Monday, October 21, 2019
Home Authors Posts by George Wright

George Wright

203 POSTS 0 COMMENTS

​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​ឲ្យ​​​ ខៀវ សំផន បន្ត​​​ចំអក​​​ឲ្យ​​​សាលាក្តីខ្មែរ​​​ក្រហម 

ក្រុមមេធាវីការពារក្តីឲ្យ ខៀវ សំផន បានបន្តចំអកឱ្យសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ ដោយចោទប្រកាន់អង្គជំនុំជម្រះនេះថា មិនសូវចាប់អារម្មណ៍នៅក្នុងការធានាការបើកសវនាការដោយយុត្តិធម៌ហើយបានប្រកាសថា សាលាក្តីនេះសម្រេចបេសកកម្មរបស់ខ្លួនរួចហើយនៅក្នុងការផ្តន្ទាទោសឲ្យប្រមុខរដ្ឋនៅសម័យខ្មែរក្រហម រូបនេះជាប់ពន្ធនាគារអស់មួយជីវិត។ លោកស្រី អានតា ហ្គីស្សេ (Anta Guisse) មេធាវីការពារក្តីអន្តរជាតិបានលើកឡើងថា "លោក ខៀវ សំផន នឹងទទួលមរណភាពនៅក្នុងពន្ធនាគារ"។ លោកស្រីលើកឡើងយ៉ាងដូច្នេះខណៈពេលលោកស្រីចាប់ផ្តើមធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលនៅក្នុងសវនាការដែលមានរយៈពេល២ឆ្នាំកន្លះនេះ ។ មេធាវីជនជាតិបារាំងរូបនេះបានប្រកាស នៅក្នុងសេចក្តីសន្និដ្ឋានដែលមានគោលដៅលើអង្គចៅក្រមថា "គាត់នឹងទទួលមរណភាពនៅក្នុងពន្ធនាគារ ហើយគាត់ក៏ដឹងខ្លួនឯងដែរ។ មេធាវីការពារក្តីឱ្យគាត់ក៏ដឹងដែរ ហើយអ្នកក៏ដឹងដូចគ្នា"។ លោកស្រីបានមានប្រសាសន៍បន្ថែមថា  "បេសកកម្មសម្រេចហើយ។ អ្នកបានផ្តន្ទាទោសឲ្យគាត់ជាប់ទោសអស់មួយជីវិត នោះហើយគឺជាគោលដៅរបស់សវនាការជាប្រវត្តិសាស្ត្រមួយនេះ គឺផ្តន្ទាទោសឲ្យលោក ខៀវ សំផន ជាប់ ពន្ធនាគារអស់មួយជីវិត"។ ខៀវ សំផន អាយុ៨៥ឆ្នាំ និងបងធំទី២នៅរបបខ្មែរក្រហមគឺ នួន ជា ដែលមានអាយុ៩០ឆ្នាំ ជិតឈានដល់ពេលបញ្ចប់ការបើកសវនាការលើកទី២ហើយ ពីបទឧក្រិដ្ឋយ៉ាងច្រើនដែលប្រឆាំងនឹងមនុស្សជាតិ រួមទាំងបទប្រល័យពូជសាសន៍ផង។ កាលពីឆ្នាំមុនពួកគាត់បានចាញ់នៅក្នុងការប្តឹងទាស់នឹងការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសវនាការលើកទី១ ពិបទឧក្រិដ្ឋដែលផ្តោតយ៉ាងខ្លាំងលើការជម្លៀសប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ បន្ទាប់ ពីក្រុមកុម្មុយនីស្តជ្រុលនិយមមួយនេះឡើងកាន់អំណាចនៅក្នុងខែមេសា ឆ្នាំ១៩៧៥។ ការផ្តន្ទាទោសលើកដំបូងបានសម្រេចតាមបំណងនៃសាលក្រមផ្តន្ទាទោសរបស់អយ្យការ ជនរងគ្រោះដែលគេហៅថា ដើមបណ្តឹងរដ្ឋប្បវេណី និងម្ចាស់ជំនួយ...

មេធាវីការ​​​ពារក​​​្តី នួន ជា លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​គឺ​​​ជា​​​ ‘ព្រះ’ នៅ​​​ក្នុង​​​ក្រសែ​​​ភ្នែក​​​របស់​​​របប​​​ខ្មែរ​​​ក្រហម​​​

ក្រុមមេធាវីការពារក្តីឱ្យ នួន ជា បានលើកឡើងនៅក្នុងសាលាក្តីកាលពីម្សិលមិញថា ពលរដ្ឋខ្មែរគឺជាបុគ្គលដ៏ពិសិដ្ឋ និង"ដូចជាព្រះ" នៅក្នុងក្រសែភ្នែករបស់ថ្នាក់ដឹកនាំខ្មែរក្រហម ហើយប្រទេសក្នុងរបបខ្មែរក្រហមត្រូវបានធ្វើកំណែទម្រង់ល្អប្រសើរជាងសម័យមុនទៅទៀត បើគិតត្រឹមពេលបញ្ចប់របបគ្រប់គ្រងបែបកុម្មុយនីស្ត។ នៅក្នុងថ្ងៃចុងក្រោយនៃសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលរបស់ខ្លួនសម្រាប់បងធំទី២នៃរបបនេះដែលកំពុងស្ថិតក្នុងដំណើរការបើកសវនាការជាមួយប្រមុខរដ្ឋ ខៀវ សំផន ពីបទឧក្រិដ្ឋយ៉ាងច្រើន រួមទាំងបទប្រល័យពូជសាសន៍ផងនោះ ក្រុមមេធាវីការពារក្តីបានជំទាស់ថា ការចោទប្រកាន់លើពួកគាត់បង្ហាញថា ខ្វះការយល់ដឹង ឬមាន "ភាពលម្អៀងខ្លាំង" លើជំនឿដ៏មុតមាំនៃរបបសង្គមនិយម។ ដោយមិនស្វះស្វែងធ្វើឲ្យប្រជាពលរដ្ឋក្លាយជាទាសករដើម្បីសម្រេចចក្ខុវិស័យកុម្មុយនីស្តជ្រុលនិយមរបស់ខ្លួននោះ គណបក្សកុម្មុយនីស្តកម្ពុជា (CPK) បានស្វះស្វែងកសាងសង្គមមួយដែលពោរពេញទៅដោយភាពស្មើគ្នាតាមរយៈសហករណ៍ នេះបើយោងតាមលោកស្រី ដូរីន ជិន (Doreen Chen) អ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់ជាន់ខ្ពស់សម្រាប់ នួន ជា។ លោកស្រីបានថ្លែងថា "អ្វីដែលពួកគាត់ចង់ធ្វើគឺដើម្បីប្រែក្លាយពីកម្មសិទ្ធិឯកជនទៅជាសមូហភាព មិនមែនចង់ធ្វើឲ្យប្រជាពលរដ្ឋក្លាយជាទាសករនោះទេ ប៉ុន្តែ ដើម្បីរំដោះ និងផ្តល់សិទ្ធិអំណាចដល់ពួកគាត់"។ លោកស្រីបានបន្ថែមថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដូចក្នុងរបប ម៉ាក្សលេនីន ទាំងអស់នោះ ប្រជាពលរដ្ឋត្រូវបានចាត់ទុកថា ជាបុគ្គលដ៏ពិសិដ្ឋ និងមានមហិទ្ធឫទ្ធិដូចព្រះ។ លោកស្រីបានអះអាងថា របបខ្មែរក្រហម ទទួលរងថ្មបាក់ពីប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកប្រហែល២,៧លានតោនរបស់សហរដ្ឋអាមេរិក ពោលគឺច្រើនជាងចំនួនគ្រាប់បែកដែលទម្លាក់ដោយកងទ័ពសម្ពនមិត្តក្នុងសង្គ្រាមលោកលើកទី២ទាំងមូលទៅទៀត...

មេធាវី​សាលាក្តី​​​ច្រានចោល​ការចោទ​ប្រកាន់​ថា​​សក្ខីកម្មរបស់អ្នករស់រានទុកចិត្ត​មិន​​​បាន​​​

កាលពីម្សិលមិញ មេធាវីភាគីដើមបណ្តឹងរដ្ឋប្បវេណីមួយរូបនៅសាលាក្តីខ្មែរក្រហមបានច្រានចោលការចោទប្រកាន់ដែលថា  អ្នកនៅរស់រានមានជីវិតបានផ្តល់សក្ខីកម្មមិនគួរឲ្យទុកចិត្ត ហើយក៏បានអះអាងផងដែរថា វាមិនសមហេតុសមផលទេដែលចង់ឲ្យពួកគាត់ចងចាំរឿងពិតឲ្យបានលម្អិតអំពីហេតុការណ៍ដ៏រន្ធត់ដែលកើតឡើងកាលពី៤ទសវត្សរ៍កន្លងមកនេះ ។ អំឡុងពេលចាប់ផ្តើមសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលដែលអនុញ្ញាតឲ្យភាគីនីមួយៗផ្តល់សក្ខីកម្មចុងក្រោយរបស់ខ្លួននៅចំពោះមុខអង្គជំនុំជម្រះមុនពេលមានការពិភាក្សាអំពីសាលក្រមនោះ មេធាវីបាននិយាយការពារសក្ខីកម្មរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ដែលត្រូវបានចាត់ទុកថា ជាមនុស្សមួយចំនួនក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសាររបបខ្មែរក្រហម។ បន្ទាប់ពីមេធាវីកម្ពុជានិយាយរៀបរាប់សក្ខីកម្មដ៏រន្ធត់របស់អ្នកនៅរស់រានមានជីវិតពាក់ព័ន្ធពន្ធនាគារ ការរៀបការដោយបង្ខំ និងសហករណ៍អំឡុងរបបនេះ លោកស្រីម៉ារី ហ្គីរ៉ូដ (Marie Guiraud) សហមេធាវីអន្តរជាតិតំណាងដើមបណ្តឹងរដ្ឋប្បវេណីព្យាយាមបង្ហាញឲ្យឃើញថា សក្ខីកម្មអ្នកនៅរស់រានមានជីវិតសមហេតុសមផល។ ក្រុមមេធាវីការពារក្តីឲ្យ នួន ជា អតីតបងធំទី២នៅរបបនេះដែលកំពុងស្ថិតក្នុងដំណើរការបើកសវនាការពីបទឧក្រិដ្ឋនានារួមមានបទប្រល័យពូជសាសន៍ផងជាមួយប្រមុខរដ្ឋខៀវ សំផន នោះ គឺជាអ្នករិះគន់យ៉ាងខ្លាំងលើភ័ស្តុតាងរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ការចោទប្រកាន់មួយក្នុងការចោទប្រកាន់សំខាន់ៗរបស់ក្រុមនេះគឺថា ភាគីដើមបណ្តឹងរដ្ឋប្បវេណីបង្ហាញតែ "ការចងចាំជារួម" មិនមែនការពិតដែលផ្អែកលើបទពិសោធន៍ផ្ទាល់នោះឡើយ។ លោកស្រី ម៉ារី ហ្គីរ៉ូដ បានលើកឡើងថា វាមិនអ៊ីចឹងទេ ហើយបានជំទាស់ថា ទោះបីជាភាគីដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនមិនអាចចងចាំរាល់ដំណើររឿងលម្អិតនៃហេតុការណ៍ដ៏រន្ធត់ក៏ដោយ ក៏វានៅតែធ្វើឲ្យសក្ខីកម្មរបស់ពួកគាត់អាចជឿទុកចិត្តបានដដែល។ឧទាហរណ៍អតីតអ្នកទោសម្នាក់នៅមន្ទីរឃុំឃាំងក្រាំង តាចាន់ មិនអាចចាំឈ្មោះអ្នកដែលជាប់ពន្ធនាគារជាមួយខ្លួនបាននោះឡើយ។ លោកស្រីបានសួរថា "ពេលនរណាម្នាក់ជួបរឿងដ៏រន្ធត់...

អង្គការ​​លើកលែងទោស​អន្តរ​ជាតិ​រិះគន់​​ប្រព័ន្ធ​​​តុលាការ​​​​ដ៏​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា

នៅថ្ងៃនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចថា ប្រើអំណាចរបស់ខ្លួនលើប្រព័ន្ធតុលាការដើម្បីយាយី និងបំភិតបំភ័យអង្គការសង្គមស៊ីវិលជាប្រព័ន្ធ ហើយបានជំរុញឱ្យរដ្ឋាភិបាលដកពាក្យបណ្ដឹងលើសកម្មជនគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។ ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកអង្គការសិទ្ធិមនុស្សមួយនេះជា "សត្រូវរបស់រដ្ឋាភិបាល" ហើយអះអាងថា មន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះជាប់ពន្ធនាគារដោយសារល្មើសច្បាប់។ របាយការណ៍ "តុលាការអយុត្តិធម៌" របស់អង្គការលើកលែងទោសអន្តរជាតិដែលបានចេញផ្សាយនៅព្រឹកនេះ រិះគន់រដ្ឋាភិបាលលើសំណុំរឿងជាច្រើនរួមមានពាក្យបណ្តឹងលើអ្នកស្រី ទេព វន្នី ដែលជាសកម្មជនដ៏លេចធ្លោ មន្ត្រីសិទ្ធិមនុស្សទាំងបច្ចុប្បន្ន និងអតីតដែលគេហៅរួមគ្នាថាមន្ត្រីអាដហុកទាំងប្រាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានផ្ដន្ទាទោសពីបទ"បះបោរ"នៅក្នុងឆ្នាំ២០១៤។ របាយការណ៍នេះលើកឡើងថា "ចាប់តាំងពីការបោះឆ្នោតសកលលើកចុងក្រោយនៅខែ កក្កដា ឆ្នាំ២០១៣ មក ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ហាក់បាននិងកំពុងតម្រង់គោលដៅវាយប្រហារទៅរកអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំងជាប្រព័ន្ធ"។ អង្គការលើកលែងទោសអន្តរជាតិគូសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកទោសនយោបាយយ៉ាងតិច ២៧ នាក់...

UN ​​នឹង​ចោទសួរ​រដ្ឋាភិបាល​​​​​កម្ពុជា ទាក់ទិន​ជនជាតិ​ម៉ុងតាញ៉ា

មន្ត្រីនិយាយថា ឧត្ដមស្នងការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ នឹងសាកសួររដ្ឋាភិបាលជុំវិញសេចក្ដីសម្រេចរបស់ខ្លួនច្រានចោលការសុំសិទ្ធិជ្រកកោនរបស់ជនជាតិម៉ុងតាញ៉ាភាគច្រើនដែលបានចាកចេញពីប្រទេសកម្ពុជាទៅហើយ មួយខែបន្ទាប់ពីស្ថាប័ននេះបានរងការរិះគន់ចំពោះតួនាទីរបស់ខ្លួននៅក្នុងការបញ្ជូនមួយចំនួននៃជនស្វែងរកសិទ្ធិជ្រកកោនទាំងនេះទៅប្រទេសវៀតណាមវិញ។ កាលពីដើមខែនេះ ក្រសួងមហាផ្ទៃបានប្រកាសថា បីនាក់ក្នុងចំណោមជនជាតិម៉ុងតាញ៉ាដែលនៅសេសសល់ក្នុងរាជធានីភ្នំពេញ ត្រូវបានផ្ដល់សិទ្ធិកោនហើយ ចំណែកឯពាក្យស្នើសុំរបស់ជនជាតិម៉ុងតាញ៉ា៦៥នាក់ផ្សេងទៀតត្រូវបានច្រានចោល។ លោក ហ៊ុល សារិទ្ធ ប្រធានការិយាល័យចុះបញ្ជីជនស្វែងរកសិទ្ធិជ្រកកោននៃនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា តំណាង UNHCR បានជូនដំណឹងមកមន្ត្រីកម្ពុជាថា ពួកគេនឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ ដើម្បីសិក្សាពីមូលហេតុដែលពាក្យសុំយ៉ាងច្រើនរបស់ជនជាតិម៉ុងតាញ៉ាត្រូវបានច្រានចោល។ លោកលើកឡើងនៅពេលប្រកាសនោះថា ជនជាតិម៉ុងតាញ៉ាទាំង៦៥នាក់ដែលពាក្យសុំរបស់ខ្លួនត្រូវបានច្រានចោល នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ (ដែលពួកគេនិយាយថាខ្លួនបានរត់គេចដោយសារការធ្វើទុក្ខបុកម្នេញយ៉ាងរាលដាល) ប្រសិនបើបណ្ដឹងឧទ្ធរណ៍របស់ពួកគេត្រូវបានច្រានចោល។ លោកថ្លែងថា "បណ្ដឹងឧទ្ធរណ៍មិនទាន់ចប់ទេ ប៉ុន្តែ UNHCR ចង់ឱ្យនាយកដ្ឋានជនភៀសខ្លួនរបស់យើងបកស្រាយឱ្យបានច្បាស់អំពីមូលហេតុសម្រេចទម្លាក់ជនជាតិម៉ុងតាញ៉ាទាំង៦៥នាក់។ UNHCR មិនយល់ស្របតាមការសម្រេចរបស់យើងទេ ដូច្នេះពួកគាត់ចង់ឱ្យយើងផ្ដល់ភ័ស្តុតាងជាក់លាក់សម្រាប់ការសម្រេចនេះ"។ ប្រធានការិយាល័យរូបនេះលើកឡើងទៀតថា អាចនឹងមានការផ្លាស់ប្តូរសម្រាប់អ្នកដែលពាក្យសុំរបស់ខ្លួនត្រូវបានច្រានចោលប្រសិនបើ UNHCR ផ្ដល់ភ័ស្តុតាងបន្ថែមទៀតសម្រាប់គាំទ្រករណីរបស់ពួកគេ។ លោកគូសបញ្ជាក់ថា "ចំនួនដែលយើងអាចផ្ដល់ការជ្រកកោនបាន នឹងកើនលើសពីបីនាក់ បើ...

មេឃុំ​​​ប្តឹង​​​អ្នក​​​កាសែត​​​​ដែល​សួរ​​​​សំណួរ​​​​អ្នកភូមិ​ពាក់ព័ន្ធការ​​​បោះឆ្នោត​​​

មេឃុំម្នាក់បានដាក់ពាក្យបណ្ដឹងផ្លូវការប្ដឹងអ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីរនាក់ដែលបានសម្ភាសអ្នកភូមិក្នុងខេត្តរតនគិរី ជាផ្នែកមួយនៃការយកព័ត៌មានស្ដីពីការបោះឆ្នោតឃុំ សង្កាត់ របស់កាសែតនេះ ដោយចោទប្រកាន់អ្នកទាំងពីរថាចូលមក "ក្នុងគោលបំណងមិនល្អ"។ ពាក្យបណ្ដឹងដែលបានប្ដឹងកាលពីថ្ងៃច័ន្ទ មានខ្លឹមសារថា "ពួកគេចូលមកក្នុងគោលបំណងមិនល្អ។ ពួកគេមកធ្វើការស្រាវជ្រាវ តាមដានក្នុងការបោះឆ្នោត និងញុះញង់ប្រជាពលរដ្ឋ"។ លោក ដាក្លាស ស្ទៀល (Douglas Steele) នាយកគ្រប់គ្រងទូទៅ និងជាមេធាវីនៃកាសែត ខេមបូឌា ដេលី បានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកយកព័ត៌មានទាំងពីរនាក់នេះគ្រាន់តែបំពេញការងាររបស់ខ្លួនប៉ុណ្ណោះ ហើយបានចាត់ទុកពាក្យបណ្ដឹងនេះថា "មិនសមហេតុផលទេ"។ លោកបានសួរថា "អ្នកយកព័ត៌មានសួរសំណួរអំពីនយោបាយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត...

សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ពីរនាក់​​​ត្រូវចាប់​ខ្លួន​អំឡុងពេល​​ធ្វើសន្និសីទ

សមាជិកពីរនាក់នៃរណសិរ្សរំដោះជាតិខ្មែរដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមភេរវករនោះត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ពេលពួកគេព្យាយាមធ្វើសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ នេះបើយោងតាមនគរបាលនិងមេដឹកនាំរបស់ក្រុមនេះ។ រណសិរ្សរំដោះជាតិខ្មែរ មានគម្រោងរៀបចំសន្និសីទកាសែតនេះជាមួយឧត្តមស្នងការអន្តរសាស្ត្រដែលមិនសូវល្បីឈ្មោះ នៅការិយាល័យរបស់អង្គការនេះដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ "ក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា" នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានមួយដែលចេញកាល ពីសប្តាហ៍មុន។ ទោះជាយ៉ាងណា ពិធីនេះត្រូវបានបិទនៅមុនម៉ោង៩ព្រឹក ហើយសមាជិករណសិរ្ស ខ្មែរពីរនាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមលោក ឯម សារ៉ាវុធ អធិការនគរបាលខណ្ឌដែលចោទប្រកាន់ក្រុមនេះថាមិនបានសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ។ លោកបានថ្លែងថា "កាលពីម្សិលមិញ និងម្សិលម្ងៃ៉ នគរបាលរាជធានីបានចុះមកណែនាំពួកគេកុំឲ្យធ្វើពិធីនេះ ដោយសារ គ្មានការអនុញ្ញាតតាមផ្លូវច្បាប់ទេ"។លោកបានថ្លែងបន្តថា លោកមិនមែនចុះមកដើម្បីចាប់ខ្លួនទេ ប៉ុន្តែ ថា "ប្រហែលជាមានមនុស្សបីនាក់"ត្រូវបានឃាត់ខ្លួន។ យោងតាមគេហទំព័រព័ត៌មាន Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានឲ្យដឹងថា លោក ឃុន សាវ៉ាកឃិត តំណាងអង្គការអន្តរសាស្ត្រគឺជាបុគ្គលទី៣ដែលបានចាប់ខ្លួន។ ទូរស័ព្ទរបស់លោក ឃុនសា វ៉ាកឃិត បានបិទកាលពីម្សិលមិញ ពេលព្យាយាមទាក់ទងគាត់ដើម្បីសុំការធ្វើអត្ថាធិប្បាយ។ លោក ឯម សារ៉ាវុធ បានចោទប្រកាន់ក្រុមរណសិរ្សរំដោះជាតិខ្មែរថា បានរៀបចំកិច្ចប្រជុំខុសច្បាប់ក្រោមបដារបស់អង្គការឧត្តមស្នងការអន្តរសាស្ត្រ។ សំដៅដល់អង្គការឧត្តមស្នងការអន្តរសាស្ត្រ លោកបានមានប្រសាសន៍ថា "យើងចុះមកដើម្បីសហការជាមួយពួកគេពីរលើករួចមកហើយ...

ក្រសួង​ការពារ​​ការ​នាំចេញខ្សាច់​ ខណៈ​​​​​​​ NGO ​គាំទ្រ​ការ​អះអាង​​​​​​​របស់​​​​​​​​​​​​ខ្លួន​​​​​​​​​

កាលពីថ្ងៃសុក្រ ក្រសួងរ៉ែ និងថាមពលបានការពារការនាំចេញខ្សាច់ដែលអង្គការបរិស្ថានមួយបានរាយការណ៍កាលពីសប្ដាហ៍មុន ដោយនិយាយថា បម្រាមខ្សាច់ដាក់ចេញដោយកម្ពុជា មិនបានរាប់បញ្ចូលខ្សាច់ដូចក្នុងវីដេអូដែលបង្ហាញពីសកម្មភាពផ្ទុកខ្សាច់លើនាវានៅឆ្នេរសមុទ្រក្រុងព្រះសីហនុនោះទេ។ អង្គការមាតាធម្មជាតិបានបង្ហោះវីដេអូនេះតាមទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដែលបានទាក់ទាញការចូលមើលជាង៦២៨.០០០ដង ហើយវាបង្ហាញពីសកម្មភាពនាវាឈ្មោះ Deryoung Sunflower ជានាវាដឹកខ្សាច់ឆ្ពោះទៅកោះតៃវ៉ាន់ ផ្ទុកខ្សាច់នៅចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុងកាលពីថ្ងៃទី២៩ ខែមេសា។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះនិយាយថា ការធ្វើបែបនេះបានបំពានច្បាប់ ពីព្រោះក្រសួងបានឈប់ចេញអាជ្ញាប័ណ្ណថ្មីៗសម្រាប់ការបូមខ្សាច់ និងការនាំចេញខ្សាច់កាលពីខែវិច្ឆិកា ស្របពេលមានសម្ពាធកាន់តែខ្លាំងឡើងដោយសាររបាយការណ៍នាំចេញខ្សាច់ដែលបង្ហាញពីភាពខុសគ្នារាប់សែនលានម៉ែត្រគូប។ បន្ទាប់ពីប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងស៊ើបអង្កេត ក្រសួងនេះបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនរកមិនឃើញថាខុសអ្វីឡើយ ព្រោះនោះជាប្រភេទខ្សាច់ដែលច្បាប់អនុញ្ញាត។ សេចក្ដីថ្លែងការណ៍របស់ក្រសួងលើកឡើងថា "ថ្ងៃដែលអង្គការមាតាធម្មជាតិបង្ហោះវីដេអូនេះគឺជាថ្ងៃដែលនាវានោះចាកចេញពីកម្ពុជា។ នាវា Deryoung Sunflower បានមកដឹកខ្សាច់សជាប្រភេទខ្សាច់សម្រាប់ឧស្សាហកម្មផលិតកញ្ចក់ កែវ និងដប"។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា "ការផ្អាកការនាំចេញខ្សាច់ទៅបរទេសនៅតែមានសុពលភាព លើកលែងតែខ្សាច់សដូចមានចែងក្នុងលិខិតរបស់ក្រសួង"។ ក្រសួងនេះក៏បានអះអាងដែរថា ខ្សាច់ដែលក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប ជាក្រុមហ៊ុនរួមផ្នែកកសិឧស្សាហកម្មដឹក មានប្រភពចេញពីដីស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មិនមែនចេញពីមាត់ពាមទេ។ លោក អាឡិច ហ្គន់សាឡេស ដាវីដសុន នាយកអង្គការមាតាធម្មជាតិដែលត្រូវបានបណ្ដេញចេញពីកម្ពុជា បានច្រានចោលការអះអាងរបស់ក្រសួង ដោយលើកឡើងថា "វាជាការនិយាយកុហកដែលមិនសមទំនងទាល់តែសោះ"។ លោកលើកឡើងថា "អ្នកនាំពាក្យ...

រយៈ​​​ពេល​​​មួយ​ឆ្នាំ​ក្រោយ​ការ​​​ចាប់​​​ខ្លួន​​​​​​ ការ​​​តវ៉ា​​​ និង​​​ការ​​​មិន​​​ទទួល​​​បាន​​​​​​​​​ផ្លែផ្កា​​​ក្នុង​​​យុទ្ធនាការ​ថ្ងៃ​​​ច័ន្ទ​ពណ៌​​ខ្មៅ

ក្រោយពីរំពឹងទុកបានតែប៉ុន្មានថ្ងៃ ការតវ៉ា "ថ្ងៃច័ន្ទពណ៌ខ្មៅ" ដំបូងកាលពីខែឧសភាឆ្នាំមុនដើម្បីអំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) មួួយរូបក៏បានធ្លាក់ចូលក្នុងស្ថានចលាចល។ លោក អីុ សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោតដែលជាអង្គការសិទ្ធិលំនៅដ្ឋាន និងលោក ថាវ គឹមសាន អនុប្រធានផ្នែកតស៊ូមតិនៅអង្គការសិទ្ធិមនុស្សលីកាដូត្រូវបានសមត្ថកិច្ចរុញចូលក្នុងរថយន្តនគរបាល បន្ទាប់ពីមានជម្លោះជាមួយសន្តិសុខខណ្ឌខណៈពេល ពួកគាត់ព្យាយាមហែក្បួនឆ្ពោះទៅពន្ធនាគារព្រៃស។ នៅពេលនោះសន្តិសុខ និងនគរបាលរាប់សិបនាក់បានចុះទៅដល់តំបន់នោះ ដេញតាមក្រុមអ្នកតវ៉ា ហើយចាប់ពួកគេគ្រវែងឡើងលើរថយន្ត។ សូម្បីសាធារណជនដែលធ្វើដំណើរឆ្លងកាត់ក៏ត្រូវនគរបាលឃាត់ឲ្យឈប់ ហើយសួរនាំដែរថា តើពួកគេនឹងស្លៀកពាក់ពណ៌ខ្មៅ ឬក៏អត់។ នេះជាលើកទី១នៃការប្រឈមតតាំងគ្នាជាច្រើនលើកនៅតាមផ្លូវរវាងអ្នកតវ៉ាស្លៀកពាក់ខ្មៅ  និងកម្លាំងសន្តិសុខនៅដើមសប្តាហ៍នីមួយៗ និងការព្រលយពាក្យក្នុងន័យព្រមានដល់សកម្មជនថា ការនៅផ្ដុំៗគ្នា ហើយផ្សព្វផ្សាយសាររបស់ខ្លួនអាចនឹងត្រូវប្រឈមផលវិបាក។ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានអំពាវនាវឲ្យធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ បន្ទាប់ពីមន្ត្រីបួនរូបមកពីសមាគមសិទ្ធិមនុស្សាដហុក និងមន្ត្រី គ.ជ.ប. មួយរូបដែលជាអតីតមន្ត្រីអាដហុក ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធករណីសូកប៉ាន់ស្ត្រីម្នាក់ឲ្យឆ្លើយបដិសេធនៅចំពោះមុខសមត្ថកិច្ចថា នាងគ្មាន ស្នេហាលួចលាក់ជាមួយលោក កឹម សុខា ដែល...

រយៈពេល​១​ឆ្នាំ​មក​នេះ ការ​ឃុំ​ខ្លួន​​មន្ត្រី​សមាគម​អាដហុក​៥រូប​​រារាំង​​មិន​ឱ្យមាន​​អ្នកហ៊ានប្រឆាំង​

នៅពេលរឿងអាស្រូវផ្លូវភេទមួយពាក់ព័ន្ធលោក កឹម សុខា ដែលកាលនោះជាអនុប្រធានគណបក្សប្រឆាំងបានផ្ទុះឡើងកាលពីខែមីនាឆ្នាំមុន វាបាននាំឱ្យមន្ត្រីសិទ្ធិមនុស្សកំពូលៗទាំងបច្ចុប្បន្នទាំងអតីតចំនួនប្រាំរូបនៅកម្ពុជា ត្រូវបានចាប់ខ្លួនក្នុងពេលប៉ុន្មានសប្តាហ៍ ហើយបញ្ជូនទៅពន្ធនាគារតាមបទចោទសូកប៉ាន់។ ក្នុងរយៈពេលប៉ុន្មានខែក្រោយមក បណ្ដាអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសបានជួបស្ថានភាពដ៏អាក្រក់ នៅពេលមន្ត្រីសមាគមអាដហុកចំនួនប្រាំរូបត្រូវជាប់ឃុំដោយមិនទទួលបានសវនាការជំនុំជម្រះត្រឹមត្រូវ នេះបើយោងតាមការលើកឡើងរបស់អ្នកឃ្លាំមើលស្ថានការណ៍។ អ្នកខ្លះចាប់ផ្ដើមប្រុងប្រយ័ត្នចំពោះពាក្យសម្ដីរបស់ខ្លួន រីឯអ្នកខ្លះទៀតបានដកខ្លួនចេញពីជីវិតសាធារណៈ។ ពួកគេព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន។ ស្ថានភាពដ៏អាក្រក់នេះកាន់តែធ្ងន់ធ្ងរទៅ បន្ទាប់ពីលោក កែម ឡី អ្នកវិភាគនយោបាយត្រូវបានឃាតករបាញ់សម្លាប់កាលពីខែកក្កដា ស្របពេលលោកកំពុងបញ្ចេញរឿងនិទានខ្លីចាស់ៗជាបន្តបន្ទាប់ស្ដីពីជីវិតបច្ចុប្បន្នដែលអ្នកមានអំណាចត្រូវបានគេមើលឃើញថាគួរឱ្យខ្លាច។ លោក ធន សារាយ ប្រធានសមាគមអាដហុកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកពីប្រទេសកាណាដា ដែលលោកបាននិងកំពុងរស់នៅរយៈពេលជាច្រើនខែថា "ការឃុំខ្លួនបុគ្គលទាំងប្រាំរូប និងឃាតកម្មជាក្រោយលើលោក កែម...