Thursday, October 17, 2019
Home Authors Posts by Kate Bartlett

Kate Bartlett

26 POSTS 0 COMMENTS
Deputy managing editor

សហ​ស្ថាបនិក​គេហ​ទំព័រ​ ផាយរ៉េត​​​ បេ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​​​​ ភ្នំពេញ​ តាម​​​សំណើស៊ុយអែត

ដោយ​មាន​សំណើ​ពី​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែតនគរបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​​បាន​ចាប់​ខ្លួន​លោក​ ហ្គតហ្វ្រីតស្វាតហូមវ៉ាក (Gottfrid Svartholm Warg) ​​ជន​ជាតិ​ស៊ុយអែត​ សហ​ស្ថាបនិក​នៃ​គេហទំព័រ​ចែក​រំលែក​ឯក​​​សារ​​​​ផ្សេងៗ​ដ៏​មាន​ប្រជា​ប្រិយភាពគឺគេហទំព័រ​ផាយរ៉េតបេ (Pirate Bay)​ ដែលបានរស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ចៀស​វាង​ពី​ការ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ពីបទ​លួច​ចម្លង​​តាម​​អីុន​ធើ​​ណិត។ នៅ​ពេល​ប្រទេស​កម្ពុជានិង​ប្រទេស​ស៊ុយអែតមិន​មាន​​ស​ន្ធិសញ្ញា​ធ្វើ​បត្យាប័ន​នគរបាល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថាពួក​គេ​កំពុង​តែ​រង់​ចាំ​ឯក​សារ​តុលាការ​ពី​ប្រទេស​ស៊ុយអែតហើយ​បន្ទាប់​មក​នឹង​ពិចារណា​ថាតើ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​​ចំពោះ​លោក​ ស្វាតហូមវ៉ាតអាយុ​២៧​ឆ្នាំ​ដែល​កំពុង​តែ​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​។ លោក​ គៀតច័ន្ទថារិទ្ធអ្នក​នាំ​ពាក្យ​នគរ​​​បាល​​​​ជាតិ ​មាន​ប្រសាសន៍​ថា“យើង​ធ្វើ​តាម​សំណើពី​រដ្ឋាភិបាល​ស៊ុយអែត​។ខ្ញុំ​គិត​ថាគាត់​បាន​ប្រព្រឹត្ត​បទ​​ល្មើស​តាម​អីុនធើ​​​ណិតក្នុង​ប្រទេស​ស៊ុយអែត​ ហើយ​បន្ទាប់​មក​មាន​ដីកា​​តាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​ស៊ុយអែត​”។ លោក​ ច័ន្ទថារិទ្ធ ​មាន​ប្រសាសន៍​បន្ថែម​​​ទៀត​​​​ថា“​ជន​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​។ឥឡូវ​យើង​កំពុង​រង់​ចាំ​រដ្ឋាភិបាល​ស៊ុយអែត​ បញ្ជូន​ឯកសារ​ទាំង​អស់​មក​កាន់​ភាគី​កម្ពុជា​ ហើយ​យើង​នឹង​ពិចារណា​អំពី​នីតិវិធី​ និង​ធ្វើ​យ៉ាង​ណា​​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​អន្ដ​រជាតិនិង​ច្បាប់​កម្ពុជា”។ កាល​ពី​ឆ្នាំ​២០០៩លោកស្វាតហូមវ៉ាកនិង​សហស្ថាបនិក​គេហទំព័រផាយរ៉េតបេចំនួន​បី​នាក់​ទៀត​​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​​​គារ​​​​រយៈ​ពេល​មួយ​ឆ្នាំនិង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ជិត​ប្រាំពីរ​លាន​ដុល្លារ​ ពី​បទ​លួច​​កម្មសិទ្ធិ​បញ្ញា​​​។គេហទំព័រ​ ផាយរ៉េតបេអនុញ្ញាត​ឲ្យ​អ្នក​ប្រើ​​​ប្រាស់​ទាំង​ឡាយ​ទាញ​យក​តន្ត្រីហ្គេម​កុំព្យូរទ័រ និង​វីដេអូផ្សេង​ៗ​ដោយ​សេរី​។ លោកស្វាតហូមវ៉ាកលោកហ្វ្រេឌ្រីកណេក (Fredrik...

តំណាងអង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​​សេចក្ដីថ្លែងការណ៍ព្រាងស្តីពីសិទ្ធិ​មនុស្ស​អាស៊ាន​

ក្រុមតំណាង​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដោយ​​រិះ​គន់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អា​ស៊ាន​​ ព្រោះមិន​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ពិនិត្យ​មើល​ច្បាប់​ចម្លង​នៃ​សេចក្ដី​ព្រាង​មួយ ​ស្តីពី​សេចក្ដីថ្លែងការណ៍របស់​ក្រុម​សិទ្ធិ​មនុស្ស​អាស៊ាន​ នៅ​ពេល​ដែល​ពួកគេ​បាន​ចូល​រួម​ការ​​ពិគ្រោះ​យោបល់​លើក​ទី១​ ដើម្បី​ពិភាក្សាអំពី​ឯក​សារ​នេះ​ក្នុង​ទី​ក្រុង​កូឡា​ឡាំពួកាលពី​ថ្ងៃ​សុក្រ​។ អង្គការ​សង្គម​ស៊ីវិល​ប្រហែល​២០​មក​ពី​រដ្ឋ​ជាសមាជិក​អាស៊ាន​ រាប់​ទាំង​គណ​ៈ​កម្មា​ធិការ​ប្រព្រឹត្តិកម្មផង សង្ឃឹម​ថានឹង​អាច​ផ្ដល់​យោបល់​ចំពោះសេចក្ដី​ព្រាងនេះ​ របស់គណៈ​កម្មការ​អន្ដរ​រដ្ឋាភិបាល​អាស៊ាន​ ស្តីពីសិទ្ធិ​មនុស្ស​ (AICHR) មុន​ពេល​ដាក់​ឯក​សារ​ចុង​ក្រោយ​នេះ​ នៅ​ឯ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន ក្នុង​រាជ​ធានី​ភ្នំ​ពេញនៅខែ​កក្កដា។ សេចក្ដី​ប្រកាស​ចេញ​កាលពី​ថ្ងៃ​សុក្របានឲ្យដឹង​ថា “ យើង​សោក​ស្ដាយណាស់​​​ដោយ​ការ​ពិគ្រោះ​យោបល់​នេះ មាន​ពេល​ខ្លី​ និងយឺត​ពេក និងគ្មាន​សេចក្ដី​ព្រាងសម្រាប​់ផ្លល់យោបល់ ហើយសង្គម​ស៊ីវិល​​តែមួយ​ចំនួន​តូចប៉ុណ្ណោះជា​ដំណាង​ ហើយ​អង្គការ​ខ្លះត្រូវ​បានគេ​ទាត់ចោល​”។ សេចក្ដីប្រកាស​នេះ​បន្ដថា “ នៅ​ដំណាក់​កាល​នៃ​ដំណើ​ការ​នេះ ដែល​ ់គណៈ​កម្មការ​អន្ដរ​រដ្ឋាភិបាល​អាស៊ាន​ ស្តីពីសិទ្ធិ​មនុស្ស​ រៀប​​ចំ​ដើម្បីពិភាក្សា​អំពី​ខ្លឹម​សារ​បទបញ្ញត្តិ​នីមួយៗ បញ្ហា​នេះ​បានរារាំងយ៉ាង​ធ្ងន់​ធ្ងរ​ដល់​​លទ្ធភាព​របស់​អង្គការ​សង្គម​ស៊ិវិល​ក្នុង​ការ​ចូលរួម​ដំណើរ​ការ​នេះឲ្យប្រកបទៅ​ដោយ​អត្ថន័យ​”។ មុន​កិច្ច​ប្រជុំ​អង្គការ​សិទ្ធិមនុស្ស​រាប់​ទាំង​អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សនិង​សហ​ព័ន្ធ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ បាន​ព្រមាន​ថាដំណើរការ​ពិគ្រោះ​យោ​បល់ ដើម្បីបង្កើតសេក្ដី​ថ្លែងការណ៍ស្តីពី​សិទ្ធិមនុស្ស​នាំឲ្យមានវិបត្តិ​ធ្ងន់​ធ្ងរ និងអាច​នំា​ឲ្យ​ឯក​សារ​ចុង​ក្រោយមិនមានតម្លៃ។ អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា “ យើងសុំចូល​រួម​សំដែងការព្រួយ​បារម្ភ​​ជា​មួយអង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​ក្នុង​តំបន់​ ដែលបាន​លើក​​ថា ​និយាម​ផ្នែកសិទ្ធិ​មនុស្ស​​ចែងនៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ព្រាង​នឹងអាច​ទាប​ជាង​​កម្រិត​របស់សកល​លោក​”។ អង្គការ​សិទ្ធិ​មនុស្ស​អំពាវ​នាវ​ដល់​អាស៊ាន​ ឲ្យ​ផ្សព្វ​ផ្សាយ​សេចក្ដី​ព្រាង​ឯក​សារ​នេះ ឲ្យបាន​កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ​ ដើម្បី​អនុញ្ញាត​ ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សិទ្ធិមនុស្ស​៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​​

ទំនាក់ទំនងយ៉ាង​ស្អិត​រមួតរវាងព្រះបិតានរោត្តម សីហនុ និង​បុត្រាព្រះ មហាក្សត្រ នរោត្តម សីហមុនី

ព្រះនាមរបស់ព្រះមហាក្សត្រ គឺ​បង្កើត​ឡើងដោយអក្សរបួនតួដំបូង នៃ​ព្រះនាម​របស់​បិតា និងបួនតួផ្សេងទៀតពីព្រះនាមរបស់​មាតា​របស់​ទ្រង់ ទើបបានជា សីហមុនី ដែលជារាជបុត្រសំណព្វព្រះហឫទ័យ​របស់​ព្រះបិតារបស់​ព្រះអង្គ​ ទោះបីជា​មាន​និស្ស័យ​​ខុស​គ្នា​ខ្លះ​យ៉ាង​ណា​ក៏ដោយ។ លោក ហ្សែកស្ពៀរ (Shakespeare) បាន​សរសេរថា “ឪពុកដែលឆ្លាត គឺ​ចេះស្គាល់​កូន​ខ្លួនឯង”  ហើយ​ខណៈដែល​ក្រុម​អ្នក​ឃ្លាំមើល​​កិច្ចការ​ព្រះ​បរមរាជវាំងខ្លះ​​បានប្រមាណថា​ តាមពិត បង​ប្អូន​ម្តាយ​ទី​ទៃ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​សកម្ម​ក្នុង​កិច្ចការ​នយោបាយ​ឯណោះទេ ដែលអាច​​ មានឱកាសជាង ​ក្នុង​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​ ប៉ុន្តែ​ ព្រះ​មហាក្សត្រ​នរោត្តម ​សី​ហនុ​ ពេញ​​ហឫទ័យព្រះ​អង្គ​ម្ចាស់​នរោត្តម​ សីហមុនី ព្រោះ​តែ​ព្រះ​អង្គមិន​ដែល​ជាប់​ពាក់​ពន្ធនឹង​កិច្ចការ​នយោបាយ។ ព្រះមហាក្សត្រ​ សីហមុនី មិនធ្លាប់មាន​ប្រវត្តិជាប់ពាក់ព័ន្ធនឹងនយោបាយ ដូចជាបិតារបស់ទ្រង់ទេ ដែលព្រះអង្គបាន​ជាប់ទាក់​ទងនយោបាយជាប្រវត្តិសាស្រ្តរបស់ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ មាន​លក្ខណៈខុស​គ្នា​ច្រើនទៀត​រវាង​ព្រះអង្គ​ និងបិតា​របស់​ទ្រង់ ​ដូចជា​ព្រះមហាក្សត្រ​ចូល​និវត្តន៍​ នរោត្តម ​សីហនុ​ ធ្លាប់​បាន​រៀប​អភិសេក​ជា​ច្រើនដង ចំណែកឯ​ព្រះ មហាក្សត្រ ​សីហមុនី ​គឺ​នៅ​មិន​ទាន់រៀប​អភិសេកនៅ​ឡើយ​​ ហើយការសម្តែងទស្សន របស់​សម្តេចព្រះ នរោត្តម​ សីហនុ ទៅលើ​គ្រប់​​បញ្ហា​ទាំងអស់ ចាប់ពី​ភាពក្រីក្រ​រហូតដល់អំពើពុករលួយ​ ​​គឺផ្ទុយ​ពី​បុត្រា​ព្រះអង្គ​ ដែលប្រើវិធីសាស្ត្របែបសាមញ្ញក្នុង​ការ​ដោះស្រាយបញ្ហាទាក់ទង​នឹងជាតិ។ កាល​ពី​ឆ្នាំ​មុន​ ព្រះមហាក្សត្រ​ចូលនិវត្តន៍​នរោត្តម សីហនុ​ បាន​សម្តែងឲ្យឃើញថា ​បុត្រា​របស់​ទ្រង់ គឺនៅ កំលោះ។ ព្រះអង្គ​កត់​សម្គាល់ថា ព្រះមហាក្សត្រ​នៅសម័យបុរាណ​​ទាំងអស់ មានភរិយា​ច្រើន​ ហើយបើទោះ​បីជា​ស្ដេច​ក្នុង​សម័យទំនើប ​ដូចជា​ព្រះបាទ​នរោត្តម​ និង​ព្រះបាទ​ស៊ីសុវត្ថិ ព្រះអង្គ​មាន​ស្រីស្នំរាប់រយ​នាក់ឯ​ណោះ។ អតីតព្រះមហាក្សត្រ​ នរោត្តម សីហនុ សង្កេត​ឃើញថា “ ព្រះមហាក្សត្រ​របស់​យើង បច្ចុប្បន្ន​ គឺ​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី​ គឺ​មិន​មាន​​មហេសី និងស្រីកំណាន់ទេ ហើយ​មិន​ដែល ផ្សងព្រេងជាមួយស្រីៗនោះ​ដែរ”។ ប៉ុន្តែ​ ព្រះ​មហាក្សត្រ​ទាំងពីរ​ព្រះអង្គ​ទំនាក់ទំនងនឹងគ្នា លើសពីសាច់សាលោហិត និង​ព្រះនាមស្រដៀងគ្នាទៅ​ទៀត។​ខណៈ​ដែល​បិតា​ជាអ្នក​ពេញ​ចិត្ត​របៀបបារាំង​ ហើយ​បុត្រាទ្រង់​ បាន​សិក្សារបាំ​បាលេ​អឺរ៉ុប នៅ​ទី​​ក្រុងប្រាក​ប្រទេសឆែក ​តែទាំងពីរព្រះអង្គ​​​សព្វព្រះទ័យយ៉ាង​ជ្រាលជ្រៅ​ក្នុង​វិស័យ​សិល្បៈ​ ជាពិសេស​គឺ​តន្រ្តី របាំ និងភាព​យន្ត​។ ព្រះមហាក្សត្រ​ចូលនិវត្តន៍បាន​ផលិត​ភាពយន្ត​ចំនួន២៧​រឿង ហើយរឿង​ខ្លះ​ទ្រង់​បាន​សម្តែង​ដោយ​អង្គ​ឯង​ ហើយ​ខ្លះ​ទៀត​សម្តែង​ដោយ​បុត្រា​របស់​ព្រះអង្គ​។កាល​នៅ​ព្រះ​ជន្ម​១៤ព្រះវស្សា ព្រះ​មហាក្សត្រ...

វេជ្ជ​បណ្ឌិត រីចន័រ ៖ ការ​ព្យា​បាល​​ មិន​​បាន​ត្រឹម​ត្រូវនាំ​ឲ្យ​កុមារ​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាម​

ស្ថាបនិក​មន្ទីរ​ពទ្យ​គន្ធ​បុប្ផា ​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ការ​ប្រើ​ឱសថ​មិន​ត្រឹម​ត្រូវពី​សំណាក់​​វេជ្ជ​បណ្ឌិត​នៅតាម​​គ្លីនិក​ឯក​ជន​ និងការ​ប្រើ​​ឱ​សថ​ក្លែង​ក្លាយ​ គឺ​ជា​បញ្ហា​ដែល​ត្រូវ​បន្ទោស​ចំពោះ​​ការ​​ស្លាប់​កុមារ​យ៉ាង​​ហោចណាស់​២១នាក់ ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ មក​ទល់​​ពេល​នេះ​នាឆ្នាំ​នេះ។ អ្នក​ជំនាញ​សុខាភិបាល​លើក​ឡើង​ថា អត្រាឆ្លង​ជំងឺ​គ្រុន​ឈាម​ក្នុង​ប្រទេស​កម្ពុជា មាន​កម្រិត​ខ្ពស់​ គឺ​​កើន​ឡើង​ជាង​បួន​ដង​នៅ​ឆ្នាំ​នេះ​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​ ពី​ព្រោះ​អាជ្ញា​ធរ​មិនបាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​ទឹក​ដក់កន្លែង​សត្វ​មូស​ពង​​ និង​ចែក​ចាយ​ថ្នាំ​អាបែត ដែល​ជា​សារធាតុ​គីមី​ម្យា៉ងសម្រាប់​សម្លាប់​​សត្វ​មូស​ទេ​។ លោ​កវេជ្ជ​បណ្ឌិតប៊ីតរីចន័រ (Beat Richner) ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​លើក​ឡើង​ថា កុមារ​​១៨​នាក់ ក្នុង​ចំណោម​កុមារ​ចំនួន​២១​នាក់ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​នេះបានចូល​មក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​របស់​លោក​ក្នុង​​ខេត្ត​សៀម​រាប និង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ព្យាបាល​​​​ និងផ្តល់​​ឱសថ​មិន​ត្រឹម​ត្រូវ​នៅ​​តាម​គ្លីនិក​ឯក​ជន​។ លោក​ រីចន័រ ​បាន​មាន​ប្រសាសន៍​ទៀត​ថា “ មាន​កុមារ​១៨​​នាក់ ក្នុង​ចំណោម​កុមារ​ទាំងនោះ​ បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​របស់យើងហើយកុមារទាំង​អស់​សុទ្ធ​តែ​ពុល​ថ្នាំ​”។ លោក​​មាន​ប្រសាសន៍ថា “ការ​ព្យា​បាល​នៅ​ផ្នែក​ឯក​ជន​មិនល្អទេ។មាន​កុមារ​ពុល​ថ្នាំនិង​ស្ទះ​តម្រង​នោម”។​ លោក​បញ្ជាក់ថា ​អំពើ​ពុក​រលួយកម្រិត​ខ្ពស់​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ កំពុង​តែ​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ងាក​ទៅ​រក​គ្លីនិក ​ឯក​ជន ​ដែលភាគច្រើន​វេជ្ជបណ្ឌិត​​មាន​ការ​បណ្តុះ​បណ្តាល​មិនសូវ​ល្អ។ កាលពី​ថ្ងៃ​ពុធ​ នៅ​ខេត្ត​សៀម​រាប កុមារ​ចំនួន​ប្រាំបីនាក់​បានចូល​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​គន្ធបុប្ឆា ក្នុង​ស្ថាន​ភាព​​ជំងឺ​គ្រុន​ឈាម ​​កម្រិតធ្ងន់​ និងមាន​​ភាព​ស្លេក​ស្លាំង​ ល្ហិត​ល្ហៃ​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​ហើយ​កុមារ​ប្រាំ​ពីរ​នាក់​ទៀត​ បាន​ចូល​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។បច្ចុប្បន្ននេះ មាន​កុមារ​ចំនួន​៣៤២​នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ដែលមាន​អាការ​បែក​គ្រាប់​ឈាម​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា​ ហើយ​អាការ​បែប​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​​ជីវិត​ និង​តម្រូវ​ឲ្យ​ចាក់​បញ្ចូល​ឈាម។ យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​​ខែ​ឧសភាមាន​​ឯក​សារ​ជា​ផ្លូវការបង្ហាញ​ថា មាន​ករណី​ជំងឺគ្រុនឈាម​​ចំនួន​៤.៤៣៤​ករណី​នៅ​ទូទាំង​ប្រទេស​ បើ​ធៀប​ទៅនឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន​មាន​ចំនួន​១.០០៧​ករណី។​ ក្នុង​ចំណោម​​ការ​ស្លាប់​កុមារដែលគេ​បាន​កត់​ត្រា​ទុក​​ទាំង​​២១ករណី​​នោះ​ មាន​បី​ករណី​កើត​ឡើង​​នៅ​​រាជធានី​ភ្នំពេញ។ លោក​ ង៉ាន់ចន្ថានាយក​កម្ម​វិធី​ជាតិ​គ្រប់​គ្រង​ជំងឺ​គ្រុន​ឈាម​របស់​ក្រសួង​សុខាភិបាល​បាន​យល់​ស្រប​​តាម​​ការ​វាយ​តម្លៃ​របស់​លោក​​វេជ្ជ​បណ្ឌិត​​ រីចន័រ ដែល​ថា ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​​នៅ​តាម​គ្លីនិកឯក​ជន គឺ​ជា​រឿង​ត្រូវ​បន្ទោស​ចំពោះ​ការ​ស្លាប់កុមារ​កើត​ជំងឺ​គ្រុន​ឈាម​ដ៏​ច្រើន​បែប​នេះនៅ​ឆ្នាំ​នេះ គឺ​​ករណី​​ស្លាប់កើន​ឡើង​​១៣​នាក់ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា“ប្រជា​​ពល​រដ្ឋ​ភាគ​ច្រើន​​តែង​តែបញ្ជូន​កូនៗរបស់​ខ្លួន​ទៅ​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​ឯក​ជន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៏ប៉ុន្ដែ មិន​មែន​មាន​ន័យ​ថា វេជ្ជ​បណ្ឌិតនៅ​តាម​មន្ទីរ​ពេទ្យ​​ខេត្ត​មិន​អាច​ព្យាបាល​កុមារ​​ទាំង​នេះនោះ​ទេ គឺ​ជាទូទៅ​ គ្រាន់​តែឪពុក​ម្ដាយ​មិន​ទុក​ចិត្ត​ពួកគេតែ​ប៉ុណ្ណោះ”។ ខណៈ​ដែល​មន្ទីរ​ពេទ្យ​រដ្ឋ​ភាគ​ច្រើន​នៅ​តាម​ខេត្ត​ និង​រាជធានីភ្នំពេញ​ អាច​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ឈាម​ ដោយ​សុវត្ថិភាព​នោះប្រជា​ពល​រដ្ឋ​ជាច្រើន​ស្ទាក់​ស្ទើរ​មិន​ចង់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋទេពី​ព្រោះ​ពួកគេជារឿយៗ​ត្រូវបាន​​ទាម​ទារ​​ឲ្យ​បង់​ប្រាក់ក្រៅ​​ផ្លូវ​ការទៅ​​ឲ្យបុគ្គលិក​ពេទ្យ។ លោក​ ចន្ថា ក៏បាន​លើក​ឡើង​ផង​ដែរ​ថាប្រជា​ពល​រដ្ឋ​ជាច្រើន​គ្រួសារពន្យារ​​​យូរពេក ​មុន​ពេល​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​។ ប៉ុន្ដែ​ អាជ្ញា​ធរ​ត្រូវ​​ប្រឹង​ប្រែងថែម​ទៀត​​ ដើម្បី​ការ​ពារ​ប្រជាពល​រដ្ឋ​មិន​ឲ្យ​ស្លាប់ដោយ​​សារជំងឺ​គ្រុន​ឈាម​។ ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើងថា ប្រសិន​​បើ​មិនមានការ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ ដើម្បី​​ប្រយុទ្ធប្រឆាំង​នឹង​​ការ​រីក​រាល​ដាល​នៃការ​​ឆ្លងជំងឺ​នេះ​​នៅឆ្នាំ​នេះ​ទេនោះអាច​នឹង​មាន​មនុស្ស​ប្រមាណ​១៨.០០០​នាក់ឆ្លង​​ជំងឺ​គ្រុន​ឈាម​​មុន​ដំណាច់​​ឆ្នាំ​នេះ។ការ​ឆ្លង​​ជំងឺ​គ្រុន​ឈាម​ជាទូទៅកើន​ឡើង​ក្នុង​ខែ​សីហាដែល​ជា​រដូវភ្លៀង​ជោក​ជាំ​។ កាលពី​ឆ្នាំ​២០០៧ ជា​ឆ្នាំដែល​មាន​ជំងឺ​គ្រុន​ឈាម​ច្រើន​បំផុតនោះ​ មាន​មនុស្ស​ចំនួន​៤០៧​នាក់បានស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​នេះដែល​ភាគ​ច្រើន​គឺ​ជា​កុមារ។  

ការបណ្តេញប្រជាពលរដ្ឋ​​​​​​ នាំ​​​​ឲ្យមានការ​​​តវ៉ា ​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​កាន់​​​តែច្រើន​​​ឡើង

អង្គការលើក​​​លែង​​​ទោស​​​អន្តរជាតិ​​​(Am-nesty International) បានលើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​ប្រចំា​​​ឆ្នាំរបស់ខ្លួន​​ចេញផ្សាយ​​​កាលពី​​​ម្សិល​​​មិញ​​​ថា ចំនួន​​​នៃការ​​​តវ៉ា​​​ពាក់ព័ន្ធ​​​នឹង​​​ជម្លោះ​​​ដី​​​ធ្លី​​​​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ដោយសារ​​​ការ​​​បង្ខំ​​​ឲ្យតាំង​​​ទី​លំ​​​នៅ​​​ថ្មី​​​ដោយ​​​បង្ខំ ការ​​​កម្រិត​​​សេរីភា​​ព​​​ក្នុង​​​ការ​​​ជួប​​​ជំុគ្នា​​​ ដើម្បី​​​បញ្ចេញ​​​យោបល់​​​ និង​​​ការ​​​រារាំង​​​អ្នក​​​តវ៉ា​​​ដោយ​​​​សន្តិវិធី​​​នៅ​​​តែបន្ត​​​ធ្វើឲ្យខូច​​​ដល់​​​កំណត់ត្រា​​​ផ្នែកសិទ្ធិ​​​មនុស្ស​​​របស់​កម្ពុជា​​​។ ដោយ​​​គូស​​​បញ្ជាក់ពី​​​ផល​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់ធ្ងរ​​​មក​លើ​ប្រជា​​​ពល​​​រដ្ឋក្រីក្រ​​​ និងជន​​​​ងាយរងគ្រោះ ដោយសារដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​​​នោះ​​​ របាយ​​​ការណ៍​​​ក៏​​​បាន​​​ចង្អុលបង្ហាញ​​​ថា​​​ ការ​​​ជ្រៀត​ជ្រែក​​​របស់​​​រដ្ឋាភិ​​​បាល​​​ដល់សា​​​លា​​​ក្តី​​​ខ្មែរ​​​ក្រហម ​​​និង​​​ការកើនឡើង​​​នៃ​​​ការ​ចាប់​ខ្លួន​​​អ្នក​​​តវ៉ា​​​ ក្នុង​វិវាទ​ដីធ្លី​ ដែលត្រូវគេរឹប​​​អូសនិងការបណ្តេញប្រជាពលរដ្ឋចេញដោយ​​​បង្ខំ​​​ គឺជា​​​មូលហេតុ​​​នាំឲ្យមានការ​​​ព្រួយបារម្ភ។ របាយការណ៍បានលើក​​​ឡើង​​​ថា “ ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​​​ដោយ​​​បង្ខំ​​​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​​​ដី​​​ធ្លី​​​ និងការ​​​រឹបអូស​​​ដីធ្លី​​​នៅ​​​តែបន្ត​​​កើត​មាន​ជា​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ ដែល​​​បាន​​​ធ្វើឲ្យ​​​ប្រជា​ពល​រដ្ឋ​​​​រាប់​​​ពាន់នាក់​​​រង​​ផលប៉ះ​​​ពាល់​​​។ ការ​​​កើន​​​ឡើង​​​​នៃចំនួនដី​​​សម្បទាន​​​សេដ្ឋកិច្ច​ ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​​​របស់​​​រដ្ឋា​ភិបាល ​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ខាងលើកាន់​​​តែ​ធ្ងន់​​​ធ្ងរ​​​ឡើង​​​”។ របាយការណ៍បាន​​​បន្តថា​​​ “ប្រជាពល​​​រដ្ឋ​ជាច្រើន ត្រូវ​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​ខំការ​ពារសិទ្ធិកាន់កាប់លំនៅដ្ឋាន ​​​និង​​​តវ៉ា​​​ប្រឆាំងនឹង​​​ការដណ្តើមយក​​​ដីធ្លី ​​​និង​​​ការ​​​បណ្តេញចេញ​​​ដោយ​​​បង្ខំ​​​ ដែល​​​មាន​​​ប្រជា​​​ពល​​​​​​រដ្ឋរាប់សិប​​​នាក់ត្រូវបានផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធធនាគារ​​​ កាលពីឆ្នាំមុនៗ។ ភាគច្រើន​​​នៃអ្នកទាំង​​​នោះ​​​ត្រូវបាន​​​គេចោទ​​​ប្រកាន់​​​ពីបទជាប់​ពាក់ព័ន្ធ​ជាមួយ​​​បទ​​​ល្មើស ដែលគ្មាន​​មូលដ្ឋាន​ច្បាស់​លាស់​​​ ជាបទ​​​ល្មើសដែលគេ​ប្រឌិត​ឡើង​ ឬ​បទ​​​​ល្មើសក្លែងក្លាយដូច​​​ជា​​​បទ​​​ល្មើស​បំផ្លាញ​ទ្រព្យសម្បត្តិ​​​ឯកជន​​​ ការ​​​ញុះ​​​ញង់​​​ ចោរកម្ម​​​ និង​ការ​​​វាយប្រហារ”។ យោងតាមរបាយការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ប្រជាពលរដ្ឋចំនួន​​​៤២០.០០០នាក់​​​បាន​​​ទទួលរងផលប៉ះពាល់​​​ដោយ​សារ​ដី​​សម្បទាន​​​​តាំងពីឆ្នាំ​​​២០០៣មក​​​។ក្នុងរបាយកាណ៍របស់​​​ខ្លួន​​​ អង្គការ​​​លើក​លែង​​​​ទោសអន្ដរជាតិ​​​បាន​​​រៀបរាប់លម្អិត​​​អំ​​​ពី​​​ចំនួន​​​នៃការ​​​វាយ​​​ធ្វើបាប និង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ជាច្រើន ​​​ពាក់ព័ន្ធ​​​នឹងវិវាទ​​​ដីធ្លី​​​កាល​ពីឆ្នាំមុន​​​ រួមមាន​​​ករណី​​​វាយលោក សួងសោភ័ណ មេដឹក​​​នាំ​​​ចលនាយុវជន​​​គណបក្ស ​សម រង្សុី និងការ​​​ចាប់ខ្លួន​​​សកម្មជន​សហគមន៍​បឹងកក់​​​ អ្នក​​​ស្រី​​​ ហេង មំុ​​​ និង​​​អ្នកស្រី ទេព ​​​វន្នីកាលពីឆ្នាំ​​​មុន​​​ ការធ្វើទុក្ខ​​​បុកម្នេញសកម្ម​ជន​ព្រះ​​​សង្ឃ លន់ សាវ៉ាត់ និង​​​ការ​​​ផ្តន្ទាទោស​លោក សំ ចាន់គា​​​ មន្ត្រីអង្កេត​​​ផ្នែកសិទ្ធិមនុស្ស​អង្កការអាដហុកពីបទបរិហារកេរ្តិ៍។ នៅពេលសួរថា​​​ តើ​​​ស្ថានភាពសិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេសកម្ពុជា ​​​បើប្រៀបទៅ​​​នឹង​​​ឆ្នាំ​​​មុនៗ​​​យ៉ាង​​​ដូចម្តេច​​​នោះ លោក​​​ រូភើត ​អែបបើត​(Rupert Abbott) អ្នក​​​ស្រាវ​​​ជ្រាវ​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​នៅ​​​កម្ពុជា​បាន​ផ្តល់​នូវការសន្និដ្ឋានមួយ។ លោក បាន​​​មានប្រសាសន៍ថា​​​ “ មាន​មូល​ហេតុ​​​ជាច្រើន​​​ត្រូវ​​​ព្រួយបារម្ភ និងត្រូវ​​​មាន​សង្ឃឹម​​​ដែរ។ ឧទាហរណ៍ចំពោះបញ្ហា​ជម្លោះ​ដីធ្លី​​​ និង​​​ការបណ្តេញប្រជាពលរដ្ឋចេញពី​​​លំនៅដ្ឋានដោយ​​​បង្ខំ​​​ នៅតែជាបញ្ហាដ៏ធ្ងន់​​​ធ្ងរដែលនាំ​​​ឲ្យមាន​​​ការរំលោភ​​​សិទិ្ធ​​​មនុស្ស​​​​​​”។ “ទោះជាយ៉ាងណាបណ្តាសហគមន៍​នៅ​តែ​ខំ​តស៊ូ​ ដែលនៅក្នុង​បរិបទ​នេះនិងបរិ​បទ​ផ្សេង​ទៀតយើង​អាច​មើល​ឃើញ​ថាសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​ពង្រីក​ឥទ្ធិ​ពលខ្លាំង​ឡើងៗ​ ហើយ​នេះ​គឺ​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​ប្រសើរ​សម្រាប់​បុព្វ​ហេតុ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ លោករូភើតអែប​បើតបាន​មាន​ប្រសាសន៍​​ ដែរ​ថា ការ​សម្រេច​ថ្មី​ៗ​នេះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ចំពោះ​​ការ​ផ្អាក​​​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ដាក់បម្រាមមិន​ឲ្យ​បញ្ជូន​ស្រ្តីជំនួយការ​មេផ្ទះ​ទៅកាន់ប្រទេស​ម៉ាឡេស៊ី​និងការ​ពន្យា​រ​ការអនុម័តច្បាប់​ដ៏ចម្រូង​ចម្រាស​ស្តីពី​ការ​គ្រប់​គ្រងអង្គ​ការ​ក្រៅ​រដ្ឋាភិ​បាលគឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​ដ៏​ល្អ​ប្រសើរ។ លោក​​បន្ត​ថា ទោះ​ជា​យ៉ាង​ណា “យើង​​ចង់​ឃើញ​ការ​អនុវត្ត​បទ​បញ្ជា​ និងសេច​ក្តី​ប្រកាសទាំងនោះឲ្យបានច្បាស់លាស់។​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បាន​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​របាយ​ការណ៍របស់អង្គការ សិទ្ធិមនុស្សដូច​ជា​របាយ​ការណ៍របស់អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ជា​ដើម​ ប៉ុន្តែ​លោកបាន​គូស​បញ្ជាក់​ថា​ ប្រជា​ពល​​រដ្ឋ​មិន​បាន​មើល​ឃើញ​នូវ​អ្វី​ ដែល​រដ្ឋា​ភិ​បាល​បាន​ធ្វើ​ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​​របស់​ប្រទេ​សជាតិ​ ដែលពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ​។ លោក ផៃ ស៊ីផាន បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ គេ​គោរព​ណាស់ ចំពោះ​កេរ្តិ៍ឈ្នោះ​របស់អង្គការលើក​លែង​ទោស​អន្តរ​ជាតិ​ ប៉ុន្តែ​វា​គឺមិន​មែនមាន​ន័យ​ថា ​របាយការណ៍របស់ខ្លួនត្រឹមត្រូវ​១០០​ភាគ​រយ​នោះទេ​។ អ្នកទាំង​នេះ​ មិន​ធ្លាប់​មាន​បទ​ពិសោធនៅ​ក្នុងការដឹក​នាំ​ប្រទេស​នោះ​ទេពួកគេ​ចេះបានត្រឹម​តែ​សរសេរនិង​បញ្ចេញ​ទស្សនតាមកាសែតប៉ុណ្ណោះ​” លោកផៃស៊ីផាន លើកឡើងថា “ យើង​ដឹង​ថា​ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​សាធារ​ណជន​មិន​បាន​ដឹង​ថារដ្ឋាភិបាល​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ច្រើន​ប៉ុណ្ណា​នោះទេ”។ ដូចគ្នានេះដែរ របាយ​ការណ៍​របស់អង្គ​ការ​លើក​លែង​ទោសអន្តរជាតិ នៅក្នុង​ឆ្នាំ​២០១២ មិន​បានបង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ហើយ​អំពើហិង្សាពាក់ព័ន្ធនឹង​ជម្លោះ​ដីធ្លីនិងការតវ៉ាក៏​បាន​កើន​ឡើង​ផង​ដែរ​នៅ​​​ក្នុង​ឆ្នាំ​នេះ​។​​ កាលពីសប្តាហ៍មុន​ កង​កម្លាំង​សន្តិ​សុខ​ របស់រដ្ឋាភិបាលបាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ១៤ឆ្នាំ​ម្នាក់​ ដែល​រស់​នៅ​ក្នុង​ភូមិ​មួយ​ ក្នុង​ខេត្ត​ក្រចេះ​ ក្នុងករណីជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​​ដ៏រាំុរ៉ៃជាមួយ​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​មួយ។ ស្ត្រី​អ្នក​តវ៉ា​បី​នាក់​នៅ​ខេត្ត​ស្វាយ​រៀង​ ក៏ត្រូវ​បានបាញ់​ឲ្យ​រង​របួស​​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​គេ​សង្ស័យ​ថា ជាទង្វើ​របស់​លោកឈូក បណ្ឌិត​ អភិបាល​ក្រុង​បាវិតបន្ទាប់​ពីមានបាតុ​កម្ម​ហិង្សា​មួយ​បាន​កើត​ឡើង នៅតំបន់​សេដ្ឋ​កិច្ចពិសេសនោះ។ លោកអែប​បើតបានមាន​ប្រសាសន៍​ថា“ នៅ​ពេលយើងឃើញ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នកតវ៉ា កំពុងរងរបួស និងត្រូវ​បាន​គេ​សម្លាប់ យើងអាច​​សន្និ​ដ្ឋាន​​​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​កំពុង​តែ​យ៉ាប់​​យុឺន។ ប្រសិន​បើ​អំពើ​ហិង្សា​​នៅតែបន្ត វា​នឹង​បង្កឲ្យ​មាន​ការ​រង​របួស​ដ៏​អាក្រក់​ជាង​នេះ​​ទៀត ហើយ​រដ្ឋាភិ​បាល​ទំនង​​ជាប្រកាន់​ជំហរ​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេងទទួលរងការ​ឈឺចាប់៕ ប្រែស​ម្រួល​ដោយ ហម សុផាណ្ណា  និង​ ស៊ាស៊ុយឈាង      

ការបណ្តេញប្រជាពលរដ្ឋ​​​​​​ នាំ​​​​ឲ្យមានការ​​​តវ៉ា ​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​កាន់​​​តែច្រើន​​​ឡើង

អង្គការលើក​​​លែង​​​ទោស​​​អន្តរជាតិ​​​(Am-nesty International) បានលើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​ប្រចំា​​​ឆ្នាំរបស់ខ្លួន​​ចេញផ្សាយ​​​កាលពី​​​ម្សិល​​​មិញ​​​ថា ចំនួន​​​នៃការ​​​តវ៉ា​​​ពាក់ព័ន្ធ​​​នឹង​​​ជម្លោះ​​​ដី​​​ធ្លី​​​​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ដោយសារ​​​ការ​​​បង្ខំ​​​ឲ្យតាំង​​​ទី​លំ​​​នៅ​​​ថ្មី​​​ដោយ​​​បង្ខំ ការ​​​កម្រិត​​​សេរីភា​​ព​​​ក្នុង​​​ការ​​​ជួប​​​ជំុគ្នា​​​ ដើម្បី​​​បញ្ចេញ​​​យោបល់​​​ និង​​​ការ​​​រារាំង​​​អ្នក​​​តវ៉ា​​​ដោយ​​​​សន្តិវិធី​​​នៅ​​​តែបន្ត​​​ធ្វើឲ្យខូច​​​ដល់​​​កំណត់ត្រា​​​ផ្នែកសិទ្ធិ​​​មនុស្ស​​​របស់​កម្ពុជា​​​។ ដោយ​​​គូស​​​បញ្ជាក់ពី​​​ផល​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់ធ្ងរ​​​មក​លើ​ប្រជា​​​ពល​​​រដ្ឋក្រីក្រ​​​ និងជន​​​​ងាយរងគ្រោះ ដោយសារដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​​​នោះ​​​ របាយ​​​ការណ៍​​​ក៏​​​បាន​​​ចង្អុលបង្ហាញ​​​ថា​​​ ការ​​​ជ្រៀត​ជ្រែក​​​របស់​​​រដ្ឋាភិ​​​បាល​​​ដល់សា​​​លា​​​ក្តី​​​ខ្មែរ​​​ក្រហម ​​​និង​​​ការកើនឡើង​​​នៃ​​​ការ​ចាប់​ខ្លួន​​​អ្នក​​​តវ៉ា​​​ ក្នុង​វិវាទ​ដីធ្លី​ ដែលត្រូវគេរឹប​​​អូសនិងការបណ្តេញប្រជាពលរដ្ឋចេញដោយ​​​បង្ខំ​​​ គឺជា​​​មូលហេតុ​​​នាំឲ្យមានការ​​​ព្រួយបារម្ភ។ របាយការណ៍បានលើក​​​ឡើង​​​ថា “ ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​​​ដោយ​​​បង្ខំ​​​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​​​ដី​​​ធ្លី​​​ និងការ​​​រឹបអូស​​​ដីធ្លី​​​នៅ​​​តែបន្ត​​​កើត​មាន​ជា​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ ដែល​​​បាន​​​ធ្វើឲ្យ​​​ប្រជា​ពល​រដ្ឋ​​​​រាប់​​​ពាន់នាក់​​​រង​​ផលប៉ះ​​​ពាល់​​​។ ការ​​​កើន​​​ឡើង​​​​នៃចំនួនដី​​​សម្បទាន​​​សេដ្ឋកិច្ច​ ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​​​របស់​​​រដ្ឋា​ភិបាល ​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ខាងលើកាន់​​​តែ​ធ្ងន់​​​ធ្ងរ​​​ឡើង​​​”។ របាយការណ៍បាន​​​បន្តថា​​​ “ប្រជាពល​​​រដ្ឋ​ជាច្រើន ត្រូវ​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​ខំការ​ពារសិទ្ធិកាន់កាប់លំនៅដ្ឋាន ​​​និង​​​តវ៉ា​​​ប្រឆាំងនឹង​​​ការដណ្តើមយក​​​ដីធ្លី ​​​និង​​​ការ​​​បណ្តេញចេញ​​​ដោយ​​​បង្ខំ​​​ ដែល​​​មាន​​​ប្រជា​​​ពល​​​​​​រដ្ឋរាប់សិប​​​នាក់ត្រូវបានផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធធនាគារ​​​ កាលពីឆ្នាំមុនៗ។ ភាគច្រើន​​​នៃអ្នកទាំង​​​នោះ​​​ត្រូវបាន​​​គេចោទ​​​ប្រកាន់​​​ពីបទជាប់​ពាក់ព័ន្ធ​ជាមួយ​​​បទ​​​ល្មើស ដែលគ្មាន​​មូលដ្ឋាន​ច្បាស់​លាស់​​​ ជាបទ​​​ល្មើសដែលគេ​ប្រឌិត​ឡើង​ ឬ​បទ​​​​ល្មើសក្លែងក្លាយដូច​​​ជា​​​បទ​​​ល្មើស​បំផ្លាញ​ទ្រព្យសម្បត្តិ​​​ឯកជន​​​ ការ​​​ញុះ​​​ញង់​​​ ចោរកម្ម​​​ និង​ការ​​​វាយប្រហារ”។ យោងតាមរបាយការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ប្រជាពលរដ្ឋចំនួន​​​៤២០.០០០នាក់​​​បាន​​​ទទួលរងផលប៉ះពាល់​​​ដោយ​សារ​ដី​​សម្បទាន​​​​តាំងពីឆ្នាំ​​​២០០៣មក​​​។ ក្នុងរបាយកាណ៍របស់​​​ខ្លួន​​​ អង្គការ​​​លើក​លែង​​​​ទោសអន្ដរជាតិ​​​បាន​​​រៀបរាប់លម្អិតអំ​​​ពី​​​ចំនួន​​​នៃការ​​​វាយ​​​ធ្វើបាប និង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ជាច្រើន ​​​ពាក់ព័ន្ធ​​​នឹងវិវាទ​​​ដីធ្លី​​​កាល​ពីឆ្នាំមុន​​​ រួមមាន​​​ករណី​​​វាយលោក សួង​​​សោភ័ណ មេដឹក​​​នាំ​​​ចលនាយុវជន​​​គណបក្ស ​សម រង្សុី និងការ​​​ចាប់ខ្លួន​​​សកម្មជន​សហគមន៍​បឹងកក់​​​ អ្នក​​​ស្រី​​​ ហេង មំុ​​​ និង​​​អ្នកស្រី ទេព ​​​វន្នីកាលពីឆ្នាំ​​​មុន​​​ ការធ្វើទុក្ខ​​​បុកម្នេញសកម្ម​ជន​ព្រះ​​​សង្ឃ លន់ សាវ៉ាត់ និង​​​ការ​​​ផ្តន្ទាទោស​លោក សំ ចាន់គា​​​ មន្ត្រីអង្កេត​​​ផ្នែកសិទ្ធិមនុស្ស​អង្កការអាដហុកពីបទបរិហារកេរ្តិ៍។ នៅពេលសួរថា​​​ តើ​​​ស្ថានភាពសិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេសកម្ពុជា ​​​បើប្រៀបទៅ​​​នឹង​​​ឆ្នាំ​​​មុនៗ​​​យ៉ាង​​​ដូចម្តេច​​​នោះ លោក​​​ រូភើត ​អែបបើត​(Rupert Abbott) អ្នក​​​ស្រាវ​​​ជ្រាវ​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​នៅ​​​កម្ពុជា​បាន​ផ្តល់​នូវការសន្និដ្ឋានមួយ។ លោក បាន​​​មានប្រសាសន៍ថា​​​ “ មាន​មូល​ហេតុ​​​ជាច្រើន​​​ត្រូវ​​​ព្រួយបារម្ភ និងត្រូវ​​​មាន​សង្ឃឹម​​​ដែរ។ ឧទាហរណ៍ចំពោះបញ្ហា​ជម្លោះ​ដីធ្លី​​​ និង​​​ការបណ្តេញប្រជាពលរដ្ឋចេញពី​​​លំនៅដ្ឋានដោយ​​​បង្ខំ​​​ នៅតែជាបញ្ហាដ៏ធ្ងន់​​​ធ្ងរដែលនាំ​​​ឲ្យមាន​​​ការរំលោភ​​​សិទិ្ធ​​​មនុស្ស​​​​​​”។ “ទោះជាយ៉ាងណាបណ្តាសហគមន៍​នៅ​តែ​ខំ​តស៊ូ​ ដែលនៅក្នុង​បរិបទ​នេះនិងបរិ​បទ​ផ្សេង​ទៀតយើង​អាច​មើល​ឃើញ​ថាសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​ពង្រីក​ឥទ្ធិ​ពលខ្លាំង​ឡើងៗ​ ហើយ​នេះ​គឺ​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​ប្រសើរ​សម្រាប់​បុព្វ​ហេតុ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ លោករូភើតអែប​បើតបាន​មាន​ប្រសាសន៍​​ដែរ​ថា ការ​សម្រេច​ថ្មី​ៗ​នេះ​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ចំពោះ​​ការ​ផ្អាក​​​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ដាក់បម្រាមមិន​ឲ្យ​បញ្ជូន​ស្រ្តីជំនួយការ​មេផ្ទះ​ទៅកាន់ប្រទេស​ម៉ាឡេស៊ី​និងការ​ពន្យា​រ​ការអនុម័តច្បាប់​ដ៏ចម្រូង​ចម្រាស​ស្តីពី​ការ​គ្រប់​គ្រងអង្គ​ការ​ក្រៅ​រដ្ឋាភិ​បាលគឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​ដ៏​ល្អ​ប្រសើរ។ លោក​​បន្ត​ថា ទោះ​ជា​យ៉ាង​ណា “យើង​​ចង់​ឃើញ​ការ​អនុវត្ត​បទ​បញ្ជា​ និងសេច​ក្តី​ប្រកាសទាំងនោះឲ្យបានច្បាស់លាស់។​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បាន​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​របាយ​ការណ៍របស់អង្គការសិទ្ធិមនុស្សដូច​ជា​របាយ​ការណ៍របស់អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ជា​ដើម​ ប៉ុន្តែ​លោកបាន​គូស​បញ្ជាក់​ថា​ ប្រជា​ពល​​រដ្ឋ​មិន​បាន​មើល​ឃើញ​នូវ​អ្វី​ ដែល​រដ្ឋា​ភិ​បាល​បាន​ធ្វើ​ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​​របស់​ប្រទេ​សជាតិ​ ដែលពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ​។ លោក ផៃ ស៊ីផាន បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ គេ​គោរព​ណាស់ ចំពោះ​កេរ្តិ៍ឈ្នោះ​របស់អង្គការលើក​លែង​ទោស​អន្តរ​ជាតិ​ ប៉ុន្តែ​វា​គឺមិន​មែនមាន​ន័យ​ថា ​របាយការណ៍របស់ខ្លួនត្រឹមត្រូវ​១០០​ភាគរយ​នោះទេ​។ អ្នកទាំង​នេះ​ មិន​ធ្លាប់​មាន​បទ​ពិសោធនៅ​ក្នុងការដឹក​នាំ​ប្រទេស​នោះ​ទេពួកគេ​ចេះបានត្រឹម​តែ​សរសេរនិង​បញ្ចេញ​ទស្សនតាមកាសែតប៉ុណ្ណោះ​”។ លោកផៃស៊ីផាន លើកឡើងថា “ យើង​ដឹង​ថា​ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​សាធារ​ណជន​មិន​បាន​ដឹង​ថារដ្ឋាភិបាល​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ច្រើន​ប៉ុណ្ណា​នោះទេ”។ ដូចគ្នានេះដែរ របាយ​ការណ៍​របស់អង្គ​ការ​លើក​លែង​ទោសអន្តរជាតិ នៅក្នុង​ឆ្នាំ​២០១២ មិន​បានបង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ហើយ​អំពើហិង្សាពាក់ព័ន្ធនឹង​ជម្លោះ​ដីធ្លីនិងការតវ៉ាក៏​បាន​កើន​ឡើង​ផង​ដែរ​នៅ​​​ក្នុង​ឆ្នាំ​នេះ​។​​ កាលពីសប្តាហ៍មុន​ កង​កម្លាំង​សន្តិ​សុខ​ របស់រដ្ឋាភិបាលបាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ១៤ឆ្នាំ​ម្នាក់​ ដែល​រស់​នៅ​ក្នុង​ភូមិ​មួយ​ ក្នុង​ខេត្ត​ក្រចេះ​ ក្នុងករណីជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​​ដ៏រាំុរ៉ៃជាមួយ​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​មួយ។ ស្ត្រី​អ្នក​តវ៉ា​បី​នាក់​នៅ​ខេត្ត​ស្វាយ​រៀង​ ក៏ត្រូវ​បានបាញ់​ឲ្យ​រង​របួស​​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​គេ​សង្ស័យ​ថា ជាទង្វើ​របស់​លោកឈូក បណ្ឌិត​ អភិបាល​ក្រុង​បាវិតបន្ទាប់​ពីមានបាតុ​កម្ម​ហិង្សា​មួយ​បាន​កើត​ឡើង នៅតំបន់​សេដ្ឋ​កិច្ចពិសេសនោះ។ លោកអែប​បើតបានមាន​ប្រសាសន៍​ថា“ នៅ​ពេលយើងឃើញ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នកតវ៉ា កំពុងរងរបួស និងត្រូវ​បាន​គេ​សម្លាប់ យើងអាច​​សន្និ​ដ្ឋាន​​​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​កំពុង​តែ​យ៉ាប់​​យុឺន។ ប្រសិន​បើ​អំពើ​ហិង្សា​​នៅតែបន្ត វា​នឹង​បង្កឲ្យ​មាន​ការ​រង​របួស​ដ៏​អាក្រក់​ជាង​នេះ​​ទៀត ហើយ​រដ្ឋាភិ​បាល​ទំនង​​ជាប្រកាន់​ជំហរ​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេងទទួលរងការ​ឈឺចាប់៕ ប្រែស​ម្រួល​ដោយ ហម សុផាណ្ណា  និង​ ស៊ាស៊ុយឈាង    

យក​​​ទិវា​​​ចង​​​កំហឹង​​​ដើម្បី​​​រំឭក​​​​​​ដល់​​​អំពើ​​​ឃោរឃៅ​​​មក​​​លាយ​​​ឡំ​​​ជាមួយសកម្មភាព​​​នយោបាយ​​​​​​

ព្រះសង្ឃជាច្រើនអង្គ​​​ សិស្សានុសិស្ស ​​​លោក​​​គ្រូអ្នក​​​គ្រូ​​​ និង​​​មន្ត្រីរាជការ​​​ប្រហែល​​​២.០០០​​​នាក់​​​ បាន​​​មក​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​កន្លែង​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ដ៏​​​រន្ធត់​​​បំផុត​​​នៅ​សម័យ​​​ខ្មែរ​​​ក្រហម​​​ ដើម្បីសម្ដែង​​ឡើងវិញនូវ​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​យ៉ាង​​​ឃោរឃៅយង់ឃ្នង ​​​និង​​​បង្ហាញ​​​ឡើងវិញនូវទិដ្ឋភាពពិឃាត​​​ដ៏​​​សាហាវមួយ​​​​​​ចំនួនដើម្បី​រំឭក​​​ដល់​​​ “ទិវា​​​ចង​​​កំហឹង”​​​​​​​​​។​​​ ការ​​​សម្ដែង​​​អំពី​​​ការ​​​សម្លាប់​​​ និង​​​ការ​​​ធ្វើ​​​ទារុណកម្មនៅ​​​​​ឯវាល​​​ពិឃាត​​​ជើង​​​ឯក​​​ក្នុង​​​រាជ​​​ធានី​​​​​ភ្នំ​​​ពេញ​​​ ក៏​​​ជា​​​ឱកាស​​​មួយ​​​សម្រាប់​​​គណ​​​បក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ជា​​​គណបក្ស​​​កាន់​​​អំណាច​​​ដើម្បី​​​បង្ហាញ​​​នូវ​​​សមិទ្ធផល​​​របស់​​​ខ្លួន​​​មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់ ​​​ដែល​​​នឹង​​​ប្រព្រឹត្តទៅ​​​នៅ​​​​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មិថុនា​​​ខាង​​​មុខ​​​នេះ។ ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​បាន​​​កើត​​​ក្រោយ​​​អំពើ​​​ឃោរឃៅយង់​​​ឃ្នង​​​រាប់​​​ទសវត្ស​រ៍​​កន្លង​​​ទៅ​​​ហើយក៏ដោយ​​​ ក៏​​​ក្រុម​​​យុវជន​​​ទាំង​​​នេះ​​​បាន​​​យក​​​ក្រមាក្រហម​​​មក​​​បង់​​ ​និង​​​​​​​​​ស្លៀក​​​ពាក់​​​​​ខោ​អាវ​​​ខ្មៅ​​​ ដែល​​​ជា​​​ឯកសណ្ឋានរបស់​​​ខ្មែរក្រហម​​​ដើម្បីសម្ដែង​​​ឡើងវិញនូវ​​​​​​របៀប​សម្លាប់ប្រជា​​​​ពល​​​រដ្ឋ​​​ស៊ីវិលដ៏ឃោឃៅ​​​​ ដោយ​​​ប្រើ​​​កាំបិត​​​ផ្គាក់​​​ និងគល់​ឫស្សី​​​ធំៗ។ លោក​​ កែបជុតិមាអភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ព្រឹត្តិការ​​ណ៍​នេះ​​​ថា “ ថ្ងៃ​​​ទី​​​២០ ខែ​​​ឧសភា គឺ​​​ជា​​​ថ្ងៃ​​​ដែល​​​​​​​​​យើង​​​បង្ហាញ​​​នូវការ​​​គោរព​​​របស់​​​យើង​​​ចំពោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ប្រាំបីខែ និង​​​២០​​​ថ្ងៃ​​​”។ លោកអភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បន្ដ​​​ថា“ អំឡុង​​​របប​​​ខ្មែរ​​​ក្រហម​​​ ទី​​​ក្រុង​​​​​ភ្នំពេញបាន​​​ក្លាយទៅ​​​ជា​​​ទីក្រុង​​​ខ្មោច តែ​​​ឥឡូវនេះ​​​ ​​​មាន​​​ការ​​​អភិវឌ្ឍ​ច្រើន​​​ណាស់​​​ ហើយ​​​ប្រជា​​​ពលរដ្ឋ​​​បាន​​​ដឹង​​​ច្បាស់នូវ​​​អ្វី​​​ ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ធ្វើ​​​សម្រាប់​​​ទី​​​ក្រុង”​​​​​​។ លោកកែបជុតិមា ​​​បាន​មាន​ប្រសាសន៍​ឲ្យដឹង​​​ថា​​​ “ប្រជា​ពល​​​​រដ្ឋ​​​​រស់​​នៅ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នឹង​​​​សម្រេចចិត្ត​​​ដោយ​​​ខ្លួន​​ឯងក្នុង​​​ពេល​​​​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់ដោយ​​​មិន​​​ភ្លេច​​​នូវ​​​អ្វី​​​ដែល​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ធ្វើ​​​ ដើម្បី​​​សង្គ្រោះ​​​ជាតិ​​​នោះទេ” ។ លោក កែប ជុតិមា ក៏បានគូស​​​បញ្ជាក់​​​ដែរ​​​ថា ការ​​​កាត់​​​ទោស​​​ខ្មែរ​​​ក្រហម​​​ គឺ​​​ជា​​​សក្ខីភាព​​​បញ្ជាក់ពីបំណងរបស់​​​រដ្ឋាភិបាល​​​ក្នុងការ​​​ស្វែង​​​​​​រក​​​យុត្តិធម៌​​​ជូន​​​ជន​​​រង​​​គ្រោះ ដែលបាន​ស្លាប់​​​នៅ​​​ក្នុងរបប​​ខ្មែរ​​​ក្រហម​​​។ “រដ្ឋាភិបាល​​​របស់​​​យើង​​​បាន​​​នាំ​​​មេដឹក​​​នាំ​​​ខ្មែរ​​​ក្រហម​​​មួយ​​​ចំនួន​​​ទៅ​​​ឲ្យ​​​តុលាការ​​​កាត់​​​ទោសដើម្បី​​​បង្ហាញ​​​សហគមន៍​​​អន្ដរជាតិ​​​ថា​​​របប​​​​​​នេះ​​​នឹង​​​មិន​​​កើត​​​ឡើង​​​​​​ម្ដង​​​ទៀត​​​ទេ និង​​​ដើម្បី​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​​​ជន​​​រង​​​គ្រោះ”។ ទិវាចង​​​កំហឹង​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​នៅ​​​ពេល​​​​​​កងទ័ព​​​វៀត​​​ណាម​​​មាន​​​វត្ត​​​មាន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អំឡុង​​​ទសវត្សរ៍ទី​​​៨០ដើម្បី​​​រំឭក​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋដែល​​​ត្រូវ​​​បាន​​​សម្លាប់​​​ក្នុង​​​របប​​​ ប៉ុលពត​​​។ថ្ងៃ​​​ទី​​​២០ខែ​​​ឧសភា ​​​គឺជា​​​ទិវារំឭក​​​ដល់​​​ថ្ងៃ​​​មួយ​​​ក្នុង​​​ឆ្នាំ​​​១៩៧៦​​​ នៅ​​​ពេល​​​គណបក្ស​​​កុម្មុយ​​​នីស្ដ​​​កម្ពុជា​​​បាន​​​សម្រេច​​​អនុវត្ត​​​​​​នូវ​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន​​​ ដើម្បី​​​បង្កើត​​​សហករណ៍ប្រមែប្រមួល​​​ផល​​​នៅ​​​តាមតំបន់​​​ក្រោម​​​ការ​​​ត្រួត​​​ត្រា​​​របស់​​​ខ្លួន។​​​ ការ​​​សម្រេច​​​ចិត្ត​​​នេះ​​​ធ្វើ​​​​​​ឲ្យ​​​កសិករ​​​នៅ​​​តាម​​​ទី​​​ជន​​​បទ​​​ជា​​​ច្រើន​​​​​​ស្អប់​​​ខ្ពើម​​​យ៉ាង​​​ខ្លាំង​​​។ លោក ឡេង ផល្លី​​​ រដ្ឋលេខាធិការ​​​ក្រសួង​​​ផែន​​​ការ​​​មក​​​ពី​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាក៏​​​បានថ្លែង​​កោត​សរសើរ​​​រដ្ឋាភិបាល​ចំពោះ​​​ស្នាដៃ​​​សង្គ្រោះ​​​ជាតិ​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ដែរ​​​។ លោក ឡេង​​​ ផល្លី  បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា​ “ គណ​បក្សប្រជា​ជន​កម្ពុជា​​​បាន​​​ជួយ​​​សង្គ្រោះ​ប្រជាពល​​​រដ្ឋ​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​កាប់សម្លាប់នៅ​​​ក្នុងរបប​​​ខ្មែរ​​​ក្រហម និង​​​បាន​​​អភិវឌ្ឍ​​​ប្រទេស​​​ជាតិ​​​”។ ទោះ​​​ជា​​​យ៉ាង​​​ណា  ​​​មាន​​​ការ​​​រិះ​​​គន់មួយ​​​ចំនួន​​​បាន​​​លើក​​​ឡើង​​​ថា ការយក​​​​​​​​​ទិវា​​​ចង​​​កំហឹង​​​នេះ​​​ធ្វើ​​​ជា​​​ការ​​​ឃោស​​​នា ​​​ដែល​​​បាន​​​កើត​​​ឡើង​​​ស្រប​​​ពេល​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត ដោយ​​​បាន​​​បង្ហាញ​​​នូវ​សកម្ម​​​ភាព​​​​នយោបាយ​​​មួយដ៏​​​មិន​​​សក្ដិ​សម​​​។ អ្នកស្រី សំ គន្ធាមី មន្ដ្រី​​​កម្មវិធី​​​គណៈកម្មការអព្យាក្រឹត​ និង​​​មិន​​​លម្អៀង​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌ (និកហ្វិក)​ ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថ្លែ​ងថា“ខ្ញុំ​​​គិត​​​ថា ពួក​​​គេមិនគួរ​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​”។​​អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា​ “​​​ពួក​​​គេ​​​មាន​​​សិទ្ធ​​​​ិ​​​ប្រាប់​​​អ្នកបោះ​​​ឆ្នោត​​​នៅ​​​កន្លែង​​​ធ្វើ​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត ​​​ ប៉ុន្ដែ​​​ពួក​​​គេ​​​មិនគួរ​​​និយាយ​​​​រឿង​​​នេះ​​​នៅ​​​​​​​វាល​​​ពីឃាត​​​នោះ​​​ទេ​​​”។ លោក យឹម  សុវណ្ណ អ្នកនាំ​​​ពាក្យ​​​គណបក្ស ​សម រង្ស៊ី បានថ្លែង​ថា ការ​​​លើក​​​ឡើង​​​ជាសារ​នយោបាយ​​​​​មួយ​​​ចំនួន​​​នៅកន្លែង​​​រំឭក​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ក្នុងរបរ​​​ខ្មែរក្រហម​​​ គឺ​​​ជាបំណង​​​របស់គណបក្ស​​​ប្រជាជន​​​កម្ពុជា។លោកបាន​​​លើក​​​ឡើង​​​ថា “ពួ​​កគេ​​​ដឹង​​​ថា ប្រជា​​​ជា​​​ពលរដ្ឋ​​​ខ្លាច​​​សង្គ្រាម ​​​ហេតុ​​​ដូច្នេះ​​​ទើប​​​ពួក​​​គេ​​​ចង់​​​បង្ហាញ​​​រឿង​​​នេះ​​​ អំពី ​ ម្ដងទៀត​​​ ដើម្បី​​​រំឭក​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ហើយ​​​បាន​​​ផ្សព្វផ្សាយ​​​នូវ​​​គំនិតនេះ​​​ជុំ​​​វិញ​​​ប្រទេស​​​កម្ពុជា​​​ថា ប្រសិន​​​បើ​​​ប្រជា​​​ពលរដ្ឋ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​នោះ​​​ ប្រាកដ​​​ជា​​​មាន​​​សង្គ្រាមកើត​​​ឡើង​​​ទៀត​​​ហើយ​​​”។ លោក​​​បន្ថែម​​​ថា “វា​​​មិនមែន​​​សេរី​​​និង​​​យុត្តិធម៌ទេ​​​ ពីព្រោះ​​​ប្រជា​​​ពលរដ្ឋ​​​បោះ​​​ឆ្នោត​​​ក្រោម​​​ភាព​​​ភ័យ​​​ខ្លាច”។ ទោះ​​​ជាយ៉ាង​​​ណា​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ដំបូង​​​នៃ​​​ការ​​​បើក​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​រយៈ​​​ពេល​​​១៥​​​ថ្ងៃ​​​ ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​ឡើង ​​​ដោយ​​​សម្លេង​​​យ៉ាង​​​កង​​​រំពង​​​ ព្រម​​​ទាំង​​​មា​​ន​​​ក្បួន​​​រថយន្ដ​​​ និង​​​ម៉ូតូ​​​ ដោយ​​​មាន​​​ចង​​​ភ្ជាប់​​​ទង់​​​ជាតិ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​ សម រង្ស៊ី បា​ន​ធ្វើដំណើរ​​​ជុំ​​​វិញ​​​រាជធានី​​​ភ្នំពេញ​​​ ព្រមទាំង​​​មាន​​​សម្លេង​​​សន្យា​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​ចេញ​​​ពី​​​ឧគ្ឃោ​សនសព្ទផង​ដែរ។ អ្នកស្រី​​​ គង់ រ៉ាវីន អ្នក​​​សម្រប​​​សម្រួល​​​កម្មវិធីឃ្លាំ​​​មើល​​​របស់​​​គណៈកម្មការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​នៅ​​​កម្ពុជា​​​ (ខុមហ្វ្រែល) បានថ្លែ​ង​ថា អង្គការ​​​របស់អ្នកស្រីបាន​​​រក​​​ឃើញ​​​នូវ​​​ភាព​​​មិន​​​ប្រក្រតី​​​មួយ​​​ចំនួន​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ដំបូង​​​នៃ​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​រួម​​​ទាំង​​​ការ​​​ប្រើ​​​រថយន្ដ​​​របស់​​​រដ្ឋ​​​ដើម្បីធ្វើយុទ្ធនាការ​​​ឃោសនា​​​ និង​​​អាជ្ញាធរ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​មាន​​​ការធ្វើយុទ្ធនាការ​​​ឃោសនា​​​នៅ​​​តាមតំបន់​​​មួយ​​​ចំនួន។ អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា “អាជ្ញា​​​ធរ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​រារាំង​​​គណបក្ស​​​មួយ​​​ចំនួន​​​មិន​​​ឲ្យ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​នៅ​​​ក្នុង​​​តំបន់​​​ទេស​​ចរណ៍​​​ ហើយ​​នៅក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ខ្ញុំ​​​បាន​​​ឮថា​​​មនុស្ស​​​ពីរ​​​នាក់​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​បញ្ឈប់​​​ក្បួន​ឃោសនា​របស់គណបក្ស​​​ សម រង្ស៊ី មិន​​​ឲ្យ​​​ប្រើ​​​ឧគ្ឃោ​សន​សព្ទ​​​នៅពេល​​​ឃោសនា​​​បោះឆ្នោត”។ លោក​​​ ទេព នីថា អគ្គលេខាធិកា​​​គណៈ​កម្មាធិការ​​​ជាតិ​​​​​​រៀបចំការបោះឆ្នោត​​​​បាន​​​​​​ថ្លែង​​​ថា លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​បួន​ករណី​​​នៅ​​​ចុង​​​សប្ដាហ៍មុន​​​ ប៉ុន្ដែ​​​លោក​​​មិន​​​បាន​​​បង្ហាញអំពី​​​ពាក្យ​​​បណ្ដឹង​​​នោះ​​​ថាជា​​​ពាក្យ​​​បណ្ដឹង​​​អ្វី​​​នោះ​​​ទេ​​​ ដោយ​​​លោក​​​បាន​​​លើក​ឡើង​​​ថា វាគ្រាន់តែ​​​ជា​​​រឿង​​​តូច​​​តាច​ប៉ុណ្ណោះ។ លោក ទេព​​​ នីថា បាន​​​បន្ដថា នៅ​​​ពេល​​​អាជ្ញា​​​ធរ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​មិន​​​ឲ្យ​​​​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​ឆ្លង​​​កាត់​​​តំបន់​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​ នៅ​​​ពេល​​​នោះ​​​...

ចង់ឲ្យ​​​រាជធានី​​​ភ្នំពេញ​​​ មាន​ សោ​ភ័ណភាពស្រស់​​​ស្អាត ​​​​សូម​​​ស្ដាប់យោបល់​​សិស្សានុសិស្ស

ការ​​​ធ្វើ​​ឲ្យ​​​មាន​​​ទីវាល​​​ស្មៅ​​​ខៀវ​​​ស្រ​​​ងាត់​​​ច្រើន ការ​​​កាត់​​​បន្ថយ​​​ការ​​​បំពុល​​​បរិយា​កាស​ពង្រឹងការ​​​គ្រប់​​​គ្រង​​​ និង​​​​​​កែ​​​ឆ្នៃ​​​កាក​សំណល់​​​និង​​​ការ​​​ទទួល​​​ទានអាហារប្រ​​​កប​​​ដោយ​​​អនា​ម័យ​​​ខ្ពស់ គឺ​​​ជា​​​ប្រ​​​ធាន​​​បទ​​​សំខាន់ៗ ​​​ដែល​​​បាន​​​លើក​​​យក​​​មក​​​ពិភាក្សា​​​ជា​​​មួយ​​​លោក​ កែប​ ជុតិមា អភិបាល​​​រាជធានី​​​ភ្នំពេញ ក្នុង​​​វេទិកា​និយាយអំពីការ​​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ ទោះ​​​បី​​​ជា​​​មាន​​​អង្គការ​​​ក្រៅ​​​​រដ្ឋា​​​ភិបាល​​​​រាប់​​​ពាន់​​​បាន​​​ចុះបញ្ជី​​​ធ្វើសកម្មភាពនៅ​​​​​កម្ពុជា​​​ទាក់​​​ទង​​​នឹង​​​ការ​​​អភិវឌ្ឍ​​​ប្រកប​ដោយចីរភាព ក៏​​​ដោយ ក៏​​​វេទិកា​​​ស្តីពី​​​ការ​​​អភិវឌ្ឍ​​​​កាល​​​ពី​​​​ថ្ងៃ​​​​សៅរ៍ មាន​​ការ​​​ខុស​​​ប្លែក​​​ជាង​​លើក​​​មុន​​ៗ។ ជាជាងវេទិកា  ដែលមាន​ការ​​ចូលរួម ដោយបុគ្គលិករបស់​​​អង្គការ​​​សហ​​​ប្រជាជាតិ ដែល​ពាក់​អាវ​​​ធំ ក្រវាត់ក និង​​​មានតំណាង​​​របស់អង្គការក្រៅ​​​​រដ្ឋា​​​ភិបាល​​​ បានអ្នក​ចូល​រួមក្នុង​​​វេទិកា​ស្តីពីការ​​​អភិវឌ្ឍ​​​ប្រកប​ដោយ​ចីរភាព កាល​​​ពី​​​ថ្ងៃ​​​សៅរ៍នោះ គឺមាន​សិស្សា​​​នុសិស្សចំនួន​​​៤៥០​​​​នាក់​ មកពីបណ្តា​សាលា​រៀននៅ​ក្នុងរាជធានីភ្នំពេញ បាន​​​ពិ​​​ភាក្សា​គ្នា​អំពី​​​វិធី​​​​​​ធ្វើយ៉ាងណា​ឲ្យ​​​ទីក្រុង​មាន​​សោភ័ណ​ភាព​ស្រស់​​​ស្អាត ។​​​​​​​​​ ​​​​​​​​​​​លោក​ កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ​មាន​​​ប្រសាសន៍​​​ប្រាប់​​​សិស្សា​​​នុ​សិស្ស ​​​​​​ដែល​​​ចូល​​​រួម​​​វេទិកា​​​ស្ដីពី​បរិស្ថាន​​​​​​ និង​មនុស្សដែលរៀប​​​ចំ​​​ដោយ​​​សាលា​​​ភាសា​បារាំង​ នៅ​ក្នុង​​​រាជធានី​​​ភ្នំពេញ លីសេ​ រឺណេដេកាត (Lycee Francais Rene Descartes) ជាផ្នែក​​​មួយ​​​​​​​​​នៃការផ្ដួច​​​ផ្ដើមគំនិត​​​​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​សម្រាប់​​​បង្រៀន​​​ភាសាបារំាង​​​នៅ​​​ឯ​​​បរទេស​​​ថា “ថ្ងៃ​នេះ អ្នក​​​ទាំង​​​អស់​​​គ្នា​​​នឹង​​​អាចដោះ​​​ស្រាយ​បញ្ហា​​​មួយ​​​ចំនួន​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញបាន”។ លោក​​​អភិបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​ពេល​​​បើក​​​វេទិកា​​​ថា “យើង​​​ដឹង​​​ហើយ​​​ថា រដ្ឋា​​​ភិបាល​​​មាន​​​ភារកិច្ច​​​ទទួល​​​ខុស​​​ត្រូវ​​​លើ​​​អាយុ​​​ជី​​​វិត​​​របស់​​​យើង​​​ទាំង​​​អស់​​​គ្នា។ ប្រ​​​សិន​​​បើ​​​គ្មាន​រដ្ឋា​​​ភិបាល​​​ល្អទេ យើង​​​ប្រាកដ​​​ជា​​​ពិបាករស់​​​នៅ​​​​ហើយ។ ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ ដែល​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​ ចាប់​​​ផ្ដើមមានការគិត​​​​​​អំពី​បញ្ហា​​​ទាំង​​​អស់​​​នេះ ទាំង​​​នៅ​​​វ័យ​​​ក្មេងដូច្នេះ​​​”។ ខណៈពេលអ្នក​​​ភូមិ ​​​ដែល​​​រង​​​ភាព​​​អយុត្តិធម៌ក្នុង​​​រាជធានី​​​ភ្នំពេញ ក្នុង​​​នោះមាន​​​អ្នកតវ៉ាមក​​​ពី​​​សហគមន៍​​បឹង​​​កក់​​​ និង​​​សហគមន៍​​​បុរី​​​កីឡា ទទូច​​​សុំ​​​ឲ្យ​​​លោក កែប ជុតិមា យក​​​ចិត្ត​​​ទុកដាក់​​​លើ​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគាត់​​​ ដែល​​​តែង​​​តែ​​​បរា​​​ជ័យ​​​នោះ លោក​​​អភិបាល​​​បាន​សន្យា​ថា យ៉ាង​​​ហោច​​​ណាស់​​​ លោក​​​បា​​​នត្រៀមខ្លួន​​​​​ស្ដាប់​​​ការ​​​ផ្ដល់​​​គំនិត​​​របស់​​​ពួកគេ។ លោក បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​នឹង​​​អាន ព្រមទាំងវិភាគអំពីលទ្ធផល​​​របស់​​​អ្នក​​​ទាំង​​​អស់​​​គ្នា ហើយ​​​ខ្ញុំ​​​សង្ឃឹមថា ខ្ញុំ​​​អាច​​​ទទួល​​​យក​​​គំនិត​​​​​​អ្នកទាំងអស់គ្នា​​​មក​​​អនុវត្ត​​​ក្នុង​​​រាជ​ធានី​”។ សិស្សានុសិស្ស​​​មាន​​​អាយុ​​​ចន្លោះពី​​​១០​ឆ្នាំ​និង១៥​​​ឆ្នាំ ចំនួន៤៥០​​​នាក់​​​មក​​​ពី​​​សាលាភាសា​បារាំង រឺណេ ដឺកាត វិទ្យាល័យ​​​ព្រះសី​​​ុសុវតិ្ថ  សាលាបថមសិក្សាព្រះនរោត្តម សាលា​អន្តរ​ជាតិ​សុីអាយអេ (Cambodian​​​ International​​​Academy) វិទ្យាល័យបឹង​​​កេង​​​កង ​ព្រម​ទាំង​សិស្សានុសិស្ស​​​ខ្វះ​​​លទ្ធភាព​​​ ដែលជា​​​សិស្ស​ពិការ​មក​​​ពី​​​សាលារបស់អង្គការ​​​មិនមែន​​​រដ្ឋា​​​ភិបាល​​​ជា​​​ច្រើន​​​ទៀត។ ហើយ​​​ទោះបី​​​ជា​​​ពួកគេ​​​នៅ​​​ក្មេង​​​ក៏ដោយ ក៏​​​ការ​​​ផ្ដល់គំនិតរបស់​​​ពួកគេ ជូន​​​លោក ជុតិមា ស្ដី​​​ពីវិធី​​​ដែល​​​លោក​​​អាច​​​ធ្វើ​​​ឲ្យ​​​ជី​​​វិត​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ប្រសើរ​​​ឡើង​​​នោះ មាន​​​លក្ខណៈ​​​ស្រួច​​​ស្រាវ​​​ដែរ។​​​ នៅ​​​ពេល​​​សួរ​​​ថា ​​​តើពួក​​​គេ​​​អាច​​​ផ្តល់យោ​បល់ដល់​លោកអភិបាល​​​ឲ្យ​​​កែ​​​ប្រែ​​​រាជ​ធានី​ដោយ​​​របៀបណានោះ សិស្សានុសិស្ស​​​មក​​​ពី​​​សាលាអន្តរជាតិសុីអាយអេ បាន​​​ឆ្លើយ​តប​​​ស្ទើរតែមិនចង់ ដកដង្ហើមឡើយ។ កុមារ​​​ឈ្មោះ ផុន កែវស៊ុនលី អាយុ​​១១ឆ្នាំ ​បាន​​​ឆ្លើយថា “ខ្ញុំ​​​នឹង​​​ប្រាប់គាត់​​​ឲ្យ​​​ធ្វើផ្លូវចាក់​​​បេតុង”។​ កុមារ ឈ្មោះ វីជីង សេរី អាយុ​​​១២​​​ឆ្នាំ បាន​​​ឆ្លើយថា “ខ្ញុំ​​​នឹង​​​ប្រាប់​​​គាត់​​​ឲ្យ​​​ដាំ​​​ដើម​ឈើ​ឲ្យ​​​​បាន​​​ច្រើន”។ កុមារ​​​ឈ្មោះ ​លីហ្សា ​ខៀវ​​​ ក្រិតិកា អាយុ​​​១១​​​ឆ្នាំ បាន​​​ឆ្លើយថា “ខ្ញុំគិត​ថា ប្រព័ន្ធ​​​លូទឹក​​​ស្អុយគួរតែ​​​កែលម្អ ពី​ព្រោះ​​​​ទឹក​​​ភ្លៀង​លិច​ផ្លូវ​ច្រើនណាស់”។ កុមារ​ឈ្មោះ ​ហៃ ដែត ​រតនៈ​មុនីនាថ​ អាយុ​​​​១០​​​ឆ្នាំ មកពី​​​សាលា​​​បឋមសិក្សា ព្រះនរោត្តម​​​​បាន​​​បន្ថែម​ថា “ បញ្ហាគឺថា​​​ពល​​​រដ្ឋ​​​ចោល​​​សំរាម​​​នៅ​តាម​ដង​​​ផ្លូវ​​​”។ សិស្ស បេត សុភា អាយុ​១៤ឆ្នាំ ដែល​មក​ពី​អង្គការ​ភូមិ​កុមារ​សិអាមេត្រី​​ភ្នំ​ពេញជា​អង្គការ​ផ្ដល់​ចំណី​អាហារ​ទៅ​ឲ្យ​ក្មេង​ៗ​ ដែល​មក​ពី​គ្រួសារ​ក្រី​ក្រ​បាន​និយាយ​ថា “ថ្ងៃ​នេះ ​ខ្ញុំ​រៀន​អំពី ពេល​ជិះមូ៉តូត្រូវ​តែ​ពាក់មួកសុវត្ថិ​ភាព​​និង​ខ្ញុំ​រៀន​អំពី​រុក្ខជាតិ​ ហើយ​​ប្រសិន​បើ​យើង​ញ៉ាំអាហារ​​ពេល​ព្រឹក​ យើង​ត្រូវ​តែ​លាង​​ដៃ​ឲ្យ​ស្អាត​​ជាមុន​សិន​”។ សិស្ស គឹម សុច្ចលីដា អាយុ​១៤​ឆ្នាំ​មក​ពី​អនុវិទ្យាល័យ បឹង​កេង​កង​បាន​និយាយ​ថា “​ខ្ញុំ​រៀន​អំពី​ការ​ញ៉ាំ​អាហារ​មានអនាម័យ​។ ខ្ញុំ​ចង់​ឲ្យ​លោកអភិបាល​រាជ​ធានី យក​ចិត្ត​ទុក​ដាក់​អំពី​បន្លែ​  ពីព្រោះ​បន្លែ​ទាំង​នោះ​ពោរពេញ​ទៅ​ដោយសារធាតុ​​​​គីមី​ ហើយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​យើង​ និង​ការ​បំពុល​បរិយាកាស ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​សភាព​ធ្ងន់​ធ្ងរណាស់”​។ បន្ទាប់​ពី​បើក​ពិធី​ ដែល​មាន​ការ​ចូល​រួម​ដោយ​លោក គ្រីស្យង់ កូណង់​ (Christian Connan) ឯកអគ្គរដ្ឋទូត​បារាំង​ ប្រចាំាប្រទេស​កម្ពុជា  មានក្មេង​ៗ​រាប់​រយ​នាក់​ ចែក​ជា​ក្រុម​ពិភាក្សា​ជា​ច្រើន​ខុស​ៗ​គ្នា​តាម​ភាសា ហើយ​បាន​​បញ្ជូន​ក្រុម​នីមួយ​ៗ​ឲ្យ​ចូល​រួម​ក្នុង​សកម្ម​ភាពជាច្រើន​ ទៅតាម​បញ្ជរ​ព័ត៌មាន​ផ្សេងៗ​ ដែល​រៀប​ចំ​ដោយ​អង្គការមនុស្សធម៌ នៅ​តាម​​ទីធ្លា​សាលា រៀន។ នៅ​ក្នុងបញ្ជរ​របស់​អង្គការ​ជន​ពិការ​អន្ដរ​ជាតិ​ពួក​គេ​រៀន​អំពី​ស្លាកសញ្ញា​ចរាចរណ៍​ហើយ​នៅ​ក្នុង​បញ្ជរ​ផ្សេង​ៗ​ទៀត ​ពួក​គេ​រៀន​អំពីរបស់​​របរ​ស្អុយ​រលួយ​ ដែល​ជា​ទី​ជម្រករ​បស់មូស​ខ្លា​ ហើយ​និង​អំពី​របៀប​ដែលរុក្ខជាតិ​​ បញ្ចេញ​អុក​ស៊ីសែន​។ ក្មេង​ៗ​​ចូល​រួម​ក្នុង​សិក្ខាសាលា​មួយ​​ដែល​​និយាយ​ភាសា​ចម្រុះ​មាន​ដូច​ជា ​ភាសាខ្មែរ...

កា​រ​ស្ទង់​មតិ​ ៖ ពលរដ្ឋ​កម្ពុជា​​ជឿថា​ មន្ត្រី​មួ​យ​ចំ​នួន​តូចពុក​រលួ​យ

កា​រ​ស្ទង់​មតិ​ថ្មី​មួយ​ ទៅលើ​មតិ​សាធា​រណ​ជន​ដោយ​វិទ្យាស្ថានអន្តរជាតិ​របស់គណបក្ស​សាធារណរដ្ឋ​អាមេរិកបា​ន​​រក​ឃើញថាពល​រដ្ឋ​កម្ពុជា​ប្រ​ហែ​ល​៥០​ភាគ​រយ​ជឿ​ថា​ មា​ន​តែ​មន្ត្រី​មួ​យ​ចំ​នួ​ន​​តូ​ច​ប៉ុណ្ណោះ​ នៅ​ក្នុ​ង​ស្ថាប័ន​​​របស់រដ្ឋា​ភិ​បា​ល​ថ្នាក់​មូ​ល​ដ្ឋាន​ និ​ង​​ថ្នាក់​ជា​ត​ិ​ ប្រ​ព្រឹត្ត​​អំ​ពើ​​ពុ​ក​រលួួយ។ ការ​ស្ទង់មតិនេះ​ត្រូវ​បា​ន​ធ្វើឡើង​ដោ​យ​វិទ្យា​ស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​​​(IRI) ដែលមា​ន​មូ​ល​ដ្ឋា​​ន​នៅ​ក្រុ​ង​វ៉ា​ស៊ីន​តោនជាមួយ​មនុស្ស​​ចំ​នួន​​២.០០០នាក់​​នៅ​ក្នុ​ង​​ខេត្ត​ក្រុង​ទាំង​​២៤​ របស់ប្រទេស​កម្ពុជា រវាង​ខែ​​វិច្ឆិកា​ និង​ខែ​ធ្នូ​ឆ្នាំ​២០១១។ ឆ្លើយ​តប​ទៅ​នឹង​សំណួរថា “ តើ​អ្នក​គិត​​​ថា​ អ​ំ​ពើ​ពុក​រលួយ​​ និង​កា​រទទួល​​​សំណូក​​​ក្នុង​​​ជួរ​​​​​រដ្ឋាភិបា​ល​ថ្នាក់​មូ​ល​ដ្ឋាន​និង​ថ្នាក់​ក្រុង​ និង​រដ្ឋា​ភិ​បា​ល​ថ្នាក់​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​​រីក​រាល​ដាល​ឬយ៉ាង​ណា​នោះ?​” មាន​​អ្ន​ក​ឆ្លើយ​ត​ប​ចំនួន​​៥៤ភាគ​រយ​ បា​ន​​ឆ្លើយ​ថា មា​ន​មន្ត្រី​តែមួ​យ​ចំ​នួន​តូច​ប៉ុណ្ណោះ​ នៅ​ថ្នាក់​មូ​ល​ដ្ឋាន​ប្រព្រឹត្តអំពើពុ​ក​រលួ​យ​​ និង​​៤៨​ភាគរយ​និ​យា​យ​​ថា ​មា​នអំពើពុក​រលួយ​តិចតួច​​នៅ​ថ្នាក់​ជាតិ។ ​យោង​តាម​ការ​​ស្ទង់​មតិ​របស់IRIបា​ន​ឲ្យ​ដឹង​ថា១៦ភា​គ​រយ​ក្នុងចំណោម​អ្នក​ដែ​ល​ត្រូវ​បា​ន​សម្ភាស បា​ន​លើ​ក​ឡើ​ង​ថា សឹង​តែ​គ្មាន​មន្ត្រី​ប្រព្រឹត្តអ​ំ​ពើ​ពុក​រលួយនៅ​ថ្នាក់​មូលដ្ឋាន​ និង​១៦ភាគ​រយ​បា​ន​ឆ្លើយ​ថាសឹង​តែ​គ្មាន​អំ​ពើ​ពុក​រលួយ​នៅ​ថ្នាក់​ជាតិឡើយ។ ពេលសួរសំណួរ​ទៀតថា ​តើ​ពួក​គេ​ធ្លាប់​​​បា​ន​ឃើញ​សកម្មភាព​ពុក​​រលួយ​ ឬកា​រ​ទទួ​ល​​​សំណូក​​របស់មន្ត្រីណា​ម្នាក់​ក្នុង​រយៈពេល​៦​ខែមុន​នេះឬយ៉ាងណា​នោះមា​ន​៨៥ភាគ​រយ​​​​​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិឆ្លើយ​ថាគ្មាន​ទេ​ និង​​សួរសំណួរដដែលនេះ អំពីមន្ត្រី​នគរ​បាល​ មាន​៧១​ភាគ​រយ​ឆ្លើយ​ថា​គ្មានទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ពេល​​មា​ន​ចម្លើយ​​​​​​​ផ្សេងៗគ្នាទៅនឹង​សំណួរ​អំពី​អំពើ​ពុក​រលួយដោយសារតែកា​រ​យល់​ដឹង​ផ្សេងៗគ្នា ​អ្នក​​​ចេះដឹងភាគច្រើន ​បាន​មើល​ឃើញ​អំពើ​ពុក​រលួយ​​ជាង​អ្នក​ដែល​ចេះ​តិចតួច។ លោក​ស្រីមួរសុខហួរសមាជិក​សភា​មក​​​​ពី​​​គណបក្ស​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថាលទ្ធផល​នៃ​ការ​ស្ទង់​មតិនេះ​ មិន​អា​ច​ទទួល​យក​បា​ន​ឡើយ។​លោក ​ស្រី សុខហួរ  បានថ្លែង​ថា ​ “កន្លង​មក​ការ​​​​ស្ទង់​មតិ​របស់ IRI មិនត្រឹម ត្រូ​វសោះ​ឡើយ”។លោក​ស្រី​បាន​ថ្លែង​ថា“យើង​បាន​ប្រាប់​ពួក​គេ​ថា វានឹង​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​”។ លោក​ស្រី​បាន​ពន្យល់​ថាគណបក្ស​របស់​លោក​​​​ស្រី បាន​ព្រមាន​IRI​ថា អ្នក​ឆ្លើយ​តប​ទៅ​​​នឹង​​​សំណួរស្ទង់​មតិ​នេះជា​រឿយៗ​មិន​និយាយ​ត្រង់ៗ​អំពី​ប្រធានបទ​ដ៏​រសើប​នេះ​ទេ។ លោក​ស្រី​បាន​សួរ​ថា“​គ្រប់​កន្លែង​ដែល​អ្នក​ចុះ​ទៅ​ ប្រ​ធាន​ភូមិ​នៅ​ទី​នោះ​តាម​​​ស្តាប់​អ្នករហូត​ តើ​អ្នក​អាច​ប្រើ ​ព័ត៌​មាន​ដូច្នេះ​ដែរ​ទេ​?”។ លោក​ស្រីពង់ឈីវហ្គិចប្រធាន​អង្គ​ការ​សិទ្ធិ​មនុស្សលីកាដូបានថ្លែង​ថាដោយ​មិន​គិត​អំពី​អ្វី​ដែល​ IRI បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ខ្លួន​នោះ អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ស្រីឈីវហ្គិច​ បាន​ថ្លែង​ថា​ “វា​ស្តែង​​​​​ឲ្យ​ឃើញ​ថាអ្នក​មិន​ចេះ​អក្សរ​​​​ ដែល​ងាយ​រង​គ្រោះមិន​ហ៊ាន​និយាយការពិតនៅ​ចំពោះ​មុខ​​​​មន្ត្រី​មូលដ្ឋាន​ឡើយ​”។ ការ​ស្ទង់​មតិ​នេះ​ ក៏​បាន​រាប់​បញ្ចូល​សំណួរ​អំពី​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ បទ​ល្មើស​ និង​សាលាក្តី​កាត់​ទោស​ខ្មែ​រ​ក្រហម​ផង​ដែរប៉ុន្តែ​លើក​ឡើង​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​សំណួរសំដៅ​ដល់​បញ្ហា​ដី​ធ្លី​ មាន២១​ភាគ​រយ​នៃអ្នកដែល​បាន​គិត​ថាប្រទេស​នេះ​ដើរ​តាម​ផ្លូវខុស​ លើក​ឡើង​អំពី​ការ​ចាប់​យក​ដី​...

ការ​ព្យាករ​​​​អំឡុង​ពិធី​ច្រត់​ព្រះនង្គ័ល​​ថា ​​​​​ពោត​និង​សណ្តែកនឹង​​​​ទទួលបាន​​​ទិន្ន​​ផលខ្ពស់​នៅ​​​ឆ្នាំ​​នេះ​

ដោយ​​ស្នែង​​​​​ស្រោប​​​សូតក្រហម​​ ​​​និង​​​មាន​​អាន​​ពណ៌​មាស​លើ​​​ខ្នង​​​​​​សម្បុរ​​ត្នោត​នោះ ​​​គោ​​ឧសភ​​រាជ​​​​​មួយ​​នឹម ​​​​​​​​​ត្រូវ​​​​បាន​​នាំ​​សំដៅ​​​​​ទៅ​​​​​រក​​ជើង​ពាន​​​​​​​ប្រាក់​ចំនួន​​ប្រាំ​ពីរ​​​​ពេញ​​ទៅ​ដោយ​​​​អាហារ​​​ ព្រមទាំង​ស្រា​និង​ទឹក​ ដោយ​​​គោ​​​ឧសភ​​​រាជ​​ទី​១បាន​​​​​​​​​​​​បរិភោគ​​​​​​​​ពោត ហើយ​​​គោ​​​ឧ​​សភ​​រាជ​​ទី​​​​២បាន​បរិភោគ​សណ្តែក។ គោឧស​ភ​​រាជ​​​ទី​១បាន​​​​​បរិភោគ​​​​​​ពោត​​ច្រើន ​​​​ប៉ុន្តែ​​គោ​ឧស​​ភ​​រាជ​ទី២ក្រោយ​​ពី​​​​​​​​បរិភោគ​​​​​​សណ្តែក​​រួច​​​​​​ ​​​​ក៏​​បាន​​​​​​​​​​​ងាក​​ទៅ​​​​​​​បរិភោគ​​​​ស្មៅ​ទើប​ច្រូត​​ថ្មីៗ​​​ពីរ​​បី​ម៉ាត់​។ ខ្សែ​​​ភ្នែក​​​របស់​មនុស្ស​​​គ្រប់​គ្នា​​​បានសម្លឹង​​​មើល​​យ៉ាង​​​យក​​ចិត្ត​​ទុក​​ដាក់​​​​​ថា ​​តើ​​​គោ​​​​​​ឧ​សភ​រាជ​​​ចូល​ចិត្ត​​បរិភោគ​​អ្វី​ជាងគេ​​ក្នុង​​ពិធី​​​​ច្រត់​ព្រះ​នង្គ័ល​​​​កាល​ពី​​​ម្សិល​​មិញ ​​ដែល​មាន​​​​​អ្នក​​ចូល​រួម​​​​យ៉ាង​​​​ច្រើន​កកកុញ​ចាប់​​ពី​ប្រ​ជា​​​​​​កសិករ​​​ជន​បទ​​​​​រហូត​​​ដល់​​​​​​ថ្នាក់​ដឹកនាំ​ប្រទេស ​​​​​ និងការ​​​​​​​យាងធ្វើ​​​ជា​​​​ព្រះ​​​​​​​អធិបតី​​​ពី​សំណាក់​ព្រះ​មហា​​ក្សត្រ​​ នរោត្តម​​​សីហ​មុនី ​​​នៅ​​​វាល​​មេរុ​ ជាប់​ព្រះ​​​បរម​​រាជ​​វាំង។​​​​ ពិធី​​​បុណ្យ​​ប្រ​ចាំ​​ឆ្នាំ​​នេះ​បង្ហាញពី​ការ​​​ចាប់​ផ្តើម​​​រដូវ​​​​បង្ក​​បង្កើន​ផល​​ ដែល​នៅ​ពេល​​នោះ ​​គោ​​ឧស​​ភ​​រាជ​​ទាំង​បី​នឹម​​​ត្រូវ​​បាន​​ទឹម​​​​ឲ្យ​ភ្ជួរ​​​​ជុំ​​វិញ​​​ព្រះ​​ស្រែ​ ​​ដឹក​​នាំ​​ដោយ​​​​តំណាង​​​​​​​​ព្រះ​មហា​​ក្សត្រ​នៅ​ឆ្នាំ​​​នេះ​​​​​ គឺ​​ព្រះ​​អង្គ​ម្ចាស់​​​ នរោត្តម​​ ចក្រាវុទ្ធនិង​អ្នក​​​អង្គ​ម្ចាស់​ ​​នរោត្តមចាន់​ស៊ីថា ​និង​​មាន​​​ស្ត្រី​​​​មួយ​​ចំនួន​​ផ្សេង​​ទៀតដើរ​​តាម​ពី​​ក្រោយ​​​​​​បាច​ស្រូវ​​លើ​​ដី​​​ដែល​​ទើប​​​​ភ្ជួរ​​រួច​ថ្មីៗ។ បន្ទាប់​ពី​​ភ្ជួរ​​ជុំ​​វិញ​ព្រះ​​ស្រែ​​​ ​គោ​ឧស​​ភ​រាជ​​ត្រូវ​​​នាំ​ទៅ​កាន់​​ជើង​ពាន​ប្រាក់​​ដាក់​​អាហារ​​​​ហើយ​​អ្វី​​ដែល​​គោ​ឧស​​ភ​រាជ​​បាន​​​​​​​​បរិភោគ​​​គឺ​​ ស្រូវល្ង...