Dene-Hern Chen
រដ្ឋាភិបាលមានផែនការសង់ទំនប់វារីអគ្គិសនីនិងរោងចក្រធ្យូងថ្មឲ្យបាន១៧ត្រឹមឆ្នាំ២០២០
ក្រុមមន្ត្រីនិយាយកាលពីថ្ងៃព្រហស្បតិ៍នៅសិក្ខាសាលាមួយស្តីពីថាមពលប្រកបដោយនិរន្តរភាពថា ប្រទេសកម្ពុជាមានផែនការបង្កើតសេវាកម្មវារីអគ្គិសនីទ្រង់ទ្រាយធំ និងរោងចក្រធ្យូងថ្ម ចំនួន១៧ ព្រមទាំងពង្រីកបណ្តាញបញ្ជូនថាមពល ដើម្បីឲ្យគ្រប់ភូមិទាំងអស់មានអគ្គសនីប្រើត្រឹមឆ្នាំ២០២០។ បច្ចុប្បន្ននេះមាន២៤ភាគរយប៉ុណ្ណោះនៃកម្ពុជា មានអគ្គិសនីប្រើតាមរយៈបណ្តាញអគ្គិសនីជាតិ ហើយផែនការនេះគឺត្រូវផលិតអគ្គិសនីពីរោងចក្រវារីអគ្គិសនីថ្មីចំនួនប្រាំបួន និងរោងចក្រធ្យូងថ្មចំនួនប្រាំបី។ លោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានមានប្រសាសន៍នៅក្នុងសិក្ខាសាលានៅរាជធានីភ្នំពេញថា “ រដ្ឋាភិបាលមានគម្រោងធ្វើឲ្យភូមិទាំងអស់មានអគ្គិសនីប្រភេទណាមួយសម្រាប់ប្រើប្រាស់ត្រឹមឆ្នាំ២០២០ ហើយផ្ទះសម្បែងយ៉ាងតិច៧០ភាគរយត្រូវទទួលបានបណ្តាញអគ្គិសនីជាតិត្រឹមឆ្នាំ២០៣០”។ លោកស៊ុយសែមបានមានប្រសាសន៍នៅក្រៅសិក្ខាសាលាថា ត្រូវមានការថ្លឹងថ្លែងរវាងផលប៉ះពាល់ដល់បរិស្ថានដោយសារទំនប់ និងរោងចក្រវារីអគ្គិសនីទាំង១៧កន្លែងនេះ និងផលប្រយោជន៍ពីរោងចក្រទាំងនេះក្នុងការផ្តល់ថាមពលចេញពីបណ្តាញជាតិ។ លោកស៊ុយសែមបានមានប្រសាសន៍បន្ដថា “ ជាធម្មតា វារីអគ្គិសនីធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែវាអាស្រ័យលើទំហំនៃផលប៉ះពាល់នោះ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ប្រសិនបើផលប៉ះពាល់នេះធ្វើឲ្យមានការខាតបង់ដ៏ធំធេងដល់ប្រជាលរដ្ឋ បើធៀបនឹងអ្វីដែលយើងទទួលពីទំនប់នេះ យើងនឹងមិនសង់ទេ”។ លោកហេងគន់លាងប្រធាននាយកដ្ឋានអភិវឌ្ឍថាមពលរបស់ក្រសួងនេះ បានលើកឡើងប្រាប់អង្គសិក្ខាសាលាថា ដើម្បីសម្រេចគោលបំណងបង្កើតថាមពលរបស់រដ្ឋាភិបាលត្រូវមានខ្សែបណ្តាញបញ្ជូនអគ្គិសនីប្រវែង២.១០០គីឡូម៉ែត្រ។ លោកគន់លាង មានប្រសាសន៍ថាតម្រូវការថាមពលជាតិ ដែលត្រូវបានប្រមាណសម្រាប់ឆ្នាំ២០១៦នោះគឺប្រហែល១.៤០០មេហ្គាវ៉ាត់ ហើយថាគេរំពឹងថាតួលេខនេះនឹងកើនឡើង២៥ភាគរយក្នុងមួយឆ្នាំៗដែលមានន័យថា តម្រូវការថាមពលជាតិនឹងកើនដល់ជាង៣.៤០០ មេហ្គាវ៉ាត់ត្រឹមឆ្នាំ២០២០។លោកបានបន្តថាសមត្ថភាពផ្តល់ថាមពលរួមគ្នារវាងទំនប់វារីអគ្គិសនីនិងរោងចក្រដើរដោយធ្យូងថ្មទាំង១៧មានជាង៤.២០០មេហ្គាវ៉ាត់។ លោកគន់លាងបានមានប្រសាសន៍ថា “ ខ្ញុំគិតថា យើងនៅតែត្រូវការបន្ថែមទៀត ពីព្រោះអ្នកចាំបាច់ត្រូវប្រៀបធៀបសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែកើនឡើងយ៉ាងរហ័ស”។ លោកបានមានប្រសាសន៍បន្ថែមថា ទំនប់វារីអគ្គិសនីត្រូវបានចាត់ទុកថាមាននិរន្តរភាពច្រើនជាងថ្វីបើវាមានផលប៉ះពាល់លើជលផលនិងជីវភាពរស់នៅរបស់ប្រជាជននៅតាមដងទន្លេក៏ដោយ។ លោកគន់លាងបានបន្ថែមទៀតថា“ តើនរណានិយាយថា វារីអគ្គិសនីមិនមាននិរន្តរភាពនោះ? យើងសិក្សាបញ្ហាទាំងនេះបានល្អណាស់ ហើយយើងបានរៀបចំការវាយតម្លៃពីផលប៉ពាល់លើបរិស្ថានផងដែរ”។ ដោយសារក្រុមហ៊ុនចិនផ្តល់ហិរញ្ញវត្ថុភាគច្រើនដល់ទំនប់ដែលបានគ្រោងទុកនៅក្នុងប្រទេសកម្ពុជានោះ ក្រុមជំនាញបរិស្ថានបានរិះគន់ជាយូរមកហើយចំពោះផែនការសម្ងាត់របស់ក្រសួងនេះក្នុងការអភិវឌ្ឍថាមពលអគ្គិសនី។ នៅក្រៅសិក្ខាសាលានេះលោកអុិតប្រាងរដ្ឋលេខាធិការក្រសួងឧស្សាហកម្មបានបដិសេធថាមិនមែនគ្មានតម្លាភាពនៅក្នុងការធ្វើផែនការបង្កើតថាមពលអគ្គិសនីនៅក្នុងប្រទេសនោះទេ។ លោកអុិតប្រាង បានមានប្រសាសន៍ថា“ យើងមានសិក្ខាសាលាច្រើនប្រភេទ និងដំណើរការបន្តិចម្តងៗ ហើយយើងធ្វើការសិក្សាពីលទ្ធភាព និងបុរេលទ្ធភាពនេះ”។ លោក ឃឺក ហឺបឺតសុន អ្នកសម្របសម្រួលគោលនយោបាយអាស៊ីអាគ្នេយ៍ប្រចាំអង្គការទន្លេអន្តរជាតិ បានលើកឡើងកាលពីម្សិលមិញថា គម្រោងថាមពលនេះត្រូវបានបង្កើតឡើងដើម្បីប្រាក់ចំណេញ ច្រើនជាងគិតអំពីនិរន្តរភាព ឬផលប្រយោជន៍បរិស្ថាន។ លោក ហឺបឺតសុនបានមានប្រសាសន៍ថា “ ជារឿយៗវាគឺជាការពិត ព្រោះគម្រោងដែលមានគិតគូរពីបរិស្ថាននិងសង្គមច្រើន...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមារៀងរាល់ឆ្នាំ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងក្រោយកិច្ចប្រជុំកាលពីម្សិលមិញ ជាមួយភាគីរោងចក្រ និងសហជីព អំពីការដំឡើងប្រាក់ខែ៨០ដុល្លារក្នុងមួយខែនាពេលបច្ចុប្បន្នថា រដ្ឋាភិបាលកំពុងពិចារណាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកម្មការិនីរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ លោក អ៊ិត សំហេង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសបួន ដែលមានភារកិច្ចកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករដែលមានជាង៣៥០.០០០នាក់ ដែលធ្វើការនៅក្នុងវិស័យកាត់ដេរ ដែលមានតម្លៃសរុបបួនពាន់លានដុល្លារ។ ប្រាក់ឈ្នួលនេះគ្រោងនឹងត្រូវបានដំឡើងនៅខែមករា ក៏ប៉ុន្តែ ចំនួនដំឡើងមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា...
រដ្ឋាភិបាលគ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយ
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងកាលពីម្សិលមិញថា ប្រាក់ឈ្នួល៨០ដុល្លារក្នុងមួយខែ សម្រាប់កម្មករកម្មការិនីរោងចក្រកាត់ដេរ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន នឹងត្រូវបានដំឡើងនៅខែមករាឆ្នាំ២០១៤ ក៏ប៉ុន្តែ មិនទាន់មានការកំណត់ចំនួនទឹកប្រាក់ដែលនឹងត្រូវដំឡើងនៅឡើយទេ។ លោ ក ប្រាក់ ចាន់ធឿន ប្រធានគណៈកម្មាធិការដោះស្រាយវិវាទការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងកាលពីម្សិលមិញថា នឹងមានកិច្ចប្រជុំមួយនៅថ្ងៃស្អែក រវាងរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីពិភាក្សាគ្នា អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ។ លោកបានមានប្រសាសន៍ថា “ទោះបីជាយើងមិនអាចនិយាយថា តើប្រាក់ឈ្នួលនឹងត្រូវបានដំឡើងប៉ុន្មានក៏ដោយ គោលនយោបាយរដ្ឋាភិបាលគឺថា គេនឹងដំឡើងប្រាក់ឈ្នួលនេះក្នុងខែមករា ឆ្នាំ២០១៤។ យើងត្រូវការកិច្ចពិភាក្សាគ្នា ឲ្យបានស៊ីជម្រៅ ពីព្រោះយើងបារម្ភថា នៅពេលដែលយើងដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ប្រាក់ឈ្នួលដែលត្រូវបានដំឡើងនោះនឹងប៉ះពាល់ដល់តម្លៃទីផ្សារ”។ តម្លៃសរុបនៃទំនិញកាត់ដេរនាំចេញ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៣ បានកើនឡើងដល់ជាង៤,៧ពាន់លានដុល្លារ ពោលគឺបានកើនឡើង២៣ភាគរយ បើធៀបនឹងឆ្នាំមុន។ ក៏ប៉ុន្តែ វិស័យនេះកំពុងជួបប្រទះកូដកម្មញឹកញាប់ជាងពេលកន្លងមក។ សមាគមរោងចក្រកាត់ដេរនៃកម្ពុជា(Garment Manufaturers's Association in Cambodia) ហៅកាត់ថា GMACបានកត់ត្រាថា ក្នុងរយៈពេលប្រាំពីរខែ ដើមឆ្នាំនេះ មានកូដកម្មចំនួន៨៣លើក...
