Monday, October 21, 2019
Home Authors Posts by Colin Meyn

Colin Meyn

271 POSTS 0 COMMENTS
Associate editor

ពាក់​ព័ន្ធការ​លើក​លែង​ទោស​លោក កឹម សុខា តើមាន​អ្វី​​​ដែល​​ច​ំណេញ​ដល់​​លោក​ ហ៊ុន សែន​?

ប្រសិនបើអ្នកប្រឆាំងនឹងលោកធ្លាប់ដឹងរឿងរ៉ាវក្នុងរយៈពេល២ទសវត្សរ៍មកនេះ ប្រាកដជាដឹងហើយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលអនុគ្រោះដល់នរណាឡើយ។ គាត់ជាអ្នកបង្កើតកិច្ចព្រមព្រៀង ហើយគាត់ក៏ជាអ្នកបំពានកិច្ចព្រមព្រៀងដែរ ពោលគឺគាត់លេងអុក។ ដូច្នេះនៅពេលគណបក្សកាន់អំណាច និងលោក កឹម សុខា ខ្លួនឯងលើកឡើងថា សំណើរបស់លោក ហ៊ុន សែន សុំឱ្យព្រះមហាក្សត្រព្រះរាជទានលើកលែងទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះតាមរយៈក្រឹត្យមួយចុះហត្ថលេខាកាលពីថ្ងៃសុក្រជាទង្វើសប្បុរសនោះ បណ្តាអ្នកវិភាគយល់ថាវាពិបាកឲ្យជឿ។ លោក លី ម័រហ្គេនបេស័រ (Lee Morgenbesser) ដែលកាលពីពេលថ្មីៗនេះបាននិពន្ធសៀវភៅមួយក្បាលស្ដីពីប្រជាធិបតេយ្យរបស់ជនផ្ដាច់ការនៅអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា "ប្រសិនបើលោក ហ៊ុន សែន...

នាយក​រដ្ឋមន្ត្រី​វាយប្រហារ​លោក​ខាង​លិច​​​ ខណៈ​​ទិវា​សិទ្ធិ​មនុស្ស​ចាប់​ផ្តើម​​

ស្របពេលរដ្ឋាភិបាលព្យាយាមឃាឃាំងមិនឲ្យបរទេសលូកដៃចូលក្នុងកិច្ចការអធិប តេយ្យភាពរបស់ខ្លួន រដ្ឋាភិបាលបានបញ្ចេញខ្សែវីដេអូមួយកាលពីម្សិលមិញ ដែលមានចំណងជើងថា "សម្តេច ហ៊ុន សែន វាយប្រហារ យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសតំបន់អឺរ៉ុបជុំវិញបដិវត្តន៍ពណ៌និងសង្គ្រាមនៅមជ្ឈិមបូពា៌"។ ការបញ្ចេញវីដេអូនេះ ដែលបង្ហោះនៅលើគេហទំព័រយូធ្យូប និងដែលបង្កើតឡើងដោយការិយាល័យកិច្ចការសាធារណៈនៃទីស្តីការគណៈរដ្ឋមន្ត្រី និងដកស្រង់ចេញពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីទៅកាន់សមាជិកសភាតំបន់អាស៊ីអំឡុងមហាសន្និសីទមួយកាលពីសប្តាហ៍មុននោះ ក៏កើតមានឡើងស្របពេលមានការចាប់ផ្តើមព្រឹត្តិការណ៍ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សផងដែរ។ នៅក្នុងសន្ទរកថារបស់លោកដែលមានទូរបទ(Subtitled) ជាភាសាអង់គ្លេស និងរំលេចឡើងនូវរូបភាពស្តីពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសតំបន់មជ្ឈិមបូពា៌ដែលហែកហួរដោយសង្គ្រាម និងជនភៀសខ្លួនកំពុងភៀសទៅកាន់តំបន់អឺរ៉ុបនោះ លោក ហ៊ុន សែន បានបន្ទោសស្ថានភាពនេះលើសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប និងអ្វីដែលលោកចាត់ទុកថា ជាការខិតខំមិនស្មោះត្រង់របស់ពួកគេនៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "កន្លែងដែលមានសង្គ្រាមផ្ទុះឡើង និងក្លាយជាតំបន់សង្គ្រាម ការផ្តួលរំលំដោយកម្លាំងយោធា និងការផ្តួលរំលំតាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ កំពុងតែរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរនោះក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យនៃសិទ្ធិមនុស្ស”។ លោកបានមានប្រសាសន៍បន្ថែមថា "តើបដិវត្តពណ៌វាជាការគួរឲ្យគេស្រលាញ់ ឬក៏ជាទីគួរឲ្យស្អប់ខ្ពើម ហើយតើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គួរកាត់ទោសពួកមេខ្លោង...

ស្រប​ពេលរដ្ឋាភិបាល​​គំរាម​បិទ​​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ ម្ចាស់ជំនួយ​នៅស្ងាត​់​ស្ងៀម​​​

គ្មានការបង្ហាញកង្វល់ ឬការព្រួយបារម្ភជាសាធារណៈពីម្ចាស់ជំនួយអន្តរជាតិឡើយ ចាប់តាំងពីរដ្ឋាភិបាលបានគំរាមបិទការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាល ពីសប្តាហ៍មុនមក នៅក្នុងចំណាត់ការមួយដែលបង្ហាញពីភាពធ្ងន់ធ្ងរខ្លាំងនៅក្នុងទំនាក់ទំនងដែលកំពុងមានភាពតានតឹងស្រាប់។ ដោយរដ្ឋាភិបាលអះអាងថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានជ្រៀតជ្រែកម្តងហើយម្តងទៀតនៅក្នុងកិច្ចការអធិបតេយ្យរបស់ខ្លួនដោយលើកឡើងអំពីការបំពានសិទ្ធិមនុស្សនោះ ការិយាល័យនេះត្រូវបានទុកពេលកំណត់ត្រឹមថ្ងៃទី៣០ខែធ្នូឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានការរឹតបន្តឹងជាងមុនដើម្បីប្រតិបត្តិការនៅកម្ពុជា ឬបិទតែម្តង។ ទោះបីជាសហគមន៍ការទូតមិនបានសំដែងកង្វល់របស់ខ្លួនជាសាធារណៈចំពោះស្ថានភាពនេះដែលនាំឲ្យម្ចាស់ជំនួយដឹងពីបុព្វហេតុសិទ្ធិមនុស្សនៅកម្ពុជាក៏ដោយ ក៏សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុនបានលើកឡើងនៅក្នុងសប្តាហ៍នេះថា វាមានសារៈសំខាន់ដែលការិយាល័យនេះនៅតែបន្តបើកទ្វារតទៅមុខទៀត។ លោក Andrea Giorgetta ប្រធានសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ីបានលើកឡើងថា ម្ចាស់ជំនួយទំនងជាប្រើយុទ្ធសាស្ត្រមិនតបត ហេតុដូច្នេះរដ្ឋាភិបាលមិនត្រូវបានបង្ខំឲ្យធ្លាក់ចូលក្នុងស្ថានភាពលំបាក ពេលចរចាអំពីអនុស្សរណៈនៃការយោគយល់គ្នា(MoU) ថ្មីជាមួយអង្គការសហប្រជាជាតិ។ ដោយពន្យល់ថា មានតែសម្ពាធបន្ថែមពីសាធារណជនទេដែលនឹងធ្វើឲ្យគណបក្សកាន់អំណាចមានមន្ទិលកាន់តែខ្លាំងឡើងអំពីការជ្រៀតជ្រែករបស់អន្តរជាតិនោះ លោកបានមានប្រសាសន៍ថា "វាប្រហែលជាថា ពួកគេមិនចង់ធ្វើឲ្យខ្លួនឯងបង្កស្ថានភាពឲ្យទៅជាអាក្រក់"។ លោកបានបន្ថែមថា "រដ្ឋាភិបាលនឹងមានអារម្មណ៍ដូចជា ខ្លួនស្ថិតក្រោមការគំរាមកំហែង ពីសហគមន៍អន្តរជាតិម្តងទៀត ហេតុដូច្នេះយើងគិតថា ពួកគេច្បាស់ជាបញ្ចេញប្រតិកម្មខ្លាំងៗបន្ថែមទៀត។ នេះនឹងនាំទៅរកស្ថានភាពដ៏អាក្រក់បើនិយាយពាក់ព័ន្ធនឹង MoU"។ លោក George Edgar...

