Thursday, October 17, 2019
Home Authors Posts by Chris Mueller

Chris Mueller

69 POSTS 0 COMMENTS

អ្នក​នយោបាយ​អាមេរិក​ដើមកំណើត​ខ្មែរ​ចូលរួម​ក្នុង​ការ​តវ៉ា​នៅ​ពន្ធនាគារ​ព្រៃ​ស

បី​សប្តាហ៍​បន្ទាប់ពី​បានក្លាយ​ជា​សមាជិក​សភា​អាមេរិក​ដើម​កំណើត​ខ្មែរ​ទី១ លោក​ ម៉ម រ៉ាឌី បាន​ចូលរួម​ជាមួយ​អ្នកតវ៉ា​រាប់រយ​នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន សមាជិក​បក្ស​ប្រឆាំង និង​ព្រះសង្ឃ​១៧​អង្គ​និង​នាក់ ពី​ពន្ធនាគារ​ព្រៃ​ស។ លោក ម៉ម រ៉ាឌី វ័យ​៤៥​ឆ្នាំ ដែល​បាន​ជាប់​ជា​តំណាង​រាស្ត្រ​រដ្ឋ​ម៉ាសាឈូសេត​ ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​កាលពី​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​សប្តាហ៍​មុន​សម្រាប់​ការ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​សប្តាហ៍​នៅ​ប្រទេស​កម្ពុជា។ ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន​លោក​ ម៉ម រ៉ាឌី បាន​ប្រាប់​អ្នក​តវ៉ា​ប្រហែល​២០០​នាក់​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ដែល​មាន​ការ​យាម​កាម​តឹងរ៉ឹង មុនពេល​លោក​​ហុច​ក្បាល​មីក្រូហ្វូន​ទៅ​លោក ខែម ចន្ថា អ្នក​នាំពាក្យ​របស់​លោក​ថា “ខ្ញុំ​មាន​អារម្មណ៍​អាណិត​អាសូរ​ចំពោះ​បង​ប្អូន​ប្រុស​ស្រី"។ លោក ចន្ថា...

សំណុំ​​​រឿង​​​អូស្ត្រាលី​​​ប្រឆាំង​​​ជន​​​រត់​​​ពន្ធ​​​ហេរ៉ូអីុន​​​ត្រូវ​​​បាន​​​តម្កល់​​​ ប៉ុន្តែ​​​មេខ្លោង​​​កំពុង​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​​

