Dene-Hern Chen
កម្ពុជាមិនបានដាក់របាយការណ៍សិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិតាមពេលកំណត់
លោក ម៉ក់ សម្បត្តិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមានប្រសាសន៍ថា កាលពីម្សិលមិញប្រទេសកម្ពុជាមិនបានដាក់ជូនរបាយការណ៍សិទ្ធិមនុស្សដ៏សំខាន់មួយ ដែលមានឈ្មោះថា របាយការណ៍ត្រួតពិនិត្យជាសាកល និងទៀងទាត់ ទៅកាន់អង្គការសហប្រជាជាតិតាមកាលកំណត់ឡើយ។ លោក សម្បត្តិ បានមានប្រសាសន៍ថា ការមិនបានដាក់ជូនរបាយការណ៍តាមកាលកំណត់នេះ ឥឡូវនេះរដ្ឋាភិបាលសង្ឃឹមថា នឹងដាក់ជូនរបាយការណ៍របស់ខ្លួននៅថ្ងៃពុធ ទៅទីក្រុងហ្សឺណែវ។ លោកបានមានប្រសាសន៍ពីមូលហេតុក្នុងការខកខានមិនបានដាក់ជូនតាមពេលកំណត់នេះដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តងថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបញ្ចូលព័ត៌មានបន្ថែមទៀតអំពីទស្សនវិស័យរបស់រដ្ឋាភិបាលក្នុងអាណត្តិទី៥នេះ ដើម្បីកែទម្រង់ប្រព័ន្ធតុលាការ”។ “ របាយការណ៍នេះនឹងប្រាប់អង្គការសហប្រជាជាតិថា រដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែទម្រង់ប្រព័ន្ធតុលាការជាមូលហេតុដែលរដ្ឋាភិបាលនឹងអនុវត្តនៅដើមឆ្នាំក្រោយនូវច្បាប់សំខាន់ៗមួយចំនួន”។ យោងតាមលោក សម្បត្តិ បានឲ្យដឹងថា ច្បាប់ដែលស្នើឡើងនេះពាក់ព័ន្ធនឹងលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា...
រដ្ឋាភិបាលបញ្ជាឲ្យផ្អាកការកាប់ព្រៃឈើលើដីសម្បទានរបស់ទំនប់វារីអគ្គិសនី
រដ្ឋាភិបាលបានចេញបទបញ្ជាឲ្យការិយាល័យមេធាវី Ang & Associates ជាក្រុមហ៊ុនគ្រប់គ្រងដោយលោក គិត ម៉េង អ្នកជំនួញក្នុងស្រុកដ៏ល្បីឈ្មោះ ឲ្យផ្អាកការកាប់ព្រៃឈើនៅក្នុងតំបន់មួយក្នុងខេត្តស្ទឹងត្រែង ដែលគេគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនី។ លោកស្រី យាង ស្រីសារី អភិបាលស្រុកសេសាន បានលើកឡើងកាលពីម្សិលមិញថា មន្ត្រីមួយក្រុមមកពីក្រសួងកសិកម្ម ដែលដឹកនាំដោយលោករដ្ឋលេខាធិការ ទី សុគន្ធ បានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរខេត្តដើម្បីប្រកាសថា ការកាប់ព្រៃឈើត្រូវផ្អាកមួយរយៈសិន រហូតដល់ព្រំប្រទល់នៃអាងទំនប់វារីអគ្គិសនីដែលគេគ្រោងនឹងសាងសង់ឡើង ត្រូវបានវាស់វែងរួចរាល់។ លោកស្រីបានមានប្រសាសន៍ថា “ការផ្អាកនេះត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះទៅ”។ លោកស្រីបានបន្ថែមថា ការសម្រេចនេះត្រូវបានធ្វើឡើងដោយសារមានសេចក្ដីរាយការណ៍ពីការកាប់ឈើខុសច្បាប់នៅខាងក្រៅតំបន់ព្រៃសម្បទានរបស់ក្រុមហ៊ុន។...
ក្រុមការពារបរិស្ថាន និងអ្នកដឹកនាំសហគមន៍អំពាវនាវឲ្យប្រជាជនឈប់ពិសាស្រាបៀរអង្គរ
ក្រុមអ្នកការពារបរិស្ថាន និងអ្នកដឹកនាំសហគមន៍មួយរូបនៅខេត្តស្ទឹងត្រែងបានអំពាវនាវឲ្យប្រជាជនទូទាំងប្រទេសឈប់ គាំទ្រក្រុមហ៊ុនស្រាបៀរអង្គរ ដើម្បីប្រឆាំងនិងទំនាក់ទំនងរបស់ក្រុមហ៊ុនភេសជ្ជៈមួយនេះក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដ៏ចម្រូងចម្រាសនៅប្រទេសឡាវ។ ប្រទេសឡាវ បានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង ដែលមានកម្លាំង២៦០មេហ្គាវ៉ាត់ និងស្ថិតនៅប្រហែលមួយគីឡូម៉ែត្រពីព្រំប្រទល់ប្រទេសកម្ពុជាក្នុងខេត្តស្ទឹងត្រែង។ អ្នកជំនាញផ្នែកបរិស្ថានបានលើកឡើងថា ទំនប់វារីអគ្គិសនីនេះ អាចនឹងបិទចរន្តផ្លាស់ទីរបស់ត្រី ដែលអាចជាហេតុបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងអាក្រក់ដល់បណ្តាសហគមន៍ដែលរស់នៅក្បែរមាត់ទន្លេក្នុងប្រទេសកម្ពុជា។ លោក សៀក មេគង្គ ប្រធានសហគមន៍ស្រែគរ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីម្សិលមិញថា “ដៃមួយកំពុងផលិតស្រាបៀរសម្រាប់បំផ្លិចបំផ្លាញសុខភាពរបស់ប្រជាជនកម្ពុជាយើង ចំណែកដៃម្ខាងទៀតកំពុងតែសាងសង់ទំនប់វារីអគ្គិសនីដែលនឹងបំផ្លិចបំផ្លាញវិស័យជលផលរបស់យើង”។ ស្រុកសេសាន គឺជាដើមដៃទន្លេធំៗពីរនៃទន្លេមេគង្គ គឺទន្លេសេសាន និងទន្លេស្រែពក។ ក្រុមហ៊ុនដែលទទួលបន្ទុកចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ គឺក្រុមហ៊ុនវិនិយោគម៉ាឡេស៊ី ឈ្មោះ មេហ្គា ហ្វើស ខបភើរ៉េសិន ប៊ីអេចឌី (Mega First Corporation Bhd) ។ អ្នកដែលជាប្រធានក្រុមហ៊ុននេះ គឺ លោក ហ្គោ ណាន់ កយ (Goh Nan Kioh) ។ តំណាងក្រុមហ៊ុន មេហ្គា ហ្វើស បានឲ្យដឹងកាលពីសប្តាហ៍មុនថា លោក ហ្គោ ក៏ជានាយកក្រុមហ៊ុនផលិតស្រាបៀរដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាផងដែរ គឺក្រុមហ៊ុន ខេមប្រ៊ូ ដែលជាក្រុមហ៊ុនផលិតសាបៀរអង្គរដ៏មានប្រជាប្រិយភាព។ ក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន៥០ភាគរយនៅក្នុងក្រុមហ៊ុនវិនិយោគរួមមួយ ជាមួយក្រុមហ៊ុនកាសប៊ែរ (Carlsberg) ។
ក្រុមហ៊ុន ខេមប្រ៊ូ បានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីវិនិយោគិនម៉ាឡេសីុបានចូលកាន់កាប់ក្រុមហ៊ុន អង្គរប្រ៊ូវើរី នៅក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩១។ លោក មៀច មាន អ្នកសម្របសម្រួលបណ្តាញការពារទន្លេ ស៊្រី អេស (3S Rivers Protection Network) ដែលជាអង្គការតស៊ូមតិក្នុងស្រុកមួយ ដែលធ្វើការសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ក៏បានរិះគន់ការពាក់ព័ន្ធទាំងពីររបស់ក្រុមហ៊ុនម៉ាឡេស៊ីនៅក្នុងអាជីវកម្មស្រាបៀរ និងគម្រោងទំនប់វារីអគ្គិសនីផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវឲ្យអ្នកប្រើប្រាស់ឈប់ពិសាផលិតផលរបស់ក្រុមហ៊ុន ខេមប្រ៊ូ ទៀតផង។ លោកបានអះអាងថា “អ្នកដែលកំពុងតែទទួលបានប្រាក់ចំណូលពីប្រទេសរបស់យើង ក៏កំពុងតែបំផ្លាញប្រទេសរបស់យើងផងដែរ”។ លោកបន្តទៀតថា “ចំពោះរដ្ឋាភិបាលកម្ពុជា ប្រទេសជិតខាង និងចំពោះប្រជាពលរដ្ឋដែលពិសាស្រាបៀរអង្គរ សូមពិចារណាអំពីបញ្ហានេះ ប្រសិនអ្នកស្រឡាញ់ទន្លេមេគង្គ”។ លោកបានបន្តថា “យើងមិនគួរបន្តគាំទ្រសាបៀរនេះទៀតទេ”។ នៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០០៩ទាក់ទងទៅនឹងហេតុប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនី ដន សាហុង លោក អៀន ប៊ែរ (Ian Baird) សាស្ត្រាចារ្យផ្នែកភូមិសាស្ត្រនៅឯសាកលវិទ្យាល័យ វីសខុនស៊ីន ម៉ាឌីសុន (University of Wisconsin-Madison) បានលើកឡើងថា ផលប៉ះពាល់ទៅលើចល័តភាពរបស់ត្រីពិតជាមាន និងមិនអាចត្រឡប់ក្រោយវិញបានទេ។ កាលពីសប្តាហ៍មុន តំណាងក្រុមហ៊ុន មេហ្គា ហ្វើស បានអះអាងថា ទំនប់វារីអគ្គិសនីនេះនឹងធ្វើឲ្យបរិស្ថានប្រសើរឡើង និងជួយសម្រួលដល់ការបម្លាស់ទីរបស់ត្រី ក៏ប៉ុន្តែ ពួកគេមិនបានបង្ហាញរបាយការណ៍ស្តីពីហេតុប៉ះពាល់បរិស្ថានដែលបង្កឡើងដោយគម្រោងទំនប់វារីអគ្គិសនីនេះទេ។ ការហៅទូរស័ព្ទទៅកាន់ផ្នែកផលិត និងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ខេមប្រ៊ូ មិនទទួលបានការឆ្លើយតបទេកាលពីម្សិលមិញ។ តំណាងមួយរូបនៅការិយាល័យក្រុមហ៊ុន ខេមប្រ៊ូ នៅប្រទេសម៉ាឡេសីុ ក៏បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយផងដែរ ដោយគ្រាន់តែនិយាយថា លោក ហ្គោ ទំនងជាមិនឆ្លើយសំណួរទេ។ លោក យើង ជី ណេង (Yeong Chee Neng) នាយកគម្រោងទំនប់វារីអគ្គិសនី ដន សាហុង របស់ក្រុមហ៊ុន មេហ្គា ហ្វើស បានឲ្យដឹងថា ក្រុមហ៊ុន ខេមប្រ៊ូ គឺជា “ អាជីវកម្មឯកជន” របស់លោក ហ្គោ ។ លោក យើង បានមានប្រសាសន៍ថា “វាស្រេចតែពួកគេ ។ក៏ប៉ុន្តែ មិនមែនជាសមាជិកភាគហ៊ុនសំខាន់ ទេ ដូច្នេះពួកគេកំពុងតែបង្កផលប៉ះពាល់ដល់អ្នកផ្សេងទៀត”។ លោកបានបន្តថា លោកមិនអាចនិយាយអំពីក្រុមហ៊ុន ខេមប្រ៊ូ បានទេ ពីព្រោះក្រុមហ៊ុនទាំងពីរនេះមិនពាក់ព័ន្ធគ្នាទេ។ លោកបានមានប្រសាសន៍ថា “វាមិនមានការពាក់ព័ន្ធនឹងក្រុមហ៊ុន មេហ្គា ហ្វើស ទេ”។ លោក ភៀនផន ឌីតេស (Pianporn Deetes) អ្នកសម្របសម្រួលជនជាតិថៃនៅអង្គការការពារទន្លេអន្តរជាតិ (International Rivers) ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុននានាគួរតែមានការប្រុងប្រយ័ត្នច្រើនជាងនេះ ក្នុងការគិតអំពីរបៀបនៃការបោះទុនវិនិយោគរបស់ខ្លួននៅក្នុងប្រទេសផ្សេង។ លោក ភៀនផន បានលើកឡើងនៅក្នុងអ៊ីម៉េលថា “ទំនប់វារីអគ្គិសនី ដន សាហុង ដែល អ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើននាក់បានលើកឡើងនោះទំនងជានឹងធ្វើឲ្យខូចខាតដល់វិស័យជលផលនៅទន្លេមេគង្គ”។ អ៊ីម៉េលរបស់លោក ភៀនផន មានខ្លឹមសារបន្តទៀតថា “ផលប៉ះពាល់នឹងមានទៅលើសន្តិសុខស្បៀងក្នុងស្រុក និងក្នុងតំបន់ជាពិសេសប្រជាជនដែលរស់នៅក្នុងសហគមន៍ក្បែរមាត់ទឹក ក្នុងនោះក៏បូករួមទាំងប្រជាជនជាច្រើនលាននាក់នៅក្នុងប្រទេសកម្ពុជា ដែលរស់នៅពឹងផ្អែកលើធនធាននៅក្នុងទន្លេមេគង្គដែរ”៕ ប្រែសម្រួលដោយ កង សុធា
សមាជិកប្រហែល១.០០០នាក់នៃសមាជប្រជាជនកម្ពុជានឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ
សមាជិកប្រមាណជា១.០០០នាក់នៅក្នុងសមាជប្រជាជនកម្ពុជា (Cambodian Grassroots People’s Assembly) ដែលជាបណ្តាញសហគមន៍ទូទាំងប្រទេសរួមមានកសិករ និងសកម្មជនការងារ និងដីធ្លី នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃច័ន្ទ ដើម្បីទាមទារ និងបញ្ចប់ភាពជាប់គាំងនយោបាយបច្ចុប្បន្ននេះ។ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចនិងគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងកំពុងតែមានវិវាទជាមួយគ្នា ចាប់តាំងពីពេល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា។ គណបក្សប្រឆាំងលើកឡើងថា មានការលួចបន្លំយ៉ាងច្រើនក្នុងការបោះឆ្នោតនោះ។ មហាបាតុកម្មធ្វើឡើងដោយអ្នកគាំទ្រគណបក្សប្រឆាំង បានបណ្តាលឲ្យកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបិទផ្លូវសំខាន់ៗ និងល្បាតតាមផ្លូវ ដើម្បីទប់ទល់កុបកម្មក្នុងប៉ុន្មាន សប្តាហ៍កន្លងមកនេះ។ តំណាងសមាជប្រជាជនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ភាពតានតឹងផ្នែកនយោបាយបានប៉ះពាល់ជីវភាពរបស់ប្រជាជនកម្ពុជាសាមញ្ញ។ លោក ញិល ភាព ប្រធានសមាគមកសិករសម្រាប់ការអភិវឌ្ឍសន្តិភាពមានប្រសាសន៍ ថា “ភាពជាប់គាំងផ្នែកនយោបាយធ្វើឲ្យមាន ការលំបាកដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ហើយយើងខ្លាចអ្វីៗកើតឡើង។ យើងខ្លាចរដ្ឋាភិបាល យើងខ្លាចអ្វីដែលគណបក្សសង្គ្រោះ ជាតិនឹងធ្វើនៅពេលខាងមុខ”។
លោកបានមានប្រសាសន៍បន្តថា “ នៅពេលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រតំណាងរាស្ត្រទាំងនេះ ពួកគេគិតថា បញ្ហារបស់ពួកគេនឹងត្រូវបានដោះស្រាយ។ ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃបោះឆ្នោតមក មិនទាន់មានការដោះស្រាយបញ្ហាណាឡើយ”។ គណបក្សនយោបាយទាំងពីរបានទទួលការរិះគន់ស្មើៗគ្នានៅក្នុងសន្និសីទនេះ។ លោក ស៊ីម សុផាន់ណា មេដឹកនាំបណ្តាញ នេសាទក្នុងមូលដ្ឋានមួយនៅខេត្តកំពង់ឆ្នាំងបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនគួរបើករដ្ឋសភាដោយគ្មានសមាជិកគណបក្សប្រឆាំងនោះទេ ពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ លោក សុផាន់ណា បានមានប្រសាសន៍ថា “នេះគឺជាការខុសឆ្គង។ អ្នកដែលសរសេរច្បាប់ក៏មិនបានបញ្ជាក់ច្បាស់អំពីរឿងនេះដែរ... ដូច្នេះប្រជាពលរដ្ឋធម្មតាដូចខ្ញុំក៏មិនយល់ដែរ”។ លោក ភាព ប្រធានសមាគមកសិករ បានលើកឡើងបន្ថែមទៀតថា ម្យ៉ាងវិញទៀត គណបក្សសង្គ្រោះជាតិមានបញ្ជីរាយសេចក្តីទាមទារកាន់តែច្រើនដែលទំនងជាគ្រាន់តែបម្រើគណបក្សខ្លួនប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ពួកគេចង់បានប្រព័ន្ធផ្សព្វផ្សាយនៅខាងខ្លួន និងស្ថានីយ ទូរទស្សន៍មួយសម្រាប់ខ្លួនឯង។ ដំបូង ពួកគេចង់បានលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន ក៏ប៉ុន្តែ ពេលនេះពួកគេមានតម្រូវការផ្សេងៗ ទាំងអស់នេះ”។ លោក ប្រ៊ុក វណ្ណី ទីប្រឹក្សាផ្នែកយែនឌ័រ នៃក្រុមតស៊ូមតិ Cambodian Women’s Caucus បានលើកឡើងថា “ហេតុអ្វីបានជាមនុស្សទាំងនេះស្រឡាញ់អំណាចខ្លាំងម៉្លេះ។ ពួកគេគ្រាន់តែចង់បានអំណាចសម្រាប់តែម្ខាងប៉ុណ្ណោះបែបនេះ?”។ ពិធីជួបជុំមិនចូលបក្សសម្ពន្ធរបស់សមាជប្រជាជនកម្ពុជា នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ មុនបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ៕ ប្រែសម្រួលដោយ ចេវ ប៊ុននី
ក្រុមហ៊ុនស្រាបៀរអង្គរនៅពីក្រោយទំនប់វារីអគ្គិសនី ដន សាហុង
លោក ហ្គោហ្វ ណានគ័រ (Goh Nan Kioh) ជានាយកក្រុមហ៊ុនផលិតស្រាបៀរដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយលោកបានរកប្រាក់ចំណូលបានរាប់លានដុល្លារពីការលក់ស្រាបៀរអង្គរទៅឲ្យប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ ឥឡូវនេះ មុខជំនួញចូលហ៊ុនគ្នាថ្មីបំផុតរបស់លោក គឺគម្រោងសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដ៏ចម្រូងចម្រាស ក្នុងប្រទេសឡាវ បានធ្វើឲ្យអ្នកការពារបរិស្ថានរិះគន់យ៉ាងខ្លាំង។ ក្រុមអ្នកការពារបរិស្ថានជឿជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មច្ឆជាតិនៅក្នុងប្រទេសកម្ពុជា ដែលជាប្រភពប្រូតេអ៊ីនយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅខ្សែទឹកខាងក្រោម។ លោក ឃូ តេងគៀត ជានាយកប្រតិបត្តិក្រុមហ៊ុន Mega First Corporation Bhd ហៅកាត់ថា MFCB ជាក្រុមហ៊ុនរបស់ម៉ាឡេស៊ីទទួលបន្ទុកសាងសង់ទំនប់វារីអគ្គិសនី ដនសាហុងនៅក្នុងប្រទេសឡាវ បានបញ្ជាក់កាលពីម្សិលមិញថា លោក ហ្គោហ្វ ណានគ័រ គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន MFCB និងជានាយកក្រុមហ៊ុនផលិតស្រាបៀរដ៏ធំនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Cambrew Ltd ដែលផលិតស្រាបៀរអង្គរដ៏ពេញនិយម។ លោក ឃូ តេងគៀត មានប្រសាសន៍ថា “បាទ គាត់ និងលោក ហ្គោហ្វ ណានគ័រ ដែលជានាយកក្រុមហ៊ុន Cambrew Ltd គឺជាមនុស្សតែមួយទេ”។ លោកបានបន្ថែមថា គាត់មិនឃើញមានទំនាស់ផលប្រយោជន៍ក្នុងមុខជំនួញទាំងពីរនេះឡើយ ព្រោះលោក ហ្គោហ្វ ណានគ័រ មិនគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd ដោយផ្ទាល់ទេ។ លោក ឃូ តេងគៀត បានមានប្រសាសន៍បន្ថែមថា “ក្រុមហ៊ុន Cambrew Ltd គឺមានភាគហ៊ុន៥០ភាគរយរបស់ក្រុមហ៊ុន Carlsberg ដូច្នេះក្រុមហ៊ុននេះទើបជាអ្នកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd ។ គាត់គឺជានាយកមែន ប៉ុន្តែ គាត់មិនគ្រប់គ្រងក្រុមហ៊ុន នេះដោយផ្ទាល់នោះទេ”។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះ ក្រុមហ៊ុន Cambrew Ltd បានគ្រប់គ្រងក្រុមហ៊ុនស្រាបៀរអង្គរ កាលពីឆ្នាំ១៩៩១ ហើយចាប់ពីពេលនោះមកបានផលិតស្រាបៀរផ្សេងៗទៀត ដូចជា ស្រាបៀរអង្គរ អ៊ិចស្ត្រាស្តោត (Angkor Extra Stout) ប៊្លែក ភែនធើ ( Black Panther) និងស្រាបៀរខ្លាំង។ ឈ្មោះរបស់លោក ហ្គោហ្វ ណានគ័រ ក៏ត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មជាប្រធានក្រុមហ៊ុន Cambrew Ltd ផងដែរ។ សម្រាប់ក្រុមហ៊ុន MFCB វិញទំនប់វារីអគ្គិសនី ដន សាហុង កម្លាំង២៦០មេហ្គាវ៉ាត់ នេះគឺជាគម្រោងសាងសង់ទំនប់វារីអគ្គិសនីលើកដំបូងហើយរបស់ក្រុមហ៊ុនម៉ាឡេស៊ី ដែលកន្លងមកក៏ធ្លាប់បានផ្តោតលើការវិនិយោគក្នុងវិស័យនិស្សារណកម្ម និងរោងចក្រផលិតថាមពល។ ក្រុមអ្នកបរិស្ថានបានលើកឡើងថា ដោយមានទីតាំងប្រហែលមួយគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ នៅក្នុងតំបន់មួយដែលគេឲ្យឈ្មោះថា ល្បាក់ខោននោះ ទំនប់វារីអគ្គិសនី ដន សាហុងនេះ អាចនឹងបិទច្រកផ្លូវទឹកមិនឲ្យត្រីទន្លេមេគង្គធ្វើបម្លាស់ទី ហើយអាចធ្វើឲ្យត្រីផ្សោតហ៊ីរ៉ាវ៉ាឌី និងត្រីរាជផុតពូជផងដែរ។ នៅក្នុងការសិក្សាកាលពីឆ្នាំ២០០៩ ស្តីពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនី ដន សាហុង លោក អៀន បៀដ (Ian Baird) សាស្ត្រាចារ្យផ្នែកភូមិវិទ្យានៅសាកលវិទ្យាល័យវិនខូស៊ីន មែឌីស្តុន (Wisconsin-Madison University) មានប្រសាសន៍ថា ផលប៉ះពាល់នៃទំនប់វារីអគ្គិសនី ដន សាហុង លើការធ្វើបម្លាស់ទីរបស់ត្រីគឺច្បាស់ណាស់ហើយមិនអាចប៉ះប៉ូវវិញបានទេ។ ប៉ុន្តែ លោក យឹង ឈីណេង ប្រធានគម្រោងទំនប់វារីអគ្គិសនី ដន សាហុង របស់ក្រុមហ៊ុន MFCB បានអះអាងកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់លោក ជឿជាក់ថា ទំនប់វារីអគ្គិសនីនេះនឹងមិនបង្កផលប៉ះពាល់ណាមួយឡើយ។ ផ្ទុយទៅវិញទំនប់វារីអគ្គិសនីនេះ នឹងធ្វើឲ្យបរិស្ថាន និងការបម្លាស់ទីរបស់ត្រីកាន់តែមានភាពប្រសើរឡើងទៅវិញទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំហ៊ាននិយាយថា គឺខុសហើយ ពួកគេគ្មានភ័ស្តុតាងវិទ្យាសាស្ត្រណាមួយដើម្បីគាំទ្រអ្វីដែលខ្លួនបានលើកឡើងនោះទេ ហើយពួកគេភាគច្រើនមិនដែលបានចុះទៅត្រួតពិនិត្យតំបន់នោះទាល់តែសោះ”។ លោកបានពន្យល់ថា កត្តាប្រឈមចម្បងបំផុតចំពោះការធ្វើបម្លាស់ទីចុះឡើងរបស់ត្រីនៅទន្លេមេគង្គ គឺបង្កឡើងដោយសារការនេសាទជ្រុលហួសរបស់អ្នកនេសាទ ដែលតែងតែដាក់ស្បៃពេញទន្លេ។ លោកបានថ្លែងបន្ថែមថា “យើងនឹងយករបាំង ទាំងនោះចេញ ហើយវាប្រាកដជានឹងធ្វើឲ្យការធ្វើបម្លាស់ទីរបស់ត្រីមានភាពប្រសើរឡើងជាក់ជាពុំខាន។គោលបំណងរបស់យើងគឺចង់ឲ្យមានត្រីច្រើននៅក្នុងទន្លេមេគង្គ”។ ពេលត្រូវបានសួរថា តើលោក ហ្គោហ្វ ណានគ័រ នឹងផ្ដល់នូវសំណងអ្វីខ្លះដល់សហគមន៍ប្រជាពលរដ្ឋខ្មែរ ប្រសិនបើត្រីនៅក្នុងទន្លេមេគង្គរងផលប៉ះពាល់នោះ លោក យឹង ឈីណេង បានច្រានចោលលទ្ធភាពនៃការកើតមានផលប៉ះពាល់នេះ។ លោកបានលើកឡើងថា “យើងប្តេជ្ញាធ្វើយ៉ាងណាឲ្យអ្វីៗមានភាពប្រសើរឡើង ដូច្នេះ ខ្ញុំគិតថា នេះមិនមែនជាបញ្ហាទាល់តែសោះ”។ ទាំងលោក យឹង ឈីណេង និងលោក ឃូ តេងគៀត មិនព្រមផ្តល់ច្បាប់ចម្លងនៃលទ្ធផលវាយតម្លៃអំពីផលប៉ះពាល់បរិស្ថានឲ្យកាសែតខេមបូឌា ដេលី ឡើយ ដោយលើកឡើងថា វាជាសិទ្ធិរបស់រដ្ឋាភិបាលឡាវ ក្នុងការសម្រេចថា តើគួរផ្ដល់ព័ត៌មានស្តីពីការវាយតម្លៃនេះ ឬអត់នោះ។ លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានចំអកការវាយតម្លៃរបស់លោក យឹង ឈីណេង ដែលថា ត្រីនឹងអាចបម្លាស់ទីដោយសេរីជាងមុន ប្រសិនបើទំនប់វារីអគ្គិសនីនេះត្រូវបានសាងសង់នោះ។ លោក សំអាត បានសួរថា “ តើពួកគេមានអ្វីជាសម្អាង? តើពួកគេនឹងដាក់ភ្លើងសញ្ញាចរាចរណ៍សម្រាប់ត្រីដើម្បីឲ្យវាធ្វើបម្លាស់ទីឬយ៉ាងម៉េច?”។ លោកបានលើកឡើងថា ការលក់ស្រាបៀរយកប្រាក់ចំណេញពីពលរដ្ឋកម្ពុជាផង...
កម្ពុជានិងវៀតណាមរិះគន់ប្រទេសឡាវចំពោះការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង
កាលពីម្សិលមិញ មន្ត្រីកម្ពុជា និងវៀតណាមបានរិះគន់ប្រទេសឡាវចំពោះការខ្វះតម្លាភាព និងការពិគ្រោះយោបល់ឲ្យបានគ្រប់គ្រាន់អំពីការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង ដ៏ចម្រូងចម្រាស ដែលអ្នកបរិស្ថានលើកឡើងថា នឹងប៉ះពាល់យ៉ាងខ្លាំងដល់មច្ឆជាតិ និងប្រភេទសត្វអភិរក្សផ្សេងៗទៀត។ កាលពីដើមខែនេះ ប្រទេសឡាវបានជូនដំណឹងគណៈកម្មការទន្លេមេគង្គជាស្ថាប័នអន្តររដ្ឋាភិបាលដែលបានបង្កើតឡើងដោយប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាមឲ្យទទួលខុសត្រូវចំពោះការគ្រប់គ្រងអាងទន្លេមេគង្គក្រោម ហើយការសាងសង់ទំនប់ ដ ន សាហុង ដែលមានកម្លាំង២៤០មេហ្គាវ៉ាត់នឹងចាប់ផ្តើមនៅខែក្រោយនេះ និងគ្រោងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៨។ ដោយស្ថិតនៅចម្ងាយមិនដល់មួយគីឡូម៉ែត្រផង ពីព្រំដែនកម្ពុជា ឡាវ ទំនប់នេះអាចបណ្តាលឲ្យផុតពូជត្រីផ្សោត និងត្រីរាជនៅទន្លេមេគង្គ ព្រមទាំងរារាំងដល់ការផ្លាស់ទីរបស់មច្ឆជាតិដ៏សម្បូរបែបនៅទន្លេនេះ។ លោក តែ...
សាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្តីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៅចុងខែនេះ
មន្ត្រីតុលាការម្នាក់និយាយកាលពីម្សិលមិញថា នៅចុងខែនេះសាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្តីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលត្រូវបានផ្តន្ទាទោសពីបទបាញ់កម្មកររោងចក្រកាត់ដេរបីនាក់ឲ្យរងរបួស ប៉ុន្តែ កំពុងរត់គេចខ្លួននៅឡើយ។ បើទោះណាជា សាលាដំបូងខេត្តស្វាយរៀងបានផ្តន្ទាទោសអតីតអភិបាលក្រុងរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែកាលពីខែមិថុនា និងបានបង្គាប់ឲ្យចាប់ខ្លួនគាត់ភ្លាមៗក៏ដោយ ក៏អាជ្ញាធរមិនបានចាប់ខ្លួនគាត់ដែរ ហើយបច្ចុប្បន្ននេះគេមិនដឹងពីកន្លែងលាក់ខ្លួនរបស់គាត់ឡើយ។ សាលាដំបូងខេត្តបានរកឃើញថា លោក ឈូក បណ្ឌិត មានពិរុទ្ធភាពបន្ទាប់ពីសាលាឧទ្ធរណ៍បានបង្គាប់ឲ្យធ្វើការស៊ើបអង្កេតរឿងក្តីនេះឡើងវិញកាលពីដើមឆ្នាំនេះ។ បន្ទាប់ពីប្រកាសសាលក្រម មេធាវីរបស់់លោក ឈូក បណ្ឌិត មិនបានប្តឹងឧទ្ធរណ៍ទេកាលពីខែកក្កដា។ លោក តាំង ស៊ុនឡាយ...
ជនជាតិខ្មែរពីរនាក់ត្រូវបានឃាត់ខ្លួនមួយរយៈ ដោយសារនាំចេញរុក្ខជាតិទឹកអប់ដោយខុសច្បាប់
មន្ត្រីគយស្រីលង្កាម្នាក់បាននិយាយកាលពីម្សិលមិញថា ជនជាតិខ្មែរចំនួនពីរនាក់ត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញនៅក្នុងប្រទេសស្រីលង្កា ដោយសារតែពួកគេប៉ុនប៉ងចាកចេញពីប្រទេសនេះ ដោយនំាយកជាមួយខ្លួននូវដើមឈើក្នុងស្រុកមួយដើមទម្ងន់ប្រហែល៣៥គីឡូក្រាម ហើយដើមឈើប្រភេទនេះ គេអាចប្រើប្រាស់ជាប្រភពសម្រាប់ផលិតទឹកអប់។ បុរសជនជាតិខ្មែរទាំងពីរនាក់នេះ ម្នាក់អាយុ៥៦ឆ្នាំ និងម្នាក់ទៀត អាយុ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួនមួយរយៈពេលខ្លី នៅវេលាម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រ នៅអាកាសយានដ្ឋានអន្តរជាតិ កូឡុំបូ នេះបើយោងតាមលោក ឡេស៊្លី ហ្គាមីនី (Leslie Gamini) អ្នកនាំពាក្យគយស្រីលង្កា។ លោក ហ្គាមីនី បាននិយាយតាមទូរស័ព្ទពីរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា ថា “ មានដើម វ៉ាឡាប៉ាតា (Walla Patta) ពីកាបូប។ វាគឺជាដើមឈើស្រីលង្កាមួយប្រភេទ ហើយវាមានតម្លៃប្រហែល៣២៧.៥០០រូពី ។ ពួកគេព្យាយាមនាំវាចេញដោយខុសច្បាប់ ទៅកាន់ទីក្រុងបាងកក តាម
ជើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ (Thai Airways)”។ លោកបានឲ្យដឹងបន្ថែមទៀតថា ជនជាតិខ្មែរទាំងពីរនាក់នេះត្រូវបានពិន័យជាប្រាក់១.៥២៤ដុល្លារ ហើយពួកគេបានបង់តាមការពិន័យនេះ និងត្រូវបានដោះលែងដោយមិនមានការសាកសួរ។ ដើម្បីនំាចេញដើមវ៉ាឡាប៉ាតា ត្រូវមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលស្រីលង្កា ដោយសារតែជ័រទឹក ដែលយកចេញពីដើមឈើនេះ ដែលត្រូវបានគេស្គាល់ថា ជាឈើអាហ្គា (Agarwood) អាចត្រូវបានប្រើប្រាស់ជាប្រភពសម្រាប់ផលិតទឹកអប់ ដែលមានតម្លៃខ្ពស់។ លើសពីនេះទៅទៀត ដើមនេះត្រូវបានអភិរក្សដោយអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើពូជរុក្ខជាតិ និងសត្វព្រៃ ដែលជិតផុតពូជ និងត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីពូជឈើក្នុងឧបសម្ពន្ធ២។ មានន័យថា ដើមនេះអាចត្រូវបានគំរាមកំហែង ដោយសកម្មភាពធ្វើឲ្យវិនាស ប្រសិនបើបទបញ្ញត្តិស្តីពីពាណិជ្ជកម្មលើរុក្ខជាតិនេះ មិនត្រូវបានអនុវត្តឲ្យបានតឹងរ៉ឹងទេនោះ៕ ប្រែសម្រួលដោយ ចេវ ប៊ុននី
WWF ៖ ត្រូវមានកិច្ចប្រជុំបន្ទាន់ពីទំនប់វារីអគ្គិសនីរបស់ឡាវ
អង្គការផែ្នកបរិស្ថានអន្តរជាតិ WWF បានស្នើឲ្យគណៈកម្មការទន្លេមេគង្គ (MRC) កោះប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាអំពីផលប៉ះពាល់ផ្នែកបរិស្ថាន ដែលអាចកើតមានឡើងដោយសារទំនប់វារីអគ្គិសនីដូនសាហុង នៅក្នុងប្រទេសឡាវ ដែលគេរំពឹងថា ការសាងសង់ទំនប់នេះនឹងចាប់ផ្តើមនៅខែក្រោយ។ លោក ជីម លីប (Jim Leape) អគ្គនាយកអង្គការ WWF បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការទន្លេមេគង្គជាអង្គការអន្តររដ្ឋាភិបាល ដែលមានសមាសភាពមន្ត្រីមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នោះ នឹងត្រូវគេបំពាន ប្រសិនបើមានការសាងសង់ទំនប់វារីអគ្គិសនីដូនសាហុង ដោយគ្មានកិច្ចពិភាក្សាជាមុនទេនោះ។ លោក លីប បានមានប្រសាសន៍សំដៅដល់ទំនប់វារីអគ្គិសនីសាយាប៊ូរីកម្លាំង១.២៨៥មេហ្គាវ៉ាត់ ដែលបានបើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំមុន ថ្វីបើមានការជំទាស់យ៉ាងខ្លាំងពីកម្ពុជា និងវៀតណាមក៏ដោយនោះថា “គណៈកម្មការទន្លេមេគង្គត្រូវបានគេបំពានបានជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំមុន នៅពេលដែលប្រទេសឡាវសម្រេចជាឯកតោភាគី ដើម្បីដំណើរការសាង់សង់ទំនប់វារីអគ្គិសនីសាយាប៊ូរីដ៏ចម្រូងចម្រាសនេះ ផ្ទុយពីគោលបំណងរបស់វៀតណាម និងកម្ពុជា”។ លោកបានបន្ថែមថា “ប្រទេសបួននៅតាមដងទន្លេមេគង្គក្រោមត្រូវតែពិចារណាឡើងវិញជាបន្ទាន់នូវស្មារតីនៃកិច្ចព្រមព្រៀងដើមរបស់គណៈកម្មការទន្លេមេគង្គ ហើយត្រូវជួបប្រជុំជាបន្ទាន់ដើម្បីដោះស្រាយការខ្វែងគំនិតរបស់ខ្លួន ព្រមទាំងធ្វើការពិគ្រោះយោបល់មុនពេលពិចារណាពីគម្រោងសាងសង់ទំនប់ផ្សេងទៀត”។ លោក លីប ក៏ស្នើឲ្យប្រទេសវៀតណាម កម្ពុជា និងថៃ បង្ហាញកង្វល់របស់ខ្លួនជាសាធារណៈផងដែរអំពីការដែលប្រទេសឡាវមិនគោរពកិច្ចព្រមព្រៀងក្នុងការពិគ្រោះយោបល់”។ លោកបានមានប្រសាសន៍ថា “បើគ្មានកិច្ចសហប្រតិបត្តិការឆ្លងដែនឲ្យមានប្រសិទ្ធភាពទេនោះ ជីវភាពរស់នៅ និងសន្តិសុខស្បៀងអាហាររបស់ប្រជាពលរដ្ឋ៦០លាននាក់ត្រូវរងផលប៉ះពាល់”។ កាលពីសប្តាហ៍មុន ប្រទេសឡាវបានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងអាងទន្លេមេគង្គក្រោមថា ខ្លួនគ្រោងសាងសង់ទំនប់វារីអគ្គិសនីដូនសាហុងនៅពេលឆាប់ៗនេះ ហើយការសាងសង់នឹងបញ្ចប់ត្រឹមខែកុម្ភៈ ឆ្នាំ២០១៨។ អ្នករិះគន់បានចាត់ទុកការសាងសង់ទំនប់វារីអគ្គិសនីរបស់ឡាវថា ជាការបំពានកិច្ចព្រមព្រៀងស្តីអំពីទន្លេមេគង្គឆ្នាំ១៩៩៥ ដែលចែងថា ការអភិវឌ្ឍន៍នៅតាមដងទន្លេមេគង្គខាងលើទាំងអស់អាចដំណើរការទៅបានលុះត្រាតែមានការព្រមព្រៀងពីប្រទេសទាំងបួន។ ទោះជាយ៉ាងណា មានការខ្វែងគំនិតគ្នារវាងប្រទេសទាំងបួនអំពីការបកស្រាយកិច្ចព្រមព្រៀងនេះ។ អំឡុងកិច្ចប្រជុំចុងក្រោយរបស់គណៈកម្មការទន្លេមេគង្គ កាលពីខែមករា លោក វីរ៉ាផុញ វីរ៉ាវង្ស អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ របស់ប្រទេសឡាវ បាននិយាយថា ដំណើរការពិគ្រោះយោបល់របស់គណៈកម្មការទន្លេមេគង្គមានរយៈពេលតែប្រាំមួយខែប៉ុណ្ណោះ ហើយមិនតម្រូវឲ្យមានការព្រមព្រៀងគ្នាទេ។
លោក ស៊ីន នីនី អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការទន្លេមេគង្គជាតិកម្ពុជា មិនយល់ស្របទេ នៅក្នុងកិច្ចប្រជុំនោះ ហើយបានលើកឡើងពីយោបល់របស់លោកថា ប្រទេសទាំងអស់ត្រូវមានការព្រមព្រៀងគ្នាមុនពេលអនុវត្តគម្រោងនៅតាមដងទន្លេមេគង្គខាងលើ។ អ្នកជំនាញបរិស្ថានបាននិយាយថា ដោយរំពឹងថាផលិតអគ្គិសនីបានប្រហែល២៤០មេហ្គាវ៉ាត់នោះ ទំនប់ដូនសាហុង ស្ថិតនៅក្នុងតំបន់មួយដែលមានឈ្មោះថា ទឹកធ្លាក់ឃុន (Khone Falls)ជាកន្លែងដែលមានទឹកហូរត្របាញ់ចូលគ្នានៅក្នុងទន្លេមេគង្គខាងលើនេះ។ ទំនប់ដែលស្ថិតនៅមិនដល់១គីឡូម៉ែត្រពីព្រំដែនកម្ពុជានេះអាចនាំឲ្យផុតពូជត្រីផ្សោត និងត្រីរាជនៅក្នុងទន្លេមេគង្គព្រមទាំងបិទផ្លូវបំលាស់ទីរបស់ត្រីដ៏សំបូរបែបនៅក្នុងទន្លេនេះ។ លោក វ៉ាត់ បុត្រកុសល អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គជាតិកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោកដឹងថា ប្រទេសឡាវបានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គអំពីផែនការរបស់ខ្លួនក្នុងការសាងសង់ទំនប់នេះ ប៉ុន្តែ លោកមិនដឹងច្បាស់ថា តើភាគីកម្ពុជានឹងមានប្រតិកម្មយ៉ាងណាចំពោះព័ត៌មាននេះទេ។ លោក បុត្រកុសល បានមានប្រសាសន៍ថា ដោយសារទំនប់នេះស្ថិតនៅជិតព្រំដែនកម្ពុជានោះ ប្រទេសជិតខាងទាំងបួនគួរតែពិភាក្សាអំពីទំនប់នេះភ្លាមៗ។
លោកបានមានប្រសាសន៍ថា “ តាមទស្សនខ្ញុំ ទំនប់នេះស្ថិតនៅកៀកព្រំដែនកម្ពុជា។ ទំនប់ដូនសាហុង គឺជាទំនប់ស្ថិតនៅខ្សែទឹកខាងលើ ដូច្នេះ ប្រទេសផ្សេងទៀតត្រូវតែពិភាក្សាគ្នាអំពីផលប៉ះពាល់អវិជ្ជមាន”។ លោកបានបន្ថែមថា រដ្ឋាភិបាល នឹងពិភាក្សាអំពីប្រតិកម្ម។ ក្រុមហ៊ុនដែលទទួលបានកិច្ចសន្យាសាងសង់ទំនប់នេះ គឺក្រុមហ៊ុនម៉ាឡេស៊ី Mega First Corporation Berhad ដែលមិនធ្លាប់សាងសង់ទំនប់វារីអគ្គិសនីពីមុន។ ថ្វីបើមានកង្វល់ពីប្រទេសនៅតាមដងទន្លេមេគង្គខាងក្រោម និងអ្នកជំនាញបរិស្ថាន ក៏ដោយ ក៏រដ្ឋាភិបាលឡាវបានលើកឡើងថា ទំនប់នេះនឹងមិនប៉ះពាល់ដល់ជលផលដែរ ព្រោះត្រីអាចផ្លាស់ទីតាមចរន្តទឹកផ្សេងទៀតជុំវិញតំបន់ទឹកធ្លាក់ឃុន នៅកោះទំហំ៤.០០០គីឡូម៉ែត្រក្រឡានៅភាគខាងត្បូងប្រទេសឡាវនេះ៕ (រាយការណ៍បន្ថែមដោយ ឆន ចាន់ស៊ី)
ប្រែសម្រួលដោយ មូល គឹមហឿន
ប្រាសាទព្រះខាន់ ក្នុងឧទ្យានបុរាណវត្ថុវិទ្យារងការខូចខាតដោយសារដើមឈើរលំលើ
ច្រកទ្វារភាគខាងជើងនៃប្រាសាទព្រះខាន់នៅក្នុងឧទ្យានបុរាណវត្ថុវិទ្យា បានរងការខូចខាតកាលពីថ្ងៃសុក្រ ដោយសារដើមឈើកម្ពស់៣០ម៉ែត្រមួយដើមបានរលើងឫស ហើយបានដួលរលំមកលើប្រាសាទនេះ ដែលបានកសាងតាំងពីសតវត្សទី១២មកម៉្លេះ។ លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងប្រាសាទនៅក្នុងបរិវេណឧទ្យានបុរាណវត្ថុវិទ្យា បានមានប្រសាសន៍ថា ដើមឈើនេះ បានបាក់ទ្រោបលើថ្មធំចំនួនប្រាំបីដែលទ្រមាត់ច្រកទ្វារមួយក្នុងចំណោមមាត់ច្រកទ្វារសំខាន់របស់ប្រាសាទបុរាណនេះ។ គ្មាននរណាម្នាក់រងរបួសដោយសារដើមឈើដែលដួលរលំនេះទេ។ លោក ណារិទ្ធ បានមានប្រសាសន៍ថា “ដើមឈើធំមួយដើមបានដួលរលំកាលពីថ្ងៃសុក្រនៅវេលាម៉ោង១១និង៣០នាទីយប់ដោយសារខ្យល់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលជាហេតុបណ្តាលឲ្យមានការខូចខាតដល់ប្រាសាទព្រះខាន់នៅច្រកទ្វារខាងមុខនៃ ច្រកចូលប្រាសាទភាគខាងជើង ធ្វើឲ្យបាក់បែកថ្មជាច្រើន”។ អាជ្ញាធរអប្សរា ពេលនេះកំពុងតែធ្វើការស្ទូចយកដើមឈើនេះចេញ ដែលដើមរបស់វាដួលលើកំពូលដំបូលប្រាសាទ គិតមកដល់ម្សិលមិញនេះ។ លោក ណារិទ្ធ បានថ្លែងថា “យើងត្រូវកាត់ដើមវា ដើម្បីយកវាចេញពីប្រាសាទ ប៉ុន្តែវាមានការលំបាកក្នុងការកាប់វា ដោយសារតែទឹកជំនន់ពីភ្លៀង”។ លោកបានបន្ថែមថា “មានទឹកច្រើនណាស់ ហើយវាធ្វើឲ្យឫសដើមឈើដ៏ធំនេះឆាប់រលើង”។ មានទីតាំងនៅចំកណ្តាលតំបន់នៃទីកន្លែងបេតិកភណ្ឌពិភពលោកដែលមានការការពារបំផុត ប្រាសាទព្រះខាន់ ត្រូវបានសាងសង់ដោយព្រះមហាក្សត្រ ជ័យវរ័ន្មទី៧ ដើម្បីជាការរំឭកដល់ព្រះបិតារបស់ព្រះអង្គ។ ប្រាសាទដែលកាលពីដើមឡើយត្រូវបានគេហៅថា ណាហ្គារ៉ាចាយាស្រ៊ី ឬទីក្រុងជ័យជម្នះដ៏ពិសិដ្ឋនេះមានទីសក្ការៈច្រើន និងសាលអន្តរាគមន៍ព័ទ្ធដោយស្នាមភ្លោះ និងជញ្ជាំងដ៏មាំ។ នៅអមច្រកទ្វារបួនចូលទៅក្នុងមណ្ឌលសំខាន់របស់ប្រាសាទនេះ មានសំណាកព្រះអទិទេព និងរូបយក្សកាន់នាគស័ក្ដិសិទ្ធិ។ លោក អ៊ឹម សុខឫទ្ធី ប្រធាននាយកដ្ឋានព័ត៌មាននៅអាជ្ញាធរអប្សរា បានឲ្យដឹងថា ប្រាសាទព្រះខាន់ មានភាពល្បីល្បាញដោយសារតែមានព្រះអាទិទេពចម្រុះនៅក្នុងជញ្ជាំងប្រាសាទ។ ប្រាសាទដ៏សំខាន់នេះត្រូវបានឧទ្ទិសដល់ព្រះពុទ្ធសាសនា ចំណែកឯប្រាសាទ មួយទៀតត្រូវបានកសាងដើម្បីគោរពព្រះនៃសាសនាហ៊ិនឌូ គឺព្រះវិស៊្នុ។ នៅផ្នែកខាងជើងនៃប្រាសាទនេះ ដែលរងខូចខាតដោយសារដើមឈើនេះ ត្រូវបានកសាងដើម្បីគោរពបូជាព្រះសេវៈ ជាព្រះហ៊ិនឌូ ដែលមានតួនាទីបំផ្លាញពិភពលោក ដើម្បីឲ្យពិភពលោកអាចត្រូវបានបង្កើតឡើងវិញ។ ផ្ទុយពីលោក ណាឫទ្ធិ លោក សុខឫទ្ធី បានលើកឡើងថា ការខូចខាតប្រាសាទនេះមិនសូវជាអាក្រក់នោះទេ ហើយ វានឹងត្រូវបានជួសជុលពេញលេញឡើងវិញ។ លោកមានប្រសាសន៍ថា “យើងមានក្រុមការងារមួយ...។ យើងបានប្រមូលថ្មទាំងអស់ ហើយបន្ទាប់មកយើងនឹងដំឡើងវាវិញ”។ ក៏ដូចជាប្រាសាទតាព្រហ្មសតវត្សទី១២ផងដែរ ដែលព្រះបាទជ័យវរ័ន្មទី៧បានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះមាតារបស់ព្រះអង្គ ប្រាសាទព្រះខាន់ព័ទ្ធជុំវិញដោយរុក្ខជាតិ និងដើមឈើធំៗ ដែលឫសនិងដើមរបស់វាបានចាក់លើជញ្ជាំងមួយចំនួននៃប្រាសាទនេះ។ លោក យឹម សូវ៉ាត អនុប្រធាននាយកដ្ឋានបរិស្ថានព្រៃឈើនិងទេសភាព នៃអាជ្ញាធរអប្សរា បានឲ្យដឹងថា ដើមឈើជាង១០ដើម បានរលើងនៅក្នុងឧទ្យានបុរាណវត្ថុវិទ្យាអង្គរ អំឡុងពេលមានព្យុះភ្លៀងកាលពីថ្ងៃសុក្រ ក៏ប៉ុន្តែមានតែប្រាសាទព្រះខាន់ប៉ុណ្ណោះបានរងការខូចខាត។ លោក សូវាត បានមានប្រសាសន៍ថា “ប្រាសាទអង្គរធំ ក៏មានការបាក់ដើមឈើមួយដើមដែរ ហើយវារលំលើក្បាលរូបតោធំមួយ ប៉ុន្តែវាមិនខូចខាតទេ”។ លោកបានបន្ថែមថា ដើមឈើនេះ បានរលំចូលទៅក្នុងស្នាមភ្លោះនៅជុំវិញប្រាសាទអង្គរ៕ ប្រែសម្រួលដោយ ចេវ ប៊ុននី