Monday, January 20, 2020
Home Authors Posts by Denise Hruby

Denise Hruby

142 POSTS 0 COMMENTS
Associate editor

គណបក្ស​​សង្គ្រោះ​ជាតិ​ផ្អាក​យុទ្ធ​នា​ការ​​ដើម្បី​​​ត្រៀម​ខ្លួន​​​សម្រាប់​​កា​រ​​វិល​ត្រឡប់​​របស់​លោក សម ​រង្ស៊ី​

គ​ណ​​បក្ស​សង្គ្រោះជាតិ​​​បា​ន​ផ្អាក​​យុទ្ធ​​នា​កា​រ​​​​​​ធំៗ​​ទាំ​ង​​​អស់​របស់​​​ខ្លួន​​​នៅ​​ទូ​ទាំ​ង​​​រាជ​ធានី​ភ្នំពេញ​​ ​​​​​​ ខណៈ​​​ខ្លួន​​​​​​​​ត្រៀ​ម​រៀប​ចំការ​​ជួប​ជុំ​​​​​គ្នា​​​ដ៏​​​​ធំ​មួ​យ​​ដើម្បី​​​​​ស្វាគមន៍​លោក សម ​រង្ស៊ី ប្រធា​ន​​គ​ណ​បក្ស​​​​​នេះ​​​នៅ​ថ្ងៃ​សុក្រ​​​ ពេល​​លោក​វិល​​​ត្រឡប់​​​​មក​​កាន់​​​​មាតុ​​​ប្រទេ​ស​វិញ​ បន្ទាប់​​ពី​​​​ បាន​​​រស់​​​​​​នៅ​​​ដោយ​​​ការ​​​និ​រទេស​​ខ្លួន​​​នៅ​ក្រៅ​​​​ប្រទេ​ស​​​​​​​​​​អស់រយៈពេល​​​​ពេល​ជិត​​បួ​ន​ឆ្នាំ​​​​​​​។ ខណៈ​​​នៅ​​​សល់​​​តែ​​​ជិត​​​ពីរ​​​សប្តាហ៍​​​ទៀត​​​ដល់​​​ពេល​​​​​​​​​បោះ​​ឆ្នោត​​ជ្រើស​​រើស​តំ​ណាង​រាស្ត្រ​​​​​ថ្ងៃ​​ទី២៨ កក្កដា​​​​នោះ​​​ ​​គ​ណ​បក្ស​ប្រឆាំ​ង​​កំ​ពុង​​តែ​សង្ឃឹម​​ថា​​ នឹ​ង​មា​ន​​​អ្នក​​​​គាំ​​ទ្រ​​​យ៉ាង​​តិច​​​​​៤០.០០០​​នាក់​​រង់ចាំ​​​ស្វាគមន៍​​​នៅ​ក្នុ​ង​រាជ​ធា​​នី​ ពេល​​ប្រធាន​​​គណបក្សសង្គ្រោះ​​​ជាតិ​​​ លោក​ សម ​រង្ស៊ី ​មក​​ដល់​​​អា​​កាស​​យាន​​ដ្ឋាន​​​អន្តរ​ជាតិ​ភ្នំ​ពេញ​ មុន​​​ពេល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​​​សួ​ន​​សេរី​ភាព​ ​​​​ ​​​ដែល​​​​ជា​​​កន្លែង​​​លោក​​​ត្រូវ​​​​​​ថ្លែង​​​ទៅកាន់​​​​អ្នក​គាំ​ទ្រ​គណ​​បក្ស​​​​នេះ​​​។ ​លោក យឹម សុ​វណ្ណ ​​អ្នក​នាំ​​ពាក្យ​​​​​​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​​ បា​ន​​​ឲ្យ​​​ដឹង​​​​ថា​ គ​ណ​​បក្ស​​​​​នេះ​​​បាន​​​​​​ផ្អាក​កា​រ​​ជួ​​ប​ជុំ​​​​​​​​គ្នា​​​ និង​​ការ​ហែ​ក្បួ​ន​របស់​ខ្លួន​​នៅ​ទូ​ទាំង​រាជ​​​ធា​នី​​ភ្នំពេញ​​​កា​ល​ពី​ម្សិល​មិញ​...

មន្ត្រី​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បើកឱកាស​​​​​​ឲ្យ​​​លោក​​​ សម រង្ស៊ី ឈរ​​​ឈ្មោះបោះ​​​ឆ្នោត​​​

កាលពី​​​ម្សិល​​​មិញ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ សម រង្ស៊ី មេដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​ នៅ​​​តែអាច​​​ទទួល​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​ជាបេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​ និង​​​ចូលរួម​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា​​​ ខាង​​​មុខ​​​នេះ ប្រសិន​​​បើ​​​លោក​​​ សម រង្ស៊ី ​​​ធ្វើ​​​សំណើ​​​​​​ទៅ​​​​​​​​​គណៈ​​​កម្មាធិការ​​​ គ.ជ.ប. នេះ​​​​​​ជា​​​ផ្លូវ​​​ការ​​​។ លោក សម រង្ស៊ី បាន​​​ទទួល​​​ការ​​​ព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ពី​​​ព្រះ​​​មហា​​​ក្សត្រ​​​តាម​​​សំណើ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន កាលពី​​​ថ្ងៃ​​​សុក្រ​​​...

ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​ត្រូវ​បាន​រំខាន​ដោយ​និពន្ធ​នាយក​មាន​និន្នាការ​លម្អៀង​មួយ​ចំនួន​

បណ្ដា​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ព័ត៌​មាន​មួយ​ចំនួន​​រួម​មាន​កោះ​សន្ដិភាព​ កម្ពុជា​ថ្មី​ ស៊ិន​ចូវ​ ដេលី និង​សំឡេង​ប្រជា​ធិបតេយ្យ​​បាន​ជួប​ជុំ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ន៍​គ្នា​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ការ​ព្យាយាម​អនុវត្ត​ការ​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​ឯករាជ្យ​ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ភាគ​ច្រើន​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើបែប​នេះ​ណាស់​​ដោយ​សារ​តែ​មាន​គោល​នយោបាយ​​​តឹង​រ៉ឹង​លើ​ការ​និពន្ធ​ដែល​គាំ​ទ្រ​គណប​ក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។ អ្នក​សារ​ព័ត៌មាន​ជាង​១២​នាក់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា​​បាន​ទទួល​ការ​បណ្ដុ​ះ​បណ្ដាល​​ ដែល​រៀប​ចំ​ដោយ​​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ ដែល​​មាន​គោល​ដៅ​បណ្ដុះ​បណ្ដាល​​អ្នក​យក​ព័ត៌មាន​អំពី​ការ​​រាយ​ការណ៍​ព័ត៌មាន​បែប​ស៊ើប​អង្កេត​​មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ខាង​មុខ​។ លោក ឆាយ សុផល ជា​សាស្ត្រា​ចារ្យ​មក​ពី​​ដេប៉ាតឺម៉ង់​ទំនាក់​ទំនង​ និង​ព័ត៌មាន​​នៃ​សា​កល​វិទ្យាល័យ​ភូ​មិន្ទ​ភ្នំពេញ​ ដែល​នឹង​បណ្ដុះ​បណ្ដាល​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក​់​ទៀត​​នៅ​ខេត្ត​មណ្ឌល​គិរី​​​នា​សប្ដាហ៍​ក្រោយ​នេះ​ បាន​និយាយ​ថា “ វា​អាស្រ័យ​លើ​ស្ថាប័ន​ និង​និពន្ធ​នាយក​ ឬអគ្គ​និពន្ធ​នាយក​។ អ្នក​យ​ក​ព័ត៌មាន​មួយ​ចំនួន​ប្រមូល​បាន​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​បន្ទប់​ព័ត៌មាន​ និពន្ធ​នាយក​ ឬ​អគ្គ​​​​និពន្ធ​នាយក​បែរ​ជា​កាត់​វា​ចោល​ទៅ​វិញ​”។ លោក​ ឆាយ សុផល បាន​និយាយ​ក្នុង​ពេល​បណ្ដុះ​បណ្ដាល​នោះ​ថា និពន្ធ​នាយក​ភាគ​ច្រើន​បំពេញ​តាម​បំណង​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ ព្រោះ​ពួក​គេ​រំពឹង​ថា អ្នក​គាំ​ទ្រ​គណបក្ស​នេះ​នឹង​អាន​កាសែត​របស់​ខ្លួន​។ លោក​បាន​ថ្លែង​ថា “​ បើ​ទោះ​បី​ជា​និពន្ធ​នាយក​មាន​និន្នាការ​ផ្ទាល់​ខ្លួន​ក៏ដោយ​​ ខ្ញុំ​សូម​លើក​ឡើង​ថា ពួក​គេ​មិន​អាច​យក​ទស្សនៈ​​ផ្ទាល់​ខ្លួន​​ទៅ​បញ្ចូល​ក្នុង​រឿង​មួយ​បាន​ទេ ព្រោះ​ព័ត៌មាន​ត្រូវ​តែ​មាន​តម្លាភាព​ ដើម្បី​ជា​ ប្រយោជន៍​របស់​សាធារណជន​”។ ការរិះគន់​​មួយ​ក្នុង​ចំណោមការ​រិះគន់​​ចម្បង​ៗ​របស់​ក្រុម​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ ដែល​មាន​​មុន​ពេល​បោះ​ឆ្នោត​ក្នុង​ខែ​នេះ​ គឺ​ថា រដ្ឋាភិបាល​ស្ទើរ​តែ​គ្រប​់​គ្រង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ទាំង​អស់​មិន​ថា តែ​កាសែត ស្ថានីយ​​​ទូរទស្សន៍​ ឬ​វិទ្យុ​នោះ​ទេ​។ កាល​ពី​ខែ​មុន​​ រដ្ឋាភិបាល​បាន​ព្យាយាម​បញ្ឈប់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​​មិន​ឲ្យ​ផ្សាយ​បន្ត​នូវ​កម្មវិធី​បរទេស​​ផ្សាយ​ជា​ភាសា​ខ្មែរ​ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​ឡើង​វិញ​​ក្នុង​ពេល​មាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​អន្តរជាតិ​។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា អ្នក​សារ​​ព័ត៌មាន​បាន​ទទួល​ប្រយោជន៍​ពី​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច​។ លោក​បាន​ថ្លែង​ថា “​ ពួក​គេ​ត្រូវ​តែ​ជា​ផ្នែក​មួយ​នៃ​​​និន្នាការទូទៅ​ ដេើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ហើយ​​បច្ចុប្បន្ន​គណបក្ស​ប្រជា​ជន​កម្ពុជា​​ទទួល​បាន​អាសនៈ​៨០​ភាគរយ​នៃ​សភា​​។ ប៉ុន្តែ​​ មិន​មាន​ន័យ​ថា វា​អាក្រក់​ទេ​​ប្រសិន​បើ​​និន្នាការ​នោះ​​តំណាង​ឲ្យ​សំឡេង​របស់​​ប្រជា​ជន​”។ លោក ហង្ស ចក្រា និពន្ធ​នាយក​កាសែត​​​ប្រឆាំង​ “ ខ្មែរ​ម្ចាស់​ស្រុក”​ បាន​មាន​ប្រសាសន៍​​ថា លោក​ក៏​លម្អៀង​ដែរ​ ប៉ុន្តែ​លោក​ព្យាយាម​មិន​បណ្ដោយ​ឲ្យ​ទស្សននយោបាយ​ផ្ទាល់​ខ្លួន​​មាន​ឥទ្ធិពល​លើ​ការ​ងារ​របស់​លោក​ឡើយ​​។ លោក​បាន​ថ្លែង​ថា “ ប្រសិន​បើ​គេ​និយាយ​ថា ខ្ញុំ​លម្អៀង​ ខ្ញុំ​ទទួល​ស្គាល់​។ ប៉ុន្តែ អ្វី​ដែល​គេ​​និយាយ​នោះ​​គ្មាន​ឥទ្ធិពល​លើ​សេចក្ដី​រាយ​ការណ៍ព័ត៌មាន​របស់​ខ្ញុំ​ទេ​”៕ ប្រែសម្រួលដោយ ឌឿង សាវតា

​ស្ថាន​ភាព​ក្មេង​ប្រុស​នៅ​ខេត្ត​ព្រៃវែង​ជា​ករណី​ទី​១៤​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​​នៅ​ក្នុង​ឆ្នាំ​នេះ​

កាល​ពី​ថ្ងៃ​សុក្រ​ ក្រសួង​សុខាភិបាល​​បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ថា ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​​រស់​នៅ​ក្នុង​ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង​ បាន​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​​ ជា​ជំងឺ​ដ៏​កាច​សាហាវ​​ដែល​បាន​ឆក់​យក​ជីវិត​កុមារ​ប្រាំពីរ​នាក់​ និង​បុរស​ពី​រ​នាក់​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ ​​​ជា​ការ​ផ្ទុះ​ឡើងនៃ​ជំងឺ​​ដ៏​អាក្រក់​​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​ជួប​។ លោក​ សាន់នី គ្រីសណាន (Sonny Krishnan) អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា “​ ក្មេង​ប្រុស​នេះ​ស្ថិត​​ក្នុង​ស្ថាន​ភាព​នឹងនរ​នៅ​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា​” ក្រោយ​ពី​ទទួល​បាន​ថ្នាំ​តាមីផ្លូ (Tamiflu) ជា​​ប្រភេទ​ថ្នាំ​តែ​មួយ​​ដែល​ត្រូវ​បាន​ណែ​នាំ​​​ឲ្យ​ប្រើ​ដើម្បី​ព្យាបាល​​មេរោគ​ H5N1 នេះ​។ លោក​បាន​និយាយ​ថា “​ យើង​បាន​បញ្ជូន​​ក្រុម​បង្កា​​បន្ទាន់​របស់​យើង​ទៅ​កាន់​ស្រុក​កំពង់​ត្របែក​ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​តា​ម​ដាន​ និង​ធ្វើ​តេស្ត​​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​​​ និង​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​នេះ​” ដើម្បី​ឲ្យ​ប្រាកដ​ថា គ្មាន​អ្នក​ផ្សេង​ឆ្្លង​ជំងឺ​នេះ​ទេ​។ ក្មេង​ប្រុស​នេះ​​បាន​ទទួល​កា​រ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ក្អក​​ចាប់​តាំង​ពី​ចេញ​រោគ​សញ្ញា​​កាល​ពី​សប្ដាហ៍​មុន​មក​ម្លេ៉ះ ហើយ​ត្រូវ​បាន​បញ្ជូន​មក​​កាន់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រោយ​ពី​​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​។ នេះ​ជា​រោគ​វិនិច្ឆ័យ​១៤​ករណី​​ដែល​ត្រូវ​បាន​អះអាង​នៅ​ក្នុង​ឆ្នាំ​នេះ​ និង​៣៥​ករណី​ក្រោយ​​ពី​មេរោគ​នេះ​ត្រូវ​បាន​អះអាង​ជា​លើក​ទី​១​​ថា ផ្ទុះ​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​​មក​។ អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​នេះ​បាន​ប៉ះពាល់​​បសុសត្វ​ឈឺ​ដែល​ចម្លង​មេរោគ​នេះ​ទៅ​មនុស្ស​ ជា​ពិសេស​គឺ​កុមារ​តែម្ដង​។ លោក គ្រីសណាន បាន​និយាយ​ថា “ មាន​ទា​​ និង​មាន់​ងាប់​ច្រើន​ណាស់​នៅ​តំបន់​នោះ​... ហើយ​ក្មេង​ប្រុស​នេះ​ស្ថិត​ក្នុង​តំបន់​ដែល​គេ​យក​មាន់​ឈឺ​ទៅ​ធ្វើ​ម្ហូប​”។ នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែ​មុន​ មហាវិទ្យាល័យ​អនាម័យ​ និង​វេជ្ជសាស្ត្រ​ត្រូ​ពិក ទី​ក្រុង​ឡុងដ៍ (London School of Hygiene and Tropical Medicine) បាន​រកឃើញ​ថា ប្រសិន​បើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​​បំពាក់​ទៅ​ដោយ​សម្ភារ​បរិក្ខា​រទំនើប​ ហើយ​ប្រសិន​បើ​បុគ្គលិក​សុខាភិបាល​មាន​ជំនាញ​ខ្ពស់​ អ្នក​ជំងឺ​ H5N1 ​តិច​នាក់​ណាស់​ដែល​ស្លាប់​។ លោក​បាន​ថ្លែង​ថា រោគ​សញ្ញា​ជំងឺ​ H5N1 មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធម្មតា​ គ្រុន​ឈាម​ និង​គ្រុន​ពោះ​វៀន​ ហើយ​មាន​ការ​ពិបាក​​​ធ្វើ​រោគ​វិនិច្ឆ័យ​​​ និង​​ឈាន​​ទៅ​រក​ស្ថាន​ភាព​ធ្ងន់​ ប្រសិន​បើ​​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​យឺត​។ លោក​ គ្រីសណាន បាន​និយាយ​ថា “ ក្រ​សួង​​​​​​​សុខាភិបាល​កំពុង​តែ​ដោះ​ស្រាយ​កង្វល់​ទាំង​នោះ​​តាម​រយៈ​​ការ​បណ្ដុះ​បណ្ដាល​​​បុគ្គលិក​សុខាភិបាល​តាម​គ្លី​និក​នានា​​ ដើម្បី​​កំណត់​រោគ​សញ្ញា​ឲ្យ​កាន់​តែ​ច្បាស់​”។ លោក​បាន​ថ្លែង​បន្ថែម​ថា ប្រសិន​បើ​វេជ្ជបណ្ឌិត​ ឬ​​​គិលា​នុបដ្ឋាក​សួរ​អ្នក​ជំងឺ​ ថាតើ​ពួក​គេ​បាន​ប៉ះពាល់​បសុសត្វ​ឈឺ​ ឬងាប់​​ដែរ​ឬអត់​នោះ​ ក៏​អាច​ឆាប់​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ដែរ​។ ​រហូត​មក​ដល់​ពេល​នេះ ១៤​ករណី​​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ កំពត​ តាកែវ និង​ព្រៃវែង​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្នុង​រាជ​ធានីភ្នំពេញ​​ ដែល​សុទ្ធ​តែ​ស្ថិត​​នៅ​ក្នុង​តំបន់​ដែល​ប្រជា​ជន​ចិញ្ចឹម​មាន់​ឬទា​នៅ​ក្នុង​ទី​ធ្លា​​នៃ​បរិវេណ​លំនៅ​ដ្ឋាន​របស់​ពួក​គេ​។ បុគ្គលិក​សុខាភិបាល​នៅ​តាម​បណ្ដា​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ និង​មណ្ឌល​សុខភាព​នានា​​ដែល​ស្ថិត​ក្នុង​តំបន់​មាន​ការ​អះអាង​អំពី​​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​​នេះ​ បាន​និង​កំពុង​ទទួល​​ការ​បណ្ដុះ​បណ្ដាល​​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​ម្លេ៉ះ​៕ ប្រែសម្រួលដោយ ឌឿង សាវតា

លោក សម រង្ស៊ី ត្រូវ​បាន​ព្រះ​​មហា​ក្សត្រ​​ នរោត្ដម សីហមុនី​ព្រះ​រាជ​ទាន​លើក​លែង​ទោស​

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​​ថា កាល​ពី​ថ្ងៃ​សុក្រ​​ ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី បាន​ព្រះ​រាជ​ទាន​លើក​លែង​ទោស​​ដល់​លោក សម រង្ស៊ី ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ​ដោយ​អនុញ្ញាត​ឲ្យ​រូប​លោក​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​​ពុំ​ចាំ​បាច់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​​ចាប់​ខ្លួន ដើម្បី​ចូល​រួម​នៅ​ក្នុង​​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​​មុន​ការ​បោះ​​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹ​ត្ត​ទៅ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា​​ខាង​មុខ​នេះ​។

