Friday, October 18, 2019
Home Authors Posts by Kate Bartlett

Kate Bartlett

26 POSTS 0 COMMENTS
Deputy managing editor

ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ថ្មី​​ក្នុង​​​រាជធានី​​​ភ្នំ​​​ពេញ​​​បង្កើត​ឡើង​សម្រាប់​​អ្នកកាសែតដែល​​ស្លាប់​ក្នុង​សង្គ្រាម

ការសាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​អ្នក​កាសែត​​ជនជាតិ​កម្ពុជា ​និង​បរទេស​​​ ​ដែល​បាន​ស្លាប់​​ពេលចុះ​យក​ព័ត៌មាន​នៅ​សម័យ​​​​សង្គ្រាម​សីុវិល​ក្នុង​​ទសវត្សរ៍​ឆ្នាំ​១៩៧០​​​នោះ​ ជិត​បញ្ចប់​ហើយ​​ គឺ​​មាន​រយៈពេល​ពីរ​ឆ្នាំ​​​​ បន្ទាប់ពី​ត្រូវបាន​ស្នើសំុ​ជាលើក​ដំបូង​​។​     ស្តូប​ធ្វើ​ពី​ថ្មខ្មៅ​ដ៏ធំ​មួយ ​រំលេច​ដោយ​​​ពណ៌​​​​ស្រស់​ថ្លា​ត្រូវ​​បាន​សាងសង់​​ឡើង​នៅ​លើ​សួនដ៏​ស្អាត​​​មុខ​សណ្ឋាគារ​ឡឺ​រ៉ូយា៉ល់​ក្នុង​រាជ​​​ធានី​​​​ភ្នំពេញ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​​​កាសែត​ដែល​បាន​បាត់បង់​ជីវិត​​។ ​សណ្ឋាគារ​នេះ​ត្រូវ​បាន​ប្រើ​​ជា​ទីស្នាក់ការ​កណ្តាល​ក្រៅ​​ផ្លូវការ​របស់ក្លឹប​អ្នក​កាសែត​​អន្តរជាតិ​ក្នុង​អំឡុង​សង្គ្រាម​សីុវិល។ ​មាន​ចារឹក​នៅ​​​លើ​​​​​​ផ្ទាំង​ថ្ម​នោះ​ជាភាសាខ្មែរ ​និង​អង់គ្លេស​​ថា​ “ស្តូប​​​​​​​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​និង​អ្នក​កាសែត​ដែល​បាន​ស្លាប់ ​និង​បាត់​ខ្លួន​ក្នុង​សម័យ​​​​សង្គ្រាម​នៅកម្ពុជា​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥” និង​សរសេរ​​ឈ្មោះ​​​អ្នក​​​​កា​​​សែត​ទាំងនោះ​​ជា​​អក្សរ​ពណ៌​មាស​។ ចន្លោះ​ពី​ឆ្នាំ​១៩៧០​និង​១៩៧៥​មាន​អ្នក​​​កាសែត​កម្ពុជា​ និង​បរទេស​ចំនួន​៣៧​នាក់​បាន​ស្លាប់​​ឬ​បាត់ខ្លួន​ក្នុង​សង្គ្រាម​។ ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ធ្វើការ​នៅក្នុងផ្នែក​សារ​​​ព័ត៌មាន​បាន​បាត់បង់ជីវិត ​បន្ទាប់ពី​ការ​ដួល​រលំទីក្រុង​ភ្នំពេញ​នៅឆ្នាំ​១៩៧៥។ ក្នុង​ចំណោម​អ្នកកាសែត​ចំនួន​៣៧​នាក់​ដែល​​​បាន​​​ស្លាប់​​​ ហើយ​​​មាន​ឈ្មោះ​នៅ​លើ​ស្តូប​រំព្ញក​វិញ្ញាណក្ខន្ធ​​​ថ្មីនេះ មាន​ជនជាតិ​កម្ពុជា​​​​ចំនួន​ប្រាំនាក់​ ជន​​​ជាតិជប៉ុន​ចំនួន​​​១០​​​នាក់​ ​​​ព្រមទាំងជនជាតិ​​​បារាំងចំនួន​ប្រាំ​ពីរនាក់ ​និង​ជនជាតិ​​​​អាមេរិក​​​​ចំនួនប្រាំពីរនាក់​ និង​​មាន​​ជនបរទេស​ផ្សេងៗទៀត​ផងដែរ។ ស្តូប​រំព្ញក​វិញ្ញាណក្ខន្ធ​ ដែលកំពុង​​​សាង​​​សង់​​​​​​​​​ថ្មី​​​នេះ​ត្រូវ​​​បាន​​​ឧបត្ថម្ភ​ថវិកា ​​​ដោយ​​​លោក ​​​​ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​​​ព័ត៌មាន ព្រម​​​ទាំង​​​​​​​​អ្នក​ផ្តល់​ជំនួយ​ឯកជន​មួយ​​​ចំនួន​ផងដែរ...

លោក​​​ ហ៊ុន សែន សុខចិត្ត​​​ចុះ​​​ពី​​​តំណែង​​​ប្រសិន​​​បើ​​​មាន​ការ​ធ្លាក់​ចុះ​ជំនឿ​​​​ពី​សាធារណជនលើ​រូបលោក​​​​​​

​​​នៅ​​​មិន​​​ដល់​​​​​​មួយ​​​ខែផង​​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​ថ្លែង​​​កាល ពី​​​ថ្ងៃ​​​សៅរ៍​​​ថា លោក​​​នឹង​​​ចុះ​​​ចេញ​​​ពី​​​តំណែងរបស់​​​លោក ​​​ប្រសិន​​​បើ​​​ជំនឿ​​​របស់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​មក​​​លើ​​​រូប​​​​​​លោក​ក្នុង​​នាម​ជា​​អ្នក​​​ដឹក​​​នាំ ធ្លាក់​​​ចុះ​ក្រោម​​​៦០​​​ភាគរយនោះ។​​​ ថ្លែង​​​នៅ​​​ឯ​​​ពិធី​​​​​​បើក​​​ការដ្ឋាន​​​សាងសង់​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៩ថ្មីមួយ​ខ្សែ​នៅ​ចន្លោះខេត្ត​​​ស្ទឹងត្រែង​​​​​​ និង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ ​​​​​​និង​សាងសង់​​​ស្ពាន​​​មួយ​​​កាត់​​​ទន្លេ​​​មេគង្គដែរនោះ លោក​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​ឆ្លៀត​​​ឱកាស​​​​លើក​ឡើងពី​​​ប្រ​​​ជា​​​ប្រិយ​​​ភាព​​​របស់​​​លោក ដោយ​​​​​​យោងទៅ​​​​​​តាម​​​របាយការណ៍​​​មិនទាន់​​​បោះ​ពុម្ព​ផ្សាយ​របស់​​​វិទ្យាស្ថាន​​​សាធារណរដ្ឋអន្ដរជាតិ (IRI) ​​​ជា​​​អង្គការ​​​មាន​​​មូល​​​ដ្ឋាន​​​នៅទីក្រុ​​​ង​​​វ៉ាសុីនតោន ដែល​​​មាន​​​បំណង​​​ពង្រីក​​​លទ្ធិ​​​ប្រ​​​ជាធិប តេយ្យ​​​ទូទាំង​​​ពិភព​​​លោក។ លោក​​​ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍ថា “របាយការណ៍​របស់​​​​អង្គការ​​បរទេស​មួយ​​​​នេះបាន​​​​​​បង្ហាញថា​​​ ប្រជាពលរដ្ឋ​​​៨១​​​ភាគរយ ជឿថា​ រដ្ឋា​​​ភិបាល​​​​កំពុង​ដឹកនាំ​តាម​​​​ផ្លូវ​​​ត្រូវ ​​​ប្រជា​​​ពល​​​រដ្ឋ​​​៦៧​​​ភាគរយ​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា និង​​​ប្រ​​​ជា​​​ពលរដ្ឋ​​​៨៧​​​ភាគរយ​​​ជឿជាក់​​​លើ​​​លោក ហ៊ុន​​​ សែន”។ លោក​​​ បាន​​​ថ្លែងបន្ថែម​​​​​​ថា ប្រ​​​សិន​​​​​​​​​បើចំនួនអ្នកគាំទ្ររបស់​​​លោក​​​ធ្លាក់​​​​​​ចុះ លោកនឹង​​​លាលែង​​​ពី​​​តំណែង​​​នាយក​​​រដ្ឋ​​​មន្ត្រី។  លោក ហ៊ុន សែនបាន​​​មាន​​​ប្រសាសន៍​ទៀតថា “ ខ្ញុំ​​​បាន​​​កំណត់​​​ទិសដៅរួច​​​ហើយ​​​ថា...

ការរាំចង្វាក់ម៉ាឌីហ្សុនក្រោម​ដំណក់ទឹកភ្លៀង ភ្នំពេញ​អាច​បំបែក​ឯត​ទគ្គកម្មពិភព​លោក​ថ្មី ​

ឈាន​ជើង​ឆ្វេង​ ឈាន​ជើង​ស្ដាំ​ ទះដៃ​ លោត​ បង្វិលខ្លួន​​ និង​ធ្វើ​សាឡើង​វិញ​ នេះ​ជាចង្វាក់​រាំ​ម៉ាឌីហ្សុន។ បើទោះ​ជាមាន​​ផ្ទៃ​មេឃ​ខ្មៅ​ជិត​ភ្លៀង​​ក៏​ដោយក៏យុវជន​ជាង​១.០០០នាក់បាន​ចូល​រួម​រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែលមាន​មនុស្ស​​ចូល​ចិត្ត​ច្រើន​ ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ជា​ចង្វាក់​រាំ​​មួយ​ ដែល​អ្នក​​រៀប​ចំព្រឹត្តិការណ៍នេះ​និយាយ​ថា អាច​បំបែក​​ឯតទគ្គកម្ម​ពិភព​លោក។ នៅ​ឯសួន​ច្បារ​មុខ​​វត្ត​បទុមវតី ​ មាន​​ក្រុមយុវ​ជន យុវនារី​ជាច្រើន​នាក់​ពាក់​មួក​កាតិប​ពណ៌ភ្លឺ និង​​ចងសក់​​ទម្លាក់​ទៅ​ក្រោយ​​ បាន​ចាក់​​បទ​ភ្លេង​រ៉ុក​កម្ពុជា​ទសវត្សរ៍ឆ្នាំ​១៩៦០រាំ ហើយ​​ពួក​គេក៏​បាន​រាំ​ចង្វាក់​ម៉ាឌីហ្សុន ក្នុង​កាយវិការ​ព្រមៗគ្នា និង​មាន​ទឹក​មុខ​រីក​រាយ​យ៉ាង​ខ្លាំងផងដែរ​។ ជាវណ្ណារ័ត្នអាយុ​២២ឆ្នាំនិស្សិត​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ ដែល​មាន​ទឹកមុខ​ក្រហម​ បាននិយាយថា “ខ្ញុំ​មកទី​នេះ ដើម្បី​ទទួល​ឯតទគ្គកម្ម​ហ្គីនណេស​​ពិភព​លោក​សម្រាប់​កម្ពុជា​ (Guinness World Record )។ខ្ញុំ​រៀន​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ តាំង​ពី​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​៦ម្លេ៉ះ។ ប្រជាជនកម្ពុជា​ចូល​ចិត្ត​រាំចង្វាក់​ម៉ាឌីហ្សុនពីព្រោះ​រាំ​ចង្វាក់​នេះ​សប្បាយ​​ និង​ងាយ​ស្រួល​ទៀត​ផង”។ បើទោះការចូល​​ចិត្ត​រាំ​កម្សាន្ដរបស់​​​ប្រជា​ជន​កម្ពុជា​​​នៅ​ខាង​ក្រៅ​ ជាការ​បង្ហាញ​ដល់​អ្នក​ដើរកាត់​សួន​ក្នុង​ទី​ក្រុង​នៅ​​ពេល​ល្ងាច និង​នៅ​​ពេល​យុវជន​ និង​ចាស់​ៗ​ហាត់​ប្រាណ​ ដោយការ​រាំ​រួមគ្នាក៏ដោយ ក៏​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​សៅរ៍នេះ គឺ​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ដើម្បី​​បំបែក​ឯតទគ្គកម្ម​ពិភពលោក​សម្រាប់​ការ​​រាំ​ចង្វាក់​ម៉ាឌីហ្សុន ដ៏ធំបំផុត​ដែលមិន​ធ្លាប់​​មាន​​។ ព្រឹត្តការណ៍នេះ​ គឺ​ជា​គំនិត​របស់ ​BBC Media Action ផ្នែក​​អភិវឌ្ឍ​ន៍​អន្ដរជាតិ​របស់​សាជីវកម្ម​ផ្សព្វផ្សាយ​អង់​គ្លេស ​(BBC) និង​ត្រូវ​បាន​ថត​ជា​ឈុត​មួយ​នៃ​ខ្សែ​ភាព​យន្ដ​ភាគ​ចុង​ក្រោយ​​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​របស់​កម្មវិធីឡូយ៩ ​ជា​ផលិត​កម្មរបស់​ BBC Media Action ដែលផ្ដោត​លើ​យុវជន​កម្ពុជា​ និង​ពល​រដ្ឋ្​ក្នុង​ទីក្រុង​។ លោក​ កូលីន ស្ពើ​វ៉េ (Colin Spurway) ប្រធាន​កម្មវិធីឡូយ៩ បាន​​មាន​ប្រសា​សន៍ថា “ យើង​ដឹង​ថា មនុស្ស​ជាង​១.០០០​នាក់ បាន​រាំ​នៅ​ថ្ងៃ​នេះ ដូច្នេះ​យើង​ជឿជាក់​ថា យើង​អាច​បំបែក​ឯតទគ្គកម្ម​បាន។ យើង​​មិនទាន់​ដឹងទេ​​រហូត​ដល់​ហ្គីនណេស ទទួលបាន​ខ្សែវីដេ​អូនេះ និង​បានឮពាក្យ​សម្តី​របស់​​សាក្សី​សិន”។ យោង​តាម​គេហ​ទំព័រ​ឯតទគ្គកម្ម​ហ្គីន​ណេស​ពិភព​លោក​បានបង្ហាញ​ថាឯតទគ្គកម្ម​ហ្គីនណេសពិភពលោក​លើក​មុន​សម្រាប់​ការ​រំា​ចង្វាក់​ម៉ាឌីហ្សុន ត្រូវ​បានធ្វើ​ឡើង​កាលពី​ឆ្នាំមុនបន្ទាប់​ពីមនុស្ស​ចំនួន​៤៥៩​នាក់បាន​​រាំ​ចង្វាក់​នេះ​នៅ​​ទី​ក្រុង​ហ្វឺ​ឆឺ​រ៉ូឡេស (Feuchrolles)ប្រទេស​បារាំង។ ដោយ​រាំាំ​ឈាន​ជើង​ទៅ​មុខ​ ​ទៅ​ក្រោយ​ ប៉ុន្ដែ​បង្វិល​ខ្លួន​ ហើយ​លោត​នោះ​ចង្វាក់​ម៉ាឌីហ្សុននេះ មានប្រភព​ដើម​នៅក្នុង​សហ​រដ្ឋ​អាមេរិក នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០និង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​បារាំង​ មុន​ពេលមកដល់​ប្រទេស​កម្ពុជា​។ វានៅ​តែ​ជា​ចង្វាក់រាំ​ដ៏ពេញ​និយម​មួយ​​នៅ​តាមពិធី​មង្គលការ​ក្នុងស្រុក​។ ភ្នាក់​ងារ​​ម្នាក់ ក្នុង​ចំណោម​ភ្នាក់​ងារ​​​របស់​កម្មវិធី​ឡូយ៩បានស្រែក​តាម​​ឧគ្ឃោ​សនសព្ទ​ ខណៈពេល​​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​លើក្រុម​អ្នក​រាំ​ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​សួន​នេះថា “ តើ​អស់​លោកអ្នក​ព្រម​រាំ​ហាល​ភ្លៀង​ទេ?” អ្នក​រាំ​បាន​ឆ្លើយ​ថា​ ព្រម ហើយ​​បានចាប់ផ្ដើម​រាំ​រយៈ​ពេល​ប្រាំ​នាទី។ ភ្នាក់ងារ​ទូរទស្សន៍ក្នុង​ស្រុក​បាន​ថត​ការ​រាំ​រួមគ្នា​នេះពី​ដំបូល​អគារ​មួយ​​នៅ​ក្បែរ​នោះព្រោះ​នេះជា​កម្មវិធី​ឡូយ​៩ចុង​ក្រោយ និង​បញ្ជូន​ទៅ​ហ្គីនណេស ជា​ភស្ដុតាង​នៃ​ឯតទគ្គ​កម្ម​ ខណៈ​ដែលក្រុម​អ្នកមើល​ឯក​រាជ្យ​ និង​សាក្សី​បាន​ឈរ​​មើល​ជួរ​អ្នក​រាំនីមួយៗ​ ដើម្បី​ចង់​ដឹង​ថាតើ​ពួកគេ​រាំ​ត្រូវ​​ចង្វាក់​ឬអត់​។ ខណៈ​ដែល​អ្នក​រាំ​ខ្លះ​ក្នុង​ចំណោម​អ្នក​រាំនៅ​ឯសួន​នោះមាន​ចង្វាក់​ភ្លេង​ពីរោះ​ជាង​ និង​ឈាន​ជើង​បាន​ស្ទាត់​ជាង​អ្នក​ផ្សេង​ទៀត​នោះ ការពេញ​និយម​​នៃ​ចង្វាក់​រាំនេះក្នុង​ចំណោម​ជន​កម្ពុជា​បញ្ជាក់ថា គ្រប់​ៗគ្នា​បាន​រាំ​ស្ទើ​រតែ​ព្រមៗ​គ្នាទាំង​អស់។ លឹម ដាវីនអាយុ​១៨ឆ្នាំ ជា​និស្សិត​បាន​និយាយ​បន្ទាប់​ពី​បញ្ចប់​ការ​ប៉ុនប៉ង​បំបែក​ឯត​ទគ្គកម្ម​នេះថា “ នេះ​ជា​បទ​ពិសោធ​ដ៏​អស្ចារ្យ​មួយ​។​ខ្ញុំ​មិន​ហត់​ទេ ខ្ញុំសប្បាយ​ណាស់​។ ខ្ញុំ​រៀន​រាំ​ចង្វាក់​ម៉ាឌីហ្សុន កាលពី​ខ្ញុំអាយុ​១០​ឆ្នាំ។ ខ្ញុំ​ចូល​ចិត្ត​រាំ​ចង្វាក់​ម៉ាឌីហ្សុន ពីព្រោះ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ គ្រប់​ៗគ្នា​ចូល​ចិត្តរាំ​ចង្វាក់​នេះ​។ វាជា​ការ​ហាត់​ប្រាណដ៏​ល្អ”។ មិត្ត​ភក្ដិ​របស់​ ដាវីនឈ្មោះប៉ែនវីសាអាយុ១៨​ឆ្នាំ បាន​បន្ថែម​ថា “ថ្ងៃ​នេះ​មនុស្ស​ជា​​ច្រើនបាន​ចូល​រួម​រាំ​ចង្វាក់​នេះ ​ដូច្នេះខ្ញុំ គិត​ថា យើង​បំបែក​ឯតទគ្គកម្មបារាំង​បាន​ហើយ។វីសាក៏ដូចជា​អ្នករាំ​ក្មេង​ៗភាគ​ច្រើន​​​ដែរនោះ​ ទំនង​ជា​មិន​ដឹង​ថាចង្វាក់រាំនេះ​នាំ​ចូល​ពីអាមេរិក​ និ​ង​​បារាំង ៥០ឆ្នាំ​មក​ហើយ​នោះទេ៕ ប្រែសមួល​ដោយ  ចេវ ប៊ុននី

ប្រជា​ពលរដ្ឋខ្មែរ​រៀបចំ​គ្រឿង​សក្ការបូជា​ទទួល​ទេវតា​ឆ្នាំថ្មី​ដែលនឹងមកដល់​នៅ​ថ្ងៃ​សុក្រ

ព្រះនាង​ទេពធីតា​​ទ្រង់អម្ពរពណ៌ស ព្រះ​ហស្តស្តាំ​ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង​ទ្រង់​ពិណ ទ្រង់ផ្ទុំបើកព្រះនេត្រ​លើខ្នងមហឹង្សា​(ក្របី)​ ជាពាហានៈ ទ្រង់​ហែហម​ដោយសត្វនាគ​ ភក្សាហារ​ទ្រង់សោយ​ចេក​ណាំវ៉ា​ចេក​ទឹក ទ្រង់នឹង​យាង​មកកាន់​ឋាន​កណ្តាលនៅ​​វេលាម៉ោង១៩ និង​១១​នាទី ​យប់ថ្ងៃ​សុក្រ។ យោងតាម​មហា​សង្ក្រាន្ត​ឆ្នាំថ្មី ដែល​ចេញដោយក្រសួង​ធម្មការ និងកិច្ចការ​សាសនា ដែលបាន​ប្រកាស​ជាសាធារណថា ​ទេពធីតា​មួយ​ព្រះអង្គ ជា​មគ្គនាយិកា ព្រះនាម​កិមិរា​ទេវី គឺ​ជាទេព​ធីតា​​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ មហា​សង្រ្កាន្ត​ឆ្នាំថ្មី “ ទេព​ធីតា​ឆ្នាំថ្មី​ព្រះ​នាមកិមិរាទេវី នឹង​យាង​មក​ឋាន​កណ្តាល​នៅវេលា​ម៉ោង​១៩ ​និង​១១នាទី​យប់​ នៅ​ថ្ងៃទី១៣ខែមេសា។ប្រជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​រៀប​​ចំគ្រឿង​សក្ការ​បូជា​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី មានដូចជា ទៀនប្រាំ​ ធូបប្រាំ​ និង​​ចេកណាំវ៉ា”។ យោងតាមលោកវង្សសុធារ៉ាអនុ​ប្រធាន​ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញបាន​ឲ្យ​ដឹង​ថា​ ទំនៀម​ទម្លាប់​នៃ​ទេព​ធីតា ​ដែល​យាង​មក ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ​​គឺមាន​ឫស​គល់​ចេញ​មក​ពី​រឿង​ព្រេង​ទេវ​កថានៅក្នុង​ប្រទេស​ឥណ្ឌា។ តាម​រឿង​ព្រេង​នោះ កុមារ​ម្នាក់​មាន​ចំណេះ​វិជ្ជា​ដ៏វិសេសវិ​សាល ​គឺឈ្មោះ​ធម្មបាលកុមារ​ បាន​ភ្នាល់​គ្នា​ជាមួយ​កបិល​មហា​ព្រហ្ម​ ដើម្បី​ដោះ​ប្រស្នា។ ប្រសិន​បើ​ធម្ម​បាល​កុមារ​អាច​ដោះ​ប្រស្នាបាន ​កបិល​មហា​ព្រហ្ម​នឹងកាត់​សិរសា​របស់ទ្រង់​ ដើម្បី​បូជា​ដល់​ធម្មបាល​កុមារ ប៉ុន្ដែ​​ប្រសិន​បើ​ធម្ម​បាល​កុមារ​​ដោះ​ប្រស្នា​មិនរួច ​នឹង​ត្រូវ​កាត់​ក្បាល​ធម្មបាល​កុមារវិញ។ ធម្មបាល​កុមារ​ទទួល​បាន​ជ័យ​ជម្នះ​ ហេតុ​ដូច្នេះ​ទើប​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរ​សា​របស់ទ្រង់។​ លោកសុធារ៉ាបានបន្តថា “ មុន​ពេល​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរសារបស់​ទ្រង់​ កបិល​មហា​ព្រហ្ម​បាន​ហៅ​បុត្រី​ទាំង៧​អង្គ​របស់​ទ្រង់មក​ប្រាប់​ថា​ “ អំឡុង​ពេល​ចូល​ឆ្នាំថ្មី​មក​ដល់​ បុត្រី​ទាំង៧អង្គ​ ត្រូវតែផ្លាស់​វេន​គ្នា​ដង្ហែប្រទក្សិណ​ព្រះសិរសាបិតា​ចំនួន​៦០នាទី”។ នៅពេល​​ទេពធីតា​មួយអង្គ​ ក្នុង​ចំណោម​ទេព​ធីតាទាំង៧អង្គ សោយ​ឈាម តែ​ទេព​ធីតា​ឆ្នាំនេះ​ព្រះនាម​ កិមិរាទេវីសោយ​ចេក​ណាំវ៉ានិងចេកទឹក។អ្នក​លក់​ចេក​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​និយាយ​ថាមុខ​របរ​លក់​ចេក​បានកាក់កបច្រើន​ មុនពេល​បុណ្យ​ចូលឆ្នាំ​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​សុក្រ​ នោះ។ លោកគង់ចិត្រាអាយុ៣២ឆ្នាំអ្នក​លក់​ផ្លែឈើ​នៅផ្សារ​កណ្តាល បាន​និយាយ​ថា“ ចេក​លក់​ដាច់​ណាស់​ឆ្នាំនេះ​ ពីព្រោះ​ទេព​ធីតា​ឆ្នាំថ្មី សោយផ្លែ​ចេកណាំវ៉ា និងចេក​ទឹក។ តម្លៃ​ចេក​បាន​ឡើង​ថ្លៃ​ពី​ប្រហែល​២.៥០០​រៀល ទៅប្រហែល ៤.000រៀល ក្នុង​មួយ​ស្និត​ ប៉ុន្តែ​ខ្ញុំគិត​ថា តម្លៃ​ចេក​នឹង​ឡើងរហូត​ដល់​១០.០០០​រៀល​ ក្នុង​មួយ​ស្និត​ នៅថ្ងៃ​ដាច់ឆ្នាំចាស់ចូលដល់​ថ្ងៃ​​ឆ្នាំថ្មី”។ កាលពីម្សិលមិញនៅ​ជុំវិញ​ផ្សារ​កណ្តាល​ តូប​ជាច្រើន​បាន​ដាក់លក់​រូប​ទេព​ធីតា​ឆ្នាំថ្មី​ បដា​អប​អរ​សាទរ​ឆ្នាំថ្មី​ រូបនាគ​និងគ្រឿង​តុប​តែងលម្អ ក៏ត្រូវ​បាន​គេយក​ទៅ​ដាក់លក់​ផង​ដែរដោយ​មាន​ព្រះសង្ឃពីរបីអង្គ​បាន​និមន្ត​ទៅជាវ​របស់របរទាំង​នោះ​ផងដែរ។​ អ្នក​ស្រីលីវណ្ណាអាជីវករម្នាក់អា​យុ​​៣៦​ឆ្នាំបាននិយាយថា “ បដា​អប​អរ​សាទរ​​ឆ្នាំថ្មី​ បាន​លក់អស់​ច្រើន​ណាស់ តែ​រូបទេពធីតា​ក៏លក់​ដាច់​ណាស់​ដែរ​”។ លោកស៊ីនសារ៉ុតមា្ចស់​តូប​ម្នាក់​ដែល​បាន​ទិញអំពូល​ភ្លើង​ពណ៌​សម្រាប់​តុបតែង​ផ្ទះ​ ពីតូប​របស់អ្នក​ស្រីលីវណ្ណាបាន​និយាយ​ថា លោកសប្បាយចិត្ត​​ណាស់​ ពេល​បុណ្យ​ចូល​ឆ្នាំថ្មី​មកដល់។ លោកសារ៉ុតបានបន្តថា “ លោក​នឹង​ទិញ​ចេក​ទុក​ថ្វាយ​ទេពធីតា​ឆ្នាំថ្មី​ ហើយយើង​នឹង​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​។យើងជឿ​លើ​ទេព​ធីតា​ឆ្នាំថ្មី​ ខ្ញុំមិនអាចនិយាយថា ជា​ការពិត ឬ​ក៏​មិនពិត​នោះ​ទេ​។ សម្រាប់ខ្ញុំវិទ្យា​សាស្រ្ត​និង​ជំនឿគឺ​ដើរ​ទន្ទឹម​គ្នា”។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ មិន​មែន​គ្រប់​ព័ត៌​មានមុន​ពេល​ចូលឆ្នាំ​សុទ្ធតែ​ល្អ​នោះ​ទេ​។ មហា​សង្រ្កាន្ត​របស់​រដ្ឋាភិបាល​ក៏បាន​ទស្សន៍​ទាយ​ទុក​សម្រាប់​ឆ្នាំ​ក្រោយ​ផងដែរ​​​ ហើយ​បាន​លើក​ឡើង​ថា​​ ការ​ប្រមើល​មើល​ គឺមិន​ច្បាស់​លាស់​នោះទេ​សម្រាប់​ឆ្នាំរោង​នេះ ដោយ​បាន​ទស្សន៍​ទាយ​ថា វាអាច​នឹង​មាន​​ ទឹក​ជំនន់​ ហើយប្រាំបួនភាគ​រយ​ នៃ​ទន្និផល​​ស្រូវ​នឹង​បាត់បង់​ និងប្រជាពល​រដ្ឋ​អាច “ ​ជួប​នឹងគ្រោះ​អត់ឃ្លាន​”៕ ប្រែស​ម្រួលដោយស៊ាស៊ុយឈាង

អង្គការ​ក្រៅរដ្ឋាភិបាល​ចង់​ចូលរួម​ពិគ្រោះយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន

អង្គការ​សង្គមស៊ីវិល​ជាង​១០០បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍រួម​កាល​ពី​ម្សិលមិញថា បណ្តាប្រទេសសមា​ជិក​​អាស៊ាន​​ត្រូវតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​​នូវ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​ ហើយអនុ​ញ្ញាត​ឲ្យ​អង្គ​ការ​​សិទ្ធិមនុស្ស​ផ្តល់​​យោបល់​អំពី​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នេះផង។ រយៈពេល​ជិតមួយឆ្នាំមកហើយ គណៈ​កម្មការ​អន្តររដ្ឋាភិបាល​អាស៊ានស្តីពី​សិទ្ធិ​មនុស្ស​បាន​និង​កំពុង​ព្រាង​សេចក្តី​ប្រកាស​នេះ ដែល​​ត្រូវ​​បាន​រិះគន់​ចំពោះ​កង្វះការ​ចូលរួម​ពីសំណាក់អង្គការ​​ក្រៅ​រដ្ឋាភិបាល។ អង្គការ​សង្គមស៊ីវិលមកពីប្រទេស​ជា​សមាជិកអាស៊ានតែបួនប៉ុណ្ណោះ​ ដូចជា​ឥណ្ឌូ​ណេ​ស៊ីម៉ាឡេស៊ីហ្វីលីពីននិង​ថៃ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួមពិគ្រោះ​យោបល់​​អំពី​សេចក្តី​ព្រាងនេះ។ នៅក្នុង​សេចក្តីថ្លែងការណ៍នេះ អង្គ​ការ​​សង្គមស៊ីវិលក្នុង​តំបន់​ចំនួន​១២៨ រួម​ទាំង​អង្គការ​សិទ្ធិមនុស្សនៅ​​កម្ពុជាដូចជា លីកាដូអាដ​ហុក និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន បាន​សម្តែង​ “ ការ​ព្រួយ​បារម្ភ និង​​ការ​ខកចិត្តយ៉ាងខ្លាំងអំពី​ភាព​សម្ងាត់​​ដែល​ចេះ តែ​បន្តកើតមាន​នៅក្នុង​ដំណើរ​​ការ​ព្រាង​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ានហៅ​កាត់​ថា AHRDនេះ”។ លោកស្រីពង្សឈីវហ្គិចនាយិកា​និង​​ជា​ស្ថាបនិក​អង្គការ​លីកាដូ បាន​មាន​ប្រសា​សន៍​ថា “ សេចក្តីប្រកាសស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នឹង​មាន​ប្រយោជន៍​​ខ្ពស់​ ​ប្រសិន​បើ​មាន​ការ​ចូលរួម​​ព្រាង​ត្រឹមត្រូវ​ពី​សំណាក់​​ប្រទេស​ជា​សមាជិកអាស៊ាន​ទាំងអស់​​ សង្គមស៊ីវិល​ និង​គ្រប់​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់ជាតិ។ ដោយ​សារ​​ប្រទេស​​សមាជិក​អាស៊ានទាំង១០មាន​ស្ថាន​​ភាព​នយោបាយ​ខុសៗគ្នា ដោយក្នុង​ប្រទេស​​មួយ​ចំនួន​ សេរីភាព​នៃការ​និយាយ​ស្តីឬ​ការ​ប្រឆាំង​ផ្នែក​នយោបាយ​ មិន​ត្រូវ​បាន​​​អនុញ្ញាត​នោះ... គេមិន​រំពឹងថាសេចក្តី​ប្រកាស​​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាននេះ​​មាន​​តុល្យភាព​និង​ប្រសិទ្ធ​ភាព​ឡើយ”។ លោកស្រីពង្សឈីវហ្គិចបាន​បន្ថែម​ថា​ គ្រោះថ្នាក់​ដែលអាច​កើតមាន​មួយ​ទៀត​​នៃ​ដំណើរការ​ព្រាង​បច្ចុប្បន្ននេះ​គឺថា ប្រទេស​នានា​អាច​ប្រើ​គំនិត​មិន​ច្បាស់​លាស់ ​ដូចជា​តម្លៃជាក់​លាក់​ណាមួយ​របស់​អាស៊ាន ដើម្បី​យក​មក​ធ្វើ​ជាហេតុ​ផល​ចំពោះ​ការ​បដិសេធ​សិទ្ធិមនុស្ស​ជា​មូល​ដ្ឋាន​។​ លោកស្រី​បាន​មាន​ប្រសាសន៍ថា “ តម្លៃ​របស់​អាស៊ាន​គឺជា​វិធីដ៏ពេញនិយម​មួយ​ ដើម្បី​​គេចវេះ​ពី​​តម្លាភាព ការ​បែងចែក​អំណាចនិង​​ភាព​ឯករាជ្យនៃ​ប្រព័ន្ធយុត្តិធម៌។ សិទ្ធិ​មនុស្ស​គឺ​ជា​ទស្សន​សាកល​ដ៏​សំខាន់​មួយហើយ​លក្ខណៈ​ពិសេសនៃ​វប្បធម៌មិន​អាច​ធ្វើឲ្យសិទ្ធិ​មនុស្ស​មាន​គុណវិបត្តិបាន​ឡើយ"។ អង្គការ​ទាំងនេះ​បាន​ស្នើ​ឲ្យ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​អាស៊ានស្តីពី​សិទ្ធិ​មនុស្ស​ផ្សព្វផ្សាយសេចក្តី​ព្រាងនេះ​ជា​សាធារណៈ​ជា​បន្ទាន់​ ហើយ​អនុញ្ញាត​ឲ្យ​សង្គមស៊ីវិល​និង​អង្គការ​សិទ្ធិមនុស្ស​នានា​​ចូលរួម​ក្នុង​ដំណើរ​ការ​ព្រាង​នេះ។ សេចក្តីថ្លែងការ​ណ៍នេះ​លើក​ឡើងថា ​សេចក្តីព្រាង​ចុងក្រោយ​នៃ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ​គ្រោង​នឹង​ដាក់​​ជូន​​នៅឯ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​អាស៊ាន​ក្នុង​រាជ​ធានី​ភ្នំពេញនៅ​ខែ​​កក្កដា ហើយ​ប្រសិន​​បើ​​អង្គការ​​សង្គមស៊ីវិលគ្មាន​ឱកាស​​ចូលរួម​ពិគ្រោះ​យោបល់​នៅពេលនោះទេការ​ដាក់​ជូន​សេចក្តី​​ព្រាង​នេះគួរ​តែ​ពន្យារ​ពេល។ លោកផៃស៊ីផាន​ អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បង្វែរ​សំណួរ​អំពី​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ទៅ​លោក ឱម យ៉ិនទៀង​ ប្រធាន​គណៈកម្មា​ធិការ​​សិទ្ធិមនុស្សរបស់​រដ្ឋា​ភិបាល។ លោកឱមយ៉ិនទៀង​ មិន​អាច​ទាក់​ទង​​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕    ប្រែសម្រួល​ដោយ សោមសារុន​  

អ្នក​ប្រើបាស់​អុីន​ធើ​ណិត​ និង​ទូរស័ព្ទ​សាធារណៈ​ត្រូវថតរូបទុក

ហ៊ុលរស្មីនិង Kate Bartlettរដ្ឋា​ភិ​បាល​បាន​ណែ​នាំ​ឲ្យ​​ម្ចាស់​អាជីវ​កម្ម​ទាំង​អស់​ ​ដែល​បម្រើ​សេវា​កម្ម​អីុន​ធើ​ណិត​ និង​ទូរសព្ទ័​​សា​ធារណៈ ឲ្យ​ដំឡើង​កាមេរ៉ា​សុវត្ថិ​ភាព​​នៅ​​បរិ​វេណ​​ធ្វើ​អាជី​វ​កម្ម​របស់​ខ្លួ​ន​ ដើម្បី​​ថត​អត្ត​សញ្ញាណ​​អ្នក​ប្រើ​ប្រាស់ ​​នៅ​ក្នុង​កិច្ច​​ខំ​ប្រឹង​ប្រែង​មួយ​ ដើម្បី​បង្ក្រាប​អំពើ​ភេរវ​កម្ម ​​និង​​បទ​ឧក្រិដ្ឋ​​តាម​អុីន​ធើ​ណិត ​នេះ​បើ​យោង​តាម​សារា​ចរ​មួយ​របស់​រដ្ឋា​ភិបាល​ដែល​ទទួល​បាន​កាល​ពី​ម្សិល​មិញ។ យោង​តាម​សារា​ចរ​ណែ​នាំ​​ចុះ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ របស់​​ក្រ​សួង​មហា​ផ្ទៃ និង​ក្រ​សួងប្រៃ​សណីយ៍​ និង​ទូរគម​នា​​គមន៍​​​នេះ​ បាន​ឲ្យ​ដឹង​ថា ​​​ក្រុម​ហុ៊ន​ទូរគម​នាគមន៍​ ​សា​​ខា​លក់​និង​​ចែក​ចាយ​បន្ត​ទាំង​អស់ ​​​ត្រូវ​​​ចុះ​បញ្ជី​អាសយ​ដ្ឋាន​អាជីវ​កម្ម​របស់​ខ្លួន។ ​​​​​​​​​យោង​តាម​សារា​ចរ​​ណែ​នាំ​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក ​សូរ ឃុន ​រដ្ឋ​មន្ត្រី​​ក្រ​សួង​​ប្រៃ​ស​ណីយ៍​ និង​ទូរគម​នាគមន៍ ​និង​លោកស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នេះ ​​​បាន​ឲ្យ​ដឹង​ថាទីតាំង​ទាំង​អស់​ដែល​បម្រើ​សេ​វា​អុីន​ធើ​ណិតនិង​ទូរសព្ទ័​សា​ធារណៈ​ ដូច​ជា​​​​​ហាង​អីុនធើ​ណិត​និង​ផ្ទះ​សំណាក់​​ជា​ដើម​នោះ ​ត្រូវ​តែ​​​ដំឡើង​កាមេ​រ៉ា​ដើម្បី​​​​​​ថត​រូប​អតិថិជននីមួយ​ៗ​ និង​រក្សា​ទុក​រូបភាព​ទាំង​នោះ​យ៉ាង​ហោច​ណាស់​រយៈពេល​បី​ខែ​។ ​យោង​តាម​​សារា​ចរដដែល​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អាជី​​វកម្ម​តូច​តាច​តាម​ចិញ្ចើមផ្លូវ​ទាំង​អស់​ ក៏​ត្រូវ​​កត់ត្រា​អត្ត​សញ្ញាណ​​អ្នក​ប្រើ​ប្រាស់​ និង​ថត​រូប​អ្នក​ប្រើ​ប្រាស់​នោះ​ទុក​ដែរ​​។​ចាំ​​បាច់​ត្រូវ​តែ​​អនុ​វត្ត​​តាម​វិ​ធាន​ការ​ថ្មី​​នេះ​​ជា​បន្ទាន់។ សា​រាចរ​ណែ​នាំ​​នេះ​​​មាន​ខ្លឹមសារ​ទៀត​​ថា “ បទ​ពិ​សោធន៍នៃ​ការ​ស៊ើប​អង្កេត​ និង​ការ​បង្ក្រាប​លើ​បទ​ល្មើស​ផ្សេងៗ​​ក្នុង​ពេល​កន្លង​មក​​ បាន​បង្ហាញ​ថា ឧក្រិដ្ឋជន​ជារឿយៗ​​ប្រើ​ប្រាស់​​សេ​វា​ទូរគ​ម​នាគមន៍​​​ដូច​ជា ​​ទូរស័ព្ទដៃ ការ​​ទូរស័ព្ទតាម​អីុនធើ​ណិត​ និង​អីុន​ធើ​ណិត​ ជា​​ មធ្យោ​បាយ​​​​​ប្រ​ព្រឹត្ត​​អំ​ពើ​ភេរវ​កម្ម ​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ ​អំពើប្លន់ចាប់​ជំរិតឃាតកម្មគ្រឿង​ញៀនការជួញដូរមនុស្សបទ​ល្មើស​សេដ្ឋ​កិច្ច​ និង​ការ​បញ្ជូន​រូប​ភាព​អាស​អាភាស​ និង​ទង្វើ​អនាចារ​ផ្សេងៗ​ទៀត​ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​ប្រ​ពៃណី​ជាតិ​​​ និង​សីល​ធម៌​ក្នុង​សង្គម​”។ សា​រាចរ​នេះ​ក៏​បាន​លើក​​ឡើង​​ដែរ​ថា ​អ្នក​បម្រើ​សេ​វា​កម្មអីុន​ធើ​ណិត និង​ទូរ​ស័ព្ទទាំង​អស់​ ​ត្រូវ​តែ​​មាន​ការ​ប្រុង​​ប្រ​យ័ត្ន​ក្នុង​ការ​ប្រ​មូល​​ព័ត៌មាន​លម្អិត​ផ្ទាល់​ខ្លួន​របស់​អតិ​ថិ​ជន​ ​និង​​មាន​ពេល​មួយ​ខែ​​សម្រាប់​ពិនិត្យ​​មើល​ឯក​សារ​សម្គាល់​ខ្លួន​​ចាស់​ៗ​របស់​អតិថិ​ជន​​ ដើម្បី​ធ្វើ​ឲ្យ​ប្រា​កដ​ថា ​អតិ​ថិ​ជន​នី​មួយ​ៗ​​ត្រូវ​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ។ លោក​ស្រី សុខ ចាន់​ដា ​​ប្រ​ធាន​និង​ជា​​នាយិ​កា​ប្រ​តិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ មេគង្គ ណិត (Mekong ​Net) ​​បាន​​លើក​ឡើង​​ថា ​​លោក​ស្រី​​មិនជឿ​ថា ​​បទ​បញ្ជា​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​អ្នក​ផ្តល់​សេវា​អីុន​ធើ​ណិត ដោយ​​​សារ​​ច្បាប់​​តម្រូវ​ឲ្យ​​កត់​ត្រា​អត្តសញ្ញាណ​​​អតិ​ថិ​ជន​របស់​​​ខ្លួន​​នោះទេ ​ប៉ុន្តែ​​នឹង​ប៉ះ​​ពាល់​ដល់​អា​ជីវកម្ម​តូចៗ​​ដូច​ជា​​ហាង​អីុន​ធើ​ណិត​ជា​ដើម​។ ​លោក​ស្រី​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ ពួកគេ​​​នឹង​ត្រូវ​ចំណាយ​​ប្រាក់​ទិញ​កាមេរ៉ា និង​​​ដំឡើងសឺវើ (server) ​និង​ហាតដ្រាយ (hard drive) ធំ​​។ទោះ​បី​ជា​​ពួក​គេ​ថត​រូប​អ្នក​ប្រើ​ប្រាស់​​​សេវា​​កម្ម​របស់​ខ្លួន​បាន​ច្បាស់​ក្តី​ ​តើ​​ធ្វើ​ម៉េច​យើងដឹង​​ថា ពួក​គេ​នៅ​ទី​ណា​។​មាន​មនុស្ស​​រាប់​លាននាក់​​ប្រើ​ប្រាស់​អីុន​ធើ​ណិត​។ វា​ពិ​បាក​នឹង​គ្រប់​គ្រង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​​ណាស់​”។ លោក ​ជួ ឧត្តម ​​​នាយក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន Friends Travel...