Thursday, September 19, 2019
Home Authors Posts by Emily Wilkins

Emily Wilkins

5 POSTS 0 COMMENTS

គោល​នយោ​​បា​យ​ថ្មី​​​មា​ន​​គោល​​បំ​ណ​ង​​បង្ក្រាប​​អំ​ពើ​​​ពុក​រលួ​យ​នៅ​តាម​​​វិទ្យា​ល័យ​​​ទូ​ទាំ​ង​​​ប្រទេ​ស​

លោក ​ហង់ ​​ជួ​ន​ណា​​​រ៉ុ​ន ​​រដ្ឋ​ម​ន្ត្រី​​ក្រសួ​ង​​​អប់​រំ​​ យុវ​​​ជ​​ន​​​និង​កី​ឡា ​​បា​ន​​ប្រ​កាស​​កា​ល​​ពី​ថ្ងៃ​សុក្រ​​​ថា ​ក្រសួង​​របស់​លោក​​​នឹ​ង​​រៀ​ប​​​ចំ​​រ​បៀបដាក់​​​ចំ​ណា​ត់​​ថ្នាក់​​សម្រាប់​​សិស្ស​​​កម្រិ​ត​វិទ្យាល័​យ​ ​​ដែ​ល​​​មា​ន​​បំ​ណ​ង​​ដាក់​​ពាក្យ​ចូ​ល​​​សិក្សា​បន្ត​​​នៅ​តាម​​​សាកល​​​វិទ្យា​​​ល័​យ​​រដ្ឋ​នានា​ ​​ដែលនេះ​​ជា​​​ផ្នែ​ក​​មួ​យ​​នៃ​​យុទ្ធ​នា​ការ​លើក​កម្ពស់​គ​ណនេយ្យ​ភាព​នៅ​ក្នុ​ង​ប្រព័​ន្ធ​​អ​ប់​រំ​។ ​ថ្លែ​ង​​​​ក្នុ​ង​ពេល​​​បញ្ចប់​កម្ម​​វិធី​​ក្នុ​ង​កិច្ច​ប្រជុំ​​ប្រចាំ​​ឆ្នាំ​​​​របស់​​ក្រ​សួ​ង​អប់​​រំ​ ​យុ​វ​ជន និង​​កី​ឡា ​លោក​  ហង់​​ ​ជួ​ន​​ណា​​រ៉ុ​ន ​​​បា​ន​លើក​ឡើ​ង​ថា ​ចំ​ណា​ត់​​ថ្នាក់​​​នៅ​ពេល​​​បញ្ចប់​ការ​​សិក្សាសម្រាប់​សិស្ស​​កម្រិត​​វិទ្យា​​ល័​យ​ ​នឹ​ង​លែ​ង​ត្រូ​វ​​បា​ន​លាយ​ជា​មួ​យ​​ពិន្ទុ​ប្រ​ឡ​ង​​​ថ្នាក់​​​​ជាតិ​ ក្នុ​ង​កា​រ​​សម្រេច​​ថា​តើ​​​សិស្ស​​ណា​​​ខ្លះ​ ​ដែល​​នឹ​ង​​ទទួល​​បា​ន​​​អា​ហា​រូបករណ៍​សម្រាប់​​សិក្សា​​​នៅ​តា​ម​​​សាកល​​វិទ្យា​ល័យ​​រដ្ឋ​​នានា​​​លោក ហង់ ​ជួ​ន​​ណា​​រ៉ុន ​​បា​ន​​​ថ្លែ​ង​​នៅ​ក្នុ​ង​កិច្ច​​សម្ភាស​​​​​មួយ​​កា​ល​​ពី​ម្សិល​មិញ​ថា ​​កម្មវិធី​​កំ​ណែ​​​ទម្រង់​​នេះ​​​មា​ន​​គោល​​បំ​ណ​ង​​ឆ្លើយ​​​តប​​​ទៅ​នឹ​ង​​​របាយ​​ការ​​ណ៍​​ដែល​​បង្ហាញ​​ថា ​គ្រូ​បង្រៀន​ទទួល​សំ​​ណួក​​ឲ្យ​​​បំ​ប៉ោង​​​ពិន្ទុ​​​បញ្ចប់​​​​​វគ្គ​​នី​មួ​យៗ ដើម្បី​​ផ្តល់​​​ឱ​កាស​​កា​ន់​​តែ​ច្រើន​ដល់​សិស្ស​​ក្នុ​ង​កា​រ​​​ទទួល​​បា​ន​​​កា​រ​សិក្សា​​​នៅ​​កម្រិ​ត​​​សាកល​​​វិទ្យា​ល័​យ​​។​​​លោកបាន​ថ្លែង​ ​​ថា “ ​​មា​ន ​របាយ​ការណ៍​​ជា​ច្រើន​បង្ហាញ​​ថា ​​ពិន្ទុ​ប្រឡ​ង​​​ផ្តាច់​ព្រ័ត្រ​​នៅ​​តាមសាលា​​ត្រូ​វ​បា​ន​​​កែ​សម្រួល​។ដោ​យ​​សារ​​តែ​មូ​ល​​​​ហេតុ​នេះ​ហើយ ​​យក​ល្អគួ​រ​តែ​​​បំ​បែក​​​ចំ​ណាត់​ថ្នាក់​​នៅ​សាលា​​ ​ពី​​​ពិន្ទុ​​ប្រឡង​ថ្នាក់​​​ជាតិ​”។ ការប្រឡង​ថ្នាក់​​ជាតិ​​​នឹង​​បំ​​​ពេញ​តួ​​​នាទី​​យ៉ាង​សំ​​​ខាន់​ក្នុ​ង​ការ​​​កំ​​ណត់​ចំ​ណាត់​​ថ្នាក់​​​​របស់​​សិស្ស​ ក៏​ប៉ុន្តែ​សិស្ស​​​នឹ​ង​​ត្រូ​​វ​​ទទួល​​បា​ន​​​ចំ​ណាត់​ថ្នាក់​​​ជាប់​​​នៅ​ក្នុ​ង​​​ថ្នាក់​​​របស់​​​​ពួ​ក​គេ​ ដើម្បី​​មា​ន​លទ្ធ​ភាព​​​ចូ​ល​​​រួ​ម​​ប្រឡ​ង​ថ្នាក់​​ជាតិ​​។ គួរ​​​បញ្ជាក់​​​ថា ​ការ​ប្រឡ​ង​​​ថ្នាក់​​ជាតិ​​​​ក្នុ​ង​ពេល​កន្លង​មក​តែង​​តែ​​​មា​ន​​​សកម្មភាព​​​សូ​ក​ប៉ាន់​កើត​ឡើង​។ថ្លែង​​កាល​​ពី​ថ្ងៃ​សុក្រ លោក ហង់ ​​ជួ​នណា​​រ៉ុន ​​ក៏​​បា​ន​​ប្តេជ្ញា​​លុប​​បំ​​បាត់​​សកម្មភាព​​រំ​លេច​ចម្លើយ​​​សម្រាប់​​វិញ្ញាសាប្រឡ​ង​។ លោក រ៉ុង ឈុន ដែល​​ជា​ប្រធាន​សមា​​​គ​ម​​​គ្រូ​បង្រៀ​ន​ឯក​រាជ្យ​​​កម្ពុជា ​​បា​ន​​អ​ប​អរ​សាទរ​​ចំ​ពោះ​​ចំ​ណាត់​ការ​​​បំ​បែក​​​ចំ​ណាត់​​​ថ្នាក់​ ​និ​ង​​​ពិន្ទុ​​​​ពី​គ្នា​​​​បែប​នេះ។ ​​គួ​រ​​​​បញ្ជាក់​ផង​ដែរ​ថា ​​អស់​​​រយៈ​ពេល​មួ​យ​​ទសវត្ស​រ៍​​​កន្លង​មក​​នេះ​​មិ​ន​​មា​ន​​ការ​​បំ​បែក​ចំ​ណាត់​ថ្នាក់​បែ​ប​​នេះ​ទេ​។លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា “  ក៏​ប៉ុន្តែ​ប្រហែល​​ជា​មិ​ន​អាច​​​បញ្ឈ​​ប់​​អំ​ពើ​​ពុ​ក​រលួ​យ​បា​ន​​​ទេ​។ ​​បើអា​​ចបញ្ឈប់​បា​ន លុះ​ត្រា​​​តែ​​​គ្រូ​បង្រៀន​​​ទទួល​​​​បា​ន​​ប្រាក់​​ខែ​សម​​រម្យ​ សម្រាប់​​​ដោះ​ស្រាយ​​​ជី​​វ​ភាព​​​​រស់​​នៅ​​”។កញ្ញា​ ​ហេង រតនា ​​អា​យុ​១៨​ឆ្នាំ​ ​​ជា​សិស្ស​​រៀ​ន​នៅ​វិទ្យា​​ល័យ​​ តេជោ ​​ហ៊ុ​ន សែ​ន ​​សួ​ង​​​នៅ​​​​​​ខេត្ត​កំ​​ពង់​ចាម​ ​ក៏​​បាន​លើកឡើង​ផ​ង​ដែរ​​ថា ការ​ផ្លាស់​ប្តូរ​នេះ​​​មា​ន​ភា​ព​វិជ្ជមាន​​ ក៏​​ប៉ុន្តែ​ចំ​ណាត់​កា​រ​​នេះ​​​អាច​​នឹ​ង​​​ជំ​រុញ​​ឲ្យ​មា​ន​​អំ​ពើពុ​ក​រលួ​យ​​​នៅ​​​ពេល​ប្រឡ​ង​ថ្នាក់​​​ជាតិ​។ ​​កញ្ញា ហេង រតនា​ ​​បា​ន​និ​យា​យ​ថា “ ​កម្ម​វិធី​កំ​ណែ​​ទម្រង់​​នេះ​​ពិត​​ជា​​អា​​​ចកាត់​​បន្ថយ​​​អំ​ពើ​​ពុ​ក​រលួ​យ​​នៅ​​ថ្នាក់​ក្រោ​ម​​ជាតិ​​​បា​ន​”។​កញ្ញា​​បា​ន​និ​យា​យ​​បន្ត​ទៀត​ថា “ ក៏​ប៉ុន្តែ​ខ្ញុំ​​មិន​ច្បាស់​​ទេ​​ថា ​តើ​​វា​​​នឹង​​​ជំ​រុ​ញ​ឲ្យ​មា​ន​​អំ​ពើ​​ពុ​ក​​រលួ​យ​កាន់​​​តែ​ច្រើន​នៅ​ថ្នាក់​​ជាតិ​​ឬ​​យ៉ាង​ណា​​​ទេ​​​”៕ ​​​​ប៊ុននី

ឥណទាន​និស្សិត​ល្អ​សម្រាប់​អ្នក​បន្ត​ការ​សិក្សា​ ប៉ុន្តែ​មាន​ហានិភ័យ

សព្វថ្ងៃ​ ពុធ ចរិយា ធ្វើការ​នៅ​ឯរោងចក្រ​មួយ​។នៅ​ថ្ងៃ​អនាគត​​ នាង​ចង់​មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង​រោងចក្រតែម្ដង​។  ដើម្បី​សម្រេច​បំណង​នេះ និស្សិត​​​​អាយុ​​​២០​ឆ្នាំ​រូប​នេះ​​​បាន​ស្នើ​សុំ​ឥណទាន​និស្សិត​​ពី​ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​ក្នុង​ចំណោម​ធនាគារ​ដំបូង​បំផុត​ដែល​ផ្ដល់​សេវា​ឥណទាន​បែប​នេះ​។​​​ បច្ចុប្បន្ន​  នាង​កំពុង​​ឆ្លៀត​​សិក្សា​​​ជំនាញ​គ្រប់​គ្រង​នៅ​សាកល​វិទ្យាល័យ​ស្វាយ​រៀង ក្នុង​​​ខេត្ត​​​ ស្វាយរៀង​​​។ ចរិយា បាន​និយាយ​ថា “ប្រសិន​បើ​ខ្ញុំ​មិន​បាន​ទទួល​​ឥណទាន​នេះទេ​​​នោះ​​​ ខ្ញុំ​ពុំ​​​អាច​បន្ត​ការ​​​សិក្សា​នៅមហាវិទ្យាល័យ​ដើម្បី​អនាគត​របស់​ខ្ញុំ​បាន​​​ឡើយ​”។ ចរិយា ស្ថិត​នៅ​ក្នុងចំណោម​និស្សិត​៥៤​នាក់​ដែល​បានទទួល​ឥណទាន​នេះ​​​ពីធនាគារ​អេស៊ី​​លីដាកាលពីឆ្នាំមុន​។នេះ​ជា​លើក​ទី​១​ ហើយ​​​ដែល​ធនាគារ​ដ៏ធំមួយ​​នៅ​កម្ពុជា​ផ្ដល់​សេវា​ឥណទាន​សម្រាប់​និស្សិត​ដែល​ចង់​បន្ត​ការ​សិក្សា​ ប៉ុន្តែគ្មាន​លទ្ធភាព​។ថ្វីបើ​កម្ចី​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ ចរិយា បន្ត​ការ​សិក្សា​នៅឯ​​​​មហា​វិទ្យាល័យ​នា​​​ថ្ងៃ​ចុង​សប្ដាហ៍​ក៏ពិត​មែន​ ប៉ុន្តែ​​​គ្មាន​អ្វី​ធានា​បាន​​​ថា នាង​នឹង​ទទួល​បាន​​ការ​ងារ​ធ្វើ​ក្រោយបញ្ចប​់​ការ​សិក្សា​ទេ​។ យោង​តាម​តួលេខ​ផ្លូវ​ការ​ អត្រា​គ្មាន​ការ​ងារ​ធ្វើ​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​មាន​ស​ញ្ញាបត្រ​ថ្នាក់​ឧត្តម​សិក្សា​​​គឺ​៣,៦​ភាគ​រយ​ប៉ុណ្ណោះ​​​។ ក៏​​​ប៉ុន្តែ​អត្រា​នេះ​​​​គឺ​ខ្ពស់​ជាង​​អត្រា​ពុំ​​​មាន​​​​ការ​ងារ​ធ្វើ​​​​ក្នុង​ចំណោម​ពល​រដ្ឋ​​កម្ពុជា​​ដែល​មិន​បាន​បន្ត​ការ​សិក្សា​នៅ​មហា​​​វិទ្យាល័យ​ទ្វេ​ដង​។ អត្រា​គ្មាន​ការ​ងារ​ធ្វើ​នៅ​​​ក្នុង​ចំណោម​សិស្ស​បញ្ចប់​ការ​សិក្សា​ថ្នាក់​​វិទ្យា​ល័យ​គឺ​១,៣​ភាគរយ​ ហើយអត្រា​ពុំ​​​មាន​​​ការ​ងារ​ធ្វើ​​ក្នុង​ចំណោម​​​អ្នក​​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ត្រឹម​​ថ្នាក់​​​អនុ​​​វិទ្យាល័យ​គឺ​១,៤​ភាគរយ​ នេះ​បើ​តាម​អង្គការ​ពល​កម្ម​អន្តរជាតិ​ ILO។ ក៏ប៉ុន្តែ​ អត្រា​គ្មានការ​ងារ​ធ្វើ​ដ៏ទាប​របស់​​​កម្ពុជា​នេះ​​ គឺ​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​។ យុវ​ជន​​​​មានការ​ងារ​ធ្វើ​ជាង​ពាក់​កណ្ដាល​​នៅ​កម្ពុជា​​​​គឺ​ជា​អ្នក​​​ធ្វើ​​​ការ​​​គ្មាន​​​​​ប្រាក់​ខែ​​​​​​​​ ពោល​​​គឺ​​​ជា​​​អ្នក​​​ជួយ​រក​ស៊ី​​​​ឪពុក​ម្ដាយ​របស់ខ្លួន​។ លោក រស់ សាលីន ជា​ប្រធាន​ខុទ្ទកា​ល័យ​​​ក្រសួង​អប់​រំ​​ បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាច្រើន​មិន​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​មហាវិទ្យា​ល័យ​​​​ដោយសារ​ធនាគារទាំង​នោះ​បារម្ភ​ខ្លាច​និស្សិត​​គ្មាន​លទ្ធភាព​សង​ប្រាក់​វិញ​។ លោក សាលីន បាន​​​ថ្លែង​​​​ថា“ ក្រសួង​​​​មិន​​​មាន​​​​ឥណទាន​និស្សិត​ទេ​ ពីព្រោះ​យើង​គ្មាន​ប្រាក់​គ្រប់​គ្រាន់​​សម្រាប់​គម្រោង​បែប​នេះ​ឡើយ​”។​​​លោក​បាន​សន្យា​ថានឹង​​​​“ ពិភាក្សា​ពីគម្រោង​នេះ​​នា​​​ពេល​ឆាប់​ៗ​នេះ​”  ប៉ុន្តែពុំ​​​​​​​​​​​​បាន​បញ្ជាក់អំពីកាលបរិច្ឆេទ​នៃ​ការ​ចាប់​ផ្ដើម​កម្មវិធី​ឥណទាន​និស្សិត​របស់​រដ្ឋាភិបាលទេ​​​។​​​ បច្ចុប្បន្ន ចរិយាត្រូវ​សង​ធនាគា​រ​វិញ​៣២​ដុល្លារ​ក្នុងមួយ​ខែ​។ប្រសិន​បើ​នាង​គ្មានលទ្ធ​ភាព​សង​ទេ​នោះ ធនាគារ​នឹង​រឹប​អូស​យក​ដី​ដែល​ឪពុក​ម្ដាយ​របស់​នាង​បាន​ដាក់​បញ្ចាំ​​។ អ្នកស្រី​ យស ហាក់​សុវណ្ណថា អ្នក​ប្រឹក្សា​យោបល​់​ជាន់​ខ្ពស់​ ផ្នែកជ្រើស​រើស​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ផ្ដល់​​សេវាធនធានមនុស្ស​ HR Inc. ក្នុង​រាជ​ធានី ភ្នំពេញ បាន​លើក​ឡើង​ថា ដើម្បី​ក្លាយជា​អ្នកគ្រប់​គ្រង​ ការ​មាន​​សញ្ញា​បត្រ​ថ្នាក់​ឧត្តម​សិក្សា​​គឺ​កាន់​តែ​ចាំបាច់​ទៅៗ​ហើយ​។ ក្នុង​ចំណោមមុខ​តំណែង​​​ពី​៤០០​ទៅ​៥០០​ដែល​អតិថិជន​បាន​ជួល​ក្រុម​ហ៊ុន​មួយ​​​នេះ​​​​​​​​​​​​ឲ្យ​ជ្រើស​រើស​បុគ្គលិកមក​បំពេញ​​ ប្រហែល​​​​៩០​ភាគរយ​ទៅ៩៥​ភាគរយ​តម្រូវ​​ឲ្យ​មាន​សញ្ញាបត្រ​ថ្នាក់​ឧត្តម​សិក្សា​​។ អ្នកស្រី​​​ ហាក់ សុវណ្ណថា  បាន​​​លើកឡើង​​​​​​​​​​​​​ថា “សញ្ញា​បត្រ​នៅ​​​ថ្នាក់​ឧត្តម​សិក្សា​​គឺ​​​​សំខាន់​ណាស់​​​​នាពេល​បច្ចុប្បន្ននេះ​” ដោយ​អ្នកស្រី​​​​បាន​បន្ថែម​ថា អ្វីដែល​សំខាន់​ផង​ដែរ​នោះគឺ​ថា​និស្សិត​ត្រូវ​បង្ហាញជំនាញ​​​និង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​និយោជក​ដែល​កំពុង​ជ្រើស​រើស​បុគ្គលិក​បាន​ឃើញ​​។ អ្នកស្រី​​​បាន​បន្ត​ថា “ប្រសិន​បើ​បេក្ខជន​គ្មាន​សញ្ញាបត្រ​ថ្នាក់​ឧត្តម​សិក្សា​ទេនោះវា​ជា​​​​រឿង​លំបាកបន្តិច​ហើយ​ ហើយ​ក៏​​​អាច​លំបាក​ណាស់​ដែរ​​​ក្នុងការ​បង្ហាញ​សមត្ថភាព​ខ្លួន​”។ ​ទោះបីជា​ក្រុម​ហ៊ុន និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​លើកឡើង​ថា​​​និស្សិត​បញ្ចប់​ការ​សិក្សានៅ​កម្ពុជា​​​មិ​ន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការ​ងារ​ក៏ពិត​មែន​ ប៉ុន្តែ​សញ្ញាបត្រ​គឺ​​​នៅ​តែ​ជា​រឿង​សំខាន់​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Martin...

ពេល​​​សិស្ស​​​ចេញ​​​ពី​​​សាលា​​​រៀន ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​​​​តាម​​​ផ្លូវ​​​នៅ​​​ជិត​​​សាលា​​​ក្នុង​​​ក្រុង

លោក ត្រឿង សុភ័ណ្ឌ មន្ត្រី​​​នគរបាល​​​ចរាចរ​​​ណ៍​​​ ត្រូវ​​​​​​ទៅ​​​ប្រចាំ​​​​​​ការ​​​ពីរ​​​​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ ​​​នៅ​​​កាច់​​​ជ្រុង​​​ផ្លូវ​​​ប៉ាស្ទ័រ​​​ និង​​​ផ្លូវ​​​៣០៦​​​ដើម្បី​​​​​​ជួយ​​​​​​សម្រួល​​​ដល់​​​​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​នៅ​​​ពេល​​​ដែល​​​ឪពុក​​​ម្តាយ​​​ទៅ​​​ទទួល​​​កូន​​​របស់​​​ពួក​​​គាត់​​​ពី​​​សាលា​​​​​​អង់​​​គ្លេស​​​អន្តរជាតិ​​​​​​ភ្នំពេញ។ ​​​លោក សុភ័ណ្ឌ ជាមន្ត្រី​​​នគរបាល​​​សង្កាត់​​​បឹ​​ង​​​កេង​​​កង​​​១ ​​​​​​ជា​​​តំបន់​​​ដែល​​​ជន​​​បរទេស​​​ចូល​​​ចិត្ត​​​រស់​​​នៅ​​​នោះ ​​​​​​មាន​​​ប្រសាសន៍​​​ថា “ សាលា​​​​​​ខ្លះ​​​ទៀត​​​ក៏​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរា​​​ចរណ៍​​​ដែរ ប៉ុន្តែ មិន​​​ដូច​​​សាលា​​​​​​នេះ​​​ទេ”​។ ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​កើត​​​ឡើង​​​​​​ពីរ​​​ដង​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​គឺ​​​​លើក​​​​​ទី​​​១​​​នៅ​​​ម៉ោង​​​១១ និង ៣០​នាទី​​​ព្រឹក​​​ នៅ​​​ពេល​​​ដែល​​​សាលា​​​ឈប់​សម្រាក​​​​​​សម្រាប់​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ និង​​​ម្តង​​​​​​ទៀត​​​នៅ​​​ម៉ោង​​​៤​​​ល្ងាច​​​ នៅ​​​ពេល​​​ដែល​​​កុមារ​​​ក្រោម​អាយុ​​​​​​​១០​​​ឆ្នាំ​​​ចេញ​​​ពី​​​រៀន និង​​​នៅ​​​ម៉ោង​​​​​៥ល្ងាច នៅ​​​ពេល​​​ដែល​​​សិស្ស​​​ធំៗ​​​ចេញ​​​។ លោក គល់​​​ សុផាត នាយប៉ុស្តិ៍​​​នគរបាល​​​សង្កាត់​​​បឹង​​​កេង​​​កង​​​១ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ទូទាំង​​​ទីក្រុង​​​មាន​​​ការ​​​កក​​​ស្ទះ​​​ស្រដៀង​​​គ្នា​​​នេះ​​​នៅ​​​តាម​​​សាលា​​​​​​រៀន​​​ឯក​​​ជន​​​ នៅ​​​ពេល​​​ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​សិស្សបើក​​​រថយន្ត​​​​​​ទៅ​​​​​​ទទួល​​​កូន​​​ៗ​​​របស់​​​គាត់​​​។ អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​​​​សាលា​​​បារាំង​​​ Lycee Fran​cais Rene Descartes នៅ​​​សង្កាត់​​​វត្ត​​​ភ្នំ​​​ ខណ្ឌ​​​ដូនពេញ​​​...

មហោ​ស្រព​វប្បធម៌​កម្ពុជា-​ជប៉ុន​ចាប់​ផ្តើម​នៅ​យប់​នេះ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ

អំឡុង​មហោស្រព​​វប្ប​ធម៌​កម្ពុជា-​​ជប៉ុន​ប្រចាំ​ឆ្នាំ​លើក​ទី​១០​ ការផ្តោត​យ៉ាង​សំខាន់​នោះ​គឺ​ពាក្យ​ថា “ kizuna” ដែល​មាន​ន័យ​ថា​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​។  ការ​បើក​មហោ​ស្រព​​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៦ល្ងាច​យប់​នេះ​ ហើយ​នឹង​បន្ត​រហូត​​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​។ កា​រ​ចូល​រួម​នៅក្នុង​មហោ ស្រព​វប្បធម៌​នេះ​គឺ​គេ​អាច​ចូល​រួម​បាន​ដោយ​សេរី​ ហើយ​គេ​រំពឹង​ថា នឹង​មាន​មនុស្ស​ចូល​រួម​ជាង​១០.០០០​នាក់​នៅ​ចុង​សប្តាហ៍​ដើម្បី​មក​ប្រកួត​ប្រជែង​ធ្វើ​ម្ហូប​ ទស្ស​នា​​ការ​ប្រគំ​តន្ត្រី​ដែលប្រគំដោយ​ឧបករណ៍តន្ត្រី​បុរាណ​ជប៉ុន​ និង​ចូលរួម​សិក្ខាសាលា​ ព្រម​ទាំង​​ទស្សនា​ការ​សម្តែង​ផ្សេងៗផងដែរ​។ ក្រៅ​ពី​មាន​ការ​ចាក់​បញ្ចាំ​ង​ខ្សែ​ភាពយន្ត​ជប៉ុន​និង​​សិក្ខាសាលា​ស្តី​អំពី​សិល្បៈ​​រៀប​ចំ​ផ្កា​និង​វប្បធម៌​បត់​ក្រដាស​ធ្វើ​ជា​រូប​ផ្សេង​នោះ ​ក៏នៅ​មាន​ស្តង់​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​សម្រាប​់​​​សិស្សានុសិស្ស​ ឬក៏​និស្សិត​ដែលចាប់​អារម្មណ​៍​លើការ​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​អំពី​ក្រុម​ហ៊ុន​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ កឹម​ អឿន​ ប្រធាន​មជ្ឈមណ្ឌល​សហ​​ប្រតិបត្តិការ​កម្ពុជា​-ជប៉ុន (CJCC) ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍នេះ​ជា​មួយ​ស្ថាន​ទូត​​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា​ “ វា​គឺ​ជា​ការ​ឈ្នះ​ឈ្នះ​នៅ​ពេល​ក្រុម​ហ៊ុន​ជប៉ុន​កាន់​តែ​ច្រើន​មក​ប្រទេស​កម្ពុជា​។វា​គឺ​ជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​”។ CJCC ក៏​បាន​បើក​សាលា​បង្រៀន​ភាសា​ជប៉ុន​ដោយ​មាន​សិស្ស​ប្រហែល​៥០០​នាក់​សិក្សា​ជា​រៀង​រាល់​ឆ្នាំ​រួម​ទាំង​កញ្ញា ភីរម្យ​ កន្និកា អាយុ​២០​ឆ្នាំ​ដែល​ជា​អ្នក​រាំ​នៅ​ក្នុងពិធី​បើក​មហោ​ស្រព​យប់​នេះ​ផង​ដែរ​។ កញ្ញា​ កន្និកា​ បាន​និយាយ​ថា​ “ការសិក្សា​ភាសា​ជប៉ុន​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​។ ខ្ញុំ​ស្រឡាញ់​វប្បធម៌​នេះ​”។ ទោះ​បី​ជា​វប្បធម៌​ជប៉ុន​និង​វប្បធម៌ខ្មែរ​ខុស​គ្នា​ក៏​ដោយ​ ក៏​លោក កឹម​ អឿន បាន​លើក​​​ឡើង​ថា​ លោក​ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ​អាច​បត់​បែន​ដោយ​ចេះ​ចាប់យក​ចំណុច​ល្អ​ៗ​ពី​វប្បធម៌ដទៃ​។ លោក​​បញ្ជាក់​ថា ព្រឹត្តិការណ៍​ខ្លះ​នៅ​ក្នុង​មហោ​ស្រព​នេះ​មានដូច​ជា​ សិល្បៈ​​សម្តែង​ក្បាច់​គុន និង​សិក្ខាសាលា​ស្តី​អំពី​បាល់​ទាត់​សម្រាប់​អ្នក​ចាប់​ផ្តើមលេង​បាល់​ទាត់​​ដំបូង ​គឺ​មាន​ទាំង​កម្ពុជា​និង​ជប៉ុន​។ លោក​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​​​សម័យ​សង្គ្រាម​លោក​លើក​ទី​​២​ ប្រទេស​ជប៉ុន​​ត្រូវ​បាន​កម្ទេច​ឲ្យ​ក្លាយ​ជា​ផេះ​ ប៉ុន្តែ​ឥឡូវ​បាន​​ក្លាយ​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​​។ អ្នក​ខ្លះ​គិត​ថា​​​ កម្ពុជា​និង​ជប៉ុ​ន​មាន​ភាព​ស្រដៀង​​​​គ្នា​ពោល​គឺ​ចាប់​ផ្តើម​ពី​ចំណុ​ច​សូន្យ​ដូច​គ្នា​។ ហេតុ​ដូច្នេះ​​ហើយទើប​ប្រទេស​ជប៉ុន​អាច​យល់​ច្បាស់​ពី​ស្ថាន​ភាព​​ប្រទេស​កម្ពុជា​”៕ ស៊ុយឈាង

រ៉ឺម៉ក​ម៉ូតូ​កង់​បី​រាង​ដូច​សណ្តែក​សៀង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​

អ្នក​រត់​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​ជា​ច្រើន​បាន​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​អតិថិជន​ ប៉ុន្តែ​សម្រាប់​លោក​ ហួង​ ហួរ​ វិញ​ទទួល​បាន​អតិថិជន​​ដោយ​​មិន​ចាំ​បាច់​ខំ​ប្រឹង​។ ខណៈ​ពេល​លោក​  ហួង​ ហួរ ឈរ​នៅ​លើ​ចិញ្ចើម​​​​ផ្លូវ​ក្បែរ​មាត់​ទន្លេ​  មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ក្រុម​បាន​​ចង្អុល​មក​កាន់​រ៉ឺ​​ម៉ក​ម៉ូតូ​កង់​បី​ពណ៌លឿង​ចាស់​ដ៏​ភ្លឺ​ចាំង​របស់​លោក​។ រ៉ឺម៉ក​ម៉ូតូ​ពណ៌លឿង​ចាស់​ដ៏​ភ្លឺ​រលោង​របស់​លោក​ ហួង​ ហួរ​ មាន​រាង​ដូច​ជា​គ្រាប់​សណ្តែក​សៀង​ ហើយ​វា​ខុស​ពី​រ៉ឺម៉ក​ម៉ូតូ​កង់បី​ស៊េរី​ចាស់​ដែល​ធ្វើ​អំពី​ឈើ​ឆ្ងាយណាស់​។ រ៉ឺម៉ក​ម៉ូតូ​កង់​បី​រាង​មូល​ដូច​សណ្តែក​សៀង​នេះ​បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា​ ដោយ​សារ​លោក​ ប៊្រូណូ​ ប៊្រុនណឺ (Bruno Brunner)  ជា​ជន​ជាតិ​ស្វ៊ីសដែល​បើក​ក្រុម​ហ៊ុន​ជួល​ម៉ូតូ​។ លោក​ ប៊្រុនណឺ​ បាន​មាន​ប្រសាសន៍​ថា “ធុក ធុក​ នេះ​ទំនើប ​ហើយ​វា​ស័ក្តិ​សម​សម្រាប់​​​​ឆ្នាំ​២០១៤​។​រីឯ​អ្នក​ធ្វើ​ដំណើរ​វិញ​ក៏ចូល​ចិត្ត​ធុក​ ធុក​ នេះ​ដែរ​”។ រូប​រាង​ថ្មី​នេះ​គឺ​វា​មាន​ភាព​ខុស​គ្នា​ពី​រ៉ឺម៉ក​ម៉ូតូ​កង់​បី​សព្វ​ថ្ងៃ​ដែល​មាន​ចំនួន​ជាង​៦.០០០ គ្រឿង​ក្នុង​រាជ​ធានី​ភ្នំពេញ​យ៉ាង​ខ្លាំង​ នេះ​បើយោង​តាម​សមាគម​ប្រជា​ធិតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​​(IDEA) ជា​សហជីព​ដែល​តំណាង​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​។ លោក ប៉ុក សំណាង​ ប្រធាន​សមាគម​មគ្គទេសក៍​ទេសចរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​ឥទ្ធិពល​ដំបូង​ពី​ឆៃកែវ​របស់​ប្រទេស​ចិន​រ៉ឺម៉ក​ម៉ូតូ​បាន​មាន​វត្ត​មាន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេ​ស​កម្ពុជានៅ​​មុន​សម័យ​ខ្មែរ​ក្រហម​។ កាល​ពី​ឆ្នាំ​១៩៨០​ រ៉ឺម៉ក​ម៉ូតូ​បាន​មាន​វត្ត​មាន​ជា​ថ្មី​ម្តង​ទៀត​ដោយ​មាន​ប្រវែង​៥​ម៉ែត្រ​ ហើយ​អាច​ដឹក​មនុស្ស​ពី​២០​ទៅ​៣០​នាក់​ ក៏​ដូច​ជា​ទំនិញ​ផ្សេង​ៗ​របស់​អ្នក​ដំណើរ​ផង​ដែរ​។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ ហេង​ សាម៉ុន​ អគ្គលេខា​ធិការ​នៃ​សមាគម​ប្រជា​ធិតេយ្យ​ឯក​រាជ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បាន​លើក​ឡើង​ថា រ៉ឺម៉ក​ដែល​មានប្រវែង​យ៉ាង​វែង​បែប​នេះ​ គឺ​វា​លំបាក​ខ្លាំងណាស់​នៅ​ពេល​​បើក​បរ​តាម​ផ្លូវ​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក​ សាម៉ុន​ បាន​មាន​ប្រសាសន៍​ថា “​រ៉ឺម៉ក​ប្រភេទ​នេះ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរ​ណ៍​ក្នុង​រាជ​ធានី​ ហេតុ​ដូច្នេះ​ទើប​ច្បាប់​ចរាចរ​ណ៍​មិន​អនុញ្ញាត​ឲ្យ​រ៉ឺម៉ក​បែប​នេះ​ចូល​ក្នុង​រាជ​ធានី​”។ ដំណោះ​ស្រាយ​ដើម្បី​ដោះ​ស្រាយ​ការ​កក​ស្ទះ​ចរាចរ​ណ៍​បាន​កើត​ឡើង​អំឡុង​ឆ្នាំ​២០០០​។ ហើយ​ដោយ​សារ​តែ​ភ្ញៀវ​ទេស​ចរ​​​បាន​សម្រុក​មក​លេង​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​​​នោះ​ ពល​រដ្ឋ​ខ្មែរ​នៅ​ខេត្ត​សៀម​រាប​ បាន​​​ទទួល​ឥទ្ធិពល​ពី​ធុក​ ធុក​ របស់​ប្រទេស​ថៃ​ ដោយ​ពួក​គាត់​បាន​បង្កើត​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ខ្លី​ជាង​មុន​ ​និង​មាន​ពូក​សម្រាប់​អង្គុយ​នៅ​ខាង​ក្រោយ​។ លោក​ ប៉ុក សំណាង​ បាន​មាន​ប្រសាសន៍​ថា​ “ រ៉ឺម៉ក​ម៉ូតូ​ទាំង​​នេះបាន​​ដឹក​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​ក្រុង​សៀមរាប​និង​តំបន់​អង្គរ​។​វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ឡើង​ៗ​ ​ ហើយបន្ទាប់​មក​​វា​ក៏​ត្រូវ​បានគេ​​ចាប់​ផ្តើម​ប្រើ​ប្រាស់​​ច្រើន​ឡើងៗផង​ដែរ​”។ ​ហើយ​ឥឡូវ​នេះ​រ៉ឺម៉ក​ម៉ូតូ​ទាំង​នេះ​គឺ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងច្រើន​ក្នុង​រាជ​ធានី​ភ្នំពេញ​ពោល​គឺ​ពេល​ភ្ញៀវ​ទេស​ចរ​ ឬ​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើរ​ទៅ​ណា​មក​ណា​គឺ​សុទ្ធ​តែ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​ទាំងនេះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ថ្មើរ​ជើង​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភពី​សុវត្ថិភាព​របស់​ខ្លួន​។ ចំណែក​ឯ​ពាក្យ​ទាក់​ទិន​នឹង​រ៉ឺម៉កម៉ូតូ​កង់​បី​នេះ​ក៏​មាន​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​យ៉ាង​ខ្លាំង​ផង​ដែរ​។ លោក​ ប្រាក់​ វុទ្ធី​ ប្រធានគ្រប់​គ្រង​​ទី​ផ្សារ​ទទួល​បន្ទុក​ប្រទេស​តំបន់​អាស៊ាន​នៅ​ក្រសួង​ទេស​ចរ​ណ៍​បាន​មាន​ប្រសាសន៍​ថា “យើង​ហៅ​វា​​ថា​​ រ៉ឺម៉ក​ម៉ូតូ​កង់​បី​”។ លោក​បាន​បញ្ជាក់​​​ថា ពាក្យ​ ធុក​ ធុក​​ នេះ​គឺ​ជា​ពាក្យ​មក​ពី​ប្រទេស​ថៃ​។ លោក​ ប៉ុក​ សំណាង​ បាន​លើក​ឡើង​ថា គេ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ “រ៉ឺម៉ក​”​ ក៏​បាន​ដែរ​ព្រោះ​ពាក្យ​រ៉ឺ​ម៉ក​នេះ​គឺ​ជា​ពាក្យ​បារាំង​ដែល​នៅ​ពេល​មួយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ទូ​ទៅ​ដើម្បី​សំដៅ​លើ​ធុក​ ធុក​ នេះ​ឯង​។ តែ​ទោះ​ជា​យ៉ាង​ណា​ នៅ​មាន​អ្នក​ខ្លះ​បាន​ការ​ពារ​ពាក្យ​ “ធុក ធុក​” នេះដោយ​ពួក​គេ​បាន​លើក​ឡើង​ថា នៅ​ពេល​ប្រើ​ពាក្យ​ថា ធុក​ធុក​ គឺ​វាស្តាប់​មើល​ទៅ​ទំនង​ជាង​។ លោក​ ប៊្រុនណឺ​ មិន​បាន​ជំទាស់​អ្វី​ទេ​ចំពោះ​​​ការ​ហៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ថ្មី​របស់​​លោក​ថា ធុក​ ធុក​ នោះ​ ព្រោះ​លោក​ចង់​ឲ្យ​មុខ​ជំនួញ​​របស់​លោក​ដំណើរ​ការ​ប៉ុ​ណ្ណោះ​។ ទោះ​បី​ជា​មាន​អ្នក​ទិញ​ចាប់​អារម្មណ៍​ច្រើន​ក៏​ដោយ​ ក៏​លោក​នៅ​តែ​ជួល​រ៉ឺម៉ក​ម៉ូតូ​កង់​បី​របស់​លោក​ ក្នុង​តម្លៃ​៨០​ដុល្លារ​ក្នុង​មួយ​​ខែ​ហើយ​ប្រសិន​បើ​​មាន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​លើ​រ៉ឺម៉ក​ម៉ូតូ​នេះ​ លោក​យក​តម្លៃ​៣០​ដុល្លារ​ប៉ុណ្ណោះ​។ លោក ភាព​ ភព​ ដែលបាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​រ៉ឺម៉ក​ម៉ូតូ​កង់បី​រាង​ដូច​សណ្តែក​នេះ​អស់​រយៈពេល​ជា​បី​ខែ​មក​ហើយ​ មិន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ប៉ុន្មាន​ទេ​ បើ​ធៀប​ទៅ​នឹង​រ៉ឺម៉កម៉ូតូ​ចាស់​របស់​គាត់​ ដែល​គាត់​បាន​​ទិញ​ក្នុង​តម្លៃ​៨០០ដុល្លារ​នោះ​។ ប៉ុន្តែ​គាត់​ចំណាយ​ត្រឹម​តែ​មួយ​ដុល្លារ​ក្នុង​មួយ​​ថ្ងៃប៉ុណ្ណោះ​លើ​ថ្លៃ​ជួល​​រ៉ឺម៉ក​ម៉ូតូ​កង់បី​ថ្មី​របស់គាត់​ដែល​មាន​​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុម​ហ៊ុន​ Ezecom នោះ ហេតុ​ដូច្នេះ​គាត់​ពេញ​ចិត្ត​នឹង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដែល​មាន​រូប​រាង​ថ្មី​នេះ​។ លោក​ ភាព ភព​ បាន​និយាយ​ថា​ “ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​ច្រើន​នោះ​ទេ​។ រ៉ឺម៉ក​ម៉ូតូ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេស​ចរ”៕ ស៊ុយឈាង