ការ​​​ចាប់​​​ខ្លួនទាក់​​ទង​​​នឹង​​​​​​បណ្តាញព័ត៌មាន​​​​​​សង្គម​​​​​​រារាំង​​​​​​​​​សេរីភាពអ៊ីនធឺណិត​​​

របាយការណ៍ថ្មីមួយនិយាយថា សេរីភាពអ៊ីនធឺណិតបានធ្លាក់ចុះនៅប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ ដោយសារតែមានការចាប់ខ្លួនទាក់ទងនឹងការបង្ហោះសារតាមបណ្តាញព័ត៌មានសង្គម និងច្បាប់ស្តីពីទូរគមនាគមន៍ថ្មី ដែលផ្តល់ការគ្រប់គ្រងដ៏ទូលំទូលាយរបស់រដ្ឋាភិបាលលើទូរស័ព្ទចល័តនិងក្រុមហ៊ុនអ៊ីនធឺណិត។ ការទទួលបានអ៊ីនធឺណិតបានលូតលាស់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាគច្រើនដោយសារតែមានស្មាតហ្វូនច្រើន ជានិន្នាការដែលបន្ធូរបន្ថយការក្តោបក្តាប់ព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច ហើយធ្វើឲ្យប្រជាជនភាគច្រើនពឹងផ្អែកតិចតួចលើបណ្តាញព័ត៌មានប្រពៃណី។ អង្គការផ្ទះសេរីភាពមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយក្នុងរបាយការណ៍ថ្មីរបស់ខ្លួនដែលមានចំណងជើងថា "បំបិទមាត់អ្នកនាំសារ៖ អែពស៍ប្រាស្រ័យទាក់រងការគំរាមកំហែង"ថា ប៉ុន្តែរដ្ឋាភិបាលបានចាត់វិធានការកាលពីឆ្នាំកន្លងទៅ ដើម្បីគ្រប់គ្រងកាន់តែខ្លាំងលើវិបសាយ ដោយបណ្តាលឲ្យធ្លាក់ចុះយ៉ាងគំហុកនូវសេរីភាពអ៊ិនធឺណិត។ របាយការណ៍ផ្តល់ពិន្ទុដល់កម្ពុជាចំនួន៥២ក្នុងបណ្តា១០០ពិន្ទុ ហើយចាត់ទុកថា "មានសេរីភាពខ្លះ" ដោយដាក់ឲ្យប្រទេសនេះនៅមុខប្រទេសវៀតណាម ដែលមានសេរីភាពអ៊ីនធឺណិតតិចតួចបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ហើយនៅពីក្រោយប្រទេសហ្វីលីពីន ដែលមានអ៊ិនធឺណិតបើកចំហបំផុតនៅក្នុងតំបន់។ របាយការណ៍និយាយថា "កម្ពុជាបានអនុម័តច្បាប់ស្តីពីទូរគមនាគមន៍ទូលំទូលាយពេកដែលធ្វើឲ្យឧស្សាហកម្មនេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដោយធ្វើឲ្យខូចប្រយោជន៍ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវានិងសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។ ដោយឡែក នគរបាលកម្ពុជាបានចាប់ខ្លួនមនុស្សបីបួននាក់ ដោយសារតែពួកគេបង្ហោះសារតាមហ្វេសប៊ុក រួមមានការបង្ហោះមួយទាក់ទងនឹងជម្លោះព្រំដែនជាមួយវៀតណាម"។ លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំងដែលត្រូវគេចាប់ខ្លួនកាលពីខែមេសា ដោយសារតែបង្ហោះសារហ្វេសប៊ុករិះគន់ការងារព្រំដែនរបស់រដ្ឋាភិបាល គឺស្ថិតក្នុងចំណោមជនកម្ពុជាកាន់តែច្រើននាក់ដែលត្រូវជាប់ពន្ធនាគារ ដោយសារតែបង្ហោះសារតាមហ្វេសប៊ុកដែលចាត់ទុកថាជាបទល្មើសដោយរដ្ឋាភិបាល។ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបាននិយាយថា សារបង្ហោះតាមហ្វេសប៊ុកទាំងនោះតាមពិតជាបទល្មើស ហើយថា ក្រុមអង្គការក្រៅរដ្ឋាភិបាលនឹងមានប្រយោជន៍កាន់តែខ្លាំង ប្រសិនបើពួកគេជួយអប់រំពលរដ្ឋអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ។ លោកបាននិយាយថា "ខ្ញុំមិនគិតថា គ្រាន់តែដោយសារតែមានមនុស្សពីរបីនាក់ត្រូវចាប់ខ្លួន... សេរីភាពត្រូវរឹតត្បិតនោះទេ។ វាមិនពិតទេ"។ លោកបាននិយាយបន្ថែមថា ការទទួលបានអ៊ីនធឺណិតកាន់តែច្រើននិងការមិនមានការពិនិត្យចាប់ពិរុទ្ធបង្ហាញឲ្យឃើញនូវការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងសេរីភាពអ៊ីនធឺណិត។ លោកបាននិយាយថា "មិនមាននិយតកម្ម ឬការរឹតត្បិតទៅលើអ្នកប្រើប្រាស់អ៊ីនធឺណិតទេ។ គេអាចបើកនៅកន្លែងណាក៏បានដែរ"៕

រដ្ឋាភិបាល​​​ចាត់ទុក​​​ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​សហប្រជាជាតិ​​​​​​ថា “​​​ខុស​​​ច្បាប់”

បន្ទាប់ពីក្រសួងការបរទេសនិយាយថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ "ធ្វើហួសព្រំដែនកំណត់" ដោយសារការរិះគន់របស់ខ្លួនចំពោះសេចក្តីសម្រេច និរទេសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងចេញពីប្រទេសរួចមក កាលពីម្សិលមិញ អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកស្ថាប័ននេះថា "ខុសច្បាប់" ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលើកឡើងថា ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)ប្រចាំកម្ពុជា នឹងធ្វើប្រតិបត្តិការដោយខុសច្បាប់ ប្រសិនបើខ្លួនមិនបន្តអនុស្សរណៈនៃការយោគយល់ (MoU) របស់ខ្លួនជាមួយក្រសួងការបរទេសទេនោះ។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនយកចិត្តទុកដាក់ចំពោះការិយាល័យមួយនេះឡើយទុកជាការពិន័យ។ លោកមានប្រសាសន៍សំដៅដល់ MoU នោះថា "យើងមិនអើពើជាមួយពួកគេទេ។ យើងមិនចាត់ទុកជាផ្លូវការទេរាល់របាយការណ៍ ឬការអនុវត្តរវាងរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិនោះ។ គ្មានទម្ងន់អ្វីទាំងអស់ដោយសារតែពិធីសារមិនត្រូវចុះហត្ថលេខា។ វាគ្មានហត្ថលេខាជាមួយក្រសួងការបរទេសទេ វាមានន័យថា វាខុសច្បាប់"។ វាមានរយៈពេលជិតមួយឆ្នាំមកហើយចាប់តាំងពីកិច្ចព្រមព្រៀងរបស់ OHCHR ធ្វើសហប្រតិបត្តិការជាមួយក្រសួងការបរទេសផុតសុពលភាព ប៉ុន្តែការិយាល័យនេះនៅតែបន្តធ្វើសកម្មភាពជួបជាមួយមន្ត្រីរដ្ឋាភិបាល ទទួលប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមកកាន់កម្ពុជា និងចូលរួមពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាកាន់តែយ៉ាប់យឺុនទៅ ខណៈការបោះឆ្នោតខិតជិតមកដល់។ រដ្ឋាភិបាលនឹងមិនព្រមបន្ត MoU ឡើយប្រសិនបើគ្មានការដាក់បញ្ចូលចំណុចបន្ថែមស្តីពីអង្គការសហប្រជាជាតិគោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទេនោះ។ ក្នុងលិខិតមួយផ្ញើជូនលោកស្រី គ្លែរ វ៉ានដឺ វ៉ារ៉េន (Claire Van...

UN ទាមទារ​​ការ​បក​ស្រាយចំពោះ​ការ​និរទេស​របស់​​លោក សម រង្ស៊ី

មន្ត្រីគណបក្សសង្គ្រោះជាតិនិយាយថា មេបក្សរបស់ខ្លួនបានលេសមិនចូលស្រុក កាលពីម្សិលមិញ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវបកស្រាយជាបន្ទាន់ចំពោះសេចក្ដីសម្រេចរបស់ខ្លួនហាមលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមិនឱ្យចូលប្រទេស ប៉ុន្តែបានព្យាករទុកមុនថា ការបកស្រាយនឹងមិនគួរឱ្យពេញចិត្តនោះទេ។ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៨ ខែតុលា បញ្ជាឱ្យមន្ត្រីរបស់លោកប្រើគ្រប់មធ្យោបាយដែលចាំបាច់ដើម្បីរារាំងលោក សម រង្ស៊ី កុំឱ្យចូលស្រុកវិញបាននៅតាមអាកាសយានដ្ឋានអន្តរជាតិ ឬច្រកព្រំដែននានា។ លោកស្រី វ៉ាន ហៀលី តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា "សេចក្ដីសម្រេចបិទច្រកមិនឱ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជា វិញដែលត្រូវបានប្រកាសជាសាធារណៈ គ្មានធាតុផ្សំណាមួយដែលអាចឱ្យវាយតម្លៃបានថាវាសមហេតុផលឡើយ ពោលគឺវាបង្ហាញថា...

លោក​​​ សម រង្ស៊ី ​​​ប្រធាន​​​គណបក្ស​​​​​​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​​​​​​​រដ្ឋាភិបាល​​​​​​​​​​​​និរទេស​​​​​​​​​ជា​​​ផ្លូវ​​​ការ​​​​​​ចេញ​​​​​​ពីប្រទេស​​​

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងត្រូវបាននិរទេសជាផ្លូវការចេញពីប្រទេសកម្ពុជា នៅក្នុងចំណាត់ការមួយដែលហាក់បំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ លិខិតមួយច្បាប់របស់រដ្ឋាភិបាលដែលបញ្ជាឲ្យមន្ត្រីរារាំងលោក សម រង្ស៊ី កុំឲ្យចូលប្រទេសវិញតាមផ្លូវគោក ផ្លូវអាកាស ឬផ្លូវសមុទ្រ ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីចុងសប្តាហ៍កន្លងទៅ ដោយអ្នកនាំពាក្យគណបក្សកាន់អំណាចបកស្រាយថា ការវិលត្រឡប់របស់លោកមានតែនាំមកនូវការបង្ហូរឈាម និងការបំផ្លិចបំផ្លាញប៉ុណ្ណោះ។ លោក សម រង្ស៊ី ដែលបច្ចុប្បន្នសមត្ថកិច្ចចង់ចាប់ខ្លួនពីបទបរិហារកេរ្តិ៍    បានមានប្រសាសន៍ ថា លោកនឹងនៅតែស្វែងរកវិធីដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា វិញឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខណៈក្រុមអ្នកជំនាញខាងផ្លូវច្បាប់និយាយថា គ្មានមូលដ្ឋានគតិយុត្តិសម្រាប់បម្រាមនេះនៅក្នុងច្បាប់ជាតិ និងវិធានច្បាស់លាស់ប្រឆាំងនឹងវានោះទេនៅក្នុងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។ បទបញ្ជានេះត្រូវបានផ្សព្វផ្សាយតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១៨ ខែតុលាចេញពីលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិងធ្វើឡើងក្រោយមានលិខិតមួយច្បាប់ចេញពីទីស្តីការគណៈរដ្ឋមន្ត្រីកាលពីមួយសប្តាហ៍មុននេះ ដែលបញ្ជាឲ្យលោក សុខ ផល រារាំងកុំឲ្យលោក សម រង្ស៊ី ចូលស្រុកវិញតាមផ្លូវអាកាស។ លិខិតចុងក្រោយនេះបញ្ជាឲ្យមន្ត្រីនៅតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣នៅក្នុងប្រទេស និងច្រកព្រំដែនអន្តរជាតិនានាឲ្យមានការប្រុងប្រយ័ត្ន ហើយរាយការណ៍ភ្លាមៗនូវព័ត៌មានស្តីពីលោក សម រង្ស៊ី វិលចូលប្រទេសវិញ។ លិខិតនោះមានខ្លឹមសារដូច្នេះថា "ចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងប្រទេសកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់"។ ទោះជាយ៉ាងណា លោក សុខ ផល មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ លិខិតរបស់លោកបានចេញប្រហែលមួយសប្តាហ៍ បន្ទាប់ពីលោកទទួលបានការណែនាំពីទីស្តីការគណៈរដ្ឋមន្ត្រីឲ្យរារាំងលោក សម រង្ស៊ី កុំឲ្យវិលចូលស្រុកវិញតាមយន្តហោះ។ ក្នុងលិខិតចុះថ្ងៃទី១២ខែតុលានោះមានខ្លឹមសារថា គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យបុគ្គលនេះឡើងយន្តហោះមកកម្ពុជាទេ។ ក្នុងករណីដែលបុគ្គលនេះធ្វើដំណើរមកកម្ពុជា តាមរយៈយន្តហោះណាមួយ...

