Monday, September 23, 2019
Home Authors Posts by Kevin Doyle

Kevin Doyle

6 POSTS 0 COMMENTS
Editor-in-chief

កង​រាជអាវុធ​ហត្ថ​បាញ់​មនុស្ស​ស្លាប់​​​ប្រាំ​នាក់​អំឡុង​ការ​​ប៉ះ​​ទង្គិចគ្នា​​​ជាមួយ​​​នឹង​ក្រុម​បាតុករ​

មនុស្ស​​​​​​ប្រាំនាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​ ហើយ​​​ជាង​​​២០នាក់ទៀត​​​បាន​​​រង​​​របួស​​​ ភាគ​​​ច្រើន​​​គឺ​​​ដោយសារ​​​គ្រាប់​​​កាំភ្លើង ​​​ពេល​​​មន្ត្រី​​​កង​​​រាជ​​​អាវុធហត្ថ​​​បាញ់កាំភ្លើង​​​ AK អំឡុងការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយក្រុម​​​អ្នក​​​តវ៉ា ដែល​​​ប្រដាប់​​​ដោយដុំ​​​ថ្ម​​​ ដំបង​​​ និង​​​ដបសាំង​​​​​​នៅលើ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ​​​ក្នុង​​​តំបន់​​​រោងចក្រកាត់​​​ដេរ​​​នៅខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ ម្សិលមិញ​​​នេះ​​​។ អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​បាញ់​​​សម្លាប់​​​នេះ​​​ជា​​​អំពើ​​​ហិង្សា​​​អាក្រក់​​​បំផុត​​​ដែល​​​រដ្ឋបាន​​​ប្រើ​​​លើ​​​ជន​​​សីុ​​​វិល​​​​​​​នៅក្នុង​​​រយៈពេល​​​១៥​​​ឆ្នាំ​​​នេះ​​​ និងជា​​​ហេតុ​​​ការណ៍​​​អកុសល​​​បំផុត​​​​​​​​ក្នុ​​​ង​​​វិស័យកាត់​​​ដេរ​​​ដ៏​​​សំខាន់​​​ដែល​​​មាន​​​កម្មករកម្ម​​​ការិនី​​​បម្រើការ​​​ងារ​​​​​​​​​ប្រហែល​​​៦០មឺុននាក់​​​តាម​​​រោង​​​ចក្រ​​​រាប់​​​រយ​​​ដែល​​​ភាគច្រើនស្ថិត​​​នៅ​​​ក្រោម​​​ាករ​​​​​​កាន់​​​ កាប់​​​របស់​​​ជន​​​បរទេស​​​។ ការស្លាប់​​​ និង​​​រងរបួស​​​នេះ​​​គឺជាលទ្ធផល​​​នៃ​​​ការ​​​តវា៉ា​​​ដោយ​​​សន្តិវិធី​​​រយៈពេល​​​ជាង​​​មួយ​​​សប្តាហ៍​​​ដែល​​​កម្មករកម្មការិនី​​​រោង​​​ចក្រកាត់​​​ដេរ​​​​​​រាប់ម៉ឺុននាក់​​​បាន​​​ធ្វើ​​​កូដកម្ម​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារ​​​ក្នុងមួយ​​​ខែ​​​។ អំពើ​​​ហិង្សា​​​នៅ​​​តំបន់​​​ផ្លូវ​​​វេង​​​ស្រេង​​​នេះ​​​​​​បាន​​​ផ្ទុះឡើង​​​កាល​​​ពីយប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ពេល​​​យុវជន​​​បិទ​ផ្លូវ​​​ និង​​​ដុត​​​កង់​​​ឡាន​​​ជាការ​​​ឆ្លើយ​​​​​​តប​​​ចំពោះ​​​ការ​​​វាយ​​​ដំ​​​ និងឃុំខ្លួន​​​កូដករ​​​ មេដឹក​​​នាំ​​​សហ​​​ជីព​​​ និង​​​ព្រះសង្ឃ​​​ពីសំណាក់​​​​​​ទាហាន​​​​​​អង្គ​​​ភាព​​​ឆត្រយោង​​​លេខ​​​៩១១នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ យ៉ាក​​​ជីន ដែល​​​ស្ថិត​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ដែរ​​​។ នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​រាប់​​​រយ​​​នាក់​​​បាន​​​ព្យាយាម​​​បង្ក្រាប​​​ការតវ៉ា​​​នេះ​​​នៅ​​​វេលាម៉ោង​​​២​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សុក្រ...

ការ​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស​លើក​ដំបូង​នៅ​ខេត្ត​រតនគិរី​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំ​ងនៅឡើយ​​​

ស្រុក​អូរយ៉ាដាវ, ខេត្ត​រតនគិ​​​រី-ការ​សាង​សង់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ជិត​ព្រំដែន​វៀត​ណាម​ស្ថិត​ក្នុង​ស្រុក​ អូរ​យ៉ាដាវ​ ភាគ​ខាង​កើត​ខេត្ត​រតនគិរី​កំពុង​តែ​ដំណើរ​ការ​ ប៉ុន្តែ អ្នក​ដែល​ទទួល​បាន​​ផល​ប្រយោជន៍​​​និង​​សេវា​​​​កម្ម​​ពិត​ប្រាកដ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេសនេះ​​នៅ​តែ​មាន​អាថ៌​កំបាំង​​ សូម្បី​តែ​ក្រុម​មន្ត្រី​​​​ជាន់​​​​ខ្ពស់​ក្នុង​​ខេត្ត​​នេះ​ក៏​មិន​ដឹង​ដែរ។ យោង​តាម​ឯកសារ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​រក​ស៊ី​រួម​គ្នា​ដែល​បាន​ប្រកាស​ថ្មីៗ​​េនះ​​ ដោយ​ក្រុម​ហ៊ុន​ ទ្រី ភាព​ ជា​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដីកសិ​ឧស្សាហ​កម្ម​ដ៏​ធំ​នោះ ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ស្ថិតនៅ​​​​ក្នុង​ឃុំ​ ប៉ក់ញ៉ៃ​នេះ​ ស្ថិត​នៅ​ក្បែរ​កាស៊ីណូ​ថ្មី​ របស់​លោក​ ទ្រី ភាព​ ដែលនៅ​ជាប់​ព្រំដែន​ ហើយ​នឹង​មាន​ផ្ទៃដី ទំហំ​​១៣៦​ហិកតា ​នៅ​ពេល​សាង​សង់​រួចរាល់។ បើ​ទោះជា​ទី​កន្លែង​សំខាន់​ និង​​លក្ខណៈ​ពិសេស​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ក៏ដោយ​ ក៏លោក...

ទោះបីជា​បាត់បង់​ដីធ្លីអស់ច្រើន​ប៉ុណ្ណា​ក៏ជន​ជាតិភាគតិច​នៅ​តែ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​

លោក​​​ រមុំា ហ្វិន​​​ អាច​​​​​​ចាត់ទុក​​​ថា​​​ ជា​​​​​​អ្នក​​​បោះឆ្នោត​​​​​​ម្នាក់​​​ដែល​​​​​​​​​​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​​​​យ៉ាង​​​ចម្លែក​​​ហួស​​​ពី​​​ការ​​​ស្មាន​​​​​​​​​​។​​​ ប្រសិន​​​បើ​​​អ្នក​​​ដឹង​​​រឿង​​​គាត់​​​ ​​​​​​​​​អ្នក​​​ប្រហែល​​​​​​ជា​​​​ជឿ​​​ថា​​​ គាត់​​​ប្រាកដ​​​ជា​​​បន្ទោស​​​​​​រដ្ឋា​​​ភិបាល​​​ចំពោះ​​​ការ​បណ្ដោយ​​​ឲ្យ​​​គាត់​​​​​បាត់បង់​​​ដី​​​​​​ដោយ​​​សារ​​​ក្រុមហ៊ុន​​​ចម្ការកៅស៊ូ​​​វៀតណាម ​​​ដែល​​​បច្ចុប្បន្ន​​​នេះ​​​​​​​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​​​​ដី​​​​​ធ្លី​​​ឆ្ងាយ​​​ដាច់​​​កន្ទុយ​​​ភ្នែកក្នុង​​​ឃុំ​​​​​​​ តាឡាវ ​​​​​​​​​ដាច់​​​ស្រយាល​​​។​​​

អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ព្រមាន​អំពី​ចំនួន​ប្រជា​ជន​អត់មានការ​ងារ​ធ្វើ​កើន​ឡើង​ទូ​ទាំង​សាក​លលោក​

​ប៉ារីស​-​ទីភ្នាក់​ងារ​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ (United Nations​) បាន​ឲ្យ​ដឹង​កា​ល​ពីថ្ងៃ​ច័ន្ទថា ​ប្រជាជន​អត់​មានការងារ​ធ្វើ​មានចំនួន​ជាង​១៩៧​លាននាក់​​នៅ​ទូទាំ​ង​សាក​ល​លោក​ ​ហើយ​៣៩​លាន​នាក់​ផ្សេ​ង​ទៀត​កំពុង​ស្វះ​ស្វែង​រក​ការងារ​ធ្វើ​។ ​ទី​ភ្នាក់​ងារ​មួយ​នេះ​បាន​ព្រមាន​ថា ​កម្មវិធី​តុ​ល្យ​ភាព​ថវិកា​របស់​រដ្ឋាភិ​បាល​ ​បាន​បង្ក​ផ​ល​ប៉ះ​ពាល់​ដល់​អនិកម្មភាព ​(ភាព​មានការ​ងារ​ធ្វើ​) ហើយ​ប្រហែល​ជា​នឹង​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ ក្នុង​រ​យ​ៈ​ពេល​ឆាប​់ៗ​ខាង​មុខ។ អង្គការ​ពល​កម្ម​អន​្តរ​ជាតិ​ (Inter​natio​nal​ Labor ​Organ​ization​) ​បាន​ឲ្យ​ដឹង​តាម​រ​យៈ​របាយ​ការណ៍​ពិសេស​របស់ខ្លួន​ថា ​ដោ​យ​សារ​​តែសាកល​លោក​ជួប​បញ្ហា​កំណើន​សេដ្ឋកិច្ច​ អស់​រយៈ​ពេល​ប្រាំឆ្នាំ​កន្លង​មក​ ប​ន្ទាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​បាន​ទប់​ល្បឿន​កំណើ​ន​សេដ្ឋកិច្ច​ភាគ​ច្រើន​នៅលើ​សាក​លលោក​ ​ចំ​នួន​ប្រជា​ជន​អត់​មានការងារ​ធ្វើ​ត្រូវ​បាន​រំ​ពឹង​ថា ​នឹង​កើន​ឡើង​៥,១​លាននាក់​នៅក្នុង​ឆ្នាំ​នេះ​ ដល់​ជាង​​២០២​​លាននាក់​។​ លើស​ពី​នេះ​ទៅ​ទៀត​ ​អង្គការ​​នេះ​បាន​ព្យាករ​ថា ​ចំ​នួន​ប្រជាជន​អត់​មានការងារ​ធ្វើ​ នឹង​កើន​ឡើ​ងបីលាន​នាក់​​ទៀត​ នាឆ្នាំ​ក្រោ​យ​​។​ អត្រា​និកម្មភាព​ (ចំនួន​ប្រជាជន​អត់​មាន​ការងារ​ធ្វើ​គិត​ជា​ភាគរយ​) ​នៅ​បណ្តា​ប្រទេស​​អភិវឌ្ឍន៍​ ​ដែលមាន​៧,៨​ភាគរយ​នៅ​សហរដ្ឋ​​អាមេរិក​ ​និង​១១,៨​ភាគរយ​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ​បាន​ដាក់​សម្ពាធ​លើ​តម្រូវការ​នៅ​ក្នុង​សេដ្ឋកិច្ច​ ​និង​ទាញ​កំ​ណើន​សេដ្ឋកិច្ច​ឲ្យ​ដើរ​ថយ​ក្រោយ​។ អង្គ​កា​រ​​រូបិយ​វត្ថុ​អន្តរ​ជាតិ​ (IMF) ផលិ​ត​ផល​ក្នុង​ស្រុក​សរុប​ (ជីឌីភី​) នៅ​ទូទាំង​សា​កល​លោ​ក ប្រហែល​ជា​កើន​ឡើង​ក្នុង​រ​ង្វង់​៣,៦​ភាគរយ​សម្រាប់​ឆ្នាំ​នេះ​។ អត្រា​​នេះ​ស្ថិ​ត​នៅ​ក្រោម​អត្រា​ ដែល​​អង្គការ​នេះ​​បាន​​ព្យាករ​កាល​ពី​មុន​។​ ឆ្លើយ​តប​ទៅនឹង​បញ្ហា​និកម្មភាព​​កា​ល​ពី​ថ្ងៃសប្តាហ៍​មុន ​លោក​ស្រី​ គ្រីស​្ទីន​ ឡាហ្កា​ដ​ (Chri​stine​ Lag​arde​)​ ​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​នានា​ ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ “ កំណើន​​​​​ដែល​អាច​បង្កើត​ការ​ងារ​ជាក់​ស្តែង​នៅ​​ក្នុង​សេដ្ឋកិច្ច​”។​ ​លោក​ស្រី​បាន​លើ​ក​ឡើង​នៅ​ក្នុង​ពិធី​សន្និសីទ​សារព័ត៌​មា​ន​នា​រដ្ឋធានី​វ៉ាស៊ីន​​តោន​ សហរដ្ឋ​អាមេរិក​​ថា ​“​ យើង​បាន​បញ្ឈប់​​ដំណើរ​ធ្លាក​់ចុះ​ហើ​យ​​”។ ​លោក​​បាន​ព្រមា​ន​អំពី​ហានិភ័​យ​ចំពោះ​កំណើន​សេដ្ឋកិច្ច ដែល​អាច​កើត​ចេ​ញ​ពី​ស្ថាន​ភាព​ស្មុគស្មាញ​នៅ​តំបន់​​​អឺរ៉ុប ​និ​ង​ស្ថាន​ភាព​លំបាក​នៃ​កិច្ច​ចរចា​ថវិកា​នៅ​ស​ហរដ្ឋ​អាមេរិក​ថា “យើង​មិនគួរ​គេច​ចេញ​ពី​ដំណើរ​ថយ​ក្រោយ​នេះទេ​ ហើយ​ស្ថាន​ភាព​មិន​ទាន់​ធូរ​ស្រាល​នៅឡើយទេ​”។ អង្គការ​ពល​កម្មអន្តរ​ជាតិ​ បានរក​ឃើ​ញ​ថាអតុល្យ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​​​ “ ត្រូវ​បា​ន​រុញ​ច្រានឲ្យ​ធ្លាក​់​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​​ ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​”។​ ដោយ​សារតែ​តម្រូវ​ការ​សរុប​ធ្លាក​់ចុះខ្លាំង ​អនិក​ម្ម​ភាព​ “បាន​ទទួល​រង​ផល​ប៉ះ​ពាល់​អវិជ្ជមា​នពី​កម្មវិធី​រឹត​ត្បិត​សារពើ​ពន្ធ​ នៅ​ប្រទេស​ជាច្រើន​។ ​កម្មវិធី​ទាំង​នេះ​ជារឿយ​ៗ​ មាន​ទំនាក់​ទំនង​ទៅ​នឹង​បញ្ហា​ធ្លាក់​ចុះ​នៃ​ចំនួន​កា​​​រងារ​...

និស្សិត​ស្ម័គ្រ​ចិត្ត​ព្យាយាម​ដោះ​ ស្រាយ​ជម្លោះ​ដី​ធ្លី​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីនៅ​រតនគិរី

ស្រុកវើនសៃ, ខេត្ត​រតនគិរី- ស្ថិតនៅ​​ក្នុងម្លៀកបំពាក់​ទាហាន​ប៉ារ៉ា​ មាន​ពាក់​ស្បែក​ជើង​កវែងរបស់​ទាហាន​ និង​ខ្សែ​ក្រវាត់​ ព្រម​ទាំង​​​ពាក់​មួក​ ដែល​មាន​ស្លាក​សញ្ញា​ក្រសួងរៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​​ និស្សិត​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ មើល​ទៅ​ហាក់​ដូច​ជាក្រុមមួយមាន​វិន័យ​ដ៏តឹងរុឹង​អ៊ីចឹង។ គ្មាន​ស្នាម​ញញឹម​នោះ​ទេ​ នៅ​ពេល​ពួក​គេ​​អង្គុយ​នៅ​លើ​គ្រែ​ឈើ​ នៅ​ក្នុង​ទី​ធ្លា​វត្ត​អារាម​​មួយ ទម្រង់បែប​បទ​ និង​ក្រដាស​ជា​បាច់​ៗ​ ត្រូវ​បាន​រៀប​ចំ​យ៉ាង​ត្រឹម​ត្រូវ​ ដើម្បី​​ទុក​សម្រាប់​កត់ត្រាសេចក្ដី​លម្អិត​របស់​កសិករ​ ដែល​សង្ឃឹម​ថា និស្សិត​ស្ម័គ្រ​ចិត្ត​ក្មេងៗ​ទាំង​នេះ​នឹង​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ និង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​នៅ​ថ្ងៃ​ណាមួយ​។ ស្ត្រី​ជា​ច្រើន​ ព្រមទាំង​មានកូន​តូចៗ​​នៅ​លើ​ភ្លៅ​បាន​មក​ដល់​ទី​នេះ ​ដោយជិះ​ម៉ូតូដែល​ប្រឡាក់​សុទ្ធ​តែ​ភក់​ដីក្រហម​ ប្ដី​ប្រពន្ធ​ពីរ​នាក់ ដែល​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ​ បាន​ធ្វើ​ដំណើរតាមរថយន្ត​ ហើយឯក​សារ​របស់​ពួក​គាត់​ដាក់​ចូល​​ទៅ​ក្នុងថង់​​ប្លាស្ទិក​ពណ៌​លឿង​ ដើម្បី​កុំ​ឲ្យ​ទទឹក​។ ពួក​គាត់​ទាំង​អស់មានគ្នា​ចំនួន​១៤០​នាក់មកពីឃុំប៉ុង បាន​មកទី​នេះ​កាល​ពី​បី​ថ្ងៃ​មុន ដើម្បី​ចូល​រួម​ក្នុង​កម្មវិធីរកដំណោះ​ស្រាយ ចំពោះបញ្ហាដីធ្លី​របស់​រដ្ឋាភិបាល​ ដែលបាន​ក្លាយ​ទៅ​ជា​បញ្ហា​សង្គមដ៏​មាន​ជម្លោះ​​បំផុត​នា​ពេល​សព្វ​ថ្ងៃ​​ ដូច​ជា​ការ​បាត់​បង់​ដី​ធ្លី និង​ការ​បណ្ដេញ​ចេញ​។ ដោយ​មាន​ការ​ចុះ​បញ្ជី​ដី​ធ្លី​របស់​ពួក​គាត់​តាមរយៈនិស្សិត​ស្ម័គ្រ​ចិត្ត​ក្មេងៗ​ទាំង​នេះ​ កសិករ​ ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម​ ឮគេ​សន្យា​ថា នឹង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ជា​បណ្ដោះ​អាសន្ន​ ដែល​អាច​ជួយ​ការ​ពារ​ដី​ធ្លី​របស់​ពួក​គាត់​ ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅក្នុង​ស្រុក​វើនសៃ ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ អេសខេ គ្រុប(SK Group) ដែល​ជា​ក្រុម​ហ៊ុន​ឯក​ជន​មួយ​មក​​​ពី​ប្រទេស​ឥណ្ឌា ដោយ​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​​​ហ៊ុន​ក្នុងប្រទេស​កម្ពុជា​។ ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​បរទេស​ត្រូវ​បាន​​​ផ្ដល់​សិទ្ធិ​ឲ្យ​កាន់​កាប់​ដី​ធ្លី​ ដែល​អ្នក​ភូមិ​ធ្លាប់​បាន​កាន់​កាប់​ និង​ធ្វើ​ចម្ការ​រួច​មក​ហើយ​នោះ ​និស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​ មិនអាច​ឆ្លើយនឹង​​សំណួរបានទេ។ ហើយ​ហេតុ​អ្វី​បាន​ជា​និស្សិត​ ដែល​មាន​បំណងល្អ ​ត្រូវ​តម្រូវ​ឲ្យ​ទៅ​ចុះ​បញ្ជី​ដី​ធ្លីដែល​មន្ត្រី​រាជការ​មួយ​ចំនួន​តូច​នៅថ្នាក់​ឃុំ ស្រុកនិង​ខេត្ត​ ព្រមទាំងថ្នាក់​ជាតិ​បាន​ទទួល​ខុស​ត្រូវ​រួច​ទៅ​ហើយ​នោះ​ គឺ​ជា​សំណួរ​មួយ​ផ្សេង​​ទៀត​ ដែល​មិន​ទាន់បាន​សួរ​ពួក​គេ​។ នៅ​ពេល​ដែល​ការ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឲ្យជ្រះសឡះការ​ជំរុញលើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ពីសំណាក់​និស្សិត​ស្ម័គ្រ​ចិត្ត​ នៅក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នេះ​ គឺ​ជា​រឿង​មួយ​ផ្សេងប៉ុន្ដែមិន​​ច្បាស់​លាស់។ និស្សិតនុតច័ន្ទ​​​ម៉ូលីវណ្ណអាយុ​២៥​ឆ្នាំ​ ជា​និស្សិត​ដែល​បានបញ្ចប់​ការ​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​ជា​ប្រធាន ​​​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​១៥​នាក់​...

បញ្ជូន​កូនក្មេងរាប់​រយ​នាក់​ទៅ​កាន់​ប្រទេស​ចិន​ដោយ​សម្ងាត់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម

ស្រុក​អូរជុំខេត្ត​រតនគិរី៖ក្រោម​កម្តៅ​ថ្ងៃ​ក្ដៅ​នៃ​រដូវ​ប្រាំង​នា​ឆ្នាំ​១៩៧៧ ពេទ្យទាហានខ្មែរ​ក្រហម​វ័យ​ក្មេង​ម្នាក់ត្រូវ​បាន​គេ​ហៅឲ្យ​ទៅ​បំពេញ​បេសកកម្ម​​ដ៏​សម្ងាត់​បំផុត​មួយ។ វា​គឺ​ជា​បេសកកម្ម​ ដែល​គាត់​មិន​​បាន​និយាយ​ជា​សាធារណៈ​ រហូត​មក​ដល់សព្វ​​ថ្ងៃ​នេះ គឺមានរយៈពេលជិត៣៥​ឆ្នាំ​កន្លងមក​ហើយ​។ បទ​បញ្ជា​បានបញ្ជូនដល់​ ​លោក ជុ សុវ៉ាត់នៅ​ពេល​គាត់​កំពុង​តែ​ចូល​រួម​វគ្គបំពាក់បំប៉ននៅ​ឯ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ក្នុង​រាជ​ធានី​ភ្នំពេញ ក្រោម​ការ​បង្ហាត់បង្រៀន​​របស់​លោក​ ជួន ជឿន ​​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​នៅ​ក្នុងរបបប៉ុលពត។ បទ​បញ្ជា​​ ដែល​ផ្ញើមកនោះ គឺ​​​សរសេរ​ដោយ​ដៃបញ្ជាក់ថា ​ លោក សុវ៉ាត់ និងពេទ្យ​ម្នាក់​​ទៀត ត្រូវបានជ្រើសរើស​ឲ្យ​​ធ្វើ​ជា​អ្នក​នាំ​ទំនិញ​សំខាន់ៗ​ទៅ​កាន់​ប្រទេស​ចិន។ ពេទ្យ​មានតួនាទី​សំខាន់​ណាស់​ ដើម្បី​ធានា​​ សុខភាពតាមផ្លូវ​អាកាស​ដល់​អ្នក​ដែល​ត្រូវ​បញ្ជូន​ទៅកាន់គោល​ដៅ​ចុង​ក្រោយ​ ជាកន្លែង​ដែល​លោក​ សុវ៉ាត់បាន​និយាយ​ថាគេមិនអាច​​​ប្រាប់គាត់បាន​ទេ​ ដោយ​សារ​តែ​វាជា​ប្រតិ​​​បត្តិ​​​​ការមួយ​ដ៏សម្ងាត់បំផុត។ ធាតុ​ពិតការបញ្ជូន​ទាំង​នោះ​ ត្រូវ​បាន​គេ​រក្សា​ជា​រឿង​សម្ងាត់​បំផុតរហូត​ដល់​លោកសុវ៉ាត់បាន​ទៅ​ដល់​អាកាសយាន​ដ្ឋាន​ពោធិ​​​ចិន​​​តុង​ ដែល​ឥឡូវ​គេ​ហៅ​ថាអាកាស​​​យាន​​​ដ្ឋាន​​​​អន្ដរជាតិ​ភ្នំពេញ​ នាវេលា​ព្រឹក​មួយ​ ក្នុង​ខែមេសាឆ្នាំ​១៩៧៧។ អ្វី​ដែល​បាន​រង់​ចាំ​គាត់​នោះ​ គឺគាត់​មិន​អាច​នឹក​ស្មាន​ដល់ទាល់តែសោះនោះ​​​គឺកូន​​​ក្មេង​ខ្មែរចំនួន​៣០០​នាក់​ ​កំពុង​តែត្រៀម​​​ចេញ​​​​ដំណើរ​នៅ​ពាស​ពេញ​កន្លែង​នោះ​ ក្មេង​ទាំង​អស់នោះ​គ្មាន​នរណា​ម្នាក់​មាន​អាយុ​លើស​ពី​ប្រាំ​ឆ្នាំ​នោះ​ទេ​ ហើយ​ក្មេង​ៗ​ភាគ​ច្រើន​មាន​អាយុ​ត្រឹម​តែ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​។ លោក​ សុវ៉ាត់បាន​រៀប​រាប់​ កាល​ពី​ថ្ងៃ​ពុធ​ នៅឯ​ផ្ទះ​ឈើ​ដ៏ទ្រុឌទ្រោម​របស់​គាត់​ ដែលនៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​រតនគិរី​នោះ​ថាក្មេង​ៗ​មួយ​ចំនួន​ក្នុង​ចំណោម​ក្មេង​ៗ​ទាំង​អស់​នោះ​ គឺ​មិន​មាន​សម្លៀកបំពាក់​ដូច​ពេល​ដែល​ពួក​គេ​ទើប​តែកើត​មក​អ៊ីចឹង។ ក្មេង​ផ្សេងៗ​ទៀត​ ស្លៀកតែ​ខោខ្លីនិង​​​ពាក់អាវ​យឺត​ប៉ុណ្ណោះ​ ហើយសម្លៀកបំពាក់​ទាំង​នោះសុទ្ធ​តែ​​ពណ៌ខ្មៅ។ក្មេង​ៗ​ទាំង​អស់​នោះ​នៅ​ក្មេង​ណាស់​ ដោយ​អ្នក​ខ្លះ​មិន​ទាន់​​​ចេះ​​​​និយាយ​ផង​។ លោកសុវ៉ាត់អាយុ​៦២​ឆ្នាំសមាជិក​ជន​ជាតិ​ភាគ​តិច​ទំពួន​...