Thursday, May 6, 2021
Home Authors Posts by ហួត​​​  ចាន់ប៉ាវ

ហួត​​​  ចាន់ប៉ាវ

10 POSTS 0 COMMENTS

អ្នក​បើក​​រថយន្ត​​​ក្រុង​ប្រឈម​​ការ​ជាប់​ពន្ធនាគារ​​៥ឆ្នាំ​​ក្នុង​ករណី​​គ្រោះ​​​​ថ្នាក់​​​​បណ្ដាល​​ឲ្យ​​​១៧​នាក់​ស្លាប់​

យោង​តាម​ឯកសារ​​​តុលាការ​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​រថយន្ត​ដែល​បាន​ធ្លាក់​​ចំណោត​នៅ​តំបន់​ជួរ​ភ្នំ​​ក្នុង​ខេត្ត​​ឧត្តរមានជ័យ​កាលពី​សប្ដាហ៍​មុន ​ដោយ​​​​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​​១៧​នាក់​ស្លាប់​នោះ​ ​ត្រូវ​គេ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​​ និង​​ប្រឈម​​​ការ​​​ជាប់ពន្ធនាគារ​​រយៈ​ពេល​៥​ឆ្នាំ​។ ​ក្នុង​ដីកា​​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​អាទិត្យ​ ចៅក្រម​​ អាំង សុភា ​បាន​ចោទ​​​ សយ វណ្ណាត អាយុ​២៧​ឆ្នាំ ពីបទ​បើក​បរ​ធ្វេសប្រហែស​​បង្ក​ឲ្យ​មាន​​មនុស្ស​​​​រង​របួស និង​​ស្លាប់ ។ លោក ធូ សុភា ​នាយ​ការិយាល័យ​នគរ​បាល​​​​​ចរាចរ​​ណ៍​ខេត្ត​​​​នេះ​បានឲ្យ​ដឹង​​ថា លោក វណ្ណាត ​​​​ត្រូវ​បាន​បញ្ជូន​ទៅ​​ពន្ធនាគារ​នៅ​ថ្ងៃ​​​ដែល​ចេញ​ដីកា​។ លោក​បាន​​មាន​ប្រសាសន៍​ថា ​"​គេ​​​បាន​​បញ្ជូន​​​គាត់​ទៅ​ពន្ធនាគារ​​កាលពី​ថ្ងៃ​អាទិត្យ ​​បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់​គាត់​ ដូច្នេះ​​​​ឥឡូវ​នេះ​គាត់​​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​"។ យោង​តាម​ក្រុម​មន្ត្រី​ដែល​បាន​និយាយ​ថា ​អ្នក​បើក​បរ​រូប​នេះ​​បាន​រង​របួស​បាក់​ជើង​ម្ខាង​​​​បាន​ឲ្យ​ដឹង​ថា លោក...

ប្រាសាទ​អង្គរ​វត្ត​​​​របស់​កម្ពុជា​ ជាប់​ឈ្មោះ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏ល្បី​​ល្បាញ​បំផុត​​​​​​ក្នុង​ពិភពលោក

យោង​​​តាម​​​ Lonely Planet's Ultimate Travelist ​​2015 ជា​​​បញ្ជី​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​តំបន់​​​ទេស​​​ចរណ៍​​​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ឲ្យ​​​ដឹង​​​ថា ​​បរិវេណ​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​ស្ថិត​​​ក្នុង​​​​​ខេត្ត​​​សៀម​​​រាប​​​គឺ​​​ជា​​​គោល​​​​​​ដៅ​​​ទេស​ចរណ៍​​​​​​​ដ៏​ល្បី​​​ឈ្មោះ​​​ដែលគ្មាន​គូប្រៀប​​​​ក្នុង​​​ពិភព​​​លោក។​​​​​ប្រាសាទ​​​អង្គរវត្ត​​​​​​ក្នុង​ប្រទេស​​​កម្ពុជា​ទទួល​​​​បាន​​​​​​សំឡេង​ឆ្នោត​៣៤​​​ភាគ​​​រយ​​​ច្រើន​​​ជាង​​​ដៃ​​​គូ​​​ប្រកួត​​​ប្រជែង​​​​​​ដ៏​​​ប្រកៀក​​​ប្រកិត​បំផុត​​​​របស់​​​ខ្លួន​​គឺ​​​ប្រាសាទ​​​បាក់​​​បែក Machu Picchu ​របស់​ប៉េរូ។ យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​ពី​​​Lonely Planet ដែ​​​ល​​​លើក​​​ឡើង​​​ថា ខ្លួន​នឹង​​​បោះ​​​ពុម្ព​​​ផ្សាយ​​​សៀវ​​​ភៅ​​​បង្ហាញ​​​ពី​​​ទី​​​កន្លែង​​​នានា​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​ដៅទាំង​​​នេះ​​​ត្រូ​​​វ​​​បាន​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​ដោយ​​​អ្នក​​​ជំនាញ​​​ទេស​ចរណ៍​​​មួយ​​​ក្រុម​​​ និង​​​អ្នក​សរសេរ​សៀវ​ភៅ​ល្បីៗ ​ហើយ​​​​កន្លែង​​​ល្បី​​​ៗ​​កំពូល​ចំនួន​​​​៥០០​​​កន្លែង​​​​គួរ​មាន​នៅ​​​​ក្នុង​​​បញ្ជី​​​ ដែល​​ត្រូវ​តែ​ទៅ​ទស្សនា​​​របស់​ភ្ញៀវ​ទោស​ចរ​គ្រប់រូប​។ តំបន់​គោល​​​ដៅ​​​ទេសចរណ៍​​​អាស៊ីដទៃ​​​ទៀត​​​ស្ថិត​​​ក្នុង​​​លំដាប់កំពូល​​​​ទាំង​​​១០​​​ គឺ​​​មហា​កំផែង​​​ចិន​​​ និង​ប្រាសាទ​ Taj Mahal នៅឥណ្ឌា​​​ស្ថិត​​​ក្នុង​​​លំដា​ប់​​​ទី​​​៤ និង​​​ទី​​​៥​​​  ព្រមទាំង​ថ្ម​​​ប៉ប៉្រះ​​ទឹក​​​​ Great Barrier Reef ​​​នៅ​​​ប្រទេស​​​អូស្ត្រាលី ​និង Machu Picchu នៅ​​​ប្រទេស​​​ប៉េរូ ស្ថិត​​​ក្នុង​​​លំដាប់​​​កំពូល​​​ទាំង​​​៥​​​។ សេចក្តី​​​ប្រកាស​​​ព័ត៌​​​មា​​​ន​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា ​​"សូម្បី​​​តែ​​​ក្នុង​​​តំបន់​​​ដែល​​​សម្បូរ​ដោយ​​​ប្រាសាទ​​​​​ដូច​​​ជា​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ប្រាសាទ​​​អង្គរ​​​វត្ត​​​ គឺ​​​​ជា​​​ប្រាសាទ​​​ដ៏​​​អស្ចារ្យ ជា​ឋានសួគ៌​លើ​ផែនដី ​​​ប្រាសាទ​​​ធ្វើ​​​អំពី​​​ថ្មភក់​​​រាប់​​​ពាន់​​​ និង​​​ចម្លាក់​​​ឆ្លាក់​​​ពី​​ផ្ទៃរាប​​​​រហូត​​​ដល់​​​ពិដាន​ដែល​ដក​ស្រង់​ចេញ​​​​​​​​​ពីរឿង​ព្រេង​​​​​​​រ៉ាមាយ៉ាណៈ មហា​ភារតៈ​និង​​​ប៉ូរណៈ​​​"។ ប្រាសាទ​​​បុរាណ​​​ជា​​​ច្រើន​​​ដែល​​​ស្ថិត​​​ក្នុង​​​លំដាប់​​​កំពូល​​​​​​ពេល​ធ្វើការ​​​ស្ទង់​​​មតិ​​​ស្រដៀង​​​គ្នា​​​ពី​ទី​​​តាំង​​​ទេសចរណ៍​​​ដូច​​​ជា​គេហទំព័រ​ Trip Advisor ជាដើម​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​ពី​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​ដោយ​​តួលេខ​​​ថ្មី​​​បំផុត​​​បង្ហាញ​​​ថា មាន​​​ភ្ញៀវ​​​ទេសចរ​​​បរទេស​​​១,២៣​​​លាន​​​នាក់​​​បាន​​​មក​​​ទស្សនា​​​ប្រាសាទ​​​បុរាណ​​​នេះ​​​ក្នុង​​​ឆមាស​​​ទី​​​១នៃ​​​​ដើម​​​ឆ្នាំ​​​នេះ​​​។ យោង​​​តាម​​​អាជ្ញាធរ​​​អប្សរា ដែល​​​បាន​​​បន្ទោស​​​កត្តា​​​សាកល​​​ដូច​​​ជា ការ​​​ផ្ទុះ​​​ឡើង​​​នូវ​ជំងឺ​​​ Mers​​​ ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ និង​​​ការ​​​បាត់​​​​ដំណឹង​​​​យន្ត​​​ហោះ Air Asia MH370 បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​​​​ការ​​​ធ្លាក់​​​ចុះ​​​បន្តិច​​​បន្តួច​​​នូវ​​​​ចំនួន​​​ភ្ញៀវ​ទេសចរ​​​ បើ​​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្មាំ​​​មុន​​​។ បើ​​​ទោះ​​​ជា​​​អាជ្ញាធរ​​​អប្សរា​​​ ពិនិត្យឃើញ​​​​​​​ថា ​មានការ​ធ្លាក់​​​ចុះ​​​ប្រាក់​​​ចំណូល​​​ និង​​​ភ្ញៀវ​​​ទេសចរ​​​​​បន្តិច​​​បន្តួច​​​ក្នុង​​​ឆមាស​​​ទី​​​១​​​ក៏​​​ដោយ​​​ ក៏​​​ខែ​​​កក្កដា ​មាន​​​​​​ការ​​​កើន​​​​​​ឡើង​ភ្ញៀវ​ទេសចរ​​៥​​​ភាគ​​​រយ​​​បើ​​​​​​​ធៀប​​​ទៅ​​​នឹង​​​ខែ​​​ដូច​​​គ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ដែល​​​​​​មាន​​​​​​ភ្ញៀ​​​វ​​​ទេសចរ​​​ប្រហែល​​​១៦០.០០០​នាក់​​​មក​​​ទស្សនា​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​​​​។ លោក ទិត្យ ចន្ថា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ទេស​ចរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ឈរ​​​នៅ​​​លំដាប់​ទី​​​១​​​​​​នៅ​​​ក្នុង​​​បញ្ជី​​​ផ្សេង​​​ទៀត​​​នៃ​​​ការ​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​ពិភពលោក​​​​ គឺ​​​ជា​​​ព័ត៌​​​មាន​​​ល្អ​​​បំផុត​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​​​​បាន​​​ថ្លែង​​​ថា "ខ្ញុ​​​ំ​​​រីក​​​រាយ​​​ណាស់​​​ដោយ​​​​​ទទួល​​​​​​បាន​​​ព័ត៌​​​មាន​​​នេះ។ ការ​​​ចុះ​​បញ្ជីកាន់​​​តែ​​​ច្រើន​​​ ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​កាន់​​​តែ​​​ល្បី​​​ឈ្មោះ​​​ និង​​​នាំ​​​មក​​​នូវ​​​ភ្ញៀវ​​​ទេសចរ​​​បន្ថែម​​​ទៀត"​​​។ ​លោក​​​បាន​​​បន្ថែម​​​ថា ក្រសួង​​​បាន​​​សហការ​​​ជា​​​មួយ​​​អាជ្ញាធរ​​​អប្សរា​​​ដើម្បី​​​ធានា​​​សុចរិត​​​ភាព​​​​​​​​​របស់​​​ប្រាសាទ​​​។ "បើ​​ទោះ​ជា​មាន​ភ្ញៀវ​​​ទេស​ចរ​​​កាន់តែច្រើន​ក៏​ដោយ​ ក៏​​គ្មាន​បញ្ហា​ដែរ​​​​​​​"។ លោក​​​ស្រី​ ជូ ស៊ុន​​​កិរិយា អ្នក​​​នាំពាក្យ​​​អាជ្ញា​ធរ​​​អប្សរា​​​បាន​​​យល់​​​ស្រប​​​ដូច្នេះ​​​ដែរ។ លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា "យើង​​​មាន​​​នីតិវិធី​​​មួយ​​​ចំនួន​​ហើយ​​​ ដូច​​​ជា​​​ការ​​​កំណត់​​​ចំនួន​ភ្ញៀវ​ទេសចរ​​​​មក​​​ទស្សនា​​​មួយ​​​លើក​​​​​"។ កាល​​​​​​ពី​​​២០​​​ឆ្នាំ​​​មុន​​​ អង្គការ​​​យូណេស្កូ បាន​​​លើក​​​ឡើង​​​ថា ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ប្រចាំ​​​ឆ្នាំ​​​មិន​​​លើស​​​ពី​​​៧០០.០០០នាក់​​​ឡើយ​​​។ ​ប៉ុន្តែ ​កាល​​​ពី​​​ម្សិលមិញ លោក​​​ស្រី​​​ អាន ឡឺម៉េស ​នាយក​​​ប្រចាំ​​​ប្រទេស​​​បាន​​​ថ្លែង​​​ថា អង្គការ​​​នេះ​​​ជឿ​​​ថា ​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​កាន់តែ​ច្រើន​​​​សព្វថ្ងៃនេះ​​​​​អាច​គ្រប់​គ្រង​បាន​​។ លោកស្រី​​​បាន​​​ថ្លែង​​​ថា "សមត្ថភាព​​មាន​​​កម្រិត​​​ដែល​ប្រាសាទ​អាច​​​ស្រូប​​​ទាញ​​​​ភ្ញៀវ​ទេសចរ​បាន​​​នៅពេល​​​ជាក់​លាក់​មួយ មិន​​​មាន​​​មាន​​​ន័យ​​​ថា យើង​​​គួរ​​​​​​រឹត​បន្តឹង​​​​​ចំនួន​​​ភ្ញៀវ​​​ទេស​ចរ​​​មក​​​ទស្សនា​​​តំបន់​​​អង្គរ​​​ឡើយ។ បញ្ហា​​ស្ថិត​នៅ​ត្រង់​ការ​រៀប​ចំ​ថា តើ​នរណា​ទៅ​​កន្លែង​ណា នៅពេល​ណា​តែ​​​​ប៉ុណ្ណោះ​​​"៕សារុន

មនុស្ស​១៦នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ក្រឡាប់​​​រថយន្ត​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​

យោង​​​តាម​​​នគ​​​របាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា មនុស្ស​​​ ១៦​​​នាក់​​​បាន​​​ស្លាប់​​​ នៅ​​​ពេល​​​រថយន្ត មួយ​​​គ្រឿ​ង​​​​ ​​​ដឹក​​​មនុស្ស​​​ពេញ​​​មក​​​ពីរាជ​​​ធានីភ្នំពេញ​​​ បាន​​​ធ្លាក់ចំណោត​​​នៅ​​​តំបន់​​​ជួរ​​​ភ្នំ​​​ដង​​​រែក​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ បន្ទាប់​​​ពី​​អ្នកបើក​បរ​ជាន់​​​ហ្វ្រាំង​​​មិន​​​​​​ស៊ី។ យោ​​​ង​​​តាម​​​លោក នៅ សំអន អនុប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​ដែល​អ្នក​ដំណើរ​រង​​​របួសបាន​​​ទទួល​​​ការ​​​​ព្យាបាល​បឋម​​​ បាន​​​ឲ្យ​​​​​​ដឹង​​​ថា អ្នក​​​នៅ​​​រស់​​​ទាំង​​​២៣​​​នាក់​​​​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​នៅ​ស្រុក​​​អន្លង់​​​វែង​​​​​​​​ដែល​​​មាន​​​​​​ទាំង​​​​​​​​​អ្នក​​​បើក​​​បរផង​​​ សុទ្ធ​​​តែ​​​​​​រង​​​របួស​​​ធ្ងន់​​​ធ្ងរ​​​ ដោយ​​​ក្នុង​​​នោះ ​​​ក៏​​​មានបាក់​​​ឆ្អឹង​​​ឆ្អែង​​​​​​ផង​​​ដែរ​​​​​​​​​។ លោក​បាន​ឲ្យ​ដឹង​ថា  ក្រោយ​​​មកមនុស្ស​​ចំនួន​​​២២​​​នាក់​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ត​​ទៅ​មន្ទីរ​​​ពេទ្យ​​​ បង្អែក​​​ខេត្ត​​​សៀម​​​រាប ​​​ចំណែក​​​ស្ត្រី​​​ម្នាក់​​​ត្រូវ​​​បាន​​​សម្រេច​​​ បញ្ជូន​​​ទៅ​​​ព្យាបា​​​ល​​​នៅ​​​ក្រុង​​​បាង​​​កក​​​។ លោក ប៉ែន ផល​​​្គុណ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​អា​​​ចជម្រាប​​​​បាន​​​ថា ចំនួន​​​អ្នក​​​​​​ស្លាប់​​​​​​អា​​​ច​​​កើន​​​​​​ឡើង​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​​ពន្យារ​​​ពេល​មក​​បំពេញ​បេសកកម្ម​​នៅ​​​រាជ​ធានី​ភ្នំពេញ​​​ ​​​ដើម្បី​ដោះ​ស្រាយ​​​​​បញ្ហា​អ្នក​ស្លាប់​ និង​របួស​​​ទាំង​នេះ​ដោយ​ផ្ទាល់​។ លោក អៀប ប៊ុន​​​លឿន អនុប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​ខេត្ត​​​សៀម​​​រាប បាន​​​មាន​​​ប្រសា​សន៍​​​ថា អ្នក​​​រង​​​របួស​​​ម្នាក់​​​នៅ​​​សន្លប់​​​នៅ​​​ឡើយ​​​​​​គិត​​​មក​​ទល់​ម៉ោង​​​៦​​​ល្ងាច​​​យប់​​​មិញ ហើយ​​​ថា អ្នក​​​ដំណើរ​​​ដែល​​​រង​​​របួស​​​ធ្ងន់​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​បន្ត​​​មក​​​​​​រាជធានីភ្នំពេញ​​​ដើម្បី​ព្យាបាល​​​បន្ថែម​។ លោក ធូ សុភា...

នគរ​​​បាល​​​កំពុង​​​សើុប​​​អង្កេត​​​ករណីបុរស​​​ម្នាក់​​​វាយ​​​មន្ត្រី​​​នគរ​​​បាល​​​ចរាចរ​​​ជា​​​ស្ត្រី​​​នៅ​​​ខេត្តសៀមរាប​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិល​​​​​​មិញ ​​​នគរ​​​បាល​​​ក្រុង​​​សៀមរាប បាន​​​សាក​​​សួរ​​​​ស្ត្រីជា​​​​មន្ត្រី​​​​នគរ​​​បាល​​​ចរាចរ​​​ម្នាក់​​​ជុំវិញ​​​ហេតុ​​​ការណ៍​​​កើត​ឡើង​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​ ដែល​​​​​​កូន​​​ប្រសា​​​​របស់​​​ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​វាយ​​​គាត់​​​ត្រូវ​​​ដៃ​​​​​​​ ហើយ​​​បាន​គំរាម​​​បើក​​​រថ​​​យន្ត​​​​​​​​​កិន​​​ស្រ្តី​​​​​រូបនេះទៀត​​ បន្ទាប់​​​ពី​​​នាង​​​​​​ឃាត់​​​​​​បុរស​​​រូប​​​នេះឲ្យ​ឈប់​​​​។ លោក វ៉ាន់ វីរៈ នាយ​​​រង​​​ការិយាល័យ​​​នគ​​​របាល​​​ចរាចរណ៍​​​​ខេត្ត​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ហេតុ​​​ការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​អង្គារ នៅ​​​ពេល​​​ ទូច មុំ អាយុ​​​២៤​​​ឆ្នាំ មន្ត្រី​​​នគរ​​​បាល​​​ចរាចរ​​​ក្រុង​​​សៀម​​​រាប​​​ព្យាយាម​​​ឃាត់​​​​​​លោក លឹម ស្នែគំនិត ​​​ឲ្យឈប់​ពីបទ​​​​​​បើក​​​បរ​​​ម៉ូតូ​​​ហុង​​​ដា​​​ឌ្រីម​​​ស៊េរី​​​២០១៥​​​ដោយ​​​មិន​​​ពាក់​​​មួក​​​សុវត្ថិភាព​​​។ ​​​​លោក បាន​​​ឲ្យ​​​ដឹង​​​បន្ត​ថា លោក លឹម ​​​ស្នែ​​​គំនិត​​​ បាន​​​បើក​​​​​​ម៉ូ​​​តូ​​​របស់​​​ខ្លួន​​​ជុំ​​​វិញ​​​រង្វង់​​​មូល​​​​​​ក្បែរ​​​ផ្សារ​​​ចាស់​​​ដោយ​​​ឌុប​​​ប្រពន្ធ​​​ពីក្រោយ​​​នៅ​​​ពេល​​​នោះ​​​នគ​​​របាល​​​បាន​​​ឃើញ​​​ ហើយ​​​បាន​​​ព្យាយាម​​​ឃាត់​​​គាត់​​​ឲ្យឈប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​​​បើក​​​ម៉ូតូ​​​ជុំ​​​វិញ​​​រង្វង់​​​មូល​​​ ហើយ​​​បន្ទាប់មក​​​បាន​​​ជិះ​​​​​​សំដៅ​​​ទៅ​​​​​​ផ្លូវ​​​ដែល​​​ស្ត្រី​​ជា​មន្ត្រី​​នគរ​​​បាល​​​ចរាចរ​​​​​​កំពុង​​​ធ្វើ​​​ការ​​​ ហើយ​​​ព្យាយាម​​​ជិះគេច​​​"។ លោក វ៉ាន់ វីរៈ បាន​ឲ្យ​ដឹងទៀតថា​ បន្ទាប់​​​មក​​​ ទូច មុំ បាន​​​ទៅ​​​​ឈរ​​​ពាំង​​​​ពី​​​មុខ​​​ម៉ូតូ​​​ដោយ​​​ឃាត់​​​ឲ្យ​​​លោក លឹម ស្នែគំនិត​​​ ឈប់ ហើយ​​​ចុះ​​​ពី​​​លើ​​​ម៉ូតូ។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ដំបូង​​​គាត់​​​វាយ​​​ស្ត្រី​​​រូប​​​នេះ...

ដោយសារ​តែ​ការ​តវ៉ា គ្រួសារ​ជាច្រើន​ទទួល​បាន​អំណោយ

គ្រួសារ​ប្រជា​ពលរដ្ឋ​ក្រុង​ភ្នំពេញ​មួយ​ក្រុម​មក​ពី​សហគមន៍​ងាយ​រងគ្រោះ​ពី​ការ​ជន់​លិច ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ដែល​គេ​បោះ​បង់​ចោល​របស់​ក្រុង​នេះ បាន​ទទួល​ប្រាក់​យ៉ាង​ហោច​ណាស់​២.២៥០​ដុល្លារ ដែល​ពួកគេ​ត្រូវការ​ដើម្បី​សាងសង់​ប្រព័ន្ធ​បង្ហូរ​ទឹក​របស់​ខ្លួន​ផ្ទាល់ បន្ទាប់ពី​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​អភិបាល​ខណ្ឌ​ឫស្សី​កែវ​កាលពី​ថ្ងៃ​ពុធ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួកគេ​បាន​តវ៉ា​នៅ​មុខ​ការិយាល័យ​អភិបាល​ខណ្ឌ ធុយ សុខន ជា​ច្រើន​លើក​ក្នុង​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​សុំ​អំណោយ ប៉ុន្តែ​មិន​បាន​ការ។ ពួកគេ​និយាយ​ថា ប្រជាពលរដ្ឋ​ប្រហែល​២០​ទៅ​៣០​នាក់​ក្នុង​ចំណោម​ពួកខ្លួន​បាន​ចូលរួម​ការ​តវ៉ា​កន្លង​មក ហើយ​ជាង​១០០នាក់​បាន​មក​ជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ។ អ្នក​ស្រី ម៉េង គួន បាន​និយាយ​ថា "យើង​បាន​ទៅ​ទីនោះ​ពី​មុន។ ខ្ញុំ​គិត​ថា ប្រហែល​ដោយសារតែ​មាន​មនុស្ស​ច្រើន​បាន​ទៅ​ទី​នោះ​នៅ​ពេល​នេះ និង​ដោយ​មាន​បដា​ផង​នោះ គាត់​បាន​យល់​ព្រម​ឲ្យ​ប្រាក់​យើង"។ អ្នក​ស្រី​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ប្រហែល​៣៤​គ្រួសារ​ក្នុង​សហគមន៍​នៅ​សង្កាត់​ទួល​សង្កែ​ក្នុង​ខណ្ឌ​ឫស្សី​កែវ បាន​និង​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ​តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៨០​មក...

សំណូក​នៅ​អាកាស​យានដ្ឋាន​បន្ត​រំខាន​ភ្ញៀវ​ទេសចរ

ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​បាន​និយាយ​ថា លោក​បាន​ប្រាប់​រដ្ឋាភិបាល​អំឡុង​​កិច្ច​ប្រជុំ​ចុង​ក្រោយ​របស់​លោក​ក្នុង​តំណែង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវ​គេ​ទារ​សំណូក​បន្តិច​បន្តួច​នៅ​ពេល​ចូល​ប្រទេស​នេះ បើ​ទោះ​ជា​មាន​ការ​សន្យា​កាលពី​ពីរ​បី​ឆ្នាំ​មុន ថា​នឹង​បំបាត់​លែង​ឲ្យ​មាន​ការ​ធ្វើ​ដូច្នេះ​ក៏​ដោយ។ អាកាស​យានដ្ឋាន​និង​ច្រក​ព្រំដែន​របស់​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​អាក្រក់ ព្រោះ​មន្ត្រី​ដែល​បាន​ទាមទារ "លុយ​ទឹក​តែ" ពី​ភ្ញៀវ។ ក្នុង​ឆ្នាំ​២០១៣ អ្នក​កាសែត​ចិន​ម្នាក់​បាន​សរសេរ​អត្ថបទ​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​កាសែត គ្លូបល ថាមស៍ បន្ទាប់ពី​ក្រុម​មន្ត្រី​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​បាន​សុំ​ឲ្យ​នាង​បង់​សំណូក។ យោង​តាម​លោក ហូ វណ្ឌី សហ​ប្រធាន​ជិត​ផុត​អាណត្តិ​នៃ​ក្រុម​ការងារ​វិស័យ​រដ្ឋាភិបាល-ឯកជន​ផ្នែក​ទេសចរណ៍ បាន​និយាយ​ថា លោក​បាន​លើក​បញ្ហា​នេះ​នៅ​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​អាទិត្យ ដែល​នៅ​ពេល​នោះ ចុងភៅ​ធំ​និង​ជា​ម្ចាស់​សណ្ឋាគារ លោក លូ ម៉េង ត្រូវ​បាន​តែងតាំង​ជា​អ្នក​កាន់​ការ​ជំនួស​លោក...

ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បង្គាប់​ឲ្យ​អ្នក​បើក​បរ​រថយន្ត​ក្រុង­​ក្រុមហ៊ុន​កាពីតូល​ត្រឡប់​ទៅធ្វើការ​វិញ​

កាល​​​ពី​​​ម្សិលមិញ​​​ ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្តាលបាន​​​បង្គាប់​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុម​​​ហ៊ុន​​​កាពីតូល​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​បញ្ចប់​​​ការ​ធ្វើ​កូដ​​​កម្ម​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពីថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា ជុំវិញ​​​ការ​​​អះ​​​អាង​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ប្រាំនាក់​​​ទៀត​​​ត្រូ​​​វ​​​បាន​​​បណ្តេញ​​​ចេញ​​​ចំពោះ​​​ការ​​​​​​ព្យាយាម​​​បង្កើត​​​សហជីព​​​នៅក្រុមហ៊ុននេះ​​​។ លោក​​​ ម៉ែន និមិត្ត​​​ ប្រធាន​​​​​​ស្តីទី​​​នៃក្រុមប្រឹក្សា​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា អ្នក​​​បើ​​​បរ​​​រថយន្ត​​​ដែល​​​ចង់​​ឲ្យ​យកអតីត​​​សហសេវិក​​​របស់​​​ខ្លួន​​​​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ត្រូវ​​​តែ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ  ខណៈដែល​​​ក្រុមប្រឹក្សា​​​សើុប​​​អង្កេត​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគេ​​​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា "បុគ្គលិក ទាំង​អស់​​​​ត្រូវ​​​តែ​​​ត្រឡប់​​​ទៅធ្វើ​​​ការវិញ​​​ដូច​​​ធម្មតា​​​។ បន្ទាប់​​​ពី​​​នេះទៅ ​​​យើង​​​អាច​​​ដោះស្រាយ​​​វិវាទ​​​ជូន​​​ពួកគាត់​​​​"។ លោក​​​បានបន្ត​​​​​​ថា សវនាការ​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​​​នៅ​​​ពេល​​​​​​ឆាប់​​​ៗ​​​នេះ​​​​​​ជាមួយ​​​តំណាង​​​ក្រុមហ៊ុន និង​​​អ្នក​​​បើក​​​បរ​​​។ លោក​​​ និមិត្ត បាន​​​​​​មាន​ប្រសាសន៍​​​ថា ​​តាម​​​ការ​​​​លើកឡើង​របស់​ក្រុមប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​ ​​​អ្នក​​​បើ​​​ក​​​បរទាំង​​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​​​​កាល​​​ពី​​​​ដើមខែ​​​នេះ ក៏​​​អាច​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​របស់​​​ខ្លួន​​​វិញដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "គ្រប់​​​គ្នា​​​អាច​​​ត្រឡប់​​​ទៅធ្វើ​​​ការ​​​វិញ បើ​​​ទោះ​​​ជាពួកគេ​​​នៅ​​​តែ​​​គិត​​​ថា ​​​ការ​​​បណ្តេញ​​​ចេញ​​​នេះ​​​ខុស​​​ច្បាប់​​​ក៏​​​ដោយ​​​"។ លោក ផាន់ សុភាព​​​ ម្ចាស់​​​ក្រុមហ៊ុន​​​កាពីតូល​​​​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ទាំង​​​អស់​​​នឹង​​​ត្រឡប់មក​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​តាម​​​សេចក្តី បង្គាប់​​​របស់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្តាល​​​ បុ៉ុន្តែ លោក​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យអ្នក​​​ដែល​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​ឡើយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ខ្ញុំ​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ទាំង​​​អស់​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ ​​​លើ​​​ក​​​​​​លែង​​​​តែ​​​បុគ្គលិក​​​ប្រាំពីរ​​​នាក់ប៉ុណ្ណោះ​​​​" ដោយ​​​​​​លោក​​​ពន្យល់​​​ថា អ្នក​​​បើ​​​កបរ​​​ពីរ​​​នាក់​​​ទៀត​​​ត្រូវ​​​​​​បាន​​​បណ្តេញ​​​ចេញ​​​ ពីព្រោះ​​​ពួក​​​គេ​​​ទុក​​​រថយន្ត​​​ក្រុង​​​ចោល​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ដើម្បី​​​មក​​​ចូល​​​រួម​​​​​​ជាមួយអ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​កំពុងធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពីសប្តាហ៍​​​មុន។ លោក ខៀវ វ៉ាន់...

​អធិការ​នគរបាល​ជាប់ចោទ​ពីបទ​​រំលោភ ​ត្រូវ​បាន​​ព្យួរ​ពី​​ការ​ងារ​

អធិការ​នគរបាល​​ស្រុក​ម្នាក់​ក្នុងខេត្ត​កំពង់​ឆ្នាំ​ង កាលពី​ម្សិលមិញ​​ត្រូវ​បាន​ព្យួរពីការងារ​ចំពេល​ដែលមាន​ការ​ស៊ើប​អង្កេត​ការ​អះ​អាង​​​ដែលថា គាត់​បាន​រំលោភ​​សិស្ស​វិទ្យា​ល័យ​​​ម្នាក់​​នៅក្នុងការិយាល័យ​របស់គាត់រួច​​គំរាម​សម្លាប​់​ក្រុម​គ្រួសារ​របស់នាង​​ ប្រសិន​បើ​នាង​ប្រាប់​នរណា​ម្នាក់ពី​រឿង​នេះ​។ លោក ហ៊ុល វាសនា អាយុ​៤២​ឆ្នាំ ជា​អធិការ​នគរ​បាល​ស្រុក​កំពង់ត្រឡាច​​​នៅ​មាន​សេរី​ភាព​នៅ​ឡើយ បើ​ទោះ​ជា​មាន​ការ​​​ចង្អុល​បង្ហាញ​ថា អាជ្ញាធរ​​កំពុង​ចាត់​វិធានការ​​​ពីការ​ចោទ​ប្រកាន់​របស់​នារី​វ័យ​ក្មេង​អាយុ​១៩​ឆ្នាំ​​រូប​នេះ​យ៉ាង​ហ្មត់ចត់​ក៏ដោយ​​។ ​នារី​វ័យ​ក្មេង​រូប​េនះ​អះអាង​ថា អធិការ​នគរ​បាល​រូប​នេះ​ដែល​បាន​​​​សុំរាប់​អាន​ជា​មិត្ត​​ភក្តិ​​​តាម​ហ្វេសប៊ុក​ប្រហែល​​១ខែ​មុននោះ​ បាន​​រំលោភ​នាង​នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន​​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ​បន្ទាប់ពី​​ល្បួង​នាង​ឲ្យ​មក​កាន់អធិការ​ដ្ឋាននគរ​បាល ដោយ​​ឲ្យ​​នាង​ខ្ចី​ម៉ូតូ​​របស់​គាត់។ បន្ទាប់​មក ​គាត់​បាន​គំរាម​សម្លាប់​នាង​មួយ​គ្រួសារតែម្តង​ ​​ប្រសិន​បើ​នាង​​និយាយ​អំពី​រឿង​នេះ។ លោក វាសនា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​អះអាង​​​ថា លោក​ និង​សិស្ស​ថ្នាក់​ទី​១២​រូប​នេះ​ "ស្រឡាញ់​គ្នា"។ នគរ​បាល​ខេត្ត​បាន​​​សាក​សួរ​​លោក វាសនា ​កាលពី​ថ្ងៃអង្គារ មួយ​ថ្ងៃ​បន្ទាប់ពី​​ទទួល​បាន​ពាក្យ​បណ្ដឹង​ពីបទ​រំលោភ បន្ទាប់​មក​បាន​ឆែក​ឆេរ​ការិយាល័យ​របស់​គាត់​នៅ​អធិការ​ដ្ឋាន​នគរ​បាល​...

តុលាការ​ផ្តន្ទាទោស​បុរស​នេសាទម្នាក់ពីបទ​​​​រំលោភ​កូនស្រី​​បង្កើត​

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា បុរស​​​ពោះម៉ាយ​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ដែល​​​បាន​​​រំលោភ​​​កូន​ស្រី​​វ័យក្មេង​​​​​​របស់​​​ខ្លួន​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ បន្ទាប់​​​ពី​​​បង្ខំ​​​ឲ្យ​​​ពួក​​​គេ​​​មើល​​​វីដេអូ​​​អាស​​​អាភាស​​​នៅ​​​ក្នុង​​​កុំ​​​ព្យូទ័រ​​​យួរ​​​ដៃ​​​របស់ខ​​​្លួន​​​នោះ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅក្នុង​​​ស្រុក​​​ឯក​​​ភ្នំ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​ទោស​​​ដាក់​​​ពន្ធនាគារ​​​តាម​​​ការ​​​ចោ​​​ទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​។ យោង​​​តាម​​​លោក​​​ ឡម ​​​ឡាន ​​​នាយការិយា​​​ល័យ​​​​​​នគរ​​​បាល​​​យុត្តិធម៌​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរ​សឈ្មោះ​ នន់ ផល អាយុ៤៦​​​ឆ្នាំ​​​​​​ ជាអ្នក​​​នេសាទ​​​ដែល​​​បាន​​​ចិញ្ចឹម​​​កូនស្រី​​​ទាំង​​​បី​​​នាក​​់​​​តែម្នាក់​​​ឯង​​​ បន្ទាប់​​​ពី​​​ប្រពន្ធ​​​បាន​​​ស្លាប់​​​ពី​​​រ​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​នោះ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​ជន​​​នេះ​​​ស្ថិត​​​ក្នុង​​​ឃុំ​​​ព្រែក​​​ហ្លួង​​​ ស្រុក​​​ឯក​​​ភ្នំ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។ លោក​​​ ឡម ឡាន ដែល​​​បាន​​​ដឹក​​​នាំ​​​កម្លាំង​​​នគរ​​​បាល​​​សើុប​​​អង្កេត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ឈ្មោះ​​​ ផល​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​កូន​​​ស្រី​​​ច្បង​​​របស់​​​ជន​​​នេះ​​​ដែល​​​​​​មាន​​​អាយុ​​​៧​​​ឆ្នាំ និង​​​​​​៩​​​ឆ្នាំ​​​បាន​​​រត់​​​ចេញ​​​ពី​​​​​​ផ្ទះ​​​របស់​​​ខ្លួន​​​បន្ទាប់ពី​​​ឪពុក​​​របស់ពួក​​​​​​គេ​​​បាន​​​ព្យាយាម​​​ ចាប់​​​រំលោភ​​​កូនស្រី​​​​​​អាយុ​៩ឆ្នាំ​នៅ​​​ពេល​​​ស្រវឹង​​​​​​ស្រា។ លោក​​​បាន​​​មានប្រសាសន៍​​​ថា កូនស្រី​​​ពៅ​​​របស់​​​បុរស​​​ឈ្មោះ ផល​​​នេះអាយុ​​​៥​​​ឆ្នាំ​​​មិនត្រូវ​​​បានរំលោភ​​​ទេ​​​​​​។ នាយ​​​ការិយាល័យ​​​រូប​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ ថា បុរស​​​អ្នក​​​នេសាទ​​​រូប​​​នេះ​​​សារភាព​​​ថា គាត់​​​​​ពិត​​​ជា​​​បាន​​​​​​ចាប់​រំលោភ​​​កូនស្រី​​​ច្បងទាំង​​​​ពីរ​​​នាក់​​​ក្នុង​ម្នាក់​​​ៗ​​​ប្រាំដង​​​មែន​​​ កាល​​​ពីខែ​​​មុន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្មេង​​​ស្រី​​​អាយុ​​​៩​​​ឆ្នាំបាន​ប្រាប់​អ្នក​សាកសួរ​ថា នាង​​​ត្រូវ​​​បាន​​​ចាប់​​​រំលោភ​​​ពីរ​​​ដង​​​ ចំណែក​​​ក្មេង​​​ស្រី​​​អាយុ​​​៧​​​ឆ្នាំបាន​​​ប្រាប់​​​ពួក​​​គាត់​​​ថា នាង​​​ត្រូវ​​​ចាប់​​​រំលោភ​​​១០​​​ដង​​​។ ក្មេង​​​ស្រី​​​ទាំង​​​ពីរ​​​បាន​​​និយាយ​​​ថា ​​​ឪពុក​​​​​​របស់​​​ខ្លួន​​​តែង​​​តែ​​​ឲ្យ​​​ពួក​​​គេ​​​មើល​​​វីដេអូអាស​​​អាភាស​​​នៅ​​​ក្នុ​​​ងកំុព្យូទ័រ​​​យួរ​​​ដៃ​​​របស់​​​គាត់​​​មុន​​​ពេល​​​​​​គាត់​​​ចាប់​​​ពួក​​​គេ​​​រំលោភ​​​ ខណៈ​​​ពេល​​​ស្រវឹង​​​ស្រា​​​។ លោក ឡម...

ការ​ផ្ទុះ​​​កំហឹ​​​ង​​​កើត​ឡើង​ជុំ​​​វិញ​​​ករណីឧកញ៉ាវាយដំ​​​ពិធីការិនី​​​ សាសា

កាលពី​ម្សិលមិញ ​កំហឹង​បាន​ផ្ទុះ​ចេញ​​ពី​គ្រប់​​មជ្ឈដ្ឋាន​នៃ​សង្គម​ បន្ទាប់ពី​​​មានការ​ចាក់​ផ្សាយ​​​​រូប​ភាព​វីដេអូ​កាមេរា៉​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាពបុរស​​​អ្នក​ជំនួញ​ធំ​ម្នាក់​​ប្រើអំពើ​ហិង្សា​វាយ​ដំ​​​ទៅ​លើពិធី​ការិនី​ទូរទស្សន៍​ម្នាក់​យ៉ាង​​​សាហាវ​នៅឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​​​​​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ដើម​ខែ​នេះ។ ​ក្នុង​កម្មវិធី​ផ្សាយ​​​នៅ​​ល្ងាច​ថ្ងៃ​ពុធ ​ស្ថានីយ​ទូរទស្សន៍​ CNC ​បាន​ចាក់​ផ្សាយ​​រូប​ភាព​​វីដេអូ​ដែល​បង្ហាញ​ពី​​​​លោក សុខ ប៊ុន ​ឧកញ៉ា​អចលន​ទ្រព្យ​ និង​ជា​ប្រធាន​​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា ធ្វើ​សកម្មភាព​​​ដាល់ ​ទាត់​ធាក់ សម្រាត​ខោអាវ និង​​​ជាន់​ក្បាល​​​កញ្ញា ឯក សុជាតា ​ឬ​ដែលគេ​ស្គាល់​ថា សាសា ដែល​ជា​​អតីត​​ពិធីការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​នាង​​ព្យាយាម​ការ​ពារ​នារី​ម្នាក់​ទៀត​​​មិន​ឲ្យ​​ឧកញ៉ា​រូប​នេះ​ចូលទៅ​រំ​ខាន​នាង​​។ ពេល​ទាក់​ទង​​ទៅ​កាលពី​ម្សិលមិញ កញ្ញា ឯក សុជាតា និយាយ​ថា ​នាង​​បាន​ដាក់​ពាក្យ​បណ្ដឹង​​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាតប្ដឹង​បុរស​ពីរ​នាក់​ជុំវិញ​ហេតុការណ៍​នេះ​​ ដែល​បណ្ដា​អ្នក​តស៊ូ​មតិ​ការ​ពារ​សិទ្ធិ​​ស្ត្រី​លើក​ឡើង​ថា​ ឆ្លុះ​បញ្ចាំង​​ពី​ផ្នត់​គំនិត​​ចាក់​ឫស​ក្នុង​សង្គមខ្មែរ...