Kate Bartlett
គម្រោងសាងសង់បណ្ណាល័យនៅតាមពន្ធនាគារជួយឲ្យ អ្នកទោសចាប់ផ្តើមជីវិតថ្មី
បុរសចំនួន១៥នាក់អង្គុយផ្តោតអារម្មណ៍អានសៀវភៅនៅឯតុស្អាតៗក្នុងបណ្ណាល័យ ដោយអ្នកខ្លះអានស្ងាត់ៗ ហើយអ្នកខ្លះទៀតគ្រាន់តែអានហើបមាត់តិចៗប៉ុណ្ណោះ។ បណ្ណាល័យនៅឯពន្ធនាគារនេះ មានលក្ខណៈដូចជាបណ្ណាល័យធម្មតាដែរ ខុសប្លែកត្រង់ថា អ្នកអានសៀវភៅម្នាក់ៗ ស្លៀកពាក់ឯកសណ្ឋានពន្ធនាគារពណ៌ខៀវ មានលេខបន្ទប់បោះពុម្ពនៅក្រោយខ្នងអាវ។ បណ្ណាល័យនេះគឺជាការបន្ថែមថ្មីមួយនៅពន្ធនាគារព្រៃស នៅជាយរាជធានីភ្នំពេញ វាជាពន្ធនាគារធំជាងគេបង្អស់របស់ប្រទេសកម្ពុជា ហើយក៏ជាពន្ធនាគារមួយ ដែលល្បីថាមានអ្នកទោសច្រើនហួសកំណត់ ព្រមទាំងអ្នកស្រី សុខ សុភ័ក្ត្រ បណ្ណារក្សមួយរូបបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានអ្នកទោសប្រមាណជា៦០ទៅ៧០នាក់ចូលបណ្ណាល័យ។ អ្នកស្រីបាននិយាយថា អ្នកទោសក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេនៅតែអាចទទួលបានសៀវភៅអានពីបណ្ណាល័យដែរ ខណៈដែលបុគ្គលិកពន្ធនាគារកាន់កេសដាក់សៀវភៅដើរចែកតាមបន្ទប់ឃុំឃាំងរបស់ពួកគេ។ អ្នកស្រី ប៊ីទ្រីស ម៉ុងតារីអូល (Beatrice Montariol)ឲ្យដឹងថា ខណៈពេលដែលអង្គការសិទ្ធិមនុស្សបានត្អូញត្អែរជាច្រើនឆ្នាំមកហើយថា មានអំពើពុករលួយយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធពន្ធនាគារនោះ កម្មវិធីបណ្ណាល័យនេះកំពុងតែខិតខំបញ្ចៀសមិនឲ្យពាក់ព័ន្ធនឹងអំពើពុករលួយនេះទេ។ អ្នកស្រី ម៉ុងតារីអូល បានឲ្យដឹងថា “ វាមានសារៈសំខាន់ណាស់ ដែលអ្នកយាមពន្ធនាគារមិនទាមទារប្រាក់ពីអ្នកទោសចូលអានសៀវភៅក្នុងបណ្ណាល័យ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ដ្រីរបស់យើងឲ្យជួយត្រួតពិនិត្យអំពើពុករលួយ”។ លោក សូ ឡៃ អនុប្រធានពន្ធនាគារខេត្តព្រៃវែង ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចបណ្ណាល័យដែរនោះ បានលើកឡើងថា លោកចង់ឲ្យមានការអានសៀវភៅនៅក្នុងចំណោមអ្នកទោសក្នុងពន្ធនាគាររបស់លោក។ “ខ្ញុំចង់ឲ្យអង្គការស៊ីប៉ាសាងសង់បណ្ណាល័យមួយនៅក្នុងពន្ធនាគាររបស់ខ្ញុំ។ ការអានសៀវភៅអាចកែប្រែអាកប្បកិរិយាមិនល្អរបស់អ្នកទោសបាន”៕ ប្រែសម្រួលដោយ ហួង កុកទៀន
មានការព្រួយបារម្ភអំពីកង្វះមូលនិធិសម្រាប់ការផ្តល់សំណងដល់ជនរងគ្រោះសម័យខ្មែរក្រហម
អង្គការមូលនិធិ Open Society Foundation ហៅកាត់ថា OSF បានឲ្យដឹងកាលពីម្សិលមិញថា សាលាក្តីខ្មែរក្រហមគ្មានមូលនិធិគ្រប់គ្រាន់សម្រាប់ផ្តល់សំណងឲ្យជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាមក្នុងករណីមានសាលក្រមផ្តន្ទាទោសក្នុងសំណុំរឿង០០២ បច្ចុប្បន្នទេ។ ខណៈភាគីជាតិនៃតុលាការកូនកាត់នេះកំពុងស្ថិតក្នុងវិបត្តិមូលនិធិ ដោយបុគ្គលិកជាង១០០នាក់កំពុងធ្វើកូដកម្ម ដោយសារមិនទាន់ទទួលបានប្រាក់ខែនោះ អង្គការ OSF នេះបានឲ្យដឹងថា ក៏មានកង្វះមូលនិធិសម្រាប់សំណងរួម ដែលជនរងគ្រោះខាងភាគីរដ្ឋប្បវេណីចំនួន៣.៨៦៦នាក់មានសិទ្ធិទទួលបាន ក្នុងករណីជនសង្ស័យប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នួន ជា និង ខៀវ សំផន ត្រូវបានកាត់ឲ្យជាប់ទោសផងដែរ។ អង្គការ OSF ដែលធ្វើការជាមួយភាគីរដ្ឋប្បវេណី បានឲ្យដឹងថា ចំនួននៃប្រាក់សំណងនេះគឺស្ថិតក្នុងរង្វង់២,៥លានដុល្លារ។ អង្គការនេះបានលើកឡើងក្នុងសេចក្តីប្រកាសមួយថា “ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណងត្រូវបានកំហិតត្រឹម សំណងជំងឺចិត្តរួម ដើម្បីជាការទទួលស្គាល់ការឈឺចាប់ដែលភាគីរដ្ឋប្បវេណីបានទទួលរង ”។ សេចក្តីប្រកាសនេះមានខ្លឹមសារបន្តថា “ តុលាការនេះលើកឡើងថា សំណងនេះមិនគួរមានទម្រង់ជាប្រាក់កាសសម្រាប់ភាគីរដ្ឋប្បវេណីទេ ហើយថា មូលនិធិគួរទទួលបានពីប្រភពខាងក្រៅ ប្រសិនបើជនត្រូវចោទពុំមានលទ្ធភាពផ្តល់សំណងទេនោះ”។ ដោយសារជនត្រូវចោទទាំងពីរសុទ្ធតែបានអះអាងថា ខ្លួនក្រីក្រនោះ បន្ទុកនៃការរៃអង្គាសប្រាក់សម្រាប់យកមកធ្វើជាសំណង ដែលបម្រុងទុកសម្រាប់ការប្រារព្ធទិវាចងចាំថ្នាក់ជាតិសម្រាប់ជនរងគ្រោះក្នុងរបប ប៉ុល ពត ស្តូបរំឭកការឈឺចាប់នៅទីសាធារណៈព្រមទាំងគម្រោងស្តារនីតិសម្បទា និងគម្រោងអប់រំផ្សេងៗទៀតត្រូវធ្លាក់ទៅលើមេធាវីខាងភាគីរដ្ឋប្បវេណី នេះបើយោងតាមអង្គការដដែលនេះ។ ទោះជាយ៉ាងណា សេចក្តីប្រកាសនេះមានការបញ្ជាក់ថា ជោគជ័យក្នុងការទទួលបានមូលនិធិពីអ្នកផ្តល់ជំនួយដល់តុលាការនេះ...
បក្សប្រឆាំងច្រានចោលលទ្ធផលបោះឆ្នោត ទាមទារស៊ើបអង្កេត
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រឆាំងបានច្រានចោលលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ និងបានស្នើឲ្យមានការស៊ីបអង្កេតដោយឯករាជ្យលើការបោះឆ្នោតនេះ ដើម្បីកំណត់ថា តើតម្រូវឲ្យមានការបោះឆ្នោតឡើងវិញ ឬយ៉ាងណា។ លោក សម រង្ស៊ី បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងភ្នំពេញថា “ យើងមិនទទួលយកលទ្ធផលនៃការបោះឆ្នោតនេះទេ។មានភាពមិនប្រក្រតីច្រើនណាស់”។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គួរតែបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលមានសមាជិកមកពីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ព្រមទាំងអង្គការសហប្រជាជាតិ និងតំណាងរដ្ឋាភិបាលបរទេស ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា ផ្អែកតាមការរកឃើញរបស់គណៈកម្មាធិការនេះ គណបក្សសង្គ្រោះជាតិអាចស្នើឲ្យមានការបោះឆ្នោតឡើងវិញទាំងស្រុង។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ដើម្បីដោះស្រាយបញ្ហានេះ” យើងស្នើឲ្យបង្កើត គណៈកម្មាធិការនយោបាយមួយដែលមានសមាសភាពមកពីគណបក្សទាំងពីរ អង្គការក្រៅរដ្ឋាភិបាល ហើយយើងស្នើឲ្យប្រទេសជាមិត្តបញ្ជូនអ្នកជំនាញមកចូលរួមនៅក្នុងគណៈកម្មាធិការរួមនេះ ដើម្បីវាយតម្លៃភាពមិនប្រក្រតីទាំងអស់នៃលទ្ធផលបោះឆ្នោតនេះ”។ លោកបានបន្ថែមថា “ យើងចាប់អារម្មណ៍ក្នុងការរកយុត្តិធម៌ឲ្យប្រជាជនខ្មែរ”។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងសាជាថ្មីពីការបដិសេធរបស់លោក សម រង្ស៊ី ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ។ លោក កឹម សុខា បានមានប្រសាសន៍ថា “យើងកំពុងចាត់វិធានការណ៍តឹងរ៉ឹងនៅពេលនេះពីព្រោះវាបង្ហាញយ៉ាងច្បាស់ដែលមិនធ្លាប់មានថា ប្រជាជនចង់ផ្លាស់ប្តូរ។ ដូច្នេះយើងមិនអាចលេងសើចបានទេ យើងត្រូវតែស្វែងរកយុត្តិធម៌ឲ្យពួកគាត់”។ លោកបានបន្ថែមថា គណបក្សប្រឆាំងមិនចង់បានអស្ថិរភាពនៅក្នុងប្រទេសដែលបណ្តាលមកពីការច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំជឿជាក់ថា គណបក្សកាន់អំណាចសព្វថ្ងៃនេះក៏ចង់បានស្ថិរភាពដែរ។ យើងទាំងពីរមិនចង់បានអស្ថិរភាពទេ”។ កាលពីថ្ងៃអាទិត្យ គណបក្សប្រឆាំងទទួលបានអាសនៈ៥៥ នៅក្នុងរដ្ឋសភា ដែលមានអាសនៈ១២៣ គឺកើនឡើងខ្ពស់ពី២៩អាសនៈ ដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទទួលបាននៅក្នុងការបោះឆ្នោតឆ្នាំ២០០៨។គណបក្សប្រជាជនកម្ពុជាបានទទួល៦៨អាសនៈកាលពីថ្ងៃអាទិត្យ គឺធ្លាក់ចុះយ៉ាងច្រើនពី៩០អាសនៈដែលខ្លួនទទួលបាននៅក្នុងឆ្នាំ២០០៨។ នៅពេលដែលការធ្វើសន្និសីទរបស់គណបក្សសង្គ្រោះជាតិមានភាពស្ងប់ស្តាត់ ប៉ុន្តែ រឹងមាំនោះ ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ខ្លួនគ្មានបំណងចូលរួមនៅក្នុងគណៈកម្មាធិការសើុបអង្កេតដែលលោក សម រង្ស៊ី បានស្នើឡើងនេះទេ។ នៅពេលសួរអំពីការបង្កើតគណៈកម្មាធិការដើម្បីស៊ើបអង្កេតការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ លោក ផៃ ស៊ើផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ចំណុចនេះមិនអាចទៅរួចនោះទេ”។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា ឆន្ទៈនយោបាយក្នុងការបង្កើតគណៈកម្មាធិការនេះអាចទៅរួចទេ”។ លោកបានបញ្ជាក់ថា គណៈកម្មាធិការបែបនេះក៏មិនចាំបាច់ដែរ ព្រោះមធ្យោបាយដោះស្រាយលទ្ធផលបោះឆ្នោតមានរួចហើយនៅ ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ បន្តទៀតថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាននីតិវិធីត្រឹមត្រូវ និងមានតុលាការស្របតាមធម្មនុញ្ញ”។ អ្នករិះគន់បានចោទគ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញជាយូរមកហើយថា ស្ថិតនៅក្រោមឥទ្ធិពលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ឈាង វុន សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាក៏បានជំទាស់នឹងគណៈកម្មាធិការស៊ើបអង្កេតដែលត្រូវបានស្នើឡើងនេះដែរ។ លោក ឈាង វុន បានមានប្រសាសន៍អំពីការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឲ្យមានការស៊ើបអង្កេតលទ្ធផលនេះថា “ នេះមិនមែនជាវិធីស្របច្បាប់ នេះគ្រាន់តែជាលេស ដើម្បីបានអាសនៈបន្ថែមទៀតនៅក្នុងសភាប៉ុណ្ណោះ។ ប្រសិនបើយើងធ្វើតាមលោក សម រង្ស៊ី លើចំណុចនេះ យើងមិនចាំបាច់មានច្បាប់បោះឆ្នោតទេ”។ លោកបានបន្ថែមថា “ ប្រសិនបើយើង មិនពេញចិត្ត សូមធ្វើពាក្យប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រសិនបើគណបក្សសង្គ្រោះជាតិប្រើកម្លាំងខុស ពួកគេត្រូវប្រឈមនឹងច្បាប់”។ លោក ផៃ សីុផាន និងលោក ឈាន វុន ក៏បានមានប្រសាសន៍ផងដែរថា ការទទួលបានការគាំទ្រច្រើនរបស់គណបក្សប្រឆាំងកាលពីថ្ងៃអាទិត្យ គឺជាការបង្ហាញឲ្យឃើញពីដំណើរការលទ្ធិប្រជាធិបតេយ្យរឹងមាំ។ ពេលស្នើសំុអត្ថាធិប្បាយអំពីការច្រានចោលរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាចំពោះសំណើសំុបង្កើតគណៈកម្មាធិការនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា វាជាការសមហេតុផលសម្រាប់ឲ្យ គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញស៊ើបអង្កេតភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនេះ។ លោកបានមានប្រសាសន៍ថា “ យើងអាចមើលឃើញថា គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ដូចជា គ.ជ.ប. ក្រុមប្រឹក្សាធម្មនុញ្ញ និងតុលាការ”។ លោក យឹម សុវណ្ណ បានបន្ថែមដោយមិនបញ្ជាក់លម្អិតថា “ ប្រសិនបើ គ.ជ.ប. មិនព្រមកែទម្រង់ទេ ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះផលវិបាក”។...
គណនីហ្វេសប៊ុកខ្លែងក្លាយត្រូវបានប្រើ ដើម្បីផ្សព្វផ្សាយរូបភាពកាត់តរបស់លោកស្រី មូរ សុខហួរ
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រដ្ឋាភិបាល បានបដិសេធថា ខ្លួនមិនជាប់ទាក់ទងនឹងការផ្សព្វផ្សាយរូបភាពកាត់តមួយសន្លឹករបស់សមាជិកគណបក្សប្រឆាំង គឺលោកស្រី មូរ សុខហួរ ដែលបានលេចឡើងនៅលើគេហទំព័រភ្ជាប់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ទេ។ រូបភាពនេះបង្ហាញផ្ទៃមុខលោកស្រី មូរ សុខហួរ ដែលត្រូវបានយកទៅភ្ជាប់នឹងដងខ្លួនរបស់ស្ត្រីអាក្រាតពាក់កណ្ដាលកាយម្នាក់ និងដែលសំដៅលើលោកស្រីថា ជាអតីតមេបន និងការងាររបស់លោកស្រីជាសមាជិករបស់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិដែលមានលោក សម រង្សុី ជាប្រធាន។ លោកស្រី មូរ សុខហួរ បានឲ្យដឹងកាលពីម្សិលមិញថា លោកស្រីមានការខកចិត្តណាស់ដែលទំព័រហ្វេសប៊ុកប្រើឈ្មោះរបស់អង្គភាពព័ត៌មាន...
ការព្យាករក្នុងពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំនេះ ក្នុងក្រុងកំពង់ចាមគឺ គោឧសភ រាជបរិភោគពោតច្រើន
ក្រុងកំពង់ចាម-គោឧសភរាជដែលមានពណ៌ត្នោតបានសម្លឹងមើលភាជន៍ចំនួនប្រាំពីរដែលដាក់នៅចំពោះមុខវា ហើយបន្ទាប់មកបានហិតភាជន៍មួយដែលដាក់ពោត។ គូរបស់វាមិនសូវចាប់អារម្មណ៍នឹងអ្វីដែលមាននៅក្នុងភាជន៍ប្រាក់នោះទេ ដោយវាងាកទៅបរិភោគស្មៅដែលដុះនៅផ្ទាល់ដីនៅក្នុងពហុកីឡាដ្ឋានបាល់ទាត់នោះទៅវិញ។ ប៉ុន្តែការដែលគោឧសភរាជជ្រើសរើសបរិភោគពោតតែមួយមុខនេះគឺមានន័យខ្លាំងណាស់នៅព្រះរាជពិធីច្រត់ព្រះនង័្គលប្រចាំឆ្នាំកាលពីម្សិលមិញ ព្រោះជាអាហារដែលលោកគង់ កេង ជាហោរាតាមបែបព្រហ្មញ្ញសាសនាប្រចាំព្រះបរមរាជវាំង ដែលព្យាករពីការប្រមូល
ផលកសិកម្មនៅឆ្នាំនេះ និងពីសុខុមាលភាពទូទៅរបស់ព្រះរាជាណាចក្រកម្ពុជា ចាត់ទុកថាជាអាហារដែលវាចូលចិត្ត។ លោក គង់ កេង បានប្រកាសប្រាប់ដល់កសិកររាប់រយនាក់ដែលបានជួបជុំគ្នានៅពហុកីឡាដ្ឋានក្នុងក្រុងកំពង់ចាមកាលពីម្សិលមិញថា “ យើងបានព្យាករថា នៅឆ្នាំនេះ យើងនឹងទទួលបានទិន្នផលពោតខ្ពស់ ពីព្រោះគោឧសភរាជបរិភោគពោតច្រើន”។ ថ្វីបើេមានវត្តមានរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងកសិករក៏ដោយ ក៏មិនមានការព្យាករច្រើនសម្រាប់ពិធីដែលធ្លាប់ជានិមិត្តរូបដ៏អស្ចារ្យនេះដែរ។ បន្ទាប់ពីពិធីតាមបែបបុរាណបញ្ចប់ទៅ គោឧសភរាជ ដែលតុបតែងលម្អដោយក្រណាត់ពណ៌មាស ត្រូវលែងឲ្យទៅជ្រើសរើសស្រូវ ពោត សណ្តែក...
អ្នកដែលមានភក្ដីភាពសរសើរគណបក្សប្រជាជន នៅទិវាចងកំហឹង
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅនៃរបបខ្មែរក្រហម ទាហានក្មេងៗដែលមានកែវភ្នែកសាហាវប្រដាប់ដោយកាំភ្លើងអាកា-៤៧ បានជម្លៀសប្រជាជនចេញពីរាជធានីភ្នំពេញដែលក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ បុរសចំណាស់មានជំងឺម្នាក់ដែលកំពុងតែបន្ដោកសេរ៉ូម និងកុមារៗ។ ពួកគេទាំងនោះគ្មាននរណាម្នាក់រួចខ្លួនឡើយ ហើយក្រោយមកពួកគេជាច្រើននាក់ត្រូវបានសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។
ជីវិតរស់នៅក្នុងរបបនេះជួបទុក្ខវេទនាយ៉ាងខ្លាំង កុមារៗស្រេកឃ្លាន និងទទួលបានរបបអាហារតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯបុរសនិងស្ត្រីៗត្រូវបានវាយសម្លាប់នឹងខ្នងពូថៅ និងត្បូងចបដោយគ្មានក្ដីមេត្តាព្រមទាំងអារកនឹងធាងត្នោត។ ស្នូរបាញ់កាំភ្លើងបានលាន់ឮកងរំពងពេញអាកាសាអមដោយសំណើចគួរឲ្យខ្លាច ដែលមើលទៅហាក់ដូចជាឈុតឆាកមួយនៅក្នុងខ្សែភាពយន្ដហូលីវូដអ៊ីចឹង។ ការសម្ដែងបែបនេះ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងទិវាចងកំហឹងកាលពីម្សិលមិញ ដែលជាការសម្ដែងឡើងវិញប្រចាំឆ្នាំដើម្បីធ្វើត្រាប់តាមអំពើឃោរឃៅយង់ឃ្នងរបស់ខ្មែរក្រហម ដែលបានកើតឡើងនៅវាលពិឃាតជើងឯក ស្ថិតនៅជាយរាជធានីភ្នំពេញ។ ដោយបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៤ ព្រឹត្តិការណ៍កាលពីម្សិលមិញ ដែលមានការចូលរួមពីមនុស្សប្រមាណ២.០០០នាក់ ជាថ្ងៃរំឭកមួយដែលហាក់ដូចជាមិនសូវមានភាពឧឡារិកប៉ុន្មានទេ ហើយហាក់ដូចជាយុទ្ធនាការមួយសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រើនជាងទៅវិញទេ នៅមុនការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅ នាខែកក្កដា ខាងមុខនេះ។ មាស ម៉េងថុង តំណាងសមាគមក្មេងវត្ត ដែលជាផ្នែកមួយនៃចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា...
ហាង សុថេប៊ី ប្ដឹងបកថា ខ្លួនមិនបានដឹងថា រូបចម្លាក់អវតារព្រះវិស្ណុត្រូវគេលួចពីប្រាសាទកោះកេរទេ
ហាងលក់វត្ថុបុរាណ សុថេប៊ី (Sotheby) ដែលត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិកប្ដឹងទៅតុលាការ ដើម្បីឲ្យបញ្ជូនរូបចម្លាក់អវតារព្រះវិស្ណុសតវត្សរ៍ទី១០របស់ខ្មែរមកប្រទេសកម្ពុជាវិញនោះ បានបដិសេធថា ខ្លួនមិនបានដឹងថា រូបចម្លាក់ ដែលខ្លួនកំពុងកាន់កាប់នេះត្រូវគេលួចពីប្រាសាទកោះកេរ នៅក្នុងខេត្តព្រះវិហារ ទេ។ កាលពីថ្ងៃទី៦ ខែឧសភា ការដាក់ពាក្យបណ្ដឹងទៅតុលាការនៅសង្កាត់ញូវយ៉ក ដែលកំពុងចាត់ការសំណុំរឿងនេះ មេធាវីការពារហាងលក់វត្ថុបុរាណ សុថេប៊ី និងការពារលោកស្រី ឌីសុីយ៉ា រឺសប៉ូលី ឌីប៉ុុកជីអូស៊ូសា(Decia Ruspoli di Poggio Suasa) ដែលជាម្ចាស់រូបចម្លាក់នេះ បានប្តឹងបកចំពោះការអះអាងក្នុងបណ្តឹងរបស់រដ្ឋាភិបាល ដែលលើកឡើងថា មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ហាងសុថេប៊ី ពិតជាបានដឹងយ៉ាងច្បាស់ថារូបចម្លាក់មានតម្លៃបីលានដុល្លារ ដែលខ្លួនបានព្យាយាមដាក់លក់ កាលពីឆ្នាំ២០១១នោះ ពិតជារបស់ចោរមែន។ នៅពេលការការពារក្ដីនេះ បានទទួលស្គាល់នៅក្នុងចម្លើយរបស់ខ្លួនថា ដោយសារ “ ទំនាស់ និងជម្លោះខាងនយោបាយនៅក្នុងប្រទេសកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០” ទើបបណ្ដាលឲ្យគេលួចរូបចម្លាក់នេះបាននោះ ពួកគេបានបដិសេធថា រូបចម្លាក់នេះ “ ត្រូវបានគេដឹងច្បាស់នៅក្នុងទីផ្សារលក់វត្ថុសិល្បៈអន្តរជាតិថាពិតជាត្រូវគេលួចមែនដោយលើកឡើងថា ស្វាមីរបស់លោកស្រី រឺសប៉ូលី បានទិញរូបចម្លាក់នេះក្នុងផ្លូវល្អទេ”។លោក ស្រី រឺសប៉ូលី
បានប្រគល់រូបចម្លាក់នេះទៅឲ្យហាងសុថេប៊ី ដាក់តាំងលក់នៅឆ្នាំ២០១០។ ពាក្យបណ្តឹងដដែលនេះអះអាងទៀតថា“ ការសម្របសម្រួលរបស់ហាងសុថេប៊ីក្នុងការនាំចូលរូបចម្លាក់នេះពីបែលហ្ស៊ិកមកកាន់សហរដ្ឋអាមេរិក ដោយសារហាងសុថេប៊ី បានទទួលឯកសារដើមគ្រប់គ្រាន់ ដែលបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលក់នៅទីក្រុងឡុងដ៏ កាលពីឆ្នាំ១៩៧៥ ជាពេលដែលប្រទេសកម្ពុជា មិនបានចាត់វិធានការផ្លូវច្បាប់ ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ថា ខ្លួនពិតជាម្ចាស់រូបចម្លាក់បុរាណទាំងអស់នៅក្នុងប្រទេសកម្ពុជា នោះទេ”។ ពាក្យបណ្តឹងរបស់មេធាវីការពារក្តីឲ្យហាងសុថេប៊ី ក៏បានច្រានចោលនូវការរៀបរាប់នៅក្នុងបណ្តឹងរដ្ឋប្បវេណី រួមមានការឆ្លើយឆ្លងតាមអុីម៉េលជាបន្ដបន្ទាប់រវាងអ្នកជំនាញខាងស្នាដៃវត្ថុសិល្បៈខ្មែរ ដែលមិនចេញឈ្មោះម្នាក់ និងហាងសុថេប៊ី ដែលអ្នកជំនាញខាងស្នាដៃសិល្បៈខ្មែររូបនេះបានអះអាងថាមានភ័ស្តុតាងបញ្ជាក់ថា រូបចម្លាក់នេះពិតជាត្រូវគេលួចមែន។ មេធាវីការពារក្តីរូបនេះ បានគូសបញ្ជាក់ពីការពិតថា នៅក្នុងអុីម៉េលជាបន្តបន្ទាប់ អ្នកជំនាញខាងស្នាដៃវត្ថុសិស្បៈរបស់ខ្មែរ បានលើកឡើងពីអ្វី ដែលមិនមែនជាការពិត ដែលមេធាវីរូបនេះលើកឡើងថា រូបចម្លាក់នេះតាមពិតទៅអាចដាក់លក់ដេញថ្លៃបានដោយស្របច្បាប់។ មេធាវីការពារក្តីរូបនេះ ក៏បានច្រានចោលការអះអាងរបស់ព្រះរាជអាជ្ញាដែលថា ច្បាប់នៅសម័យអាណានិគម ស្តីពីការគ្រប់គ្រងវត្ថុបុរាណខ្មែរ បានលើកឡើងថារូបចម្លាក់នេះជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាមែន។...
របាយការណ៍លើកឡើងអំពី ព័ត៌មានលម្អិតនៃនិទណ្ឌភាព និងការសម្លាប់ក្រៅប្រព័ន្ធច្បាប់
កម្រងផ្កាបុណ្យសព និងរូបថតរបស់បុរសពាក់វែ៉នតាវ័យកណ្តាលមួយរូប បានក្លាយជារូបនៅលើក្របមុខនៃរបាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ស្តីពីការសម្លាប់ក្រៅច្បាប់ក្នុងប្រទេសកម្ពុជា និងជាអ្វីដែលអង្គការនេះបានហៅថា ជាវប្បធម៌និទណ្ឌភាព ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បុរសដែលនៅលើក្របមុខនៃរបាយការណ៍នេះ គឺលោកឱមរាដ្ឋសាឌី អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានគេបាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់ នៅពេលលោកកំពុងទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិមួយចំនួនក្នុងភោជនីយដ្ឋាន នៅតាមបណ្តោយផ្លូវដ៏មមាញឹកមួយក្នុងរាជធានីភ្នំពេញ អំឡុងពេលជិតដល់ថ្ងៃបោះឆ្នោតជាតិកាលពីឆ្នាំ២០០៣។ សាក្សីដែលស្ថិតក្នុងហេតុការណ៍ពេលនោះប្រាប់ថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោកឱមរាដ្ឋសាឌីយ៉ាងកៀកបំផុត ហើយបន្ទាប់មកបានរត់ទៅជិះម៉ូតូ ដែលកំពុងរង់ចាំមួយគ្រឿង ប៉ុន្តែ បានរត់ត្រឡប់មករកសពលោក ឱមរាដ្ឋសាឌីដើម្បីកញ្ឆក់យកទូរស័ព្ទដៃតម្លៃថោកមួយគ្រឿងពីលើតុក្នុងភោជនីយដ្ឋាននោះ។ ការរត់មកយកទូរស័ព្ទដៃ ដែលមានតម្លៃថោកពីទីប្រឹក្សារបស់គណបក្ស ហ៊្វុនស៊ិនប៉ិចវិញនេះ គឺចង់បញ្ជាក់ឲ្យឃើញថានេះ គឺជាអំពើប្លន់ មិនមែនជាការធ្វើឃាតនោះទេ។អាជ្ញាធរបានលើកឡើងថា នេះជាអំពើប្លន់ហើយនគរបាលបានចាប់ខ្លួនបុរសពីរនាក់ហើយបុរសទាំងពីរនាក់នោះត្រូវបានផ្តន្ទាទោសភ្លាមៗឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល២០ឆ្នាំ។ បុរសទាំងពីរនាក់នេះ ដែលសុទ្ធតែជាកងពលឆត្រយោងបានលើកឡើងថាពួកគេបានសម្លាប់អ្នកនយោបាយរូបនេះដើម្បី ប្លន់យកទូរស័ព្ទរបស់លោក ដែលនេះគឺជាមូលហេតុពិបាកនឹងពន្យល់នោះ ពួកគេទាំងពីរនាក់ បន្ទាប់មកបានបោះទូរស័ព្ទនេះចូលទៅក្នុងទន្លេ។ គ្មាននរណាម្នាក់ក្នុងគណបក្សរាជានិយមហ្វុ៊នសុិនបុិច ជឿជាក់ថាការលើកឡើងនេះជាការលើកឡើងផ្លូវការនោះទេ អំឡុងពេលនោះ។ លោកឱមរាដ្ឋសាឌីគឺជាបុរសដែលមានអត្តចរិតរឹងមាំមួយរូប ដែលគេតែងតែកោតសរសើរពីភាពឆ្លាតវៃ និងការប៉ិនប្រសប់ក្នុងការបង្កើតយុទ្ធសាស្រ្តនយោបាយរបស់លោក។ អំឡុងធ្វើឃាតលោក លោកបានជួយគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដោះស្រាយជម្លោះមួយរវាងអ្នកអង្គម្ចាស់នរោត្តមវជរ៉ាដែលជាសមាជិកសភាមួយរូប មកពីគណបក្សរាជា និយមជាមួយ លោកនាយករដ្ ឋមន្ត្រីហ៊ុនសែន។ អ្នកអង្គម្ចាស់ បានគំរាមប្តឹងលោកហ៊ុនសែន ពីបទបរិហារកេរ្តិ៍ ដោយសារតែបានគំរាមចាប់អ្នកអង្គម្ចាស់ដាក់ពន្ធនាគារអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រី។ជាការសងសឹកលោកហ៊ុនសែនបានមានប្រសាសន៍ថា លោកកំពុងរៀបគម្រោងប្តឹងប្រឆាំងអ្នកអង្គម្ចាស់វិញ។ ប្រហែលជារឿងដ៏កម្រនៅក្នុងនយោបាយរបស់ប្រទេសកម្ពុជា លោកឱមរាដ្ឋសាឌី មិនធ្លាប់ទទួលរងការរិះគន់ថាបានប្រព្រឹត្តអំពើពុករលួយ ឬក៏ធ្វើឲ្យមានបានដល់ខ្លួនឯងនោះទេ។ការធ្វើឃាតលោកមានការប៉ះពាល់យ៉ាងខ្លាំងដល់អ្នកនយោបាយរបស់គណបក្សប្រឆាំងអំឡុងពេលនោះ ហើយការចងចាំនៃការធ្វើឃាតលោកនៅតែស្ថិតក្នុងវប្បធម៌ធ្វើឃាតពាក់ព័ន្ធនឹងរឿងនយោបាយនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមាន៦៨ទំព័រស្ថិតក្រោមចំណងជើងថា “ ប្រាប់ពួកគេថា ខ្ញុំចង់សម្លាប់ពួកគេ”នៅក្នុងពីរទសវត្សរ៍នៃនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយលោកហ៊ុនសែន។ប៉ុន្តែករណីធ្វើឃាតលោកឱមរាដ្ឋសាឌីគឺគ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមសកម្មភាពសម្លាប់ក្រៅច្បាប់រាប់រយករណី ដែលបានកើតឡើងចាប់ពីឆ្នាំ១៩៩១មក ដែលជាពេលត្រូវបានចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា“មនុស្សជាង៣០០នាក់...
សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាវាយតម្លៃសាជាថ្មីលើកិច្ចព្រមព្រៀងនាំវត្ថុបុរាណមកវិញ
ក្រុមមន្ត្រីបានថ្លែងកាលពីម្សិលមិញថា គណៈកម្មាធិការមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមានគម្រោង បើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ ខែតុលា ដើម្បីពិនិត្យឡើងវិញលើកិច្ចព្រមព្រៀង ដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា កាលពីឆ្នាំ១៩៩៩ស្តីពីការបញ្ជូនវត្ថុបុរាណខ្មែរមកវិញ។ អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរដែលត្រូវគណៈកម្មាធិការប្រឹក្សាយោបល់អំពីសម្បត្តិវប្បធម៌ធ្វើបច្ចុប្បន្នភាពរៀងរាល់ប្រាំឆ្នាំម្ដងនោះ ដាក់ចេញនូវបទបញ្ជាតឹងរុឹងក្នុងការបញ្ជូនមកវិញនូវវត្ថុបុរាណ ដែលមានតាំងពី យុគសំរឹទិ្ធ រហូតដល់ចុងបញ្ចប់នៃសម័យមហាអង្គរ។ លោក ហាប់ ទូច អគ្គនាយកនៃអគ្គនាយកដ្ឋាន បេតិកភណ្ឌវប្បធម៌នៅក្រសួងវប្បធម៌មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងរៀបចំរបាយការណ៍មួយ ដើម្បីធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន។ អនុស្សរណៈនោះនឹងត្រូវធ្វើបច្ចុប្បន្នភាពជាផ្លូវការនៅឆ្នាំក្រោយនេះ។ លោកមានប្រសាសន៍បន្ដថា “ យើងនឹងផ្ដល់អានុសាសន៍ខ្លះៗដើម្បីធ្វើឲ្យអនុស្សរណៈនេះកាន់តែប្រសើរឡើង។ លោកមានប្រសាសន៍បន្ថែមដោយមិនប្រាប់ពីចំណុចដែលត្រូវកែប្រែនៅក្នុងកិច្ចព្រមព្រៀងមានស្រាប់នេះថា “ យើងសង្ឃឹមថា នឹងចូលរួមឲ្យបានសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសម្បត្តិវប្បធម៌”។ លោកមានប្រសាសន៍ទៀតថា ការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនេះ នឹងមិនពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់កម្ពុជាដែលបានប្ដឹងក្រុមហ៊ុនលក់ដេញថ្លៃសុថេប៊ី សាខានៅបុរីញូវយ៉កអំពីរូបចម្លាក់បុរាណខ្មែរមួយតាំងពីសតវត្សរ៍ទី១០ ដែលកម្ពុជាអះអាងថា ត្រូវបានគេលួចក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ លោកថ្លែងទៀតថា “ យើងពិចារណាជាទូទៅសម្រាប់ការការពារកេរដំណែលវប្បធម៌ខ្មែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់ ហើយយើងកំពុងរង់ចាំការពិនិត្យឡើងវិញនៅឆ្នាំ២០១៣”។ កាលពីខែមេសា រដ្ឋាភិបាលអាមេរិក តាមសំណើរបស់រដ្ឋាភិបាលកម្ពុជាបានរឹបអូសយកចម្លាក់បុរាណខ្មែរសតវត្សរ៍ទី១០ពីហាងដាក់លក់ដេញថ្លៃនៅបុរីញូវយ៉កនេះ។ កម្ពុជានិងក្រុមហ៊ុន សុថេប៊ី ឥឡូវនេះកំពុងតស៊ូតាមផ្លូវច្បាប់អំពីរូបចម្លាក់អ្នកចម្បាំងធ្វើពីថ្មភក់ ដែលកម្ពុជាអះអាងថា ត្រូវបានគេលួចពីប្រាសាទកោះកេរ នៅខេត្តព្រះវិហារ។ យោងតាមគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិកឲ្យដឹងថា បច្ចុប្បន្ននេះកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកចែងថា “ វត្ថុបុរាណអាចនាំចូលទៅកាន់សហរដ្ឋអាមេរិកបានលុះត្រាតែមានច្បាប់អនុញ្ញាតឲ្យនាំចេញពីអាជ្ញាធរកម្ពុជា ឬមានឯកសារដែលបញ្ជាក់ថា បាននាំចេញពីកម្ពុជានៅមុនកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនេះ”៕ ប្រែស្រួលដោយ ឃិន ណៃ
នគរបាលស៊ុយអែតមកដល់កម្ពុជា ដើម្បីនិរទេសសហស្ថាប និកគេហទំព័រ ផាយរ៉េត បេ
នគរបាលលើកឡើងកាលពីម្សិលមិញថាការនិរទេសខ្លួនបុរសជនជាតិស៊ុយអែត ហ្គតហ្វ្រីតស្វាតហូមវ៉ាក (Gottfrid Svartholm Warg) ជិតដល់ពេលហើយឥឡូវនេះ ពេលអាជ្ញាធរស៊ុយអែត បានយកឯកសារផ្លូវច្បាប់មកដល់ប្រទេសកម្ពុជា ដើម្បីសុំការអនុញ្ញាតពីលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យចុះហត្ថលេខាលើបទបញ្ជាសម្រាប់និរទេសខ្លួន។ ការចាប់ខ្លួនលោកស្វាតហូមវ៉ាកអាយុ២៧ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាចោរលួចព័ត៌មានអន្តរជាតិ ដែលធ្លាប់បានវាយប្រហារគេហទំព័រមួយចំនួនរបស់រដ្ឋាភិបាល និងធ្លាប់បានចែករំលែកលេខសម្ងាត់របស់ប្រព័ន្ធគ្រប់គ្រងកុំព្យូរទ័រ និងឯកសារផ្សេងៗជាច្រើនទៀតតាមប្រព័ន្ធអុីនធើណិតផងដែរ។ លោកស្វាតហូមវ៉ាកដែលជាសហស្ថាបនិកនៃគេហទំព័រចែករំលែកឯកសារដ៏មានប្រជាប្រិយភាពគឺគេហទំព័រផាយរ៉េតបេបានជាប់ឈ្មោះក្នុងបញ្ជីអន្តរជាតិ ថាជាជនដែលគេចង់ចាប់ខ្លួនបំផុតដោយសារការរំលោភកម្មសិទ្ធិបញ្ញា។ លោកត្រូវបានតុលាការស៊ុយអែតកាត់ទោស ហើយនឹងត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទលួចព័ត៌មានដោយរំលោភកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសស៊ុយអែតប៉ុន្ដែលោកបានគេចមករស់នៅប្រទេសកម្ពុជា។ លោកសុខផលអគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា “ ខ្ញុំបានជួបជាមួយនឹងមន្ត្រីនគរបាលស៊ុយអែតចំនួនបីរូបកាល ពីព្រឹកមិញនេះ ហើយពួកគេបានស្នើឲ្យនិរទេសខ្លួនលោក ស្វាតហូម វ៉ាក ចេញពីប្រទេសកម្ពុជា”។ លោកឧត្តមសេនីយ៍ឯក សុខផល បានថ្លែងថានៅពេលលោកសខេងបានចុះហត្ថលេខាលើឯកសារនិរទេសខ្លួនរួច វាត្រូវការពេលប្រាំថ្ងៃ មុនពេលបញ្ជូនលោកស្វាតហូមវ៉ាក ឡើងយន្ដហោះដើម្បីបញ្ជូនចេញពីប្រទេសកម្ពុជា។ លោកស្វាតហូមវ៉ាកនិងមិត្តភក្ដិរបស់លោកចំនួនបីរូបទៀតត្រូវបានតុលាការកាត់ទោសពីបទលួចផ្សព្វផ្សាយផលិតផលតាមអុីនធើណិតដោយរំលោភកម្មសិទ្ធិបញ្ញា កាលពីឆ្នាំ២០០៩ តាមរយៈគេហទំព័រ ផាយរ៉េតបេរបស់ពួកគេដើម្បីចែករំលែក និងទាញយកតន្ត្រី វីដេអូនិងហ្គេមកុំព្យូទ័រដោយសេរី។ នៅពេលសហស្ថាបនិកគេហទំព័រ ផាយរ៉េត បេត្រូវបានបន្ធូរបន្ថយទោស កាលពីឆ្នាំ២០១០ នៅពេលនោះលោក ស្វាតហូមវ៉ាកមិនបានចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមសវនាការឡើយ ហើយទោសរបស់លោកត្រូវបានតុលាការតម្កល់។នៅពេលនោះសហស្ថាបនិកទាំងបួនរូបនេះ ក៏ត្រូវបានតុលាការពិន័យជាប្រាក់ជិត៧លានដុល្លារដែរ។ លោកអិនដឺចល...