Monday, October 21, 2019
Home Authors Posts by George Wright

George Wright

203 POSTS 0 COMMENTS

គណបក្ស​សង្គ្រោះជាតិ​ពន្លឿន​ការ​ជ្រើស​រើស​ប្រធាន​​អចិន្ត្រៃយ៍​​ថ្មី​​ ដោយ​ការ​តម្រូវ​​​របស់​ គ.ជ.ប.

គណបក្សសង្គ្រោះជាតិនឹងមានប្រធានអចិន្ត្រៃយ៍ថ្មីនៅចុងសប្ដាហ៍នេះ ដោយជំនួសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលទើបតែលាលែងពីតំណែងថ្មីៗ ដើម្បីធានាថាគណបក្សនេះអាចយល់ព្រមជាផ្លូវការលើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ- សង្កាត់នៅខែមិថុនា។    សេចក្ដីសម្រេចនេះធ្វើឡើងខណៈគណបក្សនេះកំពុងខិតខំព្យាយាមសម្របខ្លួនទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយតាក់តែងឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដើម្បីរារាំងលោក សម រង្ស៊ី ដែលប្រឈមការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ពាក់ព័ន្ធការផ្ដន្ទាទោសដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានជាប់ពាក់ព័ន្ធរឿងនយោបាយនោះ មិនឱ្យមានសិទ្ធិឬសកម្មភាពនយោបាយណាមួយ។ សេចក្ដីសម្រេចរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបើកសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដោយមិនធ្វើវានៅថ្ងៃទី១៨ ខែមេសា តាមការគ្រោងទុកនោះ នឹងអនុញ្ញាតឱ្យប្រធានថ្មីរបស់ខ្លួនដែលមជ្ឈដ្ឋានទូទៅរំពឹងថាគឺលោកប្រធានស្ដីទី កឹម សុខា នោះ ដាក់ជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ- សង្កាត់នៅចុងសប្ដាហ៍ខាងមុខនេះ។ សេចក្ដីសម្រេចនេះកើតមានឡើងបន្ទាប់ពីសមាជិកគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារបីនាក់បានលាលែងពីតំណែងកាលពីសប្ដាហ៍មុន...

សកម្ម​​​ជន​​​សិទ្ធិដីធ្លី​​​ត្រូវ​​​បាន​​​ផ្តន្តា​​​​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​២ឆ្នាំ​​​កន្លះ​​​ ​​​ស្រប​ពេល​មាន​ការវាយ​ដំលើ​អ្នកតវ៉ា​

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោបំផុតនៅកម្ពុជាត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣០ខែកាលពីម្សិលមិញ ដោយសារជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាមួយជិតបួនឆ្នាំកន្លងមកហើយ នៅក្នុងអ្វីដែលអ្នករិះគន់ចាត់ទុកថា ជាចំណាត់ការមានជាប់ពាក់ព័ន្ធរឿងនយោបាយរបស់រដ្ឋាភិបាលដើម្បីបំបិទសកម្មភាពរបស់អ្នកស្រីនៅមុនការបោះឆ្នោតសំខាន់ៗ។ ដោយស្រដៀងទៅនឹងហេតុការណ៍ អំឡុងពេលបើកសវនាការដំបូងក្នុងសំណុំរឿងនេះដែលត្រូវបានផ្អាកកាលពីដើមខែនេះ បន្ទាប់ពីស្ថានភាពបានប្រែក្លាយទៅជាមានភាពរញេរញ៉ៃ ហើយចៅក្រមនិយាយថាខ្លួនមានការហត់នឿយនោះ អ្នកស្រី ទេព វន្នី និងសកម្មជនសិទ្ធិដីធ្លីផ្សេងទៀតមកពីតំបន់បឹងកក់ដែលរងការបណ្តេញចេញ បាននិយាយឥតសំចៃពេញសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ។ អ្នកស្រី ទេព វន្នី បានស្រែកដោយលើកដៃបួងសួងថា "នរណាធ្វើអំពើអី សូមឲ្យទទួលបានផលហ្នឹងចុះនៅពេលអនាគត"។ សំណុំរឿងនេះ ដែលគ្មានដំណើរការជាង៣ឆ្នាំមកហើយ មុនពេលត្រូវបានសើរើឡើងវិញកាលពីឆ្នាំមុន ជាប់ពាក់ព័ន្ធទៅនឹងការតវ៉ាឆ្នាំ២០១៣ ដែលសកម្មជនប្រហែល៣០នាក់បានព្យាយាមយកញត្តិទៅដាក់នៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវសុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដ៏លេចធ្លោមួយរូបទៀត។ ការតវ៉ានោះបានប្រែក្លាយជាហិង្សា...

លោក គឹម សុខ ជាប់​​​ពន្ធនាគារ​​​ដោយ​​​សារ​​​ការ​​​អត្ថាធិប្បាយ​​​​​អំពីលោក កែម ឡី

ប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគំរាមចាប់លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដាក់ពន្ធនាគារពីបទចោទប្រកាន់គណបក្សកាន់អំណាចថា បានសម្លាប់លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលនោះ លោកត្រូវបានចាប់ដាក់ពន្ធនាគារកាល ពីថ្ងៃសុក្រពីបទញុះញង់ និងបរិហារកេរ្តិ៍។ លោក គឹម សុខ បានស្រែកទៅកាន់អ្នកគាំទ្រជាង៣០០នាក់ ពេលលោកទៅដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រឈមការសាកសួរពាក់ព័ន្ធការលើកឡើងដែលធ្វើឲ្យលោក ហ៊ុន សែន ផ្ទុះកំហឹងនោះថា "ខ្ញុំមិនខ្លាចផង ដូច្នេះបងប្អូនទាំងអស់ក៏មិនគួរខ្លាចដែរ! " ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ ខែកុម្ភៈ អតីតសាស្ត្រាចារ្យសាកលវិទ្យាល័យរូបនេះបានអះអាងថា គណបក្សកាន់អំណាចបានគ្របលើគណបក្សសង្គ្រោះជាតិដោយមិនត្រឹមត្រូវ ហើយបានលើកឡើងតាមក្រោយថា  "គេ" បានសម្លាប់លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដែលត្រូវឃាតករបាញ់សម្លាប់កាលពីខែកក្កដា។ លោក ហ៊ុន សែន បានដាក់ពាក្យប្តឹងទាមទារសំណងជំងឺចិត្ត៥០០.០០០ដុល្លារនៅថ្ងៃបន្ទាប់ដោយចោទប្រកាន់លោក គឹម សុខ ពីបទញុះញង់ ហើយបញ្ជាឲ្យចាប់អ្នកវិភាគរូបនេះដាក់គុក។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "កុំរត់ហ្អាស ជាប់គុកត្រឹមតែ២ឆ្នាំតើ"។ ដោយចាកចេញពីវត្តចាស់ពេលព្រឹកព្រលឹមថ្ងៃសុក្រ លោក គឹម សុខ បានដើរក្នុងចម្ងាយជាង៥គីឡូម៉ែត្រទៅកាន់តុលាការជាមួយអ្នកគាំទ្រ ក្នុងនោះរួមមានដូចជា ព្រះតេជ គុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃប្រកាន់និន្នាការប្រឆាំងជាដើម ដោយឈប់មួយសន្ទុះនៅ ខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក កន្លែងដែលលោកត្រូវបានឱបរឹតដោយអ្នកដែលជូនពរឲ្យលោកជួបសំណាងល្អ។ បន្ទាប់ពីសាកសួរជាង៥ម៉ោងដោយព្រះរាជអាជ្ញារង និងចៅក្រមសើុបសួរ អ្នកអត្ថាធិប្បាយរូបនេះត្រូវបានចោទប្រកាន់ និងបញ្ជូនចូលក្នុងរថយន្តនគរបាលភ្លាមៗ ហើយដឹកទៅកាន់ពន្ធនាគារព្រៃស។ លោក លី សុផាណា  អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា"ចៅក្រមបានសម្រេចឃុំខ្លួនជនជាប់ចោទ គឹម សុខ បណ្តោះអាសន្នពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កចលាចល"។ ការចោទប្រកាន់ទី២ មានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ អ្នកគាំទ្រលោក គឹម សុខ បានផ្ទុះកំហឹងដោយសារគេចាប់លោកដាក់កាន់ពន្ធនាគារភ្លាមៗ។ ព្រះេតជគុណ លួន សុវ៉ាត សកម្មជនជាព្រះសង្ឃបានមានសង្ឃដីកាថា ព្រះអង្គជឿថា ទំនាក់ទំនងរវាងការលើកឡើងរបស់លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទ...

ខ្សែភាពយន្ត​របស់​​ អ៊ែនជើលីណា ចូលី បើក​ស្នាម​របួស​ចាស់​ ប៉ុន្តែ​ធ្វើ​​ឱ​្យ​​អារម្មណ៍​អ្នក​រស់រាន​ធូរស្រាល

ក្រុងសៀមរាប-ពេលទស្សនាការចាក់បញ្ចាំងលើកដំបូងនូវខ្សែភាពយន្តថ្មីរបស់លោកស្រី អ៊ែនជើលីណា ចូលី មានចំណងជើងថា "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" (First They Killed My Father) ក្រោមស្រមោលប្រាសាទបុរាណអង្គរវត្តកាលពីរាត្រីថ្ងៃសៅរ៍ លោក វ៉េត រាម បាននឹកស្រណោះដល់គ្រាដែលគាត់ស្ថិតក្នុងវ័យជំទង់រស់នៅក្រោមរបប ប៉ុល ពត។ បុរសវ័យ៥៥ឆ្នាំរូបនេះនិយាយថា "វាធ្វើឱ្យយើងនឹកឃើញការឈឺចាប់។ សម្រាប់ខ្ញុំភាពយន្តនេះស្រដៀងគ្នាណាស់ទៅនឹងអ្វីដែលខ្មែរក្រហមបានធ្វើមកលើខ្ញុំ ព្រោះពួកគេមិនដែលខ្វល់ មិនថាយើងក្មេងឬចាស់នោះទេ។ គេចាត់ទុកយើងដូចសត្វធាតុអញ្ចឹង"។ លោក វ៉េត រាម ស្ថិតក្នុងចំណោមអ្នករស់រានពីរបបខ្មែរក្រហមជាច្រើននាក់ដែលបានទស្សនាជាមួយព្រះមហាក្សត្រ និងសម្ដេចម៉ែនូវការចាក់បញ្ចាំងលើកដំបូងនៃខ្សែភាពយន្តផលិតដោយលោកស្រី អ៊ែនជើលីណា...

រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ប្រាប​់​​​​​​​ការិយាល័យ​ អ.ស.ប.​កុំឱ្យ​ជ្រៀត​​​​​ជ្រែក​​​កិច្ច​​​ការ​​​ផ្ទៃក្នុង​​​​​របស់​កម្ពុជា​​​

ក្រសួងការបរទេសបានចាប់ផ្ដើមជាថ្មីម្ដងទៀតនូវទំនាក់ទំនងដ៏តានតឹងរបស់ខ្លួនជាមួយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាតិកាលពីម្សិលមិញ ដោយជាថ្មីម្តងទៀតបានប្រាប់តំណាងប្រចាំប្រទេសរបស់ការិយាល័យនេះថា កុំឱ្យជ្រៀតជ្រែកកិច្ចការរបស់កម្ពុជា។ ដោយរៀបរាប់សង្ខេបប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបរយៈពេល៤៥នាទីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី វ៉ានហៀ លី (Wan-Hea Lee) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ជាលើកទី១សម្រាប់ពួកគាត់ទាំងពីរចាប់តាំងពីការិយាល័យនេះស្ទើរតែត្រូវបានបិទកាលពីឆ្នាំមុននោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍ថា រដ្ឋាភិបាលបានយកឱកាសនេះរំឭកប្រាប់លោកស្រី វ៉ាហៀ លី ថាឱ្យប្រយ័ត្នប្រយែង។ លោកបានមានប្រសាសន៍ថា លោក ប្រាក់ សុខុន "បានស្នើឱ្យ...

​សហរដ្ឋអាមេរិក​គ្មាន​ហេតុ​ផល​​​សីលធម៌​​ច្បាស់​លាស់​ជុំវិញ​​​ការ​ទារ​បំណុល​​ពី​​ប្រទេស​កម្ពុជា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីជំនឿរបស់លោកថា សហរដ្ឋអាមេរិកគ្មានហេតុផលអ្វីដែលត្រូវរិះគន់កម្ពុជារឿងបំណុលសម័យសង្គ្រាម ដែលបានកើនឡើងរហូតដល់ទៅ៥០០លានដុល្លារនោះឡើយ ហើយថា លុយនោះប្រឡាក់ទៅដោយឈាមហូរដាបអំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ព្រៃផ្សៃរបស់សហរដ្ឋអាមេរិកនៅតាមតំបន់ព្រំដែន។ ប៉ុន្តែនោះមិនបានរារាំងលោក វីលៀម ហេដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពីការបញ្ចេញទស្សនៈ និងវោហារខ្លាំងៗឡើយ នៅពេលគេសាកសួរលោកអំពីបំណុលនេះអំឡុងសន្និសីទកាសែតតុមូលកាលពីសប្ដាហ៍មុន ដោយលោកគូសបញ្ជាក់ថា លោកជាអ្នកជួយធ្វើសេចក្ដីព្រាងកិច្ចព្រមព្រៀងមួយដែលមិនទាន់បានចុះហត្ថលេខានៅឡើយ កាលពីលោកជាមន្ត្រីនៅស្ថានទូតនេះកាលពីពីរទសវត្សរ៍មុន។ លោកមានប្រសាសន៍ថា "ខ្ញុំត្រឡប់មកវិញហើយ បញ្ហានៅតែមិនទាន់ដោះស្រាយ ហើយចំនួននោះ បានកើនដល់ប្រមាណ៥០០លានដុល្លារហើយ។ សម្រាប់ខ្ញុំយល់ថា វាមិនមែនជារឿងល្អទេ ខ្ញុំគិតថាវាមិនចំណេញទេសម្រាប់កម្ពុជាទុកឱ្យបំណុលចេះតែកើនឡើងរហូត"...

ការ​​​បើក​​​សវនាការ​​​​​​ជំនំុជម្រះនៅ​​​​​​ក្នុង​​​សំណុំ​​​រឿង​​​ធ្វើ​​​ឃាត​​​​លោក​​​បណ្ឌិត​​​ កែម​​​ ឡី នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​​​​ក្រោយ​​​

ចៅក្រមប្រធានក្រុមប្រឹក្សាជំនំុជម្រះបានលើកឡើងកាលពីម្សិលមិញថា ការបើកសវនាការដែលគេរំពឹងទុកជាយូរមកហើយលើសំណុំរឿងរបស់អតីតទាហានម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់ធ្ងន់ៗលើរដ្ឋាភិបាលទាំងកណ្តាលថ្ងៃចែសនៅស្តារម៉ាតមួយកន្លែងកណ្តាលរាជធានីភ្នំពេញកាលពីឆ្នាំមុននោះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា។ តុលាការបានប្រកាសថា ខ្លួនបានបិទការសើុបអង្កេតកាលពីខែធ្នូ ប៉ុន្តែ មិនបានបង្ហាញថា តើការសើុបអង្កេតនេះមានទទួលបានលទ្ធផលណាមួយដែរ ឬ ទេនោះឡើយ ពាក់ព័ន្ធការធ្វើឃាតនេះដែលធ្វើឲ្យរំជើបរំជួលទូទាំងប្រទេស និងដែលមនុស្សជាច្រើនជឿជាក់ថា ជាការធ្វើឃាតដែលមានរដ្ឋាភិបាលនៅពីក្រោយ។ កាលពីម្សិលមិញ ចៅក្រម លាង សំណាត បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតបន្ថែមណាមួយឡើយ ពាក់ព័ន្ធការបើកសវនាការនេះដោយធ្វើឲ្យមានការជឿជាក់កាន់តែខ្លាំងឡើងក្នុងចំណោមគ្រួសារ និងមិត្តភក្ដិរបស់លោក កែម ឡី ថា ការបើកសវនាការនេះនឹងមិនផ្តល់យុត្តិធម៌ ដែលពួកគេចង់បាននោះឡើយ។ ចៅក្រម លាង សំណាត មានប្រសាសន៍ ថា "តុលាការនឹងបើកសវនាការជាសាធារណៈពាក់ព័ន្ធការស្លាប់របស់លោក កែម ឡី នៅថ្ងៃទី១ខែមីនា"។ លោកបានមានប្រសាសន៍បន្ថែមថា សមាជិកកងសន្តិសុខខណ្ឌដូនពេញដែលល្បីឈ្មោះខាងប្រើអំពើហិង្សា វាយដំ និងដាល់ជាច្រើនដៃអំឡុងពេលហែក្បួនតវ៉ាអហិង្សាដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ គេថតបានទាំងវីដេអូ និងរូបភាព ពេលសន្តិសុខវាយដំលើបុរសទាំងពីរ។ ទោះបីមានភ័ស្តុតាងជាវីដេអូដាក់បន្ទុកលើសន្តិសុខក៏ដោយ តែសន្តិសុខពីរនាក់ដែលមានម្នាក់ឈ្មោះ សំ...

បុរស​​​ដែល​សង្គ្រោះ​កុមារ​​ ​​​​​​​​​​​​ក្លាយ​​ជា​អ្នក​ប្រមាញ់​ជន​រួម​ភេទជាមួយ​កុមារ​

ទោះបីជាលោក អាដាម វីតធីងតុន (Adam Whittington) ទទួលស្គាល់ដោយផ្ទាល់ក្ដី ក៏វាជាការផ្លាស់ប្ដូរមិនធម្មតាឡើយនូវជោគវាសនាសម្រាប់លោក។ កាលពី៨ខែមុន "ភ្នាក់ងារស្វែងរកកុមារ" រូបនេះបានជាប់ពន្ធនាគារនៅក្នុងប្រទេសលីបង់ ដោយប្រឈមនឹងបទចោទចាប់ពង្រត់ បន្ទាប់ពីលោកព្យាយាមចាប់កុមារពីរនាក់នៅតាមផ្លូវក្នុងទីក្រុងបេរូត ហើយប្រគល់ឱ្យទៅម្ដាយរបស់ពួកគេវិញ ប៉ុន្តែមិនបានសម្រេច។ បច្ចុប្បន្នអតីតទាហានអូស្ត្រាលី រូបនេះមានសេរីភាពវិញហើយ ហើយបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញ។ លោកបានអង្គុយក្នុងបារ និងភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញ ជជែកអំពីការប្រថុយប្រថានចុងក្រោយរបស់លោកដែលលោកនឹងប្តូរការផ្ដោតយកចិត្តទុកដាក់លើការជួយសង្គ្រោះកុមារដែលត្រូវគេចាប់ពង្រត់ ហើយងាកមកតាមប្រមាញ់ជនរួមភេទជាមួយកុមារតាមរយៈការបង្កើតអង្គការមួយឱ្យឈ្មោះថា គម្រោងសង្គ្រោះកុមារ (Project Rescue Children) ឬហៅកាត់ថា PRC។ លោក វីតធីងតុន មានប្រសាសន៍ថា "PRC មិនមែនជាក្រុមទុច្ចរិតទេ ហើយយើងប្ដេជ្ញាមិនត្រឹមតែជួយស្វែងរកកុមារទេ គឺថែមទាំងធានាថា...

ទីភ្នាក់ងារ​​ CIA ​ចាត់ទុក​ប្អូន​ប្រុស​​របស់លោក លន់ នល់ ថា​ជា​ “មេបង្ក​បញ្ហា​” នៅប្រទេស​កម្ពុជា​

យោងតាមឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកពីឆ្នាំ១៩៧៣ ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះបង្ហាញថា លោក លន់ ណុន ប្អូនប្រុសរបស់ប្រធានាធិបតី លន់ នល់ នៅសម័យនោះគឺជាបុគ្គល "មានគំនិតវៀចវេរ" ដែលមិនចាប់អារម្មណ៍ភាពសុខដុមរមនា ហើយជាអ្នកទទួលខុសត្រូវភាគច្រើនចំពោះការបរាជ័យនៃរបបដឹកនាំរបស់បងប្រុសខ្លួន។ ក្នុងចំណោមឯកសារជាង១២លានទំព័រដែលទីភ្នាក់ងារកណ្ដាលស៊ើបអង្កេត (CIA) បានចេញផ្សាយតាមប្រព័ន្ធអុីនធឺណិតកាលពីសប្ដាហ៍មុន ឯកសារមួយដែលមានឈ្មោះថា "លោក លន់ ណុន មេបង្កបញ្ហានៅកម្ពុជា" គឺជាការវាយតម្លៃរិះគន់ធ្ងន់ៗទៅលើបុរសរូបនេះ ដែលទទួលបានមុខតំណែងធំៗនៅក្នុងជួរយោធា និងរដ្ឋាភិបាលដឹកនាំដោយលោក លន់ នល់ ដែលបានទម្លាក់ព្រះអង្គម្ចាស់ នរោត្តម សីហនុ...

សំណុំឯកសារ​​​របស់អាមេរិក​ ដែល​​​​​ប្រកាស​​ជា​ចំហពណ៌នា​ពី​លោក ​​​លន់ នល់ ថាជា​បុរស​​ “តក់ស្លុត​”

យោងតាមសំណុំឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសជាចំហបង្ហាញថា លោក លន់ នល់ គឺជាមេដឹកនាំមានស្មារតីភាន់ភាំងដែលបានយំខ្សឹកខ្សួលអំឡុងពេលជួបជាមួយឧត្ដមសេនីយ៍អាមេរិកមួយរូប ខណៈលោកទទូចសុំជំនួយដើម្បីទប់ស្កាត់ការបះបោររបស់ពួកកុម្មុយនីស្ត ដែលទីបំផុតធ្វើឱ្យកើតមានខ្មែរក្រហមទម្លាក់លោកចេញពីអំណាច។ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារកណ្ដាលស៊ើបអង្កេត (CIA) បានបញ្ចេញឯកសារជាង១២លានទំព័រតាមប្រព័ន្ធអុីនធឺណិត ក្នុងនោះរួមមានប្រហែល១២.០០០សំណុំឯកសារស្ដីពីកម្ពុជា ដែលកាលពីមុនអាចរកបានទាល់តែនៅបណ្ណសារដ្ឋានជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋម៉ារីលែន។ ប្រព័ន្ធទិន្នន័យដ៏ធំនេះរួមមានការឆ្លុះបញ្ចាំស៊ីជម្រៅទៅលើការប្រាស្រ័យទាក់ទងរបស់សហរដ្ឋអាមេរិក និងការព្រួយបារម្ភនានាទាក់ទិនសេនាប្រមុខ លន់ នល់ ដែលបានដណ្ដើមអំណាចពីព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០ និងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលរបស់លោក រីឆាដ និកសុន (Richard Nixon) ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការប្រឹងប្រែងដើម្បីជីករម្លើងពួកកុម្មុយនីស្តវៀតណាមអំឡុងសង្គ្រាមឥណ្ឌូចិនលើកទី២។ នៅក្នុងឯកសារមួយដែលសរសេរជាង១ខែក្រោយពីលោក...