Monday, December 9, 2019
Home Authors Posts by Khy Sovuthy

Khy Sovuthy

860 POSTS 0 COMMENTS

គណ​​បក្ស​​​​​នយោបាយ​​​​​​​​​​ថា ការ​​ដោះ​​លែង​​​អ្នក​​​ទោស​​​នយោបាយ​​​ស្ថិត​​​​ក្នុង​ស្ថាន​​ភាព​​មិន​​ច្បាស់​លាស់​

រយៈពេលជិតបីសប្តាហ៍បន្ទាប់ពីលោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដែលតាមសេចក្ដីរាយការណ៍ថាបានជំរុញឱ្យមានការវិវឌ្ឍទៅមុខសម្រាប់ការដោះលែងមន្ត្រីបួនរូបមកពីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប. មួយរូបចេញពីពន្ធនាគារមកនោះ កាលពីម្សិលមិញមន្ត្រីបានបង្ហាញឲ្យដឹងថា ចាប់តាំងពីពេលនោះមកគ្មានការវិវឌ្ឍណាមួយទេ។ ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋសភាកាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សទាំងពីរមិនទាន់បន្តការពិភាក្សាអំពីការដោះលែងនេះទេ។ លោកបានមានប្រសាសន៍ថា "គ្មានការប្រែប្រួលទេ។ ជាទូទៅ យើងបានខិតខំដើម្បីកំណត់ពេលជួបគ្នា ប៉ុន្តែនៅដំណាច់ឆ្នាំនេះខ្ញុំមមាញឹក។ រហូតមកទល់ពេលនេះ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេចំពោះនីតិវិធីរបស់តុលាការ។...

CNRP ​ចង់​ឲ្យ​ពិនិត្យ​​​ឡើង​វិញ​លើករណី​​​ចោទ​​​​​​​​​​​​​​​​​​​​​​ប្រកាន់​​​​​​​​​​​​​​​​ពាក់​​​ព័ន្ធ​​​​​​មន្ត្រី​​​នគរ​​​បា​​​ល​​​​ដួល​​​ពី​​មុខ​​​រថយន្ត​​​​

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានជុំរុញឲ្យរដ្ឋាភិបាលស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការចោទប្រកាន់មន្ត្រីគណបក្សមួយរូបនៅក្នុងខេត្តបន្ទាយមានជ័យពីបទបើករថយន្តបុកមន្ត្រីនគរបាលម្នាក់ ដែលទំនងជាបានដួលពីមុខរថយន្តដោយតាមពិតមិនត្រូវបានបុកទាល់តែសោះនៅក្នុងវីដេអូមួយស្តីពីឧប្បតិ្តហេតុនេះ។ លោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ត្រូវបានចោទប្រកាន់ពីបទបើករថយន្តបុក លោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានចោទប្រកាន់ដោយសាលាដំបូងខេត្តកាលពីថ្ងៃសោរិ៍ ពីបទបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលអាចជាប់ពន្ធគាររហូតដល់ប្រាំឆ្នាំ។ ទោះជាយ៉ាងណា រូបភាពវីដេអូស្តីពីឧប្បត្តិហេតុនេះ ដែលត្រូវបានបង្ហោះនៅលើហ្វេសបុ៊ុកបានង្ហាញថា រថយន្តរបស់លោក ម៉ង់ ពុទ្ធី ស្ទើរតែមិនកម្រើកកង់ ពេលលោក ឈាន ពិសិដ្ឋ ដែលឈរនៅចំពីមុខរថយន្តនេះបានដួលភ្លាមៗទៅលើដី...

