​ពី​​​ដង​​​ទន្លេ​សាប​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ស្រង់​​​​​​សាក​សព​ជា​ច្រើននោះ​​​ លោក សារី រ៉ូម៉ាល អាយុ​​​៦៣​​​ឆ្នាំ​​​បាន​​​ដេក​​​ស្លាប់​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៧២​​​មក​​​ លោក សារី រ៉ូម៉ាល អាយុ​​​៦៣ឆ្នាំ​​​ ដែ​​​ល​​​ជា​​​ជន​​​ជាតិ​​​ចាម​​​ បាន​​រស់​​​នៅ​​​ជា​​​មួយ​​​ប្រពន្ធ របស់​​​លោក​​​ក្នុង​​​ផ្ទះ​​​ដ៏​​​តូច​​​មួយ​​​នៅមាត់​​​ទន្លេស្ថិត​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ដែល​ជា​​​​​​សហគមន៍​​​សម្បូរដោយ​ខ្មែរ​​​អីុស្លាម​​រស់​​​នៅ​​​។ អ្នក​​​ស្រី  ម៉ាត់ ស្រស់ អាយុ​​​៥៩​​​ឆ្នាំ​​​ ជា​ប្រពន្ធ​របស់​គាត់​បាន​​​និយាយ​​​ថា បើទោះ​​​ណាជា​​​លោក​​​ សារី រ៉ូម៉ាល ​​​ប្រកប​​​រប​​​ចិញ្ចឹម​​​​​​ជីវិត​​​ជា​​​អ្នក​​​នេសាទ និង​​​ជា​អ្នកចម្លង​​​ក៏​​​ដោយ​​​ ក៏​​​ផ្ទះ​​​របស់​​​គាត់​​​ដែលស្ថិត​​​នៅ​​​ជិត​​​ស្ពាន​​​មិត្ត​​​ភាព​​​កម្ពុជា​​​-ជប៉ុន នោះ​ទី​​​បំផុត​​​បាន​​​កំណត់​​​​​ជីវិត​​​របស់​​​គាត់​​​។ ដោយសំដៅ​​​ដល់​​​មនុស្ស​​​ជា​​​ច្រើន​​​ដែល​​​បាន​​​ព្យាយាម​​​ធ្វើ​​​អត្តឃាត​​​ដោយ​​​លោត​​​ពីលើ​​​ស្ពាននោះ អ្នក​​​ស្រី​​​ ម៉ាត់​​​ ស្រស់​​​ បាន​​​និយាយ​​​ថា "យើង​​​អាច​​​មើល​​​ឃើញ​​​ស្ពាន​​​ ដូច្នេះ​​​វា​​​ងាយ​​​ស្រួល​​​សម្រាប់​​​គាត់​​​ក្នុង​​ការស្តាប់ឮ​​ និង​​​ឃើញ​​​មនុស្ស​​​ដើម្បី​​​ជួយ​​​សង្គ្រោះ​​​ពួក​​​គេបាន​​​"​​​។ អ្នកស្រី ម៉ាត់​​​ ស្រស់​​​ បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​ប៉ាន់​​​ប្រមាណ​​​ថាប្តី​​​របស់​​​គាត់​​​ដែល​​​មិន​​​ដែល​​​ទទួល​​​ការ​​​ហ្វឹក​​​ហ្វាត់​ច្បាស់លាស់​​​ផ្នែក​​​មុជ​​​ទឹក​​​នោះ​​​បាន​​​ជួយ​​​សង្គ្រោះមនុស្សជិត​៣០០នាក់ និងស្រង់​​​សាកសពជាច្រើនពី​​ទន្លេ​​​មុន​​​ពេល​​​គាត់​​​ស្លាប់​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ កេរ្តិ៍​​​ឈ្មោះ លោក សារី រ៉ូម៉ាល ក្នុង​​​នាម​​​ជា​​​អ្នក​​​មុជ​​​ទឹក​​​ជួយសង្គ្រោះ​​​ជីវិត​​​មនុស្ស​​​ធ្វើ​​​ឲ្យ​​​លោក ទៀ​​​ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួងការ​​​ពារ​​​ជាតិ​​​សុំ​​​ឲ្យ​​​គាត់​​​ជួយ​​​ស្រង់​​​សាក​​​សព​​​មន្ត្រី​​​យោធា​​​ប្រាំ​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​នៅ​​​ពេល​​​ឧទ្ធម្ភាគចក្រ​​​ធ្លាក់​​​ចូល​​​រណ្តៅ​​​ដី​​​ដែល​​​មាន​​ទឹក​​​ពេញ​​​មួយ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ដង្កោ កាល​​​ពីខែ​​​កក្កដា។ កាល​​​ពី​​​ម្សិលមិញ សមាជិក​​​សហគមន៍​​​ដែល​​​លោក សារី រ៉ូម៉ាល រស់​​​នៅ​​​បាន​​​បញ្ជាក់​​​ថា ពួក​​​គេ​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​ការ​​​​​រក​​​អ្នក​​​ដែលទទួល​​​តួនាទី​​​របស់​​​គាត់​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​មុជ​​​ទឹក​​​ជួយ​​​សង្គ្រោះ​​​មនុស្ស​​​។ ស៊ូ ម៉ារី អាយុ​​​៥៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា "យើង​​​រស់​​​នៅ​​​ជិត​​​ស្ពាន​​​បំផុត​​​។ វា​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​យើង ពីព្រោះ​​​យើង​​​គឺ​​​ជា​​​អ្នកដែល​​​អាច​​​ជួយ​​​សង្គ្រោះ​​​ជីវិត​​​មនុស្ស​​​បាន"។ អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ថា មាន​​​អ្នក​​​នេសាទ​​​ក្នុងមូល​​​ដ្ឋាន​​​តិចតួច​ប៉ុណ្ណោះ​​​ដែល​​​អាច​​​ធ្វើ​​​អ្វី​​​ដែល​​​លោក សារី រ៉ូម៉ាល​​​ អាច​​​ធ្វើ​​​បាន​​​ ប៉ុន្តែ ជំនាញ​​​របស់​​​ពួកគេ​​​មិន​​​អាច​​​​​​ប្រៀប​​​ស្មើ​​​ទៅ​​​នឹង​​​ជំនាញ​​​របស់​​​គាត់​​​បាន​​​ឡើយ​​​។ លោក នី អាល់​​​ម៉ាត់ អាយុ​​​៣៣​​​ឆ្នាំ បាន​​​និយាយ​​​ថា "គាត់​​​ពិត​​​ជា​​​មនុស្ស​​​សំខាន់​​​​​​ចំពោះ​​​សហ​​​គមន៍​​​របស់​​​យើង​​​។ បុរស​​​រូប​​​នេះ​​​បាន​​​ចាត់​​​ទុក​​​លោក សារី រ៉ូម៉ាល ថា​​​ជា​​​មនុស្ស​​​ចេះ​​​ជួយ​​​យក​​​អាសា​​​គ្នា​​​ដោយ​មិន​ប្រកាន់ជាត​ិ​សាសន៍ឡើយ​​​។ លោក អាល់​​​ម៉ាត់ បាន​​​និយាយ​​​ថា "គាត់​​​មិន​​​ដែល​​​គិត​​​តែ​​​ពី​​​ខ្មែរ​​​អីុស្លាមនោះ​​​ឡើយ​​​។ គាត់​​​ចង់​​​ជួយ​​​មនុស្ស​​​គ្រប់​​​គ្នា​​​ទាំង​​​អស់​​​"៕សារុន​​​​​​​​​​​​