Monday, October 21, 2019
Home Authors Posts by David Kaner

David Kaner

6 POSTS 0 COMMENTS

ក្រសួងអប់រំ​មានផែនការសិក្សា​​ពី​ក្តីរំពឹង​បាន​ការងារធ្វើ​របស់​និស្សិត

សេចក្តីព្រាង​បញ្ជីសំណួរទទួលបាន​ក្នុ​ង​សប្តាហ៍នេះ​បាន​បង្ហាញថា ​ក្រសួងអប់រំ​ យុវជន ​និងកីឡា​ កំពុង​រៀបចំផែនការ​ចុះ​ស្ទង់​មតិ​ ដើម្បី​​​​សិក្សា​ពី​ទំនាក់ទំនង​រវាង​កា​រ​សិក្សា​របស់​និស្សិត​​សា​កលវិទ្យាល័យ​ និង​ក្តី​រំពឹង​​បាន​​​កា​រងា​រ​ធ្វើ​​​​របស់​​​ពួក​​​គេ​​​។ បញ្ជីសំណួរ​នេះ​មាន​​​ខ្លឹម​​​សារ​​​ថា “ គ​ម្រោង​សិក្សា​ស្រាវជ្រាវ​នេះ​ នឹង​​​ផ្តោ​​​ត​​​សំ​ខា​ន់​ទៅ​​​លើទីផ្សារការងារ​ និង​របៀប​ដែ​ល​​ទីផ្សារ​​​នេះ​​​​ឆ្លើយតបទៅនឹង​ជំនាញ​ និង​ចំណេះ​​​ដឹង​ដែល​និស្សិត​រៀន​”។ បញ្ជីសំណួរ​នេះ​មានខ្លឹមសារ​បន្តទៀត​ថា “ គម្រោងសិក្សា​ស្រាវជ្រាវនេះ​នឹងមាន​សារៈ​​សំខាន់​ សម្រាប់​លើកកម្ពស់​គុណភាព​អប់រំ​”។ ព័ត៌មាន​ដែល​និស្សិត​សាកលវិទ្យា​ល័​យ​នឹង​ត្រូវបាន​ស្នើឲ្យ​ផ្តល់ឲ្យនោះ​រួមមា​ន​ឯកទេស​របស់ពួកគេ​ និង​ការងារ​ដែលពួ​កគេ​ចង់ធ្វើ​​​​ ការ​​​រៀបចំ​ខ្លួន​តាមរយៈការ​សិ​ក្សា​របស់ពួកគេ​​ ​ក្នុង​​​​ការ​ស្វែងរកការងារ​ធ្វើ និង​កម្រិត​ទំនុក​ចិត្ត​​ថា នឹង​ទទួល​បានកា​រ​ងារ​ធ្វើ​នៅ​​​ពេល​​​រៀនចប់​។ អ្នកស្រី​ សាន់ដ្រា​ ដាមីកូ (Sandra D​'​​a​mico) នាយិកាគ្រប់គ្រង​ក្រុមហ៊ុន​ អេជ​អា អុីង​ ខេម​បូឌា ​(HR Inc. Cambodia)...

កា​រ​​​រីក​រាលដាល​​​​របស់​សត្វ​ខ្យង​បំផ្លាញ​​​ដំណាំ​​ស្រូវ​នៅ​ក្នុ​ងស្រុក​​ព្រៃនប់ ខេត្តព្រះសី​ហនុ

