Janelle Retka
ក្រសួងអប់រំនិយាយថាពិន្ទុប្រឡងបាក់ឌុបរក្សាទុកឲ្យនៅដដែលក្រោយការពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញ
កាលពីម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ក្នុងចំណោមពាក្យបណ្តឹងរបស់ខ្លួនទទួលបានពីសិស្សដែលមិនពេញចិត្តនឹងការផ្តល់ពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) របស់ពួកគេ គ្មានការកែសម្រួលពិន្ទុនោះឡើយ ហើយថា អត្រាសិស្សប្រឡងជាប់នៅតែ៥៦ភាគរយដដែល។ មុនការប្រឡងមកដល់ ក្រសួងបានប្រាប់បេក្ខជនចំនួន៨៣.៣៤១នាក់ថា នឹងគ្មានការប្រឡងឡើងវិញឡើយសម្រាប់អ្នកដែលប្រឡងធ្លាក់ មិនដូចឆ្នាំ២០១៤ទេ។ ប៉ុន្តែ ក្រសួងទុកពេលវេលា៣០ថ្ងៃឲ្យដាក់ពាក្យប្តឹងតវ៉ាចំពោះពិន្ទុរបស់ពួកគេ។ យោងតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានសិស្សជាង១០០នាក់បានដាក់ពាក្យប្តឹងតវ៉ានៅពេលនោះ ហើយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ក្រសួងបានលើកឡើងថា ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ គ្មានពាក្យបណ្តឹងណាមួយយកជាការបានឡើយ។ សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារដូច្នេះថា "លទ្ធផលនៃការប្រឡងដែលបានប្រកាស គឺពិតជាឆ្លុះបញ្ចាំងទៅលើសមត្ថភាពរបស់បេក្ខជន"។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បន្ទាប់ពីត្រួតពិនិត្យលើពាក្យបណ្តឹង គណៈកម្មការទទួលបន្ទុកផ្នែកសើុបអង្កេតពាក្យបណ្តឹងបានរកឃើញថា ការផ្តល់ពិន្ទុពិតជាត្រឹមត្រូវ ហើយថា ប្រព័ន្ធកុំព្យូទ័រដែលត្រូវបានប្រើប្រាស់ដើម្បីបូកស្រង់ពិន្ទុរបស់បេក្ខជនទាំង៧មុខវិជ្ជា ដំណើរការបានល្អ។ ដើម្បីដាក់ពាក្យបណ្តឹង បេក្ខជន ឬអាណាព្យាបាលរបស់បេក្ខជនត្រូវតែផ្តល់ភ័ស្តុតាងទាក់ទិនលទ្ធផលនៃការសិក្សាដែលបង្ហាញថា ពិន្ទុរបស់បេក្ខជនមិនស្របតាមប្រវត្តិសិក្សាពីមុន។ លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍កាលពីម្សិលមិញថា "យើងមានករណីខ្លះដែលផ្តល់ភ័ស្តុតាងមួយចំនួន ឬការលើកឡើងពីគ្រូបង្រៀន ឬសាលាដែលថា បេក្ខជនគឺជាសិស្សពូកែ ឬជាសិស្សពូកែបំផុតនៅក្នុងសាលា ហេតុដូច្នេះយើងអាចពិនិត្យ បាន”។ រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ បានបន្ថែមថា គ្រូបង្រៀនដែលកែសន្លឹកកិច្ចការបានប្រើប្រាស់គំរូចម្លើយស្តង់ដារ ហើយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រផ្តល់ពិន្ទុដែលមានភាពសុក្រឹត ។ លោកបានថ្លែងថា "គ្រូបង្រៀនបានផ្តល់ពិន្ទុយ៉ាងត្រឹមត្រូវ មានន័យថា ពួកគាត់ផ្តល់ពិន្ទុមិនខុសឡើយ។ ហេតុដូច្នេះអ្នកដែលពិនិត្យសន្លឹកកិច្ចការមិនបានឲ្យពិន្ទុខុសទេ"។ បេក្ខជនម្នាក់ឈ្មោះ ផាន ឆលីដា អាយុ១៨ឆ្នាំ ដែលប្រឡងនៅវិទ្យាល័យ ជា សីុម បឹងកេងកង ក្នុងរាជធានីភ្នំពេញ និងដែលបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងអប់រំ បន្ទាប់ពីប្រឡងធ្លាក់ បាននិយាយថា នាងមានការបាក់ទឹកចិត្តពេលដឹងថា ខ្លួនប្រឡងធ្លាក់។ "ខ្ញុំមិនដែលរំពឹងថា នឹងទទួលបាននិទេ្ទសល្អទេ ប៉ុន្តែ យោងតាមប្រវត្តិនៃការសិក្សារបស់ខ្ញុំនៅក្នុងសាលាខ្ញុំគួរតែប្រឡងជាប់។ ខ្ញុំចង់ឲ្យក្រសួងពិនិត្យលទ្ធផលប្រឡងរបស់ខ្ញុំ ព្រោះខ្ញុំមានមិត្តភក្តិម្នាក់ដែលមិនដែលមករៀនសោះ ប៉ុន្តែ នាងបានប្រឡងជាប់។ តើនាងប្រឡងជាប់ដោយរបៀបណាទៅ"។ បេក្ខជនម្នាក់ទៀតឈ្មោះ ឆុន សិលា ដែលមានអាយុ១៨ឆ្នាំដែរ ហើយប្រឡងនៅវិទ្យាល័យច្បារអំពៅបានឲ្យដឹងថា ពិន្ទុរបស់ខ្លួនមិនសមហេតុសមផលសោះ។ បេក្ខជនរូបនេះ បាននិយាយថា "ខ្ញុំប្តឹងតវ៉ាទៅកាន់ក្រសួង ព្រោះខ្ញុំជាប់បីមុខវិជ្ជា ហើយទទួលបានពិន្ទុត្រឹមតែ២៨ភាគរយ។ ហើយបេក្ខជនម្នាក់ដែលប្រឡងនៅក្នុងបន្ទប់ជាប់បន្ទប់របស់ខ្ញុំ ជាប់ត្រឹមតែពីរមុខវិជ្ជាប៉ុណ្ណោះ តែទទួលបាន៥៨ភាគរយ។ ខ្ញុំគិតថា វាជាកំហុសបច្ចេកទេសរបស់ក្រសួងអប់រំ ព្រោះអ្នកដែលទទួលបានពិន្ទុខ្ពស់បែរជាធ្លាក់ទៅវិញ"៕ស៊ុយឈាង
សិស្សទៅក្រសួងអប់រំតវ៉ាអំពីពិន្ទុប្រឡងមធ្យមសិក្សាទុតិយភូមិ
ក្រោយពីលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិចេញកាលពីចុងសប្តាហ៍ ដោយមានសិស្សប្រហែល៥៦ភាគរយបានប្រឡងជាប់ សិស្សមួយចំនួនដែលមិនបានប្រឡងជាប់ បានទៅក្រសួងអប់រំកាលពីថ្ងៃច័ន្ទ ដើម្បីដាក់ពាក្យតវ៉ាជាផ្លូវការ។ ដោយក្រសួងបានប្រកាសនៅពេលមុនប្រឡងថា នឹងមិនមានការប្រឡងជាលើកទី២ដូចដែលបានធ្វើកាលពីឆ្នាំមុននោះ សិស្សមានរយៈពេលតវ៉ា៣០ថ្ងៃ ដើម្បីស្នើឲ្យពិនិត្យពិន្ទុរបស់ខ្លួនឡើងវិញ។ យ៉ាំ ថាវីរៈ អាយុ២០ឆ្នាំ ដែលទើបតែដាក់ពាក្យតវ៉ា បាននិយាយថា "ខ្ញុំមិនដឹងថា ខុសទាស់អ្វីទេក្នុងការប្រឡងរបស់ខ្ញុំ ប្រហែលជាកំហុសបច្ចេកទេសហើយ"។ យុវសិស្ស ថាវរៈ ស្ថិតក្នុងចំណោមសិស្ស៣៦.៧៨១នាក់ដែលបានប្រឡងធ្លាក់ ក្នុងចំណោមសិស្សសរុប៨៣.៣៤១នាក់ដែលបានចូលរួមប្រឡង។ សិស្ស ថាវរៈ បាននិយាយថា គាត់រន្ធត់ចិត្តនៅពេលដឹងថា គាត់មិនបានប្រឡងជាប់ ពីព្រោះគាត់មានជំនឿទុកចិត្តថា...
រដ្ឋមន្ត្រីការបរទេសក្រើនរំឭកតំណាងយូនីសេហ្វទាក់ទិននឹងការរិះគន់
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់តំណាងអង្គការយូនីសេហ្វថ្មី (Unicef) ប្រចាំប្រទេសកម្ពុជាឲ្យផ្តោតលើការជួយក្មេងដែលដើរសុំទានតាមចិញ្ចើមផ្លូវ ហើយកុំរិះគន់ច្បាប់ថ្មីដ៏ចម្រូងចម្រាស ដែលដាក់កម្រិតលើអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមនៅប្រទេសកម្ពុជា។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា លោក ហោ ណាំហុង បានថ្លែងប្រាប់លោកស្រី ដេបូរ៉ា ខូមីនី (Debora Comini) អំឡុងការប្រជុំបិទទ្វារនៅក្រសួងកាលពីព្រឹកថ្ងៃច័ន្ទ។ លោក...
លទ្ធផលនៃការប្រឡងបាក់ឌុបនៅឆ្នាំនេះ សិស្សប្រឡងជាប់៥៦ភាគរយ
ឡាយ មា៉ឡែនពណ្ណរាយ អាយុ១៧ឆ្នាំ មាន ក្ដីរំភើបឥតឧបមា បន្ទាប់ពីដឹងថា កញ្ញាប្រឡងជាប់បាក់ឌុបទូទាំងប្រទេស កាលពីថ្ងៃសៅរ៍។ បើទោះជាកញ្ញាសិក្សារហូតដល់ម៉ោង១១រាល់យប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុនដល់ថ្ងៃប្រឡង និងភ្ញាក់ឡើងនៅ៥ម៉ោងក្រោយមកដើម្បីបន្តរៀនទៀតក៏ដោយ ក៏ ម៉ាឡែនពណ្ណរាយ បាននិយាយថា កញ្ញាក៏បានស្ដាប់ចម្រៀងផងដែរ។ មិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសលទ្ធផលតាមឧគ្ឃោសនសព្ទនៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ កញ្ញាបាននិយាយថា "ខ្ញុំបារម្ភថា ខ្ញុំមិនទទួលបាននិទ្ទេសល្អទេ ប៉ុន្តែនៅពេលខ្ញុំឮថា ខ្ញុំទទួលបាននិទ្ទេសB នោះ ខ្ញុំរំភើបជាខ្លាំង"។ ដោយមានសិស្សចំនួន៨៣.៣៤១នាក់ប្រឡងកាលពីថ្ងៃទី២៤ និង២៥ ខែសីហា ម៉ាឡែនពណ្ណរាយ ស្ថិតក្នុងចំណោមសិស្ស៤៦.៥៦០នាក់ ឬស្មើ៥៥,៨៧ភាគរយ ដែល បានដឹងកាលពីចុងសប្ដាហ៍ថា ខ្លួនប្រឡងជាប់ដោយធ្វើឲ្យពួកគេមានសិទ្ធិចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យរដ្ឋ។ បន្ទាប់ពីក្រសួងអប់រំបានអនុវត្តកំណែទម្រង់កាលពីឆ្នាំមុន ដើម្បីលុបបំបាត់ការលួចចម្លង និងការសូកប៉ាន់ដែលបានញាំញីការប្រឡងកន្លងមក អត្រាប្រឡងជាប់បានថយចុះមក៤០,៦៧ភាគរយ។ អត្រានោះសម្រេចបានបន្ទាប់ពីមានការប្រឡងលើកទី២ ដើម្បីបន្ថែមលើអត្រាប្រឡងជាប់លើកដំបូងដែលមានចំនួនតែ២៥,៥ភាគរយប៉ុណ្ណោះ ជា អត្រាទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៤មក។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឲ្យដឹងថា នៅឆ្នាំនេះ សិស្ស១០៨នាក់ទទួលបាននិទ្ទេស A ដោយមានពិន្ទុ៩០ភាគរយ ឬខ្ពស់ជាងនេះ គឺកើនឡើងច្រើនជាងកាលពីឆ្នាំដែលមានតែ១១នាក់។ សិស្ស១.០៨៥នាក់ទៀតទទួលបាននិទ្ទេសB ចំណែក៣.២៩២នាក់...
អាដហុក ៖ ករណីចាប់រំលោភកើនឡើង៦៤ភាគរយក្នុងឆមាសទី១
សមាគមការពារសិទ្ធិមនុស្សអាដហុកបានកត់ត្រាករណីរំលោភចំនួន១៣១ករណីក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមាន៨០ករណី គឺកើនឡើងជិត៦៤ភាគរយ ដោយសារឥទ្ធិពល "វប្បធម៌បរទេសដែលគ្មានការគ្រប់គ្រង”ដូចជារូបអាសអាភាសជាដើម។ របាយការណ៍នេះលើកឡើងថា ១០០ករណីក្នុងចំណោមករណីទាំងនោះពាក់ព័ន្ធនឹងការរំលោភអនីតិជន។ ៦៣ករណីដែលជនរងគ្រោះមានអាយុចន្លោះ១០ឆ្នាំដល់១៨ឆ្នាំ ៣២ករណីដែលជនរងគ្រោះអាយុចន្លោះ៥ឆ្នាំដល់១០ឆ្នាំ និងប្រាំករណីដែលក្នុងនោះជនរងគ្រោះអាយុតិចជាង៥ឆ្នាំ។ ក្នុងចំណោមករណីទាំង១៣១ មាន១៥ករណីដែលជនរងគ្រោះជាមនុស្សពិការប្រាំមួយករណីពាក់ព័ន្ធជនល្មើសច្រើននាក់និងបីករណីដែលជនរងគ្រោះត្រូវបានសម្លាប់នៅក្នុងដំណើរការនោះ។ សមាគមអាដហុកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍អមថា "មូលហេតុចម្បងដែលនាំឲ្យមានការកើនឡើងករណីរំលោភគឺ 'ឥទ្ធិពលវប្បធម៌បរទេស' ដែលគ្មានការគ្រប់គ្រង (ដូចជាការចូលមើលរឿងអាសអាភាសនៅតាមប្រព័ន្ធអីុនធើណិត បណ្តាញផ្សព្វផ្សាយសង្គម និងរឿងលក់នៅតាមទីផ្សារដែលគ្មានការគ្រប់គ្រង)"ជាដើម។ សេចក្តីថ្លែងការណ៍ដដែលនេះមានខ្លឹមសារថា "ការមិនបានរឹតបន្តឹងរបស់រដ្ឋាភិបាលក្នុងការចូលទៅមើលរឿងអាសអាភាស បណ្តាលឲ្យជនល្មើសដែលនៅក្នុងករណីជាច្រើនស្ថិតក្រោមឥទ្ធិពលថ្នាំញៀន ឬគ្រឿងស្រវឹងនោះ ចូលរួមក្នុងសកម្មភាពចាប់រំលោភ”។ ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ធន សារាយ ប្រធានសមាគមអាដហុកបានមានប្រសាសន៍ថា ការចូលទៅមើលរឿងអាសអាភាសដោយងាយស្រួលគឺស្ថិតក្នុងចំណោមកត្តាជាច្រើនដែលនាំឲ្យមានកំណើននៅក្នុងករណីរំលោភដែលត្រូវបានកត់ត្រាទុកផងដែរ ប៉ុន្តែ វាជាបញ្ហាដ៏សំខាន់។ លោកថ្លែងថា "រឿងអាសអាភាសដែលមិនបានពិនិត្យមើល ថ្នាំញៀន និងជាតិអាល់កុលដែលប្រជាជនបានប្រើប្រាស់....ជាមូលហេតុដ៏សំខាន់ នៃករណីចាប់រំលោភ"។ លោកបន្ថែមថា អនុបាតខ្ពស់រវាងបុរសនិងស្ត្រីនៅតាមជនបទ និងការយល់ខុសជាទូទៅថា ស្ត្រីអាយុក្រោម១៨ឆ្នាំ មិនមានជំងឺកាមរោគ ក៏ជាចំណែកចំពោះបញ្ហានោះដែរ។ លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា ការបន្ទោសទៅលើរូបអាសអាភាសដែលនាំឲ្យមានករណីរំលោភនោះ គឺជាបញ្ហាសាមញ្ញពេក។ លោកស្រីបានលើកឡើងថា ខ្ញុំមិនចាត់ទុកថាជាកត្តាសំខាន់ឡើយ។ វាជាការទទួលខុសត្រូវរបស់បុគ្គល។ មនុស្សមួយចំនួនបន្ទោសទៅលើជាតិអាល់កុលថា 'ជាតិអាល់កុល' បណ្តាលឲ្យមានការចាប់រំលោភ និង'ជាតិអាល់កុល' បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ជាការពិតនេះជាកត្តាមួយ ប៉ុន្តែ វាជាការទទួលខុសត្រូវរបស់បុរស"។ លោកស្រី សុភាព បានមានប្រសាសន៍ ថា និទណ្ឌភាពទំនងជាហេតុផលចម្បងនាំឲ្យមានការកើនឡើងទាក់ទងតួលេខរំលោភ របស់សមាគមអាដហុក។ ដោយកត់សម្គាល់ថា ករណីរំលោភភាគច្រើនរាយការណ៍មិនគ្រប់គ្រាន់ដោយសារនិន្នាការរបស់សហគមន៍ទៅលើជនរងគ្រោះនោះ លោកស្រីលើកឡើងថា "វាធ្វើឲ្យជនល្មើសគិតថា ពួកគេអាចរួចខ្លួន"។ លោកស្រីបានបន្ថែមថា "ខ្ញុំនឹងហៅថា ជនរងគ្រោះពីរបែប ពីព្រោះទី១ពួកគេត្រូវបានរំលោភ ហើយបន្ទាប់មកពួកគេប្រព្រឹត្តមិនគប្បី ហើយប្រាប់ថា វាជាកំហុសរបស់ពួកគេ"។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលក៏បានលើកឡើងអំពីអំពើហិង្សាក្នុងគ្រួសារការជួញដូរផ្លូវភេទ និងអាពាហ៍ពិពាហ៍ដោយបង្ខំ សមាគមអាដហុកលើកឡើងថា ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារីមិនបានបង្កើត"គណៈកម្មាធិការសិទ្ធិស្ត្រី និងកុមារ" ដូចការសន្យា ដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី។ សេចក្តីថ្លែងការណ៍ដដែលនេះបន្ថែមថា "គណៈកម្មាធិការេនះមិនទាន់ដំណើរការនៅឡើយទេ ដោយសារខ្វះសមត្ថភាព និងសុវត្ថិភាពច្បាស់លាស់ដើម្បីជួយដល់ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ"។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក ផុន ពុទ្ធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានបដិសេធមិនឆ្លើយសំណួរអំពីគណៈកម្មាធិការនេះតាមទូរស័ព្ទឡើយ ហើយមិនយកចិត្តទុកដាក់នឹងសំណួរតាមអីុម៉េលដែរ ផ្ទុយទៅវិញបានផ្តល់ព័ត៌មានអំពីរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួង កម្មវិធី និងការផ្តល់មូលនិធិដែលកំពុងតែបន្តទៅវិញ៕សារុន
រដ្ឋាភិបាលបញ្ចេញសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពចំណីអាហារ
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានបញ្ចេញសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារដំបូងរបស់កម្ពុជា ដែលនឹងបង្កើតឲ្យមានអាជ្ញាធរសុវត្ថិភាពចំណីអាហារ ទទួលបន្ទុកកិច្ចការពារសុវត្ថិភាពរបស់អ្នកទទួលទានក្នុងស្រុក និងការធានាថា ការនាំចេញស្របតាមបទដ្ឋានអន្តរជាតិ។ ច្បាប់ដែលគេរំពឹងថានឹងព្រាងចប់រួចរាល់ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីត្រឹមដំណាច់ខែនេះ ចែងអំពីបទល្មើសផ្ដន្ទាទោសជាច្រើន ក្នុងនោះរួមមានទាំងការលក់ចំណីអាហារដែលផ្ទុកសារធាតុគ្រោះថ្នាក់ ការបិទស្លាកសញ្ញាមិនបានត្រឹមត្រូវលើចំណីអាហារ ការត្រៀម ឬការលក់ចំណីអាហារក្នុងស្ថានភាពគ្មានអនាម័យ និងការដំណើរការអាជីវកម្មចំណីអាហារដោយគ្មានអាជ្ញាប័ណ្ណផងដែរ។ បន្ទាប់ពីសិក្ខាសាលាមួយស្ដីពីច្បាប់នេះ ដែលបានរៀបចំឡើងនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ លោកស្រី នីណា ប្រែ៊នស្ត្រាប់ (Nina Brandstrup) តំណាងប្រចាំប្រទេសកម្ពុជា នៃអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍កាលពីម្សិលមិញ “ ច្បាប់នេះគឺចាំបាច់ណាស់ ពីព្រោះតែមិនទាន់មានវានៅឡើយ។ កម្ពុជា...
EdC៖ បន្ទោសអាកាសធាតុចំពោះវិក្កយបត្រអគ្គិសនីប្រែប្រួលតម្លៃ
អគ្គិសនីកម្ពុជា (EdC) បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារ ដោយ អះអាងថា វិក្កយបត្រអគ្គិសនីកើនឡើងដោយសារអាកាសធាតុក្តៅ មិនមែនដោយសារការប្រែប្រួលអត្រា តម្លៃដែលគិតថ្លៃពីអតិថិជន នោះឡើយ។ សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក កែវ រតនៈ អគ្គនាយក EdC បានលើកឡើងថា “កាលពីខែមេសា ឧសភា និងខែមិថុនា វាជារដូវក្តៅ ដូច្នេះអ្នកប្រើប្រាស់អគ្គិសនីតែងតែប្រើច្រើន។ រដ្ឋាភិបាលមិនមានគម្រោងបោកប្រាស់អតិថិជនទេ។ ប្រសិនបើអតិថិជនមានចម្ងល់អំពីការប្រើប្រាស់អគ្គិសនីនៅលើកុងទ័រអគិ្គសនីរបស់ខ្លួនពួកគាត់អាចមកកាន់ការិយាល័យធ្វើការតវ៉ាបាន”។ នៅក្នុងរាជធានីភ្នំពេញ លោក អា៊ាន សាវុធ អនុប្រធានសាខា EdC ក្នុងសង្កាត់ចាក់អង្រែក្រោម...