Wednesday, September 23, 2020
Home Authors Posts by Khy Sovuthy

Khy Sovuthy

860 POSTS 0 COMMENTS

អំពី​បេក្ខជន បក្ស​ប្រជាជន​ចង់​បាន​យុវជន បក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​សាមគ្គីភាព

កាលពីថ្ងៃព្រហស្បតិ៍ គណបក្សធំៗពីរនៅប្រទេសកម្ពុជាបានត្រៀមដើម្បីចាប់ផ្តើមជ្រើសរើសអ្នកឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញឲ្យដឹងគម្រោងសម្រាប់ការដាក់ស្នើបញ្ជីបេក្ខជនមុនការបោះឆ្នោតថ្ងៃទី៤ខែមិថុនា។ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបាននិយាយថា ខ្លួននឹងផ្តោតលើការជ្រើសរើសយុវជនសម្រាប់អាសនៈ "ភាគច្រើន" ដើម្បីជំនួសអ្នកកំពុងកាន់តំណែងវ័យចាស់ រីឯគណបក្សសង្គ្រោះជាតិបាននិយាយថា អាទិភាពមួយរបស់ខ្លួនគឺរួមបញ្ចូលគ្នានូវមន្ត្រីថ្នាក់ឃុំសង្កាត់ដែលនៅបែកគ្នានៅឡើយរវាងក្រុមខាងគណបក្សសម រង្ស៊ី និងក្រុមគណបក្សសិទ្ធិមនុស្ស ដែលដើមឡើយដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ គណបក្សសង្គ្រោះជាតិបានបង្កើតឡើងនៅឆ្នាំ២០១២ ជាសម្ពន្ធភាពរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានជាកម្លាំងដ៏ធំមុនការបោះឆ្នោតជាតិឆ្នាំ២០១៣។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពេលកំណត់ទទួលបញ្ជីបេក្ខជនរបស់បក្សត្រូវបានកំណត់ត្រឹមថ្ងៃទី៥ខែមិនា ចំណែកឯពេលធ្វើយុទ្ធនាការរយៈ១៤ថ្ងៃគឺត្រូវចាប់ផ្តើមនៅថ្ងៃទី២០ខែឧសភា...

តុលាការ​​​​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តីលោក រង្ស៊ី ទាក់​​​ទង​​​នឹង​​​ការ​​​បង្ហោះ​​​សន្ធិសញ្ញា​​​ព្រំដែន​​​ក្លែងក្លាយ​​​​​​​​​

តុលាការក្រុងភ្នំពេញនៅថ្ងៃនេះបានបើកសវនាការជំនុំជម្រះ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួន និងជំនួយការពីរនាក់របស់លោក ដែលត្រូវបានចោទប្រកាន់ពីបទបង្ហោះសារតាមហ្វេសប៊ុក ដែលគេចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ។ លោក រង្ស៊ី និងជំនួយការពីរនាក់របស់លោកកំពុងប្រឈមនឹងបទចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងបទល្មើសដែលប្រព្រឹត្តឡើងដោយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំង នៅពេលដែលលោកបង្ហាញសន្ធិសញ្ញាព្រំដែនក្លែងក្លាយក្នុងវីដេអូលើទំព័រហ្វេសប៊ុកលោក រង្ស៊ី។ លោក សុខហួរ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំកាលពីខែមុន ពីបទក្លែងឯកសារសាធារណៈ និងញុះញង់ ដោយសារតែបង្ហាញសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩ក្លែងក្លាយរវាងកម្ពុជា និងវៀតណាមកាលពីឆ្នាំមុន។ ក្នុងសវនាការនៅព្រឹកមិញ លោក សុខហួរ បានផ្តល់សក្ខីកម្មថា លោកមិនបានសុំការអនុញ្ញាតពីលោក រង្ស៊ី ដើម្បីបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុកលោកទេ។ លោក សុខហួរ បាននិយាយថា "ការបង្ហោះនោះ ខ្ញុំមិនបានសុំការអនុញ្ញាតពី សម រង្ស៊ី ទេ។ ខ្ញុំគ្រាន់តែដឹងថា ពីរនាក់ធ្វើការផ្នែកហ្នឹង ខ្ញុំមិនដឹងថា គាត់រាយការណ៍ឲ្យ សម រង្ស៊ី ទេ"។ លោក សំ សុគង់ មេធាវីការពារលោក រង្ស៊ី បានស្នើសុំឲ្យតុលាការលើកលែងបទចោទប្រឆាំងកូនក្តីលោក ដោយសារតែគ្មានភ័ស្តុតាងគ្រប់គ្រាន់។ លោក រង្ស៊ី ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសវិញកាលពីខែតុលា ក្នុងពេលដែលរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគាររយៈពេល២ឆ្នាំទាក់ទងនឹងរឿងក្តីដាច់ដោយឡែកមួយ។ ជំនួយការដែលត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងឯកសារ និងញុះញង់ គឺមានលោក សត្យា សម្បត្តិ ដែលជាប់ចោទថាផលិតវីដេអូ និងលោក អ៊ឹង ជុងលាង អ្នកកាន់ទំព័រហ្វេសប៊ុកលោក រង្ស៊ី។ អ្នកទាំងពីរត្រូវគេគិតថាកំពុងរស់នៅប្រទេសបារាំង។ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេជាង២ឆ្នាំកន្លះដែរកាលពីខែតុលា ដោយសារតែការបង្ហោះតាមទំព័រហ្វេសប៊ុករិះគន់ការកំណត់ព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាជាមួយវៀតណាម។ សាលក្រមនឹងប្រកាសនៅថ្ងៃទី២៧ ខែធ្នូ៕

លោក ស ខេង ចង់​​​បាន​​​មន្ត្រី​​​នគរ​​​បាល​​​ដែលជ្រើស​​​រើស​​​ចេញ​​​ពី​​​តំបន់​​​របស់​​​ខ្លួន​​​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញថា ចាប់ពីពេលនេះទៅមន្ត្រីនគរបាលឃុំសង្កាត់នឹងត្រូវជ្រើសរើសចេញពីតាមតំបន់របស់ពួកគេតែម្តង ពីព្រោះពួកគេ "ដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ"។ ក្នុងពេលកន្លងមក មន្ត្រីជ្រើសរើសថ្មីដែលត្រូវបានចាត់តាំងទៅកាន់ឃុំសង្កាត់មិនធ្លាប់ស្គាល់ ជារឿយៗតែងតែរកលេសដូចជាថា នៅក្នុងគ្រួសារ មានអ្នកជំងឺជាដើម ដើម្បីឲ្យគេបញ្ជូនត្រឡប់មកផ្ទះវិញ។ លោកបានមានប្រសាសន៍ថា "វាជាការសំខាន់ណាស់ដែលយើងជ្រើសរើសកូនចៅប្រជាពលរដ្ឋនៅក្នុងតំបន់ ពីព្រោះបើយើងចាត់តាំងអ្នកនៅភ្នំពេញទៅធ្វើនៅប៉ុស្តិ៍នគរបាលឃុំសង្កាត់តាមជនបទនោះ ពួកគេនឹងមិនទៅធ្វើការនៅទីនោះទេ"។ លោក ស ខេង បានមានប្រសាសន៍បន្ថែមថា អ្នកមូលដ្ឋានក៏ដឹងច្បាស់ពីបញ្ហានៅក្នុងឃុំសង្កាត់របស់ខ្លួនផងដែរ។ ដោយកត់សម្គាល់ ថា យុវជនក៏អាចក្លាយជាមន្ត្រីឃុំសង្កាត់បានដែរបើទោះបីជាពួកគេប្រឡងធ្លាក់បាក់ឌុបក៏ដោយនោះ លោកបានថ្លែងថា "លែងខ្វះមនុស្សទៀតហើយ"។ មន្ត្រីមូលដ្ឋានទាំងអស់ដែលបានចូលរួមកិច្ចប្រជុំបានគាំទ្រសារាចរណែនាំរបស់លោក ស ខេង ។ លោក ចាន់ សារិន នាយប៉ុស្តិ៍នគរបាល ឃុំព្រៃពូន ក្នុងខេត្តព្រៃវែងបានមានប្រសាសន៍ថា មន្ត្រីទាំង៦នាក់ក្នុងប៉ុស្តិ៍របស់លោកសុទ្ធតែមកពីឃុំសង្កាត់របស់ខ្លួនដែលវាជា"រឿងដ៏ល្អ"។ លោក ចាន់ សារិន...

អាជ្ញាធរ​ស៊ើប​អង្កេត​លើក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ឈើខុស​ច្បាប់​ ក្រោយការ​ឆ្មក់ចូល​

អាជ្ញាធរលើកឡើងថា ពួកគេកំពុងតែសើុបអង្កេតលើក្រុមហ៊ុនមួយដែលត្រូវបានផ្តល់ការអនុញ្ញាតឲ្យកាប់ឈើក្នុងដីទំហំរាប់ពាន់ហិកតាដែលជាកម្មសិទ្ធិរបស់យោធានៅក្នុងខេត្តព្រះវិហារ បន្ទាប់ពីរកឃើញឈើកាប់ខុសច្បាប់អំឡុងការឆ្មក់ចូលមួយកាលពីថ្ងៃអាទិត្យ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានលើកឡើងថា មន្ត្រីកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានជាង២០០នាក់បានរឹបអូសឈើ៥០០ម៉ែត្រគូបអំឡុងការឆ្មក់ចូលទៅក្នុងដីមួយកន្លែងរបស់ក្រុមហ៊ុនមួយនៅក្នុងស្រុកជាំក្សាន្ត។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើងថា ក្រុមហ៊ុននេះដែលក្រុមមន្ត្រីផ្សេងទៀតប្រាប់ថា ជាក្រុមហ៊ុនអភិវឌ្ឍន៍ ហុង សុភាព នោះ ត្រូវបានរកឃើញថាមានរក្សាឈើខុសច្បាប់ ប៉ុន្តែ បានបដិសេធមិនពន្យល់ថាតើឈើនេះខុសច្បាប់យ៉ាងម៉េចនោះទេ។ លោកបានមានប្រសាសន៍ថា "យើងកំពុងតែសាកសួរម្ចាស់ក្រុមហ៊ុននេះ និងអ្នកដែលពាក់ព័ន្ធនឹងករណីនេះ"។ លោក ឌួង សំនៀង មេបញ្ជាការកងពលអន្តរាគមន៍លេខ៧ដែលគ្រប់គ្រងដី នេះបានលើកឡើងថា ក្រុមហ៊ុន ហុង សុភាពទទួលបានការអនុញ្ញាតឲ្យកាប់ឈើក្នុងដីទំហំជាង៤.០០០ហិកតានៅក្នុងឃុំស្រអែម ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះ វិហារបានមានប្រសាសន៍ថា ក្រុមហ៊ុនទំនងជាមានអាជ្ញាប័ណ្ណកែច្នៃឈើដែលទទួលបានពីក្រសួងកសិកម្មកាលពីឆ្នាំមុន។ លោកថ្លែងថា "កងកម្លាំងពាក់ព័ន្ធកំពុងតែស៊ើបអង្កេត ដូច្នេះយើងមិនអាចចែករំលែកព័ត៌មានលម្អិតស្ដីពីវាបានទេ"។ ក្រុមហ៊ុននានាដែលមានដីសម្បទានឬអាជ្ញាប័ណ្ណរានដីសម្រាប់អភិវឌ្ឍកសិកម្មតែងតែរងការចោទប្រកាន់ថា ធ្វើសកម្មភាពកាប់ឈើនៅក្រៅព្រំប្រទល់របស់ខ្លួន។ លោក អាង ជាតិឡោម នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលពន្លឺខ្មែរ ដែលធ្វើការជាមួយជនជាតិដើមភាគតិចដើម្បីការពារសិទ្ធិដីធ្លីរបស់ពួកគេថ្លែងថា ក្រុមហ៊ុនបានធ្វើសកម្មភាពកាប់ឈើក្នុងតំបន់នោះយូរមកហើយ។...

ប្រធាន​​​អាដហុកដែល​​​​​​និរទេស​​​ខ្លួន​​​​​​ទទួលបាន​​​រង្វាន់​​​សិទ្ធិ​​​មនុស្ស

លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកដែលបានចាកចេញពីប្រទេសក្រោយពីមន្ត្រីបួននាក់ពីអង្គការសិទ្ធិមុស្សត្រូវបានចាប់ដាក់ពន្ធនាគារក្នុងរឿងក្តីមួយដែលជាប់ទាក់ទងនឹងលោក កឹម សុខា អនុប្រធានបក្សប្រឆាំង គឺស្ថិតក្នុងចំណោមមន្ត្រីសិទ្ធិមនុស្ស១៦នាក់ដែលកោតសរសើរនៅថ្ងៃព្រហស្បតិ៍ដោយរដ្ឋមន្ត្រីបារាំង អាល្លឺម៉ង់។ លោក សារាយបានទទួលពានរង្វាន់ ជារង្វាន់ប្រចាំឆ្នាំលើកដំបូងរបស់ក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនិងនីតិរដ្ឋនៅក្នុងពិធីមួយនៅក្រុងបែឡាំង។ លោក សំ ចាន់គា អ្នកនាំពាក្យអាដហុកបាននិយាយថា ពានរង្វាន់គឺជាសក្ខីកម្មចំពោះការងារលំបាកៗដែលសមាគមអាដហុកកំពុងធ្វើនៅកម្ពុជា។ លោកបាននិយាយថា "នេះជាមោទនភាពរបស់អាដហុក ដែលបានប្រឹងធ្វើការយូរមកហើយជួយប្រជាពលរដ្ឋ និងការពារសិទ្ធិមនុស្សនៅកម្ពុជា"។ ជ័យលាភីដទៃទៀតរួមមាន អ្នកស្រី Wang Qiaoling ដែលកំពុងតស៊ូស្វែងរកប្តីរបស់អ្នកស្រីឈ្មោះ លី ហេពីង ជាមេធាវីសិទ្ធិមនុស្សជនជាតិចិនដែលកំពុងជាប់ឃុំជាងមួយឆ្នាំ អ្នកស្រី Maria da Penha ជាជនជាតិប្រេស៊ីល ដែលធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងអ្នកស្រី Sunitha Krishnan ដែលប្រឆាំងនឹងការជួញដូរមនុស្ស និងពេស្យាចាដោយបង្ខំនៅប្រទេសឥណ្ឌា។ រដ្ឋមន្ត្រីការបរទេសទាំងពីរគឺលោក Jean-Marc Ayrault នៃប្រទេសបារាំង និងលោក Frank-Walter Steinmeier  នៃប្រទេសអាល្លឺម៉ង់ បាននិយាយក្នុងអត្ថបទបញ្ចេញទស្សនៈដែលចេញផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយថា "បុគ្គលទាំងអស់នេះមានអ្វីមួយដូចគ្នា គឺទោះជាពួកគេមកពីទីណាក៏ដោយ អ្វីដែលពួកគេបានឆ្លងកាត់ ពួកគេបូជាជីវិតពួកគេដើម្បីអ្នកដទៃ។ សិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងយុត្តិធម៌ទូទាំងពិភពលោក"។ គេមិនបានឃើញលោក សារាយ នៅកម្ពុជាជាច្រើនខែមកហើយ។ លោកមិនបានចូលបំភ្លឺនៅតុលាការក្រុងទេកាលពីថ្ងៃទី២៤ ខែតុលាក្នុងរឿងក្តីមួយដែលបុគ្គលិក៤នាក់របស់លោកប្រឈមនឹងបទចោទប្រកាន់សូកប៉ាន់ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទដែលជាប់ពាក់ព័ន្ធនឹងលោក សុខា។ លោក ឡាត គី មន្ត្រីទទួលបន្ទុកដីធ្លីនិងធនធានធម្មជាតិសមាគមអាដហុកបាននិយាយនៅពេលនោះថា លោក សារាយ បានបំពេញបេសកកម្មទៅប្រទេសកាណាដា ទោះបីជាគោលបំណងនៃទស្សនកិច្ចនោះ "មិនច្បាស់"ក៏ដោយ។ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតអាដហុក អនុប្រធានរបស់លោកគឺ លោក ណៃ វង់ដា និង លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី អ្នកស៊ើបអង្កេតជាន់ខ្ពស់ត្រូវបានចាប់ខ្លួនកាលពីខែមេសា រួមជាមួយលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ជាអតីតមន្ត្រីអាដហុក ហើយពួកគេត្រូវបានចោទថាសូកប៉ាន់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់អ្នកតំណាងរាស្ត្របក្សប្រឆាំងឲ្យនិយាយកុហកក្រុមន្ត្រីអំពីទំនាក់ទំនងស្នេហារបស់នាង។ លោក ចាន់គា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សនេះនិយាយថា ពានរង្វាន់កាន់តែធ្វើឲ្យគេចាប់អារម្មណ៍ចំពោះការជាប់ពន្ធនាគាររបស់ពួកគេ។ លោកបាននិយាយថា "ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ ដើម្បីសុំឲ្យតុលាការទម្លាក់បទចោទប្រកាន់ប្រឆាំងមន្ត្រីអាដហុកបួននាក់ និងអតីតមន្ត្រីអាដហុកម្នាក់ ព្រោះពួកគាត់ប្រឹងធ្វើការខ្លាំងណាស់ ដើម្បីការពារសិទ្ធិមនុស្ស"។ រង្វាន់រួមមានមេដាយនិងវិញ្ញាបនប័ត្រ ប៉ុន្តែមិនបានផ្តល់ជាប្រាក់ទេ៕

លោក សុ៊ុត​ ឌីណា អតីត​ឯកអគ្គរាជទូត​​​នៅ​កូរ៉េ​តវ៉ា​ថាខ្លួន​គ្មានទោស​​

លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងដ៏អបយសបានបន្តធ្វើការតវ៉ាពីភាពគ្មានទោសរបស់លោកកាលពីម្សិលមិញនៅពេលរូបលោកត្រូវបាននាំចេញពីសាលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ  បន្ទាប់ពីត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទរំលោភអំណាច និងកេងយកប្រយោជន៍ដោយខុសច្បាប់ក្នុងតួនាទីរបស់លោក។ ជាអ្នកនយោបាយដែលហក់លោតរវាងចលនាគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចនោះ លោក ស៊ុត ឌីណា បានបម្រើការនៅក្រសួងការបរទេស និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនពេលលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំទីក្រុងសេអ៊ូលកាលពីឆ្នាំ២០១៤។ បន្ទាប់ពីបម្រើការងារបានរយៈពេល៣ឆ្នាំ មានភាពចម្រូងចម្រាស និងការចោទប្រកាន់ពីបទពុករលួយ ហើយលោកត្រូវបានដកចេញពីតួនាទី និងត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីខែមេសា។ លោក ស៊ុត ឌីណា អាយុ៤៥ឆ្នាំបានមានប្រសាសន៍ខណៈពេលលោកត្រូវបានក្រៀកចេញពីសាលសវនាការសាលាដំបូងរាជធានីភ្នំពេញថា "ខ្ញុំមិនអាចទទួលយកការផ្ដន្ទាទោសនេះបានទេ។ គ្មានភ័ស្តុតាងដាក់បន្ទុកលើខ្ញុំឡើយ"។ ការចោទប្រកាន់លើលោក ស៊ុត ឌីណា ចាប់តាំងពីលោកត្រូវបានចាប់ខ្លួន រួមទាំងការអះអាងដែលថា  លោកបានកិបកេងប្រាក់សគុណពីពលករចំណាកស្រុក  យកថ្លៃបង់ទិដ្ឋាការដាក់ក្នុងហោប៉ៅខ្លួនឯង និងខកខានមិនបានបង់ថ្លៃជួលអគារស្ថានទូត។...

ឯកអគ្គ​​​រាជ​​​ទូត​​​ធ្លាក់​​​​​​យស​​​​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​៥​​​ឆ្នាំ​​​

តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានផ្តន្ទាទោស ស៊ុត ឌីណា អតីតឯកអគ្គរាជទូតអាប់យសប្រចាំប្រទេសកូរ៉េខាងត្បូង ឲ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទរំលោភអំណាច និងការកេងយកប្រយោជន៍ដោយខុសច្បាប់ដែលប្រព្រឹត្តឡើងក្នុងអំឡុងពេលលោកធ្វើជាឯកអគ្គរាជទូត។ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះបានអានសាលក្រមនៅព្រឹកនេះថា "តុលាការសម្រេចផ្តន្ទាទោស ស៊ុត ឌីណា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យ១០លានរៀលពីបទរំលោភអំណាច និងកេងយកប្រយោជន៍ដោយខុសច្បាប់" ជាទឹកប្រាក់ប្រហែល២៥០០ដុល្លារ។ ចៅក្រម វណ្ណី បាននិយាយថា បទល្មើសបានប្រព្រឹត្តដោយលោក ស៊ុត ឌីណា ក្នុងពេលលោកកាន់តំណែងនៅឯស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងពីឆ្នាំ២០១៤រហូតដល់ឆ្នាំនេះ។ លោកបាននិយាយបន្ថែមថា លោក ឌីណា មានសិទ្ធិប្តឹងឧទ្ធរណ៍។ ចាប់តាំងពីត្រូវចាប់ខ្លួនកាលពីខែមេសា លោក ឌីណា ត្រូវបានចោទថាបានកេបកេងប្រាក់សគុណពីកម្មករចំណាកស្រុក យកដាក់ចូលហោប៉ៅនូវថ្លៃបង់ទិដ្ឋាការ និងខកខានមិនបានបង់ថ្លៃជួលស្ថានទូតនៅក្នុងក្រុងសេអ៊ូល។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងពីការសង្ស័យជាសាធារណៈទៅលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនកើនឡើងស្រើតៗ ដែលខ្លួននិយាយថា បានកើនឡើងរហូតដល់៣លានដុល្លារ ក្នុងពេលលោកកាន់តំណែងរយៈពេល៣ឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សវនាការរបស់លោកកាលពីខែមុនបានផ្តោតទៅលើប្រាក់ចំណូលស្ថានទូតចំនួន១១៦.៩៩៥ដុល្លារដែលមិនបានផ្ទេរទាន់ពេលវេលាដល់ក្រសួងការបរទេស។ ករណីនេះត្រូវបានបង្ហាញភ័ស្តុតាងដោយឯកសារជាលាយលក្ខណ៍អក្សរពីសាក្សី៤នាក់គឺសុទ្ធតែជាមន្ត្រីស្ថានទូត ដែលលោក ឌីណា បានចោទថាសងសឹកនឹងរូបលោក ដោយសារតែលោកបង្ក្រាបគម្រោងការសូកប៉ាន់របស់ពួកគេ។ លោកបានបដិសេធថាមិនបានទទួលយកផលប្រយោជន៍ផ្ទាល់ខ្លួនពីមុខតំណែងរបស់លោកទេ៕  

គ្រួសារ​​របស់នគរ​បាល​​ដែល​ព្រួត​​​​​​​​​​​​​វាយជន​រងគ្រោះ​រហូតដល់​​​​​​​​​​​​​​ស្លាប់​​ ​ចរចា​សុំ​​​​​បង់សំណង​​​បញ្ចប់​រឿង

ក្រុមគ្រួសាររបស់នគរបាលបីនាក់ដែលបានព្រួតវាយបុរសពីរនាក់នៅខេត្តកណ្ដាល បណ្ដាលឱ្យម្នាក់ស្លាប់ដោយសាររបួស បានព្យាយាមចរចាសុំបង់សំណងដល់ក្រុមគ្រួសារជនរងគ្រោះដើម្បីឱ្យពួកគាត់ដកពាក្យបណ្ដឹងនៅសប្ដាហ៍នេះ ប៉ុន្តែមិនបានជោគជ័យឡើយ  នេះបើយោងតាមសាច់ញាតិបុរសរងគ្រោះបានលើកឡើងកាលពីម្សិលមិញ។ អ្នកស្រី ឃួន ស្រីមុំ ប្រពន្ធរបស់ជនរង គ្រោះឈ្មោះ ចំរើន សីហា ដែលបានស្លាប់ក្រោយការវាយដំនិយាយថា ឪពុកម្ដាយ និងបងប្អូនរបស់នគរបាលស្រុកស្អាង ទាំងបីនាក់ដែលមានឈ្មោះ ឆាយ ស៊ីណា ភក្ដី វិទូ និង ឃាង សុងថេង បានជួបជាមួយគាត់ និងបងប្អូនរបស់គាត់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃអង្គារដើម្បីចរចាដោះស្រាយ។ អ្នកស្រីនិយាយថា "ឪពុកម្ដាយ និងបងប្អូនរបស់ប៉ូលិសទាំងបីនាក់បានប្រាប់ខ្ញុំថា...

នគរ​​​បាល​​​បង្ក្រាប​​​កុបកម្ម​​​​​​ប្រាប់​​​ដោយ​​​នាយ​​​​​​​​​ឲ្យ​​​​​​​​​ខ្លាច​​​បដិវត្តន៍​​​ពណ៌

លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិកាលពីថ្ងៃអង្គារបានបិទវគ្គបណ្តុះបណ្តាលរយៈពេល៤៥ថ្ងៃស្តីពីការគ្រប់គ្រងកុបកម្ម ដោយលើកឡើងពីប្រធានបទពេញនិយមរបស់រដ្ឋាភិបាលគឺ ការព្រមានបន្ទាន់ថា កម្ពុជានឹងត្រូវញាំញីដោយបដិវត្តន៍ពណ៌ ប្រសិនបើកងកម្លាំងសន្តិសុខមិនប្រុងប្រយ័ត្ននោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែនឹកស្រមៃឃើញបដិវត្តន៍ពណ៌ ដោយច្របល់បញ្ចូលដោយចេតនា ឬដោយយល់ច្រឡំនូវបដិវត្តន៍ពណ៌ពិតប្រាកដ ពោលគឺចលនាប្រជាជនដោយសន្តិវិធីសម្រាប់ការផ្លាស់ប្តូរបែបប្រជាធិបតេយ្យ ជាមួយគ្នានឹងសង្គ្រាមស៊ីវិលនៃពិភពអារ៉ាប់។ នាយឧត្តមសេនីយ៍ ច័ន្ទថារិទ្ធ បានបន្តចាត់ទុកខុសកាលពីថ្ងៃអង្គារក្នុងការថ្លែងបិទវគ្គរបស់លោកទៅកាន់ក្រុមមន្ត្រីដែលទើបតែបញ្ចប់វគ្គបំប៉នជំនាញគ្រប់គ្រងកុបកម្មនៅក្នុងខេត្តកំពង់ចាម។ លោកបាននិយាយថា "ស្ថានការណ៍សន្តិសុខក្នុងពិភពលោកនៅតែស្មុគ្រស្មាញ ទាក់ទងនឹងភេរវកម្ម ការបះបោរនិងឧក្រិដ្ឋកម្មឆ្លងដែន។ យើងឃើញប្រទេសនៅក្នុងមជ្ឈិមបូព៌ាមានបដិវត្តន៍ពណ៌ ដូចជាអ៊ីរ៉ាក់ ស៊ីរី លីប៊ី និងអេត្យូពី ដែល  តែងតែរំលឹកយើងឲ្យយល់ដឹងពីអ្វីកំពុងកើតឡើងនៅទីនោះ។ ឥឡូវ ប្រទេសទាំងនោះត្រូវបំផ្លាញខ្ទេច"។ គ្មានប្រទេសណាមួយក្នុងបណ្តាប្រទេសទាំងបួនដែលនាយឧត្តមសេនីយ៍រូបនេះលើកឡើងនោះមានបដិវត្តន៍ពណ៌ទេ។ នៅពេលដែលបដិវត្តន៍ពណ៌កើតឡើងច្រើនក្នុងបណ្តាប្រទេសនៅក្នុងអ៊ឺរ៉ុបភាគខាងកើតនោះ វាសុទ្ធតែធ្វើឡើងដោយសន្តិវិធី ពោលគឺប្រសិនបើមិនគោរពច្បាប់គឺជាការបះបោរទៅវិញ។ នាយឧត្តមសេនីយ៍ ច័ន្ទថារិទ្ធ បានសង្កត់ធ្ងន់ ដោយបន្ទោសបដិវត្តន៍ពណ៌ទៅលើ "ការញុះញង់" ជាបទចោទប្រកាន់ដែលរដ្ឋាភិបាលតែងតែទម្លាក់លើបក្សប្រឆាំង ឬសកម្មជនផ្សេងទៀត។ លោកបាននិយាយដោយមិនប្រើឈ្មោះគណបក្សសង្គ្រោះជាតិថា "ខ្ញុំជឿថា មនុស្សភាគច្រើន ជឿលើការលួងលោម និងការញុះញង់។ ប៉ុន្តែប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ អ៊ីចឹង មានគណបក្សច្រើន រួមទាំងគណបក្សប្រឆាំង និងគណបក្សស្របដែរ"។ លោកបានសន្និដ្ឋានថា "យើងត្រូវមានឆន្ទៈចេញពីបេះដូងរបស់យើង ហើយនគរបាលយើងត្រូវយល់ថា យើងមានភារកិច្ចការពារជាតិ រដ្ឋាភិបាលនិងប្រជាពលរដ្ឋ"។ រដ្ឋាភិបាលអះអាងថាមានបដិវត្តន៍ពណ៌ដែលកំពុងចាប់កំណើតរបស់ខ្លួននៅក្នុងកម្ពុជាក្នុងចំណោមអ្នកតវ៉ា "ថ្ងៃច័ន្ទពណ៌ខ្មៅ" ជាក្រុមស្ត្រីមានគ្នាជាង១០នាក់ដែលស្លៀកពាក់ខ្មៅរាល់ថ្ងៃច័ន្ទ ដើម្បីតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ ការដាក់ពន្ធនាគារលើសកម្មជន និងបុព្វហេតុផ្សេងទៀត។ នគរបាលបានបំបែកការតវ៉ាមួយចំនួនរបស់គេ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា អ្វីដែលកម្ពុជាខ្លាចបំផុត គឺមិនមែនបដិវត្តន៍ពណ៌ទេ ប៉ុន្តែខ្លាចរដ្ឋាភិបាលពុករលួយរបស់ខ្លួន។ ប្រទេសកម្ពុជាជារឿយៗមានចំណាត់ថ្នាក់ក្នុងបណ្តាប្រទេសពុករលួយបំផុតក្នុងពិភពលោក ដោយសារតែប្រព័ន្ធតុលាការជាកូនជឹងរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច ដែលនៅតែកាន់អំណាចជាង៣០ឆ្នាំ ម៉្យាងដោយសារតែការបោះឆ្នោតដែលចាត់ទុកថាមិនសូវសេរីនិងត្រឹមត្រូវដោយអ្នកសង្កេតការណ៍ជាច្រើន។ លោក សុវណ្ណ បាននិយាយថា "យើងមិនចង់ឲ្យមានបដិវត្តន៍ពណ៌ទេ ហើយយើងក៏មិនចង់ឲ្យមានអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដែរ។ អ្វីដែលប្រជាពលរដ្ឋខ្លាចបំផុតគឺអយុត្តិធម៌"៕

បណ្ដឹង​ឧទ្ធរណ៍​​​របស់​​​​មន្ត្រី​អាដហុក និង​មន្ត្រី​ គ.ជ.ប. ត្រូវ​បានជំទាស់​​

ដោយបានជាប់ពន្ធនាគាររយៈពេល២១៤ថ្ងៃរួចទៅហើយ បណ្តឹងឧទ្ធរណ៍របស់មន្ត្រីបួនរូបមកពីអង្គការសិទ្ធិមនុស្សអាដុក និងមន្ត្រីគ.ជ.ប.មួយរូបប្រឆាំងការឃុំខ្លួនពួកគាត់បន្ថែមទៀតត្រូវបានបដិសេធកាលពីម្សិលមិញ។ មេធាវីរបស់ជនសង្ស័យទាំងប្រាំរូបនេះបានប្ដឹងឧទ្ធរណ៍ជំទាស់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមុន ដាក់ពន្ធនាគារពួកគាត់លើសពី៦ខែ ដែលតម្រូវឱ្យមានការអនុញ្ញាតពិសេសពីតុលាការ ខណៈពួកគាត់រង់ចាំសវនាការជំនុំជម្រះទោសក្នុងសំណុំរឿងមួយ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកជារឿងនយោបាយ។ លោក ជា ម៉េត ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា ចៅក្រមបានសម្រេច "តម្កល់សេចក្ដីសម្រេចរបស់សាលាំបូងរាជធានីភ្នំពេញ ទុកជាបានការ"។ លោកស្រី គា សុផល មេធាវីរបស់មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ទាំងបួនរូបគឺលោកស្រី លឹម មុនី អាយុ៦០ឆ្នាំ លោក ណៃ វ៉ង់ដា អាយុ៤២ឆ្នាំ លោក នី សុខា អាយុ៥១ឆ្នាំ លោក យី សុខសាន្ត អាយុ៥៣ឆ្នាំ បានមានប្រសាសន៍ថា ចៅក្រមបានលើកហេតុផលថា មិនអាចដោះលែងជនសង្ស័យទាំងនេះបានឡើយ ខណៈការស៊ើបអង្កេតកំពុងតែបន្ត។ លោកស្រីថា សេចក្ដីសម្រេចនេះមិនយុត្តិធម៌ទេ ប៉ុន្តែលោកស្រីនឹងពិភាក្សាជាមួយកូនក្ដី មុនពេលប្ដឹងសាទុក្ខទៅតុលាការកំពូល។ ជនសង្ស័យទាំងប្រាំរូបនេះត្រូវបានចាប់ខ្លួនពីបទសមគំនិតសូកប៉ាន់ស្រីកំណាន់របស់លោក កឹម...