សត្វ​ខ្យង​ដែល​​រាលដាល​​យា៉ង​ច្រើន​ក​ំ​​​​​ពុ​ង​បំ​ផ្លាញ​​​ស្រូ​វ​នៅ​ក្នុ​ង​​ស្រុក​ព្រៃ​​នប់​ ខេត្ត​ព្រះ​សី​ហ​នុ ​ដោ​យធ្វើ​ឲ្យ​មា​ន​កង្វល់​​ក្នុង​ចំ​ណោ​ម​​ កសិ​ករ​​ថា​ ទិ​ន្ន​ផល​បាន​មក​​​​ពី​កា​រ​​ប្រមូល​ផល​​ឆ្នាំ​នេះ​ នឹ​ង​​ធ្លាក់​ចុះ​​ខ្លាំ​ង​​​ជា​ង​ធម្ម​តា​។ លោក ​​អេង សំ​​អុល ​ប្រធា​ន​មន្ទីរ​កសិ​កម្ម​ស្រុក​​ព្រៃ​នប់​ បា​នឲ្យ​ដឹង​​​​កា​ល​ពី​ម្សិល​មិញ​​​ថា ​សត្វ​ខ្យង​​​បា​ន​​រាលដាល​​ទៅ​​​ដល់​​​ឃុំ​​ចំ​នួន​ប្រាំ​​ពីរ​​ក្នុង​​ចំ​ណោម​​១៤ឃុំ នៅ​ក្នុង​ស្រុកនេះ​។ ​លោក​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ សត្វ​ខ្យង​​បា​ន​ស៊ីសន្ទូ​ង​​អស់​​​ជា​ច្រើ​ន​។ ​កន្លែង​​​​ដែល​​​រង​ការ​ប៉ះ​​​ពាល់​​ខ្លាំង​បំផុត​ គឺ​​​​ឃុំ​​វាល​​រេញ និង​ឃុំ​សំ​រុ​ង ​​​ព្រោ​ះ​​ជម្រៅ​​​ទឹក​​នៅ​ទី​នោះ​​ធ្វើ​ឲ្យ​​វាល​ស្រែ​​​ងា​យរង​ការ​​​​ប៉ះ​ពាល់​”។ លោក ឡាង គាន ​​មេ​ភូមិ​​​ បត់សិរមាន់​ ក្នុង​ឃុំ​​ព្រៃ​​នប់​​​​ បា​ន​ឲ្យ​ដឹង​ថា​ ​សត្វ​ខ្យង​​​បា​ន​បំ​ផ្លាញ​​ស្រូ​វ​​​​អស់​១០​ហិកតា​​នៅ​ក្នុ​ង​ត​ំ​បន់​​នេះ​​។ ​លោក​​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ សត្វ​​ខ្យង​កំ​ពុ​ង​តែ​បំ​ផ្លាញ​សន្ទូង​ និ​ង​សំ​ណាប” ដោយ​បាន​បន្ថែមថា ​​កា​រ​​ព្យា​យាម​​​របស់​អ្នក​​ភូមិ​​​​ក្នុង​ការ​សម្លាប់​​វា​ដោ​យ​​ប្រើ​​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ មិ​ន​​បា​ន​​​ទទួល​ជោ​គ​​ជ័យ​ទេ​។ ​លោក ហែ​ម ស​ុផាត ​​កសិករ​​​នៅ​​ភូមិ​​​ បត់​សិរមាន់ ​បា​ន​ឲ្យ​ដឹង​​ថា ​សត្វ​ខ្យង​​​ក៏​បា​ន​បំ​ផ្លាញ​ស្រូវ​​របស់​​ខ្លួន​ដែរ​។ លោក​​បា​ន​និយាយ​​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​ថា “ សត្វ​​ទាំ​ង​នេះ​​ស៊ី​​ស្រូ​វ​​​​ក្នុង​ស្រែ​​​របស់​ខ្ញុំ​​ស្ទើរតែ​​ទា​ំ​ង​អស់។ ​ខ្ញុំ​​​បា​ន​​​យក​​វា​​ចេញ​​អស់​ជា​ច្រើន​ហើយ​​​​កា​ល​​ពី​ម្សិល​មិញ​ ប៉ុន្តែ​​ ថ្ងៃ​នេះ​​វា​នៅ​តែ​មាន​ច្រើន​ដដែល​​​”។ លោក​បន្ថែម​ថា​ ខ្លួន​បាន​ស្នើ​ទៅការិយា​​ល័យ​កសិកម្ម​ស្រុក​ សុំ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដើម្បី​កម្ចាត់​ខ្យង​ទាំង​នោះ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​​ការ​ឆ្លើយ​តប​ទេ​។​​ លោក...

ប្រទេស​កម្ពុជា​មាន​សកម្មភាព​ដាំស្រូវ​សរីរាង្គ​កាន់​តែ​ច្រើន​ស្រប​ពេល​ដែល​តម្រូវការ​កើន​ឡើង​

​ក្រុម​ជំនាញ​ការ​បាន​លើក​ឡើង​​នៅ​ក្នុង​វេទិកា​មួយ​​កាល​ពី​ម្សិលមិញ​ថា សកម្មភាព​ដាំ​ស្រូវ​សរី​រាង្គ​នៅ​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​យ៉ាង​លឿន​ ស្រប​ពេល​ដែល​​​​បរិមាណ​តម្រូវការ​អង្ករ​គ្មាន​ជាតិ​គីមី​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​កើន​ឡើង​ផង​ដែរ​​​​។ វេទិកា​​​នេះ​​​​​​ត្រូវ​​​បាន​​​​​​រៀប​​​ចំ​​​នៅ​ទី​ស្នាក់​ការ​​កណ្ដាល​​របស់​មឈ្ឈមណ្ឌល​​​សិក្សា​​​ និង​​​អភិវឌ្ឍន៍​​​កសិកម្មកម្ពុជា​​​​​​ (​​អង្គការ​​​សេដាក) ​​ដែល​មាន​ជំនាញ​ផ្នែក​កសិ​កម្ម​។ ​សម្រាប់​ប្រជា​កសិករ​ និង​ភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​​ លោក​ យ៉ង សាំងកុមារ ប្រធាន​​​​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​ថា “ ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ យើង​បាន​នាំ​ចេញ​អង្គរ​សរីរាង្គ​ប្រហែល​២០០​តោន​ ពោល​​​​គឺ​បរិមាណ​នាំ​ចេញ​នេះ​បាន​កើន​ឡើង​ប្រហែល​ពីរ​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន​”។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ប្រជា​កសិករ​ “ កំពុង​បង្កើន​សកម្មភាព​ផលិត​កម្ម​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិមាណ​​តម្រូវការ​នេះ​។ យើង​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយ​ យើង​នឹង​នាំ​ចេញ​១.៥០០​តោន​ក្នុង​មួយ​ឆ្នាំ​”។ លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ទៀត​ថា ទោះ​បី​ជា​មាន​កសិករ​ប្រហែល​១០០.០០០​​នាក់​ដែល​ដាំ​ស្រូវ​សរីរាង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​មាន​តែ​ប្រហែល​២០០​នាក់​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​បាន​។ លោក​បាន​បញ្ជាក់​​ថា អង្គការ​សេដាក​ សង្ឃឹម​ថា ចំនួន​កសិករ​ដាំ​ស្រូវ​សរីរាង្គ​ដែល​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ នឹង​កើន​ឡើង​ដល់​៧០០​នាក់​នៅ​ឆ្នាំ​ក្រោយ​ ក៏​ប៉ុន្តែ​ការ​ចេញ​វិញ្ញាបនបត្រ​នេះ​មាន​សភាព​​​​តឹង​តែង​ ហើយ​ប្រើ​ពេល​​បី​ឆ្នាំ​ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​ហើយ​ កសិករ​នឹង​ទទួល​បាន​នូវ​ការ​ត្រួត​ពិនិត្យ​រៀង​រាល់​ឆ្នាំ​។ លោក​ ក្ល​ដៀស​...

មាន​​​អ្នក​​​​​បរិច្ចាគ​​​ប្រាក់​​​​​​យ៉ាង​​​ច្រើន​​​ជួយ​ក្មេង​ប្រុ​ស​ម្នាក់​ដែល​​​ដាច់ដៃ​ម្ខាង​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​នៅ​​​ឡឥដ្ឋ

​ក្មេង​ប្រុស​​អាយុ​៨​ឆ្នាំ​ម្នាក់ ដែល​បានដាច់​ដៃ​ម្ខាង​​​កាលពី​សប្តាហ៍​មុ​ន ​នៅ​​​ក្នុង​​​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​​នៅឡឥដ្ឋ​មួយ​​​កន្លែង​​​​ក្នុង​​​​​ខេត្ត​កំពង់​ចាម​នោះ ​បាន​​​ទទួល​ប្រាក់​ឧប​ត្ថម្ភ​​យ៉ាង​​​ច្រើន​​​ពី​​​បណ្តា​​​ឥស្សរជន​​​ជាន់​ខ្ពស់​​​មក​ពី​គណ​បក្ស​កាន់អំ​ណា​ច​កាលពីចុង​សប្តាហ៍​​​​នេះ​​ នេះ​​​បើ​​​តាម​​​ការលើក​​​ឡើង​​​របស់​​​គ្រួសារ​​​កុមារ​​​រង​​​គ្រោះកាល​​​ពី​​​ថ្ងៃ​អាទិត្យ។​​​​​ ​លោក ​សែន ​ច័ន្ទ ​អាយុ​២៧​ឆ្នាំ​ ដែលត្រូវ​ជា​ឪពុកមា​​​របស់​កុមារ​រង​គ្រោះ ​បាន​ឲ្យដឹងថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅពេល​​​​ក្មួ​យ​ប្រុស​របស់​ខ្លួន​​​​ឈ្មោះ ​រស់ ​រ័ត្ន ​កំ​ពុង​លេងនៅ​​​ក្នុង​​​បរិវេណ​​​ឡ​ឥដ្ឋ​ ​មួយ​​​កន្លែង​​ក្នុង​​​​ឃុំ​មៀ​ន​ ​ស្រុក​អូររាំងឱ​​ខេត្ត​កំពង់​ចាម​។ គាត់បានរៀបរាប់​​​​​​ឲ្យដឹង​ថា “ ​វា​​ប្រាប់​​ខ្ញុំថា ​វា​បានឃើ​ញ​​លុយ​១.៥០០​រៀល​​នៅ​លើ​ដី​ក្រោម​ម៉ាស៊ី​ន​កាត់​ឥដ្ឋ​ ​ហើយ​វាក៏​ខំប្រឹង​​លូក​​​​ដៃ​ដើម្បី​រើសលុយ​នោះ”។​​ គាត់​​​បាន​​​បន្ត​​​ថា​​​​ ដៃ​របស់​ក្មេង​ប្រុស​នេះ​បាន​ចូល​​​​ក្នុង​ម៉ាស៊ី​​ន​​​​​នោះ ហើយ​ក៏​​ដាច់​ជិត​ដល់​ស្មារ​ ខណៈ​​​ពេល​​​វា​​​​កំពុង​លូក​​​ដៃ​​រើស​​លុយ​នោះ​​​​។ ​បន្ទាប់​ពី​លោក កេត ឡាច ​ម្ចាស់ឡ​ឥដ្ឋ​នេ​ បាះន​សន្យា​ជួយ​​​ជា​​​ប្រាក់​មួ​យ​លាន​រៀល​​សម្រាប់​​​​​​​ចេញ​​​ថ្លៃ​​​ចំណាយ​ព្យាបាល​​​កុមារ​រង​គ្រោះ​ ​កុមារ​រង​គ្រោះ​​​ក៏​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កុមារ គន្ធបុប្ផា​​​ ក្នុងរាជា​ធានីភ្នំពេញ ​កាល​ពីយប់​ថ្ងៃ​សុក្រ​សប្តាហ៏​មុន​។ ​កុមាររង​​​គ្រោះទទួល​បាន​ប្រាក់​បរិច្ចាគ​​​ភ្លាមៗពីមន្ត្រី​គណប​ក្សកាន់​អំណាច​ ​និង​សហ​ការី ​បន្ទា​ប់​ពីប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​​​​​បាន​ចុះ​​​ផ្សាយ​​​អំពី​ស្ថាន​ភាព​​​គួរ​ឲ្យ​រន្ធត់របស់​​​គាត់​។​ កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន ពោល​​​គឺពីរ​ថ្ងៃ​​បន្ទាប់​ពី​រដូវ​​​ធ្វើ​​​យុទ្ធនាការ​ឃោ​​សនា​​​បោះ​​​ឆ្នោត​​ផ្លូវ​ការ​​ចាប់​ផ្តើម​ ​លោក ​ខៀវ កាញារីទ្ធ​ រដ្ឋ​​មន្ត្រីក្រសួ​ង​ព័ត៌មាន​ និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​​មណ្ឌល​ខេ​ត្ត​កំពង់​ចាម​ មក​ពីគ​ណ​បក្ស​ប្រជា​ជន​ក​ម្ពុ​ជា​ ​បាន​ឧបត្ថម្ភ​ប្រាក់​​​ចំនួន​២៥០​ដុល្លារ​ ដល់​កុ​មារ​រង​គ្រោះ​។ ​ លោក ច័ន្ទ បាន​​​និយាយ​​​ថា ក្នុង​ថ្ងៃ​នោះ​ដែរ ​តំណា​ង​ឧត្ត​សេនីយ៍​​​ទោ​​​ ហ៊ុន ម៉ាណែត ​កូនប្រុស​រប​ស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន...

របាយ​ការណ៍​៖​គម្រោង​ទំនប់​វារី​អគ្គិសនី​មេគង្គ​អាច​បង្ក​ផល​ប៉ះពាល់​អ​វិ​ជ្ជមានផ្នែក​អាហារូបត្ថម្ភ​​

យោង​តាម​របាយ​ការណ៍​ ដែល​រដ្ឋបា​ល​ជលផល​បាន​ចេញ​ផ្សាយ​ កាលពីពេល​ថ្មី​ៗ​នេះ​​បាន​បង្ហាញថា គម្រោង​សាងសង់​ទំ​ន​ប់​វារី​អគ្គិ​សនី​ចំនួន​ពី​រ​ ដែលត្រូវបាន​ស្នើ​ឡើងសម្រាប់​តំបន់​ទន្លេ​មេគង្គ​អាច​នឹង​នាំ​ឲ្យបរិមាណ​ត្រី​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ ហើយ​គំ​រាមកំហែង​សន្តិ​សុខ​ស្បៀង​យ៉ាង​ខ្លាំង ពី​ព្រោះត្រី​គឺ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏ចាំបាច់​ស​ម្រាប់ប្រជា​ជន​ខ្មែរ​។ របាយ​ការណ៍​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យា​ស្ថាន​​​សិក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​ របស់​រដ្ឋបាល​ជលផល​ដែ​លត្រូវ​បាន​​ចេញ​ផ្សាយ​ កាល​ពី​ម្សិលមិ​ញ​បាន​បង្ហាញថា ប្រជា​ជនកម្ពុជា​ត្រូវការ​ត្រី​ជិត​មួយភាគប្រាំ​នៃ​បរិមាណ​ម្ហូប​អាហារ​​សរុប​របស់​ខ្លួន​។​​​​​​​ គម្រោង​​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​​អនុវត្ត​ក្រោ​ម​​កិច្ចសហការ​វាង​វិទ្យា​ស្ថាន​នេះ​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ដាណឺ​ម៉ា​ក​ ​អង្គការ WWF និង​អង្គការ​ Oxfa​m A​ustr​alia។ លទ្ធផល​សិក្សាស្រាវជ្រាវ​ ដែលត្រូវ​បាន​អនុវត្ត​តាម​របៀប​សម្ភាសប្រជាជន​១.២០០​គ្រួសារទូទាំង​ប្រទេស​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​ តើ​គម្រោង​ទំនប់វារី​អគ្គិសនី​បច្ចុ​ប្បន្ន​​ទាំងនេះ​ នឹងប៉ះពាល់ចរន្ត​ផ្លាស់ទី​​ និងការ​បង្កាត់​ពូជ​របស់ត្រី​​។ របា​យការណ៍​នេះ​បាន​បង្ហាញ​ផ្នែកព្យាករណ៍​ផ​ងដែរ​ ពោល​គឺ​បាន​ប្រមើលមើល​ឃើញ​ថា គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនីស្ទឹ​ង​ត្រែង​តែឯង​ នឹង​កាត់​បន្ថយ​បរិមាណ​ទិន្ន​ផល​ស្បៀង​អាហារ​មាន​ប្រភព​ចេញ​ពី​ទឹក​ ក្នុង​ចន្លោះ​ពី​៦ភាគរយ​ទៅ​២៤​ភាគរយ​យ៉ា​ង​យូរ​​ក្នុង​ឆ្នាំ​២០៣០​។ ចំណែក​ឯគម្រោង​ទំនប់វារីអគ្គិសនី​សម្បូរ៍នៅ​ខេត្ត​ក្រចេះ​ អា​ច​នឹងកាត់បន្ថយ​ទិន្នផល​ពី​១៦​ភាគ​រយ​ទៅ​៣១ភាគរយ​ ទោះជា​មាន​ឬមិន​មាន​​​គ​ម្រោ​ង​ទំនប់វារី​អគ្គិសនី​ស្ទឹងត្រែង​ក៏​ដោយ​។​ លោក​ ឆេង ផែន​ នាយក​វិទ្យាស្ថាន​សិ​ក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​នៃ​រដ្ឋ​បា​ល​ជល​ផល​ ​បាន​ថ្លែងនៅ​​ក្នុង​អ​ង្គ​ប្រជុំ​ពិភាក្សា​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ទាំងនេះ​កាល​ពី​​ម្សិលមិញ​ថា “ ផ្នែក​វារីវ​ប្បកម្ម​​នឹងមិនមាន​លទ្ធភាព​ផ្តល់​សំណង​​ស​ម្រាប់​ធនធាន​ដែល​នឹង​បាត់​បង់​ទាំងនេះ​ទេ​ ប្រសិន​បើ​ទំនប់​វារី​អគ្គិសនី​ទាំង​នេះ​ត្រូវ​បា​ន​សាង​សង់”។ លោក​និយាយ​បន្ថែមអំពី​តម្រូវ​ការ​ដែ​ល​ប្រជា​ជន​ភាគ​ច្រើន​មិន​ទំនង​ជាអាច​លៃ​លក​បាន​ សម្រាប់​​ចញ្ចឹម​​សត្វ​រស់ក្នុង​ទឹក​ក្នុង​កម្រិត​ជីវ​ភាព​​ធម្មតា​​ថា “ ពួកគេ​ត្រូ​វ​ការ​ដី​សម្រាប់​​ជីក​ស្រះ ដើម​ទុន​​សម្រាប់​ជី​ក​ស្រះ​ និង​ប​ច្ចេកទេស​ចិញ្ចឹមត្រី​”។ ​អ្នកស្រី មីឆេល អូ​វិន​ នាយិកា​​ស្តី​ទី​ប្រចាំ​ប្រទេសរបស់​អង្គការ​ ​WWF​ បាន​ឲ្យដឹងថា ​ក្រុម​មន្ត្រី​បាន​ដឹង​ពី​ផល​ប៉ះពាល់​លើ​អាហា​រូបត្ថម្ភ​ តែ​មន្ត្រី​មួយ​ចំនួន​ដែល​បា​ន​ចូលរួមក្នុង​កិច្ច​ប្រជុំ​នេះ​​សង្កត់​ធ្ងន់​ថា របាយ​ការណ៍​នេះ​​បាន​ផ្តល់​​ព័ត៌មាន​មួ​យ​ផ្នែកធំ​សម្រាប់​ពិចារណា​។ លោក​ បិត ​សុចិត្រ​ តំណាង​ក្រសួង​ឧស្សា​ហ​កម្ម រ៉ែ និងថាមពល​ បាន​ថ្លែងថា “ យើង​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិ​ត្ត​ណា​មួយ​ទេ​។ ក៏ប៉ុន្តែ ​កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​​ពិភា​ក្សា​គ្នា​ជុំវិញ​ប្រ​ធាន​បទសន្តិសុខ​ស្បៀង​ មិនមែន​ផ្តោត​សំ​ខាន់​​ទៅលើ​បញ្ហា​គម្រោងសាងសង់​ទេ”៕ ប្រែសម្រួលដោយ កង សុធា

