Monday, January 20, 2020
Home Authors Posts by Denise Hruby

Denise Hruby

142 POSTS 0 COMMENTS
Associate editor

កម្ម​វិធី​ស្បៀង​ពិភព​លោកផ្តល់​អាហារ​​ដែល​ជួយ​ឲ្យ​កុមារ​កម្ពុជា​លូត​លាស់

ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ​-ខណៈ​ពេល​កំពុង​​សើច ទូច​ សំណាង ​បាន​លោត​ទៅមុខ​ទៅ​ក្រោយ​លើ​ខ្សែលោត​អន្ទាក់​ដែល​កាន់​ដោយ​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន។កុមារ​អាយុ​១៣​ឆ្នាំ​រូប​នេះ​ទៅ​រៀន​នៅ​ក្នុង​ភូមិ​តូច​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ កុមារ​នេះ​មាន​មិត្ត​ភកិ្តជា​ច្រើន​ និង​បង​ប្អូន​ប្រាំ​​នាក់ ​ព្រម​ទាំង​មាន​ឱពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​ទៀត​ផង​។

មិន​ដូច​ពេល​បោះឆ្នោត​លើក​មុន​ៗ​ទេ វិនិយោគិន​ក្នុងវិស័យ​អចល​ន​ទ្រព្យ​នៅ​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​

​កាលពី​១០​ឆ្នាំ​មុ​ន មុន​ពេល​ថ្ងៃបោះ​ឆ្នោត​​មក​ដល់​ប្រជាជន​ទូទាំងប្រទេស​​បាន​ទិញ​អង្ករ​​ទុក​សម្រាប់​​ករណី​ការ​បោះឆ្នោត​​​​ជំរុញ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ច្រ​បូក​ច្រ​បល់។ ​នៅពេល​នោះ​អាជីវករទូ​ទាំ​ង​ប្រទេស​បាន​រង់ចាំឱកាស​ល្អ​សិន មុនពេ​លធ្វើ​ការ​​​សម្រេច​ចិត្ត​បោះទុនវិនិយោគ​សំ​ខាន់​ៗ​របស់​ខ្លួន​ ​ហើយ​​អ្នក​ដែលមាន​លទ្ធភាព​​ចង់ចាក​ចេ​ញពី​ប្រទេស​អំឡុង​ពេល​​បោះឆ្នោត​ ក្នុង​ក​រ​ណី​​ស្ថានភាព​ចាប់​ផ្តើម​បង្ក​ក្តីបារម្ភ​។ ក៏ប៉ុន្តែ ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​ក​ម្ពុជា​បាន​កាន់​អំណាច​រយៈ​ពេល​២០ឆ្នាំ ​ក​ម្រិតនៃ​ក្តីបារម្ភ​ ដែល​ធ្លាប់​តែ​មានកម្រិត​ខ្ព​ស់អំឡុង​ពេល​បោះឆ្នោត​បាន​ធ្លាក់​ចុះ​វិញ​។ នៅ​ទូទាំង​​រាជធានី​ភ្នំពេញ​ សកម្មភាព​គ​ម្រោង​សា​ង​សង់​​អគារ​ធំៗ​កំពុងកើន​ឡើ​ង​ជា​លំដាប់​ ហើយ​កាល​ពី​ម្សិល​មិញ​វិនិយោ​គិ​ន​នានា ​បានលើក​ឡើងថា ​ពួក​គេ​មិនខ្វល់​​ពី​ស្ថានភាព​ប្រែ​ប្រួល​នយោបាយ​នា​ពេ​ល​ខាង​មុខ​នទេ​។ ​លោក ​ចូក ​មាលី​ ទីប្រឹក្សា​ក្រុម​ហ៊ុន​ ប៊ុណ្ណា​ រៀល​ធី ​ដែល​ស្ថិត​ក្នុង​ចំ​ណោម​ក្រុម​ហ៊ុន​អចល​នវត្ថុ​ធំៗ​​បំផុត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​មានប្រសា​សន៍​ថា “ ​ការ​បោះឆ្នោត​លើកនេះ​មិនដូច​កាល​​ពីមុ​ន​ទេ​ ពីព្រោះ​អ្វីៗ​កាលពីមុន​បាន​ស្ថិត​​ក្នុង​​​ស្ថានភាព​មិន​ប្រាកដ​។ ​បច្ចុប្បន្ន ​ប្រជាជន​ដឹ​ង​ហើយថា ​អ្នក​ណា​នឹង​ដឹកនាំរដ្ឋាភិបាល​ថ្មី​ ​ហើយ​​ពួក​គាត់​នៅ​តែ​បន្ត​ធ្វើការ​ងារ​រប​ស់ខ្លួន​។ ​សកម្មភាព​វិនិយោគ​ក្នុងវិស័យ​អ​ច​លន​វត្ថុ​  ​ចេះ​តែ​បន្ត​កើន​ឡើង​ពី​មួ​យ​ឆ្នាំទៅ​មួយ​ឆ្នាំ​”​។ លោក  មាលី ​ បាន​លើ កឡើង​បន្ថែម​​ទៀ​ត​ថា “ ប្រាំ​ឆ្នាំ​មុន ​យើង​មិ ន​ដឹង​ច្បាស់​ថា អ្វី​ដែល​នឹង​កើត​ឡើង​ទេ​។ មាន​រឿង​នយោ​បាយ​ជា​ច្រើន​កើតឡើង​  អំឡុង​ថ្ងៃ​​បោះឆ្នោត​​​​លើក​មុន​ៗ​ តែង​តែ​ឮ​សំឡេង​បាញ់​​ប្រហារ​គ្នា និង​រឿងរ៉ាវ​ផ្សេង​ៗ​ទៀត​ដែល​ប៉ះ​ពាល់​ដល់ប្រជាជន​”។​ កត្តា​មួយ​ដែល​ឆ្លុះបញ្ចាំងឲ្យ​ឃើញ​អំ​ពី​កម្រិតទំនុកចិត្ត​របស់វិនិយោគិន​ អាច​ជា​តម្លៃ​ដី។ យោងតាម​តួលេខ​ផ្តល់​ដោយ​ក្រុ​ម​ហ៊ុន ប៊ុណ្ណា រៀល​ធី តម្លៃ​ដីនៅ​ក្នុង​រាជធា​នីភ្នំពេញ​ បាន​កើនឡើង​២៥​ភាគរយ​ ក្នុង​រ​យ​​​ៈ​ពេល​ប្រាំ​មួយ​ខែ​ ​មុន​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​នេះ​។...

ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សត្រូវរាំងស្ទះ

ក្រុម​​​អ្នកជំនាញ​​​និងមន្រ្តីរដ្ឋាភិបាល​​​ បាន​​​លើកឡើង​​​​​​កាលពីម្សិលមិញថា ការងារ​​ធ្វេស​​​ប្រហែស​​​របស់​​​នគរបាល​​​និងការស៊ើបអង្កេត​​​មិន​​​សម​​​ស្រប​​​របស់​​​តុលាការ​​​ដែលនាំឲ្យមាន​​​ការ​ខ្វះ​​​​ភស្តុតាង​​​បាន​​​បណ្តាល​​​ឲ្យមាន​​​ការ​​​ដោះ​​​លែង​​​ឬ​​​ការ​​​ដាក់ទោស​​​​​ស្រាល​​​​​​លើ​​​​ក្រុម​​​ជួញ​ដូរ​​​មនុស្ស​​​។ លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការ​​​ក្រសួង​យុត្តិធម៌​​​បានថ្លែង​​​​​​ក្រៅកិច្ចប្រជុំមួយ​​​ស្តីពីការ​​​ជួញដូរមនុស្ស​​​ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ថា ​ដោយ​សារ​​​នគរបាល​​​និង​​​ចៅក្រម​​​ស៊ើប​​​សួរ​​​ភាគ​ច្រើន​​​​​​​​​​មិន​​​បាន​​​ទទួលការ​​​បណ្តុះបណ្តាល​​​អំពី​​​ការ​​​​ជួញដូរ​​​មនុស្ស ​​​និង​​​ពុំ​​​មាន​​​បទ​​​ពិសោធ​​​ក្នុង​​​ការ​​​ដោះស្រាយ​​​រឿង​​​ក្តី​​​បែបនេះ​​​ ​សវ​នា​ការ​​​ជំនុំជម្រះ​​​​​​ច្រើន​​​ត្រូវបានញាំញី​​​ដោយ​​​ការ​ខ្វះ​​​​ភ័ស្តុតាង ​​​ដែលអាច​​​ឈាន​​​ដល់​​​​​​ការ​​​ដោះ​លែង​​​​ជនល្មើស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ប្រសិន​​​បើ​គ្មាន​​​ភ័ស្តុតាង​​​  ​​​នឹង​​​សម្រេច​​​ដោះ​​​លែង​​​” អ្នកជួញដូរមនុស្ស​​​។ លោក អ៊ិត រ៉ាឌី​​​ ​​​បាន​បន្ថែម​​​ថា “ វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​​សវនាការ ​​​ព្រោះ​​​ភ័ស្តុ​តាង ដែល​​​ប្រមូល​​​បាន ​​​មិន​​​​ត្រូវ​​​នឹង​​​អ្វី​​​ដែល​​​ចាំបាច់​​​” សម្រាប់​​​ដាក់​​​បន្ទុក​​​និង​​​កាត់​​​ទោស​​​ជនល្មើស​​​ឡើយ​​​។ លោក​​​ អ៊ិត រ៉ាឌី​​​ បាន​​​ឲ្យ​​​ដឹង​​​​ថា លោក បាន​​​សិក្សា​​​អំពី​​​ករណី​​​​​​ជួញដូរ​​​មនុស្ស​​​​​​ចំនួន​​​ប្រាំ​​​ពីរ​ករណី​​​ ដែល​​​នគរបាល​​​ឬតុលាការ​​​បាន​​​ដោះ​​​លែង​​​ជនសង្ស័យ​​​ដោយ​​​សារ​​​​​​ការ​​​ស៊ើប​​​អង្កេត​​​​មិន​​​បាន​​​សមស្រប​​​។ ការសិក្សា​​​​​​នេះ​​​បង្ហាញ​​​​​​ថា ទោះបីជា​​​តុលា​ការ​​​អាច​​​បង្គាប់​​​ឲ្យ​​​នគរបាល​​​​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​​​​សំណុំរឿង​​​​​​ដែលខ្វះ​​​ភ័ស្តុតាង​​​​​​ឡើង​​​វិញ​​​​​​​​ក៏ដោយ ក៏​​​សេចក្តី​​​បង្គាប់​​​​​​បែបនេះ​​​​​​កម្រ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ណាស់​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ យើងមិន​​​បាន​​​រកឃើញ​​​លិខិត​​​បង្គាប់​​​ណា​​​មួយ​​​ពី​ចៅក្រម​​​ទៅ​​​នគរបាល​​​ដើម្បី​​​ស្នើឲ្យ​​​​​​នគរបាល​​​​​​ប្រមូល​​​ភ័ស្តុតាង​​​បន្ថែម​​​ទេ។ នគរបាលនិង​​​ចៅក្រម​​​ធ្វើ​​​​ការ​​​ងារ​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ ហើយ​​​​​​​ពេល​​​កិច្ចការ​​​​​​​​​របស់​​ខ្ញុំ​​​ចប់​​​ គឺ​​​ខ្ញុំ​​​រួច​​​ខ្លួន​​​​​​ហើយ​​​​​​”។ កាលពីសប្តាហ៍មុន ​​​ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋអាមេរិក​​​បាន​​​ទម្លាក់​​​ចំណាត់​​​ថ្នាក់​​​របស់​​​​​​កម្ពុជា ក្នុង​​​របាយ​​​ការណ៍​​​ថ្មី​​​បំផុត​​​របស់​​​ខ្លួន​​​ស្តីពី​ការ​​​ជួញដូរ​​​មនុស្ស​​​ មួយផ្នែក​​​គឺ​​​ដោយសារ​​​​រដ្ឋា​ភិបាល​​​​​​បាន​​​នាំ​​​​ជនល្មើស​​​ពីបទ​​​​​​ជួញ​​​ដូរ​​មនុស្ស​​​​​​ទៅ​​​ផ្តន្ទាទោស​​​តិចជាង​​​មុន​​​​​​និង​​​ជួយ​​​ជន​​​រង​គ្រោះ​​​​​​​បាន​​​តិច​​​ជាង​​​ចំនួន​​​ដែល​​​ខ្លួន​​​សម្រេច​​បាន​​​ក្នុង​​​​​​ឆ្នាំមុន​​​​​​នោះ​​​។ របាយ​​​ការណ៍​​​នេះ​​​ក៏​បាន​​​​​​ឲ្យ​​​ដឹង​​​​​​ផងដែរ​​​ថា រដ្ឋាភិបាល​​​មិនបាន​​​ប្រឹងប្រែង​​​​​​ដោះស្រាយ​​បញ្ហា​​​​​​ពុករលួយ​​​ពាក់ព័ន្ធ​​​នឹងការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​នោះ​​​ និង​​​ការ​​​ពាក់ព័ន្ធ​​​របស់​​​មន្រ្តី​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​រួម​​​ចំណែក​​​បង្ក​​​ឲ្យ​​​​​​​មាន​​​វប្បធម៌​​​​​​​​​និទណ្ឌភាព​​​សម្រាប់​​​ជនល្មើស​​​​​​​​​ពីបទ​​​ជួញដូរ​​​មនុស្ស​​​និង​​​ការ​​​​​បាត់បង់​​​យុត្តិធម៌​​​​​​​​សម្រាប់​​​​ជនរងគ្រោះ​​​​​​។ ប៉ុន្តែ​​​ ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​​​​បាន​​​រិះគន់​​​របាយ​​​ការណ៍​​​នេះ​​​ និង​​​បាន​​​គូស​​​បញ្ជាក់​​​​​​ថា ​តាម​ពិត​​​​​​​រដ្ឋាភិបាល​​​​​​​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​បាន​​​ចំនួន​​​១៣៣នាក់​​​កាល​​​ពីឆ្នាំមុន​​​ពី​​​បទ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ​​​ផ្តន្ទាទោស​​​ជនល្មើស​​បាន​៣០០នាក់​​​ និង​​​ជួយ​​​សង្គ្រោះ​​ជនរង​​​គ្រោះ​​​បាន​៤៥៨នាក់​​​។ យោង​​​តាម​​​ការ​​​សិក្សា​​​របស់​​​​លោក អ៊ិត​​​ រ៉ាឌី​​​ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ការ​​​ជំនុំជម្រះ​​​​​​ទោស​​​មេខ្យល់​​​​​​​​​​​​​​ដែលបាន​​​ជួញ​​​ដូរ​​​កម្មករ​​​ចំណាក​​​ស្រុក​​​​ឆ្លងដែន​​​ ដែល​​​ជា​​​កន្លែង​​​ពួក​​​គេ​​​រងការ​​​​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​ដូច​​​ទាសករ ក៏​​​បាន​​​ស្តែង​​​​​​ឲ្យ​​​ឃើញ​​​​​ពី​​​ចន្លោះ​​​ប្រហោង​​​​​​​ និង​​​កំហុស​​​ឆ្គង​​​ផងដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ពី​​​នគរ​បាល​ទៅចៅក្រមស៊ើប​​​សួរ​​​ គឺ​​​ពុំ​​​មាន​​​សំណើ​​​ឲ្យមាន​​​កិច្ច​​​សហប្រតិបត្តិការ” ក្នុង​​​រឿង​​​ក្តី​​​ពាក់ព័ន្ធ​​​នឹង​​​បទល្មើស​​​ឆ្លងដែន​​​​​​ទេ​​​ ហើយ​​​ក៏​​​ពុំ​​​មាន​​​សំណើ​​​ឲ្យបញ្ជូន​​ភ័ស្តុតាង​​​​​​ដែរ​​​៕ (រាយ​​​ការ​​​ណ៍​​​បន្ថែម​​​ដោយ ​​​កាំង ម៉េង​​​ហ៊ុន​​​)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​     ប្រែសម្រួលដោយ ស៊ុំ សុខភុំ

តំណាង​អង្គការ​ជន​ជាតិ​ដើមភាគ​តិច​៖ ទោះ​បី​មាន​ច្បាប់​ក៏​​នៅ​តែ​​ទទួល​បាន​សិទ្ធិ​​ការ​ពារ​តិច​តួច​

តំណាង​អង្គការ​ជន​ជាតិ​ដើម​​ភាគ​តិច​កម្ពុជា​​ មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា រដ្ឋា​ភិបាល​​​បាន​បំពេញ​តួនាទី​តិច​តួច​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ និង​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​ដែល​​​រង​​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ពី​សំណាក់​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប្រទេស​កម្ពុជា​ ​។ លោក ស្វាយ សុខ​ជា អ្នក​សម្រប​សម្រួល​កម្មវិធី​​នៅ​អង្គការ​​គាំ​ទ្រ​សហគមន៍​ជន​ជាតិ​ដើម​​ភាគ​តិច​កម្ពុជា ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា“ យើង​​មាន​គោល​នយោបាយ​ ច្បាប់​ និង​គោល​ការណ៍​​​​ដើម្បី​ការ​ពារ​ជន​ជាតិ​ដើម​ភាគ​តិច​​ ប៉ុន្តែ​​យើង​ឃើញ​ថា គោល​នយោ​​បាយ​ ច្បាប់​ ​និង​គោល​ការណ៍​​ទាំង​នេះ​មិន​បាន​​​ដំណើរ​ការ​ទេ​”។ នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ការិយាល័យ​របស់​អង្គការ​​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​នៅ​ទី​នោះ​តំណាង​របស់​ជន​ជាតិ​ដើម​ភាគ​តិចកម្ពុជា​​បាន​ជួប​ជុំ​គ្នា​ ដើម្បី​បញ្ចប់​របាយការណ៍​ថ្មី​មួយ​​ស្ដី​អំពី​ស្ថាន​ភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​​ទាំង​២០​ជន​ជាតិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​បាន​មាន​ប្រសាសន៍​ថា “ ការ​មាន​​ច្បាប់​​នេះ​គឺ​ជា​ មួយ​ ប៉ុន្តែ​ការ​អនុវត្ត​ និង​ការ​ពង្រឹង​ច្បាប់​​​គឺ​នៅ​ខ្សោយ​ណាស់​”។ របាយការណ៍​ដែល​បាន​បញ្ជូន​ទៅ​អង្គការ​​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​ ហើយ​​​គ្រោង​នឹង​ផ្សព្វ​ផ្សាយ​ក្នុង​ខែ​សីហា​នោះ នឹង​ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន​ដែល​ប្រឈម​មុខ​ដោយ​សហគមន៍​ជន​​ជាតិ​ដើម​ភាគ​តិច​សរុប​ចំនួន​៣៣៨​សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​។ ក្រៅ​ពី​​កិច្ច​ប្រតិបត្តិការ​ដោះ​មីន​ ​និងការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​សាងសង់​ទំនប់​​វារី​អគ្គិសនី​ ដូច​ជា​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ជា​ដើម​នោះ នឹង​ធ្វើ​ឲ្យ​​​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគតិច​ដែល​​ពឹង​ផ្អែក​លើ​ទន្លេ​នៅ​ភាគ​ឦសាននៃ​ប្រទេស​កម្ពុជា រង​ផល​​បះ​ពាល់​យ៉ាង​ខ្លាំង​។ លោក ស្វាយ...

គណៈកម្មាធិការ​​​បេតិកភណ្ឌ​​​ពិភពលោក​​​បន្ថែម​​​ទី​​​តាំង​​​ថ្មី​​​ៗចូល​​​ក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោក

កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណៈកម្មាធិការ​​​បេតិក​ភណ្ឌ​​​ពិភពលោក បាន​​​បន្ថែម​​​​​​ទី​​​តាំង​​​ធម្ម​ជាតិ និង​ប្រវត្តិសាស្ត្រនៅ​​ប្រទេស​​​មួយ​​​ចំនួន ដែល​​​រួម​​​មានប្រទេស​​​ចិន អុីតាលី និង​​​ប្រទេស​​​មិុក​សិុក ចូលក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោកដ៏​​​ល្បី​​​របស់​​​ខ្លួន ប៉ុន្តែ​​​ មាន​​​ការខក​​​ចិត្ត​​​​​​ដោយ​សារ​ការ​​​ចុះ​​​បញ្ជី​​​ទី​​​តាំង​​​ផ្សេង​​​ៗ​​​ទៀត ត្រូវ​​​បាន​​​ពន្យារ​​​ពេល​​​។ ​មុន​ពេល​​​​រំឭក​​​​​​ដល់​​​ប្រទេស​​​​​​ផ្សេង​​​ទៀត​​​អំពី​​​ការងារ​​​​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​ចុះ​​​បញ្ជី​​​បែប​នេះ​លោក ម៉ូរីហ្សុីអូ ស័ររ៉ា (Maurizio Serra) ឯក​អគ្គ​រដ្ឋ​​​ទូត​​​​​​អុីតាលី ប្រចាំ​​​នៅ​​​អង្គការ​​​យូណេស្កូ ​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មាន​​​ការ​​​រីក​រាយ​ណាស់​ និង​​​​សូម​​​​អរគុណ​​​ដល់​អស់​លោក​ លោក​​​​​ស្រី​ទាំង​អស់​ចំពោះ​ការ​​​​សម្រេច​ចុះ​បញ្ជី​ឧទ្យាន​​​ជាតិ​ភ្នំអេតនា​​​(Mount Etna)ក្នុង​​​បញ្ជី​​​បេតិក​ភណ្ឌ​​​​ពិភព​​​លោក​​​” ។ លោក ស័ររ៉ា ​​​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​ចុះ​​​បញ្ជី​​​នេះ គឺជា​​​លទ្ធផល​​​នៃ​​​ការងារ​​​ជា​​​ច្រើន​​​ឆ្នាំ “ និង​​​កិច្ច​​​ប្រជុំ​​​ជា​​​ច្រើន​​​​​​រវាង​​​មន្ត្រី​ឧទ្យាន ​អាជ្ញាធរ​​​ និង​​​អ្នកជំនាញ​​​បរិស្ថាន”។ រដ្ឋាភិបាល​​​នានាបាន​​​ប្រគល់​​​ផែនការ​​​ជា​​​ច្រើន ដែល​​​រួម​​​មាន​​​ការ​​​វាយ​​​តម្លៃ​​​អំពី​​​ស្ថាន​ភាព​នា​​​ពេល​​​បច្ចុប្បន្ន​​​​របស់​​​ទីតាំង​ប្រវត្តិ​សាស្ត្រ​​​​របស់​​​ទីតាំង និង​​​ការ​​​ធ្វើផែន​​​ការគ្រប់គ្រង​​​នា​ពេល​​​អនាគត​​​​ដើម្បី​ឲ្យ​គណៈកម្មាធិការ​​​​របស់​យូណេស្កូ​ពិចារណា។​​​រដ្ឋាភិបាល​​​ក៏​ត្រូវ​​​​​​តែ​​​បង្ហាញ​ឲ្យ​​​ឃើញ​​​ផង​​​ដែរថា ទី​​​តាំង​​​នោះ​ មិន​ថាជា​ទី​តាំង​​​​ធម្មជាតិឬ​ប្រវត្តិសាស្ត្រ​នោះទេ គឺ​​​​​ត្រូវ​តែ​ “ មាន​​​​តម្លៃ​ជា​​​សកល” និង​​​​បំពេញ​​​​គ្រប់​លក្ខ​​​​ខណ្ឌ​​​ជ្រើស​​​រើស​​​ទាំង​​​អស់ ​ដូចជា ​តំណាង​​​​​​ឲ្យ​​ “ ស្នាដៃ​បិុន​ប្រសប់​​​​របស់​​​មនុស្ស​​​​​​​​​” ឬ​​​ក៏​​​​​ទី​តាំង​ធម្មជាតិ​​​ដ៏​​​មាន​​​សារៈសំខាន់​​​សម្រាប់​​ជីវចម្រុះ​​​។ អំឡុង​​​ពេល​​​កិច្ច​​​ប្រជុំ​​​រយៈពេល​​​១១​​​ថ្ងៃ​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាលពី​​​ថ្ងៃច័ន្ទ ទីតាំង​​​ជា​​ច្រើន​​​ត្រូវ​​​បាន​​​ពិភាក្សា ប៉ុន្តែ មិន​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ដូចជា ឧទ្យានជាតិ​​ភ្នំហិមពាន្ត​​​ (Great Himalaya National Park) របស់​​​ប្រទេស​​​ឥណ្ឌា​​​ជាដើម។​ដោយ​មាន​ជម្លោះ​​​​ព្រំដែន ជាមួយ​​​បណ្តា​​​ប្រទេស​​​ជិត​​​ខាង​​​​ សមាជិក​​​គណៈ​កម្មា​ធិ​ការ​​​បាន​​​កត់​​សម្គាល់​​​ថា កា​​រចុះ​​​បញ្ជី​​​ឧទ្យាន​នេះ​​​​ គឺ​​​មាន​​​លក្ខណៈ​​​មិន​​​គ្រប់​​​គ្រាន់​​​។ ឧទ្យានជាតិ​​​ភ្នំហិមពាន្ត នឹង​​​ត្រូវ​​​ពិភាក្សា​​​ម្តង​​​ទៀត​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ជាមួយ​​​នឹង​​​ប្រាសាទ​សម្បូរ​ព្រៃគុហ៍នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​ ជា​​​រាជ​ធានី​​​នៅ​​​សតវត្សរ៍​​​ទី៧ នៅ​​​រាជាណាចក្រ​​​ចេនឡា​​​ដែល​​​ប្រទេស​​​កម្ពុជា​​​សង្ឃឹម​​​ថា នឹង​​​បាន​​​ចុះ​​​បញ្ជី​​​បេតិកភណ្ឌ​​​​ពិភព​លោក​។ លោក ហាប់ ទូច ​ប្រធាន​នាយក​​​ដ្ឋាន​​បេតិក​ភណ្ឌ​​​វប្បធម៌​​​​នៃ​ក្រសួង​​​វប្បធម៌​​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ការ​​​ចុះ​​​បញ្ជីនេះ​​​បាន​​ទទួល​​​ជោគ​​​ជ័យ​​​មែន​​​នោះ ប្រាសាទ​​​សម្បូរ​​​ព្រៃគុហ៍ នឹង​​​ក្លាយ​​​ជា​​​ប្រាសាទ​​​ទី៣​​​របស់​​​ប្រទេស​​​​កម្ពុជា​​​នៅ​​​លើ​​​បញ្ជី​​​នេះ​​​ បន្ទាប់​​​ពី​​​ប្រាសាទ​​​អង្គរវត្ត​​​និង​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​។ លោក ហាប់...

វិទ្យុ​បារាំង​អន្តរជាតិ​ RFI បង្កើន​ម៉ោង​ផ្សាយ​ជា​ពីរ​ភាសា​ គឺ​បារាំង​និង​ខ្មែរ​ ដល់​រយៈពេល​១៤​ម៉ោង​

​នាយក​ប្រតិបត្តិ​វិទ្យុ​បារាំង​អន្តរជាតិ​ ​ហៅ​កាត់​ថា RFI បានឲ្យ​ដឹង​កាលពីម្សិលមិញថា វិទ្យុ​នេះ​​បាន​ចាប់​ផ្ដើម​កម្មវិធី​ផ្សាយ​ជា​ពីរ​ភាសា​ដែល​ត្រូវ​បាន​បង្កើន​ដល់​រយៈ​ពេល​១៤​ម៉ោង ដោយផ្សាយ​ចេញ​ពីការិយា​ល័យ​ថ្មី​របស់​ខ្លួន​ក្នុង​រាជធានីភ្នំពេញ ដើម្បី​បំពេញ​តាម​តម្រូវ​ការព័ត៌មាន​ឯក​រាជ្យ​ ដែល​​កំពុង​មាន​​ការ​កើន​ឡើង​​ជា​លំដាប់​។ លោកស្រី​​ ម៉ារី គ្រីស្ទីន សារ៉ាហ្គោសេ (Marie-​Ghristine Saragosse) អគ្គនាយិកា​ប្រតិ​បត្តិ​នៃ​វិទ្យុ​ RFI បានថ្លែងកាលពី​ម្សិល​មិញ​នៅ​លើ​ជាន់​ទី​២១នៃ​អគារ​កាណាឌីយ៉ា​ដែល​ជា​ទីតាំ​ង​ថ្មីនៃការិយាល័យ​មាន​បុគ្គលិក​ចំនួន១​៦​នាក់​ថា “ កន្លង​មក​យើង​ផ្សាយ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ចេញពី​បន្ទប់​ព័ត៌មាន​​​​កម្ពុជា​របស់​យើង​​នៅ​ក្នុង​ប្រទេស​បារំាង​។ កម្មវិធី​ផ្សាយ​​ជាភាសាខ្មែរ​រយៈ​ពេល​​១​ម៉ោង​​​នេះ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ណាស់​ ហើយ​មាន​តម្រូវ​ការ​កាន់​តែ​ខ្លាំង​ ដូច្នេះ​យើ​ងបាន​សម្រេច​ចិត្ត​បន្ថែម​ម៉ោង​ផ្សាយ​រហូត​ដល់​១៤​ម៉ោង​ ដើម្បី​បំពេញ​តាមតម្រូវ​ការនេះ។ ​លោកស្រី សារាហ្គោសេ បាន​ឲ្យ​ដឹង​ថា កម្មវិធី​ថ្មី​នេះ​​​រួមមាន បទ​យក​ការណ៍​​ពិសេស​​ ដំណឹង​ថ្មីៗ ​កិច្ច​សម្ភាស​ជាមួយ​អ្នក​នយោបាយ​ និង​ពាណិជ្ជករ​កម្ពុជា និង​កម្មវិធី​​ស្វែងយល់​​អំពី​ប្រជា​ជន​កម្ពុជានៅទូទាំង​ពិភព​លោក​ជា​ភាសាខ្មែរ​​។ លោកស្រី​បាន​បន្ថែម​ថា ​កម្ម​វិធី​មួយ​ចំនួន​នឹង​មាន​ផ្សាយ​ជា​ពីរ​ភាសា​ ឬ​តែ​​ជា​ភាសា​បារំាង​ប៉ុណ្ណោះ។ លោកស្រីបាន​បន្ត​ថា “ កម្មវិធី​និ​ង​ពេល​វេលា​ចាក់​ផ្សាយ​នៅ​តែ​ត្រូវបាន​​ធ្វើ​ឡើង​ពី​ប្រទេស​បារាំង​ ហើយ​អ្វី​ៗទំាង​អស់​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ការិយាល័យ​នៅ​ប្រទេស​បារាំង​ ប៉ុន្តែ​បុគ្គលិក​ខ្មែររបស់​យើង​នៅ​ទី​នេះ​គឺ​ជា​អ្នក​ផលិត​កម្មវិធី​ភាគ​ច្រើន​សម្រាប់​ការ​ផ្សាយ​រយៈ​ពេល​១៤​ម៉ោង​នេះ”។ ប្រហែល​៨៥​ភាគរ​យ​នៃ​អ្នក​ស្ដាប់​វិទ្យុ​ប្រចាំ​សប្ដាហ៍​ទាំង​២០​.០០០​នាក់ ដែលស្ដាប់​កម្មវិធី​ជា​ភាសាខ្មែរ​រយៈពេល​១ម៉ោង​របស់​វិទ្យុ​នេះ គឺ​ជា​អ្នក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ខណៈ​ចំនួន​អ្នក​ស្ដាប់​ទាំង​១៥​ភាគរយ​ទៀត​ភាគ​ច្រើន​ជា​ប្រជា​ជន​កម្ពុជា​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី ឬកាណាដា។ លោកស្រី សារា៉ហ្គោសេ ​មាន​ប្រសាសន៍​​ថា “ ខ្ញុំគិត​ថា  ​នឹង​កើន​ឡើង​រឹត​តែ​ច្រើន​ បន្ទាប់​ពី​មាន​ការ​​ចាប់​ផ្ដើម​ផ្សាយ​កម្មវិធី​ថ្មី​នេះ។ លោកស្រី សារ៉ាហ្គោសេ បាន​អះអាង​ថា​ការ​​​ចាប់​ផ្ដើម​កម្មវិធី​​ផ្សាយ​រយៈពេល​១៤​ម៉ោង​​​​នេះ​ត្រឹម​តែ​មួយ​​​ខែ​មុន​ការ​បោះ​ឆ្នោត​ជាតិ​​ គឺ​ជារឿងគាប់​ជួន​ប៉ុណ្ណោះ​ ប៉ុន្តែ​វិទ្យុ​ RFI​ ក៏សង្ឃឹម​ផង​ដែរ​ថានឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បទ​ដ្ឋាន​វិជ្ជាជីវៈ​នៃ​ការ​ផ្សាយ​​​ព័ត៌មាន​​​តាម​វិទ្យុ និង​កា​រ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ព្រម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​ឯក​រាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោកស្រី បន្ត​​ថា “ ​អ្វី​នៅទីនេះកំពុងវិវឌ្ឍ​ទៅមុខ​ អ្វី​ៗនៅ​ទី​នេះ​កំពុង​ប្រែ​ប្រួល​...​ខ្ញុំ​​គិត​ថា នឹង​មាន​​ការ​និយម​ស្ដាប់​ព័ត៌មាន​កាន់​តែ​ខ្លាំង​ ព្រោះ​ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន​”។ កាលពីម្សិលមិញ ស្ថាន​ទូត​បារាំង​បាន​ស្វាគមន៍​​​​ការ​បន្ថែម​ម៉ោង​ផ្សាយ​របស់​វិទ្យុ​នេះ ដោយ​បាន​លើកឡើង​ថា វា​នឹង​​ផ្ដល់នូវ​ផល​​ប្រយោជន៍​​ដល់​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​គឺ​នៅ​មុន​ការ​បោះ​ឆ្នោត។ លោក នីកូឡាស បូឌូអុីន (Nicolas Bau-douin) លេខាទី​១​នៃ​ស្ថាន​ទូត​បារាំ​ង​បាន​មាន​ប្រសាសន៍​ថា“ កម្មវិធី​ព័ត៌មាននិងធនធាន​ដែល​ផ្ដល់​ដោយ​វិទ្យុ​​ RFI...នឹង​បំពេញ​បាន​តាម​តម្រូវ​ការ​កំពុង​កើន​ឡើង​របស់​ប្រជា​ជន​កម្ពុជា​នូវ​ដំណឹង​ និង​ព័ត៌មាន​កាន់​តែ​ច្រើន​​ស្ដីពី​បញ្ហា​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ជុំវិញ​ពិភពលោក​”។ វិទ្យុ​ RFI ​អាច​បើក​ស្ដាប់​បាន​តាម​រលក​ធាតុ​អាកាស​វិទ្យុ​ FM នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ខេត្ត​បាត់​ដំបង កំពង់​ចាម ក្រុង​ព្រះសីហនុ សៀមរាប និង​តាម​អុីនធើណិត ព្រម​ទាំង​កម្ម​វិធី​សម្រាប់​ទូរស័ព្ទ​ដៃ​៕ ប្រែសម្រួល​ដោយ ចេវ ប៊ុននី