ក្រុមហ៊ុនសម្លៀកបំពាក់ខូវប៊យម៉ាក ឡេវី បដិសេធមិនមានការផលិតនៅរោងចក្រ អេសអិល
ក្រុមហ៊ុនសម្លៀកបំពាក់ខូវប៊យ ដ៏ធំមួយរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន ឡេវី ស្ត្រស (Levi Strauss) នៅតែបដិសេធក្នុងសប្តាហ៍នេះថា ផលិតផលរបស់ខ្លួនមិនមានទំនាក់ទំនង ជាមួយរោងចក្រកាត់ដេរសម្លៀកបំពាក់ អេសអិល (SL Garment Fac tory) ដែលសម្បូរទៅដោយវិវាទទេ ទោះបីជាមានរូបថតបង្ហាញថា មានខោខូវប៊យម៉ាក ឡេវី ត្រូវបានដាក់បង្គរនៅក្នុងរោងចក្រ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញនេះក៏ដោយ។ រោងចក្ររបស់ជនជាតិសិង្ហបុរី ដែលក៏ផលិតសម្លៀកបំពាក់ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនលក់សម្លៀកបំពាក់រាយសហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះ ហ្គេប (Gap) និងក្រុមហ៊ុនលក់រាយស៊ុយអែតដ៏ធំមួយទៀតឈ្មោះ...
ឡាវមិនអាចបញ្ចុះបញ្ចូលប្រទេសជិតខាងរឿងទំនប់ ដន សាហុង
ខេត្តចំបា៉សាក់, ឡាវ-អស់រយៈពេលបីថ្ងៃក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនម៉ាឡេស៊ីមួយដែលស្ថិតនៅក្រោយគម្រោងស្ថាបនាទំនប់វារីអគ្គិសនីដនសាហុងកម្លាំង២៤០មេហ្គាវ៉ាត់ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលមន្ត្រីពោរពេញដោយមន្ទិលសង្ស័យមួយក្រុមមកពីប្រទេសកម្ពុជា និងវៀតណាម ឲ្យទទួលយកគម្រោងនេះ។ មន្ត្រីទាំងនេះត្រូវបានគេរៀបចំអាហារទទួលយ៉ាងបរិបូរណ៍នៅសណ្ឋាគារផ្កាយប្រាំមួយកន្លែងក្នុងក្រុងប៉ាកសេ ក្នុងនោះគឺមានទាំងស៊ុបព្រុយត្រីឆ្លាមនិងទាខ្វៃផង។ របៀបវារៈសម្រាប់ជំនួបនៅយប់ថ្ងៃច័ន្ទ គឺរួមមាន អាហារពេលល្ងាចអមជាមួយនឹងស្រាបៀរ និងស្រាវីស្គី សម្រាប់ភ្ញៀវ ដែលត្រូវបានរាំកំដរដោយស្ត្រីរបាំប្រពៃណីឡាវមួយក្រុម។ អំឡុងពេលចុះពិនិត្យរយៈពេលមួយថ្ងៃពេញនៅឯទន្លេមេគង្គលើក្បែរកន្លែងសាងសង់ទំនប់វារីអគ្គិសនីនេះ ប្រជាជនមូលដ្ឋាន និងសិស្សសាលាក្នុងឯកសណ្ឋានថ្មីបានឈរតម្រង់ជួរគ្នាតាមផ្លូវលំមួយដើម្បីញញឹមរាក់ទាក់ និងលើកដៃសំពះគណៈប្រតិភូដែលធ្វើដំណើរឆ្លងកាត់។ វាជាការរៀបចំយ៉ាងសម្រិតសម្រាំងមួយក្នុងបំណងបញ្ចុះបញ្ចូលគណៈប្រតិភូ។ ក៏ប៉ុន្តែ ទោះបីជាមានការទទួលស្វាគមន៍ដ៏គគ្រឹកគ្រេងយ៉ាងណាក៏ដោយចុះ ក៏គណៈប្រតិភូចូលរួមក្នុង“ទស្សនកិច្ចសិក្សា” ដែលរួមមានអ្នកបរិស្ថាននិងប្រទេសម្ចាស់ជំនួយ ដូចជា អាមេរិក...