អង្គការ​សង្គម​ស៊ីវិល​រិះ​​រក​វិធី​សាស្ត្រ​​ថ្មី​ៗក្នុង​ការ​ស្វែង​រក​មូល​និធិជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​

យោង​តាម​របាយ​ការ​ណ៍​ដែល​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) បាន​ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិលបាន​ចំណាយ​​ប្រាក់​ជាង​៦០០លាន​ដុល្លារ​ ​ផ្តល់​ការ​ងារ​ដល់​ប្រជា​ពល​រដ្ឋចំនួន​៤៣.០០០នាក់ និង​បាន​ជួយ​​ដោយ​ផ្ទាល់​​ដល់​ប្រជា​ពល​រដ្ឋ​ជាង​១,៣លាន​នាក់​កាល​ពី​ឆ្នាំ​២០១២។ បើ​ទោះ​បី​ជា​របាយ​ការ​ណ៍​នេះ​បាន​រក​ឃើញ​​ថា អង្គការ​សង្គម​ស៊ីវិល​បាន​រួម​ចំណែក​​ដ៏​សំ​ខាន់​​ដល់​​សេដ្ឋកិច្ច​ជាតិ​ដែល​មាន​ចំនួន​ជាង​​៥​ភាគ​រយ​​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក៏ដោយ ក៏​អ្នក​ចូលរួម​ក្នុង​​វេទិកា​ផ្សព្វ​ផ្សាយ​របាយការណ៍​នេះ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​លើក​ឡើង​ថា ការ​ស្វែងរក​មូល​និធិ​គឺ​កាន់​តែ​លំបាក​​ទៅ​ៗ​ដោយ​សារ​តែ​ពេល​នេះ​មាន​​អង្គការ​កាន់​តែ​ច្រើន​ឡើងៗ។ លោក កែវ ផល្លា អ្នក​សម្រប​សម្រួល​ប្រចាំ​គណៈ​កម្មា​ធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​​​បាន​មាន​ប្រសាសន៏ថា“ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ​ម្ចាស់​ជំនួយ​បាន​​ស្វែង​រក​​យើង។ ឥឡូវនេះ​វា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំ​ង​ណាស់។​​​​យើង​​ត្រូវ​តែ​បង្ហាញ​ថា យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ មាន​តម្លា​ភាព និង​ប្រសិទ្ធភាព”។ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​សង្ឃឹមថា ​តាម​រយៈ​ការ​ចែក​ចាយ​​បញ្ជី​ឈ្មោះ​អ្នក​​ផ្តល់​ជំនួយ​ដែលក៏បាន​ធ្វើ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ​នោះ ដល់​មន្ត្រី​រដ្ឋា​ភិបាល​ ព្រម​ទាំង​​អង្គការ​សង្គម​ស៊ីវិល​ នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​កិច្ច​សហ​ប្រតិបត្តិ​ការ​​​កាន់​តែ​ខ្លាំង ​និង​ជួយ​សម្រួល​ដល់​ការ​ស្វែង​រក​មូល​និធិ​​។ បុគ្គលិក​នៅ​គណៈកម្មាធិការ​សហ​ប្រតិ​បត្តិ​ការដើម្បី​កម្ពុជា​មួយ​ចំនួន​ក៏បាន​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល​​ក្នុង​ការ​​​​​​សហការ​​ជា​មួយ​គ្នា​​ និង​ជាមួ​យ​រដ្ឋា​ភិបាល​ផងដែរ។ អ្នក​ដែល​បាន​ចូល​រួមក្នុង​វេទិកា​នោះ​លើក​ឡើង​ថា ប៉ុន្តែ​សម្រាប់​អង្គការ​​មួយ​ចំនួន​​​​​វិញ​ ការ​ធ្វើការ​ជាមួយ​​រដ្ឋាភិបាល​គឺ​និយាយ​​ងាយ​​ស្រួល​ជាង​ធ្វើ។ ឧទាហរណ៍​ អង្គការ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​​ធន​ធាន​ធម្ម​ជាតិ​ និង​សិទ្ធិមនុស្ស​ ត្រូវ​មន្ត្រី​មួយ​ចំនួន​ចោ​ទ​ប្រកាន់​ថា​បាន​​ធ្វើ​ការ​ឲ្យ​គណបក្ស​ប្រឆាំ​ង ហើយ​ញុះ​ញង់​ឲ្យ​មាន​ការ​តវ៉ាក្នុង​តំបន់​ដែល​មាន​វិវាទ​ដីធ្លី។​ យោង​តាម​របាយការណ៍នេះ​បាន​ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ព្រួ​យ​បារម្ភ​អំពី​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​។ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​មែន​នោះ អ្នក​រិះ​គន់​លើក​ឡើង​ថា ច្បាប់​នេះ​អាច​កម្រិត​លទ្ធ​ភាព​របស់​ខ្លួន​ក្នុង​ការ​​ធ្វើ​​ការ​ដោយ​ឯករាជ្យ​ និង​បញ្ហា​រសើប​ផ្នែក​នយោ​បាយ។ លោក សឿង​ សារឿន នាយក​ប្រតិបត្តិ​គណៈកម្មា​ធិការ​សហ​ប្រតិបត្តិ​ការដើម្បី​កម្ពុជា​​មាន​ប្រសាសន៍ថា “ កា​រ​ផ្តល់​លទ្ធភាព​ដល់​អង្គការ​សង្គម​ស៊ី​វិល​គឺ​ជារឿងល្អ​។ យើង​ត្រូវ​ការ​ការ​សហការ​បន្ថែម​ទៀត​  ជា​ពិសេស​ពាក់​ព័ន្ធ​បញ្ហាដី​ធ្លី និង​បរិស្ថាន។ ការ​ចាប់​ខ្លួន​សកម្ម​ជន​ក៏ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ងារ​របស់​សង្គម​ស៊ី​វិល​ដែរ”។ នៅ​ពេល​មនុស្សមួយ​ក្រុម​​​សហ​ការ​​​​ជាមួយ​​នឹង​វិស័យ​ឯក​ជន តំណាង​សហគមន៍​​ជំនួញ​បាន​សម្តែង​សុច្ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​សង្គម​ស៊ីវិល ប៉ុន្តែ​បាន​លើក​ឡើ​ងថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះអាចមាន​ការ​លំបាក។ លោក...