ព្រះមហាក្សត្រ ​បាន​ឡាយ​ព្រះហស្ត​លេខា​លើកលែង​ទោស​លោក សម​ រង្ស៊ី

នៅរសៀល​ ថ្ងៃទី ​១២ កក្កដា ឆ្នាំ ២០១៣ ​ព្រះករុណា ព្រះបាទ​​ សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា បានឡាយ​ព្រះហស្ត​លេខា​​លើក​លែង​ទោស​លោកសម រង្ស៊ី​ តាមសំណីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

គណបក្ស​កាន់​អំណាច​នៅ​តែទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​សហ​គមន៍​បង​ប្អូន​ខ្មែរ​អ៊ីស្លាម

ដំបូល​ក្បឿង​ចម្រុះ​ពណ៌​នៃ​ព្រះ​វិហារ​អ៊ីស្លាម​នៅ​គីឡូម៉ែត្រ​លេខ​៨​ក្នុង​ខណ្ឌ​ឫស្សី​​កែវ រាជធានី​ភ្នំពេញ​ ដែល​​ចាំង​ពន្លឺផ្លេកៗ​ ពេល​ព្រះ​អាទិត្យ​ជិត​លិច​ ខណៈ​ពេល​ដែល​សហគមន៍​ខ្មែរ​អីុស្លាម​ធំៗ​​បំផុត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជួប​ជុំ​គ្នា​កាលពីថ្ងៃ​ពុធដើម្បី​ប្រារព្ធ​ពិធី​ចាប់​ផ្តើម​ថ្ងៃ​ដំបូង​នៃបុណ្យ​តម​អាហាររា៉ម៉ាដន ដ៏តឹង​រឹង​រយៈពេល​មួយ​ខែ។ ឆ្នាំ​នេះ​ ការតម​អាហារ​តាំង​ពីពេល​​​ព្រះ​អាទិត្យ​រះ​​ទល់​នឹង​ពេល​ព្រះ​អាទិត្យ​លិច​របស់​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ប្រមាណ​៣៥០.០០០​នាក់ក្នុង​ប្រទេស​កម្ពុជា​​ចាប់​ផ្តើម​ដំណាល​គ្នា​​នឹងការ​យុទ្ធនា​ការឃោសនា​​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​​​ជន​ជាតិ​ភាគ​តិច​ ដែល​ភាគ​ច្រើន​តែង​តែគាំទ្រ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ នៅ​ឯ​ព្រះ​វិហារ​អ៊ីស្លាម​នៅ​គីឡូ​ម៉ែត្រ​​លេខ​៨ លោក អីុម៉ាន់ សាឡេស​ ដែល​ឈ្នួត​ក្បាល​របស់​គាត់​សមនឹង​ពុក​ចង្កា​ដ៏​ល្អ​របស់​គាត់​នោះ​ បាននិយាយថា គាត់​បែង​ចែក​យ៉ាង​​ច្បាស់​រវាង​នយោបាយ និង​សាសនា ទោះបី​ជា​សហ​គមន៍​របស់​គាត់​ដែល​មាន​ប្រជា​ពល​រដ្ឋ​​ជាង​​​​១.៤០០​គ្រួសារ​ ចូល​រួម​​ពាក់​ព័ន្ធ​យ៉ាង​សកម្ម​នៅ​មុន​ការ​​បោះ​ឆ្នោត​នា​ខែ​នេះ​ក្តី។ អង្គុយ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ ខណៈ​ពេល​គេ​កំពុង​ត្រៀមរៀប​ចំ​ពិធី​បុណ្យ​តម​អាហារ​រ៉ាម៉ាដនថ្ងៃ​ដំបូង លោក​បាន​និយាយ​ថា “ អំឡុង​ពេល​តម​អាហារ​ យើង​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​និយាយ​កុហកឬធ្វើ​អំពើ​អាក្រក់ឡើយ​”។ លោក សាឡេស ​មាន​ប្រសាសន៍​ថា “  យើង​​​​​​មិន​និយាយ​អំពី​នយោបាយ​ទេ​​នៅ​ទីនេះ យើង​និយាយ​អំពី​រ៉ាម៉ាដន”។លោក​បាន​ពន្យល់ថា មូស្លីម (អ្នក​កាន់​សាសនា​អីុស្លាម) ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទទួល​ទានវត្ថុរាវៗ ឬ​រួម​ភេទឡើយ​ អំឡុង​ពិធី​សក្ការបូជា​រយៈ​ពេល​មួយ​ខែ​ដ៏​ពិសិដ្ឋ​​របស់​មូស្លីម​។ ទោះ​បី​ជាពេល​នេះ​ចំ​ពិធី​បុណ្យ​សាសនា​នេះ​ក្តី​ ក៏​សហ​គមន៍​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​នៅ​តែ​ជា​មូលដ្ឋាន​គាំទ្រ​ដ៏​សំខាន់​​សម្រាប់គណ​បក្ស​​ប្រជា​ជន​កម្ពុជាកាន់​អំណាច។...

​កម្ពុជា​ ជា​ប្រទេស​ពុក​រលួយ​បំផុត​​ក្នុង​ចំណោម​ប្រទេស​ពុក​រលួយ​​នៅលើ​ពិភព​លោក

យោង​តាម​ការ​ស្ទង់​មតិ​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ​​​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​​កម្ពុជា​​ដឹង​ថា ​ប្រទេស​របស់​ខ្លួន​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ចំណោម​​ប្រទេស​​ពុក​រលួយ​ចំនួន​១០​ដែល​ពុក​រលួយ​បំផុត​នៅ​ក្នុង​ពិភព​លោក​ និង​ជា​ប្រទេស​​ពុក​រលួយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ដោយ​ប្រជាពលរដ្ឋ​ជិត​៦០ភាគ​រយ​​ត្រូវ​បាន​ស្ទង់​មតិ​​ដោយ​អង្គការ​តម្លាភាព​អន្តរ​ជាតិ​ក្នុង​ឆ្នាំនេះ​​បាន​សារភាព​ថា​ ធ្លាប់​ បាន​ផ្ដល់​​សំណូក​ កាល​ពី១២ខែកន្លង​មក​។ យោង​តាម​​របាយ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​​រលួយ​​ជា​សាកល​របស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ​​សម្រាប់​ឆ្នាំ​២០១៣ ​ដែល​ផ្អែក​លើ​ការ​​​សម្ភាស​ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១១៥.០០០​​នាក់ ក្នុង​​ប្រទេស​ចំនួន​១០៧ហើយ​បាន​ចេញ​​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ​មាន​តែ​​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យេម៉ែន និង​ប្រទេស​​​​ចំនួន​ប្រាំ​ពីរ​​ក្នុង​តំបន់​អាហ្វ្រិក​​​ ដូចជា​ប្រទេស​​ស៊ីមបាវ៉េ កាមេរូន​​ និង​ម៉ូសំប៊ិក ប៉ុណ្ណោះ​បាន​រក​ឃើញ​ថា ប្រទេស​ទាំងនេះ​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ប្រទេស​កម្ពុជា​។ លោក ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​​​តម្លាភាព​អន្តរជាតិ​​កម្ពុជា​មាន​ប្រសា​សន៍​ក្នុង​ពិធី​ចេញ​របាយការណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា​ “ ប្រទេស​ជិត​ខាង​របស់​យើង​​បាន​ដើរ​ទៅ​មុខ​ជាច្រើន​ជំហាន​រួច​ហើយ ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​ការ​សូក​ប៉ាន់​”។ នៅ​ទូទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា គឺ​ពុក​រលួយ​​ដូច​កម្លាំង​​​នគរបាល​ដែរ។ យោង​​តាម​របាយ​ការណ៍​ដដែល​នេះ​​ឲ្យ​ដឹង​​ថា ប្រជា​ពលរដ្ឋ​ចំនួន​៦៥​ភាគរយ​ធ្លាប់​បាន​​​ផ្ដល់​សំណូក​ឲ្យ​នគរបាល​និង​ប្រព័ន្ធ​តុលាការ​ កាលពី​១២ខែកន្លង​ទៅ។ លោក ព្រាប កុល បន្ត​ថា “ នៅ​ក្នុង​តុលាការ​​មេធាវី​គ្រប់​ៗ​រូប​​យក​ថ្លៃ​លើ​សេវា​​​កម្ម។​ការ​ដាក់​​​​ពាក្យ​បណ្ដឹង​ទៅ​​ក្រឡា​បញ្ជី ​ការ​ចុះ​កំណត់​​ហេតុ​លើ​ពាក្យ​បណ្ដឹង​គឺ​មាន​​យក​ថ្លៃ​​ដែល​មិន​បាន​កំណត់​ដោយ​ច្បាប់​ ដូច្នេះ បញ្ហា​បែប​នេះ​​គឺ​ត្រូវចាត់​ថា ជា​ការ​ទទួល​​សំណូក។ តាម​​រយៈ​ប្រព័ន្ធ​តុលាការ​គឺ​មិន​មាន​ឱកាស​គេច​ចេញ​ពី​អំពើ​ពុក​រលួយ​បាន​ឡើយ”។ យោង​​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ចំនួន​១៥ភាគរយ​ដែល​បាន​សម្ភាស​បាន​លើក​ឡើង​ថា ពួកគាត់​បាន​ផ្ដល់​សំណូក​​​ ដើម្បី​ទទួល​បាន​សេវាកម្ម​។​តួលេខ​នេះ​ មាន​ចំនួន​​២៣​ភាគរយ​បើ​ធៀប​ទៅ​នឹង​ប្រជា​ពលរដ្ឋ​ ដែល​បាន​ឆ្លើយ​សំណួរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​២៦ភាគរយ​នៅ​ក្នុង​ប្រទេស​វៀតណាម។តាម​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​​​ពុក​រលួយ​​ប្រទេស​កម្ពុជា​​ដែល​បាន​អនុម័ត​កាល​ពី​​ឆ្នាំ​២០១០ បាន​បញ្ជាក់​​ថា ការ​បង់​ថ្លៃ “ ការ​សម្រប​សម្រួល” ទៅ​ឲ្យ​មន្ត្រី​​រដ្ឋា​ភិបាល​គឺ​អាច​​មាន​ទោស​ដាក់​​ពន្ធនាគារ​​ចាប់​​ពី​៥ឆ្នាំ រហូត​ដល់​១០ឆ្នាំ។​ ច្បាប់​ថ្មី​នេះ​ក៏​តម្រូវ​ឲ្យ​ក្រុម​​ហ៊ុន​បរទេស​ដែល​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ស្ថិតនៅ​ក្រោម​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​​នេះ​ផង​ដែរ។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រីបាន​ច្រានចោល​នូវ​របាយ​ការណ៍​​នេះ​ ហើយ​លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​​បង្កើតច្បាប់​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​និម្មិតកម្ម​​​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​ភ័ស្តុតាង​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​​។ លោក​បន្ត​ទៀត​ថា “ ប្រទេស​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ទប់​ស្កាត់​​​អំពើ​ពុក​រលួយ​​...​ហើយ​យើង​បាន​ធ្វើការ​ងារ​នេះ​ជាច្រើន​មក​ហើយ​ និង​យើង​បាន​បង្កើត​យន្តការ​ ដើម្បី​ទប់​ស្កាត់​​នឹង​អំពើ​ពុក​រលួយ​។យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​.... អំពើ​ពុក​រលួយ​បាន​កើត​ឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​​ពិភពលោក។ ខ្ញុំ​នឹង​មិន​ស្ដាប់​របាយ​ការណ៍​ ​​ ថា មាន​ភាព​លម្អៀង​ប្រឆាំង​ចំពោះ​ប្រទេស​កម្ពុជា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​ឡើយ​”។ ​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​​ថា​ ប្រទេស​​ជាង​៨០​នៅ​លើ​ពិភព​លោក​​មាន​អំពើ​ពុក​រលួយ​​កាន់​តែ​អាក្រក់​ទៅ​ៗ​ ​ប៉ុន្តែ​ ​កម្ពុជា​​​ស្ថិត​ក្នុង​ចំណោម​​ប្រទេស​ចំនួន​១១​ដែល​​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​យល់​ដឹង​ប្រ​សើ​ជាង​មុន​៕ ប្រែសម្រួលដោយ ឃិន ណៃ​​​

យុទ្ធនាការ​ឃោសនា​របស់​គណ​បក្ស​សង្គ្រោះជាតិ​ទទួល​បាន​ការ​​​គាំទ្រ​នៅ​អតីត​តំបន់​ខ្មែរ​ក្រហម​

ស្រុក​សំឡូត, ខេត្ត​បាត់​ដំបង​-មាន​​រឿង​ចម្លែក​​នៅ​ផ្ទះ​របស់​អ្នក​ស្រី​ យឹម ណារឿន ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង​។​ ដើម​ឈើ​ និង​ផ្ទះ​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​អតីត​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​ខ្មែរ​ក្រហម​​នេះ​សុទ្ធ​តែ​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​។ ផ្ទះ​របស់​អ្នក​ស្រី​ យឹម ណារឿន ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ផ្ទះ​ដែល​បិទ​ស្លាក​សញ្ញា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែរ ប៉ុន្តែ មាន​តែ​ផ្ទះ​មួយ​គត់​នៅ​ខាង​ស្ដាំ​​​ផ្ទះ​ឈើ​របស់​អ្នក​ស្រី គឺ​ផ្ទះ​ដែល​អតីត​ស្វាមី​របស់​អ្នកស្រី​រស់​នៅ​ ដែល​មិន​មាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជា​ជន​កម្ពុជា​។ នៅ​​ជ្រុង​ម្ខាង​​ទៀត​នៃ​ផ្ទះ​របស់​អ្នកស្រី​ ណារឿន គឺ​មាន​តុប​តែង​ទៅ​ដោយ​​​ស្លាក​សញ្ញា​​គណបក្សប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ពេល​អ្នក​ស្រី ណារឿន និង​ប្ដី​របស់​អ្នកស្រី​បាន​លែង​លះ​គ្នា​បី​ បួន​ខែ​កន្លង​ទៅ ពួកគាត់​ទាំង​ពីរ​បាន​ខណ្ឌចែក​ផ្ទះ​គ្នា​ជា​ពីរ​។ ទូរ​ដាក់​ខោអាវ​បាន​ខណ្ឌ​ចែក​ផ្លូវ​ចូល​​ផ្ទះ​នេះ​ ព្រម​ទាំង​បាន​​ខណ្ឌចែក​​ការ​រស់​នៅ​ និង​បញ្ហា​នយោបាយ​របស់​​ពួកគាត់​ទាំង​ពីរ​ផង​ដែរ​។ កាលពី​ខែ​មករា អ្នកស្រី​ ណារឿន​ បាន​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​សំឡូត​។អ្នក​ស្រី​បាន​លើក​ឡើង​ដោយ​សម្ងាត់ថា អ្នក​ភូមិ​ជា​ច្រើន​បាន​ចាប់​ផ្តើម​​គាំទ្រ​គណបក្ស​ប្រឆាំង ​ទោះ​បី​ជា​ផ្ទះ​របស់​ពួកគាត់​មាន​បិទ​សុទ្ធ​តែ​ស្លាក​សញ្ញា​​​ឃោសនា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​ក៏​ដោយ​​។ អ្នកស្រី​បាន​លើក​ឡើង​ថា ពួកគាត់ ​​ មាន​ការ​ភ័យ​ខ្លាច​​​ ពួកគាត់​បាន​និយាយ​​​​ថា ខ្លួន​ខ្លាច​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឈ្នះ​ឆ្នោត​ ពួកគាត់​នឹង​ប្រឈម​​ការ​លំបាក​ជាច្រើន​។ អ្នកស្រី...

មាន​​​ការ​ផ្ទុះ​អាវុធ​​​​​និង​​​​ឃុំ​ខ្លួន​​​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​អំឡុង​យុទ្ធ​នាការ​ឃោស​នា​របស់​គណ​​បក្ស​នេះ​

​កាលពីយប់ថ្ងៃសុក្រ​​  មាន​ការ​​ផ្ទុះ​អាវុធ​​ជា​ច្រើន​​គ្រាប់​​​​​នៅ​​​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​​​មួយ​នៅ​​​​ក្នុង​ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​អ្នក​គាំ​ទ្រ​​ជា​យុវ​ជនរបស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ ចំនួន​បី​នាក់​​ត្រូវ​បាន​​គេ​ឃុំ​ខ្លួន​​​​នៅ​ក្នុង​ភូមិ​គ្រឹះ​​នេះ​​ក្រោយ​​​ពី​មាន​ការ​​​ប៉ះ​ទង្គិច​​​​គ្នា​ខណៈ​ក្រុម​​​​អ្នក​ចូលរួម​​​ក្នុង​​​យុទ្ធនា​ការ​​​​​​ឃោស​នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ឆ្លង​កាត់​ទីនោះ​។ ​ក្រុម​​​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​ច្រក​ទ្វារ​​ធំនៃ​ភូមិ​គ្រឹះ​នេះ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកគាំទ្រ​ដែល​​​ត្រូវបានគេ​​​​ឃុំ​ខ្លួន​​​​​ទាំង​បី​នាក់​នោះ។ គិត​​​ត្រឹម​​​ពេល​​​សរសេរ​​​អត្ថបទអំ​​​​​​ពី​​រឿង​​​នេះ​នៅ​យប់​​​​ថ្ងៃសុក្រ​​​​ គេ​មិន​ដឹង​​ថា តើ​​​សកម្ម​ជន​ដែល​ត្រូវ​​​​បាន​​​ឃុំ​ខ្លួន​នៅខាង​​ក្នុង​ភូមិ​គ្រឹះ​នោះ​​​​ ត្រូវ​បានគេ​​ដោះ​លែងវិញ​​ហើយ​​​ឬ​យ៉ាងណា​​​នោះ​​​​​​ទេ។ ​លោក កង​​​ វ៉ង​​​ អនុ​ប្រធាន​​​ក្រុម​​​​​​​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​ប្រចាំ​​​​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​​​​​ថា “ ពួក​គេ​បាន​​ចាប់​​​អ្នក​គាំ​ទ្រ​​​​...​​​ របស់​​​យើង​​​ចូល​ទៅ​​ក្នុង​ភូមិ​គ្រឹះ​នោះ​”។​ ​នៅ​ពេល​បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រត់​ចេញ​ពី​ភូមិ​គ្រឹះ​នេះ​តាម​ផ្លូវ​​​ក្រោយ​ យុវ​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រយ​នាក់​បាន​​ដេញ​​​តាម​​​បុរស​​​​​នោះ​​​​។​នគរ​បាល​​បាន​ចាប់​ខ្លួន​បុរស​​​ម្នាក់​​​នេះ ប៉ុន្ដែ​មិន​បាន​និយាយ​ពី​​​មូលហេតុ​​ឡើយ។​ ​លោក​ អ៊ូច សុខុន ​អធិការ​នគរ​បាល​ខណ្ឌ​ចំការ​មន​ ដែល​ស្ថិត​​​នៅ​ខាង​ក្រៅ​ភូមិ​គ្រឹះដ៏​​ស្កឹមស្កៃ​នោះ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​ទេ​​​ ដោយ​​​​​គ្រាន់​​​តែ​​​បាន​មាន​ប្រសាសន៍​​​​​ថា នគរ​បាល​ត្រូវ​បាន​ដាក់​ពង្រាយ ​​​​ដើម្បី​ការ​ពារ​ភូមិ​គ្រឹះ​នេះ​​​​​​​ បន្ទាប់​ពី​​ជន​​សង្ស័យ​​ត្រូវបាន​​​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​​​៕ រាយការណ៏ដោយ ភួន ច័ន្ទ​សេរី​វុធ ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង