Friday, October 18, 2019
Home Authors Posts by កង សុធា

កង សុធា

198 POSTS 0 COMMENTS

ធនាគារ​អេស៊ីលីដា​ប្តឹង​មន្ត្រី​រដ្ឋាភិបាល​ពី​បទ​បរិហារកេរ្តិ៍

ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍ទៅនគរបាលកាលពីថ្ងៃច័ន្ទ ចំពោះមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលបានចោទធនាគារនេះថាបានឃុបឃិតជាមួយភរិយារបស់អភិបាលខេត្ត ដោយបង្កើតឯកសារពន្ធយានយន្តក្លែងបន្លំ។ លោក អិុន ចាន់នី ប្រធានធនាគារដ៏ធំបំផុតរបស់ប្រទេសនេះជាយូរមកហើយ បានដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ទៅអគ្គស្នងការនគរបាលជាតិ ដោយស្នើសុំឲ្យមានវិធានការផ្លូវច្បាប់ចំពោះមន្ត្រីរដ្ឋាភិបាលរូបនេះ ពីបទបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារតាមរយៈការអធិប្បាយ "មិនពិត" ដែលបង្ហោះតាមហ្វេសប៊ុក។ ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយលោក អិុន ចាន់នី និងចុះកាលបរិច្ឆេទថ្ងៃច័ន្ទ មានខ្លឹមសារថា "សូមចាត់វិធានការចំពោះជនដែលបានផ្សព្វផ្សាយព័ត៌មាននេះ"។ លោក វណ្ណៈ បានអះអាងថា...

មែន្នី ប៉ាកគីអាវ ប្តេជ្ញាមក​​​កម្ពុជា​​​វិញ​​​ដើម្បី​​​បណ្តុះបណ្តាល​​​កីឡាករ​​​ប្រដាល់​​​ខ្មែរ

ក្រុមមន្ត្រីបាននិយាយថា បន្ទាប់ពីបានដើរ ឆ្លងកាត់ក្រុមអ្នកយកព័ត៌មាន និងដើរចូលទៅក្នុងបន្ទប់សន្និសីទមួយដែលពោរពេញដោយមន្ត្រី និងកីឡាករប្រដាល់កំពុងដុះ ពន្លក ដែលមានអារម្មណ៍សប្បាយដោយបានជួបបុគ្គលដ៏ល្បីកាលពីម្សិលមិញ ស្តេចប្រដាល់ហ្វីលីពីន មែន្នី ប៉ាកគីអាវ បានសន្យាថា នឹងវិលត្រឡប់មកប្រទេសកម្ពុជាម្តងទៀតដើម្បីជួយបង្វឹកកីឡាករប្រដាល់ជំនាន់ក្រោយ។ នៅថ្ងៃទី២ និងថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចដ៏ឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញជាមួយលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន លោក មែន្នី ប៉ាកគីអាវ បានជួបមន្ត្រីមួយចំនួន រួមមានដូចជាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាករប្រដាល់ប្រហែល២០នាក់នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីថរ៉ានៅម៉ោងប្រហែល៩ព្រឹក។ អំឡុងជំនួបដែលមានរយៈពេលប្រហែល១៥នាទី លោក ថោង ខុន ដែលក៏ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរនោះបានលើកឡើងថា ស្តេចប្រដាល់ទម្ងន់មធ្យមរូបនេះសន្យាថា នឹងវិលត្រឡប់មកវិញឆាប់បំផុតនៅដើមខែក្រោយ។ លោកបានមានប្រសាសន៍ថា "ពលរដ្ឋខ្មែរក៏ដូចជាអត្តពលិកកម្ពុជា ជាពិសេសកីឡាករប្រដាល់ មានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានជួបគាត់នៅកម្ពុជា។គាត់គឺជាអ្នកប្រដាល់ដ៏ល្បីឈ្មោះខ្លាំងណាស់ មិនមែនសម្រាប់តែកម្ពុជា និងអាស៊ីទេ ប៉ុន្តែ ពិភពលោកទាំងមូល"។ លោកបានមានប្រសាសន៍បន្តថា "យើងបានអញ្ជើញគាត់ឲ្យមកទស្សនកិច្ចកម្ពុជាម្តងទៀត ហើយគាត់បានទទួលយកការអញ្ជើញនេះ។ ខ្ញុំគិតថា ទស្សនកិច្ចលើកក្រោយរបស់គាត់អាចនៅខែក្រោយ"។ លោកបានបន្ថែមថា ស្តេចប្រដាល់ មែន្នី ប៉ាកគីអាវ...

លោក ឌូទើតេ ការ​ពារ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀនរបស់​លោក​ ពេលមក​ដល់​ភ្នំពេញ

លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន និងស្តេចប្រដាល់ មែន្នី ប៉ាកគីអាវ បានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងរាជធានីនេះ កន្លែងដែលប្រធានាធិបតីរូបនេះបានថ្លែងសុន្ទរកថាទៅកាន់ជនជាតិហ្វីលីពីនរស់នៅកម្ពុជាឲ្យការពារសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក។ ពេលថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើននៅក្នុងសាលមួយនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីថរ៉ា លោកបានមានប្រសាសន៍ទាក់ទិននឹងការបង្ក្រាបគ្រឿងញៀននៅហ្វីលីពីនថា "ប្រសិនបើអ្នកឯងបំផ្លាញប្រទេសរបស់យើង ហើយប្រសិនបើអ្នកឯងបំផ្លាញយុវជនជំនាន់ក្រោយរបស់យើងអ៊ីចឹងតើនរណានឹងជាអ្នកថែទាំការពារសង្គម?"។ លោកបានមានប្រសាសន៍ទាក់ទិននឹងប្រភេទថ្នាំមេតំហ្វេតាមីនដែលមានការប្រើប្រាស់យ៉ាងច្រើននៅក្នុងប្រទេសហ្វីលីពីនថា "តើលោកអ្នកដឹងទេ ការប្រើប្រាស់ថ្នាំ shabu ជាប្រចាំ នឹងធ្វើឲ្យខួរក្បាលមនុស្សជាតិចុះអន់ថយ"។លោកបានបន្ថែមថា រដ្ឋាភិបាល បរទេសដែលរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ហាក់បីដូចជាមិនយល់ពីភាពធ្ងន់ធ្ងរនេះទេ។ លោកបានថ្លែងថា "ប្រទេសផ្សេងចាត់ទុកវាមិនសំខាន់ទេ ប៉ុន្តែ ខ្ញុំមានអ្នកញៀនថ្នាំ៤លាននាក់នៅទីនេះដែលត្រូវដោះស្រាយ។ វាគឺជាការលើកឡើងស្របច្បាប់ ពេលលោកអ្នកនិយាយថា លោកអ្នកនឹងសម្លាប់នរណាម្នាក់ដែលចង់សម្លាប់ប្រទេសរបស់លោក អ្នក។ តើការនិយាយដូច្នេះវាខុសតាំងពីពេលណាមក?"។ អ្នកដែលសង្ស័យថា ចែកចាយ ឬអ្នកប្រើប្រាស់ថ្នាំញៀនជាង៥.៩០០នាក់ត្រូវបាន សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន របស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់តាំងពីខែកក្កដាមក នេះបើយោងតាមនគរបាលជាតិហ្វីលីពីន។ លោក  រ៉ូឌ្រីហ្គោ ឌូទើតេ បាននិងកំពុងប្រឆាំងចំពោះការរិះគន់របស់បរទេសមកលើយុទ្ធនាការដ៏បង្ហូរឈាមនេះរាប់ខែមកហើយ។ បន្ទាប់ពីអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យប្រធានាធិបតីរូបេនះបញ្ចប់ការសម្លាប់នៅខាងក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងយុទ្ធនាការ...

នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លុប​ការ​បង់​ថ្លៃ​ចំពោះ​អ្នក​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយកាលពីថ្ងៃសុក្រ ដោយស្នើឲ្យអាជ្ញាធរបញ្ឈប់ការទារថ្លៃពីអ្នកលក់ដូរតូចតាចនៅទូទាំងប្រទេស ប៉ុន្តែក្រុមមន្ត្រីនៅមិនទាន់ច្បាស់ទេកាលពីថ្ងៃអាទិត្យ ថាត្រូវអនុវត្តសារាចរថ្មីនេះរបៀបណានោះ។ សារាចរមានខ្លឹមសារថា អ្នកលក់ដូរមានលក្ខណៈបណ្តោះអាសន្ន ដែលលក់កសិផលតាមកញ្ច្រែង កញ្ជើ ល្អី នៅ "កន្លែងលក់ដូរនិងទីផ្សារ" នឹងលែងបង់ភាស៊ីនិងរាល់ការបង់ថ្លៃទាំងឡាយណាពីកន្លែងលក់ដូរ និងនៅតាមទីផ្សារទាំងអស់ និងទទួលបានការធានា "សន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន"។ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ...

ការ​លើកលែងទោស​បន្ថែម​ទៀត​​ជាសញ្ញា​​ធូរស្រាល​​ផ្នែក​នយោបាយ​

មន្ត្រីគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបនឹងទទួលបានការលើកលែងទោស បន្ទាប់ពីសវនាការជំនុំជម្រះរឿងក្ដីរបស់ពួកគេបានបញ្ចប់។ នេះជាសញ្ញាថ្មីបំផុតនៃទំនាក់ទំនងនយោបាយល្អប្រសើរឡើងវិញក្នុងរយៈពេលដ៏ឆាប់ ដែលក៏បានឈានទៅដល់មានការដោះលែងមេឃុំម្នាក់ផងដែរកាលពីម្សិលមិញ។ ជាការឆ្លើយតបចំពោះសំណើរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលត្រូវបានលើកលែងទោសកាលពីសប្ដាហ៍មុនពាក់ព័ន្ធការចោទប្រកាន់ពីបទសូកប៉ាន់ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានហេតុផលនយោបាយនោះ លោក ហ៊ុន សែន នឹងស្នើសុំឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ព្រះរាជទានលើកលែងទោសដូចគ្នានេះដល់ចុងចោទប្រាំនាក់ផ្សេងទៀត នេះបើយោងតាមលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ។ លោកមានប្រសាសន៍ថា "នេះជាមធ្យោបាយតែមួយគត់ ព្រោះពួកគាត់ទាំងអស់សុទ្ធតែត្រូវបានផ្ដន្ទាទោសដោយតុលាការ។ ហេតុដូច្នេះ ដំណោះស្រាយគឺស្នើសុំឱ្យនាយករដ្ឋមន្ត្រីស្នើទៅកាន់ព្រះមហាក្សត្រឱ្យទ្រង់ព្រះរាជទានលើកលែងទោស"។ លោក អេង...

នៅ​ឆ្នាំ​២០១៥​​ កម្ពុជា​មាន​អតិរេក​ថវិកា​​ចំនួន​៤០០​លាន​ដុល្លារ​​

ឯកសារផ្លូវការបង្ហាញថា ប្រទេសកម្ពុជាមានអតិរេកថវិកាចំនួន៤០០លានដុល្លារកាលពីឆ្នាំមុន ស្របពេល "ការធ្វើផែនការថវិកា និងការអនុវត្តមិនបានល្អ" និង"ការអនុវត្តគម្រោងមិនបានល្អ"។ សេចក្ដីព្រាងច្បាប់ស្ដីពីការចំណាយថវិកាឆ្នាំ២០១៥បង្ហាញថា ពន្ធប្រមូលបានយ៉ាងច្រើនលើសការរំពឹងទុកដោយកើនឡើង១៦ភាគរយធៀបនឹងឆ្នាំ២០១៤ បានបង្កើនប្រាក់ចំណូលរហូតដល់ទៅប្រមាណ៤ពាន់លានដុល្លារ ខណៈការចំណាយកើនដល់៣,៦១ពាន់លានដុល្លារ។ ទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់នេះកាលពីខែមុន ដោយបញ្ជូនវាទៅរដ្ឋសភាសម្រាប់ការពិនិត្យផ្ទៀងផ្ទាត់។ យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុអមជាមួយសេចក្ដីព្រាងច្បាប់នេះ លើកឡើងថា "អតិរេកថវិកាផ្ដល់ឱ្យរាជរដ្ឋាភិបាលនូវលទ្ធភាពសន្សំទុក និងបង្កើនធនធានបម្រុងដើម្បីគាំទ្រដល់ការអនុវត្តរបស់វិស័យអាទិភាពនានា  និងដើម្បីឆ្លើយតបហានិភ័យណាមួយ"។ ឯកសារនេះក៏បានសង្កត់ធ្ងន់ពីបន្ទុកបំណុលរបស់កម្ពុជាផងដែរ។ រដ្ឋាភិបាលបានខ្ចីឥណទានជិត៧៧៦លានដុល្លារក្នុងឆ្នាំ២០១៥ សម្រាប់ទូទាត់ការចំណាយលើសខ្ទង់ជិត៨៣លានដុល្លារ។ ក្រសួងបានបញ្ចេញទស្សនៈវិជ្ជមានសម្រាប់ឆ្នាំនោះ ដោយសរសើរបរិយាកាសនយោបាយស្ថិរភាពដែលធ្វើឱ្យការវិនិយោគបរទេសកើនឡើង និងការពេញចិត្តគួរឱ្យកត់សម្គាល់ក្នុងចំណោមមន្ត្រីរាជការ។ សេចក្ដីថ្លែងការណ៍ដដែលគូសបញ្ជាក់ថា “កំណែទម្រង់បើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលមានលក្ខណៈឆាប់រហ័ស និងពេញលេញរួមជាមួយការដំឡើងប្រាក់បៀវត្សរ៍ ក៏បានរួមចំណែកដល់ការជំរុញលើកទឹកចិត្តឱ្យពួកគេបំពេញការងាររបស់ខ្លួនផងដែរ”។ លោក ឡាយ សុខឃាង អនុប្រធាននាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ហើយមន្ត្រីផ្សេងៗទៀតមិនអាចទាក់ទងបានឡើយ។ ទោះជាយ៉ាងណា  នៅក្នុងការវាយតម្លៃម៉ាក្រូសេដ្ឋកិច្ចពាក់កណ្ដាលឆ្នាំរបស់ខ្លួនទូទាំងប្រទេស...

មាន​​​គម្រោង​​​​​​សាងសង់​​​​​​អាងពិព័រណ៍ចិញ្ចឹម​​​ត្រី​​​ក្រោម​​​ទឹក​​​​​​តម្លៃ​​​១០០​​​លាន​​​ដុល្លារ

យោងតាមមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលចង់សាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកតម្លៃ១០០លានដុល្លារតាមទន្លេធំៗមួយរបស់ប្រទេសកម្ពុជា ហើយកំពុងងាកទៅរកប្រទេសជប៉ុនឲ្យចេញប្រាក់ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីការពារបរិស្ថាននិងទាក់ទាញទេសចរ។ ក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសគម្រោងនេះ ដែលលោកបានមានប្រសាសន៍ថា ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំនៅឯអគារការិយាល័យរបស់លោកជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yamada Sohiko ជាស្ថាបត្យករនិងជាអ្នករៀបចំគម្រោងអភិវឌ្ឍ។ ការបង្ហោះនោះបាននិយាយថា "អាងពិព័រណ៍ត្រីនេះ គឺមិនត្រឹមតែទាក់ទាញទេសចរណ៍ទេ គឺនឹងផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។ ការបង្ហោះបាននិយាយថា មជ្ឈមណ្ឌលនេះក៏អភិវឌ្ឈនិងចែកចាយវិធីសាស្ត្រសម្រាប់សហគមន៍នេសាទក្នុងការចិញ្ចឹមប្រភេទត្រីខុសៗគ្នា និងមានសុខភាពល្អដែរ។ ការបង្ហោះបាននិយាយថា "យើងរំពឹងថា អាងពិព័រណ៍ត្រីទឹកសាបនៅកម្ពុជាអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន" បន្ទាប់ពីប្រាសាទអង្គរវត្តដែលស្ថិតក្នុងចំណោមកន្លែងទាក់ទាញទេសចរនៅកម្ពុជា។ លោក ហ៊ុន សែន បានអំពាវនាវឲ្យបង្កើតគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឲ្យ"សិក្សាអំពីទីតាំង និងផលប៉ះពាល់នានាឲ្យបានច្បាស់លាស់ ដើម្បីជំរុញគម្រោងខាងលើនេះ ឲ្យចេញជារូបរាងប្រកបដោយជោគជ័យដែលជាមរតកសម្រាប់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូល"។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងត្រូវការដីប្រហែល១០ទៅ២០ហិកតាតាមដងទន្លេមេគង្គ ឬទន្លេសាប ឬកន្លែងដែលវាប្រសព្វគ្នា ដើម្បីសាងសង់អាងត្រីពិព័រណ៍ ដែលនឹងបញ្ជាក់ពីពូជត្រីទន្លេចម្រុះនៅក្នុងប្រទេស។ លោក សាខុន បាននិយាយថា លោក Fumiaki ដំបូងឡើយបានលើកឡើងពីគំនិតនេះប្រាប់លោកប្រហែល៤ខែមុន ដោយស្នើថា អាងនេះស្ថិតក្នុងជ្រោយចង្វា ក្នុងក្រុងភ្នំពេញនៅពីមុខសណ្ឋាគារសុខា។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានរៀបរាប់ពីអាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកថាត្រូវកសាងឡើងស្ទើរតែពីកញ្ចក់ទាំងអស់ ដែលទេសចរ និងអ្នកស្រាវជ្រាវនឹងអាចចូលដល់តាមទ្វារក្រោមដី។ ទោះជាយ៉ាងក្តី លោករដ្ឋមន្ត្រីបានប្រយ័ត្នប្រយែងនឹងហានិភ័យនៃការសាងសង់អាងបែបហ្នឹងនៅត្រង់កន្លែងដែលមានទន្លេធំៗនៅក្នុងប្រទេសប្រសព្វមុខគ្នា។ លោកបាននិយាយថា "ខ្ញុំឃើញថា ទីតាំងគឺមានលក្ខណៈស្មុគ្រស្មាញ ព្រោះ...គម្រោងអាចប៉ះពាល់ចរន្តទឹក ដែលមានន័យថា ទឹកអាចហូរយឺតពីទន្លេសាប ហើយបន្ទាប់មកកម្ពស់ទឹកទន្លេសាបអាចទាប"។ លោក សាខុន បាននិយាយថា ការប្រឈមមួយទៀតនឹងត្រូវសម្អាតទឹកនៅជុំវិញអាងពិព័រណ៍ចញ្ចឹមត្រី។ លោកបានមានប្រសាសន៍ថា "លុយត្រូវការច្រើនណាស់ ដើម្បីសម្អាតទឹកនៃដីល្បាប់ ដែលខ្ពស់ណាស់ទៅហើយ"។ ភាពស្មុគ្រស្មាញផ្នែកបរិស្ថានគួបផ្សំជាមួយរយៈពេលរង់ចាំដ៏យូរ ដើម្បីទទួលបានថវិកាអាចមានន័យថា ពី៤ទៅ១០ឆ្នាំទៀត ទើបការសាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីចាប់ផ្តើម។ លោកបាននិយាយថា " ទោះជាយ៉ាងនេះក្តី ប្រសិនបើរដ្ឋាភិបាលជប៉ុនពិតជាប្តេជ្ញាចិត្តជួយយើង ខ្ញុំគិតថា វានឹងត្រូវការយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីចាប់ផ្តើមគម្រោង"។ ចំពោះជំនួយ១០០លានដុល្លារដែលប្រទេសកម្ពុជាសង្ឃឹមថានឹងទទួលបាន លោកបាននិយាយថា "តាមបទពិសោធខ្ញុំ វាមិនងាយស្រួលទេ ក្នុងការស្នើសុំជំនួយពីប្រទេសជប៉ុន"។ លោក រ៉ូស ស៊ីនក្លៃ នាយកកម្មវិធីសមាគមអភិរក្សសត្វព្រៃបាននិយាយថា លោកមិនបានដឹងពីគម្រោងនេះទេ ប៉ុន្តែថា ការធ្វើអ្វីមួយដែលរួមចំណែកក្នុងការបង្កើនការយល់ដឹងពីសត្វសមុទ្ទចម្រុះក្នុងប្រទេសនឹងជាជំហានវិជ្ជមាន។ លោកបាននិយាយថា "ត្រីទឹកសាបនៅកម្ពុជាអស្ចារ្យណាស់ ពោលគឺវាមានបរិស្ថានជីវៈចម្រុះច្រើនបំផុតនៅលើផែនដីនេះ។ ការបើកអាងពិព័រណ៍ដែលពលរដ្ឋខ្មែរ និងអ្នកផ្សេងទៀតអាចមកសិក្សាអំពី....ជីវៈចម្រុះសំបូរបែបនៅទីនេះតាមពិតទៅជារឿងល្អ"៕ (រាយការណ៍បន្ថែមដោយ Hannah Hawkins)

រដ្ឋាភិបាល​​​កម្ពុជា​​​ និង វៀតណាម​​​មាន​​​គម្រោង​​​​​​ស្នើសុំ​​​ឲ្យ​​​បារាំង​​​គូស​​​ផែន​​​ទី​​​ថ្មី​​​​​​សម្រាប់​​​ព្រំដែន​​​ប្រទេស​​​​​​ទាំង​​​ពីរ​​​

ប្រទេសកម្ពុជានិងប្រទេសវៀតណាមមានផែនការសុំឱ្យប្រទេសបារាំងធ្វើផែនទីថ្មី ដែលរដ្ឋាភិបាលទាំងពីរបាននិងកំពុងប្រើដើម្បីកំណត់ព្រំដែនរបស់ខ្លួនដែលមានជម្លោះ យូរមកហើយ ដោយធ្វើឱ្យមានការសង្ស័យថ្មីលើកិច្ចការដែលបានធ្វើហើយជាមួយផែនទីកំពុងប្រើបច្ចុប្បន្ន។ រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាតម្រូវឱ្យប្រើផែនទីបោនខ្នាត១/១០០.០០០ ដើម្បីកំណត់ព្រំដែន ជាស្ថានភាពនយោបាយដ៏គ្រោះថ្នាក់ ដែលបានធ្វើឱ្យតំណាងរាស្ត្របក្សប្រឆាំងពីររូបជាប់ពន្ធនាគារយ៉ាងយូរក្នុងពេលពីរបីខែកន្លងមកនេះ។ ក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា រដ្ឋាភិបាលជាការពិតបានកំណត់ព្រំដែនដោយប្រើផែនទីខ្នាត១/៥០.០០០ ដែលប្រទេសកម្ពុជាបានបង្កើតជាមួយប្រទេសវៀតណាម ផ្អែកលើផែនទីបោន ប៉ុន្តែបានប្រើវិធី UTM ទំនើបជាង។ ឥឡូវនេះ ប្រទេសកម្ពុជាចង់ឱ្យប្រទេសបារាំងធ្វើផែនទីខ្នាត១/៥០.០០០របស់ខ្លួនផ្ទាល់ គឺខ្នាតដូចគ្នានឹងផែនទី UTM សព្វថ្ងៃ សម្រាប់ប្រទេសជិតខាងទាំងពីរប្រើប្រាស់។ លោកនាយករដ្ឋមន្ត្រីបានប្រកាសសេចក្ដីសម្រេចនេះក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំមួយជាមួយសមភាគីវៀតណាមរបស់លោក គឺលោក...

តម្លៃ​ស្រូវ​ឡើងថ្លៃ ប៉ុន្តែ​មិន​បាន​ដល់​តម្លៃ​ធម្មតា

បន្ទាប់ពីការធ្លាក់ចុះខ្លាំងក្រោម១៥០ដុល្លារក្នុងមួយតោនមុនបុណ្យភ្ញុំបិណ្ឌ នៅសប្ដាហ៍នេះ តម្លៃស្រូវជាមធ្យមបានឡើងដល់២៣០ដុល្លារក្នុងមួយតោន ជាតម្លៃដែលកសិករមួយចំនួនបាននិយាយថា នៅទាបណាស់នៅឡើយ។ បន្ទាប់ពីតម្លៃបានធ្លាក់ចុះពី២៥០ដុល្លារក្នុងមួយតោននៅពាក់កណ្តាលខែសីហាមកត្រឹម១៩២ដុល្លារក្នុងមួយតោននៅដើមខែមុនមក រដ្ឋាភិបាលបានសម្រេចបញ្ចេញប្រាក់២៧លានដុល្លារជាប្រាក់ឧបត្ថម្ភធន ដើម្បីជួយរោងម៉ាស៊ីនកិនស្រូវទិញស្រូវពីកសិករ និងក៏បានអំពាវនាវដល់មន្ត្រីនិងមិត្តភក្តិរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច ឲ្យជួយទិញស្រូវឲ្យបានច្រើនតាមលទ្ធភាព។ ទោះជាយ៉ាងនេះក្តី លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានមានប្រសាសន៍ថា ជំនួសឲ្យដោយការយកប្រាក់ពីធនបម្រុងឯកជនមកប្រើ និងការបញ្ជាទិញដែលទទួលពីអ្នកទិញអន្តរជាតិ ដូចជាប្រទេសចិន ម៉ាឡេស៊ី ក្រុងហុងកុង និងប្រទេសសិង្ហបុរី រោងម៉ាស៊ីនកិនស្រូវភាគច្រើនមិនទាំងបានប្រើប្រាក់ឧបត្ថម្ភធននេះទេ។ លោក ឡាក់ បាននិយាយថា...

ក្រសួង​ការបរទេស​យក​តម្លៃ​ជា​ផ្លូវការ​សម្រាប់​សេវា​សាធារណៈ

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបើកការិយាល័យសេវាសាធារណៈថ្មីមួយ និងយកតម្លៃជាផ្លូវការសម្រាប់សេវាសាធារណៈទូទៅ ដែលញឹកញាប់ប្រើដោយជនបរទេស ជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញការប្រមូលចំណូលនិងបង្កើនប្រសិទ្ធភាព។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញផ្សាយសេចក្តីណែនាំមួយកាលពីថ្ងៃពុធ ដោយប្រកាសអំពីការយកតម្លៃថ្មីសម្រាប់សេវានានា ក្នុងនោះមានទាំងការបន្តទិដ្ឋាការ ការបញ្ជាក់ឯកសារជាផ្លូវការ និងលិខិតអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងបរទេសរៀបការជាមួយគ្នាជាដើម។ ក្រសួងនេះបានបញ្ជាក់ក្នុងសេចក្តីណែនាំថា ការិយាល័យថ្មីនេះនៅក្រសួងការបរទេស នៅតាមវិថីសម្តេច ហ៊ុន សែន ត្រូវគេរំពឹងថា នឹងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការទទួលសេវាបែបនេះ។ សេចក្តីណែនាំមានខ្លឹមសារថា "ត្រូវកំណត់ទីតាំងជាក់លាក់សម្រាប់ការផ្តល់សេវាសាធារណៈ និងមានមន្ត្រីប្រចាំការ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឲ្យបានទាន់ពេលវេលាតាមការកំណត់"។ សេចក្តីណែនាំបានបន្ថែមថា តារាងនឹងត្រូវបិទផ្សាយនៅការិយាល័យនោះដែលមានរាយលម្អិតអំពី "តម្លៃសេវា...