សភា​ធ្វើ​​វិសោធន​​កម្ម​​​ច្បាប់​​ចរាចរណ៍​​​​​​​មិន​តម្រូវ​​​​ឱ្យមាន​​​ប័ណ្ណ​​​បើកបរ

កាលពីម្សិលមិញ រដ្ឋសភាបានអនុម័តការធ្វើវិសោធនកម្មចំនួន៩លើច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៩ ដោយដំឡើងអាយុបើកបរអប្បបរមា បង្កើនការពិន័យសម្រាប់បទល្មើសបើកបរមួយចំនួន និងដកចេញលក្ខខណ្ឌតម្រូវឱ្យមានប័ណ្ណបើកបរសម្រាប់អ្នកបើកបរម៉ូតូដែលមានកម្លាំងចាប់ពី១២៥សេសេចុះក្រោម។ កាលពីខែមករា ពោលគឺប៉ុន្មានសប្ដាហ៍បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចូលជាធរមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អ្នកបើកបរម៉ូតូដែលមានកម្លាំងចាប់ពី១២៥សេសេចុះក្រោមមិនចាំបាច់ត្រូវការប័ណ្ណបើកបរទៀតឡើយ។ សេចក្ដីណែនាំរបស់លោកត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងច្បាប់កាលពីម្សិលមិញ នៅពេលសមាជិក សភាបានបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មទាំងនេះដោយសំឡេង៩៣ទល់នឹង៧។ លោក ហ៊ុន សែន បានថ្លែងទៅកាន់សភាកាលពីម្សិលមិញថា "បញ្ហាធំបំផុតមិនមែនជាបញ្ហាប័ណ្ណបើកបរទេ បញ្ហាដែលធំគឺយើងមិនចេះច្បាប់ចរាចរណ៍" ហើយលោកចាំបានថា អ្នកបើកបរធ្លាប់បានស្នើសុំឱ្យលោកបញ្ចុះតម្លៃប័ណ្ណបើកបរកាលពីដើមឆ្នាំនេះ។ លោកបន្តថា "នៅពេលនោះ ខ្ញុំបានសម្រេចថាពួកគេមិនចាំបាច់មានប័ណ្ណបើកបរទេ"។ លោក កឹម...

ករណី​​​សារ​​​ហ្វេសប៊ុក​​​បដិវត្តន៍​​​ពណ៌​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​​​​ដោយ​​​តុលាការ​​​កំពូល​​​

និស្សិតសាកលវិទ្យាល័យម្នាក់ដែលជាប់ពន្ធនាគារដោយសារតែអំពាវនាវឲ្យមានបដិវត្តន៍ពណ៌ក្នុងសារហ្វេសប៊ុកបានប្តឹងទាស់ការកាត់ឲ្យជាប់ទោសទៅតុលាការកំពូលកាលពីថ្ងៃសុក្រ ជាព្រឹត្តិការណ៍ថ្មីបំផុតក្នុងរឿងក្តីមួយដែលបានព្រមានអំពីការបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជា។ គង់ រ៉ាយ៉ា ត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែកាលពីខែមីនា ជាសាលក្រមដែលតម្កល់ដោយសាលាឧទ្ធរណ៍កាលខែកក្កដា ហើយក៏ប្តឹងទាស់ទៅតុលាការកំពូល។ លោក សម សុគង់ មេធាវី គង់ រ៉ាយ៉ា បាននិយាយក្រោយពីការជំនុំជម្រះថា " អ្វីដែលគាត់បានធ្វី គឺគ្រាន់តែបញ្ចេញមតិប៉ុណ្ណោះ។ គាត់ជាយុវជនខ្មែរ ហើយគាត់ក៏មិនបានប្រព្រឹត្តបទល្មើសដែរ"។ លោក រ៉ាយ៉ា វ័យ២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុន ក្នុងពេលដែលលោកធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យខេមរៈក្នុងក្រុងភ្នំពេញ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពីសួរនៅលើហ្វេសប៊ុក ថាតើមាននរណា "ហ៊ានធ្វើបដិវត្តន៍ពណ៌"ជាមួយលោកទេ។ លោកក៏បានចាត់ទុកព្រះមហាក្សត្រថា "ល្ងង់"ដែរ។ ក្រោយពីកាត់ឲ្យជាប់ទោសកាលពីខែមីនា ក្រុមសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិបាននិយាយថា លោក រ៉ាយ៉ា ត្រូវចាត់ទុកជាឧទាហរណ៍ពីសំណាក់រដ្ឋាភិបាល ដែលស្វះស្វែងបំបិទការរិះគន់នៅលើវេទិកាឌីជីថល ដែលខ្លួនមិនបានគ្រប់គ្រង់ផ្ទាល់។ លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូបាននិយាយពេលនោះថា "វាជាយុទ្ធសាស្ត្រ និងជាឧទាហរណ៍ ដើម្បីរារាំង ឬគំរាមកំហែងការបញ្ចេញមតិរបស់យុវជនផ្សេងទៀត"។ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងជាចៅក្រមក្នុងរឿងក្តីនេះបាននិយាយនៅថ្ងៃសុក្រថា សាលដីកានឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានបដិសេធមិនអត្ថាធិប្បាយបន្ថែមទេ។ លោក រ៉ាយ៉ា បានអះអាងថាគ្មានយុត្តិធម៌ទេ ក្នុងពេលដែលនគរបាលបណ្តើររូបលោកចេញពីបន្ទប់តុលាការ។ តាមវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុកលោក សម រង្ស៊ី មេបក្សប្រឆាំង លោក រ៉ាយ៉ានិយាយថា "ខ្ញុំគ្មានសង្ឃឹមក្នុងតុលាការទេ។ អ្នកដែលបញ្ចេញមតិប្រឆាំងរដ្ឋាភិបាល គេមិនឲ្យនៅសុខទេ"។ ក្រោយមកទៀតក្នុងវីដេអូនេះដែរ ឪពុកលោក រ៉ាយ៉ា ឈ្មោះ កាំង គង់ ក៏ត្រូវគេសម្ភាសអំពីរឿងរ៉ាវកូនប្រុសគាត់ដែរ។ លោកបាននិយាយថា "ខ្ញុំឃើញថាអយុត្តិធម៌រហូត តាំងពីសាលាដំបូង មកដល់ឧទ្ធរណ៍ ហើយមកដល់តុលាការកំពូល"៕

រដ្ឋាភិបាល​​​បង្ហាញ​​​​​វិធីសាស្ត្រ​​​ច្រើនមុខ​​​ព្រួញ​​​ដើម្បី​​​ប្រយុទ្ធប្រឆាំងគ្រឿង​​​ញៀន​​​

កាលពីម្សិលមិញ ក្រុមមន្ត្រីបានគូសបញ្ជាក់ បន្ថែមពីយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ដោយលើកឡើងថា យុទ្ធនាការនោះរួមមានការបង្កើនការអនុវត្តច្បាប់ ការបន្សាប ការប្រឆាំងការជួញដូរ និងការអប់រំជាដើម។ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ អំឡុងកិច្ចប្រជុំនៅវិទ្យាស្ថានជាតិគ្រប់គ្រងថា អ្នកជួញដូរគ្រឿងញៀនប្រើប្រាស់ប្រទេស កម្ពុជាជាចំណុចឆ្លងកាត់ដែលបានឈានដល់ទីផ្សារគ្រឿងញៀនក្នុងស្រុកកាន់តែធំឡើង។ លោក កែ គឹមយ៉ានបានថ្លែងថា "ប្រជាពលរដ្ឋ និងយុវជនរបស់យើងបានធ្វើចំណាកស្រុកមកធ្វើការក្នុងរាជធានីភ្នំពេញ ហើយពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយពួកគាត់ត្រូវបានអូសទាញឱ្យប្រើប្រាស់គ្រឿងញៀន។ ពួកគាត់ត្រូវគេប្រាប់ថា វាជាថ្នាំលើកកម្លាំង និងជាថ្នាំសប្បាយ"។ យោងតាមសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុនបានឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់ថ្នាំញៀនដែលកំណត់បានអត្តសញ្ញាណ ក្នុងប្រទេសកម្ពុជានៅឆ្នាំនេះប្រហែល១៨.៥០០នាក់ គឺកើនឡើងប្រហែល ៣០ភាគរយកាលពីឆ្នាំមុន។ ខណៈការចាប់ខ្លួនតែម៉្យាងមិនអាចបញ្ចប់ការប្រើប្រាស់និងជួញដូរថ្នាំញៀនបាននោះ លោក កែ គឹមយ៉ាន បានថ្លែងថា ជនល្មើសថ្នាំញៀនមួយចំនួនគឺចាំបាច់ត្រូវប្រមូលចាប់ ហើយរដ្ឋាភិបាលត្រូវការកន្លែងបន្ថែមដើម្បីដាក់ពួកគេ។ លោក កែ គឹមយ៉ាន បានថ្លែងថា"ប្រសិនបើយើងផ្តោតលើការចាប់ខ្លួនតែម៉្យាង វានឹងមិនអាចដោះស្រាយបញ្ហាថ្នាំញៀនបានឡើយ។ ឥឡូវនេះនៅពេលយើងចាប់ខ្លួនយើង គ្មានកន្លែងដាក់ពួកគេទេ...

​ចិន​ផ្តល់​សម្ភារ​ដល់​ គ.ជ.ប. ​គិត​ជាទឹក​ប្រាក់​ចំនួន​១១លាន​ដុល្លារ​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ទទួលបានរថយន្ត ម៉ូតូ សម្ភារសម្រាប់ធ្វើវីដេអូខុនហ្វឺរិន កុំព្យូទ័រ និងព្រីនធ័រពីប្រទេសចិនតគិតជាទឹកប្រាក់១១លានដុល្លារ គឺលើសពីតម្លៃនៃការផ្ដល់ជំនួយមុនៗពីសហភាពអឺរ៉ុប និងប្រទេសជប៉ុនសម្រាប់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.បានមានប្រសាសន៍ថា សម្ភារទាំងនេះនឹងជួយឆ្លើយតបតាមតម្រូវការរបស់គ.ជ.ប. បើទោះជាលោកមិនបានបញ្ជាក់ថាមានប៉ុន្មានក៏ដោយ។ លោកបានមានប្រសាសន៍ថា សម្ភារទាំងនេះមិនគ្រប់គ្រាន់ទាំងស្រុងសម្រាប់យើងដើម្បីបម្រើការនៅគ.ជ.ប.ក៏ពិតមែន ប៉ុន្តែវាអាចាត់បន្ថយការលំបាករបស់យើងបានមួយចំនួន។ លោកបានថ្លែងថា រថយន្តនិងសម្ភារទាំងនេះជាអំណោយតែប៉ុណ្ណោះ ហើយគ្មានបំណងជះឥទ្ធិពលលើការបោះឆ្នោតនាពេលខាងមុខឡើយ។ លោកបានបន្ថែមថា ការផ្តល់អំណោយទាំងនេះធ្វើឡើងបន្ទាប់ពីមានការផ្តល់អំណោយមុនៗពីសហភាពអឺរ៉ុបជាទឹកប្រាក់ចំនួនចំនួន៦,៧លានដុល្លារ និងពីប្រទេសជប៉ុនចំនួន១,១លានដុល្លារ។ អំណោយនេះត្រូវបានប្រគល់នៅពិធីមួយដែលមានការចូលរួមជាអធិបតីដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមសេចក្ដីថ្លែងការណ៍មួយដែលអានដោយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា អំណោយដែលរដ្ឋាភិបាលចិនបានផ្តល់ឱ្យនេះ រួមមានរថយន្ត៤៤គ្រឿង ម៉ូតូ២៩គ្រឿង...

ប្អូន​ប្រុស​មេដឹក​នាំរណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ស្លាប់នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ដោយ​សារ​គាំង​បេះដូង​

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ប្អូនប្រុសអាយុ៣០ឆ្នាំរបស់លោក សម សេរី ដែលកំពុងនិរទេសខ្លួន និងជាប្រធានរណសិរ្សរំដោះជាតិខ្មែរ (KNLF) ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមភេរវកម្មនោះ បានស្លាប់ក្នុងពន្ធនាគារកាលពីយប់ថ្ងៃពុធដោយសារគាំងបេះដូង។ លោក សម សេរី មានមន្ទិលសង្ស័យភ្លាមៗទៅលើការបកស្រាយផ្លូវការ ហើយបានលើកឡើងថា លោកជឿថា ប្អូនប្រុសរបស់លោកដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ហើយកាលពីពេលថ្មីនេះត្រូវបានតែងតាំងនៅក្នុង"រដ្ឋាភិបាលនិរទេស"របស់លោក សម សេរី ប្រហែលជាស្លាប់ដោយសារការប្រឆាំងរបស់គាត់។ លោក សម សេរី បានសរសេរនៅក្នុងអុីម៉េលពីគេហដ្ឋានរបស់លោកស្ថិតក្នុងប្រទេសដាណឺម៉ាកកាលពីព្រឹកម្សិលមិញថា "ព័ត៌មាននេះក្រៀមក្រំណាស់សម្រាប់ខ្ញុំ។ ប្អូនប្រុសរបស់ខ្ញុំឈ្មោះ...

លោក ឌូតឺតេ​​​ ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ និង​​​ទទួលបាន​​​​​​ស្វាគមន៍​​​ក្នុង​​​រាជធានី​​​

មន្ត្រីមួយរូបបាននិយាយថា ក្រោយពីជួបជាមួយហ្វូងមនុស្សស្រឡាញ់ចូលចិត្តជាជនជាតិហ្វីលីពីនដែលរស់នៅក្រុងភ្នំពេញកាលពីថ្ងៃអង្គារ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនត្រូវធ្វើការកាលពីថ្ងៃពុធ ដោយជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបួន បង្កើនពាណិជ្ជកម្ម និងផ្តល់អាហារូបករណ៍ដល់កម្ពុជា។ លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកកាសែតក្រោយពីការប្រជុំថា លោក ឌូតឺតេ និងលោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហការកាន់តែល្អក្នុងការងារ កីឡា និងទេសចរណ៍ និងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោក សុផល្លែត បាននិយាយថា ប្រធានាធិបតីហ្វីលីពីនក៏បានមានប្រសាសន៍ថា លោកនឹងផ្តល់អាហារូបករណ៍នៅឆ្នាំក្រោយដល់និស្សិតសាកលវិទ្យាល័យ៦៦នាក់ ដើម្បីសិក្សានៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ ទីប្រឹក្សារូបនេះបាននិយាយថា លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកសង្ឃឹមថា ចំនួនទេសចរហ្វីលីពីនដែលមកលេងកម្ពុជា ពោលគឺមាន៩០.០០០នាក់បានធ្វើដំណើរមកលេងនៅឆ្នាំនេះ គឺនឹងកើនឡើង បន្ទាប់ពីបន្ថែមការហោះហើរផ្ទាល់រវាងកម្ពុជា និងហ្វីលីពីន។ លោក សុផល្លែត បាននិយាយថា ក្នុងវិស័យកសិកម្ម លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទីផ្សារស្រូវអង្ករកម្ពុជាបានបើកពេញទំហឹងសម្រាប់វិនិយោគិនហ្វីលីពីន ដែលលោកបានស្វាគមន៍ឲ្យផលិត កិនស្រូវ និងទិញអង្ករកម្ពុជា។ លោកបាននិយាយថា "ធ្វើបែបនេះ យើងនឹងកាត់បន្ថយតម្លៃនាំចេញអង្ករទៅប្រទេសហ្វីលីពីន"។ លោក សុផល្លែត បាននិយាយថា លោក ឌូតឺតេ បានជំរុញកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ សហការគ្នាលើសន្តិសុខ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន"។ លោកបាននិយាយថា លោក ហ៊ុន សែន ក៏បានយល់ព្រមពង្រឹងកិច្ចសហការបែបហ្នឹងដែរ។ នៅឯការជួបជុំកាលពីល្ងាចថ្ងៃអង្គារ លោក ឌូតឺតេ បានលើកទឹកចិត្តឲ្យជនជាតិហ្វីលីពីនរស់នៅកម្ពុជា ឲ្យគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀននៅក្នុងប្រទេស ដោយការពារបំណងរបស់លោក ដើម្បីសម្លាប់អ្នកដែលនៅពីក្រោយការរីកសាយភាយនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសលោក ហើយក៏បាននិយាយថា ការស្តារនីតិសម្បទាគឺជាផ្នែកចាំបាច់នៃដំណោះស្រាយ។ អ្្នកចូលរួម ដែលតំណាងសហគមន៍ហ្វីលីពីននៅកម្ពុជាដែលគាំទ្រយ៉ាងច្រើនលើលោក ឌូតឺតេនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅដើមឆ្នាំនេះ គឺទំនងជាទទួលយកការអំពាវនាវរបស់លោក។ លោក ជេស៊ីស អាគីឡា វ័យ៦០ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានហ្វីលីពីន ភីណយ រ៉េស្តូ នៅតាមមហាវិថីនរោត្តមបាននិយាយថា "លោកបាននិយាយថា សហគមន៍ហ្វីលីពីនត្រូវគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀន និងអំពើពុករលួយ"។ លោកបាននិយាយបន្ថែមថា លោកជឿថា ការបោះឆ្នោតឲ្យលោក ឌូតឺតេ មានសារៈប្រយោជន៍ណាស់។ លោកបាននិយាយកាលពីថ្ងៃពុធថា "ឥឡូវនេះ ឧក្រិដ្ឋកម្មនៅប្រទេសហ្វីលីពីនកាន់តែតិច"។ ជនជាតិហ្វីលីពីនផ្សេងទៀតដែលសម្ភាសកាលពីថ្ងៃពុធគាំទ្រយ៉ាងខ្លាំងលើលោក ឌូតឺតេ និងយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាលឲ្យស្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែកក្កដា ដោយបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងលើការសម្លាប់ក្រៅប្រព័ន្ធច្បាប់។ អ្នកស្រី អាន ម៉ានទិលឡា វ័យ៣៥ឆ្នាំ ជាអ្នកចាត់ការហាងហ្វិលម៉ាត ជាហាងលក់គ្រឿងទេសហ្វីលីពីននៅផ្លូវលេខ២៩ក្នុងក្រុងភ្នំពេញបាននិយាយថា "អ្វីដែលលោកព្យាយាមនិយាយគឺប្រឆាំងគ្រឿងញៀន។ នោះជាអ្វីដែលពលរដ្ឋហ្វីលីពីនចង់បានគឺ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយរុញគ្រឿងញៀនចេញ"។ អ្នកស្រីបាននិយាយថា "លោកជាប្រធានាធិបតីរបស់ខ្ញុំ"។ តាមលោក រ៉ូមៀ លីបូអន វ័យ៣៦ឆ្នាំ ដែលបានចូលរួមឲ្យដឹងថា ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺ ម៉ុនតេរ៉ូ  (Christopher Montero) បានប្រាប់អ្នកចូលរួមកាលពីថ្ងៃអង្គារថា អ្នកបោះឆ្នោតជនជាតិហ្វីលីពីន៧០ភាគរយនៅកម្ពុជាបានបោះឆ្នោតឲ្យលោក ឌូតឺតេ ក្នុងការបោះឆ្នោតកន្លងមកនេះ។ សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃពុធថា មកដល់ពីរបីម៉ោងយឺតជាងការរំពឹងទុក លោក ឌូតឺតេ បានប្រាប់ជនរួមជាតិរបស់លោកក្នុងក្រុងភ្នំពេញថា លោកបានដើរល្បាតជាមួយនគរបាល ហើយបានបាញ់ដោយបិទភ្នែកទៅលើជនសង្ស័ុយជាឧក្រិដ្ឋជន ក្នុងពេលដែលលោកជាចៅហ្វាយក្រុងដាវ៉ៅ។ លោក ឌូតឺតេ បាននិយាយថា "ជួនកាលខ្ញុំទៅជាមួយពួកគេ។ បើលោកអ្នកនិយាយថា ខ្ញុំបាញ់នរណាម្នាក់ ប្រហែលជាខ្ញុំធ្វើមែន។ ខ្ញុំបិទភ្នែក ព្រោះខ្ញុំខ្លាចការបាញ់កាំភ្លើងណាស់"។ លោក អេនរីកូ ហ្ជេរ៉ូមីណូ ជាជនជាតិហ្វីលីពីន វ័យ៤៨ឆ្នាំ បានកត់សម្គាល់ថា ការថ្លែងបែបហ្នឹងដែលជាការសារភាពថាបានធ្វើសកម្មភាពព្រហ្មទណ្ឌក្នុងនាមកម្ចាត់ឧក្រិដ្ឋជន គឺមិនមែនជារឿងថ្មីទេ។ លោកបាននិយាយកាលពីថ្ងៃពុធថា "លោកបាននិយាយបែបហ្នឹងច្រើនដងហើយពីមុនមក។ វាមិនមែនថ្មីទេ"។ លោក ហ្ជេរ៉ូមីណូ ដែលរស់នៅកម្ពុជា៧ឆ្នាំមកហើយបាននិយាយថា លោកមិនមែនជាអ្នកគាំទ្រលោក ឌូតឺតេ ឬគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោកទេ។ លោក ហ្ជេរ៉ូមីណូ បាននិយាយអំពីការបង្ក្រាបគ្រឿងញៀនដោយបាញ់សម្លាប់របស់លោក ឌូតឺតេថា "វាល្មមដល់ពេលលោកសារភាពថា យុទ្ធសាស្ត្ររបស់លោកមិនដំណើរការល្អទេ"។ លោកបាននិយាយថា "ហេតុអីលោកមិនអាចប្រឆាំងនឹងភាពក្រីក្រ ដោយមានឆន្ទៈនិងខ្លាំងក្លាដូចគ្នានឹងលោកប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន? ផ្ទុយទៅវិញ លោកគ្រាន់តែប្រើវិធានការឃោរឃៅប៉ុណ្ណោះ"៕  

មន្ត្រី​នគរបាល​បីនាក់​​​ដែល​​​វាយ​​​បុរស​​​ម្នាក់​​​​​​​​​រហូត​​​ដល់​​​ស្លាប់​​​ បង់​​​សំណង​​​​​​ដល់​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ

ក្រុមគ្រួសារមន្ត្រីនគរបាលបីរូបដែលតាមចោទថា បានវាយដំបុរសពីរនាក់នៅក្នុងខេត្តកណ្ដាល ដែលក្នុងនោះម្នាក់បានស្លាប់ដោយសាររបួសនោះ "បានបញ្ចប់រឿងក្ដីនេះហើយ" ដោយការបង់ប្រាក់សំណងដល់ក្រុមគ្រួសារជនរងគ្រោះក្នុងទឹកប្រាក់២០.០០០ដុល្លារកាលពីសប្ដាហ៍មុន នេះបើយោងតាមមេធាវីតំណាងមន្ត្រីទាំងនេះលើកឡើងកាលពីម្សិលមិញ។ អ្នកស្រី ឃួន ស្រីមុំ ប្រពន្ធរបស់លោក ចំរើន សីហា ដែលបានស្លាប់មួយថ្ងៃបន្ទាប់ពីត្រូវបានវាយដំកាលពីចុងខែតុលានិយាយថា ក្រុមគ្រួសាររបស់អ្នកស្រីបានចរចាជាមួយក្រុមគ្រួសារមន្ត្រីនគរបាលស្រុកស្អាងបីរូបនៅការិយាល័យមេធាវីរបស់ពួកគេក្នុងរាជធានីភ្នំពេញ ហើយបានព្រមព្រៀងទទួលយកសំណងជាប្រាក់កាលពីថ្ងៃទី៧ ខែធ្នូ។ អ្នកស្រី ឃួន ស្រីមុំ បាននិយាយកាលពីម្សិលមិញថា "ក្រុមគ្រួសារមន្ត្រីនគរបាលទាំងបីនាក់បានផ្ដល់សំណងរដ្ឋប្បវេណីដល់ខ្ញុំ និងប្អូនប្រុសរបស់ខ្ញុំក្នុងទឹកប្រាក់ចំនួន២០.០០០ដុល្លារ" ជាថ្នូរនឹងការដកពាក្យបណ្ដឹង។ អ្នកស្រីបាននិយាយថា "ខ្ញុំបានសម្រេចទទួលយកប្រាក់សំណងនេះ ពីព្រោះខ្ញុំបារម្ភថា វាលំបាកក្នុងការទទួលបានច្រើនជាងនេះណាស់ ហើយជាពិសេសដោយសារខ្ញុំគ្មានប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបន្ទាប់ពីប្ដីរបស់ខ្ញុំបានស្លាប់"។ អ្នកស្រី ឃួន...

សិក្ខាកាមទាហាន​​​​​​ខ្មែរ​ចោទ​ប្រកាន់​គ្រូ​វៀតណាម​​ពីបទ​ប៉ុនប៉ង​រំលោភ​

ទាហានកម្ពុជារាប់រយនាក់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលមួយក្នុងប្រទេសវៀតណាម បានធ្វើការតវ៉ានៅមុខការិយាល័យនាយកសាលាកាលពីសប្ដាហ៍មុន ជុំវិញករណីប៉ុនប៉ងចាប់រំលោភសិក្ខាកាមស្ត្រីម្នាក់។ ក្រុមមន្ត្រីកម្ពុជាបាននិយាយកាលពីម្សិលមិញថា ការចោទប្រកាន់នេះគឺមិនពិតឡើយ ហើយជម្លោះនេះត្រូវបានដោះស្រាយរួចហើយ។   វីដេអូឃ្លីបចំនួនបីបង្ហាញពីការតវ៉ាកាលពីថ្ងៃទី៥ ខែធ្នូ នៅសាលាបណ្ដុះបណ្ដាលកងទ័ពលេខ២ ក្នុងខេត្តដុងណៃ ភាគខាងកើតទីក្រុងហូជីមិញ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ក្រុមយុវជនគណបក្សសង្គ្រោះជាតិកាលពីសប្ដាហ៍មុន ហើយបាននិងកំពុងផ្សព្វផ្សាយ ្នុងប្រព័ន្ធអុីនធឺណិតតាំងពីពេលនោះមក។ វីដេអូឃ្លីបទាំងនេះមានរយៈពេលពី១នាទីដល់២០នាទី  បានបង្ហាញពីទាហានកម្ពុជាយ៉ាងហោចណាស់២០០នាក់ធ្វើការតវ៉ានៅមុខការិយាល័យនាយកសាលា ដោយចោទប្រកាន់គ្រូបណ្ដុះបណ្ដាលម្នាក់ដែលមិនចេញឈ្មោះថា បានប៉ុនប៉ងចាប់រំលោភស្ត្រីកម្ពុជាជាទាហានម្នាក់កាលពីព្រឹកថ្ងៃនោះ។ សិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមទាំងអស់បាននិយាយនៅក្នុងវីដេអូឃ្លីបមួយថា "នេះគឺជាសកម្មភាពរបស់ទាហានកម្ពុជាតវ៉ាប្រឆាំងគ្រូបណ្ដុះបណ្ដាលយោធាជនជាតិវៀតណាម ដែលបានប៉ុនប៉ងចាប់រំលោភសិក្ខាកាមកម្ពុជា។ សិក្ខាកាមម្នាក់ទៀតបាននិយាយថា "យើងទាំងអស់រួមដៃគ្នា។ ប្រសិនបើករណីនេះកើតឡើងក្នុងប្រទេសកម្ពុជាវិញ គ្រូបណ្ដុះបណ្ដាលរូបនេះនឹងត្រូវវ៉ៃខ្នោះជាមិនខាន"។ វីដេអូឃ្លីបទាំងនេះមិនបានបង្ហាញពីការតវ៉ាបញ្ចប់ដូចម្តេចឡើយ ហើយគ្មានសិក្ខាកាមណាម្នាក់អាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ"។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍ថា គ្រូបណ្ដុះបណ្ដាលរូបនេះមិនបានប៉ុនប៉ងចាប់រំលោភនរណាម្នាក់ទេ ហើយថា...