Saturday, September 21, 2019
Home Authors Posts by Julia Wallace

Julia Wallace

15 POSTS 0 COMMENTS
Managing editor

តែង​​តាំ​ង​មេធា​​​វី​​ការពារក្តីឲ្យជ​ន​សង្ស័យ​ ​តា ទិត ​នៅក្នុ​ង​​សំ​ណុំ​​រឿ​ង​​០០៤ ​របស់​សាលា​ក្តី​​ខ្មែរ​ក្រហម​

ដោយសារ​តែ​ប្រតិបត្តិការ​​ស៊ើបអង្កេត​​​​របស់​តុ​លា​ការ​​​លើ​​សំ​​​ណុំរឿង​ដ៏​រសើប​ផ្នែក​នយោបា​យ​ចំ​​​នួ​ន​​ពីរជិ​ត​ដល់​​ទី​បញ្ចប់ សាលា​ក្តី​​ខ្មែរ​ក្រហមបា​ន​​​ប្រកាស​​កា​ល​ពី​ម្សិល​​មិញ​​ថា ​មេធា​​វី​ជន​ជាតិ​​​បូស្នៀ​ម្នាក់​ត្រូ​វ​បា​ន​​​តែ​ង​តាំ​ង​ឲ្យធ្វើ​​ជាតិណា​​ង​​​ តា​ ​ទិត ​​ជ​នសង្ស័​យ​​​ពី​បទ​ឧក្រិដ្ឋ​កម្ម ប្រឆំា​​ង​មនុស្ស​​ជាតិ។ តា​ ​ទិត ​​ត្រូវបាន​តំ​ណា​ង​ដោ​យ​​​​មេធាវី​ខ្មែរ​ លោក សូ ម៉ូសសេនី ប៉ុន្តែ​​​​ពេល​នេះ​លោក​ស្រី ស៊ូហ្សាណា តូ​ម៉ា​​​ណូ​វិក (Suzana Tomanovic) មក​ពី​​ប្រទេស​​បូ​ស្នៀ និងហឺហ៊្សេ​ហ្គោ​វីណា  ត្រូវ​​បា​ន​តែង​តាំង​បន្ថែម​នៅក្នុង​ក្រុម​​អ្នក​ច្បាប់របស់​លោក​។ គួរ​បញ្ជាក់ថា តា ទិត ​ត្រូ​វ​បា​ន​​ចោទ​​ប្រកាន់ពី​​បទ​បញ្ជា​ឲ្យ​កម្ទេច ​​ចាប់​​ខ្លួន​ សម្លាប់ និ​ង​កា​រ​​​បាត់​ខ្លួន​ក្នុ​ង​ឋា​​នៈ​​​​របស់​លោកជា​លេខាស្តី​ទី​នៅ​​តំបន់​​ភាគ​​​ពា​យ​ព្យ​​​​របស់​ខ្មែរក្រហម​។ ទាំ​ង​​លោក​ ​ម៉ូសសេនី និ​ង​លោកស្រី តូម៉ា​​​ណូ​វិក ដែលកន្ល​ង​មក​​​ធ្វើកា​រ​ឲ្យ​ក្រុម​​​អ្នក​ច្បាប់​​​​របស់​ អៀងសារី អតី​​ត​​រដ្ឋ​មន្ត្រី​​​ការ​​​បរទេសក្នុង​នា​ម​​ជាអ្នក​គ្រប់​គ្រង​សំណុំ​រឿ​ង​មួយ​ និង​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​។ លោកស្រី តូម៉ាណូវិក ក៏ធ្វើ​ជា​តំណាង​ឲ្យ​កូន​ក្ដី​ជាច្រើន​មុន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី នៅ​ក្នុង​ទីក្រុង​ឡាអេ​ផង​ដែរ។ ជន​សង្ស័យ​បួន​នាក់​ដែល​នៅ​រស់​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​ពេល​នេះ​ត្រូវ​មានមេធាវីតំណាង​យ៉ាង​តិច​ម្នាក់​ផង​ដែរ​ ។ គួរ​បញ្ជាក់ផង​ដែរ​ថា ​ភាគ​ច្រើន​ក្នុង​ចំណោម​មេធាវី​ទាំងនោះធ្លាប់​មាន​តួនាទី​ផ្សេង​ទៀត​នៅ​សាលា​ក្ដីខ្មែរ​ក្រហ​ម​ពីមុន​​ ហើយ​មាន​តែ​ អ៊ឹម ជាម ទេ​ ដែល​ខ្វះ​មេធាវីអន្តរជាតិ​ម្នាក់​។ ទោះ​បីជា​យ៉ាង​ណា បញ្ហា​ធ្វើ​ជា​តំណាង​ផ្នែក​ច្បាប់​សម្រាប់​ជន​សង្ស័យ​ទាំង​នេះ​ ត្រូវ​បាន​ដំណើរ​ការ​ទៅ​ដោយមាន​ភាព​តាន​តឹង​ផ្នែកប្រកួត​ប្រជែង​ និង​ផ្នែក​នយោបាយ​។ លោក យូ ប៊ុនឡេង សហ​ចៅ​ក្រម​សាក​សួរ​បាន​យល់​ស្រប​ជាមួយ​រដ្ឋា​ភិបាល​ថា មិន​គួរ​ស៊ើប​អង្កេត​សំណុំរឿង​ពីរ​នេះ​​ទេ ហើយ​លោក​បានប៉ុន​ប៉ង​រារាំង​ការ​តែង​តាំង​​មេធាវី​ការ​ពារ​ក្ដី​សម្រាប់ជន​សង្ស័យ​ ទាំង​នេះផង​ដែរ បើទោះបីជាមាន​ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​ទាំងនេះ ដំណើរការទៅ​នៅ​ភាគីអន្តរជាតិ​របស់តុលាការ​នេះ​ក៏ដោយ។ ដោយ​សារ​ភាព​តានតឹង​ផ្នែក​នយោបាយ​ទាំង​នេះ​ គ្មា​ន​មេធាវី​របស់​ជន​សង្ស័យ​​ណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិនិត្យ​សំណុំ​រឿង​នេះ​ឡើយ​ ជាហេតុ​បណ្តាលឲ្យ​ពួកគេ​​មិន​អាច ពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិ​ការ​​ស៊ើប​អង្កេត​របស់​តុលាការ​លើកូន​ក្ដី​របស់​ខ្លួន​បាន​។ ប្រសិនបើ​សំណុំ​រឿង​នេះ​ទៅ​ដល់​តុលា​ការ​​មែ​ននោះ ការ​រំលោភ​សិទ្ធិ​របស់​ជន​សង្ស័យ​​អាច​ជា​បញ្ហា​។ ស្របពេល​ជាមួយ​គ្នា​នេះដែរ​​​ មេ​ធាវី​របស់​ជន​សង្ស័យ​ទាំង​ពីរនាក់នេះ​​បាន​និង​កំពុង​តែ​ខិតប្រឆាំង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​តុលា​ការ​ ក្នុងការ​ដក​ពួកគេ​ចេញ​។ សេចក្ដី​សម្រេច​ជា​សម្ងាត់​មួ​យ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចៅ​ក្រម​សាក​សួរ​ ម៉ាក ហា​ម៉ុន​​ (Mark Harmon) កាលពី​ខែ​មុន​​ថា ​ដើម្បី​ដ​ក​​មេធាវី​ ម៉ៃ​ឃើល កាណា​វ៉ាស (Michael Karnavas) និង​លោក អាង ឧត្តម ពី​ការ​ធ្វើ​ជា​តំណាង​ឲ្យ​លោក មាស មុត អតីត​បញ្ជា​ការ​កង​នាវា​ជើង​ទឹក​ខ្មែរ​ក្រហម​ ដោយ​លើកឡើង​ពីវិវាទ​ផល​ប្រយោជន៍​មួ​យជាមួយ​អតីត​កូន​ក្ដី​​របស់​ខ្លួន​ គឺ​លោក​ អៀង សារី ។ លោក កា​ណា​វ៉ាស បាន​លើក​ឡើង​កាលពីម្សិលមិញ​ថា លោក​​នឹង​ប្តឹង​ជំទាស់នឹង​សេចក្ដី​សម្រេច​នេះ​។ លោក រីឆាដ រ៉ក​ហ្គើ (Richard Rogers) បាន​និង​កំពុង​តែ​​តវ៉ា​អស់រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​មក ហើយ ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​លោក​ជា​ផ្លូវ​ការ​ថា ជាមេធាវី​របស់​ តា អាន បន្ទាប់​ពី​​លោកត្រូវ​បាន​ដក​ចេញពី​សំណុំ​រឿង​ ដោយ​អ្នក​គ្រប់​គ្រង​ផ្នែក​ការ​ពារ​ក្ដី​របស់​តុលាការ​ដែល​បានលើក​ឡើង​ថា គាត់​មិន​មាន​លក្ខ​​ណៈ​សម្បត្តិ​គ្រប់គ្រាន់ទេ​ហើយ​ជម្លោះ​ផល​ប្រយោ​ជន៍​មួយ​បាន​នាំឲ្យ​មាន​ការ​ជ្រើស​រើស​លោក​​ឲ្យនៅ​លេខ​រៀង​ទី១៕ប៊ុននី 

ចៅក្រម​នៅ​សាលាក្តី​​កាត់​​ទោស​ខ្មែរ​ក្រហម​ដកមេ​ធាវី​​របស់​​​ជ​ន​សង្ស័យ​​ក្នុង​​សំ​​​ណុំ​រឿ​ង​​០០៣

ចៅក្រម​ម្នាក់​​​របស់​​អង្គការ​សហ​ប្រជា​​ជាតិ​នៅ​សាលា​​ក្តី​​ខ្មែរ​ក្រហម​​​បា​ន​​ចេញ​​​បទបញ្ជា​សម្ងាត់​មួ​យ​​ដក​ក្រុម​មេ​​ធាវី​​តំ​​ណា​ង​ឲ្យលោ​​ក ​មាស មុត ​អតី​​តមេបញ្ជាការ​​​ទ័ព​ជើង​ទឹក​ ដែល​កំ​ពុ​ង​ស្ថិត​ក្រោ​ម​កា​រ​ស៊ើប​អង្កេត​​ពី​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​​ក្នុ​ង​សំ​ណុំ​​រឿង​​មួ​យ​ដែលរដ្ឋា​​​ភិបាល​កម្ពុជា​ជំ​ទាស់​​​ដាច់​​ខាត​​។ មេធាវី​ ម៉ាយ​ឃើល កាណា​វ៉ាស (MichaelKarnavas)​ និង ​លោកមេធាវី អង្គ ឧត្តម ត្រូ​វ​បា​ន​តែ​ង​តាំ​ង​ឲ្យ​កា​រ​​​ពារ​លោក មាស មុត ​ក្នុង​​​ខែ​ធ្នូ ឆ្នាំ​​២០១២ ​​តាម​សំ​ណើពីជ​នសង្ស័​យ​។​ពួកគាត់​​ក៏​ធ្វើ​​ជា​​តំ​ណា​​ងឲ្យ​​​លោក ​​អៀង សារី ​​អតី​ត​​រដ្ឋមន្ត្រី​ការ​​បរទេស​​រយៈ​ពេល​​​ជាងប្រាំ​ឆ្នាំ​​​ហើយផង​ដែរ​ មុន​​​ពេល​​​កា​រ​ស្លាប់​​​របស់​​គាត់​ក្នុងខែ​មី​នា ​​ឆ្នាំ​២០១៣​ ចំ​ពេលការ​​កាត់​​ទោស​​គាត់​​ពី​បទ​ឧក្រិដ្ឋប្រឆាំ​ង​មនុស្ស​​​ជាតិ។ លោក ម៉ាក ហា​ម៉ុន (Mark Harmon) ចៅក្រម​សាក​សួរ​​បា​ន​លើក​ឡើង​ក្នុង​សេចក្តី​សម្រេច​​របស់លោក​​​ចុះថ្ងៃ​​ទី​១០ ខែ​​មករា​​ថា​កិច្ច​ការ​​​របស់​មេធាវី​​ទាំង​នោះ​​​លើ​សំ​ណុំ​រឿង​​របស់ អៀង សារី ​​និ​ង​កា​រ​​កា​រ​​ពារ​​​របស់​​ពួ​ក​គេ​ចំ​​ពោះ​លោក មាស មុត អាច​​នាំ​​ឲ្យ​កើត​មា​ន​​វិវាទ​ផល​ប្រយោជន៍​ បន្ទាប់​​ពី​ការ​ស្លាប់​​​របស់​​​លោក អៀង សា​រី និង​បញ្ជា​ឲ្យ​តុលា​​ការ​​នេះ​តែង​តាំ​ង​មេ​​ធាវី​កា​រ​​​ពា​រ​ថ្មី​។លោកចៅ​ក្រម ហាម៉ុន ​​បា​ន​លើកឡើងថា​មា​ន​ភ័ស្តុតា​ង​​​ថា លោក ​អៀង សារី ​ជាមេ​របស់​លោក មាស មុត ហើយ​ថា ​ហេតុការណ៍​​​ពិត​ក្នុង​សំ​ណុំ​រឿង​​​របស់​​​ពួ​ក​គាត់ទាក់​​ទង​គ្នា​​ទៅ​វិញ​ទៅ​​មក​យ៉ាង​​ជិត​ស្និទ្ធ។ បើទោះជា​លោក មាស  មុត ​ជា​​មន្ត្រីយោធា​ម្នាក់ ដែលភាគច្រើន​​​​​​រាយ​ការណ៍​​ប្រាប់​រដ្ឋ​មន្ត្រី​​កា​រ​ពារជាតិ​​របស់ខ្មែរ ​ក្រហម​ក៏​​ដោយ ក៏​គាត់​បា​ន​​​ធ្វើ​របា​យ​ការណ៍​​​ដោយផ្ទាល់​យ៉ាង​​​តិចម្តងទៅ​ អៀង សារី ដែរ  នេះបើ​យោង​តា​ម​​​កា​រ​​​ចោទ​​ប្រកាន់​​គាត់។ ចៅ​​ក្រម​រូបនេះ​ក៏បា​ន​លើក​ឡើង​ផង​ដែរថា លោក ​កាណា​វ៉ាស និង​លោក ឧត្តម​ប្រហែ​លជាមិន​សូវ​​ខ្នះ​ខ្នែ​ង​ក្នុ​ង​កា​រ​​​ការ​​ពារ​​របស់​ខ្លួ​ន​​ចំពោះ​លោក មាស មុត ​ដោ​យ​សារ​តែ​​​នៅ​ស្មោះ​នឹង​លោក អៀង សារី និង​​ការ​ប្តេជ្ញា​​របស់​ខ្លួ​ន​​ចំពោះ​​យុទ្ធ​​សាស្ត្រការ​​ពា​រ​មួ​យ​ ដែល​​និយា​យ​សម្រាល​​​អំ​ណាច​ធ្វើ​សេច​ក្តី​​​សម្រេចនិង​សារៈ​សំខាន់​​​ក្នុង​​របប​នោះ​។ លោកចៅក្រម ហាម៉ុនបា​ន​លើក​ឡើង​ថា  “ បន្ទាប់​ពី​​​កា​រ​ស្លាប់​​​របស់​លោក ​អៀង សារី សហមេធាវី​ ដែល​ត្រូ​វ​បាន​ជ្រើស​​តាំ​ង​​ទាំង​នេះ​​​នៅ​តែ​មា​ន​កាតព្វកិច្ច​មួយ​ស្មោះ​ត្រង់​នឹង​គាត់​​ដដែល ​ដែល​​រាប់​​​ទាំ​ង​​​កា​រ​​កា​រ​​​ពារ​សេចក្តី​ថ្លៃ​ថ្នូរ ​និង​កិត្តិយស​​​របស់​​គាត់​​”​ នេះ​បើ​យោង​តា​មច្បាប់​ចម្លង​​នៃ​​សេចក្តី​សម្រេចសម្ងាត់​​។លោកថា “​ ទំ​​នាក់​​ទំ​នង​​ពិត​រវា​ង​​សំ​ណុំ​រឿង​ប្រឆាំ​ង​នឹង​​​​ជន​សង្ស័យ​ និ​ង​អៀង សារី និង​ទំ​នាក់​ទំ​នង​​មេកើយ​និង​កូន​​​ចៅ​​លើក​​ដំ​បូង​រវា​ង​លោក​ទាំង​​​ពីរ ប្រែក្លាយទៅ​​ជា​ជម្លោះ​ផល​ប្រយោជន៍​​​របស់​ខ្លួ​ន​”។ ​បើទោះ​​​ជា​​​ទាំ​ង​លោក មាស មុត ​​និ​ង​លោក​​​អៀង សារី  ​បា​ន​ចុះ​ហត្ថ​លេខា​​លើ​​ឯក​សារ​បោះ​​បង់​ចោល​​​ជម្លោះ​​ផល​ប្រយោជន៍​ ​ដែលប្រហែល​​​ជា​​​កើត​​ចេញ​​​ពី​​កា​រ​​​​ចែ​ករំលែក​​មេធាវីដូចគ្នាក៏ដោ​យ ក៏​លោក​ចៅក្រម​ ហាម៉ុន បា​ន​លើកឡើង​ថា ​ការ​លះ​​​បង់​នេះ​មិន​​គ្រប់​​គ្រាន់​​ទេ។ លោក កា​ណា​វ៉ាស ​បា​ន​​បដិសេធ​មិន​ធ្វើអត្ថា​​​ធិ​ប្បាយ​​​អំពី​​សេចក្តី​សម្រេច​ដក​​​លោក​​ទេដោ​យ​សំ​ដៅ​ដល់​​កា​រ​សម្ងាត់​​របស់​​សេចក្តី​សម្រេច​​នេះ។​ដោយសារ​​កា​រ​​​ជំ​ទាស់​​ជាយូរមក​ហើយ​​​របស់​​រដ្ឋា​​​ភិបាល​​ចំ​ពោះ​​សំ​ណុំ​​រឿ​ង​០០៣ ចៅ​​ ក្រម​ ​ហាម៉ុន ​បច្ចុប្បន្ននេះ​កំ​​ពុង​ស៊ើប​អង្កេត​កា​រ​​​ចោទប្រកាន់​លោក​ មាស មុត តែម្នាក់​​​ ដោ​យ​ គ្មាន​ការ​​គាំ​​ទ្រ​​​ពី​សម​​ភាគី​កម្ពុជារបស់​​លោក ​គឺ​លោក យូ ប៊ុនឡេង ដែល​បញ្ជាក់​ច្បាស់​​ថា លោក​​ កំ​ពុង​​​ពិចារណា​​​កា​រ​​បិទ​​សំ​ណុំរឿង​នេះ​។ សេចក្តី​សម្រេម​​​របស់​លោកចៅ​ក្រម ហាម៉ុន ​ធ្វើ​ឡើ់ង​​​បន្ទាប់​​ពី​ទំ​នាក់​ទំនង​​​ទៅ​មក​រយៈ​ពេល​​​ជា​ច្រើន​ខែ​​រវាង​មេធាវី​ការ​​​ពារក្តីទាំង​​​ពីរ ​និង​​រដ្ឋអាជ្ញា​​អង្គការ​​សហ​ប្រ​ជា​​ជា​តិរបស់​​តុ​លា​ការ​នេះ​ ដែល​វែ​ក​ញែក​ថា លោក​​​ កាណាវ៉ាស ​និ​ង​លោក ឧត្តម ​មិន​គួរ​មា​ន​សិទ្ធិ​ធ្វើ​​ជា​​តំ​ណាង​ឲ្យ​​លោក មាស មុត ​ទេ​។ នៅពេល​​ជាមួ​យ​គ្នា​នេះ​ដែរ មេ​​ធាវី​កា​រ​​​ពារក្តីទាំ​ង​​ពីរ​​រូបនេះ​​ត្រូ​វ​បា​ន​រារាំ​ង​មិន​ឲ្យ​​​ជួ​ប​ជា​មួ​យ​កូ​ន​ក្តី​របស់​​ខ្លួ​ន ឬបញ្ចូល​ឯក​សារ​​ក្នុង​សំណុំ​រឿង​០០៣ទេ។ មេធា​វី​ការ​​​ពារ​ តាអាន ជា​ជន​សង្ស័យ​​ក្នុងសំ​ណុំ​រឿង​មួយ​​ទៀត គឺ​០០៤ ដែល​រដ្ឋា​​ភិបាល​បា​ន​ជំ​​ទាស់​​ក៏​បា​ន​ត្អូញ​ត្អែរ​ផង​ដែរ​ថា ​​ពួ​ក​​គេ​មិន​អាច​​បញ្ចូលសំ​​ណុំ​រឿង​​កូន​ក្តី​​​ពួ​ក​​​គេ​បា​ន​ទេ។ ប្រសិ​ន​​​គ្មានសំ​​ណុំ​រឿង​​​នេះ​​​ទេ មេធាវី​ប្រហែល​​ជា​​មិន​អាចធ្វើសំ​ណើផ្លូ​វ​ការ​​​​ជួស​មុខ​ឲ្យ​កូ​ន​ក្តី​​របស់​​ខ្លួនបា​នទេ​ ខណៈ​ការ​ស៊ើប​អង្កេត​​ក្នុង​​បទ​ឧក្រិដ្ឋ​​​របស់​ខ្លួន​បន្ត​នៅ​ឡើយ​។ ក្រុ​ម​​​អ្នក​សង្កេត​ការ​​ណ៍​​​របស់​តុ​លា​កា​រ​និង​ចៅក្រម​អង្គបុរេជំនុំជម្រះ​​បា​ន​លើក​ឡើង​ក្តី​កង្វល់​ថា សិទ្ធិ​​កាត់​ក្តី​​ជ​នសង្ស័​យ​​ប្រកប​​ដោ​យ​យុត្តិធម៌ក្នុ​ង​សំ​ណុំ​រឿង​០០៣ និង​០០៤ត្រូវ​​បា​ន​រំលោភ​ ​ខណៈ​​​ដែលស្ថិត​ក្រោម​​​ការ​ស៊ើប​អង្កេត​​​របស់​តុ​លា​ការ​ ចាប់​តាំ​ង​​​ពី​ឆ្នាំ២០០៩មក ​​ប៉ុន្តែ​​​បា​ន​រលា​យ​អស់​​យូរ​មក​ហើយ​ដោ​យ​សារ​​គ្មាន​មេ​​ធាវី​ការ​​​ពា​រក្តី​៕ ប៊ុននី​​

សកម្ម​ជន​ជា​ព្រះ​សង្ឃ​និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវបាន​ឃុំ​ខ្លួននៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​

ព្រះ​តេជ​គុណ​ ប៊ុត​ ប៊ុន​ទិញ សកម្ម​ជន​ជា​ព្រះ​សង្ឃ​ដ៏​លេច​ធ្លោនិង​ជា​ប្រធាន​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​សម្រាប់​យុត្តិធម៌​​សង្គម ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​កាល​ពី​ម្សិលមិញ​ ជាមួយ​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​និងបុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​​​ចំនួន​បីនាក់ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​នេះ ដើម្បី​ជួយ​ដល់​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​គួយ មួយ​ក្រុម​ ដែលកំពុងតវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញចេញ​ដែល​ជិត​កើត​មាន​។ ដោយ​មាន​សង្ឃដីកា​នៅ​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​ ត្បែង​មាន​ជ័យ​ កាល​ពី​ល្ងាច​ម្សិលមិញ ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ​ បាន​បញ្ជាក់ថា  ព្រះតេជ​គុណ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​និង​ឃុំឃាំងនៅ​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល​នៅ​ពេល​ព្រះ​តេជ​គុណ​ត្រឡប់​ពីការ​តវ៉ាដោយ​សន្តិវិធី​នៅ​ក្នុង​ឃុំ​ ប្រមេរុ ។ អំឡុង​ពេល​នោះ​ព្រះតេជគុណ​មួយអង្គ​ផ្សេង​ទៀត​ព្រះ​នាម ប៊ុន ថេង​ និង​លោក​ បូ​ ពៅ​ ប​ុគ្គលិក​នៅ​មជ្ឈមណ្ឌល​អប់រំ​​ច្បាប់សម្រាប់​សហគមន៍​ លោក​ ឯម​ សារុំ​ និង​លោក​ ឈិន សំបូរ​ ក៏​ត្រូវបាន​ចាប់​ខ្លួន​ផង​ដែរ​។ ព្រះ​តេជគុណ​ ប៊ុត ប៊ុន​ទិញ​ បាន​លើក​ឡើង​តាម​ទូរស័ព្ទ​ថា “ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្រុក​ ត្បែង​មានជ័យ​ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​បាន​កើត​នេះ​ឡើយ។ ខ្ញុំ​ពេញចិត្ត​ចំពោះ​ការ​​បូជា​ជីវិត​របស់​ខ្ញុំ​សម្រាប់​ពលរដ្ឋ​របស់​ខ្ញុំ​” ។ កាល​ពី​យប់​មិញ​ ព្រះសង្ឃ​ចំនួន​ពីរ​អង្គត្រូវ​បាន​ដោះលែង​ឲ្យ​ទៅ​គង់​នៅ​ក្នុង​វត្ត​មួយ​ក្បែរ​​​​នោះ​មួយ​យប់ ​ ប៉ុន្តែ​គេ​​នៅ​មិន​ទាន់ច្បាស់​ទេ​ថា​  តើ​ព្រះ​សង្ឃទាំងពីរអង្គនោះនឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​សេរី​ភាព​វិញ​នៅ​ព្រឹកនោះ”។ ព្រះ​តេជគុណ​ ប៊ុត ប៊ុន​ទិញ​ មាន​សង្ឃ ដីកា​ថា​  បន្ទាប់​ពី​ការ​តវ៉ា​កាល​ពី​ម្សិលមិញ ​កង​រាជ​អាវុធ​ហត្ថ​ប្រហែល​២០​នាក់​បាន​ទៅ ​ឡោម​ ​​​​ព័ទ្ធ​ក្រុម​របស់​ព្រះ​តេជគុណ ​ហើយ​បាន​បណ្តើរ ​​ដោ​យ​​​យកកា​ំ​ភ្លើង​​ភ្ជង់ក្រុម​របស់​​​ព្រះ​​​តេជ​​គុណទៅ​កាន់​អធិការ​ដ្ឋាននគរបាល​ដោយ​​​គ្មាន​ប្រាប់​ហេតុ​ផល​។ ព្រះតេជ​គុណ​មាន​សង្ឃដីកា​ថា “ ពួក​គេ​បាន​បង្វែរ​កាណុង​កាំភ្លើង​មក​រក​អាត្មា​ ហើយ​បាន​នាំ​អាត្មា​ទៅអធិការ​ដ្ឋាន​នគរបាល​និង​បាន​ព្យាយាម​សួរ​អាត្មា​​ថា​ ហេតុ​អ្វី​បាន​ជា​អាត្មា​មក​ទី​នេះ​”។ ព្រះ​​តេជ​​​គុណ​បា​ន​បន្ត​ថា “ អាត្មា​មិន​ដឹង​ថា​ ហេតុ​អ្វី​នោះ​ទេ​ប៉ុន្តែ​ប្រសិន​បើ​នគរ​បាល​បម្រើ​ប្រជា​ពល​រដ្ឋ​ ពួក​គេ​មិន​គួរ​ឃុំ​ឃាំង​អាត្មា​ឡើយ​ ព្រោះ អាត្មា​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ ហើយ​អាត្មា​គ្រាន​់តែ​បាន​តវ៉ា​សម្រាប់​ដី​ធ្លី​របស់​សហគម​ន៍ប៉ុណ្ណោះ​”។ ព្រះ​តេជ​គុណ​បាន​មាន​សង្ឃដីកា​ទៀតថា​ នគរបាល​បាន​គំរាម​អាត្មា​  ហើយ​បង្ខំអាត្មា​បើក​ស្បង់​ជីពរ​ហើយ​ដោះ​ទុក្ខសត្វ នៅ​ចំពោះ​មុខ​គេដោយ​មិន​អនុញ្ញាត​ឲ្យ​ព្រះតេជគុណ​ប្រើ​បន្ទប់​បន្ទោរបង់សាធារណៈ​ឡើយ។ លោក យ៉េង​  វីរៈនាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​​​​​ អប់រំ​ច្បាប់​សម្រាប់​សហគម​ដែល​​​បា​ន ​និយា​យ​​​​ថា​  មេធាវី​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​​​​​​ព្រះ​វិហារ​ បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​នេះ​។ លោក​​លើកឡើងថា “ពួក​គេ​បាន​ចាប់​ខ្លួន​ព្រះ​តេជ​គុណ​​ ប៊ុត​ ប៊ុ​ន​ទិញ​ និង​សហការី​របស់​ខ្ញុំ​បន្ទាប់​ពី​ពួ​កគេ​បាន​ទៅ​មើល​ព្រឹត្តិ​ការណ៍​របស់​សហគមន៍”។ លោក​បានប្រសាសន៍​បន្ត​ទៀត​ថា “ខ្ញុំមិន​ចង់​សន្និដ្ឋាន​​​អ្វី​​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ពួកគេ​នឹង​មិន​ធ្វើ​ អ្វី​ឲ្យ​មានផល​​ប៉ះពាល់​ណាមួយឡើយ ហើយខ្ញុំ​​ជឿជាក់​ថា ពួក​គេ​មិន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ច្បាប់​នោះ​ទេ​”។ លោក​បន្ថែម​ថា  ខ្ញុំ​គិត​ថា ពួកគេ​នឹង​មិន​ធ្វើ​អ្វី​ក្រៅប្រព័ន្ធច្បាប់ឡើយ ហេតុ​ដូច្នេះ​ហើយ​វា​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ឃុំ​ខ្លួន​ក្រុម​ព្រះ​តេជគុណ​នោះ​ទេ។ វា​ពិត​ជា​ការ​បំភិត​បំភ័យ​។ លោក​ ប៉ាង​ យ៉ាត​ អភិបាល​ស្រុក​ ត្បែង​មាន​ជ័យ​បាន​បដិសេធ​ថា មិនការ​ចាប់​ខ្លួន​បុរស​និង​ព្រះ​​​សង្ឃនោះ​ឡើយដោយ​អះអាង​ថា ​ព្រះ​​សង្ឃនិង​បុរស​​ទាំ​ង​​​នោះ​ ​គ្រាន់​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​អធិការដ្ឋាន នគរបាល​ដើម្បី​​សាកសួរ​ថា ​តើហេតុអ្វី​បាន​ជា​ពួ​កគេ​ចូល​រួមកា​រ​តវ៉ា​​​​​។លោក​បាន​សួរ​ថា “ ព្រះ​ សង្ឃ​គ្មាន​ដី​ធ្លី​នៅ​ទី​នេះ​ទេ  ចុះ ហេតុ អ្វី​បាន ​ជា​ព្រះ​សង្ឃ​​មក​តវ៉ា​​?។ លោក​បាន​បដិ សេធ​មិន​រៀប​រាប់​ច្រើន​ឡើយ​។ អ្នក​ភូមិ​បាន​និយាយ​ថា ពួ​ក​គាត់​ធ្វើ​ការ​តវ៉ា​នេះ​ដោយ​សារ​មាន​ជម្លោះ​ដី​ធ្លី​ទំហំ​៥.០០០​ហិកតាជាមួយ​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ​ថា​ Lan Feng ដែល​បាន​លួច​ និង​កាប់​រាន​ដី​របស់​ពួក​គាត់​ដោយ​ខុស​ច្បាប់។ ឈ្មោះ ផាន់​ សុខេត អាយុ​២៥​ឆ្នាំ​ជា​សមាជិក​សហគមន៍​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ឡោមព័ទ្ធ​អ្នក​ភូមិ​មួយក្រុម​មាន​​គ្នា​ប្រហែល​១០០នាក់​ ភ្លាម​ៗ​បន្ទាប់​ពីពួកគេ​បាន​មក​ដល់​ ដើម្បី​តវ៉ា​នៅទីកន្លែង​មាន​ជម្លោះ​នេះ​។ លោក​បាន​ឲ្យដឹង​ថា “ នៅពេល​នោះ​​ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ និង​ព្រះតេជ​គុណ ប៊ុនថេង បាន​មាន​សង្ឃដី​កាទៅកាន់​ប្រជា​ពល​រដ្ឋ​ទាំង​នោះថា “ វា​ជាការ​ល្អ​ដែល​ប្រជា​ ពល​រដ្ឋ​តវ៉ា​ប្រឆាំ​ង​នឹង​ក្រុម​ហ៊ុន និង​អាជ្ញា​ធរ​សម្រាប់​សិទ្ធិ​កាន់​កាប់​ដី​របស់​ខ្លួន​​​។ បន្ទាប់​ពី​បញ្ចប់​​កា​រ​​ជួ​ប​​ជុំ​គ្នា​ ព្រះសង្ឃ​ និង​សកម្ម​ជន​ទាំ​ង​នេះបាន​ចាក​ចេញពី​ដីមាន​ជម្លោះ​ហើយ​នៅ​តាម​ផ្លូវ​នគរបាល​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ម៉ោង​ប្រហែល​៣​និង​៣០​នាទីរសៀល​”។ លោក ស៊ី គិរី ស្នង​ការ​នគរបាល​ខេត្ត​ និង​លោក​ កែវ​ ចំរើន ស្នង​ការ​រង​នគរបាល​ខេត្ត​​បាន​បដិសេធមិន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពីការ​ឃាត់ព្រះសង្ឃ​ និ​ងបុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទេ​។ កាល​ពីយប់​ម្សិលមិញ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមាន​សង្ឃដី​កា​ថា ព្រះ​អង្គ និង​ព្រះ​តេជគុណ​ ប៊ុន ថេង ត្រូវ​បាន​ដោះ​លេង​នៅ​យប់​នោះ​ឲ្យគង់នៅ​វត្ត​ចាយ៉ា​ព្រឹក​្ស ​។ ព្រះ​តេជគុណបាន​មាន​សង្ឃ​ដី​កាថា ព្រះ​អង្គ មិន​ដឹង​ថា តើ​ព្រះ​អង្គ​ទាំង​ពីរ​អង្គ​នឹង​ត្រូវ​ដោះ​លែង​នៅព្រឹក​នេះ​ ឬ​យ៉ាង​ណា​ទេ​ ហើយថា បុគ្គលិក​បី​នាក់​របស់​​មជ្ឈម​​ណ្ឌល​​​​អ​ប់​រំ​ច្បាប់​សម្រាប់​សហ​​​គមន៍ ស្ថិត​នៅក្នុង​​​អធិ​កា​រ​​ដ្ឋាន​នគរបាល​នៅ​ឡើយ​។ ព្រះតេជគុណបាន​មាន​សង្ឃដីកាថា “ពួក ​គេ​ដោះលែង​យើង​ ប៉ុន្តែ ពួកគេ​មិន​អនុ​ញ្ញាត​​ ឲ្យយើង​ហែ​ហម​គ្នា​​ឡើយ​” ។ព្រះ​អង្គ​សំដៅ​​ ដល់​សមាជិក​របស់​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​។ ព្រះតេជគុណបាន​បន្ត​ថា “ចាំ​​មើល​ទៅ។ អ្វី​ៗនឹ​ងផ្លាស់​ប្តូរ​ឆាប់​ៗ​ ពីព្រោះ​គំនិត​របស់​​មនុស្ស​នេះ​ជានិច្ច​កាល​តែង​តែ​ផ្លាស់​ប្តូរ”។ ព្រះ​តេជគុណ ប៊ុនទិញ បានលេច​ព្រះ​ភ័ក្ត្រយ៉ា​​ង​ខ្លាំ​ង​​ក្លា​កា​ល​​​ពី​​​ពីរ​​បី​ខែ​មុ​ននេះ​​ដោយ​រៀប​ចំ​ និង​បង្កើត​ការ​តវ៉ា​ជាច្រើន​​ប្រឆាំ​ងនឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​គ្រប់​គ្រង​អំណាច​។ ក្នុង​ខែធ្នូ ព្រះ​អង្គ​បាន​ដឹក​នាំ​សកម្ម​​ជ​ន​ជា​ព្រះ​សង្ឃ​មួយ​ក្រុម​និមន្ត​ជា​​ក្បួន​​នៅក្រៅ​សាល​​​មហោស្រព​ចតុមុខ​ ជាទី​ដែល​មា​ន​ការ​​ប្រារព្ធ​សន្និ​សីទ​ទូទាំង​ប្រទេស​មួយ​​​ ដើម្បី​តវ៉ា​ចំពោះ​ការ​លួច​ព្រះសារីរិកធាតុ​ដែល​ព្រះ​តេជ​គុណ​​ចាត់​​​ទុក​​ថា មា​ន​​​ជា​​ប់ទាក់​ទិន​​​នឹ​ង​​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​។​ កាល​ពីសប្តាហ៍​មុន ​បណ្តាញ​ព្រះសង្ឃ​របស់​ព្រះអង្គបាន​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តវ៉ា​មក​ពី​សហ​គមន៍​បឹងកក់​ ដោយ​ដុត​កង់​ឡាន​នៅ​មុខសាលារាជ​ធានី​ភ្នំពេញ​ រារាំង​ផ្លូវ​​មន្ត្រី​នៅក្នុង​នោះ​ និង​ឈាន​ទៅរក​ការប៉ះ​ទង្គិច​គ្នា​មួយ​ប្រ៉ាវ​ជាមួយ​នគរបាល​។ ព្រះ​អង្គបានមាន​សង្ឃដី​កា​កាលពី​យប់​មិញ​ថា ព្រះ​អង្គ​មិន​ខ្លាច​គេ​ផ្សឹក​ព្រះ​អង្គ​នោះ​ទេ​ ដែល​ធ្វើ​ឡើង​ចំពោះ​ព្រះ​សង្ឃ​ខ្មែរ​ដទៃ​ទៀត​ដែល​ចូល​រួម​ក្នុង​​នយោបាយ​នោះ​។​ ព្រះ​អង្គ​បន្ត​ថា “ មិន​អាច​ទៅ​រួច​ឡើយ​​។ ពួកគេ​មិន​អាច​និយាយ​​ពាក្យ​  ​  ចំពោះ​​ អាត្មា​នោះ​ទេ​ ពីព្រោះ​អាត្មា​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​”៕ ស៊ុយឈាង

សាក្សី​​បដិសេធ​ការ​អះ​អាង​​របស់​​ ខ្លួន​​ពាក់​ព័ន្ធ​ករណី​លោក​ ហោ ណាំហុង នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​​

សាក្សី​ម្នាក់​ដែល​បាន​ផ្ដល់​សក្ខី​កម្ម​ នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម​ កាល​ពី​ខែ​មុន​​ថាលោក​​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​​បរទេសទទួល​បន្ទុក​​នៅ​​មណ្ឌល​កែ​ប្រែ​មួយ​​ក្នុងសម័យ​ខ្មែរ​ក្រហម​នោះ​ បាន​ច្រាន​ចោល​ការ​អះ​អាង​របស់​ខ្លួន​ក្នុង​​សេចក្តី​រាយការណ៍​តាម​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក​ កាល​ពី​សប្ដាហ៍​​មុន​។ លោករចឺមតុន ​ហៅភីភួនបាន​ប្រាប់​គេហទំព័រ​ជា​ភាសាខ្មែរ​ ខេមបូឌាអុិច​ប្រេសញូស (Cambodia Express News) ហៅកាត់​ថា​ CEN កាល​ពី​ថ្ងៃ​ទី​៦ខែ​សីហាថា ​លោក​បាន​ចោទ​​លោក​ ហោណាំហុង​ ​​ដោយ​មិន​ត្រឹម​ត្រូវ ដោយសារ​“​សហមេធាវី​បរទេសរបស់​ចុង​ចោទ​​បាន​សួរ​សំណួរគាត់​ដដែល​ៗ”។ កាល​ពី​ម្សិល​មិញលោកភួន ​អះ​អាង​ថាលោក​មិន​គាំទ្រ​ភស្តុតាង​របស់​លោក​​ទេ​ ដោយ​លោក​បញ្ជាក់​ថា លោក​មិន​ដែល​បាន​និយាយ​ថា លោកហោណាំហុងជា​អ្នក​ទទួល​​ខុស​ត្រូវ​ នៅ​មណ្ឌល​កែ​ប្រែ​បឹង​ត្របែក​​ ជា​កន្លែង​ឃុំ​ខ្លួន​អ្នក​ការទូត​ និង​បញ្ញវន្ដ ដែល​បាន​ត្រឡប់​មក​ចូល​រួម​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​វិញ​នោះទេ​។ លោក​បាន​និយាយ​ថា“ ខ្ញុំ​មិន​បាន​និយាយ​ដូច្នេះ​ទេ​។ ខ្ញុំ​ក៏​មិន​បាន​និយាយ​ពាក្យពន្ធ​នា​គារ​ដែរ​។ ខ្ញុំ​ត្រូវ​បាន​សួរ​សំណួរ​ដដែល​ៗ​ ម្ដង​​ហើយ​ម្ដងទៀត​ជា​ច្រើន​ម៉ោង។ ខ្ញុំ​មិនស្រួល​​ខ្លួន​ទេ​ ហើយ​ខ្ញុំ​មាន​កា​ភាន់​ច្រឡំ​ចំពោះ​សំណួរ​​​ទាំង​នោះ​”។ លោកភួនបាន​បន្ដ​ថាខ្ញុំ​បាន​និយាយ​ថានៅ​ចុង​ឆ្នាំ​១៩៧៨ខ្ញុំ​ និង​បង​ អៀងសារីបានទៅ​ទទួល​បង ហោ ណាំហុង នៅ​មណ្ឌល​បឹង​ត្របែក​ ដើម្បី​ឲ្យ​គាត់​មក​ធ្វើការ​នៅក្រសួង​ការបរទេស”។ នៅ​មុន និង​ក្រោយ​​ឆ្នាំ​១៩៧៨​ និង​ក្រោយ​មក​​ មិន​ដឹង​ថា គាត់​ធ្វើ​អ្វី​នោះ​ទេ​។ លោក ភួន ដែល​ជា​អតីត​អភិបាល​រង​ស្រុក​​ម៉ាឡៃ​ ជា​តំបន់​ដែល​​លោក​ អៀង​ សារី...

​​មាន​​​ការ​​​ជជែកវែក​ញែក​​​​​​​ពី​​​ចរិត​លក្ខណ:​​​និង​តួនាទី​របស់ ខៀវ សំផន នៅ​ក្នុង​សាលាក្តី

លោក​ ដេវិដឆាណ្ឌល័រ (David Chandler) ដែល​​​ជា​​​​សាក្សី​ជំនាញ​​បាន​ប្រាប់​សាលាក្តី​​​ខ្មែរ​ក្រហម​កាលពី​ម្សិល​មិញ​ថាខៀវសំផនត្រូវ​បានគេគោរព​កោត​សរសើរ​​​យ៉ាង​​​ខ្លាំង​​​​ថា ជា “ មនុស្ស​ស្អាតស្អំ​ក្នុង​សង្គម ​ដែល​គេ​គោរព​និង​ឲ្យ​តម្លៃ​” ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៦០ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហនុ ក្នុង​​​សម័យ​​​​​​នោះមិន​ទុក​ចិត្ត​គាត់​ដោយ​សារ​ហេតុ​​​​ផល​នេះ។ លោកឆាណ្ឌ​ល័រដែល​​បាន​​បម្រើ​ការ​ជា​មន្ត្រី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រ​ចាំ​ក្រុង​​ភ្នំពេញ ​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៦២បាន​មាន​ប្រ​សាសន៍​ថា ​ពេល​នោះ​ ខៀវ ​សំផន ​គឺ​ជា​បញ្ញវ័ន្តឆ្វេង​និយម​វ័យ​ក្មេង​ម្នាក់​​​ ដែល​ល្បី​ថាជា​មនុស្ស​​គ្មាន​នរណា​ម្នាក់​អាច​បញ្ចុះ​បញ្ចូល​បានឡើយ។ ខៀវសំផនបាន​ធ្វើ​ជា​ប្រ​មុខ​រដ្ឋ​នៃ​​របប​ខ្មែរ​ក្រហម​ ប៉ុន្តែ​​បា​នអះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា គាត់​គ្រាន់​តែជា​អា​យ៉ង​ម្នាក់​ប៉ុណ្ណោះ​ ហើយ​ថា គាត់​មិន​បា​ន​ដឹង​អ្វី​ទាំ​ង​​អស់​អំ​ពី​អំ​ពើ​ឃោរ​ឃៅ​អំ​ឡុង​ពេល​នោះ។ លោក​ ឆាណ្ឌល័របា​ន​មា​ន​ប្រ​សាសន៍​តាម​​​​កា​រ​សាក​សួរ​ពី​មេធា​វី​កា​រពា​រ​ ខៀវ ​សំ​ផនថា​“ គាត់​ទទួល​បា​ន​កា​រ​កោត​​សរសើរ​ពី​អ្ន​ក​ដែល​ស្រឡាញ់​ភាព​​ស្មោះ​ត្រង់។ ខ្ញុំ​គិត​ថា ​សីហនុ ​​ក៏​​​​​​​ខ្លាច​​​គាត់​បន្តិច​បន្តួច​ដែរ​ ដោយ​សា​រតែ​លក្ខណៈ​សម្បត្តិបែប​េនះ​។ គាត់​​​មាន​​​ឈ្មោះ​​ល្បី​​​​ត្រង់ថា​ គាត់​ជា​មនុ​ស្ស​​​ម្នាក់​​​ដែល​​​​គេ​មិន​អា​ច​ទិញ​ទឹក​ចិត្ត​​បា​ន ​ហើយនៅ​​ក្នុង​ចំណោម​មន្ត្រី​​​​ជំ​និត​ៗ​​​នៅ​ក្នុង​សម័យ​​​សីហនុ កម្រមាន​​មនុស្ស​បែប​នេះ​ណាស់​...។ គាត់ជា​មនុស្ស​មួ​យ​ប្រភេទ​ ដែលសម្ដេច​ សីហនុ មិន​ដឹង​​ថា ​​ត្រូវ​ទាក់​ទង​ដោយ​​របៀប​ណាទេ​។ គាត់ គ្មា​ន​បទ​ពិ​សោធជាមួ​យមនុស្ស​ ដែលគាត់​​មិន​អា​ច​គ្រប់គ្រង កេង​ចំណេញ មាន​ឥទ្ធិ​ពល​លើការ​ទិញ និង​ជួល​​​​បាន​​​ឡើយ”។ ​ថ្វី​បើ​មា​ន​ការ​ព្រួយ​បារម្ភ​បែប​នេះ​ក្តី​ ឬ​ប្រហែ​លជា​ដោ​យ​​សារ​តែ​​​ឥរិយាបថ​បែប​នេះ សីហនុ បា​ន​ស្នើ​សុំ​ឲ្យ​ ខៀវ សំផនចូ​ល​ធ្វើ​ការ​​មួ​យ​រយៈ​ពេលខ្លីក្នុង​ជួរ​​​រដ្ឋា​ភិ​បាល​​របស់ទ្រង់​​​ ជាមន្ត្រី្កក្រសួង​ពាណ​ិជ្ជកម្ម​។ “ លោក​បាន​ទទួល​ស្គាល់​​នៅ​ក្នុង​​សំ​ណេរ​របស់​លោក​ថា ហេតុ​ផល​មួ​យ​ក្នុង​ចំ​ណោម​​ហេតុ​ផល​ដែ​ល​ព្រះ​អង្គ​​​​ម្ចាស់​​​​ដាក់ “ ខៀវ សំផន” ចូល​​​ធ្វើ​​ការ​​​​​​​នៅ​ការិ​យាល័យ​​ក្នុង​ក្រសួងពា​​​ណិ​ជ្ជកម្ម គឺ​​ដើម្បី​​​​​ចង់​ដឹង​​ថា ​តើ​គាត់​អាច ចូ​ល​​រួមជាមួ​យ​ក្រុម​នេះ​បា​ន​ឬ​​អត់​ ហើយ​កា​រ​​ងារ​​របស់​ ខៀវ សំ​ផន ជា​សមាជិក​គណៈ​រដ្ឋ​មន្ត្រី ​គេ​​​មិន​​​ដែល​​​​​សង្កេត​ឃើញ​មា​ន​អំ​ពើ​ពុក​រលួយ​​​សោះ​​ឡើយ​​​។ អ្វី​ដែ​ល​ធ្វើ​ឲ្យ​ ស៊ីហនុព្រួយ​បា​រម្ភ​​​​នោះ​​​​​មិន​មែន​គ្រាន់​តែ​​ដោ​យ​សារ​​​គាត់​​ជា​មនុស្ស​ម្នាក់​ដែ​ល​ព្រះ​អង្គ​មិន​ចូ​ល​ចិត​្ត​ឡើយ​ ប៉ុន្តែ​​ ថែមទាំង​ជាមនុស្ស​​ម្នាក់​ ដែ​​ល​​អា​ច​អនុ​វត្ត​គោល​ការ​ណ៍​សីល​ធម៌​​​​បា​ន​ល្អ​ជាង​សហ​កា​រី​​របស់​ព្រះ​អង្គ​ទៀត​​​ផង​”។ ​ក្រោ​យ​មក ខៀវ សំ​ផន ត្រូ​វ​បា​ន​បោះ​ឆ្នោត​ជ្រើស​តាំ​ង​ជា​តំ​ណា​ងរាស្ត្រ អំ​ឡុង​សម័យកា​ល​មួ​យ​ដែល​កំ​ពុង​មា​ន​ជម្លោះ​ផ្ទៃ​ក្នុង និង​ស្ថាន​​​ភាព​​​ចលា​ចលកា​ន់​តែ​ខ្លាំ​ង។ ខៀវ...