Thursday, February 25, 2021
Home Authors Posts by Hul Reaksmey

Hul Reaksmey

388 POSTS 0 COMMENTS
Reporter

សមាជិក​​​សភា​​​ម្នាក់​​​​​​បញ្ជា​​​ឲ្យ​​​លុប​​​រូប​​​ថត​​​និង​​​រូប​​​វីដេអូ​​ស្តី​​​ពី​​​ការ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល ​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី

ក្រុម​អ្នក​​​ភូមិ​នៅ​តំបន់​ជ្រលង​អារ៉ែង​ ខេត្ត​កោះកុង ជា​កន្លែង​នៃ​គម្រោង​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​ដែល​ជំទាស់​ដោយ​អ្នក​​​ភូមិ​​​ជនជាតិ​ដើម​​​ភាគ​តិច​ក្នុង​មូលដ្ឋាន​នោះ បាន​លើក​ឡើង​ថា នគ​របាល​បាន​លុប​រូប​ថត​ និង​រូបភាព​វីដេអូ​ស្តី​​​ពី​​​ការ​​​ចុះទៅ​​​ពិនិត្យមើល​​​របស់​​លោក អយ ខន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ដើម្បី​លើក​​កម្ពស់​​​​​​​ផល​​​ប្រយោ​​​ជន៍​​​​របស់​គម្រោង​នេះ​។ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត ទំនប់​វារី​​​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​នឹង​ជន់​លិច​​​ផ្ទៃ​ដី​ទំហំ​១០.០០០​ហិក​​​តា​នៃ​ជ្រលង​នេះ បង្ខំ​ឲ្យ​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ជង​ជាង​៣០០​គ្រួសារ​ ចាក​ចេញពី​ដី​ដូន​តា​របស់​ខ្លួន និង​បំផ្លាញ​ជម្រក​សត្វ​ដែល​រង​ការ​គំរាម​កំហែង និ​ង​ជិត​ផុតពូជ​​ប្រហែល​​​​៣០​ប្រភេទ។ រដ្ឋាភិបាល​លើក​ឡើង​ថា ខ្លួន​នឹង​មិន​អនុម័ត​​គម្រោង​នេះ​មុន​ឆ្នាំ​២០១៨​ទេ ហើយ​នឹង​អនុ​​​ម័ត​ប្រសិន​បើ​​បាន​បញ្ចប់​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​រួច​រាល់ ប៉ុន្តែ​ក្រុម​មន្ត្រី​ទាំង​នោះ​បាន​ចាប់​ផ្ដើម​បញ្ចុះ​បញ្ចូល​អ្នក​ភូមិ​​​ឲ្យ​​​​គាំទ្រ​រួច​​​​​​ហើយ​។ លោក ហឹង ពៅ អ្នក​​​ភូមិ​​​ជនជាតិ​ដើម​​​ភាគ​តិច​ជង​បាន​និយាយ​ថា លោក​ អយ...

លោក ហ៊ុន សែន លើក​​ឡើង​ថា នឹង​មិន​ដឹកនាំ​ប្រទេស​រហូត​ដល់​អាយុ​៩០​ឆ្នាំ​ទេ​

ដោយ​កែប្រែ​ពីអ្វី​ដែល​ខ្លួន​ធ្លាប់អួត​អាង​ថា នឹង​ធ្វើ​ជាមេដឹកនាំប្រទេស​កម្ពុជា​​ដល់​​អស់​​ជីវិត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នឹង​ទំនង​ជាចូល​និវត្ត​​នៅ​ពេល​ណាមួយ​​មុន​លោក​ឈាន​ចូល​អាយុ​៩០​ឆ្នាំ។ ថ្លែង​នៅ​ក្នុង​​​សាល​សន្និសីទ​ចតុមុខ​​ក្នុង​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន អាយុ​៦២​ឆ្នាំ ​ដែល​បាន​ធ្វើ​​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ បាន​កែប្រែ​ពី​អ្វី ដែល​លោក​ធ្លាប់​លើក​ឡើង​ថា នឹង​ដឹកនាំ​ប្រទេស​៣០​ឆ្នាំ​ទៅមុខ​ទៀត​។ លោក​បានមាន​ប្រសាសន៍​ថា "ម៉ែអាណា​! ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដល់​៩០​ឆ្នាំ​នោះ វា​មិន​ដែល​!”។ បន្ទាប់​មកទៀត​លោក​បាន​​មាន​ប្រសាសន៍​ឡើង​វិញ​ពី​អ្វី​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​​កាលពី​ឆ្នាំ​២០០៧ នៅ​ពេល​លោក​បាន​​ប្ដេជ្ញា​ថា​​នឹង​កាន់​អំណាច​រហូត​ដល់​អាយុ​៩០​ឆ្នាំ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អត្ថ​បទ​កាសែត​មួយ​ ដែល​អំពាវ​នាវ​ឲ្យ​លោក​ចូល​និវត្ត​​។ លោក​ ហ៊ុន សែន បាន​​រៀបរាប់​ឡើង​វិញ​ថា...

ច្បាប់​បោះ​ឆ្នោត​ព្រាងរួច ប៉ុន្តែ​ការ​ទាមទារ​របស់​លោក ហ៊ុន សែន មិន​ច្បាស់លាស់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​អបអរ​សាទរ​ចំពោះ​ការ​បញ្ចប់​ការ​ចរចា​ទាក់ទិន​នឹង​ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ជាតិ និង​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ព្រម​បញ្ចូល​ក្នុង​ច្បាប់​នេះ​នូវ​សំណើ​របស់​លោក​ក្នុង​ការ​ដក​កៅអី​សភា​ពី​គណបក្ស​នយោបាយ​ណា ដែល​ធ្វើ​ពហិការ​មិន​ចូល​សភា​ក្រោយពី​ការ​បោះ​ឆ្នោត។ លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ហើយ​តាម​ការ​ដឹង​របស់​លោក មិន​មាន​បញ្ចូល​សំណើ​លើក​ឡើង​ដោយ​លោក ហ៊ុន សែន ទេ ប៉ុន្តែ​បាន​បន្ថែម​ថា ការ​ពិភាក្សា​គ្នា​ថែម​ទៀត​អំពី​សំណើ​នេះ​នឹង​ត្រូវ​ធ្វើ​បន្ត។ ថ្លែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​នោះ លោក ហ៊ុន សែន បាន​សរសើរ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស...

ខណៈ​យុទ្ធនាការ​អក្ខរកម្ម​​​​ចាប់​ផ្ដើម​​​ ​លោក​ ហ៊ុន សែន ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​តែ​ចូល​រួម​

កាលពី​ម្សិលមិញ អង្គការ​យូណេស្កូ និង​ក្រសួង​អប់រំ​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​រួម​គ្នា​មួយ ដែល​មាន​រយៈ​ពេល​២ខែ​ ដើម្បី​បង្កើន​​អត្រា​អក្ខរកម្ម​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​​ឲ្យ​ដល់​៨៤,៤​ភាគរយ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ តាម​រយៈ​ការ​ផ្សាយ​​ស្ប៉ត​តាម​កញ្ចក់ទូរទស្សន៍ និង​វិទ្យុ​ដើម្បី​ជំរុញ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​អក្ខរកម្ម​។ អំឡុង​​​​សុន្ទរកថា​នៅ​វិទ្យាស្ថានជាតិ​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដែលមាន​​ ដើម្បី​ស្វែង​រក​មូលនិធិ​ជួយ​ដល់​គំនិត​ផ្ដួច​ផ្ដើម​នេះ។ ដោយ​គូស​បញ្ជាក់​ថា ​ការ​ចូល​រួម​ពី​បណ្ដា​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​មែន​ចេញ​ពីការ​ស្ម័គ្រ​ចិត្ត​នោះ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​"សូម​ជួយ​រក​លុយ​ដើម្បី​ផលិត​ស្ប៉ត​ឲ្យ​បាន​​ច្រើន​សម្រាប់​ផ្សាយ​​តាម​វិទ្យុ​ ទូរទស្សន៍ និង​កន្លែង​ផ្សេង​ៗ​ទៀត​។ បណ្ដាញ​​ផ្សព្វ​ផ្សាយ​ទាំង​អស់​​ត្រូវ​តែ​ចូល​រួម។...

សកម្ម​​​ជន​​​អារ៉ែង​​​​​​ម្នាក់ ត្រូវ​​​បាន​​​កោះហៅ​​​មក​​​សាក​​​សួរ​​​ជុំវិញ ​​​ពាក្យ​​​បណ្តឹង​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ

បុគ្គលិក​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​កោះ​ហៅ​សកម្មជន​ការ​ពារ​បរិស្ថាន​ម្នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ជ្រលង​អា​​​រ៉ែង​មក​សាក​សួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ​គាត់​បាន​កាប់​ឈើ​ក្នុង​ព្រៃ​ដើម្បី​យក​ទៅ​សាង​សង់​មជ្ឈមណ្ឌល​សហគមន៍។ ដីកា​​កោះហៅ​ចុះ​​​ថ្ងៃ​​​ទី​២៥ ខែ​កុម្ភៈ និង​ចុះ​ហត្ថលេខា​ដោយ​​ព្រះរាជអាជ្ញា ប៊ូ ប៊ុន​​​ហាំង ​បង្គាប់​ឲ្យ​លោក វ៉ែន វ៉ន អាយុ​៣៦​ឆ្នាំ ជា​អ្នក​ភូមិ​​​ជនជាតិ​ដើម​​​ភាគ​តិច​ជង ដែល​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក អាឡិច ​​ហ្គន់​​​ហ្សា​​​ឡេស ដាវីដ​​​សុន សកម្មជន​​ជនជាតិ​អេស្ប៉ាញ​ ដែល​ត្រូវ​បាន​និរទេស​កាល​​​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ដើម្បី​ឆ្លើយ​សំណួរ​ជុំវិញ​ពាក្យ​បណ្ដឹង​ដែល​​ត្រូវ​បាន​ប្ដឹង​រូប​លោក ដោយ​​ខណ្ឌ​រដ្ឋបាល​ព្រៃ​​​ឈើ​ខេត្ត​កុង​កាល​​​ពី​ខែ​មករា។ ដីកា​កោះ​​​ហៅ​នេះ​​មិន​បាន​លើក​​​ឡើង​​​ថា តើ​លោក​ វ៉ែន...

គណបក្ស​ធំជាង​គេ​ទាំងពីរ​​បង្កើត​​ក្រុម​​ការ​ងារ​ជា​ផ្លូវ​ការ​ ដើម្បី​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ការ​ជួល​ផ្ទះ​

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​បាន​​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​​ធំជាង​គេ​ទាំងពីរ​​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ក្រុម​ការ​ងារ​មួយ​ជា​ផុ្លូវ​ការ​កាលពី​ថ្ងៃសុក្រ ដើម្បីពិភាក្សា​អំពី​ច្បាប់​ថ្មី​​ដែល​នឹង​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​របស់​ខ្លួន​រាល់​ពេល​កម្មករ​ ដែល​ភាគ​ច្រើន​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​​ជា​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឯកភាព​គ្នា​លើ​ការ​បង្កើត​​ក្រុម​​ការ​ងារ​មួយ​មាន​សមាជិក​ចំនួន​ប្រាំបី​នាក់ ដោយ​គណបក្ស​នីមួយ​មាន​សមាជិក​ចំនួន​បួន​នាក់​ចូល​រួម​ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​ចេញ​បន្ទាប់ពី​កិច្ច​ពិភាក្សា​រវាង​គណបក្ស​ទាំង​ពីរ​កាលពី​ថ្ងៃសុក្រ។ លោក ប៉ែន បញ្ញា សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ការ​ងារ​នេះ។ សេចក្ដី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា "ក្រុម​ការ​ងារ​នេះ​​មាន​តួនាទី​ត្រួត​ពិនិត្យ​ សិក្សា​ និង​ស្នើ​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីអំពី​ការ​គ្រប់​គ្រង​ការ​ជួល​ផ្ទះ​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​សង្គមកិច្ច​ សម្រាប់​​ប្រធាន​រដ្ឋសភា​ត្រួតពិនិត្យ​ និង​ធ្វើ​ការ​សម្រេច​"។...

ក្រុម​​​ហ៊ុន​​​ស្ករអំពៅ​​​និយាយាថា គ្មាន​​​ពលក​​​ម្ម​​​កុមារ​​​ទេ​​​ ប៉ុន្តែ កម្មករ​​​និយាយ​​​ថា មាន​​​

ស្រុក​​​ថ្ពង ខេត្ត​​​កំពង់ស្ពឺ-ក្រុម​​​ហ៊ុន​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ដែល​​​លេច​​​ធ្លោ​​​ជាង​​​គេ​​​បំផុត​​​ ដែល​​​បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ប្រើ​​​ពលកម្មកុមារ​​​ មាន​​​បំណង​​​លុប​​​លាង​​​រូប​​​ភាព​​​បែប​​​នេះ​​​កាលពីម្សិលមិញ ដោយ​​​ធ្វើ​​​សិក្ខា​​​សាលា​​​មួយ​​​ ប្រឆាំង​​​ទៅនឹង​​​ការ​​​ប្រើ​​​ពលកម្មកុមារ​​​ប្រចាំឆ្នាំ​​​​​​លើក​​​ទី៣​​​របស់​​​ខ្លួន​​​នៅទីនេះ​​​។ ប៉ុន្តែ ក្នុង​​​ពេល​​​ដែល​​​នាយក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​នេះ បាន​​​លើក​​​សរសើរ​​​​​​អំពី​​​បរិយាកាស​​​​​​ការ​​​ងារ​​​ ដែល​​​មិន​​​​​​ប្រើ​​​ពលកម្មកុមារ​​​ឲ្យ​​​មន្ត្រី​​​មូលដ្ឋាន​​​ដឹង​​​នៅ​​​ក្នុង​​​ទីស្នាក់​​​ការ​​​ឃុំ​​​អមលាំងរបស់​​​ខ្លួន​​​នោះ​​​ បែរជា​​​កម្មករ​​​នៅ​​​កន្លែង​​​ចម្ការ​​​អំពៅ​​​មាន​​​ចម្ងាយ​​​ពីរ​​​បី​​​គីឡូម៉ែត្រ​​​ពីកន្លែង​​​សិក្ខា​​​សាលានោះ​​​​​​ បាន​​​រៀប​​​រាប់​​​រឿង​​​ផ្សេង​​​ទៅវិញ។ លោក ស៊ីន សត្ថា នាយក​​​ទំនាក់ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​អំឡុង​​​ពេល​​​សិក្ខា​​​សាលាមួយ ដែល​​​មាន​​​មន្ត្រីឃុំស្រុក​​​និង​​​ខេត្ត​​​បាន​​​ចូល​​​រួម​​​ថា "យើង​​​មិន​​​មាន​​​ពលកម្មកុមារ​​​ទេ។ ព្រោះ​​​វា​​​ប្រឆាំង​​​នឹង​​​គោល​​​នយោបាយ​​​​​​របស់​​​ក្រុមហ៊ុន​​​"។ ក្រុមហ៊ុន​​​​​​របស់លោក​​​ លី យ៉ុង​​​ផាត់ ​​​ព្រឹទ្ធសភាគណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រំលោភ​​​យក​​​ដីធ្លី​​​ និង​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ ពី​​​សំណាក់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​និងគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​កន្លង​​​ទៅនេះ​​​។ ចម្ការ​​​អំពៅនេះ​​​ គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​ដែល​​​​​​មាន​​​​​​រហស្សនាម​​​ថា "ស្ករ​​​អំពៅ​​​ឈាម​​​" នៅក្នុង​​​យុទ្ធនាការ​​​បញ្ចុះបញ្ចូល​​​​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ដើម្បី​​​បញ្ឈប់​​​ការ​​​ទទួល​​​ទិញ​​​ពី​​​ក្រុមហ៊ុន​​​ដែល​​​មាន​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស។ ក្រោយ​​​ពីសិក្ខា​​​សាលា​​​ចប់​​​ លោក​​​ សត្ថា​​​ បាន​​​សារភាព​​​ថា "គេ​​​គ្រប់​​​គ្នា​​​ដឹង​​​អំពី​​​រឿង​​​អតីតកាល៉​​​។ លោក​​​មាន​​​ប្រសាសន៍​​​បែប​​​នេះ​​​សំដៅ​​​ទៅលើ​​​ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ពេល​​​កន្លង​​​មក​​​របស់​​​ក្រុមហ៊ុន​​​ ប៉ុន្តែ​​​បាន​​​និយាយ​​​បញ្ជាក់​​​ថា ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ត្រូវ​​​​​​បាន​​​លុប​​​បំបាត់ចោល​​​​​​អស់​​​ហើយ"។ លោក​​​ សត្ថា បាន​​​និយាយ​​​ថា "មិន​​​មែន​​​ថា ក្រុមហ៊ុន​​​​​​មាន​​​ចេតនា​​​ជួល​​​កុមារ​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​ ក្រុមហ៊ុន​​​មាន​​​ក្រុម​​​ហ៊ុន​​​ជួល​​​បន្ត​​​ជាច្រើន​​​ ដូច្នេះ​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី វា​​​មាន​​​កំហុស​​​តូច​​​តាច​​​ខ្លះ​​​។ ក្មេង​​​ខ្លះ​​​មក​​ធ្វើការ​​​ជាមួយឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​"។ លោក សត្ថា​​​ បាន​​​និយាយ​​​ថា ក្មេង​​​អាច​​​នៅ​​​មាន​​​ចូលរួម​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​របស់​​​គេ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ក្រុមហ៊ុន​​​ ប៉ុន្តែ លោក​​​បញ្ជាក់​​​ថា នេះ​​​មិនមាន​​​ន័យ​​​ថា ពួកគេ​​​ធ្វើ​​​ការ​​​នៅ​​​ទីនេះ​​​ទេ​​​។ យោង​​​តាម​​​លោក​​​ សត្ថា ឲ្យ​​​ដឹង​​​ថា កម្មករ​​​​​​កាប់​​​អំពៅ​​​ម្នាក់​​​អាច​​​រក​​​កម្រៃ​​​បាន​​​​​​ប្រហែល​​​​​​៤ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។ លោក​​​ អ៊ូ សុផល នាយក​​​រង​​​ផ្នែក​​​រដ្ឋបាល​​​និង​​​ធនធាន​​​មនុស្ស​​​ របស់​​​ក្រុមហ៊ុន​​​​​​​​​ភ្នំពេញស៊ូ​​​ហ្គើរ​​​​​​ បាន​​​និយាយ​​​ថា មិនមាន​​​ការ​​​កំណត់​​​ចំនួន​​​ដើម​​​អំពៅ​​​សម្រាប់​​​កម្មករ​​​ដែល​​​ត្រូវ​​​កាប់​​​ទេ​​​ ប៉ុន្តែថា មាន​​​ការ​​​ឲ្យ​​​​​​កម្រៃ​​​លើក​​​ទឹក​​​ចិត្ត​​​សម្រាប់​​​កម្មករ​​​ណា​​​ដែល​​​កាប់​​​អំពៅ​​​បាន​​​ច្រើន​​​។ ក្រោយ​​​ពី​​​សិក្ខា​​​សាលា​​​ដែល​​​មាន​​​មនុស្ស​​​ចូល​​​រួម​​​តិច​​​តួចនោះ កម្មករ​​​ដែល​​​កាប់​​​អំពៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​ភ្នំពេញ​​​ស៊ូហ្គើរ បាន​​​និយាយ​​​ផ្ទុយ​​​គ្នា​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​គេ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ក្នុង​​​ទីស្នាក់ការ​​​ក្រុមហ៊ុន​​​។ កម្មករម្នាក់​​​មាន​​​វ័យ​​​៥២​​​ឆ្នាំ​​​ ដែល​​​គ្រាន់​​​តែ​​​ប្រាប់​​​ឈ្មោះ​​​ឥត​​​មាន​​​នាម​​​ត្រគោល​​​ ព្រោះ​​​ខ្លាច​​​បាត់​​​បង់​​​ការ​​​ងារ​​​ បាន​​​និយាយ​​​ថា កម្មករ​​​កាប់​​​អំពៅ​​​ទទួល​​​បាន​​​​​​ថ្លៃ​​​ឈ្នួល​​​ទៅតាម​​​បាច់​​​អំពៅ​​​ដែល​​​គេ​​​កាប់​​​បាន​​​ ដែល​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ខ្លះ​​​យក​​​កូន​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​​ ដើម្បី​​​រក​​​លុយ​​​ឲ្យ​​​បាន​​​ច្រើន។ កម្មករ​​​រូប​​​នេះ​​​បាននិយាយ​​​ថា "ពិត​​​ហើយ​​​ដែល​​​ក្មេង​​​ៗ​​​មកធ្វើ​​​ការ​​​។ ចំពោះខ្ញុំ​​​ ខ្ញុំ​​​មិន​​​យក​​​កូន​​​របស់​​​ខ្ញុំ​​​មក​​​ធ្វើ​​​ការ​​​ទីនេះ​​​ទេ ប៉ុន្តែ អ្នក​​​ផ្សេង​​​ដែល​​​ក្រ​​​តោក​​​យ៉ាក យក​​​កូន​​​របស់​​​គេ​​​មក​​​ជួយ​​​ធ្វើ​​​ការ​​​"។ កម្មករ​​​ម្នាក់​​​ទៀត​​​ ដែល​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​អាយុ​​​១៥​​​ឆ្នាំ ហើយ​​​ក៏មិន​​​ប្រាប់​​​នាម​​​ត្រគោល​​​ដែរ កំពុង​​​ប្រលែង​​​គ្នា​​​លេង​​​ជាមួយ​​​ក្មេង​​​ជំទង់ៗ​​​ផ្សេង​​​ទៀត​​​ នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​។ យុវជន​​​រូប​​​នេះ ដែល​​​មិន​​​ព្រម​​​និយាយ​​​ថា តើ​​​នរណា​​​ដែល​​​មិន​​​ឲ្យ​​​គាត់​​​ធ្វើ​​​ការ​​​កាលពីម្សិល​​​មិញ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ឈប់​​​កាប់​​​អំពៅ​​​ថ្ងៃ​​​នេះ ដោយ​​​សារ​​​គេ​​​ប្រាប់​​​មិន​​​ឲ្យ​​​ខ្ញុំធ្វើ​​​។ ខ្ញុំ​​​ឃើ់ញ​​​ក្មេង​​​អាយុ​​​១២ទៅ១៣​​​ឆ្នាំ ប្រហែល​​​បួន​​​ប្រាំ​​​នាក់​​​កាប់​​​អំពៅ​​​ជា​​​រៀង​​​រាល់ថ្ងៃ​​​។ ពួក​​​គេ​​​ជិះ​​​ឡាន​​​ជាមួយ​​​ខ្ញុំ​​​មក​​​ទី​​​នេះ"។ អាយុ​​​តិច​​​​​​បំផុត​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​គឺ​​​អាយុ​​​១៥​​​ឆ្នាំ ដែល​​​យោង​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​កម្ពុជា​​​ គឺ​​​អនុញ្ញាត​​​ឲ្យ​​​កុមារ​​​អាយុ​​​១២​​​ឆ្នាំ​​​ធ្វើ​​​ការ​​​ស្រាល​​​ៗបាន​​​​​​ លុះត្រា​​​តែ​​​ការ​​​ងារ​​​នោះ​​​មិន​​​ប៉ះពាល់​​​ដល់​​​ការសិក្សា​​​របស់​​​គេ​​​។ លោក វង់ វែង អាយុ​​​៤៧​​​ឆ្នាំ ជា​​​ក្រុម​​​ប្រឹក្សា​​​ឃុំអមលាំង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ កាលពី​​​ខែ​​​មុន​​​ គឺ​​​ជា​​​រដូវ​​​កាប់​​​អំពៅ​​​ដើម្បី​​​រក​​​ចំណូល​​​បន្ថែម​​​ទៀត​​​សម្រាប់​​​គ្រួសារ​​​គាត់​​​។ លោក វែង បាននិយាយ​​​ថា "ប្រសិន​​​បើ​​​អ្នក​​​ចូល​​​ទៅ​​​ជ្រៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ អ្នក​​​នឹង​​​ឃើញ​​​ក្មេង​​​ធ្វើ​​​ការ​​​។ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មាន​​​១០​​​នាក់​​​ដែរ​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​មួយ​​​ប្លុក​​​ៗ"។​ លោក វែង បាន​​​បញ្ជាក់​​​ថា ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​មាន​​​កម្មករ​​​ជា​​​កុមារ​​​កាលពី​​​ម្សិលមិញ មុន​​​នឹង​​​ការ​​​ធ្វើ​​​សិក្ខា​​​សាលា​​​ស្តីពី​​​ "គ្មាន​​​​​​ពលកម្ម​​​កុមារ"​ ។ លោក វែង បាន​​​និយាយ​​​ថា សិក្ខា​​​សាលា​​​នេះ "គឺ​​​ជា​​​វិធី​​​លាក់​​​បាំង​​​កំហុស​​​របស់​​​គេ​​​​​​ប៉ុណ្ណោះ"។រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ធនាគារ​​​ពិភព​​​លោក​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​ឲ្យ​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​គ្រួសារ​​​ដែល​​​ត្រូវបាន​​​​​​បណ្តេញ​​​ចេញ​​​ពីដីធ្លី​​​

ធនាគារ​​​ពិភព​​​លោក​​​បាន​​​ច្រាន​​​ចោល​​​​​​សំណើ​​​មួយ​​​ដែល​​​​​​ស្នើ​​​ឲ្យ​​​ខ្លួន​​​រៀប​​​ច​​​ំ​​​កិច្ចប្រជុំ​​​​​​នៅ​​​កន្លែង​​​មួយ​​​ក្រៅ​​​ប្រទេស​​​កម្ពុជា​​​​​​ជា​​​មួយ​​​តែ​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ពី​​​ដីធ្លី​​​របស់​​​ខ្លួន​​​មុន​​​ពេល​​​ធនាគារ​​​សម្រេច​​​ថា តើ​​​ត្រូវ​​​លុប​​​ចោល​​​ឬមិន​​​លុប​​​ចោល​​​ការ​​​ផ្អាក​​​ការ​​​​​​​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​។ នាគារ​​​ពិភព​​​លោក​​​បាន​​​ប្រកាស​​​ផ្អាក​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​នៅក្នុង​​​ខែ​​​សីហា ឆ្នាំ​​​២០១១ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​បដិសេធ​​​របស់​​​រដ្ឋាភិបាល​​​មិនព្រម​​​​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​សហគមន៍​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ជា​​​តំបន់​​​ដែល​​​អ្នក​​​ភូមិ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រមាណ​​​៣.០០០គ្រួសារ​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ដោយ​​​បង្ខំ​​​ ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អចលនទ្រព្យ​​​ឯកជន​​​របស់​​​លោក​​​ ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​ជន​​​កម្ពុជា​​​។ ថ្មី​​​ៗ​​​នេះ​​​ ធនាគារ​​​នេះ​​​កំពុង​​​ពិចារណា​​​គម្រោង​​​ថ្មី​​​មួយ​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែលនឹង​​​​​​ឈាន​​​​​​ដល់​​​ការ​​​លុប​​​ចោល​​​​​​​​កា​​​រផ្អាក​​​ការ​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​នេះ​​​ ហើយ​​​បាន​​​ប្រកាស​​​ពី​​​ផែន​​​ការ​​​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ចំនួន​​​១១​​​នៅ​​​​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​ជា​​​មួយ​​​ភាគី​​​ពាក់​​​ព័ន្ធ​​​សំខាន់​​​ៗ​​​ចំនួន​​​ប្រាំ​​​ពីរ​​​ ប៉ុន្តែ ក្នុង​​​ចំណោម​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​នេះ​​​មិន​​​រួម​​​បញ្ចូល​​​គ្រួសារ​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ឡើយ​​​។

នាយក​រដ្ឋមន្ត្រី​៖ គ្មាន​ គ.ជ.ប. ​ថ្មី​ទេ ​ប្រសិនបើ​មិន​បញ្ជៀស​បាន​នូវ​ពហិការ​មិន​ចូល​សភា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)ទ្វេ​បក្ស​ថ្មី​បង្កើត​ឡើង​បាន​ទេ លុះត្រាតែ​បក្ស​ប្រឆាំង​យល់​ព្រម​ទៅ​នឹងច្បាប់​ថ្មី​ដែល​នឹង​បែងចែក​ជា​ថ្មី​នូវ​អាសនៈ​សភា​របស់​គណ​បក្ស​ណាមួយ​ដែល​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​បន្ទាប់ពី​ការ​បោះ​ឆ្នោត។ លោក​ក៏​បាន​ព្រមាន​ជាថ្មី​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​បង្ក​ឲ្យ​មាន​បដិវត្ត​ ដោយ​លោក​និយាយ​ថា ពួកគេ​នឹង​ប្រឈម​នឹង​កំហឹង​ដ៏​ខ្លាំង​ពី​កងទ័ព ប្រសិនបើ​ពួកគេ​ធ្វើ​មែន​នោះ។ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹកនាំ​តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​រយៈ​ពេល​១០​ខែ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​ពួកគេ​និយាយ​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ច្រើន ហើយ​បាន​បញ្ចប់​ពហិការ​ទៅ​វិញ នៅ​ពេល​ដែល​លោក ហ៊ុន សែន...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមាន​សកម្មជន​ជុំវិញ​បញ្ហា​អារ៉ែង​

មួយ​ថ្ងៃ​បន្ទាប់ពី​​រដ្ឋាភិបាល​​​បាន​និរទេស​សកម្មជន​​បរទេស​ម្នាក់​ ដែល​​ប្រឆាំង​នឹង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​​អារ៉ែង ខេត្ត​កោះកុង កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​​ជំរុញឲ្យសកម្មជន​នៅ​តំបន់​អារ៉ែង​​​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ប៉ុន្តែលោក​បាន​ព្រមាន​ថា កាំភ្លើង​បាញ់​​រ៉ុក​កែត​អាច​នឹង​ត្រូវ​ដាក់​ពង្រាយ​ប្រសិន​បើ​ពួកគេ​ហា៊នធ្វើ។ ថ្លែង​ទៅ​កាន់​​មន្ត្រី​រដ្ឋាភិបាល​​នៅ​​ក្នុង​ពិធី​ទិវាជាតិ​ទីក្រុង​ស្អាត​នៅ​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសំដៅ​លើ​​លោក អាឡិច ហ្គន់ហ្សាឡេស ដេវីតសុន (Alex Gonzalez-Davison) ជនជាតិ​អេស្ប៉ាញ​ ដែល​ត្រូវ​បាន​និរទេស​ពី​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃច័ន្ទ និង​សកម្មជន​ផ្សេងៗ​ទៀត ដែលបាន​​បិទ​ផ្លូវ​រយៈ​ពេល​ខ្លី​​រារាំង​​ក្បួន​រថយន្ត​របស់​មន្ត្រី​រដ្ឋាភិបាល​...