ក្មេងស្រីម្នាក់មកពីខេត្តបាត់ដំបង រួចផុតពីការឆ្លងមេរោគផ្តាសាយ H5N1 ដោយមានឱសថជាជំនួយ
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់មកពីខេត្តបាត់ដំបង ដែលជាមនុស្សទី២២ហើយក្នុងឆ្នាំនេះ ដែលកើតជំងឺផ្តាសាយបក្សី ដែលជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនចំនួនពាក់កណ្តាលនៃប្រជាជនទាំងនេះបានរួចផុតពីអ្វីដែលជាមេរោគខ្លាំងបំផុតមិនមានពីមុនមកនៅក្នុងប្រទេសកម្ពុជា។ ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា កុមារីរូបនេះបានធូរស្បើយពេញលេញហើយ បន្ទាប់ពីចំណាយពេលពីរសប្តាហ៍សម្រាកនៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ក្នុងខេត្តសៀមរាប ជាមន្ទីរពេទ្យដែលនាងបានទទួលឱសថផ្តាសាយបក្សី តាមីហ៊្លូ (Tamiflu) ជាថ្នាំព្យាបាលប្រឆាំងរោគផ្តាសាយបក្សីនៅក្នុងខ្លួនមនុស្សទាំងឡាយ យ៉ាងមានប្រសិទ្ធភាព ប្រសិនបើឱសថនេះត្រូវបានចែកឲ្យទាន់ពេលវេលា។ លោក សូនី គ្រីសស្នាន មន្ត្រីផ្នែកទំនាក់ទំនងអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា “ នេះជាករណីទី២២ហើយ។ ក្មេងស្រីរូបនេះត្រូវបានបញ្ជូនទៅផ្ទះវិញហើយ។ នាងផុតពីគ្រោះថ្នាក់ហើយ”។ លោក គ្រីសស្នាន បានលើកឡើងថា កម្ពុជា គឺជាប្រទេសនៅក្នុងតំបន់ដែលមានចំនួនករណីជំងឺគ្រុនផ្តាសាយបក្សីច្រើនបំផុតនៅឆ្នាំនេះ ពោលគឺមានករណីស្លាប់ចំនួន១១ករណី ក្នុងចំណោម២២ករណីនេះ។ភាគច្រើននៃករណី H5N1 គឺជាកុមារ។ យោងតាមអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល បានឲ្យដឹងថា ក្មេងស្រីរូបនេះមានជំងឺគ្រុនក្តៅខ្លាំង កាលពីថ្ងៃទី១៤ ខែតុលា ដែលបណ្តាលឲ្យគ្រួសាររបស់នាងនាំនាងទៅមន្ទីរពេទ្យក្នុងមូលដ្ឋានមួយមុនពេលនាងត្រូវបានផ្ទេរទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែតុលា។ បន្ទាប់ពីការធ្វើតេស្តក្នុងមន្ទីរពិសោធ លទ្ធផលបានបញ្ជាក់ថា នាងកើតជំងឺគ្រុនផ្តាសាយបក្សី ហើយថ្នាំ តាមីហ៊្លូ ត្រូវបានផ្តល់កាលពីថ្ងៃទី២៤ ខែតុលា ហើយក្រុមវេជ្ជបណ្ឌិតឲ្យដឹងថា ស្ថានភាពរបស់នាងបានប្រសើរសមល្មមនឹងត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃអាទិត្យ។ លោក ដេននីស ឡូរ៉េន (Denis Laurent) អនុប្រធានមន្ទីរពេទ្យសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផាផ្សេងទៀត បានលើកឡើងថា ឱកាសនៃការរួចផុតពីជំងឺនេះរបស់កុមារីដែលឆ្លងមេរោគ H5N1 គឺពឹងផ្អែកខ្លាំងបំផុតទៅលើការបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ និងវិភាគជំងឺឲ្យបានទាន់ពេលវេលា។ លោកបន្ថែមថា ករណីកើតជំងឺផ្តាសាយបក្សីទំនងជានឹងកើនឡើងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសចាប់តាំងពីមន្ទីរពេទ្យរបស់លោកផ្តោតសំខាន់ ទៅលើកុមារមក។ វេជ្ជបណ្ឌិត ឡូរ៉េន បានមានប្រសាសន៍ថា “ ខ្ញុំជឿថា មិនមែនតែកុមារប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានតែមន្ទីរពេទ្យយើងប៉ុណ្ណោះដែលជួបការងារនេះ ហើយព្យាយាមដោះស្រាយបញ្ហានេះ”។ លោក ហុង ចាន់ដែត អនុប្រធានភូមិរំដួល និងជាឪពុករបស់កុមារីអាយុ៦ឆ្នាំរូបនេះ បានឲ្យដឹងថា ប៉ុន្មានថ្ងៃបន្ទាប់ពីកូនស្រីរបស់លោកកើតជំងឺនេះ ស្រុករបស់ខ្លួនបានជួបប្រទះគ្រោះទឹកជំនន់ដ៏ស្រួចស្រាវ ហើយមាន់ទាជាច្រើនបានងាប់។ លោក ចាន់ដែត បានមានប្រសាសន៍ថា “ បក្សីជាច្រើនងាប់អំឡុងគ្រោះទឹកជំនន់ ហើយកូនស្រីរបស់ខ្ញុំបានលេងនៅជំុវិញទ្រុងបក្សី។ មួយថ្ងៃបន្ទាប់មក កូនខ្ញុំក៏មានជំងឺគ្រុនក្តៅខ្លាំង”។ លោក គ្រីសស្នាន នៅអង្គការសុខភាពពិភពលោកបានលើកឡើងថា មានកត្តាមួយចំនួននៅពីក្រោយករណីដ៏ច្រើន ដែលត្រូវបានកត់ត្រាទុកនៅតាមខេត្តទូទាំងប្រទេស រាប់ទាំងការដឹកបក្សីដែលចម្លងមេរោគនេះផងដែរ។ លោកមានប្រសាសន៍ថា “ ពេលនេះនៅក្នុងប្រទេសកម្ពុជា ផ្លូវថ្នល់បានប្រសើរឡើងជាងមុន ហើយបក្សីដឹកពីកន្លែងមួយទៅកន្លែងមួយទៀត ដូច្នេះបក្សីដែលមានជំងឺត្រូវដឹកទៅឲ្យឆ្ងាយ ដូច្នេះ ជំងឺនេះវាមិនអាចរីករាលដាលបានឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “ ប្រជាជននៅតែចម្អិនអាហារធ្វើមាន់ឈឺ ឬក៏ងាប់”៕ប៊ុននី
វិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ដោយសារការសង់ទំនប់វារីអគ្គិសនីដន សាហុង មិនទាន់សាកល្បង
ក្រុមអ្នករិះគន់គម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង បានលើកឡើងកាលពីម្សិលមិញថា វិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ដល់មច្ឆជាតិដោយសារការសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គក្នុងប្រទេសឡាវ គឺមិនទាន់ត្រូវបានសាកល្បង និងបញ្ជាក់ថា មានប្រសិទ្ធភាពទេ បានន័យថាការសម្រេចសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង របស់រដ្ឋាភិបាលឡាវគឺជាការសម្រេចមួយប្រកបដោយគ្រោះថ្នាក់។ របាយការណ៍វាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន ដែលធ្វើឡើងដោយរដ្ឋាភិបាលឡាវ និងចេញផ្សាយនៅសប្ដាហ៍នេះ ទាក់ទិននឹងការសាងសង់ទំនប់វារីអគ្គិសនីកម្លាំង២៤០មេហ្គាវ៉ាត់នេះ មានការលើកឡើងពីវិធានការដែលអាចទៅរួមមួយចំនួនក្នុងការទប់ស្កាត់កុំឲ្យមានផលប៉ះពាល់ណាមួយដល់មច្ឆជាតិ។ អ្នកជំនាញខាងបរិស្ថានបានលើកឡើងថា ដោយសារការសាងសង់ទំនប់វារីអគ្គិសនីដន សាហុង នេះនឹងបិទផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកចំនួន១៧ក្នុងទន្លេមេគង្គនោះ គម្រោងនេះអាចនឹងបង្កផលប៉ះពាល់ខ្លាំងដល់មច្ឆជាតិនៅតំបន់ខ្សែទឹកខាងក្រោម ដែលរដ្ឋាភិបាលឡាវបានអះអាងថា មិនបង្កគ្រោះថ្នាក់នោះ។ របាយការណ៍ស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន នេះមានការលើកឡើងថា “ ប្រសិនបើ ត្រូវបានរាំងខ្ទប់ ដោយគ្មានវិធានការកាត់បន្ថយផលប៉ះពាល់នោះវានឹងមានផលប៉ះពាល់ខ្លាំងដល់មច្ឆជាតិជាក់ជាពុំខានហើយក៏អាចប៉ះពាល់ដល់ប្រជាពលរដ្ឋដែលអាស្រ័យលើផលនេសាទផងដែរ”។ របាយការណ៍នេះមានខ្លឹមសារបន្តថា “ទោះជាយ៉ាងណា របាយការណ៍ស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននេះបានបញ្ចូលវិធានការមួយចំនួន ដូច្នេះនឹងពុំមានផលប៉ះពាល់ខ្លាំងដល់ធនធាននៅក្នុងទន្លេមេគង្គទេ”។ វិធានការទាំងនេះមានដូចជា ការជញ្ជូនត្រីពូជធំៗ ដែលត្រូវបានរារាំងដោយទំនប់វារីអគ្គិសនី ដន សាហុង នេះទៅខ្សែទឹកខាងលើ ធ្វើដូច្នេះត្រីទាំងនេះនឹងអាចការពារបាន។ វិធានការនេះក៏មានការណែនាំឲ្យប្រើទុរប៊ីនណា ដែលមិនបង្កគ្រោះថ្នាក់ដល់មច្ឆជាតិ ដើម្បីឲ្យមច្ឆជាតិធ្វើបម្លាស់ទីបានដោយសេរីផងដែរ។ របាយការណ៍នេះមានខ្លឹមសារបន្តថា “ត្រីពូជធំៗណា ដែលចាប់បានមកហើយនៅរស់នោះ ក្រុមអ្នកឃ្លាំមើលមច្ឆជាតិសម្រាប់គម្រោងនេះនឹងនាំយកត្រីពូជធំៗទាំងនេះទៅលែងនៅខ្សែទឹកខាងលើ”។ របាយការណ៍នេះបន្ថែមថា វិធានការទាំងនេះអាចធ្វើឲ្យត្រីប្រហែល៩៥ភាគរយធ្វើបំផ្លាស់ទីបានដោយគ្មានការរារាំង។ លោក អ៊ាន បៀដ (Ian Baird) សាស្ត្រាចារ្យរងផ្នែកភូមិវិទ្យា នៅសាកលវិទ្យាល័យ Wis-consin-Mendison និងជាអ្នកវិទ្យាសាស្ត្រមួយរូបក្នុងចំណោមអ្នកវិទ្យាសាស្ត្រល្បីៗមួយចំនួនដែលសិក្សាពីមច្ឆជាតិនៅល្បាក់ខោនក្នុងប្រទេសឡាវនោះ បានជំទាស់នឹងការលើកឡើងក្នុងរបាយការណ៍នេះ។ លោក អា៊ន បៀដ បានឲ្យដឹងតាមរយៈអីុម៉េលមួយកាលពីថ្ងៃពុធថា “ការសាងសង់ទំនប់វារីអគ្គិសនីនេះអាចសាងសង់ទៅបាន លុះត្រាតែមានការសិក្សាពីផលប៉ះពាល់អំឡុងការសាងសង់ និងក្រោយការសាងសង់ ប៉ុន្តែបើអ្វីៗមិនដំណើរការដូចការរំពឹងទុកនោះ គេមិនអាចត្រឡប់ថយក្រោយវិញបានទេ។ នៅពេលនោះប្រជាពលរដ្ឋនៅក្នុងប្រទេស ពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋដែលអាស្រ័យលើផលនេសាទផងនោះនឹងទទួលថ្មបាក់”។ លោកក៏បានរិះគន់សេចក្ដីសន្និដ្ឋានក្នុងរបាយការណ៍នេះផងដែលថា ការបាត់បង់បរិមាណមច្ឆជាតិប្រាំភាគរយនៅក្នុងតំបន់នេះជាការបាត់បង់តិចតួចផងដែរ។ លោកបានមានប្រសាសន៍ថា មិនធ្លាប់មានការសាកល្បងវិធីសាស្ត្រដែលបានស្នើឡើងនេះក្នុងតំបន់នេះទេ េហតុដូច្នេះគ្មានភ័ស្តុតាងបញ្ជាក់ថា វិធីសាស្ត្រទាំងនេះមានប្រសិទ្ធភាពឡើយ”។ អាងទន្លេមេគង្គត្រូវបានគេស្គាល់ថា ជាទន្លេដែលមានពូជត្រីជាច្រើនប្រភេទជាងទន្លេណាៗទាំងអស់ក្នុងតំបន់អាសីុ ហើយគ្រាន់តែតំបន់ល្បាក់ខោនតែមួយ គឺមានពូជត្រីជាង២០០ប្រភេទឯណោះ។ អ្នកស្រី ផីអានផន ឌីតេស (Pianporn Deetes) អ្នកសម្របសម្រួលជនជាតិថៃនៅអង្គការការពារបរិស្ថានទន្លេអន្តរជាតិបានលើកឡើងកាលពីម្សិលមិញថា ដោយសារតែទន្លេមេគង្គមានត្រីច្រើនប្រភេទ និងសម្បូរទៅដោយជីវចម្រុះនោះវាគ្មានបច្ចេកវិទ្យាណាដែលអាចប្រើបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់មច្ឆជាតិទេ។ អ្នកស្រីបានមានប្រសាសន៍ថា “ មានការសិក្សាជាច្រើនអំពីកង្វះបច្ចេកវិទ្យា សម្រាប់ការកាត់បន្ថយផលប៉ះពាល់ដល់មច្ឆជាតិនៅក្នុងទន្លេមេគង្គ ពីព្រោះមច្ឆជាតិនៅក្នុងទន្លេមេគង្គ មានច្រើនប្រភេទខុសៗគ្នា មានផ្លូវបម្លាស់ទី ខុសៗគ្នា ចំណែកពេលវេលាបម្លាស់ទីវិញក៏ខុសៗគ្នាដែរ”។ ការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុងនេះ គ្រោងនឹងចាប់ផ្ដើមនៅក្នុងខែនេះ៕ ស៊ុយឈាង
រដ្ឋាភិបាលឡាវជឿជាក់ថា ទំនប់វារីអគ្គិសនី ដន សាហុង គ្មានផលប៉ះពាល់ដល់ទន្លេមេគង្គ
យោងតាមឯកសារចេញកាលពីម្សិលមិញ ដោយគណៈកម្មាធិការទន្លេមេគង្គបានឲ្យដឹងថា រដ្ឋាភិបាលឡាវជឿជាក់ថា ទំនប់វារីអគ្គិសនី ដន សាហុង ដែលនឹងត្រូវសាងសង់កាត់ទន្លេមេគង្គ ចម្ងាយត្រឹមតែមួយគីឡូម៉ែត្រពីព្រំដែនប្រទេសកម្ពុជា នឹងមិនបង្កផលប៉ះពាល់ខ្លាំងដល់មច្ឆាជាតិនៅក្នុងប្រទេស ដែលស្ថិតនៅក្នុងខ្សែទឹកខាងក្រោមឡើយ។ ហើយបើយោងតាមការវាយតម្លៃពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់នេះ ដែលអនុវត្តន៍ដោយរដ្ឋាភិបាលឡាវវិញបានឲ្យដឹងថា ផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងមិនមានផលប៉ះពាល់ “ខ្លាំងនោះទេ”។ របាយការណ៍នៃការវាយតម្លៃនេះ ដែលចុះកាលបរិច្ឆេទកាលពីខែមករា ឆ្នាំ២០១៣ បានលើកឡើងថា “ នឹងមិនមានផលប៉ះពាល់ខ្លាំងដល់ចរន្តខ្សែទឹកទន្លេមេគង្គ ការហូរច្រោះនៃដីល្បប់ និងការបម្លាស់ទីរបស់ត្រីនោះទេ”។ របាយការណ៍នេះអះអាងថា ត្រីនៅក្នុងទន្លេមេគង្គអាចនឹងរងផលប៉ះពាល់ ប៉ុន្តែលុះត្រាតែគម្រោងនេះមិនបានអនុវត្តត្រឹមត្រូវ។ របាយការណ៍នេះបានលើកឡើងថា “ប្រសិនបើគ្រប់គ្រងមិនបានត្រឹមត្រូវទេនោះគម្រោងនេះនឹងផ្តល់ផលប៉ះពាល់ដល់ការបម្លាស់ទីរបស់ត្រីនៅក្នុងតំបន់នេះជាប្រព័ន្ធ”។
របាយការណ៍នេះបានបន្តថា តែទោះជាយ៉ាងណា ការសាងសង់ទំនប់វារីអគ្គិសនីនេះ គឺសាងសង់កាត់ផ្លូវទឹកតែមួយប៉ុណ្ណោះក្នុងចំណោមផ្លូវទឹកទាំង១៧ ដែលត្រីអាចបម្លាស់ទីទៅកន្លែងផ្សេងៗបានក្នុងទន្លេមេគង្គ។ របាយការណ៍វាយតម្លៃពីផលប៉ះពាល់បរិស្ថាន(EIA)ស្តីពីការសាងសង់ទំនប់វារីអគ្គិសនីនេះ ក៏បានលើកឡើងដែរថា គម្រោងនេះមិនបានចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរន្តខ្សែទឹកនិងការហូរច្រោះនៃដីល្បប់នោះទេ។ របាយការណ៍វាយតម្លៃពីផលប៉ះពាល់បរិស្ថាននេះបានលើកឡើងថា “នៅពេលទំនប់វារីអគ្គិសនី ដន សាហុង នឹងមិនបង្កផលប៉ះពាល់ខ្លាំងណាមួយក្នុងចំណោមការគម្រាមកំហែងទាំងនេះនោះ គម្រោងនេះមិនបានចាត់វិធានការគ្រប់គ្រងដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះឡើយ”។ របាយការណ៍នេះ បន្ថែមថា តាមពិតទៅបច្ឆាជាតិនៅតំបន់នេះ រងផលប៉ះពាល់ពីការនេសាទហួសកំណត់ច្រើនជាង។ លោក អ៊ាន បៀដ (Ian Baird) សាស្ត្រាចារ្យរងផ្នែកភូមិវិទ្យា នៅសាកលវិទ្យាល័យ Wisconsin-Madison និងជាអ្នកវិទ្យាសាស្ត្រមួយរូបក្នុងចំណោម អ្នកវិទ្យាសាស្រ្តល្បីៗឈ្មោះមួយចំនួនសិក្សាពីមច្ឆាជាតិនៅល្បាក់ខោនក្នុងប្រទេសឡាវ ដែលសរសេរអត្ថបទវិទ្យាសាស្ត្រមួយចំនួនស្តីពីការបម្លាស់ទីរបស់ត្រីនិងជីវៈចម្រុះនៅតំបន់នេះ បានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា របាយការណ៍ដែលលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីនេះមិនប៉ះពាល់ដល់ប្រទេសដែលនៅក្រោមខ្សែទឹកនេះ គឺមិនត្រឹមត្រូវនោះទេ។ លោក បានមានប្រសាសន៍ថា...
អង្គការក្រៅរដ្ឋាភិបាល៖ ស្ត្រីអាចជួយបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយបច្ចុប្បន្ន
សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលការពារសិទ្ធិស្ត្រីបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញនេះថា ការចរចាកម្រិតកំពូលណាមួយនៅពេលអនាគតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅក្នុងបំណងទម្លាយភាពជាប់គាំងផ្នែកនយោបាយបច្ចុប្បន្ននេះ គួរមានការចូលរួមពីស្ត្រីឲ្យបានច្រើនជាងមុន។ តាមរយៈសេចក្ដីថ្លែងការណ៍រួមគ្នាមួយសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលដែលមានការចូលរួមពីអង្គការជាង២០នេះ បានធ្វើការរិះគន់អវត្តមានរបស់អ្នកនយោបាយជាស្ត្រីអំឡុងការចរចារវាងគណបក្សទាំងពីរ ដែលបានបរាជ័យកាលពីថ្ងៃទី១៧ និង១៨កញ្ញា ។ ក្រុមអង្គការក្រៅរដ្ឋាភិបាលនេះលើកឡើងថា “ការមិនបញ្ចូលស្ត្រីទៅក្នុងក្រុមចរចា នេះគឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានការចូលរួមពីស្រ្តី និងការលើកកម្ពស់យេនឌ័រ ដែលគណបក្សទាំងពីរធ្លាប់បានប្រកាសថា ខ្លួនគាំទ្រនោះ”។ សេចក្ដីថ្លែងការណ៍រួមនេះមានខ្លឹមសារថា “យើងសូមអំពាវនាវឲ្យគណបក្សនយោបាយទាំងពីរទុកឱកាសឲ្យស្ត្រីចូលរួមនៅក្នុងការចរចាថ្នាក់កំពូលណាមួយនៅក្នុងពេលអនាគត និងនៅក្នុងកិច្ចប្រជុំនយោបាយសំខាន់ៗរបស់បក្សដើម្បីធានាឲ្យបានថា ការទាមទាររបស់បុរសនិងស្ត្រី ទទួលបានការឆ្លើយតប”។ អ្នកស្រី ធីតា ឃឹះ នាយិកាអង្គការការពារសិទ្ធិស្ត្រី សីលកា (Silaka) ដែលគាំទ្រសេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា គណបក្សទាំងពីរមិនបានចាប់អារម្មណ៍នឹងសំណើលើកមុនរបស់អង្គការអ្នកស្រី ដែលបានស្នើឲ្យបញ្ចូលស្ត្រីក្នុងកិច្ចប្រជុំនិងកិច្ចចរចាទាំងនោះឡើយ។ អ្នកស្រីបានមានប្រសាសន៍ថា “វាគឺជារឿងសំខាន់ណាស់ក្នុងការអនុញ្ញាតឲ្យមានការចូលរួមពីស្ត្រី ពីព្រោះស្ត្រីងាយយល់អំពីអារម្មណ៍របស់អ្នកដទៃជាង ហើយកិច្ចចរចា នឹងឈានដល់ការយោគយល់គ្នាច្រើនជាងហើយពួកគេអាចមានលទ្ធភាពចរចាស្វែងរកដំណោះស្រាយបានប្រសើរជាងសម្រាប់ភាគីទាំងអស់។វាក៏តំណាងឲ្យការបញ្ចេញទស្សនរបស់ស្ត្រីផងដែរ”។ ជាការសម្តែងនូវការជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា គណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្ម ទាមទារឲ្យមានការស៊ើបអង្កេតឯក-រាជ្យពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ កិច្ចចរចារវាងគណបក្សទាំងពីរ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីខែកញ្ញា បានបរាជ័យ ហើយក្រោយមកមិនយូរប៉ុន្មាន រដ្ឋសភាបានបើកសម័យប្រជុំដំបូង ដែលមានការចូលរួមតែពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ បានថ្លែងការពារអវត្តមានរបស់អ្នកស្រីពីកិច្ចចរចា កាលពីខែកញ្ញា ដោយបានមានប្រសាសន៍ថា អ្នកស្រីបានចូលរួមយ៉ាងសកម្មក្នុងកិច្ចចរចាមួយចំនួន ទោះបីជាអ្នកស្រីមិនបានចូលរួមក្នុងកិច្ចចរចា ដែលបានបរាជ័យកាលពីខែកញ្ញាក៏ពិតមែន។ អ្នកស្រីបានមានប្រសាសន៍ថា “មានស្ត្រីបីរូបនៅក្នុងជួរគណៈកម្មាធិការអចិន្ត្រៃយ៍ដូចជារូបខ្ញុំជាដើម។ ខ្ញុំសកម្មណាស់ ហើយក៏ជាផ្នែកមួយនៃគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងដំណើរការចរចាដែរ”។ អ្នកស្រីបានបន្តថា ខណៈសមាជិកសភាជាស្ត្រីគួរតែមានចំនួនច្រើនជាងមុននោះ វានៅតែមានការលំបាកនៅក្នុងការបញ្ចុះបញ្ចូលស្ត្រីឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ អ្នកស្រី មូរ សុខហួរ បានមានប្រសាសន៍បន្តទៀតថា “ស្ត្រីមានភាពសកម្មខ្លាំងណាស់ក្នុងសង្គមស៊ីវិល និងនៅក្នុងឆាកនយោបាយ ប៉ុន្តែពួកគាត់មិនចង់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ។ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដែលត្រូវតែមានការលះបង់ច្រើនណាស់ ដូចជាប្រាក់កាស និងពេលវេលាជាដើម។ វាជាកាងារមួយដែលត្រូវប្រឡូកឲ្យបានពេញទំហឹង”។ លោក ជាម យៀប អ្នកនាំពាក្យ និងជាសមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានធ្វើការរិះគន់ចំពោះការលើកឡើងរបស់សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលការពារសិទ្ធិស្ត្រីពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ លោកបានមានប្រសាសន៍ថា “គ្មានភាពជាប់គាំងផ្នែកនយោបាយក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដាឡើយ។ កិច្ចចរចាណាមួយក្នុងពេលឆាប់ៗខាងមុខនេះអាចប្រព្រឹត្តទៅបាន លុះត្រាតែសមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងជាមុនសិន”។ លោក ជាម យៀប បានមានប្រសាសន៍បន្ថែមទៀតថា “គណបក្សប្រជាជនកម្ពុជាបានអនុម័តគោលនយោបាយតម្រូវឲ្យមានស្ត្រីកាន់តំណែងជាន់ខ្ពស់ ៣០ភាគរយនៅតាមក្រសួងនានារួចទៅហើយ”។...
ប្រទេសកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយសមភាគីសិង្ហបុរី ទាក់ទងនឹងវិស័យថាមពល
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសសិង្ហបុរី បានឲ្យដឹងថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីម្សិលមិញ ដើម្បីផ្លាស់ប្តូរព័ត៌មានក្នុងវិស័យថាមពលទាក់ ទងនឹងការអភិរក្ស ការដាក់បទបញ្ញត្តិលើថាមពលអគ្គិសនី និងធនធានកកើតឡើងវិញ។ អនុស្សរណៈនៃការយោគយល់គ្នាដែលអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយលោក អ៊ីវ៉ារ៉ាន (S.Iswaran) រដ្ឋមន្ត្រីទី២ ទទួលបន្ទុកកិច្ចការក្នុងស្រុក ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី បានបង្ហាញថា ប្រទេសទាំងពីរឯកភាពគ្នាផ្តោតសំខាន់ទៅលើផ្នែកជាច្រើន “ដូចជាប្រសិទ្ធភាពថាមពល និងការអភិរក្ស បទបញ្ញាត្តិថាមពលអគ្គិសនី ថាមពលកកើតឡើងវិញ និងឧស្ម័នធម្មជាតិរាវ”។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី បានលើកឡើងនៅក្នុងសេចក្តីប្រកាសនោះថា “គម្រោងដំបូងក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសសិង្ហបុរី និងកម្ពុជា នឹងមានការពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលមន្ត្រីថាមពលកម្ពុជាចំនួន៦០រូប។ វគ្គបណ្តុះបណ្តាលទាំងនោះផ្តោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាពអគ្គិសនីក្របខណ្ឌ និងបទបញ្ញាត្តិផ្សេងៗ”។ ក្រសួងនេះបានឲ្យដឹងបន្ថែមទៀតថា ស្តង់ដារនៃការរៀបចំខ្សែចរន្តអគ្គិសនី និងសុវត្ថិភាពអគារសម្រាប់ប្រទេសកម្ពុជា ក៏នឹងត្រូវបានអភិវឌ្ឍផងដែរ៕
(សុធា)