Wednesday, October 23, 2019
Home Authors Posts by Eang Mengleng

Eang Mengleng

334 POSTS 0 COMMENTS
Reporter

នគរបាល​ឆ្មក់ចូល​ហាង​ជួស​ជុស​ម៉ូតូដែល​កែ​ម៉ូតូ​ទិញពី​ចោរលួច​និង​ប្លន់​បាន​ទៅ​ជា​ម៉ូតូ​ប្រភេទ​មួយថ្មី​

កាលពី​ថ្ងៃច័ន្ទ នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​១១​នាក់​ក្នុង​ខណ្ឌដង្កោ ពីបទ​ប្រើ​ប្រាស់​ហាង​ជួស​ជុល​ម៉ូតូ​មួយ​​ដើម្បី​កែ​ម៉ូតូ​ដែល​ទិញពី​ចោរ​លួច​ប្លន់​បាន​ទៅ​ជាម៉ូតូ​ប្រភេទ​មួយថ្មី​ ដោយ​កែ​លេខ​តួលេខម៉ាស៊ីន និង​ចាប់​ស្លាក​លេខ​ថ្មី។ លោក យួន យ៉ាណូ ចៅសង្កាត់​ជើង​ឯក​បាន​មាន​​ប្រសាសន៍ថា នៅ​ក្នុង​ការ​ឆ្មក់​ចូល​ហាង​ជួសជុលម៉ូ​តូ​​ស្ថិត​នៅ​ជាយ​ក្រុង​ភាគ​ខាង​ត្បូង​រាជ​ធានីភ្នំពេញ នគរ​បាល​រឹបអូស​បាន​ម៉ូតូ​១៤គ្រឿង​ ដែល​ពួកគេ​និយាយ​ថា ជាម៉ូតូ​ត្រូវ​បាន​លួច​ និង​ប្លន់​ ព្រមទាំង​ស្លាក​លេខ​២១​បន្ទះ និង​ប័ណ្ណ​សម្គាល់​ទោចក្រយាន​យន្ត​១៨​ប័ណ្ណ​។ លោក​បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ឃាត់​ខ្លួន​បុរស​១១​នាក់​បន្ទាប់ពី​សហការ​ជាមួយ​ព្រះរាជ​អាជ្ញា​ ដើម្បី​​​ចុះ​បង្ក្រាប​ទីតាំង​នោះ​កាលពី​ថ្ងៃ​ច័ន្ទ"។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​បាន​ឃ្លាំ​មើល​ហាង​នេះអស់​​រយៈ​ពេល​​៥​ខែ​។ ឈ្មោះ ស្រឿង ចន្ធី អាយុ​២៨​ឆ្នាំ​ ជាម្ចាស់​ហាង​ជួស​ជុល​ម៉ូតូ​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​បុគ្គលិក​១០​នាក់ទៀត​ ដោយ​ជាប់​សង្ស័យ​ពីបទ​ទទួល​ផល​ចោរកម្ម​។ យោងតាម​លោក...

​កង​រាជអាវុធហត្ថចាប់​ខ្លួន​បុរស​ម្នាក់​ពីបទ​ឆបោក​ដោយ​ក្លែង​ជា​សមាជិក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​

យោង​តាម​កង​រាជ​អាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ពីបទ​ក្លែង​ជា​សមាជិក​​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទទួល​បាន​ប្រាក់​ពី​មន្ត្រី​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​សន្យា​ដំឡើង​តួនាទី​។ ​​​​​​​ កាលពី​ខែ​មិថុនា ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ជូន​ដំណឹង​ដល់​មន្ត្រី​រដ្ឋាភិបាល​នៅ​ទូទាំង​​ប្រទេស​ពី​គម្រោង​ដែលសុំ​ឲ្យ​វេរលុយ​តាម​ទូរស័ព្ទ​ ជា​ថ្នូរ​នឹង​ការ​ដំឡើង​តួនាទីនេះ។ យោងតាម​លោក សាន ប៊ុនថន ស្នង​​ការ​នគរ​បាល​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា សួន​ មុនី​លីណា ដែល​កង​រាជ​អាវុធ​ហត្ថ​និយាយ​ថា ​មិន​មាន​ការ​ងារ​ធ្វើ​នោះ ជាប់​សង្ស័យ​​​ថា បាន​ទូរ​ស័ព្ទ​ទៅ​មន្ត្រី​រាជការ​ម្នាក់​​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ក្រុម​មន្ត្រី​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ ហើយ​បាន​សន្យា​ដំឡើង​តួនាទីដល់លោក​​ជា​ថ្នូរ​នឹង​ការឲ្យ​វេរលុយ​តាម​ក្រុម​ហ៊ុន​វីង។ លោក ប៊ុនថន បាន​មាន​ប្រសាសន៍​ថា " ជន​សង្ស័យ​បាន​បង្គាប់​ឲ្យជន​រងគ្រោះ​វេរ​លុយ​​ឲ្យ​ខ្លួន​តាម​សេវា​វេរលុយ​របស់​ក្រុម​ហ៊ុន​វីង។...

ក្រុមគ្រួសារដែល​ជាប់ចោទ​ថា បាន​រំលោភបំពាន​ក្មេងស្រី​នៅ​មាន​សេរីភាព​

សមាជិក​​​បី​​​នាក់​​​នៃ​​​គ្រួសារ​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​មួយ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភបំពាន និង​​​បង្ខាំង​​​ក្មេង​​​ស្រី​​​អាយុ​​​​​១៨​​​ឆ្នាំ​​​ម្នាក់​​​រយៈ​​​ពេល​​​៨​​​ឆ្នាំ និង​​​ប្អូន​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​របស់​​​នាង​​​​​​រយៈ​​​ពេល​​​ពី​​រ​​​ឆ្នាំ​​​ក្នុង​​​ផ្ទះ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​នោះ​​​ នៅមាន​​​សេរីភាព​​​នៅ​​​ឡើយ​​​​​​កាល​​​ពី​​​ម្សិល​មិញ ខណៈ​​​ដែល​​​នគរបាល​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​កំពុង​​​រង់​​​ចាំ​​​សេចក្តី​​​សម្រេច​​​របស់​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​​​​ថា តើ​​​​​​ត្រូវ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ ឬ​​​អត់។ លោក​​​ សឿង ហឿង ជាមេ​​​គ្រួសារ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ផ្ទះ​​​គ្រួសារ​​​នេះ ជាមួយ​​​ចុង​​​ភៅ​​​និង​​​សន្តិសុខ​​​ម្នាក់​​​ទៀត​​​ នៅ​​​ពេល​​​ដែល​​​នគរ​​​បាល​​​បាន​​​មក​​​ដល់​​​ជាមួយ​​នឹង​​​ដីកា​​​ឆែក​​​ឆេរកាលពីថ្ងៃពុធ។ លោកត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​​​​ក្នុង​​​ថ្ងៃ​​​នោះដដែល​​​ បន្ទាប់​​​ពី​​​មេធាវី​​​របស់​​​លោក​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា លោក​​​មាន​​​សុខភាព​​​មិន​​​ល្អ​​​។ ​​​លោក អ៊ាវ​​​ រិទ្ធ ប្រធាន​​​ការិយាល័យ​​​នៅ​​​នាយក​​​ដ្ឋាន​​​​​​នគរបាល​​​ព្រហ្មទណ្ឌ​​​នៃ​ក្រសួង​​​មហា​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  គី ទៀង ជា​​​ចុង​​​ភៅ​​​ និង​​​លោក យឹម ប៊ុន​​​ធឿន ជា​​​អង្គរក្ស​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​​​ហៅ​​​មក​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិល​​​​​​មិញ ហើយ​​​គ្រោង​​​នឹង​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​នៅ​​​ថ្ងៃ​​​នេះ។ លោក​​​ រិទ្ធ​​​ បាន​​​បន្ថែម​​​ថា លោក​​​ ហឿង មិន​​​ទាន់​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ មេធាវី​​​របស់​​​លោក​​​បាន​​​សន្យា​​នាំ​​​លោក​​​ទៅ​​​ប៉ុស្តិ៍​​​នគរបាល​​​នៅ​​​ពេល​​​គ្រាន់​​​បើ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​អ្នក​​​ស្រី តាំង ស៊ឹម​​​រ៉ុង ប្រពន្ធ​​​របស់​​​លោក ហឿង និង​​​កូន​​​ប្រុស​​​ពីរ​​​នាក់​​​ឈ្មោះ សឿង រដ្ឋា​​​ និង​​​ សឿង រតនា ហើយ​​​ សឿង​​​ រតនា ដែល​​​ត្រូវ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចាប់រំលោភ​​​ក្មេង​​​ស្រី​​​នោះ​​​ នឹង​​​នៅ​​​មាន​​​សេរីភាព​​​ដដែល ​​​លុះ​​​ណា​​​តែ​​​តុលាការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​។ លោក រិទ្ធ បាន​​​និយាយ​​​ថា លោក​​​មិន​​​អាច​​​បញ្ជាក់​​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​​​ក្នុង​​​ស្រុក​​​ដែល​​​រាយ​ការណ៍​​​ថា លោក រតនា ដែល​​​ជា​​​ឧត្តម​​​សេនីយ៍​​​ផ្កាយ​​​មួយ​​​ក្នុង​​​ជួរ​​​កង​​​យោធពល​ខេមរភូមិន្ទ ប៉ុន្តែ បាន​​​​​​លើក​​​ឡើង​​​ថា នគរ​បាល​​​បាន​​​រក​​​ឃើញ "ឯក​សណ្ឋាន​​​ឧត្តម​​​សេនីយ៍​​​យោធា និង​​​ឯកសណ្ឋាន​​​នគរ​​​បាល​​​ និង​​​កាំភ្លើង​​​ខ្លីម៉ាក Beretta ដោយ​​​មាន​​​គ្រាប់​​​ជា​​​ច្រើន ​​​នៅ​​​ពេល​​​ដែល​​​ពួក​​​​​​គេ​​​បាន​​​ឆែក​​​ឆេរ​​​ផ្ទះ​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ"។ នគរបាល​​​បាន​​​ជួយ​​​​សង្គ្រោះ​​​ក្មេង​​​ស្រី​​​អាយុ​​​១៨​​​ឆ្នាំ​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​បន្ទាប់​​​ពី​​​ម្តាយ​​​របស់​​​នាង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរបាល​​​ និង​​​មួយ​​​​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ប្អូន​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​របស់​​​នាង​​​បាន​​​រត់​​​គេច។ អ្នក​​​ទាំង​​​ពីរ​​​បាន​​​អះ​​​អាង​​​ថា ទទួលរង​​​ការ​​​រំលោភ​​​បំពាន​​​ទាំង​​​ផ្លូវ​​​កាយ​​​និង​​​ផ្លូវចិត្ត​​​ពី​​​ក្រុម​​​គ្រួសារ​​​នេះ​​​។ លោក​​​ មាស ស៊ីថុន មេធាវី​​​របស់​​​លោក ហឿង កាល​​ពី​​​ម្សិលមិញ​បាន​​​​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា "ខ្ញុំ​​​គិត​​​ថា តុលាការ​​​​នឹង​យល់​​​ថា កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​គ្មាន​​​កំហុស​​​ទេ។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​ជា​​​នគរបាល​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ ពី​​​ព្រោះ​​​វា​​​មើល​​​ទៅ​​​​​​ហាក់​​​ដូច​​​ជា​​​ពួក​​​គេ​​​ប្រព្រឹត្តបទ​​​ឧក្រិដ្ឋ​​​មុន​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​អ៊ីចឹង​​​"៕សារុន​​​​​​  

រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ជួបជាមួយ​សមភាគី​ក្នុង​តំបន់

យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌​មាន​ថៃ​បាន​ឲ្យ​ដឹង​ថា លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​សំដែង​ការ​ជឿ​ទុក​ចិត្ត​លើ​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​យោធា​ថៃ ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​មន្ត្រី​យោធា​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ទាំង​ពីរ ចាប់​តាំង​ពី​កងទ័ព​ថៃ​បាន​ដណ្តើម​អំណាច​ពីរ​ខែ​មក​ហើយ។ យោង​តាម​គេហ​ទំព័រ​ព័ត៌មាន​ថៃ Khaosod English ឲ្យ​ដឹង​ថា នាយឧត្តម​សេនីយ៍ ទៀ បាញ់ បាន​ប្រាប់​ក្រុម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ រួម​ទាំង​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ចាន់អូចា នៅ​ទី​ក្រុង​បាងកក​កាលពី​ម្សិលមិញ​ថា លោក​ជឿ​ថា សកម្ម​ភាព​របស់​រដ្ឋាភិបាល​យោធា​ថៃ នឹង​នាំ​ទៅ​រក "សន្តិភាព​និង របៀបរៀបរយ" ហើយ​ថា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន...

តុលាការ​បញ្ចប់​រឿងក្តី​លួច​ប្រាក់​២,៣​លាន​ដុល្លារ​ពី​ធនាគារ​កាណាឌីយ៉ា

កាលពី​ថ្ងៃ​សុក្រ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ការ​ជំនុំ​ជម្រះ​ទោស​អតីត​បុគ្គលិក​ធនាគារ​​កាណាឌីយ៉ា​​ពីរ​នាក់ និង​អ្នក​រួម​គំនិត​ពីរ​នាក់​ដែលត្រូវ​ជាប់​ចោទ​កាលពី​ខែ​តុលា​ ពី​បទ​លួច​យក​ប្រាក់​ជាង​២​លាន​ដុល្លារ​ពី​គណនី​កាត​ឥណ​ទានក្លែង​បន្លំ​។ លោក កោ វណ្ឌី ចៅក្រម​ជំនុំ​ជម្រះ បាន​ស្តាប់ ទឡ្ហីករណ៍​បិទ​សំណុំ​រឿង​​​ប្តឹង ឈ្មោះ យ៉េត សុភ័ក្ត្រា អាយុ៣០​ឆ្នាំ និង ឡេង ស៊ុនទ្រី ជា​អ្នក​គ្រប់គ្រង​ធនាគារ​កាណាឌីយ៉ា រួម​ទាំង​មិត្ត​ប្រុស​របស់​អ្នក​ស្រី សុភ័ក្ត្រា ឈ្មោះ ស៊ុន សៅនីន អាយុ​​៣៣​ឆ្នាំ និង​​ម្តាយ​​របស់​នាង...

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​​រឿងក្តី​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​កំបាំង​មុខ​និង​មេធាវី​របស់​ពួកគាត់​ជុំវិញ​រឿងក្តី​តាំង​ពី​ឆ្នាំ​២០១១​​ ដែល​សវនាការ​នេះ​បាន​គ្រោង​ធ្វើភ្លាមៗ​កាលពី​សប្ដាហ៍​មុន។ លោក ចាន់ ចេង ដែល​បាន​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​មុន​ជា​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្ដាល និង​លោក ជូង ជូងី ជា​មេធាវី​ដែល​ជារឿយៗ​ការ​ពារ​ក្តី​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តុលាការ ​ត្រូវ​បាន​កោះ​ហៅ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ពួកគាត់​បាន​ជួយ​លោក មាស ប៉េង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កៀនស្វាយឲ្យរត់​ចេញ​ពី​ពន្ធនាគារ​។ មាន​តែ​លោក មាស ប៉េង ប៉ុណ្ណោះ​បាន​ចូល​រួម​សវនាការ​កាលពី​ម្សិលមិញ ចំណែកពួកគាត់​​ពីរ​នាក់​ទៀត​ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល​ ត្រូវ​បាន​ផ្តន្ទាទោស​កំបាំង​មុខ​។ លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សវនាការ​ដែល​មាន​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោងនោះ​​...

តុលាការ​បើក​សវនាការ​រឿង​ក្តី​ជួញ​ដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​មួយ​ករណី​ទៀត

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​បញ្ជូន​​​ស្ត្រី​​​ប្រហែល​​​ជាង​​​១០​​​នាក់​​​ទៅ​​​ប្រទេស​​​ចិន​​​ ដោយ​ប្រាប់​​ពួក​​​​​​​គេ​​​​ថា ដើម្បី​​​ទៅ​​​រក​​​ការ​​​ងារ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​លក់​​​ពួក​​​គេ​​​បន្ត​​​ទៅ​​​ឲ្យ​​​បុរស​​​ដែល​​​បាន​​​រំលោភ​​​ពួក​​​គេ​​​ ជា​​​ករណី​​​ចុង​​​ក្រោយ​​​ក្នុង​​​ចំណោម​​​ករណី​​​ជា​​​ច្រើន​​​នាពេល​​​ថ្មី​​​ៗ​​​នេះ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រំលោភ​​​បំពាន​​​ស្ត្រី​​​នៅ​​​ក្នុង​​​ប្រទេ​​​សចិន​​​។ ជន​​​ជាប់​​​ចោទ​​​ឈ្មោះ ណេត ចេង​​​លី អាយុ​​​៣១​​​ឆ្នាំ​​​ និង​​​ប្តី​​​​​ឈ្មោះ តៅ យ៉េ​​​ហុង អាយុ​​​៣៥​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៣​​​ បន្ទាប់​​​ពី​​​ស្ត្រី​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​ចិន​​​វិញ​​​បាន​​​ធ្វើ​​​ពាក្យ​បណ្តឹង​​​ប្តឹង​​ប្តី​ប្រពន្ធ​នេះ។ ជន​​​រង​​​គ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​ ដែល​​​មាន​​​អាយុ​​​២៩​​​ឆ្នាំ​​​បា​​​ន​​​ប្រាប់​​​តុលាការ​​​ថា នាង​​​ត្រូវ​​​បាន​​​ស្ត្រី​​​ម្នាក់​​​ឈ្មោះ​​​ រស់​​​ ស៊ីម មក​​​ទាក់​​​ទង​​​ និង​​​និយាយ​​​ថា មាន​​​ឱកាស​​​ការ​​​ងារ​​​ប្រាក់​​​ខែ​​​ខ្ពស់​​​សម្រាប់​​​ស្ត្រី​​​នៅ​​​លីវ​​​នៅ​​​ក្រុម​​​ហ៊ុន​​​ចិន​​​មួយ​​​ដែល​​​គាត់​​​បាន​​​ធ្វើ​​​ការ​​​​​​ឲ្យ​​​។ ជន​​​រង​​​គ្រោះ​​​បាន​​​និយាយ​​​ថា ប្តី​​​ប្រពន្ធ​​​ជាប់​​​ចោទ​​​នេះ​​​បាន​​​ធ្វើ​​​ជា​​​មេ​​ខ្យល់​​​នៅ​​​ក្នុង​​​រឿង​​​នេះ​​​ដោយ​​​​​​ឲ្យ​​​ប្រាក់​​​ទៅ​​​គ្រួសារ​​​នាង​​​ចំនួន​​​៥០០​​​ដុល្លារ​​​ និង​​​ជួយ​​​សម្រប​​​សម្រួល​​​ដល់​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​នាង​​​ទៅ​​​ប្រទេស​​​ចិន​​​ ដែល​​​នៅ​​​ទី​​​នោះ​​​នាង​​​ត្រូវ​​​គេ​​​ល​​​ក់​​​ទៅ​​​ឲ្យ​​​បុរស​​​ចិន​​​ម្នាក់ ហើយ​​​បន្ទាប់​​​មក​​​បុរស​​​នោះ​​​បាន​​​លក់​​​នាង​​​ទៅ​​​ឲ្យ​​​បុរស​​​ម្នាក់​​​ទៀត​​​។ ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​សុទ្ធ​​​តែ​​​បាន​​​រំលោភ​​​នាង​​​។ នាង​​​បាន​​​ប្រាប់​​​តុលាការ​​​ថា "គេ​​​បាន​​​លក់​​​ខ្ញុំ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​មួយ​​​ដូច​​​ជា​​​សត្វ​​​"។ នាង​​​បាន​​​បន្ថែម​​​ថា នាង​​​ទាម​​​ទារ​​​សំណង​​​ចំនួន​​​៣.០០០​​​ដុល្លារ​​​ និង​​​សុំ​​​ឲ្យ​​​យក​​​អ្នក​​​ទាំង​​​ពីរ​​ទៅ​​​ដាក់​​​គុក​​​"។ អ្នក​​​ស្រី​​​ ចេង​​​លី បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ ដោយ​​​និយាយ​​​ថា ជន​​​រង​​​គ្រោះ​​​ដែល​​​ចង់​​​រក​​​ការ​​​ងារ​​​ធ្វើ​​​រូប​​​នេះ​​​បាន​​​ទៅ​​​ពឹង​ពាក់​​​​អ្នក​​​ស្រី និង​​​ប្តី​​​អ្នក​​​ស្រី។ គាត់​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​បាន​​​លក់​​​ពួក​​​គេ​​​ទេ​​​ ពួក​​​គេ​​​បាន​​​សុំ​​​ឲ្យ​​​​ខ្ញុំ​ជួយ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​"។ លោក​​​ យេ៉ហុង ​​​បាន​​​បដិសេធ​​​​​​ថា មិន​​​បាន​​​ដឹង​​​អំពី​​​ការ​​​លក់​​​ ឬ​​​ការ​​រំលោភ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​ទេ​​​ ដោយ​​​អះ​​​អាង​​​ថា គាត់​​​គ្រាន់​​​តែ​​​ជូន​​​ស្ត្រី​​​ទាំង​​​នេះ​​​ពី​​​អាកាស​​​យាន​​​ដ្ឋាន​​​ទៅផ្ទះ​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​មក​​​ដល់​​​ក្រុង​​​សៀង​​​ហៃ។ ប្រសិនបើ​​​រក​​​ឃើញ​​​កំហុស​​​​​​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​ទាំង​​​ពីរ​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​១៥​​​ឆ្នាំ​​​ក្នុង​​​ម្នាក់​​​ៗ​​​។ លោក កោ វណ្ឌី​​​ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​បាន​​​​​​មាន​​​ប្រសាសន​​៍​​​ថា តុលាការ​​​នឹង​​​ប្រកាស​​​​សាល​ក្រម​នៅ​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​កញ្ញា។ កាល​​​ពី​​​ខែ​​​ឧសភា មនុស្ស​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​ករណី​​​ជួញ​​​ដូរ​​​ស្ត្រី​​​ពីរ​​​ករណី​​​ទៅ​​​ប្រទេស​​​ចិន​​​។ កាល​​​ពី​​​សប្តាហ៍​​​មុន​​​តុលាការ​​​បាន​​​បើក​​​សវនាការ​​​រឿង​​​ក្តី​​​ទី​​​៣​​​ដែល​​​មាន​​​ស្ត្រី​​​ម្នាក់​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​មនុស្ស​​​ម្នាក់​​​ទៀត​​​ទៅ​​​ប្រទេស​​​ចិន​​​ ដែល​​​នៅ​​​ទី​​​នោះ​​​គេ​​​បាន​​​លក់​​​នាង​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​ចំនួន​​​បី​​​កន្លែង៕​​​គឹម​​​ហឿន​​​​​​  

តុលាការ​កោះ​ហៅ​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​បីរូប​ឲ្យមក​បង្ហាញខ្លួន​​ជុំវិញហេតុការ​ណ៍​រយៈពេល​បីឆ្នាំ

ក្រុម​មន្ត្រី​​បាន​ន​ិយាយកាលពីម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​កណ្តាល​បាន​កោះ​ហៅ​សមា​ជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិម្នាក់​ មេធាវី​ម្នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់​ជុំ​វិញ​ហេតុការ​ណ៍កាល​ពីឆ្នាំ​២០១១​ទាក់​ទង​នឹង​វិវាទ​ដីធ្លី​មួយ​ និង​ការ​​ចោទ​ប្រកាន់​ថា មាន​កា​រ​ដោះ​​លែង​​អ្នក​​ទោស​ម្នាក់​ដោយ​ខុស​ច្បាប់។ លោក ចាន់ ចេង ដែលបាន​​ជាប់ឆ្នោត​ជា​សមាជិក​សភាគណបក្ស​សង្គ្រោះជាត​ិ​មណ្ឌល​កណ្តាល​​កាលពី​ឆ្នាំមុន លោក មាស​ ប៉េង​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​កេៀនស្វាយ និង​លោក​មេធាវី ជូង ជូងី ត្រូវ​បាន​កោះហៅ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​សវនា​ថ្ងៃទី​២២ខែកក្កដាជុំវិញ​ហេត​ុការ​ណ៍​រយៈ​ពេល​បីឆ្នាំនេះ។ កាលពី​ខែ​ឧសភា​ឆ្នាំ​២០១១ លោក មាស ប៉េង​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​​ការ​តវ៉ា​ដោយ​ហិង្សា​ពាក់ព័ន្ធវិវាទដីធ្លី​រវាង​ក្រុម​អ្នក​ភូមិ​និង​ម្ចាស់​ដី​ម្នាក់។កាលពី​ខែ​កញ្ញា ឆ្នាំនោះ លោក ជូង...

អ្នកជាប់ចោទ​ពី​បទ​ជួញដូរ​​មនុស្ស​ម្នាក់បដិសេធ​ថា មិន​បាន​បញ្ជូនស្ត្រីម្នាក់​ទៅ​ផ្ទះបននៅចិន

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើ​​​ក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ស្ត្រី​​​អាយុ​​​​៣៧​​​ឆ្នាំ​​​ម្នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ស្ត្រី​​​អាយុ​​​១៩​​​ឆ្នាំ​​​ម្នាក់​​​ឲ្យទៅ​​​ធ្វើ​​​ការ​​​នៅ​​​ផ្ទះ​​​បន​​​​​ក្នុ​​​ង​​​ប្រទេស​​​ចិន​​​។ លោក កោ វណ្ឌី ចៅ​​​ក្រម​​​ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​ប្រាប់​​​តុលាការ​​​ថា អ្នកស្រី  ប៊ូ ស៊ីណា ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​​​នោះ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ជួញ​​​ដូរ​​​ជន​​​រង គ្រោះ​​​អាយុ​​​១៩​​​ឆ្នាំ ជា​​​បទ​​​ឧក្រិដ្ឋ​​​ ដែល​​​មានទោស​​​ជាប់​​​ពន្ធនាគារ​​រហូត​​​ដល់​​​១៥​​​ឆ្នាំ​​​។ លោក​​​ចៅ​​​ក្រម​​​ វណ្ឌី បាន​​​ប្រាប់​​​អ្នកស្រី ស៊ីណា ដែល​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​​​នេះ និង​បាន​​​អះ​​​អាង​​​ថា អ្នក​​​ស្រី​​​គ្រាន់​​​តែ​​​បាន​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​ឲ្យ​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ចិន​នោះ​​​ថា " សូម​​​ប្រាប់ការ​ពិតដល់​​​​តុលាការពីអ្វី​​​ដែល​​​អ្នក​​​ស្រីបាន​​​ធ្វើ​​​"។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​មិន​​​មែន​​​ជា​​​អ្នក​​​ជួញ​​​ដូរ​មនុស្ស​​​ទេ ហើយ​​​ខ្ញុំ​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​មកលើ​​​រូប​​​ខ្ញុំ។ ខ្ញុំ​​​សូមឲ្យ​​​តុលាការ​​​ដោះ​​​លែង​​​ខ្ញុំ​​​ ដើម្បី​​​ឲ្យ​​​ខ្ញុំ​​​បាន​​ត្រឡប់​​​ទៅផ្ទះ​​​វិញ​​​ក្នុង​​​ពេល​​​ឥឡូ​​​វនេះ ​​​ពីព្រោះ​​​ខ្ញុំ​​​គ្មាន​​​កំហុស​​​ទេ​​​"។ អ្នក​​​ស្រី  ស៊ីណា បាន​​​និយាយ​​​ថា ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​មក​​​ទាក់​​​ទង​​​អ្នក​​​ស្រី​​​កាល​​​ពី​​​ខែ​កក្កដា ឆ្នាំ​​​២០១៣​​​ សុំ​​​ឲ្យ​​​អ្នក​​​ស្រី​​​ជួយ​​​រក​​​ការងារ​​​ឲ្យ​​​កូន​​​ស្រី​​​របស់​​​គាត់​​​ធ្វើនៅ​​​ប្រទេ​​​សចិន​​​។ អ្នក​​​ស្រី​​​បាន​​​និយាយថា អ្ន​​​ក​​​ស្រី​​​បាន​​​ជួយ​​​រត់​​​ការ​​​បំពេញ​​​លិខិត​​​ស្នាម​​​ឲ្យ​​​ស្ត្រី​​​អាយុ​​​១៩​​​ឆ្នាំ​​​រូប​​​នេះ​​​​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​ ហើយ​​​បាន​​​​​​ណែនាំ​​​នាង​​​ឲ្យ​​​ស្គាល់​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​ពីរ​​​នាក់​​​ដែល​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ស្ត្រី​​​ខែ្មរ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ចិន​​​។ អ្នក​​​ស្រី ស៊ីណា​​​ បាន​​​និយាយ​​​ថា " ខ្ញុំ​​​គ្រាន់​​​តែ​​​រត់ការ​​​បំពេញ​​​លិខិត​​​ស្នាម​​​ឲ្យ​​​នាង​​​ប៉ុណ្ណោះ ហើយ​​​នាង​​​បាន​​​សម្រេច​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ចិន​​​ដោយ​​​ខ្លួន​​​ឯងទេ​​​ ហើយ​​​សូម្បី​​​តែ​​​គ្រួសារ​​​របស់​​​នាង​​​ក៏​​​បាន​​​យល់​​​ព្រម​​​ដែរ​​​"។ ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​បាន​​​ផ្តល់​​​សក្ខីកម្ម​​​ពេល​​​មក​​​ដល់​​​ថា នាង​​​ត្រូវ​​​បាន​​​បុរស​​​ចិន​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរ​​​សចិន​​​ទាំង​​​នោះ​​​​​​​​​លក់​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​​​​មួយ​​​​​​នៅ​​​តំបន់​​​ជន​​​បទក្នុង​​​​ប្រទេស​​​ចិន​​​ ដែលនៅទីនោះ​​​នាង​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​រួ​​​ម​​​ភេទ​​​ជាមួយ​​​ភ្ញៀវ​​​ ដែល​​​បាន​​​វាយ​​​ដំ​​​នាង​​​ប្រសិន​​​បើ​​​នាង​​​មិន​​​ព្រម​​​។ នាង​​​បាន​​​និយាយ​​​ថា បន្ទាប់មក​​​​​​នាង​​​ត្រូ​​​វបាន​​​គេ​​​លក់​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​ពីរ​​​ទៀត ហើយ​​​ក៏​​​ត្រូវ​​​បាន​​​គេ​​​បង្ខំ​​​ឲ្យ​​​ទៅ​​​កាន់​​​ការិយា​​​ល័យ​​​រដ្ឋបាល​​​មួយ​​​ជាមួយ​​​បុរ​​​សជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​បាន​​​​​​រៀប​​​ចំ​​​ឯកសារ​​​ធ្វើ​​​លិខិត​​​អាពាហ៍ពិពាហ៍​​​នៅ​​​ទី​​​នោះ​​​។ នាង​​​បាន​​​ប្រាប់​​​តុលា​ការ​​​ថា " ខ្ញុំ​​​​​​ត្រូវ​​​គេ​​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​​​​ផ្ទះ​​​ ហើយ​​​គេ​​​បាន​​​លក់​​​ខ្ញុំ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​​មួយ​​​ទៀត​​​"។ នាង​​​បាន​​​និយាយ​​​ថា " ពួក​​​គេ​​​បាន​​​បង្ខាំង​​​ខ្ញុំ​​​ពី​​​ពីរ​​​ទៅ​​​បី​​​សប្តាហ៍​​​នៅ​​​ក្នុង​​​ផ្ទះ​​​មួយ​​​ ហើយ​​​គេ​​​បាន​​​បង្ខំ​​​​ខ្ញុំ​​​ឲ្យ​​​រួម​​​ភេទ​​​ជា​​​មួ​​​យ​​​ពួកគេ​​​បន្ថែម​​​ពី​​​លើ​​​ការ​​​ងារ​​​​​​​​​​​​ផ្ទះ"។ នាង​​​បាន​​​បន្ថែម​​​ថា​​​ បីខែ​ក្រោយមក ​​​នាង​​​អាច​​​រត់គេច​​​ទៅ​​កាន់​ស្ថាន​​​ទូត​​​ខ្មែរ​​​ក្នុង​​​ទី​​​ក្រុង​​​ប៉េកាំង​​​។ បើ​​​ទោះ​​​ណា​​​ជា​​​ស្ថាន​​​ទូត​​​បិទ​​​ទ្វារ​​​នៅ​​​ពេល​​​នោះ​​​ក៏​​​ដោយ​​​ ក៏​​​នាង​​​បាន​​​អង្គុយ​​​នៅ​​​ក្រៅ​​​អគារ​​​ ហើយ​​​បុគ្គលិក​​​អង្គការ​​​សិទ្ធិមនុស្ស​​​ម្នាក់​​​​បាន​​​ឃើញ​​​នាង​​​ ហើយ​​​បាន​​​ជួយ​​​នាង​​​។ នាង​​​ត្រូ​​​វ​​​បាន​​​ធ្វើ​​​មាតុ​​​ភូមិ​​​និវត្ត​​​មក​​​កាន់​​​កម្ពុជា​​​វិញ​​​កាល​​​ពី​​​ខែ​​​តុលា ហើយ​​​កំពុង​​​ទាម​​​ទារ​​​សំណង​​​ពី​​​អ្នក​​​ស្រី​​​ ស៊ីណា ចំនួន​​​២០.០០០ដុល្លារ​​​។ តុលាការ​​​គ្រោង​​​នឹង​​​ប្រកាស​​​សាលក្រមក្នុង​​​រឿង​​​ក្តីនេះ​​​នៅ​​​ថ្ងៃ​​​ទី​​​៣០​​​ខែ​​​កក្កដា៕សារុន​​​​​​​​​  

ឧកញ៉ាម្នាក់​គំរាម​ឲ្យ​គេ​បាញ់សម្លាប់អ្នកកាសែតពីរនាក់

យោង​​​តាម​​​របាយការណ៍​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ថ្ងៃ​​​សៅរ៍​​​ឧកញ៉ា​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​មួយ​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​អ្នក​​​កាសែត​​​ក្នុង​​​ស្រុកពីរ​​​នាក់​​​ នៅ​ពេល​ដែល​ពួកគេ​​​កំពុង​​​​យក​​​ព័ត៌មាន​​​អំពី​​​ជម្លោះ​​​ ដែល​​​ឧកញ៉ា​រូប​នេះ​ឈ្លោះ​​​គ្នា​​​ជាមួយ​​​ពាណិជ្ជករ​​​ម្នាក់​​​ទៀត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ អ្នកកាសែត​​​មកពីគេហទំព័រព័ត៌មាន​​​ Cambodia Express News (CEN)និង​​​ទូរទស្សន៍​​​បាយ័ន​​​កំពុង​​​យក​​​ព័ត៌មាន​​​អំពីការ​​​ឈ្លោះ​​​គ្នារវាង​​​លោក តាំង ផេងប៉ោ ដែលជា​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​ និង​​​លោក លី គឹមហេង ដែល​​​ជា​​អ្នក​រក​​​ស៊ី​ដឹក​​ដី ​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​របស់​​​លោក តាំង ផេងប៉ោ ​​​ស្ថិត​​​ក្នុង​​​ខណ្ឌពោធិ៍​​​សែនជ័យ ស្រាប់​តែ​​មាន​​​ការ​​​គំរាម​​​សម្លាប់​​តែម្តង។ គេហទំព័រ​​​នគរ​​​បាល​​​លើក​​​ឡើង​​​ថា ជម្លោះ​​​រវាង​​​ពាណិជ្ជករ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ផ្ទុះ​​​ឡើង​​​បន្ទាប់ពី​​​រថយន្ត​​​ដឹក​​​ដី​​​​​​របស់លោក គឹមហេង បាន​​​ព្យាយាម​​​បើក​​​កាត​់​​​ផ្លូវ​​​សាធារណៈ​​​ខាង​​​មុខ​​​រោង​ចក្រ​​​របស់​​​លោក តំាង​​​ ផេងប៉ោ ជា​ផ្លូវ​ដែល​លោក​​​ ផេងប៉ោ បាន​​​យក​​​បង្គោល​​​បេតុង​​​បិទ។ របាយការណ៍​​​នគ​​រ​​​បាល​​​លើក​​​ឡើង​​​ថា " អំឡុង​​​ជម្លោះ​​​នោះអ្នក​​​កាសែត​​​ពីរ​​​នាក់​​​មកពី​​​គេហទំព័រព័ត៌មាន CEN និង​​​ទូរទស្សន៍​​​បាយ័ន​​​​​​បានទៅ​​​កាន់​​​កន្លែង​​​នោះ ហើយ​​​បាន​​​យក​ព័ត៌មាន​​​អំពី​​​ជម្លោះ​​​រវាង​​​អ្នកទាំង​​​ពីរ​​​នេះ"។ របាយការណ៍​​​ដដែល​​​នេះ​​​បន្ត​​​ថា " ឧកញ៉ា តាំង ផេងប៉ោ បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​កាសែត​​​ឈប់​​​ថត​​​រូប ប៉ុន្តែ​​​អ្នក​​​កាសែត​​​ទាំង​​​នោះ​​​មិន​​​ព្រម​​​ស្ដាប់​​​ឡើយ​​​"។ របាយការណ៍​​​នេះ​​​បន្ថែម​​​ថា "បន្ទាប់​​​មក​​​ឧកញា​​​ តាំង ផេងប៉ោ បាន​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​របស់លោក​បាញ់​​​សម្លាប់​​​អ្នក​​​កាសែត​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​។តាម​​​បញ្ជា​​​របស់​​​លោក​​​ អង្គរក្ស​ពីរ​​​នាក់​​បាន​​​ចាប់​​​យក​​​ម៉ាស៊ីនថត​​​ ហើយ​​​បន្ទាប់​​​មក​​​ក៏​​​មាន​​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា"។ យោង​​​តាម​​​របាយការណ៍​​​នគរ​​​បាល​​​ឲ្យ​​​ដឹង​​​ថា លោក ផេងប៉ោ ​​​ខឹង​​​យ៉ាង​​​ខ្លាំង ហើយ​​​ព្យាយាម​​​ទូរស័ព្ទ​​​ហៅ​កម្លាំង​​​មក​​​ពី​​​កង​​​ពល​​​តូច​​​លេខ​​​៧០​នៅ​​​ក្បែរ​​​នោះ។ របាយការណ៍ដដែល​​​នេះ​​​មិន​​​បាននិយាយ​​​លម្អិត​​​ពីរឿង​​​នេះ​​​ទេ ហើយក៏​​​មិន​​​បាននិយាយ​​​ថា តើ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ឬយ៉ាង​​​ណា​​​ឡើយ។ លោក សន សុផល អ្នក​​​យក​​​ព័ត៌មាននៅ​​​គេហទំព័រព័ត៌មាន CEN បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញថា លោក​​​ជា​​​អ្នក​​​កាសែត​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​កាសែត​​​ពីរ​​​នាក់​​​ ដែល​​​លោក ផេងប៉ោ បាន​​​​គំរាម​​​។ លោក សុផល បាន​​​មាន​​​ប្រសាសន៍​​​ថា " ពួកគេ​​​បាន​​​ព្យាយាម​​​រុញ​​​ច្រាន​​​អ្នក​​​កាសែត​​​ឲ្យ​​​ចេញ​​​ពីកន្លែង​​​ឈ្លោះ​​​គ្នា​​​​នោះ ​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​បាន​​​ថត​​​រូប​​​ពួកគេ​​​។ ខ្ញុំ​​​ត្រូវ​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​ នៅពេល​​​ដែល​​​ខ្ញុំ​​​ថត​​​រូប​​​រថយន្ត​នោះ"។ លោក សុផល បានមាន​​​ប្រសាសន៍ថា លោកនឹង​​​មិន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ​​​ ឬនគរ​​​បាល​​​ទេ​​​ ប៉ុន្តែ​​​លោក​​​បាន​​​រាយការណ៍​​​ពីការ​​​គំរាម​​​នេះ​​​ទៅ​​​លោក ប៉ែន សមិទ្ធិ​​ អគ្គនាយក​​​គេហទំព័រព័ត៌មាន CEN ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បាន។ ទាំង​​​លោក គឹមហេង និង​​​តំណាង​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក ផេងប៉ោ មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បានទេ​​​៕ សារុន​​​​​​​