Sunday, November 17, 2019
Home Authors Posts by Colin Meyn

Colin Meyn

271 POSTS 0 COMMENTS
Associate editor

បុគ្គលិកជាតិនៅ​​​សាលាក្ដី​​​ខ្មែរ​​​ក្រហម ប្រកាស​​​​​​​ធ្វើ​កូដ​កម្ម​ជា​លើក​ទី​២

បុគ្គលិក​កម្ពុជា​ជាង​១០០​នាក់​នៅ​ឯ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា ពួក​គេ​បាន​បន្ត​កូដ​កម្ម​ជា​លើក​ទី​២​នៅ​ឆ្នាំ​នេះ​ ហើយ​នឹង​​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​រហូត​ទាល់តែ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​ដែល​មិន​ទាន់​បើក​។ ​មូលនិធិ​សម្រាប់សាលាក្តី ក្នុង​ពេល​ដែល​ចុង​ចោទ​កាន់​តែចាស់​ជរា​ទៅ​ៗ បាន​ក្លាយ​ជា​បញ្ហា​បំផុត​សម្រាប់​សាលា​ក្តី​ដែល​​កំពុង​តែ​ព្យា​យាម​​បញ្ចប់ដំណើរការ​កាត់​ក្តី​ទ្រង់​ទ្រាយ​តូចលើក​ដំបូង​ លើ​សំណុំ​រឿង០០២។ នៅ​​ក្នុង​ករណី​នេះ​ នួន​ ជា ដែល​ជា​បង​ធំ​ទី​២​របស់​​ខ្មែរ​ក្រហម និង ខៀវ សំផន ជា​ប្រមុខ​​រដ្ឋ​កំពុង​​តែ​ប្រឈម​នឹង​ការ​កាត់​ទោស​ ដោយ​សារ​តែ​ខ្លួន​មាន​តួនាទី​ក្នុង​អំពើ​ព្រៃ​ផ្សៃ​ទ្រង់​ទ្រាយ​​ធំ​​ ក្នុងរបប​​ ប៉ុល ពត។ សកម្ម​ភាព​កូដ​កម្ម​ធ្វើ​ឡើងដោយ​បុគ្គលិកជាតិ​នៅ​សាលា​ក្តី​គឺ​ជាហេតុការណ៍​មិន​ល្អ​មួយ​ទៀត​សម្រាប់សាលា​ក្តី​ខ្មែរ​ក្រហម និង​ជា​ការ​បង្ហាញ​អំពី​ការ​ខ្វះ​ឆន្ទៈ​ក្នុង​ចំណោម​ប្រទេស​ផ្តល់​ជំនួយ​នានា​ ក្នុង​ការ​ផ្តល់​មូល​និធិឲ្យ​ភាគី​ជាតិ​នៃ​តុលាការ​កូន​កាត់​នេះ ដោ​យ​​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​ជាយូមក​ហើ​យ​​ថា មាន​អំពើ​ពុក​រលួយ​នៅ​តុលាការ​នេះ​​។ បន្ទាប់​ពី​មាន​សេចក្តី​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា បុគ្គលិក​ជាតិ​បាន​ធ្វើ​​កូដ​កម្ម​ អ្នក​នាំ ពាក្យ​នៅ​​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ មាន​សង្ឃឹមថា នឹង​មាន​មូល​និធិ​ស្រាប់​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​ថវិកា​បច្ចុប្បន្ន។ លោក នេត ភត្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​បុគ្គ​លិក​ជាតិ​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​ បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះសេចក្តី​អំពាវ​នាវ​​ពី​លោក បាន គីម៉ូន (Ban Ki-moon) អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធសប្តាហ៍មុន​ថា សាលាក្តី​នេះ​កំពុង​តែ​ប្រឈម​នឹង​ “វិបត្តិ”  និង​បាន​អំពាវ​នាវ​ឲ្យ​សហ​គមន៍​អន្តរ​ជាតិ​ផ្តល់​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​សាលា​ក្តី​នេះ​។ លោក ភត្រា បាន​លើក​ឡើង​ក្នុង​អ៊ីម៉េល​ថា “​ បុគ្គលិក​ជាតិ​យ៉ាង​តិច​១០០​នាក់​ ក្នុង​ចំណោម​២៥០​នាក់​ ដែល​មិន​ទាន់​បើក​ប្រាក់​ខែចាប់​តាំង​ពី​ខែ​មិថុនា​មក ចាប់​ផ្តើម​ធ្វើ​កូដ​កម្ម​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​១​​ ខែកញ្ញា ឆ្នាំ​២០១៣ រហូត​ទាល់តែ​រកដំណោះ​ស្រាយ​សម្រាប់​ការ​បើក​ប្រាក់​ខែ​របស់​ខ្លួន​។ ប្រសិន​បើ​  អ្នក​បក​ប្រែ​ឯកសារ និង​អ្នក​បក​ប្រែ​ផ្ទាល់​មាត់​ ហើយផ្នែក​ផ្សេងៗ​ទៀត​មិន​ដំណើរ​ការ​​ នោះ​មានន័យ​ថា ការ​ងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​ជាប់​គាំង​”។ លោក​បាន​បន្ត​ថា “ ដោយ​មាន​សេចក្តី​អំពាវ​នាវ​ជា​ពិសេស​ពី​លោក បាន គីម៉ូន អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ យើង​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា សហ​គមន៍​អន្តរ​ជាតិ​នឹង​បន្ត​ផ្តល់​មូលនិធិ​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ប្រាក់​ខែ​របស់​បុគ្គលិក​ជាតិ​អាស្រ័យ​លើ​ការ​បរិច្ចា​គ​​ដោយ​ស្ម័គ្រ​ចិត្ត​ពី​សហគមន៍​អន្ត​រ​ជាតិ​”។ ទោះ​ជា​យ៉ាង​ណា​ លោក​ ឡាស់ អូល​សេន (Lars Olsen) អ្នក​នាំ​ពាក្យ​ខាង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​នៃ​តុលាការ​នេះ​បាន​លើក​ឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​បំពេញ​កាត្វកិច្ច​របស់​ខ្លួន ដើម្បី​ជួយ​ផ្តល់​មូល​និធិ​ដល់​ភាគី​ជាតិ​។ លោក អូលសេន បាន​លើក​ឡើង​ក្នុង​អ៊ីម៉េល​ថា “ រាជ​រដ្ឋា​ភិបាល​កម្ពុជា​មាន​កាត្វកិច្ច​ក្រោម​កិច្ច​ព្រម​ព្រៀង​សហ​ប្រជា​ជាតិ-កម្ពុជា​ក្នុង​ការ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គ​លិក​ជាតិ ក៏​ប៉ុន្តែ​មិន​បាន​បើក​ឡើយចាប់​តាំង​ពី​ខែ​ឧសភា​ មក។ យើង​បារម្ភ​ណាស់​អំពី​ហានិភ័យ​ដែល​អាច​កើត​ឡើង​អំពី​អសណ្តាប់​ធ្នាប់​ចំពោះ​ដំណើរ​ការ​កាត់​ក្តី​តាម​រយៈ​កូដ​កម្ម​មួយ​ធ្វើ​ឡើង​ដោយ​បុគ្គ​លិក​ជាតិ​នៅ​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​”។ លោក​បាន​បន្ថែម​ថា “ យើង​សូមអំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បានឆាប់ ក្នុង​ការ​បើក​ប្រាក់​ខែ​ដើម្បី​អាច​ជៀស​វាង​កូដ្ឋ​កម្ម​បាន។ អង្គការ​សហ​ប្រជា​ជាតិ​ក៏កំពុង​តែ​សហការ​យ៉ាង​ជិត​ស្និទ​ជាមួយ​នឹង​អ្នក​ផ្តល់​ជំនួយ​អន្តរ​ជាតិ​សំខាន់ៗ​ ដើម្បី​ស្ទាប​ស្ទង់​លទ្ធភាព​ទាំង​អស់​ក្នុង​ការ​បញ្ចៀស​វិបត្តិ​នេះ”។ អ្នក​តំណាង​មក​ពី​រដ្ឋា​ភិបាល​កម្ពុជា និង អង្គការ​សហ​ប្រជា​ជាតិ​បានធ្វើ​ដំណើរ​ទៅ​តាម​បណ្តាប្រទេស​ជាសមាគ​មអាស៊ាន​ អំឡុង​បេស​សកម្ម​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៨ ខែសីហា ក្នុង​ការ​ប្រឹង​ប្រែង​មិន​បាន​ជោគ​ជ័យ​មួយ​​ ក្នុង​ដោះស្រាយ​កង្វះ​ខាត​ថវិកា​របស់សាលា​ក្តី​នេះ។ បញ្ហា​ខ្វះ​ខាត​មូល​និធិ​ប្រហាក់​ប្រហែល​គ្នា​មួយ​បានបណ្តាល​​ឲ្យ​មាន​ការ​ធ្វើ​កូដ​កម្ម​តូច​មួយ​កាល​ពី​ក្នុង​ខែ​មីនា ដោយ​មាន​​បុគ្គ​លិក​ជាតិ​ជាង​៣០​នាក់​បាន​ឈប់​ធ្វើ​ការ​ងារ​ជា​បណ្តោះ​អាសន្ន​រហូត​ទាល់​តែ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែវិញ។ អ្នក​បកប្រែ​ផ្ទាល់​មាត់​ជាតិ​ម្នាក់​នៅ​ឯ​សាលា​ក្តី​នេះ​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អាណាមិក​ ដោយ​សារ​ខ្លួន​មិន​ត្រូវ​បាន​អ​នុ​ញ្ញាតិ​ឲ្យ​និយាយ​ជា​មួយ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​បា​នឲ្យដឹងថា​ ក្រោយ​ពី​អត់​ប្រាក់​ខែ​បី​ខែ និង​គ្មា​នដំណឹង​​ថា តើ​ប្រាក់​ខែ​របស់​ខ្លួន​ត្រូវ​បាន​បើ​ក​ឆាប់ៗ​ឬយ៉ាងណា​នោះ បុគ្គ​លិក​ជាតិ​​គ្មាន​ជម្រើស​ឡើយ​ក្រៅ​តែ​ពី​ការធ្វើ​កូដកម្ម​។ អ្នក​បក​ប្រែ​រូប​នោះ​បាន​និយាយ​ថា “ មក​ទល់​ពេល​នេះ​គ្មាន​ព័ត៌​មាន​អំពី​អ្នក​ដែល​នឹង​បើក​ប្រាក់​ឲ្យ​យើង​ឡើយ។ វា​ពិត​ជា​ចម្លែក​ណាស់​ ពី​ព្រោះ​កន្លង​មក​ នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាពលំ​បាក អ្នក​ទាំង​ឡាយ​និយាយ​ថា ‘ សូម​អត់​ធ្មត់​ គេ​នឹង​មក​ជួយ​យើង​’ ។ ពេល​នេះ​​មាន​ព័ត៌​មាន​មួយ​ផ្នែក​ប៉ុណ្ណោះ​ ដែល​យើង​ទទួល​បាន​ពី​ការិយាល័យ​រដ្ឋ​បាល​គឺថា គ្មាន​ប្រាក់​ទេ​។ គាត់​បាន​បន្ត​ថា “ នោះ​ជា​ភ្លើង​ខៀវ​ប្រាប់​​យើង​ដោយ​និយាយ​ថា មើល​ ទៅ​តុលាការ​គ្មាន​លុយ​ទេ​ ដូច្នេះ​យើង​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​យើង​។ ស្ថាន​ភាព​នៅ​ពេល​នេះ​កាន់​តែ​ពិបាក​ទៅៗ​ហើយ។ កន្លង​មក គេ​រួស​រាន់​ជួយ​យើង​ ក៏​ប៉ុន្តែ​ពេល​នេះ​ទំនង​ជាគ្មាន​នរណា​មួយ​ចាប់​អារម្មណ៍​ជួយ​យើង​ទៀត​ទេ​”។ អ្នកស្រីស្រី ហ៊ីដធ័រ រីយ៉ាន អ្នក​សង្កេត​ការ​សាលា​ក្តី​រួម​ដែលធ្វើការ​នៅ​អង្គការ​គំនិត​ផ្តួច​ផ្តើម​ (Open Society Justice Initiative ) បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា “ វា​នឹង​ជា​គ្រោះ​មហន្តរាយ​មួយ​” ប្រសិន​បើ​តុលាការ​នេះ​មិន​អាច​បញ្ចប់​ដំណាក់​កាល​ទី​មួយ​នៃ​សំណុំ​រឿង​០០២ ដោយ​សារ​តែ​ខ្វះ​មូល​និធិ​ ហើយ​អ្នកស្រីបាន​លើក​ឡើង​ “ អំពី​ការ​ខ្វះ​តម្លា​ភាព​ដែល​រីក​រាល​ដាល​មួយ​ជុំវិញ​បញ្ហា​អនុវត្ត​ទាំង​នេះ​ ដែល​ទាក់​ទង​នឹង​សកម្ម​ភាព​ស្នូល​ និង​ភាព​​ជឿ​ជាក់​ទៅ​លើ​តុលាការ​”។ លោក​ស្រី​ រីយ៉ាន បាន​ថ្លែង​ថា “ តុលាកា​រ​នេះ​មិន​អាចដំណើរ​ទៅមុខ​បាន​ទេ បើ​​គ្មាន​បុគ្គ​លិក​ជាតិ​ជា​ទេនោះជា​ពិសេស​អ្នក​បក​ប្រែ​ឯក​សារ​ អ្នក​បក​ប្រែ​ផ្ទាល់​មាត់ ចៅក្រម និង​អយ្យការ​។ វា​នឹង​ជា​គ្រោះ​ថ្នាក់​មួយ​  អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ត្រូវ​បិទ​ទ្វារ​នោះ នៅ​ពេល​ការ​កាត់​ទោស​ដំបូង​ក្នុង​សំណុំរឿង​០០២កាន់តែ​ជិត​ចប់​មែនទែន និង​​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ត្រូវ​បានបញ្ចប់​”។ អ្នកស្រី​បាន​បន្ត​ថា “ ការ​ខិត​ខំ​ប្រឹង​ប្រែង​ ថាម​ពល និង​ប្រាក់​ដ៏​ច្រើន​ ​ត្រូវ​បាន​ដាក់​ឲ្យមានជាបន្ទុក​នៅ​ក្នុង​តុលាការ​នេះ​ ដើម្បី​ឲ្យ​តុលាការ​នេះ​​បិទ​ទ្វា​រយ៉ាងសាមញ្ញ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​​ ដោយសារ​ខ្វះ​មូល​និធិ​ អាច​នាំ​ឲ្យ​បុគ្គលិក​កកម្ពុជា​ដើរ​ចេញ​ពីការងាររបស់ខ្លួន​​។ អ្នក​ស្រី​បាន​ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ និង​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សេនា​រីយោ​បែប​នេះ​ កើត​មិន​កើតឡើង​​។ អ្នក​ស្រី​ រីយ៉ាន បាន​បន្ថែម​ថា “គ្មាន​ព័ត៌មាន​ជា​សាធារណៈ​ចេញពី​អង្គការ​សហ​ប្រជា​​ជាតិ ក្រុម​អ្នក​ផ្តល់​ជំនួយ​ ឬ​ក៏រដ្ឋា​ភិបាល​ក្នុង​រយៈ​ពេលប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ទេ ទាក់​ទង​នឹង​​ការ​ខ្វះ​មូល​និធិ​សម្រាប់​ថវិកា​របស់​ភាគីជាតិ នៃអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​សាលា​ក្តី​កម្ពុជា ហើយ​ក៏​មិនមានព័ត៌មាន​អំពី ការ​ដែល​ថា បុគ្គ​លិក​កម្ពុជា​មិន​បាន​ទទួល​ប្រាក់​ខែ​”។ កាលពីខែ​ឧសភា លោក ដេវីដ ស្កេហ្វហ្វឺ (David Scheffer) ជំនាញ​ការ​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​សាលា​ក្តី​នេះ​បាន​លើក​ឡើង​ថា កង្វះ​មូល​និធិ​គឺ​ជា​លទ្ធផល​មួយ​ដែល​ក្រុម​អ្នក​ផ្តល់​ជំនួយ​លែងសូវ​ចង់​ផ្តល់​ឲ្យ​តុលាការ​នេះ ហើយ​​ផ្តោត​លើ​ធន​ធាន​អ្វី​ដែលពួក​គេ​មាន​នៅ​ខាង​ភាគី​អន្តរ​ជាតិ​ក្នុង​តុលាការ​នេះ​។ លោក ស្កេហ្វហ្វឺ បាន​លើក​ឡើង​ក្នុង​អ៊ីម៉េល​មួយ​កាលពីខែ​នោះ​​ថា “ កន្លង​មក​ រដ្ឋា​ភិបាល​កម្ពុជា​ផ្អែក​ជា​ចម្បង​​លើ​អ្នក​ផ្តល់​ជំនួយ​បរទេស​ក្នុង​ការ​ផ្តល់​មូល​និធិ​ជាតិ​តាម​រយៈ​ជំនួយ​បរទេស​ជាសំខាន់”។ លោក​បាន​បន្ថែម​ថា “ ថ្មីៗ​េនះ​ អ្នក​ផ្តល់​ជំនួយ​ទាំង​នោះ​ប្រឈម​​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រទេស​ខ្លួន​ ហើយ​បាន​និង​កំពុង​តែ​ផ្តោត​​​លទ្ធភាព​ផ្តល់​មូល​និធិ​មាន​កំណត់​របស់ខ្លួន​ ទៅលើ​មូល​និធិ​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​បាន​​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បំពេញ​កាត្វកិច្ចរបស់​ខ្លួនតាមកិច្ចព្រម​ព្រៀង”។ ទោះ​ជា​យ៉ាង​ណា លោក ឡុង បញ្ញាវុធ មន្ត្រី​កម្ម​វិធី​នៅ​អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិ​ធម៌​កម្ពុជា បាន​លើក​ឡើងថា រដ្ឋា​ភិបាល​បាន​បញ្ជាក់ច្បាស់​ណាស់​ថា ខ្លួន​នឹង​មិន​បរិ​ច្ចាគ​ប្រាក់បន្ថែម​ទៀត​ឲ្យ​សាលា​ក្តី​នេះ​ទេ ដូច្នេះ​ហើយ​មូល​និធិ​នឹង​ត្រូវ​​បាន​មក​ពី​ប្រទេស​ក្រៅ​ ប្រសិន​បើ​សាលា​ក្តី​នេះ​ត្រូវ​បន្ត​តួនាទី​របស់​ខ្លួន​ទៀត។ លោក​បាន​ថ្លែង​ថា “ វា​សំខាន់ណាស់​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ផ្តល់​ប្រាក់​បន្ថែម​ទៀត​ដល់​សាលា​ក្តី​នេះ ក៏​ប៉ុន្តែ វា​ច្បាស់​ណាស់​ថា ពួក​គេ​នឹង​មិន​ឲ្យ​ឡើយ។ ដូច្នេះ សហគមន៍​អន្ត​រ​ជាតិ​ គួរ​តែ​បន្ត​ផ្តល់​មូល​និធិ​ ព្រោះ​តែ​ពួក​គេ​បាន​ជួយ​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រ​ហម​នេះ​ឡើង​នោះ​ ហើយ​សាលា​ក្តី​នេះ​មិន​គួររលំដោយ​សារ​តែ​បញ្ហា​ផ្តល់​មូល​និធិ​ទេ​។ សាលា​ក្តី​ខ្មែរ​ក្រ​ហម​មិន​គួរ​បរា​ជ័យ​ទេ ដោយ​សារ​តែ​ខ្វះ​មូល​និធិ​ទេ​។ វា​នឹង​មិន​មែន​ជា​ការ​គោរព​ចំពោះ​ជន​រង​គ្រោះ​ឡើយ”៕ ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី ​​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​​គោរព​រដ្ឋ​ធម្មនុញ្ញ​​​​

ព្រះ​មហា​ក្សត្រ​នរោត្ដម សីហមុនី បាន​ប្រ​កាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ ​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា នោះ គួ​រត្រូវ​​​ដោះ​ស្រាយ​ដោយ​ “ ​ស្ថាប័ន​មាន​​​​សមត្ថកិច្ច​​ដែល​មាន​ចែង​​​ក្នុង​​​រដ្ឋ​ធម្មនុញ្ញ” ​​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុ​ជា​។ ទាំង​គណបក្ស​​ប្រ​ជា​ជន​កម្ពុជា កំពុង​កាន់​អំណាច និងគណបក្ស​សង្គ្រោះ​ជាតិ ជា​គណ​​​បក្ស​ប្រ​ឆាំង​ បាន​អះអាង​​ថា ព្រះ​រាជ​សារ​របស់​ព្រះ​មហា​ក្សត្រ​នរោត្ដម សីហមុនី​ ​ផ្ញើ​ជូន​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ បាន​គាំ​ទ្រ​​ជំហ​របស់​ខ្លួន​​ក្នុង​ការ​ដោះ​ស្រាយ​ភាព​​ជាប់​គាំង​ផ្នែក​នយោបាយ​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នេះ​។ ប៉ុន្តែ អ្នក​វិភាគ​ន​យោ​បាយ​ម្នាក់​បាន​លើក​ឡើង​ថា​​លិខិត​របស់​ព្រះ​មហា​ក្សត្រ​បាន​គាំ​ទ្រ​​ជំហ​របស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​យ៉ាង​​ច្បាស់​ក្រឡែត​ ដែល​ថា​​ការ​ស៊ើប​អង្កេត​ណា​មួយ​​ពី​ភាព​មិន​​ប្រក្រតី​​ក្នុង​ការ​បោះ​ឆ្នោត​​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​ ឬ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​​​ស្រប​ច្បាប់​លើ​​ដំណើរ​ការ​ការ​បោះ​ឆ្នោត​​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា...

