Friday, October 18, 2019
Home Authors Posts by Eang Mengleng

Eang Mengleng

334 POSTS 0 COMMENTS
Reporter

ក្រសួង​អប់រំ​​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​បើក​ប្រាក់​ខែ​គ្រូបង្រៀន​មាន​ភាព​ងាយ​ស្រួល​

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​ យុវជន​ និង​កីឡា បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​គ្រូបង្រៀន​នឹង​ទទួល​បាន​​ប្រាក់​ខែ​គោល​ និង​ប្រាក់​ឧបត្ថម្ភ​​បន្ថែម​នៅ​ក្នុង​កញ្ចប់​តែ​មួយ​​ចាប់​ពី​ចុង​ខែ​នេះទៅ​​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​បើក​ប្រាក់​ខែ​ និង​ចៀសវាង​ការ​ភាន់​ច្រឡំ​។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រាក់​ឧបត្ថម្ភ​សម្រាប់​សុខភាព​ ហានិភ័យ ​និងការ​បង្រៀន​នៅ​ជនបទ​នឹង​ត្រូវ​ដាក់​បញ្ចូល​តែ​មួយ​ទៅ​ក្នុង​ប្រាក់​ខែ​គោល​របស់​គ្រូបង្រៀន​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់​ថា គោល​នយោបាយ​ថ្មីនេះ​នឹង​ចូល​ជាធរមាន​​ឲ្យពិត​ប្រាកដ​នៅ​ពេល​ណា​នោះ​ទេ។ អនុក្រឹត្យ​មួយ​​ដែល​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ចុះ​ហត្ថ​លេខា​កាលពី​ថ្ងៃ​ច័ន្ទ​លើក​ឡើង​ថា ការ​បើក​ប្រាក់​ខែ​សរុប​ថ្មី​នេះ​នឹង​អនុវត្ត​លើ​គ្រូបឋមសិក្សា គ្រូអនុវិទ្យាល័យ ព្រម​ទាំង​សាស្ត្រាចារ្យ​...

នគរបាល​ឆ្មក់​ចូល​សង្វៀន​ជល់មាន់ពីរកន្លែង​នៅក្នុង​រាជ​ធានីភ្នំពេញ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​២០​នាក់​អំឡុង​ការ​ឆ្មក់ចូល​​ដាច់​ដោយ​ឡែក​ពីគ្នា​នៅសង្វៀន​ជល់​មាន់​ពីរ​កន្លែង​នៅ​ក្នុង​រាជ​ធានី ប៉ុន្តែ​ការ​ឆ្មក់​ចូល​នោះ​ចាប់​បាន​តែ​មាន់​​ជល់​មួយ​ក្បាល​​ប៉ុណ្ណោះ ពីព្រោះ​ម្ចាស់​មាន់​ជល់​ជាច្រើន​ទៀត​បាន​រត់​គេច​ខ្លួន​អស់​។ ក្រៅ​ពី​​មាន់​ជល់​មួយ​ក្បាល នគរ​បាល​ក៏​បាន​រឹប​អូស​ម៉ូតូ​ប្រាំគ្រឿង​​ មេអាប៉ោង​មួយ​ចំនួន​ផង​ដែរ​​​អំឡុង​ការ​ឆ្មក់​ចូលនៅ​សង្វៀន​ជល់មាន់ខុស​​ច្បាប់​នោះ ដែល​បាន​បើក​នៅ​ដីឡូត៍​ទំនេរស្ថិតនៅ​ក្នុង​សង្កាត់​​ស្រះចក​ ខណ្ឌដូនពេញ​ និង​នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ។ នគរ​បាល​បាន​លើក​ឡើង​ថា បុរស​ដែល​​ត្រូវ​ចាប់​​ខ្លួន​​ទាំង​នោះ​គឺ​ជា​អ្នក​រត់​ម៉ូតូឌុប​ ហើយ​​ត្រូវ​បាន​ដោះលែងវ​ិញ​បន្ទាប់​ពីសន្យា​ថា នឹង​ឈប់​ពាក់​ព័ន្ធ​​​នឹង​ការ​ជល់​មាន់​ទៀត​។ជន​សង្ស័យ​​ជាង​១០​នាក់​ត្រូវ​បាន​​ឃុំខ្លួន​នៅ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី ហើយ​​​​​គ្រោង​បញ្ជូន​​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​នៅ​ថ្ងៃ​នេះ​។ ការ​ឆ្មក់​ចូល​​​ដែល​គ្មាន​ការ​សហការ​​​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​បាន​រាយការណ៍​ទៅ​នគរ​បាល​ ប៉ុន្តែ​ម្ចាស់​មាន់​ជល់​ និងអ្នក​រៀបចំ​បាន​រត់គេច​ខ្លួន​មុន​ពេល​អាជ្ញាធរ​មក​ដល់​។ លោក ប៊ុន សត្យា ប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ បាន​មាន​ប្រសា​សន៍​ថា "​នៅ​ពេល​នគរ​បាល​ចុះទៅ​ដល់​ ...

ការ​ធ្វើ​ជំរឿន​គឺដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែលមិន​មាន​ប័ណ្ណ​ការ​ងារ​

កាល​​​ពី​​​ម្សិល​មិញ លោក ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​​​​បញ្ជាក់​​​ថា ការ​​​បន្ត​​​ធ្វើ​​​ជំរឿន លើ​​​ជន​​​បរទេស​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​យុទ្ធ​​​នាការ​​​ដ៏​​​ធំ​​​ដើម្បី​​​ពង្រឹងច្បាប់​​​ដែល​​​គេ​​​មិន​​​អើ​​​ពើ​​​ជា​​​យូរ​​​មក​​​ហើយ​​​ ដែល​​​តម្រូវ​​​ឲ្យ​​​ជន​​​បរទេស​​​ដែលបម្រើការ​ងារ​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា​​​ទាំង​​​អស់​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ។ លោក ស ខេង បានមាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​កំពុង​ចាត់​​​​វិធាន​​​ការ​​​ពីរ​​​ចំណុច​​​ចំពោះ​ការ​​​​អនុវត្ត​​​ច្បាប់​​​អន្តោប្រវេសន៍​​​ និង​​​ច្បាប់​​​ការ​​​ងារ​​​ដែល​​​មាន​​​ស្រាប់ ដែល​​​គេ​​​ឃើញ​​​ថា ជន​​​ជាតិ​​​វៀត​ណាម​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ និង​​​បួន​​​នាក់​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។​ លោក ស ខេង បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​វេទិកា​​​មួយ​​​ស្តី​​​ពី​​​ការ​​​គ្រប់​​​គ្រង​​​អគ្គិ​​​ភ័យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា "បន្ទាប់​​​ពី​​​យើង​​ ​​​​​​ យើង​​​រក​​​ឃើញ​​​អ្នកដែល​​​ស្រប​​​ច្បាប់​​​ និង​ខុស​​​ច្បាប់​​​ ព្រម​​​ទាំង​​​កម្មករ​​​មាន​​​ជំនាញ​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​ដែល​​​មិន​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ"។ លោក ស ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា "ច្បាប់​​​អន្តោប្រវេសន៍​​​បាន​​​បង្កើត​​​យន្ត​​​ការ​​​នេះ ហើយ​​​ឥឡូវ​​​នេះ​​​វា​​ជា​​​កាតព្វកិច្ច​​​របស់​​​យើង​​​ក្នុង​ការ​​​ធ្វើ​​​ផែនការ និង​​​ចាត់​​​វិធាន​​​ការ។ យើង​​​កំពុង​​​តែបោះជំហាន​ដំបូង​​​របស់​​​យើង និង​​​ចុះ​​​ទៅ​​​តាម​​​បណ្តា​​​ខេត្ត​​​ដើម្បី​​ធ្វើ​​​ជំរឿន​​​លើ​​​ជន​​​បរទេស​​​ទាំង​​​អស់​​​"។ លោក​​​បាន​​​បន្ថែមថា "យើង​​​នឹង​​​រក​​​ឃើញ​​​អ្នក​​​ខុស​​​ច្បាប់​​​ និ​​​ងអ្្នក​​​ស្រប​​​ច្បាប់​​​"។ លោក ខៀវ សុភ័គ អ្ន​​​ក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ការ​​​ធ្វើ​​​ជំរឿន​​​នេះ​​​ក៏​​​នឹង​​​ផាក​​​ពិន័យ ហើយ​​​​និរទេស​​​ "ជន​​​បរទេស​​​ណា ដែល​​​ប្រើ​​​លិខិត​​​ឆ្លង​​​ដែន​​​ទេស​​​ចរណ៍​​​មក​​​ធ្វើ​​​ការ​​ងារ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ផង​​​ដែរ​​​"។ លោក ជា ប៊ុន​​​ធឿន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​រតនគិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​មិញ​​​ថា ជន​​​ជាតិ​​​វៀត​​​ណាម​​​បួន​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​អង្គារ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​បន្ត​​​ធ្វើ​​​ជំរឿន​​​ ហើយ​​​ជា​​​ពិសេស​​​​​​យើង​​​ចង់​​​ធ្វើ​ក្នុង​ ​​​​​​​​​​​​​​​ ក្រុង​​​បានលុង​​​ ពីព្រោះ​​​មាន​​​ជន​​​ជាតិ​​​វៀតណាម​​​ច្រើន​​​រស់​​​នៅ​​​ទី​​​នោះ​​​"។ លោក​​​ ប៊ុន​​​ធឿន​​​ បាន​​​មានប្រសាសន៍​​​ថា មន្ត្រី​​​អន្តោប្រវេសន៍​​​បាន​​​ស្ទង់​​​មតិនៅ​​​ខេត្ត​​​រតន​គិរី​​​ មណ្ឌល​​​គិរី ស្ទឹង​​​ត្រែង និង​​​ខេត្ត​​​​​​ក្រចេះ​​​រួច​​​ហើយ​​​។ លោក សេង វុត្ថា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​ខេត្ត​​​បាន​​​ចុះទៅ​​​ជួប​​​ "ជនបរទេស​​​ទាំងអស់ដែល​​​មាន​​​អាសយដ្ឋាន​​​អចិន្ត្រៃយ៍"។ លោក សេង វុត្ថា បាន​​​មានប្រសាសន៍ថា "យើង​​​បាន​រក​​​ឃើញ​​ជនជាតិ​​​វៀតណាម​​​ និង​​​ជន​​​ជាតិ​​​ចិន​​​ជាង​​​៤០​​​នាក់ ដែល​​​មាន​​​តែទិដ្ឋាការ​​​ទេសចរណ៍​​​នៅ​​​ក្នុង​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែបាន​​បិទបាំង​ជា​​​កម្មករ​​​នៅ​​​តាម​​​រោង​​​ចក្រ​​​សិប្បកម្ម និង​​​ការដ្ឋាន​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​មួយ​​​ចំនួន"។ លោក​​​បាន​​​បន្ថែម​​​ថា ខណៈ​​​ដែល​​​មិន​​​​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​នោះ មាន​ការ​ផ្ញើរបាយការណ៍​​​​​​ទៅ​​​ផ្នែក​​​អន្តោ​​​ប្រវេសន៍​​​ខេត្ត​​​៕​​​សារុន    

ឧត្តម​​​សេនីយ៍​​​ថៃ​​​និយាយ​​​ថា ពេល​​​នេះ​​​ប្រទេស​​​របស់​​​ខ្លួន​​​​​​មាន​​​ស្ថិរភាព​​​ក្រោយ​​​រដ្ឋ​​​ប្រហារ​​​

កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍​​​ថៃ តាណាសាក់ ប៉ាទីម៉ាប្រាកន ដែល​​​មក​​​បំពេញ​​​ទស្សន​​​កិច្ច​​​នៅ​​​កម្ពុជា​​​ បាន​​​​​​បញ្ជាក់​​​អះ​​​អាង​​​ប្រាប់​​​កម្ពុជា​​​ថា ពេល​​​នេះ​​​ប្រទេស​​​របស់​​​ខ្លួន​​​មាន​​​ស្ថិរភាព​​​ហើយ​​​ ទោះ​​​បី​​​ជា​​​មាន​​​រដ្ឋប្រហារ​​​យោ​​​ធា​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ក្តី​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​កម្ពុជា​​​។  ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន ដែល​​​បាន​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​មក​​​កាន់​​​កម្ពុជា​​​​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​ជា​​​អនុ​​​ប្រធាន​​​កិច្ច​​​ការ​​​សន្តិសុខ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សន្តិភាព​​​ និង​​​សណ្តាប់​​​ធ្នាប់​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ប្រទេស​​​ថៃ​​​ចាប់​​​តាំង​​​ពី​​​យោធា​​​ចូល​​​កាន់​​​អំណាច​​​មក​​​។ លោក ទៀ បាញ់​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ក្រោយ​​​ពី​​​ជំនួប​​​ពេល​​​ព្រឹក​​​របស់​​លោក​​​ទាំង​​​ពីរ​​​​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា "លោក​​​ តាណាសាក់ បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​ចង់​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ដើម្បី​​​ចៀស​​​វាង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រដ្ឋ​​​ប្រហារ​​​យោធា​​​គឺ​​​ដើម្បី​​​តែ​​​ដណ្តើម​​​អំណាច​​​។ លោក​​​ តាណាសាក់ បាន​​​ពន្យល់​​​ប្រាប់​​​យើង​​​​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ហើយ​​​ថា ពេល​​​េនះ​​​ស្ថាន​​​ភាព​​​នៅ​​​ទី​​​នោះ​​​មាន​​​ស្ថិរភាព​​​ហើយ​​​"។ យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​យោធា​​​ថៃ​​​បាន​​​​​​​​​រឹត​​​បន្តឹង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ ចាប់​​​ពិរុទ្ធ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ និង​​​ឃាត់​​​ខ្លួន​​​ពល​​​រដ្ឋ ដើម្បី​​​ព្យាយាម​​​កំណត់​​​អត្ត​​​សញ្ញាណ​​​សមាជិក​​​​​​ និង​​​អ្នក​​​គាំទ្រ​​​របស់​​​គណបក្ស​​​នយោបាយ​​​ដែល​​​ខ្លួន​​​បាន​​​ផ្តួល​​​រំលំ​​​។ ​​​​​​​​​​​​​​​តាមពាក្យ​​​ចចាម​​​អារា៉មថា យោធា​​​ថៃ​​​បាន​​​កៀង​​​ប្រមូល​​​ពល​​​ករ​​​​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ក្រោយ​​​ពី​​​រដ្ឋ​​​ប្រហារ​​​ ធ្វើ​​​ឲ្យ​​​​​​ពល​​​ករ​​​ជាង​​​២០០.០០០នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ប៉ុន្តែ ពួក​​​គេ​​​ជា​​​ច្រើន​​​បាន​​​ចាប់​​​ផ្តើម​​​វិល​​​ត្រឡប់​​​ទៅ ប្រទេស​​​ថៃ​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចាត់​​​វិធានការ​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​សម្រាប់​​​ឲ្យ​​​ពួក​​​គេ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​បរទេស​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​មក​​​។ យោង​​​តាម​​​លោក អៀង​​​ សុផាល្លែត ជំនួយ​​​ការ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  អំឡុង​​​ជំនួប​​​ជាមួយ​​​ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន​​​ សែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ថៃ​​​បន្ត​​​​​​បន្ធូរ​​​បន្ថយ​​​ធ្វើ​​​យ៉ាង​​​ណា​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​ដល់​​​ប្រជា​​​ពល​​រដ្ឋ​​​ខ្មែរ​​​ដែល​​​​​​ឆ្លង​​​ដែន​​​ដើម្បី​​​ស្វែង​​​រក​​​ការងារ​​​​​​​​​ធ្វើ​​​។ លោក អៀង សុផាល្លែត ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​ព្រម​​​ព្រៀង​​​​​​គ្នា​​​ជំរុញ​​​ការ​​​អភិវឌ្ឍ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ផង​​​ដែរ​​​។ លោក​​​បាន​​​បន្ត​​​ថា "សម្តេច​​​ ហ៊ុន​​​ សែន បាន​​​ប្រាប់​​​លោក តាណាសាក់​​​ ថា យើង​​​គួរ​​​តែ​​​ជំរុញ​​​ឲ្យ​​​​​​មាន​​​សន្តិភាព និង​​​មិត្ត​​​ភាព​​​នៅ​​​តាម​​​ព្រំដែន​​​ ហើយ​​​ធ្វើ​​​សហ​​​ប្រតិបត្តិការ​​​ដើម្បី​​​អភិវឌ្ឍ​​​ព្រំ​​​ដែន​​​"។ លោក ទៀ បាញ់​​​ បាន​​​មានប្រសាសន៍​​​ថា លោក​​​ និង​​​ឧត្តមសេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន មិន​​​បាន​​​ពិភាក្សា​​​គ្នា​​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​យុត្តិធម៌​​​អន្តរ​​​ជាតិ (ICJ) កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ដែល​​​បង្គាប់​​​ឲ្យ​​​កង​​​កម្លាំង​​​ថៃ​​​ដក​​​ចេញ​​​ពី​​​តំបន់​​​ជុំ​​​វិញ​​​ប្រាសាទ​​​ព្រះ​​​វិហា​​​រ​​​ជា​​​បន្ទាន់​​​ឡើយ​​​។ សូម​​​បញ្ជាក់​​​ថា ទាំង​​​ភាគី​​​ថៃ ទាំង​​​កម្ពុជា​​​សុទ្ធ​​​តែ​​​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​រៀង​​​ៗ​​​ខ្លួន​​​ចំពោះ​​​ដី​​​​​​ជាប់​​​ប្រាសាទ​​​ព្រះវិហារ​​​ ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​មួយ​​​ប្រាវៗ​​​ប៉ុន្មាន​​​លើក​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ និង​​​របួស​​​ដើម្បី​​​ដណ្ដើម​​​គ្រប់​​​គ្រង​​​តំបន់​​​នោះ​​​។ ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន​​​ មិន​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​​​​ទេ​​​ បន្ទាប់​​​ពី​​​ជំនួប​​​ទាំង​​​ពីរ​​​នេះ​​​៕ សុខុម​​​  

ឧត្តម​សេនីយ៍​​យោធាថៃនឹង​​ពិភាក្សាអំពី​បញ្ហាប្រាសាទព្រះវិហារ​អំឡុង​​ដំណើរ​ទស្សន​កិច្ច​នៅកម្ពុជា

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធាថៃ​ជាន់​ខ្ពស់​មួយរូប​​នឹង​​មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ផែន​ការ​ជួប​ពិភាក្សា​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទំនង​ជា​​ពិភាក្សា​អំពី​ការ​​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា​នៃ​ប្រទេស​​ទាំងពីរ​នៅ​ជិតតំបន់ប្រាសាទ​ព្រះវិហារ​។ កាសែត​បាង​កក​ប៉ុសិ៍​បាន​រាយការណ៍កាលពី​សប្ដាហ៍​មុន​ថា ឧត្តម​សេនីយ៍​ តាណាសាក់ បាទីម៉ាប្រាកន អនុប្រធាន​កិច្ច​ការ​សន្តិសុខ​ថៃ​ចាប់​តាំង​ពីយោធា​បាន​គ្រប់​គ្រង​ប្រទេស​នេះ​កាលពី​ខែ​ឧសភាមក មាន​គម្រោង​មក​បំពេញទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០​ដល់​៣១​ ខែ​សីហា ដើម្បី​ជួប​​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន "​ ទំនងជា​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ​"។ អត្ថបទ​នេះមិន​បាន​ផ្ដល់​ប្រភព​ព័ត៌មាន​ ឬផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​កិច្ច​ពិភាក្សា​ស្ដីពី​ប្រាសាទ​ព្រះវិហារ​ឡើយ​។ លោក នាង ផាត រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​មិន​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ឧត្តម​សេនីយ៍​ តាណាសាក់...

កម្ពុជា​និង​អាមេរិកមាន​កង្វល់​រួម​គ្នា​អំពី​ទំនប់វា​រី​អគ្គិសនី​ឡាវ

កាលពី​ម្សិលមិញ បន្ទាប់ពី​ជំនួប​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មាន​កង្វល់​ដូចគ្នា​នឹង​ប្រទេស​កម្ពុជា​អំពី​ទំនប់​វារីអគ្គិសនីដ៏​ចម្រូង​ចម្រាស ដែល​ប្រទេស​ឡាវ​មាន​ផែនការ​សង់​តាម​ដង​ទន្លេ​មេគង្គ។ ទាំង​ប្រទេស​កម្ពុជា ទាំង​ប្រទេស​វៀតណាម បារម្ភ​ថា ទំនប់​វារី​អគ្គិសនី​ដនសាហុង កម្លាំង​២៥៦​មេហ្គាវ៉ាត់ នៅ​ប្រទេស​ឡាវ​ភាគ​ខាង​ត្បូង នឹង​បំផ្លាញ​ធនធាន​ត្រីដ៏​មាន​សារៈ​សំខាន់ នៅ​ទន្លេ​មេគង្គ​ក្រោម និង​ដៃ​ទន្លេ​នានា។ លោក អ៊ុច បូរិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក ស្កត់ ម៉ាសៀល ...

អ្នកភូមិ​ប្រទះ​ឃើញ​សាកសព​ស្ត្រីម្នាក់​សង្ស័យ​ថាត្រូវរំលោភបូក​ហើយ​សម្លាប់​

យោង​តាម​អធិការ​នគរ​បាល​ស្រុក​ភ្នំក្រវាញបាន​ឲ្យ​ដឹង​ថា សាក​សព​ស្ត្រី​អ្នក​បម្រើ​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅជិត​ផ្ទះ​ដែល​គាត់​បាន​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​​កាលពី​ថ្ងៃ​សៅរ៍ ដោយ​សង្ស័យ​ត្រូវ​បាន​រំលោភ​បូក​ហើយ​សម្លាប់។ លោក ញ៉ែម មី មេឃុំ​បាន​មាន​ប្រសាសន៍​ថា សាក​សព​ស្ត្រី​ឈ្មោះ ផុន សុភី អាយុ​៣៤​ឆ្នាំ​ត្រូវ​បាន​អ្នក​ភូមិ​ម្នាក់​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​តំបន់​ព្រៃ​មួយ​ចម្ងាយ​២០០​ម៉ែត្រ​ពី​ផ្ទះដែល​គាត់​ធ្វើ​ការ​ស្ថិត​ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ បន្ទាប់​ពី​បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​សុក្រ​។ លោក ញ៉ែម មី ​ដែល​បាន​លើកឡើង​​ថា​ គាត់​សង្ស័យ​ថា មាន​ជន​ល្មើស​​លើស​ពី​ម្នាក់​នោះ បាន​មាន​ប្រសាសន៍​ថា "គាត់​ដេក​នៅ​លើ​ដី​នៅ​ពេល​អ្នក​ភូមិ​បានប្រទះ​ឃើញ​ ​ហើយ​សាក​សព​ជន​រងគ្រោះ​ត្រូវ​បាន​រងការ​វាយ​ត្រង់​ក និង​ដៃ"។ យោង​តាម​លោក វង្ស សាវេ៉ត អធិការ​នគរ​បាល​ស្រុក​បាន​ឲ្យ​ដឹង​ថា...

នគរ​បាល​បាញ់​ជន​សង្ស័យ​ចែក​ចាយ​ថ្នាំញៀន​ត្រូវ​ត្រង់​ពោះ​

ក្រុម​​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរ​​​បាល​​​បាន​​​បាញ់​​​បុរស​​​គ្មាន​​​អាវុធ​​​ម្នាក់​​​ដែល​​សង្ស័យ​​​ថា បាន​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន​​​ ត្រូវ​​​ត្រង់​​​ពោះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​មាន​​​ការ​​​ដេញ​​​តាម​​​យ៉ាង​​​ប្រកៀក​​ប្រកិត​ដែល​​​នៅ​ក្នុង​​​នោះ​​​ជន​​​សង្ស័យ​​​បួន​​​នាក់​​​ទៀត​​​បាន​​​រត់​​​គេច​​​ខ្លួន​​​រួច។ យោង​​​តាម​​​លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ក្នុង​​​សង្កាត់​​​ស្វាយ​​​ប៉ាក ខណ្ឌ​​​ឫស្សីកែវ បាន​​​​​​ទូរស័ព្ទ​​​​រាយ​ការណ៍​​ប្រាប់​នគរ​បាល​អំពី​​​សកម្ម​​​ភាព​​​គួរ​​​ឲ្យ​​​សង្ស័យ​​​របស់​​​បុរ​​​ស​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ។ នៅ​​​ពេល​​​មន្ត្រី​​​នគរ​​​បាល​​​ទៅ​ដល់ បុរស​​​បួន​​​នាក់​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត​់​ ចំណែក​​​ សុខ រ៉ា អាយុ​​​៣១​​​ឆ្នាំ​​​បាន​​​រត់​​​ទៅ​​ពួន​​​​ក្នុង​​​ផ្ទះមួយ។ លោក ជួន ណារិន បាន​មាន​ប្រសាសន៍ថា នគរ​​​បាល​​​បាន​​​ឡោម​​​ព័ទ្ធ​​​ផ្ទះ​​​នោះ ហើយ​​​បាន​​​ចូល​​​ទៅ​​​ក្នុងផ្ទះ ដក​​​កាំ​​​ភ្លើង​​​ភ្ជង់​ចាប់​​​ខ្លួន​​​បុរស​​​​នោះ ដែលលោក​បាន​អះ​អាង​ថា បាន​​​​ព្យាយាម​​​ដណ្ដើម​​​កាំភ្លើង​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បានដក​​​​កាំភ្លើងភ្ជង់​​​​ជន​​​សង្ស័យរូបនេះ ហើយ​​​បាន​​​បាញ់​​​មួយ​​​គ្រាប់​​​ត្រូវ​​​ត្រង់​​​ពោះ​​​"។ លោក ជួន ណារិន បាន​​​បដិសេធ​​​មិន​​​បង្ហាញអត្តសញ្ញាណ​​មន្ត្រី​​​នគ​​​របាលដែល​បាញ់​នោះ​ទេ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​អាស្រ័យ​​​លើ​​​តុលាការ​​​ ដើម្បី​​​កំណត់​​​ថា តើ​​​គាត់​​នឹង​​​ប្រឈម​​​​​​ការ​​​​​​​​​ដាក់​​​ទោស​​​ ឬ​​​យ៉ាង​​​ណា​​​នោះឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ ដែល​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ថ្មីៗ​ពី​​​ពន្ធនាគារ​​ កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​មែ៉ត​​​នៅ​​​ឡើយ ហើយ​បាន​ធូរស្រាល​ពី​មុខ​របួស​ និង​​​មិន​​​គំរាម​​​កំហែង​​​ដល់​​​អាយុ​​​ជីវិត​​​ឡើយ​​​។ លោក​​​ ហូ សាម៉ន ចៅ​​​សង្កាត់​​​ស្វាយ​​​ប៉ាក​​​បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​បាន​​​ទាក់​​​ទង​​​នគរ​​​បាល​​​ ពីព្រោះ​​​ពួកគាត់​​​បាន​ស្គាល់​​​បុរស​មួយ​ក្រុម​​​​​​នេះ​​​ជា​​​ពិសេស​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ ថាជា​​​អ្នក​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន។ លោក សាម៉ន បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ បន្ទាប់​​​ពី​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ ឬ​​​បី​​​ឆ្នាំ​​​ ជាប់​​​ចោទ​​​ពី​​​បទ​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សុខ រ៉ា ទើបតែត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​។ មនុស្ស​​​គ្រប់​​​គ្នា​​រស់​​​នៅ​​​ក្នុង​​​សង្កាត់​​​នេះសុទ្ធតែ​ដឹង​ថា ជននេះ​​​​មិន​​​មែន​​​ជា​​​មនុស្ស​​​ល្អ​​​ឡើយ​​​"៕សារុន​​​​​​  

ក្មេងស្រី​​រង​ការ​ធ្វើ​ទារុណកម្ម​ពីសំណាក់​គ្រួសារ​មួយ​បង្ហាញ​ខ្លួន​នៅ​​តុលាការ​

ក្មេង​ស្រី​អាយុ​១៨​ឆ្នាំ ដែល​អះអាង​ថា នាង​ត្រូវ​បាន​គ្រួសារ​មាន​ទ្រព្យ​សម្បត្តិស្ដុក​ស្ដម្ភ​មួយ​រំលោភ​បំពាន​ និង​ចាប់​បង្ខាំង​​នៅ​ក្នុង​ភូមិគ្រឹះ​របស់​ពួកគេ​​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក​ រយៈ​ពេល​ប្រាំបី​ឆ្នាំ​ បាន​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​របស់​នាង​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​កន្លែង​លាក់​ខ្លួន​របស់​គ្រួសារ​នេះ​នៅ​ឡើយទេ​។ លោក សឿង ហឿង ជាមេគ្រួសារ​ និង​អ្នកស្រី​​ តាំង ស៊ីមរ៉ុង ជា​ប្រពន្ធ​របស់​លោក ព្រមទាំង​កូន​ប្រុស​ពីរ​នាក់​ឈ្មោះ​ សឿង រដ្ឋា និង​ សឿង រតនា ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​បំពាន​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្តលើក្មេងស្រីរូបនេះ​អំឡុង​ការ​បង្ខាំង​រូប​នាង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។ ប្អូន​ប្រុស​អាយុ​១២​ឆ្នាំ​របស់​នាង...

តុលាការ​ផ្តន្ទាទោស​មនុស្ស​ប្រាំ​នាក់​នៅ​ក្នុង​រឿង​ក្តី​លួច​បន្លំ​លុុយ​ធនាគារ​ជិត​បី​លាន​ដុល្លារ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​រក​ឃើញ​ពិរុទ្ធភាព​អតីត​ប្រធាន​ផ្នែក​ពីរ​នាក់​នៅធនាគារ​កាណាឌីយា៉ និង​អ្នក​សម​គំនិត​បីនាក់​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​នៅ​ក្នុង​រឿ​ងក្ដី​លួច​បន្លំ​លុយ​ជា​ច្រើន​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​វិស័យ​ធនាគារ​ ដោយ​មាន​ការ​ផ្ដន្ទាទោស​ធ្ងន់​ចំពោះ​មេខ្លោង​នៅ​ក្នុង​រឿង​នេះ​ដែល​បាន​សារភាព​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ កញ្ញា យ៉េត សុភក្ត្រា អាយុ​៣០​ឆ្នាំ អតីត​ប្រធាន​ផ្នែក​ម្នាក់​នៅ​ធនាគារ​នេះ​ ដែល​បានអះអាង​ថា នាង​បាន​លួច​បន្លំ​លុយ​​២,៧​លាន​ដុល្លារ​តែ​ម្នាក់​ឯង​ពី​ធនាគារ​កាណាឌីយ៉ា​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​តុលា ឆ្នាំ​២០១៣​ ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និង​បំពាន​លើ​សេចក្ដី​ទុក​ចិត្ត​ពិសេស​ចំពោះ​ការ​បង្កើត​គណនី​ឥណទាន​ក្លែង​ក្លាយ​ និង​បំពាន​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ធនាគារ​នេះ​។ ចុង​ចោទ​បួន​នាក់​ទៀត ដែល​មាន​ឈ្មោះ​ ឡេង ស៊ុនទ្រី អាយុ​៣៤​ឆ្នាំ ​អតីត​​ប្រធាន​ផ្នែក​ប័ណ្ណ​ឥណទាន​នៃ​ធនាគារ​នេះ​ ស៊ុន សៅនិន...