កាល​​​ពី​​​ម្សិលមិញ តុលាការ​​​មួយ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​តម្កល់​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៤​​​ឆ្នាំ​​​របស់​​​បុរស​​​ខ្មែរ​​​សញ្ជាតិ​​​អូស្ត្រាលី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន​​​ពីបទ​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​ដែល​​​មាន​​​តម្លៃ​​​រាប​​​់​​​លាន​​​ដុល្លារ​​​ពីកម្ពុជា​​​​​​ទៅ​​​អូស្ត្រាលី ចំណែក​​​ឯ​​​នគរ​​បាល​​​កម្ពុជា​​​និយាយ​​​ថា មេខ្លោង​​​គួរ​​​ឲ្យ​​​សង្ស័យ​​​នៃ​​​ប្រតិបត្តិការរត់​​​ពន្ធ​​​នេះ​​​កំពុង​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ​​​កែវ ឆដាភា និង​​​ សុខ សម្បត្តិ ត្រូវ​​​បាន​​​តុលាការ​​​រដ្ឋ​​​វិុចតូរីយ៉ា​​​ នៃ​​​ប្រទេស​​​អូស្ត្រាលី​​​​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​១៤​​​ឆ្នាំ និង​​​ប្រាំ​​​បួន​​​ខែ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៩​​​ ខែ​​​ឧសភា​​​ពីបទ​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​១២​​​,៣៤​​​គីឡូក្រាម​​​ ដែលមាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​៧​​​លាន​​​ដុល្លារ​​​ទៅ​​​១៣​​​លាន​​​ដុល្លារ​​​ចូល​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី នេះ​​​បើ​​​យោង​​​តាម​​​សេចក្តី​​​សង្ខេប​​​នៃ​​​សំណុំ​​​រឿង​​​ពី​​​តុលាការ​​​កំពូល​​​នៃ​​​រដ្ឋ​​​វិុច​​​តូរីយ៉ា។ កាល​​​ពី​​​ម្សិលមិញ ចៅក្រម​​​ ហ្វីលីប ព្រីស (Phillip Priest) នៅសាលា​​​ឧទ្ធរណ៍​​​រដ្ឋ​​​វិុច​​​តូរីយ៉ា បាន​​​ច្រាន​​​ចោល​​​បណ្ដឹង​​​សាទុក្ខ​​​របស់​​​ កែវ ឆដាភា ហើយ​​​បាន​​​តម្កល់​​​​​​ទោស​​​ដើម​​​។ សុខ សម្បត្តិ មិន​​​បាន​​​ប្តឹង​​​ឧទ្ធរណ៍​​​ទេ។ ​​​លោក ហ្វីលីប ព្រីស បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​សង្ខេប​​​នៃ​​​សេចក្ដី​​​សម្រេច​​​របស់​​​លោក​​​ថា "ទស្សន​​​របស់​​​ខ្ញុំ​​​យល់​​​ឃើញ​​​ថា ផ្អែក​​​លើ​​​ភ័ស្តុ​​​តាង​​​ដែល​​​មាន​​​ ការ​​​ផ្តន្ទា​​​ទោស​​​របស់​​​គាត់​​​គឺ​​​ចៀស​​​មិន​​​ផុត​​​ទេ​​​"។ ខណៈ​​​អាជ្ញាធរ​​​អូស្ត្រាលី​​​​​​និយាយ​​​ថា សំណុំ​​​រឿង​​​ប្រឆាំង​​​ កែវ ឆដាភា និង​​​ សុខ សម្បត្តិ បាន​​​បើក​​​ និង​​​បិទ​​​វិញ​​​ទៅ​​​ហើយ​​​នោះ លោក អិុន សុង អនុ​​​ប្រធាន​​​នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​​​​មេខ្លោង​​​ជន​​​ជាតិ​​​ខ្មែរ​​​នៃ​​​ប្រតិបត្តិការ​​​នេះ​​​កាន់​​​តែ​​​ជួប​​​ការ​​​លំបាក​​​​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​នគរ​​​បាល​​​អូស្ត្រាលី​​​​​​បាន​​​សួរ​​​ចម្លើយ​​​ កែវ ឆដាភា និង​​​ សុខ​​​ សម្បត្តិ​​​ រួច​​​មក​​​ ពួក​​​គេ​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​ដល់​​​អាជ្ញាធរ​​​កម្ពុជា​​​ដែល​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​មេ​​ក្រុម​​​រត់​​​ពន្ធ​​​នេះ​​​។ ប៉ុន្តែ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​នគរ​​​បាល​​​មិន​​​ទាន់​​​ប្រមូល​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ធ្វើ​​​ការ​​​ចាប់ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "នៅ​​​ទី​​​នេះ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​កំពុង​​​ឃ្លាំ​​​មើល​​​ ​​​​​​ ប៉ុន្តែ យើង​​​គ្មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បញ្ជាក់​​​ថា គាត់​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នោះ​​​ទេ​​​"។ យោង​​​តាម​​​សេចក្តី​​​សង្ខេប​​​របស់​​​តុលាការ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា សុខ សម្បត្តិ​​​ បាន​​​មក​​​ដល់​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១២​​​ សម្រាប់​ការ​​​មក​​​លែង​​​មួយ​​​ខែ​​​ម្តង។ ខណៈនៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្រឿង​​​​​​ញៀន​​​ប្រាំ​​​កញ្ចប់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ពី​​​ប៉ុស្តិ៍​​​ប្រៃសណីយ៍​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ឆ្ពោះ​​​ទៅ​​​អាសយ​​​ដ្ឋាន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​រ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែល​​​បឺន ដែល​​​ សុខ សម្បត្តិ​​​ បាន​​​ជួល​​​។ ប៉ុន្តែ មន្ត្រី​​​គយ​​​ដក​​​ហូត​​​បាន​​​​​​បួន​​​កញ្ចប់​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា ក្នុង​​​មួយ​​​កញ្ចប់​​​ៗ​​​មាន​​​កញ្ចប់​​​លឿង​​​តូច​​​ៗ​​​ប្រហែល​​​៥០០​​​ដោយ​​​បិទ​​​ស្លាក​​​ថា "Beauty Star Ginseng Instant Dyeing” ​​​​​​​​​​​​​​។ សេចក្តី​​​សង្ខេប​​​របស់​​​តុលាការ​​​បាន​​​បញ្ជាក់​​​ថា "នៅ​​​ក្នុង​​​កញ្ចប់​​​តូច​​​ៗ​​​ទាំង​​​នោះ គឺ​​​ជា​​​ទឹក​​​រាវ​​​ពណ៌​​​ត្នោត​​​ស្រាល​​​ដែល​​​មាន​​​ផ្ទុក​​​ហេរ៉ូអីុន។ក្រោយ​​​មក​​​កញ្ចប់​​​ទី​​​៥​​​ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​ទៅ​​​ សុខ និង​​​ កែវ នៅ​​​ឯ​​​អាសយ​​​ដ្ឋាន​​​មួយ​​​ក្នុង​​​​​​ទីក្រុង​​​មែល​​​បឺន​​​ ​​​ដែល​​​បាន​​​ឈាន​​​ទៅដល់​​​ការ​​​សើុប​​​អង្កេត​​​របស់​​​នគរ​​​បាល និង​​​ការ​​​ចាប់ខ្លួន​​​បុរស​​​ទាំង​​​នេះ​​​កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០១២។ លោក​​​ស្រី​ ចដាណា ហ្វាយ​​​មែន (Jordana Fayman) មេធាវី​​​តំណាង​​​ឲ្យ​​​ សុខ​​​ សម្បត្តិ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​លោក​​​ស្រី​​​មិន​​​ទាក់​​​ទង​​​ទៅ​​​កូនក្តី​​​របស់​​​លោកស្រី​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​សេចក្តី​​​លម្អិត​​​បន្ថែម​​​អំពី​​​សំណុំ​​​រឿង​​​​​នេះ​​​ឡើយ​​​​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ខ្ញុំ​​​មិន​​​ទាំង​​​មាន​​​ឱកាស​​​អាន​​​សាល​​​ដីកាផង​​​​​​ទេ​​​"។ សំណុំ​​​រឿង​​​ប្រឆាំង កែវ ឆដាភា និង​​​ សុខ សម្បត្តិ មាន​​​ភាព​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​សំណុំ​​​រឿង​​​មួយ​​​កា​​​លពីខែ​​​ធ្នូ​​​ឆ្នាំ​​​២០១២ ដែ​​​ល​​​ក្នុង​​​នោះ​​​អតីត​​​វរសេនីយ៍​​​ឯក​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ ម្នាក់​​​ និង​​​ស្ត្រី​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់ទៀត​​​​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ពីបទ​​​ប៉ុន​​​ប៉ង​​​បញ្ជូន​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី​​​​​​តាម​​​ប្រៃសណីយ៍។ នគរ​​​បាល​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា ពួក​​​គេ​​​ទទួល​​​បាន​​​ព័ត៌​​​មានមួយ​​​​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​អាច​​​ស្ទាក់​​​ចាប់​​​បាន​​​កញ្ចប់​​​ទាំង​​​នោះ​​​នៅ​​​ឯប៉ុស្តិ៍​​​ប្រៃសណីយ៍​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។ កញ្ចប់​​​ទាំង​​​នោះ​​​មាន​​​កញ្ចប់​​​តូច​​​ៗ​​​ប្រហែលល​​​៦០០​​​កញ្ចប់​​​ដែល​​​បិទ​​​ស្លាក​​​ថា "Korean Red Ginseng Tonic”។ កញ្ចប់​​​ទាំង​​​នេះ​​​ផ្ទុក​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអីុន​​​សរុប​​​ប្រហែល​​​១២គីឡូ​​​ក្រាម​​​។ សួរ សារិទ្ធ អាយុ​​​៥៤​​​ឆ្នាំ​​​ និង ង្វៀន ញូហាញ់ អាយុ​​​៤៤​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​​​​ពេល​​​ក្រោយ​​​មក​​​ ហើយ​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​កាត់​​​ទោស​​​ពួកគេ​​​ទាំង​​​ពីរ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​អស់​​​មួយ​​​ជីវិត ពីបទ​​​ឧក្រិដ្ឋ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​។​​​​​​​​​​​​​​​ លោក អិុន សុង ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា​​​ នគរបាល​​កម្ពុជា​​​ជឿ​​​ថា ការ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ឆ្នាំ​​​២០១២​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី ហើយ​​​​​​កម្ពុជា​​​គឺ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ប្រតិបត្តិការ​​​រត់​​​ពន្ធ​​​ថ្នាំញៀន​​​ដែល​​​ត្រូវ​​​បាន​​​រៀប​​​ចំឡើង​​​ដោយ​​​បុរស​​​ខ្មែរ​​​តែ​​​ម្នាក់ ប៉ុន្តែ បាន​​​បដិសេធ​​​មិនបញ្ជាក់​​​​​​អត្ត​​​សញ្ញាណ​​​ ឬផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​មេខ្លោង​​​គួរ​​​ឲ្យ​​​សង្ស័យនោះ​​​ទេ​​​​​​។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា នគរ​​​បាល​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជន​​​រត់​​​ពន្ធ​​​ថ្នាំញៀន​​​ផ្សេង​​​ៗ​​​ទៀត​​​ ដែល​​​ពួកគេ​​​សង្ស័យ​​​ថា កំពុង​​​ធ្វើ​​​ការ​​​ឲ្យ​​​​​​មេខ្លោង​​​ ហើយ​​​សង្ឃឹម​​​ថា ការ​​​​​​តាម​​​ដាន​​​​​​ពួក​​​គេ​​​នឹង​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​ចាប់​​​ខ្លួនដ៏​​​ធំមួយ​​​​​​។ លោកមាន​​​ប្រសាសន៍​​​បន្ត​​​ថា "ជន​​​សង្ស័យ​​​ភាគ​​​ច្រើន​​​គឺ​​​ជា​​​កម្មករ​​​ ដែល​​​គេ​​​ជួល​​​ឲ្យ​​​រត់​​​ពន្ធ​​​។ ប៉ុន្តែ យើង​​​កំពុង​​​តាម​​​ដាន​​​ជន​​​សង្ស័យ​​​​​ទាំង​​​នោះ​​​រហូត​​​ដល់​​​ពួក​​​គេ​​​ប្រគល់​​​ថ្នាំ​​​ញៀន​​​។ វា​​​គឺ​​​ជា​​​ស្នៀត​​​សម្រាប់​​​ចាប់​​​ខ្លួន​​​មេខ្លោង​​​"។​​​​​​ កាល​​​ពី​​​ម្សិលមិញ យោង​​​តាម​​​អត្ថបទ​​​មួយ​​​ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​កាសែត​​​ The Age របស់​​​អូស្ត្រាលី​​​​​​បាន​​​ឲ្យដ​​​ឹង​​​ថា កែវ ឆដាភា អាយុ​​​៤០​​​ឆ្នាំ​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​អូស្ត្រាលី​​​​​​ក្នុង​​​ឆ្នាំ​​​១៩៨៨​​​ក្នុង​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​រូប​​​គេ​​​បាន​​​តាំង​​​លំនៅ​​​ក្នុង​​​ទីក្រុង​​​ស៊ីដនី​​​។ ដោយ​​​មាន​​​ប្រពន្ធ​​​និង​​​កូន​​​បី​​​នាក់​​​ កែវ ឆដាភា បាន​​​ធ្វើ​​​ជា​​​យន្ត​​​ការី​​​ មុន​​​ពេល​​​រូប​​​គេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿងញៀន​​​។ អត្ថបទ​​​ដដែល​​​បាន​​​ចុះ​​​ផ្សាយ​​​ថា សុខ សម្បត្តិ អាយុ​​​៣៥​​​ឆ្នាំ​​​បាន​​​ចាក​​​ចេញ​​​​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​​​​មក​​​ដល់​​​កម្ពុជា​​​នៅ​​​អាយុ​​​ប្រហែល​​​១៦​​​ឆ្នាំ​​​។ អត្ថបទ​​​នេះ​​​បាន​​​បន្ត​​​ទៀត​​​ថា គ្រួសារ​​​របស់​​​គេ​​​ធ្លាប់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​រូប​​​គេ​​​ពី​​​បទ​​​បញ្ចេញ​​​អាកប្បកិរិយា​​​ហិង្សា៕សុខុម​​​​​​​​​  

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ហៅ​ការ​ផ្ទុះ​កាំជ្រួច​បាត់បង់​ជីវិត​ថា ‘មិនមែន​ជា​រឿងធំដុំ’

លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ផ្ទុះ​កាំជ្រួច​ដែល​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ និង​របួស​មនុស្ស​៧​ទៀត​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន "មិនមែន​ជា​រឿង​ធំដុំ​ទេ" ចំណែកឯ​ក្រុម​អ្នក​ជំនាញ​ខាង​បាញ់​កាំជ្រួច​អន្តរជាតិ​បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា ឧប្បត្តិហេតុ​នេះ​អាច​ទប់ស្កាត់​បាន​ដោយ​ងាយ​ស្រួល ប្រសិនបើ​មាន​ការ​ប្រយ័ត្ន​ផ្នែក​សុវត្ថិភាព​ធម្មតា​ជាមុន។ អំឡុង​ការ​បាញ់​កាំជ្រួច​អបអរ​ខួប​ឆ្នាំ​ទី​១០​នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី កាលពី​យប់​ថ្ងៃ​ពុធ កាំជ្រួច​មួយ​បាន​ផ្ទុះ​នៅ​ក្នុង​បំពង់​ដែក​បាញ់​បង្ហោះ បណ្តាល​ឲ្យ​ជះ​អំបែង​ទៅលើ​ក្រុម​អ្នក​ដើរ​កម្សាន្ត​ក្បែរ​នោះ។ លោក ណាគ្រី ដារ៉ូ អាយុ ២៣​ឆ្នាំ មកពី​ស្រុក​កោះធំ​ខេត្ត​កណ្តាល បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ពេលដែល​បន្ទះ​ដែក​មួយ​បាន​បុក​ធ្លាយ​ខ្លួន​របស់​គាត់។ មនុស្ស​៧​នាក់​រងរបួស...

បន្ទាប់​​​ពី​​​​​​​​បញ្ចញ​​​សេចក្តី​​​ព្រាង​​​ថវិកាជាតិ​​​​​​ឆ្នាំ២០១៥ គណ​​​បក្ស​​​ប្រឆាំង​​​រិះ​​​គន់​​​​​​យ៉ាង​​​​​ខ្លាំ​​​ចំពោះ​​​ដំណើរ​​​ការគ្មាន​​​តម្លា​​​ភាព​​​

នៅពេល​​​​​​​​​​​​សេចក្តី​​​ព្រាង​​​ថវិកា​​​ជាតិសម្រាប់​​​ឆ្នាំ​​​២០១៥​​​​​​​​ត្រូវ​​​​​​បាន​​​បញ្ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែលតំណាង​​​រាស្ត្រ​​ទាំង​​​៥​​​៥​​​រូប​​​របស់​​​ខ្លួន​​​បាន​​​​​​ចូល​​​សភា​​​កាល​​​ពី​​​​​​ខែសីហា ​​​បាន​​​​​​ចាត់​​​ទុក​​​ដំណើរ​​​ការ​​​ធ្វើ​​​សេច​​​ក្តី​​​ព្រាង​​​ថវិកា​​​របស់​​​កម្ពុជា ថា "គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ និង​​​មិន​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​" កាល​​​ពី​​​​​ថ្ងៃ​​​សុក្រ។ យោង​​​តាម​​​លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​អំឡុង​​​ពេល​​​ពីរ​​​សប្តាហ៍​​​​​​ដើម​​​ខែ​​​វិច្ឆិកា រដ្ឋ​​​សភា​​​​​​នឹង​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​អំពី​​​សំណើ​​​​​​ថវិកា​​ជាតិ​​​​​​ចំនួន​​​៣,៨​​​ពាន់​​​លាន​​​ដុល្លារ​​​ ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន បាន​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​​​​ទី​​​២៤ខែ​​​តុលា។ សំឡេង​​​ភាគ​​​​​​​​​ច្រើន​​​​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា នៅ​​​ក្នុង​​​រដ្ឋ​​​សភា ​​​មាន​​​ន័យ​​​ថា ​​​គណ​​​បក្ស​​​​​​កាន់​​​អំណាច​​​អាច​​​​​​អនុម័ត​​​​​​ថវិកា​​​នេះ​​​បាន​​​​​​ដោយ​​​មិន​​​ចាំ​​​បាច់​​​ត្រូវ​​​ការ​​​ការ​​​គាំទ្រ​​​​​​ពី​​​គណ​​​បក្ស​​​​​ប្រឆាំង។ លោក សុន ឆ័យ ដែល​​​ជា​​​ប្រធា​​​ន​​​ក្រុម​​​តំណាង​​​រាស្ត្ររបស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​ និង​​​ជា​​​អនុ​​​ប្រធាន​​​គណៈកម្មការ​​​ហិរញ្ញវត្ថុ និង​​​ធនាគារ​​​នៃ​​​រដ្ឋ​​​សភា បាន​​​មាន​​​​​​ប្រសាសន៍​​​ថា រដ្ឋាភិបាលគ្មាន​​​តម្លា​​​ភាព​​​ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ថវិកា​​​របស់​​​ខ្លួន​​​ ហើយ​​​ឆ្នាំ​​​នេះ​​ក៏​​​មិន​​​ខុស​​​​​​គ្នា​​​ដែរ។ លោក​​​បាន​​​លើក​​​ឡើង​​​​​​បន្ថែម​​​ទៀត​​​ថា "យើង​​​ត្រូវ​​​ការ​​​​​​សេចក្តី​​​លម្អិត។ អស់​​លោក​​​​​​ឲ្យ​​​តែ​​​លេខ​​​មក​​​យើង ហើយ​​​រំពឹង​​​ចង់ឲ្យ​​យើង​​​យល់​​​ និង​​​​​​ជឿ​​​ទុក​​​ចិត្ត​​​ថា ​​​ប្រាក់​​​នេះ​​​នឹង​​​​​​ចូល​​​ទៅ​​​ក្នុង​​​ថវិកា"។ លោក សុន ឆ័យ បាន​​​អំពាវ​​​​​​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ផ្តល់តួលេខ​​​ចំណាយ​​​ក្នុង​​​រយៈ​​ពេល​​​​​​​​ប្រាំបួន​​​ខែ​​​មក​​​នេះដើម្បី​​​ឲ្យ​​​ដឹង​​​​​​ថា តើ​​​ប្រាក់​​​បាន​​​​​​ពី​​​ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៤ត្រូវ​​​បាន​​​ចំណាយ​​​ទៅលើ​​​អ្វីឲ្យ​​​ប្រាកដ ពីព្រោះ​​​លោ​ក​​​ជឿ​​​ថា ​​​តួលេខ​​​​នៅ​​​ក្នុង​​​​​​ថវិកា​​​នេះ​​​​​​មិន​​​ឆ្លុះ​​បញ្ចាំង​​​ពី​​​ការ​​​ចំណាយ​​​ជាក់​​​ស្តែងឡើយ។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "លេខ​​​​​​​​​ចេញពី​​​ថវិកា​​​​​​​​​​​នេះ​​​​​​​​​ប្រហែល​​​ជា​​​ផ្លាស់​​​ប្តូរ​​​ទាំង​​​​​​ស្រុង។ វិស័យ​​​អប់​​​រំ​​​អាច​​​ទទួល​​​​​​បាន​​​​​​១៨​​​ភាគ ប៉ុន្តែ​​​វា​​​​​​អាច​​ថយ​​​​​​ចុះ​​​មក​​​​​នៅ​​​ត្រឹម១៤​​​ភាគ​​​រយ។​​​​​​​​​ វា​​​គួរឲ្យ​​​ភ្ញាក់​​​​​​ផ្អើល​​​ និង​​​មិន​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​​​​​បាន​​​ចំពោះ​​​​​​ប្រភេទ​​​ឯក​​​សារ​​​​​​​​​សម្រាប់​​​បោក​​​​​​ប្រាស់​​​តំណាង​​​រាស្ត្រ”។ សេច​​​ក្តី​​​​ព្រាង​​​ថវិកា​​​សម្រាប់​​​ឆ្នាំ​​​២០១៥​​​​​នេះ ស្នើ​​សុំ​​​​​​លើស​​​ថវិកា​​​​​​ឆ្នាំ​​​២០១៤​​​​​​​​​​​ចំនួន​​​៤០០​​​លាន​​​ដុល្លារ ឬ​​​ប្រហែល​​​១០,៦​​​ភាគ​​​រយ។ភាគ​​​ច្រើន​​​នៃថវិកា​​​​​នេះ​​​​​​នឹង​​​ត្រូវ​​​​​លៃ​​​ទុក​​​សម្រាប់​​​​​​វិស័យ​​​ការ​​​ពារ​​​ជាតិ សន្តិសុខ និង​​​អប់​​​រំ។ ការ​​​ចំណាយ​​​សរុប​​​​​​​​នៅ​​​ថ្នាក់​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​​​​ ​​​មាន​​​ចំនួន​​​៣,៦​​​លាន​​​ដុល្លារ​​​ ដែល​មានន័យ​​​ថា មាន​​​តែ​​​២០០​​​លាន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​នៃ​​​ថវិកា​​​​​​សរុប​​​ដែល​​​នឹង​​​ត្រូវ​​​លៃ​​​ទុក​​​សម្រាប់​​​​​​​រដ្ឋ​​​បាល​​ឃុំ-សង្កាត់ ស្រុក-ខណ្ឌ​​​និង​​ខេត្ត។ ​​​មួយ​​​ភាគ​​​ធំ​​​​​​នៃ​​​ថវិកា​​​នេះ​​​ គឺ​​​ចំនួន​​​៥៦៧លាន​​​ុល្លារ ឬ​​​ស្មើ​​​​​​ប្រហែល​​​១៥ភាគ​​​រយ​​​​​​នៃ​​​ថវិកា​​​សរុប នឹង​​​​​​បាន​​​ទៅ​​​លើ​​​ក្រសួង​​​មហា​​​ផ្ទៃ និង​​​ក្រសួង​​​ការពារ​​​ជាតិ។ថវិកា​​​នេះ​​​​​​​​​មិន​​បាន​​​បញ្ជាក់​​​លម្អិត​​​​​​ថា​​​ ចំនួន​​​ណា​​​មួយ​​​នៃ​​​ថវិកា​​​សរុប​​​៣,៨​​​ពាន់​​​លាន​​ដុល្លារ​​​នេះ​​​ នឹង​​​ត្រូវ​​​ចំណាយ​​​ដោយ​​​បៀប​​​ណា​​​ឡើយ។ ប្រសិន​​​បើ​​​​​​សេចក្តី​​​​​​ព្រាង​​​ថវិកា​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ ៤៣៣លាន​​​ដុល្លារ​​​នឹង​​​បាន​​​ទៅ​​​លើ​​​វិស័យ​​​អប់រំ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥ ​​​ពោល​​​គឺ​​​ច្រើន​​​ជាង​​​ជិត​​​១០០​​​លាន​​​​​​ដុល្លារ​​​​​​នៅ​​​​​​ក្នុង​​​​​​ថវិកា​​​កាលពី​​​ឆ្នាំ​​​មុន។ នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍មួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​តុលា ដែល​​​បាន​​​​​​ចេញអម​​​​​​​​​ជាមួយ​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​នេះ រដ្ឋាភិបាល​​​និយាយ​​​ថា សេចក្ដី​​​សម្រេច​​​​​​របស់​​​ខ្លួន​​​​​​លើ​​​​​​​​​វិស័យដែល​​​ត្រូវ​​​ចំណាយ ថវិកា គួរ​​​​តែ​​​លៃ​​​ទុក​​​​​​ដោយ​​​​​​ផ្អែក​​​លើ​​​ "តម្រូវ​​​ការ​​​ និង​​​អាទិភាព​​​" របស់​​​វិស័យ​​​មួយៗ​​​។ យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ថវិកា​​​នេះ​​​​​​នឹង​​​" ផ្តោត​​​លើ​​​ការ​​​ពង្រឹង​​​ការ​​​គ្រប់​​​គ្រង​​​ដីធ្លី​​​ និង​​​ការ​​​កែលម្អ​​​សេវា​​​តុលាការ​​​​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​ចៅក្រម​​​ និង​​​តុលាការ​​​"។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ពិភាក្សា​​​ដេញ​​​ដោល​​​អំពី​​​សេចក្ដី​​​ព្រាងថវិកា​​​នៅក្នុង​​​​​រដ្ឋសភា​​​ក្នុង​​​ពេល​​​ណាមួយ​​​​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា រដ្ឋាភិបាល​​​តាំង​​​ចិត្ត​​​ស្ដាប់​​​រាល់​​​ក្ដី​​​បារម្ភ​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​លើក​​​ ឡើង​​​​​​។ លោក​​​បាន​​​បន្ត​​​ថា " ពួកគេ​​​មាន​​​ឱកាស​​​ស្នើ​​​សុំ​​​ការ​​​ពន្យល់​​​បក​​​ស្រាយ និងពិនិត្យ​​​​​​​​​ផ្ទៀង​​​ផ្ទាត់​​​​​​ថវិកា​​​​​​​​​។ ពួកគេ​​​មាន​​​សិទ្ធិ​​​ធ្វើ​​​បែប​​​នោះ​​​"។ ប្រហែល​​​៣១០លាន​​​​​​ដុល្លារ​​​នៅ​​​ក្នុង​​​ថវិកា​​​នេះ ត្រូវ​​​បាន​​​លៃទុក​​​សម្រាប់​​​ក្រសួង​​​សុខាភិបាល ​​​១៦លាន​​​​​​ដុល្លារ​​​សម្រាប់​​​ក្រសួង​​​យុត្តិធម៌ និង​​​២០៣​​​លាន​​​ដុល្លារ​​​​​​​​​​​​ទៀត​​​សម្រាប់​​​​​ក្រសួង​​​ធនធាន​​​ទឹក​​​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ សេចក្ដី​​​​​​ព្រាង​​​ថវិកា​​​នេះ​​​​​​មាន​​​សំណើ​​​​សុំ​​​ដំឡើង​​​​​​កម្រិត​​​​​​​​​សម្រាប់​​​ប្រាក់​​​ខែ​​​​​​រួច​​​ពន្ធ​​​នៅ​​​ក្នុង​​​សេវា​​​សាធារណៈ​​​ចាប់​​​ពី​​​​​​​​​ក្រោម​​​១២៥​​​ដុល្លារ​​​ ដល់​​​ក្រោម​​​២០០​​​ដុល្លារ​​​។ រដ្ឋាភិបាល​​​ក៏​​​កំពុង​​​ស្នើ​​​សុំ​​​ឲ្យ​​​សភា​​​អនុម័ត​​​ឥណទាន​​​៨៨៨​​​លាន​​​ដុល្លារ​​​​​​​​​ខ្ចី​​​ពី​​​បរទេស​​​​​​ផង​​​ដែរ។ លោក ផៃ ស៊ីផាន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​​​​​​​ថា​​​ប្រាក់​​​នេះ​​​បាន​​ពី​​ណា​​​ទេ ប៉ុន្តែ​​​លោក សុន ឆ័យ បាន​​​គូស​​​បញ្ជាក់​​​ថា កម្ពុជា​​​មាន​​​ទម្លាប់​​​ខ្ចីបុល​​​ច្រើន​​​​​​ពី​​​ប្រទេស​​​ចិន។ ថវិកា​​​ជាតិ​​​សម្រាប់​​​ឆ្នាំ​​​២០១៤​​​ត្រូវ​​​បាន​​​អនុម័ត​​​កាលពី​​​ឆ្នាំ​​​មុន​​​ដោយ​​​រដ្ឋសភា​​​ ដែល​​​មាន​​​តែ​​​សមាជិក​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ ​​​​​​ក្រោយ​​​ពី​​​គណបក្ស​​​សង្គ្រោះជាតិ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​​​​​​​​​​ដោយសារ​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏ចម្រូង​​​ចម្រាស​​​​​​កាលពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣៕ សុខុម​​​​​​​​​​​​​​​​​​​  