លោក​ សម រង្ស៊ី ជំរុញឱ្យមានការ​ដោះដូរ​អ្នកទោសស្រប​​​ពេល​​​លោក​​​ប្រឈម​​​ការ​​​ប្រឆាំង​​​

ដោយប្រឈមសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងគណបក្សប្រឆាំងចំពោះការវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីម្សិលមិញលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបង្ហោះវីដេអូឃ្លីបតាមប្រព័ន្ធអុីនធឺណិតការពារសំណើរបស់លោកក្នុងការវិលត្រឡប់មកវិញ ជាថ្នូរនឹងការដោះលែង "អ្នកទោសនយោបាយ" ទាំងអស់។ ការលើកឡើងនេះត្រូវបានច្រានចោលដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាច ហើយត្រូវបានចំអកដោយកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងជាសមាជិកស្ថាប័នកំពូលក្នុងការធ្វើសេចក្ដីសម្រេចរបស់គណបក្ស។ លោក សម រង្ស៊ី បានសរសេរសារបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃពុធអមជាមួយវីដេអូឃ្លីបថា "ខ្ញុំត្រៀមខ្លួនត្រឡប់មកប្រទេសកម្ពុជាភ្លាម ហើយឱ្យអាជ្ញាធរចាប់ខ្លួននិងឃុំខ្លួនខ្ញុំចុះជាថ្នូរនឹងការដោះលែងអ្នកទោសនយោបាយទាំងអស់"។ លោក សម រង្ស៊ី និយាយនៅក្នុងវីដេអូឃ្លីបនោះថា...

កូន​​​ស្រី​​​របស់​​​លោក កឹម សុខា សរសេរ​​​សារ​​​រិះ​​​គន់​​​លោក សម រង្ស៊ី តាម​​​គេហទំព័រ​​​ទ្វីតធើ

ដោយអញ្ជើញបុគ្គលិកទូរទស្សន៍មួយ ក្រុមឲ្យចូលទៅក្នុងបន្ទប់របស់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន  លោក កឹម សុខា ប្រធានស្តីទីគណបក្ស បានទទួលស្គាល់ថា លោកគិតថា គណបក្សសង្គ្រោះ ជាតិនឹងមានស្ថានភាពប្រសើរឡើងប្រសិនបើលោក សម រង្ស៊ី ប្រធានគណបក្សវិលត្រឡប់ចូលមកក្នុងប្រទេសវិញ។ ប៉ុន្មានថ្ងៃក្រោយមកកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអនុប្រធានផ្នែកកិច្ចការសាធារណៈនៅក្នុងគណបក្សនេះបានបន្តរិះគន់ចំពោះបំណងវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី តាមរយៈគេហទំព័របណ្តាញទំនាក់ទំនងសង្គមទ្វីតធើ។ បន្ទាប់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រកាសកាលពីថ្ងៃច័ន្ទថា មន្ត្រីរបស់គណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារបានបដិសេធសំណើដែលលោក សម រង្ស៊ី សុំជាប់ពន្ធនាគារជំនួសពួកគេជាថ្នូរនឹងការដោះលែងពួកគេមកវិញនោះ កញ្ញា កឹម មនោវិទ្យា ជា បានសរសេរថា បំណងនេះគ្មានភាពស្មោះត្រង់ទេ។ កញ្ញាបានសរសេរក្នុងទំព័រទ្វីតធើកាលពីម្សិលមិញអមដោយអត្ថបទរបស់កាសែតខេមបូឌា ដេលី ស្តីអំពីសំណើសុំដោះដូរអ្នកទោសថា "មានមនុស្សមើលទូរទស្សន៍ច្រើនណាស់នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការភូតកុហករបស់លោកមើលទៅគួរទុកចិត្តបានផង"។ ដោយឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយក្នុងទំព័រកាសែតភ្នំពេញប៉ុស្តិ៍ ដែលលោក សម រង្ស៊ី រិះគន់ប្រទេសចិនថា បានលើកទឹកចិត្តចំពោះទង្វើរំលោភបំពានសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីនោះ កញ្ញា...

ប្រធាន​ចលនាយុវជន​​គណប​ក្ស​សង្គ្រោះ​ជាតិ​លាលែង​ពី​តួនាទី​​

ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា លោកបានលាលែងតួនាទី ខណៈគណបក្សសង្គ្រោះជាតិរៀបចំកែទម្រង់រចនាសម្ព័ន្ធក្រុមយុវជនរបស់ខ្លួន ដោយបង្កើតក្រុមប្រឹក្សាដែលមានសមាជិក១០០នាក់ ជំនួសឱ្យ "ក្រុមការងារ" ដែលបច្ចុប្បន្នមានសមាជិកប្រាំនាក់។ លោក ហ៊ីង សុខសាន្ត អាយុ៣៥ឆ្នាំដែលជាប្រធានចលនាយុវជនបក្ស ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២មក បានមានប្រសាសន៍ថា លោកអាយុច្រើនពេកហើយមិនអាចនៅបន្តក្នុងតួនាទីនេះបានទៀតទេ។ លោកបានថ្លែងថា "ខ្ញុំបានប្រាប់យុវជនឱ្យរៀបចំខ្លួនត្រៀមបន្តតួនាទីរបស់ខ្ញុំ ពីព្រោះខ្ញុំមានអាយុច្រើនណាស់ហើយ"។ លោកបានមានប្រសាសន៍ថា លោកមិនប្រាកដថាតើលោកនឹងធ្វើអ្វីបន្ទាប់នៅក្នុងគណបក្សសង្គ្រោះជាតិ ឬនរណាដែលអាចជំនួសតួនាទីលោកឡើយ។ លោកបានថ្លែងថា "ខ្ញុំគ្មានសិទ្ធិជ្រើសរើសបេក្ខជនដោយខ្លួនឯងឱ្យក្លាយជាថ្នាក់ដឹកនាំក្រុមយុវជនទេ ប៉ុន្តែខ្ញុំចង់ឃើញតម្លាភាពសម្រាប់យុវជនតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ "ដើម្បីជំនួសរូបខ្ញុំ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា  គណបក្សមានគម្រោងធ្វើកំណែទម្រង់មូលដ្ឋាននៃចលនាយុវជនរបស់ខ្លួន ដោយសារ "រចនាសម្ព័ន្ធដែលមានស្រាប់មានទ្រង់ទ្រាយតូច"។ ពីមុន ចលនាយុវជននេះត្រូវបានដឹកនាំដោយលោក...