រដ្ឋាភិបាល​ភ្ជាប់​គណបក្សសង្គ្រោះ​ជាតិ​ទៅ​នឹង​ភេរវជន

ឯកសារ​ និង​ឌីវីឌីមួយ​កញ្ចប់ដែល​​ក្រសួង​មហាផ្ទៃ​ផ្ញើ​ជូន​ស្ថានទូ​តបរទេស​និង​អង្គការ​ក្រៅរដ្ឋាភិបាល​​នៅ​សប្តាហ៍​នេះ​ បាន​ដក​ស្រង់​​សម្តី​របស់​លោក​ សម រង្ស៊ី​ និង​លោក​ កឹម​ សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​ ជា​សកម្ម​ភាព​ព្រហ្មទណ្ឌ​ដែល​បាន​កើ​តឡើង​ចាប់​តាំង​ពីការ​បោះឆ្នោត​មក​ និង​ក្រុម​ភេរវករ​នៅ​អាមេរិក​ដើម្បីបង្ហាញ​ពី​លទ្ធផល​ហិង្សា​ដែល​កើត​ចេញពី​ការ​តវ៉ា​ទូទាំង​ប្រទេស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ កញ្ចប់​នោះ​មាន​ឌីវីឌីថត​សំឡេង​របស់​លោក​ សម រង្ស៊ី និ​ងលោក​ កឹម សុខា ដែល​បាន​និយាយ​នៅ​ពេល​ថ្មីៗ​នេះ​រួម​ជាមួយ​នឹង​​ប្រតិចារឹកជាភាសា​អង់គ្លេស​នៃពាក្យស​ម្តី​ប្រឆាំង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ការ​ប្រមូលផ្តុំ​សារ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​​ហ្វេស​ប៊ុក​ លិខិត​របស់​លោក​ សួន​ សេរីរដ្ឋា​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជាភេរវ​ករ​ និង​របាយការណ៍​សង្ខេប​ស្តីពី​ការ​ផ្ទុះ​គ្រាប់​បែក​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​នេះមក​។ ក្នុង​ឯកសារ​មួយ​​ក្នុង​កញ្ចប់​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​បញ្ជាការដ្ឋាន​អចិន្ត្រៃយ៍​ទទួល​បន្ទុក​សន្តិសុខ​ពេល​បោះ​ឆ្នោត​នៃ​ក្រសួង​មហា​ផ្ទៃ​ និង​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​២១​ខែ​សីហា​បាន​ស្នើ​សុំ​ឲ្យអ្នក​ទទួល​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការនិយាយ​ប្រឆាំ​ង​​​រដ្ឋាភិបាល​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​យក​មក​ប្រើ​នោះ​មិន​បណ្តាល​ឲ្យ​មាន​ការ​រំខាន​ដល់​សន្តិភាព​។ លិខិត​នោះ​លើក​ឡើង​ថា “គណៈបញ្ជា​ការ​​​​​អចិន្ត្រៃយ៍​ទទួល​បន្ទុកសន្តិ​សុខពេល​​បោះ​ឆ្នោត​​​​​​មាន​ក្តីសោមនស្ស​រីករាយ​ក្នុងការ​ដាក់​ជូន​សារ​ញុះ​ញង់​ជាច្រើន​ដែល​ត្រូវ​បាន​គណ​បក្ស​​​​សង្គ្រោះ​ជាតិ​បង្កើត​ឡើង​ដោយ​​ចេតនា​​​”។ លិខិត​នេះ​បន្ត​ទៀត​ថា “គណៈបញ្ជាការ​សូម​ឆ្លៀត​ឱកាស​នេះ​សំដែង​នូវ​ការ​អរ​គុណ​​ដ៏ស្មោះ​​ត្រង់ចំពោះ​​កិច្ច​ខិត​ខំប្រឹង​ប្រែង ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ឯក​ឧត្តម​ និង​លោក​ជំទាវ​​ដែ​ល​ធានា​ឲ្យ​មាន​ឥរិយាបថ​អហិង្សា​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ថ្មីៗ​នេះ”។ ក្នុង​ចំណោម​ពាក្យ​ដក​ស្រង់​ចេញ​ពី​សម្តី​​របស់​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​នេះ​ គឺ​ពាក្យ​សម្តី​ដែល​លោក​ សម រង្ស៊ី បាន​និយាយ​ទៅ​កាន់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល​។ គេបាន​ដក​ស្រង់​សម្តី​របស់​លោក​ សម រង្ស៊ី ​​​ថា “តើ​បង​ប្អូន​សុខ​ចិត្ត​ឲ្យ​គេ​លួច​ជ័យ​ជម្នះ​របស់​យើង​ទេ​?​ តើ​បង​ប្អូន​ទាំ​ងអស់​គ្នា​ហ៊ាន​តវ៉ា​ជាមួយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ទេ​?​ធ្វើ​បាតុកម្ម​ឲ្យដូច​រញ្ជួយ​ផែន​ដី​”។ ពេល​ថ្លែង​​សុន្ទរកថាក្នុង​ខេត្ត​ព្រៃវែង​ លោក កឹម​ សុខា​ ត្រូវ​បាន​ដក​ស្រង់​សម្តី​​ដែល​និយាយ​​អំពី​គំនិត​ស្រដៀង​គ្នានេះ​​។ គេបាន​ដក​ស្រង់​សម្តី​លោក កឹម សុខា​ ថា “បងប្អូ​ន​ប្រុស​ស្រី​បោះឆ្នោត​ឲ្យ​យើង​ឈ្នះ​ យើង​ពិត​ជាឈ្នះ​មែន​  ដូច្នេះ​យើង​មិន​​​អនុ​ញ្ញាត​ឲ្យ​សំឡេង​ឆ្នោត​បាន​ទៅលើ​ចោរ​ទេ។​ប្រសិន​បើ​យើង​ចាញ់​ យើង​នឹង​ធ្វើ​បាតុកម្ម​​ជាមួយ​គ្នា។ តើ​បង​ប្អូន​ទាំង​អស់​គ្នា​ហ៊ាន​ធ្វើ​បាតុកម្ម​ទេ?​។ ក្នុ​ងចំណោម​សារ​តាម​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​ប៊ុក​ដែល​គេ​បាន​យក​មក​ថតចម្លង​ និង​ធ្វើ​ប្រតិចារឹក​នោះ​គឺ​សារ​របស់​លោក សម រង្ស៊ី​ ផ្ញើ​ជូន​យោធា​កម្ពុជា​ឲ្យ​ចូល​រួម​ជាមួយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​​​​។លោក​ សម រង្ស៊ី បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី៩​ ខែ​សីហា​​​​ថា “ ខ្ញុំសូម​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​រួប​រួម​គ្នា​ជាមួយ​ប្រជាជន​ និង​អំណាច​​​​យុវជន​ដើម្បី​ផ្លាស់​ប្តូរ​មេដឹកនាំ​”​។ សារ​តាម​ហ្វេសប៊ុក​មួយ​ទៀត​មក​ពី​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុកឈ្មោះ Love Honor។ អ្នក​​​​ប្រើ​ប្រាស់​ហ្វេសប៊ុក​រូបនេះ​បាន​សរសេរ​ថា “នៅ​ក្នុ​ងខេត្ត​ក្រុង​ចំនួន​២៣​ត្រូវ​បាន​គេ​ស្នើ​សុំ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ឲ្យ​បាន​២០.០០០នាក់​ដើម្បី​ចាប់​ខ្លួន​ ហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រី​ចោរ​”។ នៅ​ចុង​បញ្ចប់​នៃ​ការ​អត្ថាធិប្បាយ​បង្ក​បញ្ហា​របស់​មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ និ​ងអ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តាម​ហ្វេស​ប៊ុក​នោះ​បង្ហាញ​ពី​បទ​ល្មើស​ចំនួន​បី​ករណី​ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ខែនេះ​ក្រោម​ចំណង​ជើង​ថា “ ការ​បង្កៃ​គ្រាប់​បែក​ និង​សកម្ម​ភាព​បំផ្ទុះ”។ ដោ​យសង្កេត​ឃើញ​ថា ទង្វើ​ទាំង​អស់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​​ជន​ល្មើស​មិន​ស្គាល់​ឈ្មោះ​នោះ​​ ឯកសា​រនេះ​រាយការណ៍​ពីការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពីថ្ងៃ​ទី៧​ ខែសីហា​​នៅ​ជិត​សាលា​ដំបូង​រាជធានីភ្នំពេញ ការរក​ឃើញ​គ្រាប់​ M79 ពីរគ្រាប់​ដែល​គេ​យក​ទៅ​ដាក់​នៅ​លើ​ធ្នើរបង្អួច​​​នៃ​ផ្ទះ​មួយ​នៅក្នុង​​ខណ្ឌ​ទួល​គោក​​ក៏​កើត​ឡើង​នៅ​ថ្ងៃ​ទី​៧​ ខែ​សីហា​ដែរ​​ និង​ការ​គប់​គ្រាប់​បែក​​នៅ​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​ក្នុង​​ខេត្ត​កំពង់​ស្ពឺ​ កាល​ពីថ្ងៃ​ទី​១៤​ ខែ​សីហា​​​។ កញ្ចប់​របស់​ក្រសួង​មហាផ្ទៃ​នេះ​ ក៏​មាន​លិខិត​ចំហ​មួយ​ដែល​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​​ បាន​​​ផ្ញើ​ជូន​​យោធា​ និង​កង​កម្លាំង​​នគរ​បាល​កម្ពុជា​ ហើយ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ជាក្រុម​ភេ​រ​វករ​ដែល​មាន​ទំនាក់​ទំនង​ជាមួយគណ​បក្ស​​សង្គ្រោះ​ជាតិ​​។គណ​បក្ស​​សង្គ្រោះ​ជាតិ​​បដិ​សេធ​ថា  មិន​មាន​ទំនាក់​ទំនង​​ណាមួយ​ជាមួយ​លោក សួន សេរីរដ្ឋា ដែល​នគរបាល​មាន​ដីកាចាប់​ខ្លួន​នោះ​ទេ​។ លោក សួន សេរីរដ្ឋា ត្រូវ​បាន​ដកស្រង់​សម្តី​យក​មក​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ចុះ ​ថ្ងៃ​ទី១៤ ខែសីហាថា “ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ទាហាន​ នគរបាល​ កង​រាជអាវុធ​ហត្ថ​ និង​កង​កម្លាំង​ប្រដាប់​អាវុធកម្ពុជា​ទាំង​អស់​​ឲ្យ​បែរ ​កា​ណុង​កាំភ្លើង​របស់​ខ្លួន​ទៅរក​ជន​ផ្តាច់​ការ​ញៀន​សង្គ្រាម​ ដែល​ជា​មេដឹកនាំ​សង្គ្រាម​ និង​គំរាម​បង្ក​សង្គ្រាម​ ដើម្បីសម្លាប់​­ពូជ​សាសន៍​ខ្លួនឯ​ង​”។ ​ទោះបីជា​ឯកសារ​ទាំង​នេះ​មិន​ភ្ជាប់​លោក សួន​ សេរីរដ្ឋា និង​ការ​គប់​គ្រាប់​បែក​នេះដោយ​ច្បាស់​លាស់​​ទៅនឹង​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ក៏​ពួកគេ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​រវាង​ឧប្ប​ត្តិហេតុ​ទាំង​នេះ​​​​ និង​គោល​បំណង​របស់គណបក្ស​ប្រឆាំង​ដែរ​​ ប្រសិន​បើ​ពួក​គេ​ធ្វើ​ការ​តវ៉ា​ទូទាំង​ប្រទេស​​។​ រដ្ឋាភិបាល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ដោយមិន​ច្បាស់​លាស់​ថា គណ​បក្ស​​សង្គ្រោះ​ជាតិ​​គំរាម​ធ្វើ​មហាបាតុកម្ម​​​ មាន​ន័យ​ថា​ គណបក្ស​ប្រឆាំង​ចង់​ផ្តួល​រំលំរដ្ឋាភិបាល​​ ហើយ​បន្ទាប់​មក​ភ្ជាប់​រឿង​នោះ​ទៅ​នឹង​លោក សួន​ សេរីរដ្ឋា ក្នុង​ការ​ផ្ទុះ​គ្រាប់​ែបក​​ គឺ​ធ្វើ​ឲ្យ​​រឿង​ទាំង​អស់​នេះ​ហាក់​ដូច​ជា​​មាន​ទំនាក់​ទំនង​​នឹង​គ្នា​។​ ដូច្នេះ​ពួក​គេកំពុង​ព្យាយាម​ធ្វើ​ការ​សន្និដ្ឋាន​ថា មហាបាតុកម្ម​នឹង​នាំ​ឲ្យ​​មាន​បញ្ហា​នានា​ដូចជា​ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​​​មណ្ឌល​​​​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ស្ថិត​​ក្នុង​ចំណោម​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ទទួល​កញ្ចប់​នោះ​។ “ខ្ញុំ​មិន​គិត​ថា វានឹង​ធ្វើ​ឲ្យ​​អ្នក​ទទួល​បាន​កញ្ចប់​នោះជឿ​ទេ​ពីព្រោះ​​អ្វី​ដែល​ពួក​គាត់​​​ ​    និយាយ​​នោះ​មិន​ខុស​ច្បាប់​ទេ​។ មនុស្ស​ដែល​ជា​គោល​​​ដៅ​ គឺ​អ្នក​ជាប់​ពាក់​ព័ន្ធ​ខ្លាំង​។ អ្វី​ៗ​គ្រប់​យ៉ាង​​​​អាច​មើល​ឃើញ​ជា​សាធារណៈ​”។ លោក​បាន​និយាយ​ថា ការ​ដែល​ក្រសួង​មហាផ្ទៃ​បញ្ចុះ​បញ្ចូល​​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​​នោះ​គឺជាការ​ល្អ​។ ពួក​គេ​ពិត​ជាខ្វល់​អំពី​​ យោ​បល់​របស់​សហ​គមន៍​អន្តរជាតិ​ និង​យោបល់​របស់​សង្គម​ស៊ីវិល​”។ លោក​ឧត្តម​សេនីយ៍ឯក ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួងមហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា លិខិត​នោះ​ធ្វើ​ឡើង​ដោយ​​សង្ឃឹមថា តំណា​ង​​​ ស្ថាន​ទូត​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នឹង​ផ្ញើ​សារ​នេះ​ទៅ​ឲ្យ​គណ​បក្ស​​ប្រឆាំង​​​​​​ថា គណ​​​​បក្ស​​​​នេះ​ត្រូវ​បន្ថយ​វោហារសាស្ត្រ​​​​របស់​​ខ្លួន​​​​ដើម្បី​ចៀស​វាងពី​ជម្លោះ​​ជាមួយ​រដ្ឋាភិ​​​បាល​​​​​។ លោក​បាន​មាន​ប្រសាសន៍ថា “គោល​បំណង​របស់​យើង​ក្នុង​ការ​ផ្ញើ​ឯកសារ​ទាំង​នេះ​ទៅ​ឲ្យ​ស្ថាន​ទូត​នោះ​ គឺ​ដើម្បី​ឲ្យ​ស្ថាន​ទូត​ទាំង​នោះ​ជួយ​យើង​ក្នុង​ការ​កាត់​បន្ថយ​វោ​ហា​រ​សាស្ត្រ​របស់​លោក សម រង្ស៊ី  មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​  កាត់​បន្ថយ​ពាក្យ​​សម្តី​របស់​លោក​កុំឲ្យញុះ​ញង់​​ប្រជាជន​ឲ្យ​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​ និង​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​”។ លោក​ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ ​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​​ថា “មេដឹកនាំ​គណ​បក្ស​​​សង្គ្រោះ​ជាតិ​​មិន​ស្តាប់​រដ្ឋាភិបាល​ទេ​​ ដូច្នេះ​យើង​ត្រូវ​ការ​ស្ថាន​ទូត​ឲ្យជួយ​និយាយ​​​​ជាមួយ​​ពួកគេ​។ការ​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​ និង​ផ្លាស់​ប្តូរ​នេះ​គឺជាការ​បះបោរ ​ ហើយ​យើង​មិន​ចង់​បាន​​ទេ​។ វា​នឹង​ធ្វើ​ឲ្យ​​ជាតិ​ធ្លាក់​ចូល​ក្នុង​ភាព​​ចលាចល​”។ ប៉ុន្តែ លោក យឹម​  សុវណ្ណ អ្នក​នាំពាក្យ​គណ​​បក្ស​​សង្គ្រោះ​ជាតិ​​​​បាន​មាន​ប្រសាសន៍ថា ឯកសា​រទាំង​នោះ​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​​​​គណបក្ស​ប្រឆាំង​។ “ពួក​គេ​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​យើង​។ ពួក​គេ​ចង់​ភ្ជាប់​ការ​ធ្វើ​បាតុកម្ម​អហិង្សា​របស់​យើង​​​ទៅ​នឹង​​បាតុកម្ម​ហិង្សា​។ នេះគឺជាការ​គំរាម​ថា ពួកគេ​នឹង​បង្ក្រាប​ ប៉ុន្តែ ខ្ញុំ​គិត​ថា អ្នក​ការទូត​ និង​ឯកអគ្គ​រដ្ឋទូត​យល់​ច្បាស់​ណាស់​។​យើង​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ចលនា​របស់​លោក សួន សេរីរដ្ឋា​ ទេ​”៕ ​ប្រែសម្រួលដោយ មូល គឹមហឿន

លោក​ សម រង្ស៊ី យក​លោក​មហាត្មះ គន្ធី ធ្វើ​ជា​គំរូ​សម្រាប់​​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​

កាល​ពី​ម្សិលមិញ​ លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ជា​សាធារណៈ​ពី​បំណង​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​តវ៉ា​ឲ្យ​ស្រប​នឹង​​បាតុកម្ម​អហិង្សា​​ដែល​រៀប​ចំឡើង​ដោយ​លោក​ មហាត្មះ គន្ធី មេ​ដឹកនាំ​ជាតិ​និយម​ឥណ្ឌា ​ដ៏​គួរ​ឲ្យ​កោត​សរសើរនិង​ស្ញប់ស្ញែង​ ដែល​បាន​ជួយ​ប្រទេស​ឥណ្ឌា ឲ្យ​ទទួល​បាន​​ឯក​រាជភាព​ពី​​ចក្រ​ភព​អង់គ្លេស​។ លោក​ សម រង្ស៊ី បានលើក​ឡើង​បែប​នេះ​ក្នុង​​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​​​ស្នាក់​​​ការ​​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខណ្ឌ​មានជ័យ​​ ហើយ​​មាន​ប្រសាសន៍​ថា ​បាតុកម្ម​​នឹង​ផ្ទុះ​ឡើង​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​​ បន្ត​ច្រាន​ចោល​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើ​ប​អង្កេត​ឯក​រាជ្យ​លើ​ភាព​មិន​​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​យក​លោក​ មហាត្មះ គន្ធី ធ្វើ​ជា​គំរូ​។ យើង​នឹងចាក់​បញ្ចាំង​ខ្សែភាព​យន្ត​ឯកសារស្ដីពី​​ លោក មហាត្មះ គន្ធី ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទស្សនា​ដើម្បី​ឲ្យ​ពួកគាត់​យល់​ដឹង​ពី​របៀប​ដែល​លោក​ មហាត្មះ គន្ធី ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសអង់គ្លេស​កាល​ពី​៥០​ឆ្នាំ​មុន​”។ ខ្សែ​ភាព​យន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​៧​យប់​ម្សិលមិញ​។ លោក មហាត្មះ គន្ធី បាន​ជួយ​ប្រទេស​ឥណ្ឌា ឲ្យ​ទទួល​បាន​ឯករាជ្យ​ពី​ចក្រ​ភព​អង់​គ្លេស​នៅ​ក្នុង​ឆ្នាំ​១៩៤៧​ តាម​រយៈ​ការ​ធ្វើ​យុទ្ធ​នាការ​តវ៉ា​អហិង្សា​ ដែល​រួម​មាន​ការ​តវ៉ា​អហិង្សា​ជា​យុទ្ធសាស្ត្រ​ផង​ដែរ​។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាល​​ពី​ថ្ងៃ​ពុធ​ថា លោក​មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ធ្វើ​ឲ្យ​មេរៀន​របស់​លោក​ មហាត្មះ​ គន្ធី ស្រប​ទៅ​នឹង​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា​នៅ​ឡើយទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ខ្លួន​ឯង​ក៏​កំពុង​សិក្សា​ដែរ ដូច្នេះ​ខ្ញុំ​មិន​អាច​ទាញ​ការ​សន្និដ្ឋាន​ជាក់​លាក់​  បាន​ទេ​។ ខ្ញុំ​ត្រូវចាំមើល​សិន​ រួច​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង​ថា តើ​អ្វី​ស័ក្តិសម​​នៅ​ក្នុង​បរិបទ​កម្ពុជា​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “យើង​នឹង​មើល​ខ្សែ​ភាព​យន្ត​ស្ដីពី​លោក គន្ធី ដើម្បី​ឲ្យ​ដឹង​ពី​របៀប​ដែល​ពួក​គេ​មិន​ព្រម​បម្រើ​រដ្ឋ​បាល​ណាមួយ​ដែល​មិន​បម្រើ​​ផល​ប្រ​យោជន៍​​ប្រជារាស្ត្រ​។ ខ្សែ​ភាព​យន្ត​នេះ​មិន​មែន​គ្រាន់​​តែ​ដើម្បី​អប់រំមេដឹកនាំ​គណបក្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​អប់​​​រំ​​​ប្រជាពល​រដ្ឋ​ទាំង​អស់​និង​​អ្នក​តវ៉ា​ផងដែរ​អំពី​ភាព​ម៉ឹង​ម៉ាត់​របស់​លោក​ គន្ធី”។ ខណៈ​ពេល​ដែល​ប្រជាប្រិយភាព​របស់​គណ​បក្ស​លោក​កើន​ឡើង​​បន្ទាប់​ពី​គណ​បក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រួម​បញ្ចូល​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយ​ទទួល​បាន​អាសនៈ​សភា​ចំនួន​៥៥នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​មុន​ បើ​ធៀប​នឹង​២៩​អាសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០០៨​នោះ​ បណ្ដា​អ្នក​វិភាគ​នយោបាយ​បាន​​ចោទ​សួរពី​​ភាព​ដែល​អាច​ជោគ​ជ័យ​នៃ​ការ​តវ៉ា​ដោយ​គណបក្ស​សង្គ្រោះជាតិ​​។ លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​ឯករាជ្យ​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ប្រាកដ​ថា តើបុគ្គលិក​លក្ខណៈ​របស់​លោក​ សម រង្ស៊ី អាច​ប្រៀប​ធៀប​នឹង​បុគ្គ​លិក​លក្ខណៈ​​របស់​លោក គន្ធី នៅក្នុង​​សម័យ​នោះ​​បានឬ​យ៉ាង​ណា​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នៅ​តែ​មាន​មន្ទិល​ថា តើ​គាត់មាន​សមត្ថភាព​​អាច​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​បែប​នោះ​ចូល​រួម​​ក្នុង​សកម្ម​ភាព​នេះ​ដូច​ដែល​លោក​ គន្ធី​ ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៤០ ដែរឬ​យ៉ាង​ណា​។ នេះ​គឺ​ជា​សកម្មភាព​ថ្មី​ទាំង​ស្រុង​ចំពោះ​វប្ប​ធម៌​កម្ពុជា​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា បាតុកម្ម​អហិង្សាប្រហែល​ជា​មាន​ប្រសិទ្ធភាព​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​គ្មាន​ការ​សម្រុះសម្រួល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ទេ​ ពេល​នោះ​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​បាតុ​កម្ម​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​​ទៀត​​​លើ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​អង្គុយ​​ចុះជាមួយ​គ្នា​ដើម្បី​ចរចា​។ ប្រសិន​បើ​មិន​ដូច្នេះ​​ទេ​ គណ​បក្ស​ប្រជាជន​កម្ពុជា ​នឹង​បន្ត​​បង្កើត​រដ្ឋ​សភា​ថ្មី​ និង​រដ្ឋាភិបាល​ថ្មី​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ហើយ​​ត្រង់​​ចំណុចថា តើ  ​​ស្រប​ច្បាប់​ឬ​យ៉ាង​ណា​នោះ​វា​អាស្រ័យ​លើ​កម្លាំង​បាតុកម្ម​។ បើ​មិន​ស្រប​ច្បាប់​ទេ​ ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​​ថ្មី​ពិបាក​​​នឹង​​​ដឹកនាំ​ប្រទេសណាស់​”។ លោក​ ខាលីល ថេយ័រ (Carlyle Thayer) អ្នក​ជំនាញផ្នែក​​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាលា​​រាជបណ្ឌិត្យសភា​កង​ទ័ព​​អូស្ត្រាលី បាន​​មាន​ប្រសា​សន៍​ថា បាតុកម្ម​អហិង្សា​អាច​មាន​ប្រសិទ្ធ​​ភាព​ ប៉ុន្តែ​វាជា​យុទ្ធសាស្ត្រ​មាន​គ្រោះ​ថ្នាក់​​​ក្នុង​​​ការ​​​​ប្រឆាំងតតាំង​​​​នឹង​របប​ផ្ដាច់​ការ​ ហើយ​ម្យ៉ាង​​​វា​ជា​ចលនា​ក្មេង​ខ្ចី និង​គ្មាន​វិន័យ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “បាតុកម្ម​អហិង្សា​ជា​មធ្យោបាយ​​កេងចំណេញ​ផ្នែក​នយោ​បាយ ពីព្រោះ​វា​​អាច​នឹងគ្រប់​គ្រង​​លែង​​បាន​។  ត្រូវ​​តែ​គិត​គូ​រ​​​ដោយ​ប្រុង​ប្រយ័ត្នថា តើ​ការ​ធ្វើ​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​កង​កម្លាំង​សន្ដិសុខ​ខឹង​ឬយ៉ាង​ណា​ ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​ចង់​បាន​បែប​នោះ​”។ លោក​ ខាលីល ថេយ័រ បាន​មាន​ប្រសា​សន៍​ថា “បាតុកម្ម​​ទាក់​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ហើយ​ប្រសិន​បើ​របប​ដឹក​​​នាំ​​​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មាន​​​ប្រតិ​កម្ម​តបដោយ​​ប្រើ​ដំបង​ ហើយ​នគរបាល​​វាយ​ក្បាល​ប្រជាពល​រដ្ឋ​នោះ​ លោក ហ៊ុន​ សែន​ នឹង​ចាញ់ ហើយ​គណបក្ស​ប្រឆាំង​នឹង​ឈ្នះ ​ពី​ព្រោះ​គណបក្ស​ប្រឆាំង​ទទួល​បាន​ការ​អាណិត​អាសូរ​ពី​អន្តរជាតិ​”។ លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា  លោក​ សម រង្ស៊ី ប្រហែល​​ជា​មិន​អាច​គ្រប់​គ្រង​អ្នក​គាំទ្រ​របស់​ខ្លួន​បាន​ដូច​​លោក​ មហាត្មះ គន្ធី ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “លោក​​ គន្ធី ​គឺ​ជា​បិតា​អហិង្សា​យ៉ាង​ពិត​ប្រាកដ​  ហើយ​​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​ចំពោះ​​​បាតុ​កម្ម​ដែល​គាត់​ធ្វើ​។ ប្រសិន​បើលោក​ សម រង្ស៊ី មាន​​​បំណង​​​បង្ខំ​ឲ្យ​​​ប្រើ​វិធី​សាស្ត្រ​គាប​សង្កត់​នោះ​​​ ខ្ញុំ​គិត​ថា លោក​ គន្ធី នឹង​មិន​សប្បាយ​​ចិត្ត​ចំពោះ​​​រឿង​នោះ​ឡើយ​។ ខ្ញុំ​គិត​ថា  គ្មាន​ឥទ្ធិពលទាក់​​​ទាញ​​​លើ​ប្រជា​ពល​រដ្ឋដែល​​​ដើរ​តាម​គាត់ ធ្វើ​​​ឲ្យ​​​ពួកគេរក្សា​​​​វិន័យ​ឡើយ”។ លោក​ស្រី​ ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​មួយ​រូប​ផ្សេង​ទៀត​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា  លោក​​​ស្រីគិតថា មហាបាតុកម្ម​​​ស្ថិត​​​ក្នុង​​​ទិស​​​ដៅ​​​ខុស​​​ហើយសម្រាប់​​​ចលនាបក្ស​​​ប្រឆាំង​​​​ដែល​​​ខំ​​​​​​ប្រឹង​​​ប្រែង​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​កំណែ​​​ទម្រង់​​​រដ្ឋាភិបាល។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “ប្រ​​​សិន​​​​បើបាតុកម្មគ្មាន​​​លទ្ធផល​​​ច្បាស់​​​លាស់ទេ...

គណបក្ស​សង្គ្រោះជាតិ​​​​កំណត់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​​​​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រ​កាស​កាល​​​​​​​​​​​​​​​​ពី​ម្សិល​មិញ​ថា ខ្លួន​នឹងធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​ ប្រឆាំង​នឹង​លទ្ធផល​បឋមនៃ​​​ការ​​​​​​​​​​​​បោះឆ្នោត​​​​ដែល​ខ្លួន​​អះអាង​ថា មាន​ការ​លួច​បន្លំ​​​ ការធ្វើបាតុកម្មនេះគឺ​​​​​​មួយ​ថ្ងៃ​​​មុន​​​ នៃការប្រកាស​លទ្ធ​​​ផល​ជាផ្លូវការ​​​​ដែលត្រូវបាន​​​​រំពឹង​ថា នឹង​ធ្វើ​​​ឡើង​​​​​​​​​​​​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​។ គណ​បក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​​​តាម​​​រយៈ​​​​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ​ប្រសិន​​​បើ​​​​គណបក្ស​ប្រជាជន​កម្ពុជា​​​​មិន​​​វិល​​មក​កាន់​តុ​ចរចាវិញ​​​ ​​​​ហើយ​​​បោះ​​​ជំហាន​​​ឆ្ពោះ​​​ទៅ​​​រក​​​​​​ការ​បង្កើត​គណៈកម្មការ​រួម​មួយ​ដើម្បី​ស៊ើប​អង្កេត​​​​​​​ការ​​​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​និង​ការ​លួច​បន្លំ​​សន្លឹក​​​ឆ្នោត​​​ទេ​​​នោះ​​​ គណបក្ស​សង្គ្រោះ​ជាតិ​​​​នឹង​​​​ធ្វើ​​​មហា​​​បាតុកម្ម​​​នេះ​​​តាម​​​ការ​​​គ្រោងទុក​​​​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​​​មាន​​​ខ្លឹមសារ​​​ថា “ប្រសិន​បើ​នៅ​តែ​គ្មាន​​ដំណោះ​ស្រាយ​ជុំវិញ​​​​​​ការ​​​​​បង្កើត​គណៈកម្មការ​ពិសេស​​​​សម្រាប់​​ដោះ​​​​​​​ស្រាយ​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​​ភាព​មិន​ប្រក្រតី​​​​​ក្នុង​​​​ការ​បោះ​ឆ្នោត​នេះ​ទេ ​​​ ​គណបក្ស​សង្គ្រោះ​​​​​​​ជាតិ​​ នឹង​ធ្វើ​មហា​បាតុកម្ម​​​អហិង្សា​មួយ​​​ជា​ជម្រើស​ចុង​ក្រោយ​ប្រឆាំង​​​​​នឹង​​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៣”។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​​ឲ្យ​​​ដឹង​​​​ថា ព័ត៌មាន​លម្អិត​ផ្សេង​​​​ទៀត ​​ដូច​ជា​ទី​កន្លែង​​នៃ​ការ​ធ្វើ​​​បាតុកម្ម​​​នេះ​​​​​​​​ជា​ដើម​​​ ​​នឹងត្រូវបាន​​​​ផ្ដល់​ជូន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​​​​ថ្ងៃនេះ។ តំណាង​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណ​​​បក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ប្រ​ជុំ​​គ្នា​ចំនួន​​​ពីរ​លើក​រួច​មក​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​៩...

រដ្ឋាភិបាល​​​ជូនដំណឹង​​​ដល់​​​ស្ថាន​​​​​​ទូត​​​អំពីការធ្វើ​​​​​​រដ្ឋ​​​ប្រហារ​​​

អ្នក​នាំពាក្យក្រសួង​មួយ​បាន​និយាយ​កាល​ពីម្សិល​មិញថា រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ដល់​​ស្ថានទូត​បរទេស​នៅ​ក្នុង​ប្រទេសថា  ការ​​​​​គំរាម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​។ លោកឧត្តម​សេនីយ៍ឯក ខៀវ​ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បានមាន​ប្រសាសន៍   ​​​ថា រដ្ឋាភិបាល​បាន​ផ្ញើ​លិខិត​ជូន​ស្ថាន​ទូត​ជាង​​​​​​​​​​៤០​រួម​ទាំង​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្តរជាតិផងដែរ​​​​ដើម្បីជូន​ដំណឹង​ដល់​ពួកគេ​អំពីក្តី​បារម្ភរបស់​រដ្ឋាភិបាល​ខ្លាចការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​​ត្រូវ​​​បាន​គេប្រើប្រាស់​ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​​​​។ ​លោក​បាន​មាន​ប្រសាសន៍ថា “នេះ​គឺ​ជាលិខិតដ៏សំខាន់​មួ​យដើម្បី​ជូនដំណឹង​ដល់​​ស្ថានទូត​ទាំង​អស់​ថា ពាក្យ​មួយ​ចំនួន​ដែល​យើង​​​​បាន​ឮ ​  ដែល​​​ជំរុញ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​ និង​ផ្លាស់​ប្តូរ​រដ្ឋាភិបាល ​ដូចជាពាក្យ​ផ្តួល​រំលំ​ ផ្តួល​រំលំ ផ្តួល​រំលំ និង​ពាក្យ​​​​ដូរ ដូរ​ ដូរ​”។​ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ពួកគេ​ស្រឡាញ់​ប្រទេសកម្ពុជា​ ពួកគេ​មិន​ធ្វើ​សកម្មភាព​ដូច្នេះ​ទេ​។ រាជ​រដ្ឋាភិបាល​កម្ពុជា​ គឺជា​រដ្ឋាភិបាល​ជាប់​ឆ្នោត​”។ ទោះបីជាការ​អះអាង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​ចំពោះ​ជ័យជម្នះ​​នេះ​ស្រប​គ្នា​នឹងការ​ប្រកាសលទ្ធផល​បឋម​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប.) កាល​ពីដើមខែនេះក៏ដោយ​ ក៏​គណ​​បក្ស​សង្គ្រោះជាតិ​​បាន​អះអាង​ពីជ័យ​ជម្នះ​របស់​ខ្លួន​ដែរ​ និង​បាន​ទាម​ទារ​ឲ្យ​មាន​ការ​​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ភាព​​​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​នេះ​ដែរ​។ ប្រទេស​ចិន​ និង​ប្រទេស​វៀត​ណាម​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មួយចំនួន​តូច​ដែល​បាន​អប​អរ​សាទរ​ចំពោះជ័យ​ជម្នះ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​ រីឯ​ប្រទេស​ផ្តល់​ជំនួយ​ធំៗដល់​ប្រទេស​​​កម្ពុជា​មក​ពី​លោក​ខាង​លិច​ រួម​ជាមួយ​នឹង​ប្រទេសជប៉ុន និង​ប្រទេស​ជាសមាជិក​អាស៊ាន​ភាគ​ច្រើន​មិន​បាន​ទទួលស្គាល់​លទ្ធផល​នៃការ​​​​បោះ​ឆ្នោត​បឋម​នេះទេ​។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី៨​ ខែ​កញ្ញា​។ សហភាពអឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​សុទ្ធតែ​បានគាំទ្រការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះជាតិ​ និង​សង្គម​ស៊ីវិល​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការ​បោះឆ្នោត​នេះ​។ លោក​ ស៊ាន ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​បញ្ជាក់​កាល​ពីម្សិល​មិញថា ស្ថានទូត​ “បាន​ទទួល​លិខិត​មួយ​ពី​ក្រសួង​មហាផ្ទៃ​”  ប៉ុន្តែ លោក​មិន​បាន​ប្រាប់​ខ្លឹម​សារ​នៃ​លិខិត​នោះទេ​។​​ លោក​បាន​មាន​ប្រសាសន៍ថា  “យើង​ជំរុញ​​​ឲ្យ​គណបក្ស​ទាំង​អស់​ចូល​រួមដោយ​សន្តិ​វិធី​​នៅ​ក្នុង​​បរិយាកាស​ក្រោយការ​បោះ​ឆ្នោត​​នេះ​​។ យើង​ពិត​ជាចង់​​ឲ្យ​មាន​សកម្ម​ភាព​អហិង្សា​”។ អ្នក​នាំពាក្យ​ស្ថានទូត​អូស្ត្រាលីបាន​មាន​ប្រសាសន៍ថា  ស្ថានទូត​មិន​ទាន់​បាន​ទទួល​លិខិត​ពីក្រសួង​មហាផ្ទៃ​ទេ ប៉ុន្តែ​នៅ​តែ​គាំទ្រ​ចំពោះការ​ទាមទារ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ឲ្យ​បា​ន​ច្បាស់លាស់​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​នេះ​ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​សេរីភាពនៃការ​ជួប​ជុំ​គ្នា។ អ្នក​នាំពាក្យស្ថានទូត​នេះ​បាន​លើក​ឡើង​នៅ​ក្នុ​ងអ៊ីម៉េល​ថា “យើង​ស្វាគមន៍​ភាព​ស្ងប់​ស្ងាត់​ក្រោយកា​របោះឆ្នោត​នេះ និង​អំពាវ​នាវ​ឲ្យភាគី​នយោបាយ​ទាំង​អស់​គោរព​សិទ្ធិ​​​ជាសាកល​ចំពោះសេរីភាព​នៃការ​ជួបជុំ​ដោយ​​​អហិង្សា​ និង​ជៀស​វាង​អំពើ​ហិង្សា”។ នៅ​ឯ​ពិធី​ជួបជុំគ្នា​មួយ​ដែល​មានចំនួន​​​​អ្នក​​​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ចូល​រួម​ជាង​១០.០០០​នាក់​កាល​ពីថ្ងៃ​ច័ន្ទ​ លោក​ កឹម សុខា និង​លោក​ ​សម  រង្ស៊ី  មេដឹកនាំគណបក្ស​ប្រឆាំង​​​​បាន​សន្យា​ធ្វើ​មហាបាតុកម្ម  ​ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​សហការ​នៅ​ក្នុង​ការ​​​​ស៊ើបអង្កេត​លើកា​រលួច​បន្លំ​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​គេ​ចោទ​ឡើង​នោះទេ​។ កាល​ពីម្សិល​មិញ  គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​ប្រកាស​នៅ​ក្នុ​ងសេចក្តី​ប្រកាស​ព័ត៌​មាន​មួយថា ខ្លួន​នឹង​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​លទ្ធផលបោះឆ្នោត​នេះ​​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​មិន​​ត្រឡប់​មក​ចូល​​តុ​ចរចា​ និង​ធ្វើ​ឲ្យ​មាន​ការ​វិវឌ្ឍ​​នៅ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​នោះទេ​។ សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​សន្យា​ធ្វើ​ពហិការ​រដ្ឋ​សភា​ផង​ដែរ​ប្រសិន​បើ​មិន​មានការ​ឆ្លើយ​តប​ចំពោះការ​ទាម​ទារ​របស់​ខ្លួនទេនោះ ជាទង្វើ​មួយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី  ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា នឹង​ទុក​ឲ្យ​ គ.ជ.ប. ចែក​អាសនៈ​របស់​គណ​​​បក្ស​សង្គ្រោះ​​ជាតិ​ទៅ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​​។ លោក​ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ​ បាន​​មាន​ប្រសាសន៍ថា “ឲ្យ​តែការ​ធ្វើ​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃក្របខណ្ឌ​ច្បាប់​ វា​គ្មាន​បញ្ហា​អ្វី​ទេ​” ។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​ទំហំ​នៃ​សកម្មភាព​ ដែល​រដ្ឋាភិបាល​គួរ​អត់​ឱន​នោះទេ​។ លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ធ្លាប់​បាន​ប្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ធ្វើ​ការ​ជួបជុំ, ​គ្នា​តែ​ក្នុង​​បរិវេណ​សួន​សេរីភាព​ និង​បាន​ព្រមាន​ថា មេដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះមុខច្បាប់​ ប្រសិន​​​បើ​សកម្ម​ភាព​របស់​ពួក​គេ​ក្លាយ​ជា​ហិង្សា ឬ​ធ្វើ​​​​ឲ្យ​ប៉ះ​ពាល់ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​៕ ប្រែសម្រួល​ដោយ មូល គឹមហឿន

អង្គរក្ស​​របស់​លោក​ សម រង្ស៊ី កើន​ឡើងថ្វី​បើ​ការ​​គំរាម​ធ្វើឃាត​ថយចុះ

នៅ​ពេល​លោក​ កឹម សុខា និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​ធ្វើ​ដំណើរ​ទៅ​​ដល់​​ពិធី​ជួប​ជុំ​​អ្នក​គាំទ្រកាលពី​ថ្ងៃ​ច័ន្ទ ពួក​លោក​​ត្រូវ​បាន​បុរស​មាឌ​ធំ​ៗមួយ​ក្រុម​ស្លៀក​ពាក់​​ឯក​សណ្ឋាន​ពណ៌​ទឹក​​ប៊ិច​ ប្រផេះ និង​ពណ៌​​អាចម៍​សេះ អម​ចេញ​ពីរ​ថយន្ត​ដើរ​កាត់​ក្រុម​អ្នក​គាំទ្រយ៉ាង​ច្រើន និង​​លើក​ឡើ​ង​លើ​វេទិកា។ នៅ​ពេល​អនុ​ប្រធាន​ និង​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិទាំងពីររូប​នេះ​ថ្លែង​ទៅ​កាន់​​អ្នក​គាំទ្រ​ជាង​១០.០០០​នាក់​ គេ​មើល​ឃើញ​វត្តមាន​កង​អង្គរក្ស​​របស់​ពួក​លោកយ៉ាង​ច្រើន ប៉ុន្តែ​​ពួក​គេ​គ្មាន​អាវុធ​ទេ​​។ នៅពេល​ពួក​លោក​ធ្វើ​ដំណើរ​ទៅណា​មក​ណា មិន​ថា​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​​ឆ្នោត​ ឬ​នៅ​ក្នុង​ពិធី​ជួបជុំ​នានា​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដានោះ​ ពោល​គឺ​លោក សម រង្ស៊ី និង​លោក​ កឹម​ សុខា ត្រូវ​បាន​​អង្គរក្ស​​ដើរ​តាម​ និង​អមការពារ​​ក្នុង​ម្នាក់​ៗចំនួន​​ប្រហែល១២​នាក់​។ ទោះ​បី​ជា​ចំនួនអង្គរក្ស​និង​សាច់ដុំ​របស់​ពួក​គេមិន​អាច​ប្រៀប​ធៀប​​នឹង​កង​អង្គរក្ស​​ដើរ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ពេល​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទូទាំង​ប្រទេស​ក៏​ដោយ ក៏​កាល​ពី​ម្សិលមិញ​លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មិន​អាចធ្វេសប្រហែស​បានទេ​រឿងសន្ដិសុខ​ ថ្វី​បើ​​ការ​គំរាម​ចំពោះ​អំពើ​ហិង្សា​ផ្នែក​នយោ​បាយ​​បាន​ថយ​ចុះ​ច្រើន​ចាប់​តាំង​ពី​លោក​ សម រង្ស៊ី ស្ទើរតែ​បាត់​បង់​ជីវិតអំឡុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ដែល​បានធ្វើឲ្យ​អង្គរក្ស​ម្នាក់​រួម​ជាមួយ​នឹង​មនុស្ស​១៥​នាក់​ផ្សេង​ទៀតបាត់​បង់ជីវិតកន្លងមក​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្ដូរ​មធ្យោ​បាយ​ជឿន​លឿន​​ជាងមុនដើម្បី​កម្ចាត់​​ខ្ញុំ​ចោល​។ ពី​មុន​ពួក​គេ​ព្យាយាម​កម្ចាត់​​រូប​​ខ្ញុំ​ចោល​ ហើយ​​ពេល​នេះ​ពួក​គេ​គ្រាន់​តែ​ចង់​កម្ចាត់​ខ្ញុំចេញ​ពី​ឆាក​នយោបាយប៉ុណ្ណោះ​​​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ និង​ការ​ចោទ​ប្រកាន់​ដែល​បាន​បង្ខំ​ឲ្យ​ខ្ញុំនិរទេស​ខ្លួន​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ​ជា​ជម្រើស​ចុង​ក្រោយ​ ខ្ញុំ​មិន​ច្រាន​ចោល​លទ្ធ​ភាព​ដែល​ថា ដោយ​សារ​តែ​ពួក​គេ​ភ័យ​ខ្លាច​ ខ្ញុំ​អាច​រងគ្រោះ​គំរាម​កំហែងមួយ​ដ៏ធំ នោះពួក​គេ​អាច​នឹងប៉ុនប៉ង់​កម្ចាត់​ខ្ញុំចោល​​”។ យោងតាម​មន្ត្រី​បក្ស​បាន​ឲ្យ​ដឹង​ថា អង្គ​រក្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិធ្លាប់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ ឬ​ដំបូន្មាន​ពី​​រដ្ឋា​ភិ​បាល​​កម្ពុជា​ និង​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​វិទ្យាស្ថាន​សាធា​រណ​​រដ្ឋ​អន្តរជាតិ (IRI) ដែល​មាន​មូល​ដ្ឋាន​នៅក្នុង​​ទីក្រុង​វ៉ាស៊ីនតោន ពួក​គេ​​ធ្វើ​ការ​ដោយ​ស្ម័គ្រ​​ចិត្ត​ ហើយ​ក្នុង​រយៈ​ពេល​ពី​រ​ខែ​​កន្លង​មក​នេះ​ពួក​គេ​មាន​ពេល​ដេក​តិច​តួច​ណាស់​។ លោក​ សម​ រង្ស៊ី  បាន​មាន​ប្រសាសន៍​ថា “អ្នក​ទាំង​នោះ​ នៅ​ជាមួយ​ខ្ញុំ​យូរ​ហើយ​។ កាលពី​ខ្ញុំនៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ  គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​អ្នក​ផ្ដល់​អង្គរក្ស​ទាំង​នោះ​ដល់​ខ្ញុំ​ ហើយ​នៅ​ពេល​ខ្ញុំ​លាឈប់​ពី​ក្រសួង​នេះ អង្គរក្ស​ទាំង​នោះ​ត្រូវ​វិល​ត្រឡប់​ទៅ​បន្ទាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​បាន​សុំ​នៅ​ជាមួយ​ខ្ញុំ​ គឺមិន​ត្រឡប់​ទៅ​ធ្វើ​ការ​ជា​មួយ​មេ​របស់​ពួក​គេ​ ដែល​ជា​សមា​ជិក​គណបក្ស​ប្រជាជន​កម្ពុជា​”។ នៅ​ពេល​សាកសួរ​កាល​ពីខែ​កក្កដាថា ហេតុ​អ្វី​​បាន​ជា​​គេ​ឃើញ​វត្ត​មាន​អង្គរក្ស​ច្រើន​បែប​នេះ​អម​ការ​ពារ​​លោក​ កឹម សុខា ខណៈ​ពេល​លោក​​ដឹក​នាំ​​ការ​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​​ក្នុង​ឋានៈ​ជា​ប្រធាន​ស្ដីទី​របស់​គណបក្ស​ប្រឆាំង​នោះ​ លោក​ កឹម សុខា ស្រាប់​តែ​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា អស់​លោក​ដឹង​ពី​រឿង​នោះហើយ​”។ លោក​ យឹម សុវណ្ណ អ្ន​ក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បម្រើ​ការ​ងារ​ជា​មួយ​គណបក្ស​ប្រឆាំង​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​មានប្រសាសន៍​ថា គណ​បក្ស​អនុញ្ញាត​ឲ្យ​អង្គរក្ស​​ជើង​ចាស់​របស់​ខ្លួន​​​ជ្រើស​រើស​អង្គរក្ស​ថ្មីៗ​សម្រាប់​ការពារ​មេ​ដឹកនាំ​បក្ស​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ពឹង​ផ្អែក​លើ​ក្រុម​  នេះ​ ហើយ​ពួក​គាត់​បាន​អញ្ជើញ​មិត្តភក្ដិ​មួយ​ចំនួន​ឲ្យ​មក​ជួយ​។ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ យើង​គ្មាន​​បញ្ហា​ជាមួយ​នឹង​អង្គរក្ស​ទេ​”។ លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​អះអាង​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កប់​ចារកម្ម​នៅ​ក្នុង​កង​អង្គរក្ស​របស់​ខ្លួនឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “គណបក្ស​កាន់​អំណាច​បានបញ្ជូន​មនុស្ស​របស់​ខ្លួន​មក​ធ្វើ​ការ​ក្នុង​កង​អង្គរក្ស​នេះដើម្បី​បង្កប់ចារកម្ម​នៅ​ក្នុង​នោះ​។ពេល​នេះចារកម្ម​ទាំង​អស់​នោះ​បាន​ក្លាយ​ជា​មិត្ត​របស់​យើង​ និង​ក្លាយ​ជា​អង្គ​រក្ស​ផ្ទាល់​ខ្លួន​​របស់​លោក​​ប្រធាន​ សម រង្ស៊ី ហើយ”។ លោក ឡុង រី​ ប្រធាន​អង្គរក្ស​របស់​គណ​បក្ស​សង្គ្រោះជាតិ​ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណ​បក្ស​ង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ បាន​មាន​ប្រសា​សន៍​ថា ទោះ​បី​ជា​អង្គរក្ស​ជាច្រើ​នស្ម័គ្រ​ចិត្ត​ការពារ​លោក​ សម រង្ស៊ី និង​លោក​ កឹម​ សុខា ក៏​ដោយ ក៏​កង​អង្គរក្ស​នេះ​បាន​ទទួល​​ការ​បណ្តុះបណ្តាល​ជំនាញ​ខាង​ការពារ​ដែរ។ លោក​បាន​ថ្លែង​ថា “IRI  បាន​បញ្ជូន​អ្នក​ជំនាញ​ម​ក​ពី​វ៉ាស៊ីនតោន  ដើម្បី​​ជួយ​បណ្ដុះ​បណ្ដាល​អង្គ​រក្ស​ដែល​ការពារ​  ផ្ទាល់​។ អង្គរក្ស​ទាំង​នេះ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​របៀប​ការពារ​​គាត់​ ​ប្រតិកម្មតប​ក្នុង​ពេ​ល​មាន​គ្រា​អាសន្ន​ បើក​បរ​ និង​រារាំង​ការ​វាយ​ប្រហារ​”។ លោក​បាន​មានប្រសាសន៍​ថា “សម្រាប់​ការ​ងារ​នេះយើង​ស្ម័គ្រ​ចិត្ត​ ពីព្រោះ​យើង​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​ចំណី​អាហារ​ និង​ការ​ស្នាក់​នៅ​ខណៈ​ពេល​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ អង្គរក្ស​ក៏​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​​ដែរពី​ម្ចាស់​ជំនួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បរទេស​។ លោក​ស្រី​ ចេស៊ីកា ឃីហ្គែន (Jessica Keegan) ប្រធាន​ស្ដី​ទី​នៃ​វិទ្យាស្ថាន​ IRI ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​ “មិន​អាច​បញ្ជាក់​បាន​” ថា តើ​វិទ្យាស្ថាន​ IRI ពាក់​ព័ន្ធ​ ឬមិន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​អង្គរក្ស​របស់​គណបក្ស​ប្រឆាំង​ក្នុង​ពេល​កន្លង​មក​នោះ​ទេ​ ប៉ុន្តែ​លោក​ស្រី​មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​ IRI “មិន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ពាក់​ព័ន្ធ​នឹង​សន្ដិសុខ​ទេ​”។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “នោះ​មិន​មែន​ជា​ឯកទេស​របស់​យើង​ទេ​។ តាម​ដែល​ខ្ញុំ​ដឹងគឺ​ថា យើង​​មិន​ធ្លាប់​មាន​ការ​បណ្ដុះ​បណ្ដាល​បែប​នេះ​ពី​មុន​មក​ទេ​”។ ប៉ុន្តែលោក​ សម រង្ស៊ី ក៏​បាន​មាន​ប្រ​សាសន៍​​ដែរថា លោក​ចាំ​បានពីជំនួយ​របស់​វិទ្យាស្ថាន​ IRI នៅ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​កម្លាំង​សន្ដិសុខ​របស់​លោក​។ លោកបាន​មាន​ប្រសាសន៍​ថា “ បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ គឺ​ថា IRI បាន​បញ្ជូន​អ្នក​ជំនាញ​ខាង​សន្ដិសុខដែលបាន​​ជួយ​​បណ្ដុះ​បណ្ដាល​ពួក​គាត់​  ជា​ពិសេស​ផ្នែក​បាតុកម្ម​​អហិង្សា និង​ការ​ការពារ​អហិង្សា​។ ពួក​គាត់​មិន​ត្រូវ​បាន​បណ្ដុះ​​បណ្ដាល​ពី​របៀប​បាញ់​តប​ទៅ​វិញ​ទេ​។ វា​ជាការបណ្តុះបណ្តាល​សម្រាប់​ការ​ពារ​ខ្លួន​​​យើង​ និងការ​​ដក​ខ្លួន​ថយយ៉ាង​រហ័សចូល​ទៅ​កន្លែង​​មាន​សុវត្ថិ​ភាព​ និង​​ចាត់​វិធាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​”។ វិទ្យាស្ថាន​ IRI ក៏​បាន​​ផ្ដល់​​ថវិកា​ជាង​៤០​ម៉ឺន​ដុល្លារ​ផង​ដែរ​កាលពី​ឆ្នាំ​២០០២ ដើម្បី​ជួយ​​បង្កើត​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មាន​លោក​ កឹម​ សុខា ជា​ប្រធាន​ មុន​ពេល​លោក​​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆ្នាំ​២០០៧។ តែ​ទោះ​ជាយ៉ាង​ណា​ក្រុម​អង្គរក្ស​នា​ពេល​បច្ចុប្បន្ន​របស់​លោក​ កឹម សុខា ភាគ​​ច្រើន​ចេញ​ពី​គណបក្ស​ សម រង្ស៊ី នៅ​ពេល​គណបក្ស​ប្រឆាំ​ង​ដ៏​សំខាន់​ទាំង​ពីរ​នេះ​បាន​​រួម​បញ្ចូល​គ្នា​កាលពី​ឆ្នាំ​២០១២ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ នេះ​បើ​យោង​តាម​ការលើក​ឡើងរបស់កញ្ញា កឹម មុនីវិទ្យា អនុប្រ​ធាន​កិច្ច​ការ​សាធា​រណៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ និងដែល​ត្រូវ​ជា​កូន​ស្រី​បង្កើត​របស់​​លោក​ កឹម សុខា។ លោក កឹម ច័ន្ទ​ អនុប្រធាន​អង្គរក្ស​របស់​លោក​  កឹម  សុខា  បាន​ថ្លែង​ថា ខណៈ​​ពេល​លោក​​ក៏ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​មួយ​ចំនួន​ពី “អ្នក​ជំនាញ​សហរដ្ឋ​អាមេរិក​” ដែរ​នោះ​ ភាគ​​ច្រើន​នៃ​បទ​ពិសោ​ធរបស់​លោក​ក្នុង​ការ​ផ្ដល់​ការការពារ​ពី​ខ្មាំង​សត្រូវ​ បាន​ដោយ​​សារ​លោក​ធ្លាប់​ធ្វើ​ជា​ទាហាន​នៅ​ក្នុង​ជួរ​យោធា​កម្ពុជា ​ពី​ឆ្នាំ​១៩៨២ ​ដល់​ឆ្នាំ​១៩៩៨។ លោកបាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ទទួល​បាន​​ការ​ហ្វឹកហាត់​ជា​ទាហាន​រដ្ឋាភិ​បាល​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​សាលា​យោធា​។ ខ្ញុំ​ក៏​ធ្លាប់​​ហាត់រៀន​ពី​របៀប​បាញ់​កំាភ្លើង​ដែរ”។ លោក​បាន​មាន​ប្រ​សាសន៍​ថា អង្គ​រក្ស​​ប្រមាណ​១២​នាក់​​ត្រៀម​ប្រចាំ​ការ​​គ្រប់​ពេល​ ថ្វី​បើ​ពួក​គេ​មាន​ពេល​ដេក​យប់​​ប្រហែល​បួន​ម៉ោង​​ក៏​ដោយ​ ហើយ​ពួក​គេ​តែង​តែ​នៅ​អែប​​លោក​ កឹម សុខា ជានិច្ច។ លោក​បាន​មាន​ប្រសាសន៍​ថា “មិន​ថាគាត់​ទៅ​ទី​ណា​ទេ​ យើង​តែង​តែ​​នៅ​ជាមួយ​គាត់​។ ពួក​យើង​​មួយ​ចំនួន​​យាម​រថយន្ត​ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​​ទៅ​ប៉ះពាល់​។ ១២​នាក់​ទៀត​​បើក​បរ​​នៅ​ខាង​មុខ​យើង​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ផ្លូវ​ខាង​មុខគ្មាន​បញ្ហា​”។ លោក​បាន​បន្ថែម​ថា ការ​ងារ​នេះ​​ត្រូវ​ការ​​វិន័យ​ខ្ពស់។ លោក​បាន​ថ្លែង​​ថា “ខ្ញុំ​ត្រូវ​មាន​​កាយ​សម្បទារឹងមាំ​។ ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ ហើយ​មិន​ផឹក​គ្រឿង​​ស្រវឹង​​ច្រើន​​ទេ​។ ខ្ញុំ​ទទួល​ទាន​បន្លែ​ច្រើន​ ហើយ​ផឹកស៊ី​តែ​ម្ដង​​ម្កាលប៉ុណ្ណោះ​រៀង​រាល់​បី​ទៅ​បួន​ខែ​”។ លោក​​​មាន​ប្រសាសន៍​ថា លោក​មិន​ព្រួយ​បារម្ភ​អំពី​គ្រោះ​ថ្នាក់ទេ​ពាក់​ព័ន្ធ​នឹង​ការងារ​នេះ​ ពីព្រោះ​លោក​​បាន​ប្រគល់​ជីវិត​របស់​លោក​ ដើម្បី​គណបក្ស​នេះ​ទៅ​ហើយ​ ដោយ​សារ​តែ​លោក​គាំទ្រ​សារ​របស​​គណ​បក្ស​នេះ។ លោក​មាន​​ប្រសាសន៍​ថា “យើង​មិន​ព្រួយ​បារម្ភ  ទេ​ ពីព្រោះ​យើង​មាន​ទស្សន​ដូច​លោក​ប្រធាន​  ដែរ​។ យើង​ចង់​ផ្លាស់​ប្ដូរ​មេដឹក​នាំ​ប្រទេស​”៕ ប្រែសម្រួលដោយ តែម សុខុម

គណបក្ស​​​ប្រជា​​​ជន​​​ថា ហួស​​​ពេល​​​បង្កើត​​​គណៈកម្មការ​​​​​​ស៊ើប​​​អង្កេត​​​​​​​​​ហើយ​​​

លោក ជាម យៀប សមាជិក​​​សភា​​​គណ​​​បក្ស​​​​​​ប្រជា​​​ជន​​​​​​​​​ បាន​​​លើក​​​ឡើង​​​កាលពី​​​ថ្ងៃ​​​ម្សិល​​​មិញ​​​​​​ថា ឥឡូវ​​​នេះវា​​​ “យឺត​​​ពេល​​​ហើយ” សម្រាប់​​​ការ​​​​​​បង្កើត​​​គណៈកម្មាធិការ​​​ឯករាជ្យ​​​មួយ​​​​​​ដើម្បី​​​​​​ស៊ើប​​​អង្កេត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​អំឡុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ កាលពី​​​ខែ​​​មុននេះ​​​​​​ ហើយ​​​ថា​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ចាំបាច់​​​ត្រូវ​​​តែ “ចេះ​​​បត់​​​បែន” ​​​ក្នុង​​​​ការ​​​រក្សា​​​​​ទំនាក់​​​ទំនង​​​របស់​​​ខ្លួន​​​ជាមួយ​​​គណបក្ស​​​កាន់​​​អំណាច​​​។ ប៉ុន្តែ​​​ លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​ថ្លែង​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​​​​​​​ បាន​​​ស្វែង​​​រក​​​ការ​​​ផ្ដល់​​​យោបល់​​​រួច​​​ហើយ​​​អំពី​​​វិធី​​​​​​ធ្វើ​​​បាតុកម្ម​​​ទូទាំង​​​ប្រទេស​​​ដោយ​​​សន្តិ​​​វិធី​​​ ដែល​​​នឹង​​​កើត​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​៨ ខែកញ្ញា នៅ​​​ពេល​​​លទ្ធផល​​​ផ្លូវ​​​ការ​​​​​​នៃការ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​ប្រកាស​​​នោះ។ លោក​ ជាម យៀប...

បក្ស​សង្គ្រោះ​ជាតិ​​កំណត់​​ឱសាន​វាទ​ពី​រ​សប្ដាហ៍​​សម្រាប់​បាតុកម្ម​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជាង​១០.០០០​នាក់​ក្នុង​ពិធី​​​​ជួប​ជុំ​ដ៏​ធំ​មួយ​កាល​ពី​ម្សិលមិញ​ក្នុង​រាជ​ធានី​ភ្នំពេញ លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​មិន​ធ្វើ​សហ​ប្រតិ​បត្តិការ​ក្នុង​ការ​បង្កើត​គណៈកម្មាធិការ​អព្យា​ក្រឹតមួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នានា​ក្នុង​ពេល​បោះ​ឆ្នោត​ក្នុងរយៈ​ពេល​ពីរ​សប្ដាហ៍​ទេ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​។ លោក សម រង្ស៊ី ​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះ​ករ​ដែ​​ល​ប្រមូល​ផ្ដុំ​គ្នា​ពេញ​ទីលានប្រជា​ធិបតេយ្យ​​ និងហៀរ​មក​លើ​ផ្លូវ​ជុំវិញ​ទី​នោះ​ថា “​យើង​នឹង​ធ្វើបាតុកម្ម​មុន​​ពេល  ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​។ យើង​នឹង​ជំរុញ​ឲ្យ​បង្កើត​គណៈ​​កម្មាធិ​ការ​យុត្តិធម៌ និងឯក​រាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​​លើ​ភាព​មិន​ប្រក្រតី​នានាក្នុង​ពេល​បោះ​ឆ្នោត។ ប្រសិន​បើ​ពួក​គេ​មិន​បង្កើត​គណៈ​កម្មាធិការ​ឯករាជ្យ​ទេ​នោះ ​យើង​​នឹង​ធ្វើ​បាតុកម្ម”។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​លើក​ឡើង​ថា ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នឹងប្រកាស​លទ្ធផល​បោះ​ឆ្នោត​ចុង​ក្រោយ​មិនឲ្យ​​លើស​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ឡើយ​ដើម្បី​អនុ​ញ្ញាត​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ដំណាច់​ខែ​ក្រោយ​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​ថា មាន​ការបន្លំបញ្ជីឈ្មោះបោះឆ្នោតជា​ទូទៅ​ និង​ការ​បន្លំ​ឯកសារ​សម្គាល់​អត្ត​សញ្ញា​ណ​​ដែល​រៀប​ចំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឃុប​ឃិត​ជាមួយ ​គ.ជ.ប.។ បន្ទាប់​ពី​ការ​ចរចា​ពីរ​លើក​ក្នុង​រយៈ​ពេល​បី​សប្ដាហ៍​មក​នេះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​ជាតិ​មិន​មាន​ការរីក​ចម្រើន​ណាមួយ​ទេ​នៅ​ក្នុង​ការ​សម្រេច​ថា តើ​ក្រុម​ណា​នឹង​ត្រូវ​ដឹក​នាំ​គណៈ​កម្មាធិការ​មួយ​ដើម្បី​ស៊ើប​អង្កេតពី​ទំហំ​ និង​ផល​ប៉ះពាល់​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត។ លោក កឹម សុខា បាន​​មាន​ប្រសាសន៍​បន្ទរ​តាម​ការ​គំរាម​របស់​លោក សម រង្ស៊ី ធ្វើ​មហា​​​បាតុកម្ម​​ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​​ចំពោះ​​ស្ថាន​ភាព​ដែលជាប់​គាំង​នៅ​ពេល​បច្ចុប្បន្ន​​ទេ​នោះ​ ហើយ​បាន​មាន​ប្រសាសន៍​ថា រដ្ឋ​សភា​ណា​បង្កើត​ឡើង​ដោយ​គ្មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​​ជាតិ នឹង​ “រលាយបាត់​” យ៉ាង​ឆាប់​រហ័ស។ លោកបាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ គ.ជ.ប. ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គណបក្ស​ប្រជា​ជន​កម្ពុជា មិនយល់​​ព្រម​ឲ្យ​បង្កើត​គណៈ​កម្មាធិការ​យុត្តិធម៌​មួយ​ដែល​មាន​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ និងឲ្យ​​អង្គការ​សហ​ប្រជា​ជាតិ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោតទេនោះ​ មហា​បាតុកម្ម​នឹង​កើត​ឡើង​នៅ​គ្រប់​ទី​កន្លែង”។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​មិន​ស្វែង​រកយុត្តិធម៌​ឲ្យ​យើងទេ​យើង   នឹង​មិន​ចូល​រួម​សម័យ​ប្រជុំ​សភា​ឡើយ​។ ប្រសិន​បើ​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនចូល​រួម ពួក​គេ​នឹង​បើក​សម័យ​ប្រជុំ​ជាមួយ​តំណាង​រាស្ត្រ​តែ​៦៨​​រូប​ ដែល​នឹង​ក្លាយ​ជារដ្ឋ​សភា​មិន​គ្រប់​ទឹក​”។ លោក កឹម សុខា លើក​ឡើង​ថា ហើយ​ប្រសិន​បើរដ្ឋ​សភានេះធ្វើ​ឲ្យ​​រដ្ឋាភិបាល​ថ្មី​ដឹកនាំដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មានសុពល​ភាព​នោះ អំណាច​របស់​លោក​ក៏​មិន​គ្រប់​ទឹក​ដែរ​។ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​រដ្ឋ​សភា​ និងនាយក​រដ្ឋ​មន្ត្រីមិន​គ្រប់​ទឹក​ ពួកគេ​នឹង​មាន​ជំងឺ​ ហើយ​នឹង​រលាយ​បាត់​។ ប្រសិន​បើ​ពួក​គេ​ហ៊ាន​បង្កើត​រដ្ឋា​ភិបាល​ថ្មី​នេះដោយ​ខ្លួន​ឯង ​ពួកគេ​នឹង​រលាយ​បាត់​ដោយ​សារ​តែ​សហ​គមន៍​អន្តរ​ជាតិ​មិន​ទទួល​ស្គាល់​ពួកគេ​”។ នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើក​ចុង​ក្រោយ​របស់​ខ្លួន​កាលពីថ្ងៃ​ទី​២ ខែ​សីហា លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​​​មិន​ចូល​រដ្ឋ​សភា​ដោយជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត​នោះ អាសនៈ​របស់​​គេ​នឹង​ត្រូវ​ប្រគល់​ដោយ​ស្រប​ច្បាប់​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​​ដែល​មាន​តំណាង​រាស្ត្រជាប់​ឆ្នោត​នៅ​ក្នុង​សភាតែមួយ។ គ.ជ.ប.បាន​ចេញ​ផ្សាយ​លទ្ធផល​បោះ​ឆ្នោត​បឋមកាល​ពីថ្ងៃ​ទី​១២ ខែ​សីហា ដែល​គាំទ្រ​ការ​អះអាង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជានៅល្ងាច​ថ្ងៃ​បោះ​ឆ្នោត​ដែល​ថា​ខ្លួន​ទទួល​បាន​សំឡេង​គាំទ្រ​៦៨​អាសនៈ​នៃ​អាសនៈ​សភា​ទាំង​១២៣​។ តែ​ទោះ​ជាយ៉ាង​ណា​ចាប់​តាំង​ពីថ្ងៃ​បោះ​ឆ្នោត​មក​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ខ្លួន​មិន​​ទទួល​ស្គាល់​អ្វី​ក្រៅពី​ជ័យ​ជម្នះ​របស់​ខ្លួន​ និង​ការ​បណ្ដេញគណបក្ស​ប្រជា​ជន​កម្ពុជាចេញ​ពីអំណាច​ឡើយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ដែលលោក​ សម រង្ស៊ី ​បាន​អះអាង​ថា គណបក្សប្រឆាំង​ទទួល​បាន​សំឡេង​​គាំទ្រ​៦៣​អាសនៈ​ទល់​នឹង​ ៦០​អាសនៈ​​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ​នៅឯពិធី​ជួប​ជុំ​កាលពីម្សិលមិញ លោក កឹម​ សុខា បាន​លើក​ឡើង​ជា​ថ្មី​ទៀត​​នូវ​ការ​អះអាង​ពី​ជ័យ​ជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលខ្លួន​និយាយ​ថា ផ្អែក​លើ​​ទិន្នន័យ​ប្រមូល​បាន​ដោយ​តំណាង​របស់​ខ្លួន​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នានា​ ប៉ុន្តែ គណបក្ស​ប្រឆាំងនេះ​មិនទាន់​ផ្ដល់​ភ័ស្ដុតាង ដើម្បី​គាំទ្រការអះអាង​នេះទេ​។ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “គណបក្ស​សង្គ្រោះជាតិ​របស់​យើង​ គឺ​ជា​គណបក្ស​ដែលទទួលបាន​ជ័យ​ជម្នះដោយ​ពិត​ប្រាកដ។ យើង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ។ វា​មាន​ន័យ​ថា បងប្អូន​បាន​បោះ​ឆ្នោត​ទម្លាក់មេដឹក​នាំ​បច្ចុប្បន្ន​ដែល​ផ្ដាច់ការ​ ពុក​រលួយ ​បក្ខពួក​និយម គ្រួសារ​​និយម និង​ដែល​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​ជាតិ​របស់​យើង​”។ ចាប់​តាំង​ពី​ប្រកាសអំពីពិធីជួប​ជុំ​នេះ​កាលពីសប្ដាហ៍​មុន​មក​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា វា​មិន​មែន​ជា​ការ​តវ៉ា​ ឬក៏​បាតុកម្ម​ទេ វា​គ្រាន់​តែ​ជា​ការជួប​ជុំ​គ្នា​មួយ​ដែល​មេដឹក​នាំគណបក្ស​ប្រឆាំង​​នឹង​ជួ​ប​ជាមួយ​​អ្នក​គាំទ្រ​ដោយ​សន្ដិវិធី​ប៉ុណ្ណោះ​ជា​ការ​សន្យាមួយ​ដែល​បក្ស​ប្រឆាំង​បាន​រក្សា​។ ហើយ​ថ្វីបើ​មាន​ការ​ព្រមាន​ពី​សំណាក់​ក្រសួង​មហាផ្ទៃ​ថា ចំនួន​ប្រជា​ពល​រដ្ឋ​ចូលរួម​ក្នុង​ពិធី​ជួបជុំនេះ នឹង​មិនត្រូវ​​ឲ្យ​លើ​ស​ពី​៦.០០​០​នាក់​ក្ដី ក៏ចំនួន​អ្នក​គាំទ្រ​បាន​កើន​ឡើង​​ជិត​ទ្វេ​ដង​ ដោយអ្នក​គាំទ្រ​​ខ្លះ​អង្គុយ​នៅ​ខាង​មុខ​វេទិកា​ អ្នក​គាំទ្រ​ខ្លះ​ឈរ​ពី​ក្រោយ​​ពួក​គេ​ និង​ខ្លះទៀត​ឈរ​លើ​ម៉ូតូ​របស់​ខ្លួនទៀតផង​។ ថ្វី​បើ​មាន​ការ​បង្កើន​កង​កម្លាំង​សន្ដិសុខ​ និង​សព្វាវុធ​ធុនធ្ងន់​​ក្នុង​រាជ​ធានីភ្នំពេញ​ ក្នុង​រយៈ​ពេល​បី​សប្ដាហ៍​កន្លង​មក​នេះ​ចាប់​តាំង​ពី​លោក សម រង្ស៊ី បាន​លើក​ឡើង​​ជា​លើ​ក​ដំបូង​ថានឹង​ធ្វើ​មហា​បាតុកម្ម​ ប្រសិនបើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាមិនធ្វើ​តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ក្តី ក៏​​វត្តមាន​សន្ដិសុខមាន​​តិច​តួច​ប៉ុណ្ណោះ​នៅ​ឯពិធីជួប​ជុំ​កាល​ពីម្សិលមិញ។ តែ​ទោះ​ជាយ៉ាងណា​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គាំទ្រ​គោល​ជំហរ​របស់​ខ្លួន​ថា ខ្លួន​នឹង​មិន​អត់​ឱន​ឲ្យ​ឡើយ​ចំពោះ​​បាតុកម្ម​ដែល​គ្មាន​​​ច្បាប់​​អនុញ្ញាត។ លោក​បាន​មាន​ប្រសាសន៍​ថា “ រដ្ឋា​ភិបាល​​​ជា​ស្ថាប័ន​​អព្យាក្រឹត​។ អាណត្តិ​របស់​យើង​​គឺត្រូវ​ការ​ពារ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​ និង​រក្សាការពារ​ច្បាប់ និង​សណ្ដាប់​ធ្នាប់។ ជម្លោះ​រវាង​អ្នក​នយោបាយ​ និង​អ្នក​នយោបាយ​គួរ​តែ​មាន​ការ​ដោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​​​។ រដ្ឋាភិបាល​នឹង​មិន​បណ្តោយ​​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឡើយ​ មិន​ថា​ ពួកគេជា​នរណា ជា​អ្នកនយោបាយ ឬ​មិន​មែននោះ​ទេ​”។ លោកលើក​ឡើង​ទៀត​ថា ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុ​ង​ពេល​បោះ​ឆ្នោត​នោះ​​ មិន​ទាន់​មាន​ភ័ស្ដុតាង​បញ្ជាក់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នៅ ឡើយ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ អាស្រ័យ​លើ​​គណ​បក្ស​ប្រឆាំង​។ពួក​គេ​ត្រូវ​តែ​ទទួល​ស្គាល់​នីតិរដ្ឋ និង​ការ​ពិតដែល​​ ”។ ប៉ុន្តែ ថ្វីបើ​រដ្ឋាភិបាល​បាន​សន្យា​ធ្វើ​ការ​បង្ក្រាប​បាតុកម្ម​ដែលខុស​ច្បាប់​ ឬដែល​​ផ្ទុះ​អំពើហិង្សា​ក្ដី​ ក៏​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ច្រើន​នៅ​តែ​ចូលរួម​ជាមួយ​លោក សម រង្ស៊ី និងលោក កឹម សុខា ដែរ​ក្នុងវេទិកា​ដែលបង្កើតឡើង​សម្រាប់​ពិធីជួបជុំ​កាលពីម្សិល​មិញ ដើម្បី​​បង្ហាញ​ការ​ប្ដេជ្ញា​របស់​ខ្លួន​ចំពោះ​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ ប្រសិន​បើ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​អំពាវ​នាវ​ឲ្យ​ចូល​រួម​។ ព្រះតេជគុណ យ៉េន រតន​សុធាវី ដែល​បាន​មាន​សង្ឃដីកា​ថា ព្រះតេជគុណធ្លាប់​​បាន​ធ្វើ​ការ​តវ៉ា​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​នៅ​ការិយា​ល័យ​​បោះ​ឆ្នោត​មួយ​ជិត​វត្ត​ស្ទឹងមាន​ជ័យ​ នោះ បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​តាំង​​ចិត្ត​​ប្រគល់​​ជីវិត​របស់​ព្រះ​តេជគុណ​​​ចូលរួម​​តស៊ូ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បីទាម​ទារ​​ការ​ផ្លាស់​ប្ដូរ​។ ព្រះតេជគុណ​​​មាន​សង្ឃដីកា​ថា “អាត្មា​​ហ៊ាន​បូជា​ជីវិត​ដើម្បីស្វែង​រក​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ​។យើ​ង​ជា​ខ្មែរ​ ដូច្នេះយើង​ត្រូវ​តែ​ស្រឡាញ់​ខ្មែរ”។ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល​បាន​ឡើង​លើ​វេទិកា​និយាយ​ថា នាង​តាំង​ចិត្ត​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ មិន​ថា​រដ្ឋា​ភិបាល​​មាន​អាវុធ​ធុន​ធ្ងន់​​ព្យាយាម​គាប​សង្កត់​មហា​បាតុកម្ម​យ៉ាង​ណា​ឡើយ។ នាង​បាន​និយាយ​ថា “បច្ចុប្បន្ន​កម្ពុជា​គ្មាន​ការ​ភ័យ​ខ្លាច​ទេ​។ យើង​មិន​ខ្លាច​រថក្រោះ​ទេ ទោះ​បី​ជា​ពួក​គេ​មាន​អាវុធ​នុយក្លេអ៊ែរ​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ខ្លាច​នឹង​  ដែរ”​៕ ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

អ​ង់​គ្លេស​ស្នើ​​ឲ្យ​ធ្វើ​​បត្យា​ប័ន​​​ប្រធាន​ក្រុ​ម​ហ៊ុន​ជី​​វ​​ឥន្ធនៈ​

​ការិ​យា​ល័យ​ស៊ើប​អ​ង្កេត​​ករណី​ឆបោក​របស់​​​ប្រទេស​​អ​ង់​​គ្លេស​​ មា​ន​​ផែ​ន​កា​រ​​​ស្នើ​ឲ្យមាន​កា​រ​ធ្វើ​បត្យា​​ប័ន​​ជ​ន​ជាតិ​​​អង់​​គ្លេស​ម្នាក់​ ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ឃុំ​​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​​ការិយាល័យ​នេះ​បាន​​ចោទ​ប្រកាន់​មនុស្ស​បួន​នាក់​ពាក់​ព័ន្ធ​ក្នុង​គម្រោង​ Ponzi ដែលត្រូវចំណាយ​ប្រាក់​៣៦​លាន​​​ដុល្លារ​ និងមានទំនាក់ទំនងជាមួយ​ក្រុមហ៊ុន​​​ចម្ការ​ជីវឥន្ធនៈ​មួយ​។ ឈ្មោះ​ ក្រិក ហ្វ្រាយអឺត (Gregg Fryett)  ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​មីនា​ និង​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ចោទ​ប្រកាន់​ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​មួយ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ទិញ​ដី​ពី​ភរិយា​របស់​លោក កែ គឹមយ៉ាន អតីត​អគ្គ​មេ​បញ្ជា​​​​ការ​កង​យោធពល​ខេមរភូមិន្ទ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បើក​ប្រតិបត្តិការស៊ើបអង្កេត បន្ទាប់ពីការិយា​ល័យ​​ស៊ើប​អង្កេត​ករណី​ឆបោក​​កម្រិត​ធ្ងន់​របស់​ប្រទេសអង់គ្លេស​ ​បង្កក​ទ្រព្យ​របស់​​ក្រុម​ហ៊ុន​​ Sustainable Agro Energy (SAE) ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១២ ដែលជាក្រុមហ៊ុនមាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ ដែល​មានលោក​ ហ្វ្រាយ​អឺត​ ជា​ប្រធាន កាលពីខែ​កុម្ភៈ​ ឆ្នាំ​២០១២ ។ សំណុំ​រឿង​តុលាការ​បានបង្ហាញថា ការិ​យា​ល័យ​ស៊ើប​អង្កេត​ករណី​ឆបោក​កម្រិត​​ធ្ងន់​នេះ បាន​ចោទ​ក្រុមហ៊ុន​ SAE  ថាបាន​ដំណើរ​​ការ​គម្រោង​ Ponzi សម្រាប់​ផល​ប្រយោ​ជន៍​របស់នាយក​​ខ្លួន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដើម្បី​ដី​មួយចំណែកនៅ​ប្រទេស​​​កម្ពុជា​ ដែល​នឹង​ត្រូវ​បានប្រើ​ប្រាស់ សម្រាប់​ដាំ​ដើម​ល្ហុង​ខ្វង​​យកផ្លែ​​ទៅផលិត​ជីវឥន្ធនៈ។ ​នៅពេល​​ជួបបញ្ហា​​​កាលពីឆ្នាំ​​​មុន​ ក្រុម​​​ហ៊ុន​​​នេះបាន​បញ្ជាក់​ថា បើ​ទោះ​ជា​ក្រុម​ហ៊ុន​ SAE ​ដែលយក​ប្រាក់​​រាប់​លាន​ដុល្លារ​​សម្រាប់​វិនិយោគ​ ពី​ភាគីនៅ​ក្នុង​ប្រទេស​អង់​គ្លេស​ ដែល​សង្ឃឹម​ថា ប្រាក់​សោធន​និវត្ត​​​ន៍របស់​ខ្លួន​​នឹងកើនឡើងក៏ដោយ ក៏គ្មាន​ដើម​ល្ហុង​ខ្វង​ណាមួយត្រូវ​បាន​ដាំ​​ទេ ហើយ​ដី​សម្ប​ទាន​​ពីរ​កន្លែង​ដែល​ក្រុម​ហ៊ុន​នេះ​ចង់បាន មិន​ដែល​ត្រូវ​បាន​ផ្ទេរឡើយ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ការិយាល័យ​ស៊ើប​អង្កេត​ករណី​ឆបោក​កម្រិត​ធ្ងន់​ បាន​លើក​ឡើង​ថា ខ្លួន​បាន​ចោទប្រកាន់​បុរស​ជន​ជាតិ​អង់គ្លេស​បួន​នាក់ ពី​បទ​សម​គំនិត​ប្រព្រឹត្ត​ការ​ឆបោក​ដោយ​​ការ​ចេញ​ឯកសារ​ក្លែង​ក្លាយ​ និង​បទ​​​សម​គំនិត​គ្នា​ដើម្បី​ផ្ដល់​ព័ត៌មាន​ក្លែង​ក្លាយ​។ សេចក្ដី​ប្រកាស​នេះ​បាន​បង្ហាញឈ្មោះ​បុរស​ទាំង​នេះ​ ដែលរួមមានឈ្មោះ​ ហ្គារី វេស (Gary West) អតីតប្រធាននាយក​ប្រតិ​បត្តិ​​​ក្រុមហ៊ុន SAE ឈ្មោះ ជេម វែល (James Whale) អតីត​ប្រធាន​នាយក​ប្រតិបត្តិ​ ឈ្មោះ ហ៊្វុង​ ហ្វុង វ៉ុង (Fung Fong Wong) អតីតនាយក​ផ្នែក​ហិរញ្ញ​វត្ថុ​ និងឈ្មោះ ស្ទូអាត ស្ដូន (Stuart ​Stone) ទី​ប្រឹក្សា​ហិរញ្ញ​វត្ថុ​ឯករាជ្យ​មាន​ទំនាក់​ទំនងជាមួយ​ក្រុមហ៊ុន​នេះ​។ សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សា​រ​ថា “ទំហំ​នៃ​កម្រិតឆបោក​គិតជាទឹកប្រាក់ តាម​ការ​ចោទ​​ប្រកាន់​នេះ​ មានប្រមាណជា​៣៥,៨​​លា​ន​ដុល្លារ​ ហើយ​បទ​ល្មើស​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ​បាន​កើត​ឡើង​នៅ​ចន្លោះ​ពីខែ​មេសា ឆ្នាំ​២០១១ ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​”​។ សេចក្ដី​ប្រកាស​នេះ​​បាន​លើក​ឡើង​ផង​ដែរ​ថា លោក វេស លោក ស្តូន និង​លោក វ៉ុង សុទ្ធតែត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​​ស្ដី​ពី​ការ​សូក​ប៉ាន់​ឆ្នាំ​២០១០​​របស់​អង់គ្លេស​។ សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​បន្តថា “ការិយាល័យ​ស៊ើប​អង្កេត​ករណីឆបោក​កម្រិត​​​​ធ្ងន់​ បាន​ចាប់ផ្តើមនីតិ​វិធី​ចោទប្រកាន់​​បុរស​ទាំង​បួន​រូប​នេះនៅ​ថ្ងៃ​នេះ ហើយ​ពួក​គេ​នឹង​ត្រូវ​ឡើង​បង្ហាញខ្លួននៅចំពោះមុខ​​​តុលាការ Westminster Magistrates Court នៅថ្ងៃទី​២៣​ ខែ​កញ្ញា ឆ្នាំ​២០១៣”។ បើ​ទោះ​ជា​ឈ្មោះ​របស់​លោក ហ្វ្រាយ​អឺត​ ​មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​​​នេះ​ក៏ដោយ ក៏អ្នកស្រី​ ជីណា រ៉ូ (Jina Roe)...