អ្នក​វិនិយោគ​ខក​ចិត្ត​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទន់ខ្សោយ

យោងតាម​របាយការណ៍​ថ្មី​ដែល​រកឃើញ​ដែរ​ថា​អ្នក​វិនិយោគ​ខក​ចិត្ត​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs)​នៅ​ប្រទេស​កម្ពុជា​នោះ​បាន​ឲ្យ​ដឹង​ថា តម្លៃ​អគ្គិសនី​ខ្ពស់​ជា​ឧបសគ្គ​ធំ​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា។​​​ របាយការណ៍ ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​មកពី​ការ​សម្ភាស​ទល់​មុខ​គ្នា​ជាច្រើន​រយ​លើក​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ទូទាំង​ប្រទេស និង​ទិន្នន័យ​ធនាគារ​ពិភពលោក។ អ្នក​ឆ្លើយ​តប​បាន​ចាត់​ថ្នាក់​តម្លៃ​អគ្គិសនី​ថា​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា លំដាប់​បន្ទាប់​គឺ​ភាព​មិន​ប្រាកដ​ខាង​ម៉ាក្រូ​សេដ្ឋកិច្ច និង​អំពើ​ពុករលួយ។ របាយការណ៍​ឲ្យ​ដឹង​ថា "មិន​ត្រឹមតែ​អគ្គិសនី​ថ្លៃ​ជាង​នៅ​សឹង​គ្រប់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ថែមទាំង​រអាក់​រអួល​ទៀត​ផង"។ វិធី​តែមួយ​ដែល​អ្នក​វិនិយោគ​បរទេស​និង​ក្នុង​ស្រុក​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​អគ្គិសនី​របស់​ខ្លួន​នោះ គឺ​ដំឡើង​ម៉ាស៊ីន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ប៉ុន្តែ​យោងតាម​របាយការណ៍​ដដែល តំបន់​សេដ្ឋកិច្ច​នេះ​មិន​បាន​ធ្វើ​តាម​ការ​រំពឹង​ទុក​ជាច្រើន។ របាយការណ៍​ឲ្យ​ដឹង​ទៀតថា "ភ័ស្តុតាង​ស្រាវជ្រាវបង្ហាញ​ថា តំបន់​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ ដែល​វិនិយោគិន​​ប្រឈម​ឡើយ ដែល​ការ​នេះ​អាច​ពន្យល់​បាន​ច្បាស់​ថា ហេតុអ្វី​ក៏យើង​កត់​សម្គាល់​ឃើញ​ថា មិន​មាន​អត្ថ​ប្រយោជន៍​សំខាន់​ក្នុង​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។ របាយការណ៍​នេះ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៣ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​២៣​កន្លែង​ដែល​ទទួល​បាន​ការ​អនុញ្ញាត ប្រមូល​ផ្តុំ​ក្នុង​ក្រុង​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម...

ក្រសួង​អប់រំ​ យុវជន និង​កីឡា​រំពឹង​ថា ​នឹង​មាន​ការ​ដំឡើង​បន្ថែម​លើ​​ថវិកា​របស់​ខ្លួន​

ក្រសួងអប់រំ​​ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ការ​ដំឡើង​ចំនួន​១៨​ភាគរយ និង​១៥​ភាគរយ​លើ​ថវិកា​របស់​ក្រសួង​ទាំង​ពីរ​នៅ​ក្នុង​សេចក្ដី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០១៥ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃសុក្រ​។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ទីស្ដី​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​អនុម័ត​​សេចក្ដី​​ព្រាង​ថវិកា​នេះ​កាលពី​ថ្ងៃ​សុក្រ ដោយ​ស្នើ​សុំ​​ថវិកា​ចំនួន​៤ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​​​បាន​ឲ្យ​ដឹង​បន្ត​ថា ថវិកា​ដែល​ស្នើ​ឡើង​នេះ​គឺ​មាន​ការ​កើន​ឡើង​ចំនួន​១០,៨ភាគរយ​លើ​​ថវិកា​ចំនួន​៣,៥៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤​​ដែល​ស្មើ​នឹង​២១,០៩ភាគរយ​នៃ​ផលិត​សរុប​ក្នុង​ស្រុក​ (GDP)។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ថវិកា​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏នឹង​មាន​ថវិកា​បន្ថែម​ដែល​គេ​លៃលក​ទុក​សម្រាប់​ប្រើ​ក្នុង​វិស័យអប់រំ ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ វិស័យ​សុខាភិបាល...

ការ​​​សិក្សា​​​ថ្មី​​​បង្ហាញ​​​ពី​​​វិសាល​​​ភាព​​​​​​ធំ​​​ធេង​​​នៃ​​​ការ​​​រំលោភ​​​បំពានលើ​​​​​​កុមារ​​​​​​កម្ពុជា

យោង​​​តាម​​​ការ​​​សិក្សា​​​ថ្មី​​​មួយ​​​​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ បាន​​​រក​​​ឃើញ​​​ថា ជាង​​​ពាក់​​​កណ្តាល​​​នៃ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​អស់​​​ដែល​​​មាន​​​អាយុ​​​ក្រោម​​​១៨​​​​​​ឆ្នាំ​​​ បាន​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​នៃ​​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ម្តង​​​ ចំណែក​​​ឯស្ត្រី​​​​​​ជាង​​​៦ភាគ​​​រយ​​​ និង​​​បុរស​​​៥ភាគ​​​រយ​​​​​​​​​បាន​​​ទទួល​​​រង​​​ការ​​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កាល​​​ពីវ័យ​​​កុមារ​​​។ ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ដែល​​​ធ្វើ​​​ឡើង​​​រួម​​​គ្នា​​​ដោយ​​​អង្គការ​​​យូនីសេហ្វ​​​ វិទ្យាស្ថាន​​​ជាតិ​​​ស្ថិត​​ិ​​​ក្រសួង​​​ផែន​​​ការ​​​ ក្រសួង​​​កិច្ច​​​ការ​​​នារី​​​ និ​​​ង​​​ក្រសួង​​​សង្គម​​​កិច្ច​​​នេះ ​​​បាន​​​ស្ទង់​​​មតិ​​​កុមារ​​​ និង​​​មនុស្ស​​​ពេញ​​​វ័យ​​​ចំនួន​​​២.៣៧៦​​​នាក់​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​ពី​​​១៣​​​ឆ្នាំ ដល់​​​២៤​​​ឆ្នាំ​​​នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​​​​ខែ​​​កុម្ភៈ​​​ និង​​​​​​ខែ​​​មីនា ឆ្នាំ​​​មុន​​​។ អ្នក​​​​​​ឆ្លើយ​​​គឺ​​​ជា​​​​​​ឪពុក​​​ម្តាយ​​​ដែល​​​បាន​​​ឆ្លើយ​​​សំណួរ​​​ស្តីពី​​​កូន​​​ៗ​​​របស់​​​​​​ខ្លួន។ ការសិក្សា​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា មួ​​​យ​​​ភាគ​​​បួន​​​នៃ​​​កុមារ​​​កម្ពុជា​​​ បានទទួល​​​​​​រង​​​ការ​​​បំពាន​​​ផ្លូវ​​​អារម្មណ៍​​​ដែល​​​គេ​​​កំណត់​​​ថា​​​ជា​​​ការ​​​បំពាន​​​តាម​​​រយៈ​​​ "​​​ពាក្យ​​​សម្ដី​​​"។ នៅ​​​ក្នុង​​​ករណី​​​នៃ​​​ការ​​​រំលោភ​​​បំពាន​​​ទាំង​​​បី​​​ប្រភេទ​​​ ​​​ភាគ​​​ច្រើន​​ឪពុក​​​ម្តាយ​​​ និង​​​គ្រូបង្រៀន​​​​​​ជា​​​ជន​​​ល្មើស​​​​​​ បន្ទាប់​​​មក​​​គឺ​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​សហគមន៍​​​​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ​​​។ ការសិក្សា​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា "ជន​​​ល្មើស​​​ភាគ ច្រើន​​​ ដែល​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​​​​កាយ​​​​​​វ័យ​​​កុមារ គឺឪពុក​​​ ហើយ​​​ជា​​​ពិសេស​​​ម្តាយ​​​"។ លោក​​​ស្រី អឹុង គន្ថាផាវី រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​​​​កិច្ច​​​​​​ការ​​​នារី​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ទៅ​​​កាន់​​​​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​ពិធី​​​​​​បញ្ចេញ​​​របាយការណ៍​​​សិក្សា​​​​​​នេះដែល​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​សណ្ឋាគារ​​​សូហ្វីតែល ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​ថា ទន្ទឹម​​​​​​នឹង​​​លទ្ធផល​​​បង្ហាញ​​​ថា ការ​​​រំលោភ​​​បំពាន​​​លើ​​​កុមារ​​​មាន​​​ការ​​​រាល​​​ដាល​​​​​ ​​​វា​​​ក៏​​​បង្ហាញពី​​​ការ​​​​​​ប្តេជ្ញា​​​ចិត្ត​​​​​​របស់​​រដ្ឋា​​​ភិបាល​​​ដែរ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។ លោក​​​ស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "អ្វី​​​ដែល​​​យើង​​​បាន​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​ថ្ងៃ​​​នេះ​​​បង្ហាញ​​​ពី​​​​​​ឆន្ទៈ​​​ និង​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​​​​ពិត​​​ប្រាកដ​​​របស់​​​រដ្ឋាភិបាល​​​ ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​ និង​​​កាត់​​​បន្ថយ​​​អំពើ​​​ហិង្សា​​​លើ​​​កុមារ​​​​​​​​​​​​​​​​​​​"។ លោក​​​ស្រី​​​បាន​​​មាន​​​​​​ប្រសាសន៍​​​បន្ត​​​ថា ក្រ​​​សួង​​​កិច្ច​​​ការ​​​នារី​​​កំពុ​​​ងអភិវឌ្ឍកម្ម​​​វិធី​​​មួយ​​​​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​វិធី​​​ថែ​​​ទាំ​​​កូន​​​ដោយ​​​មិន​​​ប្រើអំពើ​​​ហិង្សា។ លោក​​​ស្រី​​​ ម៉ាតា សាន​​​តូស​​​ ផេស (Marta Santos Pais) តំណាង​​​ពិសេស​​​របស់​​​អគ្គលេខា​​​ធិការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​បញ្ហា​​​​​​អំពើ​​​ហិង្សា​​​លើ​​​កុមារ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សិក្សា​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ គឺ​​​ជាការ​​​ប្រមូល​​​ចង​​​ក្រង​​​ទិន្នន័យ​​​ដ៏ទូលំទូលាយ​​​លើក​​​ដំបូង​​​ស្តី​​​ពីការ​​​រំលោភ​​​បំពាន​​​លើ​​​កុមារ​​​នៅ​​​កម្ពុជា​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​ យើង​​​អាច​​​ត្រឹម​​​តែ​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ប៉ុណ្ណោះ​​​ តែ​​​ពេល​​​នេះ​​​យើង​​​មាន​​​ភ័ស្តុ​​​តាម​​​ច្បាស់​​​លាស់​​​ហើយ​​​"៕សុខុម    

ខ្សាច់​ទន្លេ​កម្ពុជា​ត្រូវ​បាន​រកឃើញ​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

ខ្សាច់ទន្លេ​កម្ពុជា​ជិត​៨០​.០០០​តោន ​​កំពុង​ស្ថិត​នៅ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ជិត​២ខែ​មក​ហើយ។ វា​ជា​ខ្សាច់​ក្នុង​ចំនួន​ច្រើន​លើក​ទី២​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ទីនោះ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​នេះ​​ ថ្វីបើ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បម្រាម​ហាម​​មិន​ឲ្យ​នាំខ្សាច់​ទន្លេ​ចេញ​កាលពី​ឆ្នាំ​២០០៩​ក៏ដោយ។ កាសែត​ The Timeof India ​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្សាច់​ទាំង​នេះ​ត្រូវ​បាន​ដឹក​ចូល​កំពង់ផែ Cochin ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​កាលពី​២​ខែ​កន្លង​ទៅ​នេះ។ ក្រុម​ហ៊ុន​ Titanics India Ltd. ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​​ Chennai និង​ដែល​ជា​អ្នក​នាំ​ចូល​ខ្សាច់​ទាំង​នេះ​ បាន​ឲ្យ​ដឹង​ថា ខ្សាច់​ទាំង​នេះ​បាន​ឆ្លង​កាត់​គយ​ដោយ​គ្មាន​បញ្ហា​ណាមួយ​ឡើយ ប៉ុន្តែ​ថា...

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ពាក្យ​បណ្ដឹង​​ជុំវិញ​ករណី​គំរាម​ធ្វើ​ឃាត​

អ្នក​រៀបចំ​ការ​តវ៉ា​ប្រឆាំង​ជនជាតិ​វៀតណាម​​​កាលពី​សប្ដាហ៍​មុន បាន​ដាក់​ពាក្យ​បណ្ដឹង​កាលពី​ថ្ងៃ​សុក្រ​ទៅ​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​គំរាមធ្វើ​ឃាត​ជាច្រើន​ ដែល​លោក​ទទួល​បាន​អំឡុង​ការ​តវ៉ា​ទាំង​នោះ​។ រយៈ​ពេល​ប្រាំថ្ងៃ​ចាប់​ពីថ្ងៃ​ទី​៦ ខែ​តុលាទៅ ​ក្រុម​​អ្នក​តវ៉ា​បាន​ហែក្បួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​​ស្ថានទូត​វៀតណាម និង​​ដុត​ទង់ជាតិ​វៀតណាម​ ហើយ​បច្ចុប្បន្ន​កំពុង​​ទាមទារ​ឲ្យ​ស្ថានទូត​នេះ​សូមអភ័យទោស​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក ត្រាន វ៉ាន់ថុង អ្នក​នាំពាក្យ​ស្ថានទូត​នេះ​នៅពេល​នោះ ដែល​នៅ​ក្នុង​បទ​សម្ភាស​មួយ​តាម​វិទ្យុ​កាលពី​ខែ​កក្កដា បាន​ច្រាន​ចោល​ការ​អះអាង​ដែល​លើក​ឡើង​ថា ខេត្ត​កម្ពុជា​ក្រោម​ដែល​សព្វ​ថ្ងៃ​ជា​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​ ជា​របស់​កម្ពុជា​មុន​ពេល​អាណានិគម​និយមបារាំង​បាន​កាត់​វា​ឲ្យ​ទៅ​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៤៩​។ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ដឹក​នាំ​ការ​តវ៉ា​ទាំង​នោះ​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​បុរស​និយាយ​ភាសា​វៀតណាម​ម្នាក់ ដែល​បាន​គំរាម​ប្រើ​ "ទាហាន​វៀតណាម​របស់​ខ្លួន​" នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ធ្វើ​ឃាត​លោក​។ លោកបាន​ដាក់​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ទៅ​ក្រសួង​​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​ស្នើ​សុំ​ជំនួយ​ស្វែង​រកទីតាំង​...