នៅតំបន់អាស៊ីអាគ្នេយ៍សេរីភាព​បញ្ចេញ​មតិ​​​ក្នុង​សង្គម​មាន​​ស្ថានភាព​​លំបាក​នៅ​ឡើយ

អ្នក​តស៊ូមតិ​​​មកពី​តំបន់​អា​ស៊ី​អាគ្នេយ៍ កាលពី​ម្សិលមិញ​បាន​លើក​ឡើង​យ៉ាងច្រើន​ ​ពី​ទិដ្ឋភាព​រំលោភ​សេរីភា​ព​បញ្ចេញ​មតិ​ នៅដើម​កិច្ចប្រជុំប្រចាំ​ឆមា​ស​​​របស់​អង្គការ​​ អីុហ្វិច ​​​(IFEX) ដែលប្រ​ព្រឹ​ត្តទៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ពួកគេ​បាន​ប្រៀបធៀប​សេរីភាព​ដែល​ពួកគេខ្វះ​ នៅ​ក្នុងទិដ្ឋភាពច្បាប់​ផ្សេងៗគ្នា​ និងយន្តការ​គាំ​ពា​រ​ ដែលត្រូវបាន​អនុវត្ត​នៅក្នុងប្រទេស​នី​មួ​យៗរបស់ពួកគេ​។​​​ នៅក្នុងកិច្ចប្រជុំ​ ដែលត្រូវបាន​រៀបចំជា​លើកដំបូង​ ​នៅក្នុង​ប្រទេសកម្ពុជា​នេះ ​​សកម្ម​ជនសិទ្ធិដីធ្លី​ វិចិត្រករគំនូរជីវចល​ និ​ង​អ្នក​សារ​ព័ត៌មាន​ មកពី​ប្រទេស​ភូមា​ ថៃ ឥណ្ឌូ​ណេស៊ី ម៉ាឡេស៊ី​ កម្ពុជា​ និងប្រទេស​ហ្វីលីពីន​ បាន​លើកឡើងថា ទោះបី​ជា​ប្រ​ជាពលរដ្ឋនៅ​ក្នុង​​ប្រទេស​​​​​រៀងៗខ្លួន​របស់ពួក​គេ ទទួលបាន​សេរី​ភាព​ក្នុងកម្រិតខុសៗគ្នា​ក៏​ដោយ​ ក៏​ការ​ពិនិត្យមើល​រឿងរ៉ាវ​កើត​ឡើ​ងនៅពីក្រោយ​ទិដ្ឋភាព​នេះ​ ​បាន​​លាត​ត្រ​ដា​ង​​ឲ្យឃើញ​ថា  មាន​ការ​ដាក់កម្រិត​យ៉ា​ងខ្លាំង​​​ចំពោះ​សេរី​ភាព​បញ្ចេញមតិ​។ អ្នកស្រី​ ជីរ៉ាមុច​ ព្រេម​ចៃផន​ (Chiranuch Pre​mchaip​orn) អ្នកសារព័ត៌មាន​ថៃ​ បាន​លើក​ឡើងថា នៅប្រទេសថៃ​ ការដា​ក់ក​ម្រិត​ដ៏​ចម្បង​ ចំពោះ​សេរីភាពបញ្ចេញ​មតិ​ កើត​ឡើង​តាមរយៈ​ការនិយាយ​បែប​កា​រ​ពារខ្លួន។ អ្នក​ស្រី​ ព្រេមចៃផន​ បាន​មា​ន​ប្រសាសន៍ថា “ ជា​ទូ​ទៅ​ ​ប្រជាជន​មានកា​រប្រុងប្រយ័ត្ន​ខ្លាំង​ ចំពោះ​​អ្វី​ដែលខ្លួននិយា​យ​ និងអ្វីដែល​សរសេរ។ ប្រទេស​ថៃ​ មិន​ទា​ន់មាន​សេរីភាព​ដូច​គេ​មើល​ឃើញ​ទេ​”។​​ អ្នកស្រី​បាន​ប្រឈមមុខ​នឹងការ​ជាប់​ពន្ធនា​គារ​រយៈពេល​២០ឆ្នាំ​ ពីបទ​សរសេរ​​ព័ត៌មា​ន​​ផ្ស​ព្វផ្សាយ​ ដែលត្រូវបាន​ចាត់ទុកថា បា​នបង្កផលប៉ះពាល់អវិជ្ជមាន ដល់រាជា​និយម​ថៃ​​ តាមរយៈ​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ​ឈ្មោះ​...

កិច្ច​ប្រជុំ​គណៈកម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក​ធ្វើ​ឲ្យ​សណ្ឋាគារ​ធំៗ​​ត្រូវ​កក់​​ស្ទើរ​អស់​

សណ្ឋាគារ​ធំៗ​ភាគ​ច្រើននៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​សុទ្ធ​តែ​ត្រូវ​បាន​កក់​ពេញ​ៗ​ សម្រាប់​​កិច្ច​​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​លើក​ទី​៣៧ ដែល​​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​នឹង​មាន​គណៈ​ប្រតិភូ​ប្រមាណ​១.៤០០​នាក់​​មក​ពី​ប្រទេស​ចំនួន​១២៥​ រួមទាំង​អ្នក​កាសែត​បរទេស​​៣៥០​នាក់​បន្ថែម​ទៀត​មក​ចូល​រួម​ផង​ដែរ​។ លោកស្រី ណាតាលី ម៉ូសឺ (Natalie Moser) នាយក​ប្រតិបត្តិ​ទី​ផ្សារ​របស់​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ ភោគីត្រាបាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រយៈ​​ពេល​១១​ថ្ងៃ​ ដែល​នឹង​ផ្ដោត​លើ​កិច្ច​ពិភាក្សា​អំពី​តំបន់​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដែល​គួរ​តែ​ចុះ​បញ្ជី​នៅ​ក្នុង​បេតិកភណ្ឌ​ពិភព​លោក​​របស់​អង្គការ​យូណេស្កូ​ ​បាន​ធ្វើ​ឲ្យ​សណ្ឋាគារ​​សូហ្វ​ីតែល​ ភ្នំពេញ ភោគីត្រា មាន​ភ្ញៀវ​​ពេញ​​នៅ​​សប្ដាហ៍​ខាង​មុខ​​នេះ​។ លោក​ស្រី មូសឺ បាន​មានប្រសាសន៍​ថា “ ​​កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឲ្យ​សណ្ឋាគារ​របស់​លោក​ស្រី​ទទួល​បាន​ការ​កក់​​ច្រើន​ជាង​មុន​ទ្វេ​ដង​”។ លោក​ស្រី​បាន​បន្ថែម​ថា “ ​នៅពេល​​នេះ​ អំឡុង​រដូវ​វស្សាសណ្ឋាគារ​របស់​ខ្ញុំ​​មិន​សូវ​ជា​ទទួល​បាន​ការ​កក់​ច្រើន​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​​ការ​កក់​​នៅ​ក្នុង​សណ្ឋាគារ​របស់​​ខ្ញុំ​ដែល​មាន​២០១​បន្ទប់​ បាន​កើន​ឡើង​ពី​៣០​ភាគរយ​ ទៅ​៦០​ភាគរយ​”។ សណ្ឋាគារ​សាន់វ៉េ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ សណ្ឋាគារ​របស់​ខ្លួន​ទទួល​បានការ​កក់​​ពេញ​​ហើយ​ចាប់​ពី​ថ្ងៃ​ពី​១៥ ​ដល់​ថ្ងៃ​ទី​២៦​ខែ​មិថុនា​។ លោក មីគី ថាច់ (Mickey Touch)  ជំនួយ​ការ​​ប្រធាន​ផ្នែក​លក់​ បាន​លើក​ឡើង​ថា “ ​យើង​ទទួល​បាន​​គណៈ​ប្រតិភូ​យ៉ាង​ច្រើន​នៅ​ទីនេះ... បន្ទប់សរុប​ចំនួន​៨៤​បន្ទប់​របស់​យើង​គឺ​សម្រាប់​គណៈ​ប្រតិភូ​។ គណៈ​ប្រតិភូ​ភាគ​ច្រើន​​​ស្នាក់​នៅ​ជាង​មួយ​សប្ដាហ៍​ ប៉ុន្ដែ គណៈ​ប្រតិភូ​ខ្លះ​ទៀត​ស្នាក់​នៅ​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ”​។ លោក លីដេន មេន...

អ្នក​ជំនាញ​ដោះ​មីន​ម្នាក់​ស្លាប់​ និង​ពីរ​នាក់​ទៀត​រង​របួស​ ដោយ​សារ​ការ​​​ផ្ទុះ​​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​

នគរបាល​ ​​និងអង្គការ​​​ ហាឡូ ត្រាស់ (​​​​​​Halo Trust)​ បាន​​​ឲ្យ​ ដឹង​កាល​​​ពីម្សិ លមិញ​​​ថា​ អ្នក​ជំនាញ​​​​ដោះ​មីន​​​ម្នាក់​​​បាន​​​ស្លាប់​​​ ហើយ​​​ពីរ​នាក់​​ទៀត​​​​រង​​​​​​របួស​​ធ្ងន់​នៅ​ក្នុង​​​ហេតុការណ៍​​​ផ្ទុះ​​​យុទ្ធ​ភណ្ឌ​​​​​​មិន​​​ទាន់​​​ផ្ទុះ​​​មួយ​គ្រាប់​​នៅ​​​ឃ្លាំង​​​ស្តុក​ទុក​គ្រាប់​​​មីន​​​មួយ​កន្លែង​ក្នុង​​​​​​​​ខេត្ត​កោះកុង​​​ ដែល​​​អង្គការ​​​ដោះមីន​​​នេះ​​​​​ យក​ធ្វើ​ជា​កន្លែង​​​សម្រាប់​​​​​​ដាក់​​​គ្រាប់​​​មីន​​ ​និង​​​យុទ្ធភ័ណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​។ លោក រៀល ចាន់ដារ៉ា​​​​​​ អធិការ​នគរបាល​​​ស្រុក​​​មណ្ឌល​​​សីមា​​​ បាន​​​មាន​​​ប្រសាសន៍ថា “ បុរស​​​ម្នាក់​​​បាន​​​ស្លាប់​​​នៅនឹង​​​កន្លែង​​​។ ជើង ​​​និង​​​ក​របស់​​​គាត់​​​បាន​​​រងរបួស​​យ៉ាង​ធ្ងន់​ធ្ងរ ​​​​​​ហើយ​​​មនុស្ស​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​រងធ្ងន់ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្តកោះកុង​​​ ដើម្បី​​​ជួយ​​​សង្គ្រោះ​​​បន្ទាន់”​​​។ លោក រៀល ចាន់ដារ៉ា​​​ បាន​​​មាន​​​ប្រសាសន៍​ថា ហេតុការណ៍​​​ផ្ទុះ​នេះ​​​បានកើត​​​ឡើង​​​កាល​​​ពី​រសៀល​​​ថ្ងៃពុធ។ លោកមាន​​​ប្រសាសន៍​​​បន្ថែមថា បុរសទាំង​​​បីនាក់​ ដែល​​ជាអ្នក​​​ជំនាញ​​​ផ្នែក​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់ផ្ទុះ​​​ កំពុង​​តែ​ព្យា  យាម​​​រើ​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​មួយ​គ្រាប់ ​​ដែល​​​នៅ​​​សល់​​​ពីសម័យ​​​​​​សង្គ្រាម​​ នៅ​ពេល​នោះ​វា​​​បាន​​​ផ្ទុះ​​​ឡើង​តែ​ម្តង​​។ លោក រៀល ចាន់ដារ៉ា​​​ បាន​​​មាន​​​ប្រសាសន៍​ថា “ ​អ្នក​ទាំង​នោះ​មាន​កំហុស​​បច្ចេកទេស​​ នៅ​​ពេល​រើ​​​យុទ្ធភណ្ឌ​មិន​​​ទាន់ផ្ទុះ​ ​​នៅ​ឯ​ឃ្លាំង​​​ដាក់​​​គ្រាប់​​​របស់​​​ពួកគាត់​​​”។ លោក បាន​បន្ថែម​​​ទៀត​ថា លោក​មិន​ដឹងច្បា  ស់ថា​​ តើ​ហេតុអ្វី​​បាន​ជា​ការផ្ទុះ​​​នេះ​​​កើតមាន​​​ឡើងនោះ​​​ទេ​​​។ អង្គការ​​ ហាឡូ ត្រាស់​ បាន​​​ប្រកាសឲ្យ​​​ ដឹង​​​នៅក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​មួយ​​​កាលពី​​​ម្សិ ល​មិញថា​​​ បុគ្គលិក​​​ដែលស្លាប់​​​នោះ​​ មាន​​​​​​ឈ្មោះ ​មុល ពិសិដ្ឋ ដែលបាន​​​ធ្វើការ​​​ជា​​​មួយ​​​នឹង​​​អង្គការ​នេះ​​​ចាប់​តាំង​​​ពីឆ្នាំ​២០០៤​​​មក​ម៉្លេះ​​។ អង្គការនេះ​បានឲ្យ​ដឹង​ថា “ លោក មុល ​ពិសិដ្ឋ គឺ​​​ជា​​​បុគ្គលិក​​​ឧស្សា  ហ៍​​​ព្យា  យាម​​​ និង​មាន​ប្រជា​ប្រិយ​ភាព​ម្នាក់​”។ លោកវេជ្ជបណ្ឌិត សួន...

លោក​ សុខ អាន ៖ កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​​​ពិ​​ភ​ព​លោក ជា​ឱ​កា​ស​​សម្រាប់​កម្ពុជា

គណៈ​ប្រតិភូ​​ជា​ង​​១.៣០០នាក់​​​មកពី​​១២៥ប្រទេ​ស​ ​​គ្រោង​នឹង​​​ជួ​ប​​ជុំ​គ្នា​​នៅក្នុង​​រាជ​ធា​នី​ភ្នំ​​ពេញ​ នៅ​​ប៉ុន្មាន​​ថ្ងៃ​​ទៀត​នេះ​ ដើ​ម្បី​​​​​ចូ​ល​រួ​ម​​ក្នុង​​​កិច្ច​​​ប្រ​ជុំ​​​លើក​ទី​៣៧​របស់​​​​គ​ណៈ​កម្មា​​ធិ​កា​រ​​​បេតិ​ក​​ភណ្ឌ​​​ពិ​ភពលោក​ដែល​​នឹង​​ចាប់​ផ្តើម​​នៅ​ថ្ងៃ​​​​អា​​ទិត្យ​ នេះ​។ មុន​​​កិច្ច​ប្រជុំ​ ដែល​នឹ​ង​​​​​មានការ​​​ពិ​ភាក្សា​​​​​​​  អំពី​ការ​​​បញ្ចូល​​​ឬ​​​មិន​​​បញ្ចូល​​​បេតិកភណ្ឌ​​​​ប្រវត្ត​​ិ​សាស្ត្រ​និ​ង​​​បេតិកភណ្ឌ​​​​​ធម្ម​​ជាតិ​ ទៅ​​​ក្នុង​បញ្ជី​​បេតិ​កភណ្ឌ​​​ពិ​ភ​ព​លោ​ក​​​របស់​​អ​ង្គកា​រ​​យូ​ណេ​ស្កូ​នេះ​​​ លោក​ឧប​នា​​យក​រដ្ឋ​មន្ត្រី សុខ ​​អាន ​​​បា​ន​ធ្វើ​សន្និ​សីទ​​កា​សែត​មួ​យ​​​កា​ល​​ពី​ម្សិ ល​មិញ​​​​​ដើម្បី ​​​ជូ​ន​ដំ​ណឹ​ង​​ប្រាប់​បណ្តាញ​​​ព័ត៌​មា​ន​​​អំ​ពី​​កិច្ច​ប្រជុំ​នៅ​ពេល​ខាង​មុ​ខនេះ​ និង​ឱ​កាស​​សម្រាប់​​​កម្ពុជា​ក្នុងការ​​​ដើរតួនាទី​​​សំខាន់​​​លើ​ឆាក​​អន្ត​រជាតិ​។ ​ប៉ុន្តែ​​ មុន​ពេល​ឆ្លើយ​តប​នឹ​ង​​​​សំណួរ​​​របស់​​​ក្រុម​អ្នក​​យក​ព័ត៌មា​ន​​ខ្មែរ​​​ មួ​យ​​ផ្នែក​ធំ​​​នៃ​សន្និ​​​សីទ​​​​​​កាសែត​​​ជា​​​ភាសា​​អង់​គ្លេស​​​​ ដែលបាន​​​ធ្វើ​ឡើង​​នៅ​ក្នុង​​ទី​ស្តី​កា​រ​​គ​ណ​ៈ​​រដ្ឋ​មន្ត្រី​​​​នេះ​​​ ​​បានផ្តោត​​​យា៉ង​​​ចម្លែក​​​លើ​​​​​​​សំ​ណួរ​​​ចំនួន​​​​បី​​​​​​​របស់​​​អ្នក​យកព័ត៌មាន​​​បរទេស​ម្នាក់​មកពី​​​កា​សែត​​​ចេញផ្សា  យ​​​ជា​​​​ភាសា​​អ​ង​់​គ្លេស​​​មួយ​​​ក្នុ​ង​​​រាជ​ធានី​ភ្នំ​​ពេញ​។ លោក សុខ ​អាន ​បា​ន​ឆ្លើយ​ត​ប​នឹង​​សំ​ណួរ​​​​​​​ថា​​ តើ​​​​លោក​​ចង់​ផ្ញើ​​​សារ​អ្វី​​​​​​ដល់​​​គ​​​ណៈ​ប្រតិ​ភូ​​​មក​ចូល​រួ​ម​​ក្នុង​​​កិច្ច​ប្រ​ជុំ​នេះ​​​ថា  “កន្លងមក​​​ យើង​ធ្លាប់​បាន​​​និយា​យ​​​រួចហើយ​​​ថា ​ប្រទេស​​​កម្ពុជា​​​​​​ហាក់ដូចជា​​​មានពីរ​​​...