Thursday, September 19, 2019
Home Authors Posts by Denise Hruby

Denise Hruby

142 POSTS 0 COMMENTS
Associate editor

​​​សារមន្ទីរ​​​វិចិត្រ​សិល្បៈមេត្រូប៉ូលីទែន​​​ បញ្ជូន​​​រូប​ចម្លាក់​មក​កម្ពុជាវិញ​

រូបចម្លាក់​មួយ​ក្នុង​ចំណោម​រូប​ចម្លាក់​បុរាណ​ខ្មែរចំនួន​ពីរ​ ដែល​​បាន​បញ្ជូន​ម​កពី​សារមន្ទីរ​មេ​ត្រូ​ប៉ូ​លី​ទែន ក្នុង​បុរីញូវយ៉ក ត្រូវ​បាន​ដាក់​បង្ហាញ​​​ឲ្យ​អ្នក​យក​ព័ត៌មាន​បាន​ឃើញកាលពីល្ងាច​ម្សិលមិញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​​​​​​​(ស៊ីវ ចាន់ណា)

នាយក​​​មណ្ឌល​​​កុមារ​​​កំព្រានៅ​​​កាន់​​​មុខ​​​តំណែង​​​ដដែល បន្ទាប់​​​ពីជន​​​រង​​​គ្រោះលើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់

មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិល​​​មិញ​​​ថា  នាយក​​​មណ្ឌល​​​កុមារ​​​​កំព្រា​​​នៅ​​​ខេត្ត​​​សៀម​​​រាម ដែល​​​ត្រូវ​​​ បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ខែ​​​មីនា ពី​​​បទ​​​ចោទ​​​ប្រកាន់​​​ថា បាន​ ​​រំលោភ​​​បំពាន​​​ក្មេង​​​ស្រី​​​ពីរនាក់​​​ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​​​ ការ​​​ថែ​​​ទាំ​របស់​​​​ខ្លួន​នោះ​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​ហើយ​ បន្ទាប់​​​ពី​​​ក្មេង​​​ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ក្មេង​​​ស្រី​​​ ទាំងពីរនាក់​​​នេះ​​​បាន​​​​ដក​ពាក្យ​សម្តី​របស់​នាង​វិញ​​​​។ លោក ម៉ន សាវុធ នាយក ​​​អង្គការ​​​អប់​​​រំ​​​ និង​​​​កុមារកំព្រា​​​អង្គរ​​​នៅ​​​ក្រុង​​​ សៀមរាប ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កាលពី​​​ ថ្ងៃសុក្រ​​​មុន និង​​​បាន​​​ត្រឡប់​​​ទៅ​​​កាន់​​​មុខ​​​តំណែង​​​ចាស់​​​ របស់​​​លោក​​​វិញ​​​ភ្លាម​​​ៗ នៅ​​​មណ្ឌល​​​​កុមារ​​​​កំព្រា​​​នេះ​​​ ដែល​ ​​នៅ​​​ទី​​​នោះ​​​មាន​​​កុមារ​​​​កំព្រា​ប្រហែល​​​​​២០នាក់​​​​មាន​​​អាយុ​ ​​ពី​​​៥ឆ្នាំ ដល់​​​១៨ឆ្នាំ ​​រួម​ទាំង​​​​​ក្មេង​​​​ស្រី​រង​​​គ្រោះ​​​ ម្នាក់​​​ ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ថែទាំ​​​របស់​​​​គាត់​។ លោក កៃ សៅ ចៅក្រម ​​​សាលា​​​ដំបូង​​​ខេត្ត​​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​  ដើម្បី​​​​ការ​​​ពារ​​​សេចក្តី​​​សម្រេច​​​របស់​​​លោក​​​ក្នុង​​​ការ​​​ដោះ​ ​​លែង​​​នាយក​​​មណ្ឌល​​​កុមារ​​កំព្រា​​​នេះថា “ យើង​​​មិន​​​បាន​​​រក​​​ ឃើញ​​​ភ័ស្តុតាង​​​ណាមួយ​​​ បញ្ជាក់​​​ ​ នោះទេ​ ហើយ​​​ក្មេង ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ក្មេង​​​ស្រី​​​ទាំងនេះ​​​ ក៏​​​បាន​​​​​ ដក​​​ពាក្យ​​សម្តី​របស់​​​​​ខ្លួន ​ដែល​​​កាលពី​​​ខែ​​​មីនា បាន​និយាយ​​​​​ចោទ​​​ប្រកាន់​​​ជន​​​សង្ស័យ​​​​ រូប​នេះ​វិញ​ដែរ​​​​”។ នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​...

រដ្ឋាភិបាល៖ រូបចម្លាក់​សម័យ​អង្គរ​​ ដឹក​ពី​ក្រុង​ញូវយ៉ក មក​កាន់​ប្រទេ​ស​កម្ពុជា​ នៅ​សប្តា​ហ៍​នេះ​ 

រដ្ឋា​​​ភិ​បាល​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​​សុក្រ​ថា ​តំ​ណាង​​​របស់​សារ​មន្ទីរ​​វិចិត្រសិល្បៈ មេត្រូប៉ូ​លីទែន​ ​នៅក្រុ​ង​ញូវ​យ៉កនឹង​ប្រគល់​រូ​បចម្លាក់​​ខ្មែរ​​សម័យ​​​បុ​រាណ​ ដែល​ត្រូ​វ​បាន​គេលួច​​ពី​ប្រាសាទ​កោះកេរ ក្នុង​​ខេត្ត​ព្រះ​វិ​ហារ​​មក​ឲ្យ​កម្ពុជា​វិញ​។ ដោ​យ​​គេ​ស្គាល់​​ថា​​ជា​​រូប​​ចម្លាក់​លុតជង​្គង់​ ​សារ​មន្ទីរ​​មេត្រូ​​ប៉ូ​លីទែន ​បា​នប្រ​កាស​ពី​​​សេចក្តី​សម្រេច​​របស់​ខ្លួន​​ក្នុង​កា​រ​​ប្រគល់​​រូ​ប​​ចម្លាក់​​នេះ​កា​ល​ពី​ខែ​មុន​ បន្ទាប់​​ពី​​មន្ត្រី​​ជាន់​ខ្ពស់​​របស់​រដ្ឋា​​  ភិ​បាល​​កម្ពុជា​បា​ន​​បង្ហាញ​ភ័ស្តុតា​ង​​ថា ​រូ​​ប​ចម្លាក់​​កម្ពស់​​១,២​ម៉ែត្រ​ មួ​យ​ៗទ​ម្ងន់​៩០​គី​ឡូ​ក្រាម ត្រូវ​បា​ន​​គេ​លួច​ អ​ំ​ឡុង​ពេល​​​ចលា​ចល​​ក្នុង​ទស វត្សរ៍​​ឆ្នាំ​​១៩៧០​ ​​ដែល​ភាគ​ច្រើ​ន​​​​គឺ​ជា​​​ចម្លាក់​ឈរមក​​ពី​​ប្រាសាទ​កោះ​​កេរ។​លោក ឯក ថា​ ​អ​្នក​នាំ​​ពាក្យ​​អ​ង​្គ​ភាព​​ព័ត៌មា​ន​ និង​ប្រតិ​កម្ម​​រហ័ស​នៅ​​ទីស្តី​កា​រ​គណ​ៈ​រដ្ឋ​មន្ត្រី​បា​ន​​មា​ន​ប្រ​សាសន៍​ថា រូប​ចម្លាក់​នេះនឹ​ង​មក​ដល់​​អា​កា​ស​យាន​ដ្ឋាន​​អ​ន្តរ​ជាតិ​ភ្នំ​ពេញ​​នៅ​ម៉ោង​​៥​ល្ងាច​ថ្ងៃ​​​អ​ង្គារ ហើយ​នឹង​​ត្រូវ​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​​​របស់​លោក ហ៊ុន សែ​ន​ ​ដែល​​គេ​ស្គាល់​​ថា​​​ ជា​វិ​មា​ន​​សន្តិភាព។ កា​រ​ប្រគល់​​រូ​ប​ចម្លាក់​​នេះ ធ្វើ​ឡើង​ស្រប​​ពេល​​ជាមួ​យ​​កិច្ច​ប្រ​ជុំ​គ​ណ​ៈ​​កម្មាធិ​ការ​​បេតិក ភណ្ឌ​​ពិ​ភព​លោក​ទី​៣៧ ​ដែល​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​​ខេត្ត​សៀម​រាប​ និង​នៅ​​វិ​មា​ន​សន្តិភាព​​ក្នុង​ រាជ​ធា​នីភ្នំ​ពេញ​​ ពី​​ថ្ងៃ​​ទី​​១៦ ខែ​មិថុនា ដល់​ថ្ងៃ​ទី​​២៧​​ ខែ​​មិថុនា​។ លោក ឯក ថា ​បា​ន​ថ្លែង​ថា “ យើង​រំពឹង​​ថា​​មា​ន​គណ​ៈ​ប្រតិភូ​ជា​ង​​១.០០០​រូប​​ចូ​ល​រួ​ម​​កិច្ច​ប្រ​ជុំ​នេះ​។ ​​ពួ​ក​គេ​​​សុទ្ធ​តែ​ជា​អ្នក​ជំ​នាញ​បេតិក​ភណ្ឌ​ ឬទាំង​អស់​ និងអ្នក​​ជំ​នាញ​មក​ពី​អង្គការ​​យូ​ណេ​ស្កូ ហើយ​នេះ​​ពិត​ជា​​​​ឱកាស​​ដ៏​ធំ​​ធេង​មួ​យ​​ដើម្បី​ដាក់​តាំង​​​រូប​ចម្លាក់​​ដែលត្រូ​វ​បាន​​បញ្ជូន​ត្រឡប់​មក​វិញ​នេះ​​”។ បន្ទាប់​ពី​កិច្ច​ប្រជុំ​​​គ​ណ​ៈ​កម្មាធិ​ការបេតិ​ក​ភណ្ឌ​​​ពិ​ភ​ពលោក ក្រុម​អ្នក​​​ជំ​នាញ​​នឹ​ង​​សម្រេច​ថា​ តើ​​រូប​ចម្លាក់លុត​ជង្គង់​នេះនឹង​​យក​ទៅ​ដាក់​តាំ​ង​​នៅ​​សារមន្ទីរ​​ជាតិ​​ក្នុង​រាជ​​ធានីភ្នំ​ពេញ ឬក្នុង​ក្រុង​សៀមរាប។ ​លោកស្រី...

យុវជន​មកពី​១៨​ប្រទេសស្វែងយល់​ពី​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា

អ្នករៀបចំវេទិកាបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យុវជន​៣០នាក់​មក​​ពី​១៨​ប្រទេស​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុងវេទិកា​យុវ​ជន​បេតិក​ភណ្ឌពិភព លោក​អន្តរជាតិ​ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ស្វែងយល់​អំពី​បេតិកភណ្ឌ​វប្ប​ធម៌​របស់​ប្រទេស​កម្ពុជា។ លោកស្រី អាននេ ឡេម៉ៃស្ត្រេ​ នាយិកា​​ប្រចាំ​ប្រទេស​ប្រចាំ​អង្គការ​យូណេ​ស្កូ​មានថ្លែង​ថា“ដំណើរ​ទស្សន​កិច្ច​នេះ​គឺដើម្បី​ឲ្យ​ពួកគេ​យល់​ដឹង​ឲ្យ​បាន​ទូលំទូលាយ​អំពី​បេតិក​ភណ្ឌ​អង្គរ ហើយ​អ្នក​ចូលរួម​ម្នាក់ៗត្រូ​វធ្វើ​បទ​បង្ហាញ​​អំពី​បេតិកភណ្ឌ​ពិភព​លោក​​នៃ​ប្រទេស​របស់​ខ្លួន ដើម្បី​ឲ្យមាន​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បេតិកភណ្ឌ​ពិភពលោក”។ ដំណើរទស្សនកិច្ច​រយៈពេល​ប្រាំបួន​ថ្ងៃ​របស់​ប្រតិភូយុវជន​នេះ នឹង​បញ្ចប់​នៅថ្ងៃ​បើក​​កិច្ច​ប្រជុំគណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​លើកទី​៣៧​នៅ​ក្នុង​​​រាជ​ធានី​​ភ្នំពេញ​នៅថ្ងៃទី​១៦ ខែ​មិថុនា។ នៅ​ក្នុង​ខេត្ត​សៀម​រាប យុវជន​ដែល​មាន​អាយុចាប់​បី​១៨ឆ្នាំ​ដល់​២០ឆ្នាំ​​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​រដ្ឋា​ភិបាល​របស់​ខ្លួន​នោះ​ នឹង​បាន​ដឹង​អំពី​ការ​អភិ​រក្ស និង​ការ​ជួស​ជុល​ឡើង​វិញ និង​ដឹង​អំពី​​កិច្ច​ការ​របស់​អាជ្ញាធរ​អប្សរា ដែល​ទទួល​បន្ទុក​​អភិរក្ស​ឧទ្យាន​បុរាណ​​វត្ថុ​​អង្គរ៕ ​ប្រែសម្រួលដោយ សោម សារុន

ចុង​ភៅ​កម្ពុជា​ឈ្នះ​មេដាយ​មាស ​​​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ធ្វើ​ម្ហូប​

សមាជិក​មួយ​រូប​របស់​សមាគម​ចុង​ភៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​សុក្រ​ថា​ ចុង​ភៅ​កម្ពុជា​ចំនួន​បួន​នាក់​បាន​នាំ​យក​មេដាយ​មាស​រួម​គ្នា ដែល​បានឈ្នះ​នៅ​ក្នុង​កា​ប្រកួត​ប្រជែង​​​ទេព​កោ​​សល្យ​ធ្វើ​ម្ហូប​ទន្លេ​មេគង្គ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​បាង​កក​ នាពេល​ថ្មីៗនេះមក​ជូន​ប្រទេស​​កម្ពុជា​​។ លោក ឡុង បូរ៉ា ចុង​ភៅ​នៅ​សណ្ឋាគារ​រីអូតែល (Ree Hotel)​ នៅ​ខេត្ត​សៀមរាប និង​ជា​សមាជិក​សមាគម​ចុង​ភៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចុង​ភៅ​ចំនួន​ប្រាំបី​ក្រុម​មកពី​ប្រទេស​ផ្សេងៗ​ ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ដូចជា​ ចិន ភូមា ឡាវ និងវៀតណាម  បាន​រៀប​​ចំ​និង​បម្រើ​ម្ហូប​ចំនួន​ប្រាំ​មួយ​មុខ​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ប្រជែង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ចាប់ពីថ្ងៃ​ទី២២ ដល់​ថ្ងៃទី​២៦ ខែ​ឧសភា។ លោក បូរ៉ា ដែល​​ជា​ចុង​ភៅ​មួយ​រូប​មាន​បទ​ពិសោធ​​រយៈ​ពេល​២០ឆ្នាំ បាន​និយាយ​ថា“ប្រធាន​បទ​គឺ​ម្ហូប​មាន​ប្រភព​ពីទន្លេមេគង្គ​ ដូច្នេះ គ្រឿង​ផ្សំ​សំខាន់ៗ​គឺ​យើង​មិន​អាច​ប្រើ​សាច់គោ​បាន​ទេ គឺ​ប្រើ​ត្រឹម​តែ​ផលិត​ផល​ដែល​បាន​មកពីទន្លេ​មេគង្គ​ ដូចជា...

កម្ពុជា​​​អាច​​​គេច​​​ផុត​​​ពី​​​ការ​​ស្លាប់​​​ដោយ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​​​​ H5N1បាន

យោង​​​តាម​​​លទ្ធ​ផល​នៃ​ការ​​​សិក្សា​​​ស្រាវ​ជ្រាវ​​​ថ្មី​​​មួយ​​​ ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាលពី​​​សប្ដាហ៍​​​​​​នេះ​​​បាន​​​ឲ្យ​ដឹង​​​​​​​ថា ជីវិត​​​របស់​អ្នក​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​អាច​​​សង្គ្រោះ​​​បាន​​​ប្រសិន​​​បើ​​​​​​ប្រព័ន្ធ​​​សុខា​​​ភិ​​​បាល​​​ក្នុង​​​ប្រទេស​​​នេះ​​​មាន​បរិក្ខា​រពេទ្យ​​​​ទំនើប ​​​ហើយ​​​​បុគ្គលិក​​​ទទួល​​​បាន​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​ប្រសើរ​​​​ជាង​​​មុន​​​។ របាយការណ៍ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា​“ ការ​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ H5N1 មក​មនុស្ស​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ពី​​​ឆ្នាំ​​​២០០៥ ​ដល់​​​២០១១” ក៏​​​បាន​​​រិះគន់​​​​​​មន្ត្រី​​​សុខាភិបាល​​​​​​កម្ពុជា​​​ផង​​​ដែរ​ចំពោះ​ភាព​​​​យឺតយ៉ាវ​របស់​​​​មន្ត្រី​សុខាភិបាល ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ H5N1 មក​​​លើ​​​មនុស្ស​​​ ហើយ​ថា ជា​ពិសេស​មាន​​​​អ្នក​​​ជំងឺ​​​តិច​តួច​ណាស់​ ដែល​​​បាន​​​ទទួល​​​​​​ការ​​​ព្យា​បាល​​​​​​ដោយ​​​ថ្នាំ​​​​​​បង្កា​​​​​រជំងឺ​​​នេះ។ ផ្អែក​​​លើ​​​ការ​​​សិក្សា​​​អំពី​​​​ករណី​​​ឆ្លង​ជំងឺ​​​គ្រុន​​ផ្ដាសាយ​​​បក្សី​​​ H5N1 ដែល​​​បាន​​​រាយការណ៍​​​​​បាន​ឲ្យ​ដឹង​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ចន្លោះ​​ពី​ឆ្នាំ​​​២០០៥ ដល់​ឆ្នាំ​​​​២០១១ អ្នក​​​ស្រាវជ្រាវ​​​បាន​​​រក​​​ឃើញ​​​ថា ករណី​​​នេះ​​​​​​មាន​​​​រហូត​​​ដល់​​​១៨​​​ករណី​​​ គិត​​​ត្រឹម​​​ឆ្នាំ​​​២០១១ ប៉ុន្តែ​​​អ្នក​​​ជំងឺ​​​ដែល​​​​​សង្គ្រោះជី​វិត​​​​បាន​​​​​​​​​ពី​​​ជំងឺ​​​នេះ​​​មាន​​​តែ​​​​​​ម្នាក់​​​គត់ ហើយ​​​ស្ទើ​​​រតែ​​​ពាក់​​​កណ្ដាល​​​នៃ​​​អ្នក​​​ជំងឺ​​​នេះ​​​​​​បាន​​​ស្លាប់​​​ក្នុង​​​រយៈ​​​ពេល​​​២៤​​​ម៉ោង​​​ពេល​​​មក​​​ដល់​​​​​​មន្ទីរ​​​ពេទ្យ។​ នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ អត្រា​​​​ស្លាប់​ដោយ​សារ​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ឆ្លងមក​មនុស្ស​​​​មាន​​​​ប្រហែល​​​៦០​​​ភាគ​​​រយ​​​។ ចំណែក​នៅ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​​​ការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​​​​ជំងឺ​​​នេះ​​​​​​មាន​​​​ច្រើន​ករណី​ដែរ​នោះ​​​​ អត្រា​​​ស្លាប់​​​ មាន​​​ចំនួន​​​៥០​​​ភាគ​​​រយ​​​។ ផ្ទុយ​ទៅ​វិញ​ ​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​អត្រា​​​ស្លាប់​​​មាន​​​រហូត​ដល់​​​៩០​​​ភាគ​​​រយ​ឯណោះ​​​។ យោង​​​តាម​​​របាយការណ៍​​​នៃ​​​ការ​​​ស្រាវ​​​ជ្រាវ​​​របស់​​​សាលាពេទ្យ​​​​ Hygiene & Tropical ​នៅ​​​ក្នុង​​​ទីក្រុង​​​ឡុងដ៍ និង​ដោយ​​មាន​​​ជំនួយ​​​​ពី​​​ក្រសួង​​​សុខាភិបាល​​​ផង​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា“ ផ្អែក​​​លើ​​​ទិន្នន័យ​​​ប្រមូល​​​បាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​​ធន​ធាន​​​សំខាន់ៗ​នៅ​ក្នុង​ប្រព័ន្ធ​​​​សុខាភិ​បាល​​​​កម្ពុជា​​​អាច​​​​ចាត់​​​ថា មាន​​​គម្លាត​​​​ធនធាន​មួយ​ចំនួន​ក្នុង​ចំណោម​គម្លាត​ធន​ធាន​​ជា​ច្រើន​​​ ​និង​មាន​អត្រា​អាច​រួច​ផុត​ពី​ស្លាប់​ក៏​ច្រើន​ដែរ​​​ បើ​​​ធៀប​​​​​​នឹង​​​ប្រទេស​​​ដទៃ​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​អាសីុ​​​អាគ្នេយ៍​​​ ដូច​ជា​​​​ប្រទេស​​​ឥណ្ឌូណេសីុ ​សាធារណ​​​រដ្ឋប្រជាមាន​ិត​​​​ប្រជាធិប​តេយ្យ​​​ឡាវ តៃវ៉ាន់ ថៃ និង​​​ប្រទេស​​​វៀតណាម​​​”។ យោង​​​តាម​​​ការ​​​ស្រាវជ្រាវ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​​ថា ​​​អត្រា​ស្លាប់ដោយ​​​​សារ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​ H5N1​ខ្ពស់​​គឺ​​​ដោយ​​​សារ​​​ហេតុផល​​​មួយ​ចំនួន​ ដូច​ជា ​មាន​មន្ត្រី​សុខាភិបាល​តិច​តួច​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ចម្ងាយ​​​ផ្លូវ​​​​​​​​​​​​ត្រូវ​​​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​​​​មន្ទីរ​ពេទ្យ​​ឆ្ងាយ​ពេក ការ​​​ខ្វះខាត​​​បរិក្ខា​​​រពេទ្យ​​​ និង​​​មណ្ឌល​​សុខភាព​​​​មិន​​​គ្រប់​​​គ្រាន់​​​ ព្រម​​​ទាំង​​​ការ​​​អសមត្ថ​ភាព​​​ក្នុង​​​ការ​​​ដាក់​​​ពង្រាយ​​​គ្រូ​ពេទ្យ​​​​​ជំនាញ​​​​​​​​​។ ការ​​​ស្រាវជ្រាវ​​​​នេះបាន​​​លើក​​​ឡើង​​​ថា​ “ ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ឆ្ងាយ​​​និង​​​ការ​ចំណាយ​​​​​លើ​ការ​ព្យាបាល​​​​ថ្លៃពេក​អាច​​​ពន្យា​រពេល​​​​អ្នក​​​ជំងឺ​​​ និង​​​មន្ត្រី​​​សុខាភិបាល​​​មិន​​​ឲ្យ​​​ទទួល​​​បាន​​​ការ​​​ព្យាបាល​​​សម​ស្រប​”។ លើស​​​ពី​​​នេះ​​​ វេជ្ជបណ្ឌិត​​​ក្នុង​ស្រុក​​​​ក៏​​​មិន​​​បាន​​​ដឹង​​​អំពី​​​វិធី​​​​ព្យាបាល​​​ និង​​​វិភាគ​​​រក​​​រោគ​​​សញ្ញា​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​ H5N1 ឬ​​​ក៏​​​ខ្វះ​​​បរិក្ខា​​រ​​ធម្មតា​​​ៗ ដូចជា​​​ ម៉ាសីុន​​​បញ្ចូល​​​អុក​​​សីុ​​​ហ្សែន​ដែល​​​ចាំ​​​បាច់​​​សម្រាប់​​​ព្យាយាល​​​ជំងឺ​​​កង្វះ​​​អុក​​​សីុហ្សែន។ ការ​​​ស្រាវជ្រាវ​នេះ​​​​បាន​​​បន្ត​​​ថា “ ជំងឺ​​​កង្វះ​​​​​​​អុក​​​សីុហ្សែន គឺ​​​ជា​​​មូលហេតុ​​​ទូទៅ​​​ និង​​​ចម្បង​​​​បំផុត​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​ជំងឺ​​​ ដែល​​​កើត​​​ជំងឺ​​​រលាក​​​ទងសួត​​​  អាច​ស្លាប់​បាន​ ​​​ហើយ​​​ប្រសិន​បើ​​​ខ្វះ​​​ម៉ាសីុន​​​បញ្ជូល​​​អុក​​​សីុហ្សែន​​​ ប្រហែល​​​ជាមិន​​​​អាច​​​ឲ្យ​​​អ្នក​​​ជំងឺ​​​ជៀស​​​​​​ផុត​​​ពីការ​​​ស្លាប់បាន​​​ទេ”។ នៅ​​​ក្នុង​​​ករណី​​​ទាំង​​​អស់​​​ ដែល​​​បាន​​​សិក្សា​ស្រាវ​ជ្រាវ​​​​កន្លង​​​មក​​​ មាន​អ្នក​​​ជំងឺ​​​តែ​​​ប្រាំ​​​នាក់​​​ប៉ុណ្ណោះ​​​ទទួល​​​បាន​ការ​​​ព្យាបាល​​​ដោយ​​​ថ្នាំ​​​បង្ការ​​​ តាមី​​​ភ្លូ (Tamiflu) តាម​ការ​ណែ​​​នាំ​​​របស់​​​​អង្គការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​ ហើយនៅ​​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ទាំង​​​ប្រាំ​​​នាក់​នោះ ​​​គ្មាន​​​អ្នក​​​ជំងឺ​​​ណា​​​ម្នាក់​​​​​​ទទួល​​​បាន​​​​​​ការ​​​ព្យាបាល​​​ដោយ​​​ថ្នាំ​​​នេះ​​​​​​ជា​លើក​​​ទី​​​១ក្នុង​​​អំឡុង​​​​​​ពេល​​​​​​៤៨​​​ម៉ោង​​​នៃ​​​ការ​​​​ចេញ​​​​រោគ​​​សញ្ញា​​​នេះ​​​ទេ​​​។ យោង​​​តាម​​​ការ​​​ស្រាវជ្រាវ​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​ មាន​​​អ្នក​​​ជំងឺ​​​តែ​​​២៨​​​ភាគរយ​​​ប៉ុណ្ណោះ​​​ទទួល​​​​​​បាន​ការ​​​ព្យាបាល​​​ជំងឺ​​​គ្រុនផ្ដាសាយ​​​បក្សី​​​ H5N1 ត្រឹម​​​ត្រូវ​​​ គឺ​​​ចំនួន​​​នេះ​​​ទាប​​​ជាង​​​បណ្ដា​ប្រទេស​​​នៅ​​​តំបន់​​​អាសីុ​​​អាគ្នេយ៍​​​ដូច​​​ជា​​​ប្រទេស​​​ថៃ​​​ និង​​​ប្រទេស​​​វៀត​​​ណាម​ឆ្ងាយ​​​ណាស់​​​ ​​​ដែល​​​នៅ​​​ទី​​​នោះ​​​មាន​​​អ្នក​​​ជំងឺ​​​រហូត​​​ដល់​​​៧១ភាគ​​​រយ ទៅ​​​៧២​​​ភាគ​​​រយ​​​ទទួល​​​បាន​​ថ្នាំបង្ការ​​​ជំងឺ​​​នេះ​​​ត្រឹម​​​ត្រូវ​​​។ ការ​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃ​​​ការ​​​ស្រាវ​​​ជ្រាវ​​​បណ្ដោះ​​​អាសន្ន​​​នេះ​​​​​​​​​កើតមាន​ឡើង​​​ក្នុង​​​ឆ្នាំ​​​ដែល​​​មាន​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ H5N1 ឆ្លង​មក​មនុស្ស​ចំនួន​១០​​​​ករណី​​​ និង​មាន​អ្នក​ស្លាប់​ដោយ​​​សារ​​​ជំងឺ​​​នេះ​ចំនួន​​​​ប្រាំ​​​បី​​​នាក់​​​​​ ​​​ ដែល​​​ជា​​​អត្រា​​​ខ្ពស់​​​បំផុត​​​ចាប់​​​តាំ​​​ងពី​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​បក្សី​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​​​​ លើក​​ដំបូង​​​​​ ​​​ក្នុង​​​ឆ្នាំ​​​២០០៥។ លោក​​​វេជ្ជបណ្ឌិត​​​ សុខ​​​ ទូច ​ប្រធាន​នាយក​​ដ្ឋាន​​​​ទប់​ស្កាត់​​​ជំងឺ​​​ឆ្លង​​​​​​នៅ​​​ក្រសួង​​​សុខាភិ​​​បាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កង្វះ​ការ​​​យល់​​​ដឹង​​​ និង​បទ​​​ពិសោធ​​​វិជ្ជាជីវៈ​​​គឺ​​​ជា​​​មូលហេតុ​​​ ដែល​​​នាំ​​ឲ្យ​​​មាន​​​អត្រា​​​​​​ស្លាប់​​​​ខ្ពស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ប៉ុន្តែ​​​ ស្ថានភាព​​​នេះ​បាន​​​ប្រសើរ​​​ខ្លះ​​​ហើយ​​​។ ទោះបី​​​ជា​​​អ្នក​​​ជំងឺ​​​ប្រាំបី​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ជំងឺ​​​១០​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ក្នុងការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ខ្លាំង​​​ជាង​​​គេ​​​បំផុត​​​​ក្នុង​ឆ្នាំ​​​នេះ​​ក៏​​​ដោយ​​​ ក៏​​​លោក​​​វេជ្ជបណ្ឌិត​​​សុខ ទូច បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មាន​​​ការ​​​យល់​​​ដឹង​​​ខ្ពស់​​​ជាង​​​​​​មុខ​​​...​​​ហើយ​​​​​​វិធី​​​ព្យាបាល​​​ដោយ​​​ថ្នាំ​​​បង្ការ​​​តាមីភ្លូ “ ​​ក៏​មាន​ការ​កែ​លម្អ​ប្រសើរ​ជាង​មុន​ដែរ​។ លោក​​​វេជ្ជបណ្ឌិត សិុន សុមុន្នី នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​មេឌីកាំ​​​ ​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ស្រាវជ្រាវ​​​នេះ​​​មិន​​​បាន​​​លើក​យក​បញ្ហា​​​ដែល​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​មិន​​​បាន​​​ទទួល​​​ការ​​​ព្យាបាល​​​​​​ជំងឺ​​​នេះ​​​ដោយ​​​ហ្មត់​​​ចត់​​​ មក​ពិភាក្សា​នោះ​​​ទេ​​​។ លោក​​​វេជ្ជបណ្ឌិត សុមុន្នី ​​​បន្ត​​​ថា “ ប្រជា​ពល​​​រដ្ឋ​​​ត្រូវ​​​តែ​​​យល់​​​ថា ពួក​​​គេ​​​ត្រូវ​​​តែ​​​ទៅ​​​មន្ទីរ​ពេទ្យ​​​ភ្លាម​​​។ ប៉ុន្តែ​​​​​​​​ពួក​​​គេ​​​បែរជា​​​ទៅ​​​​ឱសថ​ស្ថាន​ ​ឬ​​​ក៏​​​មណ្ឌល​សុខភាព​មុន​ទៅ​​វិញ​​​​... ទើប​​​​​​​នាំ​​​ឲ្យ​​​​​​​​​ការព្យាបាល​​​មាន​ការ​យឺតយ៉ាវ​​​”។ ទោះជា​​​យ៉ាង​​​ណា ក្រុម​​​អ្នក​​​ស្រាវ​ជ្រាវ​​​បាន​​​លើក​​​ឡើង​​​ថា ការ​ចំណាយ​​​ខ្ពស់​​​​ទៅ​លើ​ការ​ព្យាបាល​​​​ និង​​​​ការ​ធ្វើ​​​ដំណើរ​​​ ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​​​​មិន​​​ហ៊ាន​​​ស្វែង​​​រក​​​ការ​​​ព្យាបាល​​​ទាន់​​ភ្លាមៗ​​​៕ ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា

អង្គការ​​ក្រៅ​​រដ្ឋា​ភិបាល​​ទប់​ស្កាត់​​​ការ​​ជួញ​​ដូរ​​សត្វ​ព្រៃ​​​ខុស​​ច្បាប់​​គ្រប់​​ប្រភេទ​​នៅ​​តាម​​អាកាស​​យាន​ដ្ឋាន

ខ្លាំ​ធំ​មួយ​ក្បាល​​​ និង​សត្វរញី​ប្រផេះ​តូច​មួយ​ក្បាល​កំពុង​តែ​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​ដាក់​តាម​វ៉ាលិស​អូស​មួយ​ ខណៈ​ដែល​ក្មេង​ម្នាក់​កំពុង​តែ​យំ​ នោះ​គឺ​ជា​​វីដេអូឃ្លីបខ្លី​មួយ ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ឯ​អា​កាស​យាន​អន្តរជាតិ​ភ្នំពេញ នៅ​ឆ្នាំ​ក្រោយ​នេះ​។ រួម​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិ​ជ្ជកម្ម​ព្រម​ទាំង​ការ​តាំង​ពិព័រណ៍បង្ហាញ​អំពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ វីដេ​អូឃ្លីប​នេះមាន​គោល​បំណង​អប់​រំទេសចរ​អន្តរជាតិ​ឲ្យ​យល់​ដឹងអំពី​​​​ការ​ជួញដូរ​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ ដែល​បាន​ក្លាយ​ជា​ទីផ្សារ​ងងឹត​ដ៏​ធំបំផុត​​​​មួយ​នៅ​លើ​ពិភពលោក​ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ជួញ​ដូរ​ប្រមាណ​ជា​១០លាន​ទៅ​២០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ អង្គការ​សម្ពន្ធសត្វ​ព្រៃ​ (Wildlife Alliance) បាន​ឲ្យ​ដឹង​នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​មួយ​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃសុក្រថា តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​ជម្រក​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ  ព្រមទាំង​​តែង​តែ​មាន​ច្បាប់​ទន់​ខ្សោយ​ និង​ការ​អនុវត្ត​ច្បាប់​មិន​បាន​តឹង​រឹុង​ ហើយ​តំបន់​នេះ​ និង​អាកាស​យាន​ដ្ឋាន​នានា​នៅ​ក្នុង​តំបន់​នេះ​បាន​ក្លាយ​ជាគោល​ដៅ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​។ អ្នក​ស្រី អាមុី វ៉ាន់ នីស (Amy van Nice) ប្រធាន​គ្រប់​គ្រង​ខាង​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៅ​អង្គការ​សម្ពន្ធ​សត្វ​ព្រៃ​​​មាន​ប្រសាសន៍ថា “ យើង​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​តែ​ធ្វើការ​ងារ​ជាមួយ​គ្នា​ ដើម្បី​ការពារ​សត្វ​ព្រៃ​នៅ​កម្ពុជា​.... និង​ដើម្បី​ធ្វើ​ឲ្យ​អាកាស​យាន​ដ្ឋាន​ក្លាយ​ជា​តំបន់ជួរ​មុខ​សម្រាប់​ការ​ការពារ​”។ អ្នកស្រី វ៉ាន់នីស បាន​ឲ្យ​ដឹង​ថា ស្លាក​សញ្ញា​​​ជាច្រើន​ ដែល​មាន​ព័ត៌មាន​អប់​រំ​អំពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ ក៏​ត្រូវ​បាន​ដាក់​នៅ​តាម​តំបន់​ឆ្លង​កាត់​ព្រំដែន​សំខាន់​មួយ​ចំនួន​ផង​ដែរ ដូច​ជា...

ប្រជា​សហគមន៍​នាំ​គ្នា​ដើរ​ដង្ហែក្បួន​ ដើម្បី​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ

អ្នក​រៀប​ចំ​ការ​ដើរ​ដង្ហែ​ក្បួន​បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រជា​ពល​រដ្ឋ​ប្រហែល​១៥០​នាក់​ ដែល​អាច​រង​ផល​ប៉ះ​ពាល់​ពី​ទំនប់​វារី​អគ្គិសនី​ ដែល​នឹង​ត្រូវ​សាង​សង់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ បាន​នាំ​គ្នា​ដើ​រ​ដង្ហែ​ក្បួន​រយៈ​ពេល​ពីរ​ថ្ងៃ​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​​បណ្ដាល​មក​ពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ និង​ដើម្បី​​រួម​គ្នា​ធ្វើ​​ញត្តិ​មួយ​​ទាម​ទារ​​ឲ្យ​មាន​ការ​ទប់​ស្កាត់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​។ លោក​ យុ​ សេងឡុង​ តំណាង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​១២​ដែល​ធ្វើ​ការ​ងារ​ខាង​ផ្នែក​តស៊ូមតិ​មិន​ឲ្យ​​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​​បែប​នេះ​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ “ យើង​បាន​ដើរ​ដង្ហែ​ក្បួន​លើ​ចម្ងាយ​ផ្លូវ​៣៥​គីឡូម៉ែត្រ​ នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​បាន​និយាយ​ជា​មួយ​ប្រជាសហ​គមន៍​ជា​ច្រើន​នាក់​ ដែល​រស់​នៅ​ដោយ​អាស្រ័យ​លើ​ទន្លេ​នេះ​” នៅ​ចន្លោះ​ស្រុក​ស្ទឹង​ត្រង់​ និង​ទីរួម​ខេត្ត​កំពង់​ចាម​។ លោក​ សេងឡុង​ បាន​ឲ្យ​ដឹង​ថា​ ញត្តិ​នេះ​ត្រូវ​បាន​ផ្តិត​មេដៃ​ដោយ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ ​៤៥០​នាក់​ និង​បាន​​ដាក់​ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀត​ណាម។ លោក​​ថ្លែង​ក្រោយ​ពេល​​​ការ​ដើរ​ដង្ហែ​ក្បួនបញ្ចប់​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ថា​ “ យើង​បាន​ស្នើ​សុំ​ពួក​គេ​កុំ​ឲ្យ​សាងសង់​ទំនប់​​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ ព្រោះ​វា​បង្ក​ផល​ប៉ះ​ពាល់​ដល់​សហគមន៍​របស់​យើង​”។ ក្រុម​អ្នក​ជំនាញ​បាន​រិះ​គន់​ផែន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទាំង​នេះ ដោយ​បាន​លើក​ឡើង​ថា​ វា​ជា​ការ​គំរាម​កំហែង​ដល់​​​មច្ឆា​​នៅ​តាម​ទន្លេ​នេះ​ និង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ប្រមាណ​៦​លាន​នាក់​ ដែល​រស់​នៅ​ដោយ​​ពឹង​ផ្អែក​លើ​ទន្លេ​នេះ​ សម្រាប់​ប្រភព​ចំណី​អាហារ​ និង​ជីវភាព​រស់​នៅ៕ ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

មានទស្សន​​​​​​ផ្សេងៗគ្នា​​​​អំពី​​​វាលព្រះ​មេរុ​​ ដែល​ជា​កន្លែង​ថ្វាយ​​​ព្រះភ្លើង​​​ព្រះបរម​​​រតនកោដ្ឋ នរោត្ដម សីហនុ

សោតូចមួយ​​​ព្យួរនៅ​​​ទ្វារ​​​របងចូល​​​វាល​​​មេរុ​​​ ដែលធ្លាប់ជាសួនច្បារលម្អនៅខាង​​​មុខ​​​សារមន្ទីរជាតិ​​​ ជា​កន្លែង​​​មួយ​​​ត្រូវបាន​សាង​សង់​​​​ជាពិសេស​​​សម្រាប់​ពិធីបុណ្យ​​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរមសព​​​ នរោត្តម​​​ សីហនុ​​​​ នោះ នៅ​​តែ​ស្ថិត​​​នៅ​​​ដដែល​​ជាងបី​​​ខែ​​​មកហើយ​បន្ទាប់​​​ពី​ព្រះ​បរម​សពអតីត​​​ព្រះ​​​មហា​​​ក្សត្រ ​​​ត្រូវ​​​បាន​​​ថ្វាយ​ព្រះភ្លើង​​​រួចមក។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​​​ពី​​​ព្រះបរមសព​​នរោត្តម ​​​សីហនុ​​​ ត្រូវ​​​បាន​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​កាល​​​​​​ពី​​​ថ្ងៃ​​​ទី​​​៥​​​ខែ​​​កុម្ភៈ រដ្ឋា​​​​​​ភិបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​វាលព្រះ​មេរុ​​​នេះ​​​នឹង​​​ត្រូវ​​​រក្សា​​​ទុក​​​ជា​​​កន្លែង​​​ទេស​​​ចរណ៍​​​។​​​ប៉ុន្តែ​​​ចាប់​​​តាំង​​​ពី​​​​​ប្រារព្ធ​​ពិធីថ្វាយ​​ព្រះ​ភ្លើង​ដែលមាន​​​​ការ​ចូល​រួម​ពី​​​​​ថ្នាក់​​​ដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​នៅលើ​​ពិភព​​​លោក​រួច​មក​វាលព្រះ​​មេរុនេះភាគច្រើនត្រូវបានចាក់សោ និងទុក​ចោល​​​ ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ​ត្រូវ​បាន​រុ​ះរើ​​​​ចេញ​​​ ហើយផ្ទាំង​​​គំនូរ​​​រចនា​​​បាន​​​​របក​​​ចេញ​​​ពី​​​ផ្ទាំងម្នាងសិលា​និង​របង​ឈើ​​​​នៅ​ជុំ​វិញ​បរិវេណ​​​​​នេះ​ ហើយ​ថែម​ទាំង​​​មាន​​​ស្មៅ​​​ដុះ​ត្រឹម​ជង្គង់​​​​​នៅក្នុង​​បរិវេណវាល​​​ព្រះ​មេរុ។ គ្មានទេសចរ​​ណាម្នាក់​​​ត្រូវ​​​បាន​​​អនុ​​​ញ្ញាត​ឲ្យ​​​ចូល​​​ទីកន្លែង​​​ថ្វាយ​​​ព្រះភ្លើងព្រះ​​​បរមសព​​​នេះ​​​ទេ​​​។ កាល​​​ពីពេលមុន​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ក្នុង​​​ស្រុក​​​និង​ភ្ញៀវ​​​ទេស​​​ចរ មក​​​កាន់​​​ប្រ​​​ទេស​​​នេះ​​​តែង​តែ​ទៅ​​​លេង​​វាលព្រះ​មេរុ​​​ដើម្បីលេង​​​កីឡា​​​ និង​​​ថត​​​រូប​​​សារមន្ទីរជាតិ​​​។ ប៉ុន្តែ​​​លោក​​​ ញឹក​​​ ប៊ុនឆៃ​​​ អគ្គលេខាធិការ​​​គណបក្សហ៊្វុនសុិនបុិច និងជាអនុ​​​ប្រ​​​ធាន​​​គណៈ​​​កម្មាធិការ​​​​របស់​រដ្ឋាភិបាល​ទទួល​​​បន្ទុក​​​​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​​​ព្រះ​​​បរម​​​សព ​​​​​​មាន​​​ប្រសា​​​សន៍ជា​ថ្មី​​​​ម្ដង​​​ទៀត​កាល​​​ពី​​​ថ្ងៃ​ព្រហស្បតិ៍​ថា​​​ រដ្ឋា​ភិបាល​មាន​​គម្រោង​​​​រក្សាទុក​​​​ទី​កន្លែង​នេះ ​​​ពី​​​ព្រោះ​​​វា​ស្ថិត​​​នៅ​​​ក្បែរ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​។ ប៉ុន្តែព្រះ​​​អង្គម្ចាស់​​​ សីុសុវត្ថិ ធម្មិកោ​​​ អតីត​​​ទី​​​ប្រឹក្សា​​​របស់​​​​​​ព្រះ​​​បរម​​​រតនកោដ្ឋ នរោត្តម​​​សីហនុ​​​ បាន​​​មាន​​​ព្រះបន្ទូល​ថា សេចក្តី​​​សម្រេច​​​​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​នេះ​​​គឺ​​​ផ្ទុយ​​​​ពី​​​​ប្រ​​​ពៃណីរបស់​​​ព្រះ​​​មហាក្សត្រ​​​នៅ​ប្រទេសនេះ។ ព្រះអង្គម្ចាស់ សុីសុវត្ថិ ធម្មិកោ មា​នព្រះ​បន្ទូល​សំដៅ​ដល់​ទី​តាំង​នេះ​ថា “ ​កិច្ចការដែល​ពាក់​ព័ន្ធ​នឹង​​​វាលព្រះ​មេរុនេះ ​​​គឺជា​សេច​ក្ដី​​​សម្រេច​​​របស់រដ្ឋាភិបាល។​អ្វី​ដែល​​​ខ្ញុំអាច​​​និយាយបាន​គឺថា បើ​តាម​​​ប្រពៃណី​​​របស់​​​យើង​​​គេត្រូវ​រុះ​រើ​ព្រះ​មេរុ​នេះចេញ​​​”។ ការរក្សា​​​ទុក​​​​ព្រះ​ពន្លាបណ្ដោះអាសន្ន​​​ដែល​​​ប្រើសម្រាប់ភ្ញៀវអង្គុយអំឡុងពេលថ្វាយព្រះ​​​ភ្លើងនោះ​គឺ​មាន​​​ន័យ​​​ផង​​​ដែរ​​​ថា ​​​ពិ​​​​ធី​​​ច្រត់​​​ព្រះនង្គ័ល​​​ប្រ​​​ចាំ​​​ឆ្នាំ ​​​ដែល​​​​​​គ្រោង​ធ្វើនៅ​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​ឧសភានោះ ​​​នៅ​​​ពេល​​​នេះ​​​ នឹង​​​ត្រូវ​​​ធ្វើ​​​នៅ​​​ខេត្ត​​​កំពង់ចាម​​​ជំនួស​​​ឲ្យ​វាលព្រះ​មេរុ​​​នេះ​​​វិញ​​​។ លោក ញឹក ប៊ុនឆៃ បាន​​​ផ្ដល់ទស្សនមួយ​​​ផ្សេង​​​ចំពោះវាលព្រះ​មេរុ និង​​​បាន​​​បក​​​ស្រាយ​ថា​​​វាលព្រះ​មេរុនេះ ទំនង​​មិនទុក​សម្រាប់​ធ្វើ​​​​ជា​​​​កន្លែង​​​រៀប​ចំ​ពិធីច្រត់​ព្រះ​នង្គ័ល​​​ទៀត​​​ទេ។ លោកបាន​​​មាន​​​ប្រសាសន៍ថា“ យើង​​​អាច​​​រក្សាទុក​​​អ្វី​ៗ​ដែល​នៅ​សល់​ពី​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នេះរហូត ពីព្រោះ​​​យើង​​​មិន​​​ចង់​​​ប្រើវាល​​ព្រះ​​មេរុនេះ​​​ទៀត​​​ទេ។​​​នៅពេលអនាគតពិធី​​​​​​ច្រត់ព្រះនង្គ័ល​​​នេះ​​​នឹង​​​ប្រព្រឹត្តទៅ​​​នៅ​​​ខេត្ត​​​ផ្សេងៗ​​​វិញ”។ ដោយលើកឡើង​​​អំពីវាលព្រះ​មេរុ​​​ដែល​​មិនស្អាតនេះ លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍ថា អាជ្ញាធរនឹងសម្អាតវាលព្រះ​មេរុនេះ។លោកថ្លែង​ថា “ វាលព្រះ​មេរុនេះនឹង​​​បើក​ឲ្យ​​សាធារណជន​ចូល​”។​​​ ប៉ុន្តែ ​​​លោក ​​​មិន​​​បាន​​​និយាយ​​​ឲ្យ​​​ច្បាស់ថា​​​ នឹង​​​បើក​​​សម្រាប់​សាធារណជន​​​នៅពេល​​​ណា​​​នោះទេ”។ ពេលសួរ​​​ថា​តើ​ថា​ព្រះ​មេរុ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ព្រះសព​​​គ្រួសាររាជវង្ស​​​នៅពេល​​​អនា​គត នឹង​​​ត្រូវ​​​សាងសង់នៅ​កន្លែង​ណា ​​​ប្រសិនបើរក្សាទុក​សំណង់​ដែល​នៅ​សេស​​​សល់​នៅ​វាល​ព្រះ​មេរុ​នេះ​“ ជា​​​រៀង​​​​​​រហូត​​​នោះ”​​​លោក ញឹក ប៊ុនឆៃ...

អ្នក​គ្រប់​គ្រង​រោង​ចក្រ​ថា​ ការ ស្លាប់​ដោយ​ការ​បាក់​ប្លង់​សេសង្កត់​ លើ​គឺជា ឧបទ្ទវហេតុ​តូច​តាច​

នគរ​បាល​បាន​សាក​សួរ​មនុស្ស​ពីរ​នាក់ពាក់​ព័ន្ធនឹង​ការ​បាក់​ប្លង់​សេ​​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​រោង​ចក្រ​ស្បែក​ជើង​របស់​ជន​ជាតិ​តៃវ៉ាន់​មួយ​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ ដែល​​ធ្វើ​ឲ្យ​​មនុស្ស​​ស្លាប់​ពីរ​នាក់ និង​រងរបួស​​​១១​នាក់​ ប៉ុន្ដែ​បាន​ដោះ​លែង​ពួកគេ​វិញ​នៅ​ថ្ងៃ​ដដែលដោយ​គ្មាន​ការ​ចោទ​ប្រកាន់​​ឡើយ​។ អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ម្នាក់​នៅ​រោង​ចក្រ​វីង​ស្ដាស៊ូ (Wing Star Shoes) ដែល​ផលិត​ស្បែក​ជើង​កីឡា​ឲ្យ​ក្រុម​ហ៊ុន​លក់​សម្ភារកីឡា​របស់​​ជប៉ុន យីហោ​អាស៊ីក​ (Asics) ​មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រថា ក្រុម​ហ៊ុន​របស់​លោក​​សោក​ស្ដាយ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​ស្លាប់​​កម្មករ​វ័យ​ក្មេង​ពីរ​នាក់ ដែល​លោក​ចាត់​ទុក​ថា ជា​“ ឧប​ទ្ទវ ហេតុ​តូច​តាច​” ដែល​មិន​ចាំ​បាច់​​មាន​ការ​ស៊ើប​អង្កេត​ ដើម្បី​រក​អ្នក​​ទទួល​ខុស​ត្រូវ​​ចំពោះ​មុខ​ច្បាប់នោះទេ​។ លោក គៀត ចន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​​មាន​ប្រសាសន៍​កាលពីថ្ងៃ​សុក្រថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់​ ដែល​បាន​ហៅ​មក​សាក​សួរ​នោះ គឺ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​វីង​ស្តាស៊ូ​ រីឯ​មនុស្ស​ទី២គឺ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សាង​សង់​ប្លង់​សេ​​ទំហំ​ប្រហែល​​៩ម៉ែត្រ គុណ​នឹង​១៥​ម៉ែត្រ ដែល​បាន​បាក់​សង្កត់​កម្មករ​នោះ។ លោក គៀត ច័ន្ទថារិទ្ធ មាន​ប្រសាសន៍​ថា “ យើង​បាន​អញ្ជើញ​បុរស​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ មក​សាក​សួរ​កាលពីថ្ងៃ​ព្រហស្បតិ៍។ ពេល​នេះ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​អស់​ហើយ ហើយ​យើង​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ករណី​នេះដដែល”។ លោក​បាន​បន្ថែម​ថា ការ​ស៊ើប​អង្កេត​កំពុង​បន្ត​ ប៉ុន្ដែ​លោក​មិន​អាច​និយាយ​បាន​ទេ​ថា នឹង​អាច​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ដែរ​​ឬអត់​នោះ។ មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​កាសែត​នៅ​សណ្ឋាគារ​ភ្នំពេញ ដែល​ចូល​រួម​ដោយ​អ្នក​គ្រប់​គ្រង​រោង​ចក្រ និង​តំណាង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ អ្នក​គ្រប់​គ្រង​ផ្នែក​ដឹក​ជញ្ជូន​របស់​រោង​ចក្រ​វីង​ស្ដាស៊ូ ឈ្មោះ ចាន់ កុសល បាន​សង្កត់​ធ្ងន់​ថា ការ​បាក់​ប្លង់​សេ​សង្កត់​កម្មករ​ គ្មាន​អ្វីក្រៅ​អំពី​ “...