Sunday, October 20, 2019
Home Authors Posts by Eang Mengleng

Eang Mengleng

334 POSTS 0 COMMENTS
Reporter

សមាជិកគណបក្ស សម រង្ស៊ី ដើរ​ចេញ​ពី​សម័យប្រជុំ​ព្រឹទ្ធសភា ព្រោះខឹងមិនបានតំណែង

នៅក្នុង​សម័យប្រជុំ​លើក​ដំបូង​នៃ​អាណត្តិថ្មីរបស់ខ្លួនកាលពីម្សិលមិញ សមា​ជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីចំនួន​១១រូប ​បានដើរចេញជាការតវ៉ា បន្ទាប់​ពី​សមា​ជិកភាគ​ច្រើន​នៃ​គណបក្ស​ប្រជាជន​កម្ពុជាបាន​រារាំង​មិនឲ្យ​មាន​ការ​តែង​តាំង​​តួនាទីធំៗ​នៅក្នុង​គណៈកម្មការ​ ព្រឹទ្ធសភា​ទាំង​ប្រាំបួន។ លោកគង់គាំសមាជិកព្រឹទ្ធសភា​គណ​បក្ស​សមរង្ស៊ីបាន​ថ្លែង​នៅ​សន្និសីទ​កាសែតមួយធ្វើនៅខាងក្រៅព្រឹទ្ធ​សភាថា“ឥឡូវនេះប្រទេសកម្ពុជា ​ដូច​ប្រទេស​វៀតណាម ​និង​ប្រទេសលាវអ៊ីចឹងដែល​នៅ​ប្រទេស​ទាំង​ពីរ​នេះ​​​សភាត្រូវបាន​គ្រប់​គ្រង​ដោយ​គណ​បក្សតែមួយ។រដ្ឋសភានិង​ព្រឹទ្ធ​សភា​ត្រូវ​បានគ្រប់គ្រង​ដោយ​គណបក្សប្រជាជន​កម្ពុជា។គណបក្សមួយជាអ្នក​សម្រេចហើយ​គណ​​​បក្ស​​​មួយ​​​ទៀតជាអ្នកអនុវត្ត”។ លោកគង់គាំ​ បានមានប្រសាសន៍ថាគណ​​​​បក្សសមរង្ស៊ីបាន​ដាក់​បេក្ខជន​សម្រាប់​​តួ​​​នាទី​​​​អនុប្រធានប៉ុន្តែ​ត្រូវបាន​បដិសេធ​តួនាទីទាំង​នេះ​ដោយការ​បោះ​ឆ្នោត​​ដែល​ធ្វើ​ឲ្យ​មាន​ការ​​​​បែក​បាក់​គ្នា​នៅក្នុង​គណ​បក្ស។ លោកបាន​មាន​ប្រសាសន៍ថា“គណ​បក្ស​ប្រជាជន​កម្ពុជាបង្ហាញពីឆន្ទៈមិនល្អនៅ​ពេល​​​​គណ​បក្ស​នេះ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ព្រឹទ្ធសភាអនុ​ប្រធាន​ទីមួយនិង​អនុប្រធាន​​​ទីពីរចេញពី​គណ​បក្ស​របស់​ខ្លួនហើយ​លុប​ឈ្មោះ​បេក្ខជន​មកពី​គណបក្ស​ សមរង្ស៊ី។ទង្វើនេះបង្ហាញ​ឲ្យ​ឃើញ​​ថាពួកគេ​ចង់​គ្រប់​គ្រង​ស្ថាប័ន​​​នេះ​តែឯង។ពួកគេ​មិនអនុញ្ញាត​ឲ្យគណបក្ស​សមរង្ស៊ី​ចូលរួម​ក្នុងគណៈកម្មការ​ណា​មួយ​​ឡើយ”។ បើទោះជា​មានការ​ដើរ​ចេញ​បែប​នេះ​ក៏ដោយក៏កិច្ច​ប្រជុំ​កាលពីម្សិលមិញបាន​បន្តធ្វើ​ដោយ​គ្មាន​សមាជិក​គណបក្ស​សមរង្ស៊ីដែរ។ លោកជាជេដ្ឋសមា​ជិក​ព្រឹទ្ធ​សភាមកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសា​សន៍​​នៅក្នុង​​​កិច្ច​ប្រជុំនោះថា“ទោះជា​គណ​បក្ស​ សមរង្ស៊ីដើរចេញក៏ដោយក៏យើង​នៅមាន​​​សមា​​​ជិក​​​​​​គ្រប់​គ្រន់​សម្រាប់បោះឆ្នោតគាំទ្រដែរ។វាគ្មាន​​​បញ្ហាទេនៅពេល​​​សមាជិកមកពីគណបក្ស​ សមរង្ស៊ី ​​​ដើរ​​​ចេញនោះ”។ យោងតាមលោកសាយឈុំអនុ​ប្រធាន​ទីមួយ​ព្រឹទ្ធសភា​បាន​ឲ្យដឹងថាលោក ​ជាស៊ីមប្រធានព្រឹទ្ធសភាដែល​អវត្តមានពីកិច្ច​ប្រជុំ​នេះ​ ទើបតែបាន​ត្រឡប់​មក​ពី​ការពិនិត្យសុខភាព​នៅ​​ប្រទេស​សិង្ហបុរី។ លោកសាយឈុំបាន​មាន​ប្រសាសន៍​នៅ​​​ពេលបើកសម័យប្រជុំ​នេះ​ថា“ឋខ្ញុំដឹក​​​នាំ​សម័យ​​​​ប្រជុំនេះក្នុងនាម​ជា​ប្រធាននៃ​កិច្ច​ប្រជុំ​ ពី​​​ព្រោះ​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​អវត្តមាន”។ លោកបានមានប្រសាសន៍​បន្ថែមទៀត​​​ថា“ ​សម្តេច​ប្រធាន​ត្រូវ ធ្វើដំណើរទៅជួបវេជ្ជបណ្ឌិតជា​​​រៀង​​​រាល់​ប្រាំ​មួយ​ខែម្តង”។ មានការលើកឡើង​ពី​ការ​ព្រួយបារម្ភ​ក្នុង​​​រយៈពេល​មួយ​ឆ្នាំ​​មក​នេះអំពី​សុខភាព​របស់​លោកជាស៊ីមដែល​​មាន​អាយុ៧៩​​​ឆ្នាំ​​​​​​ទៅ​​​ហើយនោះហើយ​លោកខកខាន​​មិន​ បាន​ចូលរួម​ក្នុងកិច្ច​​​ប្រជុំ​សំខាន់ៗជាច្រើន។ លោកឧត្តមសេនីយ៍ឯកយឹមលាងមេ​​​បញ្ជាការ​កង​អង្គរក្ស​លោកជាស៊ីមបាន​មាន​​​​ប្រសា​សន៍​កាល​​​ពី​​​ម្សិលមិញថាការ​ធ្វើ​​​ដំណើរ​ទៅ​ប្រទេស​សិង្ហ​​​បុរីនោះគឺដើម្បី​ទៅ​ពិនិត្យ​សុខ​ភាព​តាមការ​គ្រោង​​​ទុកជា​​​ប្រចាំមិនមែនដោយសារ​លោកជាស៊ីម​មាន​ជំងឺធ្ងន់ធ្ងរ​​​នោះទេ៕ ប្រែសម្រួលដោយសោមសារុន​​

គ.ជ.ប ត្រូវបាន​​​ជម្រុញ​​​ឲ្យ ​ហាម​​​ប្រាម​​​គណបក្ស​នយោបាយពី​​​ការ​​​ប្រើ​​​ប្រាស់​​​ធន​​​ធាន​​​របស់​​​រដ្ឋ

ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាលចំនួន៩បានចេញ​សេចក្តីថ្លែងការណ៍​មួយកាលពី​ចុងសប្តាហ៍មុន ​ជំរុញ​ឲ្យគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ ហៅកាត់ថាគ.ជ.បពង្រឹង​ច្បាប់ដែល​ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ។ សេចក្តី​ថ្លែងការណ៍​នេះចេញ​បន្ទាប់​ពី​គណៈ​កម្មាធិការ​ ដើម្បីការបោះឆ្នោត​ដោយ​​​សេរីនិងយុត្តិធម៌ចេញរបាយការណ៍​មួយ​​​ចោទថា​ មន្ត្រីរាជការ​ខ្វះ​អព្យាក្រឹតភាព​ខាង​​​នយោបាយហើយថា​ត្រូវ​​មាន​ការ​ពង្រឹង​​​ច្បាប់​ និងធ្វើ​វិសោធនកម្ម​ច្បាប់ដើម្បីរារាំង​ការរំលោភ​បែបនេះ។ លោកយ៉ុងគឹមអេង​ នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​ប្រជាពលដ្ឋដើម្បី​​អភិវឌ្ឍន៍​ និង​សន្តិភាពដែល​បានចុះហត្ថលេខា​លើ​​​សេចក្តីថ្លែងការណ៍នោះជាមួយ​អង្គការ​​ក្រៅរដ្ឋា​​​ភិបាល​មួយចំនួន​​ដូចជា​ អង្គការលីកាដូគណៈ​​​កម្មាធិការ​អព្យាក្រឹតនិងមិនលម្អៀងដើម្បី​ការបោះឆ្នោត​ដោយសេរីនិងយុត្តិធម៌​នៅ​​​កម្ពុជាបាន​មាន​ប្រសាសន៍ថា"គ.ជ.បត្រូវតែដាក់ទោស​អ្នកនយោបាយនិងគណបក្ស​ណា​ដែលប្រើប្រាស់​ធនធានរដ្ឋ"។ លោកទេពនីថាអគ្គលេខាធិការ​ គ.ជ.បបាន​មានប្រសាសន៍ថាគណៈ​កម្មាធិការ​របស់​​​លោកកំពុង​ធ្វើការ​យ៉ាង​ត្រឹមត្រូវ​ក្នុងការពង្រឹង​​​​ច្បាប់ពាក់​ព័ន្ធដោយលោកបាន​លើក​យកឧទាហរណ៍​កាល​ពីឆ្នាំ២០០៨ដែល​តាមច្បាប់​នោះខ្លួន​​បានពិន័យទាហាន​កងយោធពលខេមរ​​​​ភូមិន្ទម្នាក់​ បន្ទាប់ពី​គេបានលើក​​​​ស្លាក​​​​​​​សញ្ញារបស់គណបក្ស​ប្រជាជន​​​កម្ពុជា​​​នៅខេត្តកំពត។ លោកបានបន្តថា"គ.ជ.បបានអនុវត្តច្បាប់ហើយ​យើងមានសិទ្ធិ​ពិន័យនិងដាក់ទោស​ពួកគេតែ​ក្នុងអំឡុង​ពេល​ឃោសនា​បោះឆ្នោតនិងពេល​បោះឆ្នោត​ប៉ុណ្ណោះ"។ ទោះជាយ៉ាងណាលោកទេពនីថា​ បាន​​​បន្ថែមថាគ.ជ.បមានអំណាចអនុវត្តច្បាប់តែ​ក្នុង​រយៈពេល​១៥ថ្ងៃ​ប៉ុណ្ណោះ​មុន​​​ការ​​​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវ​ចំ​ថ្ងៃទី៣​ខែមិថុនា។លោក​​​បាន​​​ថ្លែងថាមុន​​​រយ​​​ៈ​ពេលនេះ​ការ​អនុវត្តច្បាប់គឺ​ជាការទទួលខុស​ត្រូវ​របស់​រដ្ឋាភិបាល។ លោកជាមយៀបសមាជិកសភា​មក​​​ពី​​​​គណបក្ស​ប្រជាជនកម្ពុជា​​​ បាន​បដិសេធថាគណបក្ស​​ប្រជាជន​កម្ពុជា​មិនបានប្រើ​ប្រាស់​​ធន​ធាន​រដ្ឋនោះទេហើយបាន​បដិសេធចំពោះការអះអាងរបស់​​​​អង្គការ​​​​ក្រៅរដ្ឋាភិបាល​ដែលថាទូរទស្សន៍​ជាតិ​​​កម្ពុជាដែល​ជាទូរទស្សន៍រដ្ឋបានផ្តល់ម៉ោង​ផ្សព្វផ្សាយ​ឲ្យ​គណបក្សប្រជាជនកម្ពុជា​​ច្រើនជាងគេ។​ លោក​ ជាមយៀប ​បាន​មាន​ប្រសាសន៍ថា"យើង​មិនបាន​ប្រើធនធាន​រដ្ឋដូច​​​គេចោទ​​​​ប្រកាន់នោះទេ។យើង​បានបង់ប្រាក់​​ឲ្យ​​​ប្រព័ន្ធផ្សព្វផ្សាយនិងទូរទស្សន៍ឬក៏វិទ្យុដើម្បី​ផ្សព្វផ្សាយ​សកម្មភាព​របស់យើង​គ្រប់​​​ពេល​​​ផ្សាយ​ ហើយ​បាន​ចាត់ទុកការ​តវ៉ា​របស់គណ​​​បក្សប្រឆាំង​ថាជាការ​ច្រណែន។​ សេចក្តី​ថ្លែងការណ៍របស់អង្គការក្រៅរដ្ឋ​​​ា​​​ភិបាលទាំងនេះក៏បាន​ស្នើ​សុំឲ្យព្រះ​​មហា​​​ក្សត្រ​ និងរដ្ឋសភា​ជួយស្វែងរកដំណោះ​ស្រាយ​ខាងនយោបាយ​ដើម្បី​ឲ្យលោក​ សមរង្ស៊ីបាន​វិល​ត្រឡប់​មកវិញ។ លោក​ សមរង្ស៊ីបាននិរទេស​ខ្លួន​ឯង​ដើម្បី​​​​ជៀសវាងទោស​ជាប់​​​​​​ពន្ធនាគារ​​​​​​១២ឆ្នាំ​ដែល​លោកហៅ​​​​ថាជា​​​រឿង​​​នយោ​​​បាយ ​ហើយ​ថ្មីៗ​​​​​​នេះបានប្រកាសអំពី​​​​​​ផែន​​​ការវិល​​​ត្រឡប់​មកកាន់​ប្រទេស​​​កម្ពុជាវិញមុន​​​ពេល​ការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនា​។ លោកជាម ​ យៀបបាន​ធ្វើការ​កត់សម្គាល់ថា​ ប្រធាន​គណបក្ស​សមរង្ស៊ី​ត្រូវ​​​បាន​​​លុប​​​ឈ្មោះ​ចេញ​ពីអាសនសភា​បន្ទាប់​ពី​ការ​កាត់​ទោសលោក​ ហើយ​ប្រសិន​បើលោក​ចង់​វិលត្រឡប់​មកវិញលោក​​ត្រូវតែ​ប្រឈមមុខ​នឹងការកាត់​ទោស​របស់​តុលាការ។ លោកជាម​...

រដ្ឋសភារំឭក​​​ប្រាប់សាធារណជន​​​ថា លោក ​សម រង្ស៊ី លែង​ជា​សមាជិក​សភា​ទៀត​ហើយ​

មួយសប្តាហ៍បន្ទាប់​ពី​លោកសមរង្ស៊ីមេដឹកនាំគណបក្សសម​ រង្ស៊ីបាន​ប្តេជ្ញា​ថា​នឹង​ត្រឡប់មក​កម្ពុជាវិញពីការ​និរទេស​ខ្លួនឯង​​​នោះកាលពីម្សិលមិញរដ្ឋសភា​បានចេញ​​​សេចក្តីថ្លែងការណ៍មួយរំឭកប្រាប់​​បណ្តាញ​​​ផ្សព្វផ្សាយព័ត៌មាន​និង​សាធារណជន​ថាប្រធានគណបក្សសមរង្ស៊ី​ រូបនេះត្រូវបាន​លុបឈ្មោះ​ចេញ​ពី​បញ្ជីរបស់រដ្ឋសភា​​​កាលពី​​​ឆ្នាំមុននិង​ត្រូវបានដក​អភ័យ​ឯក​សិទ្ធិជាសមា​ជិក​សភា​ទៀត​ផង។ សេចក្តីថ្លែងការ​ណ៍​ចេញ​ដោយ​ការិ​យា​ល័យរបស់​លោកឡេងប៉េងឡុងអគ្គ​លេខាធិការ​រដ្ឋសភាមាន​ខ្លឹមសារថា“លោកសមរង្ស៊ីត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះសមា​ជិក​សភា​នីតិកាល​ទីបួន​នេះ​​ហើយ។​​​ហេតុដូច្នេះ​ហើយ​ មតិជាតិនិងអន្តរជាតិគួរ​តែ​ជ្រាបពី​ព័ត៌មាន​នេះ”។ សេចក្តីថ្លែងការណ៍នេះយោង​ទៅលើ​សេចក្តីសម្រេចរបស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី១ខែមីនាឆ្នាំ២០១១​ ក្នុង​ការ​តម្កល់​​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​កាល​ពីឆ្នាំ​២០១០​ដែល​ផ្តន្ទាទោសលោក​ សម​ រង្សុីឲ្យជាប់​ពន្ធនាគារ​​រយៈពេលពីរ​ឆ្នាំនិង​ពិន័យជា​ប្រាក់​​ចំនួន​៨លានរៀល​ (ប្រហែល​​​ ២.០០០​ដុល្លារ)​ពីបទ​ដក​បង្គោល​តម្រុយ​ព្រំដែន។ ពីរសប្តាហ៍បន្ទាប់​ពី​តុលាការ​ចេញ​សាល​​​ក្រមនេះកាលពីឆ្នាំមុននោះលោកសមរង្ស៊ីត្រូវបាន​ដក​អភ័យ​ឯក​សិទ្ធិ​សភា​​ជា​តំណាង​​​រាស្ត្រមណ្ឌលខេត្ត​កំពង់​ចាម។ តាមច្បាប់ទណ្ឌិតមានទោស​ព្រហ្ម​ទណ្ឌដែលមិន​ទាន់បាន​អនុវត្ត​ទោស​របស់ខ្លួន​​​នោះមិន​អាច​បម្រើការ​នៅក្នុង​អង្គ​នីតិបញ្ញត្តិ​​​បាន​ឡើយ អំឡុងពេលនិយាយតាម​រយៈ​វីដេអូ​ខន​​​ហ្វឺរិន​​​ កាលពីថ្ងៃទី៥ខែមីនាជាមួយ​សមាជិក​​​គណបក្សលោកសមរង្ស៊ីបាន​បញ្ជាក់​សាជា​​​ថ្មី​ពីការ​ប្តេជ្ញាវិលត្រឡប់​មក​ប្រទេស​កម្ពុជា​​​វិញ​ជាមួយការ​ជួយគាំទ្រ​ពី​អន្តរជាតិប្រសិន​បើ​លោក​អាចទទួល​បាន​ការគាំទ្រ​មែននោះ។ លោក​បាន​និរទេស​ខ្លួនឯង​ទៅ​រស់​នៅ​​ក្នុង​ទីក្រុង​ប៉ារីសចាប់​តាំង​ពីចុង​ឆ្នាំ​២០០៩​មកហើយ​ក្រោយមក ​តុលាការ​ចំនួន​ពីរ​បាន​​ផ្តន្ទាទោស​រូបលោក​ឲ្យជាប់​ពន្ធនា​គារ​សរុប​១២ឆ្នាំតាមការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ ផ្សព្វផ្សាយព័ត៌មាន​មិនពិតនិង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈចំពោះ​ការ​​ដក​បង្គោល​តម្រុយព្រំដែន​ជាប់​ប្រទេស​វៀតណាម។ លោកជាមយៀបអ្នកនាំពាក្យ​ក្រៅ​ផ្លូវ​ការ​និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បានថ្លែង​​​ថាសេចក្តី​ប្រកាស​​​នេះគឺជា​វិធីមួយក្នុង​ការ​​ប្រាប់​​សហគមន៍​​អន្តរជាតិថាលោកសមរង្ស៊ីនឹង​មិន​អាច“ប្រើ​​​ប្រាស់​តួនាទី​​​​​​របស់​ខ្លួន”ដើម្បី​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​អន្តរជាតិ​គាំទ្រ​ខ្លួន​​បាន​ឡើយ។លោក​បាន​ថ្លែងថា “យើង​ត្រូវ​តែ​ប្រកាសថាលោកសមរង្ស៊ីលែង​ជាសមាជិក​​​សភាទៀតហើយចាប់តាំង​​​ពី​​​​សាលក្រម​បាន​ចូលជាធរមានមក”។ លោកយឹមសុវណ្ណអ្នកនាំពាក្យ​គណ​បក្សសមរង្ស៊ីបានថ្លែងថានៅតែមាន​ផែនការឲ្យលោក​ សមរង្ស៊ី ​បាន​ត្រឡប់មក​​ប្រទេស​​​កម្ពុជា​​​ ​​​វិញដដែលគឺឲ្យបាន​មុន​ការ​បោះឆ្នោត​​​ជ្រើស​​​​រើស​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​នៅ​ថ្ងៃទី៣ខែមិថុនា។លោក​បាន​ថ្លែង​ថា“ ​​​បារម្ភពី​ប្រជា​ប្រិយ​ភាព​របស់​លោកសមរង្សុី ...ហើយ​សូម្បីតែ​នៅ​ពេល​​សមាជិក​គណ​​​បក្ស​​​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​របស់​ខ្លួន​ហើយ​​​ក៏ដោយក៏យើង​នៅ​តែ​​ធ្វើការ​ងារ​របស់​​យើង​ដើម្បី​​បម្រើ​ប្រជា​ពល​រដ្ឋ​ដដែល"៕ ប្រែសម្រួលដោយសោមសារុន

រដ្ឋាភិបា​ល​​ថា ក្រុម​អាវ​ក្រហម​រ៉ាប់រងស្ទើរទាំង​អស់​ ចំពោះការចំណាយលើកា​រ​ប្រមូល​ផ្តុំ​គ្នានៅ​កម្ពុជា​

មន្ត្រីថ្នាក់​ខេត្ត​​បា​​ន​ឲ្យ​ដឹង​កា​ល​ពី​ម្សិល​មិញ​ថា កា​រ​ចំ​ណា​យ​ភាគ​ច្រើ​ន​សម្រាប់​​កា​រ​មក​ប្រមូ​ល​ផ្តុំគ្នារបស់​ក្រុ​ម​អា​​វ​ក្រហម​ កា​ល​ពី​ចុ​​ង​​សប្តាហ៍​មុន នៅ​ក្នុង​ទី​ក្រុ​ង​សៀម​រាប គឺ​ត្រូវ​បា​ន​​ចំ​ណាយ​ដោ​យ​ក្រុ​ម​អាវ​ក្រហម​ផ្ទាល់​ ទោះ​បី​ជា​យ៉ាង​ណា ​មន្ត្រី​ទាំង​នោះ​បា​ន​​បដិ​សេធ​មិនបង្ហាញអំពីទំហំនៃ​ការ​ចំ​ណាយ​ពិ​ត​ប្រា​កដ​​ទេ។ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែ​នបា​ន​ទទួ​ល​​​រង​កា​រ​រិះ​គន់នៅ​ក្នុ​ង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែ​ល​អ្វី​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ​បា​ន​ហៅ​ថា “ គឺ​ជា​​ចិត្ត​សប្បុរសដ៏​លើស​លប់​”  ក្នុ​ងកា​រ​ធ្វើ​ជាម្ចាស់​​ផ្ទះ ទទួ​ល​ក្រុម​អ្នក​គាំ​ទ្រ​អតីត​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ដែ​ល​បា​ន​និ​រទេ​ស​ខ្លួន​ គឺ​លោក ថាក់ស៊ីន សុីណាវ៉ាត្រាប្រមាណ​៣០.០០០​នាក់​។ បន្ថែ​ម​ទៅ​លើ​កង​កម្លាំ​ង​រក្សា​សន្តិ​សុ​ខ​ចំ​នួន​៧.០០០នាក់​ ដែល​ត្រូវ​បា​ន​គេ​ដាក់​ពង្រាយ​នៅក្នុ​ង​ក្រុ​ង​សៀម​រាប ដើម្បី​រក្សា​សន្តិ​សុខ​ រយៈ​ពេលបី​ថ្ងៃមក​នេះ​ រាប់ទាំង​ការ​រៀបចំទីលានទំ​​ហំ​១៥ហិកតា ​ដើម្បី​ទទួល​ក្រុ​ម​​អាវ​ក្រ​ហម ​នៅ​ក្នុ​ង​នោះ​ ក៏​មា​ន​អណ្តូ​ង​ទឹក  តង់​  បង្គន់​  បណ្តាញអគ្គិសនី  មណ្ឌល​សុខ​ភាព​  មា៉ស៊ី​ន​អុិក​សារ៉េ (X-ray) និង​មា​ន​បំពាក់​ទៅ​ដោយ​ទូរ​ទស្ស​ន៍​កា​មេរ៉ា​វី​ដេអូព្រម​ទាំ​ង​កៅ​អី​អង្គុយ​សម្រាប់​អ្នក​គាំ​ទ្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ​។ ប៉ុន្តែ​កា​ល​ពី​ម្សិល​មិញ មន្ត្រី​នៅ​ខេត្ត​សៀម​រាប បា​ន​លើក​ឡើ​ង​ថា កា​រ​បង្កើត​ព្រឹត្តិ​​កា​រណ៍នេះ គឺ​ត្រូវ​បា​ន​ឧបត្ថម្ភ​ដោ​យ​ក្រុម​អ្ន​ក​គាំ​ទ្រ​របស់​លោក​ ថាក់​ស៊ីនដោ​យ​ផ្ទាល់។ លោកស៊ូភិរិន្ទអភិ​បា​​ល​ខេត្ត​សៀម​រាប​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ក្រុ​ម​អា​វ​ក្រហម​ថៃគឺ​បា​ន​ចំណាយ​ដោ​យ​ខ្លួន​ឯង​ផ្ទាល់​ ហើយ​យើង​មិន​ចំណា​យ​ប្រាក់​សម្រាប់​កា​រ​​ដំ​ឡើង​កន្លែង​ថែទាំ​​សុខភាព​​ បង្គន់ឬអណ្តូង​ទឹកនៅ​កន្លែងដែល​ក្រុម​អា​វ​ក្រហម​មក​ប្រមូ​ល​ផ្តុំ​គ្នា​នោះ​ដែរ”។ លោក ​ស៊ូភិរិន្ទបា​ន​​ទទូច​ថាកា​រ​​ចំ​ណាយ​របស់​រដ្ឋាភិ​បា​ល គឺ​ត្រូ​វ​បា​ន​រក្សា​ក្នុ​ង​កម្រិត​អប្ប​បរមា​ ប៉ុន្តែ​លោកមិន​ព្រមទម្លាយអំពី​ខ្ទង់​ចំ​ណា​​យ​សរុបទេ។ រីឯលោក ប៊ុន​ ថារិទ្ធ​​ អភិបា​ល​រង​​ខេត្ត​​សៀម​រាបវិញ បា​នថ្លែងថា ទាហា​ន​ នគរបា​លនិង​ក​ង​អ​ង្គ​​រក្ស​ គឺ​ទទួលខុសត្រូវចំពោះកា​រចំណា​យ​​ដោ​យ​​អង្គភាព​​របស់​ខ្លួន​ឯង​។ លោក​ ថារិទ្ធបា​ន​បន្ត​ថា “យើង​ចំណាយ​តែប្រេង​សាំ​ងសម្រាប់​អង្គភាព​នី​មួ​យៗ​ ហើយ​ ​រាល់​ការចំ​ណា​យ​ទៅ​លើ​​បេសកកម្ម​ចំនួ​ន​បី​ថ្ងៃ​មក​នេះ​ គឺ​អង្គភាព​នី​មួយៗជា​អ្នក​​ទទួល​ខុស​ត្រូវដោ​យ​ផ្ទាល់​ ហើយ​លោក​ក៏​មិន​ដឹង​​ខ្ទង់ចំណា​យ​ទៅ​លើ​ប្រេង​សាំ​ង​នោះ​ដែរ។ ក្រសួ​ង​មហាផ្ទៃមិនអា​ច​ទា​ក់​ទង​​សុំ​​សេច​ក្តី​​អត្ថាធិ​ប្បាយ​​បា​ន​ទេ​ ប៉ុន្តែ លោក​ គៀត ច័ន្ទ​ថា​​រិទ្ធ​  អ្នកនាំ​ពាក្យ​នគរ​បា​ល​ជាតិ​ បា​ន​អះ​អាង​​ថា អង្គ​ភា​ព​នី​មួយៗ​បា​ន​​ចំណា​យ​សម្រាប់​បុគ្គលិក​របស់​ខ្លួ​ន​។ លោក​ឧត្តមសេនី​យ៍​ទោ ច័ន្ទ​ថា​រិទ្ធ​ ​បា​នមា​ន​ប្រ​សាសន៍​ថា “ មេដឹក​នាំ​នៃ​អង្គ​ភាព​នីមួយៗបា​ន​ចំណា​យ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ខ្ញុំ​មិន​ច្បាស់​អំ​ពី​​ចំ​នួ​ន​នៃ​ការ​ចំណា​យ​សរុ​ប​នោះទេ​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ​នគរ​បា​ល​រាជធា​នី​ភ្នំ​ពេញបា​ន​ចំ​ណា​យប្រ​ហែល​​៨.០០០ ទៅ​១០.០០០រៀល ​សម្រាប់​ប្រាក់​​បេសកកម្ម​(per diem)ដ៏​តិចតួ​ចនេះ។ សមា​ជិក​នៃ​កង​កម្លាំង​នគរ​បា​ល​រាជ​ធានី​ភ្នំ​ពេញ​ប្រមាណ​២០០​នាក់​​ ត្រូ​​វ​បា​ន​​បញ្ជូន​ឲ្យ​ទៅ​ចូល​រួម​ជាមួ​យ​​មន្ត្រី​នគរ​បា​ល​ជាតិ​​ចំ​នួ​ន​២.០០០​នាក់​​ ដែល​មា​ន​ស្រាប់​នៅ​ក្នុ​ង​ខេត្ត​​សៀម​រាប​។ “ មិន​មា​ន​ប្រាក់​បន្ថែ​ម​ត្រូវ​បា​ន​​ផ្តល់​នោះ​ទេ​។ យើង​គ្រាន់​តែ​ផ្តល់​ឲ្យ​ពួ​ក​​ គេ​នូវ​ប្រាក់​បេសកកម្មបន្តិ​​ចបន្តួច​​ប៉ុណ្ណោះ​។ មន្ត្រី​នគរ​បា​លរបស់​យើ​ង​បា​ន​​ដឹង​យ៉ាង​​​ច្បាស់​អំ​ពី​តួ​នាទ​ី​​របស់​ខ្លួ​ន​ ពួ​ក​គេ​​មិ​ន​ដែល​ស្នើ​សុំ​ថ្ងៃ​​ឈប់​សម្រាក​នោះ​ទេ​”។ កា​ល​ពី​ព្រឹក​ម្សិល​មិញនៅ​​ខេត្ត​​សៀម​រាប​គឺជា​ថ្ងៃ​ចុ​ង​ក្រោ​យ​​របស់​ក្រុម​គាំ​ទ្រ​អា​វ​ក្រហមដែល​គាំ​ទ្រ​​លោកថាក់​ស៊ីនគឺ​ត្រូ​វ​បា​ន​គេ​​មើ​ល​ឃើញ​ថា កំពុង​តែ​​រៀប​ចំ​ត្រឡប​់​ទៅ​កាន់​ប្រទេ​ស​ថៃ​វិញ​។ លោក​ អ៊ុកកែវ​រតនៈអ្ន​ក​នាំ​ពាក្យ​របស់​សាលា​ខេត្ត​បន្ទាយមា​ន​ជ័យ បា​ន​មា​ន​ប្រ​សា​សន៍​ថាត្រឹម​ពេលរសៀ​លថ្ងៃនេះក្រុម​អា​វ​ក្រហម​ភាគ​ច្រើន​បា​ន​ធ្វើ​​ដំណើរ​ឆ្លង​កា​ត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែ​ន​ប៉ោយ​ប៉ែត​។ លោក កែវ​រតនៈ បា​ន​បន្ត​ទៀតថា “ យើង​បា៉ន​់​ប្រ​មាណថា មា​ន​ក្រុ​ម​អា​វ​ក្រហម​ចំនួន​២០.០០០នាក​់​​បា​ន​ធ្វើ​​ដំ​ណើរ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួ​តពិនិត្យ​ព្រំ​ដែនប៉ោ​យ​ប៉ែត ទៅ​ប្រទេ​ស​​ថៃ​វិញកា​លពី​ថ្ងៃ​អា​ទិត្យនិងថ្ងៃ​ច័ន្ទ”៕ (រាយ​កា​រណ៍​បន្ថែម​ដោ​យ Abby Seiff ) ប្រែសម្រួ​លដោយ ស៊ាស៊ុយឈាង​​​​​