Tuesday, September 17, 2019
Home Authors Posts by Julia Wallace

Julia Wallace

15 POSTS 0 COMMENTS
Managing editor

អ្នកកាសែតគ្មានព្រំដែន​​​​ព្រួយបារម្ភ​​​​​​អំ​​​ពី​​​ការ​​​គំរាម​​​កំហែង

ក្រុមតស៊ូមតិប្រព័ន្ធសារព័ត៌មានអន្តរជាតិគឺ អ្នកកាសែតគ្មានព្រំដែនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃម្សិលមិញថា ខ្លួនព្រួយបារម្ភចំពោះធ្វីដែលចាត់ទុកថាជា"ការកើនឡើង"ក្នុងការគំរាមកំហែងប្រឆាំងអ្នកកាសែតនិងអង្គការព័ត៌មាននានានៅប្រទេសកម្ពុជាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។ សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា ការគំរាមកំហែងបែបនេះទំនងជាកើនឡើង បន្ទាប់ពីមានរបាយការណ៍របស់អង្គការ ក្លូប៊ល វិតណេសកាលពីថ្ងៃទី៧ ខែកក្កដាដែលនិយាយរៀបរាប់លម្អិតអំពីផលប្រយោជន៍ជំនួញជាច្រើនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគ្រូសាររបស់លោក។ ក្រោយពីកាសែតក្នុងស្រុកបានចុះផ្សាយការចេញរបាយការណ៍នេះ សមាជិកគ្រួសារលោកហ៊ុន សែន បានចោទកាសែតទាំងនោះថាឃុបឃិតជាមួយ ក្លូប៊ល វិតណេស ចំណែកឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយសំដៅលើអ្នកកាសែតថា លោកមិនចង់ឲ្យ"អ្នកនាំសារត្រូវគេសម្លាប់នោះទេ" ។ អ្នកកាសែតគ្មានព្រំដែនបាននិយាយថា ការគំរាមកំហែងនិងការវិវត្តផ្សេងទៀតគួរឲ្យព្រួយបារម្ភណាស់។ លោក បិនចាមមិន អិស្មេល (Benjammin Ismail) ប្រធានការិយាល័យប្រចាំអាស៊ីបាស៊ីហ្វិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា"ប្រតិកម្មរបស់មន្រ្តីទាំងនេះនិងសមាជិកគ្រូសាររបស់លោកនាយករដ្ឋមន្រ្តីគឺទ្រគោះយ៉ាងខ្លាំង ទោះជាវាមិនគួរឲ្យភ្ញាក់ផ្អើលក៏ដោយ។ យើងសូមដាស់តឿនរដ្ឋាភិបាលលោក ហ៊ុន សែន កុំឲ្យសងសឹកតាមប្រព័ន្ធតុលាការប្រឆាំងបណ្តាញសារព័ត៌មាន"។ ការបិទមាត់សារព័ត៌មាននឹងធ្វើឲ្យបញ្ហាទាំងនេះកាន់តែអាក្រក់ថែមទៀតចំពោះលោកប៉ុណ្ណោះ"។ លោក ស៊ីផាន បាននិយាយកាលពីថ្ងៃម្សិលមិញថា ការត្អូញត្អែររបស់លោកគឺធ្វើឡើងចំពោះតែអ្នកកាសែតណាដែល"រំលោភក្រមសីលធម៌ និងវិជ្ជាជីវៈពួកគេប៉ុណ្ណោះ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានសួរថា"តើមាននរណាជាប់គុកដោយសារការសរសេរព័ត៌មានរបស់ពួកគេ? បាទ! ព្រោះពួកគេពុករលួយ ហើយព្រោះពួកគេបំពានលើវិជ្ជាជីវៈរបស់ពួកគេ"។បាទ អ្នកត្រូវតែធ្វើឲ្យត្រឹមត្រូវចំពោះរដ្ឋាភិបាលផង។មនុស្សស្បែកសនិយាយភាសាអង់គ្លេសបានល្អណាស់ ហើយក៏មូលបង្កាច់រឿងណាស់ដែរ។ ខ្ញុំមិនចូលចិត្តទេ"៕ មាំ វិបុល      

នាយក​រដ្ឋមន្ត្រី​អួត​ពី​រូប​ថត​​​និង​ព័ត៌មាន​ឯកជន​​​របស់​លោក កឹម សុខា

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ទទួល​​​បាន​ព័ត៌មាន​​បុគ្គល​យ៉ាង​ច្រើន​ទាក់ទិន​នឹង​ស្រី​​កំណាន់​​ ដែល​គេ​ថា​ជា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង ក្នុង​នោះ​មាន​ព័ត៌មាន​លម្អិត​នៃ​លិខិត​ឆ្លង​ដែន​របស់​នាង​​ រូប​ថត​នៃ​ការ​ធ្វើ​ដំណើរ​របស់​នាង​ជាមួយ​លោក កឹម សុខា និង​ភ័ស្តុតាង​ផ្សេង​ទៀត​នៃ​រឿង​ស្នេហា​របស់​ពួកគេ។ ក្នុង​សុន្ទរកថា​នៅ​ពិធី​ចែក​សញ្ញាបត្រ​​​​មួយ​នៅ​​​រាជធានី​​ភ្នំពេញ លោក ហ៊ុន សែន បាន​សំដៅ​លើ​​ស្ត្រី​ម្នាក់​​ គឺ​ ខឹម ចាន់ដារ៉ាទី ​​អាយុ​២៥​ឆ្នាំ ជា​អ្នក​កាត់​សក់ ដែល​បាន​បដិសេធ​​ថា នាង​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក​ កឹម សុខា...

ការជីករណ្តៅដី

ជំនួញជីក​​​​​​យក​​​អាចម៍​​​ដីដ៏មានកម្រៃច្រើន កំពុងធ្វើ​​​ឲ្យ​​​រណ្តៅកាយយកដីធំល្ហល្ហេវក្នុង​​​ភូមិអ្នកស្រុក​​​ ស្រុកអង្គស្នួល ខេត្តកណ្តាល-​​​ពី​​​ជ្រុង​​​ណាមួយក៏​​​ដោយ ក៏ភូមិ​​​ត្រាចតុល​​​ ​​​ហាក់ដូច​​​ជា​​​ភូមិ​​​ខ្មែរ​​​ដទៃ​​​ទៀតដែរ។​​​ មាន​​​ខ្ទម​​​​​​​​​ថ្ម​​​មួយ​​​ចំនួន​​​តូច​​​ ជាទីសក្ការបែប​​​សាសនា ហើយ​​​ក៏​​​គ្មាន​​​អ្វី​​​ផ្សេង​​​ទៀត​​​ដែរ។​​​ វាលស្រែធំ​​​ល្វឹងល្វើយ លាតសន្ធឹង​​​គ្រប់ទិសទី។​​​ ភ្លេង​​​អាពាហ៍​​​ពិពាហ៍​​​ ឮសូរ​​​រងំៗ​​​ពី​​​ចម្ងាយ។​​​​​​

នួន ជា អះអាង​ថា រក​ឃើញ​សាក្សី​ខ្មែរ​ក្រហមដ៏សំខាន់ដែល​មិន​ទាន់​ប្រើ​

ក្រុម​មេធាវី​ការ​ពារ​​​ក្តី​​តំណាង​ឲ្យ​ នួន ជា និយាយ​ថា ខ្លួន​បាន​រក​ឃើញ​​សាក្សី​​​មិន​​​​​​​ដែល​​​​​​បាន​​​សម្ភាស​ម្នាក់​ឈ្មោះ​​ រស់ ញឹម ​​​​​​ជា​​​លេខា​ភូមិភាគ​​ពាយព្យ​ដ៏មាន​​​អំណាច​​នៃ​របប​កម្ពុជា ​ប្រជា​​​​​​ធិប​​​តេយ្យ​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​​​​​​ជួរ​​​បក្ស​​​​​​នៅ​​​ក្នុង​ឆ្នាំ​១៩៧៨​។ ​ ក្រុម​​​មេធាវី​​​​​​នេះ​និយាយ​ថា សាក្សី​ដ៏អាថ៌​កំបាំង​​ដែល​ត្រូវ​បាន​លាត​ត្រដាង​នៅ​ក្នុង​​ឯកសារដែល​​​មាន​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​យ៉ាង​​​ហ្មត់​​​ចត់​​​​ដែល​តុលាការ​​​បាន​បញ្ចេញ​កាលពី​សប្ដាហ៍​មុន ទំនង​ជា​ដឹង​ច្បាស់​ពី​រចនា​សម្ព័ន្ធ​បញ្ជាការ​របស់​ភូមិភាគ​ពាយ័ព្យ​ និង​យោធា​របស់​ខ្លួន​ ហើយ​​​​មាន "អ្នក​​គាំទ្រ" នៅ​ក្នុង​​​ជួរ​​​​រដ្ឋាភិបាល​បច្ចុប្បន្ន​។ សាក្សី​រូបនេះ​​​បាន​អះអាង​ថា ខ្លួន​ប្រមូល​បាន​​​អាវុធរហូត​​​ដល់​​​ទៅ​​​ ២០.០០០​ ដើម​ពី​ទាហាន​​​របស់​​​លោក លន់ នល់ នៅ​​​ក្នុង​​​ឆ្នាំ​១៩៧៥ ហើយ​បាន​លាក់​​​វា​​​ទុក​​​​នៅ​ក្នុង​ឃ្លាំង​មួយ និង​​​​បាន​ប្រើ​ប្រាស់​​​​​​វា​​​ដើម្បី​​​ដឹក​​​នាំ​​​​​​​ទាហាន​​​​មួយ​​​ក្រុម​​​​មានគ្នា​​​ ២.០០០​ នាក់​ក្រោក​​​​​​ឡើង​​​​បះបោរ​ប្រឆាំង​​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៨ ​ដោយ​រួប​រួម​​​កម្លាំង​​​​ជាមួយ​ក្រុម​តស៊ូ​ផ្សេងៗ​ទៀត ដែល​​​ប្រយុទ្ធ​​​ជា​​​មួយ ប៉ុល ពត និង​ នួន ​ជា។ មេធាវី​របស់​ នួន ជា កំពុង​​ស្វះ​​​ស្វែង​​​ព្យាយាម​ឲ្យ​កោះ​ហៅ​ និង​សាកសួរ​បុរស​​​រូបនេះ​ជា​ផ្នែក​នៃ​ដំណើរ​ការ​​​ប្ដឹង​ទាស់​។ ទោះ​​​បី​​​​ជា​ពួកគេ​គូស​បញ្ជាក់​ថា ការ​អះអាងជាក់​លាក់របស់​​​សាក្សី​អាថ៌​កំបាំង​រូប​នេះ​​​អាច​​​​​នាំ​​​ឲ្យមាន​​​​​ការ​​សួរសំណួរ​សំខាន់ៗ​ស្ដីអំពី​សច្ចភាព​នៃ​​ព្រឹត្តិការណ៍​​​ជា​បន្ត​បន្ទាប់ និ​​​ង​​​ប្រហែល​​​ជា​​​​​​អាច​​​ "មានការ​​​បំផ្លើស​​​តិច​​តួច​​​ក្តី ក៏​​​​​វា​​​​​​ជា​​​សក្ខី​​​កម្ម​​​​​ដែល​​​​​គេ​​​បាន​​​ ស្វះ​​​ស្វែង​​​​​​រក​​​​​​យ៉ាង​​​​​​ខ្លាំង​​​នៅ​​​​​​​​ក្នុង​​​សវនាការ​​​​​​​​នៅពេល​​​ដែល​​​​​ខ្លួន​​​​​​ដឹង​​​ពី​​​វត្ត​​​មាន​​​គាត់​​​"៕...

ការរឹត​បន្តឹង​នៅ​តាម​ព្រំដែន​របស់​របប​យោធា​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​សីុ​របស់​ពល​រដ្ឋខ្មែរ

ក្រុង​​​ប៉ោយ​​​ប៉ែត-​​​មុន​​​ពេល​​​របប​យោធា​​​ថៃ​​ឡើង​កាន់​​​អំណាច​​​កាល​​​ពី​​​ចុង​​​ខែ​​​ឧសភា លោក ពេជ្រ​​​ អាយុ​​​៤៥​​​ឆ្នាំ​​​​​​ជា​​​គ្រូ​​​បង្រៀន​​មក​​​ពី​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ធ្លាប់​​​ចូល​​​រួ​​​ម​​​តម្រង់​​​ជួរ​​​រថយន្ត​​​ប្រហែល​​​៤០០​​​គ្រឿង​​​នៅ​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ដើម្បី​​​ចូល​​​ទៅ​​​ប្រទេស​​​ថៃ​​​។ លោក ពេជ្រ បើក​​​រថយន្ត​ដឹក​​​ប្រពន្ធ​​​របស់​​​គាត់​​​ទៅ​​​លក់​​​ដូរ​​​នៅ​​​ផ្សារ​​​រុង​​​គ្លឿ ​​​​​​នៅ​​​ទី​​​ប្រជុំ​​​ជន​​អារាញ់​​​ប្រថេត​​​ នៅ​​​ជិត​​​ព្រំដែន និង​​​មាន​​​ប័ណ្ណ​​​ឆ្លង​​​កាត់​​​ពិសេស​​​នៅ​​​ក្នុង​​​រថយន្ត​​​របស់​​​លោក​​​ដែល​​​បង្ហាញ​​​ថា វា​​​ជា​​​រថយន្ត​​​របស់​​​អាជីវករ​​​។ ប៉ុន្តែ បន្ទាប់​​​ពី​​​ដាក់​​​ប្រពន្ធ​​​គាត់​​​ចុះ​​​ហើយ​​​ គាត់​​​បើក​​​បរ​​​ឆ្ពោះ​​​ទៅ​​​ស្ថាន​​​ីយ​​​ប្រេងឥន្ធនៈ​ដើម្បី​​​បញ្ចូល​​​​​​ហ្គាស​​​ចំនួន​​​៦០​​​គីឡូក្រាម​​​​​​ទៅ​​​ក្នុង​​​ធុង​​​ហ្គាស​​​រថយន្ត​​​​​​របស់​​​គាត់ ហើយ​​​គាត់​​​អាច​​​យក​​​វា​​​មក​​​លក់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ប្រាក់​​​កម្រៃច្រើន​​​។ហ្គាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ត្រូវ​​​បាន​​​ផ្តល់​​​ឧបត្ថម​​​្ភ​​​ធន​ជាច្រើន។​គាត់​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​បី​​​ឬ​​​បួន​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​​​ដោយ​​​មាន​​​ ឬមិន​​​មាន​​​​​​ប្រពន្ធ​​​របស់​​​គាត់​​​ជិះ​​​ក្នុង​​​រថយន្ត​​​នោះ ហើយ​​​គាត់​​​អាច​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​រហូត​​​៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។ នៅ​​​ពេល​​​ដែល​​​យោធា​​​ថៃ​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​តឹង​​​រឹុង​​​នៅ​​​តាម​​​ព្រំដែន​​​ និង​​​មក​​លើ​​​ជន​​​អន្តោ​​​ប្រវេសន៍​​​​​​ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​បាន​​​ឡើង​​​កាន់​​​អំណាចនោះ យោធា​​​ថៃ​​​ក៏​​​បាន​​​បង្ក្រាប​​​យ៉ាង​​​តឹង​​​រឹុង​​​​​លើ​​​ការ​​​រត់​​​ពន្ធ​​​ហ្គាស រារាំង​​​អ្វី​​​ដែល​​​ជា​​​ឱកាស​​​រក​​​ស៊ី​​​កាក់​​​កប​​​សម្រាប់​​​អ្នក​​​រស់​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ ដែល​​​មាន​ប័ណ្ណសម្រាប់​​​​​​​​ចូល​​​​​​​​​។ លោក​​​ ពេជ្រ​​​ ដែល​​​សុំ​​​ឲ្យ​​​បញ្ចេញ​​​តែ​​នាម​​​ខ្លួន​​​​​​របស់​​​គាត់​​​ពីព្រោះ​​​គាត់​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​សកម្ម​​​ភាព​​​ខុស​​​ច្បាប់​​​បាន​​​និយាយ​​​ថា " ការ​​​ដឹក​ហ្គាស​​​ជួយ​​​កាត់​​​បន្ថយ​​​ភាព​​​ក្រី​​​ក្រ​​​ពីព្រោះ​​​យើង​​​រក​​​បាន​​​ពី​​​​​​៤០០​​​ទៅ​​​៥០០​​​បាត​​​ក្នុង​​​មួយ​​​ជើង​​​។ ចាប់​តាំងពី​​​ពួកគេ​​​ហាម​​​ឃាត់​​​​​​​​​យើង​មក វា​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ជីវភាព​​​របស់​​​យើង​​​​​"។ នៅ​​​តាម​​​ផ្លូវ​​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ និង​​​មនុស្ស​​​ស្ទើរ​​​គ្រប់​​​គ្នា​​​ចាប់​​​ពី​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​រហូត​​​ដល់​​​អ្នក​​​លក់​​​កាហ្វេ​​​អាច​​និយាយ​ប្រាប់​ភ្លាមៗ​​​ពី​​​តម្លៃ​​​ហ្គាស​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​នៅ​​​តាម​ព្រំដែន។​​​ មានភាព​​​ខុស​​​គ្នា​​​ច្រើន​​​។នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដែល​​​ហ្គាស​​​ទទួល​​​បាន​​​ឧបត្ថម្ភ​​​ធន​ច្រើន​​​ពី​​​មូល​​​និធិ​​​ប្រេង​​​របស់​​​រដ្ឋាភិបាល​​​នោះ​​​ តម្លៃ​​​ហ្គាស​​​ក្នុង​​​មួយ​​​​​​គីឡូ​​ក្រាម​​​គឺ​​​២២,៦០​​​បាត​​​។ នៅ​​​កម្ពុជា ជា​​​ធម្មតា​​​​ហ្គាស​មាន​តម្លៃ​​​ប្រហែល​​​២៩​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម។ លោក ពេជ្រ ស៊ី​​​ធរ​​​ អនុប្រធាន​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ជា​​​ធម្មតា​​​មាន​​​រថយន្ត​​​តម្រង់​​​ជួរ​​​យ៉ាង​​​វែង​​​រង់​​​ចាំ​​​ចូល​​​ទៅ​​​ទិញ​​​ហ្គាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​។ ចាប់តាំង​​​ពី​​​ភាគ​​​ី​​​ថៃ​​​ហាម​​​ឃាត់​​​រថយន្ត​​​ក្នុង​​​ស្រុក​​​យើង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ទិញ​​​ហ្គាស​​​អស់​​​រយ​​​ៈ​​​ពេល​​​មួយ​​​ខែ​​​មក​​​នេះ វា​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដោយ​​​ស្វ័យប្រវត្តិ​​​ដល់​​​ការ​​​រកស៊ី​​​ និង​​​ប្រាក់​​​ចំណេញ​​​របស់​​​អាជីវ​​​ករ​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅ​​​មួយ​​​ថ្ងៃ"។ កាល​​​ពី​​​ច​​​ុង​​​ខែ​​​ឧសភា  ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​យោធា​​​ថៃ​​​​​​ឡើង​​​កាន់​​​អំណាច លោក គោ​​​ស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​មាន​​​រថយន្ត​​​ប្រហែល​​​៤០០​​​គ្រឿង​​​ឆ្លង​​​ដែន​​​ទៅ​​​ទិញ​​​ហ្គាស​​​យក​​​មកល​​​ក់​​​នៅ​កម្ពុជា​​​។ លោក​​​ បាត់​​​ ជីវ អ្នក​​​បើក​​​បរ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ញឹក​​​ញាប់​​​រវាង​​​ក្រុង​​​​​​ប៉ោយ​​​ប៉ែត​​​ និង​​​ក្រុង​​​ភ្នំ​​​ពេញ​​​បាន​​​​​​និយាយ​​​ថា មនុស្ស​​​ភា​​គ​​​ច្រើន​​​ដែល​​​មាន​​​រថយន្ត​​​​​​បាន​​​រត់​​​ពន្ធ​​​ហ្គាស​​​មក​​​ពី​​​ប្រទេស​​​ថៃ។គាត់​​​បាន​​​និយាយ​​​ថា ហ្គាស​ថោក​​​​​​ជួយ​​​ឲ្យ​​​គាត់​​​រកស៊ី​​​បាន។ គាត់​​​បាន​​​និយាយ​​​ថា "ឥឡូវ​​​នេះ​​​មាន​​​បញ្ហា​​​ ពី​​​ព្រោះ​​​ហ្គាស​​​នៅ​​​ប៉ោយ​​​បែ៉ត​​​មាន​​​តម្លៃ​​​កាន់​​​តែ​​​ថ្លៃ​​​។ មនុស្ស​​​ភាគ​​ច្រើន​​​នៅ​​​ក្រុង​​​នាំ​​​គ្នា​​​ទៅ​​​ទិញ​​​ហ្គាស​​​ពី​​​ប៉ោយ​​​ប៉ែត​​​ដើម្បីយកទៅ​​​លក់​​​នៅ​​​តំបន់​​​ផ្សេង​​​ទៀត​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​គេ​​​បាន​​​ដឹង​​​ពី​​​ស្ថានភាព​​​នៅ​​​តាម​​​ព្រំដែន ហើយ​​​បាន​​​ដំឡើង​ថ្លៃ​​​ដោយ​​​ខ្លួន​​​ឯង​​​"។ យោង​​​តាម​​​លោក​​​ ពេជ្រ បាន​​​ឲ្យដឹង​​​ថា តម្លៃ​​​កើន​​​ឡើង​​​ពី​​​ប្រហែល​​​២៩​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ទៅ​​​៣៦​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ក្នុង​​​រយៈពេល​​​មួយ​​​ខែ​​​នេះ គឺ​​​កើន​​​ឡើង​​​ប្រហែល​​​០,២២​​​ដុល្លារ​​​។ គឹម​​​ ហ័ង ជា​​​អ្នក​​​លក់​​​ហ្គាស​​​នៅ​​​ជិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រក​​​ទ្វារ​​​ព្រំដែន​​​បោ៉យ​​​ប៉ែត​​​បាន​​​និយាយ​​​ថា តម្លៃ​​​ហ្គាស​​​បាន​​​កើន​​​ឡើង​​​ចន្លោះ​​​ពី​​​៣២​​​ទៅ​​​៣៦​​​បាត​​​​​​។ សា​​​រ័ត្ន អតីត​​​អ្នក​​​រត់​​​ពន្ធ​​​ម្នាក់​​​ទៀត​​​ដែល​​​មាន​​​ប្រពន្ធ​​​ជា​​​អាជីវករ​​​នៅ​​​ប្រទេស​​​ថៃ​​​ដែរ​​​នោះ​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​ការ​​​រួញ​​​រា​​​​ដោយសារ​​​យោធា​​​ថៃ​​បាន​កំណត់​​​តម្លៃ​ផាក​ពិន័យ​​ថ្មី​​​ចំនួន​​​៥០​​​.០០០​​​បាត​​ចំពោះ​​​រថយន្ត​​​ណា​​​ដែល​​​ចាប់​​​បាន​​​ពេល​​​ដឹក​​​ហ្គាស​​​ពី​​​ប្រទេស​​​ថៃ​​​មក​​​កម្ពុជា​​​។នៅ​​​ឱកាស​​​ល្អ​​​គាត់​​​បាន​​​នាំ​​​ហ្គាស​​​មួយ​​​ធុង​​​ទម្ងន់​​​៥០​​​គីឡូ​​​ក្រាម​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ចំណេញ ៩,៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។​​​ គាត់​​​បាន​​​និយាយ​​​ថា " យោធា​​​ថៃ​​​តឹងរឹុង​​​ណាស់​​​"។ ដោយសារ​​​រថយន្ត​​​ ​​​សូម្បី​​​តែ​​​អ្នក​​​ដែល​​​មាន​​​ប័ណ្ណ​​​ចូល​​​ទៅ​លក់ដូរ​​​នៅ​​​ផ្សារ​​​រុង​​​គ្លឿ ត្រូវ​​​បាន​​​ហា​​​ម​​​ឃាត់​​​មិន​​​ឲ្យ​​​ចូល​​​ប្រទេស​​​ថៃ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​រដ្ឋប្រហារ​​​ថ្ងៃទី​​​២២​​​ខែ​​​ឧសភា​​​មន្ត្រី​​​កម្ពុជា​​​បាន​​​ចរចា​​​ជា​​​មួយ​​​យោធា​​​ថៃ​​​ដើម្បី​​​ព្យាយាម​​​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​​ពួកគេ​​បាន​​ត្រឡប់​​​ទៅ​​​វិញ​​​ ប៉ុន្តែ មិន​​​សូវ​​មាន​​​ប្រសិទ្ធភាព​​​ទេ​​​។ នៅ​​​ឯសន្និសីទ​​​កាសែត​​​កាល​​​ពីសប្តាហ៍​​​មុន​​​ជា​​​មួយមន្ត្រី​​​ថៃ​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​កម្ពុជា​​​ លោក អ៊ុំ​​​ រាត្រី អភិបាល​​​រង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការទិញ​​​ហ្គាស​​​ឆ្លង​​​ដែន​​​នេះ​​​គឺ​​​ជា​​​ចំណុច​ជាប់​គាំង​​​មួយ​​​រវាង​​​មន្ត្រី​​​កម្ពុជា និង​​​មន្ត្រី​​​ថៃ។ លោក រាត្រី បាន​​​មាន​​​ប្រសាសន៍​​​ថា " ពី​​​មុន​​​ គឺ​​​មុន​​​រដ្ឋាភិបាល​​​យោធា​​​ មាន​​​មនុស្ស​​​ជាច្រើន​​​ឆ្លង​​​ព្រំ​​​ដែន​​​ទៅ​​​ទិញ​​​ហ្គាស​​​មក​​​លក់​​​នៅ​​​​​​កម្ពុជា​​​។ ខ្ញុំ​​​ក៏​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គេ​បាន​ចេញ​ចូល​ជា​​​ធម្មតា​​​ផងដែរ​​​"។ នៅពេល​​​សួរ​​​អំពី​​​បញ្ហា​​​នេះ លោក​​​ ផាក​ការ៉ាថន ទៀនចៃ អភិបាល​​​ខេត្ត​​​ស្រះកែវ បាន​​​និយាយថា បម្រាម​​​នេះ​​​ប្រហែល​​​ជា​​​មិន​​​ដក​​​វិញ​​​នៅ​​​ពេល​​​ណា​​​មួយ​​​ឆាប់​​​ៗ​​​នេះ​​​ទេ​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា អ្នក​​ទិញ​​​ហ្គាស​​​មិន​​​ដែល​​​ធ្វើ​​​សកម្មភាព​​​ដោយ​​​ស្រប​​​ច្បាប់​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​ទទួល​​​ស្គាល់​​​អំពី​​​អ្នក​​​លក់​​​ដូរ​​​នៅ​​​ក្នុង​​​ផ្សារ​​​រុង​​​គ្លឿ ដែល​​​ត្រូវ​​​ការ​​​ហ្គាស​​​សម្រាប់​​​រថយន្ត​​​របស់​​​ពួកគេ​​​ ប៉ុន្តែ អ្នក​​​លក់​​​ដូរ​​​មួយ​​​ចំនួន​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​។ ពួកគេ​​​ទិញ​​​ហ្គាស​​​ពី​​​ប្រទេស​​​ថៃ​​​ ហើយ​​​យក​​​ទៅ​​​លក់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ពង្រឹង​​​ទី​​​ផ្សារ​​​ហ្គាស​​​ ដូច្នេះ​​​សូម​​​អត់​​​ធ្មត់​​​ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​"។ ប៉ុន្តែ ប្រជាជនកម្ពុជា​​​មួយ​​​ចំនួន​​​ពិបាក​​​អត់​​​ធ្មត់​​​។ លោក ស៊ុំ ចាន់​​​គា អ្នក​​​សម្រប​​​សម្រួល​​​ប្រចាំ​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​ឮ​ពីការ​​​ត្អូញត្អែរ​​​ជាច្រើន​​​អំពី​​​តម្លៃ​​​ហ្គាស​ខ្ពស់​​​នៅ​​​តាម​​​ព្រំដែន​​​​​​​​​។ លោក ព្រំ ស្រួច អាយុ​​​៤៩​​​ឆ្នាំ​​​ដែល​​​កំពុង​​​លើក​​​ផ្លែ​​​ស្វាយ​​​ និង​​​សាវម៉ាវ ដាក់​​​លើ​​​រថយន្ត​​​តូយូ៉តា​​​កាមរី ដែលប្រើ​​​ហ្គាស​របស់​គាត់​​ដើម្បី​​​យក​​​​​​មក​​​លក់​​​នៅ​​​ក្រុង​​​សិរីសោភ័ណ បាន​​​និយាយ​​​ថា " រថ​​​យន្ត​​​តូច​​​ៗ​​​បែប​​​នេះ​​​ប្រើ​​​ហ្គាស​​​ចំណេញ​​​ណាស់។ ប្រសិន​​​បើ​​​យើង​​​ប្រើ​​​សាំង​​​ មិន​​​ចំណេញ​​​ទេ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​ថៃ​​​នឹង​​​កែ​​​ប្រែ​​​នៅ​​​ពេល​​​ឆាប់ៗ​​​នេះ"។ លោក ពេជ្រ ដែល​​​ជា​​​គ្រូ​​​បង្រៀន​​​ និង​​​ជា​​​អតីត​​​អ្នក​​​រត់​​​ពន្ធ​​​បាន​​​និយាយ​​​ថា គាត់​​កំពុង​ពិបាក​រក​សីុ​នៅ​​​​​​ជិត​​​របប​​​ថ្មី​​​របស់​​​ថៃ។ គាត់​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា និង​​​រដ្ឋាភិបាល​​​ថៃ​​​​អនុញ្ញាត​ឲ្្យ​យើង​បាន​រក​​​ស៊ី​​​ប្រកប​​​មុខ​​​របប​​​ដដែល​​​នេះ ពី​​​ព្រោះ​​​វា​​​អាច​​​ជួយ​​​ឲ្យ​​​គ្រួសារ​​​របស់​​​យើង​​​មាន​​​ជីវភាព​​ធូរធា។ ប្រាក់​​​ខែ​​​គ្រូ​​​បង្រៀន​​​តិច​​​ណាស់​​​"៕គឹមហឿន (ឆន ចាន់សីុ ចូល​​​រួម​​រាយ​ការណ៍​​​ពី​​​ទីក្រុង​​​ភ្នំពេញ)  

រដ្ឋាភិបាល​​​យោធា​​​ថៃ ​​​ជួយ​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ទទួ​ល​​​បាន​​​ព័ត៌​​មាន​​​ច្បាស់​ស្តី​​​ពី​​​ពល​​​ករចំណាក​ស្រុក

ស្រះ​​​កែវ,ប្រទេស​​​ថៃ​​​-​​​នៅ​​​ឯ​​​សន្និសីទ​​​សារ​​​ព័ត៌​​​មាន​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ធ្វើ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ " លើក​​​កម្ពស់​​​​​​ការ​​​យល់​​​ដឹង​​​ផ្នែក​​​សង្គម​​​" មន្ត្រី​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ បាន​​​ជួប​​​ជា​​​មួយ​​​អ្នក​​​កាសែត​​​ខ្មែរ​​​ជិត​​​១០០​​​នាក់​​​នៅ​​​​​​ទី​​​នេះ​​​​​ដើម្បី​​​និយាយ​​​ការ​​​ពារ​​​ការ​​​បង្ក្រាប​​​របស់​​​រដ្ឋាភិ​​​បាល​​​យោធា​​​លើ​​​ការ​​​ងារ​​​ខុស​​​ច្បាប់​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​​​​កាល​​​ពី​​ដើម​​​ខែ​​​នេះ​​​។ ចាប់​​​តាំង​​​ពី​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​ដណ្តើម​​​អំណាច​​​បាន​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​មក​​​ រដ្ឋាភិបាល​​​យោធា​​​ថៃ​​​បាន​​​ចាប់​​​ផ្តើម​​​បង្កើត​​​ទំនាក់​​​ទំនង​​​ជាមួយ​​​សាធារណជន​​ ហើយ​​​បង្ក្រាប​​​ការ​​​ប្រឆាំង​​​នឹង​​​របប​​​របស់​​​ខ្លួន​​​ដែល​​​មាន​​​បំណង​​​ " នាំ​​​​​​​​​មក​​​នូវ​​​សេចក្តី​​​សុខ​​​ដល់​​​ប្រជា​​​ជន​​​​​​ឡើង​​​វិញ​​​"។កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​​​​ ​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​បង្កើត​​​គណៈ​​​កម្មការ​​​ឃ្លាំ​​​មើល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​ដើម្បី​​​រក​​​សញ្ញា​​​ប្រឆាំង​​​នឹង​ខ្លួន​។ អំឡុង​​​សន្និសីទ​​​​​​សារព័ត៌មាន​​​កាល​​​ពីថ្ងៃ​​​សុក្រ នៅ​​​ឯទី​​​បញ្ជាការ​​​យោធា​​​ខេត្ត​​​ស្រះ​​​កែវ​​​ ទាហា​​នថៃ​​​ ចាក់​​​សាក់​​​​​​និង​​​ដែល​​​ស្លៀក​​​ឯកសណ្ឋាន​​​យោធា ​​​បាន​​​លើក​​​កាហ្វេ​​​ និង​​​នំ​​​ដាក់​​​លើ​​ថាស​​​ពណ៌​​​ផ្កា​​​ឈូក​​​បម្រើ​​​ភ្ញៀវ ។ផ្ទាំង​​​រូបភាព​​​ធំៗ​​​​​​នៅ​​​ច្រក​​​ចូល​​​​​​ទី​​​បញ្ជាការ​​​យោធា​​​​​​​នេះ បង្ហាញ​​​ពី​​​ទិដ្ឋភាព​​​ទាហាន​​​ថៃ ​​​ជួយ​​​ពល​​​ករ​​​ចំណាកស្រុក​​​ខ្មែរ​​​ ​​​លើក​​​អី​​​វ៉ាន់​​​ និងជួយ​​​​បី​​​កូន​​​តូច​​​របស់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ម្នាក់​​​។ លោក ផាការ៉ាថន ទានឆៃ (Phakrarathorn Tianchai) អភិបាល​​​ខេត្ត​​​ស្រះ​​​កែវ​​​​​​​​​​​​ បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​កាសែត​​​ថា " រដ្ឋាភិបាល​​​ចង់​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ទាំង​​​អស់​​​របស់​​​កម្ពុជា ​​​ចុះ​​​ផ្សាយ​​​​​អត្ថ​​​បទ​​​មួយ​​​ដែល​​​​​​សរសេរ​​​ថា រដ្ឋាភិបាល​​​ថៃ ​​​មិន​​​បាន​​​បង្ក្រាប​​​ពលករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ ដើម្បី​​​សង​​​សឹក​​​​​​ទេ​​​។ វាមិន​​​មែន​​​ជា​​​គោល​​​នយោបាយ​​​​​​របស់​​យើង​​​ទេ​​​។ រដ្ឋាភិបាល​​​ថ្មី​​​ចង់​​​ធ្វើ​​​កំណែ​​​ទម្រង់​​​រដ្ឋាបាល​​​របស់​​​ខ្លួន​​​។ រដ្ឋាភិបាល​​​យោធា​​​ចង់​​​រៀប​​​ចំ​​​ឡើង​​​វិញ​​​ និង​​​រស់​​​នៅ​​​ដោយ​​សន្តិ​​​ភាព​​​"។ ​​​​​​អ្នក​​​រៀប​​​ចំ​​​កម្ម​​​វិធី​​​ឈ្មោះ សុខ សុវណ្ណ និង​​​ ប្រាសីុ​​​ត សាងរុងរឿង​​​ (Prasit Sangrungrueng) ​​​មក​​​ពី​​​សហភាព​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អាស៊ាន (Union Mediaof Asean) ​​​ដែល​​​ជា​​​សមា​​​គមអ្នក​​​កាសែត​​​ថៃ​​​និង​​​ខ្មែរ​​​ មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្រះ​​​កែវ ​​​បាន​​​​​រំឭក​​​ដាស់​​​តឿន​​​បណ្តា​​​អ្នក​​​កាសែត​​​ដែល​​​ចូល​​​រួម​​​ក្នុងពិធី​​​​​នេះ​​​មិន​​​ឲ្យ​​​​​​សួរ​​​សំណួរ​​​ស្តី​​​ពី​​​នយោបាយ​​​ថៃ​​​ឡើយ​​​។ ទោះ​​​បី​​​ជា​​​បែ​​​ប​​​នេះ​​​ក្តី​​​ ក៏​​​មន្ត្រី​​​ថៃ នៅ​​​តែ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​សំណួរ​​​ធ្ងន់​​​ៗ​​​មួយ​​​ចំនួន​​​ដដែល​​​​​​អំពី​​រំហូរ​​​ពល​​​ករ​​​ចំណាកស្រុក​​​យ៉ាង​​​គំហុក​​​ ដែល​​​បាន​​​មក​​​ដល់​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច និង​​​​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​មន្ត្រី​​​កម្ពុជា​​រកតែ​ត្រៀម​​​ខ្លួន​​​ទុក​មុន​ក៏​​​មិន​​​ទាន់​​​។ លោក ផាការ៉ាថន បាន​​​អះ​​​អាង​​​ថា " រដ្ឋាភិបាល​​​ថៃ​​​ ថ្មី​​​នេះ​​​មិន​​​បាន​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ទេ​​​។ រដ្ឋាភិបាល​​​ថៃ​​​ រីករាយ​​​​​​នឹ​​​ងឆ្លើយ​​និង​​​យល់​​​ពី​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​។ រដ្ឋាភិបាល​​​សូម​​​បញ្ជាក់​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ថា វិធី​​​ល្អបំផុត​​​គឺ​​​ត្រូវ​​​បង្កើត​​​មណ្ឌល​​​សម្រាប់​​​ពល​​​ករ​​​ចំណាកស្រុក​​​ស្វែងរក​​​ការ​​​ងារ​​​ធ្វើ​​​​​ដែល​​​មាន​​​សុវត្ថិភាព​​​យោង​​​​​​ទៅ​​​តាម​​​ច្បាប់​​​រដ្ឋ​​​ និង​​​ផ្តល់​​​ប្រាក់​​​ខែ​​​ខ្ពស់​​​។ នោះគឺ​​​ជា​​​ឆន្ទៈ​​​របស់​​​រដ្ឋាភិបាល​​​ថ្មី​​​ ហើយ​​​វា​​​នឹង​​​ប្រសើរ​​​ឡើង​​​ជាង​​​ពី​​​មុន​​​" ។ ពេល​​​សួរ​​​អំពី​​​សេចក្តី​​​រាយការណ៍​​​ដែល​​​​​​លើក​​​ឡើង​​​ថា មន្ត្រី​​​ថៃ​​​បាន​​​បាញ​​​់​​​បំ​​​បែក​​​​​​កង់​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដឹក​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ពេញ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​មិថុនា ដែល​​​បណ្តាល​​​ឲ្យ​​​​​​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​បាត់​​​បង់​​​ជី​​​វិត​​​ លោក​​​ សុរិយា ផាវវ៉ារី (Suriya Paowaree) មេបញ្ជាការ​​​យោធា​​​ខេត្ត​​​ស្រះ​​​កែវ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​ដឹងពី​​​​ឧបទ្ទវហេតុ​​​នេះ​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា " អំឡុ​​​ងពេល​​​នោះ ​​​យើង​​​កំពុង​​​ពង្រឹង​​​សន្តិសុខ ទាហាន​​​បាន​​​ព្យាយាម​​​ឃាត់​​​ពួកគេ​​​ ប៉ុន្តែ អ្នក​​​បើក​​​រថយន្ត​​​បាន​​​ព្យាយាម​​​បើក​​​គេច​​​ខ្លួន​​​។ យើង​​​ចាត់​​​វិធាន​​​ការ ​​​​​​ ទង្វើ​​​របស់​​​ពួកគេ​​​ឈ្លើយ​​​ពេក​​​"។ ​​​បន្ទាប់​​​ពី​​​ការ​​​ប្រកាស​​​ពី​​​ទំនាក់​​​ទំនង​​​មិត្ត​​​ភាព​​​ " កម្ពុជា និង​​​ថៃ​​​ដូច​​​ជា​​​បង​​​ប្អូន​​​" ពិធី​ថត​​​រូប​​​​​​អនុស្សាវរីយ៍​ និង​ទទួល​ទាន​អាហារ​​​ថ្ងៃ​​​ត្រង់​​​ គឺ​​​សម្ល​ការី និង​​​មាន់​​​បំពង​​​ អ្នក​​​កាសែត​​​ត្រូ​​​វបាន​​​ដឹក​​​ទៅទស្សនានៅ​​​​​​​​​​​​​"ការិយាល័យ​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ" ថ្មី​​​មួយ​​​ដែល​​​អាជ្ញាធរ​​​ថៃ​​​បាន​​​​​​បង្កើត​​​ឡើង​​​នៅ​​​ជិត​​​ចំណុច​​​ឆ្លង​​​ព្រ​​ំ​​​ដែន​​​អារ៉ាញ់។ ការិយាល័យ​​​នេះ​​​មាន​​​គោល​​​បំណង​​​នាំ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ចូល​​​ទៅ​​​​​​ក្នុង​​​ប្រទេស​​​ថៃ​​​វិញ​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​ និង​​​ដោយ​ស្រប​​​ច្បាប់​​​។ អនុពល​​​បាល​​​ឯក​​​ សាកន ស៊ូ​​​កូស៊ី (Sakorn Sukosi) មក​​​ពី​​​ផ្នែក​​​នគរបាល​​​អន្តោប្រវេសន៍​​​ថៃ​​​បានមាន​​​ប្រសាសន៍​​​ថា បុគ្គលិក​​​ថ្មី​​​ៗប្រហែល​​​១១០​​​នាក់​​​ត្រូ​​​វបាន​​​នាំ​​​ចូល​​​ឲ្យ​មក​ធ្វើការ​នៅ​មណ្ឌល​នេះ​​​​។ ពល​​​ករ​​​ខ្មែរ​​​ប្រហែល​​​១០០នាក់​​​ត្រូវ​​​បាន​​​ឆ្លង​​​កាត់​​​ដំណើរ​​​ការ​​​ធ្វើ​​​លិខិត​​​ស្នាម​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ ជាថ្ងៃ​​​ដំបូង​​​ដែល​​​មណ្ឌល​​​នេះ​​​បើក​​​ផ្តល់​​​សេវាកម្ម​​​ ។ នៅ​​​ពេល​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដើរ​​​ឆ្លង​​​ព្រំ​​​ដែន ​​​ពួកគេ​​​ត្រូវ​​​បាន​​​ផ្តល់​​​កាត​​​មាន​បង់​​​លេខ​​​ពាក់​​​នៅ​​​នឹង​​​ក​​​។ បន្ទាប់មក​​​ពួកគេ​​​តម្រង់​​​ជួរ​​​គ្នា​​​ចូល​​​ទៅ​​​ក្នុង​​​ការិយាល័យ​​​ម៉ាសីុន​​​ត្រជាក់​​​ កន្លែង​​​ដែល​​​ពួក​​​គេ​​​រង​​​់ចាំ​​​ពិនិត្យ​​​ឯកសារសម្គាល់​ខ្លួន​​​​ និង​​​ថត​​​រូប​​​ ហើយ​​​​ផ្តិត​​​ម្រាម​​​ដៃ។​​​ ថ្លៃ​​​លិខិត​​​អនុញ្ញាត​​​ថ្មី គឺ​​​ត្រឹម​​​តែ​​​៨០​​​បាត ឬ​​​ប្រហែល​​​២,៥០​​​ដុល្លារ​​​ប៉ុណ្ណោះ ហើយ​ពី​មុន​ពេល​បង្ក្រាប​គឺ​៨០០បាត ឬ​​​ប្រហែល​​​២៥​​​ដុល្លារ ។ បន្ទាប់​​​ពី​​​បញ្ចប់​​​ដំណើរការ​​​ធ្វើ​លិខិត​ស្នាម​នេះ​ យុវជន ស៊ុន ភារម្យ​​​ អាយុ​​​២៣​​​ឆ្នាំ​​​ និង​​​បង​​​ប្អូន​​​ប្រុស​​​បី​​​នាក់​​​របស់​​​ខ្លួន​​​ឈ្មោះ ភារ៉ា  ភា និង ​​​រ័ត្ន បាន​​​សម្រាក​​​​​​ក្រោម​​​កៅស៊ូ​​​តង់​​​​​​​​​​​​​​​​​​ នៅ​​​ពេល​​​ពួកគេ​​​កាន់​​​អត្ត​​​សញ្ញាណប័ណ្ណ​​​ថៃ​​​ពណ៌​​​ផ្កា​​​ឈូក​​​ជាប់​នៅ​ក្នុង​ដៃ​។ ពួក​​​គេ​​​ទាំង​​​អស់​​​បាន​​​ធ្វើ​​​ចំណាកស្រុក​​​ជា​​​លើក​​​ដំបូង​​​​​​​​​កាល​​​ពីខែ​​​មេសា​ចេញ ចេញ​ពី​ស្រុក​​​​​​កំណើត​​​របស់ខ្លួន​​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​តាម​​​រយៈ​​​មេខ្យល់​​​ម្នាក់​​​នៅ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ដែល​​​បាន​​​ព្រម​​​ព្រៀង​​​នាំ​​​ពួកគេ​​​ឆ្លង​​​ដែន​​​ និង​​​រក​​​ការ​​​ងារ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​នៅក្នុង​​​ក្រុង​​​បាង​​​កក​​​ ដោយ​​​គិត​​​តម្លៃ​​​ក្នុង​​​ម្នាក់​​​ៗ​​​ប្រហែល​​​៦៧​​​ដុល្លារ​​​។ ពួកគេ​​​រីករាយ​​​ជា​​​មួយការ​​​ងារ​​​ថ្មី​​​របស់​​​ខ្លួន​​​នៅ​​​ផ្សារលក់​​​ចំណី​​​អាហារ​​​ដ៏​​​ធំ​​​មួយ​​​នៅក​​​្នុង​​​ក្រុង​​​បាង​​​កក​​​ ដោ​​​យ​​​ទទួល​​​បាន​​​កម្រៃ​ប្រហែល​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ ប៉ុន្តែ ពួកគេ​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ស្រុក​​​វិញ​​​កាល​​​ពី​​​ពីរ​​សប្តាហ៍​​​មុន តាមបញ្ជារបស់​​​​​​​ឪពុក​​​ម្តាយ​​​។ ភារម្យ​​​ និយាយ​​​ថា " យើង​​​ឮថា យោធា​​​ថៃ​​​បាន​​​បាញ់​​​ប្រជាជន​​​ខ្មែរ​​​។ យើង​​​ឮពីមាត់​​​មួយ​​​ទៅ​​​មាត់​​​មួយ​​​ ហើយ​​​វា​​​បាន​​​ធ្វើ​​​ឲ្យ​​​ឪ​​​ពុក​​​ម្តាយ​​របស់ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​។ ហើយ​​​ពួកគាត់​​​ក៏ទូរស័ព្ទ​​​ឲ្យ​​​ពួក​​​យើង​​​ត្រឡប់មក​​​ស្រុកវិញ"។ បង​​​ប្អូន​​​បង្កើត​​​ទាំង​​​នេះ និយាយ​​​ថា ពួកគេ​​​ទទួល​​​បាន​​​សៀវ​​​ភៅ​​​សម្គាល់​​​អត្ត​​​សញ្ញាណ​​​បណ្តោះ​​​អាសន្ន​​​ ដែល​​​អាជ្ញាធរ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​ចេញ​ឲ្យ​ជំនួស​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​កម្ពុជា​​​ផ្លូវការ​​​ ប៉ុន្តែ វា​គឺ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ឲ្យ​​​ពួកគេ​​​ចូល​​​ទៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដោយស្រប​​​ច្បាប់​​​បាន​សម្រាប់​​​ឆ្នាំ​​​ក្រោយ​​​។ សៀវ​​​ភៅ​​​នេះ​​​មាន​​​តម្លៃ​​​ត្រឹម​​​តែ​​​២៥.០០០​​​រៀល ឬ​​​ប្រហែល​​​ប្រាំ​​​មួយ​​​ដុល្លារ​​​។  ភារម្យ​​​ និយាយ​​​ទៀត​​​ថា​​​ " ខ្ញុំ​​​មាន​​​អារម្មណ៍​​​ស្រួល​​​ចិត្ត​​​មិន​​​ដូច​​​ពី​​​មុន​​​ទេ  ពីព្រោះ​​​ពេល​​​នេះ​​​ខ្ញុំ​​​ធ្វើ​​​ការ​​​ដោយ​​​ស្រប​​​ច្បាប់ គឺ​​​មិន​​​មែន​​​ខុស​​​ច្បាប់ទៀត​ទេ។ ខ្ញុំ​​​មាន​​​អារម្មណ៍​​​ថា មាន​​​សុវត្ថិភាព"។ លោក​​​ អ៊ុំ​​ រាត្រី អភិបាលរង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ ​​​ដែល​​​បាន​​​ចូល​​​រួ​​​ម​​​ពីធី​​​នេះ​​​ដែរ​​​ បាន​​​ចំណាយ​​​ពេល​​​ជជែក​​​លែង​​​ជាមួយ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ដែល​​​វិល​​​មក​​​វិញ ហើយ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្ញប់ស្ញែង​​​ចំពោះ​មណ្ឌល​​​នេះ​​​ ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀ​​​ត​​​ថា "នោះ​​​គឺ​​​​​​ផ្នែក​​​មួយ​របស់​​​យោធា​​​ថៃ​​​ ពួក​​​គេ​បាន​​​​​​ល្បួង​លួង​លោម​បង​​​ប្អូន បងប្អូន​​​ស្គាល់​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ ពួកគេ​​​កំពុង​​​ព្យាយាម​​​លុប​​​បំបាត់​​វិធានការ​​​មុនៗ​​​របស់​​​ពួក​​​គេ​​​"។ បន្ទាប់ពី​​​ដំណើរ​​​ទស្សនកិច្ច​​​នេះ លោក សុវណ្ណ ដែល​​​មក​​​ពី​​​សហភាព​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​អាស៊ាន ដែល​​​និយាយ​​​ភាសា​​​ថៃ​​​​​​យ៉ាង​​​ស្ទាត់ជំនាញ​​​ និង​អាណិត​​​ចំពោះ​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ថ្មី​​​នេះ​​​ បាន​​​ឲ្យ​​​ស្វាយ​​​មួយ​​​ចំនួន​​​ទៅ​​​អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់​​​ដែល​​​បះ​​​ពី​​​ដើម​​​មួយ​​​ដែល​​​គាត់​​​និយាយ​​​ថា មាន​​​អាយុ​​​កាល​​​​​​១០០ឆ្នាំ​​​។ លោក​​​បាន​​​ពន្យល់​​​ថា លោក​​​ត្រូវ​​​បា​​​ន​​​ជំរុញ​​​ឲ្យ​​​រៀប​​​ចំ​​​ព្រឹត្តិ​​​ការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយសារ​​​តែ​​​ការ​​​ចុះ​​​ព័ត៌​​​មាន​​​ខុស​​​ក្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សា​​​យ​​​កម្ពុជា​​​ជុំ​​​វិញ​​​គោល​​​នយោបាយ​​​ការងារ​​​របស់​​​ថៃ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា " រដ្ឋាភិបាល​​​យោធា​​​បាន​​​ប្តេជ្ញា​​​បោស​​​សម្អាត​​​រាល់​​​សកម្មភាព​​​អំពើ​​​ពុក​​​រលួយ​​​ រួ​​​ម​​​ទាំង​​​មន្ត្រី​​​នគរបាល​​​ ឬ​​​ក្រុមហ៊ុន​​​ដែល​​​ឃុប​​​ឃិត​​​ជាមួយ​​​ពួកគេ​​​ដើម្បី​​​នាំ​​​ពល​​​ករ​​​ចំណាកស្រុក​​​ដើម្បី​ទទួល​បាន​សំណូក​​​។ រដ្ឋាភិបាល​​​ថៃ ដែ​​​លគ្រប់​​​គ្រង​​​អំណាច​​​ចាំបាច់​​​ត្រូវ​​​តែ​​​បោស​​​សម្អាត​​​​រឿង​​​នេះ​​​។ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​កម្ពុជា​​​របស់​​​យើង​​​ខ្វះ​​​ព័ត៌​​​មាន​​​សម្រាប់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ នោះ​​​គឺ​​​ជា​​​បញ្ហា​​​។ យើង​​​មិន​​​អាច​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​បាន​​​ទេ"។ លោក សុវណ្ណ បាន​​​បន្ថែម​​​ទៀត​​​ថា ដំណើរ​ទស្សនកិច្ច​​​​ដែល​​​រួម​​​មាន​​​ការ​ធ្វើ​ដំណើរ​​​មួយ​​​​​​ទៅ​​​ជន​បទ​សម្រាក​រយៈ​​​ពេល​​​មួយ​​​យប់​​​​នៅ​​​រមណីយដ្ឋាន​​​ភ្នំ​ ហើ​​យ​​​​​​កាល​​​ពី​​ព្រឹក​​​ថ្ងៃ​​​សៅរ៍  ចេញ​ទៅ​មើលកី​ឡា​​​​ម៉ារ៉ាតុន ត្រូវ​​​បាន​​​ចេញ​​​ថ្លៃ​​​ឲ្យ​​​ដោយ​​​អ្នក​​​កាសែត​​​ថៃ​​​មាន​​​ស្តុក​​​ស្តម​​​ ដែល​​​ជា​​​សមាជិក​​​របស់​​​សហភាព​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អា​ស៊ាន​។ លោក​​​បាន​​​បន្ត​​​ថា " អស់​​​លោក​​​ត្រូវ​​​តែ​​​ទទួល​​​ស្គាល់​​​ថា តើ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​​​មានៗ​ណាស់​​​​"។ ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​ជាតិ​​​ថៃ​ដែល​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ទាំង​នេះ​​​​ គឺ​​​លោក​​​ ប្រាសីុត អគ្គលេខាធិការ​​​របស់ UMA ដែល​​​បាន​​​កោត​​​សរសើរ​​​អាជ្ញាធរ​​​ខេត្ត​​​ស្រះ​​​កែវ នៅ​​​ថ្ងៃ​​​នោះ​​​ចំពោះការ"...

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម​​ចាក​ចេញ​ពីការងារ​ ​ដោយសារ​តែកាត់​បន្ថយថវិកា

លោកស្រី​ យូកុ ម៉ាក់អិដា (Yuko Maeda) អ្នក​នាំពាក្យសាលាក្តីខ្មែរក្រហមបាន​ចាកចេញ​ពី​តុលាការនេះ​កាល​​ពីម្សិលមិញ បន្ទាប់​​ពី​លោក​​ស្រីបាន​បាត់​​បង់ការងារ​ ដោយសារ​តែ​មាន​ការ​កាត់បន្ថយ​ថវិកាក្នុងផែនការ​។ លោកស្រី ម៉ាក់អិដា ​​ជនជាតិ​​ជប៉ុន​បាន​ធ្វើការ​​នៅ​ចំណុចកណ្តាល​សម្រាប់​ទំនាក់​​ទំនង​រវាង​តុលាការនេះ​​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន​ ព្រមទាំង​អង្គការ​ក្រៅរដ្ឋា​ភិបាល​​ក្នុង​ស្រុក​នានា ​ហើយ​លោកស្រី​​ក៏មានការ​​ទទួល​ខុស​ត្រូវ​​ផ្នែក​​ផលិត​​ប្រតិបត្តិ​របាយការណ៍​តុលាការ​ប្រចាំ​ខែ​​ផងដែរ​។ ប្រទេសជប៉ុន​​កន្លងមក​គឺជា​ម្ចាស់​​ជំនួយ​ធំបំផុត​​​របស់សាលាក្តី​ខ្មែរក្រហម​ ដោយ​បាន​ផ្តល់​មូលនិធិ​​​សរុប​ចំនួន​៧៩,១លានដុល្លារ​ ឬ​៣៨ភាគ​​រយ​នៃថវិកា​របស់​តុលាការ​​នេះ បើ​គិតត្រឹម​​​ខែ​​ធ្នូ​​​ឆ្នាំមុន។ លោក​ ឡាស់ អូល​សេន (Lars Olsen) បច្ចុប្បន្ន​​​ជា​អ្នកនាំពាក្យ​​តែម្នាក់គត់​នៅ​ក្នុង​ផ្នែក​កិច្ចការ​សាធារណៈ​នៃសាលាក្តីខ្មែរ​ក្រ​ហម​​​ បាន​មានប្រសាសន៍ថា “ នៅក្នុងថវិកាថ្ម​​ី​សម្រាប់ឆ្នាំ​​២០១៤-២០១៥ ​តារាង​​បុគ្គលិក​ត្រូវបាន​​សើរើឡើងវិញ​...ហើយ​តំណែង​អន្តរ​​ជាតិចំនួន​១៤​កន្លែងនៅ​តុលាការនេះ​​ ត្រូវបានលុប​ចោល​”។ ​លោក​បានមានប្រសាសន៍​បន្ថែម​​ទៀត​ថា​ “យូកុ មានតំណែងក្នុងចំណោម​តំណែង​ទាំង​១៤កន្លែង ​ដែល​ត្រូវបាន​លុបចោល​”។ លោក ​អូល​សេន នឹងទទួល​ខុស​ត្រូវ​លើ​​ការងារ​​របស់​លោកស្រី ម៉ាក់អិដា នេះបើ​យោងតាម​ច្បាប់​ចម្លង​នៃ​ថវិកាថ្មី​​​របស់​សាលា​ក្តី​ខ្មែរក្រហម​។ ​ថវិកានេះ​ក៏បាន​លុបចោល​​តំណែង​បួន​កន្លែង​នៅខាង​​ជាតិ​​ក្នុងផ្នែក​កិច្ចការ​សាធា​រណៈផងដែរ ក៏​ប៉ុន្តែ​ក៏មានការ​បន្ថែម​ការងារ​មួយ​កន្លែង​សម្រាប់​​តំណែង​ជា​​ជំនួយការ​ផ្នែក​កិច្ចការ​សាធារណៈ​កម្ពុជា​​ដែរ៕​សុធា​

អគារ​ទទេ​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​មរតក​សម្រាប់​សាលា​ក្តី

កាល​ពី​ឆ្នាំ​២០០៩​ រដ្ឋាភិបាល​ជប៉ុន​​​បាន​ផ្តល់​មូលនិធិ​ចំនួន​ជាងពីរ​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ សម្រាប់​សាងសង់​មជ្ឈមណ្ឌល​អចិន្ត្រៃយ៍​សម្រាប់​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ (ECCC) ក្នុង​គោល​បំណង​រក្សា​ទុក​បណ្ណា​សារ​របស់​តុលាការ​នេះ​ និង​ជួយ​​សិស្ស​និសិត្ស​ និង​អ្នកសិក្សា​ស្រាវ​ជ្រាវ​មក​ពី​ទូទាំង​ពិភព​លោក​ ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ដំណើរការ​កាត់​ក្តី​នៅ​ទី​នេះ ​ចំពោះឧក្រិដ្ឋ​កម្ម​សង្គ្រាម​​។ សេចក្តី​ប្រកាស​មួយ​ដែល​បង្ហាញ​ពី​មូល​និធិ​ជំនួយ បាន​បង្ហាញ​ថា មជ្ឈ​មណ្ឌលនេះ​នឹង​ “ រក្សា​លទ្ធផល​របស់​សាលា​ក្តី​សម្រាប់​សង្គម​ខ្មែរ​ ដែល​​ជា​មរតក​របស់​អង្គជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុងតុលាការ​កម្ពុជា​ ហើយ​នឹង​បំពេញ​​មុខ​ងារ​ជា​ភស្តុតាង​សម្រាប់​ការ​រំឭក​ និង​ការ​ទប់​ស្កាត់​មិន​ឲ្យ​របប​ខ្មែរ​ក្រហ​ម​កើត​ឡើង​វិញ​”។ ជាង​បួន​ឆ្នាំ​ក្រោយ​មក មជ្ឈ​មណ្ឌល​​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​​ប្រើ​មូលនិធិ​របស់​ជប៉ុន​ ក៏​ប៉ុន្តែ​អគារ​មជ្ឈ​មណ្ឌលដែល​មាន​ទី​តាំង​ស្ថិត​នៅ​លើ​ដី​មួយ​កន្លែង​ក្នុង​ខណ្ឌ​​សែន​សុខ​​នេះ​មិន​មាន​អ្វី​នៅ​ខាង​ក្នុង​ទេ​។ ចំណុច​នេះ​ឆ្លុះ​​បញ្ជាំង​ឲ្យ​ឃើញ​ពី​បញ្ហា​មូលនិធិ​ដែល​តែង​តែ​កើត​ឡើងរៀង​រាល់​ឆ្នាំ​ និង​ភាព​គ្មាន​សមត្ថ​​ភាព​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​ការ​ជំរុញ​គម្រោង​មរតក​ដែល​ត្រូវ​បាន​រក្សា​ និង​មាន​ជា​ហូរ​ហែ​រៀង​មក​​។ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ទទួល​ខុស​ត្រូវ​ផ្នែ​ក​បច្ចេកទេស​ចំពោះ​​ការ​ផ្តល់​មូល​និធិ​ដល់​សកម្មភាព​ប្រតិបត្តិ​ការ​របស់​គម្រោង​នេះ​ ក៏​ប៉ុន្តែ​មិនទាន់​បាន​ចាត់​ចែង​ឲ្យ​មាន​មូល​និធិ​នេះ​នៅ​ឡើយ​ទេ​។ ពាក់​កណ្តាល​នៃ​អគារ​​ដែល​មាន​បួន​ជាន់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទី​ស្នាក់​ការ​របស់​គណៈ​មេធាវី​កម្ពុជា​ ហើយ​ពាក់​កណ្តាល​​ទៀត​មាន​គ្រឿង​សង្ហារិម​ ក៏​ប៉ុន្តែ​​មិន​មាន​សកម្មភាព​ទាល់​តែ​សោះ​។ លោក ទិត ចេង​ឡន អនុសេនីយ៍​ទោ​​ដែល​ត្រូវ​បាន​ជួល​ឲ្យ​យាម​ការ​ពារ​​ទី​តាំង​ដ៏​ស្ងាត់​ជ្រងំ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​មក​នេះ​បាន​និយាយ​ថា​ “ មិន​មាន​សកម្មភាព​សោះ​ឡើយ​។ គ្រាន់​តែ​មាន​តុ​កៅ​អី​ខ្លះ​ និង​តុ​ប្រជុំ​នៅ​ខាង​ក្នុង​ប៉ុណ្ណោះ​។ មិន​មាន​មនុស្ស​ទេ​”។ លោក​ ហ្វូមីអូ ហ្គូតូ​ (Fumio Goto) លេខា​ទី​១​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​ នឹង​មិន​ផ្តល់​មូលនិធិ​​ដល់​ផ្នែក​ប្រតិបត្តិ​ការ​របស់​មជ្ឈ​មណ្ឌល​នេះ​ទេ​ ហើយ​នៅតែ​កំពុ​ង​រង​់​ចាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជា​អ្នក​ផ្តល់​មូលនិធិ​ដល់​ផ្នែកនេះ​។ លោក​ ហ្គូតូ បាន​មាន​ប្រសាសន៍​ថា “វា​គឺ​ជា​ចំណែក​របស់​កម្ពុជា​នាពេល​ឥឡូវ​នេះ​។ រហូត​មក​ទល់​ពេល​នេះ​ ខាង​កម្ពុជា​មាន​ការ​លំបាក​ផ្នែក​ថវិកា។ យើង​សង្ឃឹម​ថា ពួក​គេ​បាន​​រៀប​ចំ​​គ្រឿង​បំពាក់​​ដែល​នៅ​សល់​ គ្រឿង​​​បំ​ពាក់​ដែល​ចាំ​បាច់​...។ កាន់​តែ​ឆាប់​កាន់​តែ​ល្អ​”។​ លោក ផៃ​ ស៊ី​ផាន​ ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា​ លោក​មិន​បាន​ដឹង​​ពី​រឿង​អគារ​នេះ​ទេ​ ហើយ​បាន​បង្វែរ​​សំណួរ​ទាំង​អស់​ទៅ​សាលា​ក្តី​ខ្មែរ​ក្រហម​។​ លោក នេត​ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា មិន​មាន​មូលនិធិ​សម្រាប​​់​ចាប់​ផ្តើម​​អនុ​វត្ត​គម្រោង​មរតក​យូរ​អង្វែង​នេះ​ទេ​ក្នុង​ពេល​នេះ​។ លោក​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​តុលាការ​នេះ​ បាន​ស្វែង​រក​មូលនិធិ​ពី​ម្ចាស់​ជំនួយ​​អន្តរជាតិ​ សម្រាប់​គម្រោង​មរតក​ផ្សេង​ៗ​​ កាល​ពី​ឆ្នាំ​២០១២​ ក៏​ប៉ុន្តែ​មិន​ទទួល​ជោគ​ជ័យ​ទេ​។ ​លោក​បាន​សរសេរ​អុីម៉េល​​​ថា​ “សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ស្វែង​រក​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ម្ចាស់​ជំនួយ​ សម្រាប់​ធ្វើ​ការ​ងារ​ក្នុង​គម្រោង​មរតក​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ ​ក្នុង​ផែន​ការ​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១២-២០១៣​ ក៏​ប៉ុន្តែប្រទេស​​ជា​ម្ចាស់​ជំនួយ​​ទាំង​នោះ​បាន​ស្នើ​ឲ្យ​ពន្យា​រពេល​​គម្រោង​​​​​មរតក​នេះ​ ពី​ព្រោះ​អាទិភាព​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ថវិកា​សម្រាប់​​បំពេញ​មុខ​ងារ​របស់​សាលា​ក្តី​ខ្មែរក្រហម​”។ លោក ភក្ត្រា ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​ទាក​់​ទង​ទៅ​នឹង​ការ​ផ្ទេរ​ឯកសារ​ច្បាប​់​ និង​បណ្តាសារ​ គណៈ​គ្រប់​គ្រងនៅ​​សាលា​ក្តី​ខ្មែរ​ក្រហម​​កំពុង​ពិភាក្សា​អំពី​របៀប​ចាត់​ចែង​ និង​ប្រើ​ប្រាស់​អគារ​នេះ​សម្រាប់​ជា​ប្រយោ​ជន៍​សាធារណៈ​”។​ មជ្ឈមណ្ឌល​ឯកសារ​ច្បាប់​មិន​មែនជា​គម្រោងតែ​មួយ​ក្នុង​ចំណោម​គម្រោង​​មរតក​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​​ដែល​ទំនង​ជា​មិន​ជឿន​លឿន​ទៅមុខ​​​ទេ​។ កាល​ពី​ដើម​ឆ្នាំ​២០១០​​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​គម្រោង​ដ៏​ធំមួយ​ ដើម្បី​សហ​ការ​ជា​មួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៃ​សាកល​​វិទ្យា​កាលី​ហ្វ័រញ៉ា ទី​ក្រុង​ បឺខេឡី (University of California, Berkeley) និង​វិទ្យាស្ថាន​ ហ៊ូវើ​(Hoover Institution) នៅ​​សាកល​វិទ្យា​ល័​យ​ស្តេន​ហ្វត​ (Stanford University) ក្នុង​ការ​អភិ​វឌ្ឍ​គម្រោង​បណ្ណាល័យ​ និង​បណ្តាសារ​អេឡិច​​ត្រូនិក​ (Virtual Tribunal) ដែល​នឹង​រក្សា​សំណុំ​រឿង​បណ្តឹង​ក្នុង​ប្រព័ន្ធ​អុីនធើណិត​។ គម្រោង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ធានា​មរតក​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ សូម្បី​តែ​ក្រោយ​ពេល​តុលាការ​នេះ​បញ្ចប់​ដំណើរ​ការ​កាត់​ក្តី​របស់​ខ្លួន​ក៏​ដោយ​ហើយ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បញ្ចូល​​​ក្នុង​គ្រឿង​អេឡិច​ត្រូនិក​នូវ​ឯកសារ​បណ្តាសារ បទ​សម្ភាស​រវាង​បុគ្គលិក​តុលាការ​ជាមួយ​សាក្សី​ ជីវិត​ផ្ទាល​់​ខ្លួន​ក្រោម​​របប​ខ្មែរ​ក្រហម ឯកសារ​សិក្សា​តាម​ប្រព័ន្ធ​អីុនធើណិត​ កម្មវិធី​បង្ហាត់​បង្ហាញ​ពី​ចម្ងាយ​សម្រាប់​អ្នក​ភូមិ​ខ្មែរ​។ ​​ក្រៅ​ពី​មុខ​ងារ​រក្សា​ទុក​បណ្តា​សារ​​រូបវន្ត​ អគារ​នៅ​ខណ្ឌ​សែន​សុខ​នេះ​ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​បំពេញ​មុខ​ងារ​ជា​ទី​ស្នាក់ការ​សម្រាប់​​​គម្រោង​បណ្ណាល័យ​ និង​បណ្តាសារ​អេឡិច​​ត្រូនិក​ផង​ដែរ​​។ ប៉ុន្តែ​គម្រោង​ដែល​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០១១​នេះ​ បច្ចុប្បន្ន​ ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង​ ពោល​គឺ​មិន​បន្ត​ទៅ​មុខ​ទេ​ ដោយ​សារ​តែ​បញ្ហា​ខ្វះ​មូលនិធិ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឡាស អូលសេន​(Lars Olsen) អ្នក​នាំ​ពាក្យ​អន្តរជាតិ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​។ លោក​ស្រី​ ហីុធើ រីយ៉ាន (Heather Ryan) អ្នក​​ត្រួត​ពិនិត្យ​សាលា​ក្តី​ខ្មែរ​ក្រហម​​ មក​ពីអង្គការ​គំនិត​ផ្តួច​ផ្តើម​​យុត្តិ​ធម៌​សង្គម​បើក​ទូ​លាយ​​បាន​លើក​ឡើង​ថា​​ វា​គឺ​ជា​ភាព​អាម៉ាស់​មួយ​ដែល​ឃើញ​មជ្ឈមណ្ឌល​ឯក​សារច្បាប់​មិន​មាន​អ្វី​សោះ​។​ វា​គួរ​តែ​ពេញ​ដោយ​អ្នក​ស្រាវ​ជ្រាវ​។​ លោក​ស្រី​ រីយ៉ាន បាន​មាន​ប្រសាសន៍​ថា “គម្រោង​នានា​ ដូច​ជា​គម្រោង​បណ្ណាល័យ​ និង​បណ្តាសារ​អេឡិច​​ត្រូនិក​ ដែល​ដើម​ឡើយ​ត្រូវ​បាន​រៀប​ចំ​ក្នុង​គម្រោង​ទុក​នៅ​ក្នុង​លំហ​អាកាស​ ជា​ដើម​ មាន​សារ​ៈ​សំខាន​់​សម្រាប់​លើក​កម្ពស់​មរតក​វិជ្ជមាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​សម្រាប់​ប្រព័ន្ធ​ច្បាប់​ជាតិ​”។ លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “បរាជ័យ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ និង​អនុវត្ត​គម្រោង​បែប​នេះ​ គឺ​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​ខ្វះ​ស្មារតី​ប្តេជ្ញា​របស់​រដ្ឋាភិបាល​ចំពោះ​ការ​កែ​ទម្រង់​នីតិ​រដ្ឋ​ និង​ចំពោះ​ការ​លើក​កម្ពស់​មរតក​វិជ្ជមាន​ទទួល​បាន​ពី​តុលាការ​នេះ​​ សូម្បី​តែ​ក្រោយ​ពេល​មាន​ការ​ឧបត្ថម្ភ​សប្បុរស​​សម្រាប់​ចាប់​ផ្តើម​គម្រោង​ទាំង​នេះ​ក៏​ដោយ​”៕​ សុធា  (រាយ​ការណ៍​បន្ថែម​ដោយ​ ផាន់ អាណា)  

ភាគី​ការពារ​ជន​ចុង​ចោទ​ និង​រដ្ឋប្បវេណី​ច្រាន​ចោល​គំនិត​ដក​ការ​ចោទ​ប្រកាន់​នៅ​សាលា​ក្តី​

ក្រុម​មេធាវី​ការពារ​​​ចុង​ចោទ​នៅ​សា​លា​ក្តី​ខ្មែ​រ​ក្រហម​ បាន​ឲ្យ​ដឹង​ក្នុង​សប្តាហ៍​នេះ​ថា ខ្លួន​បដិសេធ​សំណើ​របស់​ព្រះ​រាជ​អាជ្ញា​​ដែល​​ស្នើ​ថា បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ប្រ​ឆាំង​​ជន​សង្ស័យ​ និង​ចុង​ចោទអាច​ត្រូវ​បាន​ដក​។ នៅ​ក្នុង​អនុស្សរណៈ​ផ្ទៃ​ក្នុង​ដាច់​ដោយ​ឡែក​​​​ចុះ​ថ្ងៃ​សុក្រសប្តាហ៍​មុន មេធាវី​ការពារ​មេដឹក​នាំ​ខ្មែរ​ក្រហម​ ខៀវ សំផន និង​អតីត​ប្រធាន​កង​ទ័ព​ជើង​ទឹក​ មាស​ មុត បាន​បដិ​សេធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កែ​ប្រែ​វិធាន​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ និង​មាន​គោល​បំណង​អនុញ្ញាត​ឲ្យ​ចៅ​ក្រម​ដក​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ពី​ករណី​បី​ដែ​ល​កំពុង​ដំណើរការ​នៅ​ក្នុង​សាលា​ក្តី​​ខ្មែរ​ក្រហមតាម​ឆន្ទានុសិទ្ធិរបស់​ព្រះ​រាជ​អាជ្ញា។ លោក គង់ សំអុន លោក អាធើ វើគេន (Arthur Vercken) និង​អ្នកស្រី អាន់តា ហ្គីស​សេ (Anta Guisse) មេធាវី​តំណាងចុង​ចោទ​ ខៀវ សំផន​ បាន​គូស​បញ្ជាក់​ថា ការ​កែ​ប្រែ​វិធាន​អាច​នាំ​ឲ្យ​មាន​យន្តការ​ថ្មី​សម្រាប់​ឲ្យ​រដ្ឋា​ភិ​បាល​ជ្រៀត​ជ្រែក​ចូល​។ ក្រុម​មេធាវី​ការពារ​ចុង​ចោទ​បាន​សរសេរ​នៅ​ក្នុង​អនុស្សរណៈ​ជា​ភាសា​ខ្មែរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គណៈកម្មា ធិការ​វិធាន​ផ្ទៃ​ក្នុង និង​នីតិ​វិធី​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ថា “អាជ្ញាធរ​កម្ពុជា​មិន​ដែល​លាក់​ទុក​គំនិត​បដិសេធ​របស់​ខ្លួន​ចំពោះ​ប្រតិបត្តិការ​ស៊ើប​អង្កេត​របស់​សា​លាក្តី​ខ្មែរ​ក្រហម​ទេ”។ មេធាវី​ទាំង​នោះ​បាន​លើក​ឡើង​បន្ថែម​ទៀត​​ថា “ជា​ពិសេស​ ប្រតិបត្តិការ​ដែល​អាច​ប៉ះ​ពាល់​ដល់​មន្ត្រី​ជាន់​ខ្ពស់​ និង​មន្ត្រី​មាន​អំណាច​អាច​នាំ​ឲ្យ​មាន​​ភាព​តាន​តឹង​។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ព្រម​ទាំង​រដ្ឋមន្ត្រី​ជា​ច្រើន​​​រូប​ទៀតតែង​តែ​ដាក់​សម្ពាធ​ជា​ចំហ​ទៅ​លើ​អង្គការ​សហ​ប្រជាជាតិ​​ (UN) ឲ្យ​បញ្ឈប់​ប្រតិ​បត្តិការ​ស៊ើប​អង្កេត​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិ​បាល”។ ព្រះ​រាជ​អាជ្ញា​អង្គការ​សហ​ប្រជា​ជាតិ​បាន​បើក​សវនាការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំនួន​ពីរ​​ចំពោះ​ជន​សង្ស័យ​ប្រាំ​នាក់​ដែល​មាន​តំណែង​កម្រិត​កណ្តាល​ក្នុង​របប​ខ្មែរ​ក្រហម​ កាលពី​ឆ្នាំ​២០០៩​ ទោះ​បី​ជា​មាន​ការ​បដិសេធ​ខ្លាំង​ពី​លោក ហ៊ុន សែន ដែល​បា​ន​លើក​ឡើង​ថា សំណុំ​រឿង​ថ្មី​ៗ​ទាំង​នេះ​អាច​នាំ​ឲ្យសង្គ្រាម​ស៊ីវិល​កើត​ឡើង​។ តាំង​ពី​នោះ​មក ​រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​តុលាការ​ខា​ងភាគី​ជាតិ​បាន​បដិសេធ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ប្រតិបត្តិការ​ស៊ើប​អង្កេត​ដែល​បាន​បន្ត​ទៅ​លើ​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ប្រល័យ​ពូជ​សាសន៍​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ជន​សង្ស័យ​។​​ ទាំង​លោក ជា លាង សហ​ព្រះ​រាជអាជ្ញា​ជាតិ​ និង​លោក យូ ប៊ុន​ឡេង សហ​ចៅក្រម​ជាតិ​ បាន​បដិសេធ​មិន​ចូល​រួម​ជំរុញ​ ឬក៏​ស៊ើប​អង្កេត​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​ទាំង​នេះ​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​កាលពី​ថ្ងៃ​សុក្រ លោក មីឆេល កា​ណា​វ៉ាស់ (Michael Karnavas) និង​លោក​ អង់​ឧត្តម មេធាវីការពារជន​សង្ស័យ​ឈ្មោះ មាស​ មុត បាន​​បង្ហាញ​ក្តី​កង្វល់​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការកែ​ប្រែ​វិធាន​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ដោយ​បាន​កត់​សម្គាល់​ថា មិន​ធ្លាប់​មាន​រឿង​បែប​នេះ​ទេនៅ​ក្នុងច្បាប់​កម្ពុជា ឬ​ក៏​នៅ​ក្នុង​ច្បាប់​ផ្ទាល់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​អនុញ្ញាតឲ្យ​មាន​ការ​ដក​បទ​ចោទ​ប្រកាន់​ចេញ​ពី​ដីកា​ចោទ​ប្រកាន់​។ មេធាវី​ទាំង​ពីរ​រូប​នេះ​ក៏​បាន​លើកឡើង​បន្ថែម​ទៀត​ថា ការ​អនុញ្ញាត​​ឲ្យ​មាន​ការ​ដក​បទ​ចោទ​ប្រកាន់​បែប​នេ​ះ​អាច​បង្ក​ផល​ប៉ះ​ពាល់​ទៅ​លើ​សិទ្ធិ​ជន​រង​គ្រោះ​ដែល​ចូល​រួម​ នៅ​ក្នុង​ដំណើរការ​កាត់​ក្តី​របស់​តុលាការ​នេះ​។  គួរបញ្ជាក់​ថា ជន​រង​គ្រោះ​បែប​នេះ​ត្រូវ​បាន​គេ​​​ស្គាល់​ថា ភាគី​រដ្ឋប្ប​វេណី​។ លោក ពេជ្យ អង្គ ដែល​មេធាវីតំណាង​ភាគី​​​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​០០២ បាន​ឯក​ភាព​ថា កូន​ក្តី​របស់​លោក​នឹង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កែ​ប្រែ​វិធាន​​នេះឡើយ។ នេះ​មាន​ន័យ​​ថា បណ្តឹង​សារ​ទុក​្ខ​របស់​កូន​ក្តី​លោកនឹង​មិន​ត្រូវ​បាន​វិនិច្ឆ័យ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ដក​បទ​ចោទ​ប្រកាន់​ច្បាស់​លាស់​មួយ ឬក៏​លុប​ចោល​សកម្មភាព​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​​អាច​ប៉ះ​ពាល់​ភាគី​រដ្ឋប្បវេណី​ ពោល​គឺ​ភាគី​រដ្ឋ​ប្បវេណី​ និង​មិន​ពេញ​ចិត្ត​នឹង​រឿង​នេះ​ទេ ហើយ​វា​មិន​អាច​នាំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ដេញ​ដោល​នៅ​ក្នុង​សវនាការ​ផ្តន្ទាទោស​បាន​ទេ​ ហើយ​សំណង​ក៏​មិន​អាច​ត្រូវ​បាន​ទាម​ទារ​ផង​ដែរ”។ កាលពី​ដំបូង​ ព្រះ​រាជអាជ្ញា​នានា​បាន​ស្នើ​ឲ្យ​​មាន​ការ​កែ​ប្រែ​វិធាន​នៅ​ក្នុង​សេចក្តី​ប្រកាស​ផ្ទៃ​ក្នុង​មួយ​កាលពី​​ថ្ងៃ​ទី​៤ ខែ​មីនា ដោយ​បាន​លើក​ឡើង​ថា វា​ជា​រឿង​បន្ទាន់​សម្រាប់​គណៈ​កម្មាធិការ​វិធាន​ផ្ទៃ​ក្នុង​ និង​នីតិវិធី​ព្រម​ទាំង​ចៅ​ក្រម​ពេញ​អង្គ​ជួប​ប្រជុំ​ជា​មួយ​គ្នា​ ដើម្បី​វាយ​តម្លៃ​សំណើ​ព្រះ​រាជអាជ្ញា​ទាំង​នោះ​ភ្លាម​ៗ​។ ពួកគេ​បាន​លើក​ឡើង​ថា ការ​លើកលែង​ការ​ចោទ​ប្រកាន់​អាច​នាំ​ឲ្យ​មាន​ការ​ចំណាយ​ធ្លាក់​ចុះ​ច្រើន​ និង​អាច​គ្រប់​គ្រង​បាន​ច្រើន​ជាង​មុន​ ក្នុងការ​ចាត់​ការ​សំណុំ​រឿង​ដែល​នៅ​សល់​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។ ចៅក្រម​នៅ​ក្នុង​សាលា​​ក្តី​ខ្មែរ​ក្រហម​មិន​បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ សម្រាប់​ពិភាក្សា​គ្នា​អំពី​ការ​កែ​ប្រែ​វិធាន និង​ចំណុច​កែ​ទម្រង់​​សំខាន់​ៗ​ទេ បើ​គិត​តំាង​ពី​ឆ្នាំ​២០១០​មក៕ សុធា

ការកែ​ប្រែ​គោល​ការណ៍​នៅ​សាលាក្តី​ខ្មែរ​ក្រហម​អាច​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ទំហំ​រឿង​ក្តី​ទាំង​ឡាយ​

យោង​តាម​អនុស្សរណៈ​អន្ត​រការិយា​ល័យ​​ទទួល​បាន​ក្នុង​សប្តាហ៍​នេះបាន​ឲ្យ​ដឹង​ថា ព្រះ​រាជអាជ្ញា​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​គោល​ការណ៍​មួយ​ដែល​អនុ​ញ្ញាត​ឲ្យ​ចៅក្រម​កាត់​បន្ថយ​ទំហំ​រឿង​ក្តី​បី​ដែល​កំពុង​ដំណើរការ​នៅ​តុលាការ​នេះ​។ គោល​ការណ៍​ថ្មី​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​កាត់​បន្ថយ​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​សំខាន់​ៗជា​ច្រើន ដែល​ត្រូវ​បាន​ដាក់​ចំពោះ​​ជន​សង្ស័យ​ពីរនាក់​នៅ​ក្នុង​សំណុំ​រឿង​ទី​២​របស់​តុលាការ​នេះ​។ ដោយសារ​តែ​ដីកាចោទ​ប្រកាន់​ដែល​មាន​៧៧២​ទំព័រ​នៅ​ក្នុង​សំណុំ​រឿង​០០២ គ្រប​ដណ្តប់​លើ​សកម្មភាព​ព្រហ្ម​ទណ្ឌ​ជា​ច្រើន​ និង​ហេតុការណ៍​ឧក្រិដ្ឋ​កម្ម​នៅ​ទូ​​​​ទាំង​ប្រទេស​ មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​នៅ​ក្នុង​រឿង​ក្តី​នេះ​ថា រឿង​ក្តី​នេះ​ទំនង​ជា​មិន​អាច​ជំនុំ​ជម្រះ​បាន​ទេ​។ លោក​ ប៊ីល ស្មីត (Bill Smith) សហ​ព្រះ​រាជ​អាជ្ញា​រង​បាន​មាន​ប្រសាសន៍​កាលព​ី​ម្សិល​មិញ​ថា “ អាច​នឹង​មិន​អាច​ផ្តន្ទា​ទោស​តាម​ករណី​ឃាត​កម្ម​ និង​ហេតុការណ៍​នីមួយ​ៗ​បាន​ទេ​”។ លោក​បាន​លើក​ឡើង​ថា ការ​កែ​ប្រែ​គោល​ការណ៍​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​ចៅ​ក្រម​កាត់​បន្ថយ​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៅ​តាម​សំណើ​របស់​ព្រះ​រាជអាជ្ញា​។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ពិត​ជា​ចង់​​ឲ្យ​ការ​ស៊ើប​អង្កេត​ និង​អង្គជំនុំ​ជម្រះ​នៅ​តែ​បន្ត​ ក៏​ប៉ុន្តែ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មិន​បន្ត​ដោយ​គ្មាន​ទី​បញ្ចប់​ ដោយ​សារ​តែ​បញ្ហា​ចំណាយ​ពាក់​ព័ន្ធ​នឹង​អាយុ​របស់ចុង​ចោទ​​ទេ”។ លោក ស្មីត ​បាន​លើកឡើង​បន្ថែម​ទៀត​ថា វា​គឺ​ជា​អាទិភាព​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​អង្គ​ជំនុំ​ជម្រះ​បន្ទាប់​ ក្នុង​សំណុំ​រឿង​០០២ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​ គឺ​ជា​តំណាង​ឲ្យ​នៃការ​ចោទ​ប្រកាន់​ទាំង​មូល​ ដែល​រួម​មាន​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​ ការងារ​ដោយ​បង្ខំ​ និង​ការ​សម្លាប់​ក្នុង​ចំនួន ​ដ៏​ច្រើន​។ ចៅ​ក្រម​នៅ​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ឆ្នាំ​២០១០​បាន​សម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​បទ​ចោទ​ប្រកាន់​នៅ​ក្នុង​រឿងក្តី​ដ៏​ធំ​នេះ ត្រូវ​បាន​ស្តាប់​ក្នុង​សវនាការ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ជំនុំ​ជម្រះ​ជាច្រើន​បន្ត​បន្ទាប់​គ្នា​។ ក៏​ប៉ុន្តែ ចៅ​ក្រម​អង្គបុរេ​ជំនុំ​ជម្រះ​ដែល​មា​នចៅក្រម​​ប្រាំ​នាក់​បាន​បង្ហាញ​មតិ​រិះ​គន់​ បន្ទាប់​ពី​សម្រេច​ចិត្ត​លឿនៗ​កាលពី​ឆ្នាំ​២០១០​ ក្នុង​ការ​បើក​ស​វ​នាការ​តូច​ៗ​ដំបូង​ ជុំ​វិញ​ករណី​ជម្លៀស​ចេញ​ដោយ​បង្ខំ និង​បទ​ឧក្រិដ្ឋ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ នេះ​មាន​ន័យ​ថា ភាគ​ច្រើន​នៃ​ឧក្រិដ្ឋ​ភាព​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ដីកា​ចោទ​ប្រកាន់​នេះ​ មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សាលសវនាការ​ទេ ទោះ​បី​ជា​មាន​អង្គ​ជំនុំ​ជម្រះ​រយៈពេល​ជិត​ពីរ​ឆ្នាំ​ក៏​ដោយ។ មាន​ចុង​ចោទ​នៅ​សល់​តែ​ពីរ​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​សំណុំ​រឿង​០០២ គឺ​ នួន ជា លេខា​រង​បក្ស​កុម្មុយនិស្ត​កម្ពុជា​ក្រោម​របប​ ប៉ុល ពត ដែល​មាន​អាយុ​៨៧​ឆ្នាំ​ហើយឥឡូវ​នេះ ខណៈ​ដែល​ ខៀវ សំផន ដែល​ជា​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​មាន​អាយុ​៨២​ឆ្នាំ។ រដ្ឋមន្ត្រី​​ការ​បរទេស​ខ្មែរ​ក្រហម​គឺ​ អៀង សារី បាន​ស្លាប់​កាលពី​ឆ្នាំ​មុនក្នុង​វ័យ​៨៧ឆ្នាំ​ ក្នុង​ពេល​ជំនុំ​ជម្រះ​ក្តី​កំពុង​ដំណើរការ​ ហើយ​ភរិយា​របស់​អៀង សារី គឺ​ អៀង ធារិទ្ធ អាយុ​៨២​ឆ្នាំ ត្រូវ​បាន​ដោះ​លែង​ពីការ​ឃុំ​ឃាំង​ បន្ទាប់​ពី​កើត​ជំងឺ​បាត់​ការ​ចង​ចាំ​។ ការ​កែប្រែ​គោល​ការណ៍នេះ​ក៏​អាច​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ជន​សង្ស័យ​បួន​នាក់​នៅ​ក្នុងសំណុំ​រឿង​០០៣ និង​០០៤ដែល​រដ្ឋាភិ​បាលបាន​បដិសេធ​ផង​ដែរ។ ចៅ​ក្រម​ស៊ើប​សួរ​បាន​ចាប់​ផ្តើម​អនុវត្ត​ប្រតិបត្តិការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​​ ចំពោះ​ជន​សង្ស័យ​ទាំង​នេះ​កាលពី​ឆ្នាំ​២០០៩​ ក៏​ប៉ុន្តែ ប្រតិបត្តិការ​នៅ​មិន​ទាន់​ចប់​ទេ។ ការងារ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ទាំង​នេះ​រង​ការ​វាយ​ប្រហារ​ និង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ជ្រៀត​ជ្រែត​ពី​សំណាក់​រដ្ឋាភិបាល​។​ លោក យូ ប៊ុន ឡេង សហ​ចៅក្រម​ស៊ើប​សួរ​ខាង​ជាតិ​បាន​បដិសេធ​មិន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ស៊ើប​អង្កេត​នេះ​។ ខណៈ​ដែល​ដីកា​ចោទ​ប្រកាន់​ដោយ​ផ្នែក​មួយ​នៅ​ក្នុង​សំណុំ​រឿង​ ឬ​ច្រើន ​ប្រហែល​ជា​អាច​នឹង​ត្រូវ​ចេញ​នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ មិន​ទំនង​ទេ​ថា បទ​ចោទ​ប្រកាន់​ទាំង​អស់​ចំពោះ​ជន​សង្ស័យ​ទាំង​នេះ​នឹង​ត្រូវ​បាន​វិនិច្ឆ័យឡើយ​។ អ្នកស្រី​ ហីតធើ រីយ៉ាន (Heather Ryan) អ្នក​ឃ្លាំ​មើល​តុលាការ​ នៅ​អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌សង្គម​បើ​ក​ទូលាយ​ (Open Society Justice Initiative) បា​ន​លើក​ឡើង​ថា ចាំ​បាច់​ត្រូវ​ធានា​ថា ដំណើរការ​កាត់​ក្តី​លើក​ទី​២​ក្នុង​សំណុំ​រឿង​០០២ត្រូវ​បាន​អនុវត្ត​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ និង​ឆាប់​រហ័ស​ ហើយ​ងាយ​ស្រួល ​ការ​កែ​ប្រែ​គោល​ការណ៍​នេះ​អាច​ជា​វិធី​មួយ​ធ្វើ​ឲ្យ​ការ​ធានា​នេះ​កើត​មាន​។ ក៏​ប៉ុន្តែ អ្នកស្រី​បាន​ក្រើន​រំឭក​ថា ប្រសិន​បើ​មិន​មាន​តម្លាភាព​ជាងមុន​​នៅ​ក្នុង​ការិយា​ល័យសហ​ចៅ​ក្រម​ស៊ើប​សួរ​ ទាក់​ទង​ទៅ​នឹង​វឌ្ឍនភាព​នៃ​សំណុំ​រឿង​០០៣ និង​០០៤​ទេ​នោះ នឹង​មាន​ការ​លំបាកក្នុង​ការ​ដឹង​ថា តើ​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ណា​ខ្លះ​ដែល​ត្រូវ​បាន​ដក​ចេញ​ទេ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ មា​ន​ព័ត៌​មាន​ជា​សាធារណៈ​តិច​តួច​ណាស់​ទាក់​ទង​នឹង​សំណុំ​រឿង​០០៣ និង០០៤​​ ជាហេតុ​នាំ​ឲ្យ​មាន​​ការ​វិនិច្ឆ័យ​ផល​ប៉ះ​ពាល់​នៃ​គោល​ការណ៍​ដែល​ត្រូវ​ស្នើ​ឡើង​នេះ ​មាន​ទៅ​លើ​សំណុំ​រឿង​ទាំង​នេះ​”។ អ្នកស្រី​ រីយ៉ាន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ដោយ​មាន​​ការ​ស៊ើប​អង្កេត​ដោយ​ភាគី​តែ​ម្ខាង​ ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធានា​ថា ការ​កែប្រែ​គោល​ការណ៍​ណា​មួយ​​នឹង​មិន​មាន​ផលវិបាក​អចេតនា​”៕ សុធា