Wednesday, October 23, 2019
Home Authors Posts by Khy Sovuthy

Khy Sovuthy

860 POSTS 0 COMMENTS

សភាចេញ​​​បទ​​​បញ្ជា​​​​​ផ្ទៃ​​​ក្នុង​​​ផ្ទុយពី​​​រដ្ឋធម្មនុញ្ញ​​​ជុំវិញ​​​ការ​​​កោះហៅ​​​រដ្ឋមន្ត្រី​​​

ដោយរំលោភរដ្ឋធម្មនុញ្ញខណៈដែលអនុវត្តតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីម្សិលមិញបានចេញបទបញ្ជាដោយលើកឡើងថា រដ្ឋមន្ត្រីទាំងអស់នឹងមិនមកឆ្លើយបំភ្លឺនៅចំពោះមុខតំណាងរាស្ត្រទេ លុះណាតែគណបក្សសង្គ្រោះជាតិឈប់ធ្វើពហិការសម័យប្រជុំសភាជាមុនសិន។ បើទោះជាតំណាងរាស្ត្រគណបក្សកាន់អំណាចបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុង ដែលអាចនាំឲ្យសហសេវិករបស់ខ្លួនត្រូវបានពិន័យចំពោះការមិនមកប្រជុំក៏ដោយ ក៏ពួកគេមិនត្រូវបានតម្រូវឱ្យចូលប្រជុំតាមច្បាប់ដែរ។ រដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រកោះហៅរដ្ឋមន្ត្រីឱ្យមក "ឆ្លើយបំភ្លឺអំពីបញ្ហាមួយចំនួនទាក់ទិនការទទួលខុសត្រូវរបស់ពួកគេបាន"។ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃពុធថា លោកនឹងមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីរបស់លោកគោរពតាមការកោះហៅរបស់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រឆាំងឡើយ ជាការឆ្លើយតបទៅនឹងគណបក្សសង្គ្រោះជាតិដែលធ្វើពហិការមិនចូលប្រជុំសភា ដែលបានដកគណបក្សនេះចេញពីឋានៈ "ក្រុមសំឡេងភាគតិច" ផ្លូវការ។ សេចក្ដីប្រកាសរបស់រដ្ឋសភាធ្វើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ សេចក្ដីប្រកាសនេះបញ្ជាក់ថា "ដើម្បីធានាឱ្យមានសមធម៌នយោបាយរវាងគណបក្សនយោបាយ ទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងករណីដែលអ្នកតំណាងរាស្ត្រគណបក្សក្រៅរដ្ឋា...

មន្ត្រី​​​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដែល​​​បាន​​​បើក​​​រថយន្ត​​​បុក​​​ប្ត​​​ីប្រពន្ធ​​​ស្លាប់​​ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបដែលជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដែលបានបុកប្ដីប្រពន្ធស្លាប់ពីរនាក់ស្លាប់នោះ នឹងមិនប្រឈមការចោទប្រកាន់ឡើយ បន្ទាប់ពីសាលាដំបូងខេត្តកណ្ដាលបានទម្លាក់ចោលរឿងក្ដីនេះ សូម្បីសាក្សីដ៏សំខាន់ម្នាក់អះអាងថាគាត់មិនទាំងបានឃើញហេតុការណ៍នេះកើតឡើងផង។ លោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ត្រូវបាននគរបាលខេត្តឃុំខ្លួនកាលពីថ្ងៃទី១២ ខែមេសា បន្ទាប់ពីរថយន្តតូយ៉ូតាឡង់គ្រីស័រដែលលោកកំពុងបើកបរមកកាន់រាជធានីភ្នំេពញនោះ បានបុកម៉ូតូមួយគ្រឿងនៅតាមផ្លូវជាតិលេខ១។ អ្នកបើកបរម៉ូតូឈ្មោះ មិត្ត សុធា អាយុ៣៨ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ ហើយប្រពន្ធរបស់គាត់ឈ្មោះ ឃន យ៉េត អាយុ៣២ឆ្នាំបានស្លាប់រយៈពេលពីរបីសប្ដាហ៍ក្រោយមក។ លោក នួន សុមេធ អះអាងថា រថយន្តរបស់លោកបានបុកម៉ូតូនេះដែលបើកក្នុងទិសដៅផ្ទុយគ្នា បន្ទាប់ពីម៉ូតូនេះត្រូវបានបុកចំចំហៀងខាងឆ្វេងផ្នែកខាងមុខដោយរថយន្តមួយគ្រឿងទៀតមកពីខាងមុខ ដែលបានបើកគេចពីកន្លែងកើតហេតុបាត់។ អនុរដ្ឋលេខាធិការរូបនេះត្រូវបានដោះលែងពីការឃុំខ្លួនរបស់នគរបាលរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះថ្នាក់កើតឡើងតាមសំណើរបស់លោក។ ក្រោយមក លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា...

មន្ត្រី​​​ CNRP លាលែង​​​ពី​​​តួនាទី តែបដិ​សេធ​​​ថាមិន​​​បាន​​​ទៅ​​​ចូលរួម​​​ជា​​​មួយ CPP

មន្ត្រីគណបក្សសង្គ្រោះជាតិមួយរូបក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានចោទថាបានបើករថយន្តបុកមន្ត្រីព្រំដែនម្នាក់បានអះអាងពីការលាលែងរបស់លោកពីគណបក្សប្រឆាំងកាលពីម្សិលមិញ ប៉ុន្តែបានបដិសេធរបាយការណ៍ព័ត៌មានដែលថា លោកមានផែនការទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាច។ លោក ម៉ង់ ពុទ្ធី អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្នុងក្រុងប៉ោយប៉ែត ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានទម្ងន់ទោស ដោយតាមការអះអាងថា បានបើករថយន្តបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីខែធ្នូ។លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីដើមខែនេះ។ ចាប់តាំងពីពេលនោះមក លោក ឈាន ពិសិដ្ឋ ត្រូវបានចំអកតាមបណ្ដាញទំនាក់ទំនងសង្គមបន្ទាប់ពីវីដេអូឃ្លីបដែលបង្ហាញថា លោកបានដួលនៅពីមុខរថយន្តលោក ម៉ង់ ពុទ្ធី ដែលស្ទើរតែមិនកម្រើកកង់ ដោយទំនងជាគ្មានការបុកអ្វីឡើយ។ ប៉ុន្មានថ្ងៃក្រោយមកតាមរយៈកាមេរ៉ាសុវត្ថិភាពនៅផ្ទះសំណាក់ក្នុងប្រទេសថៃ គេឃើញបុរសរូបនេះដើេរយ៉ាងរំភើយ។ កាលពីម្សិលមិញ លោក ម៉ង់ ពុទ្ធី ដែលគេហៅថា ឌិន ពុទ្ធី បានមានប្រសាសន៍ថា លោកបានសម្រេចចិត្តលាលែងពីតួនាទីរបស់លោកក្នុងគណបក្សសង្គ្រោះជាតិដោយសារលោកជាប់រវល់ដឹកនាំសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ជាអង្គការដែលតស៊ូមតិសម្រាប់ពលករ និងអ្នកបើកបររថយន្តដែលឆ្លងព្រំដែនជាប្រចាំនោះ តម្រូវឱ្យលោកត្រូវការពេលវេលាយ៉ាងច្រើន។ លោកមានប្រសាសន៍ថា "ខ្ញុំបានលាលែងពីសមាជិកគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែមករា...

អ្នកស្រី ទេព វន្នី និយាយ​​​ថា តុលាការ​​​ប្រើ​​​ប្រាស់​​​អ្នកស្រី​​​ជា​​​ទាសករ​​​នយោបាយ​​​

កាលពីម្សិលមិញ តុលាការកំពូលបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី ព្រមទាំងសំណើរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ៥រូប ដែលពួកគាត់ទាំងអស់ស្ថិតក្នុងចំណោមមនុស្ស២៦នាក់ដែលអង្គការសិទ្ធិមនុស្សលីកាដូបានកំណត់ថា ជាអ្នកទោសនយោបាយ។ អ្នកស្រី ទេព វន្នី បាននិយាយនៅពេលសន្តិសុខពន្ធនាគារបានក្រៀកចេញពីសាលសវនាការថា "តុលាការមិនអនុញ្ញាតឱ្យខ្ញុំនៅក្រៅឃុំទេ ពីព្រោះពួកគេប្រើប្រាស់ខ្ញុំជាទាសករនយោបាយ។ វាមិនយុត្តិធម៌ទាល់តែសោះសម្រាប់ខ្ញុំ ពីព្រោះខ្ញុំមិនបានបំផ្លាញជាតិឡើយ"។ លោក គឹម សត្ថាវី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា សំណើសុំនៅក្រៅឃុំលើកទី២របស់អ្នកស្រី ទេព វន្នី ត្រូវបានច្រានចោល ពីព្រោះកាលបរិច្ឆេទបើកសវនាការជំនុំជម្រះរឿងក្តីអ្នកស្រីត្រូវបានកំណត់ដោយសាលាដំបូងរាជធានីភ្នំពេញ ហើយអ្នកស្រីគួរត្រូវបានឃុំខ្លួនរហូតដល់ថ្ងៃបើកសវនាការ។ យោងតាមមេធាវីរបស់អ្នកស្រីបានឱ្យដឹងថា សវនាការជំនុំជម្រះក្នុងរឿងក្តីនេះ ដែលទាក់ទិនការចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាពាក់ព័ន្ធការតវ៉ាកាលពីឆ្នាំ២០១៣នៅខាងក្រៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  នោះ គ្រោងធ្វើនៅថ្ងៃទី៣ ខែកុម្ភៈ។ ការតម្កល់ការបដិសេធសំណើសុំនៅក្រៅឃុំរបស់សាលាដំបូង ចៅក្រម សត្ថាវី បានថ្លែងថា តុលាការកំពូល "គិតថា សាលដីការបស់សាលាឧទ្ធរណ៍ដែលបានចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ គឺត្រឹមត្រូវតាមច្បាប់"។ ដោយបដិសេធសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី សាលាឧទ្ធរណ៍បានលើកឡើងថា សកម្មជនអាយុ៣៥ឆ្នាំរូបនេះនឹងបង្កហិង្សា ប្រសិនបើត្រូវបានដោះលែងពីការឃុំខ្លួនបណ្តោះអាសន្ន នេះបើតាមអ្នកស្រី ទេព វន្នី ដែលបានប្រាប់អ្នកយកព័ត៌មាននៅពេលនោះ។ អ្នកស្រីបាននិយាយថា "ពួកគេច្រានចោលសំណើសុំនៅក្រៅឃុំ...

លោក ឱម យិុនទៀង​​​ និយាយ​​​ពីភាព​​​ប្រទាក់​​​ក្រឡា​​​នៃ​​​អំពើ​​​ពុក​​​រលួយ​​​

លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងកាលពីម្សិលមិញក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីថ្មីថា ប្រព័ន្ធតុលាការនៅកម្ពុជាមានបញ្ហាដោយសារកើតមានអំពើពុករលួួយច្រំដែល ដោយអង្គចៅក្រមទាំងពីរភាគីបានចោទប្រកាន់គ្នាថា បានប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់។ នៅក្នុងពិធីនេះ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីថរ៉ា នោះ មេធាវី សួន វិសាល ដែលទទួលបានសំឡេងគាំទ្រលើសលប់កាលពីខែតុលាដើម្បីជំនួសលោក ប៊ុន ហុន ជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះបានឡើងស្បថចូលកាន់តំណែងថ្មី ។ លោក ឱម យិុនទៀង បានឆ្លៀតឱកាសនេះរិះគន់មន្ត្រីតុលាការនិងមេធាវីដែលមិនស្មោះត្រង់ដោយអះអាងថា ក្នុងចំណោមមេធាវីជាង១.០០០នាក់នៅទូទាំងប្រទេសមាន១ភាគរយប្រព្រឹត្តអំពើពុករលួយ។ លោកបានមានប្រសាសន៍ថា "វាគ្រោះថ្នាក់ណាស់ ព្រោះពួកគេគឺជាមេធាវីដែលមិនស្មោះត្រង់ជាមួយកូនក្តីរបស់ខ្លួន។ វាធ្វើឲ្យកូនក្តីរបស់ពួកគេរងផលប៉ះពាល់ដោយសារភាពលម្អៀងរបស់ពួកគេ"។ លោកបានបន្ថែមថា "អ៊ីចឹងសូមកុំប្រព្រឹត្តអំពើពុករលួយឲ្យសោះ កុំចូលរួមក្នុងអំពើពុករលួយ ហើយសុំកុំធ្វើជាអន្តរការី ព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់សង្គម...ហើយប៉ះពាល់ដល់កិត្តិយសរបស់នីតិរដ្ឋ"។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានបន្តប្រៀបធៀបទំនាក់ទំនងរវាងចៅក្រម និងមេធាវីទៅនឹងពាក្យបណ្តៅដែលសួរថា តើមេមាន់ និងពងមាន់មួយណាកើតមុន។ លោកបានលើកឡើងថា ចៅក្រមចោទប្រកាន់មេធាវីថា បង្ខំខ្លួនឲ្យយកសំណូក   រីឯមេធាវីវិញចោទប្រកាន់ចៅក្រមថា ទាមទារសំណូក។ លោកបានថ្លែងថា "តើនរណាជាមេមាន់? ហើយនរណាជាពងមាន់? ។ យើងដាច់ខាតត្រូវតែដោះស្រាយបញ្ហានេះ"។ ដោយរដ្ឋាភិបាលជាប់ចំណាត់ថ្នាក់ជាប្រចាំថា ពុករលួួយជាងគេនៅក្នុងពិភពលោកនោះ តុលាការនៅក្នុងប្រទេសនេះស្ថិតក្នុងចំណោមស្ថាប័នរដ្ឋដែលប្រជាពលរដ្ឋជឿទុកចិត្តតិចតួចបំផុត។ លោក សុក សំអឿន មេធាវីសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបបានលើកឡើងពីបញ្ហានេះដោយមានអមជាមួយនឹងពាក្យប្រៀបធៀបរបស់លោក ឱម យិុនទៀង។ លោកបានមានប្រសាសន៍ថា "ខ្ញុំគិតថា បុគ្គលដែលសំខាន់បំផុតគឺចៅក្រម ប្រសិនបើចៅក្រមស្អាតស្អំ ហើយស្អប់អំពើពុករលួយ អ៊ីចឹង គ្មាននរណាម្នាក់អាចធ្វើខុសបាននោះឡើយ...អ្នកដែលព្យាយាមសូកប៉ាន់ចៅក្រមត្រូវតែបញ្ជូនទៅពន្ធនាគារ។ ខ្ញុំគិតថា វាមិនមែនជារឿង'មេមាន់ និងពងមាន់' នោះឡើយ"។ លោក សុក...

អតីត​​​​​​ឧត្តម​​​សេនីយ៍​​​មួយ​​​រូ​​​ប​​​​​​ចាប់​​​ផ្តើម​​​​​​ជំរុញ​​​ឱ្យ​​​គណ​​​បក្ស​​​តូច​​​ៗ​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​​នៅមុន​ការ​បោះ​ឆ្នោត

លោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធាមួយរូបទទួលបានការសរសើរចំពោះការជួយបំផ្លាញគណបក្សហ្វុ៊នស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សដ៏មានអំណាចនោះ  បានប្រកាសកាលពីម្សិលមិញអំពីកិច្ចព្រមព្រៀងលើកដំបូងឆ្ពោះទៅរកការបង្កើតសម្ពន្ធភាពជាមួយគណបក្សតូចៗនៅមុនការបោះឆ្នោតនៅឆ្នាំនេះ និងនៅឆ្នាំក្រោយ។ បើទោះជាក្រុមអ្នកសង្កេតការណ៍សន្និដ្ឋានថា គណបក្សមួយចំនួនក្នុងចំណោមគណបក្សថ្មីចំនួនប្រាំបួនដែលបានបង្កើតឡើងចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ២០១៣  ដើម្បីបំបែកសំឡេងឆ្នោតគណបក្សប្រឆាំងក៏ដោយក៏គណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សគ្មានការបារម្ភពីការគំរាមនេះទេ។ លោក ញឹក ប៊ុនឆៃ ដែលជាមេបញ្ជាការយោធាក្នុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលលោកក្លាយជាអ្នកនយោបាយម្នាក់នៅក្នុងគណបក្សហ្វុ៊នស៊ិនប៉ិច ហើយចាប់ផ្ដើមប្រកួតប្រជែងដណ្ដើមអំណាចគ្នាជាច្រើនឆ្នាំជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះ កាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់គណបក្សខ្មែររួបរួមជាតិរបស់លោកដើម្បីធ្វើការងារជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ (CNJP)។ អំឡុងពិធីចុះហត្ថលេខាជាមួយលោក ហ៊ាង រិទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរនៅសណ្ឋាគារសាន់វេ  ក្នុងរាជធានីភ្នំពេញ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានការចងសម្ពន្ធភាពបន្ថែមទៀត។ លោកបានថ្លែងថា "គោលបំណងរបស់យើងគឺច្របាច់បញ្ចូលគ្នាដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ ប៉ុន្តែសម្រាប់ការងារនេះ គណបក្សរបស់យើងបានបង្កើតក្រុមបច្ចេកទេសរួមគ្នា ដើម្បីពិភាក្សាលម្អិតថាតើយើងត្រូវជួយគ្នាដោយរបៀបណា"។ លោក...

លោក ហ៊ុន សែន ដាក់​​​ពាក្យ​​​ប្តឹង​​​លោក ​​​សម​​​ រង្ស៊ី ទារ​​​សំណងជំងឺចិត្ត​​​ចំនួន​​​១លាន​​​ដុល្លារ​​​​​​​​​ពាក់​​​ព័ន្ធករណី​​​កញ្ញា ធី សុវណ្ណ​​​ថា

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី  ប្រធានគណបក្សប្រឆាំងចំពោះសម្តីដែលចោទប្រកាន់លោកថា បានផ្តល់ប្រាក់១លានដុល្លារទៅឲ្យអ្នកបង្កបញ្ហាផ្នែកនយោបាយវ័យក្មេងម្នាក់ដើម្បីឲ្យវាយប្រហារគណបក្សសង្គ្រោះជាតិ ហើយបានទាមទារសំណងជំងឺចិត្តក្នុងចំនួនទឹកប្រាក់ដូចគ្នានេះ ដែលលោកសន្យាថា នឹងប្រើប្រាស់សម្រាប់អំពើមនុស្សធម៌។ ពាក្យបណ្តឹងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីកញ្ញា ធី សុវណ្ណថា ដែលបានក្លាយជាតារាតាមបណ្តាញទំនាក់ទំនងសង្គមក្នុងនាមជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមុនពេលងាកមកវាយប្រហារគណបក្សនេះវិញកាលពីឆ្នាំមុននោះ បានដាក់ពាក្យប្តឹងលោក សម  រង្ស៊ី ពីបទបរិហារកេរ្តិ៍ដោយទាមទារសំណងជំងឺចិត្ត២៥០.០០០ដុល្លារចំពោះសម្តីដដែលនេះ ដែលចោទប្រកាន់នាងថា បានសមគំនិតជាមួយលោកនាយករដ្ឋមន្ត្រី។ ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវី គី តិច និងដាក់ជូនសាលាដំបូងរាជធានីភ្នំពេញនោះ មានខ្លឹមសារដូច្នេះថា "ខ្ញុំបាទសូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថា ក្នុងនាមជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេច តេជោ ហ៊ុន សែន ខ្ញុំសុំប្តឹងឈ្មោះ សម រង្ស៊ី ចំពោះសម្តីរបស់គាត់ដែលបាននិយាយនៅក្នុងវេទិកាជាសាធារណៈមួយ នាទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧កន្លងទៅ"។ បន្ទាប់មក ពាក្យបណ្តឹងនេះបានដកស្រង់សម្តីរបស់លោក សម រង្ស៊ី ដែលនិយាយនៅក្នុងវេទិកាក្នុងទីក្រុងប៉ារីស។ ពាក្យបណ្តឹងនេះមានខ្លឹមសារបន្តដូច្នេះថា "នៅក្នុងវេទិកានោះឈ្មោះ សម រង្ស៊ី បាននិយាយថា 'ចុះ ហ៊ុន សែន សូក ធី សុវណ្ណថា ១លានដុល្លារ ម៉េចអាណាធ្វើអី ហ៊ុន សែន ផង?...១លានដុល្លារ និយាយលុយនោះ លុយពុករលួយ...សូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ ឲ្យរករឿងគណបក្សសង្គ្រោះជាតិ ឲ្យធ្វើបាតុកម្ម"។ ពាក្យបណ្តឹងនេះ ទាមទារឲ្យចោទប្រកាន់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍  និងឲ្យសងជំងឺចិត្តដល់លោក ហ៊ុន សែន ក្នុងចំនួនទឹកប្រាក់៤ពាន់លានរៀល ឬប្រហែល១លានដុល្លារ។ សម្តីរបស់លោក សម រង្ស៊ី សំដៅយ៉ាងច្បាស់ក្រឡែតដល់រូបភាពផ្ទាំងស្គ្រីននៃការសន្ទនាឆ្លើយឆ្លងគ្នាយ៉ាងច្បាស់ក្រឡែតរវាងអ្នកប្រើប្រាស់កម្មវិធី Line ពីរនាក់ដែលហៅគ្នាទៅវិញទៅមកថា "តា" និង...

មន្ត្រី​​ CNRP ដែលរង​​​ការ​​​​ចោទ​ប្រកាន់​​​​​​​ពីបទ​បើក​រថ​យន្ត​បុក​មន្ត្រី​នគរ​​​បាល​​​​ព្រំដែន​ត្រូវ​បានដោះ​​លែង​​​​​ឲ្យ​នៅ​ក្រៅ​ឃុំ​

ថ្នាក់ដឹកនាំគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ដែលត្រូវបានចោទប្រកាន់ពីបទបើករថយន្តបុកមន្ត្រីនគរបាលព្រំដែនម្នាក់ដែលនៅក្នុងវីដេអូគេឃើញដួលទៅលើថ្នល់ដោយខ្លួនឯងនោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃសៅរ៍  បន្ទាប់ពីមានសេចក្តីបង្គាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ។ លោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយប៉ែតត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាលពីពីរសប្តាហ៍កន្លងមកនេះដោយសារតាមចោទថា បានបើករថយន្ត របស់ខ្លួនបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ការចំអកបានកើតមានឡើងតាមបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីវីដេអូឃ្លីបដែលគេចែករំលែកព្រោងព្រាតតាមអីុនធឺណិតបង្ហាញថា លោក ឈាន ពិសិដ្ឋ បានដួលទៅលើថ្នល់ភ្លាមៗ ពីមុខរថយន្តរបស់លោក ម៉ង់ពុទ្ធី ដែលស្ទើរតែមិនកម្រើកកង់។ លោក ឈាន ពិសិដ្ឋ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានពាក់រណបក ប៉ុន្តែ វីដេអូមួយផ្សេងទៀតដែលលេចឡើងប៉ុន្មានថ្ងៃក្រោយមកបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា លោកកំពុងដើរយ៉ាងរំភើយនៅក្នុងផ្ទះសំណាក់មួយក្នុងប្រទេសថៃ។ លោក គឹម...

បក្ស​ប្រឆាំង​គ្រោង​ជួប​មន្ត្រី​​សាលា​រាជធានី​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​

គណបក្សសង្គ្រោះជាតិនិយាយថា ការព្យាយាមរបស់ខ្លួនដើម្បីចាប់ផ្ដើមដំណើរការស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួននៅក្នុងប្រទេស នឹងបន្តនៅថ្ងៃស្អែក ដោយត្រូវជួបជាមួយមន្ត្រីសាលារាជធានីភ្នំពេញ  ដើម្បីពិភាក្សាអំពីគម្រោងដំឡើងអង់តែននៅក្នុងរាជធានី។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សរបស់លោកដែលមានបំណងដំឡើងអង់តែននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែក្រោយមកបោះបង់ចោលវិញដោយសារក្ដីបារម្ភអំពីការប៉ះពាល់ដល់សុខភាពរបស់សាធារណជននោះ ទទួលបានដីថ្មីមួយកន្លែងនៅរាជធានីភ្នំពេញ  ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថាស្ថិតនៅទីណាឡើយ។ លោកបានមានប្រសាសន៍កាលពីម្សិលមិញបន្ទាប់ពីជំនួបជាមួយលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានៅរដ្ឋសភាថា "យើងបានត្រៀមឯកសាររួចរាល់ហើយ ហើយយើងនឹងទៅជួបជាមួយសាលារាជធានីនៅថ្ងៃស្អែក។ បើអាជ្ញាធរអនុញ្ញាត ខ្ញុំគិតថាយើងនឹងចាប់ផ្ដើមដំឡើងអង់តែនកាន់តែឆាប់រហ័ស"។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិទទួលបានវិភាគទានចំនួន៧០០.០០០ដុល្លារហើយសម្រាប់បង្កើតទូរទស្សរន៍ព្រះអាទិត្យ ដែលនឹងក្លាយជាស្ថានីយទូរទស្សន៍ផ្សាយពីលើដីដំបូងដែលគាំទ្រគណបក្សប្រឆាំង ប៉ុន្តែខ្លួនត្រូវការថវិកាប្រហែល១លានដុល្លារដើម្បីចាប់ផ្ដើមដំណើរការ។ លោកបានបដិសេធមិនបញ្ជាក់ថា ស្ថានីយនេះនឹងចាប់ផ្ដើមនៅពេលណានោះទេ ក្នុងករណីអាជ្ញាធរផ្ដល់ភ្លើងខៀវដល់ទីតាំងថ្មី៕ សុុខុម

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្មការត្រូវ​​​បាន​​​គណៈកម្មការនៃ​​​រដ្ឋសភា​​​​ហៅ​​​ទៅ​​​បំភ្លឺ​​​

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាត្រូវបានសាកសួរដោយគណៈកម្មការនៃរដ្ឋសភាមួយកាលពីម្សិលមិញ ពាក់ព័ន្ធការខិតខំប្រឹងប្រែងដើម្បីើលើកកម្ពស់ព្រះពុទ្ធសាសនានៅក្នុងប្រទេស និងកង្វល់ផ្សេងៗមួយចំនួនទៀតដែលធ្វើឲ្យប៉ះពាល់ដល់សាសនា នេះបើយោងតាមតំណាងរាស្ត្រគណបក្សប្រឆាំងដែលកោះហៅរដ្ឋមន្ត្រីរូបនេះ។ លោក ហឹុម ឆែម បានមកបំភ្លឺនៅចំពោះមុខគណៈកម្មការអប់រំ កិច្ចការសាសនា និងវប្បធម៌នៃរដ្ឋសភាដែលមានលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាប្រធាន។ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា គោលបំណងសំខាន់នៃការអញ្ជើញរដ្ឋមន្ត្រីរូបនេះមកបំភ្លឺ គឺពាក់ព័ន្ធការដែលកាសីុណូណាហ្គាវើលធ្វើរបងដ៏ចម្រូងចម្រាសព័ទ្ធជុំវិញបរិវេណពុទ្ធសាសនបណ្ឌិត្យ នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ ថា បញ្ហានេះត្រូវបានដោះស្រាយភ្លាមៗ។ លោកបានមានប្រសាសន៍ថា "រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនារូបនេះ នឹងស្នើឲ្យសាលារាជធានីរុះរើវាចោល។ វាជាបញ្ហាសោភ័ណភាព"។ តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះបានលើកឡើងទៀតថា លោកមានការព្រួយបារម្ភអំពីថា តើក្រសួងនេះនឹងលើកកម្ពស់ព្រះពុទ្ធសាសនា និងការពារស្ថិរភាពសាសនា  ដោយរបៀបណា បើថវិកាសម្រាប់ក្រសួងនេះមានចំនួនតិចតូចនោះ។ លោកបានថ្លែងថា "យើងមានក្តីព្រួយបារម្ភតែមួយគត់ គឺពាក់ព័ន្ធការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជឿជាក់លើស្ថាប័នសាសនាមួយនេះ។ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋងាកមកជឿជាក់លើស្ថាប័នសាសនាមួយនេះវិញស្ថាប័ននេះ និងសមាជិកនៃស្ថាប័ននេះ  រួមដៃគ្នាការពារច្បាប់សាសនា និងមានល្អ"។ ពុទ្ធសាសនាត្រូវបានញាំញីដោយរឿងអាស្រូវ និងបទល្មើសក្នុងចំណោមព្រះសង្ឃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ...