Hul Reaksmey
ការប្រជុំរវាងគ្រួសារនិងក្រុមហ៊ុនអភិវឌ្ឍន៍នៅកោះកុងមិនទទួលបានលទ្ធផល
អ្នកតំណាងឲ្យប្រជាពលរដ្ឋប្រហែល២០០គ្រួសារក្នុងជម្លោះដីធ្លីរយៈពេលមួយឆ្នាំជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ UDG ក្នុងខេត្តកោះកុង បានជួបជាលើកដំបូងជាមួយមន្ត្រីក្រុមហ៊ុននិងមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ប៉ុន្តែមិនឃើញមានលទ្ធផលទេ។ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយក្រុមបាននាំភាគីទាំងបីឲ្យជួបគ្នានៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយសង្ឃឹមថា នាំឲ្យពួកគេឈានដល់ដំណោះស្រាយលើជម្លោះទាក់ទិននឹងដី៤៥.០០០ហិកតា កន្លែងទេសចរតម្លៃ៣,៨ពាន់លានដុល្លារ ដែលក្រុមហ៊ុនចិនកំពុងសាងសង់នៅកណ្តាលឧទ្យានជាតិបទុមសាគរខេត្តកោះកុង។ អ្នកភូមិពាក់ព័ន្ធជម្លោះប្រហែល២០០គ្រួសារដែលមានតំណាងនៅក្នុងកិច្ចប្រជុំនោះ មានទាំងមិនសប្បាយចិត្តនឹងសំណងដែលពួកគេបានទទួលសម្រាប់ផ្ទះសំបែងនិងដីស្រែចម្ការរបស់ពួកគេ និងទាំងខឹង ពីព្រោះពួកគេមិនបានទទួលអ្វីទាល់តែសោះ។ នៅកិច្ចប្រជុំនោះ មានលោក ប៉ន សារឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលរងខេត្ត ស៊ុន ដារ៉ា និងលោក វ៉ាង ចាវ អ្នកនាំពាក្យក្រុមហ៊ុន...
លោក កឹម សុខា លើកឡើងថា ច្បាប់ស្ដីពីតុលាការគួរតែលើកយកមកពិភាក្សាឡើងវិញ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកាលពីម្សិលថា ក្នុងពេលឆាប់ៗនេះតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សលោកនឹងស្នើឲ្យមានការពិភាក្សាឡើងវិញលើច្បាប់កំណែទម្រង់តុលាការដ៏ចម្រូងចម្រាសទាំងបី ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីឆ្នាំមុនអំឡុងការធ្វើពហិការមិនចូលសភារបស់គណបក្សប្រឆាំង។ នៅក្នុងពិធីប្រារព្ធខួបនៃការបោកគ្រាប់បែកលើបាតុកម្មមួយរបស់គណបក្សប្រឆាំង ដែលបានសម្លាប់មនុស្ស១៦នាក់កាលពីខែមីនា ឆ្នាំ១៩៩៧ លោក កឹម សុខា បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ទាំងបីនេះគឺជាអាទិភាពរបស់គណបក្សសង្គ្រោះជាតិ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបង្កើតឡើងនៅពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីលើកឡើងពីការផ្តល់រង្វាន់ដល់គ្រូបង្រៀនឆ្នើមពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានផ្តោតលើការប្រគល់រង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក ជារង្វាន់ធំថ្មីដែលគ្រូបង្រៀនកម្ពុជាម្នាក់បានជាប់ក្នុងបញ្ជីជម្រើសចុងក្រោយនាពេលថ្មីៗ ដោយបានមានប្រសាសន៍ថា ការប្រកួតប្រជែងនោះប្រហែលត្រូវបានកំណត់យកអ្នកឈ្នះជាជនជាតិអាមេរិកទៅហើយ។ ថ្លែងនៅក្នុងឱកាសបិទសន្និបាតអប់រំ យុវជន និងកីឡា កាលពីថ្ងៃព្រហស្បតិ៍ នៅក្រុងភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានតាមមើលការប្រកួតប្រជែងនេះពីក្រុងតូក្យូនៅដើមខែនេះ ហើយថាលោកបានបោះឆ្នោតតាមអីុនធឺណិតគាំទ្រអ្នកគ្រូ នាង ផល្លា ជាអ្នកប្រកួតផ្តាច់ព្រ័ត្រកម្ពុជា។ អ្នកគ្រូ ផល្លា បង្រៀននៅអង្គការ...
លោក ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់លោក លី ក្វាន់យូ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានទទួលមរណភាពពេលទៀបភ្លឺឈានចូលថ្ងៃច័ន្ទ ក្នុងអាយុ៩១ឆ្នាំ។ ពេលថ្លែងនៅក្នុងពិធីសម្ពោធសណ្ឋាគារសុខាភ្នំពេញ លោក ហ៊ុន សែន បានរំឭកឡើងវិញពីឥទ្ធិពលរបស់លោក លី ក្វាន់យូ លើទិដ្ឋភាពនយោបាយនៃតំបន់អាស៊ីអាគ្នេយ៍។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "តាងនាមឲ្យរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកនាយករដ្ឋមន្ត្រី លី...
លោក ហ៊ុន សែន ចេញបទបញ្ជាជុំវិញការបូមខ្សាច់ ដើម្បីបញ្ចប់ការមិនចុះសម្រុងរបស់ក្រសួង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា សេចក្ដីសម្រេចមួយក្នុងពេលថ្មីៗនេះ ដើម្បីដាក់ឲ្យក្រសួងរ៉ែ និងថាមពលទទួលខុសត្រូវលើគ្រប់ទិដ្ឋភាពនៃការផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ ត្រូវបានធ្វើឡើងដោយសារតែអាជ្ញាធរមិនព្រមទទួលខុសត្រូវចំពោះដំណើរការមួយដែលបានបណ្ដាលឲ្យស្រុតបាក់ច្រាំងបង្កភាពចម្រូងចម្រាស។ នៅក្នុងសារាចរណែនាំមួយចេញពីកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីបានដាក់ឲ្យក្រសួងរ៉ែ និងថាមពលទទួលខុសត្រូវភ្លាមៗ។ ដើមឡើយ គណៈកម្មការគ្រប់គ្រងធនធានខ្សាច់នៃក្រសួងធនធានទឹក ត្រូវអនុម័ត និងចុះហត្ថលេខាសម្រេចលើការសិក្សាអំពីប្រព័ន្ធធារាសាស្ត្រ មុនពេលក្រសួងរ៉ែ និងថាមពលអាចេចញអាជ្ញាប័ណ្ណពិតប្រាកដបាន។
លោកនាយករដ្ឋមន្ត្រីបង្កើនការគំរាមលើលោក កឹម សុខា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តការរិះគន់របស់លោកលើលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយបានគំរាមថានឹងចាប់ខ្លួនគាត់ និងប្រើយោធា ប្រសិនបើគាត់ហ៊ានដឹកនាំការតវ៉ាទាមទារឲ្យមានការដោះលែង លោក មាជ សុវណ្ណារ៉ា មន្ត្រីបក្សប្រឆាំងដែលជាប់ពន្ធនាគារ។ លោក ហ៊ុន សែន កាលពីថ្ងៃពុធ បានគំរាម "ចាត់វិធានការច្បាប់" លើលោក សុខា ទាក់ទិននឹងការថ្លែងនៅអាមេរិកកាលពីសប្តាហ៍មុន ដែលលោកនាយករដ្ឋមន្ត្រី បានចាត់ទុកថាជាការសារភាពអំពីបំណងផ្តួលរំលំរដ្ឋាភិបាល។ ថ្លែងនៅក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍...
លោក ហ៊ុន សែន គំរាមចាត់ការលោក កឹម សុខា តាមផ្លូវច្បាប់
ក្នុងខួប៤៥ឆ្នាំនៃការបណ្តេញព្រះអង្គម្ចាស់ នរោត្តម សីហនុ ចេញពីអំណាចនៅក្នុងឆ្នាំ១៩៧០ពីសំណាក់លោក លន់ នល់ ដែលមានការគំាទ្រពីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់គណបក្សសង្គ្រោះជាតិជាសាធារណៈកាលពីម្សិលមិញ ថា បានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងសហរដ្ឋអាេមរិកកាលពីសប្តាហ៍មុនថា លោកមានការសោកស្តាយដែលគណបក្សប្រឆាំងមិនអាចបណ្តេញគណបក្សប្រជាជនកម្ពុជាចេញពីអំណាចបាន ក្រោយពីការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ ហើយបានចាត់ទុកកិច្ចព្រមព្រៀងនយោបាយក្រោយការបោះឆ្នោតថា ជាការសម្របសម្រួលទាំងមិនពេញចិត្ត។ អំឡុងសុន្ទរកថាធ្វើឡើងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ លោក ហ៊ុន សែន បានរិះគន់ការអត្ថាធិប្បាយទាំងនេះខ្លាំងៗថាជាភ័ស្តុតាងបង្ហាញថា គណបក្សសង្គ្រោះជាតិមានបំណងផ្តួលរំលំរដ្ឋាភិបាល ក្រោយការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស។ លោក ហ៊ុន សែន បានលើកឡើងអំឡុងពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្មីមួយខ្សែក្នុងក្រុងប៉ោយប៉ែតថា អាចនឹងមានការចាត់វិធានការផ្លូវច្បាប់ប្រឆាំងលោក កឹម សុខា ដោយសារ តែ"ការសារភាព" របស់លោក។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ឥឡូវបែរជាមានអ្នកចេញមកសារភាពថា គេបានប្រឹងប្រែងផ្តួលរដ្ឋាភិបាល ផ្តួលគណបក្សប្រជាជន តែមិនបានសម្រេច។ គេបរាជ័យ ហើយសុំទោសប្រជាពលរដ្ឋនៅអាមេរិក។អញ្ចឹងយើងចាត់ការតាមផ្លូវច្បាប់បែបណា? បើមេចោរសារភាពហើយ មេចោរសារភាពហើយ តើចាត់ការផ្លូវច្បាប់យ៉ាងណា? អញ្ចឹងអ្នកខូចខាតទ្រព្យសម្បត្តិទាំងប៉ុន្មានទៅរកតែម្នាក់ហ្នឹងទៅ។ ចាប់យកមកទារលុយទៅ អាហ្នឹងត្រូវហើយ អត់ខុសទេ។ ពេលនេះចោរបានចាប់ផ្តើមបង្ហាញមុខហើយ មេខ្លោងដែលចង់ផ្តួលរដ្ឋាភិបាល។ ខ្ញុំសង្ឃឹមថា តុលាការមិនល្ងង់ទេ ពីព្រោះពួកគេគួរតែកត់ត្រាអ្វីដែលបាននិយាយ ពីព្រោះ ក៏ត្រូវបានកោះហៅទៅសាកសួរដែរ"។ លោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកោះហៅទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែមករាឆ្នាំ២០១៤ ជុំវិញការពាក់ព័ន្ធរបស់លោកទាំងពីរនៅក្នុងការតវ៉ាក្នុងវិស័យការងារ ដែលបានបញ្ចប់ទៅដោយការបង្ហូរឈាមកាលពីដើមខែនោះ ដោយកម្មករប្រាំនាក់ត្រូវបានកងរាជអាវុធហត្ថបាញ់ស្លាប់។ ការតវ៉ារបស់គណបក្សសង្គ្រោះជាតិចន្លោះពីខែកញ្ញា ឆ្នាំ២០១៣ដល់ខែមករាឆ្នាំ២០១៤ បង្ហាញយ៉ាងច្បាស់ថា គណបក្សនេះមានបំណងបណ្តេញលោក ហ៊ុន សែន ចេញពីអំណាច ដោយដឹកនាំប្រជាពលរដ្ឋរាប់មឺុននាក់ហែរក្បួនពាសពេញរាជធានីភ្នំពេញដោយស្រែកថា "ហ៊ុន សែន អើយចុះចេញទៅ" និងទាមទារឲ្យមានការបោះឆ្នោតឡើយវិញ។ ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី បានសន្យាម្តងហើយម្តងទៀតអំឡុងការតវ៉ាថា នឹងមិនចូលសភាឡើយ ប្រសិនបើគ្មានការបោះឆ្នោតមុនអាណត្តិដែលយុត្តិធម៌ជាងមុន និងដែលលោកទាំងពីរលើកឡើងថា នឹងធានាការបណ្តេញលោក ហ៊ុន សែន ចេញពីអំណាចទេនោះ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ លោក កឹម សុខា បានសូមទោសដែលគណបក្សរបស់លោកមិនអាចសម្រេចការផ្លាស់ប្តូរ "ឲ្យបានល្អ ឲ្យបានលឿន និងឲ្យបានពេញលេញ" អំឡុងការតវ៉ា ហើយបែរជាងាកទៅចរចាជាមួយគណបក្សប្រជាជនកម្ពុជាទៅវិញ។ លោក កឹម សុខា បានមានប្រសាសន៍ថា "យើងមានបំណងផ្លាស់ប្តូរឲ្យបានទាំងស្រុង ប៉ុន្តែ យើងដឹងហើយថា ការវិវឌ្ឍខាងនយោបាយគឺមិនដូចការចង់បានរបស់យើងគ្រប់ពេលទេ។ ពេលខ្លះ យើងមិនអាចអនុវត្ត បាន១០០ភាគរយឡើយ ពីព្រោះយើងមិនមែនធ្វើបដិវត្តន៍នោះទេ។ សូម្បីរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលយើងធ្វើបាតុកម្ម គេបានសុំឲ្យយើងកុំចេញទៅតវ៉ាតាមដងផ្លូវ ព្រោះវាអាចមានអំពើហិង្សា ហើយគេតែងតែចង់ឲ្យយើងចរចា ហើយគេនិយាយថា ' ហេតុអីអ្នកឯងមិនទៅចរចា?'”។ ការអត្ថាធិប្បាយរបស់លោក កឹម សុខា ក៏បណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងដែរកាលពីម្សិលមិញ ពីសំណាក់លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ដែលពីមុនកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី។ នៅឯសន្និសីទកាសែតមួយធ្វើឡើងនៅក្នុងរាជធានីភ្នំពេញក្រោយសុន្ទរកថារបស់លោក ហ៊ុន សែន កាលពីម្សិលមិញ លោក ឈាង វុន បានមានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់លោក កឹម សុខា អំពីការទម្លាក់គណបក្សប្រជាជនកម្ពុជាចេញពីអំណាច គឺស្របគ្នាទៅនឹងព័ត៌មានសើុបការណ៍សម្ងាត់ដែលលោកទទួលបានកាលពីចុងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងបាតុកម្មរបស់គណបក្សប្រឆាំង។ លោក ឈាង វុន បានមានប្រសាសន៍ទៀតថា លោកទទួលបានលិខិត "សម្ងាត់បំផុត"មួយច្បាប់ពីប្រភពមួយដែលលោកសុំមិនបញ្ចេញ ដែលបានលើកឡើងថា ពលរដ្ឋអាមេរិកមួយរូបឈ្មោះ វីលៀម បាត់ឃើស (William Butkus) មន្ត្រីរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលាតត្រដាងថា សមាជិកសភាមួយរូបរបស់សហរដ្ឋអាមេរិកបានណែនាំគណបក្សសង្គ្រោះជាតិពីរបៀបរៀបចំការតវ៉ារបស់ខ្លួនក្រោយការបោះឆ្នោត។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះបានលើកឡើងទៀតថា សមាជិកសភាសហរដ្ឋអាមេរិក លោក ស្ទីវ ឆាបូត (Steve Chabot) ដែលជាប្រធានអនុគណៈកម្មាធិការកិច្ចការបរទេស បានណែនាំលោក សម រង្ស៊ី ពីរបៀបបណ្តេញលោក ហ៊ុន សែន ចេញពីអំណាចតាមរយៈបាតុកម្មតាមដងផ្លូវ រហូតដល់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ឌីក ដឺប៊ែន (Dick Durban) បានអន្តរាគមន៍ឲ្យបញ្ឈប់ការប្រឹងប្រែងនេះ។ លោក ឈាង វុន បានមានប្រសាសន៍ថា "យោងតាមលោក បាត់ឃើស បានឲ្យដឹងថា លោក ឌីក ដឺប៊ែន បានស្នើសុំឲ្យលោក ស្ទីវ ឆាបូត បង្អង់ ការផ្លាស់ប្តូរនៅកម្ពុជាតាមរយៈការញុះញុង និងជួយលោក សម រង្ស៊ី ឲ្យដណ្តើមអំណាច។ លោក ស្ទីវ ឆាបូត ជាអ្នកទទួលខុសត្រូវលើបញ្ហានេះ"។ លោក ឈាង វុន បានបន្តថា លោក ស្ទីវ ឆាបូត បានណែនាំលោក សម រង្ស៊ី ពីរបៀប"ផ្តួលគណបក្សប្រជាជន ផ្តួលសម្តេច ហ៊ុន សែន តាមរយៈអំណាចប្រជាពលរដ្ឋដើរតាមចិញ្ចើមថ្នល់" នេះបើយោងតាមលិខិតសម្ងាត់ដែលលោកទទួលបាន។ ទោះជាយ៉ាងណា លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ស្ថានទូតមិនដឹងអំពីការទំនាក់ទំនងណាមួយរវាងសមាជិកសភាសហរដ្ឋអាមេរិក និងគណបក្សសង្គ្រោះជាតិទេជុំវិញការតវ៉ារបស់គណបក្សនេះ។ លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា "យើងគ្មានព័ត៌មានអំពីការចោទប្រកាន់នេះទេ"។ ទាំងលោក សម រង្ស៊ី និងលោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យគណបក្សប្រឆាំង មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ពាក់ព័ន្ធនឹងបញ្ហានេះ៕សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)
នាយករដ្ឋមន្ត្រីចង់ឲ្យនំអន្សមយក្សខ្មែរចូលក្នុងកំណត់ត្រាពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថ្ងៃនេះថា លោកចង់ឲ្យនំអន្សមយក្សដែលផលិតឡើងដើម្បីអបអរសាទរក្នុងពិធីអង្គរសង្ក្រាន្តក្នុងខេត្តសៀមរាប កត់ត្រាចូលក្នុងកំណត់ត្រាពិភពលោក។ ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥៨ ដែលភ្ជាប់ពីទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅកាន់ខេត្តឧត្តរមានជ័យ នៅក្នុងខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "ឆ្នាំទៅ២តោន៨ ឥឡូវនេះគ្រោងធ្វើ៣តោន២ អន្សមយក្ស ប្រហែលជាត្រូវអញ្ជើញពួកខាងហ្គីនណេស ពួកអ្នកកំណត់ត្រាពិពភលោកមកពិនិត្យមើល ហើយឲ្យគាត់មកពិនិត្យមើលនៅកម្ពុជា ថៃ ឡាវ វៀតណាម និងចិន។ ពួកស៊ីអន្សមជ្រូក តើអន្សមណាធំជាងគេ ចូលហ្គិនណេស ប៊ុក បានឬអត់"។ កាលពីឆ្នាំមុន ចុងភៅប្រើពេលប្រហែលមួយសប្តាហ៍ដើម្បីវេចនំអន្សមយក្សមួយដែលដាក់តាំងនៅក្នុងក្រុងសៀមរាប។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងចូលរួមក្នុងពិធីបើកអង្គរសង្ក្រាន្តដែលប្រារព្ធឡើងពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាក្នុងខេត្តសៀមរាប៕
លោក ហ៊ុន សែន ណែនាំឲ្យផ្អាកការជ្រើសរើសមន្ត្រីថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានចេញសេចក្តីបង្គាប់មួយដោយបញ្ជាស្ថាប័នរដ្ឋទាំងអស់ត្រូវផ្អាកការជ្រើសរើសមន្ត្រីថ្មីសម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ លើកលែងតែត្រូវបំពេញតំណែងមានស្រាប់ដែលនៅទំនេរ ជាការប្រឹងប្រែងជាក់ស្តែងដើម្បីទប់ការចំណាយឲ្យស្របតាមថវិការដ្ឋបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានចេញសារាចរណែនាំ ចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍។ សារាចរមានខ្លឹមសារថា "ក្នុងឆ្នាំ២០១៥ ការជ្រើសរើសមន្ត្រីរាជការនៅគ្រប់ក្រសួងនិងស្ថាប័នទាំងអស់នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាហាននិងប៉ូលិសជាតិ ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសស្មើនឹងចំនួនមន្ត្រីរាជការ ដែលបាត់បង់ពីក្របខណ្ឌដោយមូលហេតុចូលនិវត្តន៍ លាឈប់ បញ្ឈប់ពីការងារ បាត់បង់សម្បទាវិជ្ជាជីវៈ ឬមរណៈភាព"។ ដើម្បីចៀសវាងការបង្កើតតំណែងថ្មី សារាចរណែនាំនេះបង្គាប់ស្ថាប័នរដ្ឋាភិបាលទាំងអស់កំុបង្កើតមន្ទីរនាយកដ្ឋានថ្មី និងត្រូវប្រើមន្ត្រីរាជការដែលមានស្រាប់ "ឲ្យអស់លទ្ធភាពនៃធនធានដែលមាន"។ សារាចរនេះក៏បាននិយាយពីចេតនារបស់រដ្ឋាភិបាលដើម្បីធ្វើឲ្យគុណភាពការងារមន្ត្រីរាជការរបស់ខ្លួនប្រសើរឡើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីរបៀបដែលខ្លួនបម្រុងធ្វើដើម្បីសម្រេចគោលបំណងនេះទេ។ លោក ស សាមឺឌី ប្រធាននាយកដ្ឋាននីតិកម្មមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ...
អង្គការក្រៅរដ្ឋាភិបាលនឹងធ្វើពហិការមិនចូលរួមសិក្ខាសាលាស្តីពីច្បាប់បោះឆ្នោតថ្មី
អង្គការក្រៅរដ្ឋាភិបាលជាច្រើនមានផែនការនឹងធ្វើពហិការមិនចូលរួមសិក្ខាសាលានៅថ្ងៃច័ន្ទនេះ ក្នុងការពិភាក្សាច្បាប់បោះឆ្នោតថ្មី ដោយនិយាយថា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ ហើយថាពួកគេមិនចង់ផ្តល់ឲ្យព្រឹត្តិការណ៍នេះនូវភាពត្រឹមត្រូវតាមច្បាប់។ បន្ថែមទៅនឹងកង្វល់ទាក់ទិននឹងកង្វះពេលវេលាពិគ្រោះយោបល់នេះ លោក គុល បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ច្បាប់ថ្មីនេះមានខជាច្រើនដែលនឹងកាត់បន្ថយលក្ខណៈសម្បត្តិនៃការបោះឆ្នោតនៅពេលអនាគត និងផ្តល់ឲ្យក្រុមមន្ត្រីនូវអំណាចដែលមិនធ្លាប់មានពីមុនមក ដើម្បីដកសិទ្ធិគណបក្សនានាមិនឲ្យចូលរួមបោះឆ្នោត ហើយនិងដាក់ពិន័យអ្នកសង្កេតការណ៍ផ្លូវការ។ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងលោក គុយ ប៊ុនរឿន មន្ត្រីគណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំធ្វើ "សិក្ខាសាលាពិគ្រោះយោបល់"មួយ នៅសភាជាតិ នៅថ្ងៃច័ន្ទ ដើម្បីពិភាក្សាអំពីច្បាប់ថ្មីនេះជាមួយអង្គការមិនមែនរដ្ឋាភិបាល...