Thursday, December 12, 2019
Home Authors Posts by Denise Hruby

Denise Hruby

142 POSTS 0 COMMENTS
Associate editor

ក្រសួង​កសិកម្ម​បង្កើត​តំបន់មាន​មេរោគ​គ្រុន​​ផ្តាសាយ​បក្ស​ីពីរកន្លែងនៅ​​​ភ្នំពេញ​​​និង​​​​​​ខេត្ត​​​កណ្តាល

ក្រុមមន្ត្រី​បាន​និយាយ​កាល​ពីម្សិល​មិញ​ថា ក្រសួង​កសិកម្ម​បាន​បង្កើត​តំបន់​​ដែល​​មាន​មេរោគគ្រុន​ផ្តាសាយ​បក្សី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅខេត្ត​កណ្តាល​ បន្ទាប់​ពីមាន​សត្វ​​​​មាន់​ទារាប់​រយ​ក្បាល​បាន​ងាប់​ដោយ​​​សារ​​​មេរោគ H5N1។ លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​បាន​ចុះ​ហត្ថ​លេខា​លើ​សារាចរណែ​នាំ​ពីរ​កាល​ ​ពីចុង​ខែ​មុន​ដោយ​លើក​ឡើង​ថា សត្វ​មាន់​ទា​ដែល​ត្រូវ​បាន​គេ​ដឹក​ចូល​ និង​ចេញ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពីកន្លែង​ដែល​​មាន​ផ្ទុះ​​ឡើង​នូវ​ជំងឺ​នេះ ត្រូវ​ធ្វើ​តេស្ត​ដើម្បីទប់​ស្កាត់​​កុំ​ឲ្យ​មេរោគ​​​​នេះ​រីក​រាល​​ដាល​បន្ថែម​ទៀត​។ កាល​ពីឆ្នាំ​២០១៣​ មនុស្ស​សរុប​ចំនួន​២៤​នាក់​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ពី​សត្វ​មាន់ទា​ឈឺ​ ឬ​ងាប់​ ហើយ​មនុស្ស​​​​ចំនួន​​​១២​នាក់​​​​​បាន​ស្លាប់​។ រហូត​មក​ទល់​ពេល​នេះ​​​ក្នុង​​​​ឆ្នាំនេះ​ មាន​មនុស្ស​​ប្រាំនាក់​ហើយ​ត្រូវ​បាន​បញ្ជាក់​ថា បាន​ឆ្លង​មេរោគនេះ​ ហើយ​ក្មេង​ប្រុស​ម្នាក់​បាន​​ស្លាប់​។ មន្ត្រី​សុខា​ភិបាល​​​​គិត​​​​ថា បងស្រី​​របស់​ក្មេង​​ប្រុស​នោះ​ក៏​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្ស​ីដែរ​ ប៉ុន្តែ នាង​បាន​ស្លាប់​មុន​ពេល​ធ្វើ​តេស្ត​។ លោក សៀង បូរិន ប្រធាន​មន្ទីរ​កសិ​កម្ម​​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា សត្វ​មាន់​ ទា និង​ក្ងាន ប្រហែល​២០០​ក្បាល​ដែ​ល​គេ​ប្រើ​សម្រាប់​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ស្រាវ​​ជ្រាវ​ និង​អភិវឌ្ឍន៍​កសិ​កម្ម​កម្ពុ​ជា​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ត្រូវ​បាន​សម្លាប់​​​​និង​​​​ដុត​​ចោល​កាល​ពីថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​ដើេម្បី​ទប់​ស្កាត់​កុំឲ្យ​​​ជំងឺ​នេះ​រាល​ដាល​ដល់​សត្វ​មាន់ទាដទៃ​ទៀត​ដែល​រស់​នៅក្នុង​តំបន់​នោះ​។ លោក បូរិន បានមាន​ប្រសាសន៍​កាល​​ពី​ម្សិលមិញថា “ ឥឡូវ​នេះមិនមានការ​ផ្ទុះ​​ឡើង​ នូវជំងឺ​គ្រុន​ផ្តាសាយ​បក្ស​ី​ទៀត​ទេ ពី​ព្រោះ​យើង​បាន​ចាត់​វិធាន​ការ​ភ្លាម​ៗ​”។ លោក​បាន ​បន្ថែមថា សត្វ​មាន់ទា​នៅតែ​​​មិន​ទាន់​​អនុ​ញ្ញាត​ ​ឲ្យ​ដឹកចូល​ ឬដឹក​ចេញ​ពី​កន្លែង​នេះ​ដដែល​ ដោយសារ​តំបន់​មាន​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​ដែល​ក្រសួង​កសិកម្មបាន​បង្កើត​ឡើង​។ លោក ហ៊ីង ហៀង មេឃុំកំពង់​កុង​ បាន​មាន​​​​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា តំបន់​ទី​២​ត្រូវ​​​បាន​បង្កើ​តឡើង​ក្នុង​ស្រុក​កោះ​ធំ​ខេត្ត​កណ្តាល​​​​កន្លែង​ដែល​សត្វ​ទា​ប្រហែល​២០០​ក្បាល​បាន​ងាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​មក​។ លោក​...

មានកំហុស​ក្នុង​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដោយសារគម្រោងទំនប់​វារីអគ្គិសនីដន​សាហុង

​​អ​ង្គកា​រ​​​តាម​ឃ្លាំ​មើល​​​បរិស្ថាន​ WWF ​​បា​ន​លើកឡើ​ង​​​ក្នុង​របាយការណ៍សិក្សា​ស្រាវ​​​ជ្រាវ​ដែល​​​ខ្លួនបាន​​ចេញផ្សាយ​កាល​​ពី​ម្សិល​មិញ​ថា ​ដំណើរ​ការ​​​​វា​យ​តម្លៃ​​ហេតុប៉ះ​​ពាល់​បរិ​ស្ថាន​​​​ដែល​នឹង​​​អ​​​នុញ្ញាត​ឲ្យ​មា​ន​ការ​អនុ​វត្ត​គម្រោង​សា​ង​សង់​​​ទំ​​នប់​វារីអគ្គិសនី ដន ​សា​ហុង ​​ដ៏​​ចម្រូង​ចម្រាស នៅ​​​​ភាគ​​​​ខាង​​ត្បូ​ងនៃ​​​ប្រទេ​ស​​ឡា​​វមាន​ចម្ងាយ​១,៥គី​ឡូ​ម៉ែត្រ​​​ពី​ព្រំ​​​ដែន​កម្ពុជា​ ​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​វាយ​តម្លៃ​មិន​សមស្រប​ និង​​​ជា​រឿយ​ៗ​​ផ្អែក​​លើ​​​​សេចក្តី​ស​ន្ម​ត។ ​ដំណើរ​កា​រនៃការវាយហេតុ​ប៉ះ​​ពាល់​​​បរិស្ថាន​​​​ធ្វើ​​ឡើ​ង​​ដោ​យ​​ក្រុ​ម​​អ្ន​ក​​វិទ្យា​​សាស្ត្រ​ដែល​​ធ្វើកា​រ​ឲ្យ​ក្រុម​​ហ៊ុន Mega First Berhad ​​​ជា​ក្រុម​​​ម៉ា​​ឡេស៊ី​​​ទទួល​​បន្ទុក​​​​​អនុវត្ត​គម្រោង​សាង​សង់​​​ទំ​​នប់​​វារីអ គ្គិស នីដែលមានកម្លាំង​២៥៦​​មេហ្គា​​វ៉ាត់​ នៅ​លើផ្លូវ​ទឹក ដូ​ន​​​សាហុ​ង​​​នៃ​​​ទ​ន្លេ​​មេគង្គ​ ត្រូវ​បានសិក្សា​ដោ​យ​​​អ្នក​​វិទ្យា​សាស្ត្រ​​អន្តរ​ជាតិ​ជា​ប់​​​កិច្ច​សន្យា​​ជាមួយ​អង្គការ​​ WWF ហើយ​អ្នកវិទ្យាសាស្ត្រ​ទាំង​នេះ​​​​​បា​ន​រក​ឃើញ​ថា​ ​ដំណើរ​ការ​វា​យ​​ត​ម្លៃ​​នេះ​​​មិន​​​អា​ច​​​ទទួល​ស្គាល់​ជា​​ដំណើរការ​សិក្សាវាយ​តម្លៃ​បែប​​​វិទ្យា​សាស្ត្រ​​​​បាន​​ឡើយ​។ និយាយជារួម​ លោក ឈិត សំអាត នាយក អង្គការ WWF ប្រចាំប្រទេស​កម្ពុជា​បាន លើកឡើងថា សេចក្តីអះអាង​នៅក្នុង​របាយ​ការណ៍​វាយ​តម្លៃ​នោះ​ មិន​សម​ស្រប​តាម​ភ័ស្តុតាង​បែប​វិទ្យាសាស្ត្រ​ទេ​។ លោក​មានប្រសាសន៍ថា“ នៅក្នុង​របាយ​ការណ៍​វា​យ​តម្លៃ​ហេតុ​ប៉ះ​​​ពាល់​​បរិ​ស្ថាននេះ​មានសេចក្តី​​​អះ​អា​ង​​​ថា ​​គម្រោង​ទំ​នប់​វារី​អគ្គិ​​​​សនី​ ដន​សា​ហុង ​នឹ​ង​មិ​ន​​មា​ន​ផល​ប៉ះ​​​ពាល់​​​​ខ្លាំង​​​ទៅលើ​វិស័យ​ជល​ផល​ទេ ប៉ុន្តែ​​​មិ​ន​មាន​ភ័ស្តុ​​តា​​ងបែប​​វិទ្យា​សាស្ត្រ​សម្រាប់គាំ​​​ទ្រ​​លទ្ធ​ផល​​​វាយ​​​តម្លៃ​​​របស់​ខ្លួ​នទេ​” ​។ ​​តំ​ណា​ង​​​​របស់​​ក្រុម​ហ៊ុន Mega First ​​បា​ន​​​អះ​អា​ង​​​ថា ​​ទំ​នប់​​​នេះ​​ពិត​ជា​​ជួយ​ពង្រឹង​ទំនាក់ ទំនង​រវាង​​ច្រក​ឆ្លង​កាត់​​​របស់​ត្រី​។ ទោះ​ជាយ៉ា​ង​ណា របាយការណ៍សិក្សា ស្រា​​វ​ជ្រាវ​​​​របស់​អង្គការ​ WWF ​បាន​បង្ហាញ​​២៥​​​ចំណុច​ ទាក់ទង​នឹង​ដំណើរ​ការ​វា​យ​តម្លៃ​ហេតុ​​​ប៉ះ​​​ពាល់​​បរិ​ស្ថាន ​ដែល​​ផ្អែក​លើ​សេច​ក្តី​​សន្មត ឬ​​កំ​ហុស​​​ជាក់ស្តែង​។ វិធាន​ការ​មួយចំនួន​ក្នុង​ចំណោម​វិធាន​ការ​កាត់បន្ថយ​ហេតុ​ប៉ះពាល់​ដែលត្រូវ​បាន​ស្នើឡើង​នៅក្នុង​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់បរិស្ថាន​ មិន​មាន​ខ្លឹមសារ​ច្បាស់​លាស់​ទេ​ ​ដូច​​ជា​កា​រ​ដំ​ឡើង​​របាំង​ប្រើ​ចរន្តអ​គ្គិសនី​​ដើ​ម្បី​ប្តូរទិសដៅ​ផ្លាស់​ទីរបស់​​ត្រី​ ​ដែល​សាុំ ទៅនឹងការ​ផ្លាស់ទី​​​តា​ម​​​​​ផ្លូវ​ទឹក​ដុន សាហុង ​នេះ​​បើយោង​តាម​​​អង្គ​កា​រ​ WWF។ ក្រុម​​អ្នក​ស្រាវ​​​ជ្រាវ​​ដែល​ជាប់កិច្ច​សន្យា​ជាមួយ​​អង្គ​កា​រ WWF ​​​​​បា​ន​លើកឡើ​ង​ថា ​​“សំណូម​ពរ​​​​ឲ្យមាន​របាំ​ង​​អគ្គិសនី​​​អាច​​ទ​ប់​ស្កាត់ត្រីចេញ​ពី​​តំបន់​​នេះ ហាក់ដូចជា​​មិន​មាន​​ការ​គិត​​​គូរ​​​បា​ន​ល្អ​​ទេ”។ ភាព​​​ខុស​​គ្នាក្នុ​ង​កម្លាំង​​ចរន្ត​​អគ្គិសនី​​ ទំ​​ហំ និង​ហ្វ្រេកង់​នៃ​​ចរន្ត​​​ទឹក​​នៅ​​ក្នុ​ងទឹក​ មានភាព ចាំបាច់​ក្នុងការ​បង្ហាញ​ផ្លូវ​ ទាក់ទាញ​​ ឬជំរុញ​ចលនា​ផ្លាស់​ទី​របស់​ត្រីដែលមាន​ច្រើន​ទំហំ ខុស​ៗគ្នា​។ ត្រី​​នៅក្នុ​ង​​​ទន្លេ​​មេគង្គ​ ​ដូ​ចជា​​ត្រី​គល់​រាំ​ង និ​ង​ត្រី​នៅ​​អាស៊ី​ផ្សេងទៀត​ ​​អាចមាន​​ទម្ងន់​​៣០០​​គី​ឡូ​​ក្រាម​ ​និ​ង​៦០០​​គី​ឡូក្រាម។ លោក ម៉ាក ​ហ្គ័រ​​ចូត (Marc Goichot)​ប្រធាន​ផ្នែក​គ្រប់គ្រងថាម​ពល វារី​អគ្គិសនីនិ​ង​​​អា​ង​​​ទន្លេ​​ប្រ​កប​ដោយ​និរន្តរភាពនៅ​​អង្គការ​ WWF Greater Mekong បា​ន​លើក ឡើងថា ប្រសិន​បើ​គ្មាន​​ភ័ស្តុតាង បែប​​​​វិទ្យា​សាស្ត្រ​​សម្រាប់​បញ្ជាក់ថា ​ច្រ​ក​ផ្លាស់ទី​​​​​របស់​ត្រី​​ដែលត្រូវបាន​ស្នើឡើង​ទាំងនេះ​នឹ​ង​​​​​អាច​ឲ្យ​ត្រី​​​​ធ្វើ​ការ​ផ្លាស់​ទី និង​បន្ត​ផ្លាស់ទីបាន​ នៅ ក្នុងទន្លេលើនិងក្រោម​រយៈពេលពេញ​មួយ ឆ្នាំទេ​ ទំនប់វារីអគ្គិសនី​ ដន​សា​ហុង នេះ​មិន គួរ​ត្រូវបាន​សាងសង់ទេ​។ ​លោក ហ្គ័រចូត ​​​បា​ន​លើកឡើ​ងក្នុង​​សេចក្តី ថ្លែ​ងការណ៍​មួយថា “វា​ជា​ការ​​ទទួល​ខុស​ត្រូ​វ​​​របស់ ក្រុម ហ៊ុន Mega First ​​​​ក្រុម​​ហ៊ុន​​​​អភិវឌ្ឍ​ន៍ ​​ទំ​ន​ប់​ ​និង​រដ្ឋា​​ភិ​បាល​មេគ​ង្គ​​ ក្នុង​ការ​ធានា​​ថា ​ពួ​ក​​​គេ​​​ឈប់​បន្ត​កា​រ​​​អភិ​វឌ្ឍ​គម្រោ​ង​ដែល ផ្អែកលើ​​លទ្ធផល​សិក្សា​​មិនមែន​បែប​​​វិទ្យា​សាស្ត្រ​នេះ”៕ប៊ុននី​

រកឃើញ​​​ប្រាសាទ​​​បុរាណ​​​មុន​​​សម័យ​​​អង្គរ​​​ចំនួន​​​ប្រាំពីរ​​​​​​នៅ​​​លើ​​​​​​​​​ដីសម្បទាន​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​

ប្រាសាទ​​​បុរាណ​​​មុន​​​សម័យ​​​អង្គរ​​​​​​ចំនួន​​​ប្រាំពីរ​​​​​​ត្រូវ​​​បាន​​​​​​រក​​​ឃើញ​​​​​​នៅ​​​លើ​​​​​​ដី​​​សម្បទាន​​​ពីរ​​​កន្លែង​​​​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ ប៉ុន្តែ​​​ខណៈ​​​ពេល​​​ដែល​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​មួយ​​​រូប​​​លើក​​​ឡើ​​​ង​​​កាលពី​​​ម្សិលមិញ​​​ថា ក្រសួង​​​​​​​​​មិន​​​បាន​​​ដឹង​​​ពី​​​ប្រាសាទ​​​ទាំង​​​នេះ​​​នៅ​​​ពេលពួក​​​​​​គេ​ផ្ដល់​​​ដី​​​សម្ប​​ទាន​​​ទាំង​​​នេះ​​​នោះ​​​ ក្រសួង​​​​​​វប្បធម៌​​​និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​និយាយ​​​ថា គេ​​​ដឹង​​​ថា មាន​​​ប្រា​​​សាទ​​​ទាំង​​​នេះ​​​ជា​​​យូរ​​​មក​​​ហើយ​​​។ បន្ទាប់ពី​​​មាន​​​សេចក្ដីរាយការណ៍​​​ថា ក្រុម​​​ហ៊ុន​​​ Cambodia Blue Heaven Ltd. និង​​​ក្រុម​​​ហ៊ុន​​​ Cambodia Down Plantation Ltd. ដែល​​​ក្នុង​​​ម្នាក់​​​ៗមាន​​​ដី​​​សម្បទាន​​​​​​ប្រហែល​​​​​​១០.០០០​​​ហិកតា​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ខូច​​​ខាត​​​​​​ប្រាសាទ​​​ទាំង​​​នេះ​​​​​​ ក្រសួង​​​ទាំង​​​ពីរ​​​​​​បាន​​​​​​បញ្ជូន​​​គណៈ​​​ប្រតិភូ​​​មួយ​​​ក្រុម​​​ទៅ​​​កាន់​​​ទីតាំង​​​ប្រាសាទ​​​​​​ទាំង​​​នោះ​​​​​​​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​​​​ស្រុក​​​គូលែន និង​​​ស្រុក​​​ជាំក្សាន្ត កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ ដើម្បី​​​ពិនិត្យ​​​មើល​​​។ លោក​​​ ផាន់​ ណាឌី អនុប្រធាន​​​នាយក​​​ដ្ឋាន​​​​​​​​​បេតិកភណ្ឌ​​​វប្បធម៌​​​នៃ​​​ក្រសួង​​​​​​វប្បធម៌​​​ និង​​​​​​វិចិត្រ​​​សិល្បៈ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា “យើង​​​​​​បានឮ​​​ថា ក្រុមហ៊ុន​​​ទាំង​​​នេះ​​​​​​ទន្ទ្រាន​​​ចូល​​​ដី​​​ជុំ​​​វិញ​​​ប្រាសាទ​​​ ហើយ​​​​​​​​​យើង​​​​​​ក៏​​​បាន​​​ចុះ​​​ទៅ​​​បញ្ជាក់​​​ថា តើ​​​​​​រឿង​​​នេះ​​​ជា​​​ការពិត​​​ឬ​​​យ៉ាង​​​ណា​​​”។...

ស្ត្រី​ខ្មែរ​ត្រូវ​បាន​គេ​​នាំ​ទៅ​លក់​​ទៅ​ចិន​តាម​រយៈ​ការ​សន្យា​រៀប​ការ​

ស្រុក​កៀនស្វាយ​, ខេត្ត​កណ្តាល​-បន្ទាប់​ពី​ស្លៀក​ពាក់​ស្អាត​​ដើម្បី​​មើល​ទៅ​​ឲ្យ​ដូចជា​ប្រពន្ធ​​ត្រឹម​ត្រូវ​​​តាម​ច្បាប់​​​ដូច​ដែល​​ពួក​គេ​ចង់​​បាន​​នោះ ស្ត្រី​បី​នាក់​​ដែល​ទើបមក​ដល់​​ថ្មី​ពីប្រទេស​កម្ពុជា​​បាន​អង្គុយ​នៅលើ​​សាឡុង​​មួយ​រង់ចាំ​អនាគត​ប្តី​ជន​ជាតិ​ចិន​របស់​ខ្លួន​។ ក្នុង​វ័យ​២៩​ឆ្នាំ​ កញ្ញា ខៃ សុជឿន គឺជា​ស្ត្រី​​​​ដែល​មាន​អាយុ​ច្រើន​​ជាងគេ​ក្នុង​ចំណោម​​ស្ត្រី​ទាំង​បីនាក់​​ដែល​គ្រាន់​តែ​ដឹង​ថា ពួក​គេ​បាន​ទៅ​ដល់​​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។ ​នាង​​គឺ​​ជា​ជម្រើស​ចុង​ក្រោយ​ ហើយ​​បាន​ធ្វើ​​ជា​កូន​ក្រមុំ​របស់​ក​សិ​ករ​ជនជាតិ​ចិន​ក្រីក្រ​ម្នាក់​​ ដែល​រក​ចំណូល​បាន​បន្ថែម​ខ្លះៗ​ពីការ​ងារ​ជា​កម្មករ​សំណង់​ម្តង​ម្កាល​នៅតាម​តំបន់​ជន​បទ​ដែល​មាន​ចម្ងាយ​ធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​ពី​ទីក្រុង​គ័ងចូវ​​​។ កញ្ញា ខៃ សុជឿន បាន​និយាយ​រៀប​រាប់​ពី​ការ​ធ្វើ​ជាកូនក្រមុំ​ទាំង​បង្ខំ​រយៈ​ពេល​ពីរ​ខែ​របស់​បុរស​ម្នាក់​ដែល​បាន​ឃុំខ្លួន​គាត់​ និង​រំលោភ​គាត់​ជាច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះថា “ នៅ​ពេល ​ដែល​ខ្ញុំ​អង្គុយ​នៅទីនោះ​ បុរស​ជន​ជាតិ​ចិន​សម្លឹង​មើល​ខ្ញុំ​។​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​បាន​​គេ​លក់​។ពួក​គេ​ជ្រើ​សរើស​យក​យើង​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ស្ត្រី​ពេស្យា ពីព្រោះខ្ញុំ​ត្រូវ​បាន​​គេ​ប្រាប់​ឲ្យស្លៀក​ពាក់​ស្អាត​ និង​លាប​ម្សៅក្រែម ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​មក​​លើ​ខ្ញុំ​”។ ១០​ថ្ងៃ​មុន​ពេល​នាង​​​ត្រូវ​បាន​គេ​នាំ​ទៅ​រៀបការ​នៅ​ចិន​​ កញ្ញា ខៃ សុជឿន រស់​នៅ​​លើ​ដី​​តូច​មួយ​របស់​គ្រួសារ​​នាង​​នៅក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ ​ដោយ​ពឹង​ផ្អែក​លើ​​​​​ការ​​ធ្វើ​ស្រែ​​ និង​​ដាំ​បន្លែ​។ នាង​បាន​និយាយ​ថា “ខ្ញុំ​មិនដែល​រៀ​ប​ការ​នៅទីនេះ​ទេ​ ពីព្រោះ​ប្រសិន​បើ​ខ្ញុំ​រៀប​ការ​ គឺត្រូវ​រៀបការ​ជាមួយ​កសិករ​ក្រីក្រ​ដូច​ខ្លួន​ខ្ញុំ​​ដែរ​។ ប្រុស​ៗ​នៅ​ទី​នេះ​ស្រវឹង​ស្រា​គ្រប់​ពេល​ ហើយ​ការ​រៀបការ​នៅ​ទី​នេះ​​មិន​ធ្វើ​ឲ្យ​ជីវិត​ល្អប្រសើរ​ឡើយ​​”​។ ប៉ុន្តែ​ នៅពេល​ទៅ​លេង​ផ្ទះ​ឪពុក​មា​គាត់​នៅក្នុង​ភូមិមួយ​នៅជិត​នោះ​កាល​ពីខែ​មិថុនា​ឆ្នាំមុន​ ឱកាស​មួយ​បាន​កើត​ឡើង​​ គឺ​រៀបការ​ជាមួយ​បុរ​សជន​ជាតិ​ចិន​។ គំនិត​ដ៏សំខាន់​​របស់​នាង​ក្នុង​ការ​ធ្វើ​ជា​កូន​ក្រមុំ​របស់​បុរ​ស​ជន​ជាតិ​ចិន ​ដែល​ពួកគេ​មិន​ដែល​បាន​ជួប​​នោះ​គឺ​​​ដោយ​សារ​ថា ​​នាង​អាច​​ទៅ​រស់​នៅ​ក្នុង​ជីវិត​​ដ៏​ទំនើប និង​​មិន​ត្រូវ​ចំណាយ​លុយ​មួយ​សេន​ឡើយ​ ព្រោះ​ការ​ចំណាយ​សម្រាប់​លិខិត​ឆ្លង​ដែន​របស​់​នាង​​ និង​​ថ្លៃ​សំបុត្រ​យន្ត​ហោះ ​​គឺ​​ប្តី​អ្នក​មាន​របស់​​នាង​​ជា​អ្នក​ចំណាយទាំង​អស់​ ហើយ​នាង​អាច​​​ទទួល​បាន​ថ្លៃ​បណ្ណាការ​​​​​ច្រើន​ជាង​បី្ត​ខ្មែរ​ទៅ​ទៀត​។ កញ្ញា សុជឿន​ បាន​និយាយថា “ស្ត្រី​ម្នាក់​បាន​មក​ជួប​ខ្ញុំ​ និង​បាន​និយាយថា ខ្ញុំ​គួរ​តែ​ទៅ​ប្រទេស​ចិន​ និង​រៀប​ការ​នៅ​ទី​នោះ​។ ស្ត្រី​នោះ​បាន​និយាយថា ខ្ញុំ​នឹង​ទទួល​បាន​ការងារ​មួយដែល​អាច​រក​លុយ​បាន​យ៉ាង​តិច​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយខ្ញុំ​នឹង​មាន​ប្តី​អ្នក​មាន​រស់នៅក្នុង​ប្រទេស​រីក​ចម្រើន​ទៀត​ផង​”។​​ នាង​បាន​បន្ថែម​ថា ​នាង​​ស្គាល់​ប្រទេស​ចិន​​តាម​​​​រយៈ​រឿង​ចិន​តែ​ប៉ុណ្ណោះ​ ​ដែល​មាន​មនុស្ស​ទាន់​សម័យ​រស់​នៅក្នុង​ទេស​ភាព​ល្អៗ និង​ក្នុង​ទី​ក្រុង​ទំនើប​ៗ​។ ថ្លៃបណ្ណាការដែល​កញ្ញា សុជឿន បាន​ដឹង​នៅពេល​ក្រោយ​មក​គឺមាន​ចំនួន​​ប្រហែល​១៥.០០០ដុល្លារ​ បើ​ប្រៀបធៀប​ទៅនឹង​​ថ្លៃ​បណ្ណាការដែល​បុរស​ជន​ជាតិ​ចិន​ចំណាយ​សម្រាប់​រៀបការ​ជាមួយ​ស្ត្រី​ជន​ជាតិ​ចិន​ យ៉ាង​ហោច​ណាស់​ក៏​៣០.០០០ដុល្លារ​ដែរ​។ កញ្ញា សុជឿន បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​​មាន​ស្ត្រី​ខ្មែរ​ពីរនាក់​​រស់​នៅ​ជិត​ខាង​គាត់​​ក្នុង​ទីក្រុងមួយ​ដែល​គាត់​​ស្គាល់​ថា ឈ្មោះ​ ហ្វូចា (Fuja) ។កាល​ពីខែ​មិថុនា​ ឆ្នាំមុន​មាន​ស្ត្រី​ពីរ​នាក់​​ទៀត​បាន​ឡើង​ជិះយន្ត​ហោះ​ជាមួយ​គាត់​នៅក្នុងទីក្រុង​ភ្នំពេញ។ ពេល​ពួកគេ​​ទៅ​ដល់​ទី​នោះ​ ស្ត្រី​ខ្មែរ​ម្នាក់​និង​បុរស​ជន​ជាតិ​ចិន​ចំនួ​​​ន​​​បួន​នាក់បាន​ទៅ ​ទទួល​ពួ​ក​គេ​ ហើយ​ពួកគេ​ក៏​​បាន​​រៀបការ​ភ្លាមៗ​តែ​ម្តង​។ ប៉ុន្តែ ជីវិត​ថ្មី​របស់​កញ្ញា សុជឿន  គឺខុស​គ្នា​ពី​​ជីវិត​អាពាហ៍​ពិពាហ៍ ​ដែល​នាង​សង្ឃឹម​ទុក​មុន​ ទេសភាពស្អាត​ៗ​បាន​ក្លា​យ​ជា​វាល​ស្រែ​ស្រដៀង​​នឹង​ស្រុក​កំណើត​របស់​នាង​ ហើយ​​​​​​​ទីក្រុង​ទំនើ​ប​បាន​ក្លាយ​ជាភូមិ​ក្រីក្រ​តូច​មួយ​។ គ្មាន​ការ​ងារ​ដែលមាន​ប្រាក់ខែ​៥០០​ដុល្លារ​​រង់ចាំនាង​ទេ​ ហើយ​នាង​បាន​ដឹង​ភ្លាមៗ​​​ថា គោល​បំណង​តែ​មួយ​របស់​នាង​គឺ​សម្អាត​​ផ្ទះ​ និង​បង្កើត​កូន ដោយ​ត្រូវ​នៅ​​រួម​ភេទ​ជា​​​រៀង​រាល់​ថ្ងៃ​។ កញ្ញា​ សុជឿន បាន​និយាយថា “ខ្ញុំ​មិន​ដឹង​ថា នោះជាការ​រំលោភ​ឬ​អត់​ទេ ប៉ុន្តែ នៅ​ពេល​ដែល​ខ្ញុំ​មិន​ចង់​ដេក​ជា​​មួយ​គាត់​​ និង​នៅ​ពេល​ដែល​ខ្ញុំ​ព្យាយាម​​ជំទាស់​នោះ​គាត់​​បាន​ចាប់​ទាញ​ខ្ញុំ​។ បុរស​នោះ​ខឹង​ ហើយ​រុញ​ខ្ញុំ​ទៅ​លើ​គ្រែរួម​ភេ​ទ​ជាមួយខ្ញុំ​តែម្តង​”។ កញ្ញា​បាន​បន្ថែម​ថា ប្តី​នោះ​ទាម​ទារ​រួម​ភេទ​បួន​ទៅ ប្រាំ​ដង​ក្នុង​មួយថ្ងៃ​។ នាង​​​បាន​និយាយថា “ ​ បុរស​នោះ​ឆេវ​ឆាវ​ណាស់​។ គាត់​គឺជា​បុរស​ទី១មួយដែល​ខ្ញុំ​ដេក​ជា​មួយ​ ខ្ញុំ​មិនដែល​មាន​បទ​ពិសោធ​ទេ​ ខ្ញុំដឹង​ថា ធ្វើ​ដូច្នេះ​វា​មិន​ត្រឹម​ត្រូវ​ទេ គួរ​ឲ្យ​ខ្លាច​ណាស់​”។ ពេល​រៀបការ​បាន​ប្រហែ​ល​មួួយខែ​ នាង​បាន​​រក​វិធី​គេច​ខ្លួន​ទាំង​អស់​សង្ឃឹម​។ ​នាង​បាន​​រក​លេខ​ទូរស័ព្ទរបស់​​វិទ្យុ​សម្បុក​ឃ្មុំ​នៅក្នុង​កូន​សៀវ​ភៅ​តូចមួយ​ដែល​​នាង​​យក​ទៅ​ពីប្រទេស​កម្ពុជា​ ហើយ​បាន​ទូ​រ​ស័ព្ទ​ឲ្យគេ​ជួយ​។ នាង​បាន​និយាយថា វិទ្យុ​សម្បុក​ឃ្មុំ​ប្រាប់​នាង​ឲ្យ​​ទូរស័ព្ទទៅ​អង្គការ​លី​កា​ដូ​។ លោក​ អំ សំអាត នាយក​គ្រប់​គ្រង​ផ្នែក​បច្ចេក​ទេស​របស់​អង្គការ​លីកាដូ បាន​មាន​​ប្រសាសន៍​កាល​ពីម្សិ លមិញថា ករណី​របស់​កញ្ញា​ សុជឿន  គឺជា​​ករណី​មួយ​​ក្នុង​ចំណោម​​ករណី​​ដំបូង​​ដែ​ល​លោក​ទទួល​បាន​អំពីស្ត្រី​ ដែល​ត្រូវ​បាន​គេ​នាំ ទៅ​លក់​នៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់​ ឬ​ដោយ​សមាជិក​គ្រួសារ​របស់​ពួកគេ​។ រហូត​មក​ទល់​ពេល​នេះ​ អង្គការ​លីកាដូ បាន​ជួយ​បញ្ជូន​ស្ត្រី​ខ្មែរ​១៥​នាក់​មក​ពី​ប្រទេស​ចិន​វិញ​។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​នោះគឺ​កញ្ញា​ សុជឿន ​។ ការ​សិក្សា​មួយ​របស់​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​អង់គ្លេស​បាន​ប៉ាន់​ប្រមាណថា ត្រឹម​ឆ្នាំ​២០០៥​​ប្រទេសចិន​មាន​មនុស្ស​ប្រុស​​​ច្រើន​ជាង​ស្ត្រី​ចំនួន​៣២​​លាននាក់​ដែល​មាន​អាយុ​ក្រោម​២០ឆ្នាំ​ដោយសារ​គោល​នយោបាយ​កូន​មួយ​របស់​ខ្លួន​​ដែល​បាន​បណ្តាល​ឲ្យគ្រួសារ​ដែល​ចង់​បាន​កូន​ប្រុស​ត្រូវ​​រំលូត​កូនស្រី​ចោល​។ ដោយសារ​អតុល្យ​ភាព​ភេទ​ បុរស​​ចិន​ក្រី​ក្រ​រាប់​រយ​នាក់​ត្រូវ​ស្វែង​រក​ស្ត្រី​ដែល​សមរម្យ​​និង​អាច​លៃលក​បាន​នៅក្រៅ​ប្រទេស​​។ យោង​តាម​អង្គការ​លីកាដូ​បាន​ឲ្យដឹង​ថា មាន​សេចក្តីរាយការណ៍​ជាយូរ​មក​ហើយ​អំពី ការ​​នាំ​​ស្ត្រីពី​ប្រទេស​ភូមា និងឡាវ​ទៅ​​លក់​នៅ​ប្រទេស​ចិន ​ប៉ុន្តែ​ ទើប​តែ​ថ្មី​ៗ​នេះ​ទេ​ដែល​​កម្ពុជា​​មាន​ឈ្មោះនៅក្នុង​រឿង​នេះដែរ​។ កាល​ពីម្សិលមិញ​ អង្គការ​អាដ​ហុក​បាន​ទទួល​ពាក្យ​បណ្តឹងពីរ​​ពី​គ្រួសារ​ ដែល​កូនស្រី  ខ្លួន​ត្រូវ​បាន​គេ​នាំទៅ​ប្រទេស​ចិន​។ កាលពី​សប្តាហ៍​មុន​​ គ្រួសារ​ដែល​អស់សង្ឃឹម​របស់​ស្ត្រី​វ័យ​ក្មេង​បួន​នាក់បាន​​ស្វែង​រក​ជំនួយ​ពី​អង្គការ​សិទ្ធិមនុស្ស​ ហើយ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យដឹង​ថា ខ្លួន​​បាន​ចាប់ខ្លួន​អ្នក​ជួញ​ដូរ​​មនុស្ស​បាន​​២០​នាក់​ និង​ជួយ​រំដោះ​ស្ត្រី​ដែល​ត្រូវ​បាន​គេ​នាំទៅ​លក់​នៅ​​ប្រទេស​ចិន​បាន​៣៥​នាក់​នៅ​​​ក្នុង​​​ឆ្នាំ​២០១៣​។ លោក​ អំ សំអាត បាន​មាន​ប្រសាសន៍​ថា “ការ​ជួញ​ដូរ​មនុស្ស​ទៅ ប្រទេស​ចិន​បាន​កើត​​ឡើង​ដំបូង​នៅពាក់​កណ្តាល​ឆ្នាំ​២០១៣​ ហើយ​វា​បាន​កើន​ឡើង​យ៉ាងខ្លាំង​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ”។ កាល​ពីឆ្នាំ​មុន ​​អង្គការ​លីកាដូ​ដោះស្រាយ​បាន​​៣០​ករណ​ី​នៃ​ស្ត្រីខ្មែរ​ដែលត្រូវ​បាន​គេ​នាំ​ទៅ​រៀប​ការ​នៅប្រទេស​ចិន​។ លោក​បាន​មាន​ប្រសាសន៍ថា ក្នុង​រយៈ​ពេល​ពីរ​ខែមក​នេះ​ អង្គការ​បាន​ទទួល​ពាក្យ​បណ្តឹង​អំពី​ស្ត្រី​ដែល​ត្រូវ​បាន​ជួញ​ដូរ​ចំនួន​១៣​​នាក់​ហើយ​​។ លោក​បាន​មាន​ប្រសាសន៍ថា “វាជា​បទ​ល្មើស​រៀបចំទុក​ជាមុន​។ អ្នក​ជួញ​ដូរ​បាន​បង្កើត​បណ្តាញ​ទូទាំង​ប្រទេស និង​មនុស្ស​ដែល​អាច​រក​ស្ត្រី​ដើម្បី​នាំទៅ​ប្រទេសចិន​ដោយ​ការ​សន្យា​ផ្តល់​ការ​ងារ​ និង​​ប្រាក់ខែខ្ពស់​”។ លោក​បាន​បន្ថែម​ថា ជន​រងគ្រោះ​បាន​រងការ​រំលោភ​បំពាន​ផ្លូវ​ភេ​ទ​ និង​រាង​កាយ ​​ព្រម​ទាំង​ការ​ឃុំខ្លួន​​​ហើយ​ថា ​ស្ត្រី​មួយ​ចំនួន​គឺជាអ្នក​រងគ្រោះពីរ​ដង​នៅពេល​ដែល​ពួកគេ​ត្រូវបានលក់​បន្តទៅ​ឲ្យ​​ផ្ទះ​បន។ ពេល​ត្រឡប់​ម​កដល់​ស្រុក​កំណើត​របស់​នាង​វិញ​នៅក្នុង​ភូមិ​ស្តៅ​កន្លែង​ ក្នុង​ឃុំ​ដី​ឥដ្ឋ​ កញ្ញា​ សុជឿន ​បាន​និយាយ​ថា នាង​មាន​អារម្មណ៍​  ធូរ​ស្រាល​នៅពេល​នាង​​បាន​មក​ជួប​ជុំ គ្រួសារ របស់​នាង​វិញកាល​ពីខែ​សីហា​។ នាង​​បាន​និយាយថា “ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​មាន​ឱកាស​ទី​២​ គឺ​ដូច​ជា​​បាន​កើត​ម្តង​ទៀត​អ៊ី​ចឹង​”៕​គឹម​ហឿន

អង្គការ​​​បរិស្ថានព្រួយ​​​បារម្ភ​​​ខ្លាច​​​ផ្សោត​​​ទន្លេ​​​មេគង្គ​​​ងាប់​​​ផុត​​​ពូជ​​​ដោយសារ​​​ទំបន់​​​វារីអគ្គិសនី​​​ដន​​សាហុង

​​​អង្គការ​​​បរិស្ថាន​​​​​​​​​​​​មួយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា មូល​​​និធិ​​​សត្វព្រៃ​​​ពិភព​​​លោក​​​ ហៅកាត់​​​ថា WWF បាន​​​លើក​​​ឡើង​​​កាលពីម្សិលមិញ​​​ថា ទំបន់​​​វារីអគ្គិសនី​​​ដន​​​សាហុង ដ៏ចម្រូង​​​ចម្រាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ អាច​​​បណ្ដាល​​​ឲ្យ​​​សត្វ​​​ផ្សោត​​​ងាប់​​​ផុត​​​ពូជ​​​ ហើយ​​​អង្គការ​​​នេះ​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន​​​ បញ្ចុះបញ្ចូល​​​ប្រទេស​​​ឡាវ​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​គម្រោង​​​​​​នេះ​​​។ ទំនប់​​​ដែល​​​គេ​​​គ្រោង​​​នឹង​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​នៅ​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ បាន​​​​​​​​​រង​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​​​​​​​ដោយសារ​​​តែ​​​វា​​​ នឹង​​​បិទ​​​ផ្លូវ​​​ទឹក​​​តែ​​​មួយ​​​គត់​​​សម្រាប់​​​ត្រី​​​ធ្វើ​​​បម្លាស់​​​ទី​​​ពេញ មួយ​​​ឆ្នាំ​​​ ហើយ​​​តាម​​​ការ​​​រំពឹង​​​ទុក​​​ថា ទំនប់​​​​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ជីវៈចម្រុះ​​​នៅ​​​ក្នុង​​​ទន្លេ​​​មេគង្គ​​​​​​ក្រោម​​​ប្រែ​​​ប្រួល​​​មិន​​​អាច​​​បញ្ឈប់​​​បាន​​​។​​​ លោក​​​ ឈិត​​​ សំអាត​​​ នាយក​​​អង្គការ​​​ WWF ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “WWF សូម​​​អំពាវនាវ​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​ទំនប់​​​ដន​​​សាហុង​​​...។ ខ្ញុំ​​​​​​ក៏​​​សូម​​​អំពាវនាវ​​​ឲ្យ​​​នាយ...

ក្រសួង​សុខាភិបាល​លើក​ឡើង​ថា មាន​ករណី​​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ទី៣លើ​ក្មេង​ប្រុស​ម្នាក់ទៀត​

ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​កាលពីម្សិល​មិញ​ថា ករណី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ទី៣​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​​បញ្ជាក់​​ថា កើត​លើ​ក្មេង​ប្រុស​អាយុ​៤ឆ្នាំ​ម្នាក់​នៅ​ក្នុង​ភូមិ​តែ​មួយ​ក្នុង​ខេត្ត​ក្រចេះ ជាខេត្ត​ដែល​​​បង​ប្អូន​បង្កើត​ពីរ​នាក់​បាន​ស្លាប់​ដោយ​​សារ​មេរោគ​នេះ​កាលពីដើម​ខែ​មុន​។ ក្រសួង​​សុខាភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ថា ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​រូប​នេះ​មកពី​ឃុំ​ស្រែចា ស្រុក​ស្នួល ត្រូ​វ​បាន​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ H5N1 បន្ទាប់ពី​ក្រុម​ឆ្លើយ​តប​រហ័ស​របស់​ក្រសួង​សុខាភិបាល​បាន​​សង្កេត​ឃើញ​ថា ក្មេង​​ប្រុស​រូប​នេះ​បាន​​​​កើត​​ជំងឺ​គ្រុន​ក្ដៅ​ ក្អក​ ឈឺ​បំពង់​ក ហៀរ​សំបោរ​ និង​ក្អួត​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ។ លោកស្រី Vicky Houssiere​ មន្ត្រី​គ្រប់​គ្រង​​ជំងឺ​ឆ្លង​នៅ​អង្គការ​សុខភាព​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា ដំបូង​យើង​មាន​ករណី​ទី២​នៅ​ភូមិ​នេះ​​​ក្នុង​ឆ្នាំ​២០១៤​នេះហើយ​បន្ទាប់​មក​ក្រុម​ឆ្លើយ​​តប​រហ័ស​បាន​​ធ្វើការ​ឃ្លាំ​មើល​ ហើយ​នោះ​ជា​មូល​ហេតុ​ដែល​​​យើង​រក​ឃើញ​ថា ក្មេង​ប្រុស​រូប​នេះ​បាន​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​។ លោកស្រី Houssiere​ បាន​មាន​ប្រសា​សន៍​ថា ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ព្យា​បាល​​​​ប្រើ​ថ្នាំ​តាមី​ហ្លូ៊ ជា​ថ្នាំ​​​សម្រាប់​ព្យាបាល​មេរោគ​គ្រុន​ផ្ដា​សាយ​បក្សី ​H5N1 ហើយ​បច្ចុប្បន្ន​ ក្មេង​ប្រុស​នេះ​បាន​​ធូរ​ស្រាល​​វិញ​​ហើយ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ នេះ​ជា​លើក​ទី​១ហើយ ដែល​យើង​បាន​រក​ឃើញ​​ករណីថ្មី​តាម​រយៈ​ក្រុម​ឆ្លើយ​តប​រហ័ស​ ​និង​ការ​ឃ្លាំ​មើល​របស់​ពួកគេ​ ដូច្នេះ​នេះ​ពិត​ជា​ដំណឹង​ល្អ​”។ លោក​ស្រី​បាន​មាន​​ប្រសាសន៍​បន្ថែម​ថា តាមធម្មតា​ក្រុម​នេះ​បាន​ស្នាក់​នៅ​ក្នុង​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ដើម្បី​អប់រំ​​​ប្រជា​ពល​រដ្ឋ​កុំ​ឲ្យ​បរិភោគ​ ឬប៉ះ​ពាល់​មាន់​ទាដែល​​ងាប់​ឬឈឺ​ និងធ្វើ​តេស្ត​​ប្រ ជាពល​រដ្ឋ​ដែលមាន​​រោគ​​សញ្ញា​ H5N1 ដែល​វា​​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធម្មតា​។ លោកស្រី Houssiere​ បាន​មាន​ប្រសា​សន៍​ថា មាន់​ ក្ងាន និង​ទា ​ប្រហែល​៣៥០​ក្បាល​ ដែល​​ កសិក​រ​ចិញ្ចឹម​នៅកសិដ្ឋាន​ក្រោយ​ផ្ទះ​នៅ​ក្នុង​ភូមិ​ក្បាល​ត្រាច​ បាន​ងាប​់​​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​។  កាល​ពីដើម​ខែ​នេះ ក្មេង​ប្រុស​​អាយុ​៧​ឆ្នាំ​ ម្នាក់​និង​ក្មេង​ស្រី​អាយុ​៣ឆា្នំ​ម្នាក់​ បាន​ស្លាប​​​់​បន្ទាប់​ពី​ពួកគេ​បរិភោគ​មាន់​​ឈឺ​ងាប់​ ដែល​ឪពុក​​របស់​គេ​បានយកទៅ​ធ្វើ​ម្ហូប​សម្រាប់​ពួក​គេ។ បន្ទាប់ពី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​​​ត្រូវ​បាន​បញ្ជាក់​ថា ជាមូលហេតុបណ្ដាល​ឲ្យ​ក្មេង​ប្រុសរូប​នោះ​ស្លាប់ ហើយ​ក្មេង​ស្រី​មិន​ត្រូវ​បាន​​ធ្វើ​តេស្ត​​ដោយ​សារ​​​នាង​បាន​ស្លាប់​ទៅ​ហើយ​នោះ​ ប្រជា​ពល​រដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​អំពី​មាន់​ទា​របស់​ខ្លួនដែល​ឈឺ ហើយ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ទៀត​បាន​សម្លាប់​មាន់​ទា​របស់​ខ្លួន​។ លោក...

កសិករ​ខេត្ត​តាកែវ​​ម្នាក់​មិន​ទំនង​ជា​អ្នក​លួច​ព្រះ​​សារីរិកធាតុ​ព្រះ​ពុទ្ធ​​

ស្រុក​ទ្រាំង​, ខេត្តតាកែវ​- ដើម្បី​លួច​ព្រះ​សារីរិកធាតុ​ព្រះពុទ្ធ​បាន​សម្រេច​ដែល​ជា​អំពើ​ចោរកម្ម  ដ៏ធំមួយ​ក្នុង​ចំណោម​អំពើ​ចោរ​កម្ម​ធំៗ​នៅក្នុង​ប្រវត្តិសាស្ត្រ​​កម្ពុជា​នា​ពេល​​ថ្មី​ៗ​​​នេះ​​ ជន​ល្មើស​ត្រូវ​លបចូល​​​ឆ្លង​កាត់​សន្តិសុខ​ប្រាំ​នាក់ តាម​កាំជណ្តើរ​ជាង​៥០០កាំ​ទៅ​​កំពូល​​ភ្នំ​ឧដុង្គ ទំលុះ​ទ្វារ​ព្រះ​សក្យមុនី​ចេតិយ​ដែល​សាង​សង់​អស់​៤,៥លាន​ដុល្លារ លួច​យក​ព្រះសារីរិកធាតុ​ទាំង​​ ហើយ​កាន់​ត្រឡប់​ចុះ​មក​​វិញ​ និ​ង​​បាន​គេច​ខ្លួ​ន​បាត់​នៅ​ពេល​​យប់​។ បន្ទាប់ពីការ​លួច​ព្រះ​សារីរិក​ធាតុ​កាល​ពី​ខែ​​ធ្នូ​ ក្រុម​អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា ​ព្រះ​សារីរិក​ធាតុ​​ទាំង​នេះបាន​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​ ហើយ​ប្រហែល​ជា​ត្រូវ​​នាំ​យក​ទៅ​​លក់​នៅទីផ្សារ​ងងឹត​​ក្នុង​​ប្រទេស​ថៃ​ ។ នគរ​បាល​បាន​សន្និដ្ឋាន​ថា ចោរ​ម្នាក់ ឬ​ច្រើន​នាក់​មិន​បាន​បន្សល់ដាន​ទេ​ ហើយ​ច្បាស់​​​ជា​​ស្ទាត់​ជំនាញ​​ទៀត​ផង​​។ សន្តិសុខ​ប្រាំនាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​​ភ្លាម​ៗ​បន្ទាប់​ពីការ​លួច​នេះ​បាន​និយា យ​ថា ​ពួក​គេ​មិន​បាន​ឃើញ​អ្វី​ទេ​ហើយ​នៅ​តែ​អះ​អាង​ពីភាព​គ្មាន​ទោស​របស់​ខ្លួន​។ ប៉ុន្តែ​មិន​មែ​ន​ចោរទាំង​អស់​សុទ្ធ​តែ​ពូកែ​នោះទេ​ ហើយ​នៅពេល​ដឹង​ថា ​លួច​បាន​សម្រេច​ និង​មាន​សុវត្ថិភាព​ហើយ​​ ចោរ​ភាគ​ច្រើន​​ធ្វើ​ខុស​ដែល​ធ្វើ​ឲ្យគេ​ចាប់ខ្លួន​បាន​នៅ​ពេល​​ក្រោយ​មក​។ លោក ចន មូល័រ នាយក​ផ្នែក​គ្រប់​គ្រង​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​​ Global Security Solutions បាន​មាន​ប្រសាសន៍ថា “គេ​​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​​ធំ​នៅពេល​ដែល​គេ​ប្រព្រឹត្តិ​បទ​​​ល្មើស​បែបនេះ​ ប៉ុន្តែ​ ជា​ធម្មតា​ចោរ​ភាគ​ច្រើន​នៅ​ទី​នេះ​មិន​ឆ្លាត​ទេ​។ លោក​បានមាន​ប្រសាសន៍ថា “ពួក​គេ​អួត​អ្នក​ជិត​ខាង​អំពី​រឿង​នេះ​ ឬ​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​​ច្រើនភ្លាម​ៗ​ ដែល​ពួក​គេមិនធ្លាប់​មាន​។​​ឧទាហរណ៍ ចំពោះ​ចោរ​ប្លន់​ធនាគា​រវិញ​ ​ពួក​គេ​​ត្រូ​វ​ចាយ​លុយ​ប្លន់​បាន​តែ​ម្តង​​”។ ចំពោះ​​លោក កែវ​ រស្មី ជាកសិករ​តូចតាច​មក​ពី​​ស្រុក​ទ្រាំង ខេត្ត​តាកែវ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពីបទ​លួច​កាល​ពី​ជាង​​មួយ​សប្តាហ៍​មុន​នេះ កំហុ​សគឺ​ការទិញ​ម៉ូតូ​​ហុង​ដា​ឌ្រីម​ក្នុង​តម្លៃ​១.០០០ដុល្លារ​​ប្រាំថ្ងៃ​ក្រោយការ​លួច​នោះ។ ការ​ទិញ​ម៉ូតូនេះធ្វើ​ឲ្យអ្នក​ជិត​ខាង​ឆ្ងល់​​ ហើយ​ធ្វើ​ឲ្យមាន​ពាក្យ​ចចាមអារ៉ាម​ភ្លាមៗ​នៅ​ក្នុង​ភូមិ​​កគោ ឃុំខ្វាវ​ ហើយ​ឈ្មោះ រស្មី​ មិន​អាច​ប្រាប់​មូល​ហេតុ​​ច្បាស់​លាស់​ដល់​អ្នក​ភូមិ​ដែល​ចង់​ដឹង​នោះ​ទេ​។ មិន​ត្រឹម​តែ​អ្នក​ស្រី មាស ញ៉ែ អាយុ​៧៨​ឆ្នាំ​​ជា​ជីដូន​របស់​ រស្មី ដែល​មាន​ខ្នង​កោង​ និង​មាន​ស្លាម្លូ​ជាប់​ធ្មេញ​នោះ​ជឿ​ថា ចៅ​របស់​​គាត់​បាន​ទទួល​លុយ​នោះដោយ​ស្រប​ច្បាប់​។ អ្នកស្រី​បាន​និយាយ​ថា ខ្ញុំ​បាន​សួរ​វា​អំពី​ម៉ូតូ​នោះ​ ប៉ុន្តែ វា​មិន​ប្រាប់ខ្ញុំ​ថា​បាន​លុយ​ទិញ​មក​ពីណា​ទេ​”។ កា​រសង្ស័យ​ និង​ការ​ច្រណែន​បាន​រាល​ដាល​យ៉ាង​លឿន​ពេញភូមិ​ ដែល​ធ្វើ​ឲ្យ​លោក​ អ៊ុំ ថុន​ ជា មេប៉ុស្តិ៍​នគរ​បាល​ឃុំ​បាន​ទទួល​ការ​ផ្តល់​ព័ត៌មានពី​​អ្នក​ភូមិដែ​ល​មាន​ការ​សង្ស័យ​នៅថ្ងៃ​​លោក រស្មី ទិញ​ម៉ូតូ​​​។ លោក​ ថុន  មាន​ប្រសាសន៍ថា “ ប្រាំ​ថ្ងៃ​បន្ទាប់​​ពីបាត់​ព្រះ​សារីរិកធាតុនោះ ជន​សង្ស័យ​​បាន​​ទិញ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​ប្រជា​ជន​បាន​​ទូរស័ព្ទ​ប្រាប់ខ្ញុំ​អំពី​ការ​សង្ស័​យ​របស់​ពួក​គេ​។ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា លោក​រស្មី​មានណាស់​ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា មាន​ដោយរបៀប​ណា​ទេ​​​”។ លោក ថុ​ន​ បាន​រាយការណ៍​ទៅ​នគរបាល​ស្រុកដែល​ក្រោយ​មក​បាន​រាយការណ៍​ទៅ​នគរបាល​ខេត្ត​ ​ហើយ​ខេត្ត​​បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ។ នៅពេល​ទន្ទឹម​គ្នា​នោះ​ដែរ​ លោក រស្មី បាន​បង្ហាញ​ទ្រព្យ​សម្បត្តិ​​ជា​ច្រើន​​គឺ​​ ម៉ូតូ​ពីរ​គ្រឿង​ទៀត​​ មួយ​គ្រឿង​ក្នុង​ចំណោម​​ទាំង​ពីរ​គ្រឿង​នោះមាន​តម្លៃ ១៥.០០០​ដុល្លារ​ និង​រថយន្ត​សេ៊រី២០១៤​មួយ​គ្រឿង​​។ កាល​ពីសប្តាហ៍​មុន​ នគរបាល​បានសម្រេច​ហៅលោក រស្មី មក​សាក​សួរ​ ប៉ុន្តែ ​ផ្ទុយ​ទៅ​វិញ​ ពួក​គេ​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បើក​​​រថ​​​យន្ត​​​ដេញ​​​តាម​​​នៅ​​​តាម​​​ផ្លូវ​​​ដី​​​ក្រហេង​​​ក្រហូង​​​ក្នុង​​​ភូមិ​​​កគោ​ ដែល​​​មិន​​​សម​​​នឹង​​​បើក​​​រថយន្ត​កាត់​ឡើយ​​​​។ នគរបាល​​​ស្រុក​​​បាន​​​ប្រទះ​​​ឃើញ​​​ជន​​​សង្ស័យ​​​បើក​​​រថយន្ត​​​ថ្មី​​​​មួយ​គ្រឿង​​​​នៅ​​​ចម្ងាយ​​​​ប្រហែល​៥គីឡូម៉ែត្រ​​​ពីផ្ទះ​​​របស់​​​គាត់​​​នៅ​​​ពេល​​​ថ្ងៃ​​​ត្រង់​​​កាលពី​​​ថ្ងៃព្រហស្បតិ៍​​​សប្តាហ៍​​​មុន ហើយ​​​គាត់​​​មិន​​​ព្រម​​​ឈប់​​​ទេ។ ​​​លោក ស៊ាង ម៉ាលី ​​​អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ឲ្យ​​​គាត់​​​ឈប់​​​ ប៉ុន្តែ គាត់​​​មិន​​​ព្រម​​​ឈប់​​​ទេ​​​។ យើង​​​​​​បាន​​​បើក​​​ដេញ​​​តាម​​​គាត់​​​រហូត​​​ដល់​​​ផ្ទះ​​​គាត់​​​”។ បន្ទាប់​​​ពី​​​ការ​​​ឆែក​​​ឆេរ​​​ភ្លាម​​​ៗ​​​ ទាំង​​​លោក រស្មី...

គម្រោង​ថ្មីមានគោលបំណង​ពិពណ៌នាពី​ជីវិត​របស់​គ្រូ​ធ្មប់ខ្មែរតាមរយៈសៀវភៅ​អានអេឡិចត្រូនិក

គម្រោងថ្មី​​​​​​មួ​​​យត្រូវបាន​បង្កើត​ឡើង​ដើម្បី​កៀងគរ​មូលនិធិចំ​​​នួ​​​ន​​​​​​៧.៥០០​​​ដុល្លារ​​​​​​​​​​​​ក្នុង​គោលបំណង​​​ផលិត​សៀវ​​ភៅ​​​​​​អាន​អេឡិ​ច​​​​​​ត្រូ​​​និក ដែល​បង្ហាញ​​​ពី​​​​​​​​​អ្នក​​​​​​ចេះ​​​​​​​​​អំពើ​​​​​​​​​អាប​​​ធ្ម​​ប់​​​​​​នៅ​​​ទូ​​​​​​ទាំង​​​ប្រទេស​​​​​​កម្ពុជា​​​។ មូ​​​ល​​​និធិ​​​​​​សម្រាប់​​​សៀវ​​​ភៅ​​​​​​អានអេ​​​ឡិ​​​​​​ច​​​ត្រូ​​​និក​​​នេះមា​​​ន​​​​​​ចំ​​​ណ​​​ង​​​​​​​​​ជើ​​​ង​​​ថា​​​​​​ “​​​​​​សកម្ម​​​ភាព​​​ដែលបាត់បង់​​​​” ត្រូ​​​វ​​​បាន​​​​​​​​​រៃ​​​​​​​​​​​​អ​​​ង្គាសនៅ​​​លើ​​​កម្មវិធី ឃីក​​​ស្តាធ័រ (Kickstarter) ជា​​​កម្មវិធី​​​រៃអង្គាស​មូលនិធិ​​​​​​​​​តា​​​ម​​​​​​​​​អ៊ីន​​​​​​ធើណិត​​​​​​មួ​​​យ​​​​​​សម្រាប់​​​គម្រោង​​​ច្នៃ​​​ប្រឌិត​​​ ដោ​​​យ​​​លោក រីអ៊ុន​​​ ភែតធឺសុន (Ryun Patterson) ​​​អតី​​​ត​​​អ្នក​​​និពន្ធ​​​​​​​​​​​​​​​នៅ​​​កាសែត​​​ ​​​ឌឹ ខេមបូឌា ដេលី ​​​​​​ដែល​​​​​​មា​​​ន​​​ផែន​​​ការ​​​​​​​​​បង្កើត​​​ឯកសារ​​​​​​​​​ព​​​ហុព័ត៌មា​​​នអំ​​​​​​​​​ពី​​  “ថ្នាក់​​​មន្ត​​​អាគមន៍” ​​​​​​​​​នៅ​​​ក្នុង​​​​​​ប្រទេ​​​ស​​​កម្ពុជា ​​​​​​ពី​​​អ្នក​​​ចេះ​​​​​​អំពើ​​​​​​​​​អា​​​​​​ប​​​ធ្មប់​​​ ​​​រហូត​​​​​​ដល់​​​អ្នក​​​​​​​​​ចាក់​​​សាក់​​​​​​​​​​​​មន្ត​​​​​​​​​អាគមន៍បុ​​​រាណ​​​។ លោក  ភែតធឺសុន ​​​​​​ដែល​​​​​​ពេលនេះ ​​​​​​រស់​​​​​​នៅ​​​ក្នុង​​​សហ​​​រដ្ឋ​​​​​​​​​អា​​​មេរិក​​​ ​​​ប៉ុន្តែ​​​​​​​​​មា​​​ន​​​​​​ផែន​​​កា​​​រ​​​​​​​​​មក​​​​​​ប្រទេ​​​ស​​​កម្ពុជា​​​​​​រយ​​​ៈ​​​ពេល​​​ប្រាំ​​​​​​​​​មួ​​​យ​​​សប្តាហ៍​​​សម្រាប់​​​គ​​​ម្រោ​​​ង​​​នេះ​​​​​​​​​បា​​​ន​​​លើកឡើង​​​​​​​​​ក្នុ​​​ង​​​​​​​​​អ៊ីមែល​​​​​​មួ​​​យ​​​​​​ថា “...

នគរ​បាល​បង្ហាញ​ភ័ស្តុតាង​បន្ថែម​ទាក់​ទិន​ការ​លួច​ព្រះ​សារីរិក​ធាតុ

កាលពី​ម្សិល​មិញ​នគរបាល​បាន​ធ្វើ​សន្និ​សីទ​​​កាសែត​មួយ​ដើម្បី​ពន្យល់​ពី​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​លើ​កសិករ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​​លួច​ព្រះ​សារីរិក​ធាតុ​ពី​ភ្នំឧដុង្គក៏ដូច​ជា​ពុទ្ធប្បដិមាដ៏​មាន​តម្លៃ​មួយ​ចំនួន​ផង​ដែរ​។​ ជន​សង្ស័យ​ កែវ​ រស្មី​ ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​កាល​ពី​សប្តាហ៍​មុន​ពី​បទ​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​កាល​ពី​ខែ​ធ្នូ​ រី​ឯ​អាជីវករ​លក់​មាស​ឈ្មោះ​  សេក​ សារ៉ាត់​ អាយុ​៣៧​ឆ្នាំ​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោ​ទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ដើម្បី​ទទួល​បាន​ផល​ចោរកម្មផង​ដែរ។ លោក ម៉ក់​ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​​​​​​យុត្តិធម៌​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ជន​សង្ស័​យ​ កែវ​ រស្មី​​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លួច​ព្រះ​សារី​រិក​ធាតុ​និង​ពុទ្ធប្បដិមា​ដ៏មាន​តម្លៃ​ ក៏ដូច​ជា​ធ្លាប់​ប្រព្រឹត្ត​​​​បទ​ល្មើស​តូច​តាច​និង​ធ្លាប់​ធ្វើ​ជា​ចោរ​លួច​គោ​ក្របី​អ្ន​ក​ភូមិ​ផង​ដែរ​។ ឧត្តម​សេនីយ៍ឯក​ ម៉ក់​ ជី​តូ​ មាន​ប្រសាសន៍​ថា​ “ឈ្មោះ កែវ​ រស្មី​ នេះ​ធ្លាប់​បាន​លួច​វត្ថុ​មាន​​តម្លៃ​​​​មួយ​ចំនួន​ ហេតុ​ដូច្នេះ​ហើយ​ទើប​ព្យា​យាម​​លួច​​យក​វត្ថុ​មាន​តម្លៃ​ដែលនៅ​សេស​សល់​ផ្សេង​ទៀត​ បន្ទាប់​មក​ជន​សង្ស័យ​រូប​នេះ​បាន​ឡើង​ទៅ​លើ​ភ្នំ និង​មើល​ផ្លូវ​និង​​តំបន់ជុំ​វិញ​នោះ​ដើម្បី​រៀប​ផែន​ការ​”។ បើ​យោង​តាម​ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ បាន​ឲ្យ​ដឹងថា​ បន្ទាប់​ពី​ឈ្មោះ​ កែវ​ រស្មី​ បាន​លួច​​ពុទ្ធ​ប្ប​ដិមា​មួយ​ព្រះ​អង្គ​ពី​វត្ត​មួយ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​មក​ ជន​នេះ​​បាន​ដឹង​ថា នៅ​មាន​ព្រះ​សារីរិក​ធាតុ​​ដ៏មាន​តម្លៃ​ ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ហើយ​ជន​នេះ​ក៏​មាន​ចំណាប់​អារម្ម​ណ៍​យ៉ាង​ខ្លាំង​ចំពោះ​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​នៅ​សេស​សល់​។ ឧត្ត​ម​សេនីយ៍​ឯក​ ម៉ក់​ ជី​តូ​ បានមាន​ប្រសា​សន៍​​​​ដោយ​សំដៅ​ទៅ​លើ​​ការ​ដង្ហែ​មួយ​ដែល​មាន​ប្រជា​ពលរដ្ឋ​ជាង​ពីរលាន​នាក់​បាន​​ចូល​រួម​កាល​ពី​ឆ្នាំ​២០០២​ ដែល​អំឡុង​ពេល​នោះ​ព្រះ​មហា​ក្សត្រ​សម្តេច​ឪបានដង្ហែ​ព្រះ​សារី​រិក​ធាតុ​ពី​រាជ​ធានី​ភ្នំពេញ​ ដើម្បី​យក​ទៅ​តម្កល់​នៅ​ព្រះ​សក្យមុនីចេតិយ​​ដែល​មាន​តម្លៃ​៤.៥​លាន​ដុល្លារ​នៅ​លើ​ភ្នំឧដុង្គ​ថា “ជន​នេះ​បាន​និយាយថា​ ខ្លួន​បាន​ឃើញ​ព្រះ​មហា​ក្សត្រ​  បាន​នាំ​យក​ព្រះ​សារី​រិក​ធាតុ​ទៅ​តម្កល់​នៅ​ក្នុង​ព្រះ​សក្យ​មុនី​​ចេតិយ​នៅ​លើ​កំពូល​ភ្នំ​ឧដុង្គ​។ ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ​ បាន​លើក​ឡើង​ថា​ កាល​ពីរសៀល​និង​ពេល​ល្ងាចថ្ងៃ​ទី​៩​ខែ​ធ្នូ​ ជន​សង្ស័យ​ឈ្មោះ​ កែវ ​រស្មី​ បាន​បើក​ម៉ូតូ​ពី​ផ្ទះ​របស់​ខ្លួននៅ​ក្នុង​ខេត្ត​តាកែវ​​ទៅកាន់​ភ្នំ​ឧដុង្គ​ដោយ​មាន​ចម្ងាយ​​ផ្លូវ​ប្រហែល​ជាង​១០០​គីឡូ​ម៉ែត្រ​។ ឈ្មោះ​កែវ​ រស្មី​ នេះ​បាន​លាក់​ម៉ូតូ​របស់​ខ្លួន​នៅក្នុង​គុមោ្ពតព្រៃ​ ហើយ​បាន​ដើរ​យ៉ាង​ស្ងាត់​ៗ​ ដោយ​មិន​ឲ្យសន្តិ​សុខ​​ដែល​មាន​ការ​ធ្វេស​ប្រហែស​ដឹង​ខ្លួន​ឡើយ​ បន្ទាប់​មក​បាន​ប្រើ​ញញួរ​ និង​ទួរ​ណឺវិសបើក​ទ្វារ​ព្រះ​សក្យមុនីចេតិយ​កន្លែង​តម្កល់​កោដ្ឋ​ដាក់​ព្រះ​សារីរិក​ធាតុ​ ហើយ​ក្រោយ​​មក​បាន​ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​នោះ​ដាក់​ចូល​ក្នុង​បាវ​រួច​ចាក​ចេញ​ទៅ​ផ្ទះ​ឈើ​របស់​ខ្លួន​វិញ​នៅ​ក្នុង​ឃុំ​ខ្វាវ​។​ ឧត្តម​សេនីយ៍ឯក​ ម៉ក់​ ជីតូ​ បាន​មាន​ប្រសា​សន៍​ដោយសំដៅ​ទៅ​លើ​ពុទ្ធ​ប្បដិមា​ដែល​ឈ្មោះ​ កែវ​ រស្មី​ បាន​លួច​កាលពី​ឆ្នាំ​មុន​ថា​ “កាល​​​​​​​ពី​ម្សិល​មិញ ​ យើង​ក៏​បាន​រក​ឃើញ​​ព្រះ​កាយ​ពុទ្ធ​ប្បដិមា​មួយ​ព្រះ​អង្គ​ផ្សេង​ទៀត​ក្បែរ​ស្រះ​មួយ​ក្រោយ​ផ្ទះ​ជន​នេះ​ផង​ដែរ​”។​ អ្នក​ស្រី​ សារ៉ាត់​ ដែល​ជា​អាជីវករ​លក់​មាស​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទិញ​ពុទ្ធ​ប្ប​ដិមា​មួយ​ព្រះ​អង្គ​ក្នុង​ចំណោម​ពុទ្ធ​ប្បដិមា​ទាំងអស់​ដែល​ឈ្មោះ​ កែវ​ រស្មី​ នេះ​បាន​លួច​  ទោះ​បី​ជា​នគរបាល​បាន​លើក​ឡើង​ថា ជន​នេះ​បាន​លក់​វត្ថុ​មាន​តម្លៃ​ដែល​ខ្លួន​លួច​បាន​ទៅ​ឲ្យ​អាជីវក​រ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក៏ដោយ​។ ឧត្តម​សេនីយ៍ឯក​ ម៉ក់​ ជី​តូ​ បាន​មាន​ប្រសា​សន៍​ថា “គាត់ទិញ​បាន​ច្រើន​ជាង​គេ​ បើ​ធៀប​នឹង​អ្នក​ទិញ​ផ្សេង​ៗ​ ហើយ​គាត់​បាន​ខ្សឹប​​ប្រាប់  ថា កុំ​ឲ្យ​លក់​វត្ថុ​មាន​តម្លៃ​ទាំង​​នេះ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​”។ យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ភាព​​ដើម​នៃ​ព្រះ​សារីរិក​ធាតុ​និង​កោដ្ឋ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​បាយ​របស់​ឈ្មោះ​ កែវ​ រស្មី​ ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ គង់​ សំអុល​ រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ និង​ព្រះ​ពោធិ​វាំង​ អំ លឹម​ហេង​ ព្រះ​សង្ឃ​នាយក​​​រង​ទី​២​។ ឧត្ត​ម​សេនីយ៍​ឯក​ ម៉ក់​ ជី​តូ​ បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​ថា “​ព្រះ​ពោធិវាំង​ អំ លឹម​ហេង​ និង​លោក​ គង់​ សំអុល​ បានបញ្ជាក់​រួច​ហើយ​ថា ព្រះ​សារីរិក​ធាតុ​ពិ​ត​ជា​ព្រះ​សារីរិក​ដែលត្រូវ​បាន​លួច​​នោះ​មួយរយ​ភាគរយ”។ លោក​បាន​បន្ត​ថា មិន​ចាំបាច់​ត្រូវ​ការ​អ្នក​ជំនាញ​មក​បញ្ជាក់​បន្ថែម​ពី​លើឡើយ​។ កាល​ពី​ម្សិល​មិញ​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ បាន​មាន​បន្ទូល​ថា សម្តេច​ម៉ែ ​នរោត្តម​​ មុនីនាថ ​បាន​ថ្វាយ​បង្គំ​បួង​សួង​ចំពោះ​ព្រះ​សារីរិក​ធាតុ​នេះ​ដែល​ឥឡូវ​ត្រូវ​បាន​តម្កល់​នៅ​ព្រះ​បរម​រាជ​វាំង​។ ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ​ បាន​មាន​បន្ទូល​ថា “សម្តេច​ម៉ែ​បាន​យាង​ទៅ​ថ្វាយ​បង្គំ​ចំពោះ​មុខ​ព្រះ​សារីរិក​ធាតុ​នេះ​​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ថាបាន​ទេ​ តើ​សម្តេច​ម៉ែ​ជឿជាក់​ថា ព្រះ​សារី​​រិក​ធាតុ​ពិត​ ឬក៏មិន​ពិត​នោះ​”។ លោក សឺន ស៊ូ​ប៊ែរ៌្តិអតីត​ទី​ប្រឹក្សា​របស់​សម្តេច​ឪ​ នរោត្តម​ សីហនុ​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ធ្វើការ​ពិសោធ​តាម​បែប​វិទ្យាសាស្ត្រ​ដើម្បី​ជម្រះ​មន្ទិល​សង្ស័​យ​របស់​សាធារណ​ជន​ថា ​ព្រះ​សារីរិក​ធាតុ​ដែល​​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​បាយ​របស់​ឈ្មោះ កែវ​ រស្មី​ នេះ​ពិត​ជារបស់​ពិត​ប្រាកដ​។ លោក​បាន​មាន​ប្រសាសន៍ថា “ការ​បញ្ជាក់​ដាច់​ខាត​ត្រូវ​តែ​ធ្វើ​ឡើង​ ដើម្បី​បញ្ជាក់​ថា ព្រះ​​សារីរិក​ធាតុ​ពិត​ឬ​មិន​ពិ​ត​នោះ​”។ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ពិសោធ​ដោយ​ប្រើ​កាបូ​ន​៕​ស៊ុយឈាង​

កម្មករ​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ ​​​ខ្នះខ្នែង​​​ប្រមូល​​​សំរាម​​​យ៉ាង​​​ច្រើន​​​​​​ដែល​​​គរ​​​នៅ​​​តាម​​​ផ្លូវ​​​នានា​​​នៅ​​​ភ្នំពេញ​​​

កាលពី​​​ម្សិលមិញ​​​ កម្មករ​​​​​​ប្រមូលសំរាម​​​បាន​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​​​​ដើម្បី​​​សម្អាត​​​គំនរ​​​សំរាម​​​ធំៗ​​​ ដែល​​​បាន​​​កើន​​​ឡើង​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​នាសប្ដាហ៍​​​នេះ​​​ បន្ទាប់ពី​​​​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​កូដកម្ម​​​​​​​​​នាំ​​​គ្នា​​​​​​ឈប់​​​​​​ប្រមូល​​​សំរាម​​​​​​អស់​​​​​​រយៈ​​​ពេល​​​​​​បួន​​​ថ្ងៃ​​​ដើម្បី​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​​​​និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​។ ទោះបី​​​ជា​​​កម្មករ​​​​​​​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​បន្ទាប់ពី​​​បាន​​​​​​ព្រម​​​ព្រៀង​​​​​​ទទួល​​​យក​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​ចន្លោះពី​​​២០​​​ដុល្លារ​​​ ទៅ​​​​​​២៥​​​ដុល្លារ​​​កាលពីថ្ងៃ​​​ពុធ​​​ក៏​​​ដោយ​​​ ក៏​​​គំនរ​​​សំរាម​​​​​​នៅ​​​ទូទាំង​​​រាជធានីភ្នំពេញ​​​នៅ​​​តែ​​​​​​​​​មាន​​​យ៉ាង​​​ច្រើន​​​​​​រហូត​​​ដល់​​​ថ្នាក់​​​ក្រុមហ៊ុន​​​ស៊ីន​​​ទ្រី ជា​​​ក្រុម​​​ហ៊ុន​​​ដែល​​​ទទួល​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ប្រមូល​​​​​​សំរាម​​​នៅ​​​​​​ទូទាំង​​​រាជធានីភ្នំពេញ​​​បាន​​​សម្រេច​​​​​​ចិត្ត​​​សម្អាត​​​​​​សំរាម​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដែល​​​ស្ថិត​​​នៅ​​​​​​កណ្ដាល​​​រាជ​​​ធានីភ្នំពេញ​​​​​​មុន​​​គេ​​​។ លោក​​​ ងួន ​​​​ស៊ីផេង​​​​​​ នាយក​​​ប្រតិបត្តិការ​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ បាន​​​មានប្រសាសន៍​​​កាលពី​​​​​​ម្សិលមិញ​​​ថា “រថយន្ត​​​ប្រមូល​​​សំរាម​​​​​​កំពុង​​​តែ​​​បន្ថែម​​​​​​វេន​​​ប្រមូល​​​សំរាម​​​ ដោយ​​​សារ​​​តែ​​​មាន​​​​​​សំរាម​​​កើន​​​ឡើង​​​​​​យ៉ាង​​​ច្រើន​​​...។​​​ នៅ​​​សប្ដាហ៍​​​នេះ​​​យើង​​​​​​ចំាបាច់​​​​​​ប្រមូល​​​សំរាម​​​​​​ពីខណ្ឌ​​​ចំនួន​​​បួន​​​ជា​​​​​​មុន​​​សិន​​​​​​”។ ជាង​​​ពាក់​​​កណ្ដាល​​​ក្នុង​​​ចំណោម​​​​​​កម្មក​​​រ​​​​​​ជិត​​​១.០០០​​​នាក់​​​របស់​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ មាន​​​​​​ភារ​​​កិច្ច​​​ប្រមូល​​​សំរាម​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មក​​​ ខណ្ឌ​​​ដូនពេញ ខណ្ឌ​​​៧​​​មករា និង​​​ខណ្ឌទួល​​​គោក​​​មុន​​​គេ ដែល​​​ទំនង​​​ជា​​​សម្អាត​​​​​ចប់​​​រួច​​​​​​រាល់​​​នៅ​​​​​​​​​ដំណាច់​​​ចុង​​​សប្ដាហ៍​​​នេះ​​​។ លោក​​​ ងួន​​​​ ស៊ីផេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សប្ដាហ៍​​​ក្រោយ​​​យើង​​​នឹង​​​សម្អាត​​​ទូទាំង​​​​​​រាជធានីភ្នំពេញ”។ ដើម្បីពន្លឿន​​​ការងារ​​​នេះ​​​...