Saturday, September 21, 2019
Home Authors Posts by Khy Sovuthy

Khy Sovuthy

860 POSTS 0 COMMENTS

ប្រធានាធិបតី​​សិង្ហបុរី​​មិន​​ពិភាក្សា​អំពី​ខ្សាច់ និង​ស្ត្រីជំនួយ​ការ​មេផ្ទះ​​

ដំណើរទស្សនកិច្ចរបស់លោក តូនី តាន់ កេង យាំ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរីមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងពីរលើវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែមិនបានលើកឡើងអំពីការនាំចូលខ្សាច់ដ៏ចម្រូងចម្រាស ឬបញ្ហាស្ត្រីជំនួយការមេផ្ទះនោះទេ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរនៅវិមានសន្តិភាពថា លោក តូនី តាន់ កេង យាំ...

លិខិត​​​បែក​​​ធ្លាយ​​​បង្ហាញ​​​ថា បក្ស​​​ប្រជាជន​​​ព្យាយាម​​​បំបែកបំបាក់​​​បក្ស​​​សង្គ្រោះជា​​​តិ

កាលពីម្សិលមិញ អ្នកនយោបាយមកពីគណបក្សធំៗទាំងពីរលើកឡើងថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីព្រាងសេចក្តីថ្លែង ការណ៍បែកធ្លាយមួយ ដែលទំនងជាត្រូវបានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដើម្បីឱ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចុះហត្ថលេខានោះឡើយ។ សេចក្ដីថ្លែងការណ៍នោះដែលច្បាប់ចម្លងត្រូវបានផ្ញើទៅកាសែត ខេមបូឌា ដេលី ថ្កោលទោសចំពោះការប្រមាថណាមួយមកលើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការលើកឡើងដែលថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកជាកូនរបស់លោកស្រី ប៊ុន រ៉ានី ស្ត្រីទី១ និងឧត្ដមសេនីយ៍វៀតណាម។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃសុទ្ធតែបដិសេធថា មិនបានដឹងពីសេចក្ដីថ្លែងការណ៍នេះទេ។ សេចក្ដីថ្លែងការណ៍ដែលបែកធ្លាយចុះថ្ងៃទី៧ ខែមករានេះ ចាប់ផ្ដើមដោយប្រើពាក្យ ពេចន៍ថា "កាលពីយប់មិញសម្ដេច ហ៊ុន សែន...

ពីរ​​​ខែ​​​កន្លង​​​ផុត ​មិន​​​ទាន់​​​មាន​ការ​​​បង្ក្រាប​​​សីុម​​​កាត​​​លក់​តាម​​​ផ្លូវ​​​​​

ដោយលើកឡើងពីការគំរាមកំហែងចំពោះសន្តិសុខ និងការដែលអាចមានអំពើភេរវកម្មនោះ រដ្ឋាភិបាលបានសន្យាដោយធានាថា រាល់សីុមកាតដែលកំពុងប្រើប្រាស់នៅកម្ពុជាត្រូវបានចុះបញ្ជីនៅត្រឹមដំណាច់ខែតុលា។ ប៉ុន្តែអ្នកយកព័ត៌មានម្នាក់បានចំណាយពេល៣០នាទីកាលពីម្សិលមិញដើម្បីទិញសីុមកាតតម្លៃ២ដុល្លារដែលមិនបានចុះបញ្ជីរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំៗទាំងបីនៅកម្ពុជា។ ស៊ីមកាតរបស់ក្រុមហ៊ុនចំនួនពីរក្នុងចំណោមក្រុមហ៊ុនធំៗទាំងបី គឺស្មាត និងមិត្តហ្វូនងាយដំណើរការ ហើយត្រូវបានប្រើប្រាស់ដើម្បីធ្វើការហៅចេញ។ បុរសម្នាក់ពាក់អាវពណ៌ផ្កាឈូកដែលលក់ទូរស័ព្ទមួយទឹកដាក់តាំងនៅក្នុងទូរកញ្ចក់ នៅខាងជើងវត្តភ្នំបាននិយាយថា "បញ្ចូលលុយតែ១ដុល្លារ អ្នកអាចហៅទូរស័ព្ទទៅនរណាក៏បានដែរ"។ បុរសរូបនេះដែលនិយាយថា ខ្លួនមានអតិថិជនប្រហែល២០ទៅ៣០នាក់ក្នុងមួយខែនៅសល់តែសីុមរបស់ក្រុមហ៊ុនសែលកាតប៉ុណ្ណោះ ខណៈសីុមរបស់ក្រុមហ៊ុនផ្សេងៗទៀតលក់អស់ហើយ។ សីុមនេះលោតសារថា "SIM registration fail"  ពេលដាក់ចូលទៅក្នុងទូរស័ព្ទ។ អ្នកលក់នាឡិកាដៃមួយទឹកនៅក្បែរមាត់ទន្លេបាននិយាយថា គាត់ព្យាយាមបញ្ចុះបញ្ចូលឲ្យគេទិញទាំងសីុមមិត្តហ្វូន និងសីុមស្មាតដែលមិនបានចុះបញ្ជី។ ដោយមានទ្វារពីរបានបិទ បុរសម្នាក់ដែលមានកន្លែងដូរលុយ និងលក់ទូរស័ព្ទមួយទឹកដែលមានច្រើនម៉ូតច្រើនមា៉ក ព្រមទាំងហ្វឺតសរសេរក្ដារខៀននោះ បានលក់សីុមកាតមិត្តហ្វូនទាំងអារម្មណ៍រីករាយទៅឲ្យអ្នកយកព័ត៌មានម្នាក់ដោយមិនចាំបាច់ទាមទារអត្តសញ្ញាណប័ណ្ណ។ បុរសរូបនេះ បាននិយាយថា "ទេមិនបាច់ត្រូវការឈ្មោះទេ។ គ្រាន់តែដាក់សីុមចូលទូរស័ព្ទអ្នកអាចហៅចេញបានដោយសេរីតាមប្រព័ន្ធនេះ"។ បុរសរូបនេះបានលើកឡើងទៀតថា ខ្លួនទទួលបានសីុមកាតពីក្រុមហ៊ុនមិត្តហ្វូនផ្ទាល់តែម្តង ដោយបំពេញស្តុកបន្ថែមរៀងរាល់ពីរបីខែម្តង។ សីុមមិត្តហ្វូនលោតសារថា "You Active fail!" ពេលដាក់ចូលទៅក្នុងទូរស័ព្ទ ប៉ុន្តែនៅតែអាចប្រើប្រាស់ដើម្បីហៅចេញបាន។សីុមស្មាតដំណើរការដោយមិនមានលោតសារ ឬសញ្ញាព្រមានណាមួយឡើយ។ ថ្វីបើអាជីវកម្មរបស់ពួកគេនិងរបស់អ្នកផ្សេងៗក្នុងរាជធានីគួរឲ្យព្រួយបារម្ភក្តី តែការព្យាយាមបង្ក្រាបសីុមកាតមិនចុះបញ្ជីនៅកម្ពុជាដែលប្រកាសជាសាធារណៈ...

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អះអាង​ថា វិវាទ​ដីធ្លី​លែង​មាន​​ទៀត​ហើយ​

"យើងបានដោះស្រាយរួចអស់ហើយ" កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងជាថ្មីម្ដងទៀតថា បទល្មើសព្រៃឈើ និងវិវាទដីធ្លីដែលបង្កឡើងដោយសារដីចម្ការធំល្វឹងល្វើយរបស់ក្រុមពាណិជ្ជករស្ដុកស្ដម្ភ និងក្រុមហ៊ុនសាជីវកម្មបរទេស បានធ្លាក់ចុះឬស្ទើរតែលែងមានទៅហើយ។ ទោះជាយ៉ាងណា បណ្ដាអង្គការសិទ្ធិមនុស្សមិនយល់ស្របនឹងការអះអាងនេះឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយគណៈកម្មការបរិស្ថាននៃរដ្ឋសភាតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ លោក សាយ សំអាល់ បានលើកឡើងថា លោកបានប្រាប់ទៅក្រុមតំណាងរាស្ត្រថា វិវាទដីធ្លីភាគច្រើនដែលពាក់ព័ន្ធសម្បទានដីសេដ្ឋកិច្ច (ELC) ត្រូវបានដោះស្រាយស្ទើរតែទាំងអស់។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា "បន្ទាប់ពីយើងបង្កើតគណៈកម្មការដើម្បីដោះស្រាយវិវាទដីធ្លី យើងបានដោះស្រាយវាអស់ហើយ។ នៅមានបញ្ហាតូចតាចខ្លះដែលយើងកំពុងដោះស្រាយពេលនេះ ប៉ុន្តែជាទូទៅយើងបានដោះស្រាយវាអស់ហើយ"។ នៅពេលសួរទាក់ទិនសេចក្ដីរាយការណ៍អំពីការកាប់ឈើខុសច្បាប់ដែលកំពុងបន្តកើតមានទូទាំងប្រទេស រដ្ឋមន្ត្រីរូបនេះបានឆ្លើយថា បញ្ហានេះបាន "ថយចុះ"...

លោក ស ខេង ស្តី​​​បន្ទោស​​​អភិបាល​​​ខេត្ត​​​រតនគិរី​​​ខ្លាំងៗ​​​ចំពោះ​ការ​​​គេច​​មុខ​​​​​​​​​​​មិន​​​ជួប​រដ្ឋ​​​មន្ត្រី​​​

កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចោទប្រកាន់អភិបាលខេត្តរតនគិរីថាបំពានច្បាប់ នៅពេលអភិបាលខេត្តរូបនេះបានប្រើឈ្មោះរបស់លោកដើម្បីគេចមិនជួបជាមួយរដ្ឋមន្ត្រីបីរូបផ្សេងទៀតដែលចុះទៅខេត្តនេះកាលពីសប្តាហ៍មុនដើម្បីពិនិត្យមើលវិវាទដីធ្លី។ លោក ស ខេង បានស្តីបន្ទោសខ្លាំងៗទៅលើលោក ថង សាវុន ដែលបានកាន់តំណែងជាអភិបាលខេត្តភាគឦសានមួយនេះចាប់តាំងពីឆ្នាំ២០១៤មក និងត្រូវជាកូនប្រុសរបស់លោក បូ៊ ថង មន្ត្រីដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា អំឡុងកិច្ចប្រជុំមួយនៅសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលកិច្ចប្រឹងប្រែងអនុវត្តច្បាប់ចរាចរណ៍។ លោកបានលើកឡើងអំពីលោក ថង សាវុន ថា "ជាច្រើនថ្ងៃមកហើយដែលខ្ញុំមិនបានឃើញអភិបាលខេត្តរូបនោះ។ នៅពេលគេចុះទៅខេត្តរបស់គាត់ គាត់កុហករដ្ឋមន្ត្រីថា ខ្លួនជាប់រវល់ជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែ ខ្ញុំមិនបានជួបជាមួយគាត់ទេ។ ហេតុអ្វីគាត់កុហករដ្ឋមន្ត្រី?ពួកគាត់ជាតំណាង របស់រដ្ឋាភិបាលទាំងមូល រួមទាំងតំណាងរបស់សម្តេចនាយកផង។ វាមិនត្រឹមត្រូវទេ ហើយវាខុសច្បាប់ទៀត"។ លោក ស ខេង មិនបានបញ្ជាក់ថា តើអភិបាលខេត្តរូបនេះនឹងត្រូវទទួលការពិន័យ ឬក៏អត់ទេ ហើយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា លោកមិនដឹងពីស្ថានភាពនេះឡើយ។ ទោះជាយ៉ាងណា លោក ថង សាវុន មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញបញ្ហា នេះ។ ចំណែកឯលោក ញ៉ែម សំអឿន អភិបាលរងខេត្តនេះមានប្រសាសន៍ថា លោកស្ថិតនៅឯរាជធានីភ្នំពេញ ខណៈរដ្ឋមន្ត្រីទាំងបីរូបរួមមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ លោក សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះទៅខេត្តរតនគិរី ដូច្នេះលោកមិនដឹងថា...

តុលាការ​កំពូល​តម្កល់​ទោស​​របស់​និស្ស​ិតដែលអំពាវនាវឲ្យធ្វើបដិវត្តន៍ពណ៌​

កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់ទោសជាប់ពន្ធនាគាររយៈពេល១៨ខែរបស់និស្សិតសាកលវិទ្យាល័យម្នាក់ ដែលអំពាវនាវឲ្យធ្វើ "បដិវត្តន៍ពណ៌" នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកកាលពីឆ្នាំមុន។ គង់ រ៉ាយ៉ា ដែលជាចុងចោទអាយុ២៥ឆ្នាំបានលើកឡើងថា "ការមិនដោះលែងខ្ញុំដែល នៅសល់កម្រិតទោសមិនដល់២ខែទៀតនោះ ខ្ញុំគ្មានអ្វីគួរឲ្យសោកស្តាយទេ។ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ និងឈឺចាប់បំផុតនោះ កេរ្តិ៍ឈ្មោះដ៏អាសោច ដែលកំពុងតែស្អុយរលួយ របស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា"។ ចៅក្រម សាលី ធារ៉ា បានលើកឡើងថា ចៅក្រមមិនផ្លាស់ប្តូរជំហរតាមមេធាវីរបស់គង់ រ៉ាយ៉ា ដែលជំទាស់ថា អតីតនិស្សិតសាកល វិទ្យាល័យខេមរៈរូបនេះគ្រាន់តែបញ្ចេញមតិផ្ទាល់ខ្លួននោះឡើយ។ យុវជន គង់ រ៉ាយ៉ា ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រំខានដល់សន្តិសុខសង្គម បន្ទាប់ពីហៅព្រះមហាក្សត្រថា "ល្ងីល្ងើ" និងសួរតាមហ្វេសប៊ុកថា តើមាននរណា "ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?"។ សាលាដំបូងរាជធានីបានសម្រេចផ្តន្ទាទោសអតីតនិស្សិតរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែកាលពី ខែមីនា។ ថ្លែងនៅខាងក្រៅបន្ទប់សវនាការកាលពីម្សិលមិញ លោក...

តុលាការ​​​កំពូល​​​ផ្តន្ទាទោស​​​​​​និស្សិត​​​​​​ដែល​​​អំពាវនាវ​​​​​​ឲ្យ​​​ធ្វើ​​​​​​បដិវត្តន៍​​​ពណ៌​​​​​​

និស្សិតសាកលវិទ្យាល័យម្នាក់ដែលជាប់ពន្ធនាគារដោយសារតែអំពាវនាវឲ្យមានបដិវត្តន៍ពណ៌ក្នុងសារហ្វេសប៊ុកត្រូវបានតុលាការកំពូលតម្កល់សាលក្រមតុលាការក្រុងដែលបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះដដែល។ លោក គង់ រ៉ាយ៉ា ត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែកាលពីខែមីនា ជាសាលក្រមដែលតម្កល់ដោយសាលាឧទ្ធរណ៍កាលខែកក្កដា។ លោក សាលី ធារ៉ា ចៅក្រមក្រុមប្រឹក្សានៃតុលាការកំពូលបានប្រកាសសាលដីកាថ្ងៃនេះថា "តុលាការគិតថា សាលដីការបស់សាលាឧទ្ធរណ៍គឺត្រឹមត្រូវហើយ។ ដូច្នេះ តុលាការសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល"។ លោក គង់ រ៉ាយ៉ា វ័យ២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុន ក្នុងពេលដែលលោកធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យខេមរៈក្នុងក្រុងភ្នំពេញ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពីសួរនៅលើហ្វេសប៊ុក ថាតើមាននរណា "ហ៊ានធ្វើបដិវត្តន៍ពណ៌"ជាមួយលោកទេ។ ក្រោយពីស្តាប់សាលដីការួច លោក គង់ រ៉ាយ៉ា បានប្រតិកម្មនឹងការកាត់ឲ្យជាប់ទោសនេះ។ លោក គង់ រ៉ាយ៉ា បាននិយាយថា "ទោសរបស់ខ្ញុំនៅតែពីរខែទៀតទេ ខ្ញុំអត់សោកស្តាយទេ។ ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ និងឈឺចាប់បំផុត គឺកេរ្តិ៍ឈ្មោះអសោចដែលកំពុងស្អុយរលួយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា"៕  

តុលាការ​បិទ​ការ​ស៊ើប​​សួរ​​​​លើ​​ករណី​ធ្វើ​ឃាត​លោក កែម ឡី ​អ្នក​​វិភាគ​​នយោបាយឯករាជ្យ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបសួរលើករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពកាលពីខែកក្កដា បានបិទបញ្ចប់ហើយ ជាហេតុធ្វើឱ្យមិត្ត និងក្រុមគ្រួសាររបស់លោកមានកំហឹង ហើយសាធារណជននៅតែគ្មានចម្លើយទាក់ទិនអ្វីដែលមជ្ឈដ្ឋានជាច្រើនជឿថាជាការធ្វើឃាតពាក់ព័ន្ធរឿងនយោបាយ។ ជនសង្ស័យជាឃាតករឈ្មោះ អឿត អាង ដែលជាអតីតទាហានត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីរត់គេចពីកន្លែងកើតហេតុ គឺហាងកាហ្វេស្ដាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង (កាល់តិចស្តុបបូកគោ) ក្នុងរាជធានីភ្នំពេញ ហើយអះអាងថា ខ្លួនសម្លាប់ជនរងគ្រោះដោយសាររឿងជំពាក់ប្រាក់៣.០០០ដុល្លារមិនព្រមសង។ ទោះជាយ៉ាងណា ក្រុមគ្រួសារ និងមិត្តភក្ដិនិយាយថា អឿត អាង និងលោក កែម ឡី មិនដែលជួបគ្នាទេពីមុនមក...

ត​​​ុលាការ​​​ផ្តន្ទាទោស​​​ក្រុម​​​ជួញដូរ​​​កញ្ឆា​​​ឱ្យ​​​ជាប់ពន្ធនាគារ​​​មួយ​​​ជីវិត

ជនជួញដូរកញ្ឆាបីនាក់ដែលក្រុមឧក្រិដ្ឋជនអះអាងថា ខ្លួនមានតួនាទីតូចតាចនៅក្នុងពហុជាតិសាសន៍មួយ និងមេខ្លោងជនជាតិថៃម្នាក់ដែលកំពុងរត់គេចខ្លួននោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈដែលរដ្ឋាភិបាលបង្កើនការបង្ក្រាបលើបទល្មើសពាក់ព័ន្ធគ្រឿងញៀន ។ ជនជាតិខ្មែរបីនាក់ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុនក្នុងប្រតិបត្តិការដ៏ធំមួយដែលរឹបអូសបានកញ្ឆាទម្ងន់ជិត១,៥តោនដែលមានតម្លៃជាទឹកប្រាក់ជាង៧លានដុល្លារ។ នគរបាលបាននិយាយថា គ្រឿងញៀនទាំងនេះទិញក្នុងប្រទេសឡាវ និងលាក់ក្នុងកញ្ចប់កាហ្វេ ហើយដឹកទៅកាន់ឃ្លាំងមួយក្នុងរាជធានីភ្នំពេញដើម្បីនាំចេញទៅប្រទេសទីបី។ ដោយអានសាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក អីុ ថាវរៈ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះហាក់មិនអាណិតអាសូរជនជាប់ចោទជនជាតិខ្មែរដែលអះអាងថា ពួកគេគ្រាន់តែជាកម្មករតូចតាចធ្វើការឲ្យជនបរទេសពីរនាក់ដែលកំពុងរត់គេចខ្លួនឡើយ។ លោកបានមានប្រសាសន៍ថា តុលាការបានសម្រេចផ្តន្ទាទោស វិត សាំង សួន ភក្តី សោម ដារ៉ា និងជនជាតិថៃឈ្មោះ សារ៉ាឃុន អាឌុល ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទផលិតថ្នាំញៀនខុសច្បាប់ រក្សាទុកថ្នាំញៀនខុសច្បាប់ និងជួញដូរថ្នាំញៀន"។ អំឡុងការផ្តល់សក្ខីកម្មកាលពីដើមខែនេះ វិត សាំង ដែលបានរៀបចំដឹកជញ្ជូនថ្នាំញៀនទំាំងនេះមកកាន់ប្រទេសកម្ពុជា និងសោម ដារ៉ា ដែលប្រឈមការចោទប្រកាន់ពីបទទិញថ្នាំញៀនក្នុងប្រទេសឡាវ ប៉ុន្តែ បានអះអាងថា រូបគេគ្រាន់តែជាអ្នកបកប្រែភាសានោះ បានអះអាងថា ជនជាតិថៃ ឈ្មោះ អាឌុល ដែលកំពុងរត់គេចខ្លួន និងបុរសទី៥ម្នាក់ទៀត ដែលប្រាប់ត្រឹមតែថា ឈ្មោះ "ជេម" បានរៀបចំផែនការនេះ។ វិត សាំង នៅតែនិយាយបែបនេះដដែលកាលពីម្សិលមិញ ខណៈដែលត្រូវបានក្រៀកចេញពីសាលសវនាការ។ ជននេះបាននិយាយថា "វាមិនយុត្តិធម៌ទាល់តែសោះ ពីព្រោះខ្ញុំគ្រាន់តែជាកម្មករម្នាក់ប៉ុណ្ណោះ។ មេធាវីតំណាងបុរសទាំងនេះបាននិយាយថា ពួកគាត់មិនទាន់ច្បាស់ថា តើកូនក្តីរបស់ខ្លួននឹងប្តឹងឧទ្ធរណ៍ ឬក៏អត់ឡើយ។ រដ្ឋាភិបាលបានប្តេជ្ញាបង្កើនការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្មវិធីអប់រំនិងការស្តារនីតិសម្បទាក្នុងឆ្នាំថ្មីនេះ នៅពេលដែលចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើង៣០ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥។ លោក សាន សុធី អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកគាំទ្រសាលក្រមផ្ដន្ទាទោសធ្ងន់ធ្ងរនេះបន្ទាប់ពីមានការបង្កើនការអនុវត្តច្បាប់។ លោកបានថ្លែងថា "ថ្នាំញឿនបំផ្លាញសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ដូច្នេះមិនអាចបន្ធូរបន្ថយទោសដល់បទល្មើសគ្រឿងញៀនបានឡើយ"៕ សារុន

លោក សម រង្ស៊ី​​ ត្រូវបាន​កាត់​ទោស​​ឲ្យជាប់ពន្ធនាគារ​បន្ថែម​ពីលើទោសចាស់​ដែល​មានស្រាប់​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ កាលពីម្សិលមិញ ដោយបន្ថែមពីលើទោសចាស់ពីរឆ្នាំ ដែលលោកបានគេចដោយការនិរទេសខ្លួន។ លោកត្រូវបានផ្តន្ទាទោសជាមួយអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោកពីរនាក់ទៀត ពាក់ព័ន្ធវីដេអូដែលបង្ហោះនៅលើអុីនធឺណិតកាលពីឆ្នាំមុន។ ដីកាបង្គាប់មួយទៀតឲ្យចាប់ខ្លួន លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំងនិងត្រូវបានរារាំងមិនឲ្យចូលក្នុងប្រទេសវិញនោះ ក៏ត្រូវបានចេញដែរអំឡុងពេលកាត់ទោស។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ព្រមទាំងជំនួយការពីរនាក់ទៀតដែលធ្វើការលើទំព័រហ្វេសប៊ុករបស់លោក ត្រូវបានផ្តន្ទាទោសកំបាំងមុខដោយចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សំណាត ពីបទសមគំនិតទាក់ទិនបទល្មើសប្រព្រឹត្តដោយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង ដែលលើកឡើងពីសន្ធិសញ្ញាព្រំដែនក្លែងក្លាយនៅក្នុងវីដេអូរិះគន់រដ្ឋាភិបាល ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីខែសីហា...