Friday, September 25, 2020
Home Authors Posts by Hai Sina

Hai Sina

20 POSTS 0 COMMENTS

ក្រឡា​បញ្ជី​​​សាលា​ដំបូង​រាជធានីភ្នំពេញ សារភាព​ថា​​ ពិត​ជា​បា​នលួច​​បន្លំ​យក​ប្រាក់មួយ​ចំ​នួន​ធំ

ក្រឡា​​បញ្ជី​​សាលា​​ដំ​បូ​ង​រាជ​ធានី​ភ្នំពេញ​ម្នាក់​ ដែល​ត្រូ​វបា​ន​ចោទ​ប្រកាន់​​ពី​បទ​​លួ​​ច​បន្លំ​​យក​ប្រាក់​​ប្រហែ​ល​​២៥០​.០០០​ដុល្លារ​​ដើម្បី​​​ជួយ​ដោះ​ស្រា​យ​​​ជម្លោះ​ពាក់​ព័ន្ធ​នឹង​កា​រ​​រក​ស៊ី​​មួ​យ បាន​សារភាព​ថា ខ្លួន​បាន​​យក​ប្រាក់​​នេះ​​តា​ម​​បញ្ជា​ពី​ចៅ​ហ្វាយ​នាយ​របស់​ខ​្លួន​ ប៉ុន្តែ​​​គាត់​​បា​ន​​សារភាព​​ថា ​​បាន​ទុក​ប្រាក់​​​មួ​យ​​ចំនួន​​សម្រាប់​ខ្លួន​ឯង។ ​លោក គ្រួច បូរ៉ាត ​​អតី​ត​ក្រឡា​​បញ្ជី​​​របស់​លោក កែ សា​ខន ចៅ​ក្រម​​សាលា​ដំ​បូ​ង​​រាជ​ធា​នីភ្នំពេញ​ ត្រូ​វ​បា​ន​ចាប់​ខ្លួន​​កា​ល​ពី​ខែ​​តុ​លា ​និង​ត្រូវ​​បា​ន​ចោទប្រកាន់​​នៅ​ក្នុង​ខែ​​ដដែល​​​នោះ ពី​បទ​​រំ​លោភ​លើ​​សេចក្តី​ទុក​ចិត្ត​ ​ចំពោះ​ការ​​​លួច​យក​ប្រាក់​​ចំ​នួ​ន​​២៥០.០០០​ដុល្លារ​ និង​ពីបទ​​ក្លែង​បន្លំ​ឯក​សារ​ផង​ដែរ​។ ​អំឡុង​សវ​នាកា​រ​ជំនុំ​ជម្រះកា​ល​ពី​ម្សិល​មិញ គាត់​​បា​ន​និយា​យ​​ថា គាត់​​​បា​ន​​ប្រគល់​ប្រាក់​​​ចំ​នួ​ន​​១៧៥​.០០០​ដុល្លារ​ទៅ​ឲ្យ​​លោក​ចៅ​ក្រុម កែ សាខន ហើយ​បា​ន​​បដិ​សេធ​​ថាមិន​បា​ន​ក្លែង​បន្លំ​ត្រា ឬ​ហត្ថ​លេខា​របស់​ចៅ​ហ្វាយ​​​គាត់​ទេ​។ គាត់​បា​ន​និយាយ​​ថា “ខ្ញុំបា​ន​យក​ប្រាក់​​ចំ​នួន​​១៧៥.០០០​ដុល្លារ​​ពី​​  ឲ្យ​ទៅ​​លោក កែ សាខន​។​ ខ្ញុំ​ដឹង​ថា វា​ខុសដែល​ខ្ញុំ​​យក​ប្រាក់​ខ្លះ​ទុ​ក​សម្រាប់​​ខ្លួន​ឯង​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា នឹ​ង​ឲ្យ​វិញ​។ ខ្ញុំ​មិន​បា​ន​យក​ត្រា​របស់​លោក កែ សាខន ទៅ​បោះ​​ដើម្បី​យក​ប្រាក់​សម្រាប់​​ខ្លួន​ខ្ញុំ​ទេ ពី​ព្រោះ​​យើង​មា​ន​​​ការ​ចុះ​ហត្ថ​លេខា​​អនុញ្ញាត​​ជា​មុន​ពី​លោក កែ សាខន​”។ ​លោក បូរ៉ាត ​​បា​ន​អះ​​អា​ងថា ​ជំនួ​យ​កា​រ​​​របស់​លោក​ ទទួល​​បាន​ហត្ថ​លេខា​របស់លោកកែ សាខន ​នៅ​លើ​ឯក​សារ ព្រម​ព្រៀងទទួល​ប្រាក់របស់​​​ចុង​​ចោទ​។ អំឡុង​ពេល​​ជំនុំ​ជម្រះ  ចៅក្រម  សា​ខន បដិ​សេធ​​ចំ​ពោះ​កា​រ​អះ​​អា​ង​​របស់​លោក...

សាលាដំបូង​ខេត្ត​កណ្តាលផ្តន្ទា​ទោស​​​ជន​ជាតិ​បា​រាំ​ង​​​រួ​ម​ភេទ​​ជា​មួ​យ​កុ​មា​រ​​​ ដាក់​​ពន្ធនាគារ​១៤​​ខែ

មន្ត្រី​តុ​លា​ការ​​​​និ​យា​យ​កា​ល​ពី​ថ្ងៃអង្គារ​ថា កា​ល​ពី​​ថ្ងៃអង្គារ​​ សាលា​​ដំ​បូង​​​ខេត្ត​កណ្តាល​​បា​ន​ផ្តន្ទា​​ទោស​​ជន​ជាតិ​បារាំ​ង​ម្នាក់​​ឲ្យ​​ជាប់​ពន្ធនា​គា​រ​​​រយៈ​ពេល​​១៤​​ខែ ​​​ពី​បទ​​រ​ំ​លោភ​​​​ក្មេងប្រុស​​​​អា​យុ​​១៣ឆ្នាំ​ម្នាក់​។ ​លោក ភួង វណ្ណ ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​​ជំនុ​ំជម្រះ ​ថ្លែង​ថា ឈ្មោះ​ ​ហ្វីលីព ឡូវ័រ (Philippe Lauwers) អា​យុ​​៥២​ឆ្នាំ​ ត្រូ​វ​បា​ន​​រក​ឃើញ​​ពិ​រុទ្ធ​​ភា​ព​ពីបទ​​​ប្រព្រឹត្ត​​អំ​ពើ​​អនាចារ​លើ​​​អនី​តិ​​ជន​ក្រោ​ម​អា​យុ​​១៥​ឆ្នាំ​ ហើយ​​ត្រូ​វ​បា​ន​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគា​រ​​រយៈ​ពេល​​១៤​ខែ​​​ដែល​​នៅក្នុង​នោះ​​គាត់​បា​ន​​ជាប់​ឃុំ​​​បណ្តោះ​​​អា​​សន្ន​​រយៈ​ពេល​មួយ​ឆ្នាំ​រួច​ហើយ​។ ​ចៅ​​ក្រម​ ភួង វណ្ណ បា​ន​​ថ្លែ​ង​ថា “ ​ថ្ងៃ​នេះ​ ​យើង​​បា​ន​សម្រេច​ផ្តន្ទា​​ទោស​គាត់​​ឲ្យ​ជាប់​ពន្ធ​នាគារ​​រយៈ​ពេល​​​មួ​យ​ឆ្នាំ​​ និង​ពីរ​​ខែ​”។ លោក​បា​ន​បន្ថែម​ថា លោក​បា​ន​​បង្គាប់​​ឲ្យ​ជន​ជាតិ​បា​រាំ​ង​​រូ​ប​នេះ​សង​ជំ​ងឺ​ចិត្ត​​ចំ​នួន​បួ​ន​លាន​​រៀល​​​ដល់​ជន​​រង​គ្រោ​ះ​។ យោង​តា​ម​​​អ​ង​្គកា​រ​​​សកម្ម​ភាព​​ដើម្បី​កុមា​រ​ ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បា​ល​ប្រ​ឆាំង​​កា​រ​​រួម​ភេទ​​ជា​មួយ​កុ​មា​រ​​​បា​ន​ឲ្យ​ដឹង​ថា ​​តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​គេ​​និរទេស​លោក ឡូ​វ័រ ​​ចេញ​ពី​​កម្ពុជា​​​​ផង​ដែរ បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​វិញ។ លោក ឡូ​វ័រ ​ត្រូ​វបា​ន​នគរបា​ល​ប្រឆាំង​កា​រ​​ជួញ​​ដូរ​មនុស្ស​​ខេត្ត​កណ្តាល​ចាប់​ខ្លួន​នៅ​ថ្ងៃ​​ទី​​១៨ ​ខែ​មករាឆ្នាំ​មុន​ បន្ទាប់​ពី​​កា​រ​ស៊ើប​អង្កេត​​​របស់អ​ង​្គកា​រ​​​សកម្ម​ភាព​​ដើម្បី​កុមា​រ​បង្ហាញ​​ថា​ គាត់​បា​ន​​រំ​លោភ​​ក្មេង​ប្រុស​​ចំ​នួន​​បី​នាក់​​ ​អាយុ​​១៣ឆ្នាំ​ ១៦ឆ្នាំ និង​១៧ឆ្នាំ​ នៅ​ផ្ទះ​​​របស់​គាត់​​ ក្នុង​ស្រុក​កៀន​ស្វាយ​។ ​​លោក សំលៀង សិលា​ ​ប្រធាន​​អ​ង្គ​​្គកា​រ​​​សកម្ម​ភាព​​ដើម្បី​កុមា​រ ​​បា​ន​មា​ន​ប្រ​សាស​ន៍​កា​ល​ពី​ថ្ងៃអង្គារ​ថា ទោ​ះ​បី​​ជា​​ក្មេង​ប្រុស​ទាំ​ង​បី​នាក់នេះ​​ដំ​បូ​ង​បា​ន​​ប្រាប់​នគរបាល​​ថា ​​ពួ​ក​គេត្រូ​វ​បា​ន​លោក ឡូវ័រ ​បៀត​បៀន​ផ្លូវ​ភេទ​ក៏​ដោ​យ ក៏​​ក្រោយ​មក​​ ក្មេង​ប្រុស​​​ពីរនាក់​​ដែល​មាន​អាយុ​ច្រើន​​ជាង​គេ​បា​ន​​ដក​ពាក្យ​បណ្តឹង​​ប្តឹង​ជន​នេះ​វិញ​​ បន្ទាប់​ពី​​ពួ​កគេ​​ត្រូ​វ​បា​ន​​ជន​ជាតិ​បា​រាំ​ង​​រូបនេះ​គំ​រាម​។លោក សិលា ​បា​ន​បន្ត​ថា “ ​យើង​គិត​ថា ​តុ​លា​ការ​​ផ្តន្ទា​ទោស​ស្រាល​ពេក​”។ លោក​បា​ន​បន្ថែ​ម​ថា កា​រ​ស៊ើប​អង្កេត​​របស់​ចៅក្រម​ ផ្អែក​​តែ​លើ​ចម្លើយ​​​របស់​​​ក្មេង​ប្រុស​​​អាយុ​ច្រើន​ជាង​គេនោះ​​ខ្លាំង​ពេក​៕  ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​

តុលាការ​ចោទ​ប្រកាន់​​បុរស​បួន​នាក់​ពី​បទ​បាញ់​បោះ​អនាធិបតេយ្យ​ និង​បើកបរ​ទាំង​ស្រវឹង​

មន្រ្តី​តុលាការ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិលមិញ​​សាលា​ដំបូង​រាជធានី​បាន​ចោទ​ប្រ​កាន់​​បុរស​វ័យ​ក្មេង​បួន​នាក់ជា​សាច់​ញាតិ​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​ បន្ទាប់​ពី​ពួក​គេ​បាន​ផឹក​ស្រា​ស្រវឹង ​ហើយ​បាន​បាញ់​​បោះយ៉ាង​អនាធិបតេយ្យ​​​កាល​ពី​​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​។ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​មាន​ប្រសា​សន៍​ថា​ លោក​បាន​សាក​សួរ​បុរស​វ័យ​ក្មេង​ទាំង​បួន​នាក់​នោះ​រួច​ហើយ​​ពី​បទ​​បាញ់​បោះ​យ៉ាង​អនាធិបតេយ្យ​​នៅ​ពេល​ពួក​គេ​បើក​រថយន្ត​ពីរ​គ្រឿង​តាម​បណ្តោយ​​មហាវិថី​ព្រះ​មុនី​រ៉េត​ជាង​មួយ​គីឡូម៉ែត្រ។ លោក សុភក្រ្ត បានមានប្រសាសន៍បន្ត​ថា “យើង​បាន​ចោទ​ប្រកាន់​ឈ្មោះ ង៉ុយ​ សែម អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ទី​ផ្សា​​របស់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​បើក​បរទាំង​ស្រវឹង​ ហើយ​​ក្មួយ​ប្រុស​​របស់​គាត់​ឈ្មោះ ​ង៉ុយ សេង​អីុ អាយុ១៩​ឆ្នាំ លី ​ដារ៉ូ​ អាយុ​២០​ឆ្នាំ​ ជា​អ្នក​បើក​បររថយន្ត​មួយ​ផ្សេង​ទៀត​ និង​ឈ្មោះ​ សឿន បូរ៉ា​​ អាយុ​១៩​ឆ្នាំ​”។ លោកមានប្រសាសន៍ទៀត​ថា ឈ្មោះ​ លី ដារ៉ូ​ បាន​រង​របួស​ធ្ងន់​ដោយ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ក្នុង​អំឡុងពេល​​ឧបទ្ទវហេតុនោះ​ ហើយ​​នៅ​មិន​ទាន់​ដឹងច្បាស់​ថា នរណា​ជា​អ្នក​​បាញ់​នោះ​ទេ​។ ​គាត់​ត្រូវ​បាន​ចោទប្រកាន់​កំបាំង​មុខ​ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយ​មាន​ការ​អនុញ្ញាត​ជា​ពិសេស​ពី​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។​ លោកបាន​មាន​ប្រសាសន៍ទៀត​ថា ករណី​​នេះ​​ត្រូវ​បាន​ប្រគល់​ឲ្យ​លោក ហេង​ សុខណា​​​​ចៅក្រម​ស៊ើប​សួរ​ចាត់​ការ​បន្ត​។ លោកមានប្រសាសន៍បន្ថែមទៀតថា “លោក សែម ជាកូន​ប្រុសម្នាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ ប៉ុន្តែ ឥឡូវ​នេះ​យើង​មិន​អាច​ប្រាប់​ឈ្មោះ​ឪពុក​ម្តាយ និង​តួនាទី​​របស់​គាត់​បាន​ទេ ពីព្រោះ​​​​​តុលាការ​កំពុង​តែ​ធ្វើការ​លើ​ករណីនេះ​ ហើយសំណុំ​​​រឿង​នេះ​មិន​ស្ថិត​​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​ទៀត​ទេ”។ រូប​ថតបន្ទាប់​ពី​ឧបទ្ទវហេតុ​នៃការ​បាញ់​ប្រហារ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេហ​ទំព័រ​ព័ត៌មា​នក្នុង​ស្រុក​បាន​បង្ហាញ​ថា បុរស​ទាំងនោះ​ប្រឡាក់​ដោយ​ឈាម ហើយ​​នៅ​លើ​កញ្ចក់​​រថយន្ត​មាន​ស្នាម​​ត្រូវ​គ្រាប់​កាំ​ភ្លើង​​មួយ​គ្រាប់​។ពួកគេ​បាន​បើក​រថយន្ត​ស៊េរី​ទំនើប​​ម៉ាកកាឌីឡាក់​អេស្កាឡេត និង​អេសិនមីនី ​តាម​​​មហាវិថី​​ក្នុង​ខណ្ឌ៧មករា​ ជិត​ស្តាត​អូឡាំពិក។ ចៅក្រម​ស៊ើបសួរ​​លោក សុខណា ​មាន​ប្រសាសន៍ថា លោក​បាន​សាកសួរ​ជន​សង្ស័យ​​បីនាក់​​​រួច​ហើយ​ ទោះ​បី​ជា​ពួកគេ​បាន​អះអាង​​ថា ពួកគេ​គ្មាន​កំហុស​ក៏ដោយ ​ក៏លោក​បាន​សម្រេច​ផ្តន្ទា ទោស​ពួកគេ​ឲ្យ​មាន​ទោស​ដោយ​​មាន​ភ័ស្តុតាង​ ព្រមទាំង​មាន​កាំភ្លើង​មួយ​ដើម​...

សមត្ថកិច្ច​​​បន្ដ​​​តាមចាប់​ខ្លួនក្រុមចោរ ដែល​​​បាន​​​លួចសម្លៀក​បំពាក់ចេញ​​​ពីកុងតឺន័រ សម្រាប់​​​នាំចេញ​​​

​អ្នក​នាំ​ពាក្យ​កង​រាជ​អា​​វុធ​ហត្ថ​​បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា​ ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស​​កំ​ពុង​តា​មរក​​​ចាប់​ខ្លួន​ជន​ល្មើស​ថែម​ទៀត ​ដែ​ល​គេសង្ស័យ​ថា​​ស្ថិត​ក្នុង​ក្រុ​ម​​មួ​យ​​​ដែល​​មាន​ការ​រៀប​ចំ​​ក្នុង​កា​រ​​លួ​ច​​សម្លៀកបំ​ពាក់​​​​​នៅក្នុង​​កុង​តឺន័រ​​ដឹក​ឆ្ពោះ​ទៅ​​កាន់ទី​ផ្សារ​អន្តរជាតិ​។ កា​ល​ពី​ថ្ងៃ​សៅរ៍ ទាហា​ន​កង​​យោធ​ពល​ខេមរភូមិន្ទ​​ចំ​នួ​ន​បី​នាក់​​​ និង​ស្ត្រី​ម្នាក់​​ត្រូវ​បា​ន​​ចាប់​ខ្លួន​ នៅ​ពេល​​ពួ​ក​គេ​កំ​ពុង​​លួច​យក​កេស​ដាក់​​សម្លៀក​បំ​ពាក់​​ពី​​កុង​តឺន័រ​​ ដាក់​ទៅ​ក្នុង​​រថ​យន្ត​ពីរ​គ្រឿ​​ងនៅ​ក្នុង​ខេត្តកំ​ពង់​ស្ពឺ។ ​ឈ្មោះ សុខ ណាវ ​អា​យុ​​២៧​ឆ្នាំ គឹម ឈាង អា​យុ​​២៥ឆ្នាំ សាំង ​សារស់ អា​យុ​២៤ឆ្នាំ​និង​ឈ្មោះ​ ពៅ អូន ​​អា​យុ​​៤១ឆ្នាំ​ ដែលត្រូវ​បា​ន​​ជួល​ឲ្យ​​​ចាំ​មើល​​ទំ​និញ​ ដែល​លួច​បា​ននោះ​​កំពុង​ត្រូ​វ​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​នៅ​​បញ្ជាការ​​ដ្ឋាន​​កង​រាជ​អា​វុធ​ហត្ថ​​​។ ពួ​ក​គេ​​ត្រូ​វ​បា​ន​គេ​ឃើញ​កំ​ពុង​តែ​​​​ដាក់​​កេស​​ ដែល​ភាគ​ច្រើន​ ដាក់​​​សុទ្ធ​តែ​ខោ​​ខូវប៊យ​  ​​និង​អា​​វយឺត​ ​ដែល​ដឹក​ទៅ​​សហ​រដ្ឋ​​អា​មេ​រិ​ក​ និង​មា​ន​តម្លៃ​ប្រមាណ​​១០០.០០០​​ដុល្លារ​។ ​លោក ​វរសេនីយ៍ឯក ​ខេង ទី​តូ...

តុលាការ​ដោះលែង​សកម្ម​ជន​ប្រឆាំង​នឹង​ការ​បណ្តេញចេញ​ ប៉ុន្តែបន្តរក្សាបទ​ចោទប្រកាន់​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ម្សិល​​មិញ បានផ្តន្ទាទោស​អ្នកស្រី ទឹម សាក់មុនីអាយុ​៦៤ឆ្នាំដែល​ជា​អ្នក​ភូមិ​មកពីសហគមន៍​បុរី​កីឡា​ពី​បទ​ចេញ​សេចក្តី​ប្រកាសក្លែង​ក្លាយ​ ប៉ុន្តែ​ បានសម្រេច​ដោះលែង​ បន្ទាប់​ពី​បាន​​ជាប់​ពន្ធនាគារមួយរយៈ។ នៅថ្ងៃដដែលនេះ ​សវនាការជំនុំជម្រះ​អ្នក​ស្រី​ ​ទឹម សាក់មុនី ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​ដូច​ថ្ងៃដែល​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ អ្នកស្រី​ យ៉មបុប្ផាអ្នក​តវ៉ា​ប្រឆាំង​ការ​បណ្តេញ​ចេញ​មួយ​រូបដែល​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​​​ផ្សេង​​មួយ​ទៀត​នោះឡើយ​។ ការបង្ហាញ​ខ្លួន​របស់​ពួក​គាត់ ​នៅក្នុង​តុលាការ​បាន​ធ្វើ​ឲ្យ​មាន​អ្នក​គាំទ្រ​ជាច្រើន​បន្ទាប់​ពី​បើក​សវនាការ​ ដែល​មាន​រយៈពេល​ប្រហែល​៣ម៉ោងលោកគឹមដានីប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះបាន​ប្រកាសថាអ្នកស្រីទឹម សាក់មុនី ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​​រយៈពេល​មួយ​ខែ ប៉ុន្តែ​ បាន​ដោះ​លែង​អ្នក​​ស្រី​ត្រឹមពេល​វេលា​ ដែល​អ្នក​ស្រី​បាន​ចំណាយក្នុង​ពន្ធនាគារ​ព្រៃស​ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​អ្នកស្រី​ កាល​ពីខែកញ្ញាមក។ លោកចៅក្រម គឹម ដានី បានមាន​ប្រសា​សន៍ថា “ តុលាការ​បាន​សម្រេចថា ជន​សង្ស័យ​ត្រូវ​ជាប់​ពន្ធនាគារ​ត្រឹម​តែបួន​ខែប៉ុណ្ណោះ។ លោកព្រះរាជអាជ្ញា បាន​លើក​ឡើង​ថាអ្នក​ស្រី ទឹម សាក់មុនី ​​​​ដែល​បាន​ទទួល​ប្រាក់​សំណង​ពី​ក្រុម​ហ៊ុនផានអុីមុិច សម្រាប់ការ​បណ្តេញ​​​អ្នកស្រី​ចេញពី​ផ្ទះ​របស់​ខ្លួននៅក្នុង​សហគមន៍​បុរី​កីឡា​បាន​ធ្វើសេចក្តី​ប្រកាស​​ក្លែង​ក្លាយមួយដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្សេង​ទៀត​ពី​ក្រុម​ហ៊ុន។ យោង​តាម​ក្រម​ព្រហ្មទណ្ឌបទ​ចោទ​ប្រកាន់​អ្នកស្រី​ ទឹមសាក់មុនីត្រូវ​បាន​ចែងថាជាការ​ផ្តល់​សេចក្តី​ប្រកាស​ក្លែង​ក្លាយ​ទៅ​ឲ្យ​ស្ថានប័ន​សាធារណៈក្នុង​គោល​បំណង​ទទួល​បានផល​ប្រយោជន៍​ផ្សេង​គឺ​ការបង់​ប្រាក់​សំណងឬក៏​ប្រយោជន៍​មិន​ស្រប​តាម​ផ្លូវ​ច្បាប់​ណាមួយ។ អ្នក​ស្រី​ ទឹមសាក់​មុនីបាន​និយាយ​នៅពេល​ផ្តល់​សក្ខីកម្មចំពោះ​មុខ​តុលាការ​ថា"ខ្ញុំ​មិន​ដែល​ទាម​ទារ​ផ្ទះ​លែ្វងសម្រាប់​ខ្លួន​ខ្ញុំ​ឡើយគឺខ្ញុំ​សុំតែសម្រាប់​កូន​ប្រុស​ខ្ញុំ​ប៉ុណ្ណោះ"។ លោកព្រះរាជអាជ្ញាមិន​បាន​បង្ហាញ​ភ័ស្តុតាង​ណាមួយ​ចំពោះ​មុខតុលាការ​ ដែល​ថាអ្នកស្រីទឹមសាក់មុនីបាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍ក្លែង​ក្លាយ​នោះ​ឡើយប៉ុន្តែទំនង​ជាចាត់ទុកសកម្មភាព​ខុសឆ្គងរបស់​អ្នកស្រី​អំឡុងពេល​តវ៉ា​​ជំនួស​ឲ្យ​គ្រួសារ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្រុម​ហ៊ុន​ផានអុីមុិច។ លោកឡាំងគឹមសេងមេធាវី​តំណាង​ក្រុម​ហ៊ុនផានអុីមុិចបាន​បង្ហាញ​​តុលាការ​ចំពោះ​រូប​ភាព​ ដែល​អ្នក​ស្រី​ ទឹមសាក់មុនីបាន​តវ៉ាប្រឆាំង​ក្រុម​ហ៊ុន​ ហើយ​បាន​សួរ​ថាតើ​ហេតុ​អ្វីបានជាអ្នកស្រី​​ចូល​រួម​ពាក់​ព័ន្ធក្នុង​ការ​តវ៉ា​បន្ទាប់​ពី​អ្នកស្រី​បាន​ទទួល​បាន​ប្រាក់​សំណង​រួចហើយ​នោះ​។ លោកអំសំអាត​ ប្រធាន​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ស្វាគមន៍ចំពោះការ​ដោះលែង​អ្នកស្រី​ ទឹមសាក់មុនីប៉ុន្តែ​ បាន​សួរ​អំពី​មូលហេតុ​នៃការ​ចោទប្រកាន់​អ្នកស្រី។ លោកបាន​មាន​ប្រសាសន៍ថា"យើង​នៅ​តែ​ព្រួយ​បារម្ភថាតុលាការ​នឹង​មិន​លើក​លែងការ​ចោទប្រកាន់​ឡើយ​ វាជាការ​គំរាមកំហែង​ចំពោះ​សកម្មជន​ដែលខំ​ការ​ពារ​សិទ្ធិ​មនុស្ស​"។ នៅ​ខាងក្រៅ​តុលាការ​ កាល​ពី​ម្សិល​មិញ​ នគរបាល​បាន​បិទកំណាត់​មហាវិថី​សាល​ឌឺហ្គោល​ ពេញមួយ​ថ្ងៃរសៀល។នៅ​ចុង​ភាគខាងជើង​នៃកំណាត់​ផ្លូវ​ ដែល​បាន​បិទ​ អ្នក​ភូមិមកពីសហគមន៍​បឹងកក់​...

ជន​សង្ស័យ​សម្លាប់​ក្មេង​ស្រី​បី​​​​នាក់​ ទី​បំផុត​​ត្រូវ​បាន​សាលាដំបូង​រាជ​ធានីភ្នំពេញ​កាត់​ក្តី​កំបាំង​មុខ

រយៈពេល​ជិត​បួន​ឆ្នាំ​បន្ទាប់​ពី​បុរស​ពីរ​នាក់​​បាន​គាស់​​​ផ្ទះ​មួយ​​ក្នុង​ខណ្ឌ​ទួលគោក រាជ​ធានីភ្នំពេញ កាលពី​ខែ​ឧសភា​ឆ្នាំ២០០៩ ហើយ​បាន​ធ្វើ​ទារុណ​កម្ម​​និង​​សម្លាប់​ក្មេង​ស្រី​វ័យ​ជំទង់​ពីរ​នាក់​និង​បង​ប្អូន​ជីដូន​មួយ​ម្នាក់​អាយុ​៤​ឆ្នាំ​របស់​ពួកគេ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នោះ ពេល​នេះសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​​​បាន​​កាត់​ទោស​ជន​សង្ស័យ​ម្នាក់​​​ ដោយ​កំបាំង​មុខ​ពី​បទ​ឃាតកម្ម​ខាង​លើ​នេះ​។ ជន​សង្ស័យ​ឈ្មោះ នាង ប៊ុនធឿន ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ គឺ​ជា​អតីត​មន្ត្រី​ម្នាក់​នៅ​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​​សភា ​ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច។ អ្នក​ស្រី អឹុម សុវណ្ណ​ផល្លា ម្តាយ​របស់​ក្មេងស្រី​វ័យ​ជំទង់​ទាំង​ពីរ​ដែល​ត្រូវ​ឃាតករ​សម្លាប់ និង​ត្រូវ​ជា​ម្តាយ​ធំ​របស់​ក្មេង​ប្រុស​រង​គ្រោះ​​អាយុ​​៤​ឆ្នាំ បា​ន​និយាយ​ក្នុង​តុលាការ​​កាល​ពី​ម្សិល​មិញ​​ថា ទោះ​បី​ជាឈ្មោះ ប៊ុនធឿន ​បិទ​មុ​ខ​ពេល​ធ្វើ​សកម្ម​ភាព​សម្លាប់​មនុស្ស​​ក្តី ក៏​អ្នក​ស្រី​នៅ​តែ​អាច​ចំណាំ​ជន​នេះ​បាន​ ពីព្រោះ​ជន​នេះ​គឺជា​មិត្តភក្តិ​​របស់​គ្រួសារ​នេះ​​ជា​យូរ​មក​ហើយ និង​ធ្លាប់​បរិភោគ​អាហារ​ពេលព្រឹក​​នៅ​ហាង​របស់​អ្នក​ស្រី​រាល់​ព្រឹក។ ស្វាមី​របស់​អ្នក​ស្រី សុវណ្ណ​ផល្លា គឺ​លោកទេព ដារ៉ុង ដែល​​ជា​​ប្រធាន​រាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​នៅពេល​មាន​ករណី​សម្លាប់​កូន​ស្រី​និង​ក្មួយ​ប្រុស​របស់​លោក មិន​បាន​បង្ហាញ​វត្ត​មាន​ក្នុង​តុលាការ​ទេ​កាល​ពី​ម្សិល​មិញ។ អ្នក​ស្រី សុវណ្ណ​ផល្លា បាននិយាយ​​ថា “ នាងប៊ុនធឿន ​និង​ប្រពន្ធ​របស់​គេ​គឺ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ​តាំង​ពី​ឆ្នាំ១៩៩០​​ម្លេ៉ះ​ ខ្ញុំ​មិន​ដឹង​ថា មូល​ហេតុ​​អ្វី​បាន​ជា​ពួកគេ​ហ៊ានសម្លាប់​កូន​ស្រីរបស់​ខ្ញុំ និង​ក្មួយ​ប្រុស​របស់​ខ្ញុំ​​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​​បែប​នេះ​ទេ ព្រោះ​​ពួកគេ​​ទើប​តែ​មាន​អាយុ​​​៤​ឆ្នាំ​ និង​​១៧​ឆ្នាំ​ប៉ុណ្ណោះ”។ អ្នក​ស្រី​បន្ត​ថា “ នាង ប៊ុនធឿន...

សាលា​​ដំ​បូ​ង​រាជ​ធានី​ភ្នំពេញ​​ចោទ​ប្រកាន់​​លោកឧកញ៉ា តាន់ សេង​ហាក់ ពី​បទ​​ជួញ​ដូរ​​គ្រឿ​ង​ញៀន

កា​ល​ពី​ម្សិល​មិញ សាលា​រាជ​ធា​នី​ភ្នំពេញ ​​បាន​ចោទ​ប្រកាន់​​​មនុស្ស​​ចំ​​នួ​ន​ប្រាំ​​ពី​រនាក់​ រាប់​ទាំ​ង​អ្ន​កជំ​នួ​ញ​​​មា​ន​ខ្ន​ង​ក្រាស់​ម្នាក់​​ពី​បទ​ជ​ួ​ញ​​ដូរ​គ្រឿ​​ង​ញៀន​ បន្ទាប់​​​ពី​ពួក​គេ​​ត្រូ​វ​នគរបាល​​ចាប់​ខ្លួ​ន​​​កាល​ពី​សប្តាហ៍មុន​ អំ​ឡុង​កា​រ​​ឆ្មក់​ចូ​ល​ចាប់​​ក្នុងខណ្ឌ​​ សែ​ន​សុខរាជ​ធានី​ភ្នំ​ពេញ។ ​លោកឧក​ញា៉ ​តា​ន់ សេង​ហា​ក់ អតី​តទី​ប្រឹក្សា​​​របស់​លោក ជា ស៊ីម ​​ប្រធា​​ន​​ព្រឹទ្ធ​សភា និ​ងជន​សង្ស័​យ​​១១នាក់​​​ផ្សេងទៀត​ត្រូ​វ​បាន​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​​នៅ​ឯ​វី​ឡា​​ដ៏​ប្រណីត​​របស់​លោក សេងហាក់​ នៅ​ក្នុ​ង​​សង្កាត់​ភ្នំ​ពេញ​ថ្មី​។ ​​អំ​ឡុ​ង​កា​រ​ឆ្មក់​ចូ​ល​ចាប់​នេះ​ នគរបា​ល​​បាន​​រក​ឃើញ​​គ្រឿង​ញៀន​ប្រភេទ​កូ​កា​អុីនចំនួន​​១១៦ក្រាម​ និង​មេតំ​ហ្វេតា​មី​ន​​ទឹក​កក​១៨៩​ក្រាម​។ជ​ន​សង្ស័យ​​ច​ំ​នួ​ន​​ប្រាំ​ពី​រនាក់​ត្រូ​វ​បាន​តុលាការដោះ​​លែ​ង​​ជា​​បន្ត​បន្ទាប់​។ ​លោកជាម៉េត ​ព្រះ​រាជ​អា​ជ្ញា​រង​ ​បាន​មា​ន​ប្រសាសន៍​ថាជ​ន​​សង្ស័យ​ប្រាំ​នាក់​ទៀត​ រាប់​​ទាំ​ង​​លោ​ក ​សេង​ហាក់ ត្រូវ​បា​ន​​​​តុលា​ការសាក​​សួរ​​កា​ល​​​ពី​​ចុ​ង​សប្តាហ៍​​​នេ​ះ ហើយ​បា​ន​សារ​ភាព​​​ថា ខ្លួន​ពិ​ត​ជា​​បា​ន​​ជួ​ញ​​ដូ​រ​គ្រឿ​ង​ញៀន​​ និ​ង​ជ​ួ​ញ​​​ដូ​រ​​ថ្នាំ​ញៀន​​កូ​កា​អុីន ន​​​ិង​​មេតំហ្វេ​តាមីន​​ទឹក​កក​ពិតប្រាក​ដមែន។ ​លោកជាម៉េត ​​មាន​ប្រ​សាសន៍ថា​ “ ​​លោក​ឧកញា៉ ​តាន់ សេង​ហា​ក់​ ត្រូ​វ​បា​ន​​តុលា​ការចោទ​ប្រកាន់​​ពី​បទ​​​ជួ​ញ​​ដូរ​ និង​រត់​ពន្ធ​គ្រឿ​ង​ញៀន​ខុសច្បាប់។ អ្ន​កសម​គំនិត​​​ជាមួយ​លោក​មានបុ​រស​​​ពី​រនាក់ ​និ​ង​ស្រី្ត​ពី​រនាក់ផងដែរ​ ហើយត្រូ​វ​បា​ន​​ចោទ​​ពី​បទ​​ជួញ​​ដូ​រ​គ្រឿ​ង​ញៀន​។លោក​បា​ន​បដិ​សេធ​​​មិន​បញ្ចេញ​​​អ​ត្ត​សញ្ញាណ​​​របស់​​​ជ​ន​សង្ស័យ​​ផ្សេង​ទៀតទេ។ ​លោក ជា ម៉េត ​បា​ន​មា​ន​ប្រ​សាសន៍​ថាស្រ្តី​ជាប់​ស​ង្ស័យ​ម្នាក់​ក្នុ​ង​​ចំ​ណោម​ស្រី្តី​ជាប់​សង្ស័យ​ទាំង​នោះ​ ធ្វើ​កា​រ​ជាអ្នក​​ចម្អិន​​ម្ហូបនៅ​ផ្ទះ​​លោក ​សេង​ហាក់​ ​ហើយ​ថា ស្រ្តីសង្ស័យផ្សេង​ទៀតធ្វើ​កា​រ​ជា​​អ្នកបោស​សម្អាត។ លោក​​បា​ន​មា​ន​ប្រ​សាសន៍​ថា ជ​ន​​សង្ស័យ​ជា​បុ​រស​ម្នាក់​ក្នុង​ចំ​ណោម​​ជ​ន​សង្ស័យ​ជា​បុរស​ពីរនាក់​ ជាទាហា​ន។ យោង​តា​ម​លោកជាម៉េត ​បា​ន​ឲ្យ​​ដឹង​ថា ​ក្នុង​ចំ​ណោម​អ្នក​ដែ​ល​​ត្រូ​វ​បា​ន​​តុលា​ការដោ​ះ​លែង​ចាប់​​តាំ​ង​ពី​មា​ន​ការ​​ឆ្មក់​ចូ​ល​ចាប់​គឺ​អ្នក​ស្រី​ ឡុង ​សុ​ទ្ធា ជា​ភរិយា​​របស់​លោកសេងហាក់និង​កូ​ន​ប្រុស​របស់​លោកឈ្មោះតាន់ភា​​រម្យ​ អា​យុ​​២២ឆ្នាំ​។លោក​បា​ន​មា​ន​ប្រ​សាសន៍ថា អំ​ឡុ​ង​កា​រ​ឆ្មក់​ចូ​ល​ ​នគរបាល​​មិ​ន​បាន​រក​ឃើញ​ភ័ស្តុ​តា​ង​គ្រឿង​ញៀ​ន​នៅ​ក្នុ​ង​​បន្ទប់​គេង​របស់​ឈ្មោះ​ ភារម្យ ​ទេ​។ លោក​មាន​ប្រ​សាសន៍​ថា “ យើង​មិន​បាន​​ចោទ​ប្រ​កាន់​​កូ​ន​ប្រុស​របស់​លោកឧក​ញ៉ា តាន់​សេង​ហាក់ ទេ​ ហើយ​គាត់​ត្រូវ​បា​ន​​ដោ​ះ​លែង​បន្ទាប់​ពី​​នគរបាល​​បានសាក​​សួរ​គាត់​​រួច”។ លោកបា​ន​មា​ន​ប្រ​សាសន៍​ថា ​បន្ទាប់​ពី​មានសេចក្តី​សម្រេច​​ ដើ​ម្បី​ចោទ​ប្រកាន់​ជន​ សង្ស័យ​ប្រាំ​​នាក់​ លោកចៅ​ក្រម​ លីលឹម​​ម៉េង​ បា​ន​បង្គាប់​ឲ្យ​បញ្ជូន​​ខ្លួន​​ពួ​ក​គេ​ទៅ​ឃុំ​ខ្លួន​​ជា​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នា​គា​រ​​ព្រៃ​ស។​លោក​​​បដិ​សេធ​មិន​​បរិយាយ​បន្ថែម​ទៀត​ឡើយ។ ​កា​រឃុំ​ខ្លួន​លោកសេងហាក់គឺ​ជា​លើក​ចុង​ក្រោយ​បំ​ផុត​ក្នុងបញ្ជី​​អ្ន​ក​​ស្និទ្ធ​នឹង​លោកជា ស៊ីម ដែល​ជន​ទាំង​នោះ​នេះ​​ត្រូ​វ​បា​ន​ចាប់​ខ្លួ​ន។​កា​ល​ពី​ឆ្នាំ​មុន ​សាលា​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​ផ្តន្ទាទោស​លោកស្រី​ ផេង គន្ធាបូរីប្រធា​ន​ពិធី​ការ​​របស់​លោកជា​ ស៊ីមនិង​ជំនួ​យ​ការ​បី​នាក់​ក្នុង​ចំ​ណោម​​ជំ​នួយ​ការ​ផ្សេង​ទៀ​ត​​ ពី​បទ​ឆបោកលោក​ប្រធាន​​ព្រឹទ្ធសភា​​​ដើម្បីឲ្យ​​លោកចុះ​ហត្ថ​​លេខា​លើកិច្ច​សន្យា​ក្លែង​ក្លាយដែល​មា​ន​ទឹក​ប្រាក់​រាប់​រយ​លាន​​ដុ​ល្លារ​៕ ប្រែ​សម្រួល​ដោយ ​ចេវប៊ុននី​ ​ ​​​​

សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ ចោទ​ប្រកាន់​មនុស្ស​​​ពីរ​នាក់​ពីបទ​ឆបោក​អ​្នកភូមិ​យក​ប្រាក់​ឲ្យ​និស្សិត​ស្ម័គ្រចិត្ត​

​​កា​ល​ពី​ថ្ងែ​សៅ​រ៍សាលា​ដំ​បូ​ង​ខេត្ត​​កំ​ពង់​ស្ពឺ​​បា​ន​​ចោទ​ប្រកាន់​​បុរសពី​រនា​​ក់​​ ពី​បទ​​ឆបោក​​​អ​្នក​ភូ​មិ​​​​​២២​នាក់​​យក​ប្រាក់​​អស់​ជា​ង​​១០០ដុ​ល្លារ​ដោយ​​ធ្វើ​ជា​​​រៃ​​​អង្គាស​ប្រាក់ឲ្យ​និស្សិត​​ស្ម័​គ្រ​​ចិត្ត​ដែ​ល​កំ​ពុង​​អនុវត្ត​​​កម្ម​វិ​ធី​​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​ធ្លី​​របស់​រដ្ឋា​ភ​ិ​បាលនៅ​ទូ​ទាំ​ង​ប្រទេ​ស​​។ ​លោកម៉ែន ​រដ្ឋា ​ចៅ​ក្រម​​សាក​​សួរ​​បានមា​ន​​ប្រ​សាសន៍​​​ថា ​ឈ្មោះ​ ឡាយប៊ុន​ឡេង ​​អា​យុ​​២៧ឆ្នាំ ​និង​ ​ប៊ូសីហា ​​​​អា​យ​​ុ​​២៦​ឆ្នាំ ​​ត្រូវ​បា​ន​​ចាប់​ខ្លួន​​​​ និង​ចោទ​​ប្រកាន់​​​បន្ទាប់​​ពី​អ​្នក​ស្រុក​​នៅ​ក្នុ​ង​​​ឃុំ​ ទ​ំ​ពៅ​មាស ​ស្រុ​ក​សំ​រោ​ង​ទ​ង ​បា​ន​ប្តឹង​​ទៅ​នគរបាល​​​កា​ល​ពី​សប្តា​ហ៍​មុន​។ ​​លោក​ចៅក្រមរដ្ឋា ​​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ​ខ្ញុំ​បា​ន​សាក​សួ​រ​ជន​សង្ស័យ​ទាំ​ង​ពី​រនាក់​នេះ​​រួច​​ហើយ ​ ហើយ​យើង​​បាន​ចោទ​ប្រកាន់​​ពួ​ក​គេ​​​ពី​បទ​ឆ​​បោក​យក​ប្រាក់​​​ពី​អ្នក​ស្រុក​​​នៅ​ក្នុ​ង​ភូមិ​ប្រចៀវ​”។​ ​លោក​​​បន្ថែម​​​ថាបុរស​ទាំ​ងពីរនាក់នេះ​ ពេល​​នេះ​​កំ​ពុ​ង​​ត្រូ​វ​ឃុំ​ខ្លួន​ជា​បណ្តោះ​​អា​សន្ន​ ​ហើយ​ថា ​​ពួ​ក​គេបា​​ន​សារ​ភាព​​ថា ​​ពួ​ក​គេ​ពិត​ជា​​បា​ន​​ប្រមូ​ល​ប្រាក់​​​ពី​​២ដុល្លារ​ទៅ​​៧​ដុ​ល្លារ​ពី​អ​្នក​ភូមិ​ម្នាក់​ៗមែន។ យោងតាម​​លោក​ចៅក្រមរដ្ឋាបា​ន​ឲ្យ​ដឹង​ថា ​​ ប៊ុនឡេង  និង សី​ហា  មក​ព​ី​​ស្រុក​​សំរោ​ង​ទ​ង​ និង​បា​ន​​ស្គាល់​អ្នក​ភូមិ​ ដែល​​ពួកគេ​ឆបោ​ក​នោះ​​។ យោងតា​ម​លោកឃួត ​សុ​ផលអធិ​កា​រ​​នគរ​បាល​ស្រុក​បា​ន​ឲ្យ​ដឹ​ង​ថា ​ជ​ន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ ដែ​ល​ត្រូ​វ​បា​​​ន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បា​ន​ឆ​បោក​​​អ​្នក​ភូមិ​​​យក​ប្រាក់​បាន​ចំ​នួ​ន​​​១១០​ដុល្លារ​។ ​លោក​ សុ​ផល បា​ន​​ពន្យល់​ថា បុរស​ទាំងពីរនាក់​នេះ​​បា​ន​ប្រាប់​ពួ​កគេ​​ថា និស្សិត​ស​្ម័គ្រ​​ចិត្ត​បា​ន​មក​ដល់​​​តំបន់​នេះ​ ហើយ​ត្រូ​វកា​រ​​ប្រាក់​​ដើម្បី​ដំ​ណើរកា​រ​​ឯក​សារ​​ដី​របស់​ពួក​គេ។ ​លោក​បាន​មា​ន​ប្រ​សាសន៍​ថា “ ពួ​កគេ​​បា​នប្រាប់​​អ្នក​ស្រុ​ក​​​ថាពួ​ក​គេ​​ត្រូ​វ​កា​រ​​ប្រមូល​ប្រាក់​​​​ដើម្បី​​រៀប​​ចំ​ឯក​សារ​​សម្រាប់​កម្មសិទ្ធិ​ដី​”។ ​​នេះ​មិន​មែនជា​លើក​ដំបូង​ទេ​ ​​ដែ​ល​គេ​​ប្រើ​កម្ម​វិ​ធី​​​ដែល​ទើប​បង្កើត​ថ​្មី​​របស់​លោកហ៊ុន សែន ​ដែ​ល​មា​នបំណង​​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​​ដល់​អ្នក​ភូមិ​ដើម្បី​​​ជួ​យ​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​កាន់​កាប់​​​ដី​របស់​​​ខ្លួន​ និង​ទប់​ស្កាត់​​មិន​​ឲ្យ​មា​ន​ជម្លោះ​​នៅ​ពេល​ខាង​មុខ​។ ​កា​ល​ពី​ថ្ងៃទី​៥​ ខែ​​វិច្ឆិកា ​នគរបាល​បា​ន​ចាប់​​ខ​្លួន​​ជ​ន​សង្ស័យ​ម្នាក់​​​ពី​បទ​ប្រមូល​​ប្រាក់​​​ពី​​និស្សិត​ស្ម័គ្រ​​ចិត្ត​​ដោយ​​យក​លេសថា ​​យក​ប្រាក់​នោះ​​ទៅ​​ចូ​ល​បុណ្យ​​សព​និស្សិត​ម្នាក់​​ដែល​​ស្លាប់​​ដោ​យ​សារ​ព្យុះ​ភ្លៀង​នៅ​ក្នុង​ខេត្ត​​ក្រ​ចេះ​កា​ល​ពី​ខែ​មុន​។ ​បច្ចុប្បន្ន​នេះ​មា​ន​​​និស្សិត​​ជា​ង​​២.០០០​នាក់​...

ចៅ​ក្រម​​នឹង​​កោះហៅ​សាក្សី​បន្ថែម​​​ទៀត​ក្នុង​សំណុំរឿង​សម្លាប់​អ្នក​កាសែត​នៅក្នុងខេត្តរតនគិរី​

លោក​ចៅក្រម​ទទួល​បន្ទុក​ស៊ើប​អង្កេត​ក្នុង​ករណី​​ឃាតកម្ម​សម្លាប់​អ្នកកាសែត​បាន​មាន​​ប្រសាសន៍ កាលពី​ម្សិល​មិញ​ថា សា​លា​ដំបូង​ខេត្ត​រតនគិរីនឹង​​កោះ​ហៅ​​​សាក្សី​​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​បន្ថែម​​​ទៀត​រួម​ទាំង​មន្ត្រី​​រដ្ឋាភិបាល​ផងដែរ​ ​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​សម្លាប់លោក ហង្ស សេរីឧត្តម អ្នក​យកព័ត៌​មាន​​ឲ្យកាសែតវីរជនខ្មែរ។ អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​វីរជន​ខ្មែរ​រូប​នេះ​ ដែល​លោក​បាន​សរសេរ​អត្ថបទ​ចោទ​​ប្រ​កាន់​​​មន្ត្រី​ក្នុង​តំបន់​នោះថា​ មានជាប់​ពាក់​ព័ន្ធ​​​ក្នុង​ការ​​រកសុីដឹកឈើខុសច្បាប់​​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ដោយសារគេ​កាប់នឹង​ពូថៅ​ រួច​​ញាត់​ចូល​ក្នុង​ឃ្លុបរថ​យន្ត​​​របស់​លោក​ កាលពីថ្ងៃទី១១ ខែកញ្ញា។ អតីត​អនុ​សេនីយ៍​​ឯក​កង​រាជអាវុធហត្ថ​ឈ្មោះ អាន ប៊ុនហេងនិង​ប្រពន្ធរបស់​លោកគឺអ្នកស្រី​ ស៊ីមវីត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​បាន​សម្លាប់​អ្នកកាសែត​ វីរជន​ខ្មែរ ប្រចាំថ្ងៃ រូប​នេះ​នៅ​សប្តាហ៍​បន្ទាប់​​​មក។ លោក ឡុច ឡៅ ចៅក្រម​ស៊ើប​សួរ​​បាន​មាន​ប្រសាសន៍ថា “យើងនឹង​កោះហៅ​មនុស្ស​​ប្រាំ ឬប្រាំមួយ​នាក់ទៀត​ មក​សាកសួរ​ក្នុង​ពេល​​ឆាប់ៗនេះ។ជន​សង្ស័យ​ខ្លះ​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំងនោះ​ពាក់​ព័ន្ធ​នឹង​​ការរក​ស៊ី​​ដឹក​ឈើ និង​ខ្លះ​ទៀត​មានជាប់ពាក់​ព័ន្ធជាមួយ​មន្ត្រី​ក្នុង​មូលដ្ឋាន។បច្ចុប្បន្ននេះ​ យើងកំពុង​​ខិតខំធ្វើរឿងនេះ​ ហើយ​យើង​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​បាន​ទេ”។ លោកមាន​ប្រសាសន៍បន្តថា ក្នុង​​អំឡុង​ពេល​សាកសួរ​ លោក​ ប៊ុនហេង និងប្រពន្ធ​របស់លោកឈ្មោះវីដែល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ថា ​មាន​អ្នក​ផ្សេង​​ទៀត​​ជាប់​​ពាក់​ព័ន្ធ​​ក្នុង​អំពើឃាតកម្ម​នេះដែរ​ ប៉ុន្តែបាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ពួកគេ​ទេ​។ មន្ត្រីកង​រាជអាវុធហត្ថជា​ច្រើន​​នាក់​ និង​បុគ្គលិក​ក្រុម​ហ៊ុនទ្រីភាពម្នាក់​​ដែល​ជា​ក្រុម​ហ៊ុន​សម្បទាន​ដ៏​ចម្រូង​ចម្រាសនោះ​ក៏​​ត្រូវ​បាន​តុលាការកោះ​ហៅ​មក​សាកសួរ​ផងដែរ​នៅក្នុង​ករណីនេះ​។ លោក ប៉ែន ប៊ុណា្ណរ៍ មន្ត្រី​សម្រប​សម្រួល​​​ប្រ​ចាំ​អង្គការ​សិទ្ធិមនុស្ស​របស់អង្គការ​សិទ្ធិ​មនុស្សអាហុក​​ ដែលបាន​តាម​ដាន​ករណីនេះ​យ៉ាង​យក​ចិត្ត​ទុកដាក់នោះ​​ បានមាន​ប្រសាស​ន៍ថាការស៊ើប​អង្កេត​របស់​តុលាការ​​​គឺអូស​បន្លាយ​​ពេល​យូរពេក។ លោក ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បន្តថា “ខ្ញុំ​ចង់​ឲ្យ​តុលាការ​ជំរុញការងារ​របស់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​ករណីនេះ​ ប៉ុន្តែវា​អាស្រ័យ​លើ​ឆន្ទៈរបស់​លោក​ចៅ​ក្រម​ទេ។វា​ត្រូវ​តែ​មាន​តម្លាភាព​ក្នុង​ការ​​ដោះ​ស្រាយ​​ករណី​នេះ​ពីព្រោះ​យើង​ដឹង​ថា តុលាការ​កម្ពុជា​អាចស្ថិត​​ក្រោម​ឥទ្ធិពល​មន្ត្រី​មាន​អំណាច​”។ អ្នកស្រីអុឹមចន្ធីភរិយារបស់​លោកហង្សសេរីឧត្តម ​មាន​ប្រសាសន៍ថា អ្នក​ស្រី​សង្ឃឹម​ថា នឹង​បាន​ឃើញ​តុលាការ​ចាត់​វិធាន​ការ​ឲ្យ​បាន​លឿន​ និង​ដោះស្រាយ​​ដោយ​យុត្តិ​ធម៌​ចំពោះ​ករណី​ឃាតកម្ម​នេះ។ អ្នកស្រីចន្ធីបានបន្តថា“ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ធ្វើការ​ឲ្យ​បាន​ល្អជាង​នេះ​នៅក្នុង​ករណីនេះ។​ ប្តី​របស់​ខ្ញុំ​ត្រូវ​បាន​គេ​សម្លាប់​ជា​យូរមក​ហើយ​...។ខ្ញុំ​ចង់​ឲ្យតុលាការ​រក​យុត្តិធម៌ឲ្យ​ខ្ញុំ​ឲ្យ​បាន​ឆាប់​”។ លោកទេព​ មុនីជាតិមេធាវី​ការ​ពារ​ឲ្យ​ជន​ជាប់​ចោទពីរនាក់ប្តី​ប្រពន្ធ​នេះ​ បាន​មាន​ប្រសាសន៍ថាសាក្សី​ដែល​ពាក់​ព័ន្ធជា​មួយ​ចុង​ចោទ​ក្នុង​សំណុំរឿងឃាតកម្ម​នេះ​​បាន​និយាយ​​ថា​​ ពួក​គេ​មិន​​បាន​ឃើញ​​ចុង​ចោទ​​នៅកន្លែង​កើត​ហេតុ​នោះ​ទេ​ ហើយ​ភ័ស្តុតាង​ បានមក​ពី​ការធ្វើកោសល្យ​វិច័យ​ ក៏មិន​បាន​បង្ហាញ​ថាមានពាក់​ព័ន្ធជា​មួយ​ពួកគេ​ក្នុង​ឃាតកម្ម​​សម្លាប់​​អ្នក​កាសែត​រូបនេះ​​ដែរ​។ លោកអះអាងថា“ខ្ញុំ​គិត​ថា​តុលាការ​មិន​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​កូន​ក្តី​របស់​ខ្ញុំ​ទេ”៕ ប្រែសម្រួលដោយឃិនណៃ

អាជី​វ​ករ​លក់​កា​សែត​នៅ​តា​ម​ផ្លូវ​លេខ៥១ ជិត​វិទ្យាស្ថានជាតិ​អប់រំប្រឈម​នឹង​កា​រ​បណ្តេញ​ចេញ

ក្រុ​ម​មន្ត្រី​បា​ននិ​យាយ​កា​ល​ពី​​ម្សិល​មិញ​​ថា អាជី​​​វ​ករ​លក់​កា​សែត​ជា​ច្រើន​នៅ​ជិត​​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​​តា​ម​ផ្លូវ​​​លេខ​​៥១​ ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​ ត្រូ​វ​បា​ន​​​​ជូន​ដំណឹង​​​ឲ្យ​​រើ​​ចេញ​​​ក្នុង​​រយៈ​ពេល​​មួ​យ​សប្តាហ៍​។ ​ខណៈ​​​ដែល​គេ​មិន​បាន​ដឹង​ពី​មូល​​​​ហេត​ុ​​ពិត​ប្រាកដ​ដែល​អាជ្ញា​ធរ​​ខណ្ឌ​​ដូន​ពេញ​​​ចេញ​សេចក្តី​ជូ​ន​ដំ​ណឹង​​​ដល់​អាជីវករ​អំ​ពី​កា​រ​បណ្តេញចេញនេះ​​កាល​ពី​ម្សិល​មិញ លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានីភ្នំ​ពេញ​ បា​ន​មា​ន​ប្រ​សាស​ន៍​ថា វា​ជា​​សេចក្តី​សម្រេច​របស់​ក្រសួ​ង​អប់​រំ​។ ​លោកបាន​បន្ត​ថា“ ខ្ញុំ​គ្រាន់​តែ​​ដឹង​ថា ​វិទ្យា​ស្ថាន​​​ជាតិ​អប់​រំមា​ន​ផែន​កា​រ​​​សាង​​សង់​អ្វី​មួ​យ​ថ្មី​ ប៉៉ុន្តែ​​ខ្ញុំ​មិន​ដឹង​​ថា​ហេតុ​អ្វី​ពួ​កគេ​មាន​ផែ​ន​កា​រ​​​បណ្តេញអ្នក​លក់​​កាសែត​នៅ​ជិត​​របង​​វិទ្យា​ស្ថាន​​ចេញ​នោះ​ទេ​”។ ​កា​ល​ពី​ម្សិល​មិញ អ្នក​លក់​កា​សែត​​​បា​ននិ​យា​យ​ថា ​​ពួ​ក​គាត់​បា​រម្ភ​ណា​ស់​ បន្ទាប់​ពី​ត្រូវ​បា​ន​​ជូន​​ដំ​ណឹង​​អំ​ពី​កា​រ​បណ្តេញ​​ពួ​ក​គាត់​​ចេញ​ និង​​ខា្លច​​បាត់​​បង់​កា​រ​​រក​ស៊ី​​​របស់​ខ្លួន។ អា​ជី​ករ​ម្នាក់​ឈ្មោះ​​​ ហុង សុ​វណ្ណារ៉ា ​​បា​ន​និ​យា​យ​ថា“​​ខ្ញុំ​មិន​អា​ច​ទទួល​យក​​សេចក្តី​​ជូន​ដំណឹង​​ពី​អា​ជ្ញា​ធរ​​េនះ​​បា​ន​ទេ​។ ខ្ញុំ​នឹ​ង​​បាត់​បង់​កា​រ​​ងារ​​​​របស់​ខ្ញុំ​។ ខ្ញុំ​​នឹ​​ង​​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជួ​យ​”។ អា​ជី​វ​ករម្នាក់​ទៀត​ឈ្មោះ ​សេរី រ័ត្ន ​​បា​ន​​និយាយ​ថា អ្នក​ស្រី​​ព្រួ​យ​បារម្ភ​​អំ​ពី​​ការ​​ផ្គត់​ផ្គង់​​គ្រួសារ​​របស់​អ្នក​ស្រី​។​អ្ន​ក​ស្រី​បា​ន​​និយាយ​ថា "​​ខ្ញុំ​លក់​កា​សែត​​នៅ​ទី​នេះ​​អស់​រយៈ​ពេល​​១០​ឆ្នាំ​ហើយ​ ប្រសិនបើ​​ខ្ញុំ​ត្រូ​វ​បណ្តេញ​ចេញ​ ខ្ញុំ​​គ្មា​ន​ប្រាក់​​ចិញ្ចឹមកូ​ន​ពី​រនាក់​​របស់​ខ្ញុំទេ​”៕ ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី​