Thursday, February 25, 2021
Home Authors Posts by Janelle Retka

Janelle Retka

77 POSTS 0 COMMENTS

តំបន់​​​ប្រាសាទសំបូរ​​​ព្រៃគុកត្រូវបានចុះក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោក​​​ទី៣​​​របស់​​​កម្ពុជា​​​

សំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រូវបានសម្រេចចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាកាលពីថ្ងៃសៅរ៍ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ដាច់ស្រយាលនេះ។ ប្រាសាទកសាងក្នុងសតវត្សរ៍ទី៧នេះ ដែលបង្ហាញពីលក្ខណៈបុរាណល្អឯកពីសម័យចេនឡារយៈពេលខ្លីនោះ ស្ថិតនៅរាយប៉ាយលើដីព្រៃទំហំជាង២.០០០ហិកតា។ តំបន់ប្រាសាទនេះរួមជាមួយឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍កាលពីម្សិលមិញថា "វាជាកិត្តិយសចំពោះប្រទេសកម្ពុជា និងចំពោះបុព្វបុរសរបស់យើង"។ លោកស្រីថ្លែងថា បន្ថែមពីលើស្ថាបត្យកម្ម ទីតាំងប្រាសាទរក្សាបាននូវលក្ខណៈប្រពៃណីនិងវប្បធម៌ដ៏យូរលង់។ តំបន់ប្រាសាទស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញ និងចម្ងាយ១៧០គីឡូម៉ែត្រភាគអាគ្នេយ៍ខេត្តសៀមរាប។ យោងតាមសេចក្ដីថ្លែងការណ៍ចុះផ្សាយក្នុងគេហទំព័របេតិកភណ្ឌពិភពលោកកាលពីថ្ងៃសៅរ៍ ទីតាំងបុរាណវត្ថុនេះគឺជាតំបន់ប្រាសាទស្ថិតក្នុងតំបន់ព្រៃ ហើយជាអតីតរាជធានីនៃអាណាចក្រចេនឡា។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា "ធាតុ ផ្សំពីថ្មភក់នៅក្នុងទីតាំងប្រាសាទនេះគឺលក្ខណៈរចនាបថសម័យមុនអង្គរ ដែលគេស្គាល់ថា រចនាបថសំបូរព្រៃគុក។ធាតុផ្សំមួយចំនួនក្នុងចំណោមធាតុផ្សំទាំងនេះគឺ ធ្នឹម ហោជាង និងជួរសសរទ្រជាដើម គឺជាស្នាដៃដ៏មហស្ចារ្យពិតៗ"។...

បន្ទាប់​​​ពី​​​​​​មន្ត្រីអាដហុក​​​ទាំង​​​៥​​ ​អ្នកធ្វើ​​​យុទ្ធនាការងាកទៅ​​​ផ្តោត​​​លើ​​​អ្នកស្រី​​​ ទេព វន្នី

ដោយឥឡូវនេះ មន្ត្រីអាដហុកទាំងប្រាំត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះ អ្នកតស៊ូមតិមួយចំនួនបានងាកទៅផ្តោតលើអ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដែលជាប់ពន្ធនាគារវិញ ដោយអង្គការសិទ្ធិមនុស្សមួយក្នុងចំណោមអង្គការសិទ្ធិមនុស្សចំនួន២០ក្នុងប្រទេសកម្ពុជា កំពុងជាប់ឃុំក្នុងនាមជាអ្នកទោសនយោបាយ។ អ្នកស្រី ទេព វន្នី អាយុ៣៦ឆ្នាំ ដែលត្រូវគេចាប់អារម្មណ៍ជាច្រើនដោយសារការចូលរួមក្នុងការតវ៉ាជាច្រើនក្នុងក្នុងរយៈពេលប៉ុន្មានឆ្នាំៗថ្មីនេះ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ខណៈពេលដឹកនាំបាតុកម្មទាមទារឲ្យដោះលែងមន្ត្រីអាដហុកទាំងប្រាំដែលបានជាប់ពន្ធនាគារអស់រយៈពេលជាច្រើនខែដោយគ្មានការជំនុំជម្រះ។ ក្រោយពីអ្នកស្រីត្រូវបានឃុំខ្លួន ការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាមុនៗត្រូវបានដាក់បន្ទុកមកលើកអ្នកស្រី ហើយកាលពីខែកុម្ភៈ អ្នកស្រីត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះពាក់ព័ន្ធការតវ៉ានៅខាងក្រៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីឆ្នាំ២០១៣។ ការបង្ហោះតាមទ្វីតធ័រ ដោយគណនី#FreeThe5KH ដែលបានបង្កើតឡើងដើម្បីគាំទ្រដល់មន្ត្រីអាដហុកទាំងប្រាំ គឺមន្ត្រីសិទ្ធិមនុស្សទាំងបច្ចុប្បន្ន និងអតីតរបស់សមាគមអាដហុកដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីសប្តាហ៍មុនបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំជុំវិញការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជាហេតុផលនយោបាយថា "យើងនឹងបន្តទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី  និងសិទ្ធិមនុស្សដែលបានជាប់ពន្ធនាគារអស់រយៈពេល៣២២ថ្ងៃមកហើយ"។ ការបង្ហោះមួយទៀតនៅក្នុងគណនីទ្វីតធ័រដដែលនេះ កាលពីម្សិលមិញមានខ្លឹមសារថា "សកម្មជនការពារបរិស្ថាននិងសិទ្ធិដីធ្លីនៅជុំវិញពិភពលោកប្រឈមការគំរាមកំហែងដល់អាយុជីវិត និងសេរីភាព។សូមបង្ហាញការគាំទ្រ និងជួយធ្វើយ៉ាងណា ឱ្យមានការដោះលែង អ្នកស្រី ទេព វន្នី"។ អង្គការលើកលែងទោសអន្តរជាតិក៏បានជំរុញឲ្យមានការដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសស្នើឲ្យដោះលែងអ្នកស្រី ទេព វន្នី ផងដែរ។ ឥឡូវ អង្គការនេះប្រមូលហត្ថលេខាបានជាង១៣.០០០ហើយ ដែលគោលបំណងគឺប្រមូលឲ្យបាន២០.០០០។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា អ្នកស្រី ទេព វន្នី ដែលមកពីតំបន់បឹងកក់ដែលញាំញីដោយការបណ្តេញនោះ ស្ថិតក្នុងចំណោមអ្នកទោសនយោបាយបច្ចុប្បន្ន២០រូប។ជាមួយអ្នកស្រីផងដែរ គឺអ្នកវិភាគនយោបាយ សកម្មជនជាព្រះសង្ឃ មន្ត្រីគណបក្សសម រង្ស៊ី ពីររូប មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រជាច្រើនទៀតផងដែរ។ លោក ហ្វីល រ៉ូបឺតសុន  នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងក្នុងអីុម៉េលថា "ការបន្តឃុំខ្លួនលោកស្រី ទេព វន្នី នេះ រដ្ឋាភិបាលកំពុងតែបញ្ជូនសារទៅសហគមន៍មូលដ្ឋានថា ការតវ៉ាទាំងអស់នឹងត្រូវឆ្លើយតបវិញដោយការបង្ក្រាប ដែលគេឃើញថា មេដឹកនាំត្រូវចាប់ដាក់ពន្ធនាគារ ដោយសារតុលាការផ្តន្ទាទោសតាមអ្វីដែលរដ្ឋាភិបាលណែនាំឲ្យធ្វើ"។ នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ អង្គការលីកាដូបានជំរុញឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ក្នុងប្រទេសកម្ពុជា ហើយបានលើកឡើងថាមានជាង១០០ករណីដែលខ្លួនបានសើុបអង្កេតចាប់តាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះ សេរីភាពនៃការជួបជុំគ្នា ឬសេរីភាពនៃការបញ្ចេញមតិត្រូវបានគាបសង្កត់។ របាយការណ៍ដដែលនេះបន្តថា អ្នកដែលក្រោកឈរតវ៉ាដើម្បីសិទ្ធិមនុស្ស ប្រឈមវិធានការផ្លូវច្បាប់ និងការវាប្រហារផ្លូវច្បាប់ដែលគ្មានមូលដ្ឋាន និង " ការបង្ក្រាបលើសេរីភាពជាមូលដ្ឋានក្នុងការប៉ុនប៉ងបង្កើតបរិយាកាសភ័យខ្លាច និងការបំបិទមាត់ជាដើម"។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា...

ការ​​​ផ្លាស់ប្តូរតួនាទី​​​អភិបាល​​រាជធានី ខេត្ត​​​ធ្វើ​ឱ្យ​មានទាំង​​​ការ​​​សរសើរ​​​ និង​​​ការ​​​ខក​ចិត្ត​

យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាកាលពីចុងសប្ដាហ៍មានខ្លឹមសារថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តបីរូបទៀតគ្រោងនឹងធ្វើការផ្លាស់ប្ដូរ ហើយមន្ត្រីទាំងនេះនឹងក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយបើកផ្លូវសម្រាប់អភិបាលខេត្តជាស្ត្រីលើកដំបូងរបស់ប្រទេសដែលត្រូវបានតែងតាំងក្នុងខេត្តកោះកុង។ ប៉ុន្តែទន្ទឹមនឹងអ្នកសង្កេតការណ៍បានកោតសរសើរអំពីការតែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងនេះ ក៏គេនៅមានមន្ទិលសង្ស័យអំពីការធ្វើកំណែទម្រង់ជាលក្ខណៈវិជ្ជមានណាមួយនៅក្នុងរាជធានីភ្នំពេញស្ថិតក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលនឹងត្រូវដំឡើងតួនាទីពីអភិបាលរងផងដែរ។ ព្រះរាជក្រឹត្យដែលត្រូវបានចេញដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃ សុក្រ នោះក៏បានតែងតាំងលោក គួច ចំរើន មន្ត្រីក្រសួងមហាផ្ទៃជាអភិបាលខេត្ត កំពង់ចាម និងលោក លី ឡេង អភិបាលរងខេត្ត ត្បូងឃ្មុំ ជាអភិបាលថ្មីនៃខេត្តនេះផងដែរ។ លោក សុខ...

បក្ស​​​​ប្រឆាំង​នឹង​​​ស្នើ​​​​ឱ្យ​ទម្លាក់​​​​ថវិកា​​​៥០០.០០០ដុល្លារ​​​ដល់​​​ឃុំ​​​សង្កាត់​​​

កាលពីម្សិលមិញគណបក្សប្រឆាំងនិយាយថា ខ្លួននឹងស្នើឱ្យរដ្ឋសភាទម្លាក់ថវិកា៥០០.០០០ដុល្លារដល់ឃុំ សង្កាត់នីមួយៗ ដូចការសន្យាអំឡុងការធ្វើយុទ្ធនាការ ជាអ្វីដែលអ្នកសង្កេតការណ៍ម្នាក់លើកឡើងថា គ្រាន់តែជាសកម្មភាពឃោសនានយោបាយ ដើម្បីទទួលបានសំឡេងឆ្នោតប៉ុណ្ណោះ ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាអំពីសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្ដីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្មថា "យើងនឹងស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសុំឱ្យគិតគូរថវិកាជាតិយកទៅអភិវឌ្ឍភូមិឃុំ"។ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា គណបក្សនឹងស្នើឱ្យគូប្រជែងរបស់ខ្លួនគឺគណបក្សប្រជាជនកម្ពុជាកាន់អំណាចបញ្ចូលផែនការនេះទៅក្នុងថវិកាជាតិខែវិច្ឆិកា។ លោកបានបន្តថា "បើសិនណាគណបក្សកាន់អំណាចមិនព្រម គឺជារឿងរបស់គាត់"។ លោក ឈាង វុន អ្នកនាំាពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានតបតថា ការទម្លាក់ថវិកាតាមផែនការរបស់គណបក្សប្រឆាំងនឹងតម្រូវឱ្យរដ្ឋាភិបាល "សង្កត់កប្រជាពលរដ្ឋ"។ លោកថ្លែងថា "យើងពិបាកហើយ ព្រោះថាលុយរាប់រយលាននេះគឺមិនមែនធ្លាក់មកពីលើមេឃទេ គឺជាឈាមនិងញើសដែលយើងយកពន្ធពីគាត់មក"។ លោកបានមានប្រសាសន៍ថា "មិនដឹងយកពីណាទេ មានតែសង្កត់ករបស់ប្រជាពលរដ្ឋ"។...

លទ្ធផល​របស់​ Fresh News ​បង្ក​​ ​”ភាពមិន​ប្រក្រតី​​” ក្នុង​ដំណើរការ​ គ.ជ.ប

កាលពីម្សិលមិញ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា គេហទំព័រ Fresh News ដែលគាំទ្ររដ្ឋាភិបាលបានបង្កឱ្យមាន "ភាពមិនប្រក្រតី" តាមរយៈការផ្សាយលទ្ធផលបោះឆ្នោតក្រៅផ្លូវការមុនស្ថាប័នបោះឆ្នោតមួយនេះ។ នៅម៉ោងប្រហែល៩យប់ថ្ងៃអាទិត្យ Fresh News បានបង្ហោះរូបឯកសារមួយដែលអះអាងថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន១.១៦៣ឃុំ សង្កាត់ គណបក្សសង្គ្រោះជាតិឈ្នះបាន៤៨២ឃុំ សង្កាត់ ហើយគណបក្សខ្មែររួបរួមជាតិឈ្នះបាន១ឃុំ សង្កាត់។ ក្នុងពេលជាមួយគ្នានេះ គ.ជ.ប បានផ្សាយលទ្ធផលមួយឃុំ សង្កាត់ម្ដងៗតាមកញ្ចក់ទូរទស្សន៍និងគេហទំព័ររបស់ខ្លួន ជាដំណើរការមួយដែលនៅមិនទាន់បញ្ចប់បានបីភាគបួននៅឡើយ បើគិតមកទល់នឹងម៉ោង៦ល្ងាចម្សិលមិញ។ លោក ហង្ស ពុទ្ធា...

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល​​​

ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានលើកឡើងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា យោងតាមអង្គការសិទ្ធិលំនៅដ្ឋាន ប្រពលរដ្ឋសរុប៤២៣គ្រួសារនឹងត្រូវតាំងទីលំនៅថ្មីលើដីទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រដែលកាន់ចេញពីការអភិវឌ្ឍនេះ។ លោកបានមានប្រសាសន៍ថា "យើងនឹងរៀបចំកំណត់ទំហំប្រឡាយ និងផ្លូវអមប្រឡាយ"។ លោកបានបន្តថា "ចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំជាដីឡូត៍ និងធ្វើកម្មសិទ្ធិជូន"។ លោកបានបន្ថែមថា "សូមបងប្អូនរីករាយ និងមានការនឹងនរ។ គឺគ្មានការបណ្តេញចេញនោះទេ"។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា បន្ថែមពីលើការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីការពារទឹកជំនន់ដែលបានប៉ះពាល់តំបន់នេះច្រើនឆ្នាំមកហើយនោះ ក៏នឹងមានការដាក់ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការដាក់ភ្លើងបំភ្លឺផ្លូវសម្រាប់សហគមន៍ទៀតផង។លោកបានបន្ថែមថាប៉ុន្តែកាលបរិច្ឆេទកំណត់និងថវិកាសម្រាប់ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចនៅឡើយ ហើយទំហំដីថ្មីសម្រាប់គ្រួសារនីមួយៗ ក៏មិនទាន់មានការធានានៅឡើយដែរ។ លោក មេ៉ត មាសភក្តី បានមានប្រសាសន៍ថា " នេះមិនទាន់សម្រេចនៅពាក់ព័ន្ធឡើយ។ យើងគ្រាន់តែដាក់ជូនជាគោលនយោបាយ"។ យោងតាមលោក ហន សុខន សមាជិកគណៈកម្មាធិការមកពីសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៨ដែលរងផលប៉ះពាល់បានឱ្យដឹងថា ដំណឹងនេះទទួលបានការស្វាគមន៍ភាគច្រើនពីប្រជាពលរដ្ឋទាំងនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះ "មិនពេញចិត្តពីព្រោះដីរបស់ពួកគាត់ធំជាងនេះ ហើយពួកគាត់ត្រូវប្រគល់ឲ្យគេហើយរើចេញ"។ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយអ្នករងការបណ្តេញចេញ បានមានប្រសាសន៍ថា សេចក្តីប្រកាសនេះទំនងជាធ្វើឡើងដើម្បីជួយជំរុញការគាំទ្រសម្រាប់់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃអាទិត្យ។ លោកបានថ្លែងថា ប៉ុន្តែ ដោយល្បីខាងសន្យា ខ្យល់ក្នុងករណីដីធ្លីនាពេលកន្លងមកគណបក្សនេះត្រូវផ្តល់ភ័ស្តុតាងបញ្ជាក់ពីគោលបំណងរបស់ខ្លួន។ លោកបានថ្លែងថា...

បក្ស​​​នយោបាយ​​​មិន​​​​​​ធ្វើ​​​តាមការ​​​សន្យា​​​ក្នុងការ​​​ជ្រើស​​​រើស​​​តំណាង​​​ជា​​​ស្ត្រី

របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយដែលចេញកាលពីម្សិលមិញលើកឡើងថា តំណាងជាស្ត្រីក្នុងចំណោមបេក្ខជនសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខបានកើនឡើងតែបន្តិចបន្តួច ពោលគឺបានកើនឡើងតែ១,៦ ភាគរយប៉ុណ្ណោះ ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២មក ហើយមានស្ត្រីតិចតួចណាស់ដែលត្រូវបានជ្រើសតាំងដោយគណបក្សរបស់ខ្លួនជាបេក្ខជនសំខាន់។ ការដែលនៅតែមានចំនួនតិចនេះចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់លើកមុនមកបានបង្ហាញឲ្យឃើញពីភាពមិនស៊ីគ្នារវាងការសន្យានយោបាយ និងភាពពិតជាក់ស្តែងនេះបើយោងតាមកញ្ញា សេង រាសី  អ្នកសម្រប សម្រួលគម្រោងនៅអង្គការសីលកា ជាអង្គការមិនមែនរដ្ឋាភិបាលការពារសិទ្ធិស្ត្រី ដែលសរសេររបាយការណ៍នេះជាមួយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ។ កញ្ញា សេង រាសី បានថ្លែងថា "គណបក្សនយោបាយ និងរដ្ឋាភិបាលព្យាយាមនិយាយថា ខ្លួនលើកកម្ពស់សមភាពយេនឌ័រ ប៉ុន្តែជាក់ស្តែងមិនអ៊ីចឹងទេ"។ រដ្ឋាភិបាល ដែលអនុវត្តតាមគោលដៅពិភពលោករបស់អង្គការសហប្រជាជាតិបានលើកឡើងថា តំណែងក្នុងជួររដ្ឋាភិបាលនឹងត្រូវបែងចែកឲ្យស្មើភាពគ្នារវាងស្ត្រី និងបុរសនៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែ ក្នុងចំណោមបេក្ខជនចំនួន៩៤.៥៩៥រូបនៅក្នុងឃុំសង្កាត់ទូទាំងប្រទេសចំនួន១.៦៤៦ក្នុងការបោះឆ្នោតឆ្នាំនេះ មានតែប្រហែល២៧ភាគរយប៉ុណ្ណោះដែលជាស្ត្រី នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ។ ស្ត្រីតិចជាង៨ភាគរយស្ថិតក្នុង "លេខរៀងទី១" ឬក៏ជាបេក្ខជនឃុំសង្កាត់សំខាន់នៅក្នុងបក្ស។ របាយការណ៍នេះបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាបានជ្រើសតាំងបេក្ខជន១៣១រូបឲ្យឈរឈ្មោះសម្រាប់លេខរៀងទី១នេះ បើធៀបទៅនឹងការបោះឆ្នោតឃុំសង្កាត់លើកមុន ដែលមានតែ៩៣រូប។...

ក្រុមហ៊ុន​​​​​​ប្រហែល​​​ជា​​​ទិញ​​​យក​​​លំនៅ​​​ដ្ឋាន​​​ពី​ពលរដ្ឋ​​​​នៅអគារ​​​​ប៊ូឌីងស

ក្រុមហ៊ុនដែលធ្វើការអភិវឌ្ឍប្លុកលំនៅដ្ឋាននៅអគារប៊ូឌីងសក្នុងរាជធានីភ្នំពេញឡើងវិញនោះបាននិយាយថា ខ្លួនប្រហែលជាទិញយកលំនៅដ្ឋានបច្ចុប្បន្នពីពលរដ្ឋមួយចំនួនដែលមិនចង់រង់ចាំគម្រោងនេះសាងសង់រួចរាល់ក្នុងរយៈពេល៤ឆ្នាំនោះឡើយ ជាការផ្លាស់ប្តូរទាំងស្រុងដែលមិនបានធ្វើឱ្យអ្នកជួលផ្ទះមួយចំនួនដែលមិនសប្បាយចិត្តស្ងប់ចិត្តនោះឡើយ។ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) នាយកប្រតិបត្តិក្រុមហ៊ុនអារ៉ាកាវ៉ាជាក្រុម ហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យរបស់ជប៉ុនទទួលបន្ទុកអភិវឌ្ឍអគារនេះឡើងវិញមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនសុខចិត្តផ្តល់សំណងហិរញ្ញវត្ថុដើម្បីឱ្យគម្រោងដែលចំណាយទឹកប្រាក់៨០លានដុល្លារនេះដំណើរការទៅមុខ ជាការផ្លាស់ប្ដូរពីជំហរកន្លងមករបស់ខ្លួន។ លោកបានមានប្រសាសន៍ថា "ប្រសិនបើរដ្ឋាភិបាលស្នើឱ្យយើងធ្វើដូច្នេះ យើងប្រហែលជាអាច។ រដ្ឋាភិបាលជាអ្នកគ្រប់គ្រង ហើយយើងជាអ្នកអនុវត្តតាម"។ ប្លុកអគារលំនៅដ្ឋានស្ថិតក្នុងខណ្ឌចំការមននេះមានប្រជាពលរដ្ឋជាង៥០០គ្រួសារស្នាក់នៅ និងជាកន្លែងប្រកបអាជីវកម្មតូចៗមួយចំនួនទៀត។ កាលពីខែកញ្ញា ឆ្នាំ២០១៤ កន្លែងដែលត្រូវបានប្រកាសថា ចាស់ទ្រុឌទ្រោមប្រើការលែងបានហើយព្រោះតែបារម្ភអំពីសុវត្ថិភាពដោយធ្វើឱ្យវាសនារបស់កន្លែងនេះស្ថិតក្នុងភាពមិនច្បាស់លាស់រហូតដល់ខែតុលា ជាពេលដែលរដ្ឋាភិបាលបានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអារ៉ាកាវ៉ា។ អគារប្រាំជាន់ក្នុងចំណោមអគារថ្មីកម្ពស់២១ជាន់គ្រោងផ្ដល់ដល់គ្រួសារស្នាក់នៅបច្ចុប្បន្ន ប៉ុន្តែគ្រួសារជាច្រើនលើកឡើងថា ពួកគាត់ចង់លក់សិទ្ធិរស់នៅក្នុងអគាររបស់ខ្លួនជាង។ ក្រុមមន្ត្រីក្រសួងបានប្រាប់ពួកគាត់ថា ក្រុមហ៊ុនអារ៉ាកាវ៉ានឹងទិញយកលំនៅដ្ឋានទាំងនេះ បើទោះជាបុគ្គលិកក្រុមហ៊ុននិយាយថា ក្រុមហ៊ុនគ្មានបំណងធ្វើដូចនេះក៏ដោយ។ លោក យ៉ាស៊ូម៉ូតូ ថ្លែងថា "ខ្ញុំមិនដឹងថាតើពួកគាត់ចង់លក់ឬក៏ចង់ចូលមកស្នាក់នៅនោះឡើយ។ រដ្ឋាភិបាលជាអ្នកនិយាយជាមួយពួកគាត់ មិនមែនយើងទេ។ ចំណែកសំណងវិញក្រុមហ៊ុនជាអ្នកផ្ដល់ដល់គ្រួសារទាំងនេះ។...

ការ​ប្រារព្ធខួប​នៅ​បុរីកីឡា​ក្លាយ​ជាអំពើហិង្សា​ ខណៈ​អ្នក​រង​ការ​បណ្តេញចេញ​វិល​​មក​វិញ​​

ហេតុការណ៍ស្រដៀងគ្នានឹងការបណ្តេញ អ្នកភូមិរាប់រយគ្រួសារចេញពីសហគមន៍បុរីកីឡាកាលពីប្រាំឆ្នាំមុន បានកើតឡើងម្តងទៀតកាលពីម្សិលមិញ ចេញពីការតវ៉ាមួយធ្វើឡើងដើម្បីប្រារព្ធខួបនៃការបណ្តេញចេញនេះ ខណៈកងសន្តិសុខរដ្ឋាភិបាលបានទាញរុញច្រានអ្នករងការបណ្តេញចេញដែលព្យាយាមចូលមករស់នៅក្នុងអគារមួយនៅកន្លែងនេះ។ សន្តិសុខខណ្ឌ៧មករា បានទាញស្ត្រីទម្លាក់ចុះពីលើកាំជណ្តើរអគារ ប្រមូលរបស់របររបស់ពួកគាត់ និងវាយដំពួកគាត់ ខណៈការប៉ះទង្គិចគ្នាបានកើតឡើង នៅខាងក្រៅប្លុកអគារនេះ។ ស្ត្រីម្នាក់ទំនងជាត្រូវគេវាយដំរហូតដល់សន្លប់ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ។ នៅក្នុងថ្ងៃដដែលកាលពីឆ្នាំ២០១២ ការប៉ះទង្គិចគ្នាដ៏ហិង្សាបានផ្ទុះឡើង ពេលកងរាជអាវុធហត្ថ និងនគរបាលប្រឈមមុខនឹងអ្នកភូមិប្រហែល២០០នាក់ដែលព្យាយាមការពារដីរបស់ខ្លួនប្រឆាំងគម្រោងសាងសង់របស់ក្រុមហ៊ុនផានអីុម៉ិច ជាក្រុមហ៊ុនរបស់លោកស្រី ស៊ុយ សុផាន អ្នកជំនួញដ៏មានឥទ្ធិពល។ ជាថ្នូរនឹងការទទួលបានដីទំហំ២,៦ហិកតានៅតំបន់បុរីកីឡា លោស្រី សុ៊ុយ សុផាន បានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិដែលរងផលប៉ះពាល់ចំនួន១.៧៧៦ គ្រួសារ។ ទោះជាយ៉ាងណា មានអគារត្រឹមតែ៨ប៉ុណ្ណោះត្រូវបានសាងសង់មុនពេលក្រុមហ៊ុនរបស់លោកស្រីអះអាងថាក្ស័យធន។ អ្នកភូមិជាង៣០០គ្រួសារមិនទទួលបានផ្ទះសំបែងនោះឡើយ ហើយ១៤០គ្រួសារបានតាំងលំនៅថ្មីនៅលើដីនៅទីជនបទមួយកន្លែងក្នុងឃុំភ្នំបាត ខេត្តកណ្តាល កន្លែងដែលពួកគាត់រអ៊ូរទាំជាច្រើនឆ្នាំមកហើយថា រស់នៅក្នុងលក្ខខណ្ឌមិនប្រសើរ។ ទោះបីជាមានការសន្យាធ្វើឱ្យមានភាពប្រសើរឡើងក៏ដោយ ពួកគាត់នៅតែខ្វះទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាពដដែល។ អ្នភូមិ៣៥គ្រួសារក្នុងចំណោមអ្នកភូមិប្រហែល៧០គ្រួសារដែលកំពុងរស់នៅទីនោះនៅឡើយនោះ...

ក្មេង​​​​​​ដែល​​​រង​​​ទារុណកម្មផ្លូវ​​​ភេទ​​​មាន​​​អារម្មណ៍​​​ប្រសើរ​​​ឡើង​​​​​​សន្សឹមៗ

ឪពុកក្មេងប្រុសរងការធ្វើទារុណកម្មបាននិយាយថា ស្ថានភាពសតិអារម្មណ៍របស់ក្មេងប្រុសអាយុ២ឆ្នាំរូបនេះបានប្រសើរឡើងចាប់តាំងពីចាកចេញពីខេត្តមណ្ឌលគិរី កន្លែងដែលក្មេងប្រុសរូបនេះត្រូវបានគេធ្វើទារុណកម្មប៉ុន្មានថ្ងៃជាប់ៗគ្នា ប្រសិនបើមិនរងការធ្វើបាបបន្ថែមទៀត។ ប៉ុន្តែ ការប៉ះទង្គិចផ្លូវចិត្តនៅតែបន្តលេចមានឡើង។  ឪពុកក្មេងប្រុសរូបនេះបានលើកឡើងទៀតថា ក្មេងប្រុសរូបនេះងាយភ័យខ្លាច ពេលមានអ្នកមកលេង ហើយតែងតែខ្លាចមនុស្ស យំ និងស្រែករកម្តាយ។ក្នុងរយៈពេល៤ថ្ងៃកាលពីខែសីហា ង្វៀន ថាញ់ឌុង បានយកទូរស័ព្ទថតជាវីដេអូអំពីសកម្មភាពខ្លួនធ្វើទារុណកម្មលើក្មេងប្រុសរូបនេះប្រហែល៥០ឃ្លីប។ ពេលវីដេអូឃ្លីបមួយចំនួនបានបែកធ្លាយតាមអីុនធឺណិតដោយបង្ហាញឲ្យឃើញពីក្មេងប្រុសរូបនេះស្រែកពេលជននេះយកឧបករណ៍ឆក់ម្តងហើយម្តងទៀតនោះ វីដេអូនេះបានធ្វើឲ្យមានការផ្ទុះកំហឹងលើបុរសជនជាតិវៀតណាមអាយុ៣៤ឆ្នាំរូបនេះ និងមានការសំដែងក្តីអាណិតអាសូរចំពោះកុមារកម្ពុជារូបនេះ។ ដោយ ង្វៀន ថាញ់ឌុង និងមិត្តប្រុសជនជាតិហូឡង់របស់ខ្លួនដែលត្រូវបានចោទប្រកាន់ពីបទមិនបានរាយការណ៍អំពីបទឧក្រិដ្ឋនេះ ឥឡូវមិនជាប់ពន្ធនាគារនោះគ្រួសាររបស់ក្មេងប្រុសរូបនេះបានចាកចេញពីចម្ការកាកាវ កន្លែងដែលការធ្វើទារុណកម្មកើតមានឡើង ហើយបច្ចុប្បន្នកំពុងប្រឈមនឹងការលំបាកក្នុងធ្វើឲ្យស្ថានភាពគ្រួសារប្រសើរឡើង ខណៈកំពុងតតាំាងនឹងការឈឺចាប់។ ឪពុកក្មេងប្រុសរូបនេះបាននិយាយថា "ចាប់តាំងពីយើងបានចាកចេញពីទីនោះមកទី នេះវាមានសតិអារម្មណ៍ប្រសើរឡើង"។អង្គការការពារកុមារ (CPU) ដែលចូលរួមនៅក្នុងការសើុបអង្កេតបឋម ហើយកំពុងបន្តមើលថែទាំគ្រួសារនេះនោះបានផ្តល់ដំបូន្មានដល់គ្រួសារនេះឲ្យតាមដានរោគសញ្ញាដែលអាចបង្ហាញឲ្យឃើញពីការប៉ះទង្គិចផ្លូវចិត្ត។ ឪពុកក្មេងប្រុសរូបនេះ និងប្រពន្ធត្រូវបានគេប្រាប់ឲ្យចំណាយពេលវេលាឲ្យបានច្រើននៅជាមួយកូនរបស់ខ្លួន ហើយថា "យើងមិនគួរស្រែកដាក់វាទេ...