Sunday, October 20, 2019
Home Authors Posts by Eang Mengleng

Eang Mengleng

334 POSTS 0 COMMENTS
Reporter

តុលាការ​ព្យាយាម​រក​បទ​ចោទប្រកាន់​កាន់តែធ្ងន់​លើ​លោក សួន សេរី​រដ្ឋា

កាល​ពីម្សិល​មិញ លោក ត​ុប ឈុនហេង​ ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានបង្គាប់​ឲ្យ​​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​ញុះញង់​ ប្រឆាំង​លោក សួន សេរីរដ្ឋា ជា​អ្នក​ប្រឆាំង​ជន​ជាតិខ្មែរសញ្ជាតិ​អាមេរិកដើម្បី​បង្កើន​ការ​ចោទ​ប្រកាន់​ឲ្យកាន់តែធ្ងន់​ថែមទៀត​ពី​បទ​រៀប​ចំ​ផែន​ការ "ផ្តួលរំលំរដ្ឋាភិបាល"។ តុលាការ​បាន​ចោទ​ប្រកាន់​លោក សេរីរដ្ឋា​ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​​ពី​បទ​ញុះ​ញង់​កាល​ពី​ខែសីហា​ដោយបាន​ព្យាយាម​ចែក​ផ្កាកុលាប​ពណ៌​លឿង​ចំនួន​១.០០០ទង​ឲ្យ​នគរបាល​និង​ទាហាន​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ជាមួយ​ខិត្តប័ណ្ណ​អំពាវ​នា​វឲ្យ​ពួកគេ​ "បែរកាណុងកាំភ្លើង​ដាក់​ជន​ផ្តាច់ការ​" គឺ​សំដៅ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ នៅក្នុង​សារ​ណា​ការ​ពារ​ខ្លួន​ដែល​ត្រូវ​បាន​អាន​នៅក្នុងតុលាការ​អំឡុង​ពេល​បើក​សវនាការ​​កាត​់​ទោស​កំបាំងមុខ​កាលពី​ថ្ងៃពុធ លោក សេរីរដ្ឋា បាន​បដិសេធ​ថា លោក​គ្មាន​បំណង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ។ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​​ដល់​ពីរឆ្នាំ។​ កាលពី​ម្សិលមិញ លោក​ចៅក្រម ឈុនហេង បាន​សម្រេច​មិន​ចេញសាលក្រម​ទេ...

ម្តាយ​​​ក្មេង​​​ស្រី​​​ដែល​​​ថៅកែ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ ដក​​​ពាក្យ​​​បណ្តឹង​​​​​​ដោយ​​​សារ​​​សំណង​​​៥.០០០ដុល្លារ​​​

ម្តាយ​​​ក្មេង​​​ស្រី​​​ម្នាក់​​​​​​ដែល​​​ត្រូ​​​វថៅ​​​កែ​​​របស់​​​នាង​​​ធ្វើ​​​ទារុណ​​​កម្ម​​​ បាន​​​ដក​​​ពាក្យ​​​បណ្តឹង​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​វិញ​​​កាល​​​ពី​​​ម្សិល​​​មិញ ដោយ​​​លើក​​​ឡើង​​​ថា សំណង​​​ជំងឺ​​​ចិត្ត​​​៥.០០០​​​ដុល្លារ គឺ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​បទ​​​ល្មើស​​​នេះ​​​។  ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​វ័យ​​​១៧​​​ឆ្នាំ បាន​​​រត់​​​គេច​​​ខ្លួន​​​ពី​​​ថៅ​​​កែ​​​របស់​​​នាង​​​ឈ្មោះ​​​ គង់​​​ ស៊ីណាត​​​ អាយុ​​​៣៣​​​ឆ្នាំ​​​កាល​​​ពី​​​ខែ​​​មីនា បន្ទាប់​​​ពី​​​​​​ទទួល​​​រង​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​អស់​​រយៈ​​​ពេល​​​១១​​​ខែ​​​ រួម​​​ទាំង​​​ការ​​​បង្ខំ​​​ឲ្យ​​​នាង​​​ស៊ី​​​កម្អួត និង​​​ផឹក​​​ទឹក​​​នោម​​​ខ្លួន​​​ឯង​​​ផង​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​អ្នក​​​ស្រី សន សាវី ដែល​​​ត្រូវ​​​ជា​​​ម្តាយ​​​របស់​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​។ នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ អ្នកស្រី​​​ សាវី វ័យ​​​៤៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​​​​សម្រេច​​​ចិត្ត​​​ទទួល​​​យក​​​ការ​​​​​​​​​ដោះ​​​ស្រាយ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​​​​​​​។ គាត់​​​និយាយ​​​ថា "ខ្ញុំ​​​យល់​​​ព្រម​​​ទទួល​​​សំណង​​​៥.០០០​​​ដុល្លារ​​​ពី​​​អ្នក​​​ស្រី ស៊ីណាត ហើយ​​​ពេល​​​នេះ​​​ខ្ញុំ​​​សូម​​​ដក​​​ពាក្យ​​​បណ្តឹង​​​វិញ​​​។ កូនស្រី​​​របស់​​​អ្នក​​​ស្រី សាវី អះ​​​អាង​​​ថា នាង​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​នឹង​​​រំពាត់​​​បែក​​​ឈាម ឲ្យ​​​នាង​​​ផឹក​​​ប្រេង​​​ម៉ាស៊ីន​​​ និង​​​បង្ខំ​​​ឲ្យ​​​នាង​​​ស៊ី​​​សំរាម​​​អំឡុង​​​រយៈ​​​ពេ​​​ល​​​១១​​​ខែ​​​​​​​​​ ដែល​​​នាង​​​ធ្វើ​​​ការ​​​នៅ​​​កន្លែង​​​ជួស​​​ជុល​​​ម៉ូតូ​​​របស់​​​អ្នកស្រី​​​ ស៊ីណាត ក្នុង​​​ខណ្ឌ​​​សែន​​​សុខ។ លោក​​​ កាយ​​​ វិសាល​​​ មេធាវី​​​របស់​​​អ្នក​​​ស្រី​​​ ស៊ីណាត​​​ បាន​​​ប្រាប់​​​តុលាការ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​គ្រាន់​​​តែ​​​ទះ​​​កំផ្លៀង​​​ និង​​​ខោក​​​ក្បាល​​​នាង​​​យូរ​​​ៗ​​​ម្តង​​​ប៉ុណ្ណោះ ប៉ុន្តែ អះ​​​អាង​​​ថា " គ្មាន​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​" ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូ​​​វគេ​​​វាយ​​​ដំ​​​តែ​​​នៅ​​​ពេល​​​នាង​​​បង្ក​​​បញ្ហា​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រាំ​​​មួយ​​​នាក់​​​ទៀត​​​របស់​​​អ្នក​​​ស្រី​​​ ស៊ីណាត ប៉ុណ្ណោះ​​​។ និយាយ​​​​​​ពី​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​អ្នកស្រី សាវី ដើម្បី​​​ទទួល​​​សំណង​​​ជំងឺ​​​ចិត្ត​​​ លោក​​​ វិសាល​​​ បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ឈប់​​​បន្ត​​​រឿង​​​ក្តី​​​ប្រឆាំង​​​ចុង​​​ចោទ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "​​​ ដោយ​​​សារ​​​តែ​​​ជន​​​រង​​​គ្រោ​​​ះ​​​បាន​​​ដក​​​ពាក្យ​​​បណ្តឹង​​​របស់​​​ខ្លួន​​​ហើយ​​​នោះ​​​ ខ្ញុំ​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ដក​​​ការ​​​ចោទ​​​ប្រកាន់​​​ និង​​​ដោះ​​​លែ​​​ង​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោកស្រី​​​ ស៊ឺ វណ្ណ​​​នី ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​ ឃី ឆៃ ថា លោកស្រី​​​នឹង​​​បន្ត​​​សំណុំ​​​រឿង​​​នេះ​​​ទៀត​​​។ លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ថា សក្ខី​​​កម្ម​​​របស់​​​ជន​​​រង​​​គ្រោះ​​​និង​​​​​​កំណត់​​​ហេតុ​​​របស់​​​នគរបាល​​​ស្តី​​​ពី​​​ពេល​​​ដែល​​​ជន​​​រង​​គ្រោះ​​​រត់​​​ភៀស​​​ខ្លួន​​​ គឺ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ឲ្យ​​​លោក​​​ស្រី​​​បន្ត​​​សំណុំ​​​រឿង​​​នេះ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " អយ្យការ​​​នៅ​​​តែ​​​រក្សា​​​ទុក​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​អ្ន​​​ក​​​ស្រី ស៊ីណាត ទោះ​​​បី​​​ជា​​​ជន​​​រង​​​គ្រោះ​​​ដក​​​ពាក្យ​​​បណ្តឹង​​​ក៏​​​ដោយ​​​"។ ព្រះ​​​រាជ​អាជ្ញា​រង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​នឹង​​​បន្ត​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​​​​តាម​​​មាត្រា​​​២១៧​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ ដែល​​​ចែង​​​ថា ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ ត្រូវ​​​មា​​​ន​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​បី​​​ឆ្នាំ​​​ និង​​​ពិន័យ​​​​​​ជា​​​ប្រាក់​​​ចន្លោះ​​​ពី​​​៥០០ដុល្លារ ដល់​​​១.៥០០​​​ដុល្លារ​​​។ នៅ​​​ពេល​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​​​​នេះ​​​​​​បាន​​​រត់​​​ភៀស​​​ខ្លួន​​​ចេញពី​​​ផ្ទះ​​​​​​ និង​​​កន្លែង​​​ជួស​​​ជុល​​​មូ៉តូ​​​របស់​​​ថៅកែ​​​​​​នាង​​​លើក​​​ដំបូង​​​កាល​​​ពី​​​ខែ​​​មី​​​នា នាង​​​​​​ត្រូវ​​​បាន​​​​​​​​មជ្ឈ​​​មណ្ឌល​​​កម្ពុជា​​​​​​ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​​​កុមារ​​​ទទួល​​​ឲ្យ​​​ស្នាក់​​​នៅ​​។ ពេល​​​នេះ​​​នាង​​​កំពុង​​​ស្នាក់​​​នៅ​​​មជ្ឈមណ្ឌល​​​នេះ​​​នៅ​​​ឡើយ​​ ហើយ​​​កាល​​​ព​​​ី​​​ម្សិលមិញ លោក​​​ ង៉ែត ធី នាយក​​​ប្រតិបត្តិ​​​មជ្ឈមណ្ឌល​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ឃ្លាំ​​​មើល​​​សំណុំ​​​រឿង​​​របស់​​​អ្នកស្រី ស៊ីណាត ដើម្បី​​​ធានា​​​ថា តុលាការ​​​គោរព​​​តាម​​​ច្បាប់​​​ ឬ​​​យ៉ាង​​​ណា​​​។ លោក ង៉ែត ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ខណៈ​​​ពេល​​​​​​ចុង​​​ចោទ​​​ជា​​​​​​ច្រើន​​​ដែល​​​ប្រឈម​​​មុខ​​​ចំពោះ​​​តុលាការ​​​ តែង​​​តែ​​​បង់​​​ប្រាក់​​​ដើម្បី​​​គេច​​​ផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ផ្លូវ​​​ការ​​​ លោក​​​នឹង​​​ជំរុញ​​​ឲ្យ​​​អ្នកស្រី ស៊ីណាត​​​ ចូល​​​ពន្ធនាគារ បូក​​​បន្ថែម​​​ពី​​​លើ​​​សំណង​​​ជំងឺ​​​ចិត្ត​​​​​​៥.០០០​​​ដុល្លារ​​​ដែល​​​គាត់​​​យល់​​​ព្រម​​​បង់។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "នេះ​​​គឺ​​​ជា​​​បញ្ហា​​​​​​មួយ​​​​​​​​​ក្នុង​​​ចំណោម​​​បញ្ហា​​​អនុវត្ត​​​​​​ច្បាប់​​​កម្ពុជា។ ពេល​​​ខ្លះ​​​ព្រះ​​រាជ​​​អាជ្ញា​​​គិត​​​ថា​​​​​​ ជន​​​សង្ស័យ​​​​​​បាន​​​បង់​​​ប្រាក់​​​៥.០០០​​​ដុល្លារ​​​​រួច​​​មក​​​ហើយ ​​​ដូច្នេះ​​​ពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​បន្ត​​​សំណុំ​​​រឿ​​​ង​​​នេះ​​​ទៀត​​​ទេ។ វា​​​ជា​​​ការ​ទទួល​​​ខុស​​ត្រូវ​​​របស់យើង​​​​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ​​​ព្រះរាជ​អាជ្ញា​បន្ត​​​សំណុំ​​​រឿង​​​នេះ ហើយជនសង្ស័យត្រូវ​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​យោង​​​​​​តាម​​​ច្បាប់របស់​​​​​​កម្ពុជា​​​​​​"។ ចៅ​​​ក្រម​​​ ឃី ឆៃ បានមាន​​​ប្រសាសន៍​​​ថា សាលក្រម​​​នឹ​​​ងត្រូវ​​​សម្រេច​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​កញ្ញា៕ សុខុម  (រាយការណ៍​​​បន្ថែម​​​ដោយ​​​ MattBlomberg)  

តុលាកា​របើក​សវនាការ​ជំនុំជម្រះរឿងក្តីប្តីប្រពន្ធ​ពីរនាក់​ពីបទ​ទិញកុមារយក​ទៅសុំទាននៅ​ម៉ាឡេស៊ី

ប្ដី​ប្រពន្ធ​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​ ដែល​បាន​ចំណាយ​ប្រាក់​៤០០​ដុល្លារ​ ដើម្បី​យក​ទារិកាម្នាក់​ទៅ​ចិញ្ចឹម​​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​កាល​ពី​ម្សិលមិញ​ដែល​​​ថា ពួក​គាត់​មាន​បំណង​នាំ​កុមារ​នេះ​​ទៅ​ប្រទេស​ម៉ាឡេស៊ី​​ជាមួយ​ពួកគាត់​ ដើម្បី​ជួយ​រក​លុយពេល​ពួក​គេ​ធ្វើ​ជា​អ្នកសុំទាន។ លោក ហេង ឆុន អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ សំ ណាង អាយុ​៣៨​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ខណៈ​ដែល​ព្យាយាម​ឆ្លងព្រំដែននៅ​​ប៉ោយ​ប៉ែត ទៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ទារិកា​រូប​នេះ​ កុមារ​ពីរ​នាក់​ទៀត និង​បុរ​ស​ម្នាក់​ទៀត​។ លោក តាំង សុ៊នឡាយ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រាប់​ប្ដី​ប្រពន្ធ​នេះនៅ​តុលាការ​កាលពី​ម្សិលមិញ​ថា " អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​"។ មេធាវី​តំណាង​លោក...

ជនជាតិចិន​ជិត​១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក​តាម​អុីនធើណិត

នាយក​ដ្ឋានកណ្ដាល​​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​៧៨​នាក់​កាលពី​ម្សិលមិញ ពីបទ​ពាក់​ព័ន្ធ​បទ​ល្មើស​​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អុីនធើណិត​ (VoIP) ​ក្នុង​ប្រតិបត្តិ​ការ​ឆ្មក់​បង្ក្រាប​ក្នុង​រាជ​ធានីភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ​។ លោក ឆាយ ស៊ីណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​សន្តិ​សុខ បាន​មាន​ប្រសាសន៍​ថា បុរសនិង​ស្ត្រី​ទាំង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ខេត្ត​សៀម​រាប និង​ខេត្ត​តាកែវ បន្ទាប់ពី​ការ​ស៊ើប​អង្កេត​រយៈពេល​មួយ​សប្ដាហ៍​ ក្រោយពី​ទទួល​បានពាក្យបណ្ដឹង​ពី​ស្ថានទូត​ចិន។ លោក​មាន​ប្រសាសន៍​ថា ស្ថានទូត​ចិន​បាន​ប្ដឹង​មក​ក្រសួង​មហាផ្ទៃ​ជួស​មុខ​ឲ្យ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​បាន​ជំរិត​ទារ​ប្រាក់​ដោយ​មនុស្ស​មួយ​ក្រុ​ម​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​លើក​ឡើង​បន្ត​ថា " យើង​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះនៅ​ក្នុង​ប្រទេស​ចិន ហើយ​យើង​បានស៊ើប​អង្កេត​រយៈពេល​មួយ​សប្ដាហ៍​រហូតឈាន​​ដល់​ការ​ចាប់​ខ្លួន​ពួកគេ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ជំរិត​ទារ​ប្រាក់​ពីជន​រងគ្រោះនៅ​ក្នុង​ប្រទេស​ចិន​តាម​អុីនធើណិត​ចេញពី​ទីនេះ។...

ក្រុម​យុវជន​គណបក្ស​សង្គ្រោះជាតិ​ចុះទៅជួបអ្នកភូមិ​ដែលចោទថា វៀត​ណាម​រំលោភ​យកដី

កាល​​​ពី​ម្សិលមិញ ព្រះសង្ឃនិង​សកម្មជន​មក​ពី​សហគមន៍បឹងកក់និង​បុរី​កីឡា​បាន​ចូលរួម​ជាមួយ​​មនុស្សមួយ​ក្រុមមានគ្នា​១០០នាក់​ដែលដឹកនាំដោយ​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ទៅ​ខេត្ត​ស្វាយរៀង​កន្លែង​ដែល​អ្នកភូមិ​នៅ​តាម​ព្រំដែនវៀត​ណាម​អះ​អាង​ថា ការ​បោះ​បង្គោល​ព្រំដែន​បានរំលោភ​យក​ដី​របស់ពួកគាត​់។ លោក ហ៊ីង​ សុខសាន ប្រធានក្រុមយុវជន​គណបក្ស​សង្គ្រោះជាត​ិ​បាន​មាន​ប្រសាសន៍ថា អ្នកភូមិ​១២គ្រួសារមក​ពី​ឃុំថ្នាធ្នង់ ស្រុក​រំដួលត្អូញត្អែរប្រាប់គណបក្ស​សង្គ្រោះជាត​ិ​ថា អាជ្ញា​ធរ​វៀត​ណាម​បាន​បោះ​បង្គោល​ព្រំដែន​ចូលក្នុងព្រំដែនកម្ពុជា ​ចម្ងាយ​ប្រហែល១៥០ម៉ែត្រ​​ដែល​ស្តែងឲ្យ​ឃើញថា បង្គោល​ព្រំដែន​ទាំងនេះ​ធ្វើឲ្យ​​បាត​់​បង់​ដី​ស្រែ​របស់ពួកគាត់​​ ប្រសិន​បើបង្គោល​ព្រំដែន​ទា​ំង​នេះ​ក្លាយ​ជា​ផ្លូវការ​នោះ។ លោក សុខសាន បាន​មាន​ប្រសាសន៍ថា "យើង​បាន​ចូលរួម​ជាមួយ​អ្នក​ទៅមើល​​ប្រហែល​១០០នាក់​ នៅពេល​យើង​បានទៅកាន​់​តំបន់​ព្រំដែន​​នៅក្នុង​ឃុំ​ថ្នាធ្នង់ និ​ងឃុំ​តាសួន ​យើង​ឃើញថា បង្គោល​ព្រំដែន​ចំនួន​ប្រាំមួយ​ត្រូវ​បាន​បោះ​ក្នុងទឹកដី​កម្ពុជា"។ លោកបាន​អះអាង​ថា អាជ្ញាធរ​ឃុំ​ថ្នាធ្នង់​រួមទាំង​​មន្ត្រី​នគរបាល​ប្រហែល​១០០នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ស៊ីវិល បាន​បិទផ្លូវ​ដើម្បី​ព្យាយាម​រារាំង​ក្រុមនេះ​មិន​ឲ្យ​ចូលទៅ​តំបន់​ព្រំដែន​ ប៉ុន្តែ​​បាន​អនុញ្ញាតឲ្យ​ពួកគាត់​ឆ្លងកាត​់វិញ​បន្ទាប់​ការ​ពិភាក្សា​រយៈ​ពេល​​ខ្លី។ ការ​រំលោភ​យក​ដី​​​នៅ​​​ព្រំដែន​ពី​សំណាក់​វៀត​ណាម​ដូច​ការ​អះអាង​​​នេះ ជាការ​រិះគន់​យូរមក​ហើយ​របស់​លោក...

បុគ្គលិក​ធនាគារ​កាណាឌីយ៉ា​រៀប​រាប់​ប្រាប់​អំពី​ការ​ប្រឹងប្រែង​មិន​បាន​សម្រេច​ក្នុង​ការ​បង្ហាញ​អំពី​ការ​លួច​បន្លំ​លុយ

បុគ្គលិក​ធនាគារ​កាណាឌីយ៉ា​បាន​ប្រាប់​សាលា​ដំបូង​រាជធានីភ្នំពេញ​កាលពីម​្សិលមិញ​អំពី​ការ​ប្រឹង​ប្រែង​​មិ​ន​បានស​ម្រេច​របស់​ពួកគេ​ក្នុង​ការ​បង្ហាញ​អំពី​ការ​លួច​បន្លំលុយ​ចំនួន​២,៣​លាន​ដុល្លារ​ ដែល​មាន​អ្នក​គ្រប់​គ្រង​នៅក្នុង​ផ្នែក​ឥណទាន​របស់​ធនាគារ​នេះ​ធ្វើ​ជា​មេខ្លោង​។ កញ្ញា យ៉េត សុភក្ត្រា អាយុ​៣០​ឆ្នាំ​ដែល​ជា​អ្នកគ្រប់​គ្រង​ជាន់​ខ្ពស់​នៅ​ផ្នែក​ប័ណ្ណឥណទាន​របស់​ធនាគារ​នេះ និង​ លោក ឡេង ស៊ុនគ្រី អាយុ​៣៤​ឆ្នាំ​ ដែល​ជា​ប្រធាន​ផ្នែក​ប័ណ្ណ​ឥណទាន​នៃ​ធនាគារ​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែមីនា បន្ទាប់ពី​ធនាគារ​បាន​រាយ​ការណ៍​ប្រាប់​នគរ​​បាល​អំពី​ការ​លួច​បន្លំ​លុយ​ដ៏ច្រើ​ននេះ​។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​បាន​សារភាព​ថា បាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​លួច​បន្លំលុយ​ដែល​ប្រើ​ប័ណ្ណឥណទាន​ពាក់ព័ន្ធនឹង​គណនីក្លែង​ក្លាយ​។ បុគ្គលិក​ធនាគារ​នេះ​បាន​ផ្ដល់​សក្ខីកម្ម​អស់​រយៈពេ​ល​បីម៉ោង​ប្រាប់​តុលាការ​ថា ពួកគេ​បាន​ដឹង​អំពី​សកម្មភាព​ខុស​ពីធម្មតា​ពាក់ព័ន្ធ​នឹង​ប័ណ្ណឥណទាន​ ហើយ​បាន​រាយការណ៍​រឿង​នេះ​ប្រាប់​ប្រធាន​របស់​ខ្លួន​ ដែល​ជា​មនុស្ស​តែ​មួយ​ដែល​បាន​​ប្រព្រឹត្ត​បទ​ល្មើស​​គេ​ចោ​ទឡើង​នេះ។ លោក ហេង សារិន អាយុ​៣១​ឆ្នាំ​ បុគ្គលិក​ផ្នែក​សេវា​ផ្ដល់​ប័ណ្ណ​ឥណទាន​នៅ​ធនាគារ​នេះ​បាន​និយាយ​ថា គាត់​បាន​ដឹង​អំពីការ​ដក​លុយ​ដ៏ច្រើន​នេះ​...

នយោបាយ​ចិនតែមួយ​ធ្វើ​ឲ្យ​​អ្នករត់​​​ការ​​​​ចូលសញ្ជាតិ​​​ ឲ្យជនជាតិតៃវ៉ាន់ ត្រូវ​​​ចាប់​​​ខ្លួន​​​

កាល​ពីម្សិលមិញ ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​​របស់​សមាជិក​ខុទ្ទកាល័យ​ម្នាក់​​​របស់​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដែល​​​ជាប់​ចោទ​​ពីបទ​ឆបោក​​ចំពោះការ​​​ទទួល​យកប្រាក់​​ចំនួន​៣៨.០០០​ដុល្លារ​ ពីអ្នក​តំណាង​​របស់​​ជន​ជាតិ​តៃ​វ៉ាន់​​ម្នាក់​ ជាថ្នូរ​នឹង​​ឯកសារ​​ចូល​សញ្ជាតិ​​​ដែល​មិន​ត្រូវ​បា​ន​ប្រគល់​ឲ្យ។ លោកវរសេនីយ៍ឯក សួង វាសនា​ ធ្វើការ​នៅក្នុងនគរបាល​​ជាតិ​​ ​បាន​ប្រាប់​តុលាការថា​ លោក​បាន​យល់ព្រម​ក្នុងឆ្នាំ​២០១១​​ជួយ​​​ឲ្យ​ ឈ្មោះ ហ៊ូ យឹន (HuYen) ​​ដែល​​​មានសញ្ជាតិ​​​តៃវ៉ាន់​និង​កាណា​ដា​ ចូលសញ្ជាតិ​កម្ពុជា ពីព្រោះ​​លោក​បាន​​​ជួយ​​​អ្នក​ជំនួញ​ចិន​​របៀប​​​នេះ​ជាច្រើន​​​លើក​​​មក​​​ហើយ​​​​​​ ​ប៉ុន្តែ​​​បែរ​​​ជា​​​មាន​​​បញ្ហា​​​ដោយ​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​ នៅ​​​ពេល​លោក​​​បាន​រត់​​​ការ​​​ឯកសារ​​។ លោក កោ វណ្ឌី ចៅក្រមប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​...

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​បុរសម្នាក់​លួចសម្លៀកបំពាក់

កាលពីម្សិលមិញ​ សាលា​ដំបូង​រាជធានីភ្នំពេញ​​បាន​ចាប់​ផ្ដើម​បើកសវនាការ​ជំនុំជម្រះ​រឿង​ក្ដី​បុរស​ម្នាក់​ដែល​ជាប់​ចោទ​ពីបទ​លួចសម្លៀក​បំពាក់​ពីកុងតឺន័រ​មួយ​គ្រឿង​ពេល​កំពុង​បើក​បរ​ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពីខែសីហា ឆ្នាំ​២០១២​។ លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា ព្រំ ចាន់ធឿន អាយុ​៥៥​ឆ្នាំ​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​រួច​ហើយពាក់​ព័ន្ធ​រឿង​ក្ដីរបស់ខ្លួន​​ បន្ទាប់ពី​គាត់​ត្រូ​វបាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​ជួល​ដី​ទៅ​ឲ្យ​ក្រុមចោរដើម្បី​ទុក​កុងតឺន័រ​។ លោក​បាន​មាន​ប្រសាសន៍​ថា "ឥឡូវ​នេះ បុរស​រូប​នេះ​​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ ដែល​បាន​ឃុប​ឃិត​ជាមួយ​បុរស​ផ្សេង​ទៀត​ហែក​ត្រាដែលបិទ​នៅ​លើ​កុងតឺន័រ ហើយ​លួច​យក​សម្លៀក​បំពាក់​"។ លោក ខៀវ ផល្លា ព្រះរាជ​អាជ្ញារង​បាន​មាន​ប្រសាសន៍​ថា ចាន់ធឿន បាន​ជួ​ល​រថយន្ត​ទួរីសជាច្រើន​​គ្រឿ​ង​ទៅដឹក​សម្លៀក​បំពាក់​ពី​ដី​របស់​គាត់​ទៅលក់​នៅ​ផ្សារ​ក្បែរ​នោះ ដោយ​បាន​ប្រាក់​ចំនួន​៤.០០០​ដុល្លារ​ក្នុង​មួយ​កុងតឺន័រ​យកទៅឲ្យក្រុម​ចោរ​ប្លន់ ហើយ​លោក​ចាន់ធឿន ខ្លួនឯងបាន​​​៥០០​ដុល្លារ​។ ចុង​ចោទ​រូប​នេះ​បាន​បដិសេធ​បទ​ចោទ​ប្រកាន់​ថ្មីនេះ​។ គាត់​បាន​និយាយ​ថា...

ព្រះ​អង្គ​ម្ចាស់​នរោត្តម រណប្ញទ្ធិ អំពាវនាវ​ឲ្យ​យុវជន​គាំទ្រ​គណបក្ស​ថ្មី​របស់​ព្រះ​អង្គ

​​​កាល​​​ពីម្សិលមិញ ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ព្រះជន្ម​​​៧០​​​វស្សា​​​បាន​​​អំពាវ​​​នា​​​វ​​ឲ្យ​​​យុវជន​​​ប្រហែល​​​៣០០នាក់ ផ្សព្វ​​​ផ្សាយ​​​អំពី​​​គណបក្ស សង្គម រាស្ត្រ  រាជាធិបតេយ្យ ដែលជា​គណបក្ស​ថ្មី​របស់​ព្រះអង្គ​​​ ​​​ដោយ​​​សន្យា​​​បង្កើត​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​ច្រើន​​​​​ ប្រសិន​​​បើ​​​គណបក្ស​​​ព្រះ​​​អង្គ​​​បាន​​​ឡើង​​​កាន់​​​អំណា​​​ច​​​នៅក្នុងការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​លើក​​​ក្រោយ​​​។ នៅ​​​ឯពិធី​​​នៅ​​​សណ្ឋាគារ​​​សាន់​​​វេ ក្នុង​​​ទីក្រុង​​​ភ្នំពេញ ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ  បាន​​​កត់​សម្គាល់ពីការ​​​វិល​​ត្រឡប់​​​នាពេល​​​ថ្មីៗ​​​នេះ​​​របស់​​​កម្មករ​​​កម្ពុជា​​​រាប់​​​មឺុន​​​នាក់​​​មក​ពី​ប្រទេស​ថៃ​ដែល​​​បាន​​​ទៅ​​​រក​​​ការ​​​ងារ​​​​ប្រាក់​​​ឈ្នួល​​​ខ្ពស់​​​​នៅ​ទីនោះ។ ព្រះ​​​អង្គ​​​បាន​​​ប្រាប់​​​យុវជន​​​រាប់​​​រយ​​​នាក់​​​មក​​​ពី​​​ទូទាំង​​​ប្រទេស​​​ ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​ការ​​​ដឹក​​​ជញ្ជូន​​​ អាហារ​​​ថ្ងៃ​​​ត្រង់​​​ និង​​​អំណោយ​​​ជា​​​ថវិកា​​​បន្តិច​​​បន្តួច​​​សម្រាប់​​​ការ​​​ចូល​​​រួម​​​ពិធី​​​នេះ​​​ថា " ការ​​​អត​​​់​​​ការងារ​​​ធ្វើ​​​គឺ​​​ជា​​​រឿងអយុត្តិធម៌​​​។យើង​​​ត្រូវ​​​រួម​​​គ្នា​​​ដោះស្រាយ​​​បញ្ហា​​​នេះ"។ ព្រះ​​​អង្គ​​​បាន​​​មាន​​​បន្ទូល​​​ថា " ខ្ញុំ​​​គិត​​​ថា ការងារ​​​សំខាន់​​​ណាស់​​​សម្រាប់​​​យុវជ​​​ន​​​"​​​។ ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ​​​ក៏​បាន​​​សន្យា​​​ដែរ​​​ថា ប្រសិន​​​បើ​​​ព្រះ​​​អង្គ​​​មិន​​​បាន​​​ឈ្នះ​​​ឆ្នោត​​​​​​លើក​​​ក្រោយ​​​នេះ​​​ទេ​​​ ព្រះ​​​អង្គ​​​នឹ​​​ង​​​មិន​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ណា​​​មួ​​​យ​​​ឡើយ​​​។ ព្រះ​​​អង្គ​​​បាន​​​មា​​​ន​​​ព្រះ​​​បន្ទូល​​​ថា " គោល​​​ការណ៍​​​សំខាន់​​​របស់​​​ខ្ញុំ​​​គឺ​​​រាជា​​​និយម​​​ និង​​​ជាតិ​​​និយម​​​ ហើយ​​​ខ្ញុំ​​​នឹង​​​មិន​ចូល​​​រួ​​​ម​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​ជនកម្ពុជា​​​ ឬគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​ ប្រសិន​​​បើ​​​ខ្ញុ​​​ំ​​​មិន​​​ឈ្នះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​២០១៨​​​ទេ​​​"។ យុវជន​​​ដែល​​​បាន​​​ចូល​​​រួម​​​ពិធី​​​នេះ​​​បាន​​​និយាយ​​​ថា ពួកគេ​​​ជឿ​​​លើ​​​បន្ទូល​​​​​​ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ដែល​​​មាន​​​រយៈ​​​ពេល​​​បី​​​ម៉ោង​​​ និង​​​មាន​​​ការ​​​បញ្ចាំង​​​​​​ស្លាយ​​​ បង្ហាញ​​​ពី​​​ការ​​​ចូល​​​រួ​​​ម​របស់​​ព្រះ​​​អង្គ​​​នៅក្នុង​​​ចលនា​​​នយោបាយ​រាជានិយម​​​ដែល​​​ដឹក​​​នាំ​ដោយ​​​ព្រះ​​​បិតា​​​ព្រះ​​​អង្គ​​​គឺ​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​​​​ នរោត្តម​​​ សីហនុ។ ប្អូន​​​ស្រី​​​ ឡាយ​​​ អេង​​​ អាយុ​​​១៧​​​ឆ្នាំ មក​​​ពី​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​និយាយ​​​ថា ប្អូន​​​មក​​​ចូល​​​រួម​​​ពិធី​​​នេះតាម​សំណើពី​​​ជីតា​​​របស់​​​ប្អូន​​​ ប៉ុន្តែ​​​ចូល​​​ចិត្ត​​​អ្វី​​​ដែល​​​ប្អូន​​​​​​បាន​​​ឮពី​​​ព្រះអង្គ។ ប្អូនស្រី​​​បាន​​​និយាយ​​​ថា " យើង​​​គិត​​​ថា​​​​​​ ព្រះ​​​អង្គ​​​គឺ​​​ជា​​​មេដឹក​​​នាំ​​​ល្អ​​​ ហើយ​​​យើង​​​សង្ឃឹម​​​ថាព្រះ​​​អង្គ​​​អាច​​​ជួយ​​​អ្នក​​​ក្រ​​​បាន​​​"។ ប្អូន​ស្រី ឡែន គឹម​​​ច័ន្ទ​​​លីដា អាយុ​​​២៦​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា  ប្អូនពិចារណា​អំ​ពី​​ព្រះរាជ​បន្ទូល​​របស់​​​​​​ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ដែល​​​ថា ប្រសិន​​​បើ​​​មិនមាន​​​ការ​​​ចូល​​​រួម​​​ពី​ព្រះ​​រាជ​វង្សានុវង្ស​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទីក្រុង​​​បា៉រីស​​​ឆ្នាំ​​​១៩៩១​​​ទេ ​​​ក៏​​​មិន​​​មាន​​​កម្ពុជា​​​សម័យ​​​ទំនើ​​​ប​​​នេះដែរ។ ប្អូន​​​ស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​មើល​​​ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ​​​នៅ​​ព្រឹក​​​នេះ​​​។ ព្រះអង្គ​​​មាន​​​ព្រះជន្មច្រើនហើយ​​​ និង​​​មាន​​​ព្រះរាជ​​​បន្ទូល​​​យូរ​​​។ ប៉ុន្តែ ព្រះ​​​អង្គ​​​បាន​​​អំពាវ​​​នាវ​​​ដោយ​​​ស្មោះ​​​ត្រង់​​​ឲ្យ​​​យុវជន​​​ចូល​​​រួម​​​ជាមួយ​​​ព្រះ​​​អង្គ​​​ដើម្បី​​​ការពារ​​​ប្រទេស​​​ជាតិ​​​៕ គឹមហឿន​​​​​​​​​  

តុលាការ​សាកសួរ​ឧកញ៉ាក្នុងជម្លោះ​​ជាមួយ​បងប្អូន​បង្កើត

​កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ​បាន​សាកសួរ​​​អ្នកមាន​ស្តុកស្តម្ភ​ចំណាស់​ម្នាក់​​​ដែល​ជាប់​​​​ក្នុងពន្ធនាគារ​​កាល​​ពីដើម​ខែ​នេះ​​ ក្នុង​​​ជម្លោះ​​​អចលនទ្រព្យ​​​ជាមួយ​ប្អូន​ប្រុស​​របស់​ខ្លួន​ ដែល​ជា​​​អ្នក​​ជំនួញ​​ធំដុំម្នាក់​ដែរ។ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​​បានមាន​ប្រសាសន៍ថា លោក ហួត សេងឡុង ​​អាយុ​៧៦ឆ្នាំ ដែលប្រើ​ឈ្មោះ​ ថៃ សេងឡុង ផងដែរ ត្រូវបាន​​សាកសួរ​ក្នុង​សវនា​ការ​​បិទទ្វារ​មួយ​អស់​រយៈ​ពេល​ជិត​ប្រាំបីម៉ោង​ ដោយ​ចៅក្រម​សាកសួរ អឿង សៀង។ ចៅក្រម អឿង សៀង មិនព្រម​ធ្វើ​អត្ថាធិប្បាយ​​​អំពីការសាកសួរលោក